bet 855

ការ​ជួញ​ដូរ​សត្វ​ស្វា​កំពុង​កើន​ឡើង


Friday, 28 September 2012 នរោត្តម​​ សោម៉ា ការ​ជួញ​ដូរ​សត្វ​ស្វា​ ខុស​ច្បាប់​ នៅ​អាស៊ី​ កំពុង​តែ​បំផ្លាញ​ប្រភេទ​សត្វ​ស្វា ដែល​មាន​លក្ខណៈ​ទាក់ទាញ​បំផុត​ក្នុង​តំបន់។ មាន​ជម្រក​នៅ​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ វៀតណាម និង​ហ្វីលីពីន សត្វ​ស្វា​នេះ​គឺ​ជា​សត្វ​ដែល​គេ​ជួញ​ដូរ​ខ្លាំងក្លា​បំផុត ​ហើយ​បាន​ក្លាយ​ជា​សហគ្រាស​ពាណិជ្ជកម្ម​ខ្នាត​ធំ​មួយ​។ កាល​ពី​ខែ​ មីនា ឆ្នាំ​ ២០១២​ គណៈកម្មាធិការ​សត្វ​នៃ (CITES) បាន​ព្រមព្រៀង​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ ដែល​ជួញ​ដូរ​សត្វ​ស្វា​កន្ទុយ​វែង ពិនិត្យ​មើល​ផល​ប៉ះពាល់​ដែល​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​មក​លើ​ប្រភេទ សត្វ​ព្រៃ​នេះ។ (BUAV) បាន​រក​ឃើញ​ក្នុង​ប្រទេស​ឡាវ​ថា សត្វ​ស្វា​ជាច្រើន​ក្បាល ដែល​ប្រើប្រាស់​ដើម្បី​បង្កើត​កសិដ្ឋាន​បង្កាត់​ពូជ បាន​នាំ​ចេញ​មក​ពី​កម្ពុជា។ BUAV ទទួល​បាន​នូវ​លិខិត​អនុញ្ញាត​នាំ​ចេញ​ CITES ដែល​ចេញ​ដោយ​អាជ្ញាធរ​កម្ពុជា ក្នុង​ខែ​មករា ឆ្នាំ​ ២០១០ ដែល​អនុញ្ញាត​ឲ្យ​នាំ​ចេញ​សត្វ​ស្វា​កន្ទុយ​វែង​៤០០០ ក្បាល និង​សត្វ​ស្វា​កន្ទុយ​ខ្លី ១០០០ ក្បាល​ពី​កម្ពុជា​ទៅ​កសិដ្ឋាន​មួយ នៅ​ឡាវ។ BUAV ​ជឿជាក់​ថា កម្ពុជា​រំលោភ​លើ​បទបញ្ញតិ្ត CITES  ដោយ​អនុញ្ញាត​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​គ្មាន​ការ​គ្រប់គ្រង លើ​សត្វ​ស្វា​កន្ទុយ​វែង ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​បាប​សត្វ​ស្វា​ក្នុង​ស្ថានភាព​មិន​ ល្អ នៅ​កសិដ្ឋាន។​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​អាជ្ញាធរ​មើល​ឃើញ ​សត្វ​ត្រូវ​បាន​លួច​យក​ចូល​ទៅ​ក្នុង​កសិដ្ឋាន ពេល​យប់ ហើយ​លាក់​ក្រោម​កញ្ចប់​ទឹកកក ក្នុង​យានយន្ត ដែល​បាន​កែច្នៃ ដើម្បី​ដាក់​ទ្រុង​សត្វ​ស្វា​។ សត្វ​ស្វា​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទ្រុង​តូច ​ហើយ​កសិដ្ឋាន​មាន​ជញ្ជាំង​ថ្មខ្ពស់​ និង​លួស​លើ​ជញ្ជាំង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ តម្រូវ​ការ​សត្វ​ស្វា ដើម្បី​ពិសោធន៍​ជីវសាស្រ្ត​ បាន​កើន​ឡើង ដោយ​សារ​ស្វាជា​អម្បូរ​មនុស្ស​។ សត្វ​ស្វា​កន្ទុយ​វែង ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឲ្យ​ស្រូប ឬ​ចាក់​ថ្នាំ​ ឬ​គីមី ដែល​អាច​ធ្វើ​ឲ្យ​ចង់​ក្អួត ក្អួត ​ឈឺ​ចុក​ចាប់ និង​ធ្ងន់ធ្ងរ ហើយ​អាច​ងាប់​ទៀត​ផង​។ រវាង​ឆ្នាំ ២០០៤ ដល់ ២០០៨ អ្នក​ជួញ​ដូរ​ បាន​លក់​ស្វា​កន្ទុយ​វែងជាង ​២៦០០០០ ក្បាល​។ សត្វ​ស្វា​ទាំង​នេះ ត្រូវ​បាន​នាំ​ទៅ​មន្ទីរ​ពិសោធន៍​ នៅ​អាមេរិក ជប៉ុន និង​ចក្រ​ភព​អង់គ្លេស និង​ទូទាំង​អឺរ៉ុប។ ​នា​ពេល​ថ្មីៗ​នេះ ស្វា​ត្រូវ​បាន​យក​មក​ប្រើ ក្នុង​ការ​ស្រាវជ្រាវ​ព្យាបាល​ជំងឺ​អេដស៍។ លើស​ពីនេះ សត្វ​ស្វា​ក៏​ត្រូវ​បាន​យក​មក​ប្រើ​ជា​ម្ហូប​អាហារ ក្នុង​តំបន់​ខ្លះ​នៅ​អាស៊ីអាគ្នេយ៍ ជា​ពិសេស​នៅ ចិន។ ​ការ​ជួញ​ដូរ​ស្វា​កន្ទុយ​វែង​ខុស​ច្បាប់​បាន​កំពុង​កើន​ឡើង។ អង្គការ​សិទិ្ធ​សត្វ​ ដូច​ជា​ និង BUAV ចោទ​សួរ​ពី​ភាព​ស្រ​បច្បាប់​នៃ​ការ​ជួញ​ដូរ​នេះ ហើយ​ជឿ​ជាក់​ថា វា​ជា​អំពើ​ព្រៃ​ផ្សៃ និង​គ្រប់​គ្រង​មិន​បាន​ល្អ។ មិន​ត្រឹម​តែ​សត្វ​ជិត​ផុត​ពូជ​ ទទួល​រង​ការ​គំរាម​កំហែង​ទេ គឺ​ប្រព័ន្ធ​អេកូ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​ ចង់​គាំ​ទ្រ​គម្រោង​អភិរក្ស និង​សង្គ្រោះ​សត្វ​ព្រៃ កម្មវិធី​រៃ​អង្គាស​មូលនិធិ​ជា​សាធារណៈ​មួយ ដែល​រៀបចំ​ឡើង​ដោយ Innov8 ឧបត្ថម្ភ​ដោយ Smart និង​ Total និង​គាំទ្រ​ដោយ​Asian Tigers Mobility និង​ Excell នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ​២០១២ នៅ​ភោជនីយដ្ឋាន Tree​។ ប្រាក់​រៃ​អង្គាស​បាន​ទាំង​អស់​ នឹង​​ប្រើ​ដើម្បី​សាង​សង់​កន្លែង​សម្រាប់​សត្វ​ដែល​សង្គ្រោះ​បាន ស្តារ​សម្បទា​ឡើង​វិញ និង​ព្រលែង​ចូល​ទៅ​ក្នុង​ព្រៃ​អភិរក្ស​កម្ពុជា​វិញ៕ TK ប្រភពឯកសារ៖

bet 855:កម្ពុជា​នឹង​បាន​ចំណែក​៨០%​ពី​ប្រេង


  Friday, 28 September 2012 ម៉ៃ គុណ​មករា ភ្នំពេញៈ មន្ត្រី​កម្ពុជា​បាន​អះអាង​ថា រដ្ឋាភិបាល​នឹង​កាន់​កាប់​ប្រាក់​ចំណេញ​ភាគ​ច្រើន​ពី​ការ​រុក​រក​ប្រេង​នៅ ប្លុក A ដែល​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុម​ហ៊ុន​រុក​រក​ប្រេង​របស់​អាមេរិក ​Chevron។ មន្ត្រី​និយាយ​ថា គេ​នឹង​ចេញ​អាជ្ញា​ប័ណ្ណ​អនុញ្ញាត​ការ​ផលិត ដល់​ក្រុមហ៊ុន​នេះ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ លោក ឯក ថា អ្នក​នាំ​ពាក្យ​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​កម្ពុជា និង កំពុង​ធ្វើ​ការ​លើ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​គេ​មិន​ទាន់​សម្រេច​នៅ​ឡើយ​។ លោក បាន​លើក​ឡើង​ថា៖ «យើង នឹង​ទទួល​បាន​ ៧០ ទៅ ៨០​ភាគរយ​នៃ​ប្រាក់​ចំណូល​សរុប​។ បច្ចុប្បន្ន ភាគី​ទាំង​ពីរ កំពុង​ចរចា​គ្នា។ ម្យ៉ាង​វិញ​ទៀត​យើង​កំពុង​ឈាន​ដល់​ការ​ចេញ​លិខិត​អនុញ្ញាត​លើ​ការ​ផលិត​»។ លោក​បន្ត​ថា៖ «យើង​កំពុង​ធ្វើ​ការ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និង​ប្រទេស​ជាតិ​ទាំង​មូល​។ យើង ក៏​យល់​អំពី​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត ភាគី​ទាំង​ពីរ គឺ​កម្ពុជា និង Chevron កំពុង​ធ្វើ​ការ​ដើម្បី​អត្ថ​ប្រយោជន៍​រួម»។ លោក សុខ ខាវ៉ាន់ អគ្គ​នាយក​ស្តីទី​នៃ​អាជ្ញាធរ​ប្រេង​កាតជាតិ​កម្ពុជា (CNPA) បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត​Dow Jones Newswires កាល​ពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល អាច​នឹង​ទទួល​បាន​ប្រាក់​ចំណូល​មួយ​ចំណែក​ធំ​ពី​គម្រោង​នេះ អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា​តម្លៃ​ប្រេង ថ្លៃ​ផលិតកម្ម និង​ការ​អភិវឌ្ឍ​។ លោក​បន្ត​ថា៖ «តាម​រយៈ​ការ​វិភាគ​របស់​យើង ចំណែក​របស់​រដ្ឋាភិបាល មិន​តិច​ជាង​៧០​ភាគរយ​ឡើយ ហើយ​អាច​ឈាន​ដល់ ៨០​ភាគរយ​ក្នុង​ករណី​ប្រេង​ឡើង​ថ្លៃ​»។ លោក Steve Glick អគ្គនាយក Chevron ប្រចាំ​នៅ​កម្ពុជា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ប៉ុន្តែ​លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ខែ​កក្កដា​ថា ក្រុម​ហ៊ុន​នេះ បាន​បញ្ចប់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​(EIA)រួច​ហើយ រួម​បញ្ចូល​ទាំង​របាយ​ការណ៍​ស្តី​ពី​ការ​រុក​រក​ប្រេង។ លោក​បាន​ថ្លែង​ថា៖ « យើង​បាន​មក​កម្ពុជា​រយៈពេល ១០​ឆ្នាំ​ហើយ ហើយ​ Chevron បាន​ធ្វើ EIA ពីរ​ផ្សេង​ទៀត ក្នុង​រយៈពេល​នេះ»។ លោក Steve Glick បាន​បន្ថែម​ថា ក្រុម​ហ៊ុន​នេះ បាន​បញ្ចប់​កម្មវិធី​គ្រប់គ្រង​បរិស្ថាន​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់ ខ្លួន​រួចរាល់​ហើយ។ លោក ម៉ម សម្បត្តិ ប្រធាន​អង្គការ​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃ​គូ ក្នុង​សកម្មភាព (DPA) បាន​ឲ្យ​ដឹង​ថា ការ​បែង​ចែក​ប្រាក់​ចំណូល នឹង​ក្លាយ​ទៅ​ជា​ចម្ងល់​ដ៏​ធំ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល។ លោក​ថ្លែងថា​៖ «ខ្ញុំ​មិន​អាច​និយាយ​បាន​ថា​តើ​វា​សម​ស្រប​ ឬ​អត់​នោះ​ទេ ប្រសិន​បើ​ភាគី​ទាំង​ពីរ​ចេញ​ព័ត៌មាន​ដល់​សាធារណជន​នោះ»។ ភ្នំពេញ ប៉ុស្តិ៍ បាន​រាយ​ការណ៍​កាល​ពី​ដើម​ខែ​កក្កដា​ថា មន្ត្រី Chevron បាន​ឲ្យ​ដឹង​ថា ផលិត​កម្ម​ប្រេង​របស់​ខ្លួន នៅ​កម្ពុជា នឹង​មិន​អាច​ចាប់​ផ្តើម​បាន​ឡើយ រហូត​ដល់​ឆ្នាំ​២០១៦ ឬ​យ៉ាង​ហោច​ណាស់ ៣​ឆ្នាំ​ទៀត បន្ទាប់ពី​កាល​បរិច្ឆេទ​កំណត់​នៅ​ថ្ងៃ​ទី ១២ ខែ​១២ ឆ្នាំ​២០១២។ លោក ម៉ម សម្បត្តិ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ពន្យារ​ពេល​នេះ នឹង​ផ្តល់​ឱកាស​ដល់​រដ្ឋាភិបាល ដើម្បី​បង្កើត​វិធាន ឬ​បទប្បញ្ញត្តិ​មួយ​ចំនួន​ព្រម​ទាំង​បណ្តុះ​បណ្តាល​មន្រ្តី​របស់​ខ្លួន​ឲ្យ ​មាន​សមត្ថភាព ក្នុង​ឧស្សាហកម្ម​រុករក​ប្រេង​។ ប៉ុន្តែ លោក ឯក ថា បាន​ឲ្យ​ដឹង​ថា តំណក់​ប្រេង​ដំបូង នឹង​សម្រេច​បាន​នៅ​ឆ្នាំ​ក្រោយ ឬ​ពីរ​ឆ្នាំ​ទៀត។ លោក​បន្ត​ថា​៖ «លោក​ឧប​នាយក រដ្ឋ​មន្ត្រី សុខ អាន បាន​ឲ្យ​ដឹង​ថា យើង​នឹង​មាន​ប្រេង​តំណក់​ដំបូង ឬ​ផលិតកម្ម​ប្រេង ក្នុង​រយៈ ពេល​មួយ ទៅ ពីរ​ឆ្នាំ​ទៀត» ។ លោក យឹម សុវណ្ណ ​អ្នក​ពាក្យ​គណបក្ស​សមរង្ស៊ី ​បាន​អះអាង​ថា វា​ជា​ការល្អ​ប្រសិន​កម្ពុជា​ទទួល​បាន​ចំណែក​ខ្ពស់​ និង​ប្រើ​ប្រាស់​ចំណូល​ដែល​ទទួល​បាន​ពី​ធនធាន​ប្រេង​ចំគោល​ដៅ ​និង​មាន​ប្រសិទ្ធភាព ​ប៉ុន្តែ​លោក​បារម្ភ​ថា​ អំពើ​ពុក​រលួយ​នៅ​តែ​ជា​ឧបសគ្គ​។ លោក​បន្ត​ថា រដ្ឋាភិបាល​បាន​រឹតត្បិត​ព័ត៌មាន​ស្តីពី​បញ្ហា​ធន​ធាន​ប្រេង៖​ «ប្រជា​ពលរដ្ឋ ​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គួរ​ទទួល​បាន​ព័ត៌​មាន​ដើម្បី​ចូល​រួម​ធ្វើ​ ឲ្យ​ប្រាកដ​ថា ការ​ប្រើប្រាស់​ប្រាក់​ចំណូល​ពី​ធន​ធាន​ប្រេង​ចំ​គោល​ដៅ​ និង​មាន​ប្រសិទ្ធភាព»៕ CS

រាយការណ៍បន្ថែមៈ ស៊ន សារ៉ាត

ប្រភពឯកសារ៖  

គម្រោងប្លង់សំណង់ទំនប់វារីអគ្គិសនី សៃយ៉🍌ាបូរី (Xayaburi)


Related Article

  • Read ‘ .
  • Read International Rivers’ 
  • Visit the 
  • (eco-business.com)
  • (eco-business.com)
  • (eco-business.com)
  • (journal.probeinternational.org)
  • (ipsnews.net)
  • (todayonline.com)
  • (climate-connections.org)
  • (thediplomat.com)
  • (bloomberg.com)
  • (terradaily.com)

ឯកសារគណនេយ្យសម្រាប់សិក្សាដោយខ្លួនឯង


  គណនេយ្យ គឺ ជាមុខវិជ្ជាដែលពេញនិយមសម្រាប់និសិ្សតខ្មែរ ជាពិសេសនិស្សិតស្រីៗ ។ តាមរយៈអត្ថបទមួយនេះ កំណត់ត្រាសិលា ឆ្លៀតឱកាសណែនាំ ដល់និស្សិតទាំងអស់ មិនថាប្រុស ឬ ក៍ស្រី នូវគេហទំព័រមួយដែលផ្ទុកទៅដោយឯកសារសង្ខេបជាច្រើននៃមេរៀនគណនេយ្យ ។ មិត្តទាំងអស់ អាចអានបាន ចម្លងទុកយកក៏បាន ។

 We Make Accounting Easy to Understand, for FREE.

 

វិនិយោគិន​ជប៉ុន​ស្វែង​​រ🐽ក​ឱកាស​វិនិយោគ​បន꧅្ថែម​នៅ​កម្ពុជា


  14 September 2012, 15:52
បណ្តា​វិនិយោគិន​ជប៉ុន​មួយ​ក្រុម នៅ​ថ្ងៃ​សុក្រ​នេះ បាន​មក​ស្វែង​រក​ការ​គាំទ្រ​បន្ថែម​ពី​រដ្ឋា​ភិបាល​ ដើម្បី​រក​ឱកាស​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត ក្នុង​ប្រទេស​កម្ពុជា គ្រា​ដែល​ខ្លួន បាន​មក​ជួប​ ជា​មួយ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ហ៊ុន សែន។ លោក​សយ សុភា​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​ ពី​ក្រុងភ្នំពេញ​​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា ការ​រក​គាំទ្រ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​រវាង​លោក​ហ៊ុន​ សែន និង លោក Taka Shi Fujino ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន អាសា​ហ៊ីក្លាស​ និង​វិនិយោគិន​ជប៉ុន​មួយ​ចំនួន​ទៀត​នា​វិមាន​សន្តិភាព។ អ្នក​នាំ​ពាក្យ​កិច្ច​ជំនួប​លោក អ៊ាង សុផ្លែត បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ឱ្យ​ដឹង​ថា វិយោគិន​ជប៉ុន​ បាន​មក​រក​ស៊ី​នៅ​កម្ពុជា លើ​ផ្នែក​សាង​សង់​អាគារ​ពាណិជ្ជ​កម្ម​លក់​ទំនិញ​ដ៏​ធំ​បំផុត​នៅ​ភ្នំពេញ​ ដែល​មាន​តំលៃ​ ២រយ​លាន​ដុល្លារ ព្រម​ទាំង​នៅតំបន់សេដ្ឋកិច្ច​ជា​​ច្រើន​ទៀត​នៅ​កម្ពុជា។ ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​ជាង​គេ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ចាប់​តំាង​ពី​ឆ្នាំ​១៩៩៣ មក​នោះ នៅ​មិន​ទាន់​មាន​អ្នក​វិនិយោគ​របស់​ខ្លួន​ធំ​ណា​មួយ​ មក​ដាក់​វិនិយោគ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ៕ ប្រភពឯកសារ៖
 

bet 855:អក្ខរកម្ម​ជា​កម្លាំង​ចលករ​ដើម្បី​ការ​អភ💃ិវឌ្ឍន៍


ទិវា អក្ខរកម្ម​អន្តរជាតិ ​កាល​ពី​សប្តាហ៍​មុន​ គឺជា​ឱកាស​ល្អ​មួយ ដើម្បី​វាយ​តម្លៃ​វឌ្ឍនភាព របស់​យើង​ក្នុង​ការ​អនុវត្ត​កម្មវិធី​អក្ខ​រកម្ម​សម្រាប់​ប្រជាជន គ្រប់​គ្នា ហើយ​ពិចារណា​លើ​បញ្ហា​ប្រឈម​ផ្សេងៗ​ខាង​មុខ។ ឆ្នាំ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ជ្រើសរើស​យក​ប្រធាន​បទ​ដែល​ផ្តោត​លើ​សារៈ​ សំខាន់​នៃ​អក្ខរកម្ម ក្នុង​ប្រទេស​កំពុង​រីក​ចម្រើន គឺ​អក្ខរ​កម្ម​ជា​មូលដ្ឋាន​គ្រឹះ​​សម្រាប់​ការ​អភិវឌ្ឍ។ អក្ខរកម្ម ផ្តល់​ជំនាញ និង​ទំនុក​ចិត្ត​ដល់​ប្រជាជន ឲ្យ​ចេះ​ស្វែងរក​ព័ត៌​មាន​ចាំបាច់ និង​ធ្វើ​សេចក្តី​សម្រេច​ដ៏​ត្រឹម​ត្រូវ ដែល​មាន​ផល​ប៉ះពាល់​ផ្ទាល់​មក​លើ​ក្រុម​គ្រួសារ និង​សហគមន៍​របស់​ពួក​គេ​។ វា​ក៏​ពង្រឹង​ការ​យល់​ដឹង​ទៅ​វិញ​ទៅ​មក ដោយ​ផ្តល់​លទ្ធ​ភាព​ដល់​ប្រជាជន ឲ្យ​ចែក​រំលែក​គំនិត​យោបល់ និង​រក្សា និង​អភិវឌ្ឍ​អត្ត​សញ្ញាណ​វប្បធម៌​ផង​ដែរ​។ លោក​ស្រី ស្ងួន សុផល ​ជា​ឧទាហរណ៍​អស្ចារ្យ​មួយ​ ដែល​បង្ហាញ​ពី​របៀប​ ដែល​អក្ខរកម្ម​អាច​ជួយ​ និង​លើក​ស្ទួយ​ជីវភាព។ ស្រ្តី​អាយុ ៣៥ ឆ្នាំ​រូប​នេះ មក​ពី​ខេត្ត​សៀមរាប ត្រូវ​ចាក​ចេញ​ពី​សាលា​រៀន នៅ​ថ្នាក់​ទី ៣ ដោយ​សារ​គ្រួសារ​របស់​លោក​ស្រី​ មិន​អាច​ទិញ​ឯកសណ្ឋាន​សាលា និង​សម្ភារ​សិក្សា​បាន​។ ប៉ុន្តែ បន្ទាប់​ពី​ចូល​រួម​ក្នុង​ថ្នាក់​អក្ខរកម្ម នៅ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ដែល​គាំទ្រ​ដោយ National Federation of UNESCO Associations of Japan ជីវិត​របស់​លោក​ស្រី​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ លោក​ស្រី សុផល ឥឡូវ​នេះ ចេះ​អាន សរសេរ និង​អនុវត្ត​ចំណេះ​ដឹង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​អប់រំ លោក​ស្រី​សុផល​បាន​ខិតខំ​ឲ្យ​ក្លាយ​ជា​គ្រូ​បង្រៀន​បឋម​សិក្សា ដោយ​ផ្តល់​ជំនួយ​ដល់​ក្មេងៗ និង​លើក​ស្ទួយ​សហគមន៍​របស់​លោក​ស្រី​។ រឿង​រ៉ាវ​របស់​លោក​ស្រី​សុផល បង្ហាញ​ពី​របៀប​ដែល​អក្ខរកម្ម​ជួយ​បុគ្គល ឲ្យ​ទទួល​បាន​ចំណេះ​ដឹង ​ចូល​រួម​ក្នុង​សហគមន៍​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​មាន​ផល​យូរ​អង្វែង​លើ​សង្គម​។ ​អត្ថ​ប្រយោជន៍​នៃ​សង្គម​ដែល​ចេះ​អាន ចេះ​សរសេរ​គឺ​ច្បាស់លាស់ ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា។ នៅ​កម្ពុជា ជំរឿន​ប្រជាជន​ឆ្នាំ ២០០៨ បាន​កំណត់​អត្រា​អក្ខរកម្ម​របស់​ប្រជាជន​អាយុ​ពី ១៥ ឆ្នាំ​ឡើង​ទៅ គឺ ៧៧,៦ ភាគរយ។ បើ​ទោះ​បី​ជា​តួលេខ​នេះ ជា​ការ​ល្អ​ប្រសើរ ជាង​តួលេខ​ក្នុង​ជំរឿន​ឆ្នាំ ១៩៩៨ ​ដែល​មាន​អត្រា ៦៧,៣ % ក៏​ដោយ  ក៏​ប៉ុន្តែ​អត្រា​អក្ខរកម្ម អាច​ប្រើ​ប្រាស់​បាន (ដែល​កំណត់​និយម​ន័យ​ថា សមត្ថភាព​អាន សរសេរ និង​គណនា​ ដើម្បី​ការ​អភិវឌ្ឍ​ខ្លួន​ឯង ឬ​សហគមន៍) ត្រូវ​បាន​វាស់វែង​ឃើញ​ថា មាន​កម្រិត​តែ ៣៧,១ % ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ១៩៩៩ ដែល​នេះ​ បញ្ជាក់​ថា កម្រិត​អក្ខរកម្ម អាច​ប្រើ​ប្រាស់​បាន អាច​ទាប​ជាង​រង្វាស់​រង្វែង​ជំរឿន ដែល​ប្រជាជន​ជា​អ្នក​អះអាង​ដោយ​ខ្លួន​ឯង។ ​បញ្ហា​ប្រឈម​អក្ខរកម្ម នៅ​កម្ពុជា ក៏​ស្ថិត​លើ​ការ​កាត់​បន្ថយ​នៃ​អត្រា​អក្ខរកម្ម ក្នុង​ចំណោម​ប្រជាជន​ក្នុង​ក្រុម​អាយុ​ដូច​គ្នា និង​ភេទ​ដូច​គ្នា (៨៥,១% ក្នុង​ចំណោម​បុរស ៧០,៩%​ ក្នុង​ចំណោម​ស្រ្តី) រវាង​ប្រជាជន​នៅ​ទីក្រុង/ទីប្រជុំជន និង​តាម​ជន​បទ(៩០,៤%  នៅ​ទីក្រុង​និង​ប្រជុំជន និង ៧៤% ​នៅ​ជន​បទ) និង​ក្នុង​ចំណោម​ជន​ជាតិ​ភាគ​តិច និង​ជន​បាត់បង់​ឱកាស​បំផុត។ ក្នុង ខេត្ត​រតនគិរី ដែល​មាន​ជន​ជាតិ​ដើម​ច្រើន​បំផុត ដែល​មិន​និយាយ​ភាសាខ្មែរ អត្រា​អក្ខរកម្ម​សម្រាប់​មនុស្ស​ពេញ​វ័យ ​គឺ​ ៤៥,៩% ប៉ុណ្ណោះ ខណៈ​ដែល​អត្រា​អនក្ខរកម្ម​មាន​ជា​ទូទៅ នៅ​តំបន់​ដាច់​ស្រយាល ដែល​ជា​កន្លែង​ពិបាក​ធ្វើ​កិច្ច​អន្តរាគមន៍។ បញ្ហា​កាន់​តែ​ព្រួយ​បារម្ភ​ទៅ​ទៀត​នោះ គឺ​ការ​បង្កើន​អត្រា​អក្ខរកម្ម​ហាក់​ដូច​ជា​យឺត​យ៉ាវ ដោយ​សារ​កត្តាជន​អន​អក្ខរកម្ម​ភាគ​ច្រើន​ជា​សមាជិក​នៃ​ក្រុម​ពិបាក​ចូល​ទៅ​ដល់ ដូច​ជាជន​ជាតិ​ភាគ​តិច ជន​ចំណាក​ស្រុក ឬ​ជន​ក្រីក្រ។ តួលេខ​ទាំង​នេះ ​គួរ​ជា​ការ​អំពាវ​នាវ​ជា​បន្ទាន់​ដល់​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ​​ ឲ្យ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ក្នុង​ការ​លើក​កម្ពស់​អក្ខរ​កម្ម​ជាតិ។ ដូច្នេះ តើ​អ្វី​ដែល​កម្ពុជា​កំពុង​ធ្វើ​ដើម្បី​ជម្នះ​បញ្ហា​ទាំង​អស់​នេះ? ក្រសួង​អប់​រំ យុវ​ជន​ និង​កីឡា បាន​កំពុង​ព្រាង​​ផែន​ការ​ពន្លឿន​អក្ខ​រ​កម្ម​ថ្នាក់​​ជាតិ​ ក្រោម​ការ​​​អភិវឌ្ឍ​សមត្ថ​ភាព ដើម្បី​កម្មវិធី​ការ​អប់​រំ​ប្រជា​ជន​គ្រប់​គ្នា​ ដែល​គាំទ្រ​ឧបត្ថម្ភ​ដោយ​អង្គ​ការ UNESCO។ ​ ផែន​ការ​នេះ​ មាន​គោល​បំណង​ពន្លឿន​​ការ​លើក​ស្ទួយ​អក្ខរកម្ម​​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ គោល​ដៅ​អក្ខរ​កម្ម​ នៃ​​កម្មវិធី​​អប់​រំ​ សម្រាប់​ប្រជា​ជន​គ្រប់​គ្នា ឆ្នាំ​ ២០១៥ ​តា​ម​រយៈ​ការ​កំណត់​អាទិភាព និង​យុទ្ធ​សាស្រ្ត​ ដើម្បីទៅ​ដល់​ក្រុម​ដែល​បាត់​បង់​ឱកាស។ ​ក្រសួង​កំពុង​ព្រាង​ផែន​ការ​នេះ នៅ​ថ្នាក់​ស្រុក និង​ខេត្ត ផ្អែក​លើ​ផែន​ទី​អត្រា​អនក្ខ​រកម្ម​ចំនួន ៥០០ ផែន​ទី​។ តំណាង​ពី​ការិយាល័យ​​ និង​មន្ទីរ​អប់​រំ​ស្រុក​​ និង​ខេត្ត​ទាំង​អស់ ​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តា​ល​កសាង​សមត្ថ​ភាពជា​ច្រើន ស្តីពី​ការ​វិភាគ​ និង​រៀប​ចំ​ផែន​ការ ​ផ្អែក​លើ​ភស្តុ​តាង​ ដែល​មានចំណុច​​អាទិភាព​ច្បាស់​លាស់ ការ​កំណត់​ចំណាយ​ជាក់​ស្តែង ​ការ​ប្រើ​ប្រាស់​ធន​ធាន​មាន​ស្រាប់​ ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ការ​ប្រើ​ប្រាស់​ភាព​ជា​ដៃគូ។ ​នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើក​ទី ១ ដែល​ដឹក​នាំ​ដោយ​ក្រសួង​ ក្នុង​ការ​រៀប​ចំផែន​ការ​ពី​ក្រោម​ទៅ​លើ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ក្រុម​បាត់​បង់​ឱកាស ​ក្នុង​សហគមន៍​កម្ពុជា។ អង្គ​ការ UNESCO សង្ឃឹម​ថា កម្ពុជា​អាច​ជា​ឧទាហរណ៍​ល្អ​មួយ​ សម្រាប់​ប្រទេស​អាស៊ី​ដទៃ​ទៀត តាម​រយៈ​បទពិសោធ​សិក្សា​នេះ ខណៈ​យើង​ខិត​ជិត​ដល់​​ថ្ងៃ​កំណត់​ឆ្នាំ ២០១៥ ចំពោះ​គោល​ដៅ​ទាំង​អស់​ នៃ​កម្មវិធី​អប់រំ​សម្រាប់​ប្រជា​ជន​គ្រប់​គ្នា​។ ​គំនិត​ផ្តួច​ផ្តើម​ជា​ច្រើន​ ក៏​ត្រូវ​បាន​អនុវត្ត​ផង​ដែរ ដើម្បី​ពន្លឿន​វឌ្ឍនភាព នៃ​កម្មវិធី​អប់រំ​សម្រាប់​ប្រជា​ជន​គ្រប់​គ្នា ក្រោម​កម្មវិធី​របស់​អង្គ​ការ​ UNESCO។​ គម្រោង​សាក​ល្បង​ បាន​រៀប​ចំ​ឡើង​ដើម្បី​បង្កើត​ប្រព័ន្ធ​ព័ត៌​មាន​អប់​រំ​​សម្រាប់​ការ​អប់​រំ​ក្រៅ​ប្រព័ន្ធ សេចក្តី​ត្រូវ​ការ និង​​ការ​វាយ​តម្លៃ​សមត្ថ​ភាព​។ អង្គការ UNESCO ក៏​កំពុង​ធ្វើ​ការ​ដើម្បី ធ្វើ​ឲ្យ​មជ្ឈ​មណ្ឌល​សិក្សា​សហគមន៍​សកម្ម​ឡើង​វិញ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​គោលនយោបាយ ​និង​បង្កើត​យន្តការ​សម្រប​សម្រួល​សម្រាប់​ភាគី​​ពាក់​ព័ន្ធ​នៃ​ការ​អប់រំ ក្រៅ​ប្រព័ន្ធ។ ការ​លើក​កម្ពស់​អក្ខរកម្ម​ជា​មូលដ្ឋាន​នៃ​ការ​សិក្សា​មួយ​ជីវិត​ នឹង​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា​ដូច្នេះ វា​មាន​ផល​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កិច្ច​នៃ​ប្រទេស កម្ពុជា។ ​អង្គ​ការ UNESCO នៅ​កម្ពុជា សហការ​ជាមួយ​នឹង​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ​ និង​សង្គម​ស៊ីវិល កំពុង​ធ្វើ​ការ​ឆ្ពោះ​ទៅ​សម្រេច​បាន​អក្ខរកម្ម​សម្រាប់​ប្រជាជន​គ្រប់​ គ្នា​ដែល​ជា​កម្លាំង​សំខាន់​ សម្រាប់​ការ​ផ្លាស់​ប្តូរ។ ចូរ​យើង​ធ្វើ​ការ​រួម​គ្នា ក្នុង​ការ​ពន្លឿន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អក្ខរ​កម្ម​នេះ ដើម្បី​សម្រេច​ក្តី​សង្ឃឹម​សន្តិភាព និង​ការ​អភិវឌ្ឍ​ចីរភាព​នៅ​កម្ពុជា៕ TK

Anne Lemaistre ជា​តំណាង​អង្គ​ការ UNESCO នៅ​កម្ពុជា

ប្រភពឯកសារ៖

bet 855:យុវជន ៩០​ភាគ​រយ​ ជ្រើស​យក​ជំនាញ​សេវាកម្ម​


Tuesday, 11 September 2012 ឃួន​ លក្ខិណា​

ភ្នំពេញៈ មន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ថា ក្នុង​វិស័យ​សំខាន់​៣​នៅ​ប្រទេស​កម្ពុជា យុវជន​ប្រមាណ​ជាង​៩០​ភាគ​រយ បាន​សម្រេ🧜ច​ចិត្ត​ជ្រើស​រើស​រៀន​មុខ​វិជ្ជា​ផ្នែក​សេវាកម្ម ច្រើន​ជាង​ផ្នែក​កសិកម្ម​និង​ឧស្សាហ៍កម្ម ដើម្បី​ភាព​ងាយ​ស្រួល​ស្វែង​រក​ទីផ្សារ​ការ​ងារ​ក្នុង​ពេល​បច្ចុប្បន្ន។

លោក ពេជ សោភ័ន រដ្ឋ​លេខាធិការ​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង ថា ការ​សម្រេច​ចិត្ត​ជ្រើស​រើស​រៀន​មុខ​វិជ្ជា​សេវាកម្ម​ច្រើន គឺ​បណ្តាល​មក​ពី​សិស្ស​ភាគ​ច្រើន​មិន​សូវ​ទទួល​បាន​ព័ត៌​មាន​គ្រប់​គ្រាន់ អំពី​អត្ថប្រយោជន៍​នៃ​មុខ​វិជ្ជា​ផ្សេងៗ អ្នក​ខ្លះ​ចូល​រៀន​ទៅ​តាម​ការ​ណែនាំ​របស់​មិត្ត​ភក្តិ ខ្លះ​ទៀត​ចូល​រៀន​តាម​ការផ្សព្វ​ផ្សាយ​ឃោសនា ដែល​នេះ គឺ​ជា​មូល​ហេតុ​ជំរុញ​ឲ្យ​ការ​អប់រំ​ខ្វះ​គុណភាព និង​ធ្វើ​ឡើង​មិន​ចំ​គោល​ដៅ ឬជំនាញ​សិស្ស​ដែល​មាន​ពី​កំណើត ហើយ​និងបាន​ប្រែ​ក្លាយ​បញ្ហា​នេះ​ទៅ​ជា​ឧបសគ្គ​នៅ​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​ទៅ​វិញ។ លោក ពេជ សោភ័ន បាន​គូស បញ្ជាក់​ថា​ លោក​មិន​ហាម​ឃាត់​ឬ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ដែល​ទើប​នឹង​បញ្ចប់​ថ្នាក់ មធ្យម​សិក្សា​ទុតិយ​ភូមិ ត្រូវ​តែ​ចូល​រួម​ក្នុង​ផ្នែក​សំខាន់​ទាំង​៣​នេះ​ឲ្យ​បាន​ច្រើន​ទេ ប៉ុន្តែ អ្វី​ជា​តម្រូវ​ការ​របស់​ស្ថាប័ន​នីមួយៗ គឺ​ត្រូវ​បំពេញ​ការ​អប់រំ​ឲ្យ​ប្រកប​ដោយ​គុណ​ភាព សមត្ថភាព និង​ទេព​កោសល្យ​ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការ​ងារ​នា ពេល​បច្ចុប្បន្ន។ កាល​ពី​ព្រឹក​ថ្ងៃទី​១០​ ខែ​កញ្ញា​ ម្សិលមិញ ព្រះ​សង្ឃ​ មន្ត្រី​ក្រសួង​ការ​ងារ​ ផ្នែក​ឯក​ជន​ សង្គម​ស៊ីវិល​ រួម​ទាំង​យុវ​ជន​ប្រមាណ​៣ពាន់​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​សិក្ខា​សាលា​យុវជន​លើក​ទី​៦​ នៅ​សាល​សន្និ​សីទ និងពិព័រណ៍​កោះ​ពេជ្រ រៀប​ចំ​ដោយ​សមាគម​ជួយ​ស្រុក​កំណើត​យើង​ Help Our Homeland (HOH)។ បើ​ តាម​លោក ​ពេជ​ សោភ័ន បានលើកឡើង​ថា​ សិក្ខា​សា​លា​នេះ ​គឺ​ដើម្បី​ចែក​រំលែក​​ព័ត៌​មាន​ទៅ​ដល់​យុវជន​ដើម្បី​បង្វែ​រទិស​ឲ្យ​ពួក​គេ ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​មុខ​វិជ្ជា​ ដែល​ត្រូវ​នឹង​ចំណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន​ពី​កំណើត ​នោះ ​ទើប​ការ​អប់​រំ​​ទទួល​ជោគ​ជ័យ​ប្រកប​​ដោយ​គុណ​ភាព​។ លោកបាន​មាន​ប្រ​ សាសន៍​ថា ​៖ «​សព្វ​ថ្ងៃ​នេះ​ យើង​ត្រូវ​ការ​ធន-​ធាន​មនុស្ស​ច្រើន​ ​ ប៉ុន្តែ​ អ្វី​ដែល​រក​មិន​បាន​នោះ​ គឺ​ដោយ​សារ​បញ្ហា​គុណ​ភាព​ សមត្ថភា​ព​ ថា​តើ​យុវជន​យើង​មាន​ជំនាញ​ទៅ​តាម​ស្ថាប័នត្រូវ​ការ​ហើយឬ​នៅ​?​»។​ លោក ឃីម សុខ​ហេង​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ជួយ​ស្រុក​កំណើត ​យើង​ថ្លែង​នៅ​ក្នុង​សិក្ខា​សា​លា​នោះ​ដែរ​ថា​ សិក្ខា​សាលា​ឆ្នាំ​នេះ​ត្រូវ​បាន​ជ្រើស​រើស​នូវ​ប្រធាន​បទ​ស្តី​ពី ​«ការ​រៀបចំ​ជីវិត​ដើម្បី​ជោគ​ជ័យ​ក្រោយ​ពេល​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ ទុតិយ-​ភូមិ​»​។ លោក​បន្ត​ថា​ ការ​ជួប​ជុំ​យុវជន​ថ្ងៃ​នេះ​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី​យុទ្ធ​សាស្រ្ត​ទាំង​ប្រាំ​​របស់​ សមាគម​ គឺ​កម្មវិធី​យុវ-​ជន​ ជា​ទំពាំង​ស្នង​ឫស្សី​ គឺ​សំដៅ​ទៅ​លើ​ការ​កសាង​ទំនុក​ចិត្ត​យុវ-​ជន​ឲ្យ​រឹង​មាំ​ ក្នុង​ការ​រៀបចំ​គោល​ដៅ​ជីវិត​សិក្សា​ឲ្យ​ជោគ​ជ័យ​ និង​ផ្តល់​នូវ​គន្លឹះជំ​រុញ​ការ​គិត​ឲ្យ​ហ៊ាន​សម្រេច​ចិត្ត​ជ្រើស​រើស​ ជំនាញ​ស្រប​តាម​ទេពកោសល្យ​ខ្លួន​មាន​ពី​កំណើត​ ព្រម​ទាំង​បង្កើត​និង​បង្កើន​ទំនាក់​ទំនង​ចង​គ្នា​ទៅ​ជា​បណ្តាញ​ឲ្យក្លាយ ជា​សម្ព័​ន្ធ​យុវជន​តាម​មុខ​ជំនាញ​។ លោក​ថ្លែង​ទៀត​ថា​៖«​ខ្ញុំ​ សង្ឃឹម​ថា​ យុវជន​នឹង​មាន​ភាព​ប្រសើរ​ឡើង​ តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​ជំនាញ​ៗ ​មក​ពី​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​នានា ដែល​សុទ្ធ​តែ​ជា​បុគ្គល​ធ្លាប់​បាន​ឆ្លង​កាត់​ការ​សិក្សា​រៀន​សូត្រ​ខ្ពង់​ ខ្ពស់​ និង​មាន​បទ​ពិសោធការ​ងារ​ជា​ច្រើន​ឆ្នាំ​ ពិសេស​ទៅ​ទៀត​នោះ​ គឺ​សុទ្ធ​តែ​ជា​បុគ្គលិក​ ដែល​ធ្លាប់​បាន​ទទួល​ជោគ​ជ័យ​លើ​មុខ​ជំនួញ​ ការ​ងារ​ និង​ជីវិត​ជា​បន្ត​បន្ទាប់»។ យុវជន ឡាយ​ ឡង់​ឌី​ អាយុ​២០​ឆ្នាំ​ និស្សិត​ឆ្នាំ​ទី២ ​ផ្នែក​ទំនាក់​ទំនង​ ភាសា​អង់គ្លេស​នៅ​សាកល​ វិទ្យា​ល័យភូមិន្ទ​ភ្នំពេញ​និយាយ​ថា​ យុវជន​សព្វ​ថ្ងៃ​ កំពុង​តែ​បារម្ភ​អំពី​បញ្ហា​ទីផ្សារ​ការ​ងារ​ ខណៈ​ដែល​បញ្ហា​នេះ ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ច្រើន​សម្រា​ប់ អ្នក​មាន​កម្រិត​វប្បធម៌​ខ្ពស់។ យុវជនរូបនេះ​បន្ត​ថា​៖ «​ដើម្បី​ទទួល​បាន​ការ​ងារ​ដែល​សម​ស្រប​នា​ពេល​ខាង​មុខ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​រៀន​ផង ​និង​ឆ្លៀត​ពេល​បម្រើ​ការ​ងារ​ស្ម័គ្រ​ ចិត្ត​ឲ្យ​ក្រុមហ៊ុន​មួយ​ផង​។ ភាព​ហត់​នឿយ​លើ​ការ​ងារ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ ក្នុង​ការ​ទទួល​បាន​នូវ​ចំណេះ​ដឹង និង​បទ​ពិសោធ​ការ​ងារ ពិសេស​បាន​ចូល​រួម​ធ្វើ​ការ​ងារ​ជា​ក្រុម​ សម្រាប់​​ជា​មូលដ្ឋាន​គ្រឹះ​ទៅ​ថ្ងៃ​អនាគត»៕​ ប្រភពឯកសារ៖

មហារីក​ខួរក្បាល


ខួរក្បាល​ជាប្រព័ន្ធ​បញ្ជា​ទូទៅ​មួយ​ដែលមាន​តួនាទី​សំខាន់​បំផុត ហើយ​ខួរក្បាល​ក៏ជាទីតាំង​សំខាន់​ផងដែរ​ក្នុងការ​បែងចែក​ទៅគ្រប់​ប្រព័ន្ធ​សារពាង្គ​កាយ និង​សរីរាង្គ​កាយ​ផ្សេងៗ​នៅក្នុង​រាងកាយ​មនុស្ស​ម្នាក់។ ប្រសិនបើ​ខួរក្បាល​នេះរង​សម្ពាធ​ដោយសារ​ជម្ងឺ​ផ្សេង​ហើយ លោកអ្នក​នឹង​ម្រឈម​មុខនឹង​ផល​ប៉ះពាល់​យ៉ាង​ច្រើន អាចជួប​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង។ 
តើជម្ងឺ​មហារីក​ខួរក្បាល​គឺជា​អ្វី?

មហារីខួរក្បាលមហារីខួរក្បាល
មហារីក​ខួរក្បាល​គឺជា​ដុំសាច់​មួយ​ប្រភេទ​មិនធម្មតា ដុះក្នុង​ខួរក្បាល​លោកអ្នក ហើយ​រីកធំ​ធាត់ឡើង​យ៉ាង​លឿន ដោយ​មិនស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​ជីវសាស្ត្រ​តាម​ធម្មជាតិរបស់​ខ្លួនមនុស្ស​ទូទៅ​ឡើយ។ បន្ទាប់​ពីការ​រីកធំ​ទៅ​សាច់នេះ​សង្គត់​ទៅលើ​ខួរក្បាល បានធ្វើឱ្យ​មានការ​ប្រែប្រួល​មុខងារ​ទាំងឡាយ​នៅលើ​សារពាង្គ​កាយ ហើយ​បង្កឱ្យ​អ្នកជម្ងឺ​មាន​អាការ​ប្រកាច់ ឈឺក្បាល​ខ្លាំង សន្លប់ ហើយ​អាចឱ្យ​អ្នកជម្ងឺ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

រោគសញ្ញា​ជម្ងឺ​មហារីក​ខួរក្បាល

មុនដំបូង​លោកអ្នក​ដែលមាន​ជម្ងឺ​មហារីក​ខួរក្បាល ឬ​មហារីក​ទូទៅ​ដែល​កើតមាន​គ្រប់សារពាង្គ​កាយ មិនបាន​បង្អាញ​រោគសញ្ញា​ឱ្យដឹង​នោះទេ។ ប្រសិន​បើវា​បង្ហាញ​រោគ​សញ្ញាមក​ខាងក្រៅ​ពេលណា​នោះ អ្នកជម្ងឺ​បង្ហាញ​ស្ថានភាព​ធ្ងន់ធ្ងរ​ជិតដល់ថ្ងៃ​ស្លាប់​តែម្តង។ ជម្ងឺ​នេះ សូម្បីតែ​វេជ្ជបណ្ឌិត​មួយចំនួន​ក៏លំបាក​ក្នុងការ​ដឹងមុន​ផងដែរ ព្រោះ​ដោយសារ​តែការ​វិវឌ្ឍន៍របស់វា​មាន​សភាព​ស្ងប់ស្ងៀម ដោយ​មិនបង្អាញ​រោគសញ្ញា​ជាមុន។ លុះត្រា​តែសាច់​ដុះក្នុង​ខួរក្បាល​ឡើង​រហូត​ដល់​៣សងទី​ម៉ែត្រ ហើយ​អ្នកជម្ងឺ​ចាប់ផ្តើម​ឈឺក្បាល​ខ្លាំង រហូត​ដល់​ប្រកាច់​តែម្តង​ទើបអាច​ដឹងបាន។ អាការ​បែបនេះ​លោកអ្នក​មួយចំនួន​យល់​ថា ជាជម្ងឺ​​ឆ្គួត​ជ្រូក​ហើយ​ប្រឹងប្រែង រកថ្នាំ​លេប​ដើម្បី​កាត់​បន្ថយ ប៉ុន្តែ​អាការ​ប្រកាច់​នៅតែ​មាន​រហូត។ លុះមក​ព្យាបាល​នៅ​មន្ទីរពេទ្យ ទើបដឹង​ថាជាជម្ងឺ​មហារីក​ខួរក្បាល។ ម្យ្គាងទៀត​រោគសញ្ញា​បាន​បង្ហាញ​ដែល​មនុស្ស​ទូទៅ​មិនបាន​ចាប់​អារម្មណ៍​នោះ អ្នកជម្ងឺ​បាន​ផ្លាស់ប្តូរ​បុគ្គលិក​លក្ខណៈ ដូចជា​លោកអ្នក​មួយចំនួន​ធ្លាប់តែ​ជាមនុស្ស​ស្ងាត់​ស្ងៀម​ ឬ​ស្លូតបូត បែរ​ក្លាយជា​មនុស្ស​ម្នាក់កាច​សាហាវ ហើយ​និយាយ​ស្តី​ច្រើន​ដោយមិន​ដឹងថា​ខ្លួនឯង​និយាយ​ត្រូវ​ ឬ​ខុស។ មួយវិញ​ទៀត​អ្នកជម្ងឺ​មួយចំនួន​បាន​បង្វែរ​ចំណង់​ចំណូលចិត្ត​ទៀតផង ដូចជា​ពីមនុស្ស​ចូលចិត្ត​ញ៉ាំ​បង្អែម តែ​ក្រោយមក​បែរជា​ចូលចិត្ត​ញ៉ាំ​ម្ជូរវិញ។ អាការ​បែបនេះ​ក៏បង្ហាញ​ឱ្យដឹង​ថា លោកអ្នក​ដែល​កែប្រែ​បែបនេះ គួរ​ប្រញាប់​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្យាបាល ដើម្បី​ស្វែងរក​មុខសញ្ញា​ជម្ងឺ​និង​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា។

មូលហេតុ​បណ្តាល​ឱ្យមាន​ជម្ងឺ​មហារីក​ខួរក្បាល

មកដល់​ថ្ងៃនេះ​គ្មានការ​​សិក្សា​ណាមួយ​រកឃើញ​មូលហេតុ​បង្ក​ឱ្យមាន​ជម្ងឺ​មហារីក​ខួរក្បាល​នោះ​ទេ។ ជម្ងឺនេះ​ជាជម្ងឺ​សាហាវ​បំផុត បន្ទាប់ពី​ជម្ងឺ​មហារីក​មាត់ស្បូន​ស្ត្រី។ ហើយ​ការ​ព្យាបាល​ជាទូទៅ​តែងតែ​ទទួលនូវ​ភាព​បរាជ័យ​ជានិច្ច ដោយ​សារតែ​គ្រូពេទ្យ​ជំនាញ​មួយចំនួន​មិនដឹង​មូលហេតុ​ច្បាស់លាស់។

វិធី​សាស្ត្រ​ព្យាបាល​ជម្ងឺ​មហារីក​ខួរក្បាល

វិធី​ព្យាបាល​ជម្ងឺនេះ​មានពីរ​យ៉ាង ដោយពេល​ខ្លះ​គ្រូពេទ្យ​ជ្រើសរើស​យកវិធី​ព្យាបាល​ដោយ​ឯកឯង ឬយក​វិធី​ព្យាបាល​ទាំងពីរ​គួបផ្សំគ្នា​ក្នុងពេល​តែមួយ។

១ . វិធី​ព្យាបាល​ដោយ​វះកាត់ គឺ​វះកាត់​យកដុំ​សាច់ដុះ​លើខួរក្បាល​ចេញឱ្យ​អស់ ប្រសិន​បើមាន​ដុំសាច់​តូចអ្នក​ជម្ងឺ​មាន​ឱកាស​រស់​កាន់តែ​យូរ។ បើ​ដុំនោះ​ធំអ្នក​ជម្ងឺ​កាន់តែ​កាត់បន្ថយ​នូវការ​រស់នៅ​ដោយមាន​សង្ឃឹម​តិចតួច​ណាស់ ដោយសារ​តែការ​វះកាត់ មិនអាច​ប្រព្រឹត្ត​ទៅបាន។ បន្ទាប់ពី​វះកាត់​យកដុំ​សាច់ដុះ​លើខួរក្បាល​ហើយ គ្រូពេទ្យ​អាច​ប្រើ​វិធី​បាញ់កាំរស្មី​អ៊ិច​គ្របពីលើ​ដើម្បី​សម្លាប់​មេរោគ​មហារីក។ ដោយឡែក​ប្រសិន​បើដុំ​មហារីក​ខួរក្បាល​ដែល​គ្រូពេទ្យ​វះកាត់​យកចេញ​អស់ អ្នកជម្ងឺ​មាន​សង្🌜ឃឹម​រស់នៅ​បានយូរ។ ការ​វះកាត់​នេះ​សម្រ🐼ាប់​អ្នកជម្ងឺ​១០០នាក់ មាន៨០​ ឬ​៩០នាក់​ហើយ​ដែលមិន​អាច​វះកាត់​យកចេញ​អស់។

២ . វិធី​ព្យាបាល​ដោយ​កាំរស្មី​អ៊ិច ភាគច្រើន​ប្រើប្រាស់​ចំពោះ​អ្នកជម្ងឺ​ដែល​ដុំសាច់​ដុំ​ខ្ពស់​រហូត​ដល់១១ ឬ​១២សង់ទី​ម៉ែត្រ ដែល​គ្រូពេទ្យ​មិនអាច​ជ្រើសរើស​យកវិធី​វះកាត់​ដើម្បី​ព្យាបាល។ ព្រោះ​ប្រសិនបើ​វះកាត់​យកដុំ​សាច់​នេះចេញ អាច​ធ្វើឱ្យ​ខួរក្បាល​ប្រហោង ហើយ​🦋អ្នកជម្ងឺ​អាច​ស្លាប់​នៅលើតុ​វះកាត់​នេះតែ​ម្តង ទើបគេ​ជ្រើសរើស​យកវិធី​ព្យាបាល​តាម​កាំរស្មី​អ៊ិច ដើម្បីសម្លាប់​មេរោគ​មហារីក បញ្ចៀស​នូវការ​ដុះ​សាច់​មហារីក​នេះបន្ត​ទៅទៀត​តែប៉ុណ្ណោះ។ ប៉ុន្តែ​អ្នកជម្ងឺ​ដែលមាន​កម្រិត​ដុះសាច់​ខួរក្បាល​ខ្ពស់​បែបនេះ គឺ🍃គេច​មិនផុត​ពីការ​បាត់បង់​ជីវិត​ឡើយ បើទោះបី​ជ្រើសរើស​វិធី​ព្យាបាល​តាមវិធី​ណាក៏​ដោយ ព្រោះ​បរិមាណ​សាច់ដុះ​ក្នុង​ខួរក្បាល មាន​កម្រិត​ខ្ពស់។

វិធី​ការពារ​ជម្ងឺ​មហារីក​ខួរក្បាល

ដើម្បី​ការពារ​ជម្ងឺ​នេះ​មិនឱ្យ​វិវឌ្ឍន៍​ទៅមុខ​លឿន​ ហើយ​កាន់តែ​ធ្ងន់ធ្ងរ អ្នកជម្ងឺ​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ទៀងទាត់ ដើម្បី​យកថ្នាំ​មក​ព្យាបាល​ពន្យារ។ ព្រោះ​អ្នក​ជម្ងឺមហារីក​ខួរក្បាល​ដែល​កើតមាន​ដល់​កម្រិត​ខ្ពស់​រហូតឡើង​ដល់១១​ ឬ​១២សង់ទីម៉ែត្រ ងាយនឹង​ប៉ះពាល់​ដល់​អាយុ​ជីវិត បើរស់បាន​ដោយមាន​រយះពេល​ខ្លី។

ផល​ប៉ះពាល់​នៃជម្ងឺ​មហារីក​ខួរក្បាល

អ្នកជម្ងឺ​មហារីក​ខួរក្បាល​នោះ ភាគច្រើន​មាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅដល់​សរីរាង្គ​ផ្សេងៗ ទៅតាម​តំបន់​ដែល​ទាក់ទង​នឹង​ចលនា​សរសៃ​ឈាម​របស់​អ្នកជម្ងឺ។ ឧទាហរណ៍​ថា ប្រសិនបើ​មហារីក​ខួរក្បាល​ធ្វើឱ្យ​ប៉ះពាល់​ត្រង់​តំបន់​ងាប់​មួយ​ចំហៀង​ខ្លួន ធ្វើឱ្យ​អ្នកជម្ងឺ​ងាប់​មួយ​ចំហៀង​ខ្លួន។ បើសិន​ប៉ះចំ​ប្រព័ន្ធ​បញ្ជា ដូចជា​ប្រព័ន្ធ​សម្រាប់​ការនិយាយ​ស្តី ធ្វើឱ្យ​អ្នកជម្ងឺ​មិនអាច​និយាយ​បាន ព្រោះ​ជម្ងឺនេះ​បានកាត់​ផ្តាច់​ទំនាក់​ទំនង​ប្រព័ន្ធ​ប្រសាទ​មួយចំនួន​ទៅតាម​តំបន់ ឬ​ទីតាំង​នៃ​ខួរក្បាល។ ដោយឡែក​ប្រសិនបើ​ប៉ះចំ​តំបន់​មជ្ឈមណ្ឌល​សួត ឬ​បេហដូង អ្នកជម្ងឺ​នឹង​ងាយរង​គ្រោះ​ជាទីបំផុត ធ្វើឱ្យ​អ្នកជម្ងឺ​គាំងបេះដូង ហើយ​សួតលែង​ដំណើរការ ពេលនោះ​ហើយ​អ្នកជម្ងឺ​នឹង​ស្លាប់​មួយ​រំពេច។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​មួយចំនួន​ដែលមាន​អាការក្អួត​ចង្កោរ​ញឹកញាប់ ឈឺក្បាល​ខ្លាំង ឧស្សាហ៍​ប្រកាច់ ឬ​អង្គុយ​សុខៗ​សរសៃ​ទាញដៃ ឬជើង ឬ​បណ្តាល​ឱ្យវៀចមុខ ត្រូវ​ប្រញាប់​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ឱ្យ​គ្រូពេទ្យ​សេ្កន​មើល​ខួរក្បាល ពិនិត្យ និង​ស្វែងរក​ជម្ងឺ​ដុំសាច់​ក្នុង​ខួរក្បាល ព្រោះ​អាការ​បែបនេះ​អាច​បណ្តាល​មកពី​ជម្ងឺ​មហារីក​ខួរក្បាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

ក្រុម​តុលាការ​ព🃏ិភាក្សា​ពី​ការ​ការពារ​សិទ្ធិ​កុមារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌


Friday, 07 September 2012 Leang Phannara

ភ្នំពេញៈចៅក្រម​ ព្រះរាជអាជ្ញា ក្រឡាបញ្ជី​និង​អង្គការ​យូនីសែហ្វ​ ជជែកគ្នា​នៅថ្ងៃសុក្រ​នេះ លើ​ប្រធាន​បទ​ស្តី​ពីការ​ពារសិទ្ធិ​កុមារ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​រក​វិធី​សាស្ត្រ​ធ្វើការ​បញ្ចៀស​កុមារ​ចេញ​ពី​កន្លែង​ឃុំឃា📖ំង​ពន្ធនាគារ​ និង​ដាក់​ឲ្យ​ស្ថិ🅠ត​តាមការ​តាម​ដាន​របស់​សហគមន៍​។

ប្រធានបទ​នេះលើ​ឡើង​ក្នុង​ថ្ងៃទី៣ នៃ​សិក្ខាសាលាស្តីពី​​ការលើ​កម្ពស់​កិច្ច​សហការ​របស់​តុលាការ អយ្យ​ការ​និង​ពន្ធនាគារ​ និង​កិច្ច​ការពារសិទ្ធិ​កុមារ​ក្នុង​នីតិវិធី​នៅ​តុលាការ រៀបចំ​ឡើង​នៅ​ថ្ងៃទី​៥ដល់​ទី​៧ កញ្ញា​នៅរាជ​ធានី​ភ្នំពេញ​។ លោក​ យូ​ ប៊ុនឡេង ប្រធាន​តុលាការ​សាលា​ឧទ្ទរណ៍​ថ្លែង​ថា ការ​ដកហូត​សិទ្ធិ​សេរីភាព​របស់​កុមារ​ជា​ជម្រើស​ចុង​ក្រោយ ដែល​តុលាការ​ត្រូវ​គិត ព្រោះ​ថាការដាក់​ពន្ធនាគារ មិន​មាន​ផល​ល្អ​ តែ​អាច​មាន​បញ្ហា​ដូចជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​បន្ថែម​​ទៅវិញ​ទេ ពេល​ដែល​កុមារ​ចេញ​ពី​ពន្ធនាគារ​។ លោក​ថ្លែង​ថា៖ «​ប៉ុន្តែ​បរិស្ថាន​ជុំ​វិញ​យើង​ជាក់ស្តែងតែង​យល់​ថា កុមារ​ម្នាក់នេះ​ធ្វើ​ខុស​គួរ​តែ​ត្រូវ​គេ​ចាប់​ដាក់គុក​ ទើប​រាងចាល​។ យើង​មិន​ទាន់​មាន​ឧបករណ៍​ច្បាប់​ក្នុង​ការ​បង្វែរ​ចេញពី​នីតិវិធី​ព្រហ្មទណ្ឌ​តាម​ផ្លូវច្បាប់​។ តែ​យើង​មាន​ច្បាប់​ជា​ធរមាន ដែល​គួរ​ពិចារណា ថា​តើ​យើង​ការពារ​កុមារ​បាន​កម្រិត​ណា»។ លោក ភោគ សុភាព មន្ត្រី​ផ្នែក​ការពារ​កុមារ​របស់​អង្គការ​យូនីសែហ្វ​ ថ្លែង​ក្នុង​បទ​បង្ហាញទៅកាន់​ក្រុម​មន្ត្រី​តុលាការ​ទាំងអស់​ថា មាន​ច្បាប់​អន្តរជាតិ​ដែល​មាន​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ និង​គោល​ការណ៍​អន្តរជាតិ​នានា បាន​ធានា​ដល់​ការ​ការពារ​សិទ្ធិ​កុមារ​។ លោក​លើកឡើង​ថា ៖​ «​ជាការ​ចាំបាច់​ត្រូវ​មាន​ជម្រើស​ផ្សេង​ដែលមានភាព​បត់​បែន​ក្នុងការ​ដាក់​ពួកគេ ឲ្យ​នៅ​ក្រៅឃុំ​ក្រោម​ការ​ឃ្លាំ​មើល ដើម្បី​ចៀសវាង​ឃុំ​ខ្លួន។ ការឃុំ​ខ្លួន​ធ្វើ​ឲ្យ​កុមារ​ឃ្លាត​ឆ្ងាយ​ពីគ្រួសារ​និង​សហគមន៍​ បង្អាក់​ការ​សិក្សា​និង​នាំ​ឲ្យគេ​ប្រឈម​ជាមួយ​អំពើ​រំលោភ​បំពាន​»។ សិក្ខាសាលានាថ្ងៃនេះ នឹង​រក​វិធី​សាស្ត្រ​កាត់បន្ថយ​ការ​ឃុំ​ខ្លួន​កុមារ​ដែល​ជា​អនីតិជន​ក្រោម​អាយុ​១៨​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ ដែល​មាន​សព្វ​ថ្ងៃ​នេះ​ប្រមាណ​ជាង​៧០០​នាក់​ ហើយ​ក៏ជា​ការ​កាត់​បន្ថយ​ការ​ចង្អៀតណែន​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​កម្ពុជា​ដែល​មាន​អ្នក​ជាប់​ឃុំ​រហូត​ដល់​ទៅ​១៥ ០០០​នាក់​ផងដែរ៕ ប្រភពឯកសារ៖

ស្ꦬពាន​អាកាស​ស្ទឹង​មា𓂃ន​ជ័យ​គ្រោង​សាងសង់​នៅ​ខែ​កញ្ញា​នេះ


ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​
Thursday 06 September 2012 – 9:53 am ស្ពាន​អាកាស​ស្ទឹង​មានជ័យ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៧​លាន​ដុល្លារ គ្រោង​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ក្នុង​ខែ​កញ្ញា​នេះ។ គម្រោងប្លង់ស្ពានអាកាសស្ទឹងមានជ័យ លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលាក្រុង​ភ្នំពេញ​បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នឹង​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ខែ​កញ្ញា​នេះ បន្ទាប់​ពី​សាលាក្រុង​ដោះ​ស្រាយ​ផល​ប៉ះពាល់​ផ្សេងៗ​ជាមួយ​ប្រជាពលរដ្ឋ​រួច។ តាម​របាយ​ការណ៍ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នឹង​ប្រើ​រយៈ​ពេល​សាងសង់​ចំនួន​២៦​ខែ ដោយ​ប្រើ​ទឹក​ប្រាក់​ចំនួន​១៧​លាន​ដុល្លារ​អាមេរិក ជា​ប្រាក់​របស់​សាលាក្រុង​ភ្នំពេញ ដែល​បាន​មក​ពី​ការ​ជួល​ដី​នៅ​តំបន់​ជ្រោយ​ចង្វា​ឲ្យ​ទៅ​ក្រុមហ៊ុន OCIC។ គួរ​បញ្ជាក់​ថា ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នេះ គឺ​ជា​ស្ពាន​អាកាស​ទី​៣ហើយ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​ដែល​សាងសង់​នៅ​ឆ្នាំ​២០០៩ និង​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​សាងសង់​នៅ​ឆ្នាំ​២០១០៕ ប្រភពឯកសារ៖

កម្ពុជា​នឹង​នាំ​ចេញ​អង្ករ១​លាន​តោន​ក្នុង​១ꦏឆ្នាំ​ត្រឹម​ឆ្នាំ🏅​២០១៥


05 កញ្ញា 2012

ដោយ៖ ឃួន ធារ៉ា
ភ្នំពេញ៖ ក្រុម​មន្ដ្រី​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​កសិកម្ម​រំពឹង​ថា កម្ពុជា​នឹង​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០១៥។ ក៏​ប៉ុន្តែ​មន្ដ្រី​ទាំងនោះ​បាន​ព្រមាន​ថា កម្ពុជា​ត្រូវ​ពឹង​ផ្អែក​លើ​ខ្សែ​សង្វាក់​ផលិតកម្ម និង​ពាណិជ្ជកម្ម​ជា​ច្រើន​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​គោលដៅ​នេះ។
កាល​ពី​ឆ្នាំ​កន្លង​ទៅ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​២​សែន​តោន​ទៅ​កាន់​ប្រទេស​​ចំនួន​​៤៨ ក្នុង​ពិភពលោក។ អង្ករ​ចំនួន​៨០​ភាគរយ​​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ទ្វីប​អឺរ៉ុប បន្ទាប់​មក​គឺ​ទ្វីប​អាស៊ី អាមេរិក​ អូស្រ្តាលី និង​អាហ្វ្រិក។
លោក​បណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឱ្យ​ដឹង​ថា រយៈពេល​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១២​នេះ​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ចំនួន​៧៨.០០០​តោន គឺ​កើន​ជាង​ឆ្នាំ​កន្លង​ទៅ​ចំនួន​៤.០០០​តោន​ក្នុង​រយៈពេល​ដូចគ្នា​នេះ។
ទោះជា​យ៉ាងណា​ក៏​ដោ🃏យ កម្ពុជា​ហាក់​ដូចជា​នៅ​ឆ្ងាយ​ពី​គោលដៅ​ដែល​ខ្លួន​បាន​កំណត់​ទុក​នោះ𒆙។

ប៉ុន្តែ​លោក​បណ្ឌិត ហ៊ាន វណ្ណហន ជឿ​ជាក់​ថា រដ្ឋាភិបាល​នឹង​សម្រេច​ផែនការ​របស់​ខ្លួន​ក្នុងការ​នាំ​ចេញ​អង្ករ​នេះ។
«យើង​សង្ឃឹម​ថា វា​អត់​មាន​បញ្ហា​ណា​មួយ​ដែល​លំបាក​ទេ យើង​នឹង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​តាម​ផែនការ​ដែល​បាន​កំណត់។»
របាយការណ៍​ត្រួត​ពិនិត្យ​ការ​អនុវត្តគោល​នយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ (ឆ្នាំ​២០១០-២០១១) បង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ផែនការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​ចំនួន​២៥​ភាគរយ​នៃ​ផែនការ​១​លាន​តោន។ ក៏​ប៉ុន្តែ​របាយការណ៍​ដដែល​សន្និដ្ឋាន​ថា ប្រសិន​បើ​សន្ទុះ​នៃ​ការ​នាំ​អង្ករ​ចេញ​ដូចគ្នា​ទៅ​នឹង​ការ​នាំ​ចេញ​រយៈពេល​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១២​នេះ កម្ពុជា​នឹង​មិន​ទាន់​អាច​សម្រេច​ផែនការ​២៥​ភាគរយ​សម្រាប់​ឆ្នាំ​នេះ​ទេ។
ប្រទេស​ថៃ​គឺ​ជា​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​បាន​ធំ​ជាង​គេ​បង្អស់។ កាល​ពី​ឆ្នាំ​២០១១ ប្រទេស​នេះ​បាន​នាំ​ចេញ​អង្ករ​ចំនួន​១០,៥​លាន​តោន ​ហើយ​តាម​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម​ដែល​នាំ​ចេញ​បាន​ចំនួន​៧,២​លាន​តោន។
ចំណែក​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា និង​ជា​ស្ថាបនិក​បង្គោល​នៃ​គោល​នយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ​មាន​ប្រសាសន៍​ថា ការ​សម្រេច​ទិសដៅ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​អាស្រ័យ​លើ​ការ​ប្រឹងប្រែង​ផ្ទៃ​ក្នុង​និង​កត្តា​បរិបទ​អន្តរជាតិ។
«​ខ្ញុំ​មាន​សុទ្ធិដ្ឋិនិយម ប៉ុន្តែ​ទី​១​ដរាប​ណា​យើង​ខំ​ប្រឹងប្រែង​ទាំង​អស់​គ្នា ទី​ពីរ​ការងារ​ហ្នឹង​មិនមែន​ជា​ការងារ​ពឹង​លើ​ប្រទេស​យើង​មួយ​ទេ វា​អាស្រ័យ​លើ​ស្ថានការណ៍​មួយ​ចំនួន​ជុំ​វិញ​ប្រទេស​យើង ប៉ុន្តែ​ឧបមា​ថា​ប្រទេស​ថៃ​នឹង​បញ្ចេញ​ស្រូវ​អង្ករ​ពី​ឃ្លាំង​របស់​គាត់ ដល់​អញ្ចឹង​តម្លៃ​នឹង​ធ្លាក់​ចុះ​ខ្លាំង ដូច្នេះ​តម្លៃ​អន្តរជាតិ​ថោក តម្លៃ​យើង​ខ្ពស់ យើង​នាំ​ចេញ​មិន​បាន​ទេ»។
លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា
ជា​មួយ🤪​គ្នា​នេះ លោក​បណ្ឌិត យ៉ង សាំងកុមារ នាយក​ មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក់ (CEDAC) មាន​ទស្សនៈ​ស្រប​គ្នា​នេះ​ដែរ។

កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​ជា​៨០​ភាគរយ​ជា​កសិករ។ ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​មាន​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​ស្រូវ​សរុប​ចំនួន​ជិត​៣​លាន​ហិកតា។
តាម​ស្ថិតិ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ផលិកម្ម​ស្រូវ​កម្ពុជា​មាន​ការ​កើន​ឡើងពី​៨,២​លាន​តោន​ក្នុង​ឆ្នាំ​២០១០​ដល់​៨,៨​លាន​តោន​ក្នុង​ឆ្នាំ​២០១១។ ហើយ​កម្ពុជា​អាច​សល់​អង្ករ​ប្រមាណ​ជា​ពីរ​លាន​តោន​ក្នុង​មួយ​ឆ្នាំ។
កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​បណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ដើម្បី​ឈាន​ដល់​គោលដៅ​នាំ​អង្ករ​ឱ្យ​បាន​១​លាន​តោន​នៅ​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​ទៀត​នេះ កម្ពុជា​ត្រូវ​ការ​ការ​វិនិយោគ​ប្រមាណ​ជា​៣៥០​លាន​ដុល្លារ​អាមេរិក។
លោក​ឧកញ៉ា លឹម ប៊ុនហេង អគ្គនាយក​ក្រុមហ៊ុន​ឡូរ៉ង់ ដែល​ជា​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ដ៏​ធំ​មួយ​និង​ជា​ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​បាន​ឱ្យ​ដឹង​ថា បើ​គិត​តាម​បរិមាណ​អង្ករ​សល់ កម្ពុជា​មាន​លទ្ធភាព​នាំ​អង្ករ​ចេញ​គ្រប់១​លាន​តោន​នៅ​ឆ្នាំ​ក្រោយ​នេះ​ ក៏​ប៉ុន្តែ​វា​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​វិនិយោគ​បន្ថែម​ដើម្បី​ពង្រឹង​វិស័យ​នេះ។
«​ខ្ញុំ​យល់​ថា​គោល​នយោបាយ​ដែល​សម្តេច​បាន​ដាក់​មក​នេះ អាច​សម្រេច​បាន​មិន​ចោទ​ទេ​ ប៉ុន្តែ​មាន​បញ្ហា​មួយ​មុខ ប្រសិន​បើ​រាជរដ្ឋាភិបាល​យើង​ឬ​ធនាគារ​ទាំង​អស់​លោក​ផ្តោត​ទស្សនវិស័យ​លើ​ការ​នាំ​ចេញ​ខ្លាំង ហើយ​ផ្តល់​ឥនទាន​ធ្វើ​ម៉េច​យើង​ទិញ​ស្រូវ​ពី​សហគមន៍ ប្រជាជន​កសិករ​ហ្នឹង យើង​បាន​ប្រមូល​ស្រូវ​ចូល​ក្នុង​ឃ្លាំង​អស់​ដូច្នេះ​ការ​នាំ​ចេញ​យើង  ដូច្នេះ​១​លាន​តោន​គឺ​មិន​ចោទ​ទេ ប៉ុន្តែ​លុះត្រា​តែ​មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​ទិញ បើ​មិន​គ្រប់​វា​ត្រូវ​ហូរ​ស្រូវ​ទៅ​ប្រទេស​ជិត​ខាង​ព្រោះ​គេ​មាន​ទុន​ទិញ។»
លោក ភីតធឺ ប្រ៊ីមបល (Peter Brimble) នាយក​រង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា ក៏​បាន​រំពឹង​ដែរ​ថា កម្ពុជា​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​នាំ​អង្ករ​ចេញ​តាម​ផែនការ​គ្រោង​ទុក​របស់​ខ្លួន​ ក៏​ប៉ុន្តែ​ជោគជ័យ​នៃ​«​មហិច្ឆិតា​នេះ​តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​យ៉ាង​ប្រុងប្រយត្ន័​រវាង​រដ្ឋាភិបាល​និង​គម្រោង​ដៃ​គូ​អភិវឌ្ឍន៍​នានា។
លោក ភីតធឺ ប្រ៊ីមបល បញ្ជាក់​ថា ធនគារ​អភិវឌ្ឍន៍​អាស៊ី​កំពុង​គាំទ្រ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ពាណិជ្ជ​ភាវូបនីយកម្ម​លើ​ផលិតកម្ម​ស្រូវ ពង្រឹង​ខ្សែ​សង្វាក់​តម្លៃ​អង្ករ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​ទទួល​បាន​នូវ​ឥណទាន​ដោយ​អ្នក​ផលិត​ស្រូវ​និង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​រួម​ទាំង​អ្នក​នាំ​ចេញ​ផង​ដែរ៕
ប្រភពឯកសារ៖

កម្ព🍰ុជា​មាន​សត្វ​ត្រយ៉ង​ចង្កំ​ក​ស​ប្រមាណ​ជ💯ា​ ៨៧%​ទៅ៩៥%​នៃ​ចំនួន​សត្វ​នេះ​នៅ​ក្នុង​ពិភព​លោក


ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni)ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni)
ដាក់​បញ្ចូល​ពេល 5 September 2012, 16:57 AEST
អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​(BirdLife International Cambodia Program) ​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១២​នេះ​ កម្ពុជា​មាន​សត្វ​បក្សី​ត្រយ៉ង​ចង្កំកស​ជា​សត្វ​ជិត​ផុត​ពូជ​មាន​ចំនួន​ ៧០២​ក្បាល​ នៃ​ចំនួនសត្វនេះនៅ​ក្នុង​ពិភព​លោក​សត្វ​នេះ​​ដែល​មាន​សរុប​ប្រមាណ​ចំនួន​ពី​ ៨៣២​ក្បាល​ទៅ​ ៩៥០​ក្បាល។
នៅ​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹងត្រែង​ សត្វ​ត្រយ៉ង​ចង្កំក​សមា​នចំនួន​ ៣៤៦​ក្បាល ​និង​២០​សំបុក។​ តួ​លេខ​នេះ​បង្ហាញ​ថា​​ស្រុក​សៀម​ប៉ាង​មាន​សត្វ​ត្រ​យ៉ង​ចង្កំក​ស ២៥%​ នៃ​ចំនួន​សត្វ​នេះ​នៅ​ក្នុង​ពិភព​លោក។​

លោក​ ប៊ូ វរសក្ស ​ប្រធាន​កម្មវិធីអង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​បាន​មាន​ប្រ​សាសន៍​ប្រាប់​ Radio Australia ​ពី​របាយការណ៍​ជីវ​ចម្រុះ​ស្នើព្រៃ​ការពារ​នៅ​តំបន់​ខាង​លិច​សៀមប៉ាង​ ដែល​បាន​ធ្វើ​ឡើង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ បាន​រក​ឃើញ​ថា​ ជា​តំបន់​ដែល​មាន​សត្វ​បក្សី​ជិត​ផុត​ពូជ​ចំនួន​ប្រាំ​ប្រភេទ​មាន​ ត្រយ៉ងយក្ស​ (និមិត្តសញ្ញា​បក្សី​ជាតិ​កម្ពុជា) Giant Ibis (Thaumatibis gigantean),​ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni), ​ត្មាត​ត្នោត​ Slender-billed vulture (Gyps tenuirostris), ​ត្មាតភ្លើង Red-headed vulture ​(Sarcogyps calvus), ​ត្មាត​ផេះ ​White-rumped vulture ​(Gyps bengalensis)​ និងរមាំង​ Eld’s deer (Rucervus eldii) ​ព្រម​ទាំង​បាន​ស្នើ​សុំ​ជ🍸ា​តំបន់​ព្រꦯៃ​ការពារ​នៅ​តំបន់​សៀម​ប៉ាង​ខាង​លិច​ផង​ដែរ៕

ប្រភពឯកាសរ៖

ពលរដ♊្ឋ​ខ្មែរ​ព្រួយ​បារម្ភ​អំពី​អនាគត​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា


ដោយ អ៊ួន ឈិន 2012-09-05 ប្រជាពលរដ្ឋ​កម្ពុជា ស្ទើរ​គ្រប់​ទី​កន្លែង​សម្ដែង​ក្ដី​បារម្ភ​អំពី​អនាគត​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ពួក​គាត់​ព្រួយ​ខ្លាច​ក្រែង​មន្ទីរ​ពេទ្យ​នេះ​មិន​អាច​ដំណើរ​ការ​បាន​តទៅ​ទៀត ដោយសារ​កង្វះ​ថវិកា។ ទន្ទឹម​នឹង​ការ​ព្រួយបារម្ភ ក្រុម​ប្រជាពលរដ្ឋ មាន​ទាំង​យុវជន សិស្ស និស្សិត មន្ត្រី​រាជការ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បុគ្គលិក​ក្រុមហ៊ុន​មួយ​ចំនួន បាន​នាំ​គ្នា​រៃអង្គាស​ប្រាក់ ដើម្បី​ជួយ​ផ្គត់ផ្គង់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​មាន​ទាំង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ផង។ ការ​ប្រឹងប្រែង​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ឲ្យ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បន្ត​ដំណើរ​ការ​សង្គ្រោះ​កុមារ​កម្ពុជា តទៅ​ទៀត កំពុង​តែ​ផុលផុស​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន។ មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​មន្ទីរពេទ្យ​តែ​មួយ​គត់​ដែល​ផ្ដល់​សេវា​ព្យាបាល​សម្រាប់​កុមារ​ដោយ​ឥត​គិត​ថ្លៃ​នៅ​កម្ពុជា។ ចាប់​តាំង​ពី​ពេល​ដំណើរ​ការ​ឡើង​វិញ នៅ​ឆ្នាំ​១៩៩១ រហូត​មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​សាខា​សរុប​ចំនួន ៥​សាខា​ហើយ គឺ​ទី​១ ស្ថិត​នៅ​ក្នុង​បរិវេណ​ព្រះបរមរាជវាំង សាខា ៣​ទៀត នៅ​ម្ដុំ​វត្ត​ភ្នំ និង​សាខា​ចុង​ក្រោយ​នៅ​ក្រុង​សៀមរាប គឺ​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ ដែល​សាខា​ទាំង​អស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វេជ្ជបណ្ឌិត​ជនជាតិ​ស្វីស ឯកទេស​ផ្នែក​ជំងឺ​កុមារ គឺ​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ (Beat Richner) ជា​ប្រធាន។ អត្ថបទ​នៅ​លើ​គេហទំព័រ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បង្ហាញ​ថា រហូត​មក​ដល់​ពេល​នេះ តម្រូវ​ការ​ថវិកា​សម្រាប់​ដំណើរ​ការ​មន្ទីរពេទ្យ​គឺ ៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ នៅ​ក្នុង​ឆ្នាំ​២០១០ កុមារ​ជិត ១,៥​លាន​នាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​សាខា​ទាំង ៥ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំង​បាន​ទទួល​សេវា​ព្យាបាល​សេវា​វះកាត់ និង​ទទួល​វ៉ាក់សាំង​ពី​មន្ទីរពេទ្យ​នេះ។ ដោយ​ឡែក​ស្ត្រី​មាន​ផ្ទៃពោះ​ជាង ១០​ម៉ឺន​នាក់​បាន​ទទួល​សេវា​ពិនិត្យ និង​សម្រាល​កូន។ អត្ថបទ​នៅ​លើ​គេហទំព័រ​បញ្ជាក់​ថា បើ​គ្មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទេ កុមារ​ចំនួន ៣.២០០​នាក់​នៅ​កម្ពុជា នឹង​ត្រូវ​បាត់បង់​ជីវិត​ជា​រៀងរាល់​ខែ។ កន្លង​ទៅ ថវិកា​សម្រាប់​ដំណើរ​ការ​មន្ទីរពេទ្យ គឺ​​បាន​មក​ពី​ការ​ខិតខំ​របស់​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ តាម​រយៈ​ការ​អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន ដោយ​លោក​កូដ​វីយោឡុង ក្នុង​ការ​ប្រគំ​តន្ត្រី​ផង ប៉ុន្តែ​ពេល​នេះ​លោក​មាន​អាយុ ៦៥​ឆ្នាំ​ហើយ។ ទាក់ទិន​នឹង​បញ្ហា​នេះ តំណាង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) លោក សុរិយវង្ស ទេវ័ន្ត មាន​ប្រសាសន៍​ថា ក្រោយ​រូប​លោក និង​មិត្តភ័ក្ដិ​បាន​ទទួល​ដំណឹង​ដែល​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ បាន​ប្រកាស​តាម​ហ្វេសប៊ុក អំពី​វិបត្តិ​ថវិកា ក្រុម​របស់​លោក​ក៏​បាន​ចាប់​ផ្ដើម​រួបរួម​គ្នា​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មក​ដល់​ពេល​នេះ​ក្រុម​របស់​លោក​មាន​សមាជិក​ជិត ២​ពាន់​នាក់​ហើយ។ ក្រុម​របស់​លោក​មាន​ទាំង​មន្ត្រី​រាជការ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បុគ្គលិក​ក្រុមហ៊ុន សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​សុទ្ធសាធ ដោយ​ពួក​គេ​នាំ​គ្នា​ពាក់​អាវ​យឺត​ស​ដែល​សរសេរ​ថា យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា រួម​ចំណែក​ថែទាំ​សុខភាព​កុមារ​នៅ​កម្ពុជា។ នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា ពួក​គេ​បាន​ប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​ក្នុង​ភូមិ​មួយ​នា​ក្រុង​តាខ្មៅ។ លោក សុរិយវង្ស ទេវ័ន្ត បន្ត​ថា កាល​ពី​ពួក​លោក​យក​ថវិកា​ពី​សប្បុរសជន​ចំនួន​ជិត ៤​ពាន់​ដុល្លារ​ទៅ​ប្រគល់​ជូន​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ នៅ​ឯ​ក្រុង​សៀមរាប កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ពួក​គេ​ថា មន្ត្រី​រដ្ឋាភិបាល​ឡាវ និង ភូមា បាន​មក​ទាក់ទង​សុំ​ឲ្យ​វេជ្ជបណ្ឌិត​ជួយ​សាងសង់​មន្ទីរពេទ្យ​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ប្រទេស​គេ​ដែរ ប៉ុន្តែ​លោក​ឆ្លើយ​ថា លោក​ត្រូវ​ជួយ​ពង្រីក​មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យ​បាន ៧​សាខា​សិន និង​បន្ត​ដំណើរ​ការ​រយៈ​ពេល ២០​ឆ្នាំ​ទៀត។

សមាជិក​បណ្ដាញ​ហ្វេសប៊ុក​ម្នាក់ ដែល​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ នា​ក្រុង​សៀមរាប កញ្ញា ទៀង សោភា កោត​សរសើរ​ចំពោះ​ការ​តស៊ូ​របស់​លោក​វេជ្ជបណ្ឌិត បេអាត រិឆខណឺរ៖«គាត់​ឡើង​មក​លើ​វេទិកា​ដើម្បី​លេង​វីយោឡុង​របស់​គាត់។ ខ្ញុំ​ឃើញ​សភាព​រាង​កាយ​របស់​គាត់​ដូច​ចាស់​ខ្លាំង ប៉ុន្តែ​គាត់​នៅ​តែ​តស៊ូ​មក​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ហ្នឹង»

នៅ​កន្លែង​ប្រកាស​រក​ជំនួយ​សប្បុរសធម៌​មួយ​នា​ក្រុង​សៀមរាប ប្រធាន​ផ្នែក​ចាក់​ផ្សាយ​នៃ​ស្ថានីយ​ទូរទស្សន៍​ខ្សែ​កាប​រស្មី​ស្តារ លោក ទេស សុខា បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​យក​ចិត្ត​ទុកដាក់​នឹង​អនាគត​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ពួក​គាត់​បាន​បរិច្ចាគ​ថវិកា​សម្រាប់​ជួយ​មន្ទីរពេទ្យ ដោយ​មាន​ថ្ងៃ​ខ្លះ​ក្រុម​របស់​លោក​ទទួល​បាន​ថវិកា​ចំនួន​ជាង ២​ពាន់​ដុល្លារ។

លោក ខៀវ សុធារ៉ា រស់នៅ​សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប ដែល​បាន​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​មក​បរិច្ចាគ​ថវិកា គិត​ថា បើ​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​បិទ ឬ​ឈប់​ផ្ដល់​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដូច​សព្វ​ថ្ងៃ កុមារ​កម្ពុជា រាប់​សែន​នាក់ ជា​ពិសេស​កុមារ​ក្រីក្រ​នឹង​រង​គ្រោះ៖ «ចំណាយ​ថវិកា​បន្តិចបន្តួច​ដើម្បី​ជួយ​​ដល់​មន្ទីរពេទ្យ ដើម្បី​ជួយ​កុមារ​ក្រីក្រ​កម្ពុជា បន្ត​ទៅ​មុខ​ទៀត»

ចំណែក​ឯ​យុវជន​និង​កុមារ​នៃ​ក្រុម​តន្ត្រី​បងប្អូន ដែល​ជីវិត​របស់​ពួក​គេ​ចំនួន ៤​នាក់ ក្នុង​ចំណោម​សមាជិក​ក្រុម​ទាំង ៨​នាក់ ត្រូវ​បាន​សង្គ្រោះ​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ផលិត​ចម្រៀង​មួយ​បទ​ដើម្បី​បង្ហាញ​នូវ​ភាព​កតញ្ញូ​របស់​ពួក​គេ ដែល​ទំនុក​ច្រៀង​នៃ​បទ​នេះ​និពន្ធ​ដោយ លោក ស៊ុំ សារឿន។ អ្នក​វាយ​ស្គរ​នៃ​ក្រុម​តន្ត្រី​បងប្អូន កញ្ញា សោម ស្រីនា ថ្លែង​ថា កាល​ពី​កញ្ញា​ស្ថិត​ក្នុង​វ័យ​កុមារ នាង​មាន​ជំងឺ​ស្អិត​ពោះវៀន ហើយ​ត្រូវ​វះកាត់​ពោះវៀន​ចំនួន ៣​កំណាត់។ កញ្ញា​បន្ថែម​ថា រាល់​ពេល​ដែល​កញ្ញា​ធ្វើ​ដំណើរ​ក្បែរ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា កញ្ញា​តែង​នឹក​ដល់​គុណ​ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​សង្គ្រោះ​ជីវិត​នាង។ គេហទំព័រ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​ទទួល​ប្រាក់​បរិច្ចាគ​ចំនួន ២​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា ៤​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ស្វីស និង ២២​លាន​ដុល្លារ​ពី​សប្បុរសជន​នានា​ជា​រៀងរាល់​ឆ្នាំ ហើយ​ក្នុង​រយៈ​ពេល​ពេល ២០​ឆ្នាំ​កន្លង​ទៅ​នេះ ថវិកា​ចំនួន ៤០០​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​សម្រាប់​ដំណើរ​ការ​មន្ទីរ​ពេទ្យ៕ ប្រភពឯកសារ៖

ឡាវ​សង់​ទំនប់​វារីអគ្ꦑគិសនី​ថ្មី​ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង


 
ដោយ ទីន ហ្សាការីយ៉ា
2012-09-04
ប្រទេស​ឡាវ បាន​សាងសង់​វារីអគ្គិសនី​មួយ​ទៀត​ជា​ឯកតោ​ភាគី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជាប់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ចំប៉ាសាក់ ប្រទេស​ឡាវ។ ទំនប់​ថ្មី​នេះ​ហៅ​ថា ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong)។ ​មន្ត្រី​ជាន់​ខ្ពស់​ទន្លេ​មេគង្គ​បាន​អះអាង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង នេះ ភាគី​កម្ពុជា មិន​ដឹង​នោះ​ទេ ពី​ព្រោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ។ បញ្ហា​ចម្រូងចម្រាស​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayabory) នៅ​ប្រទេស​ឡាវ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​រវាង​រដ្ឋាភិបាល​ប្រទេស​ជាប់​តំបន់​ទន្លេ​មេគង្គ មាន វៀតណាម ឡាវ និង ថៃ នោះ។ តែ​ឥឡូវ​នេះ​ស្រាប់តែ​ឡាវ មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទី​២ ឈ្មោះ​ថា ដន សាហុង មួយ​ទៀត​ទៅ​វិញ។ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ លោក ស៊ីន នីនី មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា មិន​បាន​ដឹង​អំពី​ការ​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង របស់​ឡាវ​នេះ​ទេ។ ប៉ុន្តែ​លោក ស៊ីន នីនី បាន​អះអាង​ថា គម្រោង​សាងសង់​ទំនប់​អគ្គិសនី ដន សាហុង ជា​គម្រោង​ចាស់​របស់​ឡាវ ដែល​មាន​ជា​ច្រើន​ឆ្នាំ​មក ដែល​ប្រទេស​ជា​គណៈកម្មាធិការ​ទន្លេ​មេគង្គ អិម អា ស៊ី (MRC) រួម​មាន កម្ពុជា វៀតណាម និង ថៃ បាន​ជំទាស់​ទៅ​នឹង​គម្រោង​នេះ។ គណៈកម្មាធិការ​ទន្លេ​មេគង្គ​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្ទាន់​មួយ​កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា រដ្ឋាភិបាល​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ទី​២​របស់​ខ្លួន​នៅ​លើ​ទន្លេ​មេគង្គ មាន​ថាមពល​ចន្លោះ ២៦០ មេហ្គាវ៉ាត់ ទៅ ៣៨០ មេហ្គាវ៉ាត់។ នៅ​ក្នុង​ខែ​សីហា កន្លង​ទៅ មន្ត្រី​គណៈកម្មាធិការ​ទន្លេ​អន្តរជាតិ បាន​ទៅ​ទស្សនកិច្ច​នៅ​ខែត្រ​ចំប៉ាសាក់ ជា​ទី​កន្លែង​ដែល​រដ្ឋាភិបាល​ឡាវ បាន​ស្នើ​សុំ​កសាង​ទំនប់​វារីអគ្គិសនី ដន សាហុង នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា ប្រមាណ​ជា ២​គីឡូម៉ែត្រ។ ការ​ស្នើ​សុំ​គម្រោង​សាងសង់​ទំនប់​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ឡាវ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ម៉ាឡេស៊ី មួយ ឈ្មោះ មេហ្គា ហ្វឺស ខបផូរេហ្សិន ប៉ើរហាត់( Mega First Corporation Berhad)។ ប៉ុន្តែ​ការ​ស្នើ​សុំ​ត្រូវ​បាន​ប្រទេស​ជា​គណៈកម្មាធិការ​ទន្លេ​មេគង្គ រួម​មាន កម្ពុជា វៀតណាម និង ថៃ បាន​ជំទាស់ ដោយសារ​តែ​គម្រោង​នេះ​ខុស​ពី​កិច្ច​ព្រមព្រៀង MRC ឆ្នាំ​១៩៩៥។ កិច្ចព្រមព្រៀង​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ ឆ្នាំ​១៩៩៥ បាន​ចែង​ថា បណ្ដា​ប្រទេស​តាម​ទន្លេ​មេគង្គ​ក្រោម បាន​អនុម័ត​ពិធីសារ​មួយ​ដែល​តម្រូវ​ឲ្យ​ពួក​គេ​ជូន​ដំណឹង​ពិគ្រោះ​យោបល់​ជា​មុន និង​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​លើ​សំណើ​គម្រោង​សាងសង់​វារីអគ្គិសនី​ណា​មួយ​នៅ​លើ​ទន្លេ​នេះ។ អ្នក​សម្របសម្រួល​យុទ្ធនាការ​ថៃ សម្រាប់​ទន្លេ​អន្តរជាតិ អ្នកស្រី ភានផន ឌីថេត (Pianporn Deetes) បាន​លើក​ឡើង​ថា អ្នក​ភូមិ​នៅ​ខែត្រ​ចំប៉ាសាក់ បាន​ប្រាប់​អ្នកស្រី​ថា កម្មករ​សាងសង់​ទំនប់ បាន​បំផ្ទុះ​កន្លែង​ទឹក​ធ្លាក់​នៅ​ក្បែរ​ទំនប់​នោះ​រួច​ហើយ។ ក្រុម​មន្ត្រី​ឡាវ បាន​ប្រាប់​អ្នក​ភូមិ​ថា ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​រក​ត្រី​ដោយ​ប្រើ​ឧបករណ៍​នេសាទ​នៅ​ក្នុង​តំបន់​នេះ​ទេ ចាប់​ពី​ដើម​ឆ្នាំ​២០១៤ ទៅ។ ការ​សាងសង់​ទំនប់ និង​ការ​បញ្ឈប់​ឲ្យ​នេសាទ​ត្រី ជា​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​អ្នក​ភូមិ​ដែល​ពឹង​ផ្អែក​របរ​នេសាទ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ លោក ស៊ីន នីនី បាន​បញ្ជាក់​ទៀត​ថា បញ្ហា​ចម្រូងចម្រាស​នៅ​ទំនប់​សាយ៉ាបូរី មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ អំពី​គ្រោង​សាងសង់​ទំនប់​នេះ​របស់​ឡាវ ប៉ុន្តែ​ភាគី​ឡាវ​នៅ​តែ​អះអាង​ថា គេ​រង់ចាំ​សិក្សា​ស្រាវជ្រាវ និង​ឯកភាព​ពី​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទើប​គេ​សាងសង់ ផ្ទុយ​ទៅ​វិញ​សកម្មភាព​ជាក់ស្ដែង​គេ​នៅ​តែ​បន្ត​សាងសង់​ដដែល​នៅ​តំបន់​នោះ។ នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​ទទួល​បន្ទុក​ខាង​បរិស្ថាន ទន្លេ​អន្តរជាតិ អ្នកស្រី អេមេ ឌ្រិនឌឹម (Ame Trandem) បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ទំនប់ ដន សាហុង នឹង​មាន​គ្រោះថ្នាក់​ដល់​ការ​នេសាទ​នៅ​ទន្លេ​មេគង្គ ដូច​នឹង​នៅ​តំបន់​ទំនប់​សាយ៉ាបូរី ដែរ ពីព្រោះ​ថា ផល​ប៉ះពាល់​មាន​កាត់​តាម​ព្រំដែន។ អ្នកស្រី​បញ្ជាក់​ថា បញ្ហា​នេះ​រដ្ឋាភិបាល​ឡាវ គួរ​តែ​បញ្ជាក់​ភ្លាម និង​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​អំពី​ការងារ​ជីក​ប្រឡាយ​នៅ​កន្លែង​ទឹក​ចម្រោះ ខន (Khone)។ លើស​ពី​នេះ​ទៀត អ្នកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឡាវ គួរ​តែ​លុប​ចោល​គម្រោង​នេះ។ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ឡាវ ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ កញ្ញា។ អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន បាន​អះអាង​ថា គម្រោង​សាងសង់​ទំនប់ ដន សាហុង នេះ ជា​គម្រោង​ចាស់​របស់​ឡាវ ដែល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ឡាវ​បាន​ផ្អាក​គម្រោង​នេះ បន្ទាប់​ពី​មាន​ការ​ជំទាស់​ពី​គណៈកម្មាធិការ​ទន្លេ​អន្តរជាតិ និង​ពី​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ឡាវ បាន​លួច​សាងសង់​ទំនប់​នេះ​ឡើង​វិញ​គ្មាន​អ្នក​ណា​ដឹង។ លោក ស៊ីន នីនី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​កម្ពុជា​នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ឡាវ​បន្ត​គម្រោង​សាងសង់​ទំនប់ ដង សាហុង នៅ​ខណៈ​ដែល​គម្រោង​សាងសង់​ទំនប់​សាយ៉ាបូរី មិន​ទាន់​ដោះស្រាយ​បាន​បញ្ចប់​នោះ។ លោក ស៊ីន នីនី អះអាង​ទៀត​ថា បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា កំពុង​រៀបចំ​លក្ខខណ្ឌ​ការងារ (Team Reference) នៃ​ការ​សិក្សា​ទំនប់​សាយ៉ាបូរី ដើម្បី​ដាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ពីព្រោះ​ថា ជប៉ុន​បាន​យល់​ព្រម​ឲ្យ​អ្នក​ជំនាញ​របស់​ខ្លួន​ចុះ​មក​សិក្សា​ស្រាវជ្រាវ​ហើយ រង់ចំា​តែ​លក្ខខណ្ឌ​ការងារ​ស្រាវជ្រាវ​នេះ​ទេ។ អាង​ទន្លេ​មេគង្គ​ជា​ជម្រក​នៃ​មនុស្ស​ចំនួន ៦៥​លាន​នាក់ ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួល​បាន​នូវ​ជាតិ​ប្រូតេអ៊ីន​ពី ៤០ ទៅ ៨០% ពី​ផល​នេសាទ​ទឹក​សាប។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ចំនួន ១១ លើ​ទន្លេ​មេ នៃ​ទន្លេ​មេគង្គ​ក្រោម​រាប់​ទាំង​ទំនប់​សាយ៉ាបូរី ផង​ដែរ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចលនា​បម្លាស់ទី​របស់​ត្រី និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​នៃ​ទន្លេ​នេះ៕ ប្រភពឯកសារ៖  

អាមេរិក​ប្តេជ្ញា​ពង្រីក​ពាណិជ្ចកម្ម​ជាមួយ​អាស៊ាន


 
វង់ តារា
04 កញ្ញា 2012
តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក រ៉ន ឃើកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក រ៉ន ឃើក
សៀមរាប៖ តំណាង​ពា﷽ណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក រ៉ន ឃើក (Ron kirk) បាន​សម្តែង​សេចក្តីរីករាយ​ ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នៅ​កម្ពុជា នៅ​ចុង​ខែ សីហា នេះ ហើយ​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ទំនាក់​ទំនង​ជាមួយ​តំបន់​នេះ​ឲ្យ​កាន់​តែ ជិត​ស្និទ្ធ​ថែម​ទៀត​ពិសេស​លើ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា។

លោក រ៉ន ឃើក () បាន​មក​កាន់​ប្រទេស​កម្ពុជា​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី៣០ និង​៣១ ខែ​សីហា ដើម្បី ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤​ដែល​បាន​បញ្ចប់​កាល​ពីថ្ងៃទី​៣១ ខែ​សីហា។ លោក​បាន​មាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​លោក​នៅ​ពេល​នេះ​គឺ​ប្រកប​ទៅ​ដោយ​ភាពផ្លែផ្កា។ លោក​បាន​ជួប​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០​ប្រទេស ដែល​នេះ​ជាការ​ជួប​លើក​ទី​១​មិន​ធ្លាប់​មាន ហើយ​ការ​ជួប​គ្នា​លើក​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង ការ​ពង្រីក​ពាណិជ្ចកម្ម​រវាង​តំបន់​ទាំងពីរ​បន្ថែម​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា៖
«បទសន្ទនា​សំខាន់​បំផុត​ដែល​យើង​បាន​ផ្តោត​ក្នុង​គោលគំនិត​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក​គឺ​ក្នុង​ផែនការ​ការងារ​ឆ្នាំ​២០១៥​ក្នុង​ក្របខណ្ឌ​វិនិយោគទុន ដែល​យើង​បន្𝄹ត​ពិនិត្យ​វិធី​មួយ​ចំនួន ដែល​យើង​អាច​ធ្វើ​សមាហរណកម្ម ការ​ផ្គត់​ផ្គង់ ការ​ផ្លាស់​ប្តូរ ដើម្បី​ទម្លុះ​រនាំង​ពាណិជ្ជកម្ម​ដោយ​ជាក់​លាក់​មួយ ដែល​បទសន្ទនា​នោះ​បាន​ផ្តោត​លើ​សហគមន៍​ដ៏​ធំ​មួយ​ដែល​យើង​អាច​ផ្តោតលើ ដែល​ជា​ការ​ទាក់ទាញ​ផលប្រយោ𓄧ជន៍​មួយ​ផ្នែក​ពាណិជ្ចកម្ម​ដ៏​ខ្លាំងក្លា​ ផ្តោត​ទៅ​លើ​ពាណិជ្ជកម្ម​តាម​បែប​ប្រព័ន្ធ​ទំនើប​ដែល​យើង​បាន​ទទួល​ការស្នើ​សុំ​ពី​រដ្ឋមន្ត្រី​មួយ​ចំនួន​ដើម្បី​ស្នើ​សុំ​ជំនួយ​អំពី​ការ​សំម្របសម្រួល​ការ​ធ្វើ​ជំនួញ ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ជាក់លាក់​តាមរយៈ​ការ​រអប់រំ​ដោយ​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ពាណិជ្ចកម្ម​ខ្នាត​តូច​ដែល​មាន​ការ​ពាក់ព័ន្ធ​ច្រើន​ថែម​ទៀត ដែល​ខ្ញុំ​គិត​ថា​មាន​យុទ្ធសាស្រ្ត​ប្រហែល​ជា​៦​-៧​ចំនុច​ដែល​ជា​ការផ្តោត​មួយ​ក្នុង​គោល​គំនិត​របស់​អាស៊ាន​អំពី​ក្របខណ្ឌ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម»។

លោក រ៉ន ឃើក បាន​ថ្លែង​ថា ឆ្នាំ​នេះ​ជា​ខួប​លើក​ទី៣៥​នៃ​ទំនាក់​ទំនង​អាស៊ាន​អាមេរិក​ដែល​ទំនាក់​ទំនង​នេះ ពិសេស​លើ​ផ្នែក​ពាណិជ្ចកម្ម គឺ​ជា​ផលប្រយោជន៍​សម្រាប់​អាស៊ាន​ដើម្បី​បង្កើន​យុទ្ធសាស្ត្រ អនុវត្ត​គំនិត និងទស្សនៈ​របស់​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ដែល​លោក​មាន​ប្រសាសន៍​ថា​អាស៊ាន​ជា​តំបន់​យុទ្ធសាស្ត្រ​ផ្នែក​សេដ្ឋកិច្ច ហើយ​អាមេរិក​នឹង​បន្ត​ទំនាក់ទំនង​ជាមួយ​អាស៊ានទៀត។ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​តំណាង​ពាណិជ្ជកម្ម សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១១​កំណើន​ពាណិជ្ជកម្ម​រវាង​អាស៊ាន​ និង​អាមេរិក​គឺ​៩.២% កើន​ពី​ទឹក​ប្រាក់​ចំនួន​១៧៨ពាន់​លាន​ដុល្លារ​ទៅ​១៩៤​ពាន់​លាន​ដុល្លារ។ ការ​នាំ​ចូល​របស់​អាមេរិក​មក​កាន់​ទីផ្សារ​អាស៊ាន​កើន ៨.៦% ស្មើ​នឹង​៧៦.៤ពាន់លាន​ដុល្លារ ខណៈ​ដែល​អាស៊ាន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​កើន ៩.៨% ស្មើ​នឹង​១១៨.២​ពាន់​លាន​ដុល្លារ។ សេចក្តី​ថ្លែង​ការណ៍ ដដែល​នោះ​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៤​របស់​អាស៊ាន ចំណែក​អាស៊ាន​គឺ​ជា​ដៃគូ​ពាណិជ្ចកម្ម​ធំ​បំផុត​ទី​៥​របស់​អាមេរិក។ អគ្គលេខាធិការ​អាស៊ាន​លោក​ស៊ូរិន ពិតស៊ូវ៉ាន់ បាន​ថ្លែង​ថា​ដូច្នេះ​បណ្តា​ប្រទេស​អាស៊ាន​ត្រូវ​តែ​រៀបចំ​បង្កើត​ឲ្យ​មាន​បរិយាកាស​កាន់​តែ​ទាក់​ទាញ​ថែម​ទៀតសម្រាប់​អ្នក​វិនិយោគ​ដ៏​មាន​សក្តានុពល​ឲ្យ​ចូល​មក។ លោក​បាន​ថ្លែង​ទៀត​ថា អាស៊ាន​ត្រូវ​តែ​យល់​អំពី​របៀប​នៃ​ការ​បង្កើត​កញ្ចប់​មួយ​ដែល​មាន​ការ​ទាក់ទាញ​ដូចជា​ការ​ដឹកនាំ ទំនាក់ទំនង ការ​បង្កើត​ទីផ្សារ​មួយ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​សម្រាប់ ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​មាន​ចំនួន​ប្រមាណ​៦០០​លាន​នាក់​នេះ។ លោក រ៉ន ឃើក​ បាន​ថ្លែង​ថា ក្រៅ​ពី​អាស៊ាន អាមេរិក​ក៏​នឹង ពង្រីក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ផង​ដែរ​តាមរយៈ​ការ​បង្កើន​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភណ្ឌ​របស់​ប្រទេស​នេះ។ លោក រ៉ន ឃើក បានបញ្ជាក់ថា អ្នកវិនិយោគ​សហរដ្ឋ​អាមេរិក​ក៏​នឹង​មក​កាន់​កម្ពុជា​ផង​ដែរ​ប្រសិន​បើប្រទេស​នេះ​មាន​បរិកាស​ល្អ​សម្រាប់​ការ​វិនិយោគ៕
ប្រភពឯកសារ៖
 

bet 855:ស្ថិតិការអប់រំនៅកម្ពុជា ពីឆ្នាំ ១៩៧៩-២០១២


ស្ថិតិ និង សូចនាករការអប់រំស្ថិតិ និង សូចនាករការអប់រំ
ប្រភពឯកសារ៖ 

របាយការណ៍​បង្ហាញ​ថា ប្រ🧔ជាជន​កម្ពុជា​នៅ​ជនបទ ៥០% មក​រក​ការងារ​ធ្វើ នៅ​ភ្នំពេញ


ដោយ លី ម៉េងហួរ
ក្រសួង​ផែនការ​របស់​ប្រទេស​កម្ពុជា សហការ​នឹង​អង្គការ​មូលនិធិ​សហប្រជាជាតិ សំរាប់​ប្រជាជន ប្រចាំ​ប្រទេស​កម្ពុជា UNFPA បាន​រកឃើញថា ប្រជាជន​កម្ពុជា​ប្រមាណ ៥០% បាន​ផ្លាស់​ទីលំនៅ ពី​ជនបទ ចូល​មក​រក​ការងារ​ធ្វើ នៅ​ភ្នំពេញ​។ របាយការណ៍ ដែល​បាន​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​៣​កញ្ញា​នេះ បង្ហាញថា ក្នុង​ចំណោម​អ្នក​ធ្វើ​ចំណាកស្រុក ភាគច្រើន គឺ​ជា​ប្រជាជន​វ័យក្មេង អាយុ​ពី ១៥ ទៅ ២៩ ឆ្នាំ​។ ការផ្លាស់ប្តូរ​ទីលំនៅ ចេញពី​ស្រុក​ភូមិ​របស់​ខ្លួន ក្នុង​គោលបំណង ស្វែងរក​ការងារ​ធ្វើ ដើម្បី​រក​ប្រាក់ចំណូល មក​ជួយ​ផ្គត់ផ្គង់ ដល់​គ្រួសារ ដែល​កំពុង​រស់នៅ​ស្រុក​កំណើត​។​ របាយការណ៍​ស្រាវជ្រាវ ស្តីពី ការផ្លាស់ប្តូរ​ទីលំនៅ​របស់​ប្រជាជន​កម្ពុជា ពី​តំបន់​ជនបទ ទៅ​តំបន់​ទីប្រជុំជន ឆ្នាំ​២០១១ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រសួង​ផែនការ និង​អង្គការ​មូលនិធិ​សហប្រជាជាតិ សំរាប់​ប្រជាជន​ប្រចាំ​ប្រទេស​កម្ពុជា UNFPA​។ របាយការណ៍​នោះ ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ របាយការណ៍​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ប្រមាណ ៥០ ភាគរយ បាន​ចាកចេញ​ពី​ស្រុក​ភូមិ​នៅ​ជនបទ ចូលមក​រស់នៅ​ទីក្រុង​ភ្នំពេញ​។ របាយការណ៍​ក៏​បាន​បង្ហាញថា ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ សព្វថ្ងៃ បាន​កើនឡើង​ដល់​ទ្វេដង បើ​ធៀប​នឹង​ជំរឿន កាលពី​ឆ្នាំ​១៩៩៨​។ ពោល​គឺ​ក្នុងចំណោម​ប្រជាជន​កម្ពុជា ១០​នាក់ មាន​ម្នាក់ រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ការ​សិក្សា​ស្រាវជ្រាវ​នោះ បាន​ធ្វើឡើង ក្នុង​សំណាក​ភូមិ​គំរូ នៅ​តំបន់​ជនបទ ចំនួន ៣៧៥ ភូមិ​។ លទ្ធផល​នៃ​ការសិក្សា​ស្រា​ជ្រាវ ក៏​បាន​បង្ហាញថា ក្នុងចំណោម​ជន ដែល​បាន​ធ្វើ​ចំណាកស្រុក​ភាគច្រើន គឺ​ជា​ប្រជាជន​វ័យក្មេង នៅក្នុង​ក្រុម​អាយុ​ពី ១៥ ទៅ ២៩ ឆ្នាំ​។ នេះ​ជា​មូលហេតុ​មួយ ដែល​ធ្វើឲ្យ​អត្រា​មនុស្សចាស់ នៅក្នុង​ភូមិ កាន់តែ​មាន​កម្រិត​ខ្ពស់​។ ចំពោះ​ទិដ្ឋភាព​យ៉េនឌ័​រ ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា គម្លាត​យ៉េនឌ័​រ បាន​កើតមានឡើង នៅ​ក្នុង​ការផ្លាស់ប្តូរ​ទីលំនៅ​នៅ​កម្ពុជា ដោយ​ស្តែងឡើង​តាម​រូបភាព​ជា​ច្រើន​។ ក៏​ប៉ុន្តែ​ស្ត្រី ដែល​បាន​ធ្វើ​ការផ្លាស់ប្តូរ​ទីលំនៅ ហើយ​រក​ចំណូល បាន​តិច​ជាង​បុរស បែរ​ជា​ស្ត្រី​នោះ បាន​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​នៅ​ស្រុកកំណើត ច្រើន​ជាង​បុរស​។ ចំពោះ​គោលបំណង នៃ​ការផ្លាស់ប្តូរ​ទីលំនៅ ឬ​ចំណាកស្រុក​ពី​ជនបទ ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ ត្រូវបាន​របាយការណ៍ លើកឡើងថា ភាគច្រើន មក​ស្វែងរក​ការងារ​ធ្វើ ដើម្បី​រក​ប្រាក់ចំណូល ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ ដែល​កំពុង​រស់នៅ​ស្រុក​កំណើត​។ តាមរយៈ​ការអង្កេត​ជាមួយនឹង​មេភូមិ បានបង្ហាញ​ថា ការបាត់បង់​កម្លាំង​ពលកម្ម​ក្នុង​ភូមិ គឺជា​ផលប៉ះពាល់​អវិជ្ជមាន​មួយ ដែល​បណ្តាល​មក​ពី​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាជន នៅតាម​មូលដ្ឋាន​ទាំង​នោះ​។​ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បាន​លើក​ឡើង​ថា អត្ថប្រយោជន៍​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​ការធ្វើឲ្យ​មាន​ប្រភពព័​ត៌មាន ដែល​ផ្អែកលើ​ភស្តុតាង សម្រាប់​ការរៀបចំ​គោលនយោបាយ ការធ្វើផែនការ និង​ការរៀបចំ​កម្មវិធី​វិនិយោគ សំដៅ​ដោះស្រាយ​នូវ​ផលវិបាក​ទាំងឡាយ​របស់​បាតុភូត​សង្គម ឬ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាជន​កម្ពុជា​។ ចំណែក​ប្រធាន​មូលនិធិ​សហប្រជាជាតិ សំរាប់​ប្រជាជន ប្រចាំ​នៅ​កម្ពុជា UNFPA បាន​លើកឡើង​ថា របាយការណ៍​ថ្មី​នេះ អាច​ជួយ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា អ្នក​តាក់តែង​ច្បាប់ ម្ចាស់ជំនួយ និង​អ្នក​រួម​ចំណែក​ដទៃ​ទៀត សម្រាប់​ធ្វើ​ផែនការ​អភិវឌ្ឍ និង​ស្វែងរក​ដោះស្រាយ​៕ ប្រភបឯកសារ៖ វិ

មន្ត្រី​MRC ༺​អះអាង​ថា​ឡាវ​នៅ​បន្ត​សាងសង់​ទំនប់​សាយ៉ាប៊ូរី


សាយ៉ាប៊ូរីសាយ៉ាប៊ូរី
គង់ សុឋានរិទ្ធ 03 កញ្ញា 2012 ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ​បាន​បញ្ជាក់​អះអាង​ថា ​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​ប៊ូ​រី ​ដ៏​ចម្រូង​ចម្រាស់​កំពុង​បន្ត​សាងសង់​មែន​ហើយ​ទំនប់​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ខាងផ្នែក​បរិស្ថាន​ដល់​អ្នក​រស់​នៅ​ពឹង​លើ​ផល​នៃ​ទន្លេ​នេះ។
សេចក្ដី​អះអាង​នេះ​ស្របគ្នា​ទៅនឹង​លោក​ភ្លូ ទ្រីស្វីសវ៉ាវ៉េត(Plew Trisvisvavet) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​ឆ កាន​ឆាង (Ch Karnchang Plc) ​របស់​ប្រទេស​ថៃ​ដែល​វិនិយោគ​រួម​ជាមួយ​រដ្ឋាភិបាល​ឡាវ ​បាន​ប្រាប់​សារព័ត៌មាន​នានា​កាលពី​ពីរ​សប្តាហ៍​មុន​ថា ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​Xayaburi លើ​ដង​ទន្លេមេគង្គ​បាន​ចាប់ផ្តើម​ហើយ។
លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន (Surasak Glahan)​ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​នៃ​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ បាន​ប្រាប់​វី​អូ​អេ​ខេមរៈភាសា​ថា​«មាន​ជំហាន​រៀបចំ​ជឿនលឿន​ទៅមុខ»​ក្នុង​ការ​បង្កើត​ទីតាំង​សំខាន់​របស់​ទំនប់​វារី​អគ្គិសនី​និង​ការជីក​កកាយ​ដី​ក្នុង​អាង​ទន្លេ​និង​ជុំវិញ​ទន្លេ​មេគង្គ​បាន​ចប់​រួចរាល់​ហើយ។
ការបញ្ជាក់​របស់​លោក​ដោយ​ផ្អែក​លើ​របាយការណ៍​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កាលពី​ពាក់​កណ្តាល​ខែកក្កដា​រប​ស់​គណៈប្រតិភូ​ចំរុះ​រៀបចំ​ដោយ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ដែល​ក្នុងនោះ​មាន​អ្នកការទូត ​មន្ដ្រី​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេ​មេគង្គ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​និង​ដៃគូ​ភាគហ៊ុន​នៃ​ការវិនិយោគ​លើ​ទំនប់​វា​រី​អគ្គិសនី​នេះ។
លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន ​ឲ្យ​ដឹង​តាម​សារ​អេឡិកត្រូនិក​កាលពី​ចុង​សប្តាហ៍​មុន​ថា ​មានការ​កសាង​និង​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ជុំវិញ​និង​ទៅកាន់​ទំនប់​នោះ។
លោក​Plew Trisvisvavet ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ឆ កាន​ឆាង​នៅតែ​មិនអាច​ធ្វើ​ទំនាក់​ទំនង​បាន​ដោយសារតែ​លោក​មិន​ឆ្លើយតប​នឹង​សារ​អេឡិកត្រូនិក​របស់​វី​អូ​អេ​ជា​ខេមរភាសា​ដែល​បាន​ផ្ញើជូន​លោក​រយៈពេល​មួយ​សប្តាហ៍​មកហើយ។
លេខា​ម្នាក់​របស់​លោក​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​លោក​កំពុង​ជាប់រវល់។
«ឥឡូវនេះ​មិនទាន់​មាន​ចម្លើយ​ទេ។ គាត់​កំពុងតែ​គិត​ពិចារណា។ គាត់​មិន​នៅក្នុង​ការិយាល័យ​ទេ»។
ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ Xayaburi ​នឹង​ត្រូវ​ចំណាយ​នូវ​ទឹកប្រាក់​ចំនួន​៣.៥០០ ​លាន​ដុល្លារ​អាមេរិក។ វា​នឹង​ក្លាយជា​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​ក្នុងចំណោម​ទំនប់​វា​រី​អគ្គិសនី​សរុប​ចំនួន១១ ​ដែល​ស្ថិតក្នុង​គម្រោង​សាងសង់​នៅតាម​ដង​ទន្លេ​មេគ្គង។ ទំនប់​វារីអគ្គិសនី​នេះ​អាច​នឹង​ផ្តល់​ថាមពល​ចំនួន១២៨៥ ​មេហ្គា​វ៉ា​ត់ ហើយ​វា​នឹងធ្វើ​ឲ្យ​ប្រទេស​ឡាវ​មាន​គម្រោង​ទំនប់​វា​រី​អគ្គិសនី​រហូត​ទៅដល់​ចំនួន​ប្រាំពីរ​ក្នុង​ដែនទឹក​របស់​ខ្លួន​គម្រោង​ពីរ​ទៀត​ស្ថិតនៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ថៃ​និង​ឡាវ រីឯ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ពីរ​ស្ថិតនៅ​ដង​ទន្លេមេគង្គ​កម្ពុជា។
ទន្លេ​ដ៏​វែង​ប្រចាំ​តំបន់​អាស៊ី​នេះ​ហូរ​កាត់​ប្រទេស​ចិន​ ភូមា ថៃ ឡាវ វៀតណាម ​និង​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​ប្រឆាំង​ជំទាស់​ទៅនឹង​ការសាងសង់​ទំនប់​នេះ​ដោយ​ភ័យខ្លាច​ទទួលរង​ផល​ប៉ះពាល់​ជាច្រើន​មកលើ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ​ដែលជា​ផ្នែក​ហូរ​ឆ្លងកាត់​ប្រទេស​ទាំងពីរ។ ដោយឡែក​ក្រុម​អ្នកការពារ​បរិ​ដ្ឋា​ន​បាន​វាយ​តម្លៃ​ថា ​សំណង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​នេះ​នឹង​បំផ្លាញ​ដល់​បម្លាស់​ទី​របស់​ត្រី ​បម្រែ​បម្រួល​ប្រព័ន្ធ​បរិ​ដ្ឋា​ន (ecology) រួមទាំង​ប៉ះពាល់​ដល់ ​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ជាច្រើន​នៅ​ខ្សែទឹក​ខាងក្រោម​ទំនប់។
លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន ​មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៃ​ប្រទេស​ឡាវ​បាន​ស្រង់​របាយការណ៍​នៃ​លេខាធិការដ្ឋាន​របស់​លោក​កាលពី​ខែ​មិនា​ ឆ្នាំ២០១១ ​ថា ពូជ​ត្រី​ពី២៣ ទៅ១០០​ ប្រភេទ​ទំនងជា​នឹង​ទទួលរង​ផលប៉ះពាល់​ពីព្រោះ​តែ​ល្បាក់ទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ប្រាំមួយ​នៅ​ខ្សែទឹក​ខាងលើ​នៃ​ទីក្រុង​វៀង​ច័ន្ទ​ដោយ​រាប់ទាំង​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​ផង​ដែរ។ ផល​ត្រី​នឹង​ធ្លាក់ចុះ​រហូត​ដល់​៦៦.០០០តោន​ក្នុង​មួយ​ឆ្នាំ។ជាង​នេះ​ទៀត​ ៣៩​ភាគរយ​នៃ​ជម្រក​ត្រី​របស់​គាត់​ដែល​តែងតែ​ធ្វើការ​បម្លាស់​ទី​នឹង​ត្រូវ​រាំង​ខ្ទប់​ហើយ​ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ​៤៥០.០០០ នាក់​អាច​ទទួលរង​ហានិភ័យ។
កាលពី​ខែធ្នូ ឆ្នាំ​កន្លង​ទៅ​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ បាន​ព្រមព្រាងគ្នា​ឲ្យ​ប្រទេស​ជប៉ុន​និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ជួយ​ធ្វើការ​សិក្សា​លើ​ផលប៉ះពាល់​មុននឹង​ធ្វើការ​សាងសង់​ទំនប់​នេះ។ ក៏ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​គម្រោងការ​នោះ​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ។
លោក​លឹម គានហោ ​រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក​និង​ជា​ប្រធាន​គណៈ​ក​ម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​ដ៏​ចម្រូង​ចម្រាស់​នេះ​នៅមុន​ដំណាច់​ឆ្នាំ២០១២​នេះ​ហើយ​លោក​គ្រោង​នឹង​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​ដែនទឹក​ទន្លេ​មេគង្គ​នេះ​នៅ​កម្រិត​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ផងដែរ៕
ប្រភពឯកសារ៖