bet 855

វិនិយោគិន​ជប៉ុន​ស្វែង​​រក​ឱកាស​វ﷽ិនិយោគ​បន្ថែម​នៅ​កម្ពុជា


  14 September 2012, 15:52
បណ្តា​វិនិយោគិន​ជប៉ុន​មួយ​ក្រុម នៅ​ថ្ងៃ​សុក្រ​នេះ បាន​មក​ស្វែង​រក​ការ​គាំទ្រ​បន្ថែម​ពី​រដ្ឋា​ភិបាល​ ដើម្បី​រក​ឱកាស​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត ក្នុង​ប្រទេស​កម្ពុជា គ្រា​ដែល​ខ្លួន បាន​មក​ជួប​ ជា​មួយ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ហ៊ុន សែន។ លោក​សយ សុភា​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​ ពី​ក្រុងភ្នំពេញ​​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា ការ​រក​គាំទ្រ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​រវាង​លោក​ហ៊ុន​ សែន និង លោក Taka Shi Fujino ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន អាសា​ហ៊ីក្លាស​ និង​វិនិយោគិន​ជប៉ុន​មួយ​ចំនួន​ទៀត​នា​វិមាន​សន្តិភាព។ អ្នក​នាំ​ពាក្យ​កិច្ច​ជំនួប​លោក អ៊ាង សុផ្លែត បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ឱ្យ​ដឹង​ថា វិយោគិន​ជប៉ុន​ បាន​មក​រក​ស៊ី​នៅ​កម្ពុជា លើ​ផ្នែក​សាង​សង់​អាគារ​ពាណិជ្ជ​កម្ម​លក់​ទំនិញ​ដ៏​ធំ​បំផុត​នៅ​ភ្នំពេញ​ ដែល​មាន​តំលៃ​ ២រយ​លាន​ដុល្លារ ព្រម​ទាំង​នៅតំបន់សេដ្ឋកិច្ច​ជា​​ច្រើន​ទៀត​នៅ​កម្ពុជា។ ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​ជាង​គេ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ចាប់​តំាង​ពី​ឆ្នាំ​១៩៩៣ មក​នោះ នៅ​មិន​ទាន់​មាន​អ្នក​វិនិយោគ​របស់​ខ្លួន​ធំ​ណា​មួយ​ មក​ដាក់​វិនិយោគ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ៕ ប្រភពឯកសារ៖
 

រាជ​ទាយាទ ណារូ​ហ៊ីតូ​ របស់​ជប៉ុនও យាង​ទស្សនកិច្ច​ទៅ​អាស៊ី​🐭អាគ្នេយ៍​ថ្ងៃ​នេះ​


ព្រះរាជទាយាទ ណារូហ៊ីតូ បានយាងចាកចេញពីប្រទេសជប៉ុនដើម្បីធ្វើព្រះរាជទស្សនកិច្ចរយៈពេល មួយសប្ដាហ៍ ទៅកាន់ប្រទេសថៃ កម្ពុជា និងឡាវ ដែលជាព្រះរាជដំណើរលើកដំបូងបង្អស់របស់ព្រះអង្គទៅកាន់ប្រទេស អាស៊ីអាគ្នេយ៍។ រាជទាយាទជប៉ុនអង្គនេះ នឹងយាងទៅដល់ក្រុងបាងកកនៃប្រទេសថៃនារសៀលថ្ងៃចន្ទនេះ ហើយនឹងស្នាក់ប្រថាប់ នៅទីនោះរយៈពេល ២រាត្រី ដើម្បីពង្រីកទំនាក់ទំនង ជាមួយ ព្រះមហាក្សត្រថៃ។ យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ របស់ជប៉ុន ព្រះរាជទាយាទ ណារូហ៊ីតូ នឹងយាងបន្តទៅប្រទេសកម្ពុជានិងឡាវ ដែលព្រះអង្គមានគម្រោង នឹងជួបសម្ដែង ការគួរសមជាមួយនាយករដ្ឋមន្រ្តី នៃ ប្រទេសទាំងពីរ។ មុននឹងយាងត្រឡប់ទៅមាតុប្រទេសវិញ នៅថ្ងៃអាទិត្យនេះ ព្រះអង្គ ក៏នឹងយាងទស្សនា ទីរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកនានា ផងដែរ៕
ព្រះរាជទាយាទ ណារូហ៊ីតូ (Credit: AFP) ព្រះរាជទាយាទ ណារូហ៊ីតូ (Credit: AFP)
ប្រភពឯការ៖៖

ជប៉ុន​ផ្តល់​ថវិកា​ជិត​៤​ល🅠ាន​ដុល្លារ ជា​អាហា​រូប​ករណ៍​សម្រាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ជប៉ុន


ដាក់បញ្ចូលពេល 8 June 2012, 16:29 AEST
មន្រ្តីស្ថានទូតជប៉ុន និងមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាប្រគល់ និងទទួល🔯ប្រាក់ជិត ៤លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាថ្មី ចំនួន២៤នាក់ ដើម្បីទៅសិក្សានៅប្រទេសជប៉ុនរយៈពេល២ឆ្នាំ។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក ម៉ាសាហ៊្វូមី គូរ៉ូគី បានថ្លែងនៅក្នុងពិធីចុះហត្ថលេខានាក្រសួងការបរទេសថា អាហារូបករណ៍នេះ ត្រូវបានផ្តល់ជូនចំពោះមន្រ្តីរដ្ឋាភិបាលវ័យក្មេងនិងមានសមត្ថ ភាពដែលត្រូវបានរំពឹងថា រូមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា បន្ទាប់ពីពួកគេវិលត្រឡប់មកប្រទេសជាតិវិញ។ លោក សង្ឃឹមថា គំរោងនេះ នឹងរូមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កម្មវិធីនេះ ត្រូវបានកែសម្រួលដោយរួមបញ្ចូលទាំងការសិក្សាស្រាវជ្រាវផ្នែក វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ ប្រទេសជប៉ុន បានផ្តល់ជំនួយបែបនេះដល់កម្ពុជា ចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ ហើយមាននិសិ្សតកម្ពុជាប្រមាណ២៤៨នាក់ បានចូលរួមក្នុងកម្មវិធីសិក្សានេះ ៕
មន្ត្រីក្រសួងការបរទេសចុះហត្ថលេខាទទួលថវិកាជំនួយពីជប៉ុន។ រូបភាពដោយសយ សុភា (Credit: ABC Licensed) មន្ត្រីក្រសួងការបរទេសចុះហត្ថលេខាទទួលថវិកាជំនួយពីជប៉ុន។ រូបភាពដោយសយ សុភា (Credit: ABC Licensed)
ប្រភពឯកសារ៖