bet 855

ព្រះបរមរាជវាំង

ប្រវត្តិព្រះបរមរាជវាំង

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាល និង លើកទី២  ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យ  និង ត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ  រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយ ស្ថិតនៅត្រង់ ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺ បែរទៅរក។ ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និង ខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាល ។ ព្រះបរមរាជវាំង កសាងតាម រចនាបថ  ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់ មិនឲ្យចាក់ចំគ្នាឡើយ។ នៅ ទ្វារជ័យ និង ទ្វារខ្មោច ស្ថិតនៅ ទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅ ខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯ ព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិត នៅទិសខាងកើត ដែរតែទ្វារខ្មោចវិញ ស្ថិតនៅឯ ទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេ អនុញ្ញាតិ ឱ្យប្រើ តែពេលណាមាន ព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទី ។ សំណង់ទាំងឡាយ ក្នុង ព្រះបរមរាជវាំង ត្រូវបានគេ កសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្ បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើន មិនចេះចប់។ ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យ  និង ពណ៌ស តំណាងឲ្យ ។
  • ប្រាសាទទេវាវិនិច្ឆ័យ
  • ប្រាសាទខេមរិន្ទ
  • ប្រាសាទសហមេត្រី
  • ប្រាសាទហោសំរាន្តភិរម្យ
  • ប្រាសាទច័ន្ទឆាយា
  • ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន
  • ព្រះទីនាំងភោជនីយ
  • វិមានស្តេចណាប៉ូឡេអុងទី៣
  • ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ
  • ព្រះវិហារព្រះកែវមរកត
  • សារមន្ទីររោងដំរី

ប្រាសាទទេវាវិនិច្ឆ័យ

ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជ ក្នុងឆ្នាំ ១៩១៣ – ១៩១៧ ហើយធ្វើ ពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។ ទំហំប្រាសាទ បណ្តោយ ៦០ម ទទឹង ៣០ម និង មានកំពូលស្រួច កម្ពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖

  •  ព្រះមហាក្សត្រឡើងសោយរាជ្យ
  • ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិត ហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរ ព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និង ព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រ មុខ៤ ដែលបែរព្រះភក្ត្រ ទៅរកទិសទាំង៤។

ប្រាសាទខេមរិន្ទ

ប្រាសាទខេមរិន្ទ ស្ថិតនៅខាងលិច ឈៀងខាងជើង ប្រាសាទទេវាវិនិច្ឆ័យ កសាងក្នុងឆ្នាំ ១៩២៧ – ១៩៣០ ដោយ ក្នុងរជ្ជកាល [[ស៊ីសុវត្ថិមុនីវង្ស|ព្រះបាទស៊ីសុវត្ថិមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ ប្រាសាទនេះ ត្រូវបាន ព្រះមហាក្សត្រ ប្រើប្រាស់សំរាប់ ទទួលភ្ញៀវកិត្តិយសធំៗ បណ្ដាប្រមុខរដ្ឋបរទេស ដែលមកធ្វើទស្សនកិច្ច នៅ  ស្នាក់អាស្រ័យ ដូចជា លោកប្រធានាធិបតីបារាំង ជាដើម។

ប្រាសាទសហមេត្រី

ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ ក្នុងរជ្ជកាល   ជាព្រះរាជដំណាក់ថ្មី សម្រាប់ ជាព្រះវររាជមាតា របស់ព្រះអង្គតាំង ឧបោសថសិល នៅទីនោះ ក្រោយពេលដែលព្រះស្វាមី  បានចូលទិវង្គត។ ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំង ហើយក្រោយមកទៀត ត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។

ប្រាសាទហោសំរាន្តភិរម្យ

ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យ កសាងឡើងក្នុងឆ្នាំ ១៩១៥ – ១៩១៧ក្នុងរាជ្យ ជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀម ប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ ។ នៅជាន់ខាងលើ ជាបន្ទប់សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយមុននិងក្រោយ ពេលព្រះអង្គទ្រង់គង់ និងចុះពីគជេន្ទ្រ នៅពេលត្រលប់ពីបរបាញ់សត្វ។ ប្រាសាទនេះបានក្លាយទៅជា ដែលមាន តម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋ នៃបណ្តាប្រទេសជាមិត្តថ្វាយដល់ ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវ បានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញនៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។

ប្រាសាទច័ន្ទឆាយា

🍎ប្រាសាទច័ន្ទឆាយាកសាង ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងនៃព្រះបរមរាជវាំង ឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាល។ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំង ដើម្បីឲ្យព្រះច័ន្ទ ចាំងរស្មី ទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ទេ គឺជាធ្លាសម្រាប់ រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាព និង ព្រះរាជពិធី លៀងសាយភោជន៍ ជូនភ្ញៀវជាន់ខ្ពស់។ បច្ចុប្បន្ន ប្រាសាទនេះ គឺសំរាប់ជាវេទិកាកិត្តិយស ដែល ព្រះមហាក្សត្រ ទ្រង់ទត ការហែក្បួនព្យុហយាត្រានៃ ថ្ងៃបុណ្យកងទ័ពជាតិ និងជា វេទិកាកិត្តិយស ពេលដែល ព្រះមហាក្សត្រ ទ្រង់ថ្លែងសុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមាន ពិធីបុណ្យ សំខាន់ៗ ផ្សេងៗ។

ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន

ប្រាសាទនេះ ស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យ ត្រូវបានកសាងឡើង ដំណាលគ្នា នឹងប្រាសាទហោ សំរាន្តភិរម្យដែរ គឺនៅឆ្នាំ ១៩១៥ – ១៩១៧។ ប្រាសាទនេះប្រើប្រាស់ សម្រាប់ជាកន្លែងតម្កល់ នូវគ្រឿងបញ្ចកកុធភណ្ឌ ដែលរួមមាន ព្រះខ័នរាជ្យ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះលំពែងជ័យ ព្រះវាលវីជនី ក្រិស ផ្ទិលធំ … ។ នៅហោព្រះខ័ននេះ ត្រូវបានរៀបចំអាសនៈ ថ្វាយទេវតាខាង មាន     និង ។

ព្រះទីនាំងភោជនីយ

ព្រះទីនាំងភោជនីយ កសាងឡើងនៅឆ្នាំ ១៩១៣ – ១៩១៧ សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ និងសំរាប់ការសំដែងសិល្បៈ ឬ ផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់ របស់ព្រះមហាក្សត្រ។ នៅក្នុងពិធីចំរើនព្រះជន្ម ព្រះមហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ (លើកលែងតែឆ្នាំដែលមានឈ្មោះសត្វត្រូវគ្នានឹងកំណើតព្រះអង្គ គឺមានរយៈពេល១សប្តាហ៍។ នៅពេលនេះហើយដែលនាម៉ឺនាសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗនៅលើតុដែលគេរៀបចំនៅតាមថែវខាងកើត និង ខាងត្បូងនៃព្រះទីនាំងភោជនីយដែលគេអោយឈ្មោះថា។

វិមានស្តេចណាប៉ូឡេអុងទី៣

វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែកមានលំអដោយរូបនាឡិកា១ដ៏ធំ សំរាប់រាជនីជា ព្រះជាយារបស់ ព្រះនាម នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេ នៅឆ្នាំ ១៨៦៩។ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជា អនុស្សាវរីយ៍ដល់ព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង ហើយប្រាសាទនេះ ត្រូវបានរៀបចំដំឡើងឡើងវិញ តាមគំរូដើមទាំងអស់ ក្នុងឆ្នាំ ១៨៧៦។ វិមាននេះត្រូវបានធ្វើការជួសជុលជា ថ្មីដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះត្រូវបានគេរៀបចំ ដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈ និងព្រះឆាយាលក្ខណ៍ អតីត។

ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ

ប្រាសាទនេះ ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុងទី៣ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥៤ – ១៩៥៩ក្នុងរជ្ជកាល  ក្រោយការដាក់រាជ្យបាន៤ឆ្នាំ នៃ ដែលបានដាក់រាជ្យនៅ ថ្ងៃទី ៣ មិនា ១៩៥៥។ ប្រាសាទនេះចែកចេញជា២ជាន់គឺ ១ជាន់ សំរាប់ទុកដាក់គ្រឿងអលង្ការក្រុម ព្រះពស្ដ្រ និងវត្ថុអនុស្សាវរីយ៍ការទូត។ ឯមួយជាន់ទៀត នៅខាងត្បូង រៀបចំជាការិយាល័យរបស់មន្ត្រីនៃព្រះបរមរាជវាំង និងជាព្រះរាជការិយាល័យព្រះប្រមុខរដ្ឋ សម្តេចនរោត្តមសីហនុ។ បច្ចុប្បន្ន ព្រះរាជដំណាក់ច័ន្ទ ជាមន្ទីរការិយាល័យរដ្ឋបាល នៃ។

💖ព្រះវិហារព្រះកែវមរកតមានដំកល់ព្រះពុទ្ឋបដិមា១អង្គ ធ្វើអំពីត្បូងកែវ ដ៏មានតម្លៃ ដែលមានព៌ណ ដូចមរកត។ រូបព្រះកែវមរកតពិតនោះ ត្រូវបានសៀមប្រមូល យកទៅ ជាមួយនឹងរូបព្រះគោ នៅពេលវាយលុកបាន ក្រុងអង្គរ ក្នុងឆ្នាំ ១៤២០។  ភ្ញៀវបរទេសនិយមហៅថា វត្តប្រាក់ ព្រោះ បាតក្រោម នៃ ព្រះវិហារ មានក្រាលការ៉ូអំពីប្រាក់សុទ្ឋ ។ ព្រះវិហារ ព្រះកែវមរកត ត្រូវបាន កសាងឡើង អំពីឈើ ដោយ ព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៩២ រួចសាងសង់ជាថ្មី ឡើងវិញ អំពីថ្ម ដោយ ព្រះបាទ នរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២។ វត្តនេះ មានឈ្មោះថាវត្ត តែពុំមាន ព្រះសង្ឃ គង់នៅ ដូចវត្ត ដ៏ទៅឡើយ។កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែ ព្រះបាទ នរោត្តមសីហនុ ទេដែលគង់នៅទីនោះ ព្រោះព្រះអង្គ បានសាងព្រះផ្នួស អស់រយៈពេល១ព្រះវស្សា គឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។

សារមន្ទីររោងដំរី

សារមន្ទីររោងដំរី កសាងក្នុងឆ្នាំ១៨៩២ ស្ថិតនៅខាងត្បូង វត្តព្រះវិហារព្រះកែវមរកត ជាប់របង ព្រះបរមរាជវាំង ដែលពីដើម គេហៅថា រោងដំរី ជាកន្លែងរក្សាទុកប្រដាប់ប្រដា និងចិញ្ចឹមសត្វដំរី ត្រៀមទុកហែក្បួន ក្នុងព្រះរាជ ពិធីបុណ្យផ្សេងៗ ។ នៅឆ្នាំ ១៩៩៦ ក្រោយព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់  រោងដំរីនេះ ត្រូវបានរៀបចំជួសជុល កែលម្អ ទៅជា សារមន្ទីររោងដំរី ដើម្បីដាក់តាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរី ហើយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលរួមមានសាលពិព័រណ៍ រូបថត លំនៅស្ថានខ្មែរ និងសំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបុរាណខ្មែរ ចំនួន២ រូបសំណាក សាលតាំង និងលក់វត្ថុអនុស្សាវរីយ៍ បន្ទប់តាំង គ្រឿង ហែក្បួនដំរី បន្ទប់តាំងព្រះឆាយាលក្ខណ៍ ស្ដីពីព្រះរាជសកម្មភាព ព្រះករុណាព្រះបាទ នរោត្ដមសីហនុ និងចុងក្រោយ បន្ទប់តាំងគ្រឿងហែក្បួន ព្រះរាជពិធីទ្វារទសមាស។