bet 855

bet 855:ល្បែងចាប់កូនខ្លែង


ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់ ចាត់ច្រើននាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតអោយធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់គេយកក្រមាក្រវាត់ចង្កេះអោយតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់ភ្លើងអោយបានជាភ្នក់១តូច ដោយកំទេចអុស ហើយម្នា𒅌ក់ដែលធ្វើមេមាន់​បញ្ជាអោយកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះមេមាន់ពោលពាក្យចំអកឡកឡឺយអោយន័យទៅខ្លែងថា៖

ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។
ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។
ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង។
ចំនែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានលឺមាន់និងកូនមាន់ស្រែកដូច្នេះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ មាន់ឆ្លើយថា «រលត់»។ ខ្លែងសុំថា : «សុំមួយអង្កត់»។ ខ្លែងកាលបានលឺមេមាន់ថា អោយកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូន ណាដែលនៅក្រោយ គេអែមេមាន់ខំការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ ជួនខ្លែងបេះយកកូនបានម្ខង១មួយ ២ ទាល់តែអស់ ជួនក៏បេះបានតែ១។ តែគេ មានលក្ខខ័ណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំងហើយកូននោះគេក្រាបទៅ និងដីនោះមេខ្លែងមិនត្រូវចាប់គេទេ។ កាលអស់កំលាំងហត់រៀងខ្លួនហើយ ក៏ឈប់ សំរាកបន្ដិច ហើយផ្លាស់ប្ដូរគ្នាលេងតទៅទៀត គេលេងតែងរបៀបនេះរហូតដល់ពេល ឈប់។ ប៉ុន្ដែល្បែងដូចគ្នានេះ នៅស្រុកខ្លះ គេហៅតំរូវន័យតាមរបៀបលេងថា «ល្បែង ខ្លែងចាប់កូនមាន់» ក៏មាន។ ល្បែងនេះ ជាការបង្ហាត់មនុស្សអោយចេះប្រុងស្នៀតប្រុងស្មារតីអោយរហ័យរហួន ចេះការពារខ្លួននិងគ្រួសារផង។

ល្បែងទាញព្រ័ត្រ


ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំ𒆙🅷សាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវា លល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

ល្បែងទាញព្រ័ត្រ

សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។ របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំងមានសុខ ភាពល្អ។

ល្បែង​ចោល​ឈូង​


​ល្បែង​ចោល​ឈូង ជា​ល្បែង​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់ៗ ប្រុស​ស្រី​ទូទាំង​កម្ពុជរដ្ឋ គេ​តែង​លេង​នៅពេល​យប់ ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (​ខែចេត្រ ពិសាខ​)​។ គេ​ចែកគ្នា​ជា​២​ពួក ប្រុស​១​ពួក ស្រី​១​ពួក​។ ក្នុង​១​ពួកៗ មាន​គ្នា​ចំនួន​ពី​១០​នាក់​ឬ​២០ នាក់​ឡើងទៅ ឈរ​ត្រៀម​ជា ២​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា​៨ ឬ​១០ ម៉ែត្រ​។ គេ យក​ក្រមា​ឬ​កន្សែង​មក​ឆ្នូ​ល​ឱ្យ​មូល​ចងរិត​ឱ្យ​តឹង​ណែន​ល្អ ទុក​ឱ្យមាន​កន្ទុយ​បន្ដិច​ហៅថា «​ឈូង​» សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅមក​រកគ្នា​។ ល្បែង​ចោល​ឈូង​នេះ​ផងដែរ​គេ​បាន​បែង​ចែកជា​ពីរ​គឺ​៖
  • ឈូង​ច្រៀង​រាំ​
  • ឈូង​លោះ​ខ្ញុំ​
​របៀប​នៃ​ការលេង ល្បែង​ចោល​ឈូង​នេះ មុនដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅឱ្យ​ពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី គេ​ចាត់ជា​ស្អុយ ហើយ​គេ​ផ្តើម​បោះ​ទៅខាង​ប្រុស​វិញ​ពួក​ខាង​ប្រុស​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី​។ កាល​ចាប់បាន​ហើយ ចោល​សំដៅទៅ ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុសគេ​ចាត់ជា​ស្អុយ រួច​គេ​ផ្តើម​បោះ ជាថ្មីទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅជូន​ខាង​ប្រុស ហៅថា​ច្រៀង​រាំ​ជូន​ឈូង​។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ ម្នាក់​ដៃទទេ​រាំ​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា « ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​មាសស្ងួន ទទួល​ឈូង​ទៅ​»​។ ពួក​ស្រីៗ​ក្រៅពីនោះ​គ្រប់គ្នា​ទទួល​ថា «​ឱ​ណា​កែវ​កែវ​ពិ​អា ឱ​ណា​កែវ អឺយ អឺ​អឺ​ង​អឺយ​!» រួចហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ប្រុសៗ ទ​ទួ​យក ហើយក៏​ផ្ដើម​បោះ​ឈូង​នោះ​ទៅឱ្យ​ពួក​ខាង​ស្រី​វិញ​។ បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅទៅ​ពួក​ប្រុស បើ​ចោល​ត្រូវ​ប្រុស​ណា​ប្រុស​នោះ ត្រូវ​រាំ​នាំ​ឈូង​ទៅជូន​ស្រី​ដោយ​ច្រៀង​ជា​ទំនុក​ថា «​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួ​ល​​ឈូង​ទៅ​»​។ ពួក​ប្រុសៗ​គ្រប់គ្នា​ទទួល​បន្ទរ​ថា «​ឱ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​! »​ហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ពួក​ស្រីៗ​ទទួលយក​ទើប ផ្ដើម​បោះ​តទៅទៀត​។​

ល្បែងចោលឈូង

  • របៀប​លេង​ឈូង​លោះ​ខ្ញុំ​
​របៀប​នៃ​ការលេង​ឈូង​លោះ​ខ្ញុំ មុនដំបូង​ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង​១​ទំនុក​ជាមុន​។ ឯ​ទំនុកច្រៀង​ឈូង មាន​ច្រើនបែប​ប្លែកៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាម​ស្រុក​។ ទីនេះ​ស្រង់​យកតែ​ទំនុក​ធម្មតា ដែល​អ្នក​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់គ្នា​ថា​៖ «​បង​បោះ​ឈូង​ទៅ អូន​អើយ កំពស់​ចុង​ដូង​(​ស្ទូ​ន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង​»​ឬថា បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួល​ឈូង​បង ៘ ច្រៀង​ហើយ​គេ​ស្រែកថា «​ឈូង​អឺយ​ឈូង​!»​ហើយ​អ្នក​ផ្ដើម​ទំនុក​ក៏​បោះ​ឈូង​ទៅលើ​ពួក​ស្រីៗ ឱ្យ​ពួក​ស្រីៗ​ចាប់ ខាង​ស្រី​ចាប់​ឈូង​បាន គេ​ចោល​សំដៅ​ទៅរក​ប្រុស​ណា​ដែល​ត្រូវ​ចិ​ត្ដ បើ​ចោ​ល​​​ត្រូវ​ប្រុស​ណា គេ​ទៅ​ចាប់យក​ប្រុស​នោះមក​ទុក​ខាង​ពួកគេ​។ បើ​ចោល​មិនត្រូវ​ទេ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោល​សំដៅ​មករក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី ហើយ​ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យកទៅ​លើក​មុន​នោះ ត្រូវបាន​រួចខ្លួន បើ​ប្រុស​ចោល មិនត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល​។ បើ​ខាង​ណា​ប៉ិនប្រសព្វ​គេ​ចោល​យក​ម្ខាង​ទាល់តែ​អស់​។ កាលណា​អស់​គ្នា​ហើយ គេ​ផ្ដើម​លេង​សាជាថ្មី ដោយ​ឱ្យ​ខាង​ស្រី​បោះ​ឈូង​ទៅឱ្យ​ខាង​ប្រុស​មុន​វិញ​។ មុននឹង​ស្រីៗ​បោះ​ឈូង​ទៅឱ្យ​ប្រុស​គេ ស្រែកច្រៀង​ថា «​អូន​បោះ​ឈូង​ទៅ បង​អើយ​កំពស់​ចុង​ស្លា​ប្រុស​ឈរ​ត្រៀបត្រា បង​អើយ​ទទួល​ឈូង ប្អូន​៘ ច្រៀង​ហើយ​គេ​ស្រែកថា ឈូង​អឺយ​ឈូង​! ហើយ​គេ​បោះ​ឈូង​ទៅ លើ​ពួក​ប្រុសៗ​។​ឯខាង​ប្រុស បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅទៅ​ស្រីៗ កាល​ត្រូវ​លើ​ស្រី​ណា​ម្នាក់​គេ​ចាប់យក​ស្រី​នោះមក​ទុក​ខាងគេ​។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែកគ្នា​លេង​សាជាថ្មី​។ មនុស្ស​ដែល​គេ​ចាប់បាន​នោះ ជួនកាល​គេ​ចង​មុខ​ជិត លែងឱ្យ​រត់​ទៅកាន់​ទី​ផ្សេងៗ ជាការ​កម្សាន្ត​សប្បាយ​។ របៀប​បែប​ទី​២ នេះ ជួនកាល​អ្នកលេង គេ​ច្រូតកាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្ដង​ក៏មាន​។ ល្បែង​នេះ​រាប់​ចូលក្នុង​ពួក​ការហាត់​ភ្នែក​ឱ្យ​វៃ ហាត់​ដៃ​ឱ្យ​ត្រង់​ផង ជាការ​កម្សាន្ត​សប្បាយ ដោយ​មានការ​រាំច្រៀង​លាយ​ជាមួយ​ផង​។​

ល្បែង​លាក់កន្សែង


ល្បែង​លាក់កន្សែង ជា​ល្បែង​មួយ​យ៉ាង របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល តែង​លេង​សម្រាប់ ជាទី​កម្សាន្ត​សប្បាយ​នៅពេល​រាត្រី​ខែភ្លឺ ក្នុង​រដូវចូលឆ្នាំ ឬ​នៅពេល​ជា ចន្លោះ​ការ​ហត់នឿយ​ម្ដងៗ​។ មុនដំបូង​ពួកក្មេងៗ​គេ​បបួលគ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើងទៅ រួច​ឱ្យ​អង្គុយច្រហោង ដំកង​ជាវ​ង់​មូល​ដាក់​ដៃ​ទាំងពីរ​ទៅមុខ​លើ​ក្បាលជង្គង់​ក្នុង​ទីណា​មួយ ដែល​ជាទី​ស្រលះ​រាបស្មើ​ល្អ​។ ហើយ​គេ​យក​កន្សែង​ឬ​ក្រមា​តូច​មួយ​មក​រុំ​មូរ​ឆ្មូល​រឹត​ឱ្យ​តឹង​ណែន​ល្អ ទុក​ជាយ​បន្ដិច​សម្រាប់​កាន់​យួរ​បាន សន្មត​ហៅថា «​កន្សែង​» មាន​ម្នាក់​ក្រោក​ចេញទៅ​ក្រៅ​វង់​កាន់ កន្សែង​នោះ ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាង​ក្រោយខ្នង​អ្នក​អង្គុយ បញ្ឆោត​អ្នក​អង្គុយ​មិន ឱ្យដឹង​ខ្លួន​ថា​គេ​លាក់កន្សែង​ក្រោយខ្នង​អ្នកណា​។​ ​ល្បែង​នេះ​មាន​ត្រណម​យ៉ាង​តឹងរ៉ឹង​មិនឱ្យ​អ្នកលេង​ងាកក្រោយ​ឬ​លូកដៃ​ទៅក្រោយ​បើ​អ្នកណា​ហាន​ងាក​ឬ​លូក​ស្ទាប​ខាងក្រោយ​ខ្នង​អ្នក​លាក់​គេ​មានអំណាច​ដាក់ទណ្ឌកម្ម​អ្នកនោះ មិនឱ្យ​ឡើង​លាក់កន្សែង​ឬ​គេ​ឱ្យ​អ្នកនោះ​អង្គុយ​ធ្មេចភ្នែក​ក៏បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាម​ចិ​ត្ដ​គេ​ស្ម័គ្រ​។ អ្នក​លាក់ លុះ​រត់​ក្រលឹង​អ្នក​អង្គុយ​២-៣​ជុំ​ហើយ មើល​អ្នកណា​អង្គុយ​បែប​ភ្លេច​ខ្លួនគេ​ដាក់​កន្សែង​ក្រោយខ្នង​អ្នកនោះ​ភ្លាម​រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បីឱ្យ​ឆាប់​មកដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ​។ បើ​អ្នក​ដែល​ត្រូ​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន​លុះ​អ្នក​លាក់​គ​រត់​ក្រលឹង​មក​ម្ដង ទៀត​ចាប់យក​កន្សែង​នោះ​បាន​មុន គេ​ទុក​អ្នក​លាក់​នោះ​ជា​អ្នកឈ្នះ ត្រូវមាន​អំណាច​រើស យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់​តទៅទៀត​។ តែបើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ចំ​ក្រោយខ្នង​ខ្លួន​ហើយ​ចាប់យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មកដល់ គេ​ទុក​អ្នក​អង្គុយ​នោះ​ជា​អ្នកឈ្នះ ត្រូវមាន​អំនាច​ក្រោក​ឡើង​ដេញ​គក់ អ្នក​លាក់​នោះ​វិញ តែបើ​អ្នកនោះ​រត់​ទៅដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​ទៅ អ្នក​កាន់​កន្សែង នោះ​​មិនត្រូវ​គក់​គេ​ទេ ត្រូវ​រត់​ក្រលឹង​អ្នក​អង្គុយ​ដំកង់​ដើម្បី​នឹង​លាក់​តទៅទៀត គឺថា អ្នក​លាក់​ពីមុខ​ត្រូវ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់​ដដែល​។ គេ​លេង​របៀបនេះ​រហូតដល់​ពេល​ឈប់​។ ជួនកាល​អ្នកខ្លះ​មិនដែល​បាន​ឡើង​លាក់កន្សែង​នឹង​គេ​ម្ដង​សោះ​ក៏មាន ព្រោះ​គេ​លាក់ កន្សែង​ក្រោយខ្នង​ខ្លួន ខ្លួន​មិនដឹង​រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់ពេល​។ ល្បែង​នេះ​គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឱ្យមាន​ស្មារតី​រឹងប៉ឹង​រហ័សរហួន ឱ្យមាន​ប្រាជ្ញា​វាងវៃ ហាត់​ទម្លាប់ខ្លួន​ឱ្យ​យ​ចេះ​ប្រុងស្មារតី​ជានិច្ច​។​

bet 855:ល្បែងបោះអង្គញ់


ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​រឹង ផ្លែ​ធំ​វែង​ៗ​ក្នុង​ផ្លែ​មួយ​ៗ​មាន​គ្រាប់​ច្រើន គ្រាប់​ធំ​ៗ​រាង​មូល​សំប៉ែត កាល​ណា​ទុំ​មាន​សាច់​រឹង, សម្រាប់​យក​មក​លេង​ល្បែង​មួយ​ប្រភេទ ហៅ​ថា ល្បែង​អង្គញ់ ។ ល្បែង​បោះអង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ដែល​គេ​យកមក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលា​ថ្ងៃ ឬ​វេលាយប់​ខែភ្លឺ នា​រដូវចូលឆ្នាំ ។​ល្បែង​បោះអង្គញ់ គេ​លេង​បាន​តាំង​ពីគ្នា ២ នាក់​ឡើងទៅ​ដល់ ១០ នាក់ ដោយ​ចែកចេញជា​ពី​ពួក​មាន​ចំនួន​ស្មើគ្នា ដែលមាន​ស្រី​ម្ខាង​ប្រុស​ម្ខាង​ក៏បាន ចម្រុះ​គ្នា​ទាំងសងខាង​ក៏បាន ។ អង្គញ់​ដែល​គេ​យកមក​លេង​នេះ ឲ្យ​ឈ្មោះថា ‹​កោយ​› ចែកចេញជា​ពីរ​ផ្នែក​ដែរ គេ​ហៅថា កោយ​ដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក ។ កើយ​មួយ​ពួកៗ​មាន​ចំនួន ៣ ឬ ចំនួន ៥ គឺថា​បើ​ដាំ​កោយ ៣ ក៏​បោះ​កោយ ៣ ,​បើ​ដាំ​កោយ ៥ ក៏​បោះ​កោយ ៥ តាម​ចំនួន​អ្នកលេង​មាន​តិច​ឬ​ច្រើន ។ ដែល​ហៅថា កោយ​ដាំ គឺ​គេ​ដាំ​ភ្ជាប់​ទៅនឹង​ដី មាន​ជួរ​បែក​កន្ធែក​ចេញពី​កោយ​កណ្ដាល​មួយ ដែល​ហៅថា ‹​មេក្លោង ឬ​កន្លោង​› ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មាន​សណ្ឋាន​ដូច​ក្អែកទឹក​ហើរ ដែល​ឲ្យ​មេខ្យល់​មួយ​នាំមុខ ហើយ​ក្អែកទឹក​ហ្វូង​បែក​គ្នា​ជា​ជួរ​បញ្ឆៀងៗ​គ្នា​ពីក្រោយ ។ រីឯ​កោយ​បោះ គឺ​កោយ​ទាំងឡាយ​ដែល​គេ​កាន់​យកទៅ​ទី ហើយ​បោះ​ក្ដី ធ្វើ​អ្វី​គ្រប់បែប​ទៀត​ក្ដី សម្រាប់​រំលំ​កោយ ដាំ​ទាំង​ប៉ុន្មាន​នោះ ។ ត្រង់​រណ្ដៅ​តូចៗ​ដែល​ឆ្កៀល​ដី យក​កន្លែង​ដាំ​កើយ​ឲ្យ​ជាប់​នោះ គេ​ហៅថា ‹​រន្ធ ឬ​រន្ធ​កោយ​› ។ គេ​កំណត់​កន្លែង​មួយ​ពីមុខ​កោយ​ដាំ​ប្រមាណ​ជា ៣ ឬ ៤ ម៉ែត្រ សន្មត​ហៅថា ‹​ទី​› គឺជា​ទី​ដែល​គេ​ត្រូវ​បោះ ឬ​ទៅធ្វើ​អ្វីមួយ ពី​ត្រឹមនោះ​តម្រង់​មក​កោយ​ដាំ​វិញ ។ អ្នក​ដែល​ត្រូវ​ឡើង​មុន​គឺ​បាន​ទៅ​បោះ​ពី​ទី​មុនគេ​នោះ សម្រេច​លើ​ការព្រមព្រៀង​គ្នា​,​ជាធម្មតា គេ​ច្រើនតែ​អនុញ្ញាត​ឲ្យ​ពួក​អ្នកខ្សោយ​ជាង​មាន​សិទ្ធិ​ទៅ​បោះ​មុនគេ ទុកដូចជា​តទី​ឲ្យ​ដែរ ឯការ​ចាញ់ឈ្នះ​ស៊ីសង​ត្រង់​នរណា​ធ្វើ​ត្រូវ​កោយ​ដាំ​ចប់សព្វគ្រប់​មុនគេ គឺ​គ្រប់បែប​គ្រប់​ថ្នាក់ ដែល​របៀប​លេង​បោះអង្គញ់​តម្រូវ​ឲ្យ​ទាំង​ប៉ុន្មាន ។ ប៉ុន្តែ​គេ​ច្រើន​សន្មតគ្នា​បន្ថែម​ឲ្យ​អ្នកចាញ់​ធ្វើ ៣ ឬ ៤ ក្ដារ​សិន ហៅថា ‹​តាម​› ដូច្នេះ​បានជា​មុននឹង​លេង គេ​សន្មតគ្នា​ថា តាម​ប៉ុន្មាន​ក្ដារ​? បើ​គេ​សម្រេច​គ្នា​ថា ប៉ុន្មានៗ​ដល់ទី​បំផុត​ត្រូវតែ ‹​តាម​› ប៉ុណ្ណោះ​ក្ដារ​សិន ។ បើ​ផុតកំណត់​ហើយ នៅតែ​មិនបាន​ធ្វើ ត្រូវអស់​ទៀត​នោះ​ទើប​ទុកជា​ចាញ់ ហើយ​ពួក​ខាង​ឈ្នះ ត្រូវ​ជោះ​ពួក​ខាង​ចាញ់​តាម​ចំនួន​ដែល​គេ​សន្យា​គ្នា ឧបមា​រថា គេ​សន្យាថា កោយ​មួយ​ជោះ ១០ ដូច្នេះ​នរណា​កាន់​កោយ​បោះ​មួយ បើ​ឈ្នះ​ត្រូវបាន​ជោះ​គេ ១០ តែបើ​ចាញ់​ក៏ត្រូវ​គេ​ជោះ ១០ ដែរ ។​ល្បែង​នេះ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ណាស់ បើ​ធ្វើ​ខុស​បទ​វិន័យ​ណាមួយ​នឹងត្រូវ​ទទួលពិន័យ​ភ្លាម​មួយ​រំពេច ។ លក្ខខណ្ឌ​ទាំងនេះ យើង​និង​បរិយាយ​របៀប​លេង​ខាងក្រោម​នេះ ។​ ល្បែង​អង្គញ់​ចែកចេញ​ច្រើន​ជាន់ថ្នាក់​ជា​សង្កាត់ៗ​មាន​៖
  • ១- បោះ (​កាន់​បោះ​មកពី​ទី តម្រង់​កោយ​ដាំ​)
  • ២- ស៊ីគោល (​បាញ់​ដោយ​ម្រាមដៃ​ដាក់​លើ​ក្បាលជង្គង់​)
  • ៣- ស៊ី​ប៉ា​រ៉េត (​បាញ់​ដោយ​ម្រាមដៃ​ដាក់​ផ្ទាល់​នឹង​ដី​)
  • ៤- ត្រកង (​ប្រមៀល​អង្គញ់​មកពី​ទី​)
  • ៥- ចាក់​ខ្ទែ​ក (​ដាក់​អង្គញ់​លើ​ខ្នងជើង​ដើរ​បី​ជំហាន​)
  • ៦- បោះ​ជោះ (​បោះ​សម្រេច​ជា​ចុងក្រោយ​បំផុត​)

របៀប​លេង​ក្នុង​សង្កាត់​នីមួយៗ​មាន​ដូចតទៅ​៖
ថ្នាក់ទីមួយ បោះ​= ពួក​អ្នក​ដែល​ត្រូវ​ឡើងទៅ​បោះ គេ​បោះ​តម្រង់​ទៅ​កោយ​ដែល​ដាំ​ណាមួយ​,​កា⛎ល​បោះ​ទៅ​ត្រូវ​កោយ​ដាំ​នោះ​ហើយ កោយ​នោះ​ក៏​ខ្ទេច​ចេញពី​រន្ធ​ទៅ កោយ​បោះ​ក៏​នៅក្នុង​រន្ធ​កោយ​ដាំ​, ហើយ​អ្នក​ដាំ​ទះ​កោយ​បោះ​នោះ​បង្កប់​ថែមទៀត យ៉ាងនេះ​គេ​ហៅថា ‹​ស្អុយ​› ។ បើ​បោះ​ត្រូវ​កោយ​ណាមួយ​ហើយ បើ​បោះ​កោꦬយ​មួយ​ក្រោយ ទៅ​ត្រូវ​កើយ​ដដែល​ទៀត​គេ​ហៅថា ‹​ម៉ា​យ​› ។ បើ​អ្នក​បោះ​ប្រព្រឹត្ត​ខុស​វិន័យ​ទាំងនេះហើយ ត្រូវ​អ្នក​ដាំ​ទៅ​បោះ អ្នក​បោះ​មក​ដាំ​វិញ​ម្ដង ។ កាលណា​បោះ​ទៅ​ត្រូវ​កោយ​ដែល​ដាំ​ដួល​ទាំងអស់​រួចហើយ អ្នក​បោះ​ត្រូវ​ចាប់​បន្តធ្វើ​ស៊ីគោល​តទៅទៀត ។​

ថ្នាក់​ទី ២ ស៊ីគោល​= កាលបើ​បោះ​ត្រូវ​អស់ហើយ​គេ​យក​កោយ​របស់គេ​ដែល​សំដៅទៅ ‹​ទី​› ហើយ​អង្គុយច្រហោង​រុញ​ក្បាលជង្គង់​ម្ខាង​ទៅមុខ​បន្តិច យក​កោយ​ដាក់​លើ​ក្បាលជង្គង់​នោះ ទាត់​កោយ​ដោយ​មេ​ដៃ​​ ឬ​ច​ង្អុ​កដៃ តម្រង់​ទៅ​កើយ​ដាំ​ណាមួយ ។ បើ​កោយ​ធ្លាក់​ទៅនោះ ធ្លាក់​ជិត​កោយ​ដាំ​ពេក​ប្រមាណ​ជាមួយ​ចំអាម ឬ​កន្លះ​ចំអាម​នោះ​, អ្នក​ស៊ីគោល​គេ​សួរ​អ្នក​ដាំ​ថា ‹​វ័ធ​ឬ​ណាប់​?› បើ​អ្នក​ដាំ​ឆ្លើយថា ‹​វ័ធ​› អ្នក​ស៊ីគោល​ត្រូវ​វ៉ាស់​ជា​ចំអាម​ដោយ​យក​មេដៃ​ដាក់​លើ​កើយ​របស់ខ្លួន​ចង្អុលដៃ​វ័ធ​កោយ​ដាំ​ឲ្យ​ដួល​តែម្ដង ។ បើ​អ្នក​ដាំ​ឆ្លើយថា ‹​ណាប់​› អ្នក​ស៊ីគោល​គេ​លើក​កោយ​របស់គេ​គប់​ទៅ​កោយ​ដាំ​នោះ​ឲ្យ​ដួល​តែម្ដង ។ ដូចនេះ​កោយ​ដែល​ស៊ីគោល​ធ្លាក់​ជិត​ពេក​នោះ គេ​ឲ្យ​ឈ្មោះថា ‹​វ័ធ​-​ណាប់​› ។ បើ​កោយ​ដែល​ស៊ីគោល​ទៅហើយ​ធ្លាក់​ឆ្ងាយ​ពី​កោយ​ដាំ​ជាង​មួយ​ចំអាម​នោះ អ្នក​ស៊ីគោល​ត្រូវ​លុតជង្គង់ ហើយ​យក​កើយ​នោះ មក​ដាក់​លើ​ក្បាលជង្គង់​ផ្ទាត់​តម្រង់​ទៅ​កោយ​ដាំ​បន្តទៅ​ម្ដងទៀត ទាល់តែ​អស់​កើយ​របស់ខ្លួន ។ បើ​កោយ​ស៊ីគោល​នោះរ​ត់ទៅ​ប៉ះ​ដូចជា​កើយ​ស៊ីគោល​ទៅមុន​ធ្លាក់​ត្រង់​កន្លែង​ណាមួយ ហើយ​កើយ​ទៅ​ក្រោយ​រ​ត់ទៅ​ប៉ះ​កោយ​មុន​នោះ ដល់ពេល​អ្នកបាញ់​ពេល​ទៅ​បាញ់​ម្ដងទៀត​នោះ អ្នក​ដាំ​គេ​ត្រូវ​ពិន័យ​ដូច្នេះ គឺ​កោយ​មុនគេ​ឲ្យ​ផ្ទាត់​ដោយ​ស្រលៀង​ភ្នែក​ម្ខាង គឺ​ឲ្យ​ធ្មេចភ្នែក​ម្ខាង ឯ​កោយ​ក្រោយ​គេ​ឲ្យ​ផ្ទាត់​ដោយ​ខ្វាក់ភ្នែក គឺ​ឲ្យ​ធ្មេចភ្នែក​ទាំងសងខាង ។ ដូច្នេះ​ទើប​គេ​ឲ្យ​ឈ្មោះ កើត ២ នេះ​ថា កោយ​ខ្វាក់ និង​ស្រលៀង​តាម​ទណ្ឌកម្ម​ដែល​គេ​ពិន័យ ស៊ីគោល​ដូច​បាន​រៀបរាប់​មកនេះ​ត្រូវ​កោយ​ដាំ​ដួល​អស់ហើយ គេ​ត្រូវធ្វើ​ស៊ី​ប៉ា​រ៉េត​តទៅទៀត ។​ ​ថ្នាក់​ទី ៣ ស៊ី​ប៉ា​រ៉េត​= ពួក​អ្នក​ស៊ីគោល​នោះ កាល​បានធ្វើ​ស៊ីគោល​រួចហើយ​គេ​នាំគ្នា យក​កោយ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី ហើយ​បាញ់​ដោយ​ម្រាម​ដាំ​មួយ​ម្ដងៗ តម្រង់​ទៅរក​កោយ​ដាំ រហូតដល់​អស់​កើយ ការពិន័យ​មាន វ័ធ ណាប់ ស្រលៀង ខ្វាក់ របៀប​ដូច​ស៊ីគោល​ដែរ ខុសគ្នា​ត្រង់​ស៊ីគោល​គេ​ធ្វើ​លើ​ក្បាលជង្គង់ , ចំណែក​ស៊ី​ប៉ា​រ៉េត ដាក់​កោយ​ផ្ទាល់​នឹង​ដី​តែប៉ុណ្ណោះ ។ លុះ​ធ្វើ​ស៊ី​ប៉ា​រ៉េត​រួចហើយ​គេ​ធ្វើ​ត្រកង​តទៅទៀត ។​ ថ្នាក់​ទី ៤ ត្រកង ឬ ត្រ​ឡង​កង​= ក្រោយ​ដែល​ធ្វើ​ស៊ី​ប៉ា​រ៉េត​ត្រូវ​អស់ហើយ គេ​ចាប់ធ្វើ​បន្តទៅទៀត គឺ​ត្រកង ។ ត្រកង​នេះ គឺ​គេ​ប្រមៀល​កោយ (​គ្រាប់​អង្គញ់​) ឲ្យ​រមៀល​ដូច​បរកង់ ហេតុនេះ​បានជា​គេ​ហៅថា ‹​ត្រកង​ឬ​ត្រ​ឡង​កង​› ។ ត្រកង​មាន​ពីរបែប​,​គេ​យកបែប​ណាមួយ​មកលេង ក៏បាន​តាមតែ​គេ​ណាត់គ្នា ហៅថា ត្រកង​ទប់ និង​ត្រកង​ធា ។ ត្រកង​ទប់​,​គឺ​គេ​ប្រមៀល​កោយ​ទៅហើយ​ត្រូវ​រត់តាម​ទៅ​យកដៃ​ខ្ទប់​ឲ្យ​ទាន់ មុន​កោយ​នោះ​ដួល ហើយ​មិន​ឲ្យ​ហួស​មេក្លោង​ផង តែបើ​ទប់​មិនទាន់ បណ្ដោយ​ឲ្យ​កោយ​ដួល​ស្លៀ​ម​ខ្លួន​វា ឬ​ទប់​ដែរ​តែ​មិនបាន​យកដៃ​ខ្ទប់​ឲ្យ​ជិត​ល្អ លើ​កោយ​នោះទេ នោះគេ​ទុកជា​ស្អុយ​មិនបានការ​, ពួក​ខាង​ម្ខាង​ត្រូវ​ឡើង​ធ្វើ​ម្ដង ។ បើ​កើយ​នោះ រត់លឿន​ពេក​ទៅ​ហួស​មេក្លោង​ឬមួយ​ក៏​ទង្គិច​ដួល​កោយ​ដាំ​ណាមួយ ក៏​ទុកជា​ស្អុយ​ត្រូវគេ ‹​ឡើង​› ដែរ ។ ឯ​ត្រកង​ធា​វិញ ពុំ​ពិបាក​រត់តាម​ខ្ទប់​ទេ តែ​ត្រូវមាន​វិន័យ​មិន​ឲ្យ​ហួស​មេក្លោង និង​ទង្គិច​កោយ​ដាំ​ឡើយ ។ របៀប​ត្រកង ក៏ដូចជា ស៊ីគោល ឬ ស៊ី​ប៉ា​រ៉េត​ដែរ គឺ​ធ្វើបាន​ពី​ដំណាក់ គឺ​ត្រកង​ពី​ទី​ទៅដល់​ត្រង់ណា​ហើយ អាច​តាម​ទៅ​បាញ់​ដល់​ម្រាមដៃ​ផ្ទាល់​នឹង​ដី​តម្រង់​ទៅ​កោយ​ដាំ​ម្ដងទៀត ប្រសិន​ជាមាន​រះ​ដួល​កោយ​ដាំ​ម្ដង​ពីរ​ឬ បី​, ម៉ា​យ​,​ងីងើ​មិន​ដួល កោយ​ដាំ​នោះ គ្រាន់តែ​រង្គើ​ក៏ត្រូវ​ទទួល​បទ​ពិន័យ​ដូច​មុនៗ​ដែរ ។​ ថ្នាក់​ទី ៥ ចាក់​ខ្ចែ​ក​= ចាក់​ខ្ចែ​កមាន​របៀប​ប្លែក​ពីមុនៗ គឺ​គេ​ឈាន​មួយ​ជំហាន​គំនិត​ពី​ទី រួច​យក​អង្គញ់​ដាក់​លើ​ខ្នងជើង ហើយ​ឈាន​ពីរ​ជំហាន​ទៅមុខទៀត ទើប​រលាស់​ចុងជើង គ្រវាត់​គ្រាប់​អង្គញ់​ទៅ​ឲ្យ​ត្រូវ​កោយ​ដាំ ។ កាលណា​មិនត្រូវ​ក៏​ស្អុយ​កោយ​បោះ​នោះ ចោល​ទៅ កាលណា​ត្រូវ​អាច​យក​កោយ​ដដែល​នោះមក​ធ្វើ​សារជាថ្មី​បាន​ម្ដងទៀត ។ ប្រសិនជា​ដាក់​កោយ​ខ្នងជើង ហើយ​ឈាន​ពុំទាន់​ដល់​កោយ​ដាំ​ស្រាប់តែ​ជ្រុះ​កោយ​ទៅ នោះគេ​ទុកជា​បាក់ក​លៀន​អណ្ដាត គឺ​គេ​ឲ្យ​យកទៅ​ធ្វើ​ម្ដងទៀត​តែ​ឲ្យ​អ្នកនោះ ងើយ​ក​ឡើងលើ​លៀន​អណ្ដាត មិន​ឲ្យ​មើលទៅ​កោយ​ដាំ​ទេ គឺថា ធ្វើ​ប្រថុយៗ​តាម​ស្មាន ។ ចាក់​ខ្ចែ​ក ឥត​ធ្វើ​ពី​ដំណាក់​ឈើ​តាម​ទៅ​ផ្ទាត់​បាន​នៅ​ជិត​កោយ ដាំ​ដូច​ត្រកង ស៊ីគោល​-​ស៊ី​ប៉ា​រ៉េត​ទេ គេ​ធ្វើ​យក​ត្រូវ​ពី​ទី​តែម្ដង ។ កាលបើ​មាន​រះ ,​មា​យ​,​កប់ គេ​ពិន័យ​ដូច​ធ្វើ​អ្វីៗ​ពីមុនមក​ដែរ ។​ ថ្នាក់​ទី ៦ បោះ​ជោះ = បោះ​ជោះ​ក៏ដូចជា​បោះ​ពីដំបូង​ដែរ វិន័យ​គ្រប់បែបគ្រប់យ៉ាង​ដូចគ្នា​ទាំងអស់​សុទ្ធសាធ ។ គិត​ទៅ​បោះ​ជួស​នេះ ហាក់ដូចជា​គ្រាន់តែ​ជា​វិញ្ញាសារ​មួយ​សម្រាប់​រង់ចាំ​ពួក​ខាង​យឺត​ជាង ឲ្យ​បាន​​ឱកាស​ដេញតាម​តែប៉ុណ្ណោះ ។ បានជា​ហៅថា បោះ​ជោះ​ព្រោះ​បន្ទាប់​តែ​ពី​បោះ​នេះ​ទៅ ត្រូវបាន​ជោះ​ហើយ (​គ្រាន់តែ​រង់ចាំ​ឲ្យ​គេ​តាម​ប៉ុន្មាន​ក្តារ ដែល​បាន​សន្ម​ត់​តែប៉ុណ្ណោះ​) ។​

របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពីលើ រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស ។ ធ្វើបែបនេះ​ហៅថា ‹​ជោះ​បាយ​ត្រជាក់​› ។ មួយបែប​ទៀត​ហៅថា ‹​ជោះ​បាយ​ក្ដៅ​› របៀបនេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺ​មួយ​ផ្តេក មួយ​បញ្ឈរ ហើយ​ជោះ​ខ្លាំងៗ​ទៅលើ​ក្បាលជង្គង់​មួយៗ​ឡើង​ក្រហម​សាច់ ទំរាំ​តែ​អស់​ចំនួន ៣០-៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែម្ដង ជួនកាល គេ​យក​បំពង់​ឫស្សី​មក​ខោក​ក្បាលជង្គង់​ធ្វើជា​ជោះ​ជំនួស​គ្រាប់​អង្គញ់​ក៏មាន ។​
ឯ​ឈ្មោះ​ពិន័យ​ដែល​ប្រើ​ក្🐈នុង​ល្បඣែង​អង្គញ់​នេះ​មាន ៩ បែប​៖

  • ១- ស្អុយ (​គឺ​ធ្វើ​ខុស​ទុក​កោយ​នេះ ជា​អាសា​របង់​)
  • ២- មា​យ (​ត្រូវ​ម្ដង​ហើយ ត្រូវ​ដដែល​ម្ដងទៀត​)
  • ៣- រះ (​កោយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​)
  • ៤- ងីងើ (​កោយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើ​មិន​ដួល​)
  • ៥- ស្រលៀង -​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​)
  • ៦- វ័ធ​-​ណាត់ (​កោយ​បោះ​ជិត​កោយ​ដាំ​ពេក​)
  • ៧- បាក់ក​លៀន​អណ្ដាត (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​)
  • ៨- កប់​ទះ (​កោយ​ដាំ​ខ្ទេច​ចេញ កោយ​បោះ​នៅក្នុង​រន្ធ​ដាំ​)
  • ៩- ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេក្លោង​)
​បទ​ពិន័យ​លើ​កំហុស​ទាំងអស់នេះ​មិន​ជាការ​ធ្ងន់​ពិបាក​ប៉ុន្មាន​ទេ មាន​កំហុស​ខ្លះ​គេ​គ្រាន់តែ ‹​ឡើង​› គឺ​គេ​ទុក​ក្ដារ​នេះ​ជា​អាសាបង់ ត្រូវ​ផ្ទេរ​ឲ្យ​ពួក​ម្ខាង​ទៀត​ឡើងទៅ​ធ្វើ​ម្ដង​ដូច​យ៉ាង ម៉ា​យ រះ កប់​ទះ ជាដើម ប៉ុន្តែ​ទោះជា​ត្រូវ ‹​ឡើង​› ក្ដី ក៏​លើក​ក្រោយ​គេ​អនុញ្ញាត​ឲ្យ​ពួកនេះ ទុកជា​ធ្វើ​ត្រូវ​ទាំងអស់​នេះដែរ ។ ឯ​បទ​ពិន័យ​ផ្សេងទៀត​ក៏​គ្រាន់តែ​ដាក់ទណ្ឌកម្ម ឲ្យ​លំបាក​ក្នុង​ការធ្វើ​តែប៉ុណ្ណោះ ពុំទាន់​ចាត់ទុក​ឲ្យ​កោយ​នោះ​ស្អុយ​ភ្លាមៗ​ទេ ។ ដូច្នេះ​បទ​ពិន័យ​គ្រាន់តែ​ឲ្យ​បាន​សប្បាយ​បានយូរ​បន្តិច​ប៉ុណ្ណោះឯង ។​ទៅ​ត្រូវ​កោយ​ដាំ​ម្ដង​មួយៗ ទាល់តែ​អស់ បើ​កោយ​ណា​មិនបាន​ត្រូវ​កោយ​ដាំ​ទេ គេ​ទុកជា​ស្អុយ តែបើ​បាន​ត្រូវគេ​ឲ្យ​ត្រឡប់​យកមក​កេល (​ឆ្កើ​ស​ចុង​ម្រាមជើង​) បាន​ម្ដងទៀត ។ ពួក​ខាង​ណា​ធ្វើ​ត្រូវអស់​មុន ឈ្មោះថា ឈ្នះ អាច​ជួស​អ្នកចាញ់​បាន ។​ ​របៀប​លេង​គ្រាប់​អង្គញ់​មួយ​យ៉ាង​ទៀត​គេ​ហៅថា ‹​បាញ់រង​› គឺមាន​អ្នកលេង​ពីរ​ពួក ។ ពួក​ម្ខាងៗ​មាន​កោយ ១០ រៀងខ្លួន​គឺ​សម្រាប់​ដាំ ៥ បាញ់ ៥ ។ គេ​ដាំ​ជួរ​តម្រៀប​គ្នា​ម្ខាង​ម្នាក់ ហើយ យក​កោយ​បាញ់ បាញ់​ទៅខាង​ពួក​បរ​បក្ខ​ម្ដងម្នាក់ ខាង​ណា​បាញ់​រំលំ​របស់​ពួក​ម្ខាង​គេ​អស់​មុន​ឈ្មោះថា ឈ្នះ បាន​ជោះ​គេ ឯ​បាញ់​នោះ គឺ​ឈរ​បត់​ក្បាលជង្គង់​ម្ខាង​ដាក់​ចោល​លើ​ក្បាលជង្គង់​បាញ់​នឹង​ម្រាមដៃ តម្រង់​ទៅ​កោយ​ដាំ​តែ​ម្ដង។​ ល្បែង​បោះអង្គញ់​អាច​រ៉ាប់​ចូលក្នុង​ពួក​កីឡា ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​មូល ៕

bet 855:ល្បែងស្ដេចចង់


ល្បែងស្ដេចចង់ ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងន🦄ៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុស១ពួក ស្រី១ពួក។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំងប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយលើទីដ៏សមគួរមួយហើយ ខាងស្រីគេអោយស្រីម្នាក់ដើរចូលទៅ ខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧុបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹប ទុកមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះ ទៅជិះប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ អុបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយម្ខាងចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើលខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌។

ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណាក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិនបានលឺអ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈនិងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។ ល្បែងនេះជាល្បែងកំសាន្ដក៏មែនតែជាល្បែងហាត់ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយាគតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយមនុស្សចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។