bet 855

អំពីប្លក់

ក្នុងនាមជាអ្នកបង្កើតប្លក់មួយនេះ ជាការពិតមិនសូវចូលចិត្តកាអានច្រើននោះទេ តែចូលចិត្តស្តាប់ច្រើនជាង ។ ដោយសាតែទំលាប់អាក្រក់បែបនេះ ហើយ និង ចង់កែប្រែទំលាប់នេះចេញអោយបានគ្រាប់បើបន្តិច  ទើបមានគំនិតបង្កើតប្លក់មួយនេះឡើង ។ ចំពោះប្លក់ ‹‹កំណត់ត្រាសិលា›› បង្កើតឡើងក្នុងគោលបំណងដើម្បើប្រមូលព័ត៌មាន និង កំណត់ត្រាផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាព  ។ល។ ពីប្រភពផ្សេងៗដូចជា កាសែត   ទស្សនាវដ្តី   វិទ្យុ   ទូរទស្សន៍  គេហទំព័រ  ជាដើម សម្រាប់មិត្តអ្នកអានទាំងអស់ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ប្លក់ ‹‹កំណត់ត្រាសិលា›› ត្រូវបានបង្កើតឡើង និង ផ្សព្វផ្សាយជាផ្លួវការ នៅថ្វៃទី ០១ ខែ មិថុនា ឆ្នាំ ២០១០ ។ ក្នុងករណីដែលមានកំហុសឆ្គងណាមួយ សូមមិត្តអានអភ័យទោសផង ព្រោះថាការឆ្គាំឆ្គងទាំងអស់គឺកើតមានឡើងដោយអចេតនាតែប៉ុណ្ណោះ ។ សូមស្វាគមន៍រាល់ការកែប្រែក្នុងនៃការអភិវឌ្ឍន៍ពីសំណាក់មិត្តអ្នកអានទាំងអស់ ។

ក្នុងករណីដែលមិត្តអ្នកទាំងអស់ មានប្រកាសជាខេមរភាសាដែលមានប្រយោជន៍ (រួមមានដូចជា ព័ត៍មានជាតិ អន្តរជាតិ  ការស្រាវជ្រាវថ្មីៗ ឯកសារផ្សេងៗជាដើម។ល។) ហើយមានបំណងចង់ចែកចាយ ដល់ មិត្តអ្នកអានទូទៅ បានដឹងផងដែរនោះ តាមរយៈគេហទំព័រ កំណត់ត្រាសិលា នោះ  មិត្តអ្នកអានទាំងអស់ អាចផ្ញើឯកសារទាំងនោះ មកកាន់គេហទំព័របានតាមរយៈ អាសយដ្ឋានអេឡិចត្រូនិច ៖ hsamseyla.access@gmail.com ។  ម្យ៉ាងទៀត ប្រសិនបើមិត្តអ្នកអានទាំងអស់ចង់បានឯកសារដើម ដូចជា រូបភាព🌄 វីដេអូ និង ឯកសារផ្សេងៗទៀតពីកំណត់ត្រាសិលា សូមជួយប្រាប់ផង តាម សារអេឡិកត្រុនិកក៍បាន ឬ សរសេរវាតាមគេហទំព័រក៏បានអត់ប្រកាន់ទេ ព្រោះថា ♉កំណត់ត្រាសិលា មិនបានដាក់តំណភ្ជាប់ដើមនៃឯកសារ ក្នុង គេហទំព័រទេ ព្រោះថាឯកសារមួយចំនួន មានទំហំធំពេក ខ្លាចឆាប់ អស់ទំហំរក្សាទុកនៃគេហំទំព័រ  (Web Space)។

សូមអរគុណ! កំណត់ត្រាសិលា