bet 855

♍​ទេពធីតា​រក្សា​ឆ្នាំ​ថ្មី​ព្រះនាម​ទុ​ង្សា​ទេវី សោយ​ផ្លែ​ល្វា ជិះ​សត្វ​គ្រុឌ​


សង្ក្រាន្ត ​ចូលមក ឬ​ពាក្យ​សាមញ្ញ​និយាយថា​ចូល​ឆ្នាំ​ថ្មី​មកដល់ នៅ​ថ្ងៃ​អាទិត្យ ៤​កើត ខែ​ចេត្រ​ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ២ : ១២​នាទី រំលង​អធ្រាត្រ ហើយ​ទេពធីតា​រក្សា​ឆ្នាំ​នេះ​ព្រះនាម ទុ​ង្សា​ទេវី​ដែលជា​បុត្រី​ទី​មួយ​របស់​កបិល​មហា​ព្រហ្ម ។​ទេពធីតា​ទុ​ង្សា​ទេវី​ទ្រង់​អម្ពរ​ពណ៌​ក្រហម សៀត ផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ ឧទុម្ព​រ​(​ផ្លែ​ល្វា​) ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រះហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ គង់​លើ​គ្រុឌ​ជា​ពាហនៈ ។
 ​ទេពធីតា​រក្សា​ឆ្នាំ​ថ្មី​ព្រះនាម​ទុ​ង្សា​ទេវី សោយ​ផ្លែ​ល្វា ជិះ​សត្វ​គ្រុឌ​
​ថ្ងៃអាទិត្យ ៤​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ មេសា ឆ្នាំ​២០១៣ ម៉ោង ២:១២​នាទី​រំលង អធ្រាត្រ​ជា​ថ្ងៃ​ចូល​។​
​    ​.​ថ្ងៃ​ចន្ទ ៥​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៥ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​វន​ប័ត​។​
​    ​.​ថ្ងៃ​អង្គរ ៦​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៦ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ឡើង​ស័ក​។​
💎 ​    ​គម្រប់​សង្ក្រាន្ត​បី​ថ្ងៃ​ស្រេច​បរិបូណ៌ ចូល​ជា​សកល​ឆ្នាំម្សាញ់​តទៅ​។​
​     ​ក្នុងឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃនេះ សូម​អស់​ជនានុជន​ប្រុស​ស្រី​ទាំងឡាយ​រៀបចំ​គ្រឿង​សក្ការបូជា​មាន ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នំចំណី​មាន​ផ្លែឈើ​ជាដើម​ជូន​មាតាបិតា អាណា​ព្យាបាល​ជា​បុព្វ​ការី ព្រមទាំង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ហើយ​ខិតខំ​លះបង់​នូវ​ចិត្ត​អា​ក្រ ក់​ជាចិ​ត្ត​ប្រកប​ដោយ​អភិ​ជ្ឈា​ព្យាបាទ មិច្ឆា​ទិដ្ឋិ ឱ្យ​ជ្រះស្រឡះ ចម្រើន​ឡើងវិញ​នូវ​ចិត្ត​ប្រកប​ដោយ​បញ្ញា និង​ព្រហ្ម​វិហារធម៌​គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យ​សុន្ទរ៍ទាន រក្សាសីល​តាម ប្រពៃណី​ឱ្យ​បាន​ជាប់​ជានិច្ច នោះ​ទេព្តា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹង​ទទួល​សិរី​សួស្តី សុ ភ​មង្គល វិបុល​សុខ​គ្រប់ប្រការ ប្រកប​ការងារ​បាន​ត្រជាក់ត្រជុំ​អាយុ​យឺនយូរ​ត​រៀង​ទៅ​។​
​    ​រណ្តាប់​ទទួល​ទេវតា​
​     ​រណ្តាប់​ទទួល​ទេវតា តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក មាន​រាន​ទទួល​ទេវតា​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀប​បាយ​សី​៩​ថ្នាក់​មួយគូ បាយ​សី​៧​ថ្នាក់​មួយគូ បាយ​សី​៥​ថ្នាក់​មួយគូ បាយ​សី​៣​ថ្នាក់​មួយគូ បាយសីប៉ាក់ឆាម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប​៥ លា​ជ​៥ ផ្កា​៥ បារី ស្លា​ម្លូ ដាក់​លើ​ជើងពាន​មួយ ផ្លែ​ឧទុម្ពរ​(​ផ្លែ​ល្វា​)​និង​ដូង​ឡៅ​មួយគូ​។​
​    ​ទំនាយ​ប្រចាំឆ្នាំ​
​     ​.​កេណ្ឌ​ពិរុណសាស្ត្រ ឆ្នាំ​នេះ​ព្រះ​សុក្រ​ជា​អធិបតី មាន​នាគ​មួយ​បង្អុរ​ភ្លៀង ៦០០​មេ​។ ភ្លៀង​ធ្លាក់​នៅ​ចក្រ​វា​ឡ ២៤០​មេ​, ហិមពាន្ត ១៨០​មេ ,​មហាសមុទ្រ ១២០​មេ ,​ជម្ពូទ្វីប​មនុស្សលោក ៦០​មេ​។ ភ្លៀង​ដើមឆ្នាំ កណ្តាល​ឆ្នាំ ចុង​ឆ្នាំ​ល្អ​ដូចគ្នា​។​
​    ​.​កេណ្ឌ​ធា​រា​ទិគុណ  ឆ្នាំ​នេះ​អាបោធាតុ​ចុះ អាកាសធាតុ​ត្រជាក់ មាន​ព្យុះ​ច្រើនដង  ទឹក​
​តាម​ទន្លេ ស្ទឹង ច្រើន​បរិបូណ៌​។​
​     ​.​កេណ្ឌ​ធុ​ញ្ញា​ហារ ឆ្នាំ​នេះ​មាន​កេណ្ឌ​មួយ​មានឈ្មោះ​ថា លា​ភៈ ទំនាយ​ទាយ​ថា ស្រូវ​ក្នុង​ស្រែ​បាន​ផល​ប្រាំបួន​ភាគ ខូច​បង់​មួយ​ភាគ ស្រែ​ទំនាប​បាន​ផល​ល្អ និង​ស្រែ​ទួលបាន​ផល​មធ្យម ផ្លែឈើ​និង​ដំណាំ​ផ្សេងៗ​បាន​ផល​បរិបូណ៌​។​
​    ​បាតុភូត​លើ​ផ្ទៃមេឃ​(​គ្រា​ស​)
​     ​នៅក្នុង​ឆ្នាំ ២០១៣ នេះ​មាន​គ្រាស​ចំនួន​ប្រាំ​ដង ដែល​សូរ្យគ្រាស​មាន​ពីរ​ដង​និង​ច័ន្ទ​គ្រា​សមាន​បី​ដង តាម​កាល​បរិឆ្ឆេត​ដូចខាងក្រោមៈ​
​    ​១- នៅ​រាត្រី​ថ្ងៃ​សុក្រ ១​រោច ខែ​ចេត្រ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​អឌ្ឍ​គ្រាស​(Partial )​មើលឃើញ​នៅ​អ៊ឺរ៉ុប អាហ្វ្រិកា អូស្ត្រាលី អាស៊ី ចាប់ផ្តើម​ពី​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រដល់ ម៉ោង ០៥:១៤​នាទី ទៀប​ភ្លឺ​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រ​ហើយ បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៥:១៤​នាទី​មើល​ឃើញ​ត្រឹម​មួយ​ភាគរយ​។​ជា​គ្រាស​ដែល​មាន​តែ​ស្រមោល​ក្រហម​ ព្រាលៗ​មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​២-​នៅ​ថ្ងៃ​សុក្រ ១​កើត ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស​ជា​រូប​ចិញ្ចៀន ( of the Sun) មើលឃើញ​នៅ​អូស្ត្រាលី សូ​លូ​ម៉ុង ប៉ាស៊ីហ្វិក​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង ០៤:២៦ ដល់​ម៉ោង ១០:២៦ នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា មើល​មិន​ឃើញ​ទេ​។​​    ​៣-​នៅ​ថ្ងៃ​សៅរ៍ ១​រោច ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃ ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រា​ស (Penumbral Eclipse of the Sun) មើលឃើញ​នៅ​អាមេរិក អាហ្វ្រិក ចាប់ផ្តើម​នៅ​ម៉ោង ១០:៤៣​នាទី បញ្ចប់​នៅ​ម៉ោង ១១:៣៨​នាទី​។ នៅ​កម្ពុជា​យើង​មើល​មិនឃើញ​ទេ​។​
​    ​
​     ​៤-​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹ ង​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ (Penumbral Eclipse of the Moon) ដែល​មើលឃើញ​នៅ​អាមេរិក អ៊ឺរ៉ុប អាហ្វ្រិក មើលឃើញ​ចាប់ពី​ម៉ោង ០៤:៤៩​បញ្ចប់ នៅ​ម៉ោង ០៨:៥៣​នាទី​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០៤:៤៩​នាទី បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៨:៥០​នាទី មើល​ឃើញ​ជា​ស្រមោល​ក្រហម​ព្រា​លៗ មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​៥-​នៅ​ថ្ងៃ​អាទិត្យ ១​កើត ខែ​ក​ក្តិក ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស ជា​រូប​ចិញ្ចៀន និង​សារពើ​គ្រា​ស​(Annular Total Eclipse of the Sun) ចាប់ផ្តើម​ពី​ម៉ោង ១៧:០៥​នាទី ដល់​ម៉ោង​២២:២៩​នាទី មើលឃើញ​នៅ​អាមេរិក ខាងកើត អ៊ឺរ៉ុប អាហ្វ្រិកា​។ មើល​ឃើញ​ជា​សារពើ​គ្រាស​និង​រូប​ចិញ្ចៀន​នៅ​អង់​តា​ក់ទិច អា​ហ្វ្រិ កា​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង​១៨:០៦ ដល់​ម៉ោង ២១:២៨​នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​ក ម្ពុ​ជា​យើង​មើល​មិនឃើញ​ទេ​៕
​(ដកស្រង់ពីមហាសង្រ្កាន្តផ្លូវការ)ប្រភពឯកសារ៖

🌱អភិបាលដាក់ចេញគោលការណ៍ ០៤ ចំណុច ដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ នៅកោះពេជ្រ


នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ 🃏បានអញ្ជើញជាអធិបតីក្នុងការ ដឹកនាំ ប្រជុំពិភាក្សា ដើម្បីកំណត់ចេញជាគោលការណ៍ ស្តីពីការពង្រឹង វិធានការណ៍ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីក្រុងកោះ ពេជ្រ។

តាមរបាយការណ៍ របស់ ឯកឧត្តម ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថានៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលកន្លងមក មានការធ្វើអាជីវកម្មចម្រុះគ្រប់ប្រភេទ ការបើកកន្លែងលេង ល្បែងដែលមានរូបភាពជា​លក្ខណៈស៊ីសងនិង ការកកស្ទះចរាចរណ៍ជាញឹកញាប់ ជាពិសេសនៅពេលមានកម្មវិធីធំៗ បានបង្ករឱ្យមាន បាតុភាពស្មុគស្មាញកើតឡើង ជាច្រើនករណីដូចជា ករណីលួច ឆក់ ប្លន់ ក្មេងទំនើង…។ល។ ដែលមាន ការលំបាកនៅក្នុងការគ្រប់គ្រង។ ជាមួយគ្នានេះ ឯកឧត្តមស្នងការ បានសំណូមពរ ឱ្យមានយន្តការដឹកនាំ និងផែនការគ្រប់គ្រងជាក់លាក់មួយ ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និង សណ្តាប់ធ្នាប់ចរាចរណ៍។
ដើម្បីជាវិធានការណ៍ក្នុងការគ្រប់គ្រង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីក្រុង កោះពេជ្រ ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ បានដាក់ចេញនូវគោល ការណ៍ ០៤ ចំណុច ដូចខាងក្រោម :

  • ១- នឹងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំកសាងបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលពិសេសទីក្រុងកោះពេជ្រ ឱ្យបានច្បាស់លាស់ ដោយមានសមាសភាព ចូលរួម​ពីផ្នែកពាក់ព័ន្ធទំាងអស់។
  • ២- ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ត្រូវធ្វើការកែសម្រួលសមាសភាព​គណៈបញ្ជាការ​កណ្តាលទីក្រុងកោះពេជ្រ ដោយមាន តំណាងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ជាប្រធាន តំណាងសាលា រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ បញ្ជាការ ដ្ឋានអង្គរក្ស ជាអនុប្រធាន និងតំណាងសាលាខណ្ឌចំការមន សាលាសង្កាត់ ទន្លេបាសាក់ ​ប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ទន្លេបាសាក់ ព្រមទាំងប្រធានសណ្តាប់ធ្នាប់ទីក្រុងកោះពេជ្រ ជាសមាជិក
  • ៣- ចំពោះមុខ និងជាបន្ទាន់ ទីក្រុងកោះពេជ្រត្រូវបង្កើតប៉ុស្តិ៍ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង លើសពីមួយ តាមទំហំការងារជាក់ស្តែង និងត្រូវបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព តាមច្រកចេញចូល និងទីតាំងគោលដៅសំខាន់ៗ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុង មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
  • ៤- អាជ្ញាធរខណ្ឌ សង្កាត់ ការិយាល័យអន្តរវិស័យ សហការជាមួយក្រុមហ៊ុន ត្រួតពិនិត្យឡើងវិញនូវលិខិត អនុញ្ញាតធ្វើអាជីវកម្ម នៅក្នុងទីក្រុងកោះពេជ្រ ដោយផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មណាដែលគ្មានច្បាប់ អនុញ្ញាត ព្រមទាំងបិទជាបន្ទាន់នូវ ល្បែងកំសាន្តដែលមានលក្ខណៈស៊ីសង រួមទាំងអាជីវកម្មគប់ប៉េងប៉ោងក្នុង មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
    គួររំលឹកថា តំបន់កោះពេជ្យនេះ ជាដីកម្មសិទ្ធឯកជន ដែលរាជរដ្ឋាភិបាលបានលក់ផ្តាច់ទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍ ប្រែក្លាយឲ្យទៅជាទីក្រុងរណប ហើយដែលសព្វថ្ងៃស្ថិតក្រោមការងារគ្រប់គ្រង និងចាត់ចែង​របស់ក្រុមហ៊ុនOCIC។ កន្លងមកសាលា រាជធានី តែងក្រើនរំលឹក និងផ្តល់កិច្ចសហការក្នុងនាមអាជ្ញាធរដែនដី​ គ្រប់លទ្ធភាព ធ្វើយ៉ាងណាឲ្យតំបន់នេះ ប្រកបដោយសុខសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕
ប្រភពឯកសារ៖

ល្បែងទាញព្រ័ត្រ


ល្បែងទាញព្រ័ត្រ🌸 ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវា លល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

ល្បែងទាញព្រ័ត្រ

សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។ របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំងមានសុខ ភាពល្អ។

ꦆថ្ងៃអាទិត្យ ៤កើត ខែចេត្រ ពុទ្ធសករាជ ២៥៥៧ ចុល្លសករាជ ១៣៧៥ មហាសករាជ ១៩៣៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០១៣


kny2013

  • ថ្ងៃអាទិត្យ ៤កើត ខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៣ ជាថ្ងៃចូលឆ្នាំថ្មី វេលាម៉ោង ២និង១២នាទី រំលងអាធ្រាត្រ ជាថ្ងៃចូលឆ្នាំម្សាញ់ បញ្ចស័ក។
  • ថ្ងៃចន្ទ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស២០១៣ ជាវារៈវនប័ត។
  • ថ្ងៃអង្គារ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ពុទ្ធសករាជ ២៥៥៧ គ.ស. ២០១៣ ចុល្លសករាជ ១៣៧៥ និងមហាសករាជ ១៩៣៥ ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃដោយបរិបូរណ៍ និងចូលឆ្នាំម្សាញ់  ។

ល្បែង​ចោល​ឈូង​


​ល្បែង​ចោល​ឈូង ជា​ល្បែង​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់ៗ ប្រុស​ស្រី​ទូទាំង​កម្ពុជរដ្ឋ គេ​តែង​លេង​នៅពេល​យប់ ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (​ខែចេត្រ ពិសាខ​)​។ គេ​ចែកគ្នា​ជា​២​ពួក ប្រុស​១​ពួក ស្រី​១​ពួក​។ ក្នុង​១​ពួកៗ មាន​គ្នា​ចំនួន​ពី​១០​នាក់​ឬ​២០ នាក់​ឡើងទៅ ឈរ​ត្រៀម​ជា ២​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា​៨ ឬ​១០ ម៉ែត្រ​។ គេ យក​ក្រមា​ឬ​កន្សែង​មក​ឆ្នូ​ល​ឱ្យ​មូល​ចងរិត​ឱ្យ​តឹង​ណែន​ល្អ ទុក​ឱ្យមាន​កន្ទុយ​បន្ដិច​ហៅថា «​ឈូង​» សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅមក​រកគ្នា​។ ល្បែង​ចោល​ឈូង​នេះ​ផងដែរ​គេ​បាន​បែង​ចែកជា​ពីរ​គឺ​៖
  • ឈូង​ច្រៀង​រាំ​
  • ឈូង​លោះ​ខ្ញុំ​
​របៀប​នៃ​ការលេង ល្បែង​ចោល​ឈូង​នេះ មុនដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅឱ្យ​ពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី គេ​ចាត់ជា​ស្អុយ ហើយ​គេ​ផ្តើម​បោះ​ទៅខាង​ប្រុស​វិញ​ពួក​ខាង​ប្រុស​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី​។ កាល​ចាប់បាន​ហើយ ចោល​សំដៅទៅ ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុសគេ​ចាត់ជា​ស្អុយ រួច​គេ​ផ្តើម​បោះ ជាថ្មីទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅជូន​ខាង​ប្រុស ហៅថា​ច្រៀង​រាំ​ជូន​ឈូង​។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ ម្នាក់​ដៃទទេ​រាំ​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា « ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​មាសស្ងួន ទទួល​ឈូង​ទៅ​»​។ ពួក​ស្រីៗ​ក្រៅពីនោះ​គ្រប់គ្នា​ទទួល​ថា «​ឱ​ណា​កែវ​កែវ​ពិ​អា ឱ​ណា​កែវ អឺយ អឺ​អឺ​ង​អឺយ​!» រួចហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ប្រុសៗ ទ​ទួ​យក ហើយក៏​ផ្ដើម​បោះ​ឈូង​នោះ​ទៅឱ្យ​ពួក​ខាង​ស្រី​វិញ​។ បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅទៅ​ពួក​ប្រុស បើ​ចោល​ត្រូវ​ប្រុស​ណា​ប្រុស​នោះ ត្រូវ​រាំ​នាំ​ឈូង​ទៅជូន​ស្រី​ដោយ​ច្រៀង​ជា​ទំនុក​ថា «​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួ​ល​​ឈូង​ទៅ​»​។ ពួក​ប្រុសៗ​គ្រប់គ្នា​ទទួល​បន្ទរ​ថា «​ឱ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​! »​ហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ពួក​ស្រីៗ​ទទួលយក​ទើប ផ្ដើម​បោះ​តទៅទៀត​។​

ល្បែងចោលឈូង

  • របៀប​លេង​ឈូង​លោះ​ខ្ញុំ​
​របៀប​នៃ​ការលេង​ឈូង​លោះ​ខ្ញុំ មុនដំបូង​ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង​១​ទំនុក​ជាមុន​។ ឯ​ទំនុកច្រៀង​ឈូង មាន​ច្រើនបែប​ប្លែកៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាម​ស្រុក​។ ទីនេះ​ស្រង់​យកតែ​ទំនុក​ធម្មតា ដែល​អ្នក​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់គ្នា​ថា​៖ «​បង​បោះ​ឈូង​ទៅ អូន​អើយ កំពស់​ចុង​ដូង​(​ស្ទូ​ន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង​»​ឬថា បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួល​ឈូង​បង ៘ ច្រៀង​ហើយ​គេ​ស្រែកថា «​ឈូង​អឺយ​ឈូង​!»​ហើយ​អ្នក​ផ្ដើម​ទំនុក​ក៏​បោះ​ឈូង​ទៅលើ​ពួក​ស្រីៗ ឱ្យ​ពួក​ស្រីៗ​ចាប់ ខាង​ស្រី​ចាប់​ឈូង​បាន គេ​ចោល​សំដៅ​ទៅរក​ប្រុស​ណា​ដែល​ត្រូវ​ចិ​ត្ដ បើ​ចោ​ល​​​ត្រូវ​ប្រុស​ណា គេ​ទៅ​ចាប់យក​ប្រុស​នោះមក​ទុក​ខាង​ពួកគេ​។ បើ​ចោល​មិនត្រូវ​ទេ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោល​សំដៅ​មករក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី ហើយ​ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យកទៅ​លើក​មុន​នោះ ត្រូវបាន​រួចខ្លួន បើ​ប្រុស​ចោល មិនត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល​។ បើ​ខាង​ណា​ប៉ិនប្រសព្វ​គេ​ចោល​យក​ម្ខាង​ទាល់តែ​អស់​។ កាលណា​អស់​គ្នា​ហើយ គេ​ផ្ដើម​លេង​សាជាថ្មី ដោយ​ឱ្យ​ខាង​ស្រី​បោះ​ឈូង​ទៅឱ្យ​ខាង​ប្រុស​មុន​វិញ​។ មុននឹង​ស្រីៗ​បោះ​ឈូង​ទៅឱ្យ​ប្រុស​គេ ស្រែកច្រៀង​ថា «​អូន​បោះ​ឈូង​ទៅ បង​អើយ​កំពស់​ចុង​ស្លា​ប្រុស​ឈរ​ត្រៀបត្រា បង​អើយ​ទទួល​ឈូង ប្អូន​៘ ច្រៀង​ហើយ​គេ​ស្រែកថា ឈូង​អឺយ​ឈូង​! ហើយ​គេ​បោះ​ឈូង​ទៅ លើ​ពួក​ប្រុសៗ​។​ឯខាង​ប្រុស បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅទៅ​ស្រីៗ កាល​ត្រូវ​លើ​ស្រី​ណា​ម្នាក់​គេ​ចាប់យក​ស្រី​នោះមក​ទុក​ខាងគេ​។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែកគ្នា​លេង​សាជាថ្មី​។ មនុស្ស​ដែល​គេ​ចាប់បាន​នោះ ជួនកាល​គេ​ចង​មុខ​ជិត លែងឱ្យ​រត់​ទៅកាន់​ទី​ផ្សេងៗ ជាការ​កម្សាន្ត​សប្បាយ​។ របៀប​បែប​ទី​២ នេះ ជួនកាល​អ្នកលេង គេ​ច្រូតកាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្ដង​ក៏មាន​។ ល្បែង​នេះ​រាប់​ចូលក្នុង​ពួក​ការហាត់​ភ្នែក​ឱ្យ​វៃ ហាត់​ដៃ​ឱ្យ​ត្រង់​ផង ជាការ​កម្សាន្ត​សប្បាយ ដោយ​មានការ​រាំច្រៀង​លាយ​ជាមួយ​ផង​។​

ល្បែងបោះអង្គញ់


ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​រឹង ផ្លែ​ធំ​វែង​ៗ​ក្នុង​ផ្លែ​មួយ​ៗ​មាន​គ្រាប់​ច្រើន គ្រាប់​ធំ​ៗ​រាង​មូល​សំប៉ែត កាល​ណា​ទុំ​មាន​សាច់​រឹង, សម្រាប់​យក​មក​លេង​ល្បែង​មួយ​ប្រភេទ ហៅ​ថា ល្បែង​អង្គញ់ ។ ល្បែង​បោះអង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ដែល​គេ​យកមក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលា​ថ្ងៃ ឬ​វេលាយប់​ខែភ្លឺ នា​រដូវចូលឆ្នាំ ។​ល្បែង​បោះអង្គញ់ គេ​លេង​បាន​តាំង​ពីគ្នា ២ នាក់​ឡើងទៅ​ដល់ ១០ នាក់ ដោយ​ចែកចេញជា​ពី​ពួក​មាន​ចំនួន​ស្មើគ្នា ដែលមាន​ស្រី​ម្ខាង​ប្រុស​ម្ខាង​ក៏បាន ចម្រុះ​គ្នា​ទាំងសងខាង​ក៏បាន ។ អង្គញ់​ដែល​គេ​យកមក​លេង​នេះ ឲ្យ​ឈ្មោះថា ‹​កោយ​› ចែកចេញជា​ពីរ​ផ្នែក​ដែរ គេ​ហៅថា កោយ​ដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក ។ កើយ​មួយ​ពួកៗ​មាន​ចំនួន ៣ ឬ ចំនួន ៥ គឺថា​បើ​ដាំ​កោយ ៣ ក៏​បោះ​កោយ ៣ ,​បើ​ដាំ​កោយ ៥ ក៏​បោះ​កោយ ៥ តាម​ចំនួន​អ្នកលេង​មាន​តិច​ឬ​ច្រើន ។ ដែល​ហៅថា កោយ​ដាំ គឺ​គេ​ដាំ​ភ្ជាប់​ទៅនឹង​ដី មាន​ជួរ​បែក​កន្ធែក​ចេញពី​កោយ​កណ្ដាល​មួយ ដែល​ហៅថា ‹​មេក្លោង ឬ​កន្លោង​› ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មាន​សណ្ឋាន​ដូច​ក្អែកទឹក​ហើរ ដែល​ឲ្យ​មេខ្យល់​មួយ​នាំមុខ ហើយ​ក្អែកទឹក​ហ្វូង​បែក​គ្នា​ជា​ជួរ​បញ្ឆៀងៗ​គ្នា​ពីក្រោយ ។ រីឯ​កោយ​បោះ គឺ​កោយ​ទាំងឡាយ​ដែល​គេ​កាន់​យកទៅ​ទី ហើយ​បោះ​ក្ដី ធ្វើ​អ្វី​គ្រប់បែប​ទៀត​ក្ដី សម្រាប់​រំលំ​កោយ ដាំ​ទាំង​ប៉ុន្មាន​នោះ ។ ត្រង់​រណ្ដៅ​តូចៗ​ដែល​ឆ្កៀល​ដី យក​កន្លែង​ដាំ​កើយ​ឲ្យ​ជាប់​នោះ គេ​ហៅថា ‹​រន្ធ ឬ​រន្ធ​កោយ​› ។ គេ​កំណត់​កន្លែង​មួយ​ពីមុខ​កោយ​ដាំ​ប្រមាណ​ជា ៣ ឬ ៤ ម៉ែត្រ សន្មត​ហៅថា ‹​ទី​› គឺជា​ទី​ដែល​គេ​ត្រូវ​បោះ ឬ​ទៅធ្វើ​អ្វីមួយ ពី​ត្រឹមនោះ​តម្រង់​មក​កោយ​ដាំ​វិញ ។ អ្នក​ដែល​ត្រូវ​ឡើង​មុន​គឺ​បាន​ទៅ​បោះ​ពី​ទី​មុនគេ​នោះ សម្រេច​លើ​ការព្រមព្រៀង​គ្នា​,​ជាធម្មតា គេ​ច្រើនតែ​អនុញ្ញាត​ឲ្យ​ពួក​អ្នកខ្សោយ​ជាង​មាន​សិទ្ធិ​ទៅ​បោះ​មុនគេ ទុកដូចជា​តទី​ឲ្យ​ដែរ ឯការ​ចាញ់ឈ្នះ​ស៊ីសង​ត្រង់​នរណា​ធ្វើ​ត្រូវ​កោយ​ដាំ​ចប់សព្វគ្រប់​មុនគេ គឺ​គ្រប់បែប​គ្រប់​ថ្នាក់ ដែល​របៀប​លេង​បោះអង្គញ់​តម្រូវ​ឲ្យ​ទាំង​ប៉ុន្មាន ។ ប៉ុន្តែ​គេ​ច្រើន​សន្មតគ្នា​បន្ថែម​ឲ្យ​អ្នកចាញ់​ធ្វើ ៣ ឬ ៤ ក្ដារ​សិន ហៅថា ‹​តាម​› ដូច្នេះ​បានជា​មុននឹង​លេង គេ​សន្មតគ្នា​ថា តាម​ប៉ុន្មាន​ក្ដារ​? បើ​គេ​សម្រេច​គ្នា​ថា ប៉ុន្មានៗ​ដល់ទី​បំផុត​ត្រូវតែ ‹​តាម​› ប៉ុណ្ណោះ​ក្ដារ​សិន ។ បើ​ផុតកំណត់​ហើយ នៅតែ​មិនបាន​ធ្វើ ត្រូវអស់​ទៀត​នោះ​ទើប​ទុកជា​ចាញ់ ហើយ​ពួក​ខាង​ឈ្នះ ត្រូវ​ជោះ​ពួក​ខាង​ចាញ់​តាម​ចំនួន​ដែល​គេ​សន្យា​គ្នា ឧបមា​រថា គេ​សន្យាថា កោយ​មួយ​ជោះ ១០ ដូច្នេះ​នរណា​កាន់​កោយ​បោះ​មួយ បើ​ឈ្នះ​ត្រូវបាន​ជោះ​គេ ១០ តែបើ​ចាញ់​ក៏ត្រូវ​គេ​ជោះ ១០ ដែរ ។​ល្បែង​នេះ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ណាស់ បើ​ធ្វើ​ខុស​បទ​វិន័យ​ណាមួយ​នឹងត្រូវ​ទទួលពិន័យ​ភ្លាម​មួយ​រំពេច ។ លក្ខខណ្ឌ​ទាំងនេះ យើង​និង​បរិយាយ​របៀប​លេង​ខាងក្រោម​នេះ ។​ ល្បែង​អង្គញ់​ចែកចេញ​ច្រើន​ជាន់ថ្នាក់​ជា​សង្កាត់ៗ​មាន​៖
  • ១- បោះ (​កាន់​បោះ​មកពី​ទី តម្រង់​កោយ​ដាំ​)
  • ២- ស៊ីគោល (​បាញ់​ដោយ​ម្រាមដៃ​ដាក់​លើ​ក្បាលជង្គង់​)
  • ៣- ស៊ី​ប៉ា​រ៉េត (​បាញ់​ដោយ​ម្រាមដៃ​ដាក់​ផ្ទាល់​នឹង​ដី​)
  • ៤- ត្រកង (​ប្រមៀល​អង្គញ់​មកពី​ទី​)
  • ៥- ចាក់​ខ្ទែ​ក (​ដាក់​អង្គញ់​លើ​ខ្នងជើង​ដើរ​បី​ជំហាន​)
  • ៦- បោះ​ជោះ (​បោះ​សម្រេច​ជា​ចុងក្រោយ​បំផុត​)

របៀប​លេង​ក្នុង​សង្កាត់​នីមួយៗ​មាន​ដូចតទៅ​៖
𝓀 ថ្នាក់ទីមួយ បោះ​= ពួក​អ្នក​ដែល​ត្រូវ​ឡើងទៅ​បោះ គេ​បោះ​តម្រង់​ទៅ​កោយ​ដែល​ដាំ​ណាមួយ​,​កាល​បោះ​ទៅ​ត្រូវ​កោយ​ដាំ​នោះ​ហើយ កោយ​នោះ​ក៏​ខ្ទេច​ចេញពី​រន្ធ​ទៅ កោយ​បោះ​ក៏​នៅក្នុង​រន្ធ​កោយ​ដាំ​, ហើយ​អ្នក​ដាំ​ទះ​កោយ​បោះ​នោះ​បង្កប់​ថែមទៀត យ៉ាងនេះ​គេ​ហៅថា ‹​ស្អុយ​› ។ បើ​បោះ​ត្រូវ​កោយ​ណាមួយ​ហើយ បើ​បោះ​កោយ​មួយ​ក្រោយ ទៅ​ត្រូវ​កើយ​ដដែល​ទៀត​គេ​ហៅថា ‹​ម៉ា​យ​› ។ បើ​អ្នក​បោះ​ប្រព្រឹត្ត​ខុស​វិន័យ​ទាំងនេះហើយ ត្រូវ​អ្នក​ដាំ​ទៅ​បោះ អ្នក​បោះ​មក​ដាំ​វិញ​ម្ដង ។ កាលណា​បោះ​ទៅ​ត្រូវ​កោយ​ដែល​ដាំ​ដួល​ទាំងអស់​រួចហើយ អ្នក​បោះ​ត្រូវ​ចាប់​បន្តធ្វើ​ស៊ីគោល​តទៅទៀត ។​

ថ្នាក់​ទី ២ ស៊ីគោល​= កាលបើ​បោះ​ត្រូវ​អស់ហើយ​គេ​យក​កោយ​របស់គេ​ដែល​សំដៅទៅ ‹​ទី​› ហើយ​អង្គុយច្រហោង​រុញ​ក្បាលជង្គង់​ម្ខាង​ទៅមុខ​បន្តិច យក​កោយ​ដាក់​លើ​ក្បាលជង្គង់​នោះ ទាត់​កោយ​ដោយ​មេ​ដៃ​​ ឬ​ច​ង្អុ​កដៃ តម្រង់​ទៅ​កើយ​ដាំ​ណាមួយ ។ បើ​កោយ​ធ្លាក់​ទៅនោះ ធ្លាក់​ជិត​កោយ​ដាំ​ពេក​ប្រមាណ​ជាមួយ​ចំអាម ឬ​កន្លះ​ចំអាម​នោះ​, អ្នក​ស៊ីគោល​គេ​សួរ​អ្នក​ដាំ​ថា ‹​វ័ធ​ឬ​ណាប់​?› បើ​អ្នក​ដាំ​ឆ្លើយថា ‹​វ័ធ​› អ្នក​ស៊ីគោល​ត្រូវ​វ៉ាស់​ជា​ចំអាម​ដោយ​យក​មេដៃ​ដាក់​លើ​កើយ​របស់ខ្លួន​ចង្អុលដៃ​វ័ធ​កោយ​ដាំ​ឲ្យ​ដួល​តែម្ដង ។ បើ​អ្នក​ដាំ​ឆ្លើយថា ‹​ណាប់​› អ្នក​ស៊ីគោល​គេ​លើក​កោយ​របស់គេ​គប់​ទៅ​កោយ​ដាំ​នោះ​ឲ្យ​ដួល​តែម្ដង ។ ដូចនេះ​កោយ​ដែល​ស៊ីគោល​ធ្លាក់​ជិត​ពេក​នោះ គេ​ឲ្យ​ឈ្មោះថា ‹​វ័ធ​-​ណាប់​› ។ បើ​កោយ​ដែល​ស៊ីគោល​ទៅហើយ​ធ្លាក់​ឆ្ងាយ​ពី​កោយ​ដាំ​ជាង​មួយ​ចំអាម​នោះ អ្នក​ស៊ីគោល​ត្រូវ​លុតជង្គង់ ហើយ​យក​កើយ​នោះ មក​ដាក់​លើ​ក្បាលជង្គង់​ផ្ទាត់​តម្រង់​ទៅ​កោយ​ដាំ​បន្តទៅ​ម្ដងទៀត ទាល់តែ​អស់​កើយ​របស់ខ្លួន ។ បើ​កោយ​ស៊ីគោល​នោះរ​ត់ទៅ​ប៉ះ​ដូចជា​កើយ​ស៊ីគោល​ទៅមុន​ធ្លាក់​ត្រង់​កន្លែង​ណាមួយ ហើយ​កើយ​ទៅ​ក្រោយ​រ​ត់ទៅ​ប៉ះ​កោយ​មុន​នោះ ដល់ពេល​អ្នកបាញ់​ពេល​ទៅ​បាញ់​ម្ដងទៀត​នោះ អ្នក​ដាំ​គេ​ត្រូវ​ពិន័យ​ដូច្នេះ គឺ​កោយ​មុនគេ​ឲ្យ​ផ្ទាត់​ដោយ​ស្រលៀង​ភ្នែក​ម្ខាង គឺ​ឲ្យ​ធ្មេចភ្នែក​ម្ខាង ឯ​កោយ​ក្រោយ​គេ​ឲ្យ​ផ្ទាត់​ដោយ​ខ្វាក់ភ្នែក គឺ​ឲ្យ​ធ្មេចភ្នែក​ទាំងសងខាង ។ ដូច្នេះ​ទើប​គេ​ឲ្យ​ឈ្មោះ កើត ២ នេះ​ថា កោយ​ខ្វាក់ និង​ស្រលៀង​តាម​ទណ្ឌកម្ម​ដែល​គេ​ពិន័យ ស៊ីគោល​ដូច​បាន​រៀបរាប់​មកនេះ​ត្រូវ​កោយ​ដាំ​ដួល​អស់ហើយ គេ​ត្រូវធ្វើ​ស៊ី​ប៉ា​រ៉េត​តទៅទៀត ។​ ​ថ្នាក់​ទី ៣ ស៊ី​ប៉ា​រ៉េត​= ពួក​អ្នក​ស៊ីគោល​នោះ កាល​បានធ្វើ​ស៊ីគោល​រួចហើយ​គេ​នាំគ្នា យក​កោយ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី ហើយ​បាញ់​ដោយ​ម្រាម​ដាំ​មួយ​ម្ដងៗ តម្រង់​ទៅរក​កោយ​ដាំ រហូតដល់​អស់​កើយ ការពិន័យ​មាន វ័ធ ណាប់ ស្រលៀង ខ្វាក់ របៀប​ដូច​ស៊ីគោល​ដែរ ខុសគ្នា​ត្រង់​ស៊ីគោល​គេ​ធ្វើ​លើ​ក្បាលជង្គង់ , ចំណែក​ស៊ី​ប៉ា​រ៉េត ដាក់​កោយ​ផ្ទាល់​នឹង​ដី​តែប៉ុណ្ណោះ ។ លុះ​ធ្វើ​ស៊ី​ប៉ា​រ៉េត​រួចហើយ​គេ​ធ្វើ​ត្រកង​តទៅទៀត ។​ ថ្នាក់​ទី ៤ ត្រកង ឬ ត្រ​ឡង​កង​= ក្រោយ​ដែល​ធ្វើ​ស៊ី​ប៉ា​រ៉េត​ត្រូវ​អស់ហើយ គេ​ចាប់ធ្វើ​បន្តទៅទៀត គឺ​ត្រកង ។ ត្រកង​នេះ គឺ​គេ​ប្រមៀល​កោយ (​គ្រាប់​អង្គញ់​) ឲ្យ​រមៀល​ដូច​បរកង់ ហេតុនេះ​បានជា​គេ​ហៅថា ‹​ត្រកង​ឬ​ត្រ​ឡង​កង​› ។ ត្រកង​មាន​ពីរបែប​,​គេ​យកបែប​ណាមួយ​មកលេង ក៏បាន​តាមតែ​គេ​ណាត់គ្នា ហៅថា ត្រកង​ទប់ និង​ត្រកង​ធា ។ ត្រកង​ទប់​,​គឺ​គេ​ប្រមៀល​កោយ​ទៅហើយ​ត្រូវ​រត់តាម​ទៅ​យកដៃ​ខ្ទប់​ឲ្យ​ទាន់ មុន​កោយ​នោះ​ដួល ហើយ​មិន​ឲ្យ​ហួស​មេក្លោង​ផង តែបើ​ទប់​មិនទាន់ បណ្ដោយ​ឲ្យ​កោយ​ដួល​ស្លៀ​ម​ខ្លួន​វា ឬ​ទប់​ដែរ​តែ​មិនបាន​យកដៃ​ខ្ទប់​ឲ្យ​ជិត​ល្អ លើ​កោយ​នោះទេ នោះគេ​ទុកជា​ស្អុយ​មិនបានការ​, ពួក​ខាង​ម្ខាង​ត្រូវ​ឡើង​ធ្វើ​ម្ដង ។ បើ​កើយ​នោះ រត់លឿន​ពេក​ទៅ​ហួស​មេក្លោង​ឬមួយ​ក៏​ទង្គិច​ដួល​កោយ​ដាំ​ណាមួយ ក៏​ទុកជា​ស្អុយ​ត្រូវគេ ‹​ឡើង​› ដែរ ។ ឯ​ត្រកង​ធា​វិញ ពុំ​ពិបាក​រត់តាម​ខ្ទប់​ទេ តែ​ត្រូវមាន​វិន័យ​មិន​ឲ្យ​ហួស​មេក្លោង និង​ទង្គិច​កោយ​ដាំ​ឡើយ ។ របៀប​ត្រកង ក៏ដូចជា ស៊ីគោល ឬ ស៊ី​ប៉ា​រ៉េត​ដែរ គឺ​ធ្វើបាន​ពី​ដំណាក់ គឺ​ត្រកង​ពី​ទី​ទៅដល់​ត្រង់ណា​ហើយ អាច​តាម​ទៅ​បាញ់​ដល់​ម្រាមដៃ​ផ្ទាល់​នឹង​ដី​តម្រង់​ទៅ​កោយ​ដាំ​ម្ដងទៀត ប្រសិន​ជាមាន​រះ​ដួល​កោយ​ដាំ​ម្ដង​ពីរ​ឬ បី​, ម៉ា​យ​,​ងីងើ​មិន​ដួល កោយ​ដាំ​នោះ គ្រាន់តែ​រង្គើ​ក៏ត្រូវ​ទទួល​បទ​ពិន័យ​ដូច​មុនៗ​ដែរ ។​ ថ្នាក់​ទី ៥ ចាក់​ខ្ចែ​ក​= ចាក់​ខ្ចែ​កមាន​របៀប​ប្លែក​ពីមុនៗ គឺ​គេ​ឈាន​មួយ​ជំហាន​គំនិត​ពី​ទី រួច​យក​អង្គញ់​ដាក់​លើ​ខ្នងជើង ហើយ​ឈាន​ពីរ​ជំហាន​ទៅមុខទៀត ទើប​រលាស់​ចុងជើង គ្រវាត់​គ្រាប់​អង្គញ់​ទៅ​ឲ្យ​ត្រូវ​កោយ​ដាំ ។ កាលណា​មិនត្រូវ​ក៏​ស្អុយ​កោយ​បោះ​នោះ ចោល​ទៅ កាលណា​ត្រូវ​អាច​យក​កោយ​ដដែល​នោះមក​ធ្វើ​សារជាថ្មី​បាន​ម្ដងទៀត ។ ប្រសិនជា​ដាក់​កោយ​ខ្នងជើង ហើយ​ឈាន​ពុំទាន់​ដល់​កោយ​ដាំ​ស្រាប់តែ​ជ្រុះ​កោយ​ទៅ នោះគេ​ទុកជា​បាក់ក​លៀន​អណ្ដាត គឺ​គេ​ឲ្យ​យកទៅ​ធ្វើ​ម្ដងទៀត​តែ​ឲ្យ​អ្នកនោះ ងើយ​ក​ឡើងលើ​លៀន​អណ្ដាត មិន​ឲ្យ​មើលទៅ​កោយ​ដាំ​ទេ គឺថា ធ្វើ​ប្រថុយៗ​តាម​ស្មាន ។ ចាក់​ខ្ចែ​ក ឥត​ធ្វើ​ពី​ដំណាក់​ឈើ​តាម​ទៅ​ផ្ទាត់​បាន​នៅ​ជិត​កោយ ដាំ​ដូច​ត្រកង ស៊ីគោល​-​ស៊ី​ប៉ា​រ៉េត​ទេ គេ​ធ្វើ​យក​ត្រូវ​ពី​ទី​តែម្ដង ។ កាលបើ​មាន​រះ ,​មា​យ​,​កប់ គេ​ពិន័យ​ដូច​ធ្វើ​អ្វីៗ​ពីមុនមក​ដែរ ។​ ថ្នាក់​ទី ៦ បោះ​ជោះ = បោះ​ជោះ​ក៏ដូចជា​បោះ​ពីដំបូង​ដែរ វិន័យ​គ្រប់បែបគ្រប់យ៉ាង​ដូចគ្នា​ទាំងអស់​សុទ្ធសាធ ។ គិត​ទៅ​បោះ​ជួស​នេះ ហាក់ដូចជា​គ្រាន់តែ​ជា​វិញ្ញាសារ​មួយ​សម្រាប់​រង់ចាំ​ពួក​ខាង​យឺត​ជាង ឲ្យ​បាន​​ឱកាស​ដេញតាម​តែប៉ុណ្ណោះ ។ បានជា​ហៅថា បោះ​ជោះ​ព្រោះ​បន្ទាប់​តែ​ពី​បោះ​នេះ​ទៅ ត្រូវបាន​ជោះ​ហើយ (​គ្រាន់តែ​រង់ចាំ​ឲ្យ​គេ​តាម​ប៉ុន្មាន​ក្តារ ដែល​បាន​សន្ម​ត់​តែប៉ុណ្ណោះ​) ។​

របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពីលើ រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស ។ ធ្វើបែបនេះ​ហៅថា ‹​ជោះ​បាយ​ត្រជាក់​› ។ មួយបែប​ទៀត​ហៅថា ‹​ជោះ​បាយ​ក្ដៅ​› របៀបនេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺ​មួយ​ផ្តេក មួយ​បញ្ឈរ ហើយ​ជោះ​ខ្លាំងៗ​ទៅលើ​ក្បាលជង្គង់​មួយៗ​ឡើង​ក្រហម​សាច់ ទំរាំ​តែ​អស់​ចំនួន ៣០-៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែម្ដង ជួនកាល គេ​យក​បំពង់​ឫស្សី​មក​ខោក​ក្បាលជង្គង់​ធ្វើជា​ជោះ​ជំនួស​គ្រាប់​អង្គញ់​ក៏មាន ។​
🍒 ឯ​ឈ្មោះ​ពិន័យ​ដែល​ប្រើ​ក្នុង​ល្បែង​អង្គញ់​នេះ​មាន ៩ បែប​៖

  • ១- ស្អុយ (​គឺ​ធ្វើ​ខុស​ទុក​កោយ​នេះ ជា​អាសា​របង់​)
  • ២- មា​យ (​ត្រូវ​ម្ដង​ហើយ ត្រូវ​ដដែល​ម្ដងទៀត​)
  • ៣- រះ (​កោយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​)
  • ៤- ងីងើ (​កោយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើ​មិន​ដួល​)
  • ៥- ស្រលៀង -​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​)
  • ៦- វ័ធ​-​ណាត់ (​កោយ​បោះ​ជិត​កោយ​ដាំ​ពេក​)
  • ៧- បាក់ក​លៀន​អណ្ដាត (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​)
  • ៨- កប់​ទះ (​កោយ​ដាំ​ខ្ទេច​ចេញ កោយ​បោះ​នៅក្នុង​រន្ធ​ដាំ​)
  • ៩- ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេក្លោង​)
​បទ​ពិន័យ​លើ​កំហុស​ទាំងអស់នេះ​មិន​ជាការ​ធ្ងន់​ពិបាក​ប៉ុន្មាន​ទេ មាន​កំហុស​ខ្លះ​គេ​គ្រាន់តែ ‹​ឡើង​› គឺ​គេ​ទុក​ក្ដារ​នេះ​ជា​អាសាបង់ ត្រូវ​ផ្ទេរ​ឲ្យ​ពួក​ម្ខាង​ទៀត​ឡើងទៅ​ធ្វើ​ម្ដង​ដូច​យ៉ាង ម៉ា​យ រះ កប់​ទះ ជាដើម ប៉ុន្តែ​ទោះជា​ត្រូវ ‹​ឡើង​› ក្ដី ក៏​លើក​ក្រោយ​គេ​អនុញ្ញាត​ឲ្យ​ពួកនេះ ទុកជា​ធ្វើ​ត្រូវ​ទាំងអស់​នេះដែរ ។ ឯ​បទ​ពិន័យ​ផ្សេងទៀត​ក៏​គ្រាន់តែ​ដាក់ទណ្ឌកម្ម ឲ្យ​លំបាក​ក្នុង​ការធ្វើ​តែប៉ុណ្ណោះ ពុំទាន់​ចាត់ទុក​ឲ្យ​កោយ​នោះ​ស្អុយ​ភ្លាមៗ​ទេ ។ ដូច្នេះ​បទ​ពិន័យ​គ្រាន់តែ​ឲ្យ​បាន​សប្បាយ​បានយូរ​បន្តិច​ប៉ុណ្ណោះឯង ។​ទៅ​ត្រូវ​កោយ​ដាំ​ម្ដង​មួយៗ ទាល់តែ​អស់ បើ​កោយ​ណា​មិនបាន​ត្រូវ​កោយ​ដាំ​ទេ គេ​ទុកជា​ស្អុយ តែបើ​បាន​ត្រូវគេ​ឲ្យ​ត្រឡប់​យកមក​កេល (​ឆ្កើ​ស​ចុង​ម្រាមជើង​) បាន​ម្ដងទៀត ។ ពួក​ខាង​ណា​ធ្វើ​ត្រូវអស់​មុន ឈ្មោះថា ឈ្នះ អាច​ជួស​អ្នកចាញ់​បាន ។​ ​របៀប​លេង​គ្រាប់​អង្គញ់​មួយ​យ៉ាង​ទៀត​គេ​ហៅថា ‹​បាញ់រង​› គឺមាន​អ្នកលេង​ពីរ​ពួក ។ ពួក​ម្ខាងៗ​មាន​កោយ ១០ រៀងខ្លួន​គឺ​សម្រាប់​ដាំ ៥ បាញ់ ៥ ។ គេ​ដាំ​ជួរ​តម្រៀប​គ្នា​ម្ខាង​ម្នាក់ ហើយ យក​កោយ​បាញ់ បាញ់​ទៅខាង​ពួក​បរ​បក្ខ​ម្ដងម្នាក់ ខាង​ណា​បាញ់​រំលំ​របស់​ពួក​ម្ខាង​គេ​អស់​មុន​ឈ្មោះថា ឈ្នះ បាន​ជោះ​គេ ឯ​បាញ់​នោះ គឺ​ឈរ​បត់​ក្បាលជង្គង់​ម្ខាង​ដាក់​ចោល​លើ​ក្បាលជង្គង់​បាញ់​នឹង​ម្រាមដៃ តម្រង់​ទៅ​កោយ​ដាំ​តែ​ម្ដង។​ ល្បែង​បោះអង្គញ់​អាច​រ៉ាប់​ចូលក្នុង​ពួក​កីឡា ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​មូល ៕

ល្បែងស្ដេចចង់


ល្បែងស្ដេចចង់𝔉 ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុស១ពួក ស្រី១ពួក។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំងប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយលើទីដ៏សមគួរមួយហើយ ខាងស្រីគេអោយស្រីម្នាក់ដើរចូលទៅ ខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧុបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹប ទុកមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះ ទៅជិះប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ អុបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយម្ខាងចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើលខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌។

ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណាក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិនបានលឺអ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈនិងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។ ល្បែងនេះជាល្បែងកំសាន្ដក៏មែនតែជាល្បែងហាត់ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយាគតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយមនុស្សចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។

ចូលឆ្នាំខ្មែរ-ប្រណាំងគោ


ប្រណាំងគោ

ប្រភពឯកសារ៖ 

ជូនដំណឹងដល់​អាជីវករ និងម្ចាស់រថយន្ត​ដឹកដី និង​ដឹកខ្សាច់​គ្រប់ប្រភេទ – សាលារាជធានីភ្នំពេញ


សាលារាជធានីភ្នំពេញ​សូមជូនដំណឹងដល់​អាជីវករ និងម្ចាស់រថយន្ត​ដឹកដី និង​ដឹកខ្សាច់​គ្រប់ប្រភេទ​ឱ្យ​បាន​ជ្រាបថា៖ ក្នុងឱកាស​បុណ្យចូលឆ្នាំប្រពៃណីជាតិ ខាង​មុខ​នេះ​​ចរាចរតាម​ដង​ផ្លូវសំខាន់ៗ…

ann-290313-136455523974425

  ប្រភពឯកសារ៖ 

ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (ឆ្នាំម្សាញ់ ២០១៣) – សាលារាជធានីភ្នំពេញ



announcment-2532013-p1-136434430117537announcment-2532013-p3-136434434055561 announcment-2532013-p2-136434432260495announcment-2532013-p4-136434437338462

ប្រភពឯកសារ៖  

ពិធីបុណ្យចូលឆ្នាំខែ្មរ


ពិធីបុណ្យចូលឆ្នាំខែ្មរ

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាមជំនឿ​ទំនៀម​ទម្លាប់និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក យើង​បាន​ប្រទះឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។  សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សមែ្តង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អានព្រះមហាព្រហ្មនិង​ កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជាអ្នក សមែ្តង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ “ខ” ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ក្បាល​បូជា ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់ ដោយ​ អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូចេ្នះ ​គួរ​តែ​រត់ទៅ​លាក់​ខ្លួនពួន​អាត្មា​ឲ្យស្លាប់ដោយ ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ដើម​ត្នោត​នោះសត្វ ឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អា ហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១ ទៀត​ថា ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​១ ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប មនុស្ស​ ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺ​ដូចេ្នះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក កុបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​ក៏​រាំង​បើ​ចោល ក្នុងមហាសមុទ្រទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល ថា​ហើយ​ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សា​ទើប​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ហើយ​ក៏ អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា “ភគវតីសភា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់ ១ឆ្នាំជា សង្រ្កាន្ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ក្បាល​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។
សង្ក្រាន្តសង្ក្រាន្ត

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គឿ្រងអាភរណៈ

 ថ្ងៃ ទេពធីតាមហាសង្រ្កាន  គ្រឿងអាភរណៈ
 ថ្ងៃអាទិត្យ  ទុង្សាទេវី  សៀតផ្កាទទឹម​​ គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។
 ថ្ងៃច័ន្ទ  គោរាគទេវី  សៀតផ្កាអង្គាបុស្ស   គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។
 ថ្ងៃអង្គារ  រាគ្យសាទេវី  សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ ។
 ថ្ងៃពុធ  មណ្ឌាទេវី  សៀតផ្កាចំប៉ា   គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។
 ថ្ងៃព្រហស្បតិ៍  កិរិណីទេវី  សៀតផ្កាមណ្ឌា  គ្រឿងប្រដាប់មរកត  ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។
 ថ្ងៃសុក្រ   កិមិរាទេវី  សៀតផ្កាចង្កុលណី  គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណពាហនៈក្របី ។
 ថ្ងៃសៅរ៍  មហោទរា  សៀតផ្កាត្រកៀត  គ្រឿងប្រដាប់នីលរត័ន៍  ភក្សាហារសាច់ទ្រាយ អាវុធស្តាំ កងចក្រ  ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វ័នបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ ឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះឯង។ តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (ដំណើរ​ព្រះចន្ទ) ទើប​កំនត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកត្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (ដំណើរ​ព្រះអាទិត្យ)ជា​សំខាន់​វិញ​ហើយ កំណត់​ ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំនត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ រ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទគតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​ឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។ ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​សំរាប់​ទទួល​ទេវតា​ថ្មី​ មាន : បាយ​សី​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និងភេសជ្ជៈនំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​សំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូលអគ្គីសនីខ្សែ​តូចៗ​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំណត់​ទេព្តាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងោយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ…ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :
  • ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ៍ ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។
  • ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ជាចូឡាមណី ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង ឬ ប្អូនដែល​បាន​ស្លាប់​ទៅ ។
  • ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

វាលុកចេតិយ

ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់ℱ» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្តាល​ទីធ្លា​ដែល​គេ​ បាន​កំណត់ រួចពូនឱ្យ​ចេញ​ជា​រាង​ចេតិយ បែរ មុខ ទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំណាង​ឱ្យ​ព្រះចូឡាមណីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ ឬ ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កណ្តាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ព័ទ្ធជុំវិញ ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកណ្តាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្ណុការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹក ឱ្យមាតាបិតាគ្រូឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរ ដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អនិងសំបូរដោយចតុរង្គសេនា ជាអ្នក បាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលែងសត្វអម្បាលនោះអ្នកនោះរមែងជា អ្នកមានអាយុយឺនយូរ ជាអ្នកមាន សុខច្រើនឥតមាន រោគភ័យ មកបៀតបៀនក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះ ទោះទៅ កើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លា ដល់ អ្នកបានឃើញ ជាអ្នកមានសម្បុរកាយផូរផង់ ជាទីគាប់ចិត្ត ជាទីគួរឱ្យមើល ជាអ្នកមាន ប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និង ព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិជា អ្នកមានបុត្រ ភរិយានូវគណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយប្រការដូច្នេះ ហើយបានជានៅ ឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះលែងសត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ.. ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។

អានិសង្សវាលុកចេតិយ

ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេ តែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែង អំពីការសាងវាលុកចេតិយថាមានផល្លា និសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយ នោះ នាំនិទាន ៣ រឿងមកប្រកបជាឧទាហរណ៍គឺ :
  • និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើកសំពៅទៅជួញ បានប្រទះ ឃើញ ផ្នូកខ្សាច់សល្អ នៅ តាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ្ជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចត នៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ ឧទ្ទិសជាតំណាងចូឡាមណីចេតិយ ដែលបញ្ចុះព្រះចង្កូមកែវ របស់ ព្រះពុទ្ធ អំពីបុណ្យសឹងប្រតិស្ឋាន នៅឋានត្រៃត្រិង្សទេវលោក ស្រេចហើយ ពួកពាណិជ្ជទាំងនោះ ក៏បេះយកផ្កាឈើ មកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រ នៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌ក៏កើត ក្នុងមនុស្ស លោកបានជាស្តេចឯរាជ្យជាច្រើនជាតិ និង ត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាច ផល្លានិសង្ស ដែលបានវាលុកចេតិយ ។
  • និទានទី២ ដំណាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាបសំលាប់ សត្វបរិភោគ តាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូប នឹកអាណិត នាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយឱ្យ បានសាង បុណ្យកុសលខ្លះ លុះគិតដូច្នេះ លោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹក នាយនេសាទ លីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃ ដើម្បីស្វែងរកសត្វ មកចិញ្ចឹមជីវិតដូចកាលសព្វដង។   ដំបូងនាយ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១ពំនូតប្រគេន ។ ក្រោយមកកាលនាយនេសាទរំលាយខន្ធ ស្លាប់ទៅត្រូវពួកយមបាល ឬ យមភូបាល យកខ្លួនទៅសួរយកចំលើយ អំពីរឿងកាល នៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយនេសាទតបថា មិនបាន ធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយមបាលក៏នាំគ្នា ចាប់បោះទៅក្នុងរណ្តៅភ្លើង នរកតែមិនឆេះ ត្រឡប់ជា​ខ្ទាតចេញមកវិញ យមបាល នឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួល នាយនេសាទក្រឡេក ទៅឃើញអណ្តាតភ្លើង មានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទាន ដែលខ្លួនបានធ្វើទើប ឆ្លើយថាកាលនៅ មនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយមភូបាល ប្រាប់ថា បើដូច្នេះ អ្នកអែងត្រូវទៅកើត អែឋានសួគ៌ មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយកខ្លួនមកឱ្យទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើត ឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និង ស្រីទេពកញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណ ឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រ សោយសម្បត្តិមកបាន ៦ថ្ងៃនឹកឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្ស ពន់ប្រមាណ ហើយ ចូលទៅដេក នាង សុវណ្ណឱរ៉ៃ ឃើញដូច្នេះ ក៏ចូលទៅសួរ អន្នំលោកង្សិនីទេវបុត្រ ក៏រ៉ាយរឿង ប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃ លួងលោមថា បើដូច្នោះ សូម ព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណា ធ្វើបាប អម្បាលម៉ាន ក្តីបើចង់ ឱ្យរួច អំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លងហើយនឹង រួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូម ព្រះអង្គធ្វើតាម ព្រះពុទ្ធ បន្ទូលនេះចុះទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។
អន្នំលោកង្សិនីទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ថ្ងៃនោះឯង ។ លុះដល់ ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយម បាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិនីទេវបុត្រឱ្យ ចេញមក គ្រានោះអន្នំលោក ង្សិនីទេវបុត្រគេចមុខចេញ នាងសុវណ្ណឱរ៉ៃ ចេញមកទទួល។ និយាយជាសំនួរ តបយមបាលថា យើងមិនព្រមបើកឱ្យស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និង ធ្វើ បុណ្យឆ្លងរួចហើយ បាបកម្មទាំងពួង ក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោសក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ក្រអ្វីទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ ដែលយកចេញ អំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែឯគ្រាប់ ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រកស្រុតទៅណាសោះ ពួកយមបាលទាល់ចំណេះនឹងរាប់ ហើយក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។ ចំណែកអន្នំលោកង្សិនីទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខ ក្នុងនរក ដូចដែលយមបាល កំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្សដែលបានសាង វាលុកចេតិយ និង ធ្វើបុណ្យឆ្លងដូចពោលហើយ។
  • និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រឡាក់ទៅដោយ ដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុ មើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ ឱ្យនាងទេពធីតា ១អង្គ ចុះមកធ្វើជាប្រពន្ធ ចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើ ឱ្យចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតា ឃើញនាងទេពធីតាក៏ពេញចិត្ត ដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រមយក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយណាស់ ដោយនាងទេពធីតា ជួយថែ សំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នកទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុក រកអ្នកមានបុណ្យ ធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឱ្យសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផលដែលជា ទិដ្ឋធម្មវេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។កាលកើតមានរឿងសំដែងអំពីអានិសង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿនិងជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ ជាប្រវេណី ដរាបមក ដល់បច្ចុប្បន្នកាល ។ ១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឱ្យតំនាងព្រះចូឡាមណី ចេតិយ រួចយកកំណាត់ស ប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃ សូត្រធម៌ចំរើនព្រះបរិត្ត នៅសាលាធម្ម ដោយបន្តអំបោះ មកដល់ភ្នំ ទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង ឬ រំលាយមុនគេផ្សឹក ទុកត្រូវទទួលបាប ។

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់ អស់ទេវតា ព្រះយមរាជ ដែលតែងតែ ត្រួតត្រាមើល ការខុសត្រូវដល់មនុស្សលោក ដើម្បីសុំ ខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឱ្យផ្តាច់កម្មផ្តាច់ ពៀរ និង សុំ សេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសល ជូនដល់អ្នក ដែលចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្ត ទាំង អស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មក គេនាំគ្នា រាប់បាត្រ បន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេលបញ្ចប់ ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យ ចាប់ផ្តើមពិធី នៅចំពោះ ភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យ បានបន្តពិធី នៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំវាលុក ចេតិយំ បច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកឥឡូវនេះនូវ វាលុកចេតិយ នេះ ចេញ» គឺលែងប្រកាន់ថាជា ចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្ត ប្រគេន ព្រះសង្ឃ ឆាន់ត្រង់ ។ ពេលរសៀល គេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះនិង អារាធនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយ បាចផ្កា បាញ់ទឹកអប់ «ស្រង់ព្រះ»។ នេះជាពិធីតាមបែបសាសនា ៕ ប្រភពឯកសារ៖ គេហទំព័រ-៖

ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ។នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥ ក្នុងខែ មេសា ព្រោះជារដូវកាលមួយដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសំភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា  ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរទាំងអស់បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលំអរទៅដោយភ្លើងចំរុះពណ៍ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។ នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ​ ធូប៥ ផ្កាភ្ញី ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន ល ។ បន្ទាប់ពីនោះពួកគេនិងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាននានារបស់ប្រជាជន នៅពេលដល់ពេលវេលាមួយ កំណត់ថានិងមានទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា  ប្រជាជនបាននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀតក៏មានការ រៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង ….និងមានការ ច្រៀង រាំនូវបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា  ឬ ថ្ងៃឆ្លង ។ នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធរូប នៅតាមវត្ដអារាម ដើម្បី សុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕

អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ

តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?

ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា (ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាមប្រពីណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃ វណបទ ថ្ងៃទីបីជាថ្ងៃឡើងស័ក ជនជាតិណាក៏ពួកគេ ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងអឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រពចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រិត្ដអំពើសៅហ្មង មិនគប្បី។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសេរីសួស្ដី មានសេរីសូស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។ ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ដែលគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ដែលទៅប្រករបរចិញ្ចិមជិវិតនៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរបន្ថយការនិករលឹក និងបំបាត់ការនឿយហត់ពីការងារផង រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយើនយូរ ។ អត្ដន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ អាចបណ្ដុះស្មារតី ស្រឡាញ់រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នាទៅធ្វើរ បុណ្យនៅវត្ដអារាមទៀត ដែលជាមជ្ឍមណ្ឌលបង្កើតសាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពីណីជាតិមួយ តាំងពីដើមរហូតមក ៕