bet 855

🍬គម្រោងប្លង់សំណង់ទំនប់វារីអគ្គិសនី សៃយ៉ាបូរី (Xayaburi)


Related Article

  • Read ‘ .
  • Read International Rivers’ 
  • Visit the 
  • (eco-business.com)
  • (eco-business.com)
  • (eco-business.com)
  • (journal.probeinternational.org)
  • (ipsnews.net)
  • (todayonline.com)
  • (climate-connections.org)
  • (thediplomat.com)
  • (bloomberg.com)
  • (terradaily.com)

𓆉ឡាវ​សង់​ទំនប់​វារីអគ្គិសនី​ថ្មី​ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង


 
ដោយ ទីន ហ្សាការីយ៉ា
2012-09-04
ប្រទេស​ឡាវ បាន​សាងសង់​វារីអគ្គិសនី​មួយ​ទៀត​ជា​ឯកតោ​ភាគី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជាប់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ចំប៉ាសាក់ ប្រទេស​ឡាវ។ ទំនប់​ថ្មី​នេះ​ហៅ​ថា ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong)។ ​មន្ត្រី​ជាន់​ខ្ពស់​ទន្លេ​មេគង្គ​បាន​អះអាង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង នេះ ភាគី​កម្ពុជា មិន​ដឹង​នោះ​ទេ ពី​ព្រោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ។ បញ្ហា​ចម្រូងចម្រាស​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayabory) នៅ​ប្រទេស​ឡាវ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​រវាង​រដ្ឋាភិបាល​ប្រទេស​ជាប់​តំបន់​ទន្លេ​មេគង្គ មាន វៀតណាម ឡាវ និង ថៃ នោះ។ តែ​ឥឡូវ​នេះ​ស្រាប់តែ​ឡាវ មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទី​២ ឈ្មោះ​ថា ដន សាហុង មួយ​ទៀត​ទៅ​វិញ។ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ លោក ស៊ីន នីនី មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា មិន​បាន​ដឹង​អំពី​ការ​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង របស់​ឡាវ​នេះ​ទេ។ ប៉ុន្តែ​លោក ស៊ីន នីនី បាន​អះអាង​ថា គម្រោង​សាងសង់​ទំនប់​អគ្គិសនី ដន សាហុង ជា​គម្រោង​ចាស់​របស់​ឡាវ ដែល​មាន​ជា​ច្រើន​ឆ្នាំ​មក ដែល​ប្រទេស​ជា​គណៈកម្មាធិការ​ទន្លេ​មេគង្គ អិម អា ស៊ី (MRC) រួម​មាន កម្ពុជា វៀតណាម និង ថៃ បាន​ជំទាស់​ទៅ​នឹង​គម្រោង​នេះ។ គណៈកម្មាធិការ​ទន្លេ​មេគង្គ​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្ទាន់​មួយ​កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា រដ្ឋាភិបាល​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ទី​២​របស់​ខ្លួន​នៅ​លើ​ទន្លេ​មេគង្គ មាន​ថាមពល​ចន្លោះ ២៦០ មេហ្គាវ៉ាត់ ទៅ ៣៨០ មេហ្គាវ៉ាត់។ នៅ​ក្នុង​ខែ​សីហា កន្លង​ទៅ មន្ត្រី​គណៈកម្មាធិការ​ទន្លេ​អន្តរជាតិ បាន​ទៅ​ទស្សនកិច្ច​នៅ​ខែត្រ​ចំប៉ាសាក់ ជា​ទី​កន្លែង​ដែល​រដ្ឋាភិបាល​ឡាវ បាន​ស្នើ​សុំ​កសាង​ទំនប់​វារីអគ្គិសនី ដន សាហុង នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា ប្រមាណ​ជា ២​គីឡូម៉ែត្រ។ ការ​ស្នើ​សុំ​គម្រោង​សាងសង់​ទំនប់​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ឡាវ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ម៉ាឡេស៊ី មួយ ឈ្មោះ មេហ្គា ហ្វឺស ខបផូរេហ្សិន ប៉ើរហាត់( Mega First Corporation Berhad)។ ប៉ុន្តែ​ការ​ស្នើ​សុំ​ត្រូវ​បាន​ប្រទេស​ជា​គណៈកម្មាធិការ​ទន្លេ​មេគង្គ រួម​មាន កម្ពុជា វៀតណាម និង ថៃ បាន​ជំទាស់ ដោយសារ​តែ​គម្រោង​នេះ​ខុស​ពី​កិច្ច​ព្រមព្រៀង MRC ឆ្នាំ​១៩៩៥។ កិច្ចព្រមព្រៀង​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ ឆ្នាំ​១៩៩៥ បាន​ចែង​ថា បណ្ដា​ប្រទេស​តាម​ទន្លេ​មេគង្គ​ក្រោម បាន​អនុម័ត​ពិធីសារ​មួយ​ដែល​តម្រូវ​ឲ្យ​ពួក​គេ​ជូន​ដំណឹង​ពិគ្រោះ​យោបល់​ជា​មុន និង​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​លើ​សំណើ​គម្រោង​សាងសង់​វារីអគ្គិសនី​ណា​មួយ​នៅ​លើ​ទន្លេ​នេះ។ អ្នក​សម្របសម្រួល​យុទ្ធនាការ​ថៃ សម្រាប់​ទន្លេ​អន្តរជាតិ អ្នកស្រី ភានផន ឌីថេត (Pianporn Deetes) បាន​លើក​ឡើង​ថា អ្នក​ភូមិ​នៅ​ខែត្រ​ចំប៉ាសាក់ បាន​ប្រាប់​អ្នកស្រី​ថា កម្មករ​សាងសង់​ទំនប់ បាន​បំផ្ទុះ​កន្លែង​ទឹក​ធ្លាក់​នៅ​ក្បែរ​ទំនប់​នោះ​រួច​ហើយ។ ក្រុម​មន្ត្រី​ឡាវ បាន​ប្រាប់​អ្នក​ភូមិ​ថា ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​រក​ត្រី​ដោយ​ប្រើ​ឧបករណ៍​នេសាទ​នៅ​ក្នុង​តំបន់​នេះ​ទេ ចាប់​ពី​ដើម​ឆ្នាំ​២០១៤ ទៅ។ ការ​សាងសង់​ទំនប់ និង​ការ​បញ្ឈប់​ឲ្យ​នេសាទ​ត្រី ជា​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​អ្នក​ភូមិ​ដែល​ពឹង​ផ្អែក​របរ​នេសាទ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ លោក ស៊ីន នីនី បាន​បញ្ជាក់​ទៀត​ថា បញ្ហា​ចម្រូងចម្រាស​នៅ​ទំនប់​សាយ៉ាបូរី មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ អំពី​គ្រោង​សាងសង់​ទំនប់​នេះ​របស់​ឡាវ ប៉ុន្តែ​ភាគី​ឡាវ​នៅ​តែ​អះអាង​ថា គេ​រង់ចាំ​សិក្សា​ស្រាវជ្រាវ និង​ឯកភាព​ពី​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទើប​គេ​សាងសង់ ផ្ទុយ​ទៅ​វិញ​សកម្មភាព​ជាក់ស្ដែង​គេ​នៅ​តែ​បន្ត​សាងសង់​ដដែល​នៅ​តំបន់​នោះ។ នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​ទទួល​បន្ទុក​ខាង​បរិស្ថាន ទន្លេ​អន្តរជាតិ អ្នកស្រី អេមេ ឌ្រិនឌឹម (Ame Trandem) បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ទំនប់ ដន សាហុង នឹង​មាន​គ្រោះថ្នាក់​ដល់​ការ​នេសាទ​នៅ​ទន្លេ​មេគង្គ ដូច​នឹង​នៅ​តំបន់​ទំនប់​សាយ៉ាបូរី ដែរ ពីព្រោះ​ថា ផល​ប៉ះពាល់​មាន​កាត់​តាម​ព្រំដែន។ អ្នកស្រី​បញ្ជាក់​ថា បញ្ហា​នេះ​រដ្ឋាភិបាល​ឡាវ គួរ​តែ​បញ្ជាក់​ភ្លាម និង​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​អំពី​ការងារ​ជីក​ប្រឡាយ​នៅ​កន្លែង​ទឹក​ចម្រោះ ខន (Khone)។ លើស​ពី​នេះ​ទៀត អ្នកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឡាវ គួរ​តែ​លុប​ចោល​គម្រោង​នេះ។ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ឡាវ ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ កញ្ញា។ អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន បាន​អះអាង​ថា គម្រោង​សាងសង់​ទំនប់ ដន សាហុង នេះ ជា​គម្រោង​ចាស់​របស់​ឡាវ ដែល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ឡាវ​បាន​ផ្អាក​គម្រោង​នេះ បន្ទាប់​ពី​មាន​ការ​ជំទាស់​ពី​គណៈកម្មាធិការ​ទន្លេ​អន្តរជាតិ និង​ពី​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ឡាវ បាន​លួច​សាងសង់​ទំនប់​នេះ​ឡើង​វិញ​គ្មាន​អ្នក​ណា​ដឹង។ លោក ស៊ីន នីនី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​កម្ពុជា​នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ឡាវ​បន្ត​គម្រោង​សាងសង់​ទំនប់ ដង សាហុង នៅ​ខណៈ​ដែល​គម្រោង​សាងសង់​ទំនប់​សាយ៉ាបូរី មិន​ទាន់​ដោះស្រាយ​បាន​បញ្ចប់​នោះ។ លោក ស៊ីន នីនី អះអាង​ទៀត​ថា បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា កំពុង​រៀបចំ​លក្ខខណ្ឌ​ការងារ (Team Reference) នៃ​ការ​សិក្សា​ទំនប់​សាយ៉ាបូរី ដើម្បី​ដាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ពីព្រោះ​ថា ជប៉ុន​បាន​យល់​ព្រម​ឲ្យ​អ្នក​ជំនាញ​របស់​ខ្លួន​ចុះ​មក​សិក្សា​ស្រាវជ្រាវ​ហើយ រង់ចំា​តែ​លក្ខខណ្ឌ​ការងារ​ស្រាវជ្រាវ​នេះ​ទេ។ អាង​ទន្លេ​មេគង្គ​ជា​ជម្រក​នៃ​មនុស្ស​ចំនួន ៦៥​លាន​នាក់ ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួល​បាន​នូវ​ជាតិ​ប្រូតេអ៊ីន​ពី ៤០ ទៅ ៨០% ពី​ផល​នេសាទ​ទឹក​សាប។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ចំនួន ១១ លើ​ទន្លេ​មេ នៃ​ទន្លេ​មេគង្គ​ក្រោម​រាប់​ទាំង​ទំនប់​សាយ៉ាបូរី ផង​ដែរ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចលនា​បម្លាស់ទី​របស់​ត្រី និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​នៃ​ទន្លេ​នេះ៕ ប្រភពឯកសារ៖  

ಌមន្ត្រី​MRC ​អះអាង​ថា​ឡាវ​នៅ​បន្ត​សាងសង់​ទំនប់​សាយ៉ាប៊ូរី


សាយ៉ាប៊ូរីសាយ៉ាប៊ូរី
គង់ សុឋានរិទ្ធ 03 កញ្ញា 2012 ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ​បាន​បញ្ជាក់​អះអាង​ថា ​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​ប៊ូ​រី ​ដ៏​ចម្រូង​ចម្រាស់​កំពុង​បន្ត​សាងសង់​មែន​ហើយ​ទំនប់​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ខាងផ្នែក​បរិស្ថាន​ដល់​អ្នក​រស់​នៅ​ពឹង​លើ​ផល​នៃ​ទន្លេ​នេះ។
សេចក្ដី​អះអាង​នេះ​ស្របគ្នា​ទៅនឹង​លោក​ភ្លូ ទ្រីស្វីសវ៉ាវ៉េត(Plew Trisvisvavet) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​ឆ កាន​ឆាង (Ch Karnchang Plc) ​របស់​ប្រទេស​ថៃ​ដែល​វិនិយោគ​រួម​ជាមួយ​រដ្ឋាភិបាល​ឡាវ ​បាន​ប្រាប់​សារព័ត៌មាន​នានា​កាលពី​ពីរ​សប្តាហ៍​មុន​ថា ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​Xayaburi លើ​ដង​ទន្លេមេគង្គ​បាន​ចាប់ផ្តើម​ហើយ។
លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន (Surasak Glahan)​ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​នៃ​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ បាន​ប្រាប់​វី​អូ​អេ​ខេមរៈភាសា​ថា​«មាន​ជំហាន​រៀបចំ​ជឿនលឿន​ទៅមុខ»​ក្នុង​ការ​បង្កើត​ទីតាំង​សំខាន់​របស់​ទំនប់​វារី​អគ្គិសនី​និង​ការជីក​កកាយ​ដី​ក្នុង​អាង​ទន្លេ​និង​ជុំវិញ​ទន្លេ​មេគង្គ​បាន​ចប់​រួចរាល់​ហើយ។
ការបញ្ជាក់​របស់​លោក​ដោយ​ផ្អែក​លើ​របាយការណ៍​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កាលពី​ពាក់​កណ្តាល​ខែកក្កដា​រប​ស់​គណៈប្រតិភូ​ចំរុះ​រៀបចំ​ដោយ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ដែល​ក្នុងនោះ​មាន​អ្នកការទូត ​មន្ដ្រី​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេ​មេគង្គ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​និង​ដៃគូ​ភាគហ៊ុន​នៃ​ការវិនិយោគ​លើ​ទំនប់​វា​រី​អគ្គិសនី​នេះ។
លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន ​ឲ្យ​ដឹង​តាម​សារ​អេឡិកត្រូនិក​កាលពី​ចុង​សប្តាហ៍​មុន​ថា ​មានការ​កសាង​និង​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ជុំវិញ​និង​ទៅកាន់​ទំនប់​នោះ។
លោក​Plew Trisvisvavet ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ឆ កាន​ឆាង​នៅតែ​មិនអាច​ធ្វើ​ទំនាក់​ទំនង​បាន​ដោយសារតែ​លោក​មិន​ឆ្លើយតប​នឹង​សារ​អេឡិកត្រូនិក​របស់​វី​អូ​អេ​ជា​ខេមរភាសា​ដែល​បាន​ផ្ញើជូន​លោក​រយៈពេល​មួយ​សប្តាហ៍​មកហើយ។
លេខា​ម្នាក់​របស់​លោក​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​លោក​កំពុង​ជាប់រវល់។
«ឥឡូវនេះ​មិនទាន់​មាន​ចម្លើយ​ទេ។ គាត់​កំពុងតែ​គិត​ពិចារណា។ គាត់​មិន​នៅក្នុង​ការិយាល័យ​ទេ»។
ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ Xayaburi ​នឹង​ត្រូវ​ចំណាយ​នូវ​ទឹកប្រាក់​ចំនួន​៣.៥០០ ​លាន​ដុល្លារ​អាមេរិក។ វា​នឹង​ក្លាយជា​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​ក្នុងចំណោម​ទំនប់​វា​រី​អគ្គិសនី​សរុប​ចំនួន១១ ​ដែល​ស្ថិតក្នុង​គម្រោង​សាងសង់​នៅតាម​ដង​ទន្លេ​មេគ្គង។ ទំនប់​វារីអគ្គិសនី​នេះ​អាច​នឹង​ផ្តល់​ថាមពល​ចំនួន១២៨៥ ​មេហ្គា​វ៉ា​ត់ ហើយ​វា​នឹងធ្វើ​ឲ្យ​ប្រទេស​ឡាវ​មាន​គម្រោង​ទំនប់​វា​រី​អគ្គិសនី​រហូត​ទៅដល់​ចំនួន​ប្រាំពីរ​ក្នុង​ដែនទឹក​របស់​ខ្លួន​គម្រោង​ពីរ​ទៀត​ស្ថិតនៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ថៃ​និង​ឡាវ រីឯ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ពីរ​ស្ថិតនៅ​ដង​ទន្លេមេគង្គ​កម្ពុជា។
ទន្លេ​ដ៏​វែង​ប្រចាំ​តំបន់​អាស៊ី​នេះ​ហូរ​កាត់​ប្រទេស​ចិន​ ភូមា ថៃ ឡាវ វៀតណាម ​និង​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​ប្រឆាំង​ជំទាស់​ទៅនឹង​ការសាងសង់​ទំនប់​នេះ​ដោយ​ភ័យខ្លាច​ទទួលរង​ផល​ប៉ះពាល់​ជាច្រើន​មកលើ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ​ដែលជា​ផ្នែក​ហូរ​ឆ្លងកាត់​ប្រទេស​ទាំងពីរ។ ដោយឡែក​ក្រុម​អ្នកការពារ​បរិ​ដ្ឋា​ន​បាន​វាយ​តម្លៃ​ថា ​សំណង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​នេះ​នឹង​បំផ្លាញ​ដល់​បម្លាស់​ទី​របស់​ត្រី ​បម្រែ​បម្រួល​ប្រព័ន្ធ​បរិ​ដ្ឋា​ន (ecology) រួមទាំង​ប៉ះពាល់​ដល់ ​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ជាច្រើន​នៅ​ខ្សែទឹក​ខាងក្រោម​ទំនប់។
លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន ​មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៃ​ប្រទេស​ឡាវ​បាន​ស្រង់​របាយការណ៍​នៃ​លេខាធិការដ្ឋាន​របស់​លោក​កាលពី​ខែ​មិនា​ ឆ្នាំ២០១១ ​ថា ពូជ​ត្រី​ពី២៣ ទៅ១០០​ ប្រភេទ​ទំនងជា​នឹង​ទទួលរង​ផលប៉ះពាល់​ពីព្រោះ​តែ​ល្បាក់ទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ប្រាំមួយ​នៅ​ខ្សែទឹក​ខាងលើ​នៃ​ទីក្រុង​វៀង​ច័ន្ទ​ដោយ​រាប់ទាំង​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​ផង​ដែរ។ ផល​ត្រី​នឹង​ធ្លាក់ចុះ​រហូត​ដល់​៦៦.០០០តោន​ក្នុង​មួយ​ឆ្នាំ។ជាង​នេះ​ទៀត​ ៣៩​ភាគរយ​នៃ​ជម្រក​ត្រី​របស់​គាត់​ដែល​តែងតែ​ធ្វើការ​បម្លាស់​ទី​នឹង​ត្រូវ​រាំង​ខ្ទប់​ហើយ​ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ​៤៥០.០០០ នាក់​អាច​ទទួលរង​ហានិភ័យ។
កាលពី​ខែធ្នូ ឆ្នាំ​កន្លង​ទៅ​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ បាន​ព្រមព្រាងគ្នា​ឲ្យ​ប្រទេស​ជប៉ុន​និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ជួយ​ធ្វើការ​សិក្សា​លើ​ផលប៉ះពាល់​មុននឹង​ធ្វើការ​សាងសង់​ទំនប់​នេះ។ ក៏ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​គម្រោងការ​នោះ​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ។
លោក​លឹម គានហោ ​រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក​និង​ជា​ប្រធាន​គណៈ​ក​ម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​ដ៏​ចម្រូង​ចម្រាស់​នេះ​នៅមុន​ដំណាច់​ឆ្នាំ២០១២​នេះ​ហើយ​លោក​គ្រោង​នឹង​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​ដែនទឹក​ទន្លេ​មេគង្គ​នេះ​នៅ​កម្រិត​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ផងដែរ៕
ប្រភពឯកសារ៖

♕ជប៉ុន​សន្យា​ជួយ​ប្រាក់ ៧០០០​លាន​ដុល្លារ​ ដល់ ​ប្រទេស​ក្នុង​តំបន់​មេគង្គ


រដ្ខមន្ត្រីការបរទេសជប៉ុន Gembaរដ្ខមន្ត្រីការបរទេសជប៉ុន Gemba
13 JULY 2012 LEANG PHANNARA

ភ្នំពេញៈ꧟ ប្រមុខការទូតប្រទេសកម្ពុជា បានឲ្យដឹងថា ប្រទេស ជប៉ុន សន្យានឹង ផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧០០០លាន ដុល្លារអាមេរិក សម្រាប់គំរោងអភិវឌ្ឍន៍ ប្រទេសក្នុងតំបន់ ទន្លេមេគង្គ សម្រាប់រយៈពេល ២០១២ ដល់ ២០១៥។

ថ្លែងក្នុងសន្និសិទ្ធកាសែត បន្ទាប់ពី កិច្ចប្រជុំកំពូលអាស៊ាន រដ្ឋមន្ត្រីការបរទេស កម្ពុជា លោកហោ ណាំហុង បានមាន ប្រសាសន៍ថា ជប៉ុនសន្យានឹងជួយ ជា ទឹកប្រាក់ចំនួន ៧០០០ លានដុល្លារអាមេរិក សម្រាប់ គម្រោងអភិវឌ្ឍន៍ ប្រទេស ក្នុងតំបន់ទន្លេមេគង្គ សម្រាប់រយៈពេល ២០១២ ដល់២០១៥។

ស្ថានភាពទឹកជំនន់ទន្លេរមេគង្គ


បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹង ដល់ សាធារណជនថា បច្ចុប្បន្ន ប្រព័ន្ធសម្ពាធទាប ដែលកំពុងអូសកាត់ពីលើអាងទន្លេមេគង្គ (ពីប្រទេសមីយ៉ាន់ម៉ា ទៅ មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត ប្រទេសហ្វីលីពីន ) បាន និង កំពុងមានឥទ្ធិពល មកលើ អាងទន្លេមេគង្គ ដោយបង្កឲ្យមាន ភ្លៀងធ្លាក់ច្រើន នៅក្នុង ប្រទេសកម្ពុជា ឡាវ ថៃ ពិសេសនៅក្នុង អាងទន្លេមេគង្គភាគខាងលើ។