bet 855

bet 855:ល្បែងចាប់កូនខ្លែង


ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមា👍រីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់ ចាត់ច្រើននាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតអោយធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់គេយកក្រមាក្រវាត់ចង្កេះអោយតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់ភ្លើងអោយបានជាភ្នក់១តូច ដោយកំទេចអុស ហើយម្នាក់ដែលធ្វើមេមាន់​បញ្ជាអោយកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះមេមាន់ពោលពាក្យចំអកឡកឡឺយអោយន័យទៅខ្លែងថា៖

ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។
ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។
ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង។
ចំនែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានលឺមាន់និងកូនមាន់ស្រែកដូច្នេះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ មាន់ឆ្លើយថា «រលត់»។ ខ្លែងសុំថា : «សុំមួយអង្កត់»។ ខ្លែងកាលបានលឺមេមាន់ថា អោយកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូន ណាដែលនៅក្រោយ គេអែមេមាន់ខំការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ ជួនខ្លែងបេះយកកូនបានម្ខង១មួយ ២ ទាល់តែអស់ ជួនក៏បេះបានតែ១។ តែគេ មានលក្ខខ័ណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំងហើយកូននោះគេក្រាបទៅ និងដីនោះមេខ្លែងមិនត្រូវចាប់គេទេ។ កាលអស់កំលាំងហត់រៀងខ្លួនហើយ ក៏ឈប់ សំរាកបន្ដិច ហើយផ្លាស់ប្ដូរគ្នាលេងតទៅទៀត គេលេងតែងរបៀបនេះរហូតដល់ពេល ឈប់។ ប៉ុន្ដែល្បែងដូចគ្នានេះ នៅស្រុកខ្លះ គេហៅតំរូវន័យតាមរបៀបលេងថា «ល្បែង ខ្លែងចាប់កូនមាន់» ក៏មាន។ ល្បែងនេះ ជាការបង្ហាត់មនុស្សអោយចេះប្រុងស្នៀតប្រុងស្មារតីអោយរហ័យរហួន ចេះការពារខ្លួននិងគ្រួសារផង។

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្♕តីពី​លទ្ធ​ផល​ នៃ​ សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ🦂្តី ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៣


20130510_Press_Release_of_Council_of_Ministers_Meeting_KH01 20130510_Press_Release_of_Council_of_Ministers_Meeting_KH02 20130510_Press_Release_of_Council_of_Ministers_Meeting_KH03 20130510_Press_Release_of_Council_of_Ministers_Meeting_KH04ប្រភពឯកសារ៖

bet 855:ប្រលោមលោក «ស្រ្តីនៃ⛄អង្គរ» ជួយផ្សព្វផ្សាយអង្គរ


អ្នកកាសែតចូលនិវត្តន៍អាមេរិកាំងម្នាក់ គឺ លោក ចន ប៊ជិស (John Burgess) ព្យាយាម អស់រយៈពេល ១០ឆ្នាំ បង្កើត តួអង្គស្រ្តីអ♋ង្គរម្នាក់ ដែលរសಌ់នៅជាមួយនឹងព្រះរាជា និង ដឹងរឿងរ៉ាវទាំងឡាយក្នុង សម័យអង្គរ តាមរយៈ សៀវភៅ ប្រលោមលោកមួយក្បាល ដែលមានចំណងជើងថា «ស្រ្តីនៃអង្គរ» ឬ «Woman of Angkor»។

នេះគឺជាសៀវភៅប្រលោមលោកដ៏អស្ចារ្យខ្នាតវែង៥០០ទំព័រ ដែលជួយដល់ ការស្រមៃរបស់លោក អំពីរឿងរ៉ាវនៃសម័យអង្គរ។ ពិធីផ្សព្វផ្សាយសៀវភៅរឿង «ស្រី្តនៃអង្គរ» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅបណ្ណាគារ One More Page Book នាទីក្រុង រដ្ឋVirginia សហរដ្ឋអាមេរិក ។ អ្នកនិពន្ធ ចន ប៊ជិស ៖ «ខ្ញុំចង់ឲ្យអង្គរល្បីជាងនេះ នៅក្នុង ពិភពលោក។ នៅលោកខាងលិច យើងធំដឹងក្តីដឹងអំពី អេហ្ស៊ីបបុរាណ ក្រិចបុរាណ និង រ៉ូមបូរាណ។ យើងដឹងអំពីព្រះរាជា ដ៏មាន ឫទ្ធិអំណាចអស្ចារ្យ ព្រឹត្តិការណ៍ប្ រវត្តិសាស្រ្ត នៃ អារិយធម៌ទាំងនោះ ប៉ុន្តែអរិយធម៌អង្គរ ដែលមានភាពរុងរឿង ភាពអស្ចារ្យ សំណង់ និងសិល្បៈ ដូច អារិយធម៌ទាំងនោះដែរ មិនសូវមានអ្នកស្គាល់ នៅសហរដ្ឋអាមេរិកទេ។ ដូច្នេះខ្ញុំសង្ឃឹមថា តាមរយៈសៀវភៅនេះ នឹងមានមនុស្ស មួយចំនួនថែមទៀត ដឹងអំពីអរិយធម៌ដ៏អស្ចារ្យនេះ»។ សៀវភៅប្រលោមលោករឿង«ស្រី្តនៃអង្គរ»លក់អស់គ្មានសល់នៅបណ្ណាគារ One Page Book៕ News:  More Info:  Buy: 

ទុក និង ទុក្ខ


ទុក

ទុក ( កិ. ) ដាក់​វតꦛ្ថុ​អ្វី​ក្នុង​ទីណា​មួយ​ដើម្បី​ឲ្យ​គង់​នៅ ឬ​រក្សា​អ្វី​ៗ​ឲ្យ​គង់ : ទុក​ទ្រព្យ ។ បម្រុង​ឲ្យ, ផ្គង​ឲ្យ : ទុក​បាយ​ឲ្យ, ទុក​ប្រាក់​ឲ្យ ។ ទុក​ដាក់ ទុក​អីវ៉ាន់​មាន​របៀប, ទុក​ដោយ​ប្រយ័ត្ន ។ ទុក​ដាក់​កូន​ចៅ រៀប​ចំ​ឲ្យ​កូន​ឬ​ចៅ​មាន​គូ​ស្រករ ។ ព. ទ. បុ. ថា : ធ្វើ​ស្រែ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ មើល​ផៅ​សន្ដាន (មាន​អត្ថន័យ​រាក់​ដែរ​ទេ) ។ មួយ​យ៉ាង​ថា ទុក​ដាក់​កូន​ចៅ ត្រូវ​ពិនិត្យ​ផៅពង្ស; មួយ​យ៉ាង​ទៀត​ថា : មុន​នឹង​ទុក​ដាក់​កូន ត្រូវ​សួរ​បង​ប្អូន​និង​ចិត្ត​កូន​សិន (នេះ​ក៏​មាន​អត្ថន័យ​រាក់​ៗ​ដែរ) ។ យក​ចិត្ត​ទុក​ដាក់ ផ្ចង់​ចិត្ត​ប្រុង​ប្រយ័ត្ន​ជានិច្ច ។

ទុក្ខ

ទុក្ខ ទុក បា.; សំ. ( ន. ) (ទុះខ) សេចក្ដី⛎​ព្រួយ, សេចក្ដី​លំបាក (កាយ​និង​ចិត្ត) : កើត​ទុក្ខ, មាន​ទុក្ខ ។ ពាក្យ​ផ្ទុយ : សុខ ។ ឈ្មោះ​អរិយសច្ច​ទី ១ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​សេចក្ដី​ទុក្ខ ដែល​កើត​អំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដី​សោក​ស្ដាយ, ខ្សឹកខ្សួល, លំបាក​កាយ, តូច​ចិត្ត, ទង្គឹះ꧂​តានតឹង​ចិត្ត; ហៅ​ឲ្យ​ពេញ​ថា ទុក្ខអរិយសច្ច ឬ ទុក្ខសច្ច (ម. ព. ចតុរារិយសច្ច ផង) ។

  • ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុ﷽ះខស្កន្ធ) គំនរ​ទុក្ខ, កង​ទុក្ខ គឺ​ប្រជុំ​នៃ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង ។
  • ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរ​អស់​ទុក្ខ, ទី​អស់​ទុក្ខ (ព្រះ​និព្វាន) : ព្រះ​អរហន្ត​ទាំងឡាយ លោក​បាន​ដល់​នូវ​ទុក្ខ​ក្ស័យ​ហើយ; ព្រះ​និព្វាន​ជា​ទុក្ខ​ក្ស័យ ។
  • ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដី​រំលត់​ទុក្ខ; ទី​រំលត់​ទុក្ខ (ព្រះ​និព្វាន), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៣ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ដំណើរ​រំលត់​តណ្ហា​អស់ មិន​មាន​សល់; ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធអរិយសច្ច ឬ ទុក្ខនិរោធសច្ច (ម. ព. ចតុរារិយសច្ច ផង) ។
  • ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ–) ន. (បា.) សេចក្ដី​ប្រតិបត្តិ​ជា​ផ្លូវ​ឬ​ជា​ឧបាយ​ឲ្យ​រលត់​ទុក្ខ (អដ្ឋង្✤គិកមគ្គ), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៤ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ផ្លូវ​មាន​អង្គ ៨ គឺ សេចក្ដី​យល់​ត្រូវ, តម្រិះ​ត្រូវ, 🃏ការ​ស្ដី​និយាយ​ត្រឹមត្រូវ, ការងារ​ត្រឹមត្រូវ, ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ, ព្យាយាម​ត្រូវ, ការ​រឭក​ត្រូវ, ដំណើរ​តាំង​ចិត្ត​ខ្ជាប់ខ្ជួន​ត្រូវ ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬ​ហៅ​ថា មគ្គសច្ច ក៏​បាន (ម. ព. ចតុរារិយសច្ច ផ) ។
  • ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដី​រលត់​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព. ទុក្ខនិរោធ) ។
  • ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់​ដឹង​ច្បាស់​នូវ​ទុក្ខ, កំណត់​បាន​ថា​ជា​ទុក្ខ, ប្រាជ្ញា​ដែល​កត់​សម្គាល់​យល់​ថា​ជា​ទុក្ខ ។
  • ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ–) ន. (បា.) ការ​លើក​ទុក្ខ​ធុរៈ​ទម្លាក់​ទៅ​លើ​គេ, ការ​ផ្ដេក​វេរ​ទុក្ខ​ធុរៈ​ឲ្យ​គេ ។
  • ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ–) ន. (បា.) ការ​លះ​សេចក្ដី​ទុក្ខ គឺ​ការ​រលាស់​សេចក្ដី​ទុក្ខ​ចោល​មិន​ឲ្យ​ទំនៅ​ក្នុង​ចិត្ត : ទុក្ខប្បហាន​♊ជា​ហេតុ​នាំ​ឲ្យ​បាន​សេចក្ដី​សុខ ។
  • ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរ​ដឹង​នូវ​សេចក្ដី​ព្រួយ, លំបាក; ដំណើរ​រង​អារម្មណ៍ ឬ​ទទួល​អារម្មណ៍​ជា​ទុក្ខ, សេចក្ដី​សោយ​ទុក្ខ​ ។ ហៅ​ត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏​គង់​សំដៅ​សេចក្ដី​ថា ទទួល​រង​អារម្មណ៍​ជា​ទុក្ខ​ដែរ : រង​វេទនា ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : វេទនា​ណាស់ !, វេទនា​អ្វី​ម៉្លេះ​ទេ! ឬ វេទនា​អ្វី​ម្ល៉េះ​ហ៎្ន ! ។
  • ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.🐽) សេចក្ដី​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព. ទុ🍌ក្ខ) ។
  • ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុꩵ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ (តណ្ហា), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ២ (ក្នុង​អរិយសច្ច​ទាំង​៤) បាន​ខាង​តណ្ហា​ដែល​ជា​ហេតុ​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ; ហៅ​ឲ្យ​ពេញ🌱​ថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព. ចតុរារិយសច្ច ផង) ។
  • ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព. ទុក្ខសមុទយ) ។ល។
ប្រភពឯកសារ៖ វចនានុក្រមខ្មែរ សម្តេចសង្ឃវាជ ជួន ណាត

សេច​ក្តី​ប្រកាស​ព័ត៌មាន៖ សារ​មន្ទ𝓡ីរ​មេត្រូ​ប៉ូលី​តែន (Metropolitan Museum) នៅទីក្រុង​ញ៉ូវ​យ៉ក សំរេច​ប្រគល់​រូបបដិមា​ខ្មែរ​ មក​ឱ្យ​កម្ពុជាវិញ


ក្រោយពីការពិភាក្សាជាច្រើនលើកជាមួយទីស្តីការគណរដ្ឋមន្រ្តីមក សារមន្ទីរ នៅទីក្រុងញ៉ូវយ៉ក នៅពេលថ្មីៗនេះ បានសំរេចចិត្តប្រគល់មកឱ្យព្រះរាជាណាចក្រកម្ពុជាវិញ នូវ រូបបដិមាថ្មពីរនៃសតវត្សរ៍ទី ១០ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ដែលត្រូវបានគេលួច ចេញពីប្រាសាទចិន នៅកោះកែរ អំឡុងពេលនៃសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ ទី៧០។ រូបទាំងពីរនេះ ជាផ្នែកមួយនៃរូបបដិមាមួយក្រុមដែលតំណាងឱ្យការប្រយុទ្ធតស៊ូដ៏ល្បី ល្បាញរវាង ភីម () និងឌូរីយោដាន () នៃរឿងព្រេងមហាភារតះ () ហើយដែលត្រូវបានគេកាច់បំបាក់យ៉ាងឃោរឃៅចេញពីជើងទម្ររបស់វា និងបញ្ជូនចេញទៅសារ មន្ទីរ និងការសន្សំទុកឯកជននានាជុំវិញពិភពលោក។

2_kneeling_attendant

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៣ សារមន្ទីរ Metropolitan បានដកស្រង់សំដី នាយករបស់ខ្លួន លោក ថាៈ «សារមន្ទីរប្តេជ្ញា ចិត្តអនុវត្តយ៉ាងហ្មត់ចត់ នូវបទដ្ឋាននៃទីកន្លែងដើម គឺមិនគ្រាន់តែទៅលើរបស់ដែលទើបទទួល បានថ្មីៗប៉ុណ្ណោះទេ គឺថែមទាំងទៅលើការសិក្សាស្វែងយល់ ពីការងារក្ នុងការប្រមែប្រមូលសន្សំ ទុក របស់ខ្លួនដ៏យូរយារមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែប្រព្រឹត្តទៅដើម្បីសិក្សា ស្វែងយល់ឱ្យបានច្រើន ដែលអាចធ្វើបាន ទៅលើប្រវត្តនៃកម្មសិទ្ធិផងដែរ»។ នេះជាករណីមួយ ដែលក្នុងនោះព័ត៌មានបន្ថែម… បានធ្វើឱ្យសារមន្ទីរពិចារណាទៅលើភាពពិតជាក់ស្តែងដែល មិនបានដឹងនៅពេលដែលបានទទួលនិងចាត់វិធានការ…។ ក្នុងការបញ្ជូនត្រឡប់មកវិញនូវរូប បដិមាទាំងពីរនេះ លោក Thomas P. Campbell នាយកសារមន្ទីរ Metropolitan បានមាន ប្រសាសន៍ថា៖ “…សារមន្ទីរកំពុងតែពង្រឹងទំនាក់ទំនង ល្អ ដែលខ្លួនបានរក្សាជាយូរមកហើយនោះ ជាមួយនឹង ស្ថាប័នអ្នកសិក្សាស្ រាវជ្រាវ និងសហសេវិកកម្ពុជា ក៏ដូចជាការជំរុញ និងបន្តនូវទំនាក់ ទំនងល្អព្រមទាំងកិច្ចពិភាក្សាល្អរវាងគ្នា និងគ្នា”។ […] ប្រភពឯកសារ៖   

ប័ណ្ណប្រកាស ក្រ𒈔ដាសប្រាក់គំរូថ្មី ប្រភេទ ១០០០ꦅ០០ រៀល


ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ ​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ ក្នុង​គម្រប់​ព្រះ​ជន្មាយុ​ ៦០​ យាង​ចូល​ ៦១​ ព្រះ​វស្សា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្♌ងៃ​ទី​១៣-១៤-១៥​ ខែឧសភា​ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ បោះផ្សាយ​ ដាក់​ឱ្យ​ចរាចរ​ និង​ប្រើប្រាស🦋់​នូវ​ធនប័ត្រ​ ប្រភេទ​ ១០០០០០​ រៀល​ គំរូ​ថ្មី​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

ធនប័ត្រ​ប្រភេទ​ ១០០០០០​ រៀល​ គំរូ​ថ្មី​នេះ​ នៅ​ផ្ទៃ​ខាង​មុខ​មាន​រំលេច​ឡើង​នូវ​រូបភាព​ ព្រះ​ឆាយាល័ក្ខណ៍​នៃ​អតីត​ព្រះមហាក្សត្រ​ ​ ព្រះ​បរម​រតន​កោដ្ឋ​ និង​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ​ មើល​ពីមុខ​បញ្ឆិត​ចំហៀង​ខាងឆ្វេង​ ព្រមទាំង​មាន​រូបភាព​នាគ​ក្បាល​ ៩​ ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម​នៅ​ស្ពាន​កំពង់ក្តី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ខេត្តសៀមរាប​ ។​ នៅ​ផ្ទៃ​ខាង​ខ្នង​ ផ្នែក​កណ្ដាល​នៃ​ធនប័ត្រ​នេះ​ មាន​រំលេច​រូបភាព​ព្រះ​ឆាយាល័ក្ខណ៍​នៃ​អតីត​ ព្រះមហាក្សត្រ​ ​ ព្រះ​បរម​រតន​កោដ្ឋ​ និង​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រមទាំង​ ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ ហើយ​នៅ​ផ្នែក​ខាងស្𒀰តាំ​ មាន​រូបភាព​ស្តេច​គ្រុឌ​ឈរ​សម្តែង​ឫទ្ធ​ ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម​ នៅ​ប្រាសាទព្រះខ័ន​ ក្នុង​ខេត្ត🍨សៀមរាប​ ។​

10000Riel_1 10000Riel_2 10000Riel_3 10000Riel_4 (1)

ប្រភពឯកសារ៖ 

bet 855:ព្រះអាទិត្យថ្មីលើផែនដីចាស់


សង្ខេបរឿង៖

សួន សម ជាកូនប្រុសរបស់លោកពូ សួន សុខ និង មីងសន កសិករនៅភូមិបរវិល ស្រុកសង្កែខេត្តបាត់ដំបង។ កាលពីឆ្នាំ ១៩៤៩ ពូសុខ ត្រូវទាហានបារាំងចាប់យកទៅធ្វើទា រុណកម្មនៅស្រុកអាចម៍រមាសរហូតដល់បាត់បង់ជីវិតដោយ គេចោទថាគាត់ ចូលដៃជាមួយ ខ្មែរឥស្សរៈ។ មរណៈភាពរបស់ឳពុកបានបង្ខំអោយ សម បញ្ឈប់ការសិក្សារត្រឹមថ្នាក់ ឧត្តម ដ្ឋាន ដើម្បីមកធ្វើស្រែចំការ ជាមួយម្តាយ មេម៉ាយ។ មួយឆ្នាំក្រោយមក សម ត្រូវពួកខ្មែរ ឥស្សរៈសង្ស័យថា ចូលដៃជើង ជាមួយពួកបារាំងវិញ។ មើលឃើញ សេចក្តីស្លាប់ដែលអាន កើតមានដល់ជីវិតខ្លួន សម ក៏គេចខ្លួនមកនៅក្រុងបាត់ដំបង។ បួនថ្ងៃក្រោយមកម្តាយសម ក៏លាចាក លោកនេះទៅទៀត ដោយសារជម្ងឺអាសន្នរោគ។ លុះបានធ្វើបុណ្យបូជាសព ម្តាយរួចរាល់ហើយ សម ក៏សំរេចចិត្តធ្វើដំណើរ ទៅរស់នៅទីក្រុងភ្នំពេញ។ ពេលនោះ សម ទើបតែមានអាយុ ១៨ឆ្នាំ ហើយជាដំបូងដែលសម មកស្គាល់ទីក្រុងភ្នំពេញ។
មកដល់ទីក្រុងភ្នំពេញ សម ស្នាក់នៅក្នុងវត្តមហាមន្ត្រីជាមួយព្រះភិក្ខុសៅ ដែល និមន្តមកពីខេត្តបាត់ដំបង ព្រះភិក្ខុអង្គនេះបាន ជួយជ្រោមជ្រែងរកការងារអោយ សម ធ្វើក្នុងហាងជំនួញមួយ បានកំរៃប្រចាំថ្ងៃ ១៥៛។ សមបានឈប់ធ្វើការនៅក្នុងហាងនោះ ដោយពុំអានទ្រំាទ្រ ពីការមើលងាយពីសំណាក់កាប៉ូរ៉ាល និងអ្នកធ្វើការមួយចំនួននៅទី នោះ។ សម បានសុំចូលធ្វើជា កម្មករហាងជំនួញផ្សេងៗ និងកិច្ចការរាជការខ្លះទៀតហើយ ផ្លាស់ប្តូរកន្លែងជារឿយៗ ដោយពុំអាចអត់ទ្រាំ និង ពាក្យសំដី មើលងាយពីអ្នកត្រួតត្រាកន្លែង នោះបាន។ ទីបំផុត សម សំរេចចិត្តធ្វើជាកម្មករធាក់ស៊ីក្លូ (ត្រីចក្រយាន)។
ក្នុងក្របខណ្ឌជាកម្មករ ធាក់ស៊ីក្លូ សម បានទទួលយកនាង សយ ជាស្រីបំរើក្នុងគេ ហដ្ឋានគហបតីម្នាក់ធ្វើជាប្រពន្ធ។ ពេលនោះ សម លែងនៅក្នុងវត្តទៀតហើយ គាត់នំាប្រ ពន្ធគាត់ទៅជួលខ្ទមមួយតូចនៅជិតផ្សារសួនថ្មី (ផ្សារចាស់)។ ក្នុងជីវភាពដូចនេះ សម ត្រូវ រកប្រាក់អោយបាន៣០រៀល មួយថ្ងៃសំរាប់បង់ថ្លៃស៊ីក្លូ និង១០០រៀល ក្នុងមួយខែសំរាប់ អោយឈ្នូលផ្ទះខ្ទម។ ដោយរដូវនោះភ្ លៀងធ្លាក់ញឹកញាប់ពេក សម មិនអាចរកប្រាក់បាន គ្រប់ចំនួនទេ សូម្បីប្រាក់ ៣០រៀល ក្នុងមួយថ្ងៃ ក៏សមរក មិនបានផង។ មានពេលខ្លះសម ត្រូវភ្នាក់ងារប៉ូលីសបង្ខំអោយបង់ពិន័យ ជាប្រាក់បន្ថែម លើកង្វះប្រាក់លើស៊ីក្លូទៀត ដោយ គាត់បានធ្លាប់ ប្រព្រឹត្តខុសច្បាប់ចរាចរណ៍។ ពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពកាន់តែដុនដាប សមរកប្រាក់បង់ថ្លៃស៊ីក្លូមិនបានធ្វើអោយថៅកែ គឹមលៀង ប្រពន្ធ គឹម ឈុន អូសយកស៊ីក្លូ ទៅវិញ។
ក្នុងជីវភាពជាកម្មករត្រីចក្រយាន សម តែងតែទទួលនូវការមើលងាយមើលថោកពី សណាក់អ្នកមានប្រាក់ អ្នកមានបុណ្យសក្ត័ និងអ្នកមានអំណាច ជាហេតុធ្វើអោយគាត់តូច ចិត្តនឹងវាសនា នៃជីវិតរបស់គាត់។ ក្រោយពេលអ្នកស្រី គឹម លៀង អូសយកស៊ីក្លូទៅវិញ សម ធ្លាក់ខ្លួនទំនេគ្មានការងារធ្វើ។ ទោះបីជាខំស្វែងរកការងារគ្រប់ទីកន្លែងយ៉ាងណាក៏ ដោយ ក៏សម រកមិនបានដែរ ព្រោះគ្មានប្រាក់ ៥០០ រៀលសូកគេមុន។ ជីវភាពរបស់ សម កាន់តែដាបទៅៗ ជាលំដាប់រហូតដល់របស់ទ្រព្យបន្តិចបន្តួចដែលមានដើម្បីដោះស្រាយប្រ ចាំថ្ងៃកុំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះ តាសានម្ចាស់ខ្ទមបានមកទារប្រាក់ឈ្នូលផ្ទះទៅ ទៀត។ សម មានការសំបាកចិត្តយ៉ាងខ្លាំងក្នុងរឿងប្រាក់ ១០០ រៀលនេះ កំពុងតែពិបាក ចិត្តឈ្មោះសៅ ដែលជាជនរកស៊ីលួចឆក់ស្នាក់នៅម្តុំខ្ទមនោះដែរ បានមកបញ្ចុះបញ្ចូល អោយរកស៊ីជាមួយវា។ ប៉ុន្តែដោយមិនធ្លាប់ប្រព្រឹត្តអំពើទុច្ចរិតហើយស្រឡាញ់តែភាពទៀង ត្រង់ ទោះបីលំបាកវេទនាយ៉ាងណាក៏សម មិនព្រមធ្វើតាម សៅឡើយ។
ឥឡូវនេះសម ធ្លាក់ខ្លួននាំប្រពន្ធដើរត្រាច់ចរគ្មានគោលដៅជ្រកកោនតាមសំយាប ផ្ទះចិន យប់ត្រង់ណាដេកត្រង់ហ្នឹងព្រោះតាសានបានបណ្តេញចេញពីខ្ទម។ ល្ងាចមួយសម និងសយ បានមកស្នាក់នៅសំយាបព្រះវិហារ លោកសង្ឃយួននៅម្តុំទួលព្រះស្រី ដោយនៅ សល់ប្រាក់ ១០រៀលប៉ុណ្ណោះ។ នាងសយក៏សំរេចប្រាប់ប្តីថា នាងនឹងទៅស៊ីឈ្នូលបំរើថៅ កែហុក នៅថ្ងៃស្អែក។ សម មិនចង់អោយប្រពន្ធជាទីស្រឡាញ់របស់គាត់ទៅស៊ីឈ្នូលគេ ទេ តែដោយសារការខ្វះខាតនិងដោយសារការទទូចអង្វររបស់សយ ហើយប្រាក់ឈ្នួលក៏ បានច្រើនរហូតដល់ ២០០រៀលក្នុងមួយខែ សមក៏យល់ព្រម។ ពេលនោះសម ក៏សំរេចចិត្ត វិលត្រឡប់ទៅស្រុកកំណើតដើម្បីលក់របស់កេរ្តិ៍អាករ ដែលនៅសេសសល់យកលុយមករក ស៊ី។ ស្អែកឡើងប្តីប្រពន្ធទាំងពីរនាក់បែកគ្នា សយ ទៅស៊ីឈ្នួលបំរើថៅកែហុក ឯសម ធ្វើដំណើរទៅបាត់ដំបង។
រាត្រីដំបូងនៅផ្ទះថៅកែហុក នាយទុនរូបនេះបានរំលោភលើរាងកាយនាង សយ។ ព្រឹកឡើងនាងសយ លួចរត់ចេញពីផ្ទះថៅកែហុក មកស្នាក់នៅផ្ទះនាយម៉ី-នាងមុំ ដែលជា មិត្តរួមមុខរបររបស់សម។ លុះត្រឡប់មកពីបាត់ដំបងវិញ សមបានដឹងរឿងនេះហើយបាន ផ្តេជ្ញាសំលាប់ថៅកែហុក សងជំងឺចិត្តទាល់តែបានទោះបីនាង សយអង្វរយ៉ាងណាក៏ពុំព្រម ដែរ។ ក្នុងរឿងនេះសមត្រូវចាញ់ឧបាយកលថៅកែហុក ដោយសារតែ ប្រាក់ ១០០០០រៀល ហើយត្រូវជាប់គុក ៣ខែក្នុងគុកធំ។
ក្រោយចេញពីគុកមក សម បាននាំសយ ទៅរស់ជាបណ្តោះអាសន្នជាមួយគ្រួសារ នាយម៉ី តាមការទទូចមិនអនុគ្រោះពីគ្រួសារនេះ។ ពេលនោះសមប្រកបការងារជាអ្នកធាក់ ស៊ីក្លូ ទៀតថ្ងៃមួយសម ត្រូវរងគ្រោះដោយឡានបុករួចរត់បាត់ទៅ សមមានគ្រោះថ្នាក់ជា ទម្ងន់ត្រូវសំរាកព្យាបាលនៅមន្ទីពេទ្យធំអស់រយៈពេលជាងមួយខែ។ ពេលចេញធ្វើពីពេទ្យ សម សំរេចចិត្តប្តូរមុខរបរដោយយល់ថា របរនេះមានគ្រោះថ្នាក់ហើយរកប្រាក់ពុំសូវបាន ផង។ សម បានចូលធ្វើការក្នុងរោងចក្រធ្វើសារប៊ូរបស់នាយទុនចិនម្នាក់ដោយបានកំរៃ ៣០ រៀលក្នុងមួយថ្ងៃ ពីរខែក្រោយមកសមបានឡើងឋានៈជាកាប៉ូរ៉ាលហើយនាំប្រពន្ធទៅ ស្នាក់ នៅក្នុងរោងចក្រនោះតែម្តងតែមិនយូរប៉ុន្មាន សមត្រូវអ្នកចាត់ការថ្មីឈ្មោះ សេង ហុង ដែល ជាក្មួយរបស់សេង លី មកជំនួសអោយ សេង អានជាកូនសេង លី បណ្តេញចេញពីកន្លែង ធ្វើការដោយសារតែ សម ពុំព្រមយកកម្មករចិនមកជំនួសកន្លែងកម្មករខ្មែរតាមសំនើររបស់ វា។ សមបាននាំ សយទៅរស់នៅជាបណ្តោះអាសន្ន ជាមួយគ្រួសារនាយម៉ីម្តងទៀតដោយ យកស៊ីក្លូរបស់នាយម៉ីមកធាក់ក្នុងពេលយប់ ហើយជួយចេញតម្លៃឈ្នូលស្មើគ្នា។
ជីវភាពបែបនេះពុំបានគ្រប់គ្រាន់ឡើយ សម ខំស្វែងរកការងារថ្មីធ្វើវិញ ហើយបាន ធ្វើជាកម្មកររោងចក្រមួយទៀត។ តែមិនយូរប៉ុន្មានក៏ត្រូវថៅកែបណ្តេញមិនអោយធ្វើការ មកពីរឿងជួយការពាផលប្រយោជន៍កម្មករដូចគ្នា។ ចេញពីនោះមក សមចូលធ្វើការកម្មករ លីសែងនៅកំពង់ផែ តែក៏ត្រូវនាយទុនបញ្ឈប់អោយលែងធ្វើការទៀតពីរឿងដូចមុនដដែល ។ សមក៏វិលត្រឡប់ទៅធ្វើកម្មករធាក់ស៊ីក្លូដូចដើម ដោយយកស៊ីក្លូរបស់នាយម៉ី មកធាក់ ពេលថ្ងៃ ទុកពេលយប់អោយម្ចាស់គេ។ សមមានគំនិតថ្មីចង់ការពារនិងលើកស្ទួយជីវភាព កម្មករ ក៏នាំពួកកម្មករស៊ីក្លូបង្កើតបានជាសមាគមស្ងាត់ៗ ដោយមិនសុំច្បាប់អនុញ្ញាតពីរាជ ការហើយ សមមានតួនាទីជាប្រធាន។ ក្រោយមកមានពួកអ្នកនយោបាយពីរនាក់ មកអែប ជាមួយសម យកសមាគមនេះធ្វើជាឈ្នាន់សំរាប់ជាប់ឆ្នោតជាតំណាងរាស្ត្រ។ ក្រោយពេល ពួកអ្នកទាំងពីររូបនេះបានសំរេចដូចបំណងគេលែងរវល់នឹងសមាគមនេះទៀត សមាគម ក៏រាយបាត់រូបទៅ។ ផ្ទះដែលជួលធ្វើជាទីស្នាក់ការសមាគមក៏ត្រូវគេដកហូតទៅជួលអោយ ចិនយូនវិញព្រោះបានថ្លៃច្រើនជាង។ សមនិងប្រពន្ធដែលបានស្នាក់នៅទីនោះក៏ត្រូវទៅរក ជួលកូនខ្ទមតូចមួយនៅជាយក្រុងវិញ។ នៅតែជាអ្នកធាក់ស៊ីក្លូដដែល ប៉ុន្តែកំលាំងកាយ គាត់កាន់តែទ្រុឌទ្រោមណាស់ទៅហើយ។ សម មិនអាចធាក់ស៊ីក្លូពេញមួយថ្ងៃដូចមុនទៀត ទេមានពេលខ្លះសមដេកឈឺមិនធាក់ស៊ីក្លូទៀតផង។ យប់មួយដោយពីថ្ងៃមិនបានទៅធាក់ ស៊ីក្លូ សមបានឆ្លៀតចេញទៅធាក់ដើម្បីយកកំរៃខ្លះ សន្សំទុកដល់ថៃ្ងដែលប្រពន្ធខ្លួនសំរាល កូន សមមិនគ្រាន់តែរកប្រាក់មិនបានទេតែថែមទាំងត្រូវពួកអ្នកលេងពីរនាក់ទាត់ធាក់ថែម ទៀតព្រោះគ្មានលុយមួយសេនសំរាប់ពួគវាប្លន់។ លុះត្រលប់មកខ្ទមវិញសយបានប្រាប់ ថានាង ឈឺពោះបី បួនដងរួចមកហើយ។ សម ពិបាកចិត្តយ៉ាងខ្លាំងពីរឿងប្រពន្ធឆ្លងទន្លេ នេះព្រោះគ្មានប្រាក់ និងគ្មានទីពឹងទីបំផុតនាងសយក៏ត្រូវបាត់បង់ជីវិតដោយសារតែឆ្លង ទន្លេមិនរួចព្រោះគ្មានជំនួយពីគ្រូពេទ្យ។ ក្រោយពីបូជាខ្មោចប្រពន្ធយ៉ាងស្ងាត់ៗ ក្រោមការ ជួយជ្រោមជ្រែងពីពួកកម្មករដូចគ្នា សម ក្លាយជាមនុស្សគ្មានទីពឹង ប្រាក់កាសក៏គ្មានស៊ីក្លូ ត្រូវគេដកហូតវិញ។ សម ខំរកការងារដែរតែមិនបាន ហើយក៏គាត់ដាច់ចិត្តទៅពឹងពាក់ លោកយ៉េង អ្នកនយោបាយដែលធ្លាប់សមអោយជួយកាលពីលើកមុន។ លោកយ៉េងបាន បដិសេដ មិនទទួលស្គាល់ហើយក៏មិនព្រមជួលស៊ីក្លូអោយ សមធាក់ទៀតផង ព្រោះសម គ្មានលុយកាក់អោយគេមុន។ សមក្លាយទៅជាជនអនាថា។ ក្នុងជីវិតបែបនេះ សមមិនគ្រាន់ តែគ្មានអាហារចំអែតក្រពះប៉ុន្នោះទេ តែថែមត្រូវគេចាប់យកទៅឃុំឃាំ ហាលមូសទៀតផង ។ សម ត្រូវអត់បាយមួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ ជាប់គ្នាការស្រេកឃ្លានជំរុញសមអោយផុះគំនិត មួយថ្មីគឺប្តូរសីលធម៌ជាមួយនិងបាយដើម្បីបំបាត់ការស្រេកឃ្លាន។ សមដាច់ចិត្តឆកកាបូប ប្រាក់ពីបុរសប្តីប្រពន្ធដែលកំពង់ជ្រៀតចេញពីរោងកុន។ សម យកប្រាក់ដែលឆក់បាននោះ ទៅទិញចំណីអាហារបរិភោគយ៉ាងស្កប់ស្កល់ ហើយទៅជួបនាយម៉ី។ ដោយមានការនឹក ស្តាយកំហុស និងដោយត្រូវនាយម៉ីស្តីបន្ទោសផង សម សំរេចចិត្តយកមាសពេជ្រ និង ប្រាក់កាសដែលឆក់បាននោះទៅប្រគល់អោយម្ចាស់គេវិញ ដោយមានសង្ឃឹមថាម្ចាស់ ទ្រព្យ នឹងអាណិតអាសូរខ្លួនជាមិនខាន។ ផ្ទុយស្រឡះពេលសម យករបស់ទៅប្រគល់ អោយម្ចាស់ទ្រព្យ ក៏ចាប់សម យកទៅប្តឹងប៉ូលីស ហើយប៉ូលីសក៏បញ្ជូនទៅតុលាការ។ សមត្រូវជាប់គុកប្រាំមួយខែ ពីរឿងឆក់របស់ទ្រព្យគេ។ ពេលចេញពីគុក សមដើររក នាយម៉ី មិនឃើញសោះ ហើយក៏ដើរពីកន្លែងមួយទៅកកន្លែងមួយដោយក្តីអស់សង្ឃឹម។ សម ត្រូវ រងគ្រោះថ្នាក់ដោយរថយន្ត រដ្ឋមន្ត្រីម្នាក់ទើបត្រឡប់មកពី ស្រុកបារាំងបុក នៅពេលសមដើរ ឆ្លងផ្លូវធំមួយ។ ដោយក្តីអាណិតអាសូរ និងដោយសំណូមពររបស់ សម រដ្ឋមន្ត្រីនោះ ក៏យក សម អោយបំរើ ការងារក្នុងលំនៅដ្ឋានរបស់ខ្លួន ជីវិតសម បានជួបប្រទះនឹងពន្លឺរស្មីបន្តិច ឡើងវិញ។ លុះក្រោយមកទៀតសមបានសំរេចចិត្តចាកចេញពីទីក្រុងភ្នំពេញទៅរស់នៅធ្វើ ស្រែដូចដើមវិញដោយយល់ថាជីវិតជាកម្មករនៅទីក្រុងភ្នំពេញប៉ុន្មាន ឆ្នាំមកនេះ ពុំមាន សេចក្តីចំរើនឡើយ។ សម បានគិតឃើញថា ការដែលខ្លួនរត់ចោលរបរកសិកម្មមករស់នៅ ទីក្រុងកន្លងមកនេះមិនមែនខ្លួន ស្អប់ខ្ពើមរបរនេះទេ តែដោយសារមកពីស្រុកមានអសន្តិ សុខ ដូច្នេះពេលស្រុកទទួលឯករាជ្យហើយនោះគេត្រូវតែត្រឡប់ទៅរកមុខរបរដើមរបស់ គេវិញ។
អស់រយៈពេលបីឆ្នាំ សម ធ្វើស្រែពុំបានលទ្ធផលល្អឡើយព្រោះគាត់ធ្វើស្រែប្រវាស នឹងមេឃ។ លុះសម័យសង្គមរាស្រ្តនិយមកើតឡើង សម ធ្វើកសិកម្មតាមលក្ខណៈវិទ្យា សាស្រ្តដោយផ្អែកលើនយោបាយទឹក។ សម ក៏ដូចជាកសិករដទៃទៀតមានជីវភាពធូរធារ ជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ មិនយូរប៉ុន្មានសមត្រូវប្រជាជនក្នុងស្រុកភូមិបោះឆ្នោត អោយធ្វើប្រធានគណៈកម្មការក្នុងឃុំ នៃសង្គមរាស្រ្តនិយមដោយសារតែសម មានចិត្ត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងឋានៈជាប្រធាន សម បានដឹកនាំអ្នក ស្រុកអោយដើរតាមនយោបាយ សម្តេចសហជីវិន ពិសេសសមនាំអោយប្រជាជនស្គាល់ តំលៃនៃសមាជជាតិ។
ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៦០ សម បានធ្វើដំណើរមករួមធ្វើសមាជជាតិលើកទី៩។ មកដល់ ភ្នំពេញ សមបានជិះស៊ីក្លូដើរមើលទីក្រុង។ សម សង្កេតឃើញថារាជធានីភ្នំពេញ ប្រែមុខមាត់ ខុសពីដើមឆ្ងាយណាស់ មិនដូចជាភ្នំពេញកាលពីប្រាំពីរ ប្រាំបីឆ្នាំមុនទេ។ សម នឹកស្តាយដល់ ជីវិតអតីតកាលរបស់ខ្លួន ‹សមនឹកស្តាយខ្មោចប្រពន្ធរបស់ខ្លួនជាខ្លាំង›។
ស្អែកឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦០ សមាជជាតិលើកទី៩ បានចាប់ផ្តើមពីម៉ោង ៨និង៣០ នាទី ទៅ។ សមាជលើកនេះបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃកន្លះ។
លុះចប់សមាជជាតិហើយ ♐សមក៏ជិះរថភ្លើងរួម🌸ជាមួយអ្នកដំណើរឯទៀតដែលវិល ត្រលប់ពីសមាជដូចគ្នាធ្វើដំណើរត្រលប់ទៅខេត្តបាត់ដំបង វិញប្រកបការងារកសិកម្មដូច ធម្មតា។

សិក្សារអត្ថន័យរបស់អត្ថបទរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់

– ប្រធានរឿង

តាមរយៈរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ អ្នកនិពន្ធបានលាតត្រដាងពី ‹វាសនា របស់ប្រជាពលករ តូចតាចនៅក្រោមនឹមអាណានិគម និយមនាយទុន›។ តាមការអធិប្បាយ របស់លោក សួន សូរិន ជីវភាពរបស់ប្រជាពលករថ្នាក់ក្រោមក្នុងរបបអាណានិគមនិយម មានការលំបាក វេទនាជាទីបំផុត ខាងផ្នែកជីវភាពរស់នៅក្រលំបាក បានព្រឹកខ្វះល្ងាច គ្មាន សំលៀកបំពាក់ គ្មានលំនៅជ្រកកោន និងគ្មានការធានារ៉ាប់រងដល់ អាយុជីវិត ខាងផ្នែកស្មា រតី ត្រូវជិះជាន់ មើលងាយមើលថោក ចាត់ទុកដូចជាសត្វតិរច្ឆាន។

– មូលបញ្ហារឿង

តើអ្វីជាកត្តាកំនត់វាសនារបស់អ្នកក្រីក្រ?
– តាមរយៈសំដីតួអង្គមួយចំនួន អ្នកនិពន្ធបានចង្អុលបង្ហាញ និងឆ្លុះ បញ្ចាំងពីទស្សនៈរបស់ប្រជាជនខ្មែរក្នុងសម័យអាណានិគមនិយម ដែលយល់ថា ‹ភាពក្រីក្រ តោកយ៉ាករបស់ពួកគេ គឺបណ្តាលមកពីកម្មផល›។
*ពេលសមចង់ទៅសំលាប់ថៅកែហុកដើម្បីសងសឹក នាងសយពោលថា ‹នេះជាកម្មផលរបស់យើង›
*នៅពេលជាប់គុក សមបាននិយាយលួងលោមប្រពន្ធខ្លួនថា ‹បងទ្រំតាម កម្មទៅចុះ›។
– តែតាមរយៈដំណើររឿង លោក សួន សូរិន បានកំណត់ច្បាស់ថា ‹វាសនា របស់ប្រជាពលករក្រីក្រដែលរស់នៅ ក្រោមរបបអាណា និគមនិយមត្រូវធ្លាក់ក្នុងកណ្តាប់ដៃ នាយទុននិងអ្នកកាន់អំណាចផ្តាច់ការ›។
ពោលគឺមិនមែនប្រជាពលករ ខ្វះសម្ថភាពនឹងកសាងជីវភាពរបស់ខ្លួនអោយបានធូរ ធារនោះទេ គឺរបបសង្គមនេះឯងដែលបំផ្លាញគុណធម៌ ហើយជុំរុញអ្នកទាំងនោះអោយ ធ្លាក់ក្នុងសភាពទ័លច្រក ភាពអនាថា និងអំពើអបាយមុខគ្រប់បែប។ តួអង្គសម ក្នុងរឿង ព្រះអាទិត្យថ្មីរះ លើផែនដីចាស់ របស់លោក សួន សូរិន ក៏ដូចជាតួអង្គទាំងឡាយក្នុងរឿង Les Misérables របស់លោក Victor Hugo សុទ្ធតែមានលក្ខណៈ សម្បត្តិល្មមនឹងបានថ្លៃថ្នូរ ផ្ទុយ ទៅវិញ អ្នកទាំងនោះបែរជាគ្មានបានទទួលគុណបំណាច់អ្វីបន្តិចណាសោះពីសមត្ថភាព ដែលធម្មជាតិប្រគល់ អោយខ្លួន។ នេះគឺដោយសារសង្គមខ្វះការធានារ៉ាប់រងលើជីវិត ប្រជាពលរដ្ឋ ខ្វះការអប់រំ គឺមានតែការចាប់ចង បោកប្រាស់ អយុតិ្តធម៌ គ្រប់បែបយ៉ាង។
របបអាណានិគមនិយម បានបំផ្លាញភាពម៉ឺងម៉ាត់រꦗបស់ សម បំផ្លាញជីវិតភរិយាសម ហើយថែមទាំងបានជុំរុញសម អោយលះបង់អំពើ ល្អដែលខំការពារយូរណាស់មកហើយ ធ្វើអោយសមធ្លាក់ខ្លួនអស់សង្ឃឹម អនាថា ប🤪្រព្រឹតអំពើឆក់ប្លន់ ដែលប្រឆាំងនឹងឧត្តមគតិ របស់ខ្លួន។

– ឧត្តមគតិរឿង

រវាងគុណធម៌និងអំពើអាក្រក់ អ្នកនិពន្ធបានកំនត់អោយ សម ជ្រើសរើសយកគុណ ធម៌រួចទៅហើយ ការពិតមនុស្សត្រូវតែប្រកាន់យកគុណធម៌នេះ ជាដាច់ខាត ទោះក្នុងរបប សង្គមណាក៏ដោយ ព្រោះការប្រព្រឹត្តចោរកម្ម ឬអំពើពាលាមិនមែនជាមាគ៌ានៃការរំដោះទុក្ខ នោះឡើយគឺវាជាការទ័ល ច្រកប៉ណ្ណោះ។ បានជាអ្នកនិពន្ធបង្ហាញអោយយើងឃើញថា សមតែងតែមានទំនាស់ក្នុងផ្លូវចិត្តខ្លួនឯងជានិច្ច មុនពេលប្រព្រឹត្តអំពើមិនគប្បីក្នុង សង្គម អយុត្តិធម៌ មនុស្សភាគច្រើនត្រូវធ្លាក់ខ្លួនជាមនុស្សអនាថា ឬជាមនុស្សពាលាអាវ៉ាសែ ក៏ ប៉ុន្តែមិនមែនក្នុងសង្គមអយុត្តិធម៌ មនុស្សដាច់ខាត ត្រូវតែធ្វើអាក្រក់នោះទេ។ អ្នកនិពន្ធ ដែលបង្ហាញពីជីវភាព ដ៏សែនទារុណរបស់សម គឺក្នុងគោលបំណងវែកមុខដើម្បីបង្ហាញពី បុព្វហេតុនៃទុក្ខ វេទនាដែលបណ្តាលមកពីការជិះជាន់ កេងប្រវ័ញ្ចរបស់វណ្ណៈ នាយទុន ដែល យកពួកអាណានិគមជាបង្អែក។
ទន្ទឹមនឹងនេះ អ្នജកនិពន្ធបានបង្កប់នូវទស្សនៈ ស្អប់ ស្រឡាញ់ ដល់អ្នកអាន អ្នកសិក្សារដូចខាងក្រោម៖

– ស្អប់សារជាតិរបស់ពួកមូលធន៖ កេងប្រវ័ញ្ច អយុត្តិធម៌ ពាលាអាវ៉ាសែ…
– ស្រឡាញ់ប្រជាពលករក្រីក្រ ស្លូតត្រង់ ដែលចេះដឹងទុក្ខធុរៈជួយគ្នាទៅ វិញទៅមក (មានតែអ្នកដែលត្រូវទទួលទុក្ខទោសដូចគ្នាដែលចេះជួយ យកអាសារគ្នា)។

សន្និដ្ឋាន៖ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ជាស្នាដៃអក្សរសិល្ប៍មួយ ជឿនលឿន បានបឆ្លុះបញ្ចំាងយ៉ាងគ្រប់ជ្រុងជ្រោយ ពីតថភាពក្នុងសង្គម ខ្មែរសម័យ អាណានិគម។ រឿងនេះបានបង្ហាញយ៉ាងច្បាស់ពីបុព្វហេតុ ពិតប្រាកដដែលនាំអោយប្រជា ជនរងទុក្ខវេទនា ដោយធ្វើការរិះគុន យ៉ាងខ្លាំង ទៅលើរបៀបរបបគ្រប់គ្រង បែបសក្តិភូមិ ក្រោមនឹមពួកអាណានិគមនិយម។ ការដែលអ្នកនិពន្ធងាកមកសរសើរ របបសង្គម នៅចុង បញ្ចប់នៃរឿងនេះ ក៏មិនមែនជាការបញ្ចប់នូវការរិះគន់សង្គមនោះទេ តែជាការរកច្រកចេញ ផ្សាយស្នាដៃꦡរបស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះ យើងឃើញថា លោក សួន សារិន គឺជាអ្នកនិពន្ធ ជឿនលឿនដែលមានកំហឹងឈឺចាប់ ចំពោះវណ្ណៈជិះ ជាន់ហើយចេះស្រឡាញ់ និងអាណិត ប្រជាពលករ ស្នាដៃរបស់គាត់អាចតំណាងអោយប្រជាជនក្រីក្ររាប់លាននាក់ លើកទឹកចិត្ត ខ្មែរក្រោមនឹម អាណានិគមនិយម។

(ដកស្រង់ពីសៀវភៅ ប្រវត្តិអក្សរសាស្រ្តខ្មែរ)(រៀបរៀងដោយ លោក ពន់ ឆាយ)

ព្រឹត្តិការណ៍កំពុងតែក្តៅហុយនៅកម្ពុជា


គណៈអភិបាលរាជធានីភ្នំពេញ អាណត្តិទី 🏅២ ត្រូវបានប្រកាសចូលកាន់𒀰តំណែង


សំណេរដកស្រង់

[…] តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៣/៣៤៥ ចុះថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៣ ឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវបានប្រកាស តែងតាំងជា អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម កែប ជុតិមា ។ ដោយឡែក អភិបាលរងរាជធានីភ្នំពេញ ចំនួន ០៥ រូបទៀត ត្រូវបាន ប្រកាសតែងតាំងតាមអនុក្រឹត្យលេខ ៤៣១ អនក្រ ត.គ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៣ រួមមាន លោក ជ្រាង សុផាន់ លោក ត្រាក់ ថៃសៀង លោក ច័ន្ទ សំអាន លោក សេង រតនៈ និង លោកស្រី ម៉ក់ វណ្ណស៊ីថា ។

ពិធីប្រកាសចូលកាន់តំណែងអភិបាល អភិបាលរងរាជធានីភ្នំពេញ ត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០១៣ ក្រោមអធិប តីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ។ ក្នុងនាមជា អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាណត្តិទី២ ឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តអនុវត្ត ឲ្យបាន ជោគជ័យនូវការងារ ដែលនៅសេសសល់ ពីអាណត្តិទីមួយ ក្នុងនោះ ការដោះ ស្រាយបញ្ហា ចរាចរ សណ្តាប់ធ្នាប់ សាធារណៈ បញ្ហាអនាម័យ បរិស្ថាន និងទីក្រុងបៃតង បញ្ហាហេដ្ឋារចនាសម្ធន្ធ័ ពិសេសផ្លូវ លូ ទឹកស្អាត និងបញ្ហាទំនាស់ទីធ្លី ជាដើម ។[…]

ប្រភពឯកសារ៖ សាលារាជធានីភ្នំពេញ

បញ្ជីផ្លូវកﷺារ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា


០១-  ០២-  ០៣-  ០៤- 
០៥-  ០៦-  ០៧-  ០៨- 
០៩-  ១០-  ១១-  ១២- 
១៣-  ១៤-  ១៥-  ១៦- 
១៧-  ១៨-  ១៩-  ២០- 
២១-  ២២-  ២៣-  ២៤- 
ប្រភពឯកសារ៖ […] យោងតាមបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតរបស់គណបក្សប្រជាជន ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបាន កាលពីម្សិលមិញ បានឲ្យដឹងថា គណបក្សកាន់អំណាច បានជ្រើសរើសកូនមន្ត្រីជាន់ខ្ពស់ របស់ខ្លួនចំនួន១៤ នាក់ឲ្យឈរជាបេក្ខជនតំណាងរាស្រ្ត ក្នុងខេត្តចំនួន៩។ បេក្ខជនវ័យក្មេងទាំងនោះ មាន៖

១- លោក ហ៊ុន ម៉ានី អាយុ៣១ ឆ្នាំ កូនប្រុសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ។
២- លោក សុខ សូកាន អាយុ ៣០ឆ្នាំកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ឈរឈ្មោះនៅខេត្តតាកែវ។
៣- លោក ស សុខា អាយុ ៣១ ឆ្នាំ កូនប្រុសលោកឧបនាយករដ្ឋមន្រ្តី ស ខេង ឈរឈ្មោះនៅខេត្តព្រៃវែង
៤- លោក សាយ សំអាល់ អាយុ ៣៤ ឆ្នាំ កូនប្រុសលោកសាយ ឈុំ អនុប្រធានព្រឹទ្ធសភា ឈរឈ្មោះនៅខេត្តកំពង់ចាម។
៥- លោក ឌិត ទីណា កូនប្រុសរបស់ លោក ឌិត មន្ទី ប្រធានតុលាការកំពូលឈរឈ្មោះនៅខេត្តកណ្តាល
៦- លោក គីម រិទ្ធី អាយុ ៣៣ ឆ្នាំ កូនប្រុសអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទលោក គន់ គីម ឈរឈ្មោះនៅខេត្តកណ្តាល។
៧- លោក ជាម ច័ន្ទសោភ័ណ អាយុ៤០ឆ្នាំ កូនប្រុសលោក ជាម យៀប ឈរឈ្មោះនៅខេត្តបាត់ដំបង និង
៨- លោក ឌី វិជ្ជា អាយុ ៣២ ឆ្នាំ ជាកូនប្រសារបស់លោក ហ៊ុន សែន ឈ🐲រឈ្មោះនៅខេត្តស្វាយរៀង។

ក្រៅពីនេះ មានកូន និងសាច់ញាតិ របស់មន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនដទៃទៀត ក៏ត្រូវបានជ្រើសរើសឲ្យ ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ផងដែរ មានដូចជា ៖

៩- លោក ថេង ចន្ទសង្វា អាយុ ៤០ ឆ្នាំ
១០- កញ្ញា ដំ ដារីនី អាយុ ២៨ ឆ្នាំ
១១- លោក ទុយ ស៊ីផាន អាយុ ២៩ឆ្នាំ
១២- លោក សួរ យ៉ារ៉ា អាយុ ៤០ ឆ្នាំ
១៣- លោកស្រី បាន ស្រីមុំ អាយុ ៣៩ ដែលជាភរិយា លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន និង
១៤- លោកគង់ ធារ៉ា អាយុ៣៨ ឆ្នាំ។

[…]

bet 855:ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរ


ក្រោយការភ្ជាប់ពាក្យ ការរៀបការត្រូវតែប្រារព្ធធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់។ ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសយើង គូស្វាមីភរិយាថ្មីតែបានទទួលដំបូន្មានពី មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកំពស់ ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។

ហេតុអ្វីបានជាគេត្រូវរៀបអាពាហ៍ពិពាហ៍?

មនុស្សត្រូវតែរៀបការព្រោះមូលហេតុដូចខាងក្រោម៖
  • កសាងគ្រួសារមួយដោយមានការទទួលស្គាល់ ពីច្បាប់ ពីប្រពៃណី និងពីសង្គម
  • បង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូន ដើម្បីបន្តពូជពង្សវង្សត្រកូល
  • បំពេញតម្រូវការខាងជីវសាស្ត្រ មានមិត្តរួមជីវិត
  • ធ្វើឲ្យអ្នកដែលយើងស្រឡាញ់មានចិត្តសប្បាយរីករាយ ធានាសុវត្ថិភាព សេចក្ដីស្រឡាញ់ និងអារម្មណ៍
  • រស់នៅដោយខ្លួនឯង មិនពឹងផ្អែកលើម្ដាយឪពុក។

ការរៀបអាពាហ៍ពិពាហ៍អាចមានហេតុផលផ្សេងៗទៀត ប៉ុន្តែចំណុចសំខាន់ដែលត្រូវចងចាំគឺការរួមរស់ស្របច្បាប់រវាងបុរស និងស្ត្រី។ ការរៀបការមានសារៈសំខាន់ណាស់ព្រោះវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មី។ គូស្វាមីភរិយាថ្មីមានទំនួលខុសត្រូវដូចខាងក្រោម៖
  • រក្សាទំនាក់ទំនងក្នុងគ្រួសារឲ្យល្អប្រកបដោយសុភមង្គល
  • រៀបចំ និងអនុវត្តផែនការគ្រួសារ
  • មានមុខជំនាញដើម្បីងាយរកការងារធ្វើ
  • ថែរក្សា និងរៀបចំគេហដ្ឋានឲ្យស្អាត មានអនាម័យ
  • រក្សាទំនាក់ទំនងល្អ និងយោគយល់ចំពោះសាច់ថ្លៃ និងញាតិមិត្តជិតឆ្ងាយ
  • លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារ
  • គោរព ទទួលខុសត្រូវ យោគយល់ និងថែរក្សាគ្រួសារគ្រប់ពេលវេលា។

ច្បាប់អាពាហ៍ពិពាហ៍នៅកម្ពុជា

អាយុ

អាយុរៀបការ គឺជាបញ្ហាដ៏សំខាន់ក្នុងការយកមកគិតពិចារណានៅមុនពេលរៀបការ។ នៅក្នុងមាត្រាទី៥នៃចែងថា បុរសអាចរៀបការនៅអាយុ២០ឆ្នាំ ហើយស្ត្រីត្រូវតែមានអាយុចាប់ ពី១៨ឆ្នាំឡើងទៅ ។
មូលហេតុនៃការកំណត់អាយុនេះ គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលលើសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលមានបំណងកសាងគ្រួសារឲ្យបានរឹងមាំ មានសុភមង្គល និងធានាការចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនរបស់គេបានល្អប្រសើរ។
ទោះជាយ៉ាងនេះក៏ដោយ ដើម្បីឲ្យមានលទ្ធភាពគ្រ🦩ប់គ្រាន់ក្នុងការកសាងគ្រួសារមួយប្រកបដោយសុភមង្គល បុរសគួររៀបការក្នុងអាយុ ២៥ឆ្នាំ និងស្ಌត្រី ២១ឆ្នាំ។

ការជ្រើសរើសគូស្រករ

ប្រទេស ជាប្រទេសហត្ថលេខីនៃ (ICPD ១៩៩៤)។ នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសបានយល់ព្រមទទួលយកមកអនុវត្តលើនៅក្នុងប្រទេស តាមមាត្រាដូចខាងក្រោម៖

១. មាត្រាទី១៦ ការប្រកាសអំពីសិទ្ធិមនុស្ស

បុរសស្ត្រីដែលមានអាយុរៀបការមានសិទ្ធិរៀបការ និងបង្កើតគ្រួសារដោយមិនប្រកាន់សញ្ជាតិ ជនជាតិ និងសាសនាឡើយ។ ពួកគេមានសិទ្ធិស្មើៗក្នុងការរៀបការ និងដំណោះស្រាយក្នុងជីវិតអាពាហ៍ពិពាហ៍។ ការរៀបអាពាហ៍ពិពាហ៍ ត្រូវតែធ្វើឡើងដោយមានការព្រមព្រៀងរវាងសាមីខ្លួនទាំងពីរដោយគ្មានការគំរាមកំហែង និងបង្ខិតបង្ខំពីនរណាម្នាក់ឡើយ។ គ្រួសារជាកោសិកាសង្គមតាមបែបធម្មជាតិ មានសារៈសំខាន់ និងមានសិទ្ធិទទួលការការពារពីសង្គម និងពីរាជរដ្ឋាភិបាល។

២. មាត្រាទី២៣ ស្ដីអំពីសន្ធិសញ្ញាអន្តរជាតិអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងនយោបាយ

គ្មានការរៀបអាពាហ៍ពិពាហ៍ណាមួយដែលត្រូវធ្វើឡើងដោយគ្មានការព្រមព្រៀង និងដោយគ្មានការស្ម័គ្រចិត្តពីភាគីទាំងសងខាងទេ ។ បច្ចុប្បន្ននៅក្នុងប្រទេសទោះបីមានគ្រួសារមួយចំនួនជ្រើសរើសគូស្រករតាមរយៈម្ដាយឪពុកក៏ដោយ ក៏សាមីខ្លួនភាគច្រើនបានធ្វើការសម្រេចចិត្តដោយខ្លួនគេផ្ទាល់ក្នុងការជ្រើសរើសគូអនཧាគត។

ពិធីរៀបអាពាហ៍ពិពាហ៍

ពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសត្រូវបានរៀបចំឡើងតាមលំដាប់លំដោយដូចខាងក្រោម៖
  • ស្វែងយល់ថា តើភាគីទាំងសងខាងអាចរស់នៅបានសេចក្ដីសុខនឹងគ្នាឬទេ?
  • ដំណាក់ចែចូវ
  • ការកំណត់វេលាភ្ជាប់ពាក្យ
  • ពិធីរៀបមង្គលការ។
ពិធីដែលបានរៀបរាប់ខាងលើនេះ គេអាចធ្វើជាលក្ខណៈធំ ឬតូចទៅតាមលទ្ធភាពស្ថានភាពគ្រួសារ។ តែគេក៏មិនភ្លេចដែរថា អ្វីដែលសំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍ គឺសុភមង្គលក្នុងគ្រួសារ។ ការរៀបចំពិធីរៀបមង្គលការត្រូវបានធ្វើឡើងតាមដំណាក់កាលដូចខាងក្រោម៖

ការរៀបចំមុន

ជាធម្មតាមុននឹងឈានចូលដល់ថ្ងៃរៀបមង្គលការ ប្រជាជន ត្រូវគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិ និង។
មាតាបិតាទាំងសងខាង និងសាមីខ្លួនទាំងពីរត្រូវរៀបចំឯកសារមួយចំនួន ដើម្បីសុំកា🃏រអនុញ្ញ꧂ាតពីរដ្ឋអំណាចមូលដ្ឋាន និងរៀបចំពិធីមង្គលការដូចខាងក្រោម៖

  • សំបុត្រកំណើតមួយច្បាប់
  • វិញ្ញាបនប័ត្របញ្ជាក់ទីលំនៅ និងនៅលីវ
  • សេចក្ដីប្រកាសពីកន្លែងរៀបការ
  • លិខិតយល់ព្រមពីរដ្ឋអំណាច ដោយសុំសំបុត្រអាពាហ៍ពិពាហ៍ពីរដ្ឋអំណាច និងបិទប្រកាសជាសាធារណៈឲ្យបាន១0ថ្ងៃមុនថ្ងៃរៀបការចូលមកដល់
  • រៀបចំសម្លៀកបំពាក់រៀបការ និងវត្ថុចាំបាច់ដទៃទៀត បើគូស្វាមីភរិយាថ្មីត្រូវទៅរស់នៅផ្ទះផ្សេង
  • រៀបចំបញ្ជីឈ្មោះភ្ញៀវ និងសំបុត្រអញ្ជើញ
  • រក និងនិមន្តព្រះសង្ឃ
  • រៀបចំកន្លែង និងអាហារសម្រាប់ទទួលភ្ញៀវ
  • រៀបចំអញ្ជើញភ្ញៀវឲ្យបានយ៉ាងតិច ៥ថ្ងៃមុនពេលរៀបការ
  • សម្អាត និងតុបតែងផ្ទះសម្បែងឲ្យបានមុនពេលរៀបការ ១ថ្ងៃ ឬ២ថ្ងៃ។

ពិធីរៀបអាពាហ៍ពិពាហ៍

តាមប្រពៃណីខ្មែរ ពិធីរៀបមង្គលការត្រូវធ្វើឡើងរយៈពេលបីថ្ងៃ តាមកម្មវិធីដូចខាងក្រោម៖

ថ្ងៃទី១

ជាថ្ងៃចូលរោង គឺថ្ងៃដែលគេដង្ហែកូនកម្លោះចូលទៅរោងដែលគេសង់នៅក្បែរផ្ទះកូនក្រមុំមុននឹងនាំឡើងទៅផ្ទះខាងស្រី។ នៅពេលដង្ហែនោះមានភ្លេងលេងកំដរផង។

ថ្ងៃទី២ ជាថ្ងៃដែលគេប្រារព្ធពិធី

  • ៖ គេដង្ហែគ្រឿងភស្តុភារបណ្ណាការ(ជំនូន)ឡើងទៅលើផ្ទះខាងស្រី។
  • ៖ គេដាក់ចំណីក្នុងកន្ទោង លើកដាក់ទៅក្នុងច្រម ជាកន្លែងសម្រាប់តង្វាយជូនដល់។
  • ៖ គេរៀបចំសែនដូនតាទាំងសងខាង។
  • ៖ គេលើកម្លូស្លាជូនមេបាចាស់ទុំពិសា។
  • ៖ ជាដំបូងបួងសួងសុំរបស់ទិព្វពីទេវតា និងវត្ថុស័ក្តិសិទ្ធិ រួចឧទ្ទិសរំងាប់ចង្រៃ ហើយឧបកិច្ចកាត់សក់បីកន្ត្រៃដាក់ក្នុងកន្ទោងដែលដាក់បណ្តែតក្នុងផ្តិល។ បន្ទាប់មកអ្នកច្រៀងកំប្លែងបានបួងសួងសុំកន្ត្រៃ ក្រាស កាំបិតកោរ កញ្ចក់… រួចច្រៀងរៀបរាប់ពីព្រៃព្រឹក្សា និងការដើរលក់កន្ត្រៃ។
  • ៖ គេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។
  • ពិធីរៀបភោជនាហារជូនភ្ញៀវ៖ គេនិយមរៀបចំពិធីជប់លៀងភ្ញៀវនៅពេលយប់។

ថ្ងៃទី៣ ជាថ្ងៃផ្ទឹម ដែលគេមានរៀបចំពិធីដូចតទៅ

  • ពិធីលាងជើងឲ្យកូនប្រុស
  • ៖ កូនប្រុសយកដៃកែផ្កាស្លាចំនួនបីដង
  • ៖ គេច្រៀងអញ្ជើញកូនស្រីឲ្យចេញមកផ្ទឹម។

គឺថ្ងៃនេះហើយ ដែលគូស្វាមីភរិយាសន្មតជាថ្ងៃជោគមង្គលសម្រាប់ការចាប់ផ្ដើមដំណើរជីវិតរួមគ្នា។
ប៉ុន្តែសព្វថ្ងៃនេះ គេបានបំព្រួញពិធីរៀបអាពាហ៍ពិពាហ៍ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុននោះ គឺចាប់ពីព្រលឹម គេហែកូនកម្លោះ ទៅផ្ទះកូនក្រមុំ ដោយនាំគ្រឿងភស្តុភារ ទៅជាមួយផង។ បន្ទាប់មកគេរៀបចំពិធីផ្សេងៗទៀតជាបន្តបន🧸្ទាប់ ដូចបានរៀបរាប់ខាងលើ។ ដល់ពេលល្ងាចគេរៀបចំពិធីជប់លៀងនៅគេហដ្ឋានខាងស្រី ឬនៅភោជនីយដ្ឋានជាកិច្ចបញ្ចប់ពិធី។ ដោយមានគូស្វាមីភរិយាថ្មី អមដោយយុវជន យុវនារីកិត្តិយស(អ្នកកំដរ) ឈរនៅច្រកចូលរោងពិធី ចាំទទួល និងជូនផ្កាថ្លែងអំណរគុណចំពោះភ្ញៀវដែលបានអញ្ជើញមកចូលរួម។ មាតាបិតាទាំងសងខាងត្រូវឈរទទួលភ្ញៀវដែលអញ្ជើញមកចូលរួមជិតកូនកម្លោះ កូនក្រមុំ៕

ឯកសារវិភាគ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៩ ក្រសួងអប់រំឆ្នាំ១៩៩៩
ប្រភពឯកសារ៖

គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ – លូ ក្នុងរាជធានីភ្នំពេញជំហានទី ៣​ – ២%


Thursday, 28 Jun 2012 07:37
[…] នេះជាគម្រោងអាទិភាពទី ៣ ដែល​រើសរើសពីគម្រោងប្លង់មេដែលបានសិក្សារួចនៅឆ្នាំ ១៩៩៩ និងបានកែ សំរួលជាបន្តបន្ទាប់ ឲ្យស្របតាមស្ ថានភាពជាក់ស្តែង។ បន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជា និងរា ជរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខា លើ លិខិតប្តូរសារ នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១១ ផ្តល់ជំនួយឥតសំណង សម្រាប់អនុវត្តគម្រោងការពារ ទឹជំនន់ និង កែលំអប្រព័ន្ធប្រឡាយលូ ក្នុង រាជធានីភ្នំពេញ ជំហានទី ​៣ ដែលមានទឹកប្រាក់ចំនួន​៣.៧០០ លានយ៉េន ជប៉ុន។​
– រយៈពេលសាងសង់គម្រោង
ចំនួន ៤៦ ខែ ចាប់ពីខែ មីនា ឆ្នាំ ២០១២ ដល់ខែ តុលា ឆ្នាំ ២០១៥
– ទំហំការងារ : 
ក­.ការងារជីកដាក់បណ្តាញលូមេ និងលូប្រអប់ : 

  • ១­.តំបន់អូរឫស្សី ប្រវែង ៣.៩២៦ ម៉ែត្រ
  • ២­.តំបន់បឹងរាំង ប្រវែង ២.៤៣៣ ម៉ែត្រ
  • ៣­.តំបន់មុនីរ៉េត ប្រវែង ២.០៤៧ ម៉ែត្រ
  • ៤­.តំបន់ទួលស្វាយព្រៃ ប្រវែង ២.៥២៤ ម៉ែត្រ
  • ៥­.តំបន់ទួលស្លែង ប្រវែង ២.៤៧៥ ម៉ែត្រ
  • ៦­.តំបន់បឹងកេងកង ប្រវែង ៣.០៤៥ ម៉ែត្រ
  • ៧­.តំបន់ទួលទំពូងខាងជើង ប្រវែង ១.១៤៧ ម៉ែត្រ
  • ៨­.តំបន់ទួលទំពូងខាងត្បូង ប្រវែង ៣.០៥៧ ម៉ែត្រ

សរុបប្រវែង : ២០.៦៥៤ ម៉ែត្រ

ខ.­សាងសង់ឡើងវិញនូវអាងត្រងសម្រាមក្រោមដីក្នុងសួនច្បារក្បែរផ្លូវលេខ២៤០ 
គ­.ផ្គត់ផ្គង់គ្រឿងចក្រៈ 

  • ១­.រថយន្តបាញ់ទឹកលាងសំអាតបណ្តាញលូ ចំនួន ២គ្រឿង
  • ២.រថយន្តបូមសំអាតបណ្តាញលូ ចំនួន ២គ្រឿង
ឃ­.បណ្តុះបណ្តាលមន្ត្រីបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន ពីប្រតិបត្តិការជួសជុលថែ ទាំបណ្តាញលូ តាមរយៈការប្រើប្រាស់គ្រឿងចក្រដែលបានផ្គត់ផ្គង់ 
  • ម្ចាស់គម្រោង : សាលារាជធានីភ្នំពេញ
  • ទីប្រឹក្សាគម្រោង : ក្រុមហ៊ុន CTI International Co., Ltd. In Consortium with NIPPON KOEI Co., Ltd.
  • ក្រុមហ៊ុនម៉ៅការសាងសង់គម្រោង : SUMITOMO Mitsui Construction Co., Ltd.
  • លទ្ធផលរំពឹងទុក : សំដៅកាត់បន្ថយនូវជំនន់ទឹកភ្លៀង ក៏ដូចបានកាត់បន្ថយនូវការខូតខាតនូវហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ ក្នុងតំបន់ជម្រាលបឹងត្របែក រួមមាន ខណ្ឌចំការមន ខណ្ឌ ៧ មករា និងផ្នែកខ្លះៗនៃខណ្ឌដូនពេញ ។

general-map-final-134078948076376

ប្រភពឯកសារ៖

ការប្រមូ🌳លពន្ធ លើ មធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ សម្រាប់ ឆ្នាំ២០១៣


កាលពីចុងខែសីហា ឆ្នាំ២០១២ កន្លងទៅ នាយកដ្ឋានពន្ធដារ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចព្រមពៀង ជាមួយធនាគារអេស៊ីលីដា ដើម្បីឲ្យផ្តល់សិទ្ធឱ្យធនាគារ ក្នុងការលក់ប័ណ្ណពន្ធផ្លូវលើម៉ូតូ និង រ៉ឺម៉កកង់បី សម្រាប់ឆ្នាំ ២០១៣ ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៣ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែកក្កដា

ការត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៣ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៣ ។ ចំពោះពន្ធរថយន្តវិញ អ្នកប្រើប្រាស់ត្រូវទៅបង់ពន្ធនៅទីស្នាក់ការ ឬសាខាពន្ធដារដដែល។
រំលឹក៖ សូមម្ចាស់ម៉ូតូ និង រ៉ឺម៉កកង់បី ប្រញ៉ាប់ទៅទិញប័ណ្ណពន្ធផ្លូវ ពីគ្រប់សាខារបស់ ធនាគារអេស៊ីលីដា ដែលនៅជិតលោកអ្នក ឱ្យបានទាន់ពេល ចៀសវាងត្រូវនគរបាលពិន័យ ។

ប័ណ្ណពន្ធផ្លូវលើម៉ូតូ និង រ៉ឺម៉កកង់បី

ព័ត៌មានផ្សេងៗ៖

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំស្តីពី ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបេក្ខជន ๊ឈរឈ្មោះ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥


necelect-01necelect-02

ប្រភពឯកសារ៖ 

សេកច្តីថ្លែងការណ៍របស់ គ.ជ.♏ប ឆ្លើយបំភ្លឺទៅនឹងញតិ្តបាតុកម្✨មរបស់ គណៈបក្សសង្គ្រោះជាតិ


necelect-1

necelect-2

ប្រភពឯកសារ៖

ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ កម្មករន🌜ិយ💜ោជិត ធ្វើការ ផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង


ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ កម្មករនិយោជិត ធ្វើការ ផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង

notification103_on_new_minimum_wage_page_2ប្រភពឯកសារ៖ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ

 

bet 855:ស្ថានភាពរដូវវស្សា ឆ្នាំ ២០១៣


ស្ថានភាពរដូវវស្សាប្រភពឯកសារ៖ ក្រសួងធនធានទឹក និង ឧតុនិយម

 

បកប្រែភាសាខ្មែរ ជាមួយ Google


ការបោះជំហ៊ាននៃភាសាខ្មែរលើបណ្តាញអ៊ីធឺនែត កាន់តែមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការខិតខំប្រឹងប្រែង របស់អ្នកព័ត៌មានវិទ្យារបស់ខ្មែរ និង បរទេសដែលគាំទ្រដល់ការអភិវឌ្ឍន៍ភាសាខ្មែរ ។ នាពេលបច្ចុប្បន្ននេះ អាចបកប្រែបាននៅលើ ហើយ ។ ទោះបីជា ការបកប្រែនេះមិនទាន់បានពេញលេញ ក៏ដោយក៏វាជាការចាប់ផ្តើមមួយដ៏ប្រសើរបំផុត ។ ចូលរួមគាំទ្រទាំងអស់គ្នា ។ ការបង្ហាញខ្លួនរបស់ ភាសាខ្មែរ នៅលើ Google Translate គឺជាខ្មែរមួយនៃការបង្ហាញពី មុខមាត់កម្ពុជា ទៅកាន់មនុស្សទូទាំងសកលលោក ។

googlekhmer

 

​ទេពធីតា​រក🦄្សា​ឆ្នាំ​ថ្មី​ព្រះ✤នាម​ទុ​ង្សា​ទេវី សោយ​ផ្លែ​ល្វា ជិះ​សត្វ​គ្រុឌ​


សង្ក្រាន្ត ​ចូលមក ឬ​ពាក្យ​សាមញ្ញ​និយាយថា​ចូល​ឆ្នាំ​ថ្មី​មកដល់ នៅ​ថ្ងៃ​អាទិត្យ ៤​កើត ខែ​ចេត្រ​ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ២ : ១២​នាទី រំលង​អធ្រាត្រ ហើយ​ទេពធីតា​រក្សា​ឆ្នាំ​នេះ​ព្រះនាម ទុ​ង្សា​ទេវី​ដែលជា​បុត្រី​ទី​មួយ​របស់​កបិល​មហា​ព្រហ្ម ។​ទេពធីតា​ទុ​ង្សា​ទេវី​ទ្រង់​អម្ពរ​ពណ៌​ក្រហម សៀត ផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ ឧទុម្ព​រ​(​ផ្លែ​ល្វា​) ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រះហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ គង់​លើ​គ្រុឌ​ជា​ពាហនៈ ។
 ​ទេពធីតា​រក្សា​ឆ្នាំ​ថ្មី​ព្រះនាម​ទុ​ង្សា​ទេវី សោយ​ផ្លែ​ល្វា ជិះ​សត្វ​គ្រុឌ​
​ថ្ងៃអាទិត្យ ៤​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ មេសា ឆ្នាំ​២០១៣ ម៉ោង ២:១២​នាទី​រំលង អធ្រាត្រ​ជា​ថ្ងៃ​ចូល​។​
​    ​.​ថ្ងៃ​ចន្ទ ៥​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៥ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​វន​ប័ត​។​
​    ​.​ថ្ងៃ​អង្គរ ៦​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៦ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ឡើង​ស័ក​។​
​    ​គម🦩្រប់​សង្ក្រាន្ត​បី​ថ្𒉰ងៃ​ស្រេច​បរិបូណ៌ ចូល​ជា​សកល​ឆ្នាំម្សាញ់​តទៅ​។​
​     ​ក្នុងឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃនេះ សូម​អស់​ជនានុជន​ប្រុស​ស្រី​ទាំងឡាយ​រៀបចំ​គ្រឿង​សក្ការបូជា​មាន ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នំចំណី​មាន​ផ្លែឈើ​ជាដើម​ជូន​មាតាបិតា អាណា​ព្យាបាល​ជា​បុព្វ​ការី ព្រមទាំង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ហើយ​ខិតខំ​លះបង់​នូវ​ចិត្ត​អា​ក្រ ក់​ជាចិ​ត្ត​ប្រកប​ដោយ​អភិ​ជ្ឈា​ព្យាបាទ មិច្ឆា​ទិដ្ឋិ ឱ្យ​ជ្រះស្រឡះ ចម្រើន​ឡើងវិញ​នូវ​ចិត្ត​ប្រកប​ដោយ​បញ្ញា និង​ព្រហ្ម​វិហារធម៌​គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យ​សុន្ទរ៍ទាន រក្សាសីល​តាម ប្រពៃណី​ឱ្យ​បាន​ជាប់​ជានិច្ច នោះ​ទេព្តា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹង​ទទួល​សិរី​សួស្តី សុ ភ​មង្គល វិបុល​សុខ​គ្រប់ប្រការ ប្រកប​ការងារ​បាន​ត្រជាក់ត្រជុំ​អាយុ​យឺនយូរ​ត​រៀង​ទៅ​។​
​    ​រណ្តាប់​ទទួល​ទេវតា​
​     ​រណ្តាប់​ទទួល​ទេវតា តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក មាន​រាន​ទទួល​ទេវតា​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀប​បាយ​សី​៩​ថ្នាក់​មួយគូ បាយ​សី​៧​ថ្នាក់​មួយគូ បាយ​សី​៥​ថ្នាក់​មួយគូ បាយ​សី​៣​ថ្នាក់​មួយគូ បាយសីប៉ាក់ឆាម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប​៥ លា​ជ​៥ ផ្កា​៥ បារី ស្លា​ម្លូ ដាក់​លើ​ជើងពាន​មួយ ផ្លែ​ឧទុម្ពរ​(​ផ្លែ​ល្វា​)​និង​ដូង​ឡៅ​មួយគូ​។​
​    ​ទំនាយ​ប្រចាំឆ្នាំ​
​     ​.​កេណ្ឌ​ពិរុណសាស្ត្រ ឆ្នាំ​នេះ​ព្រះ​សុក្រ​ជា​អធិបតី មាន​នាគ​មួយ​បង្អុរ​ភ្លៀង ៦០០​មេ​។ ភ្លៀង​ធ្លាក់​នៅ​ចក្រ​វា​ឡ ២៤០​មេ​, ហិមពាន្ត ១៨០​មេ ,​មហាសមុទ្រ ១២០​មេ ,​ជម្ពូទ្វីប​មនុស្សលោក ៦០​មេ​។ ភ្លៀង​ដើមឆ្នាំ កណ្តាល​ឆ្នាំ ចុង​ឆ្នាំ​ល្អ​ដូចគ្នា​។​
​    ​.​កេណ្ឌ​ធា​រា​ទិគុណ  ឆ្នាំ​នេះ​អាបោធាតុ​ចុះ អាកាសធាតុ​ត្រជាក់ មាន​ព្យុះ​ច្រើនដង  ទឹក​
​តាម​ទន្លេ ស្ទឹង ច្រើន​បរិបូណ៌​។​
​     ​.​កេណ្ឌ​ធុ​ញ្ញា​ហារ ឆ្នាំ​នេះ​មាន​កេណ្ឌ​មួយ​មានឈ្មោះ​ថា លា​ភៈ ទំនាយ​ទាយ​ថា ស្រូវ​ក្នុង​ស្រែ​បាន​ផល​ប្រាំបួន​ភាគ ខូច​បង់​មួយ​ភាគ ស្រែ​ទំនាប​បាន​ផល​ល្អ និង​ស្រែ​ទួលបាន​ផល​មធ្យម ផ្លែឈើ​និង​ដំណាំ​ផ្សេងៗ​បាន​ផល​បរិបូណ៌​។​
​    ​បាតុភូត​លើ​ផ្ទៃមេឃ​(​គ្រា​ស​)
​     ​នៅក្នុង​ឆ្នាំ ២០១៣ នេះ​មាន​គ្រាស​ចំនួន​ប្រាំ​ដង ដែល​សូរ្យគ្រាស​មាន​ពីរ​ដង​និង​ច័ន្ទ​គ្រា​សមាន​បី​ដង តាម​កាល​បរិឆ្ឆេត​ដូចខាងក្រោមៈ​
​    ​១- នៅ​រាត្រី​ថ្ងៃ​សុក្រ ១​រោច ខែ​ចេត្រ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​អឌ្ឍ​គ្រាស​(Partial )​មើលឃើញ​នៅ​អ៊ឺរ៉ុប អាហ្វ្រិកា អូស្ត្រាលី អាស៊ី ចាប់ផ្តើម​ពី​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រដល់ ម៉ោង ០៥:១៤​នាទី ទៀប​ភ្លឺ​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រ​ហើយ បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៥:១៤​នាទី​មើល​ឃើញ​ត្រឹម​មួយ​ភាគរយ​។​ជា​គ្រាស​ដែល​មាន​តែ​ស្រមោល​ក្រហម​ ព្រាលៗ​មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​២-​នៅ​ថ្ងៃ​សុក្រ ១​កើត ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស​ជា​រូប​ចិញ្ចៀន ( of the Sun) មើលឃើញ​នៅ​អូស្ត្រាលី សូ​លូ​ម៉ុង ប៉ាស៊ីហ្វិក​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង ០៤:២៦ ដល់​ម៉ោង ១០:២៦ នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា មើល​មិន​ឃើញ​ទេ​។​​    ​៣-​នៅ​ថ្ងៃ​សៅរ៍ ១​រោច ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃ ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រា​ស (Penumbral Eclipse of the Sun) មើលឃើញ​នៅ​អាមេរិក អាហ្វ្រិក ចាប់ផ្តើម​នៅ​ម៉ោង ១០:៤៣​នាទី បញ្ចប់​នៅ​ម៉ោង ១១:៣៨​នាទី​។ នៅ​កម្ពុជា​យើង​មើល​មិនឃើញ​ទេ​។​
​    ​
​     ​៤-​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹ ង​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ (Penumbral Eclipse of the Moon) ដែល​មើលឃើញ​នៅ​អាមេរិក អ៊ឺរ៉ុប អាហ្វ្រិក មើលឃើញ​ចាប់ពី​ម៉ោង ០៤:៤៩​បញ្ចប់ នៅ​ម៉ោង ០៨:៥៣​នាទី​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០៤:៤៩​នាទី បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៨:៥០​នាទី មើល​ឃើញ​ជា​ស្រមោល​ក្រហម​ព្រា​លៗ មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​៥-​នៅ​ថ្ងៃ​អាទិត្យ ១​កើត ខែ​ក​ក្តិក ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស ជា​រូប​ចិញ្ចៀន និង​សារពើ​គ្រា​ស​(Annular Total Eclipse of the Sun) ចាប់ផ្តើម​ពី​ម៉ោង ១៧:០៥​នាទី ដល់​ម៉ោង​២២:២៩​នាទី មើលឃើញ​នៅ​អាមេរិក ខាងកើត អ៊ឺរ៉ុប អាហ្វ្រិកា​។ មើល​ឃើញ​ជា​សារពើ​គ្រាស​និង​រូប​ចិញ្ចៀន​នៅ​អង់​តា​ក់ទិច អា​ហ្វ្រិ កា​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង​១៨:០៦ ដល់​ម៉ោង ២១:២៨​នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​ក ម្ពុ​ជា​យើង​មើល​មិនឃើញ​ទេ​៕
​(ដកស្រង់ពីមហាសង្រ្កាន្តផ្លូវការ)ប្រភពឯកសារ៖

bet 855:ល្បែងទាញព្រ័ត្រ


ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំꦐងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល🙈់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវា លល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

ល្បែងទាញព្រ័ត្រ

សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។ របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំងមានសុខ ភាពល្អ។

ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ពុទ្ធសក💧រាជ ២♒៥៥៧ ចុល្លសករាជ ១៣៧៥ មហាសករាជ ១៩៣៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០១៣


kny2013

  • ថ្ងៃអាទិត្យ ៤កើត ខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៣ ជាថ្ងៃចូលឆ្នាំថ្មី វេលាម៉ោង ២និង១២នាទី រំលងអាធ្រាត្រ ជាថ្ងៃចូលឆ្នាំម្សាញ់ បញ្ចស័ក។
  • ថ្ងៃចន្ទ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស២០១៣ ជាវារៈវនប័ត។
  • ថ្ងៃអង្គារ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ពុទ្ធសករាជ ២៥៥៧ គ.ស. ២០១៣ ចុល្លសករាជ ១៣៧៥ និងមហាសករាជ ១៩៣៥ ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃដោយបរិបូរណ៍ និងចូលឆ្នាំម្សាញ់  ។

ល្បែង​ចោល​ឈូង​


​ល្បែង​ចោល​ឈូង ជា​ល្បែង​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់ៗ ប្រុស​ស្រី​ទូទាំង​កម្ពុជរដ្ឋ គេ​តែង​លេង​នៅពេល​យប់ ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (​ខែចេត្រ ពិសាខ​)​។ គេ​ចែកគ្នា​ជា​២​ពួក ប្រុស​១​ពួក ស្រី​១​ពួក​។ ក្នុង​១​ពួកៗ មាន​គ្នា​ចំនួន​ពី​១០​នាក់​ឬ​២០ នាក់​ឡើងទៅ ឈរ​ត្រៀម​ជា ២​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា​៨ ឬ​១០ ម៉ែត្រ​។ គេ យក​ក្រមា​ឬ​កន្សែង​មក​ឆ្នូ​ល​ឱ្យ​មូល​ចងរិត​ឱ្យ​តឹង​ណែន​ល្អ ទុក​ឱ្យមាន​កន្ទុយ​បន្ដិច​ហៅថា «​ឈូង​» សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅមក​រកគ្នា​។ ល្បែង​ចោល​ឈូង​នេះ​ផងដែរ​គេ​បាន​បែង​ចែកជា​ពីរ​គឺ​៖
  • ឈូង​ច្រៀង​រាំ​
  • ឈូង​លោះ​ខ្ញុំ​
​របៀប​នៃ​ការលេង ល្បែង​ចោល​ឈូង​នេះ មុនដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅឱ្យ​ពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី គេ​ចាត់ជា​ស្អុយ ហើយ​គេ​ផ្តើម​បោះ​ទៅខាង​ប្រុស​វិញ​ពួក​ខាង​ប្រុស​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី​។ កាល​ចាប់បាន​ហើយ ចោល​សំដៅទៅ ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុសគេ​ចាត់ជា​ស្អុយ រួច​គេ​ផ្តើម​បោះ ជាថ្មីទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅជូន​ខាង​ប្រុស ហៅថា​ច្រៀង​រាំ​ជូន​ឈូង​។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ ម្នាក់​ដៃទទេ​រាំ​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា « ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​មាសស្ងួន ទទួល​ឈូង​ទៅ​»​។ ពួក​ស្រីៗ​ក្រៅពីនោះ​គ្រប់គ្នា​ទទួល​ថា «​ឱ​ណា​កែវ​កែវ​ពិ​អា ឱ​ណា​កែវ អឺយ អឺ​អឺ​ង​អឺយ​!» រួចហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ប្រុសៗ ទ​ទួ​យក ហើយក៏​ផ្ដើម​បោះ​ឈូង​នោះ​ទៅឱ្យ​ពួក​ខាង​ស្រី​វិញ​។ បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅទៅ​ពួក​ប្រុស បើ​ចោល​ត្រូវ​ប្រុស​ណា​ប្រុស​នោះ ត្រូវ​រាំ​នាំ​ឈូង​ទៅជូន​ស្រី​ដោយ​ច្រៀង​ជា​ទំនុក​ថា «​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួ​ល​​ឈូង​ទៅ​»​។ ពួក​ប្រុសៗ​គ្រប់គ្នា​ទទួល​បន្ទរ​ថា «​ឱ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​! »​ហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ពួក​ស្រីៗ​ទទួលយក​ទើប ផ្ដើម​បោះ​តទៅទៀត​។​

ល្បែងចោលឈូង

  • របៀប​លេង​ឈូង​លោះ​ខ្ញុំ​
​របៀប​នៃ​ការលេង​ឈូង​លោះ​ខ្ញុំ មុនដំបូង​ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង​១​ទំនុក​ជាមុន​។ ឯ​ទំនុកច្រៀង​ឈូង មាន​ច្រើនបែប​ប្លែកៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាម​ស្រុក​។ ទីនេះ​ស្រង់​យកតែ​ទំនុក​ធម្មតា ដែល​អ្នក​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់គ្នា​ថា​៖ «​បង​បោះ​ឈូង​ទៅ អូន​អើយ កំពស់​ចុង​ដូង​(​ស្ទូ​ន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង​»​ឬថា បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួល​ឈូង​បង ៘ ច្រៀង​ហើយ​គេ​ស្រែកថា «​ឈូង​អឺយ​ឈូង​!»​ហើយ​អ្នក​ផ្ដើម​ទំនុក​ក៏​បោះ​ឈូង​ទៅលើ​ពួក​ស្រីៗ ឱ្យ​ពួក​ស្រីៗ​ចាប់ ខាង​ស្រី​ចាប់​ឈូង​បាន គេ​ចោល​សំដៅ​ទៅរក​ប្រុស​ណា​ដែល​ត្រូវ​ចិ​ត្ដ បើ​ចោ​ល​​​ត្រូវ​ប្រុស​ណា គេ​ទៅ​ចាប់យក​ប្រុស​នោះមក​ទុក​ខាង​ពួកគេ​។ បើ​ចោល​មិនត្រូវ​ទេ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោល​សំដៅ​មករក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី ហើយ​ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យកទៅ​លើក​មុន​នោះ ត្រូវបាន​រួចខ្លួន បើ​ប្រុស​ចោល មិនត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល​។ បើ​ខាង​ណា​ប៉ិនប្រសព្វ​គេ​ចោល​យក​ម្ខាង​ទាល់តែ​អស់​។ កាលណា​អស់​គ្នា​ហើយ គេ​ផ្ដើម​លេង​សាជាថ្មី ដោយ​ឱ្យ​ខាង​ស្រី​បោះ​ឈូង​ទៅឱ្យ​ខាង​ប្រុស​មុន​វិញ​។ មុននឹង​ស្រីៗ​បោះ​ឈូង​ទៅឱ្យ​ប្រុស​គេ ស្រែកច្រៀង​ថា «​អូន​បោះ​ឈូង​ទៅ បង​អើយ​កំពស់​ចុង​ស្លា​ប្រុស​ឈរ​ត្រៀបត្រា បង​អើយ​ទទួល​ឈូង ប្អូន​៘ ច្រៀង​ហើយ​គេ​ស្រែកថា ឈូង​អឺយ​ឈូង​! ហើយ​គេ​បោះ​ឈូង​ទៅ លើ​ពួក​ប្រុសៗ​។​ឯខាង​ប្រុស បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅទៅ​ស្រីៗ កាល​ត្រូវ​លើ​ស្រី​ណា​ម្នាក់​គេ​ចាប់យក​ស្រី​នោះមក​ទុក​ខាងគេ​។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែកគ្នា​លេង​សាជាថ្មី​។ មនុស្ស​ដែល​គេ​ចាប់បាន​នោះ ជួនកាល​គេ​ចង​មុខ​ជិត លែងឱ្យ​រត់​ទៅកាន់​ទី​ផ្សេងៗ ជាការ​កម្សាន្ត​សប្បាយ​។ របៀប​បែប​ទី​២ នេះ ជួនកាល​អ្នកលេង គេ​ច្រូតកាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្ដង​ក៏មាន​។ ល្បែង​នេះ​រាប់​ចូលក្នុង​ពួក​ការហាត់​ភ្នែក​ឱ្យ​វៃ ហាត់​ដៃ​ឱ្យ​ត្រង់​ផង ជាការ​កម្សាន្ត​សប្បាយ ដោយ​មានការ​រាំច្រៀង​លាយ​ជាមួយ​ផង​។​

ល្បែង​លាក់កន្សែង


ល្បែង​លាក់កន្សែង ជា​ល្បែង​មួយ​យ៉ាង របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល តែង​លេង​សម្រាប់ ជាទី​កម្សាន្ត​សប្បាយ​នៅពេល​រាត្រី​ខែភ្លឺ ក្នុង​រដូវចូលឆ្នាំ ឬ​នៅពេល​ជា ចន្លោះ​ការ​ហត់នឿយ​ម្ដងៗ​។ មុនដំបូង​ពួកក្មេងៗ​គេ​បបួលគ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើងទៅ រួច​ឱ្យ​អង្គុយច្រហោង ដំកង​ជាវ​ង់​មូល​ដាក់​ដៃ​ទាំងពីរ​ទៅមុខ​លើ​ក្បាលជង្គង់​ក្នុង​ទីណា​មួយ ដែល​ជាទី​ស្រលះ​រាបស្មើ​ល្អ​។ ហើយ​គេ​យក​កន្សែង​ឬ​ក្រមា​តូច​មួយ​មក​រុំ​មូរ​ឆ្មូល​រឹត​ឱ្យ​តឹង​ណែន​ល្អ ទុក​ជាយ​បន្ដិច​សម្រាប់​កាន់​យួរ​បាន សន្មត​ហៅថា «​កន្សែង​» មាន​ម្នាក់​ក្រោក​ចេញទៅ​ក្រៅ​វង់​កាន់ កន្សែង​នោះ ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាង​ក្រោយខ្នង​អ្នក​អង្គុយ បញ្ឆោត​អ្នក​អង្គុយ​មិន ឱ្យដឹង​ខ្លួន​ថា​គេ​លាក់កន្សែង​ក្រោយខ្នង​អ្នកណា​។​ ​ល្បែង​នេះ​មាន​ត្រណម​យ៉ាង​តឹងរ៉ឹង​មិនឱ្យ​អ្នកលេង​ងាកក្រោយ​ឬ​លូកដៃ​ទៅក្រោយ​បើ​អ្នកណា​ហាន​ងាក​ឬ​លូក​ស្ទាប​ខាងក្រោយ​ខ្នង​អ្នក​លាក់​គេ​មានអំណាច​ដាក់ទណ្ឌកម្ម​អ្នកនោះ មិនឱ្យ​ឡើង​លាក់កន្សែង​ឬ​គេ​ឱ្យ​អ្នកនោះ​អង្គុយ​ធ្មេចភ្នែក​ក៏បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាម​ចិ​ត្ដ​គេ​ស្ម័គ្រ​។ អ្នក​លាក់ លុះ​រត់​ក្រលឹង​អ្នក​អង្គុយ​២-៣​ជុំ​ហើយ មើល​អ្នកណា​អង្គុយ​បែប​ភ្លេច​ខ្លួនគេ​ដាក់​កន្សែង​ក្រោយខ្នង​អ្នកនោះ​ភ្លាម​រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បីឱ្យ​ឆាប់​មកដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ​។ បើ​អ្នក​ដែល​ត្រូ​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន​លុះ​អ្នក​លាក់​គ​រត់​ក្រលឹង​មក​ម្ដង ទៀត​ចាប់យក​កន្សែង​នោះ​បាន​មុន គេ​ទុក​អ្នក​លាក់​នោះ​ជា​អ្នកឈ្នះ ត្រូវមាន​អំណាច​រើស យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់​តទៅទៀត​។ តែបើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ចំ​ក្រោយខ្នង​ខ្លួន​ហើយ​ចាប់យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មកដល់ គេ​ទុក​អ្នក​អង្គុយ​នោះ​ជា​អ្នកឈ្នះ ត្រូវមាន​អំនាច​ក្រោក​ឡើង​ដេញ​គក់ អ្នក​លាក់​នោះ​វិញ តែបើ​អ្នកនោះ​រត់​ទៅដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​ទៅ អ្នក​កាន់​កន្សែង នោះ​​មិនត្រូវ​គក់​គេ​ទេ ត្រូវ​រត់​ក្រលឹង​អ្នក​អង្គុយ​ដំកង់​ដើម្បី​នឹង​លាក់​តទៅទៀត គឺថា អ្នក​លាក់​ពីមុខ​ត្រូវ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់​ដដែល​។ គេ​លេង​របៀបនេះ​រហូតដល់​ពេល​ឈប់​។ ជួនកាល​អ្នកខ្លះ​មិនដែល​បាន​ឡើង​លាក់កន្សែង​នឹង​គេ​ម្ដង​សោះ​ក៏មាន ព្រោះ​គេ​លាក់ កន្សែង​ក្រោយខ្នង​ខ្លួន ខ្លួន​មិនដឹង​រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់ពេល​។ ល្បែង​នេះ​គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឱ្យមាន​ស្មារតី​រឹងប៉ឹង​រហ័សរហួន ឱ្យមាន​ប្រាជ្ញា​វាងវៃ ហាត់​ទម្លាប់ខ្លួន​ឱ្យ​យ​ចេះ​ប្រុងស្មារតី​ជានិច្ច​។​

bet 855:ជីវប✱្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅ ‹‹ង៉ុយ››


បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយ ចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំងពីច្រើនឆ្នាំមកហើយ។ ពាក្យកាព្យជាបទទូន្មាន ចំៗនេះ ស្ថិតដក់ជាប់ នៅក្នុងដួងព្រលឹងកូនខ្មែរគ្រប់សម័យកាល ថ្វីបើកំណាព្យនេះ មានអាយុកាលចំណាស់ ជាងមួយសតវត្សមកហើយ យ៉ាងណាក៏ដោយ ក៏ពាក្យទូន្មាន រំលឹកដាស់តឿន របស់ព្រះភិរម្យង៉ុយ ឬ ក្រមង៉ុយ ហៅង៉ុយនេះ មិនដែលចាស់ហួសសម័យនោះទេ គឺនៅ តែថ្មី មាន ន័យ មានខ្លឹមសារអាចធ្វើជាគតិទូន្មានខ្លួន ក្នុងសង្គមខ្មែរគ្រប់ៗ សម័យកាលជានិច្ច។

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ

១៨៦៥  –  ១៩៣៦
ស្រាវជ្រាវដោយ យី ធន់

អ៊ុក អ៊ួ  ‹‹ង៉ុយ››អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិ អណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ🧸្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងꦏគ្រួសារ។

កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត។ លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកប ជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា។ លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។ ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖
  • អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
  • អំពីការជ្រើសរើសគូស្រករ
  • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
  • អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
  • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
  • អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
  • អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘
កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក។

ក្រមង៉ុយ

     កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត។ ស្ដេច សៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះ ភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំ អញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួល សេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រ ទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។ មានដំណាលថា ក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នក ចំរៀងមាត់ឯកម្នាក់ ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបាន សួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិ រម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ ឬ អោយឆ្លើយកុហក ?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើយអោយ ត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្ណេះទៀតបើភិ រម្យយូ មិនជឿត្រូវទៅមើលចុះ។ ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើ ទៅតាម ទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូ យ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យ ង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យ ជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយ បានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំង នឹង ថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅ ឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិ និង ជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។ នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់ គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។ តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖
  • ១ – ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
  • ២ – ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
  • ៣ – សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
  • ៤ – ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
  • ៥ – បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូដែរ គឺចំរៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស….. អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ
  • ១ – ឈ្មោះដូង
  • ២ – ឈ្មោះចេង
  • ៣ – ឈ្មោះចា
  • ៤ – ឈ្មោះចិន
  • ៥ – ឈ្មោះចុង
  • ៦ – ឈ្មោះចេវ
ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺ កូនទី៥ ដែលគេនិយម ហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គម ស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅឯលិចពោចិនតុង កូន អាចារ្យចុងចៅអាចារ្យង៉ុយ។ អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក។ សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦) នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយ មានវិបរិតទូទាំងប្រ ទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និង ប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិ សេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគម បារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជា ប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។ ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រង បារាំង ទាំងខាងរដ្ឋ បាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖
  • មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
  • មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
  • មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
  • ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du Royaume (៣)
  • ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីល ធម៌រស់នៅ សំលៀក បំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើ ទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិ គមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗអោយ ធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយឥតមាន ស្គាល់ឈ្មោះ និង ស្រុកកំណើតរបស់គេឡើយ(៤)

ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និង រាំង ស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯ ពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងឧបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និង ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិត បណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រ ជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។ ១ – នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯក រាជ្យ(La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀប រាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។ ២ – នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញ ទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការនៃរាជ រដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ១៥៩៥ ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមាន ការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…។

៣ – បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានឯកសារមហាបុ រសខ្មែរ។
៤ – កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាលសួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំ ដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់ អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)
ប្រភពឯកសារ៖

ល្បែងបោះអង្គញ់


ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​រឹង ផ្លែ​ធំ​វែង​ៗ​ក្នុង​ផ្លែ​មួយ​ៗ​មាន​គ្រាប់​ច្រើន គ្រាប់​ធំ​ៗ​រាង​មូល​សំប៉ែត កាល​ណា​ទុំ​មាន​សាច់​រឹង, សម្រាប់​យក​មក​លេង​ល្បែង​មួយ​ប្រភេទ ហៅ​ថា ល្បែង​អង្គញ់ ។ ល្បែង​បោះអង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ដែល​គេ​យកមក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលា​ថ្ងៃ ឬ​វេលាយប់​ខែភ្លឺ នា​រដូវចូលឆ្នាំ ។​ល្បែង​បោះអង្គញ់ គេ​លេង​បាន​តាំង​ពីគ្នា ២ នាក់​ឡើងទៅ​ដល់ ១០ នាក់ ដោយ​ចែកចេញជា​ពី​ពួក​មាន​ចំនួន​ស្មើគ្នា ដែលមាន​ស្រី​ម្ខាង​ប្រុស​ម្ខាង​ក៏បាន ចម្រុះ​គ្នា​ទាំងសងខាង​ក៏បាន ។ អង្គញ់​ដែល​គេ​យកមក​លេង​នេះ ឲ្យ​ឈ្មោះថា ‹​កោយ​› ចែកចេញជា​ពីរ​ផ្នែក​ដែរ គេ​ហៅថា កោយ​ដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក ។ កើយ​មួយ​ពួកៗ​មាន​ចំនួន ៣ ឬ ចំនួន ៥ គឺថា​បើ​ដាំ​កោយ ៣ ក៏​បោះ​កោយ ៣ ,​បើ​ដាំ​កោយ ៥ ក៏​បោះ​កោយ ៥ តាម​ចំនួន​អ្នកលេង​មាន​តិច​ឬ​ច្រើន ។ ដែល​ហៅថា កោយ​ដាំ គឺ​គេ​ដាំ​ភ្ជាប់​ទៅនឹង​ដី មាន​ជួរ​បែក​កន្ធែក​ចេញពី​កោយ​កណ្ដាល​មួយ ដែល​ហៅថា ‹​មេក្លោង ឬ​កន្លោង​› ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មាន​សណ្ឋាន​ដូច​ក្អែកទឹក​ហើរ ដែល​ឲ្យ​មេខ្យល់​មួយ​នាំមុខ ហើយ​ក្អែកទឹក​ហ្វូង​បែក​គ្នា​ជា​ជួរ​បញ្ឆៀងៗ​គ្នា​ពីក្រោយ ។ រីឯ​កោយ​បោះ គឺ​កោយ​ទាំងឡាយ​ដែល​គេ​កាន់​យកទៅ​ទី ហើយ​បោះ​ក្ដី ធ្វើ​អ្វី​គ្រប់បែប​ទៀត​ក្ដី សម្រាប់​រំលំ​កោយ ដាំ​ទាំង​ប៉ុន្មាន​នោះ ។ ត្រង់​រណ្ដៅ​តូចៗ​ដែល​ឆ្កៀល​ដី យក​កន្លែង​ដាំ​កើយ​ឲ្យ​ជាប់​នោះ គេ​ហៅថា ‹​រន្ធ ឬ​រន្ធ​កោយ​› ។ គេ​កំណត់​កន្លែង​មួយ​ពីមុខ​កោយ​ដាំ​ប្រមាណ​ជា ៣ ឬ ៤ ម៉ែត្រ សន្មត​ហៅថា ‹​ទី​› គឺជា​ទី​ដែល​គេ​ត្រូវ​បោះ ឬ​ទៅធ្វើ​អ្វីមួយ ពី​ត្រឹមនោះ​តម្រង់​មក​កោយ​ដាំ​វិញ ។ អ្នក​ដែល​ត្រូវ​ឡើង​មុន​គឺ​បាន​ទៅ​បោះ​ពី​ទី​មុនគេ​នោះ សម្រេច​លើ​ការព្រមព្រៀង​គ្នា​,​ជាធម្មតា គេ​ច្រើនតែ​អនុញ្ញាត​ឲ្យ​ពួក​អ្នកខ្សោយ​ជាង​មាន​សិទ្ធិ​ទៅ​បោះ​មុនគេ ទុកដូចជា​តទី​ឲ្យ​ដែរ ឯការ​ចាញ់ឈ្នះ​ស៊ីសង​ត្រង់​នរណា​ធ្វើ​ត្រូវ​កោយ​ដាំ​ចប់សព្វគ្រប់​មុនគេ គឺ​គ្រប់បែប​គ្រប់​ថ្នាក់ ដែល​របៀប​លេង​បោះអង្គញ់​តម្រូវ​ឲ្យ​ទាំង​ប៉ុន្មាន ។ ប៉ុន្តែ​គេ​ច្រើន​សន្មតគ្នា​បន្ថែម​ឲ្យ​អ្នកចាញ់​ធ្វើ ៣ ឬ ៤ ក្ដារ​សិន ហៅថា ‹​តាម​› ដូច្នេះ​បានជា​មុននឹង​លេង គេ​សន្មតគ្នា​ថា តាម​ប៉ុន្មាន​ក្ដារ​? បើ​គេ​សម្រេច​គ្នា​ថា ប៉ុន្មានៗ​ដល់ទី​បំផុត​ត្រូវតែ ‹​តាម​› ប៉ុណ្ណោះ​ក្ដារ​សិន ។ បើ​ផុតកំណត់​ហើយ នៅតែ​មិនបាន​ធ្វើ ត្រូវអស់​ទៀត​នោះ​ទើប​ទុកជា​ចាញ់ ហើយ​ពួក​ខាង​ឈ្នះ ត្រូវ​ជោះ​ពួក​ខាង​ចាញ់​តាម​ចំនួន​ដែល​គេ​សន្យា​គ្នា ឧបមា​រថា គេ​សន្យាថា កោយ​មួយ​ជោះ ១០ ដូច្នេះ​នរណា​កាន់​កោយ​បោះ​មួយ បើ​ឈ្នះ​ត្រូវបាន​ជោះ​គេ ១០ តែបើ​ចាញ់​ក៏ត្រូវ​គេ​ជោះ ១០ ដែរ ។​ល្បែង​នេះ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ណាស់ បើ​ធ្វើ​ខុស​បទ​វិន័យ​ណាមួយ​នឹងត្រូវ​ទទួលពិន័យ​ភ្លាម​មួយ​រំពេច ។ លក្ខខណ្ឌ​ទាំងនេះ យើង​និង​បរិយាយ​របៀប​លេង​ខាងក្រោម​នេះ ។​ ល្បែង​អង្គញ់​ចែកចេញ​ច្រើន​ជាន់ថ្នាក់​ជា​សង្កាត់ៗ​មាន​៖
  • ១- បោះ (​កាន់​បោះ​មកពី​ទី តម្រង់​កោយ​ដាំ​)
  • ២- ស៊ីគោល (​បាញ់​ដោយ​ម្រាមដៃ​ដាក់​លើ​ក្បាលជង្គង់​)
  • ៣- ស៊ី​ប៉ា​រ៉េត (​បាញ់​ដោយ​ម្រាមដៃ​ដាក់​ផ្ទាល់​នឹង​ដី​)
  • ៤- ត្រកង (​ប្រមៀល​អង្គញ់​មកពី​ទី​)
  • ៥- ចាក់​ខ្ទែ​ក (​ដាក់​អង្គញ់​លើ​ខ្នងជើង​ដើរ​បី​ជំហាន​)
  • ៦- បោះ​ជោះ (​បោះ​សម្រេច​ជា​ចុងក្រោយ​បំផុត​)

របៀប​លេង​ក្នុង​សង្កាត់​នីមួយៗ​មាន​ដូចតទៅ​៖
ថ្នាក់ទីមួយ បោះ​= ពួក​អ្នក​ដែល​ត្រូវ​ឡើងទៅ​បោះ គេ​បោះ​តម្រង់​ទៅ​កោយ​ដែល​ដាំ​ណាមួយ​,​កាល​បោះ​ទៅ​ត្រូវ​កោយ​ដាំ​នោះ​ហើយ កោយ​នោះ​ក៏​ខ្ទេច​ចេញពី​រន្ធ​ទៅ កោយ​បោះ​ក៏​នៅក្នុង​រន្ធ​កោយ​ដាំ​, ហើយ​អ្នក​ដាំ​ទះ​កោយ​បោះ​នោះ​បង្កប់​ថែមទៀត យ៉ាងនេះ​គេ​ហៅថា ‹​ស្អុយ​› ។ បើ​បោះ​ត្រូវ​កោយ​ណាមួយ​ហើយ បើ​បោះ​កោយ​មួយ​ក្រោយ ទៅ​ត្រូវ​កើយ​ដដែល​ទៀត​គេ​ហៅថា ‹​ម៉ា​យ​› ។ បើ​អ្នក​បោះ​ប💯្រព្រឹត្ត​ខុស​វិន័យ​ទាំងនេះហើយ ត្រូវ​អ្នក​ដាំ​ទៅ​បោះ អ្នក​បោះ​មក​ដាំ​វិញ​ម្ដង ។ កាលណា​បោះ​ទៅ​ត្រូវ​កោយ​ដែល​ដាំ​ដួល​ទាំងអស់​រួចហើយ អ្នក​បោះ​ត្រូវ​ចាប់​បន្🀅តធ្វើ​ស៊ីគោល​តទៅទៀត ។​

ថ្នាក់​ទី ២ ស៊ីគោល​= កាលបើ​បោះ​ត្រូវ​អស់ហើយ​គេ​យក​កោយ​របស់គេ​ដែល​សំដៅទៅ ‹​ទី​› ហើយ​អង្គុយច្រហោង​រុញ​ក្បាលជង្គង់​ម្ខាង​ទៅមុខ​បន្តិច យក​កោយ​ដាក់​លើ​ក្បាលជង្គង់​នោះ ទាត់​កោយ​ដោយ​មេ​ដៃ​​ ឬ​ច​ង្អុ​កដៃ តម្រង់​ទៅ​កើយ​ដាំ​ណាមួយ ។ បើ​កោយ​ធ្លាក់​ទៅនោះ ធ្លាក់​ជិត​កោយ​ដាំ​ពេក​ប្រមាណ​ជាមួយ​ចំអាម ឬ​កន្លះ​ចំអាម​នោះ​, អ្នក​ស៊ីគោល​គេ​សួរ​អ្នក​ដាំ​ថា ‹​វ័ធ​ឬ​ណាប់​?› បើ​អ្នក​ដាំ​ឆ្លើយថា ‹​វ័ធ​› អ្នក​ស៊ីគោល​ត្រូវ​វ៉ាស់​ជា​ចំអាម​ដោយ​យក​មេដៃ​ដាក់​លើ​កើយ​របស់ខ្លួន​ចង្អុលដៃ​វ័ធ​កោយ​ដាំ​ឲ្យ​ដួល​តែម្ដង ។ បើ​អ្នក​ដាំ​ឆ្លើយថា ‹​ណាប់​› អ្នក​ស៊ីគោល​គេ​លើក​កោយ​របស់គេ​គប់​ទៅ​កោយ​ដាំ​នោះ​ឲ្យ​ដួល​តែម្ដង ។ ដូចនេះ​កោយ​ដែល​ស៊ីគោល​ធ្លាក់​ជិត​ពេក​នោះ គេ​ឲ្យ​ឈ្មោះថា ‹​វ័ធ​-​ណាប់​› ។ បើ​កោយ​ដែល​ស៊ីគោល​ទៅហើយ​ធ្លាក់​ឆ្ងាយ​ពី​កោយ​ដាំ​ជាង​មួយ​ចំអាម​នោះ អ្នក​ស៊ីគោល​ត្រូវ​លុតជង្គង់ ហើយ​យក​កើយ​នោះ មក​ដាក់​លើ​ក្បាលជង្គង់​ផ្ទាត់​តម្រង់​ទៅ​កោយ​ដាំ​បន្តទៅ​ម្ដងទៀត ទាល់តែ​អស់​កើយ​របស់ខ្លួន ។ បើ​កោយ​ស៊ីគោល​នោះរ​ត់ទៅ​ប៉ះ​ដូចជា​កើយ​ស៊ីគោល​ទៅមុន​ធ្លាក់​ត្រង់​កន្លែង​ណាមួយ ហើយ​កើយ​ទៅ​ក្រោយ​រ​ត់ទៅ​ប៉ះ​កោយ​មុន​នោះ ដល់ពេល​អ្នកបាញ់​ពេល​ទៅ​បាញ់​ម្ដងទៀត​នោះ អ្នក​ដាំ​គេ​ត្រូវ​ពិន័យ​ដូច្នេះ គឺ​កោយ​មុនគេ​ឲ្យ​ផ្ទាត់​ដោយ​ស្រលៀង​ភ្នែក​ម្ខាង គឺ​ឲ្យ​ធ្មេចភ្នែក​ម្ខាង ឯ​កោយ​ក្រោយ​គេ​ឲ្យ​ផ្ទាត់​ដោយ​ខ្វាក់ភ្នែក គឺ​ឲ្យ​ធ្មេចភ្នែក​ទាំងសងខាង ។ ដូច្នេះ​ទើប​គេ​ឲ្យ​ឈ្មោះ កើត ២ នេះ​ថា កោយ​ខ្វាក់ និង​ស្រលៀង​តាម​ទណ្ឌកម្ម​ដែល​គេ​ពិន័យ ស៊ីគោល​ដូច​បាន​រៀបរាប់​មកនេះ​ត្រូវ​កោយ​ដាំ​ដួល​អស់ហើយ គេ​ត្រូវធ្វើ​ស៊ី​ប៉ា​រ៉េត​តទៅទៀត ។​ ​ថ្នាក់​ទី ៣ ស៊ី​ប៉ា​រ៉េត​= ពួក​អ្នក​ស៊ីគោល​នោះ កាល​បានធ្វើ​ស៊ីគោល​រួចហើយ​គេ​នាំគ្នា យក​កោយ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី ហើយ​បាញ់​ដោយ​ម្រាម​ដាំ​មួយ​ម្ដងៗ តម្រង់​ទៅរក​កោយ​ដាំ រហូតដល់​អស់​កើយ ការពិន័យ​មាន វ័ធ ណាប់ ស្រលៀង ខ្វាក់ របៀប​ដូច​ស៊ីគោល​ដែរ ខុសគ្នា​ត្រង់​ស៊ីគោល​គេ​ធ្វើ​លើ​ក្បាលជង្គង់ , ចំណែក​ស៊ី​ប៉ា​រ៉េត ដាក់​កោយ​ផ្ទាល់​នឹង​ដី​តែប៉ុណ្ណោះ ។ លុះ​ធ្វើ​ស៊ី​ប៉ា​រ៉េត​រួចហើយ​គេ​ធ្វើ​ត្រកង​តទៅទៀត ។​ ថ្នាក់​ទី ៤ ត្រកង ឬ ត្រ​ឡង​កង​= ក្រោយ​ដែល​ធ្វើ​ស៊ី​ប៉ា​រ៉េត​ត្រូវ​អស់ហើយ គេ​ចាប់ធ្វើ​បន្តទៅទៀត គឺ​ត្រកង ។ ត្រកង​នេះ គឺ​គេ​ប្រមៀល​កោយ (​គ្រាប់​អង្គញ់​) ឲ្យ​រមៀល​ដូច​បរកង់ ហេតុនេះ​បានជា​គេ​ហៅថា ‹​ត្រកង​ឬ​ត្រ​ឡង​កង​› ។ ត្រកង​មាន​ពីរបែប​,​គេ​យកបែប​ណាមួយ​មកលេង ក៏បាន​តាមតែ​គេ​ណាត់គ្នា ហៅថា ត្រកង​ទប់ និង​ត្រកង​ធា ។ ត្រកង​ទប់​,​គឺ​គេ​ប្រមៀល​កោយ​ទៅហើយ​ត្រូវ​រត់តាម​ទៅ​យកដៃ​ខ្ទប់​ឲ្យ​ទាន់ មុន​កោយ​នោះ​ដួល ហើយ​មិន​ឲ្យ​ហួស​មេក្លោង​ផង តែបើ​ទប់​មិនទាន់ បណ្ដោយ​ឲ្យ​កោយ​ដួល​ស្លៀ​ម​ខ្លួន​វា ឬ​ទប់​ដែរ​តែ​មិនបាន​យកដៃ​ខ្ទប់​ឲ្យ​ជិត​ល្អ លើ​កោយ​នោះទេ នោះគេ​ទុកជា​ស្អុយ​មិនបានការ​, ពួក​ខាង​ម្ខាង​ត្រូវ​ឡើង​ធ្វើ​ម្ដង ។ បើ​កើយ​នោះ រត់លឿន​ពេក​ទៅ​ហួស​មេក្លោង​ឬមួយ​ក៏​ទង្គិច​ដួល​កោយ​ដាំ​ណាមួយ ក៏​ទុកជា​ស្អុយ​ត្រូវគេ ‹​ឡើង​› ដែរ ។ ឯ​ត្រកង​ធា​វិញ ពុំ​ពិបាក​រត់តាម​ខ្ទប់​ទេ តែ​ត្រូវមាន​វិន័យ​មិន​ឲ្យ​ហួស​មេក្លោង និង​ទង្គិច​កោយ​ដាំ​ឡើយ ។ របៀប​ត្រកង ក៏ដូចជា ស៊ីគោល ឬ ស៊ី​ប៉ា​រ៉េត​ដែរ គឺ​ធ្វើបាន​ពី​ដំណាក់ គឺ​ត្រកង​ពី​ទី​ទៅដល់​ត្រង់ណា​ហើយ អាច​តាម​ទៅ​បាញ់​ដល់​ម្រាមដៃ​ផ្ទាល់​នឹង​ដី​តម្រង់​ទៅ​កោយ​ដាំ​ម្ដងទៀត ប្រសិន​ជាមាន​រះ​ដួល​កោយ​ដាំ​ម្ដង​ពីរ​ឬ បី​, ម៉ា​យ​,​ងីងើ​មិន​ដួល កោយ​ដាំ​នោះ គ្រាន់តែ​រង្គើ​ក៏ត្រូវ​ទទួល​បទ​ពិន័យ​ដូច​មុនៗ​ដែរ ។​ ថ្នាក់​ទី ៥ ចាក់​ខ្ចែ​ក​= ចាក់​ខ្ចែ​កមាន​របៀប​ប្លែក​ពីមុនៗ គឺ​គេ​ឈាន​មួយ​ជំហាន​គំនិត​ពី​ទី រួច​យក​អង្គញ់​ដាក់​លើ​ខ្នងជើង ហើយ​ឈាន​ពីរ​ជំហាន​ទៅមុខទៀត ទើប​រលាស់​ចុងជើង គ្រវាត់​គ្រាប់​អង្គញ់​ទៅ​ឲ្យ​ត្រូវ​កោយ​ដាំ ។ កាលណា​មិនត្រូវ​ក៏​ស្អុយ​កោយ​បោះ​នោះ ចោល​ទៅ កាលណា​ត្រូវ​អាច​យក​កោយ​ដដែល​នោះមក​ធ្វើ​សារជាថ្មី​បាន​ម្ដងទៀត ។ ប្រសិនជា​ដាក់​កោយ​ខ្នងជើង ហើយ​ឈាន​ពុំទាន់​ដល់​កោយ​ដាំ​ស្រាប់តែ​ជ្រុះ​កោយ​ទៅ នោះគេ​ទុកជា​បាក់ក​លៀន​អណ្ដាត គឺ​គេ​ឲ្យ​យកទៅ​ធ្វើ​ម្ដងទៀត​តែ​ឲ្យ​អ្នកនោះ ងើយ​ក​ឡើងលើ​លៀន​អណ្ដាត មិន​ឲ្យ​មើលទៅ​កោយ​ដាំ​ទេ គឺថា ធ្វើ​ប្រថុយៗ​តាម​ស្មាន ។ ចាក់​ខ្ចែ​ក ឥត​ធ្វើ​ពី​ដំណាក់​ឈើ​តាម​ទៅ​ផ្ទាត់​បាន​នៅ​ជិត​កោយ ដាំ​ដូច​ត្រកង ស៊ីគោល​-​ស៊ី​ប៉ា​រ៉េត​ទេ គេ​ធ្វើ​យក​ត្រូវ​ពី​ទី​តែម្ដង ។ កាលបើ​មាន​រះ ,​មា​យ​,​កប់ គេ​ពិន័យ​ដូច​ធ្វើ​អ្វីៗ​ពីមុនមក​ដែរ ។​ ថ្នាក់​ទី ៦ បោះ​ជោះ = បោះ​ជោះ​ក៏ដូចជា​បោះ​ពីដំបូង​ដែរ វិន័យ​គ្រប់បែបគ្រប់យ៉ាង​ដូចគ្នា​ទាំងអស់​សុទ្ធសាធ ។ គិត​ទៅ​បោះ​ជួស​នេះ ហាក់ដូចជា​គ្រាន់តែ​ជា​វិញ្ញាសារ​មួយ​សម្រាប់​រង់ចាំ​ពួក​ខាង​យឺត​ជាង ឲ្យ​បាន​​ឱកាស​ដេញតាម​តែប៉ុណ្ណោះ ។ បានជា​ហៅថា បោះ​ជោះ​ព្រោះ​បន្ទាប់​តែ​ពី​បោះ​នេះ​ទៅ ត្រូវបាន​ជោះ​ហើយ (​គ្រាន់តែ​រង់ចាំ​ឲ្យ​គេ​តាម​ប៉ុន្មាន​ក្តារ ដែល​បាន​សន្ម​ត់​តែប៉ុណ្ណោះ​) ។​

របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពីលើ រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស ។ ធ្វើបែបនេះ​ហៅថា ‹​ជោះ​បាយ​ត្រជាក់​› ។ មួយបែប​ទៀត​ហៅថា ‹​ជោះ​បាយ​ក្ដៅ​› របៀបនេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺ​មួយ​ផ្តេក មួយ​បញ្ឈរ ហើយ​ជោះ​ខ្លាំងៗ​ទៅលើ​ក្បាលជង្គង់​មួយៗ​ឡើង​ក្រហម​សាច់ ទំរាំ​តែ​អស់​ចំនួន ៣០-៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែម្ដង ជួនកាល គេ​យក​បំពង់​ឫស្សី​មក​ខោក​ក្បាលជង្គង់​ធ្វើជា​ជោះ​ជំនួស​គ្រាប់​អង្គញ់​ក៏មាន ។​
ឯ​ឈ្មោះ​ពិន័យ​ដែល​ប្រើ​ក្នុ🌱ង​ល្បែង​អង្គញ់​នេះ​មាន ៩ បែប💜​៖

  • ១- ស្អុយ (​គឺ​ធ្វើ​ខុស​ទុក​កោយ​នេះ ជា​អាសា​របង់​)
  • ២- មា​យ (​ត្រូវ​ម្ដង​ហើយ ត្រូវ​ដដែល​ម្ដងទៀត​)
  • ៣- រះ (​កោយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​)
  • ៤- ងីងើ (​កោយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើ​មិន​ដួល​)
  • ៥- ស្រលៀង -​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​)
  • ៦- វ័ធ​-​ណាត់ (​កោយ​បោះ​ជិត​កោយ​ដាំ​ពេក​)
  • ៧- បាក់ក​លៀន​អណ្ដាត (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​)
  • ៨- កប់​ទះ (​កោយ​ដាំ​ខ្ទេច​ចេញ កោយ​បោះ​នៅក្នុង​រន្ធ​ដាំ​)
  • ៩- ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេក្លោង​)
​បទ​ពិន័យ​លើ​កំហុស​ទាំងអស់នេះ​មិន​ជាការ​ធ្ងន់​ពិបាក​ប៉ុន្មាន​ទេ មាន​កំហុស​ខ្លះ​គេ​គ្រាន់តែ ‹​ឡើង​› គឺ​គេ​ទុក​ក្ដារ​នេះ​ជា​អាសាបង់ ត្រូវ​ផ្ទេរ​ឲ្យ​ពួក​ម្ខាង​ទៀត​ឡើងទៅ​ធ្វើ​ម្ដង​ដូច​យ៉ាង ម៉ា​យ រះ កប់​ទះ ជាដើម ប៉ុន្តែ​ទោះជា​ត្រូវ ‹​ឡើង​› ក្ដី ក៏​លើក​ក្រោយ​គេ​អនុញ្ញាត​ឲ្យ​ពួកនេះ ទុកជា​ធ្វើ​ត្រូវ​ទាំងអស់​នេះដែរ ។ ឯ​បទ​ពិន័យ​ផ្សេងទៀត​ក៏​គ្រាន់តែ​ដាក់ទណ្ឌកម្ម ឲ្យ​លំបាក​ក្នុង​ការធ្វើ​តែប៉ុណ្ណោះ ពុំទាន់​ចាត់ទុក​ឲ្យ​កោយ​នោះ​ស្អុយ​ភ្លាមៗ​ទេ ។ ដូច្នេះ​បទ​ពិន័យ​គ្រាន់តែ​ឲ្យ​បាន​សប្បាយ​បានយូរ​បន្តិច​ប៉ុណ្ណោះឯង ។​ទៅ​ត្រូវ​កោយ​ដាំ​ម្ដង​មួយៗ ទាល់តែ​អស់ បើ​កោយ​ណា​មិនបាន​ត្រូវ​កោយ​ដាំ​ទេ គេ​ទុកជា​ស្អុយ តែបើ​បាន​ត្រូវគេ​ឲ្យ​ត្រឡប់​យកមក​កេល (​ឆ្កើ​ស​ចុង​ម្រាមជើង​) បាន​ម្ដងទៀត ។ ពួក​ខាង​ណា​ធ្វើ​ត្រូវអស់​មុន ឈ្មោះថា ឈ្នះ អាច​ជួស​អ្នកចាញ់​បាន ។​ ​របៀប​លេង​គ្រាប់​អង្គញ់​មួយ​យ៉ាង​ទៀត​គេ​ហៅថា ‹​បាញ់រង​› គឺមាន​អ្នកលេង​ពីរ​ពួក ។ ពួក​ម្ខាងៗ​មាន​កោយ ១០ រៀងខ្លួន​គឺ​សម្រាប់​ដាំ ៥ បាញ់ ៥ ។ គេ​ដាំ​ជួរ​តម្រៀប​គ្នា​ម្ខាង​ម្នាក់ ហើយ យក​កោយ​បាញ់ បាញ់​ទៅខាង​ពួក​បរ​បក្ខ​ម្ដងម្នាក់ ខាង​ណា​បាញ់​រំលំ​របស់​ពួក​ម្ខាង​គេ​អស់​មុន​ឈ្មោះថា ឈ្នះ បាន​ជោះ​គេ ឯ​បាញ់​នោះ គឺ​ឈរ​បត់​ក្បាលជង្គង់​ម្ខាង​ដាក់​ចោល​លើ​ក្បាលជង្គង់​បាញ់​នឹង​ម្រាមដៃ តម្រង់​ទៅ​កោយ​ដាំ​តែ​ម្ដង។​ ល្បែង​បោះអង្គញ់​អាច​រ៉ាប់​ចូលក្នុង​ពួក​កីឡា ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​មូល ៕