bet 855

ព្រះមហាវីរក្សត្រ


សម្លាប់ខ្លួនឯងរៀងរាល់វិនាទី


ប្រភពឯកសារ៖ 

bet 855:គុណ​មាតាបិតា


ទោះបីជា​មាន​អរិយធម៌​បរទេស​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​ក៏ពិតមែន ប៉ុន្ដែ​ប្រជាជន​ខ្មែរ​នៅតែ​មិន​បោះបង់​នូវ​ទំនៀមទម្លាប់​ពីបុរាណ​ដដែល។ ប្រជាជនខ្មែរ​នៅតែ​មាន​ជំនឿ នៅតែ​គោរព​ចំពោះ​ព្រះពុទ្ធ​សាសនា ជាពិសេស​គឺការ​រលឹកដឹង​គុណ​ចំពោះ មាតាបិតា​ជានិច្ច។ គុណ​មាតាបិតា​គឺជា​គុណ​ដែល​មិនអាច​រាប់បាន គុណ​ដែលគ្មាន​អ្វីស្មើ​បានឡើយ។ មាតាបិតា​មាន​ទឹកចិត្ដអាណិត ស្រឡាញ់​បុត្រស្មើៗ​គ្នា ដែល​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​៤យ៉ាង មេត្ដា ករុណា មុទិតា និង​ឧបេក្ខា។

គុណ​មាតាបិតា

តាមប្រពៃណី​ជំនឿ​របស់ខ្មែ​ពីបុរាណ គុណ​ឪពុកមាន​២១ គុណម្ដាយ​ចំនួន​១២ សរុប​ទាំងអស់គឺមាន​៣៣​គុណ​ជាធាតុ​ដែលមាន​នៅក្នុង​ខ្លួនមនុស្ស​យើង។ ចំពោះ​គុណ​ឪពុក​ដែលមាន​២១នេះ​ គឺ​តំណាង​ឱ្យគុណ​ធាតុរឹងៗ ដូចជា​លលា​ក្បាល សក់ ឆ្អឹងដៃ ឆ្អឹងជើង ធ្មេញ សួត ថ្លើម ប្រមាត់​ជាដើម។ ចំណែក​ឯម្ដាយ​ដែលមាន​គុណ​១២នេះ គឺ​តំណាង​ឱ្យធាតុ​ដែល​ទន់ៗ ដូចជា​ទឹកមាត់ ស្លេស្ម លោហិត ខ្ទុះ ញើស​ជាដើម។ ប៉ុន្ដែ​បើតាម​ទស្សនៈ​របស់​ព្រះពុទ្ធ​វិញ លោក​ឱ្យតម្លៃ​ទៅលើ​គុណ​មាតាបិតា​ស្មើគ្នា ដោយ​គុណនេះ​មិនអាច​រាប់បាន​ឡើយ ហើយ​ផ្អែក​ទៅលើ​គុណ​ធម៌៤យ៉ាង​ដែល​រួមមាន ៖
  • អន្ដ​គុណ ៖ គុណ​ក្រៃលែង
  • អប្បរិមាណ​គុណ ៖ គុណរាប់​មិនអស់ រាប់​មិនបាន
  • អសម​គុណ ៖ គុណ​ដែលគ្មាន​អ្វីដែល​ស្មើបាន
  • អនេកប្ប​គុណ ៖ គុណដែល​ខ្ពង់ខ្ពស់​ដ៏វិសេសវិសាល​ក្រៃលែង។

តួនាទី​មាតាបិតា​ចំពោះ​បុត្រាបុត្រី

កូនគឺ​ជាផលិតផល​អនុស្សាវរីយ៍​តែមួយ​គត់ដែល​បង្កើត​ឡើង​ដោយ​រួមកាយ​រួមចិត្ដរបស់​មាតាបិតា ដែលអាច​និយាយ​បានថា“ជីវិតពីរ​រួមគ្នា​​តែមួយ”។ មាតាបិតា​ព្រោះតែ​សម្លឹង​ឃើញនូវ​សារសំខាន់​បីយ៉ាង​ទើប​សុខចិត្ដ​ទ្រាំទ្រនូវ​ការ​លំបាក​ទាំងពួង ដើម្បី​ការ​លូតលាស់​របស់​បុត្រ ដែល​រួមមាន​អាច​ក្លាយជា​អ្នក​បន្ដពូជ​មនុស្ស​ជាតិ ជាអ្នក​បន្ដវង្ស​ត្រកូល និងជា​ចំណង​សម្រាប់​មិនឱ្យ​មាតាបិតា បែកបាក់​គ្នា​ជាដើម។ នៅពេល​ដែលបង្កើត​បុត្រាបុត្រី​បានមក​ហើយ មាតាបិតា​ត្រូវ​ទទួល​ខុសត្រូវ​៥យ៉ាង​ចំពោះជោគ​វាសនា​អនាគត របស់​បុត្រាបុត្រី​ផងដែរ។

១ . ហាមប្រាម​បុត្រ​កុំឱ្យ​ប្រព្រឹត្ដ​អំពើ​អាក្រក់ ៖ មាតាបិតា​បើ​មិនចង់​ឱ្យ​ពិបាក​ខ្លួន​ទៅថ្ងៃក្រោយ ត្រូវ​ហាមប្រាម ពន្យល់ ដឹក នាំ និង​លើក​ទឹកចិត្ដ​កូន​កុំឱ្យ​ប្រព្រឹត្ដ​អំពើ​អាក្រក់។ អំពើ​អាក្រក់​ឬបាប ពុំដែល​ឱ្យ​បុគ្គល​ណា​ទទួល​បាន​សេចត្ដីសុខ​នោះទេ។ ជាពិសេស មិនត្រូវ​បណ្ដោយ​ឱ្យ​បុត្រាបុត្រី​ប្រព្រឹត្ដ​អំពើ​អបាយ​មុខនោះ​ទេ ដែល​អំពើ​ទាំងនេះ​មាន​ស្រី ស្រា ល្បែង​ជាដើម។
២ . ដឹកនាំ​បុត្រ​ឱ្យ​ប្រព្រឹត្ដ​អំពើល្អ ៖ មាតាបិតា​ត្រូវ​ដឹកនាំ​បុត្រ​ឱ្យ​សាងតែ​អំពើ​ល្អជានិច្ច។ អំពើ​ល𝓀្អដែល​មាតាបិតា​គប្បី​ដឹកនាំ ឱ្យ​បុត្រ​ប្រព្រឹត្ដ​នោះមាន ៖

  • លះបង់​ការកាប់​សម្លាប់​ឬអំពើ​ឃោរឃៅ ត្រូវមាន​ចិត្ដ​មេត្ដា ករុណា ជួយ​សង្គ្រោះ​គ្នាទៅវិញ​ទៅមក
  • លះបង់​ការ​បៀតបៀន​ទ្រព្យសម្បត្ដិ ត្រូវ​គោរព​កម្មសិទ្ធ​ទ្រព្យសម្បត្ដិ​របស់​អ្នកដទៃ
  • លះបង់​ការ​ប្រព្រឹត្ដ​ខុស​ក្នុងកាម ដូចជា​លួច​ប្រពន្ធប្ដី​គេជាដើម និង​មិនល្មើស​លើ​ប្រពៃណី​ខាងភេទ​ឡើយ
  • លះបង់​ការ​និយាយ​កុហក ភូតភរ បញ្ឆោត ត្រូវ​និយាយតែ​ពាក្យ​សច្ចៈ​ពាក្យពិត ពាក្យត្រង់
  • លះបង់​ការស៊ក​សៀត បញ្ឈឺ ដែលធ្វើ​ឱ្យគេ​បែកបាក់​គ្នា ត្រូវជួយ​និយាយ​ឱ្យគេ​មានការ​ស្មោះស្ម័គ្រ​សាមគ្គី​គ្នា
  • លះបង់​ការ​និយាយ​ពាក្យ​អាក្រក់ ពាក្យ​ថោកទាប ត្រូវ​និយាយតែ​ពាក្យ​ផ្អែមល្ហែម
  • លះបង់​ការ​និយាយ​ពាក្យ​ផ្ដេសផ្ដាស គ្មាន​ប្រយោជន៍
  • មិន​រំពឹង​សម្លឹង​ចង់បាន​ទ្រព្យ​សម្បត្ដិ​អ្នកដទៃ
  • មិនត្រូវ​មានចិត្ដ​ឃោរឃៅ បៀតបៀន​អ្នកដទៃ​នាំឱ្យ​គេមាន​ទុក្ខ
  • មានការ​យល់ដឹង​ត្រឹមត្រូវ មាន​សម្មាទិដ្ឋិ​ល្អ សាងតែអំ​ពើ​ល្អ មិនសាង​អំពើរ​អាក្រក់​ជាដើម។

៣ . ឱ្យបុត្រ​សិក្សា​រៀនសូត្រ ៖ វិជ្ជា​គឺជា​ទ្រព្យដ៏​ប្រសើរ​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប គ្មាន​ទ្រព្យ​អ្វីច្រើន​ជាងទ្រព្យ​វិជ្ជា​នោះ ទេ។ មាតាបិតា​គ្រប់រូប​ត្រូវ​ជំរុញ​ឱ្យបុត្រា​បុត្រី​សិក្សា​រៀនសូត្រ​ឱ្យបានច្រើន​ទើបជាការ​ប្រសើរ។ បើសិនជា​មាតាបិតា​មិនឱ្យ​បុត្រ🅘​សិក្សារៀនសូត្រ អាចមាន​ឈ្មោះថា​ជាសត្រូវ​របស់​បុត្រ ព្រោះ​លោកអ្នក​មិនមាន​អ្វី​ចែកឱ្យ​បុត្រ​ល្អជាង​ចំណេះ​វិជ្ជា​នោះទេ ត្រូវឧស្សាហ៍​រំលឹក ដាស់​តឿន​បុទ្រ​ឱ្យខំ​រ🔴ៀនសូត្រ ទើបអាច​ឈានទៅ​រក​អនាគត​បានយ៉ាង​ប្រពៃ។

៤ . រៀបចំ​ទុកដាក់​បុត្រ​ឱ្យមាន​គូស្រករ ꧋៖ ជារឿង​ធម្មជាតិ​របស់​មនុស្ស​លោក​ទៅហើយ ដែល​ថ្ងៃណា​មួយ​បុត្រ​របស់​លោកអ្នក​ត្រូវបែក​ចេញពី​លោកអ្នក​ដើម្បី​ទៅរួម​រស់​ជាមួយ​នឹង​ស្នេហា​របស់ពួកគេ គ្មានអ្នក​ណាម្នាក់​អាច​បង្ខំ ឬ​រារាំងនូវ​តណ្ហា​របស់​សត្វលោក​បានឡើយ។ ក្នុងនាម​ជាមាតាបិតា​គ្រាន់តែ​ជាអ្នក​ឱ្យ​យោបល់ បង្🔯ហាញ​ហេតុផល​ឱ្យបុត្រ​ប៉ុណ្ណោះ ឯ​គំនិត “នំមិន​ធំជា​នាឡិ” គួរតែ ឈប់​ប្រើ​ហើយ។ ព្រោះអ្នក​ដែល​ទទួល​សុខទុក្ខ​ពិតប្រាកដ​នោះ គឺបុត្រ​របស់​លោកអ្នក ដូចនេះ​ការ​សម្រេច​ចិត្ដ​គួរតែ​ទុកឱ្យ​បុត្រា​បុត្រី ជាអ្នក​សម្រេច​ដោយ​ខ្លួនឯង​ទើប​ជាការ​ប្រសើរ។

៥ . ចែកទ្រព្យ​សម្បត្ដិ​ឱ្យបុត្រ ៖ ថ្វីត្បិត​តែទ្រព្យ​សម្បត្ដិ​ជារបស់​ក្រៅខ្លួន​ក🅺៏ពិត​មែន ប៉ុន្ដែ​ទ្រព្យ​ទាំងនេះ​ក៏ជា​មធ្យោបាយ​អាច ឱ្យ​ពួកគេ​ប្រកប​របរ​រកស៊ី​សម្រាប់​ចិញ្ចឹម​ជីវិត​បានទៅ​ថ្ងៃអនាគត​ដែរ ទោះតិច​ក្ដីច្រើន​ក្ដីក៏​ត្រូវចែក​ឱ្យស្មើៗ​គ្នា​ដើម្បី​ជាចំណង​ដៃ បន្ទាប់ ពី​ចំណេះវិជ្ជា​ផងដែល។

មាតាបិតា​ដែលបាន​បំពេញ​តួនាទី​នេះបាន​សម្រេច នោះ​នឹងមាន​ឈ្មោះថា​ជាអ្នក​ធ្វើគុណ​ឱ្យដល់​បុត្រាបុត្រី​គ្រប់គ្រាន់​ហើយ ដែលអាច​ធ្វើឱ្យ​បុត្រ​នឹក​រលឹកដល់​ឧបការគុណ​នេះមិនដាច់ និង​តប​ស្នងសង​គុណដល់​លោកអ្នក​ជាមិនខាន។

តួនាទី​បុត្រាបុត្រី​ចំពោះ​មាតាបិតា

បុត្រាបុត្រី​ក៏ត្រូវ​បំពេញ​តួនាទី​ជូនអ្នក​មានគុណ​ឱ្យ​អស់ពី​ចិត្ដ ដូចដែល​មាតាបិតា​បំពេញ​តួនាទីចំពោះ​បុត្រ​ដូចគ្នា​ដែរ។ ការ​បំពេញ​តួនាទីនេះ​ក៏មាន​៥យ៉ាង​ដែរដូចជា ៖

១ . ចិញ្ចឹម​មាតាបិតា ៖ នៅពេល​ដែល​មាតាបិតា​មិនមាន​កម្លាំង​នៅក្នុង​ការ​រកប្រាក់​កម្រៃបាន បុត្រាបុត្រី​ត្រូវតែ​រកស៊ី​ចិញ្ចឹម លោក​ទាំងពីរ​ឱ្យដូចជា​លោក​ទាំងពីរ​♒ចិញ្ចឹម​បុត្រ​វិញដែល។

2២. ត្រូវ​ទំនុក​បម្រុង ៖ បុត្រាបុត្រី​គ្រប់រូប​ត្រូវតែ​ជួយ​ទំនុក​បម្រុង​ចំពោះ​មាតាបិតា​វិញ ទាំង​ចំណីអាហារ សម្លៀក​បំពាក់ ថវិកា និង​របស់​របរ​ប្រើប្រាស់​ជាច្រើន​ផ្សេ✱ងៗ​ទៀត ដោយ​មិន​ចាំបាច់​ឱ្យមាតាបិតា​ទាមទារ​នោះទេ ទោះតិច​ក្ដីច្រើន​ក្ដីត្រូវ​តែមាន​រហូត មិនត្រូវ​ឱ្យខ្វះ​ឡើយ។

៣ . មិនត្រូវ​ធ្វើឱ្យ​មាតាបិតា​ស្រក់​ទឹកភ្នែក ៖ បុត្រាបុត្រី​មិនត្រូវ​ធ្វើឱ្យ​មាតាបិតា​ពិបាកចិត្ដ មាន​ទុក្ខទោស​និង​ស្រក់ទឹកភ្នែក​នោះទេ។ មាតាបិតា​គ្រប់រូប​រមែង​ចង់ឃើញ​បុត្រ​ប្រព្រឹត្ដ​តែអំពើ​ល✱្អថ្លៃថ្នូរ​ជានិច្ច។

៤ . ត្រូវចេះ​ណែនាំ ៖ មិនមែន​ឱ្យ​បុត្រាបុត្រី​ស្ដី​ប្រដៅ​លោកអ្នក​មាន​គុណ​នោះទេ គឺត្រូវ​ចេះណែនាំ​លោកអ្នក​មាន​គុណឱ្យ​ទៅវត្ដ​សុំសីល​ទ🌊ានរៀន​ធម៌​ដើម្បី​ជាផ្លូវ​ទៅកាន់​បរលោក​ខាងមុខ ដែល​ជាផ្លូវ​ព្រះនិព្វាន។

៥ . ធ្វើបុណ្យ​ជាមួយ​មាតាបិតា ៖ ពាក្យ​ចាស់​លោក​ពោលថា “ធ្វើបុណ្យ​ឱ្យទាន់​ខែភ្លឺ” នេះគឺ​ជាអត្ថន័យ​មួយដែល​រំលឹក​ចំពោះ បុត្រ​គ្រប់រូប​ឱ្យចេះ​សង់គុណ គោរព ស្រឡាញ់ ឱ្យ​តម្លៃ និង​ផ្គត់൲ផ្គង់​មាតាបិតា​ពេល​លោកអ្នក​មានគុណ​នៅមាន​ជីវិត។ មិនត្រូវ​គិតថា ចាំ​មាតាបិតា​𒁃លា​ចាកឋាន​ចាំធ្វើ​បុណ្យ​ឱ្យ​នោះទេ។ ចំណែក​ឯការ​ធ្វើបុណ្យ​នៅពេល​លោកអ្នក​មានគុណ​លា​ចាកឋាន​ទៅ គឺជា​ពេលក្រោយ​នោះទេ ប៉ុន្ដែ​ដាច់ខាត​ក៏មិន​ត្រូវ​បោះបង់​ចោល​នោះដែរ។

បុត្រាបុត្រី​ណាដែល​បាន​ប្រតិបត្ដិ​ចំពោះ​មាតាបិតា​បានល្អ​បុត្រនោះ​នឹង​ទទួលបាន​សេចក្ដីសុខ ទទួល​បាន​ពរជ័យ​ពី​មាតាបិតា ជាក់ជា​មិនខាន។

 

មាតាបិតា​គឺជា​បុគ្គល​ដ៏អស្ចារ្យ ដូចដែល​ព្រះពុទ្ធ​អង្គ​មានពុទ្ធិកា​ថា មាតាបិតា​គឺជា​ទេវតា​ខាងដើម មាតាបិតា​គឺជា​ព្រះកន្លោង មាតាបិតា​ជាព្រះ​រស់​ដែល​នៅក្នុង​ផ្ទះ មាតាបិតា​ជាអ្នក​ដែលបង្ហាត់​​បង្រៀន​បុត្រ​ឱ្យចេះ​និយាយ ចេះសើច ចេះ​ទទួលទាន​បាយ​ជាដើម។ ចំពោះ​បុត្រត្រូវ​ប្រព្រឹត្ដ​តែអំពើ​ល្អ ត្រូវធ្វើ​ឱ្យ​មាតាបិតា​សប្បាយ​ចិត្ដ ឱ្យ​មាតាបិតា​រស់នៅ​ក្នុង​ជីវភាព​សមរម្យ ធ្វើឱ្យ​មាតាបិតា​ខ្ពស់​មុខមាត់ មិនត្រូ​ធ្វើឱ្យ​លោក​ពិបាកចិត្ដ​កើតទុក្ខ​ដោយសារ​បុត្រ​នោះទេ។

ប្រភពឯកសារ ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

បុណ្យ​ភ្ជុំបិណ្ឌ​


បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីធំៗដទៃទៀតនៃ ព្រះរាជពិធី ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែ រហូតដល់ថៃ្ងទី  មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​​​ សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​​ ដើម្បី​រៀបចំ​ បាយ​​ ចង្ហាន់​យក​ទៅ​ប្រគេន​ដែល​គង់​នៅ។​

ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពី) “ដុំ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។
បើ​តាម​តម្រា​ចារ​តាម​​នៃ​ប្រទេស​ យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ ​១​រោច​ រហូ🅷ត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ🧔​ភ្ជុំ​នេះ។

រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ : ១- គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ ២- គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង ៣- គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម…។ បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។ រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : “ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ”។ ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងដើម្បី​ឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ ១- ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត) ២- ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ ៣- ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង  យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។ កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល  បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។ លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹង ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក​ដែល បណ្តាល​ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ​ដួល​លើភក់​ជ្រាំនោះ ក៏​នាំ​ឲ្យ​ព្រះ​អង្គ​​កើត ព្រះទ័យ​សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង  ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ​កុំនិមន្ត​ចេញ បិណ្ឌ​បាត្រ​ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង  ជួយ​ឧបត្ថម្ភ​បច្ច័យ​បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។ ការអនុវត្តន៍បែបនេះ ចេះតែក្លាយ​បន្តិចម្តងៗ ប្រជារាស្រ្ត​ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់​ថៃ្ង​ពេញ​បូរមី​ខែ​អស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ​មកក៏សល់​រយៈពេលតិចទៅៗ រហូត​មកដល់សព្វ​ថៃ្ងនេះ អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់​នៅ​ក្នុងសង្គម​មានកា​រ​ប្រែប្រួល)។

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រេក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន។

ការ​ប្រារព្ធ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ

ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។ នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។ នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។ សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕ ប្រភពឯកសារ៖ ទស្សនាវដ្ដី​សុខភាព​យើង-លេខ​០៣២