bet 855

ដល់ពេលចុះឈ្មោះចូលរៀនហើយ


មាតាបិតា ឬ អាណាព្យាបាលកុមារទាំងអស់ ដល់ពេលនាំកុមារដែលគ្រប់អាយុចូលរៀន (អាយុ ៦ ឆ្នាំឡើងទៅ) ទៅ ចុះឈ្មោះចូលរៀននៅតាមសាលាដែលជិតផ្ទះរបស់អ្នកហើយ ។ នេះ គឺជាសិទ្ធិរបស់កុមារក្នុងការទទួលយកការអប់រំ និង ការអភិវឌ្ឍន៍ ។ ការវិនយោគលើវិស័យអប់រំ គឺជាការវិនយោគនលើការអភិវឌ្ឍន៍យូរអង្វែង !

🐈ធ្មេញ​ទឹកដោះ ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​មាន​ពណ៌​លឿង ?


ថ្ងៃ ពុធ  ទី 29 ខែ សីហា ឆ្នាំ 2012
ដោយ អៀង សុខម៉ិញ

🍬នៅ​ក្នុង​នាទី​សុខភាព​និង​អនាម័យ​ថ្ងៃ​នេះ អៀង សុខម៉ិញ បាន​អញ្ជើញ​វេជ្ជបណ្ឌិត Christophe Azevedo សូម​ជំរាប​ជូន​លោក​អ្នក​នាង អំពី​សុខភាព​ធ្មេញ​របស់​កុមារ។ ហេតុ​អ្វី​បាន​ជា​ធ្មេញ​ក្មេង​មាន​ពណ៌​លឿង ? ធ្មេញ​ទឹក​ដោះ​មាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ ? តើ​ត្រូវ​ចាប់​ផ្តើម​ដុស​​សម្អាត​ធ្មេញ​ដោយ​ប្រើ​ច្រាស ​ពេល​ណា ? និង​គួរ​ជ្រើសរើស​ថ្នាំ​ដុះ​ធ្មេញ​ប្រភេទណា ?

១- ហេតុ​អ្វី​បាន​ជា​ធ្មេញ​ទឹក​ដោះ​របស់​កូន​ក្មេង​ មាន​ពណ៌​ឡើងលឿង ? ជា​ធម្មតា​ម្តាយ​គ្រប់​រូប​គិត​ថា​ធ្មេញ​លឿង​គឺ​បណ្តាល​មក​ពី​កុមារ​នោះ​បាន​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ច្រើន តើ​គំនិត​នេះ​សម​ហេតុ​ផល​ដែរឬទេ ?!

  • វេជ្ជបណ្ឌិត Christophe Azevedo  ៖ និយាយ​ដោយ​ស្មោះ​ត្រង់ គំនិត​ដែល​ចោទ​ថ្នាំ​ផ្សះ​ថា​ជាបុព្វហេតុ​នាំ​ធ្មេញ​លឿង លែងសម​ហេតុ​ផល​​ហើយ​ ! សូម​កុំ​ភ្លេច​ថា ធ្មេញ​ស្រុក​ នឹង​មាន​សភាពលឿង​ជាង​ធ្មេញ​ព្រៃ ឬ​ធ្មេញ​ទឹកដោះ ព្រោះ​ធ្មេញ​ស្រុកមាន​កា​រលូតលាស់ រចនា​សម្ព័ន្ធ និង​សាច់​ធ្មេញ​ខុស​ពី​ធ្មេញ​ទឹក​ដោះ។ ​កាលពី​មុន​គេ​អាច​គិត​ដូច្នោះ​បាន គិត​ថាលេប​​ថ្នាំ​ផ្សះច្រើន​នឹង​អាច​ធ្វើ​ឱ្យ​ធ្មេញ​លឿងខ្លាំង ប៉ុន្តែ​ពេល​សម័យ​បច្ចុប្បន្ន​នេះ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បាន​ដឹង​ហើយ ព្រម​ទាំង​មាន​ការ​ប្រុង​ប្រយ័ត្ន​ មិន​ឱ្យ​មាន​ថ្នាំ​ផ្សះ​អង់ទីប៊ីយ៉ូទិច​ណា​បង្ក​ ឬរំខាន​ដល់​​សុខភាព​​ធ្មេញ​ទៀត​ទេ។ ពណ៌​លឿង​ជា​ញឹកញាប់​ច្រើន​បណ្តាលមកពី​កាល​សំណល់ សំអេក​​​ជាប់កក​លើ​ធ្មេញ​ប៉ុណ្ណោះ។

២- ចុះ​ធ្មេញ​ឡើង​ពណ៌​ខ្មៅ ?
 

  • វេជ្ជបណ្ឌិត Christophe Azevedo ៖​ ក្នុង​ករណី​នេះ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ធ្មេញ​ភ្លាម​។ ប្រសិន​បើ​សាច់​ធ្មេញ​ទឹក​ដោះ​ខាង​ក្នុង​មាន​ពណ៌​ខ្មៅ នោះ​អាច​ជា​ការ​ប្រែប្រួល​ជាលិកា ជាលិកា​រស់​របស់​ធ្មេញ​ដែល​រង​ការ​ប៉ះទង្គិច​ មាន​គ្រាំ​ សរសៃប្រសាទ​ដំណើរ​ការ​មិន​ស្រួល ទើប​ធ្វើ​ឱ្យ​សភាព​ខ្មៅៗ​លេច​ឡើងនៅ​ក្នុង​ធ្មេញ ដូច្នេះ​ត្រូវ​ទៅ​ព្យាបាល​ភ្លាម។

៣- កុមារ​ដែល​បាក់​ធ្មេញ​ព្រៃ​មុន​អាយុកាល តើ​អាច​មាន​ផលវិបាក​អ្វី​ទៅ​ថ្ងៃ​ក្រោយ​ដែរ​ឬទេ?
 

  • វេជ្ជបណ្ឌិត Christophe Azevedo ៖ នោះ​វា​អាស្រ័យ​ទៅ​នឹង​ពេល​វេលា​នៃ​ការ​បាក់​ធ្មេញ។ បើ​បាក់​ឬ​បែក​​ជ្រុះ​ធ្មេញទឹក​ដោះ​​ ពេល​ជិត​ដល់​អាយុ​បាក់ជា​ធម្មជាតិ នោះ​វា​មិន​អី​ទេ។ ធ្មេញ​ស្រុក​នឹង​លូត​លាស់​ដុះ​ចេញ​មក​ជំនួស​កន្លែង​ធ្មេញ​ព្រៃ​លឿនៗ។ ផ្ទុយ​ទៅ​វិញ បើ​កុមារ បាក់​ធ្មេញ​ទឹក​ដោះ​ឆាប់​ពេក​ នៅអាយុ​តិច​ទើប​តែ​ពីរ​ឬ​បី​ខួប នោះ​ត្រូវ​សាក​ល្បង​យក​ធ្មេញ​បាក់​មក​ភ្ជាប់​វិញ ព្រោះ​ថា​ធ្មេញ​ព្រៃ​នេះ​មានតួនាទី​សំខាន់​ណាស់ ក្នុង​ការ​រក្សា​កន្លែង​។ ប្រសិន​បើ​គ្មាន​ធ្មេញ​ព្រៃ​ទេ ធ្មេញ​ផ្សេងៗ​ទៀត​អាច​យក​កន្លែង​ បិទ​មិន​ឱ្យ​ធ្មេញ​សុ្រក​ដុះ​លូត​លាស់​ចេញ​មក​ក្រៅ​បាន។ ម្យ៉ា​ង​ទៀត ចំពោះ​ធ្មេញ​កណ្តុរ​ខាង​មុខ​វិញ មាន​តួនាទី​សំខាន់​បន្ថែម​មួយ​ទៀត​ក្នុង​ការ​សិក្សា​និង​បញ្ចេញ​សំឡេង​រៀន​ភាសានិយាយ។ ជា​ដំណោះស្រាយ​ បើ​មិន​អាច​ភ្ជាប់​ធ្មេញ​បាន​ទេ នោះ​ត្រូវ​តែ​ទៅ​ពេទ្យ​ដើម្បី​បំពេញ​​ចន្លោះ​ ធ្មេញ​នេះ ឱ្យ​រក្សា​កន្លែង​ទំនេរ​​សម្រាប់​ធ្មេញ​ស្រុក។

៤- ចាប់​អាយុ​ប៉ុន្មាន​ខែ​ ប៉ុន្មាន​ឆ្នាំ គួរ​ចាប់​ផ្តើម​ដុះ​ធ្មេញឱ្យ​កុមារ ? ព្រោះ​ថា​មិន​ជា​ការ​ងាយ​ស្រួល​ទេ​ដែល​ចាប់​បង្ខំ​ឱ្យ​ទារក​ កុមារ​បើក​មាត់​ ហើយ​ចាប់​ដុស​ធ្មេញ​ ម្តាយ​គ្រប់​រូប​តែង​តែ​ខ្លាច​ធ្វើឱ្យ​កូន​ឈឺ​ទៀត​ផង !
 

  • វេជ្ជបណ្ឌិត Christophe Azevedo ៖ មិន​ត្រូវ​រុញ​រា​ ខ្លាច​ទេ ! នៅ​ពេល​ដែរ​កុមារ​មាន​ធេ្មញ​ដុះ​ចេញ​មក​ក្រៅ​ពេញ​រូប​រាង​ហើយ ពោល​គឺ​នៅ​អាយុ​ប្រមាណ​៦​ខែ ធ្មេញ​នោះ​អាច​រង​ការ​វាយ​ប្រហារ​ដង្កូវ​ស៊ី​បានគ្រប់​ពេលវេលា ដូច្នេះ​អ្នក​ជា​ឪពុកម្តាយ​ត្រូវ​តែ​ថៃទាំ​សម្អាត​ធ្មេញ​នោះ​ឱ្យ​កូន​ ដោយ​ជា​បឋម​ត្រូវ​ប្រើ​សំឡី​កុំប្រេស​ពេទ្យ​សើមៗ​យក​ទៅ​ជូត​ដុសលើ​ធ្មេញ។ ដល់​អាយុ​១៨​ខែ (មួយ​ឆ្នាំ​កន្លះ) នៅ​ពេល​ដែល​ចាប់​ផ្តើម​មាន​ធ្មេញ​មុន​ថ្គាម នោះ​យើងអាច​ចាប់​ផ្តើម​ដុះ​ធ្មេញ​ដោយ​ប្រើកូន​​ច្រាស និង​ដាក់​ថ្នាំ​ដុសធ្មេញ​បន្តិច​នៅ​ចុង​ច្រាស។ ដើម្បី​ការ​ពារ​កុំ​ឱ្យ​កុមារ​លេប​ថ្នាំ​ដុស​ធ្មេញ​អ្នក​ជា​ម្តាយ​ ឬ​ឪពុក​ត្រូ​វ​តែ​ជួយ​ដុសឱ្យ​កូន តែ​បើ​លេប​បន្តិច​បន្តួច​ក៏​មិន​អី​ដែរ។

៥- តើ​មាន​ក្បួន និង​ច្បាប់​វិធាន​នៃ​ការ​ដុស​សម្អាត​ធ្មេញ ?
 

  • វេជ្ជបណ្ឌិត Christophe Azevedo ៖ ក្បួន​ដុស​សំខាន់​បំផុត​ ដែល​ត្រូវ​ទម្លាប់​កុមារ​ឱ្យ​ដឹង​ គឺ​ត្រូវ​ដុស​ធ្មេញ​ទាំង​អស់ ធ្មេញ​មាន​ច្រើន​ ជា​ទូទៅ​យើង​ច្រើន​តែ​ភ្លេច​ធ្មេញ​ដែល​នៅ​ក្នុងៗ ជ្រៅៗ។ ឆ្លុះ​កញ្ចក់​ដុះ​ឱ្យ​គ្រប់​ធ្មេញ​ តាម​សម្រួល​ មិន​បាច់​ប្រើ​កម្លាំង​ទេ តែ​គ្រប់​ធ្មេញ​ទាំង​អស់។ ហើយ​ក្នុង​វ័យ​នេះ​ មិន​ចាំ​បាច់​អ្វីត្រូវ​គោរព​របៀប​រប​ប​ដុស ពី​លើ​ចុះ​ក្រោម ពី​ក្រោម​ឡើង​លើ ឬ​ជា​រង្វង់​លើ​ធ្មេញទេ។ ច្រាស​ដុស​ធ្មេញ​ យក​ល្អ​​ត្រូវ​មាន​សរសែ​ទន់ៗ។ ច្រាស​ដុស​ធ្មេញ​ដាក់​ថ្ម ឬ​ដើរ​ដោយ​អគ្គិសនី គ្មាន​ប្រយោជន៍​សោះ​សំរាប់​កុមារ លើក​លែង​តែ​ក្មេង​ជំទង់ និង​មនុស្ស​ចាស់​ទើប​អាច​ទាញ​ផល​ល្អ​ពី​ច្រាស​ដុស​ធ្មេញ​ប្រភេទ​នេះ។

៦- តើ​ជា​ការ​ញឹកញាប់​ទេ​ដែល​ធ្មេញ​ទឹក​ដោះ​អាច​មាន​ដង្កូវ​ស៊ី​ ?
 

  • វេជ្ជបណ្ឌិត Christophe Azevedo ៖ ធ្មេញ​ទឹក​ដោះ​ ក៏ដូចជា​ធ្មេញ​ផ្សេងៗ​ទៀត​ដែរ អាច​ទទួល​រក​ការ​វាយ​ប្រហារ​ពី​សំណាក់​សារធាតុ​អាស៊ីត ឬ​ដង្កូវ​ស៊ី បាន​គ្រប់​ពេលវេលា ! អាការៈ​នេះ អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​របៀប​របប​រស់​នៅ​ ការ​រក្សា​អនាម័យ​មាត់​ធ្មេញ​ មុន​នឹង​ចូល​គេង ត្រូវ​តែ​ដុះ​ធ្មេញ និង​ជាពិសេស​មាន​របប​​ចំណីអាហារ​ត្រឹម​ត្រូវ។ មិន​ត្រូវ​ឱ្យ​កូន​បៅ​ទឹកដោះគោ​ពេល​ចូល​គេង ហើយ​បៀម​ស្តឹមទាល់​តែ​​លក់​ទេ។ ទឹកគោ​នេះ​អាច​ធ្វើ​ឱ្យ​ដង្កូវ​ស៊ី​ធ្មេញ​ផ្នែក​ខាង​ក្រៅ​។

៧- ចាប់​ពី​អាយុ​ប៉ុន្មាន​ឡើង​ទៅ ដែល​ឪពុក​ម្តាយ​គួរ​នាំ​កុមារ​ទៅ​ពិនិត្យ​សុខភាព​មាត់ធ្មេញ?

  • វេជ្ជបណ្ឌិត Christophe Azevedo ៖ កាន់​តែ​ឆាប់​កាន់​តែ​ល្អ ដើម្បី​ទម្លាប់​កូន​ឱ្យ​ស្គាល់​ពេទ្យ ស្គាល់​ថ្នាំ​ ស្គាល់​​ក្លិន​ ហ៊ាន​ឡើង​គ្រែ ឱ្យ​ពេទ្យ​មើល​ធ្មេញ ។ល។ អាយុ​បី​ឆ្នាំ​ ការ​ពិនិត្យ​សុខភាព​ធ្មេញ​គួរ​តែ​ត្រូវ​ធ្វើ ដើម្បី​មើល​ការ​វិវត្តន៍​របស់​ធ្មេញ​ផង និង​ដើម្បី​វែក​រកធ្មេញ​មាន​ជំងឺ​ផង ព្រោះ​ជា​ញឹកញាប់​មាន​ដង្កូវ​ស៊ីធ្មេញ​តែ​ ម្តាយ​ឪពុក​មិន​បាន​ចាប់​អារម្មណ៍​។

ខាង​ក្រោម​នេះ​ជា​ការ​ជ្រើសរើស​ ថ្នាំ​ដុះ​ធ្មេញ​ សមស្រប​តាម​អាយុ​កុមារ

  • រហូត​ដល់​អាយុ​បីឆ្នាំ (ពី​១២ខែ ដល់​ ៣៦​ខែ) ត្រូវ​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ​ដែល​មានសារធាតុ​ កំហាប់​ផ្លុយអ័រ ៥០០ ppm de Fluor – ដុស​ម្តង​ក្នុង​មួយ​ថ្ងៃ មុន​ពេល​ចូលគេង
  • ៣ ទៅ ៦​ឆ្នាំ ត្រូវ​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ​ ក្នុង​កំរិត​ផ្លុយអ័រ ៥០០ ppm de Fluor ពីរ​ដង​ ក្នុង​មួយ​ថ្ងៃ
  • ចាប់​ពី​អាយុ​ ៦​ឆ្នាំ ឡើង​ទៅ អាច​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​កំហាប់​ជាតិ​ផ្លុយអ័រ ពី​១០០០ ដល់ ១៥០០ ppm de Fluor ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ម្តងៗ​រយៈ​ពេល​បី​នាទី​។
លេប​ថ្នាំ​ដុស​ធ្មេញ​បន្តិចបន្តួច​ចូល​ពោះ​មិន​ជា​ថ្វី​ទេ ប៉ុន្តែ​បរិមាណ​ជាតិ​ផ្លុយអ័រ​ គួរ​តែ​ត្រូវ​គោរព​ឱ្យ​បាន​ ព្រោះ​ហួស​ចំណុះ​ជាតិ​ផ្លុយអ័រ​ ក៏​អាច​ជា​បុព្វហេតុ​នាំ​ឱ្យ​ធ្មេញ​ឡើង​ពណ៌​ដែរ៕ ប្រភពឯការ៖

꧑សេចក្ដី​ជូន​ដំណឹង​ ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​សិក្សា​នៅ​ប្រទេសជប៉ុន ​ក្នុង​ឆ្នាំ២០១៣


ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​មន្ត្រី​រាជការ-បុគ្គលិក​អង្គការ/ផ្នែក​ឯកជន ​ទាំងពីរ​ភេទ​ថា​ កម្មវិធី​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស (Japanese Development Scholarship – JDS) ​ត្រៀម​ទទួល​បណ្ដុះបណ្ដាល​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ () រយៈពេល​១​ឆ្នាំ ទៅ​ ២​ឆ្នាំ​កន្លះ ​ចំនួន​២៤នាក់​នៅ​ប្រទេស​ជប៉ុន​ ក្នុង​ឆ្នាំ២០១៣ ។
🦋 មធ្យោបាយ​ធ្វើ​ដំណើរ​ទៅមក​កម្ពុជា/ជប៉ុន/ ថ្លៃ​សិក្សា​ ប្រាក់​អាហារូបករណ៍​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ជប៉ុន ។

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស ៖
បេក្ខជន​ទាំងពីរ​ភេទ​ត្រូវ
– មាន​សញ្ជាតិ​ខ្មែរ
– មាន​សញ្ញាបត្រ​បរិញ្ញាបត្រ (Bachelor’ s Degree)
– មានអាយុចន្លោះពី២២-៣៩ឆ្នាំ គិតដល់ថ្ងៃទី០១ ខែ​មេសា ឆ្នាំ២០១៣
– មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​គ្រប់គ្រាន់ ព្រោះ​ការសិក្សា​យក​ភាសា​អង់គ្លេស​ជា​យាន
– មាន​សុខភាព​ល្អ​បរិបូណ៌​ទាំង​កាយ​សម្បទា និង​សតិបញ្ញា
– មាន​បទពិសោធន៍​ការងារ​យ៉ាងតិច​ ០២ឆ្នាំ​ ជា​បុគ្គលិក​ដែល​ធ្វើ​ការងារ​ពេញ​ម៉ោង​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ចំពោះ​បុគ្គលិក​ជាប់​កិច្ចសន្យា​មិន​ត្រូវ​បាន​ការ​អនុញ្ញាត​ទេ ។

មុខវិជ្ជា​ទៅ​សិក្សា​ ៖
1. Legal and Judicial Development
2. Improving Local and Central Administrative Functions
3. Developing Closer International Relationship between Countries
4. Improving of Social and Economic Infrastructure
5. Promotion of Industry and Mining Development
6. Promotion of
7. Agriculture and
8. Support for the Education Sector

សូម​ទាញ​យក​សេចក្ដី​ជូនដំណឹង​លម្អិត​ ៖

ភាសាខ្មែរ ៖ 

ភាសាអង់គ្លេស ៖ 

ប្រភពឯកសារ៖ 

🐷សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក Economic and Public Policy Management របស់​សកលវិទ្យាល័យ Tsukuba នៃ​ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ២០១៣


ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​សាធារណជន​ទាំងពីរ​ភេទ​ថា​ ក្រោម​ជំនួយ​ឧបត្ដម​រួម​គ្នា​របស់​ប្រទេស​ជប៉ុន ធនាគារ​ពិភពលោក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) និង​សកលវិទ្យាល័យ  បាន​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក Economic and Management មួយ​ចំនួន​ដល់​និស្សិត​កម្ពុជា​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ Tsukuba នៃ​ប្រទេស​ជប៉ុន ។ ភាគី​មិត្ត​រ៉ាប់រង​ថ្លៃ​សិក្សា ស្នាក់នៅ ប្រាក់​អាហារូបករណ៍ និង​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅមក​ភ្នំពេញ​/ ប្រទេស​ជប៉ុន /ភ្នំពេញ ។

I. លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស

បេក្ខជន​ទាំងពីរ​ភេទ​ត្រូវៈ – មាន​សញ្ជាតិ​ខ្មែរ – មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច – ចេះ​ភាសា​អង់គ្លេស​កំរិត​ខ្ពស់  ឬ – មាន​បទ​ពិសោធន៍​ការងារ​យ៉ាង​គិត​ពី ២ ទៅ ៥ ឆ្នាំ – មាន​អាយុ​មិន​លើស​ពី ៤៥ ឆ្នាំ – មាន​សុភាព​ល្អ​បរិបូរណ៍ ទាំង​កាយ​សម្បទា និង​សតិបញ្ញា

សូម​ទាញ​យក​សេចក្ដី​ជូនដំណឹង​លម្អិត​ ៖

ប្រភពឯកសារ៖ 

🃏កម្មវិធី​សិក្សា​លម្អិត​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​សម្រាប់ថ្នាក់ទី១១ និងទី១២


🔥ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន ចំាបាច់​ត្រូវ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ពិសេស ​គឺ​សិស្សានុសិស្ស​ឱ្យ​មាន​ចំណេះដឹង និង​បំណិន​វិជ្ជាជីវៈ​ច្បាស់​លាស់ ។ ក្រសួង​អប់រំ យុវជន និង​កីទ្បា​បាន​អភិវឌ្ឍ​គោលនយោបាយ និង​យុទ្ឋសាស្រ្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារគមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា ព្រមទាំង​ឯកសារ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ព័ត៌មាន ​និង​សារគមនាគមន៍​ជា​ច្រើន​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​គ្រូបង្រៀន​មាន​លទ្ឋភាព​ប្រើប្រាស់បចេ្ចកវិទ្យា​ក្នុង ការ​បង្រៀន និង​រៀន ប្រកប​ដោយ​គុណភាព និង​បច្ចុប្បន្នភាពដូច​បណ្តា​ប្រទេស​ក្នុង​តំបន់។

កម្មវិធី​សិក្សា​លម្អិត​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​សម្រាប់​ថ្នាក់​ទី ១១ និង​ទី ១២​ ចងក្រង​ទ្បើង​សម្រាប់​ជា​ជំនួយ​ដល់​ការ​បង្រៀន និង​រៀន​តាម​បែប​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ​ដើម្បី​ទទួល​បាន​បំណិន​បច្ចេក​ទេស​​កុំព្យូទ័រ បំណិន​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ការ​ត្រិះរិះ​ពិចារណា ​ព្រមទាំង​សម្រេច​ចិត្ត​បានត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើ​ស​វិជ្ជាជីវៈ​តាមរយៈ​កម្មវិធី​ការិយាល័យ​ភាសាខ្មែរ (OpenOffice) ដោយ​ប្រើប្រាស់​ពុម្ពអក្សរយូនីកូដ​ខ្មែរ ។ យើងខ្ញុំ​សង្ឃឹម​ថា កម្មវិធី​សិក្សា​លម្អិត​នេះ​ នឹង​បាន​ជា​ប្រយោជន៍​សម្រាប់​ការសិក្សា​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ព្រម​ទាំង​ជា​វិភាគទាន​ក្នុងការ​បង្រៀន និង​រៀន​ឱ្យ​កាន់តែ​សុក្រឹត និង​មាន​ប្រសិទ្ឋភាព​ខ្ពស់។ យើង​ខ្ញុំ​រីករាយ​រង់ចាំ​ទទួល​នូវ​មតិរះគន់​សា្ថបនា​ពីសំណាក់​លោក លោកស្រី ​និង​មិត្ត​អ្នកអាន​ទាំងអស់ ក្នុង​ន័យ​ធ្វើ​យ៉ាងណា​ឱ្យ​ឯកសារ​នេះ​កាន់តែ​ល្អ​ប្រសើរ បម្រើ​ដល់​ប្រយោជន៍​រួម​ និង​សង្គមជាតិ។

សូម​ទាញ​យក​ឯកសារ ៖

ប្រភពឯកសារ៖

ওសេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ទៅ​សិក្សា​នៅ​ប្រទេស​ប្រ៊ុយណេ​ក្នុង​ឆ្នាំ២០១៣


 

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​សាធារណជន​ទាំងពីរ​ភេទ​ថា សាកលវិទ្យាល័យ បាន​ផ្ដល់​អាហារូបករណ៍​មួយ​ចំនួន និស្សិត​កម្ពុជា ​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​រយៈពេល​១៨​ខែ​លើ​មុខ​ជំនាញ and Management នៅ​ប្រទេស​ប្រ៊ុយណេ សម្រាប់​ឆ្នាំ២០១៣ ។
I. លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស
បេក្ខជន​ទាំងពីរ​ភេទ​ត្រូវៈ
– មាន​សញ្ជាតិ​ខ្មែរ
– មាន​សញ្ញាបត្រ​បរិញ្ញាបត្រ
– មាន​បទពិសោធន៍​ការងារ​យ៉ាងតិច​៣ឆ្នាំ
– ចេះ​ភាសា​អង់គ្លេស​ច្បាប់​លាស់​( 6.0; 550)
– មាន​សុខភាព​ល្អ​បរិបូរណ៍ ទាំង​កាយ​សម្បទា និង​សតិបញ្ញា
II. កាល​បរិច្ឆេទ និង​ទីកន្លែង​ទទួលពាក្យ
😼 បេក្ខជន​ដែល​មាន​បំណង​ចូលរួម​ទទួល​អាហារូបករណ៍​ខាងលើ​ត្រូវ​ទាក់ទង​រក​ពាក្យ​សុំ​ និង​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​អាហារូបករណ៍ នៅ​ស្ថាន​ទូត​ប្រ៊ុយណេ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ឬ គេ​ហ​ទំព័រ ​http:/www.ubd.edu.bn/index.php?id=609 ចាប់​ពី​ផ្សាយ​ដំណឹង​រហូត​ដល់​ដំណាច់ ខែ ធ្នូ ឆ្នាំ ២០១២ ជា​កំណត់ ។

សូម​ទាញ​យក​សេចក្ដី​ជូនដំណឹង​លម្អិត​ ៖

ប្រភពឯកសារ៖  

🤡សេចក្ដី​ណែនាំ​ស្ដីពី​ការបែងចែក​ប៉ុស្តិ៍​បង្រៀន​សម្រាប់​គ្រូ​ចេញ​ថ្មី


ការ​ផ្ដល់​គ្រូ​បង្រៀន​ដល់​សាលា​រៀន​គឺ​ជា​ការងារ​មួយ​ដ៏​សំខាន់​ ដែល​ត្រូវ​រៀបចំ​ដោយ​មាន​ភាព​ទទួល​ខុសត្រូវ និង​ត្រូវ​អនុវត្ត​មុន​បវេសនកាល​រៀងរាល់​ឆ្នាំ​សិក្សា ។ ដើម្បី​ធ្វើ​ឲ្យ​ការងារ​នេះ​រឹត​តែ​ប្រសើរ​ឡើង​ជា​ពិសេស​ធ្វើ​ឲ្យ​សេវា​អប់រំ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ក្រសួង​សូម​ណែនាំ​ការ​បែងចែក​ប៉ុស្តិ៍​បង្រៀន​សម្រាប់​គ្រូ​ថ្មី​គ្រប់​កម្រិត​ដែល​ចេញ​ពី​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​គ្រូ ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ។

សូម​ទាញ​យក​សេចក្ដី​ណែនាំ​លម្អិត៖

ប្រភពឯកសារ៖ 

🍃កម្ពុជាស្វះស្វែងរកកិច្ចការពារកម្មសិទ្ធិបញ្ញាអង្គរវត្ត


(ថ្ងៃទី 28 សីហា 2012, ម៉ោង 04:08:PM) | ដោយ: គ្រីទិច

សៀមរាប: ប្រទេស​កម្ពុជា បាន​ស្វែ​រក​កិច្ចការពារ​ផ្នែក​ច្បាប់​ចំពោះ​កម្មសិទ្ធិបញ្ញា នៃ​ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​វប្បធម៌ ដ៏​មានតម្លៃ​របស់ខ្លួន​។​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែសីហា នៅ​ខេត្តសៀមរាប លោក ឌិ​ត ទីណា អនុរដ្ឋលេខាធិការ នៃ​ក្រសួងពាណិជ្ជកម្ម ទទួលបន្ទុក​កម្មសិទ្ធិ​បញ្ញា បាន​និយាយថា យើង​កំពុងតែ​សន្ធិសញ្ញា​ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ដើម្បី​ការពារ​អ្វី​ដែលជា​កេ​រ្ត​តំណែល​របស់​ដូច​តា​យើង​។​ ​លោក​បាន​និយាយ​បន្តទៀតថា យើង​មាន​កាតព្វកិច្ច​ការពារ​តាមផ្លូវ​ច្បាប់ និង​ការចរចា​។​ ​លោក​បាន​លើកឡើងថា ការចម្លង​ប្រាសាទ​អង្គ​វត្ត​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌​ចំពោះ​ប្រទេស​កម្ពុជា​។​ ​ថ្មីៗ​នេះ​មាន​កិច្ចប្រឹងប្រែង​មួយ​ចង់​ធ្វើការ​សាងសង់​ចម្លង​អង្គ​វត្ត នៅ​ប្រទេស​ឥណ្ឌា ដោយ​នាំ​ឲ្យ​មានប្រតិកម្ម​ជាខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ទាក់ទង​នឹង​កម្មសិទ្ធិ​បញ្ហា​នេះ កម្ពុជា​បាន​ពិភាក្សា​ជាមួយ​លោក ហ្វ្រ​ង់​ស៊ី ហ្គឺ​រី (Francis Gurry) ដែលជា​អគ្គនាយក នៃ​អង្គការ​កម្ម​សិទ្ធ​បញ្ញា​ពិភពលោក ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ លោក ហ្គឺ​រី បាន​ជួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន លោក​ចម​ប្រសិទ្ធ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល និង​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​៕​ ប្រភពឯកសារ៖ 

ꦦក្រសួង មហាផ្ទៃ និង​ គ.ជ.ប ណែនាំឱ្យក្រុម ប្រឹក្សាឃុំ សង្កាត់ ទទួលខុសត្រូវខ្ពស់ក្នុងការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ


សេចក្តីប្រកាសព័ត៌មានស្តីពី ក្រសួង មហាផ្ទៃ និង​ គ.ជ.ប ណែនាំឱ្យក្រុម ប្រឹក្សាឃុំ សង្កាត់  ទទួលខុសត្រូវខ្ពស់ក្នុងការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ។

ജការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២


សេចក្តីអំពាវនាវ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  ( .. )  សូមជូនដំណឹង និង អំពាវនាវ ដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់  អំពី ការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១២ ។  

 

ការពិនិត្យ បញ្ជីឈ្មោះ  និង ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ 

នៅតាម ឃុំសង្កាត់ ចាប់ផ្តើមពី

ថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ 

 

ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ប្រព្រឹត្តទៅនៅ

ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣

ꦗពហុ​កីឡ​ដ្ឋាន​ជាតិ​មរ​តក​តេជោ​នឹង​​​ផ្តើម​​​សង់​​ចុងឆ្នាំ​២០១២


Wednesday, 22 August 2012 យឺន ពន្លក និង អ៊ឹង ចំរើន
ពហុកីឡដ្ខានជាតិថ្មីក្នុង​ទីតាំង​ខាង​កើត​រាជ​ធានី​ភ្នំពេញ (នៅ​តំបន់​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់)។ពហុកីឡដ្ខានជាតិថ្មីក្នុង​ទីតាំង​ខាង​កើត​រាជ​ធានី​ភ្នំពេញ (នៅ​តំបន់​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់)។

ភ្នំពេញៈ💙 យោង​តាម​លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​នៃគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ពហុ​កីឡ​ដ្ឋាន​ជាតិ​ថ្មី​ទំនើប​មួយ​ទៀត នឹង​ត្រូវ​ចាប់​ផ្តើម​សាង​សង់​នៅ​ចុងឆ្នាំ​២០១២​ខាង​មុខ​នេះ។ ពហុកីឡដ្ឋាន​ថ្មី​នេះ មាន​ឈ្មោះ​ថា «ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ» ដែល​នឹង​សាង​សង់​ឡើង​នៅ​លើ​ដី​ទំហំ​សរុប​ជាង​៩៤​ហិចតា ក្នុង​ទីតាំង​ខាង​កើត​រាជ​ធានី​ភ្នំពេញ (នៅ​តំបន់​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់)។

គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា គឺ​ជា​ម្ចាស់​គម្រោង​លើ​ការ​សាង​សង់​នេះ ដោយ​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​សាលារាជ​ធានី​ភ្នំពេញ។ ផ្ទៃដី​ប្រមាណ​៦០ភាគរយនៃពហុកីឡ​ដ្ឋាន​នឹង​គ្រប​ដណ្តប់​ដោយ​តំបន់​បៃតង (ដើម​ឈើ ​ស្មៅ សួន​ច្បារ ជាដើម) រីឯ​៤០​ភាគរយ​ទៀតគឺ​ជា​សំណង់។ សំណង់​សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ រួម​មាន វិមាន​ការិយាល័យ​នៅ​ចំ​កណ្តាល អាង​ហែល​ទឹក​ស្តង់​ដារ​អន្តរ​ជាតិ អគារ​អត្តពលកម្ម Indoor សាល​ហ្វឹក​ហាត់​កីឡា​ប្រយុទ្ធ​ និង​កីឡា​ផ្សេងៗ សាល​ហ្វឹក​ហាត់​កីឡា​ប្រពៃណី រួម​ទាំង​ទីលាន​កីឡា​បាល់​ទាត់​ស្តង់​ដារ​អន្តរ​ជាតិ​ចំនួន​ពីរ (ទាំង​ខាងក្នុង និង​ខាង​ក្រៅ)។ មន្ត្រី​ NOCC បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​សាង​សង់ និង​ការ​ប្រើ​ប្រាស់​នឹង​ធ្វើ​ឡើង​ទៅតាម​ដំណាក់​កាល ហើយ​រាល់​គម្រោង​សាង​សង់​ទាំង​អស់​នឹង​ត្រូវ​ឆ្លង​កាត់​ភ្នាក់​ងារសំណង់​អន្តរ​ជាតិ។ បើ​តាម​អ្នក​ជំនាញ ការ​ចំណាយ​លើការ​សាង​សង់​ពហុ​កីឡ​ដ្ឋាន​កម្រិត​អន្តរជាតិ មិន​តិច​ជាង​១០០លាន​ដុល្លារ​អា​មេ​រិក​នោះ​ឡើយ៕ ប្រភពឯការ៖  

🔯កុមារ​មិនបាន​ចូលរៀន ព្រោះ​គ្មាន​សាលារៀន​នៅ​តំបន់​ដាច់ស្រយាល ក្នុង​ខេត្ត​ប៉ៃលិន​


កុមារមិនបានចូលរៀន-គ្មានសាលារៀន-តំបន់ដាច់ស្រយាលខេត្តប៉ៃលិនកុមារមិនបានចូលរៀន-គ្មានសាលារៀន-តំបន់ដាច់ស្រយាលខេត្តប៉ៃលិន
(ថ្ងៃទី 22 សីហា 2012, ម៉ោង 11:13:AM) | ដោយ: មង្គល​ ខេត្តប៉ៃលិន: កុមារា​កុមារី​ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ រាប់រយ​នាក់ ពុំទាន់​បាន​ចូលរៀន​សូត្រ​ទេ នៅ​ភូមិ​អណ្ដូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ព្រោះ​សាលារៀន​នៅ​ឆ្ងាយ​ពេក ហើយ​ឪពុកម្ដាយ​ជាប់រវល់​ធ្វើការ​ងារ​ដាំ​ដុះ​ស្រែចម្ការ គ្មាន​ពេល​ជូន​កូនៗ​មក​រៀន​។

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ​ខេត្ត បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ ក្នុងពេល​ចុះ​ពិនិត្យ​កន្លែង​ជីក​ស្រះ​ទឹក នៅ​ភូមិ​អណ្ដូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ថា ក្រសួង​អប់រំ​បាន​ឯកភាព​ផ្ដល់​សាលាបឋមសិក្សា​មួយ​ខ្នង ឲ្យ​អ្នកភូមិ​អណ្ដូង​ថ្ម​ហើយ នា​ចុងឆ្នាំ​២០១២​នេះ​។​
​    ​
​លោក ស៊ុន សុផល មេភូមិ​អណ្ដូង​ថ្ម បាន​ឲ្យ​ដឹងថា ភូមិ​អណ្ដូង​ថ្ម​នេះ ប្រជាពលរដ្ឋ​បានមក​រស់នៅ​កាប់ឆ្ការ​ធ្វើ​ចម្ការ តាំងពី​ឆ្នាំ​២០០១ រហូតមកដល់​ឆ្នាំ​២០០៣ អាជ្ញាធរ​ទទួលស្គាល់​ភូមិ​អណ្ដូង​ថ្ម ស្របច្បាប់​។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ ៨១៥ គ្រួសារ​ហើយ បានមក​រស់នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ​។​
​    ​
​លោក​មេភូមិ​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​មក​រស់នៅ ភាគច្រើន​មិនចេះ​អក្សរ​ទេ ព្រោះ​ពួកគាត់​នៅ​ឆ្ងាយ​ដាច់ស្រយាល​តាំងពី​សម័យ​សង្គ្រាម​កន្ល​ង​មក​។ រហូតមកដល់​កូនចៅ​ទៀត ដែល​ខ្លះ​មានកូន​គ្រប់​អាយុ ៦​ឆ្នាំ ខ្លះ​មានកូន​អាយុ​ជាង ១០​ឆ្នាំ​ហើយ មិនបាន​ចូលរៀន​សូត្រ ព្រោះ​ឪពុកម្ដាយ​ជាប់រវល់​នឹង​ការងារ​ដាំ​ដុះ​ធ្វើស្រែ​ចម្ការ ហើយ​ក្រីក្រ គ្មាន​មធ្យោបាយ​ដឹក ឬ​ជូន​កូន​ទៅ​ចូលរៀន ដោយសារ​សាលារៀន​មាននៅ​ភូមិ​ពេជ្រ​គិរី ចម្ងាយ​ប្រហែល​ជិត ៣០ គីឡូម៉ែត្រ​។​
​    ​

ព្រះសង្ឃ​បង្ហាត់បង្រៀន ដោយ​យក​ផ្ទះ​អ្នកភូមិ​មួយ​ខ្នង​ធ្វើជា​សាលារៀន បែង​ចែកជា​ពីរ​បន្ទប់ ហើយ​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៣ ប្ដូរ​វេន​គ្នា (​មួយថ្ងៃ​បង្រៀន​បានតែ​មួយពេល​)​។ ក្មេងៗ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ មាន​ចំនួន​ជាង ១០០ នាក់​។ព្រះសង្ឃ​បង្ហាត់បង្រៀន ដោយ​យក​ផ្ទះ​អ្នកភូមិ​មួយ​ខ្នង​ធ្វើជា​សាលារៀន បែង​ចែកជា​ពីរ​បន្ទប់ ហើយ​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៣ ប្ដូរ​វេន​គ្នា (​មួយថ្ងៃ​បង្រៀន​បានតែ​មួយពេល​)​។ ក្មេងៗ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ មាន​ចំនួន​ជាង ១០០ នាក់​។
​លោក ស៊ុន សុផល មេភូមិ​អណ្ដូង​ថ្ម បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​អាជ្ញាធរ​ភូមិ​ឃុំ បាន​យកចិត្តទុកដាក់​ខិតខំ​បង្ហាត់បង្រៀន និង​ពង្រឹង​ផ្នែក​អក្សរសាស្ត្រ ទាំង​ផ្នែក​អក្ខរកម្ម និង​ក្មេងៗ រៀនសូត្រ​តាមរយៈ​ព្រះសង្ឃ​បង្ហាត់បង្រៀន ដោយ​យក​ផ្ទះ​អ្នកភូមិ​មួយ​ខ្នង​ធ្វើជា​សាលារៀន បែង​ចែកជា​ពីរ​បន្ទប់ ហើយ​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៣ ប្ដូរ​វេន​គ្នា (​មួយថ្ងៃ​បង្រៀន​បានតែ​មួយពេល​)​។ ក្មេងៗ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ មាន​ចំនួន​ជាង ១០០ នាក់​។

​មេភូមិ​អណ្ដូង​ថ្ម​បាន​បន្ថែមថា ដោយឡែក មនុស្ស​ចាស់​បាន​ចូលរៀន​អក្សរ​ជាច្រើន​នាក់​ផងដែរ​។ អាជ្ញាធរ​ភូមិ​ឃុំ បាន​ស្នើសុំ​មន្ទីរអប់រំ​ខេត្ត​ប៉ៃលិន និង​ក្រុមការងារ ជួយ​សាងសង់​សាលារៀន​មួយ​ខ្នង នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ ដើម្បី​ឲ្យ​ក្មេងៗ​គ្រប់​អាយុ​បាន​ចូលរៀន​សូត្រ​នឹង​គេ​។ ម្យ៉ាងទៀត បើ​មាន​ផ្លូវថ្នល់ និង​សាលារៀន​នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ គឺអាច​អ្នកភូមិ​នៅក្បែរ​គ្នា​ចំនួន ៤ ភូមិ​ទៀត បានមក​ចូលរៀន​ផងដែរ​។​
​    ​
​ពាក់ព័ន្ធ​ករណី​ក្មេងៗ​គ្រប់​អាយុ ៦​ឆ្នាំ​ឡើង មិនបាន​ចូលរៀន ព្រោះ​គ្មាន​សាលារៀន​នេះ លោក តង់ ធារ៉ា ប្រធាន​មន្ទីរអបរំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ ជា​ភូមិ​ដាច់ស្រយាល នៅ​តំបន់​សមរភូមិ​ក្ដៅ​កាលពី​សម័យ​សង្គ្រាម​កន្ល​ង​មក ហើយ​ពួកគាត់​បាន​កាប់​ឆ្ការព្រៃ ប្រែក្លាយ​មាន​ស្រែចម្ការ​មាន​ដំណាំ​ដាំ​ដុះ រាជរដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ភូមិ​ស្របច្បាប់​។ ពលរដ្ឋ​រស់នៅ​ទីនោះ​ក្រីក្រ ខ្វះ​មធ្យោបាយ​ដឹក ឬ​ជូន​កូន​រៀន​ទៅ​ពិតមែន​។ ប៉ុន្តែ​អាជ្ញាធរខេត្ត​ប៉ៃលិន និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​លើក​គម្រោង​ស្នើសុំ​សាលាបឋមសិក្សា​មួយ​ខ្នង ហើយ​ក្រសួង​អប់រំ​បានសម្រេច​ឲ្យ​សាងសង់​សាលាបឋមសិក្សា​នៅទីនេះ នា​ចុងឆ្នាំ​២០១២​នេះ ដើម្បី​បាន​ក្មេង​គ្រប់​អាយុ ៦​ឆ្នាំ បាន​ចូលរៀន​សូត្រ តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​ធនធានមនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​។​
​    ​
​លោក អ៊ី ឈាន អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ភូមិ​អណ្ដូង​ថ្ម គឺ​តំបន់​ព្រៃធំ ជា​សមរភូមិ​ក្ដៅ​ជាងគេ​កាលពី​សម័យ​សង្គ្រាម​។ ប៉ុន្តែ​បច្ចុប្បន្ននេះ បាន​កែ​ប្រែជា​ភូមិដ្ឋាន​សម្រាប់​ប្រជាជន​រស់នៅ មាន​ស្រែចម្ការ​មាន​ផ្លូវថ្នល់ ដែល​កំពុងអភិវឌ្ឍន៍​ជា​បណ្ដើរ​ថែមទៀត នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដោះស្រាយ​បញ្ហា​ទឹក​ប្រើប្រាស់ ដោយសារ​ទឹកអូរ​នៅ​ឆ្ងាយ​ពេក​។​
​    ​
🌳 ​នៅ​ថ្ងៃទី​២១ ខែសីហា​នេះ ខេត្ត​បានផ្ដល់​ស្រះ​ទឹក​ពីរ​កន្លែង និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ប្រវែង ៣.៥០០ ម៉ែត្រ ត​ភ្ជាប់​ទៅ​ភូមិ​ពេជ្រ​គិរី​៕ K​

 ប្រភពឯកសារ៖ 

រឹងមាំ


សុខភាព បារី ស្រា


ផឹកស្រាមួយកែវ បង្ហើយ ថ្លើម ជក់បារីមួយដើម បង្ហើយ សួត ស៊ីមួយចានឱ្យដូចតាជួជក់ បង្ហើយក្រពះ ប្រភពឯការ៖ 

កុមាររីករាយ


ការងារវិស្សមកាលធំ


ꦗការប្រទ្បង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តម ចំនួន ៨០នាក់


ក្រសួង​អប់រំ យុវជន និង​កីទ្បា សូមជូន​ដំណឹង​ដល់​និស្សិត​ទាំពីរភេទ ដែល​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ឬ​សញ្ញាបត្រ​បណ្ឌិត ក្នុង​ប្រទេស ឬ​ក្រៅប្រទេស ឲ្យ​បាន​ជ្រាបថា ក្រសួង​នឹង​រៀបចំ​ប្រទ្បង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តម​ចំនួន ៨០នាក់ ​🔯សម្រាប់​បម្រើ​ការងារ​នៅតាម​គ្រឹះសា្ថន​ឧត្តម​សិក្សា​សាធារណៈ ក្រោម​ឪវាទ​ក្រសួង​អប់រំ យុវជន និង​កីទ្បា ដូច​មាន​នៅ​ក្នុង​តារាង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តម​ឆ្នាំ២០១២ ជូន​ភ្ជាប់ ។

លក្ខខណ្ឌ​នៃ​ការជ្រើសរើស

ជ្រើសរើស​ក្នុង​ចំណោម​និស្សិត​ទាំង​ពីរភេទ៖ ១. ជា​និស្សិត​សុទ្ឋសាធ​ដែល​ពុំទាន់​មាន​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ។ ក្នុង​ករណី​បេក្ខជន​បន្លំ​សំណុំ​លិខិត ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជីប្រទ្បង ។

២. បេក្ខជន​ទាំងពីរភេទ ត្រូវ​មាន​សញ្ជាតិ​ជាខ្មែរ មាន​ជីវប្រវត្តិ​ច្បាស់លាស់​ មាន​សញ្ញាបត្រ​ចាប់​ពី​បរិញ្ញាបត្រ​ជាន់ខ្ពស់  ឬ​ សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល​ទ្បើង​ទៅ និង​មាន​អាយុ​មិនលើស​ពី ៣៥ឆ្នាំ(សម្រាប់​បេក្ខជន​បរិញ្ញាបត្រ​ជាន់ខ្ពស់) ហើយ​អាយុ​មិន​លើស​ពី ៤០ឆ្នាំ (សម្រាប់​បេក្ខជន​សញ្ញាបត្រ​បណ្ឌិត) គិត​ដល់ ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២

៣. សញ្ញាបត្រ​ក្នុង​ប្រទេស ត្រូវ​បញ្ជាក់​វាយតម្លៃ​ទទួល​ស្គាល់​ពី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ។ ៤. សញ្ញាបត្រ​ក្រៅ​ប្រទេស​ ត្រូវ​បញ្ជាក់​វាយតម្លៃ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ។

ទាញ​យក​សេចក្ដី​ជូនដំណឹង​​ព័ត៌មាន​លម្អិត ៖

🌸ក្លឹប​អ្នកកាសែត​កម្ពុជា និង​អង្គការ​ភ្លែ​ន​អន្តរជាតិ រៀបចំ​ការប្រឡង​អត្ថបទ​សារព័ត៌មាន​លើកកម្ពស់​សិទ្ធិ​កុមារី​


  (ថ្ងៃទី 14 សីហា 2012, ម៉ោង 05:10:PM) | ដោយ: ក​.​អក​.

​ភ្នំពេញ: ​ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) មាន​កិត្តិយស​សូម​ជម្រាបជូន ដំណឹង​ដល់​អ្នកសារព័ត៌មាន​ ទាំងអស់​ជ្រាបថា ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ ភ្លែ​ន​អន្តរជាតិ ក​.​អ​.​ក នឹង​រៀបចំ​ការប្រកួតប្រជែង អត្ថបទ​សារព័ត៌មាន​កុមារ​មេត្រី​ស្តីពី ការលើកកម្ពស់​សិទ្ធិ​កុមារី​នៅ​កម្ពុជា ( ឬ ស្តីពី​សមភាព​យេនឌ័រ​ក្នុងចំណោម​កុមារ​)​ឆ្នាំ​២០១២-​ឆ្នាំ​២០១៣​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​ធ្វើ​នៅ​ភ្នំពេញ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២ សូមជម្រាបថា គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង​នេះ គឺ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា​ដែល​បាន​បំពេញ​កិច្ច​ការជួយ​លើកស្ទួយ​សិទ្ធិ​កុមារ​ពិសេស​កុមារី​។ ដូច្នេះ​ប្រសិនបើ​អស់លោក លោកស្រី អ្នកនាង​កញ្ញា ជា​អ្នកសារព័ត៌មាន​ចាប់អារម្មណ៍ និង​មានបំណង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ សូម​បញ្ជូន​អត្ថបទ​ទាក់ទង​នឹង​សិទ្ធិ​កុមារី ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១២​កន្លងមក​យ៉ាងយូរបំផុត​ត្រឹម ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ជា​កំណត់ មកកាន់​ទីស្នាក់ការ​ក្លឹប​អ្នកកាសែត​កម្ពុជា​។ ​នៅក្នុង​ការប្រឡង​អត្ថបទ​នេះ ក្លឹប​អ្នកកាសែត​កម្ពុជា​នឹង​ជ្រើសរើស​ជ័យលាភី ចំនួន ប្រាំ​រូប ដែល​នឹង​ទទួល​រង្វាន់​ដូចខាងក្រោម​:

១. ជ័យលាភី​លេខ​មួយ នឹង​ទទួល​រង្វាន់​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​
២. ជ័យលាភី​លេខ​ពីរ នឹង​ទទួលបាន​រង្វាន់​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​
៣. ជ័យលាភី​លេខ​បី នឹង​ទទួលបាន​ទូរស័ព្ទ Iphone មួយគ្រឿង​
៤. ជ័យលាភី​លេខ​បួន នឹង​ទទួលបាន​កាមេរ៉ា​ថត​មួយគ្រឿង​
🌸 ៥. ជ័យលាភី​លេខ​ប្រាំ នឹង​ទទួលបាន​កាមេរ៉ា​ថត​មួយគ្រឿង​

​ក្រៅពីនោះ ក្លឹប​អ្នកកាសែត​កម្ពុជា​ក៏​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ប្រដាប់​ថត​សម្លេង​មួយគ្រឿង សម្រាប់​អត្ថបទ​ចំនួន​៥​ផ្សេងទៀត​ផងដែរ​។​ ​ក្លឹប​អ្នកកាសែត​កម្ពុជា សូមជម្រាបថា ដើម្បី​ធានា​នូវ​ភាព​សុ​ក្រិ​ត្យ​និង​យុត្តិធម៌​ក្នុងការ​ជ្រើសរើស អត្ថបទ​ជ័យលាភី​នោះ គណៈកម្មការ​វិនិច្ឆ័យ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​ក្នុងនោះ​រួមមាន សមាសភាព​មកពី​៖
  • ​ក្លឹប​អ្នកកាសែត​កម្ពុជា​ចំនួន ១​រូប​
  • ​អង្គការ​ភ្លែ​នន​អន្តរជាតិ​ចំនួន ១ រូប​
  • ​អង្គការ ចំនួន ១​រូប​
  • ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារគមនាគមន៍ (DMC) ចំនួន​១​រូប​
  • ​អ្នកសារព័ត៌មាន​មានបទពិសោធន៍​១​រូប​
  • ​តំណាង​កុមារ​ចំនួន ២​រូប​
​ការជ្រើសរើស​ជ័យលាភី​នឹងត្រូវ​ធ្វើការ​សម្ភាសន៍​ផ្ទាល់មាត់​ដើម្បី​ជ្រើសរើស​និង​ការពិនិត្យ​វាយតម្លៃ​សម្រេច​ចុង ក្រោយ​ទៅលើ​អត្ថបទ ដោយ​ផ្អែកទៅលើ​លក្ខណ​:​វិនិច្ឆ័យ​មួយចំនួន​។​ ​គណកម្មការ​វិនិច្ឆ័យ​នេះ​នឹងធ្វើ​ការជ្រើសរើស​អត្ថបទ​ជាប់​ជ័យលាភី​ដោយ​គោរព​តាម​សម្លេង​ភាគច្រើន​និង​ផ្អែក​តាម​លក្ខណៈវិនិច្ឆ័យ​ដូចខាងក្រោមៈ -​អត្ថបទ​ដែលមាន​ខ្លឹមសារ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​កុមារី​ដោយ​ទាក់ទង​នឹង​សិទ្ធិ​រស់រាន សិទ្ធិ​ទទួលបាន​ការការពារ សិទ្ធិ​អភិវឌ្ឍន៍ និង​សិទ្ធិ​ចូលរួម​។​
  • ​ប្រធានបទ​មាន​លក្ខណៈ​ទាក់ទាញ​
  • ​អត្ថបទ​សរសេរ​គោរព​តាម​គោលការណ៍​សត្យានុម័ត​នៃ​សារព័ត៌មាន​
  • ​អត្ថបទ​សរសេរ​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​

​លក្ខខណ្ឌ​ក្នុងការ​ចូលរួម​ប្រកួត​៖

  • ​មានតែ​អ្នកសារព័ត៌មាន​គ្រប់ផ្នែក បុគ្គលិក​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ឯករាជ្យ ដែល​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ ដែល​អាច​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​បាន​។
  • ​បុគ្គលិក​និង​សមាជិក​គណៈកម្មាធិការ​នាយក ក​.​អ​.​ក មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​នៅក្នុង​ការប្រឡង​នេះឡើយ​
  • អត្ថបទ​នីមួយៗ​ត្រូវបាន​កាត់​យក​ពី​សារព័ត៌មាន​ដែល​បានចេញ​ផ្សាយ​និង​ជា​ស្នាដៃ របស់​អ្នកចូលរួម​ប្រកួតប្រជែង​។ ចំណែក​អត្ថបទ​ទូរទស្សន៍​ឬ​វិទ្យុ​ត្រូវបញ្ជូន​សំណេរ​ខ្លឹម សារ​នៃ​អត្ថបទ​នោះ​ដោយ​ភ្ជាប់​មកជា​មួយ​នូវ file រូបភាព​ឬ​សម្លេង​។
  • អត្ថបទ​ត្រូវដាក់​នៅក្នុង​ស្រោមសំបុត្រ​បិទ​ជិត ដោយមាន​សរសេរ​ឈ្មោះ និង​ស្ថាប័ន​នៅលើ​ស្រោមសំបុត្រ​នោះ​។ ហាម​មិន​ឲ្យ​សរសេរ​ឈ្មោះ​នៅលើ​អត្ថបទ​ផ្ទាល់​ឡើយ​។

​សូមបញ្ជាក់ អត្ថបទ​ត្រូវ​ផ្ញើ​ទៅកាន់​ស្នាក់ការ​ក្លឹប​អ្នកកាសែត​កម្ពុជា ស្ថិតនៅ​ផ្ទះ​លេខ ២២៦ ផ្លូវ ១៥៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន មិន​ហួស​ពីថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​ការប្រកួតប្រជែង​នេះ សូម​ទាក់ទងៈ​
​លោក ងួន សេ​រ័ត្ន នាយក​រដ្ឋបាល ក​.​អ​.​ក តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ២៦៧ ២៧

ប្រភពឯកសារ៖   

VA – Isles of Wonder – Music For the Opening Ceremony of the London 2012 Olympic Games


## Extra Info : VA
## Album : Isles of Wonder: Music For the Opening Ceremony of the
## Year : 2012
## Time : 01:16:38+01:13:42
## Bitrate : 320 kb/s, 2 channels, 44.1KHc
## Genre : Soundtrack
## Tracklist :

CD1

  1. I Still Believe – Frank Turner
  2. Jerusalem / Flower of Scotland / Danny Boy / – Four Nations Choirs
  3. Nimrod – LSO On Track
  4. And I Will Kiss (feat. ) – Underworld
  5. Tubular Bells / In Dulci Jubilo – Mike Oldfield
  6. Chariots of Fire –
  7. Sundowner – Blanck Mass & London Symphony Orchestra
  8. Bonkers – Dizzee Rascal & Armand Van Helden
  9. Nimma Nimma (feat. Jaspreet Jasz) – A.R. Rahman
  10. Heaven – Emeli Sande
  11. Abide With Me – Emeli Sande
  12. – Arctic Monkeys
  13. Come Together – Arctic Monkeys
  14. Caliban’s Dream (feat. Dockhead Choir, Dame Evelyn Glennie, Only Men Aloud, Elizabeth Roberts, Alex Trimble) – Underworld

CD2

  1. Galvanize (Beginning) –
  2. Moon Watcher –
  3. Always Loved a Film (Instrumental) – Underworld
  4. (Dark Train) – Underworld
  5. West End Girls – Pet Shop Boys
  6. Minneapolis (High Contrast Remix) – Underworld
  7. Reach – High Contrast
  8. Ghost Dance – High Contrast
  9. Confusion the Waitress (Darren Price & High Contrast Remix) – Underworld
  10. Traktor (feat. L) [Radio Edit] – Wretch 32
  11. Olympians (High Contrast Remix) – F*ck Buttons
  12. Can’t Stop This Fire – High Contrast
  13. Moon In Water (Instrumental) – Underworld
  14. Crocodile (High Contrast Remix) – Underworld
  15. Where the Streets Have No Name (High Contrast Remix) – U2
  16. For Years – High Contrast
  17. (Darren Price & High Contrast Remix) – Underworld
  18. The Long Way Home- High Contrast
  19. Dark and Long (Darren Price & High Contrast Remix) – Underworld
  20. (High Contrast Remix) – Underworld
  21. Heroes – David Bowie
  22. Galvanize (Ending) – The Chemical Brothers

Download

  • (cbc.ca)
  • (weheartmusic.typepad.com)
  • (pitchfork.com)
  • (guardian.co.uk)
  • (noise11.com)
  • (oup.com)
  • (telegraph.co.uk)
  • (prnewswire.com)
  • (pinkisthenewblog.com)
  • (scotsman.com)

VA – A Symphony of British Music: Music for the Closing Ceremony of the London 2012 Olympic Games (2012)


 

Artist: VA
Title Of Album: A Symphony of British Music: Music for the Closing Ceremony of theLondon 2012 Olympic Games
Year Of Release: 2012
Label: Limited
Genre: Soundtrack, Pop, Rock, Classical
Quality: m4a
Bitrate: 256kbps
Total Time: 02:03:03
Total Size: 270 MB

Tracklist:

CD1:
01. Urban Voices Collective – Because (00:38)
02. ,  & STOMP – Salut D’Amour (feat. Timothy Spall) (02:57)
03. Madness – Our House (Re-Recorded) (02:29)
04. Massed Bands of the Household Division – Parklife (Excerpt) (01:14)
05. Pet Shop Boys – West End Girls (02:14)
06. Ray Davies,  Symphony Orchestra & Urban Voices Collective – Waterloo Sunset (03:22)
07. Emeli Sandé – Read All About It (05:56)
08. – Parade of the Athletes (04:11)
09. Elbow, London Symphony Orchestra & Urban Voices Collective – Open Arms (04:47)
10. Elbow, London Symphony Orchestra & Urban Voices Collective – One Day Like This (06:44)
11. Kate Bush – Running Up That Hill (A Deal With God Remix) (05:32)
12. Urban Voices Collective, Pete Lockett, Rahda Meta, Prabhat Rao, Varun Verma, Toby Pitman, David Arnold, Bilwal Iyer,
, Tania Davis, Elspeth Hanson & – Here Comes the Sun (02:36)
13. David Arnold – Medal Ceremony (02:29)
14. Queen – Bohemian Rhapsody (Excerpt) (00:51)

CD2:
01. John Lennon & Liverpool Philharmonic Youth Choir – Imagine (04:25)
02. George Michael – White Light (04:44)
03. Kaiser Chiefs – Pinball Wizard (03:02)
04. David Bowie – Fashion (03:33)
05. Annie Lennox – Little Bird (05:52)
06. Ed Sheeran, Richard Jones, Nick Mason, Mike Rutherford & David Arnold – Wish You Were Here (03:31)
07. Russell Brand & London Symphony Orchestra – Pure Imagination (00:58)
08. Russell Brand & Bond – I Am the Walrus (04:13)
09. Fatboy Slim – Right Here, Right Now (Excerpt) (01:28)
10. Fatboy Slim – The Rockafeller Skank (Excerpt) (01:45)
11. Jessie J, Tinie Tempah & – Price Tag / Written In the Stars / Dynamite (05:07)
12. Bee Gees – You Should Be Dancing (feat. Jessie J, Tinie Tempah, Taio Cruz) (02:02)
13. – Wannabe / Spice Up Your Life (03:34)
14. Eric Idle – (04:38)
15. Muse – Survival (04:17)
16. Queen – Queen Medley: Day-O / Brighton Rock (01:48)
17. Queen – We Will Rock You (feat. Jessie J) (02:41)
18. The London Welsh Male Voice Choir, The London Welsh Rugby Choir & LondonSymphony Orchestra – Olympic Anthem (02:48)
19. London Symphony Orchestra – Extinguishing the Flame (00:58)
20. Take That – Rule the World (04:14)
21. David Arnold – Spirit of the Flame (04:26)
22. The Who – Baba O’Riley (Edited Version) (02:44)
23. The Who – See Me, Feel Me (Edited Version) (02:38)
24. The Who – My Generation (Excerpt) (01:37)

  • (telegraph.co.uk)
  • (prweb.com)
  • (telegraph.co.uk)
  • (standard.co.uk)
  • (independent.co.uk)
  • (hangout.altsounds.com)
  • (popwatch.ew.com)
  • (wqxr.org)
  • (telegraph.co.uk)
 

The Piano Brother – The Piano (Special Edition) (2011)


FLAC (image+cue) | Lossless | Instrumental | 01:01:04 | 15 tracks | 246 MB

Track Listing

01. Raindrops Keep Fallin’ On My Head (03:26)
02. Sometimes When We Touch (03:17)
03. My Heart Will Go On (05:26)
04. Over The Rainbow (02:30)
05. Moon River (04:09)
06. Misty (03:56)
07. Scarborough Fair (05:25)
08. Can’t Help Falling In Love (05:02)
09. Forrest Gump (04:19)
10. Canon In D (05:21)
11. Salut d’Amour (03:09)
12. A Time For Us (03:18)
13. Memory (03:56)
14. The Music of The Night (04:03)
15. Ode To Joy (03:41)

Download (Turbobit)


Mirror (Rapidgator):

Download (Rapidshare):

🐎Accoustic Chillout Music (Guitar & Piano Music for Dreaming Releaxing & Sleeping) (2012)


 

VA – Accoustic Chillout Music (Guitar & Piano Music for Dreaming Releaxing & Sleeping) (2012)
20 tracks | Release: 2012 | Label: Plusquam Wellness | MP3 320 kbps | 283.26 MB
Genre: Chillout
Mirrors: Rapidgator | LetitBit | ExtabitTracklist:

01. Borley Rectory – Llewellyn
02. Babes In the Wood – Llewellyn
03. Sacral Chakra – Aetherium
04. Willow Pool – Niall
05. Sidewalk On Heaven – Paradise Chillout
06. Sanctuary – Sanctuary
07. Waltz of the Faerie Queen – clookai
08. Solar Plexus – Joshua Samson
09. Ganapate Hanuman 2 – Samaya
10. Crystal Dreams – Mike Rowland-C Michell
11. Angel of Innocence – Relaxation Music
12. Fly Away – Mike Rowland
13. Letting Go 11 – Joshua Samson
14. Prelude Con Spirito – David Sun
15. The Bear – Sangit Om
16. Oh Mata – Samaya
17. Lotus Reflection – My Music for Yoga
18. Carefree – Ian Cameron Smith
19. Fog In the Highlands – Medwyn Goodall
20. Etheric Body – Grollo & Capitanata

Download link:Rapidgator


Letitbit

 
 

Extabit


អាហារូបករណ៍សាកលវិទ្យាល័យ ហ្សាម៉ាន់ ២០១២


ការប្រឡង អាហារូបករណ៍

 សាកលវិទ្យាល័យ ហ្សាម៉ាន់ ផ្តល់ជូននូវអាហារូបករណ៍ មួយចំនួនដល់ សិស្សនិស្សិត ទាំងឡាយណាដែលបង្ហាញ នូវ សមត្ថភាពបញ្ញាខ្ពស់ ដែល អាចធ្វើការប្រឡងយក​ អាហារូបករណ៍​​​​​នៅ​​​ សាកលវិទ្យាល័យ ហ្សាម៉ាន់។

កាលបរិច្ឆេទប្រឡង ៖ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១២
មណ្ឌលប្រឡង ៖ អាគារសាកលវិទ្យាល័យហ្សាម៉ាន់
វេលាម៉ោង ១០ព្រឹក

សិស្សានុសិស្ស ដែលមាន សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) អាចមានសិទ្ធិចូលរួម ប្រឡង​យក​អាហារូបករណ៍
នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១១ នាពេល ខាងមុខនេះបាន។

សាកលវិទ្យាល័យហ្សាម៉ាន់ ធ្វើការផ្តល់ជូនអាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០០នាក់៖
  • អាហារូបករណ៍ ១០០%​ ផ្តល់ជូនចំនួន ១៦ នាក់
  • អាហារូបករណ៍ បញ្ចុះតម្លៃ ៧៥% ផ្តល់ជូនចំនួន ២០ នាក់
  • អាហារូបករណ៍ បញ្ចុះតម្លៃ ៥០% ផ្តល់ជូនចំនួន ២៤ នាក់
  • អាហារូបករណ៍ បញ្ចុះតម្លៃ ២៥% ផ្តល់ជូនចំនួន ២៥០ នាក់

សិស្សអាចធ្វើការចុះឈ្មោះ ប្រឡងយក អាហារូបករណ៍ តាមរយៈលេខទូរស័ព្ទ ០២៣​ ៩៩៦ ១១១ ឬ
ꦦ អាចអញ្ជើញមកកាន់ អាគារ សាកលវិទ្យាល័យហ្សាម៉ាន់ ដោយផ្ទាល់។

ការប្រឡងតេស្តអាហារូបករណ៍គឺមិនមានការបង់ថ្លៃទេ។

បេក្ខជនប្រឡងត្រូវភ្ជាប់ មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន នៅថ្ងៃ​ប្រឡង។
បេក្ខជនប្រឡង ត្រូវមក កាន់អាគារ សាកលវិទ្យាល័យ នៅថ្ងៃទី ៣ ខែកញ្ញា វេលាម៉ោង​៩:៤៥នាទី​​​ព្រឹក
🌄 ហើយលេខបន្ទប់ ប្រឡងនឹងត្រូវបាន គេប្រកាសនាពេល បន្ទាប់ទៀត។

ព័ត៌មានសំខាន់ៗអំពីការប្រឡងអាហារូបករណ៍

ក្នុងករណីដែល សិស្ស ទទួលបានអាហារូបករណ៍ សម្រាប់ឆ្នាំ​សិក្សា ២០១២-២០១៣ សិស្សនោះនឹងទទួលបាន
អាហារូបករណ៍ សម្រាប់រយៈពេល ៤ឆ្នាំពេញ ប៉ុន្តែ​ពួកគេត្រូវទទួលបាន ពិន្ទុមធ្យមភាគ យ៉ាងហោចណាស់
៧៥% ក្នុង ឆ្នាំសិក្សានិមួយៗ។

អាហារូបករណ៍ផ្តល់ជូន ទៅលើតែថ្លៃសិក្សាប៉ុណ្ណោះ មិនរួម​បញ្ចូលទៅ លើ​ថ្លៃ​​ចុះឈ្មោះចូល រៀននោះទេ។
༒ រាល់និស្សិតទាំងអស់ត្រូវធ្វើការ បង់​ថ្លៃ​​ចុះ​ឈ្មោះ​​ចូល​រៀន។

អាហារូបករណ៍ ផ្តល់ជូនសម្រាប់តែសិស្ស ដែលបាន ចុះឈ្មោះរួច ហើយតែប៉ុណ្ណោះ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពី
♛ ការផ្តល់​ជូនអាហារូបករណ៍ សិស្សានុសិស្ស ត្រូវតម្រូវឲ្យធ្វើការចុះឈ្មោះ ចូលរៀននៅ សាកលវិទ្យាល័យ ហ្សាម៉ាន់។

ការប្រឡងតេស្ត អាហារូបករណ៍ រួមមាននូវមុខវិជ្ជាដូចជា៖ ចំណេះដឹងទូទៅ គណិតវិទ្យា និងរូបវិទ្យា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ ០២៣​ ៩៩៦ ១១១​ ឬ  ដើម្បីដាក់ពាក្យប្រឡង។

ប្រភពព័ត៌មាន៖ 

ប្រព័ន្ធអប់រំកម្ពុជា


ទឹកដី​ភ្នំពេញ គឺជា​ផ្នែក​មួយ​របស់​នគរ​ភ្នំ


វា​ជាការ​ពិតណាស់ ដែលថា​តំបន់​វត្ត​ជើងឯក​ដែល​ស្ថិតក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ជិត​រាជធានី​ភ្នំពេញ ត្រូវបាន​គេ ទទួលស្គាល់ថា ជា​តំបន់​មួយ​ដែលមាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ ។ ភស្ដុតាង​ដ៏​វិសេសវិសាល គឺ​វត្ត​មាននៃ ភូមិ​មូល​មួយ​មាន​អង្កត់ផ្ចិត ១​គ​.​ម ដែលជា​សំណង់ ស្ថាបត្យកម្ម​ធ្វើ​អំពី​ដី​លើក​នា​សម័យ​បុរេប្រវត្តិសាស្ដ្រ​ដែលមាន​រាង​មូល ។   ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ចំណេះ​ចេះដឹង ទើប​ថ្មីៗ​នេះ​យើង​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ បន្ថែម​នៅក្នុង​តំបន់​នេះ ។ ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​បុរាណវិទ្យា ជាពិសេស ឡ​សម្រាប់​ផលិត​កលា​ល​ភាជន៍​តាំងពីដើម​សម័យ ប្រវត្តិសាស្ដ្រ ដែល​កំពុង​ទទួល​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ ដោយ​ទំនើបកម្ម គួបផ្សំ ជាមួយ​លំហូ​មនុស្ស​ថ្មី​ក្នុង​តំបន់ និង​ការ​ទិញដូរ​ដី​ពី​ឈ្មួញ​ធំៗ យើង​បាន​ប្រមែប្រមូល​នូវ​ទិន្នន័យ​ខាង​បុរាណវិទ្យា​មួយចំនួន ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ ប្រយោជន៍​នឹង​ថែរក្សា​ស្លាកស្នាម​វប្បធម៌​បុរាណ​ដែលជា​ឫសកែវ​នៃ​ប្រវត្តិ​របស់​ទីក្រុង​ភ្នំពេញ ។​
ផែនទី​នៃ​តំបន់​ជើងឯក មើល​ពីលើ​អាកាស (​ឯកសារ​របស់ Phon Kaseka, Ceramics production at Cheung Ek Kiln Site, Cambodia, in 5th International Conference on “Southeast Asian Cultural Values : Cultural Industry” December, 17th 2000)ផែនទី​នៃ​តំបន់​ជើងឯក មើល​ពីលើ​អាកាស (​ឯកសារ​របស់ Phon Kaseka, Ceramics production at Cheung Ek Kiln Site, Cambodia, in 5th International Conference on “Southeast Asian Cultural Values : Cultural Industry” December, 17th 2000)
 ​ដូច្នេះ តាមរយៈ​ការវិភាគ​ដោយ​ផ្អែកលើ​ទិន្នន័យ​ខាង​បុរាណវិទ្យា មាន​ជាអាទិ៍ ឧបករណ៍ប្រើប្រាស់​ធ្វើ​ថ្ម​រំលីង សំ​រិ​ទ្ធិ សំណល់​ឡ​ដុត កលា​ល​ភាជន៍​សម័យ​បុ​រេ​អង្គរ និង​ក្រោយ​អង្គរ រួមផ្សំ​ទាំង​សិលាចារឹក និង​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទបុរាណ​ផង យើង​អាច​យល់បាន​នូវ​ចំណាស់​នៃ​ខឿនវប្បធម៌ នៃ​ភូមិ​ជើងឯក​យ៉ាង​ប្រាកដ ។ គឺ​តាមរយៈ​គំនិត​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​បាន ឃើញ​ដំណាក់កាល​នានា​នៃ​ការវិវត្តន៍​ទីក្រុង ភ្នំពេញ ពី​អតីតកាល និង​បច្ចុប្បន្នភាព​ក្រោយពី​ឆ្លងកាត់​សម័យអង្គរ ។ មានន័យថា កន្លងមក​ក៏​ដូច​បច្ចុប្បន្ន តំបន់ ជើងឯក​បាន​ដើរតួរ​នាទី​ដ៏​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ។​
ការធ្វើ​កំណាយ​ឡ​ដុត​កុលាលភាជន៍ និង ការរកឃើញ​ក្រឡ​នៅ​វត្ត​ជើងឯក (​ឯកសារ​លោក ផុន កសិកា)ការធ្វើ​កំណាយ​ឡ​ដុត​កុលាលភាជន៍ និង ការរកឃើញ​ក្រឡ​នៅ​វត្ត​ជើងឯក (​ឯកសារ​លោក ផុន កសិកា)
 ​នៅទីនេះ សូម​រំលឹកថា គប្បី​យើង​ត្រូវ​លើកយក​តួនាទី​ជា​ប្រវត្តិសាស្ដ្រ​របស់​តំបន់​ជើងឯក​មក​បង្ហាញ ដោយ​ផ្ដើមចេញពី​ការរកឃើញ​ឡ​ដុត កលា​ល​ភាជន៍​នា​សម័យ​នគរ​ភ្នំ ដោយ​លោក ផុន កា​សិ​កា កន្លងមកនេះ ។ ការ​លើកយក​ទិន្នន័យ​ខាង​បុរាណវិទ្យា​នេះ មាន​សារសំខាន់​ណាស់ ពីព្រោះ​លោក​គឺជា​អ្នក​ដែល​បានធ្វើ​កំណាយ​ក្នុង​បរិវេណ​នៃ​ភូមិ ដែលមាន​សណ្ឋាន​ដី​រាង​មូល ខាងលើនេះ មុនគេ​បង្អស់ ។ មួយវិញទៀត ការរកឃើញ​នូវ​កលា​ល​ភាជន៍​នា​សម័យ​នគរ​ភ្នំ​របស់លោក ក៏បាន​បញ្ជាក់​យ៉ាង​ជាក់ច្បាស់​ផងដែរ វា​ជាការ​ប៉ាន់ស្មាន​របស់​យើង ដែល​ធ្លាប់មាន​ពីមុន គឺមាន​ភាពត្រឹមត្រូវ​មែន ។​ ​    ​ដូច​ពោល​ខាងលើ សំណល់​វប្បធម៌​បុរាណ​ដ៏​ក្រាសក្រែល ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ក្នុង​ស្ថានីយ​បុរេប្រវត្តិសាស្ដ្រ​ដ៏​សំខាន់​នេះ រួម មាន​គ្រឿង តុបតែង ប្រាង្គ​ប្រាសាទ ក្នុង​រចនា​ប័​ថ្ម​កំពង់ព្រះ សិលាចារឹក និង​ឡ​ដុត​កលា​ល​ភាជន៍​សម័យ​ចេនឡា អង្គរ និង ក្រោយ​អង្គរ​ជាដើម ។ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងគេ គឺ​វត្តមាន របស់​ឡ​ចំនួន ៥៩ ដែល​ក្នុងនោះ មាន​ឡ​នា​សម័យ​នគរ​ភ្នំ​ផងដែរ ។​​ ​នេះ​ជា​ព័ត៌មាន​មួយ​ដែល​គេ​ពុំបាន​នឹកស្មាន​ដល់​ទាល់តែសោះ សម្រាប់​បំភ្លឺ​នូវ​ការកកើត​នៃ​វប្បធម៌​អារ្យធម៌​ខ្មែរ​នៅក្នុង​តំបន់​ រាជធានី​ភ្នំពេញ ។​
ឡ​បុរាណ សម័យ​នគរ​ភ្នំ នៅ​តំបន់​ជើងឯក ពេលធ្វើ​កំណាយ តាម​វិធីសាស្ត្រ (​ឯកសារ​របស់លោក ផុន កសិកា)ឡ​បុរាណ សម័យ​នគរ​ភ្នំ នៅ​តំបន់​ជើងឯក ពេលធ្វើ​កំណាយ តាម​វិធីសាស្ត្រ (​ឯកសារ​របស់លោក ផុន កសិកា)
  ​កន្លងមក​ការធ្វើ​កំណាយ​ឡ​ដុត​កលា​ល​ភាជន៍ ក្នុង​បរិវេណ​វត្ត​ភូមិ​ជើងឯក​សព្វថ្ងៃ ដែល​ធ្លាប់ជា វាលពិឃាត ក្នុង​របប​ប៉ុលពត​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​អំពី​វត្តមាន​របស់​ភាជន៍​ឈ្មោះ​កុណ្ឌី​មួយចំនួន ប្រភេទ​កំសៀវ​ទឹក មាន​ចំពួយ មាន​ប្រភព​ចេញពី​ឥណ្ឌា ភាជន៍​ទាំងនោះ ស្ថិត​ក្នុងសម័យ​វប្បធម៌​នគរ​ភ្នំ​ស្ថិតក្នុង ស​.​វ ទី​៤ និង​៥ នៃ​គ​.​ស ។

​សូមបញ្ជាក់​ផងដែរ​ថា បើ​យើង​យក​ប្រភេទ​ក​ណ្ឌី​នៅ​ភូមិ​ជើងឯក​ទៅ​ប្រៀបធៀប ទៅនឹង​ភាជន៍​ដែល​គេ បាន​រកឃើញ នៅ​ភូមិ​ស្នាយ​នៅ​ខេត្តបន្ទាយមានជ័យ និង​ស្រុក​អង្គរបុរី នៅ​ខេត្តតាកែវ ឬក៏​នៅ​ម្ដុំ​អូរ​កែវជា​ដើម យើង​ពិតជា​ឃើញ​ភាពស្រដៀងគ្នា​ពុំខាន ។ ហើយ​គឺ​ប្រការ​នេះហើយ ដែល​ឆ្លុះ​បញ្ចាំ​ឲ្យ​ឃើញ​កាន់តែច្បាស់​នូវ​ចំណាស់​នៃ​ស្ថានីយ៍​របស់​យើង ។​

​    ​យោងតាម​ចំនួន​ឡ​ដុត​កលា​ល​ភាជន៍​បុរាណ​ខាងលើ​ទាំងនោះ ស​ឲ្យ​ឃើញថា តំបន់​ជើងឯក គឺជា​មជ្ឈមណ្ឌល​វប្បធម៌ និង សេដ្ឋកិច្ច​យ៉ាងសំខាន់ ចាប់ពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ​រហូតដល់​សម័យ​ក្រោយ​អង្គរ ដោយបាន​ឆ្លងកាត់​សម័យ​ចេនឡា និង​អង្គរ​ដ៏​រុងរឿង ដូច​វត្តមាន​របស់​សំណល់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ និង​សិលាចារឹក​របស់​បុព្វការី​ជន​ខ្មែរ ដែល​បាន​រស់ក្នុង​តំបន់​នេះ បាន​បន្សល់​ទុកជា​សក្ខី​កម្ម ។​
ꦍ ​    ​ជារួម ក្រោយពី​ធ្វើការ​សិក្សា​អំពី​ប្រភេទ​នៃ កលា​ល​ភាជន៍​នៅ​ភូមិ​ជើងឯក យើង​ឃើញថា តំបន់​នេះ ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​អង្គរបុរី​យ៉ាង​ប្រាកដ ។​

ក​ណ្ឌី និង រូបគំនូរ​ក​ណ្ឌី តំបន់​ជើងឯក (​ឯកសារ លោក ផុន កសិកា​)​ក​ណ្ឌី និង រូបគំនូរ​ក​ណ្ឌី តំបន់​ជើងឯក (​ឯកសារ លោក ផុន កសិកា)​
   ​ក្រៅពីនេះ វត្តមាន​នៃ​កលា​ល​ភាជន៍​បុរាណ​ទាំងនោះ ដែលជា​ប្រភពព័ត៌មាន​ដ៏​សំខាន់ ក៏​ជា​ប្រការ​បញ្ជាក់ កាន់តែច្បាស់​ថា តំបន់​វត្ត​ជើងឯក​ដែលជា​ផ្នែក​មួយ​នៃ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន គឺជា​តំបន់​មានការ​អភិវឌ្ឍន៍ ដោយបាន​មានការ​វិវត្តន៍​ជា​បន្តបន្ទាប់​មិន​ដាច់​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ រហូតដល់​សម័យ​ទំនើប​នេះ ក្រោយពី​បាន​ឆ្លងកាត់​សម័យ​ក្រោយ​អង្គរ ដែលមាន​ការសាងសង់​កន្លែង​យ៉ាង​ធំ​មួយ ដែល​ផលិត​កលា​ល​ភាជន៍​ប្រភេទ​ក​ណ្ឌី គឺ​ម្តុំ​វត្ត​ជើងឯក​ក្នុងសម័យ​ហ្វូ​-​ណន ។ ទី​ក្រុ​ភ្នំពេញ​ដោយ​ស្តេច​ពញ្ញាយ៉ាត ។ កន្លងមក​អ្នកស្រាវជ្រាវ​បាន​សង្កេត​ថា ក​ណ្ឌី​នៅ​សម័យ​នគរ​ភ្នំ និង​ចេនឡា​ត្រូវបាន​គេ​រកឃើញ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ​នេះ​ជា​លើកដំបូង​បង្អស់​ហើយ ដែល​គេ​បាន​រកឃើញ​នូវ កលា​ល​ភាជន៍​នៅ​តំបន់​ជើងឯក​នេះ ។ នេះ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ ដែលជា​វិភាគទាន​មួយ​ប្រកប ដោយ​ផ្លែផ្កា​ដ៏​គួរ​ឲ្យ​រំភើប​យ៉ាង​ក្រៃលែង ដែល​យើង​ទើបនឹង​បាន​រកឃើញ ហើយ​នេះ​ជា​អ្វីមួយ​ដែល​យើង​មិនត្រូវ​មើលរំលង​ឡើយ ដើម្បី​កែ ប្រែ​ទស្សនៈទាន​ខ្លះ​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​នៃ​ទីក្រុង​ភ្នំពេញ ។ តាមពិតទៅ រាជធានី​ភ្នំពេញ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ទីប្រជុំជន​មួយ ដែលមាន​ការរីកដុះដាល​គ្រប់​វិស័យ​ទៅហើយ ។​

​    ​ជាការ​ពិត ចំណាស់​នៃ​ខឿនវប្បធម៌​ក្នុង​បរិវេណ​នៃ​វត្ត​ជើងឯក​នោះ ត្រូវបាន​បង្ហាញ​រួចមកហើយ ការរកឃើញ​នៃ​ផ្ទាំង​សិលាចារឹក ព្រមទាំង​ស្ថាបត្យកម្ម​ប្រាសាទ នៅ​ទសវត្សរ៍ ឆ្នាំ​១៩២០ ម្ល៉េះ ។ ក៏ប៉ុន្តែ​គេ​មិនបាន​នឹកស្មានថា តំបន់​នេះ​មិន​ត្រូវបាន​កាន់កាប់​តាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ​ទេ ដូច​វត្តមាន​របស់​ឧបករណ៍ប្រើប្រាស់​ដូចជា​ពូថៅ​ថ្ម​រំលីង ក្រវិល​ត្រចៀក ជួង​កណ្តឹង កងដៃ​សំរិទ្ធ​ជាដើម ។ ម្យ៉ាងទៀត​ពីមុន គេ​ក៏​ពុំបាន​ដឹង​ដែរ​ថា មាន​ស្លាកស្នាម​វប្បធម៌​នា​សម័យ​ហ្វូ​-​ណន នៅក្នុង​ភូមិភាគ​ខា​លើ​នេះដែរ ។ ​សេចក្តី​កត់សម្គាល់​របស់​យើង ដែល​ត្រូវ​ថែម​ភ្ជាប់​លទ្ធផល​របស់លោក ផុន កសិកា ជាមួយ​នោះ​ផង ធ្វើ​ឲ្យ​គេ​បានដឹងថា ម្តុំ​វត្ត​ជើងឯក ដែលជា​ទឹកដី​របស់​រាជធានី​ភ្នំពេញ គឺ​ពិតជា​ទឹកដី​របស់​នគរ​ភ្នំ ឬ​ហ្វូ​ណន យ៉ាង​ប្រ​ត្យ​ត្រ ។ ព្រោះថា កាល​ក្នុ​សម័យ បុរាណ​នោះ ភូមិភាគ​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង​អង្គរបុរី ឬ​វ្យា​ធ​បុ​រៈ ដែលជា​រាជធានី​មួយ​ដ៏​សំខាន់​ជាងគេ​ក្នុង​បណ្តា​រាជធានី​ទាំងឡាយ​នៃ​ចក្រភព​ហ្វូ​-​ណន ៕ (​ម​.​ត្រា​ណេ)   ប្រភពឯកសារ៖ ខេមបូឌាអិចបេ្រសញូស៍