bet 855

🐼មូលហេតុនៃការបំពាក់ចិញ្ជៀន នៅ ម្រាមដែនាងនៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍


💛ចិញ្ជៀន គឺជាប្រភេទគ្រឿង អលង្ករណ៍ ឬ អលង្ការ មួយក្នុងចំណោមគ្រឿង អលង្ការជាច្រើនទៀតដូចជាខ្សែរក ខ្សែរដៃ ក្រវិល កងដៃ កងជើងជាដើម ដែរប្រើសម្រាប់តែងលម្អខ្លួន ។ ប៉ុន្តែ ចិញ្ជៀន គឺត្រូវបានគេសម្គាល់ឃើញថា ជាប្រភេទ គ្រឿងតែងលម្អខ្លួនពេញនិយមជាគេប៉ផុត គ្រប់ស្រទាប់វណ្ណៈ និង វ័យផងដែរ ។ ចិញ្ជៀន អាចត្រូវបានធ្វើឡើង ដោយប្រើប្រាស់លោហៈ ផ្សេងៗតាមតម្រូវការជាក់ស្តែង ដូចជា មាស ប្រាក់ ផ្លាទីន ដែក ជាដើម ។

យ៉ាងណាមិញ យើងទាំងគ្នាក៏សម្គាល់ឃើញជាទូទៅថា ចិញ្ជៀន គឺត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាវត្ថុតំណាង ប្រចាំជិវិតផងដែរ ដូចជា ការភ្ជាប់ពាក្យ និង ការរៀបអាពាហ៍ពិពាហ៍ ។ ក្នុង ការភ្ជាប់ពាក្យ និង ការរៀបអាពាហ៍ពិពាហ៍ កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀនគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់អំពីសេចក្តីសេ្នហា ការចាប់ផ្តើម ភ្ជាប់ចំណងមេត្រីភាពជា មិត្ត ១០០ ឆ្នាំ  រួមរស់ពេលមួយជីវិត ។ ហើយ ចិញ្ជៀន នោះផងដែរ គឺតែងត្រូវបានគេបំពាក់ នៅម្រាមដៃនាងដូចគ្នា ។ តើអ្នកទាំងអស់គ្នា មានដែលឆ្ងល់ទេថា ហេតុអ្វីក៏ កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀន គ្នាទៅវិញទៅមក នៅម្រាមដែនាង នៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍?

𒉰មុននឹងឈានដល់ការស្វែងយល់ ពីមូលហេតុដែល កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀន គ្នាទៅវិញទៅមក នៅ ម្រាមដែនាង នៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍ ដំបូង អ្នកត្រូវដឹងអំពី អត្ថន័យ នៃ ម្រាមដៃទាំងប្រាំ របស់យើងជាមុនសិន ។

 • ម្រាមមេដៃ គឺតំណាងឲ្យឪពុកម្តាយរបស់អ្នក ។
 • ម្រាមចង្អុលដៃ គឺតំណាងឲ្យ បង ប្អូន សាច់ញាតិរបស់អ្នក ។
 • ម្រាមដៃកណ្តាល គឺតំណាងឲ្យខ្លួនរបស់អ្នកផ្ទាល់ ។
 • ម្រាមដៃនាង គឺតំណាងឲ្យ គូរជីវិតរបស់អ្នក (មិត្ត ១០០ ឆ្នាំ , ប្តីប្រពន្ធ)។
 • ម្រាមកូនដៃ គឺតំណាងឲ្យ កូន ចៅរបស់អ្នក ។
បន្តមកនេះ យើងទាំងគ្នាចាំផ្តើមស្វែងយល់ពី  ហេតុដែល កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀន គ្នាទៅវិញទៅមក នៅ ម្រាមដែនាង នៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍ ។ ជាដំបូងអ្នកលើកដៃទាំងពីររបស់អ្នកឡើង និង ដាក់បាតដៃទាំងពីរផ្គុំទល់មុខគ្នា រួចហើយ បត់ម្រាមដៃកណ្តាលចុះដោយដាក់ផ្អោបជាប់គ្នា និង រក្សាម្រាមបួនដទៃទៀតដាក់ឈមទល់មុខគ្នាដដែល (អ្នកអាចអនុវត្តដោយមើលរូបខាងក្រោមនេះ) ។

 • ដំបូងអ្នកចាប់ផ្តើដកម្រាមដៃមេ ទាំងពីររបស់អ្នក ដែលតំណាងឲ្យឪពុកម្តាយរបស់អ្នក ឲ្យញែកចេញពីគ្នា អ្នកឃើញថា ម្រាមទាំងពីរនេះ អាចញែកចេញពីគ្នាបានបានដោយស្រួល នេះក៏ព្រោះតែ ឪពុកម្តាយរបស់អ្នក មិនអាចរស់នៅ ជាមួយអ្នកជារៀងរហូតបាននោះទេ ហើយមិនយូតមិនឆាប់ ពួកគាត់នឹងត្រូវឃ្លាតចាកឆ្ងាយពីអ្នកនៅថ្ងៃណាមួយ នាពេលខាងមុខ ។
 • បន្ទាប់មក អ្នកដាក់ម្រាមមេដៃអ្នកចូលគ្នាវិញតាមគម្រូដើម រួចចាប់ផ្តើមដកម្រាមដៃចង្អុលទាំងពីររបស់អ្នក ដែលតំណាងឲ្យ បងប្អូន សាច់ញាតិ ឲ្យញែកចេញពីគ្នាម្តងវិញ នោះអ្នកក៏សម្គាល់ឃើញថា ម្រាមទាំងពីរនេះ អាចញែកចេញពីគ្នាបានដោយស្រួល នេះក៏ព្រោះបងប្អូន ឬ សាច់ញាតិ របស់អ្នក នឹងបែកទៅមាន ក្រុមគ្រួសារថ្មី រៀងៗខ្លូនតាមលំនាំធម្មជាតិ ។
 • ក្រោមកទៀត អ្នកអាចដាក់ម្រាមដៃចង្អុលចូលគ្នាវិញតាមគម្រូដើមដដែល ហើយចាប់ផ្តើម ដកម្រាមដៃកូនទាំងពីរ របស់អ្នក ដែលតំណាងឲ្យ កូនចៅរបស់អ្នកនោះ ឲ្យញែកចេញពីគ្នា លើកនេះក៍មិនខុសពីលើកមុនដែរ ព្រោះថា ម្រាមទាំងពីរនេះ អាចញែកចេញពីគ្នាបានដោយស្រួល ទាំងនេះក៍ដោយសារកូនចៅរបស់អ្នក នឹងរៀបការ បង្កើត ក្រុមគ្រួសារថ្មី ដោយខ្លូនពួកគេផ្ទាល់ ហើយក៏ចាកចេញរស់នៅឆ្ថាយពីអ្នក នៅថ្ងៃណាមួយនាពេលខាងមុខ ។
 • ជាចុងក្រោយនេះ  អ្នកអាចដាក់ម្រាមដៃកូនចូលគ្នាវិញតាមលំនាំដើមដដែល រួចចាប់ផ្តើមដក ម្រាមដៃនាងទាំងពីរ របស់អ្នកដែល តំណាងឲ្យគូរជីវិត មិត្ត ១០០ឆ្នាំ ឲ្យញែកចេញពីគ្នាវិញដូចពេលដក ម្រាមដៃមេ ដៃចង្អុល និង ដៃកូន ដែរ ម្តងនេះ អ្នកនឹងមានអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារអ្នកមិនអាច ញែកម្រាមដៃនាងទាំងពីររបស់អ្នកបានទេ ទោះបីជាព្យាយាមបង្ហើបឱ្យចេញពីគ្នាយ៉ាងណាក៍ដោយ ក៏ម្រាមដៃនាងទាំងពីរនៅតែរត់ភ្ជាប់គ្នាវិញដដែល ព្រោះថា ក្រោយពេលរៀបអាពាហ៍ពិពាហ៍ បានគ្នាជា ដៃគូជីវិត ស្វាមីភរិយា ប្តីប្រពន្ធ រួចហើយ នឹងត្រូវរួមរស់ជាមួយគ្នា ជារៀងរហូត ទាល់តែដល់ថ្ងៃស្លាប់រៀងៗខ្លូន ។ ជាពិសេស នៅពេលដែលអ្នកព្យាយាម ញែកម្រាមដៃនាងទាំងពីរ ចេញពីគ្នា អ្នកនឹងមានអារម្មណ៍ថាឈឺ ពេញមួយប្រអប់ដៃ ដោយចាប់ផ្តើមឈឺពីម្រាមដៃកណ្តាល បន្តទៅ ម្រាមដៃកូន និងបន្តទៅគ្រប់ម្រាម ។ ទាំងនេះបញ្ជាក់ថា នៅពេលដែលអ្នកមាន ការថ្នាំងថ្នាក់ជាមួយ ដៃគូរជិវិត កាន់តែខ្លាំង អ្នកដែលរងផលប៉ះពាល់ មុនគេនោះ គឺខ្លូនអ្នកផ្ទាល់ (ម្រាមដៃកណ្តាល) និង កូនចៅរបស់អ្នកមុនគេ (ម្រាមដៃកូន) ។

 ហេតុដូចនេះត្រូវចេអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក កុំបង្កបណ្តាលឱ្យមានអំពើហឹង្សាក្នុងខ្លូន និង ក្នុងគ្រួសារ ។

ភព​ចំនួន ៥ ដែល​អាច​ឲ្យ​ជីវិត​រស់នៅ​បាន​


🧔ជារៀងរាល់ថ្ងៃ អ្នកវិទ្យាសាស្ត្របានតម្រង់ កែវឆ្លុះរបស់ខ្លួន ទៅក្នុងមេឃ ដើម្បីសិក្សា ពី ភពទាំងឡាយ នៅក្នុង ផ្ទៃមេឃ ដ៏មហាសែនធំល្វឹង ល្វើយនេះ សង្ឃឹមថាថ្ងៃមួយ ពួកគេ រកឃើញ អ្វីមួយសំខាន់សម្រាប់យើង ទាំងអស់គ្នា ជាពិសេស គឺសម្រាប់កូនចៅ ជំនាន់ក្រោយៗ ទៀត របស់មនុស្សជាតិ។

បើសិនជាគ្មានការស្វែងរកភពផ្កាយ និង ការអភិវឌ្ឍន៍ បច្ចេកវិជ្ជា សម្រាប់ទៅកាន់ភពថ្មីទេនោះ មនុស្សយើង នឹងផុតរលត់វិនាសសាមសូន្យ នៅទីនេះ លើផែនដីនេះ ព្រោះពុំដឹងជាទៅណាទៀត នៅពេលផែនដីដ៏ផូរផង់ របស់យើង លែងមាន ធនធានគ្រប់គ្រាន់ សម្រាប់ធានាឲ្យ ជីវិត រស់នៅបាន តទៅទៀត។ បើមនុស្សយើងមិនព្យាយាមពីពេលឥឡូវនេះទៅទេ អាចនិយាយបានថា វានឹងយឺតពេលពេក ព្រោះឧប្បត្តិហេតុ ជាសាកលមួយអាច កើតមានឡើងគ្រប់ពេល មិនអាចឲ្យយើងដឹងមុនបានឡើយ ហើយក្នុងករណីខ្លះទៀត គឺមនុស្សយើង ខ្លួនឯង ដែលជាអ្នកបង្កឲ្យមាន មហន្តរាយនោះ។ រហូតមកទល់ពេលនេះ អ្នកវិទ្យាសាស្ត្រ ហាក់បានលើឡើងព្រមគ្នាថា ការស្រាវជ្រាវរបស់ពួកគេ កាន់តែបង្ហាញឲ្យឃើញ ច្បាស់ថាមានតែដែនដី របស់យើងនេះ តែប៉ុណ្ណោះ ដែលមានជីវិតរស់នៅ ដោយសារតែ ការអំណោយផល របស់ ប្រព័ន្ធព្រះអាទិត្យរបស់យើង គម្លាតរបស់ផែនដីយើង ពីព្រះអាទិត្យ និង អាកាសធាតុ ទើបធ្វើឲ្យមានជីវិតកើតនៅលើដែនដីយើងនេះបាន។ ទោះបីជាភពផ្សេងទៀតមានលក្ខណៈអំណោយផល សម្រាប់ឲ្យជីវិតរស់នៅ បានក្តីក៏ប្រហែលជាគ្រាន់តែជា ភពមួយ អាចរស់នៅបាន តែអាចមិនមាន អ្វីនៅលើភព នោះឡើយ។ មកដល់សព្វថ្ងៃនេះ មានយានអវកាសច្រើន ហើយត្រូវបានគេបញ្ជូនឲ្ យទៅស្វែងរកព័ត៌មាន ពី ផ្កាយនានា នៅក្នុង ចក្រវាឡយើងនេះ តែអ្វី ដែល គេទទួលបាន មកវិញនោះ គឺមានភពមួយចំនួនដែលអាចឲ្យមានជីវិតរស់នៅបាន ប៉ុន្តែមិនច្បាស់ថា មានអ្វីរួចទៅ ហើយនៅលើនោះ ឡើយ ព្រោះអ្វីដែលគេបានរកឃើញ គឺគ្រាន់តែជាប្រព័ន្ធព្រះអាទិត្យ មានភពមួយចំនួនគោចរជុំវិញព្រះអាទិត្យ ភពដែលគោចរជុំវិញ ព្រះអាទិត្យនោះ អាច មានភពខ្លះ មានសីតុណ្ហភាព ប្រហាក់ប្រហែល ផែនដីយើដែរ តែស្ថានភាពរបស់ភពនោះយ៉ាងណាមិនអាចឲ្យគេ ដឹងបាននៅឡើយទេ។ ក្នុងចំណោមភព ឬប្រព័ន្ធព្រះអាទិត្យដែលគេបានរកឃើញ មានចំនួនរាប់ពាន់ឯណោះ ប៉ុន្តែមានតែភពចំនួន ៥ ប៉ុណ្ណោះ ដែលត្រូវបានគេញែកចេញ ជាភពសមស្របបំផុត អាចឲ្យជីវិតរស់នៅបាន។

1- Gliese 581g
🥂 នេះគឺជាភពមួយដែលល្អជាងគេសម្រាប់ឲ្យជីវិតរស់នៅបាន ទោះបីវាជាភពមួយដែលមានសុទ្ធតែថ្ម និងសឹងតែ មិនគួរឲ្យជឿ ថាវាមាន។ វាមានចម្ងាយ ប្រហែល២០ឆ្នាំពន្លឺពីផែនដីយើង និង មានទំហំប្រហែលជា ពីរទៅបីដង នៃ ទំហំផែនដីយើងត្រូវ បានគេរកឃើញនៅខែ កញ្ញាឆ្នាំ ២០១០។ កាលពីមុន គេជឿថា ភពនេះអាចមិន កើតមានបានឡើយ ព្រោះតែផ្លូវគោចរ របស់វាមិនប្រក្រតី គឺមិនមានសណ្ឋាន បែបជារង្វង់ដូចអ្វីដេលគេបានស្មាន តែក្រោយ នោះបន្តិច ទើបគេសន្មត់បានថា វាពិតជាភពមួយពិតប្រាកដមែន ព្រោះវាគោចរជុំវិញ ព្រះអាទិត្យរបស់វា។ អ្វីដែលធ្វើឲ្យគេចាប់ អារម្មណ៍ បំផុត នៅត្រង់ថា វាមានអ្វីៗប្រហែលភពផែនដីយើងនេះដែរ ជាពិសេសគឺកំដៅសឹង ស្រដៀងផែនដីយើង ដោយសារវាស្ថិតក្នុង “GoldilocksZone” ចំណុច គោចរ និងផ្លូវគោចររបស់វា មានគម្លាតមួយពីព្រះអាទិត្យ ដូចដែនដីយើង ទៅនិងព្រះអាទិត្យសព្វថ្ងៃ។ វាមានលក្ខណៈសមស្របបំផុត សម្រាប់ឲ្យ ជីវិតកកើត ឬរស់នៅបាននៅលើនោះ តែមិនដឹង ថា វាមានអ្វីរួចទៅហើយនៅលើនោះឡើយ ឬអាចគ្មានអ្វីសោះក៏ថាបាន។

2- Gliese 667cc
𓃲 ភពនេះត្រូវបានគេរកឃើញនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ ជាភពមួយដែលអាចឲ្យជីវិតរស់នៅ បានដែរ វាមានចម្ងាយ ប្រហែល ជា ២២ឆ្នាំពន្លឺ ពីផែនដីយើង កំពុងគោចរជុំវិញព្រះអាទិត្យរបស់វា និង ស្ថិតនៅក្នុង កញ្ចុំផ្កាយមួយមានឈ្មោះថា (ខ្យាដំរី)។ ទំហំរបស់ភពនេះ មានទំហំធំជាងផែនដីយើង 4.5ដង, វាគោចរមួយជុំស្មើ ២៨ថ្ងៃ។ ដោយឡែកភពនេះ វាស្ថិតនៅក្នុង ប្រព័ន្ធមួយ ដែលមានព្រះអាទិត្យបី ដូចនេះ ពេលយប់ របស់វា គឺមិនមានឡើយ ព្រោះមានព្រះអាទិត្យដល់ទៅបីសម្រាប់ បំភ្លឺវាឯណោះ។ ពុំមានព័ត៌មាន បញ្ជាក់អំពី សីតុណ្ហភាព នៅលើ ភពនោះឡើយ។

3- 22b (៦០០ឆ្នាំនៃពន្លឺពីផែនដី)
ﷺ ភពនេះត្រូវបានគេរកឃើញដោយយាន Kepler របស់អង្គកាណាសាដែលត្រូវបានគេបញ្ជូនឲ្យទៅគោចរនៅលើមេឃ ដើម្បីស្វែងរកភព ដែលអាចឲ្យ ជីវិតរស់នៅបាន។ តេឡេស្កុបរបស់ Kepler បានរកឃើញប្រព័ន្ធព្រះអាទិត្យជាច្រើន ព្រមជាមួយភពនានាដែលសង្ស័យថា អាចឲ្យជីវិតរស់នៅ បានរហូតដល់ចំនួន ២៣០០ភព ចាប់តាំងពី គេបានដាក់វាឲ្យធ្វើ សកម្មភាពពីខែមិនា ឆ្នាំ២០០៩ កន្លងទៅ។ ក្នុងនោះ មានភពមួយមានឈ្មោះថា Kepler 22b ហើយជាភពដំបូងគេដែល ស្ថិតនៅចំទីតាំងអាចឲ្យជីវិតរស់នៅបាន វាមានសណ្ឋានទ្រង់ទ្រាយ និង អាកាសធាតុស្រដៀងផែនដីយើងដែរ គឺមាន កំដៅប្រមាណជា ៧២ដឺក្រេ សមល្មអាចឲ្យមានទឹកនៅលើនោះ ដូច្នេះជីវិតក៏ប្រហែល ជាមាននៅទីនោះ ឬអាចឲ្យជីវិតរស់នៅបាន។

4- HD 85512b
🦋 ភពមួយនេះមានចម្ងាយប្រហែលជា ៣៥ឆ្នាំ នៃពន្លឺពីផែនដីយើង សីតុណ្ហភាពនៅ លើភពមួយនេះ គឺប្រហែលជា ៧៧ដឺក្រេ និងមាន ទំហំស្មើ ៣.៦ដង នៃផែនដីយើង ហើយគ្មានអ្វីក្រៅពីនេះ អាចឲ្យគេដឹងបានឡើយ ការស្រាវជ្រាវច្រើនទៀត ចាំបាច់ត្រូវធ្វើដើម្បីឲ្យដឹង ច្បាស់ពី ការគោចរ របស់ គន្លងគោចរជុំវិញព្រះអាទិត្យរបស់វា។

ជាភពមួយមានថ្មច្រើន មានសណ្ឋានដូចផែនដីយើង? មានបរិយាកាសដូចផែនដីយើង? មានពពកទឹក ឬ មានអ្វីៗ នៅលើ ភពនេះ? គ្មានអ្នកណា អាចដឹងបានឡើយ? គ្រាន់តែដឹងថា អាចឲ្យជីវិតរស់បានប៉ុណ្ណោះ។

5-
🌄 នេះគឺជាភពមួយដែលមានទំហំធំជាងផែនដីយើង រហូតដល់ទៅ ៧ដង វាគោចរជុំវិញព្រះអាទិត្យរបស់វា ដូចភព ដែល រកឃើញដទៃទៀតដែរ។ ពេលនេះត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ២០០៧។ ភព ៥៨១នេះ អាចត្រជាក់ពេក សម្រាប់ឲ្យ រស់នៅបាន តែការស្រាវជ្រាវ ក្រោយៗមក បានបង្ហាញថា វាអាចត្រូវបានធ្វើឲ្យមានកំដៅដោយសារ Green house gas របស់វា ដូច្នេះវាអាចជាភពមួយឲ្យជីវិតរស់ នៅបានដែរ។ ១ឆ្នាំពន្លឺស្មើ 94605284 x 1015 ម៉ែត្រ (៩៤៦០៥២៨៤ គីឡូម៉ែត្រ ឬ ៩៤៦០៧៣០៤៧២៥៨០៨០០ ម៉ែត្រ)៕

ប្រភពឯកសារ៖ 
 • (livescience.com)
 • (mnn.com)
 • (space.com)
 • (bigthink.com)
 • (universetoday.com)
 • (space.com)
 • (businessinsider.com)
 • (space.com)
 • (io9.com)
 • (cbsnews.com)

គ្រួសារខ្មែររីករាយ


♏ជម្ងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​ឆ្នាំ​២០១២​នេះ​កំពុង​កើន​ឡើង​៤​ដង​លើស​ឆ្នាំ​មុន​


ជម្ងឺ​គ្រុនឈា​ម គឺ​ជា​ប្រភេទ​ជម្ងឺ ដែលច្រើ​ន​កើត​មាន​លើកុ​មារ។ ជម្ងឺ​នេះ បង្កឡើ​ង​ពីមូស​ខ្លា​ខាំ។ នៅក្នុ​ងឆ្នាំ​នេះ ​កុមារ​កម្ពុជាជាច្រើ​នសិ​បនាក់បាន​បាត់ប​ង់ជីវិត​ និងរា​ប់រយ​នាក់កំ​ពុង​សម្រាកព្យា​បាលនៅឯ​មន្ទីរ​ពេទ្យ។ ​ដោយ​សារ​តែរ​ដូវនេះ​ជារដូ​វវស្សា ហេតុ​នេះហើយ​ សត្វមូ​សក៏មា​នច្រើនផ​ងដែរ។​
ក្នុង​រយៈពេ​ល៦​ខែដើមឆ្នាំ​២០១២នេះ​ ជម្ងឺគ្រុ​នឈាម​ បានស​ម្លាប់ម​នុស្ស៦​៣នាក់ហើ​យក្នុ​ងចំណោម​អ្នកជ​ម្ងឺជា​ង១ម៉ឺ​ននា​ក់ ​បើ​ប្រៀប​ធៀបនឹង​រយៈពេ​លដូចគ្នាកា​លពីឆ្នាំ២០​១១ ដែល​នាពេល​ច្ចុប្បន្ននេះ​បានកើន​ឡើងជិត៤​ដង។ នេះបើ​តាមការ​ឲ្យដឹងពី​ លោកវេ​ជ្ជបណ្ឌិត ង៉ាន ​ចាន់ថា នាយកក​ម្មវិធី​ជាតិប្រយុ​ទ្ធប្រឆាំង​នឹងជ​ម្ងឺគ្រុន​ឈាមដែ​លបានថ្លែ​ងប្រាប់អ្ន​កសារព័ត៌មា​នក្នុងស្រុក​មួយ។ លោកវេ​ជ្ជបណ្ឌិត​ ង៉ាន់ ចាន់ថា​ បានប​ន្តឲ្យដឹងថា​ បើទោះ​បីជាចំនួ​នមនុស្ស​ស្លាប់ ​ដោយសារ​ជម្ងឺគ្រុន​ឈាមកើ​នឡើងដ​ល់ជាង​៦៣នាក់​ក៏ពិត​មែន ក៏ប៉ុ​ន្តែ បើប្រៀប​ធៀបកាល​ពីឆ្នាំ២០​០៧ ក្នុងរ​យៈពេលដូច​គ្នា គឺ​មានការ​ថយចុះជា​ខ្លាំង ដោយកា​លពីឆ្នាំ​២០០៧មា​នមនុស្ស​ស្លាប់បាត់​បង់ជីវិ​ត ៣១៦នា​ក់នៅទូទាំង​ប្រទេស ​ហើយបា​នធ្វើឲ្យប្រ​ជាពលរដ្ឋ​ជាង២​ម៉ឺននា​ក់ធ្លាក់ខ្លួ​នឈឺ។​ មូលហេ​តុនៃកា​រកើនឡើ​ងនៃជ​ម្ងឺគ្រុន​ឈាម​នេះ គឺប​ណ្ដាលម​កពីមូ​លហេតុ​មួយចំ​នួន ដូច​ជាបញ្ហាអា​កាសធាតុភ្លៀង​ធ្លាក់ខុស​រដូវ​ និងប​ញ្ហាការ​កសាង​ហេដ្ឋារចនាស​ង្គមជាដើ​ម។ ​ ក្រសួងសុ​ខាភិបា​ល បាននឹ​ងកំពុងយក​ចិត្តទុក្ខដា​ក់ចំពោះវិ​ធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺគ្រុ​នឈាមនេះ​ ដោយ​ក្រសួងបា​នចាត់​វិធា​នការ​ចុះចែក ថ្នាំ​សម្លាប់ដង្កូ​វទឹកឬអាប៊េ​តចំនួន២​៩០តោន​ ដើម្បីយ​កទៅដាក់នៅក្នុ​ងពាង​ទឹកប្រជាពល​រដ្ឋនៅទូទាំ​ងប្រទេស​។ បើយោង​តាមរបា​យការណ៍ក្រ​សួងសុខាភិ​បាលបង្ហា​ញថា ​អត្រាកើ​តមាន​ជម្ងឺគ្រុន​ឈាមខ្ព​ស់ គឺមា​ននៅខេ​ត្តបន្ទា​យមាន​ជ័យ កំពង់ស្ពឺ​ ឧត្តរមា​នជ័យ សៀមរា​ប និងខេ​ត្តកណ្ដាល។ ​ជម្ងឺគ្រុ​នឈាមក៏កំ​ពុងផ្ទុះរា​តត្បាត នៅខេត្ត​ក្រចេះ មណ្ឌលគិ​រី រតនគិ​រី ស្ទឹងត្រែ​ង និងខេត្ត​កែប នា​ពេលបច្ចុប្បន្ន​នេះផងដែរ​។ បើគិ​តដល់ម​កត្រឹមដើ​មខែកក្ក​ដាឆ្នាំ២​០១២នេះ​ មានកុ​មារកើ​តជម្ងឺគ្រុ​នឈាម១​៥.៥៩៧នា​ក់។ ​ក្នុងនោះកុ​មារជា​ង៦០នា​ក់បានស្លា​ប់បាត់​បង់ជីវិត​ ហើយកុ​មារស្លាប់ និងកើត​ជម្ងឺគ្រុន​ឈាមភាគច្រើន​មានអាយុ​ពី៥ឆ្នាំ ទៅ​៩ឆ្នាំ​។ ដូច្នេះ ​ដើម្បីប​ង្កើនការ​យកចិត្ត​ទុកដាក់​ចំពោះអាយុ​ជីវិតកូនចៅ​រ​បស់លោកអ្ន​ក សូម​លោកអ្នកអ​នុវត្តចំ​ពោះវិធី​សាស្រ្តមួ​យចំនួន​ និងកា​របង្ហាញពី​របៀបប្រើ​ប្រាស់ថ្នាំអា​ប៊េតឲ្យមាន​ប្រសិទ្ធខ្ពស់​ក្នុងការកំ​ចាត់ប្រភ​ពដែលកើ​តមូស​ខ្លាទៅតាម​បរិមាណរប​ស់ទឹក។ ​សូមចូ​លអាន៖​«ថ្នាំអា​ប៊េតចែក​ជូនដល់ប្រ​ជារដ្ឋ​ក្នុងខណ្ឌ​ចំនួន៥​»។

អត្ថប​ទដោយ​ ៖ ​សៀង ​វិរៈ​ ​
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២

ប្រភពឯកសារ៖ សុខភាពកម្ពុជា

រដូវធ្វើស្រែនៅកម្ពុជា


រដ្ឋ​ដំបូង​របស់​ខ្មែរ​មុន​អាណាចក្រ​ភ្នំ


ដោយ មាន ឫទ្ធិ 2009-05-04 ប្រភព​ពី​ឯកសារ​និង​ទស្សនៈ​មួយ​ចំនួន​នៅ​តែ​យល់​ឃើញ​ថា នគរភ្នំ​ឬ​ជា​ភាសា​សំស្រ្កឹត​ហៅ​ថា វ្យាធ​បុរៈ ហើយ​ដែល​នៅ​ក្នុង​ឯកសារ​ចិន ហៅ​ថា ហ្វូណន ទៅ​វិញ​នោះ គឺ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ។

សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ាណារ៉ា បាន​ធ្វើការ​ពន្យល់​ថា ៖ «រដ្ឋ ​ខ្មែរ​ដំបូង​ប្រាកដ​ជា​រដ្ឋ​អាណាចក្រ​ភ្នំ​ហើយ ពីព្រោះ​នៅ​ក្នុង​ទំព័រ​ប្រវត្តិ​សាស្រ្ត ក៏​ដូច​នៅ​ក្នុង​សិលា​ចារឹក​នៃ​បក្សី​ចាំ​ក្រុង​ក៏​បាន​លើក​ឡើង​អំពី​រដ្ឋ​ ដ៏​ចំណាស់​របស់​យើង​នៅ​ក្នុង​សម័យ​បុរាណ​នេះ​ដែរ។ ចំណុច​មួយ​សំខាន់​ទៀត គឺ​អ្នក​ប្រាជ្ញ​បរទេស ពិសេស​អ្នក​ប្រាជ្ញ​នៅ​សាលា​បារាំង ឯ​ចុង​បូព៌ា​ប្រទេស​នោះ ក៏​គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាមរយៈ​សិលា​ចារឹក​ជា​ច្រើន​បញ្ជាក់​ ប្រាប់​ថា ក្រុង​របស់​ខ្មែរ ឬ​ក៏​ប្រទេស​ខ្មែរ​ដំបូង​គឺ​ជា​អាណាចក្រ​ភ្នំ ឬ​ហៅ​ថា ហ្វូណន​នោះ​ឯង»

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន ក៏​យល់​ស្រប​ដែរ​ថា រដ្ឋ​ដំបូង​របស់​ខ្មែរ​គឺ​អាណាចក្រ​ភ្នំ ៖«តាម ​ទិន្នន័យ​នៃ​ការ​ជីក​កាយ​ផែនដី​រក​ហ្នឹង យើង​ឃើញ​ថា ប្រជាជន​ខ្មែរ រដ្ឋ​ខ្មែរ​ដំបូង​ហ្នឹង គឺ​ទី​ក្រុង​អង្គរ​បុរី​ហ្នឹង​ឯង ដែល​យើង​មិន​ទាន់​ដឹង​ថា រចនា​សម្ព័ន្ធ​ទីក្រុង​ហ្នឹង វា​យ៉ាង​ម៉េច​ទេ យើង​មើល​ឃើញ​តែ​ផែនទី។ យើង​កាយ​ទៅ បើ​សិន​ជា​យើង​បន្ត​កាយ​ដី​ឲ្យ​ខ្ទេច​ខ្ទាំ​នៅ​ក្នុង​តំបន់​ហ្នឹង យើង​អាច​ឃើញ​មាន​រចនា​សម្ព័ន្ធ​ផ្លូវ ឬ​មួយ​ក៏​ទំនាក់​ទំនង​គ្នា​រវាង​ទីក្រុង​ហ្នឹង ទៅ​នឹង​កន្លែង​សក្ការៈ​បូជា។ សព្វ​ថ្ងៃ​ទីតាំង​ភ្នំ​ដារ​ហ្នឹង​ជា​កន្លែង​សក្ការៈ​បូជា​ក្នុង​ពេល​ដែល​ ប្រជាជន​នគរ​ភ្នំ​ហ្នឹង​គេ​គោរព​បូជា»

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក អាំង ជូលាន បណ្ឌិត​ផ្នែក​នរវិទ្យា​ដែល​បាន​ធ្វើការ​សិក្សា​អំពី​ការ​កកើត​និង​ការវិវត្ត ​របស់​មនុស្ស ក៏​បាន​ឲ្យ​ដឹង​តាមរយៈ​ការ​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត​នា​ពេល​កន្លង​មក​ដែរ ​ថា អាណាចក្រ​ភ្នំ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ។

លោក អាំង ជូលាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ដឹង​មក​ថា យើង​និយាយ​ថា នគរ​ជា​រដ្ឋ​ដែល​មាន​ការ​ចាត់ចែង​មាន​អ្នក​គ្រប់គ្រង មាន​បណ្ដាញ​គ្រប់គ្រង​របៀប​សម័យ​ហ្នឹង​គឺ​ថា ហ្វូណន​ហ្នឹង​ហើយ រហូត​មក​ដល់​ពេល​នេះ​ដែល​យើង​ដឹង​គឺ​វា​អ៊ីចឹង»

នៅ​ក្នុង​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្រ្ត​ខ្មែរ​មួយ​ចំនួន ក៏​យើង​សង្កេត​ឃើញ​ថា អ្នក​និពន្ធ​មិន​បាន​និយាយ​ពី​រដ្ឋ​ផ្សេង​ទៀត​ក្រៅ​ពី​អាណាចក្រ​ភ្នំ​ដែរ។ ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រក​ឃើញ​ថា រដ្ឋ​ដំបូង​របស់​ខ្មែរ​មិន​មែន​អាណាចក្រ​ភ្នំ ឬ​ហ្វូណន​នោះ​ឡើយ។ លោក ធុយ ចាន់ធួន សាស្រ្តាចារ្យ​ផ្នែក​បុរេ​ប្រវត្តិ​សាស្រ្ត​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​ និង​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា​ផង​ដែរ​ នោះ ដែល​បាន​ធ្វើការ​សិក្សា​ពី​បញ្ហា​នេះ​តាំង​ពី​ឆ្នាំ​១៩៩៦​មក បាន​រក​ឃើញ​ពី​រដ្ឋ​ដំបូង​របស់​ខ្មែរ​មុន​អាណាចក្រ​ភ្នំ​ទៅ​ទៀត។ សាស្រ្តាចារ្យ​ផ្នែក​បុរេ​ប្រវត្តិ​សាស្រ្ត លោក ធុយ ចាន់ធួន ដដែល បាន​បញ្ជាក់​ឲ្យ​ដឹង​តាមរយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​ថា បន្ទាយ​គូ​ដែល​អ្នក​ស្រាវជា្រវ​ជន​ជាតិ​បារាំង​ហៅ​ថា ភូមិ​មូល​នោះ​គឺ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ ហើយ​ដែល​ភាគ​ច្រើន​តាំង​នៅ​តាម​តំបន់​ខ្ពង់​រាប​មួយ​ចំនួន​នៃ​ប្រទេស​ កម្ពុជា។

លោក ធុយ ចាន់ធួន ថ្លែង​ដូច្នេះ​ថា ៖ «ខេត្ត​កំពង់ចាម​និង​ខេត្ត​ ក្រចេះ សព្វ​ថ្ងៃ​ក្នុង​តំបន់​ខ្ពង់​រាប​ដី​ក្រហម រដ្ឋ​ដំបូង​របស់​ខ្មែរ​ហ្នឹង មាន​អាយុ​កាល​ប្រហែល​ជា ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដ​សករាជ មុន​ហ្វូណន​ទៀត។ ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​មាន​ន័យ​ថា មក​ដល់​សព្វ​ថ្ងៃ​នេះ​ជាង ៤​ពាន់​ឆ្នាំ​ហើយ។ រដ្ឋ​ដំបូង​ដែល​យើង​ហៅ​នោះ អ្នក​ស្រុក​ហៅ​ថា បន្ទាយ​គូ ខ្ញុំ​ឲ្យ​ឈ្មោះ​ថា​បន្ទាយ​គូ​នៃ​អរិយធម៌​មេមត់»

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ នៅ​តែ​មិន​យល់​ស្រប​ចំពោះ​ការ​រក​ឃើញ​នេះ​ទេ ដោយ​លោក​យល់​ថា វា​មិន​ទាន់​មាន​ទម្រង់​ជា​រដ្ឋ​នៅ​ឡើយ ៖ «អាហ្នុង​វា​មាន​ដល់ ១៨០០​ឆ្នាំ មុន​គ្រិស្ដ​សករាជ វា​កើត​មុន​ហ្វូណន​ទៅ​ទៀត ប៉ុន្តែ​រចនា​សម្ព័ន្ធ​នៃ​ការ​រស់នៅ ផ្នូរ​អី​ហ្នឹង វា​មិន​អាច​ជា​រដ្ឋ​ទេ គ្រាន់​តែ​ថា​ដូច​យើង​និយាយ​សព្វ​ថ្ងៃ​ជា​សហគមន៍ ប្រជាជន​រស់​នៅ…»

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​លោក ធុយ ចាន់ធួន នៅ​តែ​អះអាង​ថា បន្ទាយ​គូ ឬ ភូមិ​មូល ដែល​លោក​បាន​ធ្វើការ​សិក្សា​នោះ​គឺ​ជា​រដ្ឋ​ដំបូង​មុន​អាណាចក្រ​ភ្នំ ឬ​ហ្វូណន​ដដែល ដោយ​លោក​បាន​បង្ហាញ​តាម​រយៈ​ការ​ធ្វើ​ពិសោធន៍​ដោយ​ប្រើ​បច្ចេក​ទេស​ទំនើប​ទៅ ​លើ​វត្ថុ​ប្រើប្រាស់​របស់​មនុស្ស​ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​តាំង​ពី​ ច្រើន​ឆ្នាំ​មក​ម្ល៉េះ ៖ «កាល​បរិច្ឆេទ​ហ្នឹង​គឺ​ជាក់លាក់​តាម​ការ​ធ្វើ​ វិទ្យុ​សកម្ម C-១៤ គឺ​មាន​ការ​ជាក់លាក់​តែ​ម្ដង មាន​លក្ខណៈ​វិទ្យាសាស្រ្ដ​ជាក់​លាក់​តែ​ម្ដង មាន​អាយុ​កាល​ប្រហែល​ជា ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដ​សករាជ»

អ្នក​ស្រាវជ្រាវ លោក ធុយ ចាន់ធួន ដដែល បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ «ខ្ញុំ ​និយាយ​ថា អ្វី​ដែល​ជា​រដ្ឋ​ដំបូង​នៅ​ស្ថានីយ​បន្ទាយ​គូ មូលហេតុ​អី​បាន​ថា​រដ្ឋ? ព្រោះ​ថា មនុស្ស​ជីក​ដី​សង់​ជា​សហគមន៍​រស់​នៅ បើ​សិន​ជា​គ្មាន​ថ្នាក់​ដឹកនាំ​ត្រឹមត្រូវ​ទេ ស្ថានីយ​បន្ទាយ​គូ រាប់​សិប​ហ្នឹង​មិន​អាច​ជីក​បាន​ទេ មិន​អាច​ធ្វើ​បាន សាង​សង់​បាន​ទេ»

គួរ​រំឭក​ផង​ដែរ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​ជា​យូរ​លង់​ណាស់​មក​ហើយ គឺ​តាំង​ពី​សម័យ​មុន​ប្រវត្តិ​សាស្រ្ត​មក​ម្ល៉េះ។

លោក អាំង ជូលាន បណ្ឌិត​ផ្នែក​នរវិទ្យា បាន​ធ្វើការ​ពន្យល់​ថា ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៖ «ខ្មែរ ​ហ្នឹង​មិន​មែន​ខុស​អី​ពី​កន្លែង​ណា​ទេ បើ​យើង​និយាយ​ពី​មនុស្ស​រស់​នៅ យើង​មិន​អាច​ថា​មាន​ពេល​ណា​ទេ ប៉ុន្តែ​ថា​យើង​ដឹង​ថា​វា​យូរ​ណាស់​មក​ហើយ ដោយសារ​ក្នុង​ការ​ជួប​ប្រទះ​ឃើញ​ដោយ​ចៃ​ដន្យ ឬ​មួយ​ក៏​ក្នុង​កំណាយ​ខាង​បុរេ​ប្រវត្តិ​ខាង​អី​ហ្នឹង គេ​ប្រទះ​ឃើញ​សម័យ​តាំង​ពី​មនុស្ស​មិន​ទាន់​ស្គាល់​លោហ​ធាតុ គឺ​ថា​ប្រើ​ឧបករណ៍​ថ្ម​អី​ហ្នឹង​មាន»

នៅ​ក្នុង​បញ្ហា​នេះ​ដែរ នាយក​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ លោក លី វណ្ណា បណ្ឌិត​ផ្នែក​បុរេ​ប្រវត្តិ​សាស្ត្រ ក៏​បាន​រក​ឃើញ​ដែរ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ៖ «ផល ​ដែល​យើង​ចាត់​ទុក​ថា មាន​វប្បធម៌​ដែល​អាច​ឲ្យ​គេ​ស្គាល់​បាន​ហ្នឹង គឺ​វា ៦.៥០០​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​ហ្នឹង វា​មាន​នៅ​ល្អាង​ស្ពាន​អី ប៉ុន្តែ​យើង​នៅ​តែ​ជឿ​ជាក់​ថា​មុន ៦.៥០០​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​ហ្នឹង​ក៏​មាន​មនុស្ស​រស់​នៅ​ហើយ»

លោក លី វណ្ណា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បុព្វ​បុរស​ដែល​រស់នៅ​លើ​ទឹក​ដី​ខ្មែរ​មាន​ការ​វិវត្ត​ជា​ច្រើន​ដំណាក់​កាល ៖ «បើ ​យើង​គិត​ទៅ​សម័យ​ភាគ​ខាង​ចុង​នៃ​សម័យ​ថ្ម​បំបែក យុគ​ថ្ម​បំបែក ហើយ​សម័យ​នវ​សិលា គេ​ហៅ​យុគ​ថ្ម​រំលីង សម័យ​សំរិទ្ធ សម័យ​ដែក ហើយ​និង​សម័យ​ប្រវត្តិ​សាស្រ្ដ​ហូរ​ហែ​មក»

ដោយសារ​តែ​មាន​មនុស្ស​រស់​នៅ​ជា​ច្រើន​ឆ្នាំ តាំង​ពី​មុន​គ្រិស្ត​សករាជ​មក​បែប​នេះ​ហើយ ទើប​បុព្វ​បុរស​ទាំង​នោះ បាន​បន្សល់​ទុក​នូវ​ភស្តុតាង​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​ជា​ច្រើន។ ហេតុនេះ​ហើយ ទើប​លោក ធុយ ចាន់ធួន ដែល​បាន​ធ្វើ​ការ​សិក្សា​ពី​បញ្ហា​នេះ ធ្វើការ​សន្និដ្ឋាន​ថា បន្ទាយ​គូ ឬ​ភូមិ​មូល គឺ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ ៖ «យើង​មាន​កសិកម្ម ឧស្សាហកម្ម យើង​មាន​សិល្បៈ​ស្អីៗ ហើយ​ម្យ៉ាង​ទៀត ចេះ​ផលិត​ខោ​អាវ ចេះ​ផលិត​អំបោះ តាមរយៈ​ឧបករណ៍​ដែល​យើង​ឃើញ។ ពួក​ហ្នឹង​ត្រូវ​តែ​មាន​អរិយធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​គេ ព្រោះ​គេ​មាន​របស់​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ហើយ​ហ្នឹង គេ​មាន​រចនា​សម្ព័ន្ធ​គេ​គ្រប់​គ្រាន់»

លោក លី វណ្ណា បណ្ឌិត​ផ្នែក​បុរេ​ប្រវត្តិសាស្រ្ត ក៏​យល់​ស្រប​ដែរ​ថា បន្ទាយ​គូ ឬ​ភូមិ​មូល​នោះ ប្រហែល​ជា​ការ​រៀបចំ​ជា​ទម្រង់​រដ្ឋ​ដំបូង​មុន​អាណាចក្រ​ភ្នំ ឬ​ហ្វូណន។ លោក​បណ្ឌិត​សំណូមពរ​បន្ថែម​ទៀត​ថា ដោយសារ​តែ​វា​ជា​របក​គំហើញ​ថ្មី​បែប​នេះ អ្នក​ស្រាវជ្រាវ​គួរ​តែ​ធ្វើការ​សិក្សា​ឲ្យ​បាន​ហ្មត់​ចត់​បន្ថែម​ទៀត៕
Copyright © 1998-2011 Radio Free Asia. All rights reserved.

សកម្មភាពបុគ្គលិកក្រោយខ្នងប្រធាន


 ពេលប្រធានមិននៅ  ពេលប្រធានហៅទៅជូប 
 ពេលប្រជុំ   ពេលទទួលការបណ្តុះបណ្តាល 
 ពេលចាប់ផ្តើមធ្វើការជាក្រុម   ពេលចុងសប្តាហ៍ 
 ពេលមុនថ្ងៃឈប់សម្រាក   ពេលថ្វៃឈប់សម្រាក់កាន់តែជិតមកដល់ 
 ពេលប្រុធានដាក់ការងារឱ្យធ្វើ   ពេលជួបបញ្ហាក្នុងការងារ 
 ពេលដោះស្រាយការងារមិនបាន   ពេលឱ្យធ្វើការថែមម៉ោង ២ ម៉ោង 
 ពេលឱ្យធ្វើការថែមម៉ោង ពេញមួយយប់   ពេលដឹងថាឱ្យធ្វើការថែមម៉ោងចុងសប្តាហ៍ 
 ពេលេជួបការងារងាយស្រូល   ពេលធ្វើឱ្យមានកំហុសក្នុងការងារ 
 ពេលសម្រេចការងារបានបន្តិចបន្តួច   ពេលបរាជ័យការងារ 
 ពេលចំណាយលុយលើការងារលើសពីក្នុងគម្រោង ហើយប្រធានមិន ទួទាត់ឱ្យវិញ ថែមទាំងស្តីឱ្យ 

ไពស់​ប្រភេទ​ថ្មី​ត្រូវ​រក​ឃើញ​នៅ​តំបន់​ភ្នំក្រវាញ​ប្រទេស​កម្ពុជា


សត្វ​ពស់​ដែល​មាន​ស្រកា​ពណ៌​ក្រហម និង​មាន​ឆ្នូត​បង្កង់​ពណ៌​ខ្មៅ ដែល​ក្រុម​អ្នក​អភិរក្ស​កំណត់​ថា ជា​សត្វ​ពស់​ពូជ​ប្រភេទ​ថ្មី ត្រូវ​គេ​រក​ឃើញ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ប្រទេស​កម្ពុជា។ អង្គការ Fauna & Flora International (FFI) ដែល​ធ្វើ​ការ​ខាង​អភិរក្ស​សត្វ​ព្រៃ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ថា «សត្វ​ពស់​នេះ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា គុកគ្រី​កម្ពុជា ព្រោះ​តែ​វា​មាន​ធ្មេញ​ចង្កូម​កោង​មក​ក្រោម ហើយ​វា​មាន​រាង​ដូច​កាំបិត​គុក​គ្រី​របស់​ប្រទេស​នេប៉ាល់»។ តាម​លោក នាង ធី ដែល​ជា​អ្នក​រក​ឃើញ​ពូជ​សត្វ​ពស់​ប្រភេទ​ថ្មី​នេះ​បាន​និយាយ​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ថា ពស់​គុកគ្រី​ភាគ​ច្រើន​មាន​ពណ៌​ស្រអាប់ ប៉ុន្តែ​សត្វ​ពស់​មួយ​នេះ​មាន​ពណ៌​ក្រហម​ក្រម៉ៅ ហើយ​មាន​បង្កង់​ពណ៌​ស​លាយ​ខ្មៅ៕
សត្វពស់ពូជថ្មីដែលគេរកឃើញនៅក្នុងប្រទេសកម្ពុជា ដែលគេដាក់ ឈ្មោះថា គុកគ្រីកម្ពុជា (រូប៖FFI)

សត្វពស់ពូជថ្មីដែលគេរកឃើញនៅក្នុងប្រទេសកម្ពុជា ដែលគេដាក់ ឈ្មោះថា គុកគ្រីកម្ពុជា
(រូប៖FFI)

ღ៥០ ឆ្នាំហើយ ​ដែល​កម្ពុជា​រង់ចាំ​ទទួល​បុរាណ​វត្ថុ​ពីថៃ​


ប្រសិន​ជា​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១២ នេះ មាន​រយៈ​ពេល​ប្រហែល ១៨២៥០ ថ្ងៃ ឬ ស្មើ​នឹង ៥០ ឆ្នាំហើយ ដែល​កម្ពុជា​ទទួល​បាន​ប្រាសាទ​ព្រះ​វិហារ​ត្រឡប់​មក​វិញ​ ហើយ​ក៏​មាន​រយៈ​ពេល​ពាក់​កណ្ដាល​សត​វត្សរ៍​ដែរ ដែល​កម្ពុជា​ទន្ទឹង​រង់​ចាំ​ទទួល​បុរាណ​វត្ថុ​ពី​ ប្រទេស​ថៃ ។
ប្រាសាទព្រះវិហារប្រាសាទព្រះវិហារ

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង♔ អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​រយៈ​ ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​នា​ពេល​កន្លង​មក​ថា​៖ « នៅ​ក្នុង​សេចក្ដី​សម្រេច​ របស់​តុលា​ការ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដែល​មាន​បី​ចំណុច​នោះ ក្នុង​ ប្រការ​ទី ៣ ដែល​មាន ៧ សំឡេង​គាំទ្រ​កម្ពុជា និង ៥ សំឡេង​គាំទ្រ​ថៃ​នោះ តុលា​ការ​សម្រច​ ​ថា ប្រទេស​ថៃ​ត្រូវ​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​នូវ​វត្ថុ​ទាំង​អស់ ដែល​ថៃ​បាន​យក​ទៅ​ចាប់​ពី​ឆ្នាំ​ ១៩៥៤ ជា​ឆ្នាំ​ដែល​ថៃ​ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ ។

បណ្ឌិត​សភា​ចារ្យ​រូប​នេះ​ថ្លែង​បន្ត​ថា 🀅ទោះ​បី​ជា​មាន​ការ​សម្រេច​ពី​តុលា​ការ​អន្តរ​ជាតិ​នៅ​ប្រទេស​ ហូឡង់​បែប​នេះ​ក្ដី ក៏​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​បុរាណ​វត្ថុ​ដែល​ថៃ​យក​ទៅ​កាល​ពី​ក្នុង​អំឡុង​ ពេល​ខ្លួន​ចូល​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​នៅ​ឡើយ​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​សាង​ឡើង​ដោយ​បុព្វ​បុរស​ខ្មែរ តាំង​ពី​អំឡុង​ សម័យ​អង្គរ​មក​ម្លេះ ហើយ​ក៏​មាន​ភស្តុ​តាង​ជា​ច្រើន ដែល​បាន​បញ្ជាក់​ឱ្យ​ឃើញ​​ពី​​ការ​កសាង​ របស់​បុព្វ​បុរស​ទាំង​នោះ​ផង​ដែរ ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត ធុយ ចាន់​ធួន☂ ឱ្យ​ដឹង​តាម​រយៈ​ ការ​ស្រាវ​ជ្រាវ​របស់​លោក​បណ្ឌិត​ថា​​​​​​​​​​​​​​​​​​​​​​​៖​« ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សំខាន់ៗ​ចំនួន ៤ អង្គ គឺ​ព្រះបាទ យសោវរ្ម័នទី ១ ដែល​សោយ​រាជ្យ​ពី​ ក្នុង​អំឡុង​គ្រិស្ត​សក​រាជ ៨៨៩ ដល់ ៩១០ ហើយ​មហា​ក្សត្រ​ដែល​កសាង​បន្ត​បន្ទាប់​មក​ទៀត​​ មាន​ដូច​ជា​ព្រះបាទ សូរ្យវរ្ម័នទី ១ ព្រះបាទ​ជ័យវរ្ម័នទី ៦ និង ព្រះបាទ សូរ្យវរ្ម័នទី ២ ជាដើម » ។ លោក​បណ្ឌិត​ថ្លែង​បន្ត​ថា ក្រៅ​ពី​នេះ អាច​មាន​អ្នក​កសាង​បន្ថែម​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នៅ​មាន​ភស្តុ​តាង​ផ្សេង​ទៀត ដែល​បញ្ជាក់​ពី​ការ​កសាង​របស់​បុព្វ​បុរស​ខ្មែរ​ដែរ នោះ​គឺ​ផ្ទាំង​ សិលា​ចារឹក​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ។

អ្នក​ជំនាញ​ផ្នែក​សិលា​ចារឹក និង ប្រវត្តិ​សាស្រ្ត នៅ​សាកល​វិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត វង់ សុធារ៉ា✱ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បើ​យោង​ទៅ​តាម​អត្ថ​បទ​សិលា​ចារឹក ដែល​បន្សល់​ទុក​ រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​ឃើញ​ថា មាន​សិលា​ចារឹក​មួយ​ចំនួន​ដែល​បាន​កត់​ត្រា​ទាក់​ទង​ ទៅ​នឹង​​ប្រាសាទ​ព្រះ​វិហារ ។

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា សិលា​ចារឹក​ចំណាស់​ជាង​គេ ដែល​ទាក់​ទង​ទៅ​នឹង​ប្រាសាទ​ព្រះ​ វិហារ​នោះ ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុង​អំឡុង​សត​វត្សរ៍​ទី ១០ នៃ​គ្រិស្ត​សក​រាជ មាន​លេខ​សម្គាល់​ K-583 និយាយ​អំពី​បុត្រ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័នទី ២ ព្រះ​នាម កំស្ដែង​ឥន្ទ្រ​យុទ្ធ ដែល​បាន​ទៅ​ធ្វើ​ តបៈ​នៅ​​លើ​កំពូល​ភ្នំ​ដង​រែក ដោយ​បាន​កសាង​សិវ​លិង្គ និង ប្រាសាទ​មួយ​នៅ​ទីនោះ​ផង​ដែរ​ ហើយ​កន្លែង​ដែល​ព្រះ​អង្គ​បាន​កសាង​នោះ សព្វ​ថ្ងៃ​ត្រូវ​នឹង​ទី​តាំង​ប្រាសាទ​ព្រះ​វិហារ​បច្ចុ​ប្បន្ន ។

អនុ​បណ្ឌិត វង់ សុធារ៉ាꦆ ថ្លែង​បន្ត​ថា ៖ « ក្រោយ​មក​ទៀត​មាន​សិលា​ចារឹក K-380 នៅ​ជាប់​មេ​ទ្វារ​ នៃ​គោ​បុរៈ​ទី ៤ របស់​ប្រាសាទ​ព្រះ​វិហារ ដែល​បាន​និយាយ​ទាក់​ទង​ទៅ​នឹង​ពិធី​តបោវីយ៌្យ ជា​ ពិធី​​​ព្រហ្មញ្ញ​សាសនា ដើម្បី​និមន្ត​យាង​ដួង​ព្រលឹង​របស់​ព្រះ​ឥសូរ​ធំ​ជាង​គេ​​ឈ្មោះ​ថា ស្រី​ភទ្រេ​ស្វរ ឱ្យ​ព្រះ​អង្គ​អញ្ជើញ​ទៅ​កើត​សា​ជា​ថ្មី​នៅ​លើ​កំពូល​ភ្នំ​ព្រះ​វិហារ ដោយ​​មាន​នាម​ថ្មី​ថា ស្រី​សិខ​រេ​ស្វរ » ។ អ្នក​ជំនាញ​រូប​នេះ​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រៅ​ពី​នេះ​នៅ​មាន​ សិលា​ចារឹក K-381, K-382 និង K-383 ដែល​សុទ្ធ​តែ​ជា​ផ្ទាំង​ចារឹក​ទាក់​ទង​ទៅ​នឹង​ការ​កសាង​ប្រាសាទ និង សមិទ្ធ​ផល​ផ្សេងៗ​នៅ​ប្រាសាទ​ព្រះ​វិហារផងដែរ ។

នៅ​ក្នុង​កំណត់​ត្រា​ឯក​សារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង ដើម្បី​ឧទ្ទិស​ទៅ​ដល់​ព្រះ​សូរ ដែល​មាន​ឈ្មោះ​ដើម​ថា​ សិខ​រី​ស្វរ ។ ភស្តុ​តាង​ទាំង​នេះ​ហើយ ដែល​បាន​ជួយ​ឱ្យ​កម្ពុជា ទទួល​បាន​ប្រាសាទ​ព្រះ​វិហារ​ត្រឡប់​មក​វិញ​ ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ អនុ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា បណ្ឌិត សុខ ទូច🅠 អ្នក​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្ត​នយោ​បាយ​បន្ថែម​ថា​៖ « ប្រសិន​បើ​យើង​ពិចារណា​ទៅ​លើ​ផ្នែក​ ប្រវត្តិ​សាស្រ្ត នោះ​យើង​នឹង​ឃើញ​ថា សំណង់​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ សៀម​មិន​ទាន់​កើត​ជា​រដ្ឋ​មក​ម្លេះ ដោយ​សារ​ប្រវត្តិ​សាស្រ្ត​សៀម ចាប់​ផ្ដើម​ពី​សត​វត្ស​ទី ១៣ នៃ គ្រិស្ត​សក​រាជ គឺ​ចាប់​ពី​ឆ្នាំ ១២៣៨ ដែល​ត្រូវ​គ្នា​នឹង​សម័យ​កាល​សុខោ​ទ័យ នា​អំឡុង​សត​វត្ស​ទី​ ១៣ នៃ​គ្រិស្ត​សក​រាជ​មក » ។

ក្រៅ​ពី​នេះ អនុ​សញ្ញា​បារាំង-សៀម ដែល​បាន​បង្កើត​ឱ្យ​មាន​ផែន​ទី​កំណត់​ព្រំ​ដែន​ក្រោយ​មក​ ទៀត​នោះ ក៏​ជា​ផ្នែក​សំខាន់​មួយ​ទៀត​ផង​ដែរ ។ នៅ​ក្នុង​ចំណោម​ឯក​សារ​ជា​ច្រើន​ដែល​កម្ពុជា​មាន​នោះ ផែន​ទី​ឧប​សម្ព័ន្ធ ១ គឺ​ជា​ឯក​សារ​ សំខាន់​ជាង​គេ​បំផុត ។ ផែន​ទី​នេះ​ត្រូវ​​បាន​​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្ម​ការ​កំណត់​ព្រំ​ដែន​រវាង​ ឥណ្ឌូ​ចិន និង សៀម » ។ ផែន​ទី​ឧប​សម្ព័ន្ធ ១ នេះ គឺ​ជា​ផែន​ទី តំបន់​ប្រាសាទ​ព្រះ​វិហារ ដែល​ ត្រូវ​បាន​គូរ​ឡើង​ដោយ​អ្នក​ជំនាញ​ជន​ជាតិ​បារាំង ផ្អែក​តាម​អនុ​សញ្ញា​បារាំង-សៀម ថ្ងៃ​ទី​ ១៣ ខែ កុម្ភៈ ឆ្នាំ ១៩០៤ ។ តាម​អនុ​សញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​ បារាំង​នេះ បាន​ចែង​ថា សៀម​ត្រូវ​ប្រគល់​ខេត្ត ម្លូព្រៃ និង ទន្លេ​រពៅ ដែល​ស្ថិត​នៅ​ត្រើយ​ខាង​ លិច​នៃ​ទន្លេ​មេ​គង្គ មក​ឱ្យ​កម្ពុជា​​វិញ ហើយ​ដែល​មាន​ប្រាសាទ​ព្រះ​វិហារ នៅ​ក្នុង​នោះ​ផង​ដែរ ។

តាម​រយៈ​ផែន​ទី​នេះ បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង🦄 ថ្លែង​ឱ្យ​ដឹង​ទៀត​ថា ខ្សែ​បន្ទាត់​ព្រំ​ដែន​ រវាង​កម្ពុជា និង សៀម ដែល​បាន​កំណត់​នា​ពេល​នោះ មាន​ចម្ងាយ​មិន​ក្រោម ៥០០ ម៉ែត្រ​

ឡើយ​ពី​កាំ​ជណ្ដើរ​ដំបូង ឬ ទី ១ នៃ​សំណង់​ប្រាសាទ​ព្រះ​វិហារ ។

ផែន​ទី​តំបន់​ប្រាសាទ​ព្រះ​វិហារ​នេះ ត្រូវ​បាន​បោះ​ពុម្ព​នៅ​ទី​ក្រុង​ប៉ារីស និង ត្រូវ​បាន​ប្រគល់​ជូន​ រដ្ឋា​ភិ​បាល​សៀម និង ជូន​ដល់​រាល់​សមា​ជិក​សៀម ដែល​ស្ថិត​នៅ​ក្នុង​គណៈ​កម្ម​ការ​ចម្រុះ​ខាង​ កំណត់​ព្រំ​ដែន​នៅ​ឆ្នាំ​ ១៩០៨ ។ នៅ​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ១៩៦២ លោក​សេនា​ប្រមុខ សារិត ថាណារ៉ាត  🔯ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​ពី​ឆ្នាំ ១៩៥៨ ដល់ ១៩៦៣ បាន​ថ្លែង​ថា ប្រទេស​របស់​ លោក គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលា​ការ​អន្តរ​ជាតិ ក្រុង​ឡា​អេ ។

គួរ​រម្លឹក​ផង​ដែរ​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពិត​ប្រាកដ នៅ​ថ្ងៃ​ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ភ្លាមៗ​នោះ រដ្ឋា​ភិ​បាល​កម្ពុជា បាន​បញ្ជូន​​ជន​ជាតិ​ខ្មែរ​ចំនួន ៣ នាក់ ទៅ ​កាន់​ប្រាសាទ​ព្រះ​វិហារ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ត្រឡប់​ក្រោយ​វិញ ដោយ​មាន​ការ​រា​រាំង​ពី​អាជ្ញា​ធរ​ ដែន​ដី​ថៃ​នៅ​ទី​នោះ ។ សន្និ​សីទ​ក្រុង​ហ្សឺ​ណែវ ខែ កក្កដា ឆ្នាំ ១៩៥៤ តម្រូវ​ឱ្យ​បារាំង​ដក​កង​ទ័ព​ ចេញ​ពី​ទឹក​ដី​ខ្មែរ ហើយ​នៅ​ក្នុង​ឆ្នាំ ១៩៥៤ ដដែល​នោះ ថៃ​ក៏​បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ដោយ​ខុស​ច្បាប់​ផង​ដែរ ។ ពេល​នោះ កម្ពុជា​ក៏​មាន​ គម្រោង​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ដែរ ប៉ុន្តែ​កម្ពុជា​បាន​ផ្អាក​គម្រោង​កាន់​កាប់​ ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ជា​បណ្ដោះ​អាសន្ន​សិន ដើម្បី​កុំ​ឱ្យ​មាន​ភាព​ធ្ងន់​ធ្ងរ​ក្នុង​ទំនាក់​ទំនង​ ជា​មួយ​ថៃ ។ ទោះ​បី​ជា​កម្ពុជា​បាន​ឈ្នះ​លើ​រឿង​ក្ដី​ប្រាសាទ​ព្រះ​វិហារ តាំង​ពី​ពាក់​កណ្ដាល​សត​វត្ស​ទី ២០ មក​ ហើយ​ក្ដី ក៏​ភាគី​ថៃ​នៅ​មិន​ទាន់​បាន​ប្រគល់​បុរាណ​វត្ថុ ដែល​ខ្លួន​បាន​យក​ចេញ​ពី​ប្រាសាទ​ ព្រះ​វិហារ​មក​ឱ្យ​កម្ពុជា​នៅ​ឡើយ​ទេ ។
ផែនទីផែនទី

អនុ​បណ្ឌិត វង់ សុធារ៉ា ꦜបន្ថែម​ថា នៅ​ក្នុង​ចំណោម​បេ​តិក​ភណ្ឌ​ដែល​ថៃ​បាន​យក​ទៅ​នោះ ក៏​មាន​ សិលា​ចារឹក K-382 និង K-383 ផង​ដែរ ។

រយៈ​ពេល ៥០ ឆ្នាំ ឬ ប្រហែល ១៨២៥០ ថ្ងៃហើយ ដែល​កម្ពុជា​ទន្ទឹង​រង់​ចាំ​ទទួល​វត្ថុ​បុរាណ​ ទាំង​ឡាយ​ដែល​ថៃ​បាន​រឹប​អូស​យក​ទៅ ។ តើ​ពេល​ណា​ទើប​ថៃ ប្រគល់​បុរាណ​វត្ថុ​ទាំង​នោះ ​ត្រឡប់​មក​ឱ្យ​ខ្មែរ​វិញ តាម​ការ​​បញ្ជា​​របស់​តុលា​ការ​អន្តរ​ជាតិ​ក្រុង​ឡា​អេ ? ប្រសិន​បើ​ថៃ​នៅ​តែ​ មិន​ព្រម​ប្រគល់​វត្ថុ​ដែល​ខ្លួន​បាន​រឹប​អូស​យក​ទៅ​មក​ឱ្យ​ខ្មែរ​វិញ​ទេ តើ​មាន​ស្ថាប័ន​អន្តរ​ជាតិ​ណា ​មួយ ដែល​អាច​ជួយ​ខ្មែរ នៅ​ក្នុង​រឿង​នេះ​បាន​ ? ដោយៈ អ៊ុំ វ៉ុន, ក្រុម​អ្នក​ស្រាវ​ជ្រាវ

🍎ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​តាំង​ពី​អំឡុង​សតវត្ស​ទី​ ១៤ ?


បណ្ឌិត ធុយ ចាន់ធួន បង្ហាញកាំភ្លើងធំ មានចារឹកអក្សរ បុរាណ ខ្មែរ លើ តួ កាំភ្លើងបណ្ឌិត ធុយ ចាន់ធួន បង្ហាញកាំភ្លើងធំ មានចារឹកអក្សរ បុរាណ ខ្មែរ លើ តួ កាំភ្លើង
តាម​ការ​ពិនិត្យ​ទៅ​លើ​ស្លាក​ស្នាម​ប្រវត្តិ​សាស្រ្ត និង សំណល់​កាំភ្លើង​ធំ​ ជាច្រើន​ដើម ដែល​បន្សល់​ទុក​នោះ អ្នក​ស្រាវ​ជ្រាវ​ បាន​រក​ឃើញ​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​ សម្រាប់​ ប្រើ​ប្រាស់ តាំង​ពី​នា​អំឡុង​កាល​សម័យ​អង្គរ​មក​ម្ល៉េះ​ ។ ការ​ហ៊ាន​សន្និ​ដ្ឋាន​បែប​នេះ គឺ​ដោយ​យោង​ទៅ​លើ​ភស្តុ​តាង​មួយ​ចំនួន​ដែល​បាន​ បន្សល់​ទុក ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណា♏ង អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត មាន​ប្រសាសន៍​ឱ្យ ដឹង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​នា​ពេល​កន្លង​មក​ថា​ បើ​យោង​ទៅ​តាម​កំណត់​ត្រា​ក្នុង​ឯក​សារ​មហា​បុរស​ខ្មែរ ដែល​បាន​រៀប​រៀង​ដោយ​លោក អេង សុត នោះ ឃើញ​ថា បុព្វ​បុរស​ខ្មែរ មាន​កាំភ្លើង​ធំ​ប្រើ​រួច​ទៅ​ហើយ​នៅ​ក្នុង​អំឡុង​​​សម័យ​អង្គរ​ ។

យោង​ទៅ​តាម​សំណេរ​នៅ​ក្នុង​ឯក​សារ​នេះ បាន​កត់​ត្រា​ថា នៅ​ក្នុង​រាជ​របស់​ព្រះ​បាទ​ លំពង់​រាជា ដែល​សោយ​រាជ្យ​ពី​អំឡុង​គ្រិស្ត​សក​រាជ ១៣​៤៦ ដល់ ១៣​៥១ ស្ដេច​សៀម​នាម​ ព្រះ​ចៅ​រាមា​ធិបតី ក្រុង​ស្រី​អយុធ្យា មាន​ព្រះទ័​យ​កម្រើក​ជា​ខ្លាំង ខ្ញាល់​នឹង​ព្រះ​មហា​នគរ « ប្រទេស​កម្ពុជា » ថា​ពុំ​បាន​ទៅ​ចំណុះ ចុះ​ចូល​ព្រះ​អង្គ ទើប​ទ្រង់​ព្រះ​តម្រាស់​ត្រាស់​ប្រើ​ព្រះ​​ រាមា​សូរ ជា​រាជ​បុត្រ​ច្បង និង ព្រះ​ស៊ី​សុបត្តិ ជា​ព្រះ​រាជ​នត្តា​(ចៅ)​ឱ្យ​លើក​ទ័ព​ប៉ង​មក​យក​ ក្រុង​កម្ពុជា​ធិបតី បង្ខំ​វាយ​កុំ​ឱ្យ​ដឹង​ខ្លួន ។ ព្រះ​បាទ​លំពង់​រាជា ក្រោយ​ពី​ដឹង​ហេតុ​ភេទ​សព្វ​ គ្រប់​ហើយ ក៏​ប្រជុំ​ជាមួយ​នឹង​ព្រះ​រាជ​វង្សា​នុ​វង្ស សេនា​បតី និង មន្រ្តី​ជា​ច្រើន​ទៀត ។ បន្ទាប់​ ពី​កិច្ច​ប្រជុំ ព្រះ​​អង្គ​ក៏​សម្រេច​ព្រះ​ទ័យ​តាម​ព្រះ​តម្រិះ​របស់​សម្ដេច​ព្រះ​មហា​ឧប​រាជ ជា​ព្រះ​អនុជ​ ហើយ​ក៏​រៀប​ចំ​យុទ្ធ​សាស្រ្ត ដើម្បី​បណ្ដេញ​ទ័ព​សៀម​ចេញ​ពី​មហា​នគរ ។ កង​ទ័ព​ខ្មែរ​ចេញ​​ប្រយុទ្ធ​នឹង​ទ័ព​សៀម​រហូត​ទទួល​ជ័យ​ជម្នះ ។ ទ័ព​សៀម​ស្លាប់​អស់​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ ព្រះ​ស៊ី​សុបត្តិ ជា​ចៅ​របស់​ស្ដេច​សៀម​ផង​ដែរ ដោយ​ត្រូវ​ព្រះ​មហា​ឧប​រាជ កាប់​នឹង​ព្រះ​ឆែង​​ដាវ​ត្រូវ​ក​ដាច់​ធ្លាក់​អំពី​ខ្នង​ដំរី​មក​ដល់​ដី​ទទួល​មរណៈ​ភ្លាម ។ ទ័ព​សៀម​ទទួល​បរា​ជ័យ ក៏​​បែក​ទ័ព ប្រាស​យក​តែ​អាយុ​សព្វៗ​ខ្លួន ។ ឯក​សារ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​មក​ទ័ព​សៀម​បាន​លើក​មក​វាយ​ខ្មែរ​ទៀត​ ។ ចម្បាំង​លើក​នេះ ទ័ព​ខ្មែរ​វាយ​ទ័ព​សៀម​ក៏​ពុំ​បែក សៀម​វាយ​ទ័ព​ខ្មែរ​ក៏​ពុំ​បែក​ដែរ ។ កង​ ទ័ព​ខាង​ព្រះ​មហា​នគរ​« អង្គរ​ធំ​ប្រទេស​កម្ពុជា ក៏​អូស​កាំភ្លើង​ធំ » មក​ដាក់​គង​លើ​ភាគ​កំផែង​ បន្ទាយ ហើយ​បាញ់…។ តាម​រយៈ​ការ​កត់​ត្រា​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​កម្ពុជា​ក្នុង​ចុង​សម័យ​កាល​អង្គរ​​មាន​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​​រួច​ទៅ​ហើយ ។ ប៉ុន្តែ​ឯក​សារ​នេះ មិន​បាន​បញ្ជាក់​អំពី​ប្រភព​នៃ​កាំភ្លើង​ទាំង​នេះ​នោះ​ទេ ដោយ​ហេតុ​​នេះ​​ហើយ ទើប​មាន​ចម្ងល់​មួយ​ចោទ​ឡើង​ថា តើ​កាំភ្លើង​ទាំង​នោះ​ខ្មែរ​បាន​មក​ពី​ណា ? ឬ​មួយ​ទិញ​ពី​អឺរ៉ុប ?

ទាក់​ទង​ទៅ​នឹង​ចំណោទ​នេះ បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង⭕ ពន្យល់​ទៅ​តាម​ឯក​ សារ​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​ថា ខ្មែរ​មិន​អាច​ទិញ​កាំភ្លើង​ពី​ពួក​អឺរ៉ុប​បាន​នោះ​ទេ ដោយ​ ហេតុ​ថា ពួក​អេស្ប៉ាញ​ជា​ជន​ជាតិ​អឺរ៉ុប ដែល​បាន​ចូល​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​ នោះ គឺ​នៅ​អំឡុង​ឆ្នាំ ១៥​២១ ដែល​ត្រូវ​គ្នា​នឹង​សតវត្ស​ទី ១៦ នៃ​គ្រិស្ត​សក​រាជ ហើយ​ក៏​ជា​ សម័យ​កាល​ក្រោយ​អង្គរ​ដែរ ។

លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « យោង​ទៅ​លើ​មូល​ហេតុ​នេះ យើង​អាច សន្និ​ដ្ឋានថា ខ្មែរ​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ​មិន​អាច​ទិញ​កាំភ្លើង​ធំ​ពី​ពួក​អឺរ៉ុប​បាន​ទេ » ។ ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ក៏​ចម្ងល់​មួយ​ទៀត​លើក​ឡើង​ថា តើ​ប្រទេស​កម្ពុជា ក្នុង​ អំឡុង​ចុង​សម័យ​អង្គរ​អាច​ទិញ​កាំភ្លើង​ធំ​មក​ពី​ចិន​ដែរ​ឬ​ទេ ? ព្រោះ​ជា​ប្រទេស​ដែល​មាន​​ព្រំ​ដែន​ជាប់​គ្នា ហើយ​ចិន​ក៏​ជា​ប្រទេស​ដែល​រក​ឃើញ​រំសេវ​មុន​គេ​ផង​ដែរ ។
អនុបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែក សិលាចារឹក និង ប្រវត្តិសាស្រ្តអនុបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែក សិលាចារឹក និង ប្រវត្តិសាស្រ្ត
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក សិលា​ចារឹក និង ប្រវត្តិ​សាស្រ្ត អនុ​បណ្ឌិត​ វង់ សុធារ៉ា សាស្រ្តា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ ឱ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​ទៅ​ លើ​ឯក​សារ​មួយ​ចំនួន ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​ឃើញ​ថា ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​ចិន​ប្រហែល​ជា​មិន​ទាន់​អាច​ផលិត​​កាំភ្លើង​ប្រើ​ប្រាស់​បាន​នៅ​ឡើយ​ ទេ ។ អ្នក​ជំនាញ​រូប​នេះ​ថ្លែង​បន្ត​ថា ៖ « ការ​កត់​ត្រា​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ នៅ​​ប្រទេស​ចិន ឃើញ​មាន​ច្បាស់​​ក្នុង​អំឡុង​ឆ្នាំ ១៦​៤៤ ដល់ ១៩​១១ ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្រប់​គ្រង​របស់​រជ្ជ​កាល​ឆេង ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១៧ ដល់​​សត​​វត្ស​​ទី ​២០ » ។ ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ក៏​ដោយ ក៏​នៅ​ក្នុង​ឯកសារ  ដែល​​សរ​សេរ​អំពី​ប្រវត្តិ​សាស្រ្ត​ចិន​ ក៏​មាន​រៀប​រាប់​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​កាំភ្លើង​ដែរ ។ ឯក​សារ​ដដែល​ឱ្យ​ដឹង​ថា​ ការ​ប្រើ​ប្រាស់​កាំភ្លើង​​ក្នុង​ប្រទេស​ចិន​ឃើញ​​មាន​នៅ​ក្នុង​រាជ​វង្ស សុង លាវ និង សៀ​ខាង​លិច​ ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ៩៦០ ដល់ ១២​៣៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១០ រហូត​ដល់​​ទី ១៣ ។ នៅ​ក្នុង  ដដែល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រជ្ជ​កាល​ក្រោយៗ មក​ទៀត​ រាជ​វង្ស​យាន ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ១២​៧១ ដល់ ១៣​៦៨ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​ នឹង​អំឡុង​សត​វត្ស​ទី ១៣ ដល់​​​ទី ១៤ និង នៅ​ក្នុង​រាជ​វង្ស​មិង ដែល​មាន​អាយុ​កាល​ពី​អំឡុង​ឆ្នាំ ១៣​៦៨ ដល់ ១៦​៤៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​អំឡុង​សត​វត្ស​ទី ១៤ ដល់​ទី ១៧ នោះ ក៏​មាន​ប្រើ​ប្រាស់​កាំភ្លើង​ធំ​ផង​ដែរ ។ ប៉ុន្តែ​រាល់​បណ្ដា​ព័ត៌​មាន​ដែល​បាន​កត់​ត្រា​ទាំង​នេះ មិន​បាន​បញ្ជាក់​អំពី​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ប្រើ​ប្រាស់​នោះ​ទេ ។ ករណី​បែប​នេះ សាស្រ្តា​ចារ្យ​បណ្ឌិត ស៊ន សំណាង សន្និ​ដ្ឋាន​ថា ៖ « បច្ចុ​ប្បន្ន​​នេះ​ នៅ​ពេល​​ដែល​រក​មិន​ទាន់​ឃើញ​ថា ប្រទេស​កម្ពុជា​នៅ​អំឡុង​ចុង​សម័យ​អង្គរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​ប្រទេស​ណា​មក​ប្រើ​នោះ​ទេ យើង​​អាច​​សន្មត​​បាន​​ថា កាំភ្លើង​ទាំង​នោះ ប្រហែល​ជា​​​ផលិត​ក្នុង​ស្រុក នៅ​​លើ​​ទឹក​​ដី​ខ្មែរ​​តែ​ម្ដង » ។ យ៉ាង​ណា​ក៏​ដោយ ក៏​​ការ​កត់​ត្រា​អំពី​កាំភ្លើង​​​ដែល​​​​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​ សាស្ត្រ​ខ្មែរ នៅ​នា​អំឡុង​សត​វត្ស​ទី ១៤ នោះ គឺ​និយាយ​ត្រឹម​តែ​ជា​ការ​យក​កាំភ្លើង​ធំ​មក​ប្រើ​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប៉ុណ្ណោះ គឺ​មិន​បាន​អធិ​ប្បាយ​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ឡើយ ។ ទោះ​បី​ជា​បែប​នេះ​ក្ដី ក៏​នៅ​សម័យ​ក្រោយ​មក មាន​ការ​កត់​ត្រា​មួយ​ចំនួន​ដែល​ទាក់​ ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ដដែល ។ ឯក​សារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា បាន​កត់​ត្រា​ថា នៅ​ក្នុង​អំឡុង​ពេល​ សោយ​រាជ្យ​របស់​ព្រះរាម​រាជា អង្គនន់ ពី​ឆ្នាំ ១៧​៧៥ ដល់ ១៧​៧៩ ព្រះ​រាជា​អង្គ​នេះ បាន​ ចេញ​រាជ​បញ្ជា​ឱ្យ​សិត​(ចាក់​លោហ​ជាត ឬ ក្រមួន​ជា​ដើម ដែល​រលាយ​រាវ​ក្នុង​ពុម្ព​ឱ្យ​កើត​ បាន​ជា​រូប​រាង​អ្វីៗ​ឡើង​)កាំភ្លើង​បញ្ច​រង្គ កិន​រំសេវ…ជាដើម ។ នេះ​ជា​ភស្តុ​តាង​មួយ ដែល​ បញ្ជាក់​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ប្រើ​ប្រាស់ ។ ភស្តុ​តាង​មួយ​ទៀត គឺ​តាម​រយៈ​កាំភ្លើង​ធំ​មួយ​ចំនួន​ដែល​តម្កល់​ទុក​នៅ​សារ​មន្ទីរ​ជាតិ​ ភ្នំពេញ ។ នៅ​ក្នុង​ចំណោម​កាំភ្លើង​ទាំង​នោះ មាន​មួយ​ចំនួន​ក៏​បាន​ចារឹក​អក្សរ​ខ្មែរ​សម័យ​ បុរាណ​លើ​តួ​កាំភ្លើង​ផង​ដែរ ។

ទាក់​ទង​ទៅ​នឹង​អក្សរ​ដែល​មាន​នៅ​លើ​តួ​កាំភ្លើង​ធំ​នោះ អនុ​បណ្ឌិត វង់ សុធារ៉ា✃ បាន​ ឱ្យ​ដឹង​ថា ៖ « អក្សរ​នេះ មាន​ន័យ​ថា អ្នក​ចៅ​ហ្វ៊ា​ជា​អ្នក​ចៅ​ពញា​អព្ភៃ​ធី​បែស ឱ្យ​ធ្វើ​នៅ​មហា​ សក​រាជ ១៧​១០ វក នក្សត្រ ១០ កើត ចេត្រ មេសា អង្គារពារ ដែល​ត្រូវ​គ្នា​នឹង​គ្រិស្ត​សក​រាជ​ ១៧​៨៨ » ។

តាម​រយៈ​អត្ថ​ន័យ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា កាំភ្លើង​ធំ​ទាំង​នេះ ត្រូវ​បាន​បញ្ជា​ឱ្យ​ធ្វើ​ ដោយ​មនុស្ស​ម្នាក់ ដែល​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ដំណើរ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ដែរ នោះ​គឺ​មន្រ្តី​ធំ​ម្នាក់​ ឈ្មោះ ចៅ​ពញា​អភ័យ​ធី​បែស​បែន ឬ ឧក​ញ៉ា បែន ដែល​ជា​អ្នក​លើក​ទ័ព​នាំ​ព្រះ​អង្គ​អេង​ យាង​មក​សោយ​រាជ្យ​នៅ​ប្រទេស​ខ្មែរ ហើយ​ក៏​ជា​អតីត​ចៅ​ហ្វាយ​ខេត្ត បាត់​ដំបង នៅ​អំឡុង​ ឆ្នាំ ១៧​៩៤ ផង​ដែរ ។ តាម​រយៈ​ភស្តុ​តាង​ទាំង​នេះ អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បាន​ថា ដូន​តា​ខ្មែរ​ប្រហែល​ជា​ ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ប្រទេស​តាំង​ពី​យូរ​លង់​កន្លង​មក​ហើយ ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង♋ ពន្យល់​បន្ថែម​ថា មូល​ហេតុ​ដែល​សន្និ​ដ្ឋាន​បែប​នេះ​ គឺ​ដោយ​សារ​ខ្មែរ​មាន​ធន​ធាន​ធម្ម​ជាតិ​ជា​ច្រើន​អនេក ដោយ​ហេតុ​ថា ខ្មែរ​មាន​សម្បត្តិ​ធម្ម​ ជាតិ​ច្រើន​រាប់​មិន​អស់​បែប​នេះ​ហើយ ទើប​ខ្មែរ​អាច​សាង​សង់​ប្រាសាទ​រាប់​ពាន់​បន្សល់​ទុក​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ។ លោក​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « បើ​ខ្មែរ​ចេះ​សាង​ ប្រាសាទ​រាប់​ពាន់ រឿង​អី​ដែល​ខ្មែរ​មិន​អាច​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​បាន​នោះ ហើយ​​​ខ្មែរក៏​មាន​ធន​ធាន​ដែក​ធម្ម​ជាតិ ដែល​មាន​គុណ​ភាព​ខ្ពស់​ជា​ច្រើន​អនេក​ផង​ដែរ » ។

ភស្តុ​តាង​ដែល​បង្ហាញ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ សម្បូរ​ទៅ​ដោយ​ធន​ធាន​ដែក​នោះ គឺ​តាម​ រយៈ​កំណាយ​បុរាណ​វិទ្យា ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​បារាំង ខ្មែរ​ បាន​រក​ឃើញ​ថា មនុស្ស​នៅ​លើ​ដី​ខ្មែរ​ចេះ​ប្រើ​ប្រាស់​ដែក​តាំង​ពី​​ច្រើន​ពាន់​ឆ្នាំ​មុន​​គ្រិស្ដ​សក​រាជ ឬ តាំង​ពី​សម័យ​កាល​បុរេ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​មក​ម្ល៉េះ ។ ស្ថានីយ​ដែល​អ្នក​ស្រាវ​ជ្រាវ​​ទាំង​នោះ ​បាន​រក​ឃើញ​​ មាន​ដូច​ជា​ស្ថានីយ​សំរោង​សែន ខែត្រ​កំពង់​ឆ្នាំង ម្លូព្រៃ ខែត្រ​ព្រះវិហារ ភូមិមូល ឬ បន្ទាយគូ ខែត្រ​​កំពង់​ចាម ភូមិស្នាយ ខែត្រ​បន្ទាយ​មាន​ជ័យ និង ស្ថានីយ​ព្រហារ ខែត្រព្រៃ វែង ជា​ដើម ។ ឧប​ករណ៍​អំពី​លោហៈ ដែល​រក​ឃើញ​នៅ​តាម​ស្ថានីយ​ទាំង​នោះ មាន​ដូច​ជា ដុំ​អាចម៍​ដែក ក្បាល​ព្រួញ កណ្ដៀវ គ្រឿង​អលង្ការ អាវុធ ដាវ​ កាំបិត ព្រួញ កងដៃ កងជើង និង វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗជាដើម ។ វត្ថុ​តាង​មួយ​ទៀត​ដែល​ទើប​តែ​រក​ឃើញ​នោះ គឺ​គំនរ​អាចម៍​ដែក ។
គំនរអាចម៍ដែក នៅក្នុងខេត្ត ព្រះវិហារគំនរអាចម៍ដែក នៅក្នុងខេត្ត ព្រះវិហារ

បណ្ឌិត ធុយ ចាន់ធួន☂ អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ បាន​ស្រាវ​ជ្រាវ​រក​ឃើញ​គំនរ​អាចម៍​ដែក​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ ២០០៩ នោះ បាន​ឱ្យ​ដឹង​ថា​ មាន​ខែត្រ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​អាច​ជា​កន្លែង​ស្ល​ចម្រាញ់​រ៉ែ​ដែក ដើម្បី​បាន​ជា​ ដែក​សម្រាប់​បម្រើ​សេចក្ដី​ត្រូវ​ការ​ក្នុង​សង្គម​។ ខែត្រទាំងពីរនោះ គឺ កំពង់ធំ និង ព្រះវិហារ​។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល​ថ្លែង​បន្ត​ថា​៖​​ « កន្លែង​ស្ល​ដែក​​ធំ​ជាង​គេ ដែល​ខ្ញុំ​បាន​​រក​ឃើញ​នោះ ស្ថិត​នៅ​ក្នុង​ខែត្រ​ព្រះវិហារ ហើយ​ទី​តាំង​នេះ ក៏​អាច​ជា​ឧស្សាហ​កម្ម ផលិត​ដែក​ធំ​ជាង​គេ​បង្អស់​របស់​ខ្មែរ នា​កាល​ពី​អតីត​ផង​ដែរ » ។ ការ​សន្និ​ដ្ឋាន​បែប​នេះ ដោយ​លោក​បណ្ឌិត​បាន​រក​ឃើញ​ថា នៅ​ក្នុង​ខែត្រ​ព្រះវិហារ​ មាន​គំនរ​អាចម៍​ដែក​ជា​ច្រើន​កន្លែង ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ ។ ក្នុង​នោះ កន្លែង​ខ្លះ គំនរ​អាចម៍​ដែក​មាន​កម្ពស់​រហូត​ដល់​ជាង ១០ ម៉ែត្រ​ក៏​មាន ។ ចំពោះ​ផ្ទៃ​ ដី​មាន​គំនរ​អាចម៍​ដែក​នៅ​សល់ ដែល​លោក​ទើប​តែ​ស្រាវ​ជ្រាវ​រក​ឃើញ​បាន​មួយ​ចំនួន​នៅ​ ឡើយ​នោះ ឃើញ​ថា មាន​ទំហំ​ប្រហែល ៣៦ គីឡូ​ម៉ែត្រ​ក្រឡា ដែល​ស្ថិត​ក្នុង​ស្រុក​សង្គមថ្មី ស្រុក​រវៀង ស្រុក​ជ័យសែន និង ស្រុកឆែប ជាដើម ។ ស្រុក​ទាំង​​នេះ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ខែត្រ​ព្រះវិហារ​បច្ចុប្បន្ន ។ អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល ឱ្យ​ដឹង​​បន្ថែម​​​ថា តាម​រយៈ​កម្ពស់​គំនរ​អាចម៍​​ដែក​ដែល​នៅ​សល់ និង ផ្ទៃ​ដី​ដែល​មាន​គំនរ​អាចម៍​ដែក​​នោះ នាំ​ឱ្យ​លោក​អាច​សន្និ​ដ្ឋាន​បាន​ទៀត​ ថា ទាល់​តែ​ប្រើ​កម្លាំង​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន និង ផលិត​ទើប​មាន​គំនរ​ អាចម៍​ដែក​សល់​ជា​ច្រើន​បែប​នេះ ។ បណ្ឌិត ធុយ ចាន់ធួន ថ្លែង​បន្ត​ថា បើ​ប្រើ​កម្លាំង​មនុស្ស​ រាប់​ពាន់​នាក់​បែប​នេះ វា​មិន​អាច​ចាត់​ទុក​ថា ជា​សិប្ប​កម្ម​​​បាន​ទេ ហេតុ​នេះយើងអាច​​សន្មត​​បាន​ថា វា​ប្រហែល​​​ជា​​តំបន់​​​ឧស្សាហ​កម្ម​ផលិត​ដែក​នៅ​ក្នុង​សម័យ​បុរាណ​ ហើយ​ការ​ផលិត​នេះ ប្រហែល​ជា​អាច​នាំ​ចេញ​ទៅ​បរទេស​ទៀត​ផង ។ សូម​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ការ​ស្រាវ​ជ្រាវ​កន្លង​មក​បាន​រក​ឃើញ​ថា នៅ​ទូ​ទាំង​ ប្រទេស​កម្ពុជា មាន​ទី​តាំង​ដែល​អាច​ជា​កន្លែង​ឡ​ស្ល​ដែក​ប្រហែល​ជាង ១០០ កន្លែង ប៉ុន្តែ​ ព្រះវិហារ គឺ​ជា​ខែត្រ ដែល​មាន​សំណល់​អាចម៍​ដែក​ច្រើន​ជាង​តំបន់​ដទៃ​ទាំង​អស់ ។ តាម​រយៈ​ភស្តុ​តាង​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត សំណល់​កាំភ្លើង និង អក្សរ​ចារឹក​នៅ​លើ​តួ​ កាំភ្លើង ព្រម​ទាំង​គំនរ​អាចម៍​ដែក នាំ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​យល់​ស្រប​គ្នា​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក្នុង​ករណី​ដែល​នៅ​មិន​ទាន់​រក​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ ខ្មែរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​បរ​ទេស​មក​ប្រើ​ទេ​នោះ មាន​ន័យ​ថា​​​បុព្វ​បុរស​ខ្មែរ​ប្រហែល​ជា​អាច​មាន​លទ្ធ​ភាព​ធ្វើ​កាំភ្លើង​ធំ​សម្រាប់​ប្រើ​រួច​​ទៅ​​ហើយ​នៅ​ចុង​សម័យ​អង្គរ ។ អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បន្ថែម​ថា ប្រសិន​ជា​នៅ​មុន​សត​វត្ស​ទី ១៨ ខ្មែរ​មិន​ចេះ​ផលិត​ កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​នោះ​ទេ ក៏​ប្រហែល​ជា​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៨ មិន​មាន​ កាំភ្លើង​ធំ​ដែល​មាន​ចារឹក​អក្សរ​ខ្មែរ​នៅ​លើ​នោះ​ បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ៕

សូម​ស្តាប់​បទ​សម្ភាសន៍​ជា​សំឡេង​ជា​មូយ​ Radio Australia, ។

អត្ថ​​បទ និង រូប​​ថត​​ដោយៈ អ៊ុំ វ៉ុន មន្រ្តី​​ស្រាវ​​ជ្រាវ នៅ​​រាជ​​បណ្ឌិត្យ​​សភា​​កម្ពុជា

និស្ស័យ​ពី​កំណើត


ជាធម្មជាតិបុគ្គលគ្រប់រូប តែងតែទទួលបាន លក្ខណៈសម្បត្ដិផ្សេងៗគ្នា ទាំងសរីរាង្គកាយ និង ទំនោរផ្លូវចិត្ដ។ និស្ស័យ ជាពាក្យមួយម៉ាត់ ដែលប្រជាពលរដ្ឋយើង និយាយជាញឹកញាប់ ដើម្បី សម្គាល់ទៅលើ ការបានជួបប្រាស្រ័យទាក់ទងគ្នា បានរួមរស់ជាមួយគ្នា ធ្វើអ្វីៗ ចុះសម្រុងគ្នា ជាដើម។ ចុះអ្នកចិត្ដវិទូ លោកបកស្រាយយ៉ាងដូចម្ដេចដែរ អំពីនិស្ស័យ ។ ហើយនិស្ស័យ កើតមានលើមនុស្ស ពីពេលណា និង តាមរយៈអ្វី?

អ្វីជានិស្ស័យ?

ඣនិស្ស័យ ជាឫកពា ដែលមានលក្ខណៈខុសគ្នា ពី អត្ដចរិត ដែលអាច ទទួលបាន ពី ឥទ្ធិពល នៃ ការអប់រំ របស់ គ្រួសារ មិត្ដភក្ដិ មជ្ឈដ្ឋាន ជុំវិញ សាលារៀន និង សង្គមនៅពេលដែលបុគ្គលនោះ ដឹងក្ដី ឬ ធំពេញវ័យ។  ឥទ្ធិពលនេះ អាចឱ្យគេក្លាយជា មនុស្សស្លូតបូត រម្យទម សុភាពរាបសារ ឬកោងកាច ព្រហើន ច្រឡើសបើស ខ្ជិលច្រអូសជាដើម។ អត្ដចរិតកើតឡើង លើមនុស្សក្រោយ និស្ស័យ មួយជំហាន ដែលអត្ដចរិតនោះ គេអាចធ្វើការកែប្រែបាន តាមរបត់ នៃ ការរស់នៅ ក្នុង មជ្ឈដ្ឋាន។ និស្ស័យ មានការពាក់ព័ន្ធនឹង មូលដ្ឋានសរីរ បេះដូង ទឹកប្រមាត់ អ័រម៉ូនជាដើម។ ឧទាហរណ៍ បុគ្គល មាន ឫកពាឆេវឆាវ ឆាប់ខឹង ច្រឡោត ស្រគត់ស្រគំ ស្ងប់ស្ងៀម ប្រុសតែមានសារជាតិ ដូចស្រី ឬ ស្រីតែមានសារជាតិ ដូចជាប្រុស ស្ទក់ៗ ទុយមុយ មានសភាពស្រស់ស្រាយ ញញឹមប្រិមប្រិយ ជាប់ជានិច្ចជាដើម។

លោកប៉ាវ លូវ អ្នកប្រាជ្ញផ្នែកចិត្ដវិទ្យា បានរកឃើញ និស្ស័យ របស់ មនុស្សមាន៤គឺ
 • មនុស្សចិត្ដនឹងនរ គឺគេមិនងាយផ្លាស់ប្ដូរការគិត មិនងាយជឿជាក់តាមអ្នកដទៃ
 • មនុស្សឆេវឆាវ គឺជាបុគ្គលដែលឆាប់ខឹង ឆាប់បាត់ ខ្វះហេតុផល
 • មនុស្សមានការសម្រេចចិត្ដខ្ពស់ គឺជាមនុស្សមានឧត្ដមគតិ មានការគិតល្អិតល្អន់ មានហេតុផលមុនសម្រេចចិត្ដ
 • មនុស្សទុក្ខក្រៀមក្រំ ជាមនុស្សដែលមានភាពខ្វាយខ្វល់ច្រើន រស់នៅដាច់ឆ្ងាយពីអ្នកដទៃ។

និស្ស័យកើតឡើងពេលណា ដោយសារអ្វី?

ជាការពិតណាស់ និស្ស័យរបស់មនុស្សគេអាចបណ្ដុះបានចាប់ពីពេលតាំងគក៌រហូតក្មេងចាប់ផ្ដើមដឹងក្ដី ទាំងខាងផ្លូវចិត្ដ ឫកពា ចំណង់ចំណូលចិត្ដ ជាដើម។ មាតាបិតាត្រូវត្រៀមលក្ខ ណៈជាស្រេចនូវកត្ដាផ្លូវចិត្ដ សេដ្ឋកិច្ច លំនៅដ្ឋាន និងសង្គម ដែលអាចជះឥទ្ធិពលដល់កូនក្នុងផ្ទៃ និង កូនដែលកំពុងចាប់ផ្ដើម វិវត្ដន៍ផ្នែកស្មារតី។

១. កត្ដាផ្លូវចិត្ដ ៖ ឪពុកម្ដាយ ជាមនុស្សសំខាន់ ក្នុងការតម្រង់និស្ស័យកូន (តាមរយៈអារម្មណ៍របស់ម្ដាយ)។ មិនឈ្លោះគ្នា ឬ គ្មានភាពល្អក់កករ បង្កភាពស្និទ្ធស្នាល និង ការថ្នាក់ថ្នមផ្លូវកាយ ផ្លូវចិត្ដ និយាយរឿងសប្បាយៗ ផ្ដល់នូវភាពកក់ក្ដៅ រីករាយ ឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ប្ដីត្រូវរកសៀវភៅផ្សេងៗដូចជារឿងនិទានកុមារ ទស្សនាវដ្ដី ឬអត្ថបទអប់រំល្អៗ សម្រាប់ ភរិយា អាន ឬ អានឱ្យភរិយា និង កូនស្ដាប់ជារៀងរាល់ថ្ងៃ។ លើសពីនេះមាតាគួរមើលទូរទស្សន៍ ឬ វីដេអូ ដែលផ្ដោតសំខាន់ ទៅលើ វីរភាពអង់អាច ក្លាហានមានឧត្ដមគតិ។ ទាំងនេះកូនអាចមានសតិក្លាហាន មិនកោងកាច មានហេតុផល ឆ្លាតវៃ ឆាប់ចេះនិយាយ កាយសម្បទារឹងប៉ឹង មានទំនាក់ទំនងល្អរវាងអន្ដរបុគ្គលជាដើម។
២. កត្ដាសេដ្ឋកិច្ច ៖ សំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារពេលដែលស្ដ្រីពពោះ និងក្រោយពេលសម្រាល។ ការបំប៉នសុខភាពមាតា និង ទារក ថវិកាត្រៀមត្រូវមានជាចាំបាច់។ ត្រូវគិតពី របបអាហារ ឱ្យបានគ្រប់គ្រាន់ និង កម្រិត ប្រភេទអាហារ ដែលគួរបរិភោគ។ លើសពីនេះ ចំពោះ ការប្រើប្រាស់ថ្នាំ ក៏ជាកត្ដាសំខាន់ ព្រោះអាច ជះឥទ្ធិពលយ៉ាងខ្លាំង ដល់ សុខភាពទារកក្នុងផ្ទៃ (ករណីមិនទាន់សម្រាល)។ របបអាហារ និង ការប្រើឱសថ គួរប្រឹក្សា ជាមួយ គ្រូពេទ្យ ឱ្យបានទៀងទាត់ ដើម្បីតាមដានសុខភាព។
៣. ពាក់ព័ន្ធលំនៅដ្ឋាន ៖ លំនៅដ្ឋានគួរសម្អាត ឱ្យបានស្អាត ប្រកបដោយផាសុកភាព ពិសេសត្រូវចាប់អារម្មណ៍ ចំពោះ បន្ទប់ដេក គួរបិទ រូបក្មេងស្អាតៗ  បន្ទប់គួរលាបពណ៌ពងមាន់ ពណ៌ផ្ទៃមេឃស្រាល  ឬ ពណ៌ស៊ីជម្ពូជាដើម។ ទាំងនេះ គឺ រួមចំណែក ឱ្យម្ដាយ មានអារម្មណ៍ ល្អស្រស់ថ្លា។
៤. កត្ដាសង្គម ♕៖ ក្មេងទើបនឹងកើត និងមិនទាន់ដឹងក្ដី ពុំទាន់ឆ្លងផុតដំណាក់កាលនៃការពត់និស្ស័យទេ។ ដូច្នេះកត្ដាជុំវិញ ដែលក្មេងបានជួប បានឮ បានឃើញនូវឥរិយាបថ រឿងភាពយន្ដ សកម្មភាពទាំងឡាយរបស់មនុស្សក្នុងសង្គម។ ក្នុងនោះ រួមទាំងឪពុកម្ដាយ ញាតិសន្ដាន និង អ្នកដទៃ ពិសេសអ្វីដែលនៅក្បែរ និង ដក់ជាប់ក្នុងអារម្មណ៍ ជាចំណែកមួយ នៃ ការបណ្ដុះនិស្ស័យ របស់ ក្មេង។

ប្រការចាំបាច់គួរចៀសវាង

ថ្វីត្បិតកូនក្នុងផ្ទៃពុំទាន់ឃើញពន្លឺថ្ងៃ ក្មេងទើបកើតពុំអាចហាស្ដី ឬពុំអាចវិភាគអ្វីបាន ប៉ុន្ដែទារកឬក្មេងអាចទទួលឥទ្ធិពល គ្រប់យ៉ាងដែលម្ដាយបានជួប ឬវាផ្ទាល់បានប្រទះ។ ដូច្នេះព្រឹត្ដិការណ៍ខ្លះដែលមិនគួរភពប្រសព្វ គឺជម្លោះផ្សេងៗ មិនគួរទៅសួរសុខទុក្ខ ឬ ទៅទីកន្លែងមាន អ្នកជម្ងឺធ្ងន់ធ្ងរ ដែលអាច ប៉ះពាល់អារម្មណ៍ មិនគប្បីមើលហេតុការណ៍រន្ធត់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរជាដើម ។ មិនគួរមើលទូរទស្សន៍ ឬវីដេអូប្រភេទរឿងខ្មោច រឿងធ្វើ ទារុណកម្ម រឿងកាចសាហាវ មានកាត់ក្បាល ខ្វេះភ្នែក ឬរឿង ដែលបង្ហាញពីការធ្វើទុក្ខបុកម្នេញពោរពេញដោយការឈឺចាប់ និង ទុក្ខសោកសៅ នោះទេ។

ដំបូន្មានអ្នកផ្ដល់ប្រឹក្សា

គូស្វាមីភរិយាគ្រប់គ្នាតែងតែប្រាថ្នាមានបុត្រដែលឆ្លាតវៃ មានសុខភាពល្អទាំងកាយទាំងចិត្ដ ស្លូតបូត ស្របតាមគន្លងធម៌។ ប៉ុន្ដែ ឪពុកម្ដ្កាយ ស្ទើរ មួយរយភាគរយ មិនសូវយកចិត្ដទុកដាក់ ឬ គិតគូរលើការអប់រំ តាំងពីក្នុងផ្ទៃនោះទេ។ លុះកូនកើតមក ធំដឹងក្ដីមិនឆ្លាត មិនស្ដាប់ការទូន្មាន ទើបមាន វិប្បដិសារី។ ដូច្នេះអាណាព្យាបាលគ្រប់គ្នា ត្រូវតែយកចិត្ដទុកដាក់ ជាពិសេសចំពោះ ទារកតាំងពីក្នុង ឧទររហូតពេញវ័យ ទើបការបណ្ដុះពូជ ធនធានមនុស្សម្នាក់ មានសុពលភាពស្របតាមក្ដីប្រាថ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

ꦜមេរៀន​ត្រៀមប្រលង​បាក់​ឌុប​ជា​សំឡេង​ត្រូវបាន​ដាក់លក់


(អត្ថបទចុះផ្សាយនៅថ្ងៃ  06-07-2012, 2:41 pm) |  ដោយ ថ្មីៗ

ក្រុមហ៊ុនAUDIO FOR SUCCESS បានផលិតមេរៀន ត្រៀមប្រលង សញ្ញាបត្រទុតិយភូមិ ចំនួន ៧មុខវិជ្ជា ជាប្រព័ន្ធសំឡេង និងកូនសៀវភៅតូច។ មេរៀនត្រៀមប្រលង ដែលក្រុមហ៊ុននេះចាត់ទុកថាជា «ជំនួយស្មារតី» សម្រាប់ សិស្សានុសិស្ស ត្រូវបានដាក់លក់ នៅតាម ខេត្តរាជធានី ហើយ ក្នុងតម្លៃ ២៧ដុល្លារ។

🗹មួយខែ មុនការប្រលង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលគ្រោងធ្វើ នៅថ្ងៃទី៦-៨ខែសីហាក្រោយនេះ ក្រុមហ៊ុន AUDIO FOR SUCCESS (A4S) បានសហការជាមួយ សាស្ត្រាចារ្យល្បីៗ និង អ្នកជំនាញ ជាន់ខ្ពស់ ផែ្នកបចេ្ចកវិទ្យា ដើម្បីចងក្រង និងរៀបចំបង្កើត «ឯកសារមេរៀន និង សំនួរចម្លើយជាសំឡេង សម្រាប់ជំនួយស្មារតី និង បង្កើនការចងចាំ របស់ សិស្ស»។ មានមុខវិជ្ជាចំនួនសំខាន់ៗ ដែលត្រូវបានចងក្រង សង្ខេប និង ផ្ទុក នៅក្នុងឧបករណ៍ចាក់សំឡេង (MP3) និងនៅលើកូនសៀវភៅតូច។ មុខវិជ្ជាទាំងនោះ រួមមាន៖ គីមីវិទ្យា អក្សរសាស្ត្រខ្មែរ ជីវវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ប្រវត្តិវិទ្យា ផែនដី-បរិស្ថានវិទ្យា និងភូមិវិទ្យា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រុមហ៊ុន AUDIO FOR SUCCESS មេរៀននៅតាម មុខវិជ្ជាទាំងនោះ ត្រូវបានរៀបរៀង យ៉ាងយកចិត្តទុកដាក់ ដោយ ក្រុមសាស្ត្រាចារ្យជំនាញល្បីៗ ដែលកំពុងបង្រៀន នៅតាម សាកលវិទ្យាល័យ និងនៅក្នុងវិទ្យាល័យ នានាក្នុងរាជធានីភ្នំពេញ។ ប្រធានក្រុមហ៊ុន AUDIO FOR SUCCESS (A4S) លោក ចាន់ វុទ្ធី បានពន្យល់ថា ក្រុមហ៊ុនបានគិតគូរដល់ភាពងាយស្រួល និងប្ រសិទ្ធិភាពនៃ ការសិក្សាត្រៀមប្រលង របស់សិស្សានុសិស្ស។ ហេតុដូច្នេះហើយបានជា ក្រុមហ៊ុន ខិតខំបង្កើត មធ្យោបាយទាំងនេះឡើង ។ លោក ចាន់ វុទ្ធី បានបញ្ជាក់បន្ថែមថា៖ «នេះជាឧបករណ៍ជំនួយស្មារតីមួយ ដែលមានប្រសិទ្ធិភាព និង នាំការសិក្សា របស់ សិស្សានុសិស្ស ឈានទៅរកភាព ជោគជ័យពិតប្រាកដ។ យើងបានចងក្រងរៀបចំ នូវមេរៀនសង្ខេប និងសំនួរចម្លើយគន្លឹះ ជា ប្រព័ន្ធសំឡេង ហើយដែលអនុញ្ញាតអោយសិស្សានុសិស្សអាចចាក់ស្តាប់បានគ្រប់ពេល គ្រប់ទីកន្លែង និងគ្រប់ឥរិយាបថ មិនថាដើរ ដេក ឈរ ឬអង្គុយឡើយ។ បានន័យថា បើសិស្សានុសិស្សមាន ឧបករណ៍នេះនៅនឹងដៃ គឺប្រៀបបីដូចជាមាន សាស្ត្រាចារ្យល្បីៗ ដែលរង់ចាំផ្ទេរ ចំណេះដឹងដល់ពួកគេគ្រប់ពេលវេលា»។ ឯកសារ និងម៉ាស៊ីនផ្ទុកមេរៀន និងសំនួរចម្លើយ ជាសម្លេងនេះត្រូវបាន ដាក់លក់ជាកញ្ចប់ដែលមាន កូនសៀវភៅ សង្ខេបមេរៀន ចំនួន៧មុខវិជ្ជា និង ម៉ាស៊ីនចាក់សម្លេង (MP3 player) ដែលមានផ្ទុកមេរៀនជាសម្លេងរួចជាស្រេច ផ្តល់ភាពងាយស្រួល សម្រាប់ ជំនួយស្មារតី និង បង្កើន ការចងចាំរបស់សិស្ស ត្រៀមប្រលង មធ្យមសិក្សាទុតិយភូមិ។ ឯកសារ និងម៉ាស៊ីនផ្ទុកមេរៀន ជាសម្លេង ទាំងនេះត្រូវបានដាក់លក់ហើយ នៅគ្រប់ខេត្ត-ក្រុង ជាពិសេស សិស្សានុសិស្ស នៅ រាជធានីភ្នំពេញ អាចរកទិញបាននៅ ច្រកចូលសាលារៀន ឯកជន ជ័យ ថាវី និងនៅខាងជើង អនុវិទ្យាល័យចតុមុខ ។

កញ្ចប់មេរៀនជំនួយស្មារតីនេះ មានតម្លៃ២៧ដុល្លារ៕

ប្រភពឯការ៖

ក្បៀស និង កាត់ខ្ទង់


ការស្គាល់អំពី ចំនួនគត់ ទសភាគ គឺជាផ្នែកមួយ នៃ ការសិក្សាមូលដ្ឋានគ្រឹះនៃ គណិតវិទ្យា ។ តាមរយៈការសរសេរលេខខ្មែរ ដើម្បីងាយស្រួល មើល  អាន គណនា នៅពេលដែលចំនួនលេខ មានច្រើនខ្ទង់ គឺត្រូវប្រើសញ្ញាជំនួយក្នុងការកាត់ខ្ទង់លេខ ។ ចំនួនលេខ ដែលត្រូវបានគេប្រើសញ្ញាជំនួយ ក្នុង ការកាត់ខ្ទង់ នោះគឺចាប់ពី ខ្ទង់ រយ ពាន់ សែន លាន កោដិ ជាដើម ។

សញ្ញាជំនួយក្នុងការសរសេរលេខ មានពីរ ៖  សញ្ញាក្បៀស ‹‹  ,  ››  សញ្ញាចំនុច ‹‹ . ›› 

តាមខ្ញុំចាំ ពេលដែលខ្ញុំកំពុង់សិក្សា សញ្ញា‹‹ , ›› ប្រើសម្រាប់សរសេរចំនួនទសភាគ ដូចជា ១០,៥០  ២០,៣ ឬ ៥,៥៣ ជាដើម ។ ហើយនៅពេលដែល សរសេលេខ ចាប់ពី ខ្ទង់ រយ ពាន់ សែន លាន កោដិ ឬ ច្រើនជាងនេះ តែងប្រើ សញ្ញាចំនុច ‹‹ . ›› មកកាត់ខ្ទង់ ដូចជា ១.០០០  ២០.០០០ ៣០០.០០០ ជាដើម ។ ខ្ញុំ បានសម្គាល់ឃើញថា ការប្រើប្រាសសញ្ញាទាំងពីរនេះ គឺខុសពីការសរសេរលេខ របស់បរទេស គេតែងប្រើសញ្ញាចំនុច ‹‹ . ›› មកប្រើជាមួយ ចំនួនទសភាគ និង ប្រើសញ្ញាក្បៀស ‹‹ , ››♔ មកកាត់ខ្ទង់លេខនៅពេលមានច្រើនខ្ទង់ ចាប់ពី ខ្ទង់ រយ ពាន់ សែន លាន កោដិ ឬ ច្រើនជាងនេះ ។

ប៉ុន្តែឥឡូវ ខ្ញុំឃើញឯកសារខ្មែរជាច្រើន សរសេរលេខទសភាគ ជាមួយសញ្ញាចំនុច ‹‹ . ›› និង កាត់ខ្ទង់លេខច្រើនខ្ទង់ជាមួយសញ្ញាក្បៀស ‹‹ , ››

ខ្ញុំឆ្ងល់ថា តើការសរសេរលេខខ្មែរឥឡូវ ដូររបៀបសរសេរ ឬ ខ្ញុំចាំខុស?  ប៉ុន្តែ បើយើងអានលេខទសភាគ  ពីរក្បៀសបី  អញ្ចឹងលេខដែលត្រូវសរសេរ ស្មើនឹង ២,៣  ហើយបើសរសេរលេខ ២.៣ ត្រូវតែអាន ពីរចុចបី ។ សូមមិត្តអ្នកអានជួយផ្តល់មតិ ដំបូន្មានផង…!

💫ក្រសួងពន្យាពេលការប្រមូលលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះ ២០១២


កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១២ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពី ការពន្យាពេលប្រមូលពន្ធ លើ មធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១២ ។ ការពន្យាពេលនេះ គឺបន្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១២ ។ ចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១២  អង្គភាពពន្ធដារ នឹងចេញធ្វើ ការត្រូតពិនិត្យ និង អនុវត្តការផាកពិន័យ ចំនួនមួយដងស្មើនឹង ប្រាក់ពន្ធបន្ថែមដែលត្រូវបង់ ចំពោះម្ចាស់យានយន្ត ដែលមានការយឺតយ៉ាវបង់ពន្ធ ក្រោយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១២  ។


ប្រភពឯកសារ៖ 

ជំងឺរលាក​សួត​កុមារ


កុមារដែលនៅមាន ប្រព័ន្ធការពារខ្លួនខ្សោយ ងាយប្រឈមមុខ នឹងជំងឺច្រើនប្រភេទ។ ជំងឺផ្លូវ ដង្ហើម ជា បញ្ហាមួយគំរាមកំហែងដល់កុមារកម្ពុជាជាច្រើន។ ជំងឺផ្លូវដង្ហើម រួមមានជំងឺ ជាច្រើន ដែលទាក់ទងនឹង ផ្លូវដង្ហើមលើ និង ផ្លូវដង្ហើមខាងក្រោមរបស់កុមារ ជាពិសេស ជំងឺរលាកសួត កុមារ។  ជំងឺរលាកសួតកុមារ ប្រសិនបើយើង មិនបានព្យាបាលវា ឱ្យបានទាន់ពេលវេលានោះទេ កុមារអាចស្លាប់បាន។

ជំងឺរលាកសួតកុមារ ជាអ្វី?

🎐ជំងឺរលាកសួត គឺសំដៅ ដល់ រលាកទៅលើសាច់សួត ជាប្រភេទ ជំងឺមួយដែល ងាយនឹង កើតចំពោះមនុស្សទូទៅ ជាពិសេស ចំពោះកុមារតូចៗក្រោមអាយុ ៥ឆ្នាំ។ ជំងឺនេះ អាចឆ្លង ពី កុមារ ម្នាក់ទៅកុមារម្នាក់ទៀត បានដោយសារ ការដកដង្ហើម ដែល មានទំនាក់ទំនងនឹង បរិយាកាសខាងក្រៅ។ សួតមាន ទំហំធំ ប្រសិនបើ លាតត្រដាង នៅខាងក្រៅប្រអប់ទ្រូង សួតមានទំហំ ប្រមាណជា ២០០ម៉ែត្រការ៉េ នៅលើមនុស្ស ពេញវ័យ។ ដូច្នេះសួតហាក់ដូចជា នៅកណ្ដាលវាល ដែលអាច រងនូវធូលីដី បាក់តេរី ឧស្ម័ន និង មេរោគដែលមាន នៅក្នុងបរិយាកាស។

រោគសញ្ញាជំងឺរលាកសួតកុមារ

កុមារច្រើនមានអាការក្ដៅខ្លួន ហៀរសម្បោរ ក្អក និង ពិបាក ដកដង្ហើម។ លើសពីនេះទៅទៀត អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ខ្លាំង មានទារ៉ាស៍ ដែលជាសញ្ញាផត ផ្នែកខាងក្រោម នៃ ឆ្អឹងប្រអប់ទ្រូង។ សញ្ញានេះ មើលឃើញច្បាស់ នៅពេល កុមារដក ដង្ហើមចូល កុមារអាចមាន ស្វាយបបូរមាត់ និងអណ្ដាត។

មូលហេតុបង្កជំងឺរលាកសួត

ជំងឺរលាកសួតបង្កឡើងពីមេរោគ ដូចជាវីរុស បាក់តេរី ប៉ារ៉ាស៊ីត ពពួកផ្សិតជាដើម។ ពពួកមេរោគទាំងនោះមានច្រើននៅ ក្នុងបរិស្ថានរស់នៅ ហើយវាឆ្លងទៅកុមារតាមរយៈដំំណកដង្ហើម។ នៅពេលដកដង្ហើមចេញចូល តែងតែមានប៉ះពាល់ មេរោគទាំងនោះ។ សម្ពាធបរិយាកាសខាងក្រៅជាកត្ដាមួយដ៏សំខាន់ក្នុងការបង្កជំងឺរលាកសួតដែរ។ រាល់ខ្យល់ដកដង្ហើម ដែលមានលាយឡំជា មួយពពួកមេរោគ បាក់តេរី វីរុស ធូលី និងប្រភេទសារធាតុគីមីផ្សេងៗ នោះអាចធ្វើឱ្យកើត ជំងឺរលាកសួតបាន។ គ្រប់ជំងឺរលាកសួត មិនមែនសុទ្ធតែអាច កើតឡើងដោយសារ មេរោគបង្កនោះទេ ធូលីដី ឬ សារធាតុគីមី ដែលដកដង្ហើមចេញចូល ក៏អាចជាដើមហេតុ ផងដែរ តាមរយៈប្រតិកម្មជាមួយនឹងសួត។

វិធីព្យាបាលជំងឺរលាកសួត

ដើម្បីធ្វើការព្យាបាលជំងឺនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនោះ លោកអ្នកគួរគប្បីនាំកូនតូចទៅធ្វើការ ពិនិត្យជាមួយ គ្រូពេទ្យជំនាញ ឱ្យបានត្រឹមត្រូវ ធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់ ថាតើជំងឺរលាកសួតនេះ បង្កមកពី មូលហេតុអ្វី ដើម្បីស្រួល ធ្វើការព្យាបាល។ ដោយសារជំងឺរលាកសួតបង្កហេតុពីវីរុស និងបាក់តេរី នោះការព្យាបាល ក៏ត្រូវអនុវត្ដ ទៅតាមមូលហេតុបង្កដែរ។ គ្រូពេទ្យនឹងធ្វើការសម្រេចដោយឱ្យកុមារនៅផ្ទះ ឬ ក៏សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ ការព្យាបាល ជាទូទៅរួមមាន ៖
 • ការផ្ដល់ចំណីអាហារ និងជាតិទឹកដល់កុមារឱ្យបានសមស្រប
 • ផ្ដល់ថ្នាំបញ្ចុះកម្ដៅបើកុមារក្ដៅខ្លួន
 • ផ្ដល់ថ្នាំអង់ទីប៊ឺយ៉ូទិកក្នុងករណីដែលកុមាររលាកសួតដោយសារមេរោគបាក់តេរី
 • ផ្ដល់ថ្នាំសម្រន់ក្អក ឬថ្នាំធ្វើឱ្យស្លេស្មរាវទៅតាមការវិនិច្ឆ័យរបស់គ្រូពេទ្យ
 • ការព្យាបាលដោយចលនា
 • ផ្ដល់អុកស៊ីសែនក្នុងករណីពិបាកដកដង្ហើម។

ផលវិបាករបស់ជំងឺរលាកសួត

ជំងឺរលាកសួតអាចឱ្យកុមារស្លាប់បាត់បង់ជីវិតភ្លាមៗបាន ប្រសិនបើឋិតក្នុងករណីធ្ងន់ធ្ងរ និងបើមិនមានការសង្គ្រោះកុមារ បន្ទាន់ទេ។ ផលវិបាកផ្សេងៗទៀត ជំងឺរលាកសួតអាចបង្កឱ្យមានជំងឺផ្លូវដង្ហើមផ្សេងៗទៀត ដូចជាជំងឺទឹកចូលក្នុងស្រោមសួត ឬអាចមានខ្ទុះក្នុងសួតជាដើម។

វិធានការការពារជំងឺរលាកសួត

ដើម្បីការពារជំងឺរលាកសួតត្រូវធ្វើយ៉ាងណាឱ្យបរិស្ថាននៅជុំវិញបានល្អស្អាត។ បរិស្ថានរស់នៅជុំវិញ ត្រូវតែស្អាត និង មានអនាម័យ ជានិច្ច។ នៅពេលទៅណាមកណា ត្រូវគ្របដណ្ដប់ថែរក្សាកម្ដៅកុមារឱ្យបានល្អ។ នៅពេលមាន នរណាម្នាក់ នៅក្នុងក្រុម គ្រួសារ មានជំងឺផ្ដាសាយ ឬក្អ្អក មិនត្រូវឱ្យកុមារ នៅក្បែរអ្នកជំងឺ ទាំងនោះទេ។ សូមឪពុកម្ដាយ យកបុត្រធីតា ដែលមានអាយុក្រោម ៥ឆ្នាំ ទៅចាក់ថ្នាំបង្ការ ឱ្យបានទៀងទាត់ទៅតាមកម្មវិធីជាតិ។ ការចាក់ថ្នាំបង្ការនេះ អាចជួយឱ្យកូន របស់ លោកអ្នក មានសុខភាពល្អ មាន ប្រព័ន្ធការពារខ្លួនខ្លាំង ទប់ទល់នឹង មេរោគផ្សេងៗ បានច្រើន ជាពិសេសកុមាអាចធន់នឹងជំងឺបាន។ មួយវិញទៀត ដោយសារតែជំងឺនេះមានការពាក់ព័ន្ធជាមួយនឹងបរិយាកាសយ៉ាងជិតស្និទ្ធនោះ ដូច្នេះអ្វីដែលលោកអ្នក អាចបង្ការកូនឱ្យចៀសផុតពីការកើត ឬការឆ្លងជំងឺនេះ គឺអាស្រ័យទៅលើការប្រុងប្រយ័ត្ននៅរាល់ពេលដកដង្ហើម។ ជាពិសេស គួរចៀសពីប្រភពមេរោគនានា ដូចជាអ្នកជំងឺរបេង អ្នកជំងឺផ្ដាសាយជាដើម។ ការចាក់វ៉ាក់សាំង ដើម្បីបង្ការ ជំងឺរលាកសួត និងជំងឺ ផ្សេងៗពីកូនរបស់លោកអ្នក។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើកុមារមានអាការក្អក ឬផ្ដាសាយ ហើយមានសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ ទារ៉ាស៍ ឬស្ដ្រាយដ័រ ដូចបានជម្រាបជូនពី ខាងលើនោះ សូមឪពុកម្ដាយបញ្ជូនកូនទៅកាន់មន្ទីរពេទ្យដែលមានសេវាព្យាបាលជំងឺកុមារ ឬ មណ្ឌលសុខភាព ដែលនៅ ជិតផ្ទះរបស់លោកអ្នក ដើម្បីឱ្យគ្រូពេទ្យពិនិត្យនូវអាការសង្ស័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

♛ជប៉ុន​សន្យា​ជួយ​ប្រាក់ ៧០០០​លាន​ដុល្លារ​ ដល់ ​ប្រទេស​ក្នុង​តំបន់​មេគង្គ


រដ្ខមន្ត្រីការបរទេសជប៉ុន Gembaរដ្ខមន្ត្រីការបរទេសជប៉ុន Gemba
13 JULY 2012 LEANG PHANNARA

ភ្នំពេញៈ🗹 ប្រមុខការទូតប្រទេសកម្ពុជា បានឲ្យដឹងថា ប្រទេស ជប៉ុន សន្យានឹង ផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧០០០លាន ដុល្លារអាមេរិក សម្រាប់គំរោងអភិវឌ្ឍន៍ ប្រទេសក្នុងតំបន់ ទន្លេមេគង្គ សម្រាប់រយៈពេល ២០១២ ដល់ ២០១៥។

ថ្លែងក្នុងសន្និសិទ្ធកាសែត បន្ទាប់ពី កិច្ចប្រជុំកំពូលអាស៊ាន រដ្ឋមន្ត្រីការបរទេស កម្ពុជា លោកហោ ណាំហុង បានមាន ប្រសាសន៍ថា ជប៉ុនសន្យានឹងជួយ ជា ទឹកប្រាក់ចំនួន ៧០០០ លានដុល្លារអាមេរិក សម្រាប់ គម្រោងអភិវឌ្ឍន៍ ប្រទេស ក្នុងតំបន់ទន្លេមេគង្គ សម្រាប់រយៈពេល ២០១២ ដល់២០១៥។

⛦ក្រសួងសុខា​ភិបាល ​​ប​ង្កើត​ប្រព័ន្ធ​តាម​ដា​ន​​ជំងឺ ​​HFMD


សៅរ៍ 14 កក្តដា 2012 – 8:41 am | សិលាពល
រោគសញ្ញា នៃ ជម្ងឺ HFMD ដែល រហូត មកដល់ពេលនេះ បាន សម្លាប់កុមារ កម្ពុជា អស់ ៥៨ នាក់ ហើយរោគសញ្ញា នៃ ជម្ងឺ ដែល រហូត មកដល់ពេលនេះ បាន សម្លាប់កុមារ អស់ ៥៨ នាក់ ហើយ
ក្រសួងសុខាភិបាល របស់ ប្រទេសកម្ពុជា បានប្រកាស ឲ្យដឹងកាលពី ម្សិលមិញថា ខ្លួនបានបង្កើតប្រព័ន្ធតាមដាន រកវត្តមានជម្ងឺ HFMD រួចហើយនៅ តាមមន្ទីរពេទ្យមួយចំនួន ។ ដែលរហូតមកដល់ពេលនេះ HFMD ដែលពុំទាន់មានថ្នាំ ព្យាបាលបានសម្លាប់កុមារកម្ពុជាយ៉ាងហោចណាស់ ៥៨នាក់ ហើយ ។ លោក សុខ ទូច ប្រធាននាយកដ្ឋាន ប្រយុទ្ធប្រឆាំងជម្ងឺឆ្លង នៃ ក្រសួងសុខា ភិបាល បានលើកឡើងនៅក្នុងបទបង្ហាញមួយ ថា ជំងឺ HFMD បច្ចុប្បន្ន កំពុងកើតឡើង នៅកម្ពុជា ហើយបាន សម្លាប់កុមារអស់ ៥៨នាក់។ លោកបន្តថា ដើម្បីទប់ស្កាត់ ជំងឺរាតត្បាតថ្មីនេះ ក្រសួង បានដាក់ មន្ត្រីជំនាញ នៅតាម មន្ទីរពេទ្យមួយចំនួន ក្នុងបំណង ជួយសង្រ្គោះឱ្យទាន់ពេល វេលា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល កាលថ្ងៃទី៨ ខែកក្កដា បានឲ្យដឹងថា ដំបូងឡើយជំងឺប្រភេទ ថ្មីនេះ ត្រូវបានអ្នកជំនាញ ស្គាល់ថា ជាជំងឺ enterovirus71 តែបន្ទាប់ពីការតាមដានបន្ថែមទៀតនោះ ជំងឺថ្មីនេះ ត្រូវបានគេឲ្យ ឈ្មោះថ្មីថា HFMD ដែលជាជំងឺឆ្លង អាចឆ្លងពី មនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត យ៉ាងខ្លាំងក្នុងរយៈពេលមួយស ប្តាហ៍ ។ ជំងឺនេះច្រើនកើតនៅលើកុមារដែលមានអាយុចាប់ពី ៣ខែដល់១១ឆ្នាំ ហើយថារោគសញ្ញានៃជម្ងឺនេះរួមមាន ក្តៅខ្លួន ឈឺមាត់ ពងកន្តួលក្រហម និងពងបែកលើដៃជើងនិងគូទជាដើម។ ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃចេញពីពងបែក ឬលាមករបស់អ្នកជំងឺ ហើយឆ្លងខ្លាំងបំផុតក្នុងសប្តាហ៍ទី១ និង អាចបន្តទៅសប្តាហ៍ បន្ទាប់ៗទៀត៕

 • (crofsblogs.typepad.com)
 • (english.pravda.ru)
 • (gantdaily.com)
 • (crofsblogs.typepad.com)
 • (crofsblogs.typepad.com)
 • (ecology.com)
 • (medicalnewstoday.com)
 • (newsinfo.inquirer.net)
 • (todayonline.com)
 • (aljazeera.com)

♔សេចក្កីប្រកាស ក្រួសងសុខាភិបាល និង អង្គការសុខភាពពិភពលោក


ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា សហការណ៍ ជាមួយនឹង អង្គការសុខភាពពិភពលោក និង ដៃគូរជំនាញ ដទៃទៀត បាននឹងកំពុង ធ្វើការអង្កេតស្រាវជ្រាវ យ៉ាងសកម្ម លើករណី ជំងឺដែលមិនទាន់កំណត់នូវ រោគវិនិច្ឆ័យបាន ដែលបានកើតលើកុមារកម្ពុជា ។

ไADBបង្ហាញ​កំណើន​សេដ្ឋកិច្ច កម្ពុជា​ឆ្នាំ២០១១កើន ៦,៥% និង​នៅ​ឆ្នាំ២០១២​កើន ៦,៨%


ដោយ ៖ អប្សរា ថ្ងៃព្រហស្បត្ត៏ ទី៧ ខែមេសា ឆ្នាំ២០១១ ម៉ោង ០៨:៤៤ ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការព្យាករណ៍នៅក្នុងការវិភាគម៉ាក្រូសេដ្ឋកិច្ចថ្មីមួយអំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថា ផលិតផលក្នុងស្រុកសរុប () របស់ប្រទេសកម្ពុជាអាចនឹងកើនឡើង៦,៥% នៅក្នុង ឆ្នាំ២០១១ និង៦,៨% នៅក្នុង ឆ្នាំ២០១២ ប៉ុន្ដែកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួន ប្រសិនបើកម្ពុជា ចង់សម្រេចបាននូវគោលដៅ កាត់បន្ថយ ភាពក្រីក្រ និង កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្ដរភាព។ ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ី (ADO) ឆ្នាំ២០១១ ដែលជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅថ្ងៃទី៦ មេសា បានលើកឡើងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់ ក៏ដូចជាកំណើនថេរនៃវិស័យកសិកម្ម នឹងជំរុញកំណើននៅក្នុងឆ្នាំ ២០១១។ នៅក្នុងឆ្នាំ២០១០ កំណើនសេដ្ឋកិច្ច មានប្រមាណ ៦,៣%។ វិស័យកសិកម្មត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៤,៣% នៅក្នុងឆ្នាំ២០១១ ដោយសារការបន្ដ មានការវិនិយោគ លើ ប្រព័ន្ធធារាសាស្ដ្រ និង ការបង្កើនលទ្ធភាព ទទួលបានជី និង គ្រាប់ពូជ ដែលផ្ដល់ទិន្នផលខ្ពស់។ កំណើន នៃ វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា នឹងមានប្រមាណ១០,៨% ផ្អែកទៅតាម សញ្ញាវិជ្ជមាន អំពី ការបញ្ជាទិញនាពេលអនាគត ពី សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប។ នៅក្នុងករណីសហភាពអឺរ៉ុប សញ្ញាវិជ្ជមាននេះ មួយផ្នែក គឺដោយសារ មានការបន្ធូរបន្ថយ លក្ខខណ្ឌ នៃ វិធានប្រភពដើម លើការនាំចូលសម្លៀកបំពាក់ ពី ប្រទេសកម្ពុជា។ វិស័យសេវាកម្ម ត្រូវបានព្ យាករណ៍ថា នឹងមានកំណើនប្ រមាណ៥%។ ចំណូលពីវិស័យទេសចរណ៍ខ្ពស់ជាងមុន នឹងចូលរួមចំណែកធ្វើឱ្យមានអតិរេកក្នុងពាណិជ្ជកម្មសេវាកម្ម។ ឱនភាព គណនីចរន្ដ ត្រូវបាន ព្យាករណ៍ថា នឹងមានការថយចុះ មកនៅត្រឹម ១០,៧% នៅក្នុងឆ្នាំ ២០១១ និង ១០,២% នៅក្នុងឆ្នាំ២០១២។ ទុនបម្រុងអន្ដរជាតិសរុប ត្រូវបានព្យាករណ៍ថា នឹងមាន ការកើនឡើងដល់ ២,៨៤ ពាន់លាន ដុល្លារ នៅក្នុងឆ្នាំ ២០១១ គ្របដណ្ដប់លើ ការនាំចូលទំនិញ បានប្រហែល ៤,៤ខែ។ លោក Peter Brimble សេដ្ឋវិទូជាន់ខ្ពស់ ប្រចាំប្រទេស របស់ ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា៖ «ការបន្ដងើបឡើងវិញ នៃ ការនាំចេញ និង វិស័យទេសចរណ៍ នៅក្នុង ឆ្នាំ២០១១ នឹងជួយឱ្យ ប្រទេសកម្ពុជា រក្សានិរន្ដរភាព នៃ ការវិលមករកគន្លងកំណើន រយៈពេលវែង៦-៧% ឡើងវិញ។ ប៉ុន្ដែឥឡូវនេះ ជាមួយនឹង សម្ពាធ ដែលមាន ចាំបាច់ត្រូវមានការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហា ប្រឈមរយៈពេលវែង ទៅលើការពន្លឿន ពិពិធកម្មសេដ្ឋកិច្ច និង ការកែលម្អ បរិយាកាស វិនិយោគ ជាទូទៅ»។ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ២០១១ ត្រូវបានប៉ាន់ប្រមាណថាមានកម្រិត ៥,៥% កើនឡើងពី៤,០% នៅក្នុងឆ្នាំ២០១០។ របាយការណ៍នេះ បានលើកឡើងថា ហានិភ័យនៃការព្យាករណ៍នេះមានដូចជា ព្រឹត្ដិការណ៍ ពិភពលោក ដូចជា ភាពចុះខ្សោយ នៃ សេដ្ឋកិច្ចជាសាកល ដោយមិនអាច រំពឹងទុកជាមុន ឬ ការកើនឡើងខ្ពស់ នូវ ថ្លៃប្រេង ដែលអាចធ្វើឱ្យ ប៉ះពាល់ ដល់ សក្ដានុពលភាព នៃ វិស័យទេសចរណ៍ និង ការនាំចេញ សម្លៀកបំពាក់ របស់ ប្រទេសកម្ពុជា នឹងជំរុញឱ្យ អតិផរណា មានការកើនឡើងបន្ថែមទៀត។ ឱនភាពថវិកា ត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើង ដល់ ៦,២% នៃ GDP នៅក្នុងឆ្នាំ២០១១។ទស្សនវិស័យ ស្ដីពី ការអភិវឌ្ឍអាស៊ី ២០១១ បានព្រមានថា កង្វះវឌ្ឍនភាពផ្នែក ការរួមបញ្ចូល សារពើពន្ធ រួមផ្សំ ជាមួយនឹង ចំណូលពន្ធទាប និង អវត្ដមាន មូលប័ត្របំណុល របស់ រដ្ឋាភិបាល អាចបង្កឱ្យមានបញ្ហា នៅក្នុង ការផ្ដល់ហិរញ្ញប្បទាន ដល់ ឱនភាពសារពើពន្ធ។ លោក Brimble មានប្រសាសន៍ថា៖ «នេះតម្រូវឱ្យមានការបន្ដ អនុវត្ដគោលនយោបាយ រូបិយវត្ថុ និង ចំណាយ របស់ រដ្ឋាភិបាល ដោយ ប្រុងប្រយ័ត្ន រួមផ្សំ ជាមួយនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតទីផ្សារមូលធន ពង្រីកមូលដ្ឋានពន្ធ និង បង្កើនការប្រមូលចំណូល ដែលនៅមានកម្រិតទាប នៅឡើយ»។ ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ីនេះ ក៏រំលេចឱ្យឃើញផងដែរ នូវ គោលនយោបាយស្រូវបច្ចុប្បន្ន របស់ ប្រទេសកម្ពុជា និង គាំទ្រដល់ភាពចាំបាច់ ដើម្បីលើក កម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ ដើម្បីសម្រាលការពឹងអាស្រ័យលើ ទីផ្សារសម្លៀកបំពាក់របស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ការភ្ជាប់ទំនាក់ទំនង រវាង តំបន់ជនបទ និងទីក្រុង ក៏ត្រូវបានអំពាវនាវ ឱ្យមានផងដែរ ដើម្បីធានាឱ្យមានដំណើរការកំណើនដែលមានការចូលរួម និង ដើម្បីគាំទ្រ ដល់ ការឈានជើង របស់ វិស័យកសិកម្ម របស់ ប្រទេសកម្ពុជា ចូលទៅក្នុងទីផ្សារនៅថ្នាក់ជាតិ តំបន់ និងសាកលលោក។ ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ី បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ជាសក្ដានុពលនៃការបង្កើនទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងក្នុងតំបន់ ដូចជា ថៃ ឡាវ និងវៀតណាមជាដើម និងគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យកាត់ដេរ កសិកម្ម និងទេសចរណ៍ តាមរយៈការកាត់បន្ថយចំណាយខ្ពស់លើការដឹកជញ្ជូន ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ បង្កើនគុណភាពរបស់ផលិតផល និងសេវាកម្មនានាដែលមានស្រាប់ និងធ្វើការអភិវឌ្ឍជំនាញ ដើម្បីបន្ថែមតម្លៃដល់ផលិតផល។ លោក Brimble គូសបញ្ជាក់ថា៖ «សហប្រតិបត្ដិការក្នុងតំបន់ នឹងក្លាយជាកត្ដាចូលរួមចំណែកកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងការជំរុញ ឱ្យមានកំណើន គ្រប់វិស័យទាំងអស់របស់ប្រទេសកម្ពុជា។ ហើយដើម្បីក្ដាប់យកសក្ដានុពលនេះបាន ប្រទេសកម្ពុជាចាំបាច់ត្រូវតែបន្ដធ្វើការងារ ដើម្បីកាត់បន្ថយ ការចំណាយ លើការដឹកជញ្ជូន និងភ័ស្ដុភារ សម្រួលនីតិវិធី ការិយាធិបតេយ្យនៅតាមកំពង់ផែនានា និងច្រកត្រួតពិនិត្យតាមព្រំដែន និង កាត់បន្ថយ ការចំណាយក្រៅផ្លូវការ»។ ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានការិយាល័យនៅក្នុងទីក្រុងម៉ានីល ប្ដេជ្ញាចិត្ដកាត់បន្ថយភាពក្រីក្រនៅអាស៊ី និង ប៉ាស៊ីហ្វិក តាមរយៈការជំរុញ កំណើនសេដ្ឋកិច្ច តាមបែបចូលរួម កំណើនដែលធានានិរន្ដរភាពបរិស្ថាន និងសមាហរណកម្មថ្នាក់តំបន់។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៦ ធនាគារ អភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់សមាជិកចំនួន៦៧ប្រទេស ដែលក្នុងនោះមាន ៤៨ប្រទេស មកពីតំបន់។ នៅឆ្នាំ២០១០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត ការផ្ដល់ហិរញ្ញប្បទាន និង សហហិរញ្ញប្បទាន សរុបចំនួន ១៧,៥១ពាន់លាន ដុល្លារអាមេរិក៕

ម្តាយ និង កូន


ទឹកចិត្តម្តាយចំពោះកូន មិនថាមនុស្ស ឬ សត្វ ដូចតែគ្នា។

កសិករស៊ីឈ្នួល


មើលទឹកមុខទៅ ឃើញថាសើចបានយ៉ាងសប្បាយចិត្ត ជាមួយដៃកាន់កណ្តាប់ និង ស្ទូងក្នងវាលស្រែ ។ គាត់ គឺគ្រាន់តែជា កម្មករ ធ្វើការងារកសិកម្ម គាត់ពុំមានដីសម្រាប់ធ្វើស្រែដោយខ្លូនឯងនោះទេ ។  គាត់ ធ្វើការស៊ីឈ្នួលស្ទូងឱ្យគេ រយៈពេល ពេញមួយថ្ងៃ បានកម្រៃពី ៨០០០ – ១០០០០ រៀល ។ ប្រាក់ដែលបានមក គឺសម្រាប់ការចាយវាយប្រចាំថ្ងៃ លើ អង្ករ ម្លូប ការសិក្សាកូន ថ្នាំពេទ្យ …។

អត់​ទ្រាំ​ទៅ​កូន…​!


កូនធំជាងគេអូសរទេះ កូនតូចៗអង្គុយលើរទេះ ម្តាយដើរពីក្រោយ ភ្នែកសម្លឹងទៅរកស្បោងសំរាមនៅតាមមុខផ្ទះនីមួយៗ ក្រែងលោមានរបស់របរអ្វីអាចរើសយកទៅលក់បាន។ នេះគឺជាសកម្មភាពរបស់គ្រួសារស្ត្រីរើសអេតចាយមួយ នៅតាមផ្លូវលេខ ២៤៦ ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃសៅរ៍។ តើរដ្ឋាភិបាលដែលជាអ្នកប្រមូលពន្ធពីគ្រប់ផ្នែកនៅក្នុងសង្គមបានជួយអ្វីខ្លះដល់ពលរដ្ឋទីទ័លក្របែបនេះ? រូបថត មិនា

ការ​គ្រប់​គ្រង​សំណល់​រឹង


កាកសំណល់ គឺជា ប្រភព នៃ ការចម្លងមេរោគ និង បង្កឱ្យមាន ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើសុខុមាលភាព បរិស្ថាន រស់នៅ និងសង្គម។ សម្រាម និង កាកសំណល់ ត្រូវបានគេសន្និដ្ឋានថា គឺជាប្រភព នៃ មេរោគ ដែលអាចបណ្ដាលឱ្យ កើតមាននូវ ជម្ងឺផ្សេងៗជា ច្រើន ជាពិសេសជម្ងឺសើស្បែក។ ម្យ៉ាងវិញទៀតវាក៏ជាបុព្វហេតុដែលធ្វើឱ្យសោភ័ណភាពទីក្រុង ភាពស្រស់ស្អាត នៃ បរិស្ថានរស់នៅ ជុំវិញធ្លាក់ចុះផងដែរ។ សំណល់ ដែលសល់ពី ការប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួន អាចយក ទៅ កែច្នៃធ្វើសម្ភារៈប្រើប្រាស់ផ្សេងៗទៀតបានជាច្រើន ឬក៏ សារធាតុមានប្រយោជន៍ជាច្រើនទៀត។ ហេតុនេះ លោកអ្នកប្ រើប្រាស់ ត្រូវតែចេះបែងចែកប្រភេទសំណល់ ឬសម្រាមឱ្យបានច្បាស់ លាស់ ដើម្បីងាយស្រួលយកមកកែច្នៃបន្ដទៀត ដោយ លៃលក យ៉ាងណាប្រើឱ្យអស់ធនធានដែលមាន។

ចំណាត់ថ្នាក់សំណល់រឹង និងនិយមន័យសំណល់រឹង

ដោយសារការគ្រប់គ្រងសំណល់រឹង គឺជាដំណើរការមួយដែលទាមទារនូវថវិកាខ្ពស់ ជាពិសេសសំណល់រឹងដែលមានសារ ធាតុពុល និងសារធាតុប្រកបដោយគ្រោះថ្នាក់។ ការចែកចំណាត់ថ្នាក់សំណល់រឹង និងឱ្យនិយមន័យសំណល់រឹងគឺធ្វើឡើងទៅតាមការ កំណត់របស់ប្រទេសនីមួយៗ ដោយឡែកប្រទេសកម្ពុជាយើងបានចាត់ថ្នាក់វាជាពីរប្រភេទគឺ សំណល់ប្រកបដោយគ្រោះថ្នាក់ និង សំណល់រឹង(សម្រាម)។

សំណល់ប្រកបដោយគ្រោះថ្នាក់

សំណល់ប្រកបដោយគ្រោះថ្នាក់ គឺសំដៅលើសារធាតុវិទ្យុសកម្ម ផ្ទុះ ពុល ឆេះ បង្កឱ្យមានជម្ងឺមហារីកនិងជម្ងឺឆ្លង ធ្វើឱ្យ រលាក ធ្វើឱ្យច្រែះ ធ្វើអុកស៊ីតកម្ម ឬសារធាតុគីមីដទៃទៀតដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬមានការបំផ្លិចបំផ្លាញ ដល់រុក្ខជាតិ ទ្រព្យសម្បត្ដិសាធារណៈ និងបរិស្ថាន។ សំណល់ប្រកបដោយគ្រោះថ្នាក់ភាគច្រើនគឺមានប្រភពចេញពីរោងចក្រ ឧស្សាហ កម្ម សហគ្រាស ដែលប្រើប្រាស់សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និងសេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ (ការវះកាត់ និងថតដោយប្រើកាំរស្មី)។ល។ ចំណែកឯសំណល់នៅតាមលំនៅដ្ឋានក៏អាចមានសារធាតុប្រកបដោយគ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះវិស័យកសិកម្ម ដោយសារបច្ចេកវិទ្យារបស់យើងនៅមានកម្រិតទាប កសិករភាគច្រើនបានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំង និងប្រើប្រាស់ជាតិគីមីដើម្បីបង្កើនទិន្នផលដំណាំរបស់គាត់។ ដូច្នេះសារធាតុប្រកបដោយ គ្រោះថ្នាក់មួយចំនួនក៏បានបង្កើតឡើងដោយវិស័យនេះផងដែរ។

ប្រភេទសំណល់រឹង

សំណល់រឹង-សម្រាម គឺសំដៅទៅលើវត្ថុ ឬរបស់ដែលសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះមិនមានផ្ទុកជាតិពុល ឬមិនបង្កឱ្យមាន ជាគ្រោះថ្នាក់។ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសំណល់រឹង ការិយាល័យគ្រប់គ្រងសំណល់រឹង និងសារធាតុប្រកបដោយគ្រោះថ្នាក់បានធ្វើ ការបែងចែកប្រភេទសំណល់រឹងជាប្រាំប្រភេទដូចខាងក្រោម ៖

១ . សំណល់លំនៅដ្ឋាន🐬 ៖ ភាគច្រើនជាប្រភេទសំណល់ចេញពីផ្ទះបាយ ដែលជាប្រភេទសរីរាង្គងាយពុករលួយ អាចយកទៅ ធ្វើជាជីកំប៉ុសបាន ដូចជាបន្លែ សំណល់ផ្លែឈើ សំណល់ម្ហូបអាហារ ប្លាស្ទិក ក្រដាស ដែក ក្រណាត់ និងសម្ភារៈវេចខ្ចប់។ល។ សំណល់ លំនៅដ្ឋានក៏មានប្រភេទប្រកបដោយគ្រោះថ្នាក់ផងដែរ ដូចជាសំណល់ថ្មពិល អាគុយ អំពូលភ្លើង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់។ល។ ដែលខូចលែងប្រើប្រាស់កើត។

២ . សំណល់ពាណិជ្ជកម្ម🌺 ៖ ជាប្រភេទសំណល់ចេញពីទីផ្សារ ហាងទំនិញ សណ្ឋាគារ រង្គសាល ភោជនីយដ្ឋាន។ល។ ភាគច្រើននៃ ប្រភេទសំណល់នេះជាប្រភេទដែលពុំមានគ្រោះថ្នាក់ ដូចជាប្រភេទសំណល់លំនៅដ្ឋានដែរ។ ចំពោះប្រភេទដែលគ្រោះថ្នាក់មាន ដូចជាសម្ភារៈដែលសេសសល់ពីការវេចខ្ចប់ ថ្នាំសម្លាប់សត្វល្អិត សំណល់សម្ភារៈជជុះ ដូចជាថ្មពិល ទូរទស្សន៍ ម៉ាញ៉េ វិទ្យុ និងគ្រឿង បន្លាស់អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ ទូទឹកកក និងសំណល់កង់ឡានចាស់ៗ។ល។

៣ . សំណល់មន្ទីរពេទ្យ𒆙 ៖ ជាប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។ សំណល់មន្ទីរពេទ្យចែកចេញជាប្រភេទដូចខាងក្រោម ៖

 • សំណល់ដែលបង្កឱ្យមានការឆ្លង ៖ ជាប្រភេទដែលមានភ្នាក់ងារចម្លងជម្ងឺ ដូចជាសំណល់សម្ភារៈចេញពីមន្ទីរពិសោធន៍ បណ្ដុះមេរោគ សំណល់ជាលិកាតាមផ្នែកផ្សេងៗ សម្ភារៈ ឬឧបករណ៍ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងសំណល់របស់អ្នកជម្ងឺមាន មេរោគឆ្លង។
 • សំណល់រោគសាស្ដ្រ ៖ ជាលិកាមនុស្ស ឬវត្ថុរាវ។ ឧទាហរណ៍ ៖ បំណែកសារពាង្គកាយ ឈាម និងទឹករំអិលផ្សេងៗទៀត (ទឹកភ្លោះ)។
 • សំណល់ដែលបង្កឱ្យមានការមុត(របួសស្នាម) ៖ ម្ជុល ប្រដាប់សម្រាប់ឆុងទឹក កាំបិតវះកាត់ ឡាម ផ្លែកាំបិត អំបែង ដប។
 • សំណល់ឱសថ ៖ សំណល់ដែលមានឱសថ។ ឧទាហរណ៍ ឱសថហួសកាលបរិច្ឆេទ ឬឈប់ប្រើប្រាស់ វត្ថុសម្រាប់ដាក់ឱសថ ដូចជាដប ប្រអប់របស់វាជាដើម។
 • សំណល់ពុលសែន ៖ សំណល់ដែលមានសារធាតុបំពុលសែន។ ឧទាហរណ៍ សំណល់ជាតិថ្នាំពុលកោសិកា(ដែលប្រើប្រាស់ ក្នុងការព្យាបាលជម្ងឺមហារីក) សារធាតុគីមីបំពុលសែន និងសារធាតុវិទ្យុសកម្ម។
 • សំណល់សារធាតុគីមី ៖ សំណល់ដែលមានសារធាតុគីមី។ ឧទាហរណ៍ ប្រតិករប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ សារធាតុគីមី លាងហ្វីល សារធាតុដែលប្រើសម្រាប់សម្លាប់មេរោគដែលហួសកាលបរិច្ឆេទ ឬឈប់ប្រើ និងសារធាតុរំលាយ។
 • សំណល់លោហៈ ៖ ថ្មពិល អាគុយ ឧបករណ៍វាស់កម្ដៅដែលបាក់បែក ឬប្រដាប់វាស់សម្ពាធឈាម។
 • សំណល់ធុងឧស្ម័ន ៖ ធុងឧស្ម័ន និងកំប៉ុងថ្នាំបាញ់អាអេរ៉ូសុល។
 • សំណល់វិទ្យុសកម្ម ៖ សំណល់ដែលមានសារធាតុវិទ្យុសកម្ម ដូចជាសារធាតុរាវចេញពីការព្យាបាលដោយប្រើកាំរស្មី ឬ ការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ ប្រដាប់ការពារកាំរស្មី ទឹកនោម ឬឈាមក្នុងជម្ងឺព្យាបាលដោយកាំរស្មី។

៤. សំណល់កសិកម្ម𒁏 ៖ ដែលសេសសល់ពីការប្រើប្រាស់នៃថ្នាំសម្លាប់សត្វល្អិត និងសម្ភារៈវេចខ្ចប់ថ្នាំពុល។ សំណល់ចេញពីផ្នែកនេះជា ប្រភេទសំណល់ដែលប្រកបដោយគ្រោះថ្នាក់បំផុត។

៥ . សំណល់ឧស្សាហកម្ម💃 ៖ សំណល់ផ្នែកនេះភាគច្រើនជាប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។

បញ្ហាដែលអាចបង្កឡើងដោយសំណល់រឹង(ការបំពុលបរិស្ថាន)

សំណល់រឹងត្រូវបានគេចាត់ទុកថាជាវត្ថុដែលគ្មានប្រយោជន៍ ហើយដែលម្នាក់ៗមិនចង់បានវាទេ ប៉ុន្ដែយើងមិនអាចគេចផុត ពីវាបានឡើយ ព្រោះយើងត្រូវការចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ យោងទៅតាមលក្ខណៈរូប និងលក្ខណៈគីមីនៃ សំណល់រឹង ប្រសិនបើយើងមិនបានធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ វាអាចនឹងជះឥទ្ធិពលមកលើ សុខភាពមនុស្ស សត្វ និងបរិស្ថាន។
 • ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ
 • ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង ព្រមទាំងសត្វល្អិតចង្រៃជាច្រើន
 • សំណល់រឹងមួយចំនួនដែលមិនបានទុកដាក់ត្រឹមត្រូវ បានបំបែកធាតុ(រលួយ) បង្កឱ្យមានក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅ ក្បែរ និងបរិស្ថានជុំវិញ។
 • សំណល់ប្រកបដោយគ្រោះថ្នាក់ដែលមានផ្ទុកទៅដោយសារធាតុពុល និងអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជន ដូចជាប៉ះពាល់ដល់ផ្លូវដង្ហើម កើតមានជម្ងឺសើស្បែក និងបណ្ដាលឱ្យកើតមានជម្ងឺរ៉ាំរ៉ៃផ្សេងៗ។
 • ម្យ៉ាងវិញទឹកសម្អុយដែលចេញពីសំណល់នោះ មួយផ្នែកអាចផ្ដល់ជាជម្រកដល់ភ្នាក់ងារចម្លងជម្ងឺមួយចំនួនធំ និងមួយផ្នែក ទៀតដែលផ្ទុកទៅដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី បានធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមាន ការបំពុលទឹក និងដី។ ចំណែកឯសារធាតុមួយចំនួនដែលមិនអាចបំបែកធាតុបាន ដូចជាកៅស៊ូ ប្លាស្ទិក កែវ។ល។ ត្រូវការនូវទីតាំង ដ៏ធំដើម្បីទុកដាក់វា។
 • ការបោះចោលសំណល់រាយប៉ាយ អាចបង្កស្ទះដល់ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយទឹកភ្លៀងខូចដល់ សោភ័ណ និងសណ្ដាប់ធ្នាប់សាធារណៈ។

១. ការប៉ះពាល់ចំពោះអ្នករើសអេតចាយဣ ៖ ដោយការគ្រប់គ្រងនៅទីលានមានភាពខ្វះខាត និងពុំមានវិធានការគ្រប់គ្រាន់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ក៏ដូចជាភាពប៉ះពាល់ដល់សុខភាពអ្នករើសអេតចាយ ឬអ្នកក្រីក្ររស់នៅជុំវិញទីលានចាក់សំណល់រឹង វាបាន បង្កគ្រោះថ្នាក់ផ្សេងៗ ដូចជា ៖

 • ជម្ងឺឆ្លងនានា(បាក់តេរី ឬវីរុសដែលបង្កឱ្យមានជម្ងឺជីវសាស្ដ្រ ដូចជាប៉ារ៉ាសិត និងបាក់តេរីទាក់ទងនឺងជម្ងឺពោះវៀន និង ក្រពះ)។
 • ជម្ងឺផ្លូវដង្ហើមបង្កដោយធូលី។
 • ការរងរបួសនៅទីលាន នៅពេលឡានចូលចាក់ម្ដងៗ ដោយការដណ្ដើមគ្នារើសសម្រាម និងគ្រោះថ្នាក់ តាមរយៈការមុត ឬប៉ះពាល់សំណល់ដោយផ្ទាល់ ដោយសំណល់ទាំងនោះមានសំណល់ប្រភេទប្រកបដោយគ្រោះថ្នាក់ពុំបានញែកចេញត្រឹមត្រូវលាយឡំ គ្នា។
 • ការយល់ដឹងសាធារណៈចំពោះអនាម័យ និងសុខភាពរបស់អ្នករើសអេតចាយ នៅមានកម្រិតនិងយល់ដឹងទាបដែលនាំឱ្យ ប៉ះពាល់ដល់សុខភាព ដោយអ្នកទាំងនោះមិនបានការពារខ្លួនពីភាពប៉ះពាល់ឡើយ។
 • ភាគច្រើននៃអ្នករើសសម្រាមត្រូវបានគេដឹង និងបានបញ្ជាក់ថា មានអាការរោគបណ្ដាលឱ្យឈឺ។ ជម្ងឺផ្ដាសាយ និងជម្ងឺក្អក ត្រូវបានគេដឹងថា ជាទូទៅក៏មានលក្ខណៈដូចជាជម្ងឺរបេង ហើយក៏មានបញ្ហាកើតមានចំពោះអ្នករើសអេតចាយផងដែរ សរុបប្រមាណ ជាជិត១០០០នាក់។

២ . គ្រោះថ្នាក់ចំពោះអ្នករស់នៅ ឬសត្វស្រុកដែលរស់នៅជុំវិញទីលានចាក់សំណល់🐲 ៖ ដោយមានបញ្ហាផ្នែកថវិកា រួមបញ្ចូល មធ្យោបាយក្នុងការវិភាគ ក្រសួងបរិស្ថានក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពុំបានធ្វើការសិក្សាស្រាវជ្រាវពីភាពប៉ះពាល់លើសុខភាពមនុស្ស និងសត្វឡើយ។ តាមការប៉ាន់ប្រមាណមនុស្ស ឬសត្វដែលរស់នៅជុំវិញទីលានចាក់សំណល់ដែលមិនបានរៀបចំបច្ចេកទេសត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា ៖

 • ពពួកភ្នាក់ងារចម្លងរោគ ដូចជារុយ សត្វល្អិត ឬកណ្ដុរ
 • សត្វពាហនៈមួយចំនួន ដូចជាឆ្កែ ឆ្មា ជ្រូក មាន់ ឬទា ដែលសត្វទាំងនេះអ្នករើសអេតចាយជាអ្នកចិញ្ចឹមនៅឯទីលានចាក់ សំណល់។
 • ការប្រើប្រាស់ទឹកក្រោមដី ដោយរួមបញ្ចូលអណ្ដូងចំហ អណ្ដូងស្នប់ ដែលបានធ្វើឱ្យកខ្វក់ ឬមានសារធាតុបំពុលធ្លាក់ចូល។
 • ក្លិនស្អុយ និងគួរឱ្យខ្ពើមរអើម
 • ការស្រូបខ្យល់ដកដង្ហើមដោយខ្យល់ពុលចេញពីការដុតសំណល់ដែលមាន SO2, CO2, NO2, COCaedIm និងអាចមាន លេចចេញដោយអុកស៊ីនឌីអុកស៊ីនផងដែរ។

ការគ្រប់គ្រងសំណល់រឹង

ការគ្រប់គ្រងសំណល់រឹង គឺសំដៅទៅលើសកម្មភាពផ្សេងៗ ដូចជាការញែកសំណល់ ការស្ដុកទុកបណ្ដោះអាសន្ន ការប្រមូល ការដឹកជញ្ជូន ការកែច្នៃឡើងវិញ និងការបោះបង់ចោល។ សកម្មភាពទាំងឡាយដែលទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងចាប់ពី ចំណុចបង្កើត រហូតដល់ចំណុចបោះចោលចុងក្រោយ ត្រូវបានគេចែកចេញជា៥ដំណាក់កាលសំខាន់ៗ ដូចជាការបង្កើតសំណល់ សកម្មភាពចល័ត សំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក និងការស្ដុកទុកដាក់ ការប្រមូល និងដឹកជញ្ជូន ដំណើរការ និងការកែច្នៃទាញ យកពីសំណល់ និងដំណាក់កាលចុងក្រោយ គឺការចាក់ចោល។

បណ្ដាំផ្ញើ

ទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងឱ្យមានប្រសិទ្ធភាពខ្ពស់នេះ គឺនៅមានចំណុច និងវិធីសាស្ដ្រជាច្រើនទៀតដែល ទស្សនាវដ្ដី សុខភាពយើង នឹងត្រូវលើកមកជម្រាបជូនប្រិយមិត្ដអ្នកអានជាបន្ដ ជាពិសេសវិធីកែច្នៃសំណល់រឹង និងវិធីបង្ការខ្លួនឱ្យ ឆ្ងាយពីជម្ងឺផ្សេងៗ ដែលអាចកើតមានដោយសារសំណល់ទាំងនេះ។ ជាការពិតណាស់ ជាទូទៅសំណល់រឹងត្រូវបានគេចាត់ទុកថា គឺសំណល់ចុងក្រោយដែលគ្មានតម្លៃពីការប្រើប្រាស់។ ប៉ុន្ដែ លោកអ្នកត្រូវយល់ថា នៅក្នុងនោះសំណល់អាចត្រូវបានកែច្នៃ និងមានប្រយោជន៍ជាលើកចុងក្រោយ ដោយយោងទៅលើប្រភព បង្កើតសំណល់ ការចេះទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ ជាពិសេសការចេះបែងចែកសំណល់។

ការបង្កើតសំណល់

ការបង្កើតសំណល់គឺជាសកម្មភាពនៃការសេសសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឬដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះគ្មានតម្លៃតទៅទៀតដែលត្រូវគេ បោះបង់ចោល។ ការបង្កើតសំណល់រឹងដោយមនុស្សម្នាក់មានប្រមាណពី០,៥ដល់១,៥គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ប្រជាជននៅ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ បរិមាណនេះខុសពីប្រទេសអភិវឌ្ឍន៍ ដែលបរិមាណសំណល់របស់គេអាចមកដល់ទៅ៤គីឡូក្រាមក្នុង មនុស្សម្នាក់ក្នុងមួយថ្ងៃ។

សកម្មភាពចល័តសំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក

ជាសកម្មភាពមួយដែលជួយដល់ការស្ដុក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ និងសមរម្យ ដែលចំណុចនេះអាចបង្កើត សំណល់រឹងទាំងអស់ ត្រូវតែយកចិត្ដទុកដាក់បំផុតដើម្បីចៀសវាងរាល់បញ្ហាដែលកើតមានឡើងដោយសំណល់រឹង យើងគួរធ្វើការ ពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖
 • តើសំណល់របស់យើងជាប្រភេទសំណល់អ្វី?
 • តើត្រូវធ្វើការវេចខ្ចប់តាមរបៀបណា?
 • តើប្រភេទសំណល់របស់យើងត្រូវយកទៅទុកដាក់ ឬស្ដុកទុកបណ្ដោះអាសន្នមុនធ្វើការប្រមូលនៅកន្លែងណា?

ការញែកសំណល់

ការញែកសំណល់នៅតាមលំនៅដ្ឋានគឺ ដើម្បីកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវយកទៅចាក់ចោលនៅទីតាំងចាក់សំណល់រឹង។ វិធីសាស្ដ្រមួយចំនួនដែលអាចយកទៅអនុវត្ដ ឬគួរគិតពិចារណាមានដូចតទៅ ៖

꧂ . ការញែកសំណល់ដែលប្រកបដោយគ្រោះថ្នាក់ចេញពីសំណល់ដែលមិនគ្រោះថ្នាក់ ៖ ទោះបីជានៅតាមលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ មិនមែនជាប្រភពចម្បងដែលបង្កើតឡើងនូវសំណល់គ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្ដែវាក៏មានប្រភេទសំណល់មួយចំនួន ដូចជា ថ្មពិល អាគុយ សំណល់ថ្នាំពេទ្យដែលសេសសល់ពីការប្រើប្រាស់ ឬផុតកាលកំណត់នៃការប្រើប្រាស់ សំណល់ថ្នាំសម្លាប់សត្វ និងកំប៉ុង ដែលមានដាក់សារធាតុគីមីមួយចំនួនទៀតដែលមានផ្ទុកនូវសារធាតុពុល។ ដូច្នេះសំណល់វត្ថុទាំងនោះគួរតែញែកចេញឱ្យដាច់ពីគ្នារវាង សំណល់ធម្មតា។ លើសពីនេះទៅទៀតសំណល់ធម្មតាដែលអាចយកទៅប្រើក្នុងគោលបំណងផ្សេងទៀតបាន គួរតែញែកចេញពី សំណល់ដែលត្រូវបោះចោល។ ឧទាហរណ៍ ដូចជាថង់ប្លាស្ទិក និងកញ្ចប់មួយចំនួន យើងអាចយកទៅលាងសម្អាតដើម្បីទុកប្រើប្រាស់ ឡើងវិញ ចៀសវាងការទិញស្បោង ឬប្រអប់មកទុកប្រើប្រាស់។

២.♊ ការញែកសំណល់សម្រាប់កែច្នៃ ៖ គឺជាការញែកសំណល់រឹង ដូចជាក្រដាស កំប៉ុងអាលុយមីញ៉ូម អំបែងដប ឬកែវ និង សារធាតុប្លាស្ទិកចេញពីគ្នា។ រីឯប្រភពបង្កើតសំណល់រឹងដើម្បីយកទៅកែច្នៃ គឺជាមធ្យោបាយល្អ ប្រសើរមួយដើម្បីសន្សំសំចៃវត្ថុធាតុ ដើម មានន័យថាយើងអាចកាត់បន្ថយការទាញយកធនធានធម្មជាតិយកមកប្រើប្រាស់។ ទន្ទឹមនឹងការញែកសំណល់ទាំងនេះ បញ្ហា ដែលយើងត្រូវគិតគូរគឺថា តើយើងត្រូវទុកដាក់វាបែបណា មុនពេលដែលសេវាកម្មនៃការប្រមូលសំណល់ ឬសម្រាមបានមកដល់។ នៅបណ្ដាប្រទេសមួយចំនួនដែលមានប្រព័ន្ធកែច្នៃល្អប្រសើរ រួមផ្សំនឹងមានគោលការណ៍ណែនាំ និងការអប់រំស្ដីពីការទុកដាក់ ឬបោះ ចោលសំណល់រឹង ប្រជាពលរដ្ឋបានយកសំណល់ដែល គេញែកទៅទុកដាក់តាមគោលការណ៍ដែលរដ្ឋាភិបាលបានណែនាំ។

៣ .♑ ការញែកសំណល់ដែលនៅតាមទីសាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម ៖ ការញែកសំណល់រឹងនៅតាម សាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម មានភាពលំបាក និងស្មុគស្មាញជាងតាមលំនៅដ្ឋាន ដោយទីនោះជាកន្លែង ដែលមមាញឹក និងមានទំនាក់ទំនងទៅនឹងប្រជាជនទូទៅ។ ដូច្នេះការញែកសំណល់នេះវាទាក់ទងទៅនឹងឥរិយាបថ ការយល់ដឹងរបស់ ប្រជាពលរដ្ឋ និងស្មារតីចូលរួមក្នុងសកម្មភាពនៃការញែកសំណល់នេះ។ នៅបណ្ដាប្រទេសមួយចំនួន ដូចជាប្រទេសថៃ ប្រទេស ស៊ុតអែតជាដើម រដ្ឋាភិបាលរបស់គេបានប្រើប្រាស់ធុងមួយណាសម្រាប់ដាក់សំណល់លោហៈធាតុ ធុងមួយណាសម្រាប់ដាក់ថង់ប្លាស្ទិក និងធុងមួយណាសម្រាប់ដាក់សំណល់អាហារ(ឬសំណល់ដែលអាចបំបែកបានដោយពពួកមីក្រូសារពាង្គកាយ)។

ការស្ដុក និងទុកដាក់បណ្ដោះសំណល់

ការស្ដុកទុកបណ្ដោះអាសន្ន គឺសំដៅទៅលើការស្ដុកទុកក្នុងរយៈពេលខ្លីមួយ ដើម្បីរង់ចាំសេវានៃការប្រមូលយកទៅចាក់ ចោលនៅទីតាំងចាក់សំណល់។ ចំណុចផ្សេងៗដែលយើងគួរតែយកមកគិតគូរពិចារណាក្នុងការស្ដុកទុកសំណល់រឹងមាន ៖
 • ទីតាំងដាក់ធុង(ដើម្បីសោភ័ណភាព និងសុខុមាលភាព)
 • ប្រភេទ និងចំណុះរបស់ធុងសម្រាប់រក្សាទុក។
ការស្ដុកទុកគួរតែរក្សាទុកក្នុងធុងដែលមានគម្របត្រឹមត្រូវ និងទំហំល្មម(ងាយស្រួលដល់ការលើកដាក់ចំពោះអ្នកប្រមូល សំណល់) និងអាចដាក់សំណល់គ្រប់គ្រាន់ទៅតាមរយៈពេលនៃការស្ដុកទុករង់ចាំសេវាកម្មប្រមូលមកដល់ ហើយរយៈពេលនៃការស្ដុក ទុកអាស្រ័យទៅលើប្រភេទសំណល់នោះ។ បើជាប្រភេទសំណល់ចំណីអាហារគឺគួរកុំស្ដុកទុកឱ្យលើសពី រយៈពេល៤ថ្ងៃ បើមិនដូច្នេះទេ សំណល់ទាំងនោះនឹងរលួយដែលបណ្ដាលឱ្យជះក្លិនស្អុយ និងបង្កឱ្យមានការរីករាលដាលនូវមេរោគឆ្លងផ្សេងៗ។ ចំណែកឯប្រភេទធុង គួរតែជ្រើសរើសធុងដែលមាំប្រើជាប់បានយូរតែមានទម្ងន់ស្រាល ដើម្បីងាយស្រួលដល់ការផ្ទេរសំណល់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬទៅធុងផ្សេងទៀត។ នៅទីតាំងផ្សេងដូចជាតាមផ្សារក៏ដូចជាតាមទីសាធារណៈដែរ ការរក្សាទុកគួរតែរៀបចំទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ ចៀសវាងការគរជាគំនរចោលនៅលើដី ពីព្រោះការគរចោលបែបនេះនឹងត្រូវធ្វើឱ្យរាយប៉ាយដោយសព្វពាហនៈ ដែលទៅកកូរកកាយ រកចំណី និងមនុស្សមួយចំនួនទៅកកាយ ដើម្បីរកវត្ថុដែលអាចយកទៅកែច្នៃបាន។ លើសពីនេះទៅទៀតសំណល់ដែលមិនបានទុកដាក់ ត្រឹមត្រូវអាចប៉ើងតាមខ្យល់ និងជះក្លិនមិនល្អដល់បរិស្ថាន។ ការដាក់ធុងនៅតាមដងផ្លូវសាធារណៈ ឬសួនច្បារត្រូវដាក់ឱ្យបានគ្រប់ គ្រាន់ ហើយដាក់នៅកន្លែងដែលសមរម្យមិនបង្កឱ្យប៉ះពាល់ដល់សុវត្ថិភាពសណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់ចរាចរ។

បណ្ដាំផ្ញើ

ដើម្បីធ្វើឱ្យបរិយាកាសរស់នៅជុំវិញប្រកបទៅដោយភាពបរិសុទ្ធ រក្សាសោភ័ណភាពទីក្រុង ជាពិសេសសុខភាព និងបង្កើន សុភមង្គលនៅក្នុងគ្រួសារ លោកអ្នកគួរតែត្រូវចេះបែងចែកនូវប្រភេទសំណល់មួយចំនួន និងការស្ដុកទុករង់ចាំភ្នាក់ងារប្រមូលឱ្យបានត្រឹមត្រូវ។

ការប្រមូល និងដឹកជញ្ជូន

ការប្រមូល និងការដឹកជញ្ជូនសំណល់រឹងមានភាពស្មុគស្មាញ និងសាំញ៉ាំដោយសារការបញ្ចេញសំណល់មាននៅគ្រប់ទីកន្លែង ទាំងអស់ រួមទាំងលំនៅដ្ឋាន ទីផ្សារ រោងចក្រ សហគ្រាស ផ្លូវថ្នល់ និងទីសាធារណៈផ្សេងៗទៀត។ ការប្រមូលសំណល់រឹងគឺផ្សាភ្ជាប់ ទៅនឹងការដឹកជញ្ជូនផងដែរ។ ចំណែកឯមធ្យោបាយ និងវិធីសាស្ដ្រក្នុងការប្រមូលគឺមានការប្រែប្រួលទៅតាមទីតាំង និងស្ថានភាពនៃ កន្លែងបង្កើតសំណល់នោះ។ បណ្ដាប្រទេសមួយចំនួននៅអាស៊ីបានអនុវត្ដវិធីសាស្ដ្រផ្សេងៗគ្នាក្នុងការប្រមូល ដូចជាការប្រមូលនៅតាម លំនៅដ្ឋាន ការប្រមូលតាមសហគមន៍ និងការប្រមូលតាមចិញ្ចើមថ្នល់។
 • ការប្រមូលតាមលំនៅដ្ឋាន ៖ សេវាកម្មនៃការប្រមូលសំណល់ គឺប្រមូលនៅតាមផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋ។
 • ការប្រមូលតាមសហគមន៍ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅតាមទីតាំងស្ដុករួមនៅតាមសហគមន៍។
 • ការប្រមូលតាមដងផ្លូវ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅទីតាំងស្ដុកផ្សេងៗនៅតាមដងផ្លូវ។
លើសពីនេះទៅទៀត ដើម្បីឱ្យការប្រមូល និងដឹកជញ្ជូនសំណល់រឹងឱ្យបានស្អាតតាមកន្លែងបង្កើតសំណល់រឹង គឺត្រូវអនុវត្ដតាម លក្ខណៈមួយចំនួនដូចខាងក្រោម ៖

១ . តាមលំនៅដ្ឋាន ៖

 • ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំណល់ ត្រូវធ្វើការប្រមូលឱ្យបានទៀងទាត់ពេលវេលា និងមានកម្មវិធីប្រមូលជាក់លាក់ ព្រមទាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប។
 • ចំនួនជើងដែលត្រូវធ្វើការប្រមូល ត្រូវអនុវត្ដឱ្យបានសមរម្យដែលធានាពុំឱ្យមានការកកស្ទះ ឬសេសសល់ឡើយ។
 • ក្រុមហ៊ុនប្រមូលត្រូវរៀបចំជាសេចក្ដីជូនដំណឹង ឬគោលការណ៍នានាទាក់ទងទៅនឹងការអនុវត្ដការប្រមូលរបស់ខ្លួនដោយ ផ្សព្វផ្សាយដល់ប្រជាជន និងអាជ្ញាធរនៅគ្រប់តំបន់ ដែលក្រុមហ៊ុនទទួលខុសត្រូវក្នុងការប្រមូល។

២ . តាមទីសាធារណៈ និងទីផ្សារ ៖

 • ត្រូវធ្វើការប្រមូល និងបោសសម្អាតជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងការកកស្ទះសំណល់តាមដងផ្លូវទីសាធារណៈ ឬតាមសួនច្បារ។ ក្នុងករណីទីលានចាក់សំណល់នៅឆ្ងាយក៏ត្រូវធ្វើការប្រមូលយកទៅចាក់នៅកន្លែងស្ដុកបណ្ដោះអាសន្ន ដែលមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថាន។
 • ក្នុងករណីសម្រាមពេញធុងដែលដាក់តាមដងផ្លូវ ត្រូវប្រមូលចេញដោយប្ដូរធុងថ្មី ឬបង្វិលធុងចាស់ដែលទទេមកដាក់នៅ កន្លែងដដែលវិញ។ ក្នុងនេះផងដែរ ក៏ត្រូវបំផុសប្រជាពលរដ្ឋឱ្យជួយថែរក្សាធុងសម្រាមសាធារណៈ។

៣ . មធ្យោបាយ និងដឹកជញ្ជូន

 • ប្រើប្រាស់រថយន្ដមានទ្រុងជិត ហើយពេលដឹកជញ្ជូនត្រូវគ្របពីលើការពារការធ្លាក់រាយប៉ាយតាមផ្លូវ។
 • ផ្ទុកចំណុះសមស្រប ដោយមិនឱ្យលើសចំណុះ ការពារមានបញ្ហាផ្សេងៗកើតមានក្នុងពេលធ្វើការដឹកជញ្ចូន។
 • មានមធ្យោបាយគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន ដោយគិតទៅដល់ពេលមានបញ្ហាខូចគ្រឿងចក្រ។
 • ត្រូវធ្វើការដឹកជាសំណល់ឱ្យអស់តាមកម្មវិធីដែលបានកំណត់ប្រចាំថ្ងៃ។
 • ក្នុងពេលដឹកជញ្ជូន ត្រូវរក្សាភាពស្ងប់ស្ងាត់តាមដែលអាចធ្វើទៅបាន។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជាដំណាក់កាលដូចតទៅ ៖

១ . ការកាត់បន្ថយបរិមាណសំណល់🔴 ៖ ចំពោះការកាត់បន្ថយបរិមាណសំណល់ឱ្យនៅមានចំនួនតិច គឺយើងអាចធ្វើទៅបាន គ្រប់គ្នា ទាំងរដ្ឋាភិបាល ទាំងសហគ្រាសពាណិជ្ជកម្ម ទាំងប្រជាពលរដ្ឋ។

ចំពោះពលរដ្ឋគ្រប់រូប ៖

 • យើងត្រូវយកថង់ ឬសម្ភារៈសម្រាប់ច្រកឥវ៉ាន់នៅពេលយើងទៅផ្សារទិញសម្ភារៈផ្សេងៗ
 • ចៀសវាងការជ្រើសរើសសម្ភារៈ ឬរបស់ដែលត្រូវបោះចោល
 • ជ្រើសរើសសម្ភារៈ ឬរបស់របរមិនមានការវេចខ្ចប់ច្រើន
 • ជ្រើសរើសសម្ភារៈ ឬរបស់ដែលអាចបញ្ជូនត្រឡប់ទៅឱ្យម្ចាស់ដើម ឬងាយស្រួលក្នុងការកែច្នៃឡើងវិញ
 • ជួសជុលសម្ភារៈបាក់បែក ឬខូចឡើងវិញក្នុងករណីអាចធ្វើទៅបាន
 • ចូលរួមក្នុងការអនុវត្ដន៍សកម្មភាពកែច្នៃសំណល់ជាមួយក្រុម ឬអាជ្ញាធរមូលដ្ឋានរបស់ខ្លួន
 • ចូលរួមចំណែកជាមួយការប្រមូលសំណល់អាចកែច្នៃបានដែលបានអនុវត្ដដោយរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

ចំពោះសកម្មភាពពាណិជ្ជកម្ម ៖

 • ប្រើប្រាស់សម្ភារៈងាយស្រួលក្នុងការកែច្នៃ ឬដំណើរការផលិត និងបោះបង់ចោល
 • កែសម្រួលចង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយផលិតផលដែលនឹងបង្កើតសំណល់
 • ប្រើផលិតផលមានសញ្ញាសម្គាល់ ដែលផ្ដល់នូវព័ត៌មានអំពីសម្ភារៈប្រើរួច អាចកែច្នៃបាន
 • ណែនាំឱ្យមានការវេចខ្ចប់ឱ្យសមស្រប និងការកែច្នៃសម្ភារៈវេចខ្ចប់ និងបង្កើតប្រអប់ ឬកន្លែងដែលមានសុវត្ថិភាពសម្រាប់ ធ្វើការញែកសម្ភារៈអាចកែច្នៃបានចេញពីសំណល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រមូលឱ្យមានប្រសិទ្ធភាពនៅប្រភពដែលបានបែងចែកសំណល់ហើយ។

ចំពោះរដ្ឋាភិបាល ៖

 • បង្កើនការផ្ដល់ព័ត៌មានជាសាធារណៈ និងកម្មវិធីនៃសកម្មភាពអប់រំប្រជាពលរដ្ឋ និងអ្នកជំនួញ
 • អនុវត្ដការប្រមូលសំណល់ដែលអាចកែច្នៃបាន ដូចជាក្រដាស ដប កំប៉ុងជាដើម
 • រដ្ឋាភិបាលត្រូវលើកស្ទួយដល់ការប្រើប្រាស់ផលិតផលកែច្នៃនៅក្នុងការិយាល័យរបស់ស្ថាប័នរដ្ឋ។

បណ្ដាំផ្ញើ

ទោះបីនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនទទួលបន្ទុកលើការដើរប្រមូល និងដឹកជញ្ជូនសម្រាមយ៉ាងណាក៏ដោយ។ នៅពេល ដែលមានការបង្កើតនូវសម្រាម ឬសំណល់ ត្រូវចេះរៀបចំទុកដាក់ និងបែងចែកនូវប្រភេទសំណល់ឱ្យបានត្រឹមត្រូវទើបជាការប្រសើរ ដើម្បីងាយស្រួលក្នុងការបំផ្លាញចោល និងកែច្នៃឱ្យមានប្រយោជន៍ឡើងវិញ។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជា ៖
 • ការកាត់បន្ថយបរិមាណសំណល់ ៖ គឺសកម្មភាពដែលធ្វើឱ្យសំណល់មានតិច។
 • ការប្រើប្រាស់ឡើងវិញ ៖ គឺការយកសំណល់មកប្រើប្រាស់ឡើងវិញ ដោយរូបរាង និងសមាសភាគនៅដដែល គឺគ្រាន់តែ ធ្វើប្រព្រឹត្ដកម្មសម្អាត ឬលាងសម្អាត ដូចជាដប ក្រដាស ឬប្លាស្ទិក លាងសម្អាតរួចយកមកប្រើប្រាស់ឡើងវិញ។
 • ការកែច្នៃ ៖ គឺជាដំណើរការ៣យ៉ាង ការកែច្នៃ ដំណើរការផលិត និងការប្រើប្រាស់ឡើងវិញ។ ផលិតផល ឬសម្ភារៈ ដែលអាចកែច្នៃបាន គឺជាសម្ភារៈដែលគេប្រើវាជាវត្ថុធាតុដើម ដើម្បីបង្កើតនូវរបស់អ្វីមួយថ្មីបាន និងអាចត្រូវបានគេប្រើប្រាស់វា ឡើងវិញថែមទៀតផង។ ការកែច្នៃត្រូវបានគេកំណត់ជាការប្រមូល និងការញែកនូវសម្ភារៈពីសំណល់ និងបន្ទាប់មកធ្វើដំណើរការ ផលិតនូវរបស់អ្វីដែលអាចលក់នៅទីផ្សារបាន។
 • ការធ្វើកំប៉ុស្ដ ៖ សំណល់ចេញពីលំនៅដ្ឋានភាគច្រើនជាប្រភេទសរីរាង្គដែលអាចយកទៅធ្វើជាជីកំប៉ុស្ដ។ កំប៉ុស្ដគឺជា ផលិតផលនៃសមាសធាតុសរីរាង្គនៅក្នុងល័ក្ខខ័ណ្ឌលំនឹងដែលអាចជួយពង្រឹងសមត្ថភាពដី និងបន្ថែមជីដល់ដី បន្ទាប់ពីបានបញ្ចប់ការ បំបែកធាតុ ឬពុករលួយក្រោមអំពើនៃបាក់តេរី ខ្យល់ និងទឹក។ សមាសធាតុសរីរាង្គដែលអាចធ្វើជាកំប៉ុស្ដបាន មានដូចជាសំណល់ ផ្ទះបាយ លាមកសត្វ លាមកមនុស្ស បន្លែ ឬសំណល់ដំណាំ សំណល់ស្លឹកឈើ សំណល់សាច់ ឬផលិតផលនេសាទ។
វិធីសាស្ដ្រក្នុងការធ្វើកំប៉ុស្ដមានការធ្វើដោយប្រើខ្យល់ និងមិនប្រើខ្យល់ និងការប្រើប្រាស់គ្រឿងចក្រក្នុងការផលិតជាកំប៉ុស្ដ និងការទាញយកកំប៉ុស្ដពីទីលានចាក់សំណល់។ បច្ចុប្បន្ននៅបណ្ដាប្រទេសជឿនលឿន គេបានប្រើប្រាស់នូវម៉ាស៊ីនស្វ័យប្រវត្ដិសម្រាប់ ផលិតជីកំប៉ុស្ដ ក្នុងគោលបំណងកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវចាក់នៅទីលាន ដោយបញ្ហាពុំមានដីគ្រប់គ្រាន់សម្រាប់សង់ ទីលានចាក់សំណល់ ហើយក៏ដូចជាកាត់បន្ថយដល់ការប្រើប្រាស់ជីគីមីផងដែរ។

សារៈប្រយោជន៍នៃការកែច្នៃសំណល់

ការកែច្នៃសំណល់មានសារៈសំខាន់ជាច្រើនដូចខាងក្រោម ៖

 • ការជួយដល់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រើប្រាស់សំណល់ជាវត្ថុធាតុដើម ជំនួសវត្ថុធាតុដើមមួយចំនួន ដែលទាញចេញពីធនធានធម្មជាតិក្នុងការផលិតជាផលិតផលថ្មី
 • ការប្រើប្រាស់ឡើងវិញនូវសម្ភារៈមួយចំនួនដែលទាញចេញពីសំណល់ ដោយរក្សានូវទម្រង់ដើមរបស់សំណល់នៅដដែល ដោយគ្រាន់តែលាងសម្អាតនោះវាបានជួយសន្សំថាមពលក្នុងការផលិតនូវផលិតផលថ្មីឡើងវិញ។
 • ការកាត់បន្ថយគ្រោះថ្នាក់នៃការបំពុល ក៏ដូចជាការសន្សំនូវតម្លៃលើការចំណាយលើមធ្យោបាយត្រួតពិនិត្យ ការធ្វើ ប្រព្រឹត្ដកម្មសម្អាត និងការបោះចោល។
 • ការកែច្នៃសំណល់ធ្វើឱ្យកាត់បន្ថយនូវតម្រូវការចំពោះមធ្យោបាយក្នុងការចាក់ចោលសំណល់មួយផ្នែក ក៏ដូចជាបានកាត់ បន្ថយមាឌសំណល់ ដែលត្រូវចាក់នៅទីលានចាក់សំណល់ដែលជាកត្ដាសំខាន់ក្នុងការជួយដល់ដំណើរការប្រើប្រាស់ទីលានបានរយៈ ពេលយូរ ជាផ្នែកដ៏សំខាន់ចំពោះតំបន់ក្នុងក្រុង ឬទីប្រជុំជនមានដីចង្អៀត និងខ្វះដីសម្រាប់ធ្វើការអភិវឌ្ឍន៍ផ្សេងៗ។ល។
 • ការផលិតនូវផលិតផលដែលមានតម្លៃថោកអាចសមស្របទៅតាមកម្រិតជីវភាព។

ប្រភេទសំណល់ដែលអាចធ្វើការកែច្នៃ

ប្រភេទសំណល់ដែលអាចកែច្នៃបានមានដូចខាងក្រោម ៖

 • ក្រដាស កាសែត ទស្សនាវដ្ដី ក្រដាសកាតុង ក្រដាសវេចខ្ចប់
 • ដប អំបែងដប ឬកែវ
 • លោហៈ កំប៉ុងមានជាតិដែក ឬអាលុយមីញ៉ូម
 • ប្លាស្ទិក ដបប្លាស្ទិក ឬសម្ភារៈវេចខ្ចប់ជាប្រភេទប្លាស្ទិក ឬថង់ប្លាស្ទិករឹង ឬទន់
 • ប្រភេទក្រណាត់
 • ប្រភេទសរីរាង្គ និងសំណល់ដទៃទៀត។ល។

១. ការកែច្នៃសំណល់មានរូបភាព៣យ៉ាង

 • សំណល់ត្រូវបានញែកនៅឯប្រភព និងត្រូវបានប្រមូលតាមផ្ទះដោយអ្នកប្រមូលសំណល់របស់ក្រុមហ៊ុនម៉ៅការ និងបាន រើសយក ឬទិញរបស់ដែលមានតម្លៃមួយចំនួនដោយអ្នករើសអេតចាយ ឬអ្នកទិញអេតចាយ ដូចជាក្រដាសកាតុង ដបកំប៉ុងអាលុយ មីញ៉ូមដែកជាដើម។
 • អ្នកប្រមូលសំណល់បានចំណាយពេលញែកសម្ភារៈដែលអាចលក់បានពីសំណល់
 • ការរើសសំណល់ដោយសហគមន៍អ្នករើសសម្រាមដែលរស់នៅជុំវិញទីលានចាក់សំណល់រឹង។

២ . ការញែកសំណល់ដែលអាចកែច្នៃបាននៅឯប្រភពបង្កើត

 • មុនការបោះចោលសំណល់ត្រូវពិចារណាថា តើប្រភេទសំណល់របស់យើងអាចនៅមានតម្លៃប្រើប្រាស់ឡើងវិញ សម្រាប់ អ្នកផ្សេង ឬជាប្រភេទអាចយកទៅកែច្នៃបានដែរឬទេ
 • ត្រូវស្ដុក ឬទុកដាក់ដាច់ដោយឡែកពីសំណល់ដែលពុំអាចកែច្នៃបាន
 • ត្រូវស្ដុក ឬទុកដាក់សំណល់ទាំងនេះតាមប្រភេទនៅក្នុងស្បោងដែលងាយនឹងមើលឃើញ ឬមានសញ្ញាសម្គាល់ ដើម្បីងាយស្រួលដល់ការប្រមូលរើសយក ឬសម្រាប់លក់
 • ការប្រមូលសំណល់អាចកែច្នៃបានត្រូវធ្វើដោយឡែកពីសំណល់ដែលមិនអាចកែច្នៃបាន ប្រសិនបើអាចធ្វើទៅបាន។

បណ្ដាំផ្ញើ

នៅលេខក្រោយលោកអ្នកទាំងអស់នឹងបានជ្រាបជាបន្ដទៀតអំពីការបោះចោលកាកសំណល់ទាំងឡាយ ព្រមទាំងការ ជ្រើសរើសទីតាំងដើម្បីបោះកាកសំណល់ទាំងនោះចោល។ ព្រោះថ្វីត្បិតតែជាសំណល់យើងលែងត្រូវការពិតមែន តែបើការទុកដាក់មិនបានត្រឹមត្រូវនោះ កាកសំណល់ទាំងនោះនឹងផ្ដល់ទុក្ខទោសដល់លោកអ្នកមិនខានទេ។

🔯គម្រោង​នាំ​ចេញ​អង្ករ​ ឲ្យ​បាន​ ១​លាន​តោន​ របស់​ កម្ពុជា​ កំពុង​ជួប​បញ្ហា


កាលពីដើមខែមករា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងក សិកម្ម រុក្ខាប្រមាញ់ និង នេសាទ ធ្លាប់បានមានប្ រសាសន៍ថា កម្ពុជាត្រូវការយ៉ាងហោចណាស់ ១២០លានដុល្លារទៀត ដើម្បីវិនិយោគ ទៅលើ រោងម៉ាស៊ីន កិនស្រូវ ប្រសិនបើ ខ្លួនចង់ឱ្យបាន សម្រេចគោលដៅ ឆ្នាំ២០១៥ របស់ រដ្ឋាភិបាល ក្នុងការនាំចេញអង្ករចេញ ឱ្យបាន មួយលានតោននោះ។ តើកម្ពុជា អាចសម្រចតាមផែនការនាំ អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានដែរឬទេ? តើបច្ចប្បន្ននេះ ការនាំចេញអង្ករ របស់ កម្ពុជាកំពុងប្រឈមនឹង បញ្ហាអ្វីខ្លះ?

ꦛកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២ ក្រុមការងារទី៩ របស់ រដ្ឋាភិបាល ដឹកនាំដោយ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ច័ន្ទ សារុន បានបើកកិច្ចប្រជុំ លើកដំបូង ជាបន្ទាន់មួយ ដើម្បីពិនិត្យមើល ស្ថានការណ៍ និង បញ្ហា ប្រឈមនានា របស់ ក្រុមហ៊ុនឯកជន ដែលនាំ អង្ករ ចេញទៅ ទីផ្សារអន្តរជាតិ។ កិច្ចប្រជុំនេះបានដំណើរការ ពេញមួយព្រឹក នៅឯ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមាន ការចូលរួមពី មន្ត្រីជាន់ខ្ពស់ មកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួង ឧស្សាហកម្មរ៉ែ និង ថាមពល ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឧត្ដមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និង ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។

នៅក្នុងឱកាសនេះ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើ សុំឲ្យ ក្រសួងពាក់ព័ន្ធនានា របស់រដ្ឋាភិបាល ពិនិត្យ និង ដោះស្រាយបញ្ហា ប្រឈមមុខនានា ដើម្បីជម្រុញឲ្យ ក្រុមហ៊ុននាំចេញអង្ករ នៅកម្ពុជា នាំចេញអង្ករ ទៅទីផ្សារ អន្តរជាតិ ឲ្យបាន ឆាប់រហ័ស មានប្រសិទ្ធភាព មិនស៊ីរយៈពេលយូរ នៃ ការរត់ការនាំចេញ។ ជាមួយគ្នានេះដែរ លោកក៏បានសុំឲ្យ មន្ត្រីជំនាញកសិកម្ម ជម្រុញឲ្យ កសិករ ផលិតស្រូវ មានគុណភាពខ្ពស់ បរិមាណច្រើន និងមិនប្រើជីគីមីច្រើនដូចប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងថៃជាដើម។ ការស្នើនេះ ធ្វើឡើងដើម្បីជម្រុញឲ្យ ផែនការ របស់ រដ្ឋាភិបាល ទទួលជោគជ័យ ក្នុងការនាំចេញអង្ករចំនួនជាង១លានតោននៅឆ្នាំ២០១៥ ទៅទីផ្សារ អន្តរជាតិ។ លោក ច័ន្ទ សារុន បានបន្តថា កម្ពុជា ត្រូវការ នាំចេញ អង្ករប្រណិត ឬអង្ករក្រអូបទៅទីផ្សារអន្តរជាតិ ដោយសារតែ អង្ករខ្មែរបរិសុទ្ធ មិនប្រើជីគីមីច្រើន។ ចំណុចនេះ គឺជាអាទិភាពរបស់អង្ករកម្ពុជា។ លោក ច័ន្ទ សារុន បានឲ្យដឹងបន្ថែមថា៖ «ដើម្បីប្រមូលទិញស្តុកស្រូវ នៅពេលប្ រមូលផល នៅខ្វះម៉ាស៊ីនសម្ងួត ខ្វះឃ្លាំងស្តុកស្រូវ សមត្ថភាព ម៉ាស៊ីនកិនស្រូវ នៅមានកម្រិតនៅឡើយសព្វថ្ងៃនេះ ដែលហេតុនាំឲ្យ ស្រូវ ត្រូវបាន លក់ចេញទៅក្រៅ អ៊ីចឹងទៅស្នើឲ្យរដ្ឋាភិបាល ចង់និយាយថា ជួយដល់ផ្នែកឯកជន វិស័យទុន»។ នេះបើយោងតាម ការចេញផ្សាយ របស់ គេហទំព័រសារ ព័ត៌មានអាស៊ីសេរី។ ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា លោក គឹម សាវុធ បានមានប្រសាសន៍ថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ នៅរយៈពេល ៦ខែនៃឆ្នាំ២០១២ បានធ្លាក់ចុះដោយសារតែមានបញ្ហាជាច្រើន ដូចជា បញ្ហារត់ការនាំចេញ រយៈពេលយូរ នៅច្រកចេញចូលតែមួយ។ លោក គឹម សាវុធ បានលើក ឡើងថា៖ «អ៊ីចឹងមកដល់ឆ្នាំនេះ ទី១ អឺរ៉ុបខ្លួនឯងគាត់ មានវិបត្តិ ទី២ ក្រុមហ៊ុន ដែលធ្លាប់លក់ទៅ អឺរ៉ុបឆ្នាំទៅ គាត់បាត់បង់ទីផ្សារ។ ក្រុមមួយចំនួន នៅ អឺរ៉ុប គាត់សល់អង្ករ អ៊ីចឹងឆ្នាំនេះ គាត់លក់ធូរថ្លៃ ដល់យើងនេះ វាទន្ទឹមកុងតឺន័រឡើងថ្លៃទៀតទៅ យើងទៅអត់រួច»។ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី (CDC) លោក សុខ ចិន្តា បានមានប្រសាសន៍ថា លោក គ្រោងកោះហៅ តំណាង ក្រុមហ៊ុន និង សមាគម នាំចេញអង្ករ នៅ សប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាពិស្ដារ លើ បញ្ហាប្រឈមមុខ នីមួយៗ និង ដោះស្រាយ។ លោក បានបន្តថា៖ «ដូច្នេះកិច្ចការនេះ មិនអាចដោះស្រាយ នៅទីនេះបានទេ ខ្ញុំ នឹងអញ្ជើញអស់ លោកទាំង ផ្នែកឯកជន ទាំងផ្នែក មន្ត្រីតំណាង ក្រសួង ទាំង៥ ទៅអង្គុយ ធ្វើការនៅ CDC ដើម្បីខ្ញុំស្ដាប់ឲ្យអស់ កត់ត្រាឲ្យអស់ និយាយតែពីរឿងហ្នឹង។ រឿងខ្ញុំ រឿងធ្វើយ៉ាងម៉េចឲ្យបែបបទ ក្នុងការនាំចេញហ្នឹង ឲ្យខ្លីជាងមុន ឲ្យស្រួលជាងមុន»។ យោងតាមឯកសារ របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា ការនាំចេញអង្ករ ទៅទីផ្សារ អន្តរជាតិ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១២ កន្លងទៅនេះ បានធ្លាក់ចុះមក ចំនួនជាង ៧ម៉ឺន៨ពាន់តោន បើធ្វើការប្រៀបធៀប ទៅនឹង រយៈពេល ៦ខែ ដូចគ្នា នៅឆ្នាំ២០១១ កន្លងទៅនេះ។ កាលពី ឆ្នាំ២០១១ កន្លងទៅ ការនាំចេញអង្ករ គឺ កើនដល់ចំនួន ជាង១សែន ៧ម៉ឺនតោន។

ប្រធានក្រុមហ៊ុន ឡូរ៉ង់ នាំចេញអង្ករ លោកឧកញ៉ា លឹម ប៊ុនហេង បានមានប្រសាសន៍ថា ការធ្លាក់ចុះនោះ បណ្ដាលមកពី មូលហេតុជាច្រើន ដូចជា ការរត់ការឯកសារនាំចេញ ជួបបញ្ហាយឺតយ៉ាវជាងឆ្នាំមុន។ តំលៃអង្ករនាំចេញ របស់ វៀតណាម និង ថៃ ថោកជាងកម្ពុជា នៅ ទីផ្សារអន្តរជាតិ។ សេវាដឹកជញ្ជូន ផលិតផលកសិកម្ម នៅកម្ពុជា មានតំលៃថ្លៃ និង តំលៃអគ្គិសនីនៅកម្ពុជា ថ្លៃជាងវៀតណាម និង ថៃ ដែលធ្វើឲ្យ ម៉ាស៊ីនសម្ងួតស្រូវ និង ម៉ាស៊ីនកែច្នៃអង្ករ ចំណាយថវិកាអស់ច្រើន។ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជា ប្រទេសដែលមានសក្តានុពលកសិកម្មមួយ នៅលើពិភពលោក ហើយស្ទើរតែ ៨០ភាគរយ នៃ ប្រជាជន ប្រកបរបរលើផ្នែកកសិកម្ម ជាពិសេសផលិតកម្មស្រូវនេះតែម្តង។ ការសម្រេចបាន ១លានតោន ការនាំចេញ នាឆ្នាំ២០១៥ ខាងមុខ មានន័យថា គឺជា ការផ្តល់នូវកំណើន ផលទុនសរុបជាតិ ឱ្យកាន់តែធំថែមទៀត និង រួមផ្តល់ចំណូល កាន់តែខ្ពស់ ដល់ ប្រជាជនខ្មែរ ព្រោះថា ស្រូវ ផលិតឡើង ដោយ កសិករ រោងម៉ាស៊ីនកិនស្រូវ និង អ្នកនាំចេញអង្ករ ជាអ្នកក្នុងស្រុក ត្រូវការទិញពីកសិករ។ បើយើងប្រៀបធៀប ទៅនឹង វិស័យដទៃ វិស័យកសិកម្ម ជាពិសេស គឺផ្ នែគផលិតកម្មស្រូវ និង អង្ករ គឺ ផ្តល់ផលប្រយោជន៍ ផ្ទាល់ជាងគេ ទៅដល់ ប្រជាជនខ្មែរ ព្រោះអ្នកដែលពាក់ព័ន្ធ នៅក្នុង ខ្សែសង្វាក់ វិស័យនេះ ធំជាងគេ គឺ កសិករខ្មែរ រោងម៉ាស៊ីនខ្មែរ ក្រុមហ៊ុននាំចេញក៏ខ្មែរ ហើយចំណូលដែលបានពីវិស័យនេះ គឺវិលត្រឡប់ចូល ប្រទេស ស្ទើរតែ ទាំងស្រុងតែម្តង។ តែផ្ទុយ ទៅវិញវិស័យមួយចំនួន ភោគផលនៃប្រាក់ចំណូលមួយភាគធំ គឺមិនដល់ដៃប្រជាជនខ្មែរទេ គឺបានទៅក្រុមហ៊ុនបរទេស និង ភោគផល វិលត្រឡប់ទៅក្រៅប្រទេសវិញតែប៉ុណ្ណោះ។

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២

ប្រភពឯកសារ៖ ៖

មួយផ្នែកនៃសារពាង្គមនុស្ស ភាគ ១


𝔍 ១- មនុស្សកើតមកភ្លាមមានឆ្អឹងចំនួន ៣៥០ កំណាត់ ប៉ុន្តែ វានៅសល់តែ ២០៦ នៅពេលដែលមនុស្សធំពេញវ័យ ។

២- ខួរក្បាលរបស់អ្នក អាចរក្សាទុលអ្វីៗ បានទាំងអស់ នូវរាល់អ្វីដែលអ្នកបាន ឃើញ អាន ធ្វើ និង ឮ ហើយវាស្ថិតនៅលើអ្នកផ្ទាល់ អាចទាញយក ព័ត៌មាននោះមកបាន ដោយកម្រិតណាតែប៉ុណ្ណោះ ។ ៣- ៨០% នៃខួរក្បាលរបស់មនុស្សគឺជាទឹក ។ ៤- បេះដូងរបស់អ្នក លោត ១០០.០០០ ដង ក្នុងមួយថ្ងៃ ហើយ វាលោតបាន ៤០.០០០.០០០ ក្នុងមួយឆ្នាំ ។ ៥- ធ្មេញរបស់មនុស្ស ដុះមុននឹងការចាប់កំណើត ទៅទៀត ទោះបីជា យើង ត្រូវចំណាយពេល ជាច្រើនខែ ដើម្បីអាចឃើញធ្មេញ របស់ក្មេងដុះចេញមកក្រៅ ប៉ុន្តែតាមពិតធ្មេញបានដុះរយៈពេល ៦ខែ មុននឹងមនុស្សម្នាក់ចាប់កំណើត ។ ៦- ច្រមុះមនុស្សអាចចងចាំក្លិនបាន ៥០.០០០ កិ្លនខុសគ្នា ។ ៧- ក្លិនរបស់មនុស្សម្នាក់ៗ គឺមានលក្ខណៈ ដាច់ដោយឡែកពីគ្នា តាំងពីកំណើត លែកលែងតែ កូនភ្លោះ ។ ៨- មនុស្សប្រើប្រាស់ដៃស្តាំ ជាទូទៅតែងតែទំពាអាហារទៅខាងស្តាំ ហើយ មនុស្សប្រើប្រាស់ដៃស្តាំ ជាទូទៅតែងតែទំពាអាហារទៅខាងឆ្វេង ។ ៩- រៀងរាល់ពេលដែលអ្នកកណ្តាស់កោសិកាមួយចំនួននៃខួរក្បាលរបស់អ្នកបានស្លាប់ ។ ១០- សក់ និង ក្រចកដៃរបស់មនុស្សនៅតែបន្តដុះទោះបីមនុស្សស្លាប់ក៏ដោយ ព្រោះដោយសារចរន្តឈាម នៅមានដំណើរការ ។