bet 855

♐អំពី​សិទ្ធិ និង​នីតិវិធី​ នៃ​ការ​ធ្វើ​កូដកម្ម​ របស់​ កម្មករ​និយោជិត


ដោយ 
ព្រហស្បតិ៍ 28 មិថុនា 2012
សិទ្ធិរបស់កម្មករនិយោជិត ក្នុងការធ្វើកូដកម្ម គឺជា សិទ្ធិដែលទទួលបាននូវ ការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល របស់ ព្រះរាជាណាច ក្រកម្ពុជា។ ក៏ប៉ុន្តែ រដ្ឋធម្មនុញ្ញ ក៏បានបញ្ជាក់ផងដែរថា សិទ្ធិនេះត្រូវយកមកអនុវត្ត នៅក្នុង ក្របខ័ណ្ឌច្បាប់។ លក្ខខណ្ឌនៃ ការអនុវត្តន៍ សិទ្ធិធ្វើកូដកម្ម មានចែងនៅក្នុង ច្បាប់ការងារ ឆ្នាំ១៩៩៧។

តើច្បាប់កំណត់អំពីនីតិវិធីអ្វីខ្លះ ដែលកម្មករ និយោជិតត្រូវបំពេញ មុននឹងចាប់ផ្តើមធ្វើកូដកម្ម?

នីតិវិធីនៃការធ្វើកូដកម្ម គឺមានចែងនៅក្នុងច្បាប់ការងារ មាត្រា ៣២៣ ដល់ មាត្រា ៣២៩។ ទីមួយ ដើម្បីធ្វើកូដកម្ម គឺត្រូវមានការសម្រេចពីកម្មករ និយោជិត។ របៀបរបប នៃ ការប្រជុំ សម្រេចធ្វើកូដកម្មនេះ អាចរៀបចំធ្វើ ទៅតាម លក្ខន្តិកៈ របស់ សហជីព នៅតាម សហគ្រាសនីមួយៗ ក៏ប៉ុន្តែ ច្បាប់ការងារ បានកំណត់ថា ការសម្រេចធ្ វើកូដកម្ម ឬមិនធ្វើ ត្រូវធ្វើតាមរយៈ ការបោះឆ្នោតជាសម្ងាត់។ បើសិនជាកម្មករ និយោជិត បោះឆ្នោតសម្រេចថាធ្វើកូដកម្ម នីតិវិធីបន្ទាប់ គឺត្រូវធ្វើ ការប្រកាសជូនដំណឹង ទៅសហគ្រាស និយោជក  អំពី ការធ្វើកូដកម្ម។ ការជូនដំណឹងនេះ ត្រូវធ្វើឡើង យ៉ាងតិច ៧ថ្ងៃ មុនថ្ងៃធ្វើកូដកម្ម (៧ថ្ងៃ គិតតែថ្ងៃធ្វើការ ដោយមិនរាប់ ថ្ងៃឈប់សម្រាក) ហើយក្នុងការជូនដំណឹងនេះ ត្រូវមានបញ្ជាក់ច្បាស់លាស់ អំពី ការទាមទារ របស់ កម្មករ និយោជិត ដែលជាមូលហេតុ នៃ ការធ្វើកូដកម្ម។ ច្បាប់តម្រូវឲ្យផ្ញើ ការជូនដំណឹងនេះ ទៅឲ្យក្រសួងការងារផងដែរ។ នៅក្នុងចន្លោះពេល ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃធ្វើកូដកម្ម ភាគីវិវាទមានកាតព្វកិច្ចចូលរួមប្រជុំផ្សះផ្សា ទៅតាមការកោះអញ្ជើញ របស់ រដ្ឋមន្រ្តីក្រសួងការងារ ដែលច្បាប់តម្រូវឲ្យទទួលបន្ទុករិះរកមធ្យោបាយផ្សះផ្សា ដើម្បីបញ្ចៀសកូដកម្ម។ បើសិនជាការចរចាអាចផ្សះផ្សាបាន កូដកម្មត្រូវលុបចោលវិញ។ បើសិនជាដល់ថ្ងៃកំណត់ធ្វើកូដកម្ម នៅតែមិនអាចចរចាត្រូវរ៉ូវគ្នាទៀត កម្មករ និយោជិត អាចចាប់ផ្តើមធ្វើកូដកម្មបាន។

សហគ្រាស និយោជក អាចកាត់ប្រាក់ខែកម្មករ និយោជិត ដែលចូលរួមធ្វើកូដកម្មបានដែរឬទេ?

ច្បាប់ការងារចែងថា កិច្ចសន្យាការងាររបស់កម្មករ និយោជិត ដែលសម្រេចចូលរួមធ្វើកូដកម្ម ត្រូវព្យួរជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេលធ្វើកូដកម្ម (មាត្រា ៣៣២) មានន័យថា កម្មករ និយោជិតមិនជាប់កាតព្វកិច្ចបំពេញការងារ ហើយក៏មិនមានសិទ្ធិទទួលបានប្រាក់ឈ្នួលដែរ។ ដូច្នេះ សហគ្រាស និយោជក អាចកាត់ប្រាក់ខែកម្មករ និយោជិតណា ដែលចូលរួមធ្វើកូដកម្ម ប៉ុន្តែ កាត់ទៅតាមតែចំនួនថ្ងៃ ដែលធ្វើកូដកម្មប៉ុណ្ណោះ។ ក្រៅពីកាត់ប្រាក់ខែនេះ ច្បាប់ហាមឃាត់ដាច់ខាតមិនឲ្យសហគ្រាស និយោជក ដាក់ទណ្ឌកម្មអ្វីផ្សេងទៀត ទៅលើកម្មករ និយោជិត ដោយសារតែការចូលរួមធ្វើកូដកម្មនេះទេ។ ការបញ្ឈប់ការងារកម្មករ ដោយសារតែការចូលរួមធ្វើកូដកម្មនេះ ក៏កាន់តែមិនអាចធ្វើបានទៅទៀត។

ចុះបើគ្រាន់តែជ្រើសរើសកម្មករនិយោជិតផ្សេង ឲ្យមកធ្វើការជាបណ្តោះអាសន្ន ក្នុងពេលមានកូដកម្ម ដើម្បីធ្វើការជំនួសនិយោជិត ដែលកំពុងធ្វើកូដកម្ម តើសហគ្រាស និយោជកអាចធ្វើបានដែរឬទេ?

មាត្រា ៣៣៤ នៃច្បាប់ការងារ ចែងថា “នៅក្នុងអំឡុងពេលធ្វើកូដកម្ម ត្រូវហាមឃាត់មិនឲ្យនិយោជក ជ្រើសរើសកម្មករនិយោជិតផ្សេង មកជំនួសកូដករទាំងអស់ លើកលែងតែការជ្រើសរើសនេះធ្វើឡើង ដើម្បីធានាសេវាអប្បបរមា”។

ក្នុងពេលមានកូដកម្ម ច្បាប់ការងារចែងអនុញ្ញាតឲ្យសហគ្រាស និយោជក កេណ្ឌកម្មករនិយោជិត ឲ្យបំពេញការងាររ៉ាប់រងសេវាអប្បបរមា ដើម្បីធានាដល់ការពារទ្រព្យ ទំនិញ ឬគ្រឿងបរិក្ខារបស់សហគ្រាស (មាត្រា ៣២៦)។ បើសិនជានៅថ្ងៃធ្វើកូដកម្ម កម្មករនិយោជិត ដែលត្រូវកេណ្ឌឲ្យមករ៉ាប់រងសេវាអប្បបរមា មិនមកធ្វើការ ហើយបែរជាទៅចូលរួមធ្វើកូដកម្មដែរ ក្នុងករណីនេះ សហគ្រាស និយោជក អាចជ្រើសរើសកម្មករនិយោជិតផ្សេងមកធ្វើការជំនួសបាន។ ចំណែកកម្មករនិយោជិត ដែលជាប់កាតព្វកិច្ចរ៉ាប់រងសេវាអប្បបរមា ហើយបែរជាមកមកធ្វើការបែបនេះ ត្រូវចាត់ទុកថាមានកំហុសធ្ងន់ ដែលអាចត្រូវទទួលទណ្ឌកម្ម។

ចុះបើសិនជាសហគ្រាស និយោជក ជ្រើសរើសនិយោជិតផ្សេងមកជំនួសកូដករ ក្រៅពីករណីសេវាអប្បបរមានេះ តើច្បាប់មានចែងអំពីទណ្ឌកម្មអ្វីដែរ?
 
🌊 ក្នុងករណីដែលសហគ្រាស និយោជក ជ្រើសរើសកម្មករនិយោជិតផ្សេងមកជំនួសកូដករ ក្រៅពីករណីសេវាអប្បបរមា និយោជក មានកាតព្វកិច្ច បើកប្រាក់បៀវត្សឲ្យកម្មករ និយោជិតជាកូដករទាំងអស់ ក្នុងអំឡុងពេលធ្វើកូដកម្ម (តាមធម្មតា កម្មករនិយោជិតដែលចូលរួមធ្វើកូដកម្ម គឺមិនត្រូវ ទទួលប្រាក់ឈ្នួលទេ សម្រាប់ថ្ងៃធ្វើកូដកម្ម)។

ដូច្នេះ មានន័យថា ក្នុងករណីមានការជ្រើសរើសកម្មករនិយោជិតផ្សេងមកជំនួសកូដករ ក្រៅពីករណីសេវាអប្បបរមា និយោជកត្រូវអស់លុយពីរជាន់៖ អស់លុយបង់ប្រាក់ឈ្នួលទៅឲ្យកម្មករនិយោជិតដែលរើសយកមកជំនួសកូដករនោះផង ហើយត្រូវអស់លុយបង់ប្រាក់ឈ្នួល ទៅឲ្យកូដករនោះមួយជាន់ទៀត។

ចុះបើសិនជាក្នុងករណីដែលកម្មករនិយោជិតធ្វើកូដកម្មដោយខុសច្បាប់វិញ តើអាចត្រូវទទួលទណ្ឌកម្មអ្វីខ្លះ?
 
🔯 ទីមួយ ត្រូវបញ្ជាក់ថា ការកំណត់ថា កូដកម្មណាមួយជាកូដកម្មខុសច្បាប់ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការការងារ ឬតុលាការខេត្តក្រុងបើសិនជាគ្មានតុលាការការងារ (មាត្រា ៣៣៧)។ បើសិនជាសហគ្រាស និយោជក យល់ថា ការធ្វើកូដកម្មណាមួយ ត្រូវបានរៀបចំធ្វើដោយខុសច្បាប់ (មិនគោរពទៅតាមនីតិវិធី ដែលកំណត់ដោយច្បាប់ ឬធ្វើឡើងដោយមានអំពើហិង្សា) សហគ្រាស និយោជកនោះត្រូវដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីស្នើសុំឲ្យតុលាការចេញដីកាសម្រេចរក្សាការពារ (នីតិវិធីបន្ទាន់)។

បើសិនជាតុលាការសម្រេចថា កូដកម្មនេះជាកូដកម្មខុសច្បាប់ កូដករត្រូវចូលធ្វើការវិញ ក្នុងរយៈពេល ៤៨ម៉ោង ចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ។ ផុតពេលកំណត់ ៤៨ម៉ោងនេះ បើសិនជាកម្មករនិយោជិតណាមិនចូលទៅធ្វើការវិញទេ គឺត្រូវចាត់ទុកថាមានកំហុសធ្ងន់ ដែលអាចត្រូវទទួលទណ្ឌកម្ម៕ ប្រភពឯកសារ៖៖ 

កំណត់ទីតាំងចំណុចខ្មៅ


នេះ គឺជាការកំសាន្តមួយទៀត ដែលមិត្តអ្នកអានទាំងអស់អាច សាកល្បងលេង ដោយការមើលជាមួយ រូបភាពខាងក្រោមនេះ ក្នុងការកំណត់ទីតាំងចំណុចខ្មៅ ថាតើពិតជាមានចំណុចខ្មៅដែរឬអត់ នៅត្រង់រង្វង់ពណ៌សនៅលើរូបនេះ? ប្រសិនបើមាននោះ តើមានចំនួនប៉ុន្មាន នៅទីតាំងណាខ្លះ?

សំរាម ៖ ផល​ប៉ះ​ពាល់ និង​ ការ​គ្រប់​គ្រង


សំរាមត្រូវបានគេចាត់ទុកថា ជាវត្ថុគ្មានតម្លៃ និងឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នា មិនចង់បានវានោះទេ។ ប៉ុន្ដែយើង មិនអាចចៀស ពីវាផុតបានឡើយ ព្រោះយើងសុទ្ធតែត្រូវការ អាហារ និង សម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្រោយពេលដែលមនុស្ស បានបង្កើតសំរាម ហើយពុំបានធ្វើការទុកដាក់ត្រឹមត្រូវនោះ វានឹងអាចបង្កឱ្យមាន ផលប៉ះពាល់ជាច្រើន ចំពោះមនុស្ស សត្វ រុក្ខជាតិ និង ជីវៈចម្រុះផ្សេងៗ ជាពិសេសគឺបរិស្ថាន។

សំរាមជាអ្វី?

សំរាម 💖គឺជារបស់របរ ដែលអស់តម្លៃ គ្មានប្រយោជន៍ ឬ វត្ថុ ដែលគេលែងត្រូវការ ប្រើប្រាស់ ឬ អស់តម្រូវការ ហើយមានបំណង បោះបង់ចោល ឬ តម្រូវឱ្យបោះបង់ចោល។

ប្រភេទសំរាម និងសំណល់រឹង

បើផ្អែកទៅតាមការសិក្សា និង ឆ្លងកាត់នូវការធ្វើវិភាគ ទៅលើ សំរាម និង សំណល់ គេអាចធ្វើការបែងចែក ជា បីប្រភេទ ផ្សេងៗពីគ្នា ដែលមានដូច នៅខាងក្រោមនេះ ៖

១. សំណល់រឹង  គឺសំដៅដល់ សំណល់រឹង ដែលជា ផលិតផល ឬ ជាកម្ទេចកម្ទី ដែលត្រូវបាន គេបោះបង់ចោល ដូចជា សម្បក ដប កែវ លោហៈធាតុ កំប៉ុងជាដើម។

២ . សំណល់រាវ  គឺជាវត្ថុរាវ ដែលជាផលិតផល និង ជាសារធាតុរួមផ្សំ ជាមួយនឹង សារធាតុរឹងខ្លះ ដែលត្រូវបានគេ បញ្ចេញចោល ជាប្រចាំ ទៅតាម បណ្ដាញ ប្រព័ន្ធលូទឹកស្អុយ ផ្សេងៗ។

៣ . សំណល់បង្កគ្រោះថ្នាក់  គឺសំដៅទៅលើ សារធាតុវិទ្យុសកម្ម សារធាតុគីមី សារធាតុផ្ទុះ សារធាតុពុល សារធាតុឆេះ ជាដើម។ ចំពោះ សំណល់ទាំងនេះ ភាគច្រើនមានប្រភពចេញ ពី រោងចក្រឧស្សាហកម្ម និង សហគ្រាស ដែលប្រើប្រាស់ សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និង សេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ(ការវះកាត់ និង ថតដោយប្រើកាំរស្មី)។ល។ ចំណែកឯ សំណល់ នៅ តាមលំនៅដ្ឋាន ក៏អាចមានសារធាតុ ប្រកបដោយ គ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះ វិស័យកសិកម្ម ដោយសារ បច្ចេកទេស នៅក្នុង ស្រុកមានកម្រិតទាប កសិករភាគច្រើន បានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិត ដែលមានជាតិពុលខ្លាំង និង ប្រើប្រាស់ គីមី ដើម្បីបង្កើនទិន្នផលដំណាំ ដូច្នេះ សារធាតុ ប្រកបដោយគ្រោះថ្នាក់មួយចំនួន ក៏បានបង្កើតឡើង ដោយវិស័យនេះផងដែរ។   

ផលវិបាក និងផលប៉ះពាល់នៃសំរាម

សំរាម មិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ ទៅដល់ បរិស្ថាន សោភ័ណភាព និង បង្កឱ្យអាប់អួ ដល់ បរិយាកាសជុំវិញនោះទេ តែវាថែមទាំង បណ្ដាលឱ្យមាន ជំងឺផ្សេងៗទៀតបាន និង បង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះ សុខភាពមនុស្ស តាមរយៈ ការប៉ះពាល់ ដោយផ្ទាល់ ឬ តាមការភាយក្លិនស្អុយ នៃ សំរាមដែលរលួយ។

១ . ផលប៉ះពាល់របស់សំរាមចំពោះសង្គម  ಌបើយោងទៅតាម លក្ខណៈរូប និង លក្ខណៈគីមី នៃ សំរាមឬសំណល់ ប្រសិន បើយើងមិនបាន ធ្វើការបែងចែក និង គ្រប់គ្រងឱ្យបានត្រឹមត្រូវ ទៅតាម លក្ខណៈបច្ចេកទេសទេនោះ វានឹងអាច ជះឥទ្ធិពលមកលើ សុខភាព មនុស្ស សត្វ និង បរិស្ថាន ជាច្រើនដូចតទៅ។

  • ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋាន
  • ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង និងសត្វល្អិត
  • អាចបង្កឱ្យមានក្លិនស្អុយ ប៉ះពាល់ដល់អ្នករស់នៅក្បែរ គំនរសំរាម និងបរិស្ថាន
  • ការបោះបង់ចោលសំរាមរាយប៉ាយ អាចបង្កការស្ទះ ដល់ ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយ ទឹកភ្លៀងជា លទ្ធផល ខូចដល់សោភ័ណភាព និង សណ្ដាប់ធ្នាប់សាធារណៈ
  • បាត់បង់នូវកំណើនភ្ញៀវទេសចរណ៍។

២. ផលប៉ះពាល់របស់សំរាមចំពោះសុខភាព  ✃សំរាមអាចផ្ដល់ផលអាក្រក់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពរបស់មនុស្ស ទូទៅ។

  • សារធាតុពុលនៅក្នុងសំរាម ៖ សារធាតុមួយចំនួន នៅក្នុងសំរាម អាចធ្វើឱ្យមាន ការប៉ះពាល់ដល់ ស្បែក ដែលបណ្ដាល ឱ្យមនុស្ស កើតមានជំងឺ សើស្បែក រលាកភ្នែក ជម្ងឺរលាកផ្លូវរំលាយអាហារ ជម្ងឺផ្លូវដង្ហើម រលាកសួតជាដើម។ ជួនកាលវាអាចបណ្ដាល ឱ្យមាន ការប៉ះពាល់ ទៅ ដល់ប្រព័ន្ធប្រសាទ ថែមទៀតផង ដោយសារតែ ការសាយភាយក្លិន និង ការចម្លងមេរោគពីសំរាម។
  • មេរោគនៅក្នុងសំរាម ៖ នៅក្នុងសំរាមមានផ្ទុកទៅដោយមេរោគច្រើនប្រភេទ។ នៅពេលវាឆ្លងមកដល់ក្នុងខ្លួនមនុស្ស វាបង្កឱ្យកើតមានជម្ងឺរាករូស ជម្ងឺរាកមួល អាសន្នរោគ គ្រុនពោះវៀន និងជម្ងឺជាច្រើនទៀត។ ប្រសិនបើមិនបានធ្វើអនាម័យ ជាប្រចាំទេ ជម្ងឺទាំងនោះនឹងអាចក្លាយទៅជាប្រភេទជម្ងឺរ៉ាំរ៉ៃបាន។ ម្យ៉ាងវិញទៀតសារធាតុមុតស្រួចដែលមាននៅក្នុងសំរាម អាច បង្កជារបួសស្នាមរហូតក្លាយទៅជាដំបៅរ៉ាំរ៉ៃផងដែរ។
  • សារធាតុគីមីនៅក្នុងសំរាម ៖ សំរាម មានផ្ទុកទៅដោយ សារធាតុគីមីមួយចំនួន ដែលអាចបង្កឱ្យកើត ជំងឺមហារីកបាន។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឱ្យ មានអុកស៊ីដកម្ម លើសារធាតុគីមី ដទៃទៀត ដែលអាចនាំគ្រោះថ្នាក់ ដល់ មនុស្ស រុក្ខជាតិ និង សត្វ ដែលមាននៅ ក្នុង បរិស្ថានទៀតផង។

វិធីទុកដាក់ និងគ្រប់គ្រងសំរាម

ដើម្បីបង្ការ និងចៀសផុតពីជម្ងឺផ្សេងៗដែលអាចបណ្ដាលមកពីសំរាមបានគប្បីត្រូវមានវិធានការទុកដាក់សំរាមឱ្យមាន របៀប ធ្វើយ៉ាងណា កុំឱ្យមេរោគចេញ ពី សំរាមទៅចម្លងដល់មនុស្សបាន។  វិធីទាំងអស់ដែលតម្រូវឱ្យប្រតិបត្ដិមានដូចជា ៖

១ . ភារកិច្ចប្រជាពលរដ្ឋ

  • ប្រជាពលរដ្ឋត្រូវរៀបចំទីកន្លែងស្ដុកសំណល់រឹង ឬ សំរាមបណ្ដោះអាសន្នឱ្យបានសមស្រប និងមានរបៀបមិនបង្កបញ្ហា ប៉ះពាល់ ទៅដល់ចរាចរណ៍ សុខភាពសាធារណៈ សោភ័ណភាព និង សណ្ដាប់ធ្នាប់សង្គម។
  • មិនត្រូវបោះចោលនូវសំរាមរឹង រាវ នៅតាមទីប្រជុំជន ទីសាធារណៈ ផ្សារ កន្លែងកម្សាន្ដតំបន់ប្រភពទឹកប្រើប្រាស់ និង តាមប្រព័ន្ធ លូទឹកស្អុយ នោះទេ។
  • មុនពេលចោលសំរាម គប្បីត្រូវបែងចែក ឱ្យបានជាមុន ដូចជាប្រភេទ សំរាមចេញពីមន្ទីរពេទ្យ និង សំរាមចេញពី លំនៅដ្ឋាន ព្រោះសំរាម ចេញពីមន្ទីរពេទ្យ អាចម្លងមេរោគ និង ជំងឺបាន។

២. ភារកិច្ចរបស់អង្គភាពទទួលបន្ទុកផ្នែកគ្រប់គ្រងសំរាម

អង្គភាពត្រូវរៀបចំដាក់ស្លាកសញ្ញា ហាមឃាត់ការបោះចោលសំរាមរាយប៉ាយ ទុកដាក់សំណល់រឹង ឱ្យបានត្រឹមត្រូវនៅ គ្រប់ទីកន្លែង ដូចជា តំបន់ទីប្រជុំជន  ទីសាធារណៈ រោងចក្រ សហគ្រាសជាដើម។ ចំពោះទីលានចាក់សំរាម ត្រូវយកចិត្ដទុកដាក់ ប្រតិបត្ដិការគ្រប់គ្រងទីលាន ឱ្យបានល្អ ចៀសវាងផលប៉ះពាល់ ដែលអាចកើតមានឡើង ដោយ យកចិត្ដទុកដាក់ នូវចំណុចមួយចំនួន ដូចខាងក្រោម ៖
  • លើកទំនប់ព័ទ្ធជុំវិញទីលានចាក់សំរាម ដើម្បីការពារទឹកជំនន់ហូរចូលទីលាន និង ហូរចេញវិញដោយនាំ សារធាតុបំពុល ទៅជាមួយ ដែលធ្វើឱ្យមាន ការពុលដល់ ទឹកលើដី និង ក្រោមដី។
  • រៀបចំផ្លូវទីលាន ដែលអាចចូលចាក់បានគ្រប់រដូវ និង បាតរណ្ដៅត្រូវរៀបចំ ប្រព័ន្ធការពារមិនឱ្យមាន ការហូរជ្រាបទឹកសម្អុយ ចូលក្នុងដី។
  • ត្រូវធ្វើការលុបចោលសំរាម ដែលចាក់រួច ដើម្បីការពារ ការជះក្លិនស្អុយ ចេញមកក្រៅ និង សត្វល្អិត
  • ត្រូវប្រើប្រាស់ឡទំនើប ក្នុងការដុតបំផ្លាញសំរាម ឱ្យមាន លក្ខណៈបច្ចេកទេសច្បាស់លាស់ និង ចំណុះសមល្មមដើម្បីកុំឱ្យ សាយភាយក្លិន និង ចម្លងមេរោគ។

ដំបូន្មានអ្នកប្រឹក្សា

ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ សុខភាពល្អ និង ជីវភាពរស់នៅប្រសើរទៅបានគឺអាស្រ័យទៅលើការជួយថែរក្សានូវអនាម័យទាំងអស់គ្នា។ ទោះបីជានៅតាមលំនៅដ្ឋាន កន្លែងធ្វើការ រោងចក្រ ឬសហគ្រាសក្ដី គប្បីមានធុងសំរាម ឬ កន្លែងស្ដុក សំរាមឱ្យបានសមរម្យ ងាយស្រួលប្រមូល។ ចំពោះផ្នែកបម្រើសេវាកម្មប្រមូលវិញ គប្បីប្រមូលសំរាមឱ្ យបានទៀងទាត់។ ចៀសវាងទុកយូរជាហេតុ ធ្វើមានការរាយប៉ាយ ដែលបង្កឱ្យមាន ការចម្លងមេរោគបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

ប្រភពឯកសារ៖ ៖ 

សំរាម​កែច្នៃ


កាកសំណល់សំរាម ដែលសល់ពីការប្រើប្រាស់ លោកអ្នកប្រាកដជា យកទៅបោះចោល ដោយមិនធ្លាប់គិតថា របស់ទាំងនោះ អាចនៅមានតម្លៃ ពេលក្រោយឡើយ។ ជាការពិត សំរាម និង កាកសំណល់ទាំងអស់ សុទ្ធតែមានគុណសម្បត្ដិ ដោយឡែកមួយផ្សេងទៀត បន្ទាប់ពីត្រូវបានយកទៅកែច្នៃ។

ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រី ធូ ផល្លាមន្ដ្រីអភិវឌ្ឍន៍ធនធានមនុស្សនៃអង្គការកែច្នៃនិង អនាម័យសហគមន៍អំពីអត្ថប្រយោជន៍របស់សំរាម។

សំរាមនិងការកែច្នៃ

សំរាម គឺជាវត្ថុដែលមនុស្សប្រើប្រាស់ហើយ រួចយកទៅ បោះចោលលែងត្រូវការ។ ឯសំរាមកែច្នៃ គឺជា ការយក កាកសំណល់ សំរាមទាំងនោះ យកទៅច្នៃជា គុណប្រយោជន៍ ជា របស់ប្រើប្រាស់ និង គ្រឿងតាំងលម្អ ផ្សេងៗទៀត។

ប្រភពនិងប្រភេទសំរាម

សំរាមដែលយកមកកែច្នៃ បានមកពី គ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ដូចជាតាម គេហដ្ឋាន រោងចក្រ សហគ្រាស ក្រុមហ៊ុន ទីផ្សារ វត្ដអារាម ភោជនីយដ្ឋាន សណ្ឋាគារជាដើម និងតាម ទីសាធារណៈ ផ្សេងទៀត ដូចជា សួនច្បារ មាត់ទន្លេជាដើម ក៏គេអាចប្រមូ លសំរាមបានដែរ។ សំរាម ឬ កាកសំណល់ ដែលយកមកប្រើ សម្រាប់ធ្វើការកែច្នៃ បែងចែក ចេញជា ពីរប្រភេទ គឺ សំរាមស្ងួត និង សំរាមសើម។

សំរាមសើម  💮ជាសំរាមដែលផ្អាប់ទឹក មានជាតិទឹក ឬ មានសំណើម ដូចជា កាកសំណល់ ផ្ទះបាយ កាកអំពៅ កាកដូង បន្លែ ផ្លែឈើ ដែលរលួយ កាកសំណល់ ចេញពីទីផ្សារជាដើម។

សំរាមស្ងួត  ⛎សំរាមស្ងួត អាចចែកចេញជា ពីរប្រភេទ ផ្សេងទៀតផងដែរ គឺ ប្រភេទស្រាល និងប្ រភេទធ្ងន់ ឬ រឹង។ សំរាមស្ងួត ប្រភេទស្រាល មានដូចជា ក្រដាសកាសែត សៀវភៅ ទស្សនាវដ្ដី ថង់ប្លាស្ទិក ជ័រកៅស៊ូ សម្បកកំប៉ុង ជាដើម និង របស់របរ ជាច្រើនប្រភេទទៀត ដែលអាចយកមកកែច្នៃ ទៅតាមតម្រូវការ និង ចំណង់ចំណូលចិត្ដ។ ចំណែកឯ សំរាមប្រភេទធ្ងន់ ឬ រឹង មានដូច ជាសម្បកកង់ឡាន អំបែងកែវ សម្បកដប ដែក និង ប្រភេទលោហៈធាតុ ដូចជា ឆ្នាំងបែកបាក់ ជាដើម។

របៀបកែច្នៃសំរាម

សំរាម ដែលប្រមូលបានមកដោយ អ្នករើសសំរាម ត្រូវធ្វើការបែងចែក ទៅតាម ប្រភេទសម្រាមនីមួយៗ។  សំរាមខ្លះ យកទៅកែច្នៃ ដោយ គ្រឿងម៉ាស៊ីន (ម៉ាស៊ីនកិនកំប៉ុង) ប៉ុន្ដែភាគច្រើន ធ្វើដោយដៃផ្ទាល់។ របៀបកែច្នៃ គឺជា ការយកសំរាម និង កាកសំណល់ ដែលប្រើប្រាស់ហើយ ទៅធ្វើជារបស់ផ្សេងៗ ហើយដែលអាស្រ័យទៅលើ ការរចនា និង ការច្នៃប្រឌិត ឱ្យចេញជារូបរាង ការនិយមចូលចិត្ដ និង ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ឯប្រភេទ សំរាមស្ងួតរឹងមួយចំនួន ត្រូវយកទៅស្លដោយម៉ាស៊ីន ទើបយកទៅ កែច្នៃទៅតាម ប្រភេទសម្រាមនីមួយៗ។

ផលិតផលបានពីការកែច្នៃ

លោកអ្នកប្រហែលជាធ្លាប់គិតថា សំរាម ជាវត្ថុគ្មានប្រយោជន៍ និង ជារបស់ដែលគេបោះចោល។ សម្រាប់ប្រទេសជឿនលឿន គេអាចយកសំរាម ទៅកែច្នៃ បានជាប្រយោជន៍ច្រើនប្រការ។ បច្ចុប្បន្ន ប្រទេសកម្ពុជា ក៏កំពុងតែធ្វើការទាញយក ប្រយោជន៍ដ៏ច្រើនពីការកែច្នៃ សំរាម និង កាកសំណល់ ដែលប្រើប្រាស់រួចផងដែរ។

១. កាកសំណល់សើម 💖៖ សំណល់ផ្ទះបាយ កាកអំពៅ កាកដូង បន្លែ និង ផ្លែឈើរលួយ អាចយកទៅធ្វើជា ជីកំប៉ុសសម្រាប់ ស្រោចស្រព ទៅលើដំណាំ កសិកម្ម ស្រែចំការជាដើម។

២. កាកសំណល់ស្ងួត ▨៖ អាចយកទៅកែច្នៃបានជា របស់របរ ច្រើនយ៉ាង ជាសម្ភារៈប្រើប្រាស់ក្នុង ការិយាល័យ និង អាចប្រើ ជាលម្អ ក្នុង គេហដ្ឋាន បានគ្រប់ផ្នែក។ ក្រដាស និង ថង់ប្លាស្ទិក អាចច្នៃធ្វើជា ស៊ុមរូបថត ស្រោមសំបុត្រ កាតជូនពរ សឺមីសម្រាប់ដាក់ឯកសារ គ្រឿងអលង្ការ ធ្វើជាកន្ដ្រក មួក កម្រាលតុ កាបូប ស្រោមទូរស័ព្ទ ប្រដាប់ជូតជើងជាដើម។ សម្បកកង់ឡាន និង កង់ម៉ូតូអាច យកទៅធ្វើជាថូផ្កា ធុងដាក់សម្រាម ថូដាក់ប៊ិចជាដើម។ សម្បកដប និង អំបែងកែវ ដែលខូច អាចយកទៅស្ល ហើយផលិតជា ដប និង កែវ សម្រាប់ ប្រើប្រាស់វិញបាន។ ដូចគ្នានឹងការស្លលោហៈធាតុផ្សេងៗ ដើម្បីផលិតបានជាផលិតផល សម្រាប់ ការប្រើប្រាស់ ប្រចាំថ្ងៃ។ ក្រៅពីនេះ នៅមានផលិតផលជាច្រើនទៀត ដែលកើតចេញ ពីការយកសំរាម ឬ កាកសំណល់ ទៅកែច្នៃ។

ការចូលរួមរបស់ប្រជាពលរដ្ឋ

សំរាមគ្រប់ប្រភេទ ដែលប្រមូលបាន ក៏អាស្រ័យលើការចូលរួម ពី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយនេះក៏ជាយុទ្ធសាស្ដ្រមួយ ក្នុងការសន្សំបន្ថែម លើ ផ្នែកសេដ្ឋកិច្ចគ្រួសារ ។ ពួកគាត់អាចយកសំរាមទាំងនោះទៅលក់ឱ្យអ្នកទិញអេតចាយ ហើយ អ្នកទិញអេតចាយ ឬ អ្នករើសសំរាម អាចប្រមូល របស់ទាំងអស់នោះ ទៅលក់បន្ដទៀត ដើម្បីជាការដោះស្រាយ បញ្ហាជីវភាពក្នុងគ្រួសារ។

ការកែច្នៃសំរាមមានគុណសម្បត្ដិច្រើនជាងគុណវិបត្ដិ

ទន្ទឹមនឹងផលិតផលច្រើនប្រការដែលកើតចេញពីការកែច្នៃសំរាម កិច្ចការនេះក៏ផ្ដល់ជាគុណសម្បត្ដិច្រើនប្រការផងដែរ។
  • ការកែច្នៃសំរាមអាចបង្កើតជាមុខរបរសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រ ដូចជាអ្នករើសសំរាមអ្នករើសអេតចាយជា ដើម។ ម្យ៉ាងទៀត វាអាចធ្វើឱ្យ អ្នកទាំងនោះមានជំនាញមួយពិតប្រាកដប្រចាំជីវិត។ ហើយទៅថ្ងៃអនាគតពួកគាត់អាចយកចំណេះ នេះទៅចិញ្ចឹមជីវិតបានថែមទៀតផង។
  • ការកែច្នៃសំរាមជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។ តាមរយៈលទ្ធផលទាំងអស់នេះអ្នករើសសំរាមអាចទទួលបាន ប្រាក់កម្រៃ សម្រាប់ ផ្គត់ផ្គង់ជីវភាព។
  • ផលិតផលដែលកើតចេញពីការកែច្នៃសំរាមអាចប្រើជាគ្រឿងលម្អគេហដ្ឋាននិងផលប្រយោជន៍ក្នុងការងារផងដែរ។
ការកែច្នៃសំរាមពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះឡើយ ព្រោះសំរាមទាំងអស់សុទ្ធតែឆ្លងកាត់ការសម្អាតដោយទឹកសា ប៊ូរួចជាមុន។ ប៉ុន្ដែ វាអាចមាន គ្រោះថ្នាក់ដល់ សុខភាពបន្ដិចបន្ដួច នៅពេលដែល អ្នករើសសំរាមទាំងនោះ ដើររើស និង ប្រមូលសំរាម ដូចជាមានកន្ទួលរមាស់ ជំងឺសើស្បែក បញ្ហាផ្លូវដង្ហើម ដែលបណ្ដាលមកពី ក្លិនមិនល្អ ពី សំរាមជាដើម។

ដំបូន្មានអ្នកជំនាញ

សូមលោកអ្នកមេត្ដាគ្រប់គ្រងសំរាម នៅតាមគ្រួសារឱ្យមានរបៀបរៀបរយ និង ផ្ដល់ភាពងាយស្រួល ក្នុងការប្រមូលសំរាម។ សំរាម មិនមានតម្លៃ សម្រាប់លោកអ្នក ប៉ុន្ដែវាមានតម្លៃ សម្រាប់ អ្នកក្រីក្រមួយចំនួន ដែលប្រកបមុខរបរជាអ្នករើសសំរាម និង ជាអ្នករើសអេតចាយ។ ពួកគាត់ អាចរើសយក សំរាមទាំងអស់នោះទៅកែច្នៃដើម្បីបម្រើផលប្រយោជន៍ក្នុងគ្រួសារ និងសហគមន៍។ សំរាមក៏ជាវត្ថុមានតម្លៃសម្រាប់លោកអ្នកក្រោយពីកែច្នៃរួច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

ប្រភពឯកសារ៖ ៖

របប​កម្ពុជា​ប្រជាធិបតេយ្យ


💜ប្រពៃណី​អ្នក​ស្រុក​ចេនឡា – កំណត់ហេតុរបស់ ជីវ តាក្វាន់


លោក ជីវ តាក្វាន់ មាន កំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង ។ លោកគឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។ កំណត់ហេតុដែលត្រូវបានបកប្រែជាភាសាខ្មែរដោយ លោក លី ធាមតេង បោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣ មានកម្រាស់ ៨១ ទំព័រ ដែលក្នុងនោះ ៦១ ទំព័រជាខ្លឹមសារនៃកំណត់ហេតុសុទ្ធ និង ២០ ទំព័រជាការពន្យល់ដើមហេតុនៃការបកប្រែ និងសេចក្ដីពន្យល់ពាក្យខ្មែរដែលលោក ជីវ តាក្វាន់ កត់ត្រាតាមសំនៀងចិន ។ កំណត់ហេតុនេះបែងចែកជា ៤០ ជំពូក ដែលជំពូកខ្លះមានតែ២ ឬ៣ បន្ទាត់ និងជំពូកខ្លះមានច្រើនទំព័រ ជារួមជំពូកទាំងនេះពិពណ៌នាអំពី សាសនា ការកាត់ក្ដី ភាពជាព្រះមហាក្សត្រ កសិកម្ម សត្វស្លាប បន្លែ ប្រពៃណីនៃការងូតទឹក និងទាសាទាសី ។ ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរនៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរ នៅតែឃើញមានបន្តរហូតមកដល់ទសវត្សឆ្នាំ១៩៩០ ។ ចំណែកឯទិដ្ឋភាពផ្សេងៗទៀត ដូចជា ទាសាទាសី ច្បាប់គ្រប់គ្រង និងការកាត់ក្ដីមិនផ្អែកលើហេតុផលច្បាស់លាស់ ត្រូវបានកែប្រែនៅសតវត្សទី១៩ ។

ប្រពៃណីអ្នកស្រុកចេនឡា
សេចក្ដីផ្ដើម

រឿងរ៉ាវទាំងនេះ លោក ជីវ តាក្វាន់ បាននិពន្ធឡើងក្នុងសម័យរាជសន្តតិវង្ស ងន់ (ក្នុងរាជ្យព្រះបាទ ងន់ ចេង) គឺនៅស្រុកវ៉េងតា ហើយក្រោយមកលោក ហ្កូវ គង់ បានកែសម្រួលក្នុងរវាងរាជសន្តតិវង្ស ម៉េង (សតវត្សទី១៣‑១៤) ក្នុងស្រុកសេងអាន (ខេត្តហូណាន់) ។ សេចក្ដីអធិប្បាយទាំងស្រុងមានដូចតទៅ ៖ ចេនឡា ឬចាមឡា អ្នកប្រទេសនេះហៅខ្លួនឯងថា “កាន់ផៃចី” តាម កំណត់ខ្លះរបស់ពួកបស្ចិមប្រទេស បានហៅថា កាំពូចី ដែលមានសម្លេងស្រដៀងនឹង “កាំពួចេ” ដែរ ។ ខ្ញុំចាប់ធ្វើដំណើរចេញ ពីស្រុកអ៊ូជីវ (ខេត្តជាក់កាង) តាមផ្លូវទឹក តាមទន្លេស្រុកម៉ាំងគូយ និងគង់តុង កាត់សមុទ្រ “ឈិតជីវ” ទៅដល់សមុទ្រ “កាវជីវ” ក៏បានទៅដល់ទីក្រុង “ចាម” បន្តដំណើរបណ្ដោយខ្យល់ចេញពីក្រុងចាមទៅអស់រយៈពេលកន្លះខែទៀត ក៏បានទៅដល់ស្រុក ចេងផូវ (ជម្ពូ?) ដែលជាព្រំដែននៃប្រទេសនេះ ។ លុះចេញពី ចេង ផូវ ទៅ ទៀតឆ្លងសមុទ្រឃុនលុន ក៏ទៅដល់មាត់ពាម គឺបែកចេញពីមាត់សមុទ្រទៅជាដៃទន្លេច្រើនច្រកណាស់ ។ ក្នុងបណ្ដាច្រកទាំងនោះ មានតែច្រកទី៤ទេ ទើបអាចចូលទៅបាន ក្រៅពីនេះគេដឹងថា មានទឹករាក់ណាស់នាវាធំៗមិនអាចធ្វើដំណើរបានឡើយ ។ ត្រង់ពាមជាមាត់ច្រកនោះ ឃើញមានព្រៃស៊ុបទ្រុប ហើយក្រៅពីនេះមានវាលខ្សាច់ពណ៌លឿង និងមានដើមបបូស និងអំពៅព្រៃ ដុះបែកផ្កាសសំព្រូស ម៉្លោះហើយអ្នកដំណើរពិបាកចំណាំផ្លូវរកច្រកចូលទៅណាស់ ។ ចូលផុតពីមាត់ពាម ធ្វើដំណើរតាមដងទន្លេឆ្ពោះទៅទិសខាងជើងអស់រយៈដំណើរប្រមាណកន្លះ ខែទៀត ទើបបានទៅដល់ស្រុកមួយឈ្មោះ ឆេណាំ (ឆ្នាំង?) ដែលជាខេត្តមួយនៃប្រទេសនេះ ។ លុះធ្វើដំណើរពី ឆេណាំ បណ្ដោយតាមទឹកហូរទៅជើងអស់រយៈ១០ថ្ងៃទៀត កាត់ភូមិពូឡូវឈឹង (ប្រែថាភូមិកណ្ដាលផ្លូវ) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ) ឆ្លងកាត់សមុទ្រទឹកសាប (ទន្លេសាប) ទៅទៀត ទើបបានដល់ទីក្រុងកាងពាងឈូ (កំពែងជួរ?) ។ ក្រុងនេះមានទំហំ ៥០ លី (១ លីប្រវែង ១.៨០០ ហត្ថ) បើតាមសៀវភៅពួកបស្ចិមប្រទេសសរសេរថា ប្រទេសនេះ មានទំហំដី ៧.០០០ លី និងមានព្រំប្រទល់ខាងជើងទល់នឹងក្រុងចម៉្បា គឺត្រូវធ្វើដំណើរអស់ពេលកន្លះខែ ខាងនិរតីនៅឃ្លាតពីស្រុកសៀមចម្ងាយផ្លូវកន្លះខែដែរ នៅខាងត្បូងឃ្លាតពីទីក្រុង “ហួងអ៊ូ” ចម្ងាយ ផ្លូវ១០ថ្ងៃ ឯខាងកើតប្រទេសគឺមហាសមុទ្រ ហើយដែលជាប្រទេសមួយធ្លាប់ទាក់ទង ខាងសេដ្ឋកិច្ចជាមួយស្រុកយើងតាំងពីដើមរៀងមកផង ។ នៅគ្រាដែលប្រទេសចិន (ក្នុងរាជ្យសន្តតិវង្សម៉ុងហ្គោល) បានត្រួតត្រាលើមហាសមុទ្រក្នុងទ្វីបលោកហើយ លោកចមពល (មេទ័ពធំ) ឈ្មោះ ជុន តូវ ដែលនៅឈរប្រចាំការត្រួតត្រាទីក្រុងចាម បានចាត់មន្ត្រី២នាក់ គឺលោក ហ៊ូ ប៉េកហូវ អ្នកមានប៉ានមាស១ និងលោក ឆាយ ហូវ ឲ្យទៅកាន់ប្រទេសចេនឡា តែត្រូវប្រទេសនេះចាប់ឃុំទុកមិនឲ្យមកវិញ ។ លុះមកដល់រជ្ជកាលស្ដេច ងន់ ចេង (គ.ស ១២៩២) ខែទី៦ ព្រះរាជាអង្គនេះ ទ្រង់ចាត់បេសកកម្មទូតមួយមកប្រទេសចេនឡា ហើយពេលនោះខ្លួនខ្ញុំក៏ត្រូវចាត់មកជាមួយដែរ ។ គឺនៅក្នុងខែទី២ នៃឆ្នាំបន្ទាប់មក យើងបានចាកចេញពីស្រុក ម៉េងជីវ នោះមកទៀត ។ លុះថ្ងៃ១៥ ខែទី៣ ទើបមកដល់ទីក្រុងចាម ។ នៅកណ្ដាលផ្លូវ ជួបនឹងខ្យល់បក់បញ្ច្រាសពីមុខមកវិញ ដែលជាហេតុនាំឲ្យមានការរអាក់រអួលក្នុងដំណើរ ។ ដល់មកខែ៧ដែលជាសរទរដូវទើបបានមកដល់ប្រទេសនេះ ព្រមចំណុះចុះចូលទៅ (ព្រមទទួលរាក់ទាក់បេសកជន) ។ លុះដល់មករជ្ជកាលស្ដេច តាយ តេក (គ.ស ១២៩៧) ខែទី៦ ខ្ញុំជិះនាវាត្រឡប់មកវិញ ហើយដល់ថ្ងៃ១២ ខែ៨ ទើបនាវាចូលចតដល់កំពង់ផែស្រុកស៊ីម៉េង ។ ចំពោះរឿងប្រពៃណី និងកិច្ចការនៃប្រទេសចេនឡានេះ ខ្ញុំមិនបានដឹងល្អិតល្អន់អស់សេចក្ដីសព្វគ្រប់មែន តែខ្ញុំបានដឹងដោយត្រួសៗ អាចនឹងជម្រាបជូនបានដែរ ។

១. បរិវេណនៃទីក្រុង

បរិវេណនៃទីក្រុងនេះ មានទំហំ ២០ លី មានទ្វារ៥ ។ ទ្វារទាំងនោះសុទ្ធតែសាងកម្រាស់ជា២ជាន់ក្នុងក្រៅ គឺនៅទិសខាងកើតមានទ្វារ២ ។ ក្រៅពីនេះ ក្នុងមួយទិសមានទ្វារតែមួយទេ ។ នៅក្រៅកំពែងក្រុង សុទ្ធតែមានប្រឡាយទឹកធំៗ ពីក្រៅប្រឡាយនោះ មានផ្លូវដើរទៅកាន់ស្ពានធំៗ ហើយនៅសងខាងស្ពាននីមួយៗ មានទេវរូបថ្ម៥៤ ដូចជារូបមេទ័ពថ្មដ៏ធំៗដូច្នេះដែរ ។ រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំង៥ ។ បង្កាន់ដៃស្ពានទាំងនេះ គេធ្វើអំពីថ្មហើយមានឆ្លាក់ជារូបពស់ដ៏ធំ (នាគ) ដែលមានក្បាល៩ ឯរូបថ្មទាំង៥៤នោះ សុទ្ធតែយកដៃចាប់ទាញពស់នេះឯងហាក់ដូចជាមិនចង់ឲ្យស្ទុះទៅ រួច ។ នៅខាងលើខ្លោងទ្វារមានពុទ្ធរូបថ្ម៥អង្គ បែរភ័ក្ត្រទៅទិសខាងលិច ហើយមួយអង្គដែលស្ថិតនៅចំកន្ដាលគេ មានទឹកមាសល្អស្រស់ផង ។ នៅសងខាងទ្វារមានឆ្លាក់រូបដំរីថ្មទៀត ។ កំពែងទីក្រុង គេធ្វើពីថ្មទាំងអស់ មានកំពស់ ២០ ហត្ថ តម្រៀបថ្មយ៉ាងជិតហើយមាំណាស់ ។ នៅពីលើគ្មានស្មៅដុះឡើយ តែនៅចន្លោះមួយដុំៗមានដាំដើមជ្រៃ ។ ឯផ្ទៃក្នុងនៃកំពែង ដែលមានចន្លោះពីគ្នាដល់ទៅជាង ១០០ ហត្ថនោះ ស្ថិតនៅជាដីជម្រាលបីដូចជម្រាលនៃភ្នំ រលីងស្អាតណាស់ ។ លើកំពែងដែលមានផ្ទៃជាដីជម្រាលនោះ មានទ្វារធំៗដែលបិទជិតនៅពេលយប់ ហើយបើកចំហនៅពេលថ្ងៃតាំងពីព្រលឹម និងមានអ្នកយាមប្រចាំការជានិច្ច ។ សត្វឆ្កែ គេមិនឲ្យចូលក្នុងទ្វារនេះទេ ។ ជនណាដែលធ្លាប់មានទោសត្រូវគេកាត់ម្រាមជើង ក៏មិនឲ្យចូលដែរ ។ កំពែងព័ទ្ធជុំវិញនោះ មានជ្រុងជ្រោយល្អណាស់ ហើយនៅត្រង់ជ្រុងនីមួយៗសឹងមានប្រាង្គថ្មមួយខ្ពស់នៅប្រចាំគ្រប់ ជ្រុង ។ នៅកណ្ដាលទី ក្រុងនេះ មានប្រាសាទមាសមួយ (ប្រាសាទបាយ័ន្ត) និងនៅជិតខាងនេះមានប្រាង្គប្រសាទជាង២០ទៀត ព្រមទាំងមានបន្ទប់ថ្មចំនួនច្រើនរយបន្ទប់ផង ។ នៅប៉ែកខាងកើតមានស្ពានមាសមួយ មានរូបតោមាស២ស្ថិតនៅអមខាងឆ្វេង និងខាងស្ដាំស្ពានមាស ។ មានព្រះពុទ្ធរូបមាស៨អង្គ តម្កល់នៅតម្រៀបគ្នាចំពីក្រោមប្រាង្គសិលា ។ នៅខាងជើងប្រាសាទមាសចម្ងាយប្រមាណជាងមួយលី មានប្រាសាទស្ពាន់មួយទៀតដែលមានកំពស់ខ្ពស់ជាងប្រាសាទមាស គួរឲ្យគយគន់ណាស់ ។ ចំពីក្រោមប្រាសាទស្ពាន់នេះ ឃើញមានបន្ទប់ថ្មប្រហែលជា១០ដែរ ។ ចេញពីនេះទៅខាងជើងថែមមួយលីទៀត គឺជាព្រះរាជដំណាក់ដែលស្ដេចគង់នៅ ។ នៅក្នុងល្វែងដែលជាព្រះដំណាក់នោះ មានប្រាង្គមាសមួយទៀត ។ ទំនងជាដោយហេតុនេះហើយ ដែលពួកឈ្មួញបរទេសតែងដំណាលថា ប្រទេសចេនឡា ថ្កុំថ្កើងរុងរឿងណាស់ ។ ចេញពីកំពែងតាមទ្វារខាងត្បូងទៅចម្ងាយប្រមាណជា ជាងកន្លះលី តាមពាក្យចចាមអារាមគេនិយាយថាមានចេតិយ លូប៊ូន (ប្រាសាទអង្គរវត្ត) សង់តែមួយយប់ ។ ផ្នូរសព ឬចេតិយ លូប៊ូន ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី ហើយមានបរិវេណព័ទ្ធជុំវិញប្រមាណជាង១០លី និងមានបន្ទប់ថ្មជាច្រើនរយទៀតផង ។ នៅស្រះខាងកើតកំពែងនគរប្រមាណចម្ងាយ១០លី មានប្រាសាទថ្មីមួយទៀត (ប្រាសាទមេបុណ្យខាងលិច ដែលគេច្រឡំថាជាទិសខាងកើត)ដ៏មានបរិវេណព័ទ្ធជុំវិញប្រវែង១០០ លី ។ នៅក្នុងប្រាសាទនេះ មានព្រះពុទ្ធរូបមួយអង្គទ្រង់ផ្ទុំពីស្ពាន់ ហើយមានទឹកចេញជានិច្ចពីត្រង់ផ្ចិត ហូរធ្លាក់ទៅក្នុងស្រះធំមួយនៅពីខាងជើងប្រាសាទនេះ ។ នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ៥លី មានប្រាសាទមាសរាង៤ជ្រុង (ទំនងជាប្រាសាទនាគព័ន្ធ) និងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះ គេឃើញមានព្រះពុទ្ធរូបមាស រូបសិង្ហមាស រូបដំរី រូបគោ រូបសេះ និងវត្ថុដទៃទៀតធ្វើពីស្ពាន់ ច្រើនឥតគណនា ។

២. ដំណាក់‑លំនៅឋាន

ព្រះដំណាក់ ផ្ទះនាម៉ឺនមន្ត្រី និងផ្ទះអ្នកមានទាំងអស់សុទ្ធតែបែរមុខទៅកើត ។ ព្រះរាជដំណាក់ស្ថិតនៅខាងជើងប្រាសាទមាស និងស្ពានមាស ហើយនៅជិតមាត់ទ្វារដ៏មានបន្ទាយព័ទ្ធជុំវិញប្រវែង ៥ ឬ ៦ លី ។ ក្បឿងប្រក់តួប្រាសាទកណ្ដាលធ្វើពីសំណរ ឯអគារផ្សេងទៀតសឹងប្រក់ក្បឿងធ្វើពីដីដុតពណ៌លឿង ។ សសរ និងស៊ុមទ្វារសុទ្ធតែឆ្លាក់ ឬគូររចនារូបផ្សេងៗ តែភាគច្រើនគឺរូបព្រះពុទ្ធ ។ ដំបូលទាំងនោះល្អមើលណាស់ ។ របៀងប្រាសាទ និងថែវយ៉ាងវែង អាចដើរបានជាផ្លូវខ្វាត់ខ្វែង ហើយដំបូលនោះក៏ខ្ពស់ៗសម្បើមណាស់ ។ ទីនេះជាកន្លែងព្រះរាជវាំងដែលស្ដេចទ្រង់ប្រកបកិច្ចការផែនដី មានបង្អួចមាសមួយនៅខាងស្ដាំ និងខាងឆ្វេងនៃកន្លែងស្ដេចគង់ប្រថាប់ មានសសរបួនជ្រុងតម្កល់កញ្ចក់តម្រៀបគ្នាប្រមាណជាសែសិប ឬហាសិបបន្ទះ ដាក់ដង្ហែតាមជ្រុងបង្អួចនេះ កំណល់ទ្រមានរូបរាងជាដំរី (ត្រង់នេះគឺបុស្បុកមួយ ដែលមានសសរបួន និងក្បាច់លម្អដោយកញ្ចក់ជើងទ្រធ្វើជារូបដំរី តែលោក ជីវ តាក្វាន់ សរសេរថាជាស៊ុមមួយ ព្រោះឃើញមានគែមក្របជុំវិញ) ។ ខ្ញុំឮគេនិយាយថា ទីត្រង់នេះមានរបស់ប្លែកៗច្រើនណាស់ ប៉ុន្តែបម្រាមតឹងតែងពេក មិនអាចអនុញ្ញាតឲ្យចូលមើលបាន ។ ក្នុងបណ្ដារឿងប្លែកទាំងនោះ មានការណ៍មួយថា នៅកណ្ដាលប្រាសាទ មានប្រាង្គមាសមួយ ហើយថារាល់យប់ ស្ដេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ ។ អ្នកស្រុកគេមានជំនឿហើយនាំគ្នានិយាយថា នៅក្នុងប្រាង្គមាសនោះឯងមានបិសាចមួយ មានរូបជាពស់ ក្បាលប្រាំបួន (ពស់ក្បាលប្រាំបួននេះ គឺជានាគ ព្រោះនាគខ្មែរមានខ្លួនជាពស់ ឯនាគចិនមានជើង ក្បាលតូច ឥតពពារទេ) ។ បិសាចនោះជាព្រះភូមិរក្សាព្រះនគរ ។ រាល់យប់ បិសាចតែងតំណែងខ្លួនជាមនុស្សស្ត្រី ហើយស្ដេចត្រូវរួមផ្ដេកផ្ដិតនឹងនាងនេះ សូម្បីតែមហេសី ឬស្នំស្និទ្ធព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ ។ លុះដល់មជ្ឈិមយាម ទើបស្ដេចចេញមកពីនាងពស់នោះ មករួមរ័ក្សនឹងមហេសី ឬស្ត្រីស្នំដទៃទៀតបាន ។ បើបាត់ពស់នោះមិននិម្មិតមកទេ នោះថាគ្រោះថ្នាក់នឹងមកដល់អាយុស្ដេច ហើយរឿងរ៉ាវអាក្រក់នឹងកើតឡើង ។ បើស្ដេចមិនបានយាងចូលទៅទីនេះមួយយប់ណាហើយ ពេលនោះអពមង្គលនឹងពិតជាកើតឡើងភ្លាមមិនខានដែរ ។ បន្ទាប់មក ដំណាក់ព្រះញាតិវង្ស ឬលំនៅនាម៉ឺន‑មន្ត្រីធំៗ សង់យ៉ាងធំទូលាយស្ដុកស្ដម្ភប្លែកពីផ្ទះអ្នកស្រុកសាមញ្ញ ។ ផ្ទះទាំងនោះសុទ្ធតែប្រក់ស្លឹក មានតែផ្ទះអ្នកធំ និងវិហារទេដែលប្រក់ក្បឿង ។ ហើយទំហំផ្ទះទាំងនោះត្រូវសង់ទៅតាមលំដាប់យសសក្តិនៃម្ចាស់ផ្ទះ ផង ។ ចំណែកផ្ទះប្រជារាស្ត្រ វិញ សុទ្ធតែប្រក់ស្លឹក (ឬស្បូវ) គេមិនហ៊ានប្រក់ក្បឿងទេ ឯទំហំសោត សង់ទៅតាមធនធានខ្លួន តែមិនហ៊ានសង់ឲ្យដូចលំនាំអ្នកធំឡើយ ។

៣. សម្លៀកបំពាក់ និង គ្រឿងអលង្ការ

អ្នកស្រុកទាំងអស់ ចាប់តាំងពីស្ដេចចុះទៅ ទាំងស្រីទាំងប្រុសសុទ្ធតែបួងសក់ទាំងអស់ ហើយគេលែងខ្លួនទទេស្អាត មានតែសំពត់មួយផ្ទាំងតូចវ័ណ្ឌជុំវិញខ្លួន របៀបគេចងពុង ហើយបើត្រូវការចេញទៅណាមកណា គេយកកំណាត់មួយផ្ទាំងទៀតធំជាងមុន មករុំស្រោបថែមពីលើ ។ ការស្លៀកពាក់នេះ មានលក្ខខណ្ឌទៅតាមឋានៈទៀត ។ ព្រះពស្ត្ររបស់ស្ដេច មានតម្លៃជាមាសបី ឬបួនតម្លឹង គឺល្អដាច់ពីសម្លៀកបំពាក់អ្នកផងទាំងពួង ។ អ្នកស្រុកនេះ ចេះត្បាញសំពត់ប្រើហើយ តែមានប្រើសំពត់មកពីស្រុកសៀម និងចាមផងដែរ ។ សំពត់ពិសេសមកពីបស្ចិមប្រទេសដែលមានសាច់ម៉ដ្ធល្អ មានតែស្ដេចទេដែលមានប្រើ គឺជាសំពត់ផ្កាសរសៃសូត្រឆ្មារ ។ ស្ដេចពាក់មកុដមាស បើជួនកាលមិនពាក់មកុដទេ គឺពាក់កម្រងផ្កាដូចជាផ្កាម្លិះជាដើម ព័ទ្ធជុំវិញព្រះសិរ ។ នៅលើកំពូលព្រះកេស មានស្នៀតសក់ដាំត្បូងពេជ្រយ៉ាងធំទៀតផង ។ គ្រាន់តែគ្រឿងអលង្ការដែលពាក់នៅនឹងព្រះបាទ និងព្រះហស្ត មានទម្ងន់ដល់ទៅជាងបីនាឡិ ។ នៅគ្រប់តែម្រាមមានពាក់ចិញ្ចៀនដែលមានដាំពេជ្រភ្នែកឆ្មា ។ បាតព្រះហស្ត និងបាតព្រះបាទមានលាបពណ៌ក្រហម ហើយនៅពេលដែលទ្រង់យាងចេញមកម្ដងៗតែងកាន់ព្រះខ័នមាសមួយ ជានិច្ច ។ ចំណែកប្រជារាស្ត្រ វិញ មានតែស្ត្រីភេទទេដែលអាចលាបថ្នាំក្រហមនៅបាតដៃបាតជើងបាន ឯប្រុសៗមិនហ៊ានលាបទេ ។ ព្រះញាតិវង្ស និងមន្ត្រីធំអាចប្រើកំណាត់ផ្ការង្វើលៗបាន ឯមន្ត្រីធម្មតាប្រើបានតែត្រឹមផ្កាចុងជាយប៉ុណ្ណោះ ចំណែករាស្ត្រសាមញ្ញ បើស្រីៗអាចប្រើសំពត់ផ្កាបានខ្លះដែរ ។ ជនជាតិចិនដែលទើបនឹងមកដល់ប្រទេស នេះថ្មីៗ ទោះបីប្រើសំពត់មានផ្កានៅជាយទាំងសងខាង ក៏គេមិនថាអីដែរ ព្រោះគេសន្មតថាជាពួកមិនទាន់ដឹងទំនៀម អ្នកស្រុកហៅថា ពួកង៉ានទីង ប៉ា ឆា (មិនដឹងភាសា?) ។

៤. អំពីមន្ត្រី

ប្រទេសនេះមាន រដ្ឋមន្ត្រី មេទ័ព និងហោរា ហើយមន្ត្រីក្រោមពីនោះ មានច្រើនឋានៈទៀត ដូចជានៅប្រទេសចិនដែរ ប្លែកគ្នាតែឈ្មោះហៅ ។ មន្ត្រីទាំងនេះភាគច្រើនជាពូជពង្សរបស់ស្ដេច បើមានអ្នកក្រៅចូលធ្វើជាមន្ត្រីផងទាល់តែអ្នកនោះយកកូនទៅថ្វាយ ឲ្យធ្វើជាស្នំស្ដេច ។ ការធ្វើដំណើរនៃមន្ត្រីទាំងនោះ គេសម្គាល់តាមគ្រឿងហែហមតាមឋានៈ ។ អ្នកធំជាងគេអង្គុយលើគ្រែស្នែងមាស មានបាំងក្លស់ដងមាសបួន ។ អ្នកបន្ទាប់មកទៀត គ្រែស្នែងមាសក្លស់ដងមាសពីរ ចុះមកទៀតមានគ្រែស្នែងមាសដែរ តែក្លស់ដងមាសមួយ ។ អ្នកតូចមកទៀតគ្រែស្នែងប្រាក់ មានក្លស់ដងមាសមួយ ។ អ្នកតូចបន្តមកចេះតែថយមកក្លស់ដងមាសតែមួយ រួចក្លស់ដងប្រាក់មួយ ឥតមានគ្រែស្នែង ។ ចំពោះមន្ត្រីដែលត្រូវជិះគ្រែស្នែងប្រាក់ និងក្លស់ដងមាសមួយឡើងទៅ សុទ្ធតែហៅថា ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?) ។ អ្នកដែលមានតែក្លស់ដងប្រាក់ ហៅថា “សីឡាត់ទី” (ស្រិស្ធិន?) ។ ក្លស់នោះ គេយកសំពត់ជាតីសូត្រដែលធ្វើមកពីប្រទេសចិនពាស ហើយទម្លាក់ចុងរំភាយចុះសឹងដល់ដី ។ ឯឆ័ត្រតាំងយូរ គេយកសំពត់សូត្រពណ៌ខៀវមកពាស ហើយទម្លាក់រំភាយខ្លីបន្តិចដែរ រួចយកប្រេងមកលាបយ៉ាងរលើបទៀតផង ។

៥. អំពីលទ្ធិសាសនាបីបែប

អ្នក ចេះដឹង (ពួកព្រាហ្មណ៍?) គេហៅថា ប៉ានឃាប (ទំនងមកពីពាក្យ “បណ្ឌិត”) លោកសង្ឃគេហៅថា ជូគូ (ប្រហែល មកពីពាក្យ “ចៅគូ”) ពួកតាបសគេហៅ ប៉ាស៊ីវ៉ី (ប្រហែលមកពីពាក្យ “បស្វៈ” ឬ “បស្វិ”) ។ ដែលហៅថា ប៉ានឃាប នេះមិនដឹងជារៀនពីកន្លែងណាទេ ខ្ញុំមិនដែលឃើញសាលា ឬទីកន្លែងរៀនសោះ ខ្ញុំឃើញតែរូបពួកនេះឯងដែលស្លៀកពាក់ដូចតែជនធម្មតាដែរ ប៉ុន្តែមានប្លែកត្រង់ពាក់អំបោះសវេញមួយខ្សែនៅក ហើយអំបោះនេះ ពាក់ជាប់នឹងកអស់មួយជីវិត ។ គេតែងរើសយកពួក ប៉ានឃាប នេះ ឯង ធ្វើជាមន្ត្រី ព្រោះគេទុកជាអ្នកចេះដឹងជាន់ខ្ពស់ហើយ ។ ចំណែកលោកសង្ឃវិញ កោរព្រះកេស គ្រងចីវរពណ៌លឿងបញ្ចេញស្មារខាងស្ដាំ ហើយនិមន្តដោយជើងទទេ ឥតពាក់ស្បែកជើងឡើយ ។ ព្រះវិហារមួយ គេអនុញ្ញាតឲ្យប្រក់ក្បឿងបាន ហើយនៅកណ្ដាលព្រះវិហារនោះមានតម្កល់ព្រះពុទ្ធរូបមួយអង្គ ដែលមានភិនភាគដូចជាព្រះសក្យមុនីដែរ (តាម មហាយាន គេជឿថា មានព្រះពុទ្ធ២អង្គ គឺព្រះពុទ្ធដើមនៅឋានសួគ៌នាម “អាមិតាតៈ” និងព្រះពុទ្ធដែលត្រាស់ដឹងនៅស្ថានមនុស្សនាម “សក្យមុនី”) គេហៅថា “ពុតឡៃ” លាបលនពណ៌ក្រហម ដោយគេយកដីសមកសូនធ្វើ ហើយលាបពណ៌ផ្សេងៗ គ្មានភិនភាគអ្វីក្រៅពីនេះទេ ។ មានព្រះពុទ្ធរូបតូចៗច្រើនអង្គទៀត មានព្រះភក្ត្រមិនដូចគ្នាទេ ច្រើនតែកសាងអំពីស្ពាន់ ហើយគ្មានជួង ស្គរ រគាំង ទង់អ្វីទាំងអស់ ។ ព្រះសង្ឃឆាន់ត្រីសាច់បាន តែមិនឆាន់ស្រាទេ ហើយគេអាចរៀបម្ហូបត្រីសាច់ទាំងនេះថ្វាយព្រះផង ។ ក្នុងមួយថ្ងៃលោកនិមន្តទៅបិណ្ឌបាតពីផ្ទះបាសកតែមួយដងទេ ហើយគ្មានរៀបដណ្ដាំស្លនៅក្នុងវត្តឡើយ ។ លោកឆាន់មួយដងក្នុងមួយថ្ងៃ ។ ធម៌ដែលលោកសូត្រមានច្រើនណាស់ គេចងក្រងនៅនឹងស្លឹកតាលព្រឹក្ស ដិតស្នាមអក្សរពណ៌ខ្មៅ តែមិនមែនសរសេរដោយជក់ ឬខ្មៅដុសឡើយ ។ ខ្ញុំមិនដឹងគេសរសេរដោយអ្វីទេ (ការពិតគេចារដោយដែកចារ ហើយយកធ្យូងលាយប្រេងមកលុប ទើបបានជាស្នាមខ្មៅនេះ) ។ គេមានយកគ្រែស្នែង និងក្លស់ដងមាស ឬដងប្រាក់ មកសែងមកបាំងលោកសង្ឃដែរ ព្រោះស្ដេចតែងពិគ្រោះនឹងព្រះសង្ឃ ចំពោះបញ្ហាណាដែលធំៗរបស់ស្រុកទេស ។ ប៉ុន្តែពុំឃើញមានដូនជីនៅក្នុងវត្តទាំងនោះទេ ។ រីឯពួកតាបសដែលហៅ ប៉ាស៊ីវ៉ី នេះ ស្លៀកពាក់ជាអ្នកស្រុកធម្មតាដែរ តែមានជួតក្បាលកំណាត់ពណ៌ស ឬពណ៌ក្រហម របៀបដូចពួកស្រីតារតានៃជាតិ ម៉ុងហ្គោលដែរ តែទាបជាងបន្តិច ។ ពួកនេះមានវត្តដូចព្រះសង្ឃពុទ្ធសាសនាដែរ តែមានទំហំតូចជាង ។ លទ្ធិពួកតាបសនេះ គ្មានឥទ្ធិពលខ្លាំងដូចសាសនាព្រះពុទ្ធទេ ។ ពួកគេគោរពចំពោះតែថ្មមួយដុំធំ (លិង្គ) ដូចថ្មរូបអ្នកតាព្រះស្រុកដូច្នោះដែរ ។ ប្រភពក្ដី របៀបប្រតិបត្តិនៃពួកនេះក្ដី ខ្ញុំពុំបានដឹងទេ ។ ពួកនេះមានដូនជី ហើយវិហារក៏ត្រូវអនុញ្ញាតឲ្យប្រក់ក្បឿងបានដែរ ។ ពួក ប៉ាស៊ីវ៉ី មិនបរិភោគរបស់អ្នកដទៃទេ ហើយមិនបរិភោគនៅចំពោះទីសាធារណៈផង ហើយមិនសេពសុរាជាដាច់ខាត ។ ខ្ញុំមិនដែលឃើញតាបសសូត្រធម៌ ឬក៏ធ្វើអំពើអ្វីជាប្រយោជន៍អ្នកផងច្បាស់នឹងភ្នែកម្ដងណាឡើយ ។ ចំណែកក្មេងកូនអ្នកស្រុកវិញ ដែលត្រូវការរៀនសូត្រ គេតែងយកទៅទុកដាក់រៀនជាមួយព្រះសង្ឃ ហើយបួសជាសង្ឃផង លុះដល់អាយុច្រើនក៏វិលត្រឡប់មកកាន់ជីវភាពជាជនធម្មតាវិញ ។ ឯការល្អិតល្អន់ជាងនេះទៅទៀត ខ្ញុំមិនបានដឹងឲ្យច្បាស់លាស់ឡើយ ។

៦. អំពីអ្នកស្រុក

តាមទម្លាប់របស់ពួកមនុស្សដែលមិនទាន់ ស៊ីវិល័យ ច្រើនតែមានរូបឆោមខ្មៅគម្រីងគម្រាំង មិននិយមទៅនៅលើកោះដែលសម្បូណ៌ដោយទឹកទេ ចូលចិត្តតែនៅក្នុងភូមិឆ្ងាយដាច់ស្រយាលពីគេ ។ ទម្លាប់បែបនេះជាការពិតណាស់ ។ ចំណែកស្ត្រីក្នុងវាំង ឬស្ត្រីក្នុងត្រកូលថ្កុំថ្កើងវិញមានសាច់សដូចចាន ព្រោះតែគេមិនងាយប្រទះនឹងកម្ដៅថ្ងៃឡើយ ។ តាមធម្មតាទាំងស្រី ទាំងប្រុស គ្មានស្លៀកដណ្ដប់អ្វីក្រៅពីសំពត់មួយផ្ទាំងរុំព័ទ្ធភ្ជាប់នឹង ចង្កេះនោះទេ ។ គេលែងខ្លួនទុកដើមទ្រូងនៅកណ្ដាលវាល ឯសក់បួង ជើងទទេ គ្មានស្បែកជើងឡើយ ទោះជាស្ត្រីមហេសីស្ដេចក៏ដោយ ។ ព្រះមហាក្សត្រមានមហេសីប្រាំអង្គ គឺអគ្គមហេសីមួយ និងមហេសីសាមញ្ញបួនប្រចាំទិសធំទាំងបួនដែរ ។ ចុះពីនោះមក ខ្ញុំឮថាមានស្ត្រីស្នំ បួនពាន់ ឬប្រាំពាន់នាក់ ហើយមានចែកជាជាន់ថ្នាក់ និងមិនឲ្យចេញដើរទៅណាមកណាផ្ដេសផ្ដាស់ឡើយ ។ ខ្ញុំចូលទៅក្នុងវាំងពេលណា ក៏ឃើញស្ដេចខ្មែរចេញមកជាមួយអគ្គមហេសី ហើយគង់ប្រថាប់នៅក្នុង ស៊ុមមាស (បុស្បុកដែលជាទីប្រថាប់ក្នុងក្រឡាព្រះ គំនាល់) នាល្វែងកណ្ដាលធំទូលាយ ។ ចំណែកមន្ត្រី អ្នកក្នុងវាំងវិញ នាំគ្នាទៅអង្គុយក្នុងថែវព័ទ្ធជុំវិញតាមលំដាប់ថ្នាក់យសសក្តិ រៀងខ្លួន ហើយនាំគ្នាលបមើលពីក្រោមស៊ុមមាសនោះមក ។ ខ្ញុំបានចូលទៅឃើញម្ដង គឺឲ្យតែនរណាមានកូនក្រមុំល្អ ច្បាស់ជាត្រូវគេហៅឲ្យនាំចូលទៅក្នុងវាំង ។ ពួកស្រីនៅខាងក្រោយនេះ ដែលដើរច្រវាត់ចេញចូលបម្រើគេហៅថា “តាំងកេឡាង” (ស្រឹង្គារ?) ។ ពួកនេះមានចំនួនមិនតិចជាងមួយពាន់ ឬពីរពាន់នាក់ទេ តែអាចយកប្ដីរស់នៅជាមួយអ្នកធម្មតាបាន ។ ស្ត្រីទាំងនេះសុទ្ធតែកោរសក់ពីលើថ្ងាស់បន្តិច ហាក់ដូចជាពួកអ្នកបើកផ្លូវទឹកនៅស្រុកចិនខាងជើង ហើយគេលាបជាតិហិង្គុលនៅត្រង់ជើងសក់ក្បែរគុម្ពត្រចៀកទាំងសង ខាង ។ នេះហើយជាសញ្ញាសម្គាល់ពួក តាំងកេឡាង ឬ ជេនគាឡាង គឺមានតែពួកនេះហើយដែលអាចចូលក្នុងវាំងបាន ឯអ្នកថយថោកពីនេះទៀត ចូលទៅកាន់ផ្លូវខ្វែងខ្វាត់ខាងក្រោមប្រាសាទនោះមិនបានទេ ។ ស្ត្រីអ្នកភូមិធម្មតា ក៏បួងសក់ដែរ ប៉ុន្តែគ្មានសៀតស្នៀតសក់ និងតុបតែងលម្អលើសក់ក្បាល ឬលម្អមុខឡើយ ។ នៅកដៃមានពាក់កងមាសនៅនឹងម្រាមដៃ មានពាក់ចិញ្ចៀនមាស ។ ម្យ៉ាងទៀត ពួកជេនគាឡាង និងអ្នកនៅក្នុងវាំងទាំងប្រុសទាំងស្រី សុទ្ធតែលាបប្រេងក្រអូបដែលផ្សំធ្វើឡើងពីជាតិឈើក្រអូប និងក្រលៀនប្រើស ។ គ្រប់ គ្រួសារទាំងអស់សុទ្ធតែគោរពប្រណិបតន៍ព្រះពុទ្ធ ។ ក្នុងប្រទេសនេះ មានមនុស្សស្រីភេទខ្លះស្អាតៗ រាល់ថ្ងៃតែងដើរជាក្រុមដប់នាក់ ឬលើសពីនេះ ទៅពាសពេញទីផ្សារជាញឹកញយណាស់មានបំណងទាក់ទងពួកចិនៗ ដូរយករបស់មានតម្លៃ ដែលជាទម្លាប់មួយមិនល្អ មិនថ្លៃថ្នូរសោះ ។

៧. អំពីស្ត្រីសម្រាលកូន

ស្រីអ្នកស្រុកនេះ ក្រោយដែលសម្រាលកូនរួចទៅ គេយកបាយក្ដៅប្រឡាក់លាយអំបិល ហើយញាត់ចូលទៅក្នុងទ្វារមាស លុះដល់បានមួយយប់មួយថ្ងៃ ទើបគេយកចេញមកវិញ ។ ការធ្វើដូច្នេះ ជាហេតុនាំឲ្យមិនសូវមានជម្ងឺ និងឲ្យបានរួមទ្វារមាសតូចដូចជាស្រីក្រមុំទៀតផង ។ កាលខ្ញុំទើបនឹងដឹងរឿងនេះដំបូង ឆ្ងល់ថា ក្រែងមិនពិតដូច្នោះទេដឹង ? ព្រោះថា បើបានជាមានប្ដី និងមានកូនទៅហើយ ចុះម៉េចខ្លាចគេដឹងរឿងនេះទៀត ? ប៉ុន្តែនៅនឹងផ្ទះដែលខ្ញុំសំណាក់នៅមានស្រីម្នាក់សម្រាលកូន ដែលជាហេតុនាំឲ្យខ្ញុំដឹងរឿងនេះច្បាស់លាស់ៈ នៅក្រោយពេលសម្រាលកូនហើយ មួយថ្ងៃទៀត ស្រីនោះពរកូនខ្ចីទៅមុជទឹកទន្លេ ដែលជាការចម្លែកមិនដែលជួបប្រទះទេ ។ នៅពេលដែលខ្ញុំទៅជួបនឹងគេម្ដងណា គេតែងពោលថា ស្រីស្រុកនេះក្រាស់ដោយកាមតណ្ហាណាស់ ។ ក្រោយពេលដែលសម្រាលកូនហើយមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ គេក៏រួមដំណេកជាមួយប្ដីទៀតហើយ ។ បើប្ដីនោះបំពេញចំណង់ខ្លួនមិនបានទេ នឹងត្រូវគេបោះបង់ចោលដូចពួកបូយឆេង (ពួក ដែលគេទិញដាច់មិនឲ្យទៅនៅមានប្រពន្ធកូនឡើយ) មិនខាន ។ ប្រសិនប្ដីនោះមានធុរៈទៅស្រុកឆ្ងាយអស់ពេលច្រើនយប់ ចាប់ពីដប់យប់ឡើងទៅ ច្បាស់ជាត្រូវប្រពន្ធស្ដីឲ្យថា “ខ្ញុំមិនមែនស្រីខ្មោចទេ តើឲ្យខ្ញុំដេកម្នាក់ឯងម្ដេចនឹងបាន ?” ។ ខ្ញុំឮថាមានស្ត្រីច្រើនណាស់រក្សាទុកសេចក្ដីបរិសុទ្ធរបស់ខ្លួន ។ ស្រីៗច្រើនតែឆាប់ចាស់ណាស់ ពីព្រោះតែគេឆាប់មានប្ដី ឆាប់មានកូនពេក ។ មនុស្សដែលមានអាយុ ២០ ឬ ៣០ គឺប្រហែលគ្នានឹងជនជាតិចិនដែលមានអាយុ ៤០ ឬ ៥០ ឆ្នាំដូច្នោះដែរ ។

៨. អំពីស្ត្រីក្រមុំ

ពួកឪពុក ម្ដាយដែលមានកូនស្រី តែងឲ្យពរកូនថា “សូមឲ្យឯងទៅអនាគតបានជាស្រីដែលមានប្ដីរាប់រយពាន់ (ឲ្យមាន គេស្រឡាញ់ច្រើន)” ។ កូនស្រី ក្នុងគ្រួសារអ្នកមាន ចាប់ពីអាយុ ៧ ទៅ ៩ ឆ្នាំ គ្រួសារអ្នកក្រខ្សត់រហូតដល់អាយុ ១១ ឆ្នាំ គេនិមន្តលោក ឬតាបសមកបើកមុខកូនស្រីហៅថា ឆឺនថាន ។ ពិធីនេះ រាជការដាក់កម្រិតឲ្យធ្វើមួយឆ្នាំម្ដង នៅក្នុងខែដែលត្រូវនឹងខែទី៤របស់ចិន ដោយរើសយកថ្ងៃណាមួយធ្វើតែម្ដង ។ អ្នកមានកូនស្រីដែលត្រូវធ្វើពិធីនេះ តោងជម្រាបរាជការជាមុន ហើយអ្នករាជការ គេក៏ឲ្យទៀនធំមួយដើមមកទុកមុន និងមានគូសគំនូសមួយជាកំណត់សញ្ញាផងថាដល់ពេលយប់ធ្វើពិធីនេះ បើដុតទៀនអស់ត្រឹមគន្លាក់នោះហើយត្រូវចាប់ពិធី ឆឺនថាន ឡើង ។ នៅមុនពេលដែលធ្វើពិធី នេះមួយខែ ឬកន្លះខែ ឬដប់ថ្ងៃ ឪពុកម្ដាយត្រូវជ្រើសរើស លោក ឬតាបសណាមួយ ប្រកាន់ទុកជាមុន ទោះបីនៅវត្តណាក៏ដោយ ក៏តែងតែមានគេទៅនិមន្តដែរ ។ លោក គ្រូអង្គណាដែលសំខាន់ៗជាងគេ តែងតែត្រូវពួកមន្ត្រី ឬអ្នកមានគេនិមន្តទុកអស់ហើយ ឯអ្នកក្រពុំអាចជ្រើសរើសរកលោកបានតាមចំណង់ឡើយ ។ មន្ត្រី ឬអ្នកមាន គេបូជាលោកនូវសុរា អង្ករ កំណាត់សំពត់ ស្លាម្លូ និងគ្រឿងប្រាក់យ៉ាងច្រើនរហូតដល់ទៅ ១០០ អម្រែកផង ហើយមានតម្លៃប្រមាណមិនតិចជាងសាច់ប្រាក់ចិន ២០០ ឬ ៣០០ តម្លឹងឡើយ ។ អ្នកមានរបស់របរតិច ក៏គង់ ៣០‑៤០ ឬ ១០‑២០ អម្រែកដែរ ។ ដូច្នេះ គ្រួសារអ្នកក្រត្រូវរង់ចាំដល់កូនស្រីអាយុ ១១ ឆ្នាំទើបចាប់ធ្វើពិធីនេះ មកពីពិបាករករបស់របរទាំងនេះឯង ។ មានអ្នកខ្លះ គេជួយលុយដល់កូនអ្នកក្រឲ្យធ្វើពិធីនេះដែលគេទុកជាការសាងកុសល មួយដែរ ។ ក្នុងមួយឆ្នាំ លោក ឬតាបសមួយអង្គអាចទទួលនិមន្តធ្វើពិធីនេះឲ្យក្មេងស្រីបានតែមួយ នាក់ទេ បើលោកយល់ព្រមនឹងអ្នកណាមួយហើយមិនអាចទទួលអ្នកដទៃទៀតបានទេ ។ នៅពេលយប់ដែលធ្វើពិធីនេះ គេមានរៀបចំគ្រឿងស៊ីផឹក និងភ្លេងភ្លាត់ទ្រហឹងអឹងកង ។ ក្រៅពីការជួបជុំញាតិមិត្តជិតឆ្ងាយ គេមានសង់ធ្វើជារោងមួយ តម្កល់រូបមនុស្ស រូបសត្វដែលសូនធ្វើអំពីដី ។ អ្នកមានយសសក្ដិ ធ្វើរូបនេះដល់ទៅជាងដប់ ឯអ្នកហោចមក ក៏មានបី ឬបួនដែរ ។ ចំពោះអ្នកដែលទាល់ក្រខ្លាំងវិញ គ្មានធ្វើរូបនេះទេ គិតតែរៀបពិធីតែម្ដងទៅ លុះដល់គ្រប់ពេលប្រាំពីរថ្ងៃ ទើបគេរុះរោងនោះចេញ ។ នៅយប់ដែលធ្វើពិធីនោះទៀត គេយកគ្រែស្នែងទៅនិមន្តលោក ហើយបាំងក្លស់ និងលេងភ្លេងដង្ហែនាំយកមក ។ គេមានកូនតូបពីរដូចគ្រែស្នែងដែរដែលបិទបាំងលម្អដោយព្រែពណ៌ ភ្លឺព្រាល ។ តូបមួយសម្រាប់ឲ្យកូនស្រីនោះអង្គុយ ឯតូបមួយទៀត សម្រាប់លោក ឬតាបសគង់សូត្រធម៌ តែខ្ញុំមិនដឹងជាលោកសូត្រអ្វីឡើយ ។ ពេលនោះភ្លេងក៏ប្រគុំឮគឹកកងរំពងដែរ ។ ខ្ញុំឮថាយប់នេះគ្មានត្រណមអ្វីទេ គ្រាន់តែដឹងថា ដល់ពេលវេលាភ្លាម លោក ឬតាបសនោះក៏ចូលទៅក្នុងបន្ទប់ជាមួយកូនស្រី ហើយលូកដៃរបស់លោកផ្ទាល់ទៅយករបស់កូនស្រីដាក់ទៅក្នុងស្រា ។ ខ្លះថាឪពុកម្ដាយ និងញាតិមិត្ត យកទៅផ្ដិតនឹងថ្ងាស់ ឬមុខរៀងខ្លួន ។ ខ្លះទៀតថា យកមកភ្លក្សគ្រប់គ្នា ហើយខ្លះថា លោកក៏រួមរ័កជាមួយកូនស្រីក្នុងពេលនោះ តែខ្លះថា ឥតមានទេ ។ រឿងនេះ គេមិនឲ្យពួកចិនបានឃើញផ្ទាល់ទេ ហេតុនេះ ទើបខ្ញុំមិនអាចបានដឹងនូវការពិតឡើយ ។ លុះដល់ពេលទៀបភ្លឺ ទើបគេដង្ហែលោកដោយគ្រែស្នែងមានភ្លេង និងបាំងក្លស់នាំយកទៅវិញ ហើយគេយករបស់ល្អៗ មានព្រែពណ៌ជាដើម ទៅធ្វើជាថ្នូរលស់យកកូនស្រីនោះមកវិញ ។ បើពុំធ្វើដូច្នេះទេ កូនស្រីនេះមិនអាចយកទៅឲ្យមានប្ដីដទៃទៀតបានឡើយ ព្រោះនៅជាកម្មសិទ្ធិរបស់លោកនៅឡើយ ។ ពេលដែលខ្ញុំបានឃើញរឿងរ៉ាវនេះ គឺនៅថ្ងៃទី៦ ខែទី៤ នៃឆ្នាំ តេងអ៊ីវ ក្នុងរជ្ជកាលស្ដេច តាយតេក (គ.ស ១២៩៧) ។ នៅ ពេលដែលមុនធ្វើពិធីនេះ កូនស្រីត្រូវនៅដេកក្នុងបន្ទប់ជាមួយឪពុកម្ដាយ លុះដល់ធ្វើពិធីនេះរួចហើយ កូនស្រីត្រូវបែកទៅដេកបន្ទប់ដទៃ ហើយនាងចង់ទៅដេកកន្លែងណាក៏បាន តាមចិត្តចង់ឥតមាននរណាតាមមើលគយឃ្លាំឡើយ ។ ចំពោះរឿងរៀបអាពាហ៍ពិពាហ៍វិញ ពិតមែនតែមានតម្រូវឲ្យជូនលុយកាក់ជាច្រើន ប៉ុន្តែគេមានអនុគ្រោះច្រើនដែរ ។ មានខ្លះគេអាចដេកនៅរួមរ័កនឹងគ្នាជាមុនទៅហើយ ទើបរៀបការជាក្រោយក៏បាន ។ តាមប្រពៃណីគេមិនមានចាត់ទុកការណ៍នេះជាការគួរខ្មាសអៀន ឬជាចម្លែកឡើយ ។ នៅយប់ដែលធ្វើ ពិធី “ឆឺនថាន” នោះ ជួនកាលនៅតែតាមផ្លូវមួយមានដល់ទៅដប់ផ្ទះឯនោះ រៀបធ្វើពិធីនេះ ។ នៅតាមទីក្រុង អ្នកណាហ៊ានដើរកាត់ហ្វូងពិធី ពីមុខលោក ឬតាបសទាំងនេះ ច្បាស់ជាវង្វេងវង្វាន់ផ្លូវហើយ ណាមួយឮគឹកកងស័ព្ទសូរភ្លេងគ្មានចន្លោះត្រង់ណាទេ ។

៩. អំពីទាសាទាសី

គេសុទ្ធតែទិញមនុស្សព្រៃយកមកបង្ខំឲ្យធ្វើជា ទាសាទាសី ។ អ្នកដែលមានច្រើន គឺទាសាដល់ទៅជាងមួយរយនាក់ ឯអ្នកដែលមានតិច ក៏ត្រឹមដប់ ម្ភៃនាក់ដែរ លើកលែងតែអ្នកក្របំផុតទើបគ្មានសោះ ។ ចំណែកមនុស្សព្រៃទាំងនោះ គឺជាអ្នករស់នៅក្នុងព្រៃភ្នំមានជាវង្សត្រកូលមួយហៅថាអាចោរ “ថុង” (ជង?) ។ ពួកនេះបើមកនៅកន្លែងណាហើយ មិនហ៊ានចេញដើរទៅណាក្រៅផ្ទះឡើយ ។ ពួកអ្នកស្រុកក្រុង គេឈ្លោះគ្នា គេជេរគ្នាថា “អាថុងៗ” ដូច្នេះ គេខឹងខ្លាំងណាស់ ព្រោះទុកជាការមើលងាយយ៉ាងធ្ងន់ ។ ក្មេងៗមានកម្លាំងពេញ គេលក់បានតម្លៃមួយរយ “ប៉ូវ” (កំណាត់សំពត់) បើចាស់ៗ ខ្សោយកម្លាំងបានតែសាមសិប ឬសែសិបទេ ។ ពួកនេះ គេឲ្យនៅតែក្រោមផ្ទះ លុះត្រាមានការប្រើចាំបាច់ទើបគេអនុញ្ញាតឲ្យឡើងលើផ្ទះ ហើយត្រូវឲ្យលុតជង្គង់លើកដៃសំពះគេសិន ទើបអាចដើរចូលក្នុងផ្ទះបាន ។ គេហៅម្ចាស់គេថា ប៉ាថូ (ទំនងមកពីពាក្យ ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយហៅឪពុក) ហៅម្ចាស់ស្រីថា មី (មេ ម្ដាយ) ។ ប្រសិនបើមានកំហុសត្រូវគេវាយដំវិញ ពួកនេះសុខចិត្តជ្រប់មុខបណ្ដោយឲ្យគេវាយតាមចិត្ត មិនហ៊ានរើបម្រះឡើយ ។ ពួកនេះស្រី‑ប្រុស គេយកតែគ្នាគេជាប្ដី‑ប្រពន្ធ គ្មានសិទ្ធិយកអ្នកដទៃឡើយ ។ បើមានពួកចិនទៅនៅស្រុកនោះយូរ លួចរួមរ័កជាមួយស្ត្រីពួកនោះ ដោយការស្រេកឃ្លានកាមតណ្ហា ហើយម្ចាស់គេទាន់ នោះអ្នកផងគេលែងឲ្យចិននេះអង្គុយជាមួយគេហើយ ព្រោះខ្លួនលួចលាក់ជាមួយពួកទាសៈ ។ បើពួកទាសៈទាំងនេះ ទាក់ទងលួចលាក់ជាមួយអ្នកក្រៅ រហូតដល់មានផ្ទៃពោះ កើតបានជាកូនទៅ ក៏ចៅហ្វាយនាយឥតសួររកហេតុផលឡើយ ។ បានជាគេមិនសួរមកពីគេយល់ថា បើទាសៈនោះ កាលណាបានកូនមក នឹងបានផលដល់គេ ព្រោះថ្ងៃក្រោយគេនឹងចម្រើនទាសៈឡើងទៀត ។ បើទាសៈណាលួចរត់ ហើយគេតាមចាប់បានមកវិញ គេត្រូវយកមកសាក់មុខ ចំកណ្ដាលថ្ងាស់ពណ៌ខៀវ ជាគ្រឿងចំណាំ ហើយគេដាក់ឃ្នាងជាប់នឹងក ជួនដាក់ឃ្នាងជាប់ទាំងដៃជើងទៀតផង ។

១០. អំពីភាសា

ភាសាចិន មានសម្លេងប្រហាក់ប្រហែលនឹងភាសាអ្នកស្រុកនេះដែរ តែនិយាយប្រាស្រ័យស្ដាប់គ្នាមិនបានទេ ស្រុកនេះមានភាសាមួយពិសេស ទោះបីជាភាសាអ្នកជិតខាងខ្លួនដូចជា ចាម ឬសៀម ក៏មិនអាចដូចគ្នាស្ដាប់គ្នាបានឡើយ ។ ១ គេថាបួយ ២ ថាព័ក ៣ ថាបេក ៤ ថាពួន ៥ ថាពុណាំ ៦ ថាពុណាំបួយ ៧ ថាពុណាំព័ក ៨ ថាពុណាំបេក ៩ ថាពុណាំពួន ១០ ថាតាប់ ។ គេហៅឪពុកថា “ប៉ាថូ” ឪពុកធំ ឪពុកមាក៏ហៅ ប៉ាថូ ដែរ ។ ម្ដាយ គេហៅ “មី” ឯម្ដាយមីង និងស្ត្រីអ្នកជិតខាងក៏គេហៅមីដែរ ។ បងស្រី ប្រុស ហៅថា “ប៉ង” ប្អូនប្រុសស្រី ហៅថា “ផូវអ៊ូង” ។ មាខាងម្ដាយហៅថា “ងាកឡៃ” ឯប្ដីរបស់ម្ដាយមីងខាងឪពុក ហៅថា “ពូឡៃ” ។ គេប្រើពាក្យយកខាងចុងជាដើមបញ្ច្រាស់គ្នា ។ ឧបមាដូចពាក្យ “នេះ មនុស្សទាសាំ ជាប្អូន គេថាៈ ផូងអ៊ូង‑ទាសាំ” ពាក្យថា “នេះ មនុស្ស លីស៊ឺមាខាងឪពុក” គេថា “ងានឡៃលីស៊ឺ” ឧបមាមួយទៀត ដូចពាក្យគេហៅចិនថា “ពីស៊ី” ហៅមន្ត្រីថា “ប៉ាតេង” ហៅអ្នកប្រាជ្ញថា “ប៉ានឃាប” លុះដល់គេចង់ថា មន្ត្រីចិន ឬ អ្នកប្រាជ្ញចិន គេមិនថា ពីស៊ី ប៉ាតេង ឬ ពីស៊ីប៉ានឃាប ទេ គេទៅជាប្រើថា ប៉ាតេងពីស៊ី ឬ ប៉ានឃាប ពីស៊ី ទៅវិញ ។ ទាំង នេះ គ្រាន់តែលើកយកជាឧទាហរណ៍គោលៗទេ ។ មួយយ៉ាងទៀត គឺមន្ត្រីគេនិយាយតាមបែបមន្ត្រី អ្នកប្រាជ្ញនិយាយគ្នាតាមភាសាអ្នកប្រាជ្ញ លោកសង្ឃ ឬតាបសក៏មានពាក្យសម្ដីប្រើរបៀបខ្លួនជាសង្ឃ ជាតាបស ឯអ្នកស្រែចម្ការក៏និយាយប្លែកតាមបែបរបស់គេដែរ មិនប្លែកអ្វីពីរបៀបប្រើភាសាអ្នកស្រុកចិនទេ ។

១១. អំពីមនុស្សព្រៃ

មនុស្សព្រៃមាន ២ បែប ។ មួយពួកជាពួកចេះនិយាយភាសាអ្នកស្រុកស្ដាប់គ្នាបាន គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបម្រើគេនេះឯង ។ មួយពួកទៀត គឺពួកមនុស្សព្រៃដែលនិយាយស្ដាប់ភាសាគ្នាមិនបាន គ្មានរវល់នឹងការចម្រើន ។ ពួកនេះ គ្មានចេះធ្វើផ្ទះជ្រកនៅទេ តែងនាំគ្នាទាំងគ្រួៗដើររស់នៅតាមភ្នំ ។ ក្បាលគេមានពាក់អ្វីម្យ៉ាងធ្វើពីដីរាងដូចឆ្នាំង ។ បើដើរទៅជួបនឹងសត្វព្រៃ គេបាញ់នឹងព្រួញ ឬពួយនឹងលំពែង បានសត្វនោះមក ក៏គូសដុំថ្មយកភ្លើងចម្អិនសត្វ រួចអង្គុយដំកង់ចែកគ្នាស៊ី ។ រួចហើយដើរទៅទៀត ។ ពួកនេះកាចសាហាវណាស់ តែងសម្លាប់គ្នានៅក្រុមជាមួយ ហើយចេះផ្សំថ្នាំពិសពូកែសក្ដិសិទ្ធណាស់ ។ នៅដីវាលជិតខាងកន្លែងនៅ គេមានដាំសណ្ដែកគួ ដើមក្រវាញ និងដាំកប្បាសត្បាញសំពត់ជាវិជ្ជាជីវៈ ។ សំពត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់ផង ។

១២. អំពីអក្សរសាស្ត្រ

លិខិតធម្មតា និងអត្ថបទទាំងអស់ ដូចជាឯកសារផ្លូវការជាដើម សុទ្ធតែសរសេរលើស្បែកសត្វប្រើស រមាំង ឬ ស្បែកដទៃទៀត ដែលគេយកមកហាលស្ងួតលាបពណ៌ខ្មៅ ។ គេកាត់ស្បែកនោះឲ្យមានទំហំធំ ឬតូច ទៅតាមសេចក្ដីត្រូវការ និងយកម្សៅម៉្យាងមកប្រើ មានសណ្ឋានដូចដីសនៅស្រុកចិន ដោយលញ់ឲ្យវែង ចិតចុងស្រួច គេហៅថា សោ ហើយគេសរសេរដោយដៃបានជាប់ដិតល្អណាស់មិនងាយនឹងរលុបឡើយ ។ កាលណាគេសរសេរហើយ គេយកដីសនោះមកសៀតនឹងត្រចៀក នាំឲ្យគេចំណាំបានថាអ្នកនេះ ហើយជាអ្នកសរសេរ ។ បើសរសេរហើយ ត្រូវការលុបវិញតោងប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅ វិញ ។ អក្សរនេះ មានសណ្ឋានដូចអក្សរជនជាតិហួយតូវ (តួរក៍) ដូច្នោះដែរ ។ ការសរសេរជាលិខិតអ្វីក៏ដោយ គេសុទ្ធតែសរសេរពីក្រោយទៅមុខ មិនមែនសរសេរពីលើចុះក្រោមទេ ។ ខ្ញុំឮអ៊ាសាយហាយ៉ា និយាយថា ស្រៈនៃអក្សររបស់គេ ស្រដៀងគ្នានឹងអក្សរជាតិមុងហ្គោលដែរ មានប្លែកគ្នាតែពីរបីប៉ុណ្ណោះ ។ កាលនោះ គ្មានអត្ថបទបោះពុម្ពទេ ប៉ុន្តែមានអ្នកនិពន្ធ និងអ្នកតែងពាក្យពេចន៍ដែរ ។

១៣. អំពីពេលចូលឆ្នាំ

គេយកខែទី១០ របស់ចិនធ្វើជាខែទី១ ហើយខែនោះមានឈ្មោះថា កាតិ (កក្ដិក?) ។ នៅពីមុខវាំង គេមានសង់វេទិកាមួយយ៉ាងធំ ដែលអាចដាក់បានមនុស្សជាងមួយពាន់នាក់ ហើយគេចងប្រទីបជ្វាលា និងផ្កាភ្ញីជាដើម លម្អនៅលើថ្នាក់នោះ ។ នៅពីមុខ ដែលឃ្លាតពីទីនេះប្រមាណជា ២០០ ហត្ថ មានទីលានមួយទៀត គេបន្តឈើធ្វើជារោងរន្ទា ដែលមានកំពស់ដល់ទៅជាង ២០០ ហត្ថ ។ ក្នុងយប់នោះ គេមានអុជកាំជ្រួច រន្ទា ឬ ផាវ បី‑បួន ឬ ប្រាំកន្លែង ។ នៅក្នុងរោងនោះ មានសុទ្ធតែមន្ត្រីធំ‑តូច គ្រប់ជាន់ថ្នាក់ ។ វេលានោះ ស្ដេចក៏យាងចេញមកទត កាំជ្រួច រន្ទា និង ផាវ ដែលគេអុជនៅខាងក្រៅចម្ងាយ ១០០ លី តែគេអាចមើលឃើញ និងស្ដាប់ឮសូរយ៉ាងច្បាស់ ឮខ្លាំងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង ។ មន្ត្រី និងញាតិវង្សទាំងអស់ចែកគ្នាកាន់ទៀន និងម្លូស្លាដែលជាហេតុនាំឲ្យចំណាយអស់ប្រាក់យ៉ាងច្រើន ។ នៅក្នុងពិធីនេះ ស្ដេចបានអញ្ជើញពួកទូតបរទេសទៅចូលរួបរួមផងដែរ ។ គេធ្វើដូចនេះ អស់រយៈកន្លះខែបានចប់ ។ នៅក្នុងខែនិមួយៗសុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង ខែទី៩ ធ្វើអ៊ាបឡាក់ ពិធីនេះ គេហៅប្រជុំមនុស្សមកចូលក្នុងទីក្រុង ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង ។ ខែទី៥ គេទទួលយកទឹកមន្តព្រះពុទ្ធ ពីគ្រប់ទីជិតឆ្ងាយពេញទាំងអាណាចក្រ យកមកស្រោចស្រង់ថ្វាយព្រះរាជាជម្រះកាយ ហើយអុំនាវានៅលើគោក (អុំទូកគោក) ឯស្ដេចយាងឡើងលើកើយប្រាសាទ ទតមកពិធីនេះ ។ ខែទី៧ ធ្វើពិធីដុតភ្នំស្រូវ ។ ពេលនោះ ស្រូវទើបនឹងទុំថ្មី គេទទួលយកមកតាមទ្វារខាងត្បូង ហើយគេគរដុត ថាជាការបូជាចំពោះព្រះពុទ្ធ ។ មានស្រីៗជាច្រើនណាស់ជិះរទេះ ឬជិះដំរី នាំគ្នាមកមើលពិធីនេះ ឯព្រះរាជាមិនចេញមកក្រសាលទតពិធីនេះទេ ទ្រង់គង់នៅឯព្រះដំណាក់ ។ ខែទី៨ ធ្វើពិធី អៃឡាំ ពិធីនេះគឺគេរាំរែក ។ គេចាត់អ្នករាំ និងអ្នកភ្លេងពូកែៗឲ្យចូលទៅរាំអៃឡាំ ឯក្នុងវាំងរាល់ៗថ្ងៃ ។ ក្រៅពីនេះមានប្រជល់ជ្រូក និងប្រជល់ដំរីទៀត ។ ពិធីនេះ ស្ដេចក៏អញ្ជើញពួកទូតប្រទេសក្រៅចូលទស្សនាផងដែរ ។ គេធ្វើដូច្នេះ រហូតដល់គ្រប់ដប់ថ្ងៃ ។ ឯខែដទៃទៀត ខ្ញុំមិនបានកត់ត្រាឲ្យច្បាស់លាស់ទេ ។ អ្នកស្រុកនេះ ក៏មានអ្នកចេះវិជ្ជាតារាសាស្ត្រដូចចិនដែរ អាចនឹងដេញរកថ្ងៃខែណាធំតូច ឬសូរ្យគ្រាស ចន្ទគ្រាសដែរ តែថ្ងៃ‑ខែធំតូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ ។ បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើកខែដែរ ។ ខែដែលត្រូវលើកនោះ គឺខែទី៩ ប៉ុន្តែខ្ញុំមិនបានដឹងការនេះសព្វគ្រប់ទេ ។ ក្នុងមួយយប់ គេចែកចេញជាប្រាំយាម ។ ប្រាំពីរថ្ងៃរាប់ជាមួយជុំ គឺដូចគ្នានៅស្រុកចិន ហៅថា កាយ‑ពី‑ភៀន‑ជូ ។ អ្នកស្រុកនេះ គ្មានប្រើនាមត្រកូល (សែ) គ្មានឈ្មោះ ហើយមិនចេះកត់ថ្ងៃខែកំណើតផង ភាគច្រើន គេយកឈ្មោះថ្ងៃដែលកើត ហៅជាឈ្មោះមនុស្ស ។ តាមក្បួនយាមថា ក្នុងមួយសប្ដាហ៍ មានពីរថ្ងៃល្អបំផុត បីថ្ងៃល្អមធ្យម ពីរថ្ងៃអាក្រក់ ហើយថ្ងៃណាត្រូវចេញដំណើរបែរមុខទៅទិសបូព៌ ឬត្រូវឆ្ពោះទៅទិសបស្ចិម ។ ពួកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ ។ ឆ្នាំទាំង ១២ មានយកសត្វជាដំណាងដូចឆ្នាំរបស់ចិនដែរ តែគេហៅឈ្មោះខុសគ្នា ឧបមាដូចគេហៅឆ្នាំសេះថា “ប៉ុកសាយ” ឆ្នាំមាន់ហៅថា “ឡាក់” ឆ្នាំជ្រូក ហៅថា “ចេកលូ” និងឆ្នាំគោ ហៅ “គូ” ជាដើម ។

១៤. អំពីការកាត់ក្ដី

រឿងប្រជារាស្ត្រក្ដីក្ដាំគ្នា ពិតមែនតែជាការតូចតាចប៉ុន្តែជាការមួយគួរឲ្យចង់ដឹងចង់ឮដែរ ។ រឿងក្ដីក្ដាំរបស់រាស្ត្រ សុទ្ធតែឡើងគាល់រហូតដល់ស្ដេចឲ្យជម្រះក្ដី ។ ដើមឡើយ ស្ដេចឥតមានវាយតប់ដោយរំពាត់ធំឬតូចឡើយ មានតែពិន័យជាមាសប៉ុណ្ណោះ ។ បើអ្នកនោះមានៈមិនព្រមធ្វើតាម ឬមានទោសធ្ងន់នោះ គេមិនចាប់ចងយកទៅប្រហារជីវិតដែរ គ្រាន់តែនាំចេញទៅទ្វារខាងលិច ហើយឲ្យជីករណ្ដៅកប់អ្នកទោសនោះ និងយកដីឬថ្មកប់គ្របពីលើប៉ុណ្ណោះ ។ ទោសស្រាលបន្ទាប់មក គឺកាត់ម្រាមដៃជើង មានខ្លះត្រូវគេកាត់ច្រមុះចោលក៏មានដែរ ។ រឿងសហាយស្មន្ធ និងលេងល្បែង ឥតមានហាមឃាត់ទេ ។ បើប្ដីរបស់ស្រីដែលមានសហាយនោះដឹង គេយកឈើពីរ ទៅចងគាបជើងរបស់ប្រុសសហាយនោះឲ្យឈឺស្ទើរនឹងស្លាប់ ។ បក្សពួកខាងប្រុសទាំងប៉ុន្មានត្រូវរួចខ្លួន ។ ឯអ្នកដែលផ្ដើមគំនិតបោកប្រាស់គេ ត្រូវមានទោសដែរ ។ បើមានមនុស្សស្លាប់នៅនឹងទ្វារកំពែង គេយកខ្សែចងអូសទៅទីវាលក្រៅទីក្រុង ហើយសម័យនោះ គ្មានការពិនិត្យសាកសពអ្វីទេ ។ បើគេចាប់បានចោរ ក៏អាចនាំទៅឃុំឃាំងសួរចម្លើយដែរ តែមានការគួរឲ្យអស់សំណើច គឺថាបើគេសង្ស័យថាជននោះជាចោរ ហើយជននោះមិនព្រមទទួលសារភាព គេនឹងយកខ្ទះមកដាំខ្លាញ់ឲ្យក្ដៅមែនទែន ហើយគេឲ្យជននោះ លូកដៃទៅក្នុងខ្លាញ់កំពុងពុះនោះឯង ។ បើជននោះជាចោរមែនក៏ត្រូវរលាករលួយដៃ បើមិនមែនជាចោរទេ ឥតមានរលាកឡើយ ។ គេប្រាប់ខ្ញុំថា អ្នកស្រុកនេះចេះមន្តអាគមពូកែណាស់ ។ ម៉្យាងទៀត បើមានគ្រួសារពីរក្ដីក្ដាំគ្នា ហើយរកកាត់សេចក្ដីថា នរណាត្រង់វៀចមិនកើត គេធ្វើដូច្នេះ នៅពីមុខវាំងមានប្រាសាទថ្មតូចៗ ១២ ខ្នង ហើយបញ្ជាកូនក្ដីឲ្យចូលទៅអង្គុយក្នុងប្រាសាទនោះមួយម្នាក់ ។ គេឲ្យអង្គុយតាំងពីមួយថ្ងៃ ពីរ បី ឬបួនថ្ងៃទៅ បើនរណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាស់ទេ ក៏ក្អកក្ដៅផ្ដាសាយដែរ ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ ។ ការវិនិច្ឆ័យដូច្នេះ គេហៅថា គុកសួគ៌ ។ រឿងធ្វើដូច្នេះបាន មកពីព្រះភូមិរក្សាទឹកដីរបស់គេ ពូកែសក្តិសិទ្ធិណាស់ ទើបគេអាចធ្វើដូច្នេះទៅកើត ។

១៥. អំពីជម្ងឺស្រែង

អ្នកស្រុកមានកើតជម្ងឺស្រែងច្រើនគ្នាណាស់ មកពីគេចូលចិត្តមុជត្រាំក្នុងទឹក ហើយឧស្សាហ៍កក់លាងសក់ក្បាល តែងមានកើតជម្ងឺស្រែងច្រើនណាស់ ។ នៅតាមផ្លូវធ្លា ពួកនេះមិនសូវអៀនខ្មាសទេ ។ ខ្ញុំ ឮគេថា ពួកទាំងនេះតែគេរួមរ័កគ្នាភ្លាម គេចុះទៅងូតទឹកហើយ ដូច្នេះតែងមានជម្ងឺមួល បណ្ដាលឲ្យស្លាប់អស់ ៨‑៩ នាក់ដែរ ក្នុងបណ្ដាមួយពាន់នាក់ ។ នៅទីផ្សារ មានលក់ថ្នាំសម្រាប់កែរោគដែរ តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ ថែមទាំងមានគ្រូមន្តអាគមដើរព្យាបាលរោគឲ្យគេជាការគួរអស់សំណើច ណាស់ ។

១៦. អំពីមរណភាព

មនុស្សស្លាប់ គេឥតមានដាក់ក្ដារមឈូូសទេ គេយកតែកន្ទេលក្រាលពីក្រោម យកកំណាត់សំពត់គ្របពីលើ ហើយគេយកទៅព្រៃហើយ ។ កាលពីដើម គេក៏ប្រើទង់ព្រលឹង និងភ្លេងភ្លាត់ហែខ្មោចដែរ ហើយគេលីងលាចពីមុខ បាចតាមផ្លូវនាំមុខខ្មោច លុះសែងទៅដល់ក្រៅក្រុងដល់កន្លែងណាស្ងាត់ គេដ៏ដាក់ចោលខ្មោចនោះហើយត្រឡប់មកវិញ ។ បើមានសត្វខ្លែង ឬតិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់មួយរំពេចទៅ គេថា ឪពុកម្ដាយនោះ មានភ័ព្វបានសុខសប្បាយល្អណាស់ តែបើគ្មានសត្វស៊ីសោះ ឬមានស៊ីដែរ តែមិនអស់វិញ គេបែរជាយល់ថា ឪពុកម្ដាយនេះ មានពៀរមានទោសទើបបានជាដូច្នេះ ។ លុះ មកដល់គ្រាឥឡូវនេះ មានគេយកខ្មោចទៅដុតបូជាខ្លះៗហើយ ។ ពួកអ្នកដែលមានជាប់ពូជជាកូនចៅចិន ឪពុកម្ដាយស្លាប់ទៅ គេឥតស្លៀកពាក់សកាន់ទុក្ខទេ ។ ប្រុសគ្រាន់តែកោរសក់ ស្រីគេគ្រាន់តែកាត់សក់ខាងមុខធ្លាក់មកលើថ្ងាស់ប៉ុនមួយទះ ក៏ចាត់ជាការកាន់ទុក្ខហើយ ។ ចំណែក ស្ដេចវិញ មានប្រាសាទសម្រាប់កប់ ប៉ុន្តែមិនដឹងជាកប់ខ្លួនទាំងមូល ឬកប់តែឆ្អឹងទេ ។

១៧. អំពីការភ្ជួរដាំ

ប្រហែលជា ក្នុងមួយឆ្នាំ គេអាចសាបព្រោះ និងច្រូតស្រូវបានបី ឬបួនលើក ពីព្រោះរដូវទាំងបួនមានធាតុអាកាសស្រួលល្អ ដូចជានៅខែទី៥ ទី៦ ដែរ ។ ម៉្យាងទៀត ស្រុកនេះ គេមិនស្គាល់ដូចម្ដេចថាធ្លាក់ព្រិល ឬទឹកកកឡើយ ។ ស្រុកគេ កន្លះឆ្នាំមានភ្លៀង កន្លះឆ្នាំឥតមានភ្លៀងសោះ ។ ចាប់តាំងពីខែ៤ ដល់ខែទី៩ តែដល់ពេលរសៀល មានភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកនៅក្នុងសមុទ្ទទឹកសាប (ទន្លេសាប) ជោរឡើងមានកម្ពស់ ៧០ ឬ ៨០ ហត្ថ ។ ដើមឈើធំៗលិចនៅសល់តែចុង ឯពួកអ្នកស្រុករស់នៅក្បែរមាត់ទឹកនោះបាននាំគ្នារើលំនៅមកជ្រក ខាងក្រោយភ្នំវិញ ។ ចាប់ពីខែទី ១០ ដល់ខែទី៣ នៃឆ្នាំថ្មី គ្មានភ្លៀងមួយតំណក់ទេ នៅក្នុងសមុទ្ទទឹកសាបនោះ ធ្វើដំណើរបានតែដោយកូននាវាតូចៗទេ ។ ត្រង់កន្លែងទឹកជ្រៅ មានជម្រៅតែត្រឹម ៣ ឬ ៥ ហត្ថប៉ុណ្ណោះ ។ ពេលនោះអ្នកស្រុករើទីលំនៅទៅនៅមាត់ទឹកធ្វើការភ្ជួរដាំវិញ ។ ចំពោះស្រូវដល់ទៅពេលណាទុំ ក៏ត្រូវពេលទឹកឡើងដល់ល្មម ។ គេសាបព្រោះដាំតាមកន្លែងដីរបស់គេរក្សារៀងខ្លួន ។ គេភ្ជួរស្រែដោយមិនបាច់ប្រើគោទេ ។ ចប និងកណ្ដៀវរបស់គេ ពិតមែនតែមានសណ្ឋានប្រហាក់ប្រហែលគ្នានឹងរបស់ចិនដែរ តែមិនដូចគ្នាឡើយ ។ មានស្រែព្រៃ មួយបែបទៀត គេមិនព្រោះដូចស្រូវធម្មតាទេ ស្រូវដែលគេព្រោះនោះចេះលូតឡើងតាមទឹក បើទឹកឡើងដល់កម្ពស់ ១០ ហត្ថ ក៏ស្រូវលូតលាស់កម្ពស់នោះដែរ ។ នេះប្រហែលជាពូជស្រូវមួយបែបផ្សេងទៀតហើយ ។ ស្រែអំពក និងថ្នាលបន្លែ គេមិនប្រើគ្រឿងស្មោគគ្រោកដែលជាហេតុនាំឲ្យមិនស្អាតនោះទេ ។ ពួកចិនដែលទៅដល់ស្រុកនោះ ក៏គេមិនហ៊ាននិយាយរឿងពាងលាមកនៅប្រទេសចិនឲ្យពួកនោះដឹងដែរ ព្រោះខ្លាចគេមើលងាយ ។ នៅក្នុងផ្ទះពីរបីខ្នង គេជីករណ្ដៅបង្គន់អាចម៍មួយហើយគេប្រក់ស្បូវ ។ ដល់កាលណាពេញទៅនោះ គេលប់ចោលវិញ ហើយទៅជីករណ្ដៅមួយទៀត ។ នៅរាល់ពេលដែលបន្ទោរបង់រួច គេតែងតែចុះទៅលាងឯក្នុងស្រះឲ្យបានស្អាតជានិច្ច តែគេយកតែដៃឆ្វេងទៅលាងទេ ឯដៃស្ដាំ គេទុកបរិភោគបាយ ។ ពួកគេមើលឃើញជនជាតិចិនចូលបង្គន់ហើយ យកក្រដាសកិតគេសើច ថែមទាំងមិនចង់ឲ្យឡើងលើផ្ទះគេទៀតផង ។ ស្រីៗស្រុកនេះ បត់ជើងតូចក៏ឈរដូចប្រុសដែរ ជាការគួរឲ្យអស់សំណើចណាស់ ។

១៨. អំពីទឹកដី

ចាប់តាំងពីចូលក្នុងស្រុក “ចេងផូវ” មក ខ្ញុំមើលឃើញសុទ្ធតែព្រៃឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេង មានដើមឈើធំចាស់បុរាណ និងគុម្ពផ្ដៅស៊ុបទ្រុបចម្ងាយរាប់រយលី ហើយមានសម្លេងបក្សាបក្សីស្រែកទ្រហឹងអឺងកង នៅទីនោះផង ។ លុះទៅដល់ពាក់កណ្ដាលទន្លេ ទើបមើលទៅឃើញវាលស្រែដ៏ធំធេង គ្មានឃើញដើមឈើមួយដើមឡើយ គេមើលទៅឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ ។ មានសត្វគោព្រៃរាប់រយរាប់ពាន់ បានមកផ្ដុំគ្នាជាហ្វូងនៅទីនោះ ។ មានឫស្សីដុះជាប់គ្នាជាដងព្រៃ មានចម្ងាយរាប់រយលី ហើយឫស្សីទាំងនោះមានជួរបន្លានៅត្រង់គ្រប់ថ្នាំង ។ ទំពាំងឫស្សីមានរសជាតិហាងខ្លាំងណាស់ ហើយនិងមានភ្នំនៅគ្រប់ទិសទាំងបួនទៀតផង ។

១៩. អំពីផលានុផល

ស្រុកនេះមានភ្នំច្រើន និងមានដើមឈើប្លែកៗ ។ កន្លែងណាដែលគ្មានដើមឈើទេ គឺជាកន្លែងដែលសត្វរមាស និងដំរីរស់នៅ ។ ពពួកសត្វស្លាបដ៏មានតម្លៃ និងសត្វម្រឹគដ៏ប្លែកៗ មានច្រើនឥតគណនា ។ មានសត្វចចាតពណ៌ និងរោមល្អិត ភ្លុកដំរី កុយរមាស ឃ្មុំផ្លិតធំៗ ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក (ជីកេង) ប្រេងសំរោង (តៃហួងជឺ)… ។ ចចាតជា សត្វព្រៃមួយបែប គេកម្រចាប់វាបានណាស់ ។ នៅក្នុងព្រៃមានស្រះ ឬត្រពាំង ហើយនៅក្នុងទឹកនោះ មានត្រីជាច្រើន ។ សត្វចចាត វាហើរចេញពីព្រៃមកចាប់ត្រីនោះជាអាហារ ។ ពួកអ្នកព្រៃ គេយកស្លឹកឈើបិទបាំងខ្លួន ហើយទៅអង្គុយនៅក្បែរមាត់ទឹក ។ គេយកមេចចាតធ្នាក់មួយដាក់ក្នុងទ្រុង ដើម្បីនឹងបញ្ឆោតចាប់យកចចាតឈ្មោល គឺនៅនឹងដៃគេមានកាន់កូនលប់មួយទៀត រង់ចាំកាលណាចចាតឈ្មោលនោះមកជិត គេក៏គ្របលប់នោះយកវា ។ គេធ្វើរបៀបនេះក្នុងមួយថ្ងៃទាល់ល្ងាច ជួនកាលចាប់ឥតបានសោះក៏មានដែរ ។ ភ្លុកដំរី មានតែអ្នកដែលនៅក្នុងរូងភ្នំឆ្ងាយដាច់ស្រយាលពីគេ ទើបរកបាន ។ ដំរីមួយស្រុតស្លាប់ទៅនៅសល់តែភ្លុកមួយគូប៉ុណ្ណោះ ។ ដូច្នេះពាក្យដែលគេធ្លាប់និយាយថា សត្វដំរីក្នុងមួយឆ្នាំប្ដូរភ្លុកម្ដងនោះ មិនពិតទេ ។ ភ្លុកណាដែលចាក់នឹងច្បូក ឬលំពែងបានមក គេទុកជាភ្លុកល្អលេខមួយ បើភ្លុកដែលគេបានដោយឃើញថាស្រុតស្លាប់ខ្លួនវាភ្លាមគេចាត់ជា ភ្លុកល្អលេខពីរ បើគេរើសបានដោយដំរីស្លាប់យូរឆ្នាំចោលនៅក្នុងរូងភ្នំ គេចាត់ជាធុនអន់ជាងគេ ។ ក្រមួន ឃ្មុំគេរកបានពីដើមឈើចាស់ៗ នៅក្នុងភូមិដែលសត្វឃ្មុំមួយប្រភេទមានចង្កេះស្ដួចឆ្មារ ដូចសត្វអង្ក្រង វាធ្វើសម្បុក ។ អ្នកស្រុកដែលទៅយកឃ្មុំ តាមទូកតូចៗ គេអាចដាក់បានពីរបីពាន់ផ្លិត ។ ផ្លិតណាដែលធំជាងគេមានទម្ងន់ដល់ទៅ ៣០‑៤០ នាឡិ ឯផ្លិតណាដែលតូចក៏មិនតិចជាង ១៨ ឬ ១៩ នាឡិដែរ ។ កុយរមាសណាដែលពណ៌ស ហើយមានផ្កា គេចាត់ទុកជាកុយល្អ ហើយបើខ្មៅវិញ គេទុកជាកុយអន់មិនសូវល្អ ។ ឈើចន្ទន៍ក្រស្នា ដុះតែនៅក្នុងព្រៃស្បាត ព្រៃស្ដុក ។ អ្នកស្រុកទៅកាប់យកមកបានដោយពិបាកណាស់ ព្រោះជាឈើដែលមានខ្លឹម ។ ឈើនេះមានសាច់ស្រាយកម្រាស់ ៨ ឬ ៩ តឹក ។ ទោះបីដើមតូចក៏មានសាច់ស្រាយ ៤ ឬ ៥ តឹកដែរ ។ ក្រវាញ គឺជាពួកអ្នកព្រៃ គេដាំនៅលើភ្នំ ។ ជ័រចុង គឺជាជ័រឈើមួយយ៉ាងដែលអ្នកស្រុកនេះ គេយកកាំបិតទៅចោះឈើសម្រក់ជ័រមុនមួយឆ្នាំ ដល់ឆ្នាំបន្ទាប់មកទើបគេទៅយកជ័រនោះមក ។ បញ្ញើក្អែកជីកេង (អ័រគីដេ?) ដុះនៅលើមែកឈើមួយប្រភេទ ដូចគ្នានឹងដើមមនដែលដុះផ្ញើសាំនឹងគេដូច្នេះដែរ ហើយគេកម្រនឹងរកបានណាស់ ។ ប្រេង សំរោង គេយកមកពីផ្លែឈើដើមធំមួយប្រភេទដែលមានសណ្ឋានដូចផ្លែដូងល្អិត មូលៗ ។ នៅក្នុងផ្លែនោះមានគ្រាប់ជាច្រើនទៅទៀត ។ ឯម្រេច ដុះព័ទ្ធលើដើមផ្ដៅមួយគូ មានពណ៌បៃតងដូចផ្លែស្មៅ បើនៅខ្ចីពណ៌ក៏ខ្ចី និងរិតតែហិរណាស់ផង ។

២០. អំពីរបរជំនួញ

អ្នកស្រុកនេះ ពួកស្រីៗប៉ិនជួញដូរណាស់ ហេតុនេះ ពួកចិនៗគេត្រូវរកប្រពន្ធមួយជាមុនសិន ហើយនឹងបានចំណេញច្រើនដោយគេប៉ិនប្រសប់រកស៊ី ។ រាល់ថ្ងៃ គេទៅលក់តាំងពីភ្លឺព្រាងៗដល់ពេលថ្ងៃត្រង់ទើបឈប់ ហើយពួកនេះគ្មានគ្រែ ឬផ្ទះសម្រាប់ដាក់លក់ឥវ៉ាន់ទេ គេច្រើនតែក្រាលវត្ថុ ហាក់ដូចជាកន្ទេលផ្ទាល់ទៅនឹងដីតម្រៀបគ្នា ។ ខ្ញុំឮគេថា មានបង់ឈ្នួលដីជាលុយឲ្យពួកមន្ត្រីទៀតផង ។ ជំនួញតូចតាច គឺគេជួញស្រូវអង្ករ និងរបស់ដែលធ្វើមកពីស្រុកចិន ។ បន្ទាប់មក មានលក់ដូរកំណាត់សំពត់ផ្សេងៗ ។ ជំនួញធំ គឺគេជួញមាសប្រាក់ ។ តាមធម្មតា ពួកអ្នកព្រៃ តែឃើញពួកចិនទៅដល់ គេគោរពចិនសម្បើមណាស់ ទុកដូចបានជួបនឹងព្រះ ហើយក្រាបក្បាលគោរពទៀតផង ។ លុះមកដល់ពេលថ្មីៗនេះ ទើបមានការបោកប្រាស់ និងមើលងាយចិន ដោយហេតុមកពីមានមនុស្សទៅច្រើនពេក ។

២១. ទំនិញចិនដែលគេត្រូវការ

អ្នក ស្រុកនេះ គ្មានកើតមាសកើតប្រាក់ទេ គេនឹកឃើញតែមាសមកពីស្រុកចិន គឺមាសប្រាក់ជាផលលេខ១ កំណាត់មានពណ៌ទាំងប្រាំជាលេខ២ ។ បន្ទាប់មក គេត្រូវការសំណមកពីស្រុកកេងជីវ ថាំងតែស្មាច់មកពីស្រុកអ៊ូជីវ ថូផ្កាពណ៌មកពីស្រុកជួរជីវ និងទឹកប្រាក់ ជាតិហិង្គុល ក្រដាសសរសេរ ស្ពាន់ធ័រ ថ្មដុត ឈើក្រអូប ឫសប៉េកជី ក្រលៀនប្រើស សំពត់សរសៃឆ្មៃ សំពត់ហ្វាងឆាវ ឆ័ត្រ ឆ្នាំងដែក ថាស់ស្ពាន់ គជ់ ម្រ័ក្សណ៍ ក្រាសឈើ ម្ជុល ជាដើម ។ ក្រៅពីនេះ របស់ដែលធំៗដូចជាកន្ទេលស្រុកម៉េងជីវ ដែលគេពេញ ចិត្តបំផុត គឺមានសញ្ញារូបម្ទេស តែគេមិនងាយនឹងយកទៅបានទេ ។

២២. អំពីស្មៅ និង ដើមឈើ

មានដើមទទឹម អំពៅ ផ្កាឈូក ក្រអៅឈូក ផ្លែខេមម៉ា ចេក ដូចនៅស្រុកចិនដែរ ។ គូលែន និងក្រូចឃ្វិច ក៏មានរាងរៅដូចតែជូរ ។ ក្រៅពីនេះ មានឈើព្រៃជាច្រើនដែលប្រទេសចិនយើងមិនធ្លាប់ដែលឃើញ ហើយប្លែកៗទៀតផង ។ មានផ្កាជាច្រើន ដែលល្អៗ ហើយមានក្លិនក្រអូបណាស់ ។ ផ្កាដែលដុះនៅក្នុងទឹកក៏មានជាច្រើនយ៉ាង តែខ្ញុំមិនស្គាល់ថា ជាឈ្មោះផ្កាអ្វីទេ ។ ចំណែកដើមថោ លីហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយឡាង កេកលូយ ឈើប្រភេទអស់នេះ គ្មានទេ ។ នៅស្រុកនោះខែទី១ ក៏មានផ្កាឈូកដែរ ។

២៣. អំពីសត្វស្លាប

បណ្ដាសត្វ ស្លាប ឃើញមានក្ងោក ចចាត លលក ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះដូចជាខ្លែង ក្អែក ត្មាត សេក ចាបស្រុក ត្រដក់ កុក ប្រវឹក និងចាបពូកជាដើមសុទ្ធតែមានទាំងអស់ ។ សត្វស្លាបដែលស្រុកនេះគ្មាន ដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង (ក្ងានព្រៃ) អ៊ឹងអេង (ក្លែងលឿង) តូវអ៊ូ (ត្រចៀកកាំ) … ។

២៤. អំពីសត្វជើងបួន

សត្វចតុបាទ មានរមាស ដំរី គោព្រៃ ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និងកញ្ជ្រោងជាដើម សុទ្ធតែមានច្រើនណាស់ ។ សត្វដែលស្រុកនេះគ្មាន គឺ តោស៊ីងស៊ីង (ស្វាគីងកុង) និងឱដ្ឋ ។ មាន់ ទា គោ សេះ ជ្រូក និង ពពែ មានច្រើនក្រៃលែង ។ តែសេះស្រុកនេះទាបៗណាស់ គោតូចៗ ក៏មានច្រើនណាស់ដែរ ។ សត្វគោនៅរស់ គេហ៊ានជិះតែដល់វាស្លាប់ទៅ គេមិនហ៊ានស៊ី និងមិនហ៊ានវះយកស្បែកវាទេ គេទុកឲ្យវារលួយទៅតាមចិត្តចុះ ពីព្រោះវាធ្លាប់ជួយដល់កម្លាំងមនុស្សលោក ។ វាធ្លាប់តែអូសរទេះ ។ ពីដើមមក មិនធ្លាប់មានក្ងានទេ ប៉ុន្តែឥឡូវនេះមានហើយ ព្រោះមាននាវាចិនទៅញយៗ គេយកពូជពីស្រុកចិនទៅ ។ កណ្ដុរស្រុកនេះធំៗដូចសត្វឆ្មា ហើយមានកណ្ដុរមួយមុខទៀត មានក្បាលប្លែកពិសេសធំ ដូចជាក្បាលកូនឆ្កែ ។

២៥. អំពីបន្លែបង្ការ

បន្លែមានត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ ។ បន្លែដែលគ្មានសោះ គឺឆាយថៅ ស្ពៃខៀវ ខូវចេង ប៉ោឡេង ជាដើម ។ បន្លែដូចជាត្រប់ ឪឡឹក ត្រសក់ ត្រឡាចជាដើម តែដល់ខែទី១ មានហើយ ។ ដើមត្រប់មានដុះរាប់ឆ្នាំមិនទាន់រំលើងចោលក៏មាន ។ ដើមគរខ្ពស់ៗ ជាងផ្ទះទៅទៀត អាយុជាង ១០ ឆ្នាំមិនទាន់កាប់ចោលក៏មានដែរ ។ មានបន្លែច្រើនមុខទៀតដែលខ្ញុំមិនស្គាល់ឈ្មោះ ឯបន្លែដុះក្នុងទឹកក៏មានច្រើនមុខណាស់ដែរ ។

២៦. អំពីត្រី និង សត្វលូន

ពួកត្រី និងអណ្ដើកមានៈ ត្រីរ៉ស់ច្រើនណាស់ ក្រៅពីនេះដូចជាត្រីឆ្ពិន និងត្រីល្អិតៗ ឯទៀតរិតតែច្រើនណាស់ទៅទៀត មានត្រីថូវពូ ដែលធំនោះ មានទម្ងន់ដល់ជាងពីរនាឡិ ហើយត្រីដែលខ្ញុំមិនស្គាល់ឈ្មោះនោះ ក៏មានច្រើនណាស់ដែរ ដែលជាត្រីមកពីសមុទ្ទទឹកសាប (ទន្លេសាប) ។ ចំណែកត្រីទឹកប្រៃវិញ ក៏មានច្រើនមុខ រាងដូចអន្ទង់ និងត្រីខ្ជឹងបឹងដែរ ។ ពួកអ្នកស្រុកនេះ មិនស៊ីកង្កែបទេ ម៉្លោះហើយដល់ពេលយប់ គេឃើញកង្កែបលោតច្រវាត់កាត់ផ្លូវដើរ ។ អណ្ដើក‑កន្ធាយធំៗប៉ុនចង្អេរអុំ ។ ទោះជាអណ្ដើកនោះមានអាយុដល់ទៅ ៦ឆ្នាំ ក៏គេនៅតែស៊ីវាដែរ ។ បង្កងនៅស្រុកឆាណាំ (កំពង់ឆ្នាំង) មួយ មានទម្ងន់ដល់ជាងមួយនាឡិ ។ ជើងអណ្ដើកនៅស្រុកចេនភូ មានប្រវែងជាង ៨‑៩ តឹក ។ ក្រពើធំប៉ុនៗទូក ។ មាននាគជើងបួនមួយប្រភេទយ៉ាងចម្លែកឥតមានស្នែងទេ ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅក្នុងសមុទ្ទទឹកសាបនោះ គ្រាន់តែលូកដៃទៅក៏យកបានភ្លាមហើយ តែខ្ញុំមិនឃើញមានក្ដាមទេ ខ្ញុំស្មានថាប្រហែលជាមានដែរ តែគេមិនស៊ីទេមើលទៅ ។

២៧. អំពីការបិទស្រា

ស្រាស្រុកគេនេះមានបួនយ៉ាង ស្រាលេខមួយ ចិនហៅ ស្រាទឹកឃ្មុំ ដែលគេយកជាតិថ្នាំ និងទឹកឃ្មុំលាយជាមួយទឹក ហើយផ្សំធ្វើឡើង ។ បន្ទាប់មកហៅតាមពាក្យអ្នកស្រុកថា ផេងកេស៊ី ដែល គេយកស្លឹកឈើមកផ្សំ គឺស្លឹកឈើឈ្មោះ ផេងកេស៊ី (ភ្ងាស) នេះឯង ជាឈើមួយប្រភេទ ។ បន្ទាប់មកទៀត គេយកអង្ករ ឬបាយដែលសេសសល់ទៅបិទស្រាហៅ ប៉ាវឡេងកាក ព្រោះពាក្យថា ប៉ាវឡេងកាក បានន័យថា អង្ករ ។ ក្រោមពីនោះមកទៀត មានស្រាទឹកល្ងៃស្ករ ដែលគេយកជាតិស្ករមកបិទឲ្យកើតទៅជាស្រា ។ បើគេចូលទៅស្រុកភូមិតាមមាត់ទន្លេ គេប្រទះស្រាមួយមុខទៀតធ្វើពីទឹកក្រចាប់ ព្រោះក្រចាប់ដុះនៅមាត់ព្រែក ហើយស្លឹកវាមានរសជាតិស្ករ ដែលគេអាចយកមកធ្វើជាស្រាបាន ។

២៨. អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី

នៅ ប្រទេសនេះ ការធ្វើរបស់ទាំងនេះ ឥតមានហាមឃាត់ទេ ។ តាមឆ្នេរសមុទ្ទចាប់ពីចេនភូ (ចន្ទបូរ) និងប៉ាកាង (បាកាន) គេធ្វើអំបិលដោយទឹកសមុទ្ទ ។ នៅក្នុងភ្នំមានរ៉ែ ដែលគេបានជាតិថ្មធ្វើជាអំបិលប្រសើរជាងអំបិលសមុទ្ទទៀត និងយកថ្មធ្វើជាវត្ថុដទៃៗទៀត ។ ពួកអ្នកស្រុកនេះ មិនចេះធ្វើទឹកខ្មេះតែគេចូលចិត្តប្រើជាតិជូរនៅក្នុងម្ហូបណាស់ គេត្រាំទឹកកាំផេង (អម្ពិល) ធ្វើជាម្ជូរ កាលណាដើមឈើនេះកំពុងតែលាស់ គេយកស្លឹក ឬទងខ្ចី កាលណាមានផ្លែ គេយកផ្លែវិញ ។ គេមិនចេះធ្វើមីទេ ព្រោះតែគ្មានស្រូវសាឡី និងសណ្ដែក ។ ពួកនេះ មិនចេះធ្វើដំបែគ្រាប់ទេ ។ កាលណាគេបិទស្រា គេលាយទឹកឃ្មុំ និងទឹកត្រាំស្លឹកឈើ ឲ្យបានជាក្បាលស្រា ហើយក្បាលស្រានេះ ដូចគ្នានឹងស្រាស នៅក្នុងភូមិស្រុកយើងដែរ ។

២៩. អំពីដង្កូវនាង និង ដើមមន

អ្នកស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ ទាំងដើមមនក៏គ្មានដាំដែរ ។ ស្រីៗមិនចេះប៉ាក់ជុល និងដេរប៉ះឡើយ ។ គេចេះត្បាញសំពត់តែគេមិនចេះរវៃអំបោះទេ គេយកដៃត្រគួញសរសៃកប្បាសឲ្យកើតបានជាអំបោះ ហើយគេយកមកត្បាញមិនបាច់មានកីទេ ។ គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះគេ ហើយគេត្បាញពីចុងម្ខាងទៀត ដោយមានត្រល់ជាបំពង់ឫស្សី ។ ប៉ុន្មានឆ្នាំក្រោយមកនេះ មានពួកសៀមចូលមកនៅ គេក៏ដាំមន ចិញ្ចឹមនាងធ្វើសូត្រ ដោយយកពូជមកពីស្រុកសៀម ។ នៅស្រុកនេះ គ្មានដើមឆ្មៃទេ មានតែដើមក្រចៅ ។ ជនជាតិសៀមចេះដេរប៉ាក់ចំណាប់ បើសំពត់អ្នកស្រុកនេះរហែក គេយកមកពឹងស្រីសៀមឲ្យដេរប៉ះឲ្យ ។

៣០. អំពីប្រដាប់ប្រើប្រាស់

អ្នកស្រុកធម្មតាមានផ្ទះនៅហើយ តែគ្មានតុកៅអី ចានដែក ឬថាំងជាដើម ប្រើទេ គេប្រើឆ្នាំងដីសម្រាប់ដណ្ដាំបាយ ហើយឆ្នាំងមួយទៀតសម្រាប់ស្ល ។ គេយកថ្មបីដុំតម្កល់ធ្វើជាជើងក្រាន និងយកត្រឡោកដូងធ្វើជាវែក ។ គេប្រើចានទាបមកពីស្រុកចិនសម្រាប់ដាក់បាយ ឯសម្ល គេដាក់នឹងកន្ទោងស្លឹកឈើដែលកេវខ្ទាស់មិនលិចទឹកទេ ។ គេយកស្លឹក ក្រចាប់ធ្វើជាស្លាបព្រាដួសសម្លបញ្ចូលមាត់ កាលណាប្រើរួច គេបោះចោលទៅ ។ ម្ហូបថ្វាយព្រះ ឬថ្វាយទេពតាក៏គេដាក់នឹងស្លឹកដូច្នោះដែរ ។ គេយកគ្រឿងដែលធ្វើពីស្ពាន់សដែលដាក់ទឹកនៅក្បែរខ្លួន សម្រាប់ជ្រលក់ដៃកុំឲ្យជាប់បាយនឹងដៃ ព្រោះគេបរិភោគដោយផ្ទាល់នឹងដៃ បើគ្មានទឹកផ្សើមដៃមិនបានឡើយ ។ គេប្រើផ្តិលសំរឹទ្ធិសម្រាប់ចាក់ស្រាផឹក ចំណែកអ្នកក្រប្រើផ្តិលដែលធ្វើអំពីដី រីឯពួកមន្ត្រី គេប្រើផ្តិលធ្វើពីប្រាក់ ឬមាសផងក៏មាន ។ បើក្នុងឱកាសបុណ្យធំៗ ដូចជាបុណ្យជាតិវិញ គេប្រើប្រដាប់ទាំងនេះ សុទ្ធតែពីមាសទាំងអស់ ហើយមានរបៀបផ្សេងពិសេសទៀតផង ។ នៅនឹងដីគេក្រាលកន្ទេលមកពីស្រុកម៉េងជីវ (ស្រុកចិន) ឬមួយក្រាលស្បែកខ្លាធំ ខ្លារខិន ស្បែកប្រើស រមាំង… ពុំនោះទេ គេប្រើកន្ទេលផ្ដៅ ។ នៅពេលជិតៗនេះ គេទើបនឹងចេះប្រើតុទាបៗ មានកំពស់ប្រហែលមួយហត្ថ ។ សម្រាប់កន្លែងគេដេក គេប្រើកន្ទេលឫស្សី តែឥឡូវនេះមានខ្លះប្រើគ្រែទាបៗខ្លះដែរហើយ ដែលជាគ្រែធ្វើមកពីស្រុកចិន ។ ម្ហូបចំណី គេគ្របដោយសំពត់ ឯនៅក្នុងវាំង គេប្រើសំពត់ព្រែប៉ាក់ឌិន ឬខ្សែសយ ដែលបានមកពីពួកឈ្មួញសំពៅប្រទេសក្រៅនាំយកមកថ្វាយ ។ ដើម្បីស្រិតអង្ករ គេមិនប្រើត្បាល់កិនទេ គេប្រើត្បាល់បុកទៅវិញ ។

៣១. អំពីរទេះ និង អង្រឹងស្នែង

ការធ្វើអង្រឹងស្នែង គេយកឈើមួយដើមដែលកោងចំកណ្ដាលអ៊ែនចុះក្រោម ចុងសងខាងឡើងលើ ហើយនៅចុងនោះគេឆ្លាក់ជាក្បាច់ផ្កាភ្ញី និងមានស្រោបមាស ឬប្រាក់ពីក្រៅឈើនោះផង គេហៅថាអង្រឹងដងមាស ដងប្រាក់ សម្រាប់តាមលំដាប់ថ្នាក់ ។ ចម្ងាយពីចុងដងប្រមាណមួយហត្ថ គេវាយដែកធ្វើជាស្រយូវម្ខាងមួយ ហើយគេយកសំពត់មួយផ្ទាំងយ៉ាងធំ ហើយក្រាស់ មកបត់ធ្វើជាត្រចៀកសម្រាប់ស៊កខ្សែភ្ជាប់ទៅនឹងស្រយូវដែកនោះ ។ អ្នកជិះអង្គុយលើសំពត់នោះ ដៃកាន់ជាយសំពត់ផង ហើយឲ្យមនុស្សពីរនាក់ជាអ្នកសែង ។ នៅក្បែរអង្រឹងស្នែងតែងតែមានប្រដាប់មួយទៀតមានសណ្ឋានដូចដំបូលទូក តែធំជាងដ៏មានបិទបាំងដោយសំពត់ព្រែប្រាំពណ៌ ហើយមានមនុស្សបួននាក់សែង និងមានមនុស្សដើរតាមហែរពីក្រោយផង ។ បើធ្វើដំណើរទៅឆ្ងាយ គេអាចជិះដំរី និងសេះ ព្រមទាំងប្រើរទេះដែរ ។ រទេះនៅស្រុកនេះ ក៏មានលក្ខណៈ ដូចរទេះស្រុកឯទៀតដែរ តែគេជិះសេះ ឥតមានកែបទេ ឯដំរីក៏គ្មានប្រដាប់សម្រាប់អង្គុយដែរ ។

៣២. អំពីទូ‑ច្រវា

អំពីទូកធំៗ សុទ្ធតែធ្វើឡើងដោយយកឈើរឹងៗ មកចាំងជាបន្ទះក្ដារសិន រួចទើបវាយផ្ដុំឡើងជាទូក ។ មេជាងឥតមានប្រើរណារទេ គេប្រើតែដឹង ហើយនិងដែកខួង ដែលជាហេតុនាំឲ្យខាតឈើ និងកម្លាំងច្រើនណាស់ ។ នៅគ្រប់ពេលដែលគេចង់កាត់ឈើជាកំណាត់ គេតែងយកដែកខួងមកខួងទម្លុះផ្ដាច់តែម្ដង ទោះជាធ្វើផ្ទះ ក៏ធ្វើរបៀបដូចគ្នានេះដែរ ។ គេមានប្រើដែកគោលវាយធ្វើទូកដែរ ។ គេយកស្លឹកឡេង (ក្រចាប់) មកប្រក់ធ្វើដំបូល ដោយយកដើមស្លាមកពុះជាបន្ទះគាបសង្កត់ស្លឹកនោះផង ។ ទូករបៀបនេះ គេហៅថា “ស៊ីនណា” ។ គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី លាយនឹងកំបោរ ។ ចំណែកទូកតូចៗវិញ គេលុងធ្វើពីឈើមួយដើមធំ ។ គេយកភ្លើងដុតឆេះរោលឲ្យទន់សាច់ឈើ ទើបទល់បំប៉ោងពង្រីកពោះទូកឲ្យធំ ក្បាលកន្សៃស្រួចឥតមានប្រើដំបូលទេ តែដាក់បានមនុស្សច្រើននាក់ដែរ ។ ទូករបៀបនេះហៅថា “កុយឡាំង” ។

៣៣. អំពីខេត្ត

ខេត្តមានទាំងអស់ជាង ៩០ គឺខេត្ត ចេងពូ (ចន្ទបូរ) ឆាណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ូចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ូចស៊ឺលី ជាដើម ។ ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះទេ ។ ខេត្តនិមួយៗសុទ្ធតែមានមន្ត្រីធំនៅកាន់កាប់ ហើយមានធ្វើបន្ទាយឈើជារបាំងផង ។

៣៤. អំពីស្រុកភូមិ

នៅក្នុងភូមិ និមួយៗជួនមានវត្ត ជួនមានប្រាសាទ ហើយមានមន្ត្រីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់ ។ មន្ត្រីនោះគេហៅថា បួយស៊ី ។ នៅតាមផ្លូវធំៗ តែងមានសាលាមួយសម្រាប់ឈប់សម្រាក គេហៅថា ស៊ិមប៉ាក់ ។ ប៉ុន្តែនៅពេលថ្មីៗនេះ មានកើតចម្បាំងជាមួយនឹងប្រទេសសៀម ភូមិទាំងនេះក៏ប្រែក្លាយទៅជាដីវាលទៅវិញ ។

៣៥. អំពីប្រមាត់ប្រមង់

កាលពីមុននេះ តែដល់ខែទី៨ គេតែងធ្វើការចាប់មនុស្សយកប្រមាត់ ពីព្រោះស្ដេចក្រុងចាមក្នុងមួយឆ្នាំគេសុំយកប្រមាត់មនុស្សមួយថូ ដែលមានចំនួនរាប់ពាន់ ។ នៅក្នុងពេលយប់គេចាត់ពួកអ្នកយកប្រមាត់ (ប្រមាត់ប្រមង់?) ដើរទៅតាមផ្លូវនានាក្នុងទីក្រុង និងក្នុងភូមិ ។ បើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះ គេចាប់យកខ្សែចងក្បាលឲ្យជាប់ ហើយយកកូនកាំបិតចាក់ក្រោមឃ្លៀកខាងស្ដាំខ្វេះយកប្រមាត់ដាក់ ក្នុងថូ លុះត្រាតែបានពេញចំនួន ទើបគេយកទៅថ្វាយស្ដេចក្រុងចាម ។ ប៉ុន្តែគេមិនយកប្រមាត់នៃជនជាតិចិនទេ ។ ពីព្រោះមានកាលមួយឆ្នាំនោះ គេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេ ក៏បណ្ដាលឲ្យស្អុយរលួយខូចប្រមាត់នៅក្នុងថូ លែងប្រើការបានទាំងអស់ ពេលក្រោយមក គេលែងមានការដើរចាប់យកប្រមាត់ទៀតហើយ ហើយគេចាត់មន្ត្រីដោយឡែកសម្រាប់មុខងារខាងយកប្រមាត់ពីពួកក្រោម អំណាចខ្លួន ដែលតាំងឲ្យនៅជាយក្រុងក្បែរទ្វារខាងជើង ។

៣៦. អំពីរឿងចម្លែកមួយ

នៅក្នុងកំពែងនាទិសខាងកើត មានអ្នកព្រៃម្នាក់នោះរួមរ័កជាមួយប្អូនស្រីឯងបង្កើត ក៏ស្រាប់តែជាប់ស្បែកសាច់គ្នាបេះមិនចេញ រហូតដល់គ្រប់បីថ្ងៃ ឥតមានស៊ីចុកអ្វីសោះ ក៏ស្លាប់បង់ជិវិតទៅ ។ អ្នកស្រុកខ្ញុំម្នាក់សែ “ស៊ិ” គេបានមករស់នៅស្រុកនេះរវាងសាមសិបប្រាំឆ្នាំហើយ គេថា គេបានឃើញរឿងនេះច្បាស់នឹងភ្នែកពីរលើក ហើយគេថា បានជាសក្តិសិទ្ធិដូច្នេះ ព្រោះបារមីព្រះរបស់ស្រុកនេះខ្លាំងពូកែណាស់ ។

៣៧. អំពីការងូតទឹក

ប្រទេសនេះក្ដៅខ្លាំងណាស់ ក្នុងមួយថ្ងៃៗបើមិនងូតទឹកច្រើនលើកទេ គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ ទោះបីនៅពេលយប់ក៏ជៀសមិនរួចពីការងូតទឹកម្ដង ឬពីរដងដែរ ។ គេគ្មានបន្ទប់ទឹក គ្មានចានដែក គ្មានប៉ោតទេ ។ ក្នុងផ្ទះមួយតោងមានស្រះមួយ បើពុំនោះទេ គេព្រួតគ្នា ២­‑៣ ផ្ទះទៅងូតទឹកស្រះមួយដោយលែងខ្លួនចោល ឥតគិតអៀនខ្មាសគ្នាស្រីប្រុសទេ ។ ប៉ុន្តែបើឪពុកម្ដាយចាស់ គាត់ទៅដល់ស្រះមុន ក្មេងស្រីប្រុសមិនហ៊ានទៅជិតទេ ប្រសិនបើក្មេងកំពុងតែងូតទឹកស្រះនោះមុនវិញ ក៏ចាស់ទុំនោះ នាំគ្នាគេចចេញដែរ ។ មនុស្សមានវ័យស្របាលគ្នា ឥតគិតអៀនខ្មាសគ្នាឡើយ ។ គេយកតែដៃឆ្វេងបិទបាំងកេរ្តិ៍ខ្មាសរបស់ខ្លួន ហើយដើរចុះក្នុងទឹកទៅ ។ ជួនកាលក្នុងរយៈ ៣‑៥ ថ្ងៃ ឬ ៥‑៦ ថ្ងៃម្ដង ពួកស្រីៗក្នុងទីក្រុងមួយក្រុមមានគ្នា ៣‑៤ នាក់ នាំគ្នាចេញទៅមុជទឹកទន្លេឯខាងក្រៅកំពែងក្រុង ។ នៅពេលដែលទៅដល់ទន្លេនោះ គេដោះសំពត់ដែលវ័ណ្ឌខ្លួនចេញ ដើរចុះទៅក្នុងទឹកហើយទៅជួបជុំគ្នានៅក្នុងទន្លេនោះរាប់ពាន់ នាក់ ។ សូម្បីតែពួកស្រីៗដែលមានត្រកូលខ្ពង់ខ្ពស់ក៏ដូច្នោះដែរ ។ គេឥតមានការអៀនខ្មាសអ្វីទេ ចាប់តាំងពីក្បាលដល់ចុងជើងមើលគ្នាឃើញទាំងអស់ ។ នៅមាត់ទន្លេក្រៅទីក្រុងនោះ រាល់ថ្ងៃតែងតែមានជនជាតិចិននៅទំនេរ ហើយលួចនាំគ្នាទៅចាំមើលលេងតាមគំនិតខិលខូច ហើយឮថាគេលួចឆ្លៀតពេលនៅក្នុងទឹកនោះផង ។ ទឹកនោះនៅក្ដៅឧណ្ហៗជានិច្ច លុះត្រាដល់ពេលយប់យាមបួនទើបត្រជាក់ លុះដល់ព្រឹក ថ្ងៃរះឡើងក៏ក្ដៅឧណ្ហៗឡើងវិញទៀត ។

៣៨. ការចូលជ្រកនៅ (អន្តោប្រវេសន៍)

ពួកជនជាតិចិន ដែលជាអ្នកស៊ីឈ្នួលដើរសំពៅ កាលមកដល់ស្រុកនេះ ក៏ពេញចិត្តគេខ្លាំងណាស់ ព្រោះស្រុកនេះមិនបាច់ប្រើសម្លៀកបំពាក់ច្រើន ហើយអង្ករគេក៏ស្រួលរក ប្រពន្ធក៏ស្រួលរកបាន ឯផ្ទះសម្បែងក៏ងាយធ្វើ គ្រឿងប្រើប្រាស់ក៏ងាយរក ការលក់ដូរក៏ធូរងាយ ម៉្លោះហើយបានជាមានអ្នកចូលពីស្រុកក្រៅមករស់នៅស្រុកនេះច្រើន ណាស់ ។

៣៩. អំពីកងទ័ព

កងទ័ពក៏ធ្វើដំណើរដោយលែងខ្លួនឥតអាវ ។ ដៃស្ដាំគេកាន់លំពែង ដៃឆ្វេងកាន់ខែល គ្មានប្រើធ្នូ និងព្រួញទេ កាំភ្លើងធំ ឬ អាវក្រោះក៏គ្មានដែរ ។ តាមឮគេថា កាលកើតចម្បាំងនឹងជាតិសៀមគេនាំគ្នាកេណ្ឌអ្នកស្រុកទៅវាយដោយ កម្លាំងតែម្ដង ពុំមានប្រើល្បិចកលឧបាយអ្វីឡើយ (តាមឯកសារជា ច្រើនថា ខ្មែរចេះរៀបចំទ័ពត្រឹមត្រូវមានសាស្ត្រាវុធ និងក្បួនយុទ្ធសាស្ត្រផង រឿងនេះប្រហែលមកពី ជីវ តាក្វាន់ មិនបានឃើញ និងមិនបានស៊ើបព័ត៌មាន) ។

៤០. ការយាងចេញនៃមហាក្សត្រ

ខ្ញុំ បានឮគេនិយាយថា ស្ដេចអង្គមុនៗ មិនដែលយាងចេញទៅណាទេ ព្រោះខ្លាចមានរឿងហេតុ ។ ស្ដេចអង្គថ្មីនេះ ត្រូវជាសុណិសាស្ដេចមុន ។ កាលពីដើម លោកមានឋានៈជាមេទ័ព ។ បិតាក្មេកនោះសព្វព្រះទ័យនឹងបុត្រីព្រះអង្គណាស់បានជាកូនស្រី នេះ លួចយកព្រះខ័នមាសបាន ហើយយកទៅឲ្យប្ដីរបស់ព្រះនាង ។ បុត្រាបង្កើតក៏មិនបានទទួលរាជ្យស្នងបិតា ក៏លើកទៅវាយដណ្ដើមរាជ្យ តែត្រូវស្ដេចថ្មីជ្រាបការទាន់ ចាប់បាននាំយកមកកាត់ម្រាមជើង ហើយយកទៅដាក់គុកងងឹត ។ ស្ដេចថ្មីនេះមានពាក់អាវក្រោះដែក ទោះបីគេប្រើកាំបិត ឬព្រួញក៏មិនអាចមុតបានដែរ ។ ដូច្នេះហើយ ទើបព្រះអង្គហ៊ានយាងចេញក្រៅ ។ ខ្ញុំបានទៅនៅទីនោះជាងមួយឆ្នាំ បានឃើញព្រះអង្គយាងចេញមកបួន­‑ប្រាំដង ។ ការយាងចេញមកម្ដងណា តែងមានទ័ពនៅការពារពីខាងមុខ មានអ្នកកាន់ទង់ជ័យ និងមានតន្ត្រីនៅខាងក្រោយ ។ ស្រីស្នំបួន ឬប្រាំនាក់ស្លៀកសំពត់ផ្កាសៀតផ្កានៅសក់ក្បាល ដៃកាន់ទៀនធំដើរជាមួយក្រុមៗ ។ ទោះបីនៅពេលថ្ងៃភ្លឺក្រឡែតក្ដី ក៏គេអុជទានដែរ ។ នៅក្នុងចំណោមស្រីស្នំទាំងនោះ មានខ្លះកាន់គ្រឿងមានដូចជា ភាជន៍មាស និងគ្រឿងបិទបាំងជាដើមផ្សេងៗពីគ្នា មិនដឹងជាគេយកទៅប្រើការអ្វីខ្លះឡើយ ។ នៅមានស្រីស្នំខ្លះទៀតកាន់ស្នរ លំពែង ខែល ជាទ័ព នៅខាងក្នុងមួយក្រុមទៀតផង មានរទេះទឹមពពែ និងរទេះទឹមសេះ ដែលមានតាក់តែងដោយគ្រឿងមាសបរដង្ហែដែរ ។ ពួកនាម៉ឺនសព្វមុខមន្ត្រី និងពួកញាតិវង្ស សុទ្ធតែជិះដំរីនៅខាងមុខ បើមើលពីចម្ងាយទៅ ឃើញសុទ្ធតែក្លស់ពណ៌ក្រហមឥតគណនា ។ បន្ទាប់មក ទើបដល់ព្រះមហេសីធំ‑តូចតាមលំដាប់ថ្នាក់ ជិះអង្រឹងស្នែង ជិះរទេះសេះ ឬជិះដំរីដ៏មានក្លស់បើកបាំងមិនតិចជាងមួយរយទេ ។ បន្ទាប់មកទៀត ទើបដល់ព្រះរាជាទ្រង់ឈរនៅលើខ្នងដំរី ព្រះហត្ថកាន់ព្រះខ័នទិព្វ ។ ភ្លុកដំរី ព្រះទីនាំងសឹងមានពាក់ចង្កំមាស ។ មានក្លស់ស (ស្វេច្ឆត្រ) ចំនួន ២០ ដ៏មានស៊ែមមាសបើកបាំងជុំព្រះអង្គ ដែលសុទ្ធតែជាក្លស់ដងមាស នៅជុំវិញព្រះអង្គមានទ័ពដំរីប្រដាប់ដោយអាវុធជាគ្រឿងការពារ ។ បើប្រសិនជាស្ដេចយាងទៅណាជិតៗទេ ទ្រង់គង់លើគ្រែស្នែង (ព្រះវរ) ហើយអ្នកសែងសុទ្ធតែស្រីៗស្នំ ។ សឹងតែរាល់ដង កាលណាស្ដេចយាងចេញដំណើរតែងមានរូបស្តូបតូចមួយ ហើយពីមុខនេះមានព្រះពុទ្ធរូបមាសមួយអង្គផង សែងពីមុខព្រះរាជា ។ បណ្ដាជនដែលនៅតាមដងផ្លូវ ត្រូវសំពះលុតជង្គង់ក្រាបក្បាលដល់ដីដែលគេហៅថា “សាំប៉ា” (សំពះ?) បើពុំដូច្នោះទេ នឹងត្រូវគេចោទថា មើលងាយព្រះចេស្ដា ហើយនឹងត្រូវគេចាប់យកទៅឃុំចោល ឥតដោះលែងឡើយ ។ ក្នុងមួយថ្ងៃ ព្រះរាជាទ្រង់កិច្ចការរដ្ឋពីរលើក គឺទទួលសវនាការពីរដ្ឋមន្ត្រី និងរាស្ត្រ ប៉ុន្តែគ្មានបញ្ជីកត់កំណត់ចំនួនមនុស្ស និងកិច្ចការនោះទេ ។ បើមន្ត្រី ឬរាស្ត្រណាចង់ចូលគាល់ ត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរងចាំជាមុន ។ មួយសន្ទុះក្រោយមក ទើបគេឮសូរសម្លេងតន្ត្រីរងំពីខាងក្នុង ។ អ្នកនៅខាងក្រៅផ្លុំស័ង្ខតបទៅវិញ ។ ខ្ញុំឮគេថា គេប្រើតែទីនាំងគ្រែស្នែងមាស (ព្រះវរមាស) ទេ បើគ្រាន់តែយាងជិតៗ ។ បន្តិចមក គេឃើញស្រីស្នំពីរនាក់រូតវាំងននព្រះវរនោះឡើង ក៏លេចឃើញស្ដេចគង់ឈរកាន់ព្រះខ័ន នៅក្នុងស៊ុមមាសជាទីព្រះទែនគង់ប្រថាប់ ។ ពេលនោះ ទាំងមន្ត្រី ទាំងរាស្ត្រសុទ្ធតែឱនក្បាលលើកដៃសំពះ លុះត្រាតែផុតសម្លេងស័ង្ខដែលជាសញ្ញាឲ្យងើបមុខឡើង ទើបហ៊ានងើបព្រមគ្នា ។ ស្ដេចក៏គង់ប្រថាប់ដែរ ។ ព្រះទែននោះ ក្រាលដោយស្បែកសត្វសិង្ហ ដែលជាកេរ្តិ៍ដំណមកច្រើនស្ដេចហើយ ។ លុះទ្រង់ប្រាស្រ័យការចប់ហើយ ស្ដេចយាងចូលវិញដោយមានស្រីស្នំពីរនាក់រូតរនាំងបិទដូចដើម អ្នកទាំងអស់គ្នាក៏ក្រោកឈរហើយអែបៗខ្លួនទៅកៀនរៀងខ្លួនទៅ ។ ពិតមែនតែស្រុកនេះមិនសូវស៊ីវិល័យ តែគេស្គាល់ច្បាប់ទម្លាប់គោរពព្រះមហាក្សត្រ ៕ ប្រភពឯកសារដកស្រង់៖

𝓰ឯកអគ្គ​រដ្ឋទូត​អាមេរិក​ត្រៀម​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន


ដោយ ដែន អយុធ្យា៖ 2012-06-27 លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា ក្នុងបេសកកម្ម៣ឆ្នាំរបស់លោកមកកម្ពុជា លោកនឹងចុះជួបកសិករ ពិសេសយុវជនផ្ទាល់រស់នៅតាមខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដើម្បីទទួលព័ត៌មានពីតម្រូវការចាំបាច់របស់ពួកគេ។ មន្ត្រីព័ត៌មានស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ថា លោក វីល្លៀម ថត បន្ទាប់ពីមកកាន់តួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា នៅដើមខែមិថុនា នេះ លោកបានចុះតាមមូលដ្ឋាន ជួបកសិករមិនតិចជាង៤ខេត្តនោះទេ។

តាមរយៈសំឡេងអ្នកបកប្រែភាសា លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានឲ្យដឹងពីបេសកកម្មរបស់លោកក្នុងប្រទេសកម្ពុជាដូច្នេះ៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើដំណើរទៅជួបប្រជាពលរដ្ឋក្រីក្រតាមភូមិ ឃុំ ស្រុក ស្រែចម្ការតាមទីជនបទ។ ខ្ញុំមិនហ៊ានថា ខ្ញុំធ្វើដំណើរបានច្រើនជាងសមាជិកសភាកម្ពុជាទេ ក៏ប៉ុន្តែខ្ញុំនឹងព្យាយាមទៅជួបប្រជាពលរដ្ឋ ជួបយុវជនឲ្យបានច្រើន។ ដូចបានដឹងហើយ ពលរដ្ឋកម្ពុជាជាង៧០% មានអាយុក្រោម៣០ឆ្នាំ មានន័យថា ពួកគេស្ថិតនៅជាយុវជននៅឡើយ។ ដូច្នេះ ខ្ញុំចង់ចូលរួម ដើម្បីប្រាស្រ័យទាក់ទងជាមួយគេ ហើយតាមរយៈនេះ យើងនឹងបង្កើតឲ្យមានប្រសិទ្ធភាព នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ឲ្យបានប្រសើរថែមទៀត»

វត្តមានរបស់លោក វីល្លៀម ថត ទទួលបានការគាំទ្រពីមេដឹកនាំបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធជាមួយយុវជនកម្ពុជា។ លោក កឹម សុខា ជាប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានប្រៀបធៀបបេសកកម្មឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាថា ដូចគ្នាទៅនឹងគោលនយោបាយចុះមូលដ្ឋានរបស់គណបក្ស សិទ្ធិមនុស្ស។ មេបក្សប្រឆាំងរូបនេះបានស្នើទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវផ្តល់ជំនួយឲ្យបានដល់ដៃកសិករ ពិសេសយុវជនជាជាងផ្តល់ជំនួយជួយរដ្ឋាភិបាលសម្រាប់បិទបាំងទង្វើអាក្រក់។

លោក កឹម សុខា៖ «សម្អាតទីក្រុង និងមានផ្ទះថ្មច្រើន មិនមែនជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យទេ។ លទ្ធិប្រជាធិបតេយ្យ គឺវានៅមូលដ្ឋាន ដូច្នេះហើយការដែលមន្ត្រីទូតអាមេរិកធ្វើនេះ វាអត់ខុសគ្នាពីទស្សនៈរបស់គណបក្ស សិទ្ធិមនុស្ស ដែលខ្ញុំសព្វថ្ងៃនេះបានចុះមូលដ្ឋាន។ បើទូតអាមេរិកថ្មី លោកយកនយោបាយនេះដែរ គឺត្រឹមត្រូវហើយ យើងគាំទ្របំផុត ដើម្បីឲ្យប្រទេសមហាអំណាចមួយហ្នឹងដឹងការពិតពីបញ្ហាកម្ពុជា ដើម្បីជួយអ្នកក្រ និងយុវជនអត់ការងារធ្វើ កុំឲ្យមហាអំណាចយកលុយមកបោះចោលឲ្យរដ្ឋាភិបាលតុបតែងមុខមាត់ ធ្វើស្ពាន ធ្វើថ្នល់ ហើយអួតថាជាសមិទ្ធផលរបស់ខ្លួននោះទេ»

ចំណែកមន្ត្រីសង្គមស៊ីវិល ធ្វើការជាមួយយុវជន បានចាត់ទុកបេសកកម្មរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាថា អាចនឹងរីកចម្រើនដល់យុវជនកម្ពុជា។ លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្វើការជាមួយយុវជន បានស្នើឲ្យទូតសហរដ្ឋអាមេរិកអាណត្តិថ្មីមកកម្ពុជា ត្រូវជួយលើកកម្ពស់យុវជនកម្ពុជាឲ្យបានច្រើន។

លោក សន ជ័យ៖ «វាជាសញ្ញាមួយរបស់ប្រទេសមហាអំណាចជាមួយយុវជនកម្ពុជា។ ខ្ញុំសង្ឃឹមថា បេសកកម្មនេះនឹងបានស្វែងយល់បន្ថែមទៅលើការពិត ឬក៏ស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋានដែលពាក់ព័ន្ធនឹងយុវជននិងការងារយុវជន និងតម្រូវការផ្សេង ដែលកំពុងកើតមានជាមួយយុវជនពេលនេះ»

ទោះយ៉ាងណា លោក វីល្លៀម ថត ក្នុងពិធីថ្វាយសារតាំងកាលពីដើមខែមិថុនា ឆ្នាំ២០១២ បានទូលថ្វាយព្រះមហាក្សត្រខ្មែរថា សហរដ្ឋអាមេរិកនឹងពង្រឹងចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងអាមេរិក ឲ្យកាន់តែមានប្រសិទ្ធភាព៕ ប្រភពឯកសារ៖ ៖ 

ꦑអ្នក​ជំងឺ​កុមារនៅ​កម្ពុជា​​កើន​ឡើង​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ឆា


ថ្ងៃច័ន្ទ, 25 ខែមិថុនា 2012 ដោយ ធីតា វីន វីអូអេ ខ្មែរ | ភ្នំពេញ ជាងម្ភៃឆ្នាំមកហើយ បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផា បានបើកទ្វារឡើងវិញក្រោយពីសង្រ្គាមស៊ីវិល មន្ទីរពេទ្យដោយឥតគិតថ្លៃនេះ បានក្លាយទៅជាមណ្ឌលព្យាបាលមួយសម្រាប់កុមារកម្ពុជាមកពីគ្រប់ស្រទាប់។

មន្ទីរពេទ្យគន្ធបុប្ផា មានសាខាចំនួនប្រាំ នៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប។ មន្ទីរពេទ្យនេះ ទទួលបានកុមារមានជំងឺកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងបើប្រៀបធៀបខែមិថុនា ឆ្នាំ២០១២នេះទៅនឹងឆ្នាំកន្លងទៅក្នុងរយៈពេលដូចគ្នាមានការកើនឡើងចំនួន៣០ភាគរយ។ ពោលគឺ កុមារ មានជំងឺដែលចូល សម្រាក ក្នុងមន្ទីរពេទ្យ បានកើនពី ជាង៦,០០០នាក់ ដល់ជាង ៩,៤៤០នាក់ ក្នុងរយៈពេល ១៧ថ្ងៃ។
កំណើនកុមារមានជំងឺនេះ បានធ្វើឲ្យលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ (Beat Richner) នាយកមន្ទីរពេទ្យនេះ មានកង្វល់។
꧅ «នេះគឺជាស្ថានភាពមួយ ដែលធ្ងន់ធ្ងរ សម្រាប់ មន្ទីរពេទ្យមួយ ដែលគ្មានមន្ទីរពេទ្យក្នុងប្រទេសណា ឬកន្លែងណាក្នុងពិភពលោកដែលមានអ្នកជំងឺចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដ៏ច្រើនលើសលប់ដូចនេះ ក្នុងរយៈពេលបែបនេះនោះទេ។ នៅក្នុងខែមិថុនានេះ បើសិនគ្មានមន្ទីរពេទ្យគន្ធបុប្ជាទេនោះ យើងអាចព្យាករណ៍ថា កុមារប្រមាណជា៧,០០០នាក់ អាចមានគ្រោះថ្នាក់ដល់ជីវិត»។

មន្ទីរពេទ្យគន្ធបុ ប្ផាធ្លាប់មានវត្តមាននៅក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ហើយត្រូវបានបិទទ្វារ ទៅវិញ នៅពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ មន្ទីរពេទ្យនេះចាប់ដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះបាទនរោត្តម សីហនុ និងលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ ជាជនជាតិស្វីស។ កុមារកម្ពុជាបានមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនេះ ដែលភាគច្រើនមកពីគ្រួសារក្រីក្រជាមធ្យមចំនួន១២ម៉ឺននាក់ ក្នុងមួយឆ្នាំ។ ភាគច្រើននៃកុមារទាំងនោះ មានសភាពធ្ងន់ធ្ងរដែលងាយស្លាប់បាន ដូចជាកុមារមានជំងឺគ្រុនឈាម រលាកខួរក្បាល របង និងបេះដូងប្រហោងពីកំណើតជាដើម។

រៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំ ត្រូវការថវិកាចំនួន៣៦លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលប្រទេសស្វីសជួយចំនួន៣លានដុល្លារ រដ្ឋាភិបាលកម្ពុជា ជួយចំនួន៣លានដុល្លារហើយក្រៅពីនោះ គឺជាជំនួយពីសប្បុរសជន ដែលលោក រិចនែ អង្គាសជាពិសេសតាមរយៈការលេងសែឡូ។
✅ រយៈពេលជាង២០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ជាបានទទួលការព្យាបាលកុមារចំនួន ១.១៧លាននាក់ និងពិគ្រោះជំងឺចំនួនជាង១១លាននាក់ ដោយបានចំណាយថវិកាអស់ចំនួន ៤១០លានដុល្លារអាមេរិក។ លោក ប៊ីត រិចនែ បញ្ជាក់ថានៅរយៈពេល១៧ថ្ងៃ នៅក្នុងខែមិថុនានេះ មានកុមារមានជំងឺគ្រុនឈាមចំនួន ៣.០៧៣នាក់ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក។

ចំពោះការកើនឡើងរបស់អ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជានេះលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ បញ្ជាក់ថា ដោយសារតែ សេវាសុខាភិបាល នៅ កម្ពុជា មានកម្រិតទាបនៅឡើយពីព្រោះសេវាឯកជននៅតាមគ្លីនិកមួយចំនួន ព្យាបាល មិនបានត្រឹមត្រូវ ដោយប្រើថ្នាំខុស បន្តោកសេរ៉ូម ច្រើនពេកបណ្តាលឲ្យពុលអ្នកជំងឺ ការព្យាបាលមានតម្លៃខ្ពស់ ហើយកុមារប្រហែលជា៩០ភាគរយ ដែលទទួលបាន ការព្យាបាលពីគ្លីនិកឯកជន មានសភាពធ្ងន់ធ្ងរ នៅពេលបានមកដល់ មន្ទីរពេទ្យគន្ធបុប្ជា។ ស្ថិតក្នុងស្ថានភាពនេះ លោក ប៊ីត រិចនែ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាថាឲ្យផ្តល់ថវិកាជំនួយទ្វេឡើងថែមទៀត។ ហើយលោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមាន ជីវភាពធូរធារមានឆន្ទៈ ក្នុងការបរិច្ចាកថវិកាផ្ទាល់ខ្លួន សម្រាប់ កុមារ នៅ កម្ពុជា ផងដែរ។ «រាជរដ្ឋាភិបាល គួរតែជួយដល់មូលនិធិ ៤លានដុល្លារក្នុង១ឆ្នាំ ដើម្បីជួយផ្គត់ផ្គង់ការចំណាយនៃការព្យាបាលកុមារក្រីក្រ ពីព្រោះ អ្នកក្រីក្រប្រហែលជា៨០ភាគរយបានមកទទួលសេវានៅទីនេះ។ ខ្ញុំសង្គេតឃើញថា នៅកម្ពុជាសព្វថ្ងៃ អ្នកដែលមាន ជីវភាព ធូរធារច្រើន ហើយអ្នកទាំងនោះគួរតែចូលរួមវិភាគទានក្នុងការផ្តល់ថវិកាខ្លះៗ ឲ្យដល់មន្ទីរពេទ្យគន្ធបុប្ជា។ បើធ្វើការប្រៀបធៀប ទៅគឺប្រជាពលរដ្ឋស្វីស ដែលផ្តល់វិភាគទានមួយចំនួនមានជីវភាពទាបជាងអ្នកមានជីវភាពធូរធារនៅកម្ពុជាផង»។

ជារៀងរាល់ព្រឹក នៅក្បែងរបងមន្ទីរពេទ្យគន្ធបុប្ជាក្រុងភ្នំពេញ ប្រជាពលរដ្ឋ ដែលមានកូនឈឺមកស្ទើរ ពី គ្រប់ខេត្តក្រុង នៅ កម្ពុជាប្រហែលជា ជិត១,០០០នាក់ មកអង្គុយតម្រង់ជួរគ្នាជា២ជួរយ៉ាងវែងរង់ចាំចូលឲ្យគ្រូពេទ្យពិនិត្យព្យាបាល។ អ្នកខ្លះមករង់ចាំតាំងពីម៉ោង២ ភ្លឺរហូតដល់ម៉ោង ៦,៣០នាទីព្រឹកទើប មន្ទីរពេទ្យ អនុញ្ញាតឲ្យចូលពិនិត្យជំងឺតាមលេខរៀង។
ᩚᩚᩚᩚᩚᩚ⁤⁤⁤⁤ᩚ⁤⁤⁤⁤ᩚ⁤⁤⁤⁤ᩚ𒀱ᩚᩚᩚ អ្នកស្រី អ៊ុន ម៉ុន មកពីស្រុកពារាំង ខេត្តព្រៃវែង។ គាត់កំពុងអង្គុយសម្លឹងមើលកូនស្រីរបស់គាត់អាយុ១២ឆ្នាំ ដែលមានជំងឺគ្រុនឈាមកំពុងសម្រាកនៅលើគ្រែ។

«បើគ្មានកន្លែងនេះ យើងពិបាកមែនទែនតែម្តង បើសិនជាយើងទៅពេទ្យផ្សេងទៀត យើងមិនសូវមានថវិកាមើលកូន បើអញ្ចឹងបានជារូតមកពេទ្យទេវតា បើខុសពីពេទ្យគន្ធបុប្ជានោះគឺ ទាល់តែរាប់លានរាប់ពាន់បានមើលជា។ មានតែពេទ្យនេះទេ យើងទីទាល់ក្រ យើងមកពឹងពាក់ពេទ្យបាន បើសិនជាមិនមានពេទ្យនេះ គឺយើងងាប់ លទ្ធភាពយើងអត់មានលុយ អត់មានលុយ មើលកូន។ ពេទ្យនេះមើលការខុសត្រូវចេញចូលតាមដានជំងឺគ្រប់ជំហាន គ្រប់ម៉ោង គ្រប់វិនាទីទាំងអស់នេះ ហើយជាក់ស្តែង ផ្ទាល់តែម្តង»។ ជាមួយគ្នានេះដែរ អ្នស្រីទុយ សាម៉ុល រស់នៅសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ កំពុងបីចៅ ស្រីប្រហែលជា ៥ខែ នៅក្នុងដៃ អង្គុយរង់ចាំ នៅជួរមុខគេ នៅក្រៅរបងមន្ទីរពេទ្យគន្ធបុប្ជា។ «ខ្ញុំអត់យកចូល ឯកជនទេ ពីព្រោះខ្លាចមានគ្រោះថ្នាក់អីទៅគង់តែចូលមករដ្ឋដដែល អញ្ចឹងខ្ញុំយកមកពេទ្យរដ្ឋតែម្តង។ មកពីខ្ញុំទុកចិត្ត នឹកឃើញមកវាកបកូនខ្ញុំជា។ ទៅពេទ្យផ្សេងទៅកូនខ្ញុំអត់ជាគឺខ្ញុំស្តាយៗ អស់មួយជីវិត ហើយបើមកពេទ្យនេះ បើសិនជាកូនខ្ញុំមានបញ្ហាអី ខ្ញុំអត់ស្តាយទេគឺថាគេមើលកូនយើងអស់ពីសមត្ថភាពរបស់គេ»។ លោកវេជ្ជបណ្ឌិត ច ម៉េង ចួ ប្រធានមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត សាស្រ្ត និងបាណកសាស្រ្ត ក៏យល់ដូចគ្នា ដែរថា មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា ពីព្រោះជាមន្ទីរពេទ្យ ដែលបានផ្តល់ សេវាព្យាបាលកុមារកម្ពុជាបានយ៉ាងច្រើនបំផុតជាពិសេសកុមារដែលមានជំងឺគ្រុនឈាម និងគ្រុនចាញ់។ «ជំងឺគ្រុនឈាមភាគច្រើនសម្រាកនៅគន្ធបុប្ជា និងមន្ទីរពេទ្យជ័យវរ្ម័ន ជួយរួមចំណែក ច្រើនណាស់ កន្លងមកជួយព្យាបាលជំងឺគ្រុនចាញ់ គ្រុនឈាម»។

គេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលកម្ពុជា នឹងសម្រេចយ៉ាងណាចំពោះសំណើសុំជំនួយថវិកាបន្ថែមពីមន្ទីរពេទ្យគន្ធបុប្ផានោះ។
𒅌 លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមិនផ្តល់អត្ថាធិប្បាយណាមួយទេ ដោយ លោកសំអាងថា លោកជាប់រវល់ប្រជុំ៕

ប្រភពឯកសារ៖ ៖

ជម្ងឺ​បាក់​ស្បាត


នៅក្នុងសង្គមខ្មែរ គេសង្កេតឃើញ ជម្ងឺបាក់ស្បាត កើតមាននៅលើ មនុស្សគ្រប់ភេទគ្រប់វ័យ។ អ្នកដែលបានកើតជម្ងឺនេះ ពុំបានចាប់អារម្មណ៍ ពីអាការៈ ដែលស្ដែងចេញមកឡើយ។ ម្យ៉ាងទៀតអ្ នកជម្ងឺតែងជួប ព្រឹត្ដិការណ៍ ឬ រូបភាព ដែល មិនអាចទទួលយកបាន ហើយបណ្ដាលឱ្យមាន ការប៉ះទង្គិចធ្ងន់ធ្ងរ ទៅដល់់ ផ្លូវចិត្ដ។ ទោះបីជា ស្ថានភាពនោះ បានកើតឡើង យូរហើយក៏ដោយ ប៉ុន្ដែរូបភាព នោះវាដិតដាមនៅក្នុងអារម្មណ៍អ្នកជម្ងឺជានិច្ច ដែលធ្វើឱ្យ អ្នកជម្ងឺ ចេះតែនឹកឃើញ ហើយមានអារម្មណ៍ខ្លាច ជួបស្ថានភាពដូចនេះទៀត។

សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាព☂យើងសូមលើកយកជម្ងឺបាក់ស្បាតមកបង្ហាញជូនប្រិយមិត្ដអ្នកអានឱ្យបានជ្រាប តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសជម្ងឺផ្លូវចិត្ដនៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។

ជម្ងឺបាក់ស្បាត ជាអ្វី?

បាក់ស្បាត គឺជាការប៉ះទង្គិចផ្លូវចិត្ដដោយសារការគំរាមកំហែងពីបុគ្គលណាមួយមកលើខ្លួនឬដោយជួបព្រឹត្ដិការណ៍ធ្ងន់ធ្ងរ ណាមួយដែលពោរពេញទៅដោយភាពតក់ស្លុត។ ស្ថានភាពនេះនៅតែដក់ជាប់មកលើជីវិតរស់នៅប្រចាំថ្ងៃបណ្ដាលឱ្យកត្ដាចិត្ដសាស្ដ្រ របស់អ្នកជម្ងឺមានសភាពមិនប្រក្រតីជាច្រើនខែឆ្នាំ និងបន្ដឱ្យអ្នកជម្ងឺចេះតែមានអារម្មណ៍ខ្លាច ឆាប់ភ័យដោយគ្មានហេតុផល។

មូលហេតុបង្កជម្ងឺបាក់ស្បាត

ជម្ងឺបាក់ស្បាតបានកើតឡើងដោយសារមូលហេតុច្រើនយ៉ាងដែលមាននៅក្នុងសង្គមនិងក្នុងក្រុមគ្រួសារដូចខាងក្រោម។

១ . ការគំរាមកំហែង  𓄧នៅក្នុងផ្ទះមួយដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ត្រូវបានចោរប្លន់យកទ្រព្យសម្បត្ដិហើយគំរាម កំហែងបាញ់សម្លាប់ប្ដី ដោយឱ្យប្រពន្ធប្រគល់មាសប្រាក់ទៅឱ្យវា។ ដូចនេះប្ដីប្រពន្ធដែលជួបនូវព្រឹត្ដិការណ៍នេះធ្វើឱ្យមានការភ័យ ខ្លាចរហូតបាក់ស្បាត ដោយមិនចង់ជួបស្ថានភាពបែបនេះទៀត។

២ . ការចាប់ជំរិត  🅺បុគ្គលដែលរួចខ្លួនមកវិញ ក្រោយពីត្រូវបានគេចាប់យកទៅឃុំទុក ដើម្បីជំរិតយកលុយឬទាមទារដោះ ដូរនូវរបស់មានតម្លៃផ្សេងទៀតពីក្រុមគ្រួសារជនរងគ្រោះ។ ស្ថានភាពនេះបានធ្វើឱ្យជនរងគ្រោះមានការតក់ស្លុតភ័យរន្ធត់បង្កឱ្យមាន ជម្ងឺបាក់ស្បាត។

៣ . ការទទួលរងនូវអំពើហិង្សាចាប់រំលោភផ្លូវភេទ  ស្ដ្រីដែលត្រូវគេវាយដំលើរាង🔯កាយនិងចាប់បង្ខំរំលោភផ្លូវភេទ បន្ទាប់ពីបានទទួលទារុណកម្មនេះហើយ បានធ្វើឱ្យស្ដ្រីរងគ្រោះមានភាពតក់ស្លុត បង្កឱ្យមានជម្ងឺបាក់ស្បាតឬភ័យខ្លាចជួបប្រទះនូវរូប ភាពនេះកើតឡើងមកលើខ្លួនម្ដងទៀត។

៤. ព្រឹត្ដិការណ៍គ្រោះថ្នាក់ចរាចរណ៍ធំៗ  🌳ឡាននឹងឡានបុកគ្នាធ្ងន់ធ្ងរ។ មនុស្សដែលធ្វើដំណើរតាមរថយន្ដបានខ្ទាតចេញ ពីក្នុងឡាន ដេកស្លាប់នៅលើថ្នល់ ហើយមានឈាមពេញខ្លួន។ ស្ថានភាពនេះបានធ្វើឱ្យបុគ្គលដែលនៅក្នុងហេតុការណ៍នោះមាន ការតក់ស្លុត ចេះតែមានអារម្មណ៍ខ្លាច ធ្វើឱ្យមានជម្ងឺបាក់ស្បាតដោយមិនហ៊ានធ្វើដំណើរតាមរថយន្ដទៀត។

៥. សង្គ្រាម ᩚᩚᩚᩚᩚᩚ⁤⁤⁤⁤ᩚ⁤⁤⁤⁤ᩚ⁤⁤⁤⁤ᩚ𒀱ᩚᩚᩚ យុទ្ធជនធ្វើទាហានច្បាំងក្នុងសមរភូមិទទួលគ្រោះថ្នាក់ដោយសារគ្រាប់រំសេវ ឬមីនបានធ្វើឱ្យពិការជើង ម្ខាង ឬទាំងពីរ។ ហេតុការណ៍អាក្រក់នេះធ្វើឱ្យយុទ្ធជនគ្រោះថ្នាក់នោះមានការបាក់ស្បាត។ ជួនកាលបុគ្គលដែលបានឃើញមិត្ដភក្ដិ ស្លាប់ក្នុងសង្គ្រាមជាមួយគ្នា ដោយសារត្រូវគ្រាប់កាំភ្លើង ឬជាន់មីនជាដើម។ ស្ថានភាពនេះធ្វើឱ្យបុគ្គលដែលឃើញនោះ មានការតក់ ស្លុត រន្ធត់ និងបង្កឱ្យមានជម្ងឺបាក់ស្បាតដែរ។

៦. របបវាលពិឃាត(១៩៧៥-១៩៧៩)  🍬នៅក្នុងរយៈពេលនេះគឺព្រឹត្ដិការណ៍មួយដែលប្រជាជនខ្មែរយើងគ្រប់រូបបាន ដឹងឮ និងឃើញ ជាពិសេសអ្នកដែលមានអាយុមកដល់សព្វថ្ងៃប្រហែលវ័យ៣៥ឆ្នាំឡើងទៅទទួលនូវភាពតក់ស្លុតពីសំណាក់របបនេះ យ៉ាងរន្ធត់ ដោយការគំរាមសម្លាប់ ឬបង្អត់អាហារ បង្ខំធ្វើការងារធ្ងន់ធ្ងរ គ្មានពេលសម្រាកឈឺថ្កាត់គ្មានថ្នាំសង្កូវ។ល។ ទាំងនេះ ក៏ជាមូលហេតុជាក់ស្ដែងដែលប្រជាជនខ្មែរយើងបានឆ្លងកាត់ព្រមទាំងបណ្ដាលឱ្យបុគ្គលមួយចំនួនមកទល់ពេលនេះមានជម្ងឺបាក់ ស្បាត។

រោគសញ្ញាជម្ងឺបាក់ស្បាត

បុគ្គលដែលមានជម្ងឺបាក់ស្បាត គឺអាស្រ័យដោយបុគ្គលនោះបានឆ្លងកាត់នូវព្រឹត្ដិការណ៍សាហាវដែលធ្វើឱ្យមានការភ័យ រន្ធត់តក់ស្លុតណាមួយ ដែលលេចចេញជាសញ្ញាផ្លូវកាយ និងផ្លូវចិត្ដ។

១ . រោគសញ្ញាផ្លូវចិត្ដ  🌳ឆាប់ភ័យ ឆាប់រន្ធត់តក់ស្លុត ធ្លាប់ជាមនុស្សដែលមានភាពចងចាំល្អបែរទៅជាមនុស្សឆាប់វង្វេង វង្វាន់ ឆាប់ភ្លេច ឆាប់ភ្ញាក់ផ្អើល ឆាប់មួម៉ៅឡេះឡះ ផ្លាស់ប្ដូរអាកប្បកិរិយាពីសុភាពរាបសារទៅជាឆាប់ឆេវឆាវឆាប់ខឹង មានអារម្មណ៍ស្ពឹកខ្លួន ដូចជាពិការមួយចំហៀងខ្លួន មានអារម្មណ៍ទុក្ខសោក ចេះតែកើតទុក្ខសម័យនឹកសុបិនឃើញនូវរូបភាព ឬព្រឹត្ដិការណ៍ស្រស់ៗ ដែលបានឆ្លងកាត់ ជាហេតុធ្វើឱ្យមានភ័យខ្លាចមួយរំពេច។

២ . រោគសញ្ញាផ្លូវកាយ  🌳ញ័រដើមទ្រូង ញ័រដៃជើង អស់កម្លាំងល្ហិតល្ហៃ ស្រវាំងភ្នែកមើលអ្វីឃើញតែរាងព្រិលៗវិលមុខ គេងមិនលក់ ចេះតែធេងធោងរសាប់រសល់ បែកញើសពេញខ្លួន ត្រជាក់ចុងដៃជើង ឆ្អល់ពោះ ញ៉ាំអ្វីមិនបានឈឺក្បាល ចុកចាប់ពេញ រាងកាយ និងធ្វើឱ្យអ្នកជម្ងឺអាចក្អួតចង្អោរជាដើម។

ផលវិបាកនៃជម្ងឺបាក់ស្បាត

អ្នកដែលមានជម្ងឺបាក់ស្បាត គឺជាអ្នកដែលចេញប្រឡូកការងារក្រៅច្រើនជាងគេហើយក៏ជួបព្រឹត្ដិការណ៍ច្រើនជាងគេដែរ។ ពេលបុគ្គលនោះឆ្លងកាត់នូវព្រឹត្ដិការណ៍ធ្ងន់ធ្ងរណាមួយ ដែលធ្វើឱ្យអ្នកជម្ងឺមានការភ័យខ្លាច រន្ធត់តក់ស្លុតរហូតមានជម្ងឺបាក់ ស្បាត។ បែបនេះបណ្ដាលឱ្យមានផលប៉ះពាល់ជាច្រើនទៅលើផ្នែកផ្លូវចិត្ដ និងផ្លូវកាយ ដូចជាឈឺក្បាល វិលមុខញ៉ាំអ្វីមិនបាន ធ្វើឱ្យរាងកាយស្គមស្គាំង មានជម្ងឺក្រពះ មានជម្ងឺថប់អារម្មណ៍ មានស្មារតី និងអារម្មណ៍មិនល្អ ឆាប់ឆេវឆាវខឹងដោយគ្មានហេតុផល គ្មានសីលធម៌ក្នុងខ្លួនជាដើម។ មិនតែប៉ុណ្ណោះ ធ្វើឱ្យឆាប់វង្វេង ចងចាំអ្វីមិនបានល្អធ្លាក់ចុះនូវកិច្ចការប្រកបរបររកស៊ីប្រចាំថ្ងៃ ឬកិច្ចការសង្គម ប្ដូរឥរិយាបថសុភាពរាបសារទៅជាព្រហើនកោងកាច និងទៅជាអ្នកសេពសុរាឬជក់ថ្នាំញៀនជាដើម។

វិធីកាត់បន្ថយជម្ងឺបាក់ស្បាត

បុគ្គលមានជម្ងឺបាក់ស្បាតដោយជួបប្រទះនូវហេតុការណ៍ជាក់ស្ដែងធ្ងន់ធ្ងរត្រូវចេះនិយាយរឿងដែលឆ្លងកាត់នេះប្រាប់ទៅ មិត្ដ ឬអ្នកជាទីស្រឡាញ់ ដើម្បីរំសាយភាពដិតដាមចងចាំនៅខួរក្បាលហើយចៀសវាងបៀមទុក្ខម្នាក់ឯងនាំឱ្យមានជម្ងឺផ្លូវចិត្ដ។ ឧទាហរណ៍ នារីម្នាក់ត្រូវគេចាប់រំលោភផ្លូវភេទ ហើយវាយដំរាងកាយ។ នារីនេះមិននិយាយប្រាប់នរណាម្នាក់ឡើយព្រោះខ្មាសអៀន សុខចិត្ដសម្ងំបៀមទុក្ខរឿងអាស្រូវនេះម្នាក់ឯង។ ការធ្វើបែបនេះមិនល្អទេព្រោះអាចឱ្យនារីរងគ្រោះមានជម្ងឺផ្លូវចិត្ដ ហើយត្រូវគិតថា នេះមិនមែនជាកំហុសរបស់ខ្លួនទេ។ ម្យ៉ាងទៀតត្រូវគិតថា រឿងអតីតកាលគ្រាន់តែជាការយល់សប្ដិមិនមែនជាការពិតទេ។ ទន្ទឹមនឹង នោះត្រូវប្រាប់ខ្លួនឯងថា ថ្ងៃនេះគឺជាថ្ងៃនេះ មិនមែនជាថ្ងៃមុនឡើយ។ ម្យ៉ាងទៀតត្រូវធ្វើសម្មាធិ ឬទៅវត្ដអារាមស្ដាប់លោកទេសនា ដើម្បីលុបបំបាត់រឿងអាក្រក់ដែលជួបប្រទះបន្ដិចម្ដង។

ដំបូន្មានអ្នកឯកទេស

ការជួបនូវហេតុការណ៍ធ្ងន់ធ្ងរដែលនាំឱ្យមានភាពតក់ស្លុត បង្កឱ្យមានជម្ងឺបាក់ស្បាតសូមកុំបណ្ដែតបណ្ដោយនិងចេះតែសម្ងំ បៀមទុក្ខរឿងអាក្រក់ដែលជួបប្រទះតែម្នាក់ឯង ព្រោះអាចឱ្យមានជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរ។ លោកអ្នកគួរប្រាប់ទៅកាន់មិត្ដ ឬអ្នកជាទី ស្រឡាញ់ ឬអ្នកជំនាញណាមួយ ដែលគិតថាផ្ដល់ប្រយោជន៍ចំពោះលោកអ្នកដើម្បីរំសាយរូបភាពអាក្រក់នោះបន្ដិចម្ដងៗ កុំឱ្យដក់ ជាប់ក្នុងសអារម្មណ៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

ប្រភពឯកសារ៖ ៖ 

ܫអ្នកស្រាវជ្រាវ៖ប្រជា​ពលរដ្ឋ​ខ្មែរ​ ជាង​៤០%​ កំពុង​ជំពាក់​បំណុល​គេ


ដោយ 
លោកកែមឡីអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ©soklim/RFI

លោកកែមឡីអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
©soklim/RFI

រដ្ឋាភិបាលជំពាក់បំណុលគេ ជារឿងមួយ ប៉ុន្តែអ្វីដែល អ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍សង្គម កំពុងព្រួយបារម្ភខ្លាំងនោះ គឺប្រជាជនខ្មែរ កាន់តែច្រើនឡើង បាន និង កំពុងជំពាក់បំណុល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និង កុងស៊ីបញ្ចាំ។ដើម្បីជ្រាប បញ្ហាលម្អិត ថាតើមូលហេតុអ្វី បានជាប្រជាជនខ្មែរ ជំពាក់បំណុលគេ សូមអញ្ជើញ ស្តាប់ បទសម្ភាសន៍ រវាងគី សុខ លីម និង លោក កែម ឡី អ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ច នៅ ក្នុងប្រទេសកម្ពុជា។ ស្តាប់បទ៖  ប្រភពឯកសារ៖៖ 

♛រាជ​ទាយាទ ណារូ​ហ៊ីតូ​ របស់​ជប៉ុន យាង​ទស្សនកិច្ច​ទៅ​អាស៊ី​អាគ្នេយ៍​ថ្ងៃ​នេះ​


ព្រះរាជទាយាទ ណារូហ៊ីតូ បានយាងចាកចេញពីប្រទេសជប៉ុនដើម្បីធ្វើព្រះរាជទស្សនកិច្ចរយៈពេល មួយសប្ដាហ៍ ទៅកាន់ប្រទេសថៃ កម្ពុជា និងឡាវ ដែលជាព្រះរាជដំណើរលើកដំបូងបង្អស់របស់ព្រះអង្គទៅកាន់ប្រទេស អាស៊ីអាគ្នេយ៍។ រាជទាយាទជប៉ុនអង្គនេះ នឹងយាងទៅដល់ក្រុងបាងកកនៃប្រទេសថៃនារសៀលថ្ងៃចន្ទនេះ ហើយនឹងស្នាក់ប្រថាប់ នៅទីនោះរយៈពេល ២រាត្រី ដើម្បីពង្រីកទំនាក់ទំនង ជាមួយ ព្រះមហាក្សត្រថៃ។ យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ របស់ជប៉ុន ព្រះរាជទាយាទ ណារូហ៊ីតូ នឹងយាងបន្តទៅប្រទេសកម្ពុជានិងឡាវ ដែលព្រះអង្គមានគម្រោង នឹងជួបសម្ដែង ការគួរសមជាមួយនាយករដ្ឋមន្រ្តី នៃ ប្រទេសទាំងពីរ។ មុននឹងយាងត្រឡប់ទៅមាតុប្រទេសវិញ នៅថ្ងៃអាទិត្យនេះ ព្រះអង្គ ក៏នឹងយាងទស្សនា ទីរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកនានា ផងដែរ៕
ព្រះរាជទាយាទ ណារូហ៊ីតូ (Credit: AFP) ព្រះរាជទាយាទ ណារូហ៊ីតូ (Credit: AFP)
ប្រភពឯការ៖៖

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណតិ្តទី៥


ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណតិ្តទី៥ ប្រព្រឹត្តទៅនៅទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។

🌄គ​.​ជ​.​ប​.៖ លទ្ធផល​ផ្លូវការបោះឆ្នោតឃុំសង្កាត់ មាន ៧ គណបក្ស ទទួលអាសនៈ


(ថ្ងៃទី 24 មិថុនា 2012, ម៉ោង 04:44:PM) | ដោយ: សុខ ភក្តី

ꦇភ្នំពេញ: លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤មិថុនា ឆ្នាំ២០១២ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ មានគណបក្សចំនួន ៧ ទទួលបានអាសនៈ នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស ចំនួន ១.៦៣៣ ឃុំសង្កាត់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បាននាំមុខគេ ដោយទទួលតំណែងជា មេឃុំចៅសង្កាត់ នៅក្នុងឃុំសង្កាត់ចំនួន ១.៥៩២ ឃុំសង្កាត់។

ថ្ងៃទី២៤មិថុនា ឆ្នាំ២០១២ ជាថ្ងៃដែល គ.ជ.ប. បានប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ ជាផ្លូវការ។ សេចក្តីប្រកាសតាម ទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក. វិទ្យុជាតិ AM 918 KHz និងវិទ្យុជាតិ FM 96 MHz មន្ត្រីគ.ជ.ប. បានប្រកាសពី ចំនួនសំឡេងឆ្នោត របស់ គណបក្សនយោបាយនីមួយៗ ចំនួនអាសនៈ និង តំណែងជាមេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ដែលគណបក្សនយោបាយ ទទួលបានក្នុងឃុំសង្កាត់មួយៗ និងក្នុងខេត្តនីមួយៗ។


លោក ទេព នីថា បានមានប្រសាសន៍ប្រាប់ CEN ថា លទ្ធផលផ្លូវការនៃ ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ បានបង្ហាញថា៖

១- គណបក្សប្រជាជនកម្ពុជា បានទទួចំនួន ល ៨.២៩២ អាសនៈ ដោយមានតំណែងជា មេឃុំ ចៅសង្កាត់ ចំនួន ១.៥៩២ ឃុំសង្កាត់។
២- គណបក្សសមរង្ស៊ី បាទទួលចំនួន  ២.១៥៥ អាសនៈ និង តំណែងជា មេឃុំ ចៅសង្កាត់ ចំនួន ២២ ឃុំសង្កាត់។
៣- គណបក្សសិទ្ធិមនុស្ស ទទួលបានចំនួន ៨០០ អាសនៈ និង មេឃុំ ចៅសង្កាត់ ចំនួន ១៨ ឃុំសង្កាត់។
៤- គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ១៥១ អាសនៈ និងឈ្នះបាន មេឃុំ ចៅសង្កាត់ ចំនួន ១។
៥- គណបក្សនរោត្តមរណឫទ្ធិ បានទទួល ៥២ អាសនៈ។
៦- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានទទួលចំនួន  ៨ អាសនៈ ។
៧- គណបក្សសញ្ជាតិកម្ពុជា ទទួលបានចំនួន  ១ អាសនៈ។
លោកអគ្គលេខាធិការ ទេព នីថា បានបន្ថែមថា “តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ គឺក្រសួងមហាផ្ទៃ នឹងប្រកាសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ចូលបំពេញការងារ ឬនិយាយថា គាត់ចាប់ផ្តើមបើកសម័យប្រជុំលើកដំបូង យ៉ាងយូរ ១៤ ថ្ងៃ ក្រោយថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ”។

សូមរម្លឹកថា គ.ជ.ប. បានប្រកាសពីចំនួនអាសនៈ នៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី១ នៅឆ្នាំ២០០២ ដែលមានគណបក្សចំនួន ៨ បានចូលរួមប្រកួតប្រជែង ហើយមានតែគណបក្ស ៤ ប៉ុណ្ណោះ ដែលទទួលបានអាសនៈ សរុបចំនួន ១១.២៦១ អាសនៈ។

ចំនួនអាសនៈ របស់គណបក្សនយោបាយ ដែលទទួលបានពី ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី១ នៅឆ្នាំ២០០២ រួមមាន៖

១-គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ៧.៧០៣ អាសនៈ
២-គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ២.២១១ អាសនៈ
៣-គណបក្ស សមរង្ស៊ី ទទួលបានចំនួន ១.៣៤៦ អាសនៈ
៤-គណបក្ស ប្រជាធិបតេយ្យខ្មែរ ទទួលបានចំនួន១ អាសនៈ

.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី២ ឆ្នាំ២០០៧៖    
ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០០៧ មានគណបក្សនយោបាយចំនួន ១២ បានចូលរួមប្រកួតប្រជែង ហើយមានគណបក្ស ប៉ុណ្ណោះ ដែលទទួលបានអាសនៈ សរុបចំនួន ១១.៣៥៣ អាសនៈ រួមមាន៖

១-គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ៧.៩៩៣ អាសនៈ
២-គណបក្សសមរង្ស៊ី ទទួលបានចំនួន ២.៦៦០ អាសនៈ
៣-គណបក្ស នរោត្តម រណឫទ្ធិ ទទួលបានចំនួន ៤២៥ អាសនៈ
៤-គណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ២៧៤ អាសនៈ
៥-គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ ទទួលបានចំនួន ១ អាសនៈ។

ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ កាលពីថ្ងៃទី៣មិថុនា ឆ្នាំ២០១២ មាន ១០ គណបក្ស ចូលរួម ប្រកួតប្រជែង ដើម្បីដណ្តើម អាសនៈឃុំសង្កាត់ សរុបចំនួន ១១.៤៥៩ រូប នៅក្នុងឃុំសង្កាត់សរុប ១.៦៣៣ ឃុំសង្កាត់🍨 ទូទាំងប្រទេស។ ក្នុងនោះ មានតែគណបក្ស ៧ ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នៅឃុំសង្កាត់ អាណត្តិទី៣៕

លទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៣ ឆ្នាំ២០១២
ប្រភពឯកសារ៖

✨របាយការណ៍​៖ អំពើហិង្សា​ដោយ​អាស៊ីដ ចាប់ពី​ឆ្នាំ​២០០៩ ដល់ ២០១២ កើតមាន ៣៥ ករណី មាន​អ្នករងគ្រោះ ៥៩ នាក់​


(ថ្ងៃទី 25 មិថុនា 2012, ម៉ោង 11:52:AM) | ដោយ: លីនណា ភ្នំពេញ: មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ បានចេញផ្សាយនូវ “ផែនទី ស្ដីពី អំពើហិង្សាដោយអាស៊ីដ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១២”។ ផែនទីនេះ បង្ហាញពីករណីអំពើហិង្សាដោយអាស៊ីដ ដែលកើតឡើងនៅទូទាំងប្រទេសកម្ពុជា រវាងឆ្នាំ២០០៩ ដល់ខែមិថុនា ឆ្នាំ២០១២ មានចំនួន ៣៥ ករណី និងមានអ្នករងគ្រោះ ៥៩ នាក់។ ការសិក្សារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា មានអំពើហិង្សាដោយអាស៊ីដ ចំនួន ៣៥ករណី ដែលបានផ្សព្វផ្សាយក្នុងសារព័ត៌មាន ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ និងមានជនរងគ្រោះចំនួន ៥៩នាក់ ដែលមានជនរងគ្រោះជាស្ដ្រីចំនួន ៣៤នាក់ និងជាបុរសចំនួន ២៣នាក់ ហើយជនរងគ្រោះពីរនាក់ ដែលមិនអាចធ្វើការកំណត់ភេទបាន ដោយយោងតាមប្រភពព័ត៌មាន ដែលយើងផ្អែកទៅលើ។ សេចក្តីប្រកាសលើកឡើងថា មានចំនួនច្រើនជាងពាក់កណ្ដាល នៃករណី ដែលបានបង្ហាញក្នុងការសិក្សានេះ កើតឡើងនៅរាជធានីភ្នំពេញ (៥៤,២៨ភាគរយ) ហើយដែលចំនួនមួយភាគបួនបានកើតឡើង នៅក្នុងខេត្តកំពង់ចាម (២២,៨៦ភាគរយ)។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា វប្បធម៌នៃភាពស្ងៀមស្ងាត់នៅជុំវិញអំពើហិង្សា ដោយអាស៊ីដនៅកម្ពុជា ដោយសារតែជនរងគ្រោះ តែងតែត្រូវបានមើលឃើញថា បានធ្វើអ្វីខុស និងត្រូវបានចាត់ទុកថា ស័ក្ដិសម និងក្លាយជាជនរងគ្រោះ នៃអំពើដ៏ឃោរឃៅនេះ។ ជាលទ្ធផលជនរងគ្រោះជាញឹកញាប់ មិនបានរាយការណ៍ពីបទល្មើសបែបនេះទៅកាន់អាជ្ញាធរ។ តាមគំនិតរបស់អ្នកជំនាញ “ចំនួនងងឹត”  ចំនួនករណីដែលមិនត្រូវបានរាយការណ៍ ដែលកើតមាននៅកម្ពុជា អាចមានចំនួនប្រហាក់ប្រហែលនឹងចំនួនករណីដែលបានរាយការណ៍ដែរ។ ដូច្នេះ ចំនួនករណីដែលបង្ហាញនូវលើផែនទី មិនបានបង្ហាញពីចំនួនករណីអំពើហិង្សាដោយអាស៊ីដសរុបទាំងអស់ ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលសិក្សានោះទេ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្ដែងនូវសេចក្ដីរីករាយ ដែលអង្គការជួយជនរងគ្រោះនៅកម្ពុជា ដោយសារអាស៊ីដ ដែលផ្ដល់នូវស្ថិតិ នៃចំនួនករណីវាយប្រហារ ដែលពួកគេ បានកត់ត្រា ក្នុងអំឡុងពេលនេះ ដែលចំនួននោះ លើសចំនួនករណីអំពើហិង្សាដោយអាស៊ីដ ដែលបានកត់ត្រា ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ចំនួនស្ថិតិនេះ ត្រូវបានបង្ហាញជាក្រាហ្វិក និងធ្វើការប្រៀបធៀបជាមួយចំនួនករណីអំពើហិង្សាដោយអាស៊ីដ ដែលកត់ត្រាដោយ ម.ស.ម.ក ពីមួយឆ្នាំទៅមួយឆ្នាំ។ ករណីទាំងនេះ មិនត្រូវបានបញ្ចូលទៅក្នុងផែនទីដោយសារតែគ្មានទិន្នន័យពីករណីសិក្សា ដែលអមជាមួយករណីអំពើហិង្សាដោយអាស៊ីដ។ ប៉ុន្តែ សូមកត់សម្គាល់ថា ថ្វីបើស្ថិតិនេះ ត្រូវបានផ្ដល់ដោយអង្គការជួយជនរងគ្រកម្ពុជា ដោយសារអាស៊ីដក៏ដោយ តែចំនួនករណីទាំងនេះ មិនតំណាងឲ្យអំពើហិង្សា ដោយអាស៊ីដទាំងអស់នៅកម្ពុជានោះទេ។ កញ្ញា សន រ៉ាមណា មន្ត្រីសម្របសម្រួលគម្រោងស្រាវជ្រាវ និងតស៊ូមតិ ដើម្បីបញ្ចប់អំពើហិង្សា ដោយអាស៊ីដនៅកម្ពុជា បាននិយាយថា “វប្បធម៌នៃភាពស្ងៀមស្ងាត់ ជុំវិញអំពើហិង្សាដោយអាស៊ីដ ត្រូវតែលុបបំបាត់ ដើម្បីធានាថា ជនរងគ្រោះនៃអំពើហិង្សាដោយអាស៊ីដ អាចទទួលការព្យាបាលដែលពួកគេត្រូវការ និងទទួបានការគោរពដែលពួកគេគួរតែទទួលបាន និងដើម្បីធានាថា ជនល្មើសនៃអំពើដ៏ឃោរឃៅនេះ ត្រូវបាននាំយកមកកាត់ទោស”។ មន្ត្រីសម្របសម្រួលរូបនេះ បញ្ជាក់ថា “ការផ្សព្វផ្សាយនូវព័ត៌មានទាំងនេះ យើងសង្ឃឹមថា នឹងអាចលើកកម្ពស់ការយល់ដឹងស្ដីពីបញ្ហាអំពើហិង្សាដោយអាស៊ីដ និងអាចរួមចំណែកផ្លាស់ប្ដូរគំនិតរបស់សាធារណជន ចំពោះជនរងគ្រោះដោយសារអាស៊ីដ ដូច្នេះដើម្បីឲ្យពួកគេអាចមានទឹកចិត្តហ៊ានរាយការណ៍ពីបទល្មើសដែលពួកគេជួបប្រទះ និងដូច្នេះហើយធ្វើឲ្យអ្នកដែលបានប្រព្រឹត្តបទល្មើសទាំងនោះ ត្រូវតែយកមកវិនិច្ឆ័យទោស និងផ្ដន្ទាទោស”៕ ប្រភពឯកសារ៖  ស៍៖ 

អ្វីដែលអ្នកជក់បារីចង់បានពិត!


អ្វីដែលអ្នកជក់បារីចង់បានពិត

Real Thing that Smoker Need

ស្រមោល​ពីរ​ (Two Shadows)


ថ្ងៃច័ន្ទ, 18 ខែមិថុនា 2012

Two Shadows ឬ ស្រមោលពីរ ជាខ្សែភាពយន្ត ដែលសរសេរ និង ដឹកនាំរឿងដោយ លោក Grag Cahill បានទទួលរង្វាន់ពីរ នៅឯ មហោស្រពខ្សែភាពយន្តអាស៊ីបាស៊ីហ្វីក នៃ ទីក្រុង Los Angeles គឺ រង្វាន់ចំណូលចិត្តទស្សនិកជន និង រង្វាន់ទស្សនីយភាពអស្ចារ្យ។
🐬 ស្រមោលពីរ បង្ហាញនូវ លក្ខណៈកំប្លែងអាថ៌កំបាំង រួមជាមួយនឹងភាពក្រៀមក្រំ នៅ ក្នុងរឿងមួយតាមដាន នាង សុវណ្ណា ជាជនជាតិខ្មែរអាមេរិកាំង ដែលសម្រេចចិត្តចាកចេញ ពី រដ្ឋកាលីហ្វញ៉ា ទៅ ប្រទេសកំណើតរបស់ខ្លួន ដើម្បីស្វែងរកប្អូនៗ របស់នាងដែលវង្វេងបាត់ខ្លួន។

ការស្វែងរករបស់នាង បាននាំឲ្យនាងចូលជ្រៅ ទៅក្នុង ប្រទេសកម្ពុជា និង ពាក់ព័ន្ធជ្រៅនឹង បញ្ហាផ្សេងទៀត។ លោក Cahill បានប្រាប់ថា រឿងនេះទាក់ទងនឹងព្រឹត្តិការណ៍ពិត ទោះបីជាវាមានការកែច្នៃខ្លះ ដើម្បីឲ្យសាច់រឿង កាន់តែមានភាពទាក់ទាញ។ ប៉ុន្តែយ៉ាងណា ក៏ ការកែច្នៃនោះពោរពេញ ទៅដោយ ភាពសាំញ៉ាំ និង ពិស្តា ដែលធ្វើឲ្យសាច់រឿង កាន់តែមានភាពជាក់ស្តែង។
ស្រមោលពីរ
គេហទំព័រ៖

ប្រភពឯកសារ៖
  • ៖  
  •  គេហទំព័រ៖ 

🃏សិក្សាភាសាអង់គ្លេស ជាមួយ VOA Khmer Special English


ភាសាអង់គ្លេស គឺជាភាសាអន្តរជាតិមួយដែលអាចចាត់ទុកថា ជាភាសាមានសក្តានុពុលជាងគេ ក្នុង ចំណោម ភាសាអន្តរជាតិផ្សេងៗទៀត ។ ភាសាអង់គ្លេស ត្រូវបានគេប្រើសម្រាប់ ការសិក្សា ការងារ អាជីវកម្ម កិច្ចការសង្គម ការរស់នៅ និង ការងារប្រស្រ័យទាក់ទងផ្សេងៗ ។ នៅតាម បណ្តាប្រទែសភាគច្រើន តែងយកភាសាអង់គ្លេស ជាភាសាគោលទីពីរ បន្ទាប់ពីភាសាជាតិរបស់ខ្លូន សម្រាប់ការទំនាក់ទំនង ទៅ អន្តរជាតិ ។  ការសិក្សាភាសាអង់គ្លេស អាចធ្វើទៅបាននៅតាម សាលារៀនរដ្ឋ  សាលារៀនឯកជន និង នៅតាមកន្លែងនានា ដែលផ្តល់សេវាការអប់រំភាសាមួយនេះ ។ ស្របពេលជាមួយគ្នានេះដែរ កំណត់ត្រាសិលា សូមឆ្លៀតឱកាសណែនាំ ពីទីកន្លែងដែលអនុញ្ញាតឱ្យមនុស្សទូទៅ មិនថាក្មេងចាស់ ប្រុសស្រី អ្នកសិក្សា អ្នកធ្វើការ អ្នកនៅផ្ទះ និង គ្រប់មជ្ឍដ្ឋានទាំងអស់ អាចរៀនភាសាអង់គ្លេសបន្ថែមតាមរយៈបណ្តាញអ៊ីធឺនែត ជាមួយកម្មវិធីសិក្សាពិសេស សម្រាប់ប្រជាជនខ្អែរ ដែលរៀបចំដោយ សំឡេងសហរដ្ឋអាមេរិក (វីអូអេ) [Voice of America – VOA] ។ មិត្ត្អអ្នកអានទាំងអស់អាចភ្ជាប់ចូលទៅកាន់ គេហទំព័រមួយនេះបាន៖

កម្មវិធីរៀនភាសាអង់គ្លេស Special English របស់វីអូអេខ្មែរ   កម្មវិធីរៀនភាសាអង់គ្លេស Special English របស់វីអូអេខ្មែរ

🔥តុលាការ​អាមេរិក កាត់ក្តី​ករណី​រូបចម្លាក់​ចំណាស់​ជាង ១​ពាន់​ឆ្នាំ របស់​កម្ពុជា នៅថ្ងៃនេះ​


(ថ្ងៃទី 21 មិថុនា 2012, ម៉ោង 09:33:AM) | ដោយ: រតនា ភ្នំពេញ: រូបចម្លាក់ចំណាស់ជាង ១ពាន់ឆ្នាំ ដែលគេបានលួចចេញពីកម្ពុជា ក្នុងសម័យប្រទេសជួបនឹងសង្គ្រាមស៊ីវិល ត្រូវបានគេរាយការណ៍ថា នឹងត្រូវតុលាការសហរដ្ឋអាមេរិក ធ្វើសវនាការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២នេះ ជុំវិញបណ្តឹងទាមទាររបស់កម្ពុជា ដើម្បីឲ្យសហរដ្ឋអាមេរិកប្រគល់រូបចម្លាក់បុរាណនៃសតវត្សរ៍ទី១០ មកឲ្យកម្ពុជាវិញ។ រូបចម្លាក់ចំណាស់ជាង ១ពាន់ឆ្នាំនេះ ត្រូវមន្ត្រីកម្ពុជាឲ្យដឹងថា គឺជារូបចម្លាក់នៃទ្រព្យសម្បត្តិរបស់ប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ ដែលចុងក្រោយនេះ ត្រូវគេប្រទះឃើញដាក់លក់ឡាយឡុងតម្លៃ ៣លានដុល្លារ ក្នុងសារមន្ទីរឯកជន Sotheby ក្នុងបុរីញូយ៉ក។ ប៉ូលិសសហព័ន្ធរបស់សហរដ្ឋអាមេរិក បម្រុងនឹងរឹបអូសយកសម្បត្តិបុរាណនេះមកឲ្យប្រទេសកម្ពុជាវិញ ប៉ុន្តែសារមន្ទីរឯកជន Sotheby បានតវ៉ាថា មិនមានភស្តុតាងណាមួយថា វត្ថុបុរាណនេះបានមកដល់សារមន្ទីរ Sotheby ដោយការលួចចេញខុសច្បាប់ពីកម្ពុជានោះទេ។ សេចក្តីរាយការណ៍ពីសហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែមិថុនានេះ បានឲ្យដឹងថា តុលាការសហរដ្ឋអាមេរិក នឹងធ្វើសវនាការជុំវិញរឿងរូបចម្លាក់ចំណាស់ជាង ១ពាន់ឆ្នាំនោះហើយ ដើម្បីនឹងកំណត់ថា តើនឹងត្រូវប្រគល់មកឲ្យកម្ពុជាវិញ ឬក៏យ៉ាងណានោះ។ សូមជម្រាបថា សង្គ្រាមស៊ីវិលអូសបន្លាយប្រមាណ ៣០ឆ្នាំ នៅក្នុងកម្ពុជា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសខ្ទេចខ្ទី, ធនធានមនុស្សត្រូវរបបកម្ពុជាប្រជាធិបតេយ្យ បានបំផ្លាញ និងសម្លាប់ចោលស្ទើរអស់ទាំងស្រុង សម្បត្តិធនធានធម្មជាតិ ត្រូវសង្គ្រាមបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទី កេរដំណែលមរតកដូនតា ជាសម្បត្តិវប្បធម៌ជាតិ ត្រូវគេលួច និងបន្លំយកធ្វើជាសម្បត្តិទ្រព្យប្រទេសដទៃ៕ S ប្រភពឯកសារ៖ ៖ 

🐲១ភាគ​៣នៃ​ឱសថ​ក្លែង​ក្លាយ​កំពុង​ចរាចរណ៍​នៅ​ទ្វីប​អាស៊ី (ឆ្នាំ​២០១២)


ឈឺហើយលេបចំថ្នាំក្លែងក្លាយទៀត ពិតជាជួយពន្លឿនការរីករាលដាលនៃជំងឺកាន់តែឆាប់ ពន្លឿនការចុះអន់ថយនៃសុខភាព ពន្លឿនការស្លាប់!!! ស្លាប់ដោយសារជម្ងឺដោយមានប្រសិទ្ធិភាព!!!

ឱសថក្លែងក្លាយ ដែលគេសង្កេតឃើញជាញឹកញាប់នៅតំបន់អាស៊ី និងជាពិសេសនៅប្រទេសកម្ពុជា រួមមានឱសថ សម្រាប់ព្យាបាលជម្ងឺរបេង និងជំងឺគ្រុនចាញ់។ ការប្រើប្រាស់ឱសថក្លែងក្លាយនេះ មិនត្រឹមតែមិនមានប្រសិទ្ធភាព ក្នុងការព្យាបាលប៉ុណ្ណោះទេ ក៏ប៉ុន្ដែវានឹងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។

ဣប្រទេសកម្ពុជា ត្រូវគេមើលឃើញថា គឺជាប្រទេសក្រីក្រមួយ ដែលមានការអនុវត្តវិធានការនានា រួមទាំង ការអនុវត្តច្បាប់ នៅមានភាពទន់ខ្សោយ និង ធូររលុង។ ការលក់ដូរថ្នាំពេទ្យ ជាពិសេស នៅតាម តំបន់ជនបទច្ រើនតែធ្វើឡើងលាយឡំ ជាមួយ នឹងការលក់គ្រឿងទេស។ ហើយឱសថទាំងនេះ ពុំមានការត្រួតពិនិត្យ ដិតដល់ពីប្រភព និង ការត្រួតពិនិត្យទៅលើការថែទាំ និង ការរក្សាទុកឲ្យបានត្រឹមត្រូវឡើយ។

យោងតាមសារព័ត៌មាន របស់ប្រទេសសិង្ហបុរី ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ  បានឲ្យដឹងថា ឱសថប្រឆាំងជម្ងឺគ្រុនចាញ់ច្ រើនជាង ១ភាគ៣ នៅ តំបន់អាស៊ីអាគ្នេយ៍ គឺជាឱសថក្លែងក្លាយ។ នេះបើតាមការពិនិត្យ របស់ ក្រុមអ្នកវិទ្យាសាស្រ្ដ។ ក្រុមវេជ្ជបណ្ឌិត បានចេញសេចក្ដីព្រមាននេះ កាលពីថ្ ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ បានបញ្ជាក់ថា ឱសថទាំងនោះ គឺស្រដៀងទៅនឹង ឱសថ ដែលគេធ្វើការវិភាគ នៅអាហ្វ្រិកដែរ ពោលគឺនៅក្រោមគុណភាពស្ដង់ដា។ក្រោយពីធ្វើការស្រាវជ្រាវ ក្នុង ប្រទេសចំនួន៧ នៅតំបន់អាស៊ីអាគ្នេយ៍ មានឱសថ ៣០ភាគរយ នៃ សំណាកគម្រូ (sample) គឺ មិនត្រឹមត្រូវ តាមស្ដង់ដា។ ការរកឃើញនេះ គឺស្រដៀងនឹងការរកឃើញនៅប្រទេស ចំនួន ២១ ក្នុង អនុតំបន់សាហារ៉ា នៃ ទ្វីបអាហ្រ្វិកដែរ ដែលមាន ៣៥ភាគរយ នៃ ឱសថនេះ គឺស្ថិតក្រោមស្ដង់ដាឱសថ។ ការសិក្សាស្រាវជ្រាវថ្មីមួយផ្សេងទៀត បានឲ្យដឹងថាការសម្បូរហូរហៀរ នៃ ឱសថប្រឆាំង នឹងជម្ងឺគ្រុនចាញ់ក្ លែងបន្លំ ឬ គ្មានគុណភាពនៅទូទាំងទ្វីបអាហ្វ្រិក និង ទ្វីបអាស៊ីកាលពីទសវត្សរ៍មុនបណ្តាលឲ្យមានការប្រថុយប្រថានយ៉ាងខ្លាំង លើការប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺចម្លងតាមមូសនេះ។ ការចរាចរណ៍ឱសថក្លែងក្លាយនៅកម្ពុជា និងនូវអាស៊ី បានធ្វើឲ្យ ប្រជាពលរដ្ឋ បាត់បង់ជំនឿទុកចិត្ត។ ការបន្លំផលិតផលឱសថ និងការលួចផលិតឱសថក្លែងបន្លំ ដើម្បីចែកចាយក្នុងទីផ្សារងងឹត គឺជាការគម្រាមកំហែង ដោយផ្ទាល់ ដល់ សុខភាពសាធារណៈ។ ឱសថក្លែងក្លាយ អាចមានសារធាតុសកម្មមិនត្រឹមត្រូវ ហើយសារធាតុទាំងនោះ អាចមានចំនួនច្រើនជ្រុល ឬតិចជ្រុល និងអាចមានសារធាតុពុលផងដែរ។ ឱសថទាំងនោះក៏អាចបង្កើននូវភាពស៊ាំដល់សាពាង្គកាយរបស់អ្នកជម្ងឺ ដោយពិបាកក្នុង ការព្យាបាល នឹងថ្នាំដែលមានប្រសិទ្ធភាពវិញផងដែរ។ បើយោងតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា ឱសថដែលមិនត្រឹមត្រូវបានគុណភាពស្ដង់ដា គឺជាបញ្ហាដ៏ចម្បងមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ ដែលបានសម្លាប់ជីវិតមនុស្សអស់ ៦៥៥០០០នាក់ កាលពីឆ្នាំ២០១០។ ក្រៅពីមិនមានការពិនិត្យគុណភាព ឲ្យបានច្បាស់លាស់នៅពេលផលិត ការលេបថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវក៏ជាបញ្ហានោះដែរ។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២

ប្រភពឯកសារ៖ ៖ 

𒅌ពល​ករ​កម្ពុជា​៧០%​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាត់​ដំណឹង​


គ្រាន់តែឃើញចំណងជើង….!!!! តើប្រជាជនខ្មែរ នៅសល់ចំនួយប៉ុន្មាននាក់ ឱ្យជាក់ស្តែង……?

ពលករពលការិនីដែលចំណាកស្រុកពីកម្ពុជា ទៅធ្វើការនៅក្រៅប្រទេសមានដូចជាប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសមួយចំនួនផ្សេងទៀតនៅតែរងការវាយធ្វើបាបពីសំណាក់ម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ហួសកម្លាំង កេងប្រវ័ញ្ចមិនបើកប្រាក់ឈ្នួលឲ្យពួកគេ និងខ្លះបានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ជាដើម។

🍰អង្គការក្រៅរដ្ឋាភិបាលបានចាត់ទុកថា ការបង្ខំឲ្យធ្វើការ ជាច្រើនម៉ោង ក្នុងមួយថ្ងៃៗ ដោយហួសកម្លាំង កេងប្រវ័ញ្ច មិនបើកប្រាក់ឈ្នួលឲ្យពួកគេ និង ខ្លះបានធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ ជាទង្វើអមនុស្សធម៌ និងរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរ។ ករណីនេះរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់បន្ថែមទៀត និងពង្រឹងការអនុវត្តច្បាប់។

លោក ធន សារាយ ប្រធានសមាគមអាដហុក ថ្លែងនៅក្នុង សន្និសិទកាសែត នៅទីស្នាក់ការ របស់លោកថា ក្នុងចំណោមពាក្យបណ្ដឹង ១៤១ករណី មាន ៩៤ករណី ឬថា ៧០%😼 នៃពាក្យបណ្ដឹងនេះ គឺបាត់ដំណឹងពលករ ដែលកំពុងធ្វើការ នៅ ប្រទេសម៉ាឡេស៊ី។ លោកបន្តថា បញ្ហានេះ ដោយសារតែក្រុមហ៊ុនខ្លះ ត្រូវដកអាជ្ញាប័ណ្ណ ក្រុមហ៊ុនខ្លះត្រូវបញ្ឈប់សកម្មភាព និងក្ស័យធន។ ហេតុផលមួយទៀតនោះគឺ យន្តការរបស់រដ្ឋក្នុង ការទទួលខុសត្រូវ ឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនងជំនួសក្រុមហ៊ុន ក៏ពុំមានប្រសិទ្ធភាព។ ជាងនេះទៅទៀត ការកើនឡើងការរំលោភបំពាន លើសិទ្ធិពលករពលការិនីកាន់តែធ្ងន់ធ្ងរ ហើយពុំមាន ការផ្ដន្ទាទោស។ លោក ធន សារាយថ្លែងថា៖ «រដ្ឋាភិបាលគួរតែជម្រុញថា ការអនុវត្តន៍ច្បាប់ ស្ដីពីសន្តិសុខសង្គម ឲ្យមានប្រសិទ្ធភាព និងពង្រឹងការទទួលខុសត្រូវ និង ប្រសិទ្ធភាព ការងាររបស់ស្ថាប័ន និងដៃគូពាក់ព័ន្ធ។ ជម្រុញ ការអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាព ចំពោះទីភ្នាក់ងារក្រុមហ៊ុន ឬបុគ្គលដែលល្មើសច្បាប់។ ដូច្នេះកន្លងមក យើងបានតែរំដោះ ប៉ុន្តែការដាក់ទណ្ឌកម្ម ឬដល់អ្នកដែលប្រព្រឹត្តរំលោភដល់សិទ្ធិពលករពលការិនីរបស់យើងនៅមានកម្រិតនៅឡើយ»។ នេះបើយោងតាម ការចេញផ្សាយរបស់គេហទំព័រអាស៊ីសេរី។

សមាគមការពារសិទ្ធិមនុស្ស អាដហុក បានអះអាងថា ពលករពលការិនីខ្មែរ ដែលធ្វើការចំណាកស្រុក ដោយស្របច្បាប់ និងមិនស្របច្បាប់ កំពុងរងការរំលោភបំពានកម្លាំងពលកម្មមានការកើនឡើងដល់ទៅជាងប្រាំដងក្នុងឆ្នាំ២០១២ នេះ។ របាយការណ៍របស់សមាគមអាដហុក ដែលចេញផ្សាយនៅថ្ងៃទី១៤ មិថុនា បានឲ្យដឹងថា ក្នុងអំឡុង៤ខែគឺខែមករា ដល់ខែមេសា ដើមឆ្នាំ២០១២ នេះពាក្យបណ្ដឹងសុំឲ្យជួយ អន្តរាគមន៍ របស់គ្រួសារពលករពល ការិនីចំណាកស្រុកមានចំនួន ១៤១ករណី។ ចំនួននេះបានកើនឡើងជាង ប្រាំដង លើសពីចំនួនពាក្យបណ្ដឹង ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១១ ដែលមានចំនួន ២៣ករណី🥃។ ពលកររងគ្រោះទាំងនោះ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ អាហ្វ្រិកខាងត្បូង ចិន សិង្ហបុរី និងប្រទេសជប៉ុន ជាដើម។

🔯ពលការិនីម្នាក់ឈ្មោះ រឿង ស្រីមុំ អាយុ ២០ឆ្នាំ ដែលទៅធ្វើការតាមរយៈក្រុមហ៊ុន អ៊ឹម.អ៊ិល.ស៊ី (MLC) តាំងពី២០១១ បានឲ្យដឹងថា នាងបានទៅធ្វើការជាអ្នកបម្រើនៅប្រទេសម៉ាឡេស៊ី បានជា៤ខែ ប៉ុន្តែដោយសារតែថៅកែបង្ខំឲ្យធ្វើការលើសម៉ោង និង វាយធ្វើបាបពេក ទើបនាងរត់ចេញពីផ្ទះថៅកែនោះ បន្ទាប់មកប៉ូលិសចាប់ឃុំរយៈពេល៦ខែ ទើបសមាគមអាដហុក អង្គការទេសន្តរប្រវេសក៍ (IOM) និង ក្រសួងការបរទេស ជួយអន្តរាគមន៍ឲ្យនាងបានវិលត្រឡប់មកវិញ។ ពលការិនី រឿង ស្រីមុំ បន្តឲ្យដឹងថា៖ «ជួលកាលអីចឹងទៅទះកំផ្លៀង ក្ដិច វាយ ហើយដៀលគំនិតខ្មែរថា មកពីខ្មែរធ្វើការមិនល្អអីចឹង បានស្រុកវាក្រ។ ខ្ញុំឈឺចិត្តណាស់នៅពេលខ្ញុំរត់ចេញពីផ្ទះថៅកែមក គឺខ្ញុំដើរទាំងយប់ដើរទាំងថ្ងៃ គ្មានបាយទឹកទេ ឲ្យតែមានផ្លូវ គឺខ្ញុំត្រូវតែដើរ កាត់ព្រៃចម្ការធំៗ ហើយខ្ញុំឃើញមានមនុស្សស្លាប់ជាច្រើន មនុស្សដែលស្លាប់នោះ គឺខ្មែរ ព្រោះខ្ញុំឃើញអត្តសញ្ញាណប័ណ្ណច្បាស់ក្រឡែត គឺខ្ញុំតក់ស្លុតខ្លួនឯង ឲ្យតែឃើញ ខ្ញុំភ័យខ្លាច។ ខ្ញុំដើរគ្រប់ ៧ថ្ងៃទើបប៉ូលិសចាប់ខ្ញុំយកទៅឃុំ»។

សមាគម អាដហុក បានលើកអនុសាសន៍មួយចំនួនដូចជា សុំឲ្យក្រសួងការងារជាអ្នកទទួលបន្ទុក សហការជាមួយក្រសួងការបរទេស និងក្រសួងមហាផ្ទៃ គួរតែបង្កើតប្រព័ន្ធជួយសង្គ្រោះបន្ទាន់នៅទូទាំងប្រទេស និងប្រទេសគោលដៅ ដើម្បីជួយជនរងគ្រោះឲ្យទាន់ពេលវេលា លើករណីមានការរំលោភបំពានលើពលករទាំងស្របច្បាប់ និងមិនស្របច្បាប់។ អនុសាសន៍មួយទៀតនោះគឺ សុំបង្កើតកិច្ចសហការ ជាមួយសហគមន៍អាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្ស ការរំលោភកម្លាំងពលកម្ម និង ការរស់នៅក្នុងស្ថានភាពជាទាសករសម័យថ្មី។ បើយោងតាមរបាយការណ៍របស់អង្គការខារ៉ាមកម្ពុជាបានបង្ហាញថា ពលករចំណាកស្រុកទៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ មានជាង២សែននាក់ ទៅកូរ៉េស្របច្បាប់ជិត ១ម៉ឺននាក់ និងទៅម៉ាឡេស៊ីមានប្រមាណ ៣ម៉ឺននាក់។

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២

ប្រភពឯកសារ៖ ៖

អូឡាំពិកនៅទីក្រុងឡុង ប្រទេសអង់គ្លេស ២០១២


គេហទំព័រ៖ 

ការចែករំលែក ដើម្បី ការអភិវឌ្ឍន៍


ការចែករំលែក ដើម្បី ការអភិវឌ្ឍន៍ការចែករំលែក ដើម្បី ការអភិវឌ្ឍន៍

មើលរួចប្រាប់ផង ថាមើលឃើញអ្វី!


មើលទៅរូបនេះ គឺគ្រាន់តែជារូបភាពស្រីម្នាក់ ត្រូវបានរចនាឱ្យមានពណ៌ ស-ខ្មៅ និង មានចំណុច ក្រហម តូចមួយនៅចំច្រមុះ ។
꧑ តើវាមានអ្វីប្លែកទៅ? មិត្តទាំងអស់ចង់ដឹងទេ? បើចង់ដឹងសាកអនុវត្តតាមជំហ៊ានខាងក្រោមនេះ៖

១- មើលចំណុចក្រហមនៅលើចុងច្រមុះរបស់នាងរយៈពេល ៣០ វិនាទី ដោយកុំព្រិចភ្នែកឱ្យសោះ ។
២- បន្ទាប់មក មើលទៅជញ្ជាំង (ជញ្ជាំងពណ៌ស រិតតែល្អ) និង ព្រិចភ្នែកអ្នកឱ្អ្យលឿនតាមដែលអាចធ្វើបាន ….តើអ្នកមានឃើញអ្វីទេ?។

ត្រៀមរួចហើយឬនៅ?
ចាប់ផ្តើម!!!

មើលរួចវាចារប្រាប់ផង ថាមើលឃើញអ្វី!

(បញ្ជាក់៖ កុំមើលច្រើនដងពេក ក្នុងពេលតែមួយ ប្រយ័ត្នស្រវាំងភ្នែក វិលមុខ រកកល់ចង់ក្អួត ។ អត់មានអី្វធានាទេ!!!) 

—————————————————————————————

(Look at the photo, it just photo of lady which was designed into Black and White and added one Red point on her nose)
🐷 (What is wrong with it? Do yo want to know about it? If so, start to follow the below following steps)

(1- Watch the Red point on her for 30 seconds without closing your eyes.)
(2- Then let watch the wall (white wall is better) and close-and-open your eyes up as fast as you can. …..what did you saw? :D)

Are you ready?
start now….!!!

(Please do not watch it many time at once. it can cost your eyes! feel dizzy!)


ជម្ងឺ​រលាក​សួត​កុមារ


កុមារដែលនៅមានប្រព័ន្ធការពារខ្លួនខ្សោយ ងាយប្រឈមមុខនឹងជម្ងឺច្រើនប្រភេទ។ ជម្ងឺផ្លូវដង្ហើីមជាបញ្ហាមួយគំរាម កំហែងដល់កុមារកម្ពុជាជាច្រើន។ ជម្ងឺផ្លូវដង្ហើមរួមមានជម្ងឺជាច្រើន ដែលទាក់ទងនឹងផ្លូវដង្ហើមលើ និង ផ្លូវដង្ហើម ខាងក្រោមរបស់ កុមារ ជាពិសេសជម្ងឺរលាកសួតកុមារ។ ជម្ងឺរលាកសួតកុមារ ប្រសិនបើយើង មិនបានព្យាបាលវា ឱ្យបានទាន់ពេលវេលានោះទេ កុមារ អាចស្លាប់បាន។

រលាកសួតរលាកសួត

ទស្សនាវដ្ដី សុខភាពយើង សូមលើកយកជម្ងឺរលាកសួតកុមារនេះ មកបកស្រាយជូនលោកអ្នកអាន ទុកជាការស្វែងយល់ និង ដើម្បីបង្ការបុត្រធីតាលោកអ្នកពីជម្ងឺនេះ តាមរយៈបទសម្ភាស៍ ជាមួយ លោកវេជ្ជបណ្ឌិត ជឹង ជា អ្នកឯកទេសជម្ងឺកុមារនៃមន្ទីរ ពេទ្យកុមារជាតិ។

ជម្ងឺរលាកសួតកុមារ ជាអ្វី?

ជម្ងឺរលាកសួត គឺសំដៅដល់រលាកទៅលើសាច់សួត ជាប្រភេទជម្ងឺមួយ ដែលងាយនឹងកើត ចំពោះមនុស្សទូទៅ ជាពិសេស ចំពោះកុមារតូចៗក្រោមអាយុ៥ឆ្នាំ។ ជម្ងឺនេះ អាចឆ្លងពីកុមារម្នាក់ ទៅ កុមារម្នាក់ទៀត បានដោយសារការដកដង្ហើម ដែលមានទំនាក់ ទំនងនឹងបរិយាកាសខាងក្រៅ។ សួតមានទំហំធំ ប្រសិនបើលាតត្រដាងនៅខាងក្រៅប្រអប់ទ្រូង សួត មានទំហំប្រមាណជា ២០០ម៉ែត្រ ការ៉េ នៅលើមនុស្សពេញវ័យ។ ដូច្នេះសួតហាក់ដូចជានៅកណ្ដាលវាល ដែលអាច រងនូវធូលីដី បាក់តេរី ឧស្ម័ន និងមេរោគដែលមាន នៅក្នុងបរិយាកាស។

រោគសញ្ញាជម្ងឺរលាកសួតកុមារ

កុមារច្រើន មានអាការក្ដៅខ្លួន ហៀរសម្បោរ ក្អក និងពិបាកដកដង្ហើម។ លើសពីនេះទៅទៀត អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ខ្លាំង មានទារ៉ាស៍ដែលជាសញ្ញា ផតផ្នែកខាងក្រោម នៃ ឆ្អឹងប្រអប់ទ្រូង។ សញ្ញានេះមើលឃើញច្បាស់ នៅពេលកុមារដក ដង្ហើមចូល កុមារអាចមាន ស្វាយបបូរមាត់ និង អណ្ដាត។

មូលហេតុបង្កជម្ងឺរលាកសួត

ជម្ងឺរលាកសួតបង្កឡើងពីមេរោគ ដូចជាវីរុស បាក់តេរី ប៉ារ៉ាស៊ីត ពពួកផ្សិតជាដើម។ ពពួកមេរោគទាំងនោះមានច្រើននៅ ក្នុងបរិស្ថានរស់នៅ ហើយវាឆ្លងទៅកុមារតាមរយៈដំំណកដង្ហើម។ នៅពេលដកដង្ហើមចេញចូលតែងតែមានប៉ះពាល់មេរោគទាំង នោះ។ សម្ពាធបរិយាកាសខាងក្រៅជាកត្ដាមួយដ៏សំខាន់ក្នុងការបង្កជម្ងឺរលាកសួតដែរ។ រាល់ខ្យល់ដកដង្ហើមដែលមានលាយឡំជា មួយពពួកមេរោគ បាក់តេរី វីរុស ធូលី និងប្រភេទសារធាតុគីមីផ្សេងៗ នោះអាចធ្វើឱ្យកើតជម្ងឺរលាកសួតបាន។ គ្រប់ជម្ងឺរលាកសួត មិនមែនសុទ្ធតែអាចកើតឡើងដោយសារមេរោគបង្កនោះទេ ធូលីដី ឬសារធាតុគីមីដែលដកដង្ហើមចេញចូលក៏អាចជាដើមហេតុផង ដែរ តាមរយៈប្រតិកម្មជាមួយនឹងសួត។

វិធីព្យាបាលជម្ងឺរលាកសួត

ដើម្បីធ្វើការព្យាបាលជម្ងឺនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនោះ លោកអ្នកគួរគប្បីនាំកូនតូចទៅធ្វើការ ពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់ ថាតើជម្ងឺរលាកសួតនេះបង្កមកពីមូលហេតុអ្វី ដើម្បី ស្រួលធ្វើការព្យាបាល។ ដោយសារជម្ងឺរលាកសួតបង្កហេតុពីវីរុស និងបាក់តេរី នោះការព្យាបាលក៏ត្រូវអនុវត្ដទៅតាមមូលហេតុបង្ក ដែរ។ គ្រូពេទ្យនឹងធ្វើការសម្រេចដោយឱ្យកុមារនៅផ្ទះ ឬក៏សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ការព្យាបាលជាទូទៅរួមមាន ៖
  • ការផ្ដល់ចំណីអាហារ និងជាតិទឹកដល់កុមារឱ្យបានសមស្រប
  • ផ្ដល់ថ្នាំបញ្ចុះកម្ដៅបើកុមារក្ដៅខ្លួន
  • ផ្ដល់ថ្នាំអង់ទីប៊ឺយ៉ូទិកក្នុងករណីដែលកុមាររលាកសួតដោយសារមេរោគបាក់តេរី
  • ផ្ដល់ថ្នាំសម្រន់ក្អក ឬថ្នាំធ្វើឱ្យស្លេស្មរាវទៅតាមការវិនិច្ឆ័យរបស់គ្រូពេទ្យ
  • ការព្យាបាលដោយចលនា
  • ផ្ដល់អុកស៊ីសែនក្នុងករណីពិបាកដកដង្ហើម។
  • ផលវិបាករបស់ជម្ងឺរលាកសួត
ជម្ងឺរលាកសួតអាចឱ្យកុមារស្លាប់បាត់បង់ជីវិតភ្លាមៗបាន ប្រសិនបើឋិតក្នុងករណីធ្ងន់ធ្ងរ និងបើមិនមានការសង្គ្រោះកុមារ បន្ទាន់ទេ។ ផលវិបាកផ្សេងៗទៀត ជម្ងឺរលាកសួតអាចបង្កឱ្យមានជម្ងឺផ្លូវដង្ហើមផ្សេងៗទៀត ដូចជាជម្ងឺទឹកចូលក្នុងស្រោមសួត ឬអាច មានខ្ទុះក្នុងសួតជាដើម។

វិធានការការពារជម្ងឺរលាកសួត

ដើម្បីការពារជម្ងឺរលាកសួតត្រូវធ្វើយ៉ាងណាឱ្យបរិស្ថាននៅជុំវិញបានល្អស្អាត។ បរិស្ថានរស់នៅជុំវិញត្រូវតែស្អាត និងមាន អនាម័យជានិច្ច។ នៅពេលទៅណាមកណាត្រូវគ្របដណ្ដប់ថែរក្សាកម្ដៅកុមារឱ្យបានល្អ។ នៅពេលមាននរណាម្នាក់នៅក្នុងក្រុម គ្រួសារមានជម្ងឺផ្ដាសាយ ឬក្អ្អក មិនត្រូវឱ្យកុមារនៅក្បែរអ្នកជម្ងឺទាំងនោះទេ។ សូមឪពុកម្ដាយយកបុត្រធីតាដែលមានអាយុក្រោម ៥ឆ្នាំទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់ទៅតាមកម្មវិធីជាតិ។ ការចាក់ថ្នាំបង្ការនេះអាចជួយឱ្យកូនរបស់លោកអ្នកមានសុខភាពល្អ មាន ប្រព័ន្ធការពារខ្លួនខ្លាំងទប់ទល់នឹងមេរោគផ្សេងៗបានច្រើន ជាពិសេសកុមាអាចធន់នឹងជម្ងឺបាន។ មួយវិញទៀត ដោយសារតែជម្ងឺនេះមានការពាក់ព័ន្ធជាមួយនឹងបរិយាកាសយ៉ាងជិតស្និទ្ធនោះ ដូច្នេះអ្វីដែលលោកអ្នក អាចបង្ការកូនឱ្យចៀសផុតពីការកើត ឬការឆ្លងជម្ងឺនេះ គឺអាស្រ័យទៅលើការប្រុងប្រយ័ត្ននៅរាល់ពេលដកដង្ហើម។ ជាពិសេស គួរចៀសពីប្រភពមេរោគនានា ដូចជាអ្នកជម្ងឺរបេង អ្នកជម្ងឺផ្ដាសាយជាដើម។ ការចាក់វ៉ាក់សាំងដើម្បីបង្ការជម្ងឺរលាកសួត និងជម្ងឺ ផ្សេងៗពីកូនរបស់លោកអ្នក។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើកុមារមានអាការក្អក ឬផ្ដាសាយ ហើយមានសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ ទារ៉ាស៍ ឬស្ដ្រាយដ័រ ដូចបានជម្រាបជូនពី ខាងលើនោះ សូមឪពុកម្ដាយបញ្ជូនកូនទៅកាន់មន្ទីរពេទ្យដែលមានសេវាព្យាបាលជម្ងឺកុមារ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ លោកអ្នក ដើម្បីឱ្យគ្រូពេទ្យពិនិត្យនូវអាការសង្ស័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

ប្រភពឯកសារ៖ ៖

💙របរ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ​នឹង​ត្រូវ​បញ្ចប់​ នៅ​ចុង​ឆ្នាំ​២០១៣


អង្គារ 19 មិថុនា 2012 – 8:19

𒆙 ការអូសរទេះដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ច្រកអន្តរជាតិប៉ោយប៉ែតដែលភាគច្រើនជាពលរដ្ឋកម្ពុជានោះ នឹងត្រូវបញ្ឈប់លែងឲ្យមាននៅចុងឆ្នាំ២០១៣ខាងមុខ។ នេះបើតាមការអះអាងរបស់លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ។

តាមអភិបាលខេត្តរូបនេះ កម្មករអូសរទេះដឹកទំនិញឆ្លងកាត់ព្រំដែន អាចប្រកបរបររបស់ខ្លួនវិញបាននៅច្រកស្ទឹងបត់ ដែលគ្រោងនឹងបើកនៅចុងឆ្នាំ២០១៣។ ហើយច្រកអន្តរជាតិប៉ោយប៉ែត គឺទុកសម្រាប់តែផ្នែកទេសចរណ៍ប៉ុណ្ណោះ។
🗹 បុរសជាកម្មករអូសរទេះម្នាក់នៅច្រកអន្តរជាតិប៉ោយប៉ែតបានសម្តែងការព្រួយបារម្ភថា នៅពេលដែលគេបិទមិនឲ្យអូសរទេះនៅច្រកអន្តរជាតិនេះ លោកអាចនឹងទទួលបានប្រាក់កម្រៃប្រចាំថ្ងៃទាប ប៉ុន្តែលោកនឹងធ្វើតាមការបញ្ជារបស់អាជ្ញាធរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមលោក អ៊ុង អឿន រទេះអូសអីវ៉ាន់នៅច្រកប៉ោយប៉ែត កាលពីមុនមានជិត១០០០ តែឥឡូវនេះសល់តែជាង២០០ប៉ុណ្ណោះ។ នោះគឺដោយសារតែមានការកើនឡើងរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែនច្រើនជាងមុន៕
របរអូសរទេះឆ្លងកាត់ព្រំដែននៅច្រកប៉ោយប៉ែតរបរអូសរទេះឆ្លងកាត់ព្រំដែននៅច្រកប៉ោយប៉ែត
ប្រភពឯកសារ៖ ៖