bet 855

bet 855:ការ​ជួញ​ដូរ​សត្វ​ស្វា​កំពុង​កើន​ឡើង


Friday, 28 September 2012 នរោត្តម​​ សោម៉ា ការ​ជួញ​ដូរ​សត្វ​ស្វា​ ខុស​ច្បាប់​ នៅ​អាស៊ី​ កំពុង​តែ​បំផ្លាញ​ប្រភេទ​សត្វ​ស្វា ដែល​មាន​លក្ខណៈ​ទាក់ទាញ​បំផុត​ក្នុង​តំបន់។ មាន​ជម្រក​នៅ​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ វៀតណាម និង​ហ្វីលីពីន សត្វ​ស្វា​នេះ​គឺ​ជា​សត្វ​ដែល​គេ​ជួញ​ដូរ​ខ្លាំងក្លា​បំផុត ​ហើយ​បាន​ក្លាយ​ជា​សហគ្រាស​ពាណិជ្ជកម្ម​ខ្នាត​ធំ​មួយ​។ កាល​ពី​ខែ​ មីនា ឆ្នាំ​ ២០១២​ គណៈកម្មាធិការ​សត្វ​នៃ (CITES) បាន​ព្រមព្រៀង​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ ដែល​ជួញ​ដូរ​សត្វ​ស្វា​កន្ទុយ​វែង ពិនិត្យ​មើល​ផល​ប៉ះពាល់​ដែល​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​មក​លើ​ប្រភេទ សត្វ​ព្រៃ​នេះ។ (BUAV) បាន​រក​ឃើញ​ក្នុង​ប្រទេស​ឡាវ​ថា សត្វ​ស្វា​ជាច្រើន​ក្បាល ដែល​ប្រើប្រាស់​ដើម្បី​បង្កើត​កសិដ្ឋាន​បង្កាត់​ពូជ បាន​នាំ​ចេញ​មក​ពី​កម្ពុជា។ BUAV ទទួល​បាន​នូវ​លិខិត​អនុញ្ញាត​នាំ​ចេញ​ CITES ដែល​ចេញ​ដោយ​អាជ្ញាធរ​កម្ពុជា ក្នុង​ខែ​មករា ឆ្នាំ​ ២០១០ ដែល​អនុញ្ញាត​ឲ្យ​នាំ​ចេញ​សត្វ​ស្វា​កន្ទុយ​វែង​៤០០០ ក្បាល និង​សត្វ​ស្វា​កន្ទុយ​ខ្លី ១០០០ ក្បាល​ពី​កម្ពុជា​ទៅ​កសិដ្ឋាន​មួយ នៅ​ឡាវ។ BUAV ​ជឿជាក់​ថា កម្ពុជា​រំលោភ​លើ​បទបញ្ញតិ្ត CITES  ដោយ​អនុញ្ញាត​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​គ្មាន​ការ​គ្រប់គ្រង លើ​សត្វ​ស្វា​កន្ទុយ​វែង ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​បាប​សត្វ​ស្វា​ក្នុង​ស្ថានភាព​មិន​ ល្អ នៅ​កសិដ្ឋាន។​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​អាជ្ញាធរ​មើល​ឃើញ ​សត្វ​ត្រូវ​បាន​លួច​យក​ចូល​ទៅ​ក្នុង​កសិដ្ឋាន ពេល​យប់ ហើយ​លាក់​ក្រោម​កញ្ចប់​ទឹកកក ក្នុង​យានយន្ត ដែល​បាន​កែច្នៃ ដើម្បី​ដាក់​ទ្រុង​សត្វ​ស្វា​។ សត្វ​ស្វា​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទ្រុង​តូច ​ហើយ​កសិដ្ឋាន​មាន​ជញ្ជាំង​ថ្មខ្ពស់​ និង​លួស​លើ​ជញ្ជាំង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ តម្រូវ​ការ​សត្វ​ស្វា ដើម្បី​ពិសោធន៍​ជីវសាស្រ្ត​ បាន​កើន​ឡើង ដោយ​សារ​ស្វាជា​អម្បូរ​មនុស្ស​។ សត្វ​ស្វា​កន្ទុយ​វែង ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឲ្យ​ស្រូប ឬ​ចាក់​ថ្នាំ​ ឬ​គីមី ដែល​អាច​ធ្វើ​ឲ្យ​ចង់​ក្អួត ក្អួត ​ឈឺ​ចុក​ចាប់ និង​ធ្ងន់ធ្ងរ ហើយ​អាច​ងាប់​ទៀត​ផង​។ រវាង​ឆ្នាំ ២០០៤ ដល់ ២០០៨ អ្នក​ជួញ​ដូរ​ បាន​លក់​ស្វា​កន្ទុយ​វែងជាង ​២៦០០០០ ក្បាល​។ សត្វ​ស្វា​ទាំង​នេះ ត្រូវ​បាន​នាំ​ទៅ​មន្ទីរ​ពិសោធន៍​ នៅ​អាមេរិក ជប៉ុន និង​ចក្រ​ភព​អង់គ្លេស និង​ទូទាំង​អឺរ៉ុប។ ​នា​ពេល​ថ្មីៗ​នេះ ស្វា​ត្រូវ​បាន​យក​មក​ប្រើ ក្នុង​ការ​ស្រាវជ្រាវ​ព្យាបាល​ជំងឺ​អេដស៍។ លើស​ពីនេះ សត្វ​ស្វា​ក៏​ត្រូវ​បាន​យក​មក​ប្រើ​ជា​ម្ហូប​អាហារ ក្នុង​តំបន់​ខ្លះ​នៅ​អាស៊ីអាគ្នេយ៍ ជា​ពិសេស​នៅ ចិន។ ​ការ​ជួញ​ដូរ​ស្វា​កន្ទុយ​វែង​ខុស​ច្បាប់​បាន​កំពុង​កើន​ឡើង។ អង្គការ​សិទិ្ធ​សត្វ​ ដូច​ជា​ និង BUAV ចោទ​សួរ​ពី​ភាព​ស្រ​បច្បាប់​នៃ​ការ​ជួញ​ដូរ​នេះ ហើយ​ជឿ​ជាក់​ថា វា​ជា​អំពើ​ព្រៃ​ផ្សៃ និង​គ្រប់​គ្រង​មិន​បាន​ល្អ។ មិន​ត្រឹម​តែ​សត្វ​ជិត​ផុត​ពូជ​ ទទួល​រង​ការ​គំរាម​កំហែង​ទេ គឺ​ប្រព័ន្ធ​អេកូ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​ ចង់​គាំ​ទ្រ​គម្រោង​អភិរក្ស និង​សង្គ្រោះ​សត្វ​ព្រៃ កម្មវិធី​រៃ​អង្គាស​មូលនិធិ​ជា​សាធារណៈ​មួយ ដែល​រៀបចំ​ឡើង​ដោយ Innov8 ឧបត្ថម្ភ​ដោយ Smart និង​ Total និង​គាំទ្រ​ដោយ​Asian Tigers Mobility និង​ Excell នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ​២០១២ នៅ​ភោជនីយដ្ឋាន Tree​។ ប្រាក់​រៃ​អង្គាស​បាន​ទាំង​អស់​ នឹង​​ប្រើ​ដើម្បី​សាង​សង់​កន្លែង​សម្រាប់​សត្វ​ដែល​សង្គ្រោះ​បាន ស្តារ​សម្បទា​ឡើង​វិញ និង​ព្រលែង​ចូល​ទៅ​ក្នុង​ព្រៃ​អភិរក្ស​កម្ពុជា​វិញ៕ TK ប្រភពឯកសារ៖

កម្ពុជា​មាន​សត្វ​ត្រយ៉ង​ចង្កំ​ក​ស​ប្រមាណ​ជាꦍ​ ៨៧%​ទៅ៩៥꧙%​នៃ​ចំនួន​សត្វ​នេះ​នៅ​ក្នុង​ពិភព​លោក


ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni)ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni)
ដាក់​បញ្ចូល​ពេល 5 September 2012, 16:57 AEST
អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​(BirdLife International Cambodia Program) ​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១២​នេះ​ កម្ពុជា​មាន​សត្វ​បក្សី​ត្រយ៉ង​ចង្កំកស​ជា​សត្វ​ជិត​ផុត​ពូជ​មាន​ចំនួន​ ៧០២​ក្បាល​ នៃ​ចំនួនសត្វនេះនៅ​ក្នុង​ពិភព​លោក​សត្វ​នេះ​​ដែល​មាន​សរុប​ប្រមាណ​ចំនួន​ពី​ ៨៣២​ក្បាល​ទៅ​ ៩៥០​ក្បាល។
នៅ​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹងត្រែង​ សត្វ​ត្រយ៉ង​ចង្កំក​សមា​នចំនួន​ ៣៤៦​ក្បាល ​និង​២០​សំបុក។​ តួ​លេខ​នេះ​បង្ហាញ​ថា​​ស្រុក​សៀម​ប៉ាង​មាន​សត្វ​ត្រ​យ៉ង​ចង្កំក​ស ២៥%​ នៃ​ចំនួន​សត្វ​នេះ​នៅ​ក្នុង​ពិភព​លោក។​

លោក​ ប៊ូ វរសក្ស ​ប្រធាន​កម្មវិធីអង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​បាន​មាន​ប្រ​សាសន៍​ប្រាប់​ Radio Australia ​ពី​របាយការណ៍​ជីវ​ចម្រុះ​ស្នើព្រៃ​ការពារ​នៅ​តំបន់​ខាង​លិច​សៀមប៉ាង​ ដែល​បាន​ធ្វើ​ឡើង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ បាន​រក​ឃើញ​ថា​ ជា​តំបន់​ដែល​មាន​សត្វ​បក្សី​ជិត​ផុត​ពូជ​ចំនួន​ប្រាំ​ប្រភេទ​មាន​ ត្រយ៉ងយក្ស​ (និមិត្តសញ្ញា​បក្សី​ជាតិ​កម្ពុជា) Giant Ibis (Thaumatibis gigantean),​ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni), ​ត្មាត​ត្នោត​ Slender-billed vulture (Gyps tenuirostris), ​ត្មាតភ្លើង Red-headed vulture ​(Sarcogyps calvus), ​ត្មាត​ផេះ ​White-rumped vulture ​(Gyps bengalensis)​ និងរមាំង​ Eld’s deer (Rucervus eldii) ​ព្រម​ទាំង​បាន​ស្✨នើ​សុំ​ជា​តំបន់​ព្រៃ​ការពារ​នៅ​តំបន់​សៀម​ប៉ាង​ខា🧔ង​លិច​ផង​ដែរ៕

ប្រភពឯកាសរ៖

ពស់​ប្រភេទ​ថ្មី​ត្រូវ​រក​ឃើញ​នៅ​តំបន់​ភ൲្នំក្រវាញ​ប្រទេស​កម្ពុជា


សត្វ​ពស់​ដែល​មាន​ស្រកា​ពណ៌​ក្រហម និង​មាន​ឆ្នូត​បង្កង់​ពណ៌​ខ្មៅ ដែល​ក្រុម​អ្នក​អភិរក្ស​កំណត់​ថា ជា​សត្វ​ពស់​ពូជ​ប្រភេទ​ថ្មី ត្រូវ​គេ​រក​ឃើញ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ប្រទេស​កម្ពុជា។ អង្គការ Fauna & Flora International (FFI) ដែល​ធ្វើ​ការ​ខាង​អភិរក្ស​សត្វ​ព្រៃ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ថា «សត្វ​ពស់​នេះ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា គុកគ្រី​កម្ពុជា ព្រោះ​តែ​វា​មាន​ធ្មេញ​ចង្កូម​កោង​មក​ក្រោម ហើយ​វា​មាន​រាង​ដូច​កាំបិត​គុក​គ្រី​របស់​ប្រទេស​នេប៉ាល់»។ តាម​លោក នាង ធី ដែល​ជា​អ្នក​រក​ឃើញ​ពូជ​សត្វ​ពស់​ប្រភេទ​ថ្មី​នេះ​បាន​និយាយ​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ថា ពស់​គុកគ្រី​ភាគ​ច្រើន​មាន​ពណ៌​ស្រអាប់ ប៉ុន្តែ​សត្វ​ពស់​មួយ​នេះ​មាន​ពណ៌​ក្រហម​ក្រម៉ៅ ហើយ​មាន​បង្កង់​ពណ៌​ស​លាយ​ខ្មៅ៕
សត្វពស់ពូជថ្មីដែលគេរកឃើញនៅក្នុងប្រទេសកម្ពុជា ដែលគេដាក់ ឈ្មោះថា គុកគ្រីកម្ពុជា (រូប៖FFI)

សត្វពស់ពូជថ្មីដែលគេរកឃើញនៅក្នុងប្រទេសកម្ពុជា ដែលគេដាក់ ឈ្មោះថា គុកគ្រីកម្ពុជា
(រូប៖FFI)