bet 855

សំរាម​កែច្នៃ


កាកសំណល់សំរាម ដែលសល់ពីការប្រើប្រាស់ លោកអ្នកប្រាកដជា យកទៅបោះចោល ដោយមិនធ្លាប់គិតថា របស់ទាំងនោះ អាចនៅមានតម្លៃ ពេលក្រោយឡើយ។ ជាការពិត សំរាម និង កាកសំណល់ទាំងអស់ សុទ្ធតែមានគុណសម្បត្ដិ ដោយឡែកមួយផ្សេងទៀត បន្ទាប់ពីត្រូវបានយកទៅកែច្នៃ។

ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រី ធូ ផល្លាមន្ដ្រីអភិវឌ្ឍន៍ធនធានមនុស្សនៃអង្គការកែច្នៃនិង អនាម័យសហគមន៍អំពីអត្ថប្រយោជន៍របស់សំរាម។

សំរាមនិងការកែច្នៃ

សំរាម គឺជាវត្ថុដែលមនុស្សប្រើប្រាស់ហើយ រួចយកទៅ បោះចោលលែងត្រូវការ។ ឯសំរាមកែច្នៃ គឺជា ការយក កាកសំណល់ សំរាមទាំងនោះ យកទៅច្នៃជា គុណប្រយោជន៍ ជា របស់ប្រើប្រាស់ និង គ្រឿងតាំងលម្អ ផ្សេងៗទៀត។

ប្រភពនិងប្រភេទសំរាម

សំរាមដែលយកមកកែច្នៃ បានមកពី គ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ដូចជាតាម គេហដ្ឋាន រោងចក្រ សហគ្រាស ក្រុមហ៊ុន ទីផ្សារ វត្ដអារាម ភោជនីយដ្ឋាន សណ្ឋាគារជាដើម និងតាម ទីសាធារណៈ ផ្សេងទៀត ដូចជា សួនច្បារ មាត់ទន្លេជាដើម ក៏គេអាចប្រមូ លសំរាមបានដែរ។ សំរាម ឬ កាកសំណល់ ដែលយកមកប្រើ សម្រាប់ធ្វើការកែច្នៃ បែងចែក ចេញជា ពីរប្រភេទ គឺ សំរាមស្ងួត និង សំរាមសើម។

សំរាមសើម  𒈔ជាសំរាមដែលផ្អាប់ទឹក មានជាតិទឹក ឬ មានសំណើម ដូចជា កាកសំណល់ ផ្ទះបាយ កាកអំពៅ កាកដូង បន្លែ ផ្លែឈើ ដែលរលួយ កាកសំណល់ ចេញពីទីផ្សារជាដើម។

សំរាមស្ងួត  🙈សំរាមស្ងួត អាចចែកចេញជា ពីរប្រភេទ ផ្សេងទៀតផងដែរ គឺ ប្រភេទស្រាល និងប្ រភេទធ្ងន់ ឬ រឹង។ សំរាមស្ងួត ប្រភេទស្រាល មានដូចជា ក្រដាសកាសែត សៀវភៅ ទស្សនាវដ្ដី ថង់ប្លាស្ទិក ជ័រកៅស៊ូ សម្បកកំប៉ុង ជាដើម និង របស់របរ ជាច្រើនប្រភេទទៀត ដែលអាចយកមកកែច្នៃ ទៅតាមតម្រូវការ និង ចំណង់ចំណូលចិត្ដ។ ចំណែកឯ សំរាមប្រភេទធ្ងន់ ឬ រឹង មានដូច ជាសម្បកកង់ឡាន អំបែងកែវ សម្បកដប ដែក និង ប្រភេទលោហៈធាតុ ដូចជា ឆ្នាំងបែកបាក់ ជាដើម។

របៀបកែច្នៃសំរាម

សំរាម ដែលប្រមូលបានមកដោយ អ្នករើសសំរាម ត្រូវធ្វើការបែងចែក ទៅតាម ប្រភេទសម្រាមនីមួយៗ។  សំរាមខ្លះ យកទៅកែច្នៃ ដោយ គ្រឿងម៉ាស៊ីន (ម៉ាស៊ីនកិនកំប៉ុង) ប៉ុន្ដែភាគច្រើន ធ្វើដោយដៃផ្ទាល់។ របៀបកែច្នៃ គឺជា ការយកសំរាម និង កាកសំណល់ ដែលប្រើប្រាស់ហើយ ទៅធ្វើជារបស់ផ្សេងៗ ហើយដែលអាស្រ័យទៅលើ ការរចនា និង ការច្នៃប្រឌិត ឱ្យចេញជារូបរាង ការនិយមចូលចិត្ដ និង ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ឯប្រភេទ សំរាមស្ងួតរឹងមួយចំនួន ត្រូវយកទៅស្លដោយម៉ាស៊ីន ទើបយកទៅ កែច្នៃទៅតាម ប្រភេទសម្រាមនីមួយៗ។

ផលិតផលបានពីការកែច្នៃ

លោកអ្នកប្រហែលជាធ្លាប់គិតថា សំរាម ជាវត្ថុគ្មានប្រយោជន៍ និង ជារបស់ដែលគេបោះចោល។ សម្រាប់ប្រទេសជឿនលឿន គេអាចយកសំរាម ទៅកែច្នៃ បានជាប្រយោជន៍ច្រើនប្រការ។ បច្ចុប្បន្ន ប្រទេសកម្ពុជា ក៏កំពុងតែធ្វើការទាញយក ប្រយោជន៍ដ៏ច្រើនពីការកែច្នៃ សំរាម និង កាកសំណល់ ដែលប្រើប្រាស់រួចផងដែរ។

១. កាកសំណល់សើម 🌟៖ សំណល់ផ្ទះបាយ កាកអំពៅ កាកដូង បន្លែ និង ផ្លែឈើរលួយ អាចយកទៅធ្វើជា ជីកំប៉ុសសម្រាប់ ស្រោចស្រព ទៅលើដំណាំ កសិកម្ម ស្រែចំការជាដើម។

២. កាកសំណល់ស្ងួត 𒆙៖ អាចយកទៅកែច្នៃបានជា របស់របរ ច្រើនយ៉ាង ជាសម្ភារៈប្រើប្រាស់ក្នុង ការិយាល័យ និង អាចប្រើ ជាលម្អ ក្នុង គេហដ្ឋាន បានគ្រប់ផ្នែក។ ក្រដាស និង ថង់ប្លាស្ទិក អាចច្នៃធ្វើជា ស៊ុមរូបថត ស្រោមសំបុត្រ កាតជូនពរ សឺមីសម្រាប់ដាក់ឯកសារ គ្រឿងអលង្ការ ធ្វើជាកន្ដ្រក មួក កម្រាលតុ កាបូប ស្រោមទូរស័ព្ទ ប្រដាប់ជូតជើងជាដើម។ សម្បកកង់ឡាន និង កង់ម៉ូតូអាច យកទៅធ្វើជាថូផ្កា ធុងដាក់សម្រាម ថូដាក់ប៊ិចជាដើម។ សម្បកដប និង អំបែងកែវ ដែលខូច អាចយកទៅស្ល ហើយផលិតជា ដប និង កែវ សម្រាប់ ប្រើប្រាស់វិញបាន។ ដូចគ្នានឹងការស្លលោហៈធាតុផ្សេងៗ ដើម្បីផលិតបានជាផលិតផល សម្រាប់ ការប្រើប្រាស់ ប្រចាំថ្ងៃ។ ក្រៅពីនេះ នៅមានផលិតផលជាច្រើនទៀត ដែលកើតចេញ ពីការយកសំរាម ឬ កាកសំណល់ ទៅកែច្នៃ។

ការចូលរួមរបស់ប្រជាពលរដ្ឋ

សំរាមគ្រប់ប្រភេទ ដែលប្រមូលបាន ក៏អាស្រ័យលើការចូលរួម ពី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយនេះក៏ជាយុទ្ធសាស្ដ្រមួយ ក្នុងការសន្សំបន្ថែម លើ ផ្នែកសេដ្ឋកិច្ចគ្រួសារ ។ ពួកគាត់អាចយកសំរាមទាំងនោះទៅលក់ឱ្យអ្នកទិញអេតចាយ ហើយ អ្នកទិញអេតចាយ ឬ អ្នករើសសំរាម អាចប្រមូល របស់ទាំងអស់នោះ ទៅលក់បន្ដទៀត ដើម្បីជាការដោះស្រាយ បញ្ហាជីវភាពក្នុងគ្រួសារ។

ការកែច្នៃសំរាមមានគុណសម្បត្ដិច្រើនជាងគុណវិបត្ដិ

ទន្ទឹមនឹងផលិតផលច្រើនប្រការដែលកើតចេញពីការកែច្នៃសំរាម កិច្ចការនេះក៏ផ្ដល់ជាគុណសម្បត្ដិច្រើនប្រការផងដែរ។
  • ការកែច្នៃសំរាមអាចបង្កើតជាមុខរបរសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រ ដូចជាអ្នករើសសំរាមអ្នករើសអេតចាយជា ដើម។ ម្យ៉ាងទៀត វាអាចធ្វើឱ្យ អ្នកទាំងនោះមានជំនាញមួយពិតប្រាកដប្រចាំជីវិត។ ហើយទៅថ្ងៃអនាគតពួកគាត់អាចយកចំណេះ នេះទៅចិញ្ចឹមជីវិតបានថែមទៀតផង។
  • ការកែច្នៃសំរាមជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។ តាមរយៈលទ្ធផលទាំងអស់នេះអ្នករើសសំរាមអាចទទួលបាន ប្រាក់កម្រៃ សម្រាប់ ផ្គត់ផ្គង់ជីវភាព។
  • ផលិតផលដែលកើតចេញពីការកែច្នៃសំរាមអាចប្រើជាគ្រឿងលម្អគេហដ្ឋាននិងផលប្រយោជន៍ក្នុងការងារផងដែរ។
ការកែច្នៃសំរាមពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះឡើយ ព្រោះសំរាមទាំងអស់សុទ្ធតែឆ្លងកាត់ការសម្អាតដោយទឹកសា ប៊ូរួចជាមុន។ ប៉ុន្ដែ វាអាចមាន គ្រោះថ្នាក់ដល់ សុខភាពបន្ដិចបន្ដួច នៅពេលដែល អ្នករើសសំរាមទាំងនោះ ដើររើស និង ប្រមូលសំរាម ដូចជាមានកន្ទួលរមាស់ ជំងឺសើស្បែក បញ្ហាផ្លូវដង្ហើម ដែលបណ្ដាលមកពី ក្លិនមិនល្អ ពី សំរាមជាដើម។

ដំបូន្មានអ្នកជំនាញ

សូមលោកអ្នកមេត្ដាគ្រប់គ្រងសំរាម នៅតាមគ្រួសារឱ្យមានរបៀបរៀបរយ និង ផ្ដល់ភាពងាយស្រួល ក្នុងការប្រមូលសំរាម។ សំរាម មិនមានតម្លៃ សម្រាប់លោកអ្នក ប៉ុន្ដែវាមានតម្លៃ សម្រាប់ អ្នកក្រីក្រមួយចំនួន ដែលប្រកបមុខរបរជាអ្នករើសសំរាម និង ជាអ្នករើសអេតចាយ។ ពួកគាត់ អាចរើសយក សំរាមទាំងអស់នោះទៅកែច្នៃដើម្បីបម្រើផលប្រយោជន៍ក្នុងគ្រួសារ និងសហគមន៍។ សំរាមក៏ជាវត្ថុមានតម្លៃសម្រាប់លោកអ្នកក្រោយពីកែច្នៃរួច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

ប្រភពឯកសារ៖ ៖

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា