bet 855

គ្រោះធម្មជាតិធំៗ ទាំង ១០


គ្រោះធម្មជាតិ គឺជាគ្រោះមហន្តរាយ និង ហានិភ័យដែលកើតដោយឥតព្រៀងទុក និង មិនមាននរណាធានាបាន នូវ ផលប៉ះពាល់នោះបានទេ សូម្បីតែក្រុមហ៊ុនរ៉ាប់រង ដែលដំណើរការអាជីវកម្មរបស់ខ្លួន លើ ការធានារ៉ាប់រង ក៏មិនធ្វើការធានា រាល់បញ្ហា ដែលកើតមានដោយសារ គ្រោះធម្មជាតិផងដែរ ។

ថ្ងៃនេះ កំណត់ត្រាសិលា ចង់បង្ហាញដល់មិត្តអ្នកអានទាំងអស់គ្នា អំពី គ្រោះធម្មជាតិធំៗ ទាំង ១០ ដែលបានកើតឡើង ក្នុងពិភព🦩លោក និង បានបង្ក ការបំផ្លិចបំផ្លាញ្ និង សោធនកម្មជាច្រើនផងដែរ ។

១- ខ្យល់ព្យុះកំបុតត្បូង – Hurricane ៦- ទឹកជំនន់ – Flood
២- ការរញ្ជួយដី – Earthquake ៧- ភ្លើងឆេះព្រៃ – Wildfire
៣- ខ្យល់កួច – Tornado ៨- គ្រោះរាំងស្ងួត – Drought
៤- បន្ទុះភ្នំភ្លើង – Volcanic eruption ៩- ការបាក់រអិលផ្ទាំងទឹកកក – Avalanche
៥- រលកយ័ក្សស៊ូណាមិ – Tsunami ១០- ការបាក់ដី – Landslide
ប្រភពឯការ៖
  • (earthsky.org)
  • (largepolyhedroncollider.royalcartas999.site)
  • (disaster-report.blogspot.com)
  • (disaster-report.blogspot.com)
  • (disaster-report.blogspot.com)
  • (sott.net)
  • (raptureimminent.royalcartas999.site)
  • (earthquake-report.com)
  • (labibliaatea.royalcartas999.site)
  • (ambermartingale.royalcartas999.site)

ស្ថានភាពទឹកជំនន់ទន្លេរមេគង្គ


បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹង ដល់ សាធារណជនថា បច្ចុប្បន្ន ប្រព័ន្ធសម្ពាធទាប ដែលកំពុងអូសកាត់ពីលើអាងទន្លេមេគង្គ (ពីប្រទេសមីយ៉ាន់ម៉ា ទៅ មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត ប្រទេសហ្វីលីពីន ) បាន និង កំពុងមានឥទ្ធិពល មកលើ អាងទន្លេមេគង្គ ដោយបង្កឲ្យមាន ភ្លៀងធ្លាក់ច្រើន នៅក្នុង ប្រទេសកម្ពុជា ឡាវ ថៃ ពិសេសនៅក្នុង អាងទន្លេមេគង្គភាគខាងលើ។