bet 855

ស្ថានភាពរដូវវស្សា ឆ្នាំ ២០១៣


ស្ថានភាពរដូវវស្សាប្រភពឯកសារ៖ ក្រសួងធនធានទឹក និង ឧតុនិយម

 

bet 855:Earth Day


 by a consensus resolution adopted by the  in 2009. Earth Day is now coordinated globally by the , and is celebrated in more than 192 countries every year.

The name and concept of Earth Day was pioneered by  in 1969 at a  Conference in . He proposed March 21, 1970, the first day of spring in the northern hemisphere. This day of nature’s equipoise was later sanctioned in a Proclamation signed by Secretary  at the . A month later a separate Earth Day was founded by   as an environmental  first held on April 22, 1970. While this April 22 Earth Day was focused on the , an organization launched by, who was the original national coordinator in 1970, took it international in 1990 and organized events in 141 nations. Numerous communities celebrate Earth Week, an entire week ofﷺ activities focused on environment🍌al issues.

wGnxBxk

ប្រុភពឯកសារ៖

ឡាវ​សង់​ទំនប់​វារីអគ្គិសនី​ថ្មីꦿ​ជាប់​ព្រំប្រទល♔់​ខេត្ត​ស្ទឹងត្រែង


 
ដោយ ទីន ហ្សាការីយ៉ា
2012-09-04
ប្រទេស​ឡាវ បាន​សាងសង់​វារីអគ្គិសនី​មួយ​ទៀត​ជា​ឯកតោ​ភាគី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជាប់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ចំប៉ាសាក់ ប្រទេស​ឡាវ។ ទំនប់​ថ្មី​នេះ​ហៅ​ថា ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong)។ ​មន្ត្រី​ជាន់​ខ្ពស់​ទន្លេ​មេគង្គ​បាន​អះអាង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង នេះ ភាគី​កម្ពុជា មិន​ដឹង​នោះ​ទេ ពី​ព្រោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ។ បញ្ហា​ចម្រូងចម្រាស​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayabory) នៅ​ប្រទេស​ឡាវ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​រវាង​រដ្ឋាភិបាល​ប្រទេស​ជាប់​តំបន់​ទន្លេ​មេគង្គ មាន វៀតណាម ឡាវ និង ថៃ នោះ។ តែ​ឥឡូវ​នេះ​ស្រាប់តែ​ឡាវ មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទី​២ ឈ្មោះ​ថា ដន សាហុង មួយ​ទៀត​ទៅ​វិញ។ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ លោក ស៊ីន នីនី មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា មិន​បាន​ដឹង​អំពី​ការ​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង របស់​ឡាវ​នេះ​ទេ។ ប៉ុន្តែ​លោក ស៊ីន នីនី បាន​អះអាង​ថា គម្រោង​សាងសង់​ទំនប់​អគ្គិសនី ដន សាហុង ជា​គម្រោង​ចាស់​របស់​ឡាវ ដែល​មាន​ជា​ច្រើន​ឆ្នាំ​មក ដែល​ប្រទេស​ជា​គណៈកម្មាធិការ​ទន្លេ​មេគង្គ អិម អា ស៊ី (MRC) រួម​មាន កម្ពុជា វៀតណាម និង ថៃ បាន​ជំទាស់​ទៅ​នឹង​គម្រោង​នេះ។ គណៈកម្មាធិការ​ទន្លេ​មេគង្គ​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្ទាន់​មួយ​កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា រដ្ឋាភិបាល​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ទី​២​របស់​ខ្លួន​នៅ​លើ​ទន្លេ​មេគង្គ មាន​ថាមពល​ចន្លោះ ២៦០ មេហ្គាវ៉ាត់ ទៅ ៣៨០ មេហ្គាវ៉ាត់។ នៅ​ក្នុង​ខែ​សីហា កន្លង​ទៅ មន្ត្រី​គណៈកម្មាធិការ​ទន្លេ​អន្តរជាតិ បាន​ទៅ​ទស្សនកិច្ច​នៅ​ខែត្រ​ចំប៉ាសាក់ ជា​ទី​កន្លែង​ដែល​រដ្ឋាភិបាល​ឡាវ បាន​ស្នើ​សុំ​កសាង​ទំនប់​វារីអគ្គិសនី ដន សាហុង នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា ប្រមាណ​ជា ២​គីឡូម៉ែត្រ។ ការ​ស្នើ​សុំ​គម្រោង​សាងសង់​ទំនប់​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ឡាវ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ម៉ាឡេស៊ី មួយ ឈ្មោះ មេហ្គា ហ្វឺស ខបផូរេហ្សិន ប៉ើរហាត់( Mega First Corporation Berhad)។ ប៉ុន្តែ​ការ​ស្នើ​សុំ​ត្រូវ​បាន​ប្រទេស​ជា​គណៈកម្មាធិការ​ទន្លេ​មេគង្គ រួម​មាន កម្ពុជា វៀតណាម និង ថៃ បាន​ជំទាស់ ដោយសារ​តែ​គម្រោង​នេះ​ខុស​ពី​កិច្ច​ព្រមព្រៀង MRC ឆ្នាំ​១៩៩៥។ កិច្ចព្រមព្រៀង​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ ឆ្នាំ​១៩៩៥ បាន​ចែង​ថា បណ្ដា​ប្រទេស​តាម​ទន្លេ​មេគង្គ​ក្រោម បាន​អនុម័ត​ពិធីសារ​មួយ​ដែល​តម្រូវ​ឲ្យ​ពួក​គេ​ជូន​ដំណឹង​ពិគ្រោះ​យោបល់​ជា​មុន និង​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​លើ​សំណើ​គម្រោង​សាងសង់​វារីអគ្គិសនី​ណា​មួយ​នៅ​លើ​ទន្លេ​នេះ។ អ្នក​សម្របសម្រួល​យុទ្ធនាការ​ថៃ សម្រាប់​ទន្លេ​អន្តរជាតិ អ្នកស្រី ភានផន ឌីថេត (Pianporn Deetes) បាន​លើក​ឡើង​ថា អ្នក​ភូមិ​នៅ​ខែត្រ​ចំប៉ាសាក់ បាន​ប្រាប់​អ្នកស្រី​ថា កម្មករ​សាងសង់​ទំនប់ បាន​បំផ្ទុះ​កន្លែង​ទឹក​ធ្លាក់​នៅ​ក្បែរ​ទំនប់​នោះ​រួច​ហើយ។ ក្រុម​មន្ត្រី​ឡាវ បាន​ប្រាប់​អ្នក​ភូមិ​ថា ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​រក​ត្រី​ដោយ​ប្រើ​ឧបករណ៍​នេសាទ​នៅ​ក្នុង​តំបន់​នេះ​ទេ ចាប់​ពី​ដើម​ឆ្នាំ​២០១៤ ទៅ។ ការ​សាងសង់​ទំនប់ និង​ការ​បញ្ឈប់​ឲ្យ​នេសាទ​ត្រី ជា​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​អ្នក​ភូមិ​ដែល​ពឹង​ផ្អែក​របរ​នេសាទ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ លោក ស៊ីន នីនី បាន​បញ្ជាក់​ទៀត​ថា បញ្ហា​ចម្រូងចម្រាស​នៅ​ទំនប់​សាយ៉ាបូរី មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ អំពី​គ្រោង​សាងសង់​ទំនប់​នេះ​របស់​ឡាវ ប៉ុន្តែ​ភាគី​ឡាវ​នៅ​តែ​អះអាង​ថា គេ​រង់ចាំ​សិក្សា​ស្រាវជ្រាវ និង​ឯកភាព​ពី​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទើប​គេ​សាងសង់ ផ្ទុយ​ទៅ​វិញ​សកម្មភាព​ជាក់ស្ដែង​គេ​នៅ​តែ​បន្ត​សាងសង់​ដដែល​នៅ​តំបន់​នោះ។ នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​ទទួល​បន្ទុក​ខាង​បរិស្ថាន ទន្លេ​អន្តរជាតិ អ្នកស្រី អេមេ ឌ្រិនឌឹម (Ame Trandem) បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ទំនប់ ដន សាហុង នឹង​មាន​គ្រោះថ្នាក់​ដល់​ការ​នេសាទ​នៅ​ទន្លេ​មេគង្គ ដូច​នឹង​នៅ​តំបន់​ទំនប់​សាយ៉ាបូរី ដែរ ពីព្រោះ​ថា ផល​ប៉ះពាល់​មាន​កាត់​តាម​ព្រំដែន។ អ្នកស្រី​បញ្ជាក់​ថា បញ្ហា​នេះ​រដ្ឋាភិបាល​ឡាវ គួរ​តែ​បញ្ជាក់​ភ្លាម និង​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​អំពី​ការងារ​ជីក​ប្រឡាយ​នៅ​កន្លែង​ទឹក​ចម្រោះ ខន (Khone)។ លើស​ពី​នេះ​ទៀត អ្នកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឡាវ គួរ​តែ​លុប​ចោល​គម្រោង​នេះ។ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ឡាវ ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ កញ្ញា។ អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន បាន​អះអាង​ថា គម្រោង​សាងសង់​ទំនប់ ដន សាហុង នេះ ជា​គម្រោង​ចាស់​របស់​ឡាវ ដែល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ឡាវ​បាន​ផ្អាក​គម្រោង​នេះ បន្ទាប់​ពី​មាន​ការ​ជំទាស់​ពី​គណៈកម្មាធិការ​ទន្លេ​អន្តរជាតិ និង​ពី​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ឡាវ បាន​លួច​សាងសង់​ទំនប់​នេះ​ឡើង​វិញ​គ្មាន​អ្នក​ណា​ដឹង។ លោក ស៊ីន នីនី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​កម្ពុជា​នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ឡាវ​បន្ត​គម្រោង​សាងសង់​ទំនប់ ដង សាហុង នៅ​ខណៈ​ដែល​គម្រោង​សាងសង់​ទំនប់​សាយ៉ាបូរី មិន​ទាន់​ដោះស្រាយ​បាន​បញ្ចប់​នោះ។ លោក ស៊ីន នីនី អះអាង​ទៀត​ថា បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា កំពុង​រៀបចំ​លក្ខខណ្ឌ​ការងារ (Team Reference) នៃ​ការ​សិក្សា​ទំនប់​សាយ៉ាបូរី ដើម្បី​ដាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ពីព្រោះ​ថា ជប៉ុន​បាន​យល់​ព្រម​ឲ្យ​អ្នក​ជំនាញ​របស់​ខ្លួន​ចុះ​មក​សិក្សា​ស្រាវជ្រាវ​ហើយ រង់ចំា​តែ​លក្ខខណ្ឌ​ការងារ​ស្រាវជ្រាវ​នេះ​ទេ។ អាង​ទន្លេ​មេគង្គ​ជា​ជម្រក​នៃ​មនុស្ស​ចំនួន ៦៥​លាន​នាក់ ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួល​បាន​នូវ​ជាតិ​ប្រូតេអ៊ីន​ពី ៤០ ទៅ ៨០% ពី​ផល​នេសាទ​ទឹក​សាប។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ចំនួន ១១ លើ​ទន្លេ​មេ នៃ​ទន្លេ​មេគង្គ​ក្រោម​រាប់​ទាំង​ទំនប់​សាយ៉ាបូរី ផង​ដែរ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចលនា​បម្លាស់ទី​របស់​ត្រី និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​នៃ​ទន្លេ​នេះ៕ ប្រភពឯកសារ៖  

មន្ត្រី​꧑MRC ​អះអាង​ថា​ឡាវ​នៅ​បន្ត​សាង🌟សង់​ទំនប់​សាយ៉ាប៊ូរី


សាយ៉ាប៊ូរីសាយ៉ាប៊ូរី
គង់ សុឋានរិទ្ធ 03 កញ្ញា 2012 ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ​បាន​បញ្ជាក់​អះអាង​ថា ​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​ប៊ូ​រី ​ដ៏​ចម្រូង​ចម្រាស់​កំពុង​បន្ត​សាងសង់​មែន​ហើយ​ទំនប់​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ខាងផ្នែក​បរិស្ថាន​ដល់​អ្នក​រស់​នៅ​ពឹង​លើ​ផល​នៃ​ទន្លេ​នេះ។
សេចក្ដី​អះអាង​នេះ​ស្របគ្នា​ទៅនឹង​លោក​ភ្លូ ទ្រីស្វីសវ៉ាវ៉េត(Plew Trisvisvavet) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​ឆ កាន​ឆាង (Ch Karnchang Plc) ​របស់​ប្រទេស​ថៃ​ដែល​វិនិយោគ​រួម​ជាមួយ​រដ្ឋាភិបាល​ឡាវ ​បាន​ប្រាប់​សារព័ត៌មាន​នានា​កាលពី​ពីរ​សប្តាហ៍​មុន​ថា ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​Xayaburi លើ​ដង​ទន្លេមេគង្គ​បាន​ចាប់ផ្តើម​ហើយ។
លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន (Surasak Glahan)​ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​នៃ​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ បាន​ប្រាប់​វី​អូ​អេ​ខេមរៈភាសា​ថា​«មាន​ជំហាន​រៀបចំ​ជឿនលឿន​ទៅមុខ»​ក្នុង​ការ​បង្កើត​ទីតាំង​សំខាន់​របស់​ទំនប់​វារី​អគ្គិសនី​និង​ការជីក​កកាយ​ដី​ក្នុង​អាង​ទន្លេ​និង​ជុំវិញ​ទន្លេ​មេគង្គ​បាន​ចប់​រួចរាល់​ហើយ។
ការបញ្ជាក់​របស់​លោក​ដោយ​ផ្អែក​លើ​របាយការណ៍​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កាលពី​ពាក់​កណ្តាល​ខែកក្កដា​រប​ស់​គណៈប្រតិភូ​ចំរុះ​រៀបចំ​ដោយ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ដែល​ក្នុងនោះ​មាន​អ្នកការទូត ​មន្ដ្រី​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេ​មេគង្គ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​និង​ដៃគូ​ភាគហ៊ុន​នៃ​ការវិនិយោគ​លើ​ទំនប់​វា​រី​អគ្គិសនី​នេះ។
លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន ​ឲ្យ​ដឹង​តាម​សារ​អេឡិកត្រូនិក​កាលពី​ចុង​សប្តាហ៍​មុន​ថា ​មានការ​កសាង​និង​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ជុំវិញ​និង​ទៅកាន់​ទំនប់​នោះ។
លោក​Plew Trisvisvavet ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ឆ កាន​ឆាង​នៅតែ​មិនអាច​ធ្វើ​ទំនាក់​ទំនង​បាន​ដោយសារតែ​លោក​មិន​ឆ្លើយតប​នឹង​សារ​អេឡិកត្រូនិក​របស់​វី​អូ​អេ​ជា​ខេមរភាសា​ដែល​បាន​ផ្ញើជូន​លោក​រយៈពេល​មួយ​សប្តាហ៍​មកហើយ។
លេខា​ម្នាក់​របស់​លោក​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​លោក​កំពុង​ជាប់រវល់។
«ឥឡូវនេះ​មិនទាន់​មាន​ចម្លើយ​ទេ។ គាត់​កំពុងតែ​គិត​ពិចារណា។ គាត់​មិន​នៅក្នុង​ការិយាល័យ​ទេ»។
ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ Xayaburi ​នឹង​ត្រូវ​ចំណាយ​នូវ​ទឹកប្រាក់​ចំនួន​៣.៥០០ ​លាន​ដុល្លារ​អាមេរិក។ វា​នឹង​ក្លាយជា​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​ក្នុងចំណោម​ទំនប់​វា​រី​អគ្គិសនី​សរុប​ចំនួន១១ ​ដែល​ស្ថិតក្នុង​គម្រោង​សាងសង់​នៅតាម​ដង​ទន្លេ​មេគ្គង។ ទំនប់​វារីអគ្គិសនី​នេះ​អាច​នឹង​ផ្តល់​ថាមពល​ចំនួន១២៨៥ ​មេហ្គា​វ៉ា​ត់ ហើយ​វា​នឹងធ្វើ​ឲ្យ​ប្រទេស​ឡាវ​មាន​គម្រោង​ទំនប់​វា​រី​អគ្គិសនី​រហូត​ទៅដល់​ចំនួន​ប្រាំពីរ​ក្នុង​ដែនទឹក​របស់​ខ្លួន​គម្រោង​ពីរ​ទៀត​ស្ថិតនៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ថៃ​និង​ឡាវ រីឯ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ពីរ​ស្ថិតនៅ​ដង​ទន្លេមេគង្គ​កម្ពុជា។
ទន្លេ​ដ៏​វែង​ប្រចាំ​តំបន់​អាស៊ី​នេះ​ហូរ​កាត់​ប្រទេស​ចិន​ ភូមា ថៃ ឡាវ វៀតណាម ​និង​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​ប្រឆាំង​ជំទាស់​ទៅនឹង​ការសាងសង់​ទំនប់​នេះ​ដោយ​ភ័យខ្លាច​ទទួលរង​ផល​ប៉ះពាល់​ជាច្រើន​មកលើ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ​ដែលជា​ផ្នែក​ហូរ​ឆ្លងកាត់​ប្រទេស​ទាំងពីរ។ ដោយឡែក​ក្រុម​អ្នកការពារ​បរិ​ដ្ឋា​ន​បាន​វាយ​តម្លៃ​ថា ​សំណង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​នេះ​នឹង​បំផ្លាញ​ដល់​បម្លាស់​ទី​របស់​ត្រី ​បម្រែ​បម្រួល​ប្រព័ន្ធ​បរិ​ដ្ឋា​ន (ecology) រួមទាំង​ប៉ះពាល់​ដល់ ​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ជាច្រើន​នៅ​ខ្សែទឹក​ខាងក្រោម​ទំនប់។
លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន ​មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៃ​ប្រទេស​ឡាវ​បាន​ស្រង់​របាយការណ៍​នៃ​លេខាធិការដ្ឋាន​របស់​លោក​កាលពី​ខែ​មិនា​ ឆ្នាំ២០១១ ​ថា ពូជ​ត្រី​ពី២៣ ទៅ១០០​ ប្រភេទ​ទំនងជា​នឹង​ទទួលរង​ផលប៉ះពាល់​ពីព្រោះ​តែ​ល្បាក់ទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ប្រាំមួយ​នៅ​ខ្សែទឹក​ខាងលើ​នៃ​ទីក្រុង​វៀង​ច័ន្ទ​ដោយ​រាប់ទាំង​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​ផង​ដែរ។ ផល​ត្រី​នឹង​ធ្លាក់ចុះ​រហូត​ដល់​៦៦.០០០តោន​ក្នុង​មួយ​ឆ្នាំ។ជាង​នេះ​ទៀត​ ៣៩​ភាគរយ​នៃ​ជម្រក​ត្រី​របស់​គាត់​ដែល​តែងតែ​ធ្វើការ​បម្លាស់​ទី​នឹង​ត្រូវ​រាំង​ខ្ទប់​ហើយ​ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ​៤៥០.០០០ នាក់​អាច​ទទួលរង​ហានិភ័យ។
កាលពី​ខែធ្នូ ឆ្នាំ​កន្លង​ទៅ​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ បាន​ព្រមព្រាងគ្នា​ឲ្យ​ប្រទេស​ជប៉ុន​និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ជួយ​ធ្វើការ​សិក្សា​លើ​ផលប៉ះពាល់​មុននឹង​ធ្វើការ​សាងសង់​ទំនប់​នេះ។ ក៏ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​គម្រោងការ​នោះ​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ។
លោក​លឹម គានហោ ​រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក​និង​ជា​ប្រធាន​គណៈ​ក​ម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​ដ៏​ចម្រូង​ចម្រាស់​នេះ​នៅមុន​ដំណាច់​ឆ្នាំ២០១២​នេះ​ហើយ​លោក​គ្រោង​នឹង​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​ដែនទឹក​ទន្លេ​មេគង្គ​នេះ​នៅ​កម្រិត​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ផងដែរ៕
ប្រភពឯកសារ៖

bet 855:ការ​គ្រប់​គ្រង​សំណល់​រឹង


កាកសំណល់ គឺជា ប្រភព នៃ ការចម្លងមេរោគ និង បង្កឱ្យមាន ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើសុខុមាលភាព បរិស្ថាន រស់នៅ និងសង្គម។ សម្រាម និង កាកសំណល់ ត្រូវបានគេសន្និដ្ឋានថា គឺជាប្រភព នៃ មេរោគ ដែលអាចបណ្ដាលឱ្យ កើតមាននូវ ជម្ងឺផ្សេងៗជា ច្រើន ជាពិសេសជម្ងឺសើស្បែក។ ម្យ៉ាងវិញទៀតវាក៏ជាបុព្វហេតុដែលធ្វើឱ្យសោភ័ណភាពទីក្រុង ភាពស្រស់ស្អាត នៃ បរិស្ថានរស់នៅ ជុំវិញធ្លាក់ចុះផងដែរ។ សំណល់ ដែលសល់ពី ការប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួន អាចយក ទៅ កែច្នៃធ្វើសម្ភារៈប្រើប្រាស់ផ្សេងៗទៀតបានជាច្រើន ឬក៏ សារធាតុមានប្រយោជន៍ជាច្រើនទៀត។ ហេតុនេះ លោកអ្នកប្ រើប្រាស់ ត្រូវតែចេះបែងចែកប្រភេទសំណល់ ឬសម្រាមឱ្យបានច្បាស់ លាស់ ដើម្បីងាយស្រួលយកមកកែច្នៃបន្ដទៀត ដោយ លៃលក យ៉ាងណាប្រើឱ្យអស់ធនធានដែលមាន។

ចំណាត់ថ្នាក់សំណល់រឹង និងនិយមន័យសំណល់រឹង

ដោយសារការគ្រប់គ្រងសំណល់រឹង គឺជាដំណើរការមួយដែលទាមទារនូវថវិកាខ្ពស់ ជាពិសេសសំណល់រឹងដែលមានសារ ធាតុពុល និងសារធាតុប្រកបដោយគ្រោះថ្នាក់។ ការចែកចំណាត់ថ្នាក់សំណល់រឹង និងឱ្យនិយមន័យសំណល់រឹងគឺធ្វើឡើងទៅតាមការ កំណត់របស់ប្រទេសនីមួយៗ ដោយឡែកប្រទេសកម្ពុជាយើងបានចាត់ថ្នាក់វាជាពីរប្រភេទគឺ សំណល់ប្រកបដោយគ្រោះថ្នាក់ និង សំណល់រឹង(សម្រាម)។

សំណល់ប្រកបដោយគ្រោះថ្នាក់

សំណល់ប្រកបដោយគ្រោះថ្នាក់ គឺសំដៅលើសារធាតុវិទ្យុសកម្ម ផ្ទុះ ពុល ឆេះ បង្កឱ្យមានជម្ងឺមហារីកនិងជម្ងឺឆ្លង ធ្វើឱ្យ រលាក ធ្វើឱ្យច្រែះ ធ្វើអុកស៊ីតកម្ម ឬសារធាតុគីមីដទៃទៀតដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬមានការបំផ្លិចបំផ្លាញ ដល់រុក្ខជាតិ ទ្រព្យសម្បត្ដិសាធារណៈ និងបរិស្ថាន។ សំណល់ប្រកបដោយគ្រោះថ្នាក់ភាគច្រើនគឺមានប្រភពចេញពីរោងចក្រ ឧស្សាហ កម្ម សហគ្រាស ដែលប្រើប្រាស់សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និងសេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ (ការវះកាត់ និងថតដោយប្រើកាំរស្មី)។ល។ ចំណែកឯសំណល់នៅតាមលំនៅដ្ឋានក៏អាចមានសារធាតុប្រកបដោយគ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះវិស័យកសិកម្ម ដោយសារបច្ចេកវិទ្យារបស់យើងនៅមានកម្រិតទាប កសិករភាគច្រើនបានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំង និងប្រើប្រាស់ជាតិគីមីដើម្បីបង្កើនទិន្នផលដំណាំរបស់គាត់។ ដូច្នេះសារធាតុប្រកបដោយ គ្រោះថ្នាក់មួយចំនួនក៏បានបង្កើតឡើងដោយវិស័យនេះផងដែរ។

ប្រភេទសំណល់រឹង

សំណល់រឹង-សម្រាម គឺសំដៅទៅលើវត្ថុ ឬរបស់ដែលសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះមិនមានផ្ទុកជាតិពុល ឬមិនបង្កឱ្យមាន ជាគ្រោះថ្នាក់។ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសំណល់រឹង ការិយាល័យគ្រប់គ្រងសំណល់រឹង និងសារធាតុប្រកបដោយគ្រោះថ្នាក់បានធ្វើ ការបែងចែកប្រភេទសំណល់រឹងជាប្រាំប្រភេទដូចខាងក្រោម ៖

១ . សំណល់លំនៅដ្ឋាន ៖ ភាគច្រើនជាប្រភេទសំណល់ចេញពីផ្ទះបាយ ដែលជាប្រភេទសរីរាង្គងាយពុករលួយ អាចយកទៅ ធ្វើជាជីកំប៉ុសបាន ដូចជាបន្លែ សំណល់ផ្លែឈើ សំណល់ម្ហូ🧜បអាហារ ប្លាស្ទិក ក្រដាស ដែក ក្រណាត់ និងសម្ភារៈវេចខ្ចប់។ល។ សំណល់ លំនៅដ្ឋានក៏មានប្រភេទប្រកបដោយគ្រោះថ្នាក់ផងដែរ ដូចជាសំណល់ថ្មពិល អាគុយ អំពូលភ្លើង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់។ល។ ដែលខូចលែងប្រើប្រាស់កើត។

២ . សំណល់ពាណិជ្ជកម្ម ៖ ជាប្រភេទសំណល់ចេញពីទីផ្សារ ហាងទꦏំនិញ សណ្ឋាគារ រង្គសាល ភោជនីយដ្ឋាន។ល។ ភាគច្រើននៃ ប្រភេទសំណល់នេះជាប្រភេទដែលពុំមានគ្រោះថ្នាក់ ដូចជាប្រភេទសំណល់លំនៅដ្ឋានដែរ។ ចំពោះប្រភេទដែលគ្រោះថ្នាក់មាន ដូចជាសម្ភារៈដែលសេសសល់ពីꦕការវេចខ្ចប់ ថ្នាំសម្លាប់សត្វល្អិត សំណល់សម្ភារៈជជុះ ដូចជាថ្មពិល ទូរទស្សន៍ ម៉ាញ៉េ វិទ្យុ និងគ្រឿង បន្លាស់អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ ទូទឹកកក និងសំណល់កង់ឡានចាស់ៗ។ល។

៣ . សំណល់មន្ទីរពេទ្យ ៖ ជាប្ꦡរភេទសំណល់ប្រកបដោយគ្រោះថ្នាក់។ ស﷽ំណល់មន្ទីរពេទ្យចែកចេញជាប្រភេទដូចខាងក្រោម ៖

  • សំណល់ដែលបង្កឱ្យមានការឆ្លង ៖ ជាប្រភេទដែលមានភ្នាក់ងារចម្លងជម្ងឺ ដូចជាសំណល់សម្ភារៈចេញពីមន្ទីរពិសោធន៍ បណ្ដុះមេរោគ សំណល់ជាលិកាតាមផ្នែកផ្សេងៗ សម្ភារៈ ឬឧបករណ៍ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងសំណល់របស់អ្នកជម្ងឺមាន មេរោគឆ្លង។
  • សំណល់រោគសាស្ដ្រ ៖ ជាលិកាមនុស្ស ឬវត្ថុរាវ។ ឧទាហរណ៍ ៖ បំណែកសារពាង្គកាយ ឈាម និងទឹករំអិលផ្សេងៗទៀត (ទឹកភ្លោះ)។
  • សំណល់ដែលបង្កឱ្យមានការមុត(របួសស្នាម) ៖ ម្ជុល ប្រដាប់សម្រាប់ឆុងទឹក កាំបិតវះកាត់ ឡាម ផ្លែកាំបិត អំបែង ដប។
  • សំណល់ឱសថ ៖ សំណល់ដែលមានឱសថ។ ឧទាហរណ៍ ឱសថហួសកាលបរិច្ឆេទ ឬឈប់ប្រើប្រាស់ វត្ថុសម្រាប់ដាក់ឱសថ ដូចជាដប ប្រអប់របស់វាជាដើម។
  • សំណល់ពុលសែន ៖ សំណល់ដែលមានសារធាតុបំពុលសែន។ ឧទាហរណ៍ សំណល់ជាតិថ្នាំពុលកោសិកា(ដែលប្រើប្រាស់ ក្នុងការព្យាបាលជម្ងឺមហារីក) សារធាតុគីមីបំពុលសែន និងសារធាតុវិទ្យុសកម្ម។
  • សំណល់សារធាតុគីមី ៖ សំណល់ដែលមានសារធាតុគីមី។ ឧទាហរណ៍ ប្រតិករប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ សារធាតុគីមី លាងហ្វីល សារធាតុដែលប្រើសម្រាប់សម្លាប់មេរោគដែលហួសកាលបរិច្ឆេទ ឬឈប់ប្រើ និងសារធាតុរំលាយ។
  • សំណល់លោហៈ ៖ ថ្មពិល អាគុយ ឧបករណ៍វាស់កម្ដៅដែលបាក់បែក ឬប្រដាប់វាស់សម្ពាធឈាម។
  • សំណល់ធុងឧស្ម័ន ៖ ធុងឧស្ម័ន និងកំប៉ុងថ្នាំបាញ់អាអេរ៉ូសុល។
  • សំណល់វិទ្យុសកម្ម ៖ សំណល់ដែលមានសារធាតុវិទ្យុសកម្ម ដូចជាសារធាតុរាវចេញពីការព្យាបាលដោយប្រើកាំរស្មី ឬ ការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ ប្រដាប់ការពារកាំរស្មី ទឹកនោម ឬឈាមក្នុងជម្ងឺព្យាបាលដោយកាំរស្មី។

៤. សំណល់កសិកម្ម ៖ ដែលសេសសល់ពីការប្រើប្រាស់នៃថ្នាំសម្លាប☂់សត្វល្អិត និងសម្ភារៈវេចខ្ចប់ថ្នាំពុល។ សំណល់ចេញពីផ្នែកនេះជា ប្រភេទសំណល់ដែលប្រកបꦚដោយគ្រោះថ្នាក់បំផុត។

៥ . សំណល់ឧស្សាហកម្ម ៖ សំណល់ផ្នែកន🉐េះភាគច្រើនជាប្រភេទសំណល់ប្រកបដោយគ♛្រោះថ្នាក់។

បញ្ហាដែលអាចបង្កឡើងដោយសំណល់រឹង(ការបំពុលបរិស្ថាន)

សំណល់រឹងត្រូវបានគេចាត់ទុកថាជាវត្ថុដែលគ្មានប្រយោជន៍ ហើយដែលម្នាក់ៗមិនចង់បានវាទេ ប៉ុន្ដែយើងមិនអាចគេចផុត ពីវាបានឡើយ ព្រោះយើងត្រូវការចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ យោងទៅតាមលក្ខណៈរូប និងលក្ខណៈគីមីនៃ សំណល់រឹង ប្រសិនបើយើងមិនបានធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ វាអាចនឹងជះឥទ្ធិពលមកលើ សុខភាពមនុស្ស សត្វ និងបរិស្ថាន។
  • ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ
  • ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង ព្រមទាំងសត្វល្អិតចង្រៃជាច្រើន
  • សំណល់រឹងមួយចំនួនដែលមិនបានទុកដាក់ត្រឹមត្រូវ បានបំបែកធាតុ(រលួយ) បង្កឱ្យមានក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅ ក្បែរ និងបរិស្ថានជុំវិញ។
  • សំណល់ប្រកបដោយគ្រោះថ្នាក់ដែលមានផ្ទុកទៅដោយសារធាតុពុល និងអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជន ដូចជាប៉ះពាល់ដល់ផ្លូវដង្ហើម កើតមានជម្ងឺសើស្បែក និងបណ្ដាលឱ្យកើតមានជម្ងឺរ៉ាំរ៉ៃផ្សេងៗ។
  • ម្យ៉ាងវិញទឹកសម្អុយដែលចេញពីសំណល់នោះ មួយផ្នែកអាចផ្ដល់ជាជម្រកដល់ភ្នាក់ងារចម្លងជម្ងឺមួយចំនួនធំ និងមួយផ្នែក ទៀតដែលផ្ទុកទៅដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី បានធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមាន ការបំពុលទឹក និងដី។ ចំណែកឯសារធាតុមួយចំនួនដែលមិនអាចបំបែកធាតុបាន ដូចជាកៅស៊ូ ប្លាស្ទិក កែវ។ល។ ត្រូវការនូវទីតាំង ដ៏ធំដើម្បីទុកដាក់វា។
  • ការបោះចោលសំណល់រាយប៉ាយ អាចបង្កស្ទះដល់ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយទឹកភ្លៀងខូចដល់ សោភ័ណ និងសណ្ដាប់ធ្នាប់សាធារណៈ។

១. ការប៉ះពាល់ចំពោះអ្នករើសអេតចាយ ៖ ដោយការគ្រប់គ្រងនៅទីលានមានភាពខ្វះខាត និងពុំមានវិធានការគ្រប់គ្រាន់ ដើម្បីទប់ស🎉្កាត់គ្រោះថ្នាក់ ក៏ដូចជាភាពប៉ះពាល់ដល់សុខភាពអ្នករើសអេតចាយ ឬអ្នកក្រីក្ររស់នៅជុំវិញទីលានចាក់សំណល់រឹង វាបាន បង្កគ្រោះថ្នាក់ផ្សេងៗ ដូចជា ៖

  • ជម្ងឺឆ្លងនានា(បាក់តេរី ឬវីរុសដែលបង្កឱ្យមានជម្ងឺជីវសាស្ដ្រ ដូចជាប៉ារ៉ាសិត និងបាក់តេរីទាក់ទងនឺងជម្ងឺពោះវៀន និង ក្រពះ)។
  • ជម្ងឺផ្លូវដង្ហើមបង្កដោយធូលី។
  • ការរងរបួសនៅទីលាន នៅពេលឡានចូលចាក់ម្ដងៗ ដោយការដណ្ដើមគ្នារើសសម្រាម និងគ្រោះថ្នាក់ តាមរយៈការមុត ឬប៉ះពាល់សំណល់ដោយផ្ទាល់ ដោយសំណល់ទាំងនោះមានសំណល់ប្រភេទប្រកបដោយគ្រោះថ្នាក់ពុំបានញែកចេញត្រឹមត្រូវលាយឡំ គ្នា។
  • ការយល់ដឹងសាធារណៈចំពោះអនាម័យ និងសុខភាពរបស់អ្នករើសអេតចាយ នៅមានកម្រិតនិងយល់ដឹងទាបដែលនាំឱ្យ ប៉ះពាល់ដល់សុខភាព ដោយអ្នកទាំងនោះមិនបានការពារខ្លួនពីភាពប៉ះពាល់ឡើយ។
  • ភាគច្រើននៃអ្នករើសសម្រាមត្រូវបានគេដឹង និងបានបញ្ជាក់ថា មានអាការរោគបណ្ដាលឱ្យឈឺ។ ជម្ងឺផ្ដាសាយ និងជម្ងឺក្អក ត្រូវបានគេដឹងថា ជាទូទៅក៏មានលក្ខណៈដូចជាជម្ងឺរបេង ហើយក៏មានបញ្ហាកើតមានចំពោះអ្នករើសអេតចាយផងដែរ សរុបប្រមាណ ជាជិត១០០០នាក់។

២ . គ្រោះថ្នាក់ចំពោះអ្នករស់នៅ ឬសត្វស្រុកដែលរស់នៅជុំវិញទីលានចាក់សំណល់ ៖ ដោយមានបញ្ហាផ្នែកថវិកា រួមបញ្ចូល មធ្យោបាយក្នុងការវិភាគ ក្រសួងបរិស្ថានក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពុំបានធ្វើការសិក្សាស្រាវជ្រាវពីភាពប៉ះពាល់លើសុខភាពមនុស្ស និងសត្វឡើយ។ តាមការប៉ាន់ប្រមាណមនុស្ស ឬសត្វដ𝔍ែលរស់នៅជុំវិញទីលានចាក់សំណល់ដែលមិនបានរៀបចំបច្ចេកទេសត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា ៖

  • ពពួកភ្នាក់ងារចម្លងរោគ ដូចជារុយ សត្វល្អិត ឬកណ្ដុរ
  • សត្វពាហនៈមួយចំនួន ដូចជាឆ្កែ ឆ្មា ជ្រូក មាន់ ឬទា ដែលសត្វទាំងនេះអ្នករើសអេតចាយជាអ្នកចិញ្ចឹមនៅឯទីលានចាក់ សំណល់។
  • ការប្រើប្រាស់ទឹកក្រោមដី ដោយរួមបញ្ចូលអណ្ដូងចំហ អណ្ដូងស្នប់ ដែលបានធ្វើឱ្យកខ្វក់ ឬមានសារធាតុបំពុលធ្លាក់ចូល។
  • ក្លិនស្អុយ និងគួរឱ្យខ្ពើមរអើម
  • ការស្រូបខ្យល់ដកដង្ហើមដោយខ្យល់ពុលចេញពីការដុតសំណល់ដែលមាន SO2, CO2, NO2, COCaedIm និងអាចមាន លេចចេញដោយអុកស៊ីនឌីអុកស៊ីនផងដែរ។

ការគ្រប់គ្រងសំណល់រឹង

ការគ្រប់គ្រងសំណល់រឹង គឺសំដៅទៅលើសកម្មភាពផ្សេងៗ ដូចជាការញែកសំណល់ ការស្ដុកទុកបណ្ដោះអាសន្ន ការប្រមូល ការដឹកជញ្ជូន ការកែច្នៃឡើងវិញ និងការបោះបង់ចោល។ សកម្មភាពទាំងឡាយដែលទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងចាប់ពី ចំណុចបង្កើត រហូតដល់ចំណុចបោះចោលចុងក្រោយ ត្រូវបានគេចែកចេញជា៥ដំណាក់កាលសំខាន់ៗ ដូចជាការបង្កើតសំណល់ សកម្មភាពចល័ត សំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក និងការស្ដុកទុកដាក់ ការប្រមូល និងដឹកជញ្ជូន ដំណើរការ និងការកែច្នៃទាញ យកពីសំណល់ និងដំណាក់កាលចុងក្រោយ គឺការចាក់ចោល។

បណ្ដាំផ្ញើ

ទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងឱ្យមានប្រសិទ្ធភាពខ្ពស់នេះ គឺនៅមានចំណុច និងវិធីសាស្ដ្រជាច្រើនទៀតដែល ទស្សនាវដ្ដី សុខភាពយើង នឹងត្រូវលើកមកជម្រាបជូនប្រិយមិត្ដអ្នកអានជាបន្ដ ជាពិសេសវិធីកែច្នៃសំណល់រឹង និងវិធីបង្ការខ្លួនឱ្យ ឆ្ងាយពីជម្ងឺផ្សេងៗ ដែលអាចកើតមានដោយសារសំណល់ទាំងនេះ។ ជាការពិតណាស់ ជាទូទៅសំណល់រឹងត្រូវបានគេចាត់ទុកថា គឺសំណល់ចុងក្រោយដែលគ្មានតម្លៃពីការប្រើប្រាស់។ ប៉ុន្ដែ លោកអ្នកត្រូវយល់ថា នៅក្នុងនោះសំណល់អាចត្រូវបានកែច្នៃ និងមានប្រយោជន៍ជាលើកចុងក្រោយ ដោយយោងទៅលើប្រភព បង្កើតសំណល់ ការចេះទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ ជាពិសេសការចេះបែងចែកសំណល់។

ការបង្កើតសំណល់

ការបង្កើតសំណល់គឺជាសកម្មភាពនៃការសេសសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឬដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះគ្មានតម្លៃតទៅទៀតដែលត្រូវគេ បោះបង់ចោល។ ការបង្កើតសំណល់រឹងដោយមនុស្សម្នាក់មានប្រមាណពី០,៥ដល់១,៥គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ប្រជាជននៅ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ បរិមាណនេះខុសពីប្រទេសអភិវឌ្ឍន៍ ដែលបរិមាណសំណល់របស់គេអាចមកដល់ទៅ៤គីឡូក្រាមក្នុង មនុស្សម្នាក់ក្នុងមួយថ្ងៃ។

សកម្មភាពចល័តសំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក

ជាសកម្មភាពមួយដែលជួយដល់ការស្ដុក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ និងសមរម្យ ដែលចំណុចនេះអាចបង្កើត សំណល់រឹងទាំងអស់ ត្រូវតែយកចិត្ដទុកដាក់បំផុតដើម្បីចៀសវាងរាល់បញ្ហាដែលកើតមានឡើងដោយសំណល់រឹង យើងគួរធ្វើការ ពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖
  • តើសំណល់របស់យើងជាប្រភេទសំណល់អ្វី?
  • តើត្រូវធ្វើការវេចខ្ចប់តាមរបៀបណា?
  • តើប្រភេទសំណល់របស់យើងត្រូវយកទៅទុកដាក់ ឬស្ដុកទុកបណ្ដោះអាសន្នមុនធ្វើការប្រមូលនៅកន្លែងណា?

ការញែកសំណល់

ការញែកសំណល់នៅតាមលំនៅដ្ឋានគឺ ដើម្បីកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវយកទៅចាក់ចោលនៅទីតាំងចាក់សំណល់រឹង។ វិធីសាស្ដ្រមួយចំនួនដែលអាចយកទៅអនុវត្ដ ឬគួរគិតពិចារណាមានដូចតទៅ ៖

. ការញែកសំណល់ដែលប្រកបដោយគ្រោះថ្នាក់ចេញពីសំណល់ដែលមិនគ្រោះថ្នាក់ ៖ ទោះបីជានៅតាមលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ មិនមែនជាប្រភពចម្បងដែលបង្កើតឡើងនូវសំណល់គ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្ដែវាក៏មានប្រភេទសំណល់មួយចំនួន ដូចជា ថ្មពិល អាគុយ សំណល់ថ្នាំពេទ្យដែលសេសសល់ពីការប្រើប្រាស់ ឬផុតកាលកំណត់នៃការប្រើប្រាស់ សំណល់ថ្នាំសម្លាប់សត្វ និងកំប៉ុង ដែលមានដាក់សារធាតុគីមីមួយចំនួនទៀតដែលមានផ្ទុកនូវសារធាតុពុល។ ដូច្នេះសំណល់វត្ថុទាំងនោះគួរតែញែកចេញឱ្យដាច់ពីគ្នារវាង សំណល់ធម្មតា។ លើ൩សពីនេះទៅទៀតសំណល់ធម្មតាដែលអាចយកទៅប្រើក្នុងគោលបំណងផ្សេងទៀតបាន គួរតែញែកចេញពី សំណល់ដែលត្រូវបោះចោល។ ឧទាហរណ៍ ដូចជា🔜ថង់ប្លាស្ទិក និងកញ្ចប់មួយចំនួន យើងអាចយកទៅលាងសម្អាតដើម្បីទុកប្រើប្រាស់ ឡើងវិញ ចៀសវាងការទិញស្បោង ឬប្រអប់មកទុកប្រើប្រាស់។

២. ការញែកសំណល់សម្រាប់កែច្នៃ ៖ គឺជាការញែកសំណល់រឹង ដូចជាក្រដាស កំប៉ុងអាលុយមីញ៉ូម អំបែងដប ឬកែវ និង សារធាតុប្លាស្ទិកចេញពីគ្នា។ រីឯប្រភពបង្កើតសំណល់រឹងដើម្បីយកទៅកែច្នៃ គឺជាមធ្យោបាយល្អ ប្រសើរមួយដើម្បីសន្សំសំចៃវត្ថុធាតុ ដើម មានន័យថាយើងអាចកាត់បន្ថយការទាញយកធនធានធម្មជាតិយកមកប្រើប្រាស់។ ទន្ទឹមនឹងការញែកសំណល់ទាំꦗងនេះ បញ្ហា ដែលយើងត្រូវគិតគូរគឺថា តើយើងត្រូវទុកដាក់វាបែបណា មុនពេលដែលសេវាកម្មនៃការប្រមូលសំណល់ ឬសម្រាមបានមកដល់។ នៅបណ្ដាប្រទេសមួយចំនួនដែលមានប្រព័ន្ធកែច្នៃល្អប្រសើរ រួមផ្សំនឹងមានគោលការណ៍ណែនាំ និងការអប់រំ♈ស្ដីពីការទុកដាក់ ឬបោះ ចោលសំណល់រឹង ប្រជាពលរដ្ឋបានយកសំណល់ដែល គេញែកទៅទុកដាក់តាមគោលការណ៍ដែលរដ្ឋាភិបាលបានណែនាំ។

៣ . ការញែកសំណល់ដែល🔯នៅតាមទីសាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម ៖ ការញែកសំណល់រឹងនៅតាម សាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម មានភាពលំបាក និងស្មុគស្មាញជាងតាមលំនៅដ្ឋាន ដោយទីនោះជាកន្លែង ដែលមមាញឹក និងមានទំនាក់ទំនងទៅនឹងប្រជាជនទូទៅ។ ដូច្នេះការញែកសំណល់នេះវាទាក់ទងទៅនឹងឥរិយាបថ ការយល់ដឹងរបស់ ប្រជាពលរដ្ឋ និងស្មារតីចូលរួមក្នុងសកម្មភាពនៃការញែកសំណល់នេះ។ នៅបណ្ដាប្រទេសមួយចំនួន ដូចជាប្រទេសថៃ ប្រទេស ស៊ុតអែតជាដើម រដ្ឋាភិបាលរបស់គេបានប្រើប្រាស់ធុងមួយណាសម្រាប់ដាក់សំណល់លោហៈធាតុ ធុងមួយណាសម្រាប់ដាក់ថង់ប្លាស្ទិក និងធុងមួយណាសម្រាប់ដាក់សំណល់អាហារ(ឬសំណល់ដែលអាចបំបែកបានដោយពពួកមីក្រូសារពាង្គកាយ)។

ការស្ដុក និងទុកដាក់បណ្ដោះសំណល់

ការស្ដុកទុកបណ្ដោះអាសន្ន គឺសំដៅទៅលើការស្ដុកទុកក្នុងរយៈពេលខ្លីមួយ ដើម្បីរង់ចាំសេវានៃការប្រមូលយកទៅចាក់ ចោលនៅទីតាំងចាក់សំណល់។ ចំណុចផ្សេងៗដែលយើងគួរតែយកមកគិតគូរពិចារណាក្នុងការស្ដុកទុកសំណល់រឹងមាន ៖
  • ទីតាំងដាក់ធុង(ដើម្បីសោភ័ណភាព និងសុខុមាលភាព)
  • ប្រភេទ និងចំណុះរបស់ធុងសម្រាប់រក្សាទុក។
ការស្ដុកទុកគួរតែរក្សាទុកក្នុងធុងដែលមានគម្របត្រឹមត្រូវ និងទំហំល្មម(ងាយស្រួលដល់ការលើកដាក់ចំពោះអ្នកប្រមូល សំណល់) និងអាចដាក់សំណល់គ្រប់គ្រាន់ទៅតាមរយៈពេលនៃការស្ដុកទុករង់ចាំសេវាកម្មប្រមូលមកដល់ ហើយរយៈពេលនៃការស្ដុក ទុកអាស្រ័យទៅលើប្រភេទសំណល់នោះ។ បើជាប្រភេទសំណល់ចំណីអាហារគឺគួរកុំស្ដុកទុកឱ្យលើសពី រយៈពេល៤ថ្ងៃ បើមិនដូច្នេះទេ សំណល់ទាំងនោះនឹងរលួយដែលបណ្ដាលឱ្យជះក្លិនស្អុយ និងបង្កឱ្យមានការរីករាលដាលនូវមេរោគឆ្លងផ្សេងៗ។ ចំណែកឯប្រភេទធុង គួរតែជ្រើសរើសធុងដែលមាំប្រើជាប់បានយូរតែមានទម្ងន់ស្រាល ដើម្បីងាយស្រួលដល់ការផ្ទេរសំណល់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬទៅធុងផ្សេងទៀត។ នៅទីតាំងផ្សេងដូចជាតាមផ្សារក៏ដូចជាតាមទីសាធារណៈដែរ ការរក្សាទុកគួរតែរៀបចំទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ ចៀសវាងការគរជាគំនរចោលនៅលើដី ពីព្រោះការគរចោលបែបនេះនឹងត្រូវធ្វើឱ្យរាយប៉ាយដោយសព្វពាហនៈ ដែលទៅកកូរកកាយ រកចំណី និងមនុស្សមួយចំនួនទៅកកាយ ដើម្បីរកវត្ថុដែលអាចយកទៅកែច្នៃបាន។ លើសពីនេះទៅទៀតសំណល់ដែលមិនបានទុកដាក់ ត្រឹមត្រូវអាចប៉ើងតាមខ្យល់ និងជះក្លិនមិនល្អដល់បរិស្ថាន។ ការដាក់ធុងនៅតាមដងផ្លូវសាធារណៈ ឬសួនច្បារត្រូវដាក់ឱ្យបានគ្រប់ គ្រាន់ ហើយដាក់នៅកន្លែងដែលសមរម្យមិនបង្កឱ្យប៉ះពាល់ដល់សុវត្ថិភាពសណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់ចរាចរ។

បណ្ដាំផ្ញើ

ដើម្បីធ្វើឱ្យបរិយាកាសរស់នៅជុំវិញប្រកបទៅដោយភាពបរិសុទ្ធ រក្សាសោភ័ណភាពទីក្រុង ជាពិសេសសុខភាព និងបង្កើន សុភមង្គលនៅក្នុងគ្រួសារ លោកអ្នកគួរតែត្រូវចេះបែងចែកនូវប្រភេទសំណល់មួយចំនួន និងការស្ដុកទុករង់ចាំភ្នាក់ងារប្រមូលឱ្យបានត្រឹមត្រូវ។

ការប្រមូល និងដឹកជញ្ជូន

ការប្រមូល និងការដឹកជញ្ជូនសំណល់រឹងមានភាពស្មុគស្មាញ និងសាំញ៉ាំដោយសារការបញ្ចេញសំណល់មាននៅគ្រប់ទីកន្លែង ទាំងអស់ រួមទាំងលំនៅដ្ឋាន ទីផ្សារ រោងចក្រ សហគ្រាស ផ្លូវថ្នល់ និងទីសាធារណៈផ្សេងៗទៀត។ ការប្រមូលសំណល់រឹងគឺផ្សាភ្ជាប់ ទៅនឹងការដឹកជញ្ជូនផងដែរ។ ចំណែកឯមធ្យោបាយ និងវិធីសាស្ដ្រក្នុងការប្រមូលគឺមានការប្រែប្រួលទៅតាមទីតាំង និងស្ថានភាពនៃ កន្លែងបង្កើតសំណល់នោះ។ បណ្ដាប្រទេសមួយចំនួននៅអាស៊ីបានអនុវត្ដវិធីសាស្ដ្រផ្សេងៗគ្នាក្នុងការប្រមូល ដូចជាការប្រមូលនៅតាម លំនៅដ្ឋាន ការប្រមូលតាមសហគមន៍ និងការប្រមូលតាមចិញ្ចើមថ្នល់។
  • ការប្រមូលតាមលំនៅដ្ឋាន ៖ សេវាកម្មនៃការប្រមូលសំណល់ គឺប្រមូលនៅតាមផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋ។
  • ការប្រមូលតាមសហគមន៍ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅតាមទីតាំងស្ដុករួមនៅតាមសហគមន៍។
  • ការប្រមូលតាមដងផ្លូវ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅទីតាំងស្ដុកផ្សេងៗនៅតាមដងផ្លូវ។
លើសពីនេះទៅទៀត ដើម្បីឱ្យការប្រមូល និងដឹកជញ្ជូនសំណល់រឹងឱ្យបានស្អាតតាមកន្លែងបង្កើតសំណល់រឹង គឺត្រូវអនុវត្ដតាម លក្ខណៈមួយចំនួនដូចខាងក្រោម ៖

១ . តាមលំនៅដ្ឋាន ៖

  • ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំណល់ ត្រូវធ្វើការប្រមូលឱ្យបានទៀងទាត់ពេលវេលា និងមានកម្មវិធីប្រមូលជាក់លាក់ ព្រមទាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប។
  • ចំនួនជើងដែលត្រូវធ្វើការប្រមូល ត្រូវអនុវត្ដឱ្យបានសមរម្យដែលធានាពុំឱ្យមានការកកស្ទះ ឬសេសសល់ឡើយ។
  • ក្រុមហ៊ុនប្រមូលត្រូវរៀបចំជាសេចក្ដីជូនដំណឹង ឬគោលការណ៍នានាទាក់ទងទៅនឹងការអនុវត្ដការប្រមូលរបស់ខ្លួនដោយ ផ្សព្វផ្សាយដល់ប្រជាជន និងអាជ្ញាធរនៅគ្រប់តំបន់ ដែលក្រុមហ៊ុនទទួលខុសត្រូវក្នុងការប្រមូល។

២ . តាមទីសាធារណៈ និងទីផ្សារ ៖

  • ត្រូវធ្វើការប្រមូល និងបោសសម្អាតជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងការកកស្ទះសំណល់តាមដងផ្លូវទីសាធារណៈ ឬតាមសួនច្បារ។ ក្នុងករណីទីលានចាក់សំណល់នៅឆ្ងាយក៏ត្រូវធ្វើការប្រមូលយកទៅចាក់នៅកន្លែងស្ដុកបណ្ដោះអាសន្ន ដែលមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថាន។
  • ក្នុងករណីសម្រាមពេញធុងដែលដាក់តាមដងផ្លូវ ត្រូវប្រមូលចេញដោយប្ដូរធុងថ្មី ឬបង្វិលធុងចាស់ដែលទទេមកដាក់នៅ កន្លែងដដែលវិញ។ ក្នុងនេះផងដែរ ក៏ត្រូវបំផុសប្រជាពលរដ្ឋឱ្យជួយថែរក្សាធុងសម្រាមសាធារណៈ។

៣ . មធ្យោបាយ និងដឹកជញ្ជូន

  • ប្រើប្រាស់រថយន្ដមានទ្រុងជិត ហើយពេលដឹកជញ្ជូនត្រូវគ្របពីលើការពារការធ្លាក់រាយប៉ាយតាមផ្លូវ។
  • ផ្ទុកចំណុះសមស្រប ដោយមិនឱ្យលើសចំណុះ ការពារមានបញ្ហាផ្សេងៗកើតមានក្នុងពេលធ្វើការដឹកជញ្ចូន។
  • មានមធ្យោបាយគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន ដោយគិតទៅដល់ពេលមានបញ្ហាខូចគ្រឿងចក្រ។
  • ត្រូវធ្វើការដឹកជាសំណល់ឱ្យអស់តាមកម្មវិធីដែលបានកំណត់ប្រចាំថ្ងៃ។
  • ក្នុងពេលដឹកជញ្ជូន ត្រូវរក្សាភាពស្ងប់ស្ងាត់តាមដែលអាចធ្វើទៅបាន។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជាដំណាក់កាលដូចតទៅ ៖

១ . ការកាត់បន្ថយបរិមាណសំណល់ ៖ ចំពោះការកាត់បន្ថយបរិមាណសំណល់ឱ្យនៅមានចំនួនតិច គឺយើងអាចធ្វើទៅបាន🌠 គ្រប់គ្នា ទាំងរដ្ឋាភិបាល ទាំងសហគ្រាសពាណិជ្ជកម្ម ទាំងប្រជាពលរដ្ឋ។

ចំពោះពលរដ្ឋគ្រប់រូប ៖

  • យើងត្រូវយកថង់ ឬសម្ភារៈសម្រាប់ច្រកឥវ៉ាន់នៅពេលយើងទៅផ្សារទិញសម្ភារៈផ្សេងៗ
  • ចៀសវាងការជ្រើសរើសសម្ភារៈ ឬរបស់ដែលត្រូវបោះចោល
  • ជ្រើសរើសសម្ភារៈ ឬរបស់របរមិនមានការវេចខ្ចប់ច្រើន
  • ជ្រើសរើសសម្ភារៈ ឬរបស់ដែលអាចបញ្ជូនត្រឡប់ទៅឱ្យម្ចាស់ដើម ឬងាយស្រួលក្នុងការកែច្នៃឡើងវិញ
  • ជួសជុលសម្ភារៈបាក់បែក ឬខូចឡើងវិញក្នុងករណីអាចធ្វើទៅបាន
  • ចូលរួមក្នុងការអនុវត្ដន៍សកម្មភាពកែច្នៃសំណល់ជាមួយក្រុម ឬអាជ្ញាធរមូលដ្ឋានរបស់ខ្លួន
  • ចូលរួមចំណែកជាមួយការប្រមូលសំណល់អាចកែច្នៃបានដែលបានអនុវត្ដដោយរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

ចំពោះសកម្មភាពពាណិជ្ជកម្ម ៖

  • ប្រើប្រាស់សម្ភារៈងាយស្រួលក្នុងការកែច្នៃ ឬដំណើរការផលិត និងបោះបង់ចោល
  • កែសម្រួលចង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយផលិតផលដែលនឹងបង្កើតសំណល់
  • ប្រើផលិតផលមានសញ្ញាសម្គាល់ ដែលផ្ដល់នូវព័ត៌មានអំពីសម្ភារៈប្រើរួច អាចកែច្នៃបាន
  • ណែនាំឱ្យមានការវេចខ្ចប់ឱ្យសមស្រប និងការកែច្នៃសម្ភារៈវេចខ្ចប់ និងបង្កើតប្រអប់ ឬកន្លែងដែលមានសុវត្ថិភាពសម្រាប់ ធ្វើការញែកសម្ភារៈអាចកែច្នៃបានចេញពីសំណល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រមូលឱ្យមានប្រសិទ្ធភាពនៅប្រភពដែលបានបែងចែកសំណល់ហើយ។

ចំពោះរដ្ឋាភិបាល ៖

  • បង្កើនការផ្ដល់ព័ត៌មានជាសាធារណៈ និងកម្មវិធីនៃសកម្មភាពអប់រំប្រជាពលរដ្ឋ និងអ្នកជំនួញ
  • អនុវត្ដការប្រមូលសំណល់ដែលអាចកែច្នៃបាន ដូចជាក្រដាស ដប កំប៉ុងជាដើម
  • រដ្ឋាភិបាលត្រូវលើកស្ទួយដល់ការប្រើប្រាស់ផលិតផលកែច្នៃនៅក្នុងការិយាល័យរបស់ស្ថាប័នរដ្ឋ។

បណ្ដាំផ្ញើ

ទោះបីនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនទទួលបន្ទុកលើការដើរប្រមូល និងដឹកជញ្ជូនសម្រាមយ៉ាងណាក៏ដោយ។ នៅពេល ដែលមានការបង្កើតនូវសម្រាម ឬសំណល់ ត្រូវចេះរៀបចំទុកដាក់ និងបែងចែកនូវប្រភេទសំណល់ឱ្យបានត្រឹមត្រូវទើបជាការប្រសើរ ដើម្បីងាយស្រួលក្នុងការបំផ្លាញចោល និងកែច្នៃឱ្យមានប្រយោជន៍ឡើងវិញ។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជា ៖
  • ការកាត់បន្ថយបរិមាណសំណល់ ៖ គឺសកម្មភាពដែលធ្វើឱ្យសំណល់មានតិច។
  • ការប្រើប្រាស់ឡើងវិញ ៖ គឺការយកសំណល់មកប្រើប្រាស់ឡើងវិញ ដោយរូបរាង និងសមាសភាគនៅដដែល គឺគ្រាន់តែ ធ្វើប្រព្រឹត្ដកម្មសម្អាត ឬលាងសម្អាត ដូចជាដប ក្រដាស ឬប្លាស្ទិក លាងសម្អាតរួចយកមកប្រើប្រាស់ឡើងវិញ។
  • ការកែច្នៃ ៖ គឺជាដំណើរការ៣យ៉ាង ការកែច្នៃ ដំណើរការផលិត និងការប្រើប្រាស់ឡើងវិញ។ ផលិតផល ឬសម្ភារៈ ដែលអាចកែច្នៃបាន គឺជាសម្ភារៈដែលគេប្រើវាជាវត្ថុធាតុដើម ដើម្បីបង្កើតនូវរបស់អ្វីមួយថ្មីបាន និងអាចត្រូវបានគេប្រើប្រាស់វា ឡើងវិញថែមទៀតផង។ ការកែច្នៃត្រូវបានគេកំណត់ជាការប្រមូល និងការញែកនូវសម្ភារៈពីសំណល់ និងបន្ទាប់មកធ្វើដំណើរការ ផលិតនូវរបស់អ្វីដែលអាចលក់នៅទីផ្សារបាន។
  • ការធ្វើកំប៉ុស្ដ ៖ សំណល់ចេញពីលំនៅដ្ឋានភាគច្រើនជាប្រភេទសរីរាង្គដែលអាចយកទៅធ្វើជាជីកំប៉ុស្ដ។ កំប៉ុស្ដគឺជា ផលិតផលនៃសមាសធាតុសរីរាង្គនៅក្នុងល័ក្ខខ័ណ្ឌលំនឹងដែលអាចជួយពង្រឹងសមត្ថភាពដី និងបន្ថែមជីដល់ដី បន្ទាប់ពីបានបញ្ចប់ការ បំបែកធាតុ ឬពុករលួយក្រោមអំពើនៃបាក់តេរី ខ្យល់ និងទឹក។ សមាសធាតុសរីរាង្គដែលអាចធ្វើជាកំប៉ុស្ដបាន មានដូចជាសំណល់ ផ្ទះបាយ លាមកសត្វ លាមកមនុស្ស បន្លែ ឬសំណល់ដំណាំ សំណល់ស្លឹកឈើ សំណល់សាច់ ឬផលិតផលនេសាទ។
វិធីសាស្ដ្រក្នុងការធ្វើកំប៉ុស្ដមានការធ្វើដោយប្រើខ្យល់ និងមិនប្រើខ្យល់ និងការប្រើប្រាស់គ្រឿងចក្រក្នុងការផលិតជាកំប៉ុស្ដ និងការទាញយកកំប៉ុស្ដពីទីលានចាក់សំណល់។ បច្ចុប្បន្ននៅបណ្ដាប្រទេសជឿនលឿន គេបានប្រើប្រាស់នូវម៉ាស៊ីនស្វ័យប្រវត្ដិសម្រាប់ ផលិតជីកំប៉ុស្ដ ក្នុងគោលបំណងកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវចាក់នៅទីលាន ដោយបញ្ហាពុំមានដីគ្រប់គ្រាន់សម្រាប់សង់ ទីលានចាក់សំណល់ ហើយក៏ដូចជាកាត់បន្ថយដល់ការប្រើប្រាស់ជីគីមីផងដែរ។

សារៈប្រយោជន៍នៃការកែច្នៃសំណល់

ការកែច្នៃសំណល់មានសារៈសំខាន់ជាច្រើនដូចខាងក្រោម ៖

  • ការជួយដល់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រើប្រាស់សំណល់ជាវត្ថុធាតុដើម ជំនួសវត្ថុធាតុដើមមួយចំនួន ដែលទាញចេញពីធនធានធម្មជាតិក្នុងការផលិតជាផលិតផលថ្មី
  • ការប្រើប្រាស់ឡើងវិញនូវសម្ភារៈមួយចំនួនដែលទាញចេញពីសំណល់ ដោយរក្សានូវទម្រង់ដើមរបស់សំណល់នៅដដែល ដោយគ្រាន់តែលាងសម្អាតនោះវាបានជួយសន្សំថាមពលក្នុងការផលិតនូវផលិតផលថ្មីឡើងវិញ។
  • ការកាត់បន្ថយគ្រោះថ្នាក់នៃការបំពុល ក៏ដូចជាការសន្សំនូវតម្លៃលើការចំណាយលើមធ្យោបាយត្រួតពិនិត្យ ការធ្វើ ប្រព្រឹត្ដកម្មសម្អាត និងការបោះចោល។
  • ការកែច្នៃសំណល់ធ្វើឱ្យកាត់បន្ថយនូវតម្រូវការចំពោះមធ្យោបាយក្នុងការចាក់ចោលសំណល់មួយផ្នែក ក៏ដូចជាបានកាត់ បន្ថយមាឌសំណល់ ដែលត្រូវចាក់នៅទីលានចាក់សំណល់ដែលជាកត្ដាសំខាន់ក្នុងការជួយដល់ដំណើរការប្រើប្រាស់ទីលានបានរយៈ ពេលយូរ ជាផ្នែកដ៏សំខាន់ចំពោះតំបន់ក្នុងក្រុង ឬទីប្រជុំជនមានដីចង្អៀត និងខ្វះដីសម្រាប់ធ្វើការអភិវឌ្ឍន៍ផ្សេងៗ។ល។
  • ការផលិតនូវផលិតផលដែលមានតម្លៃថោកអាចសមស្របទៅតាមកម្រិតជីវភាព។

ប្រភេទសំណល់ដែលអាចធ្វើការកែច្នៃ

ប្រភេទសំណល់ដែលអាចកែច្នៃបានមានដូចខាងក្រោម ៖

  • ក្រដាស កាសែត ទស្សនាវដ្ដី ក្រដាសកាតុង ក្រដាសវេចខ្ចប់
  • ដប អំបែងដប ឬកែវ
  • លោហៈ កំប៉ុងមានជាតិដែក ឬអាលុយមីញ៉ូម
  • ប្លាស្ទិក ដបប្លាស្ទិក ឬសម្ភារៈវេចខ្ចប់ជាប្រភេទប្លាស្ទិក ឬថង់ប្លាស្ទិករឹង ឬទន់
  • ប្រភេទក្រណាត់
  • ប្រភេទសរីរាង្គ និងសំណល់ដទៃទៀត។ល។

១. ការកែច្នៃសំណល់មានរូបភាព៣យ៉ាង

  • សំណល់ត្រូវបានញែកនៅឯប្រភព និងត្រូវបានប្រមូលតាមផ្ទះដោយអ្នកប្រមូលសំណល់របស់ក្រុមហ៊ុនម៉ៅការ និងបាន រើសយក ឬទិញរបស់ដែលមានតម្លៃមួយចំនួនដោយអ្នករើសអេតចាយ ឬអ្នកទិញអេតចាយ ដូចជាក្រដាសកាតុង ដបកំប៉ុងអាលុយ មីញ៉ូមដែកជាដើម។
  • អ្នកប្រមូលសំណល់បានចំណាយពេលញែកសម្ភារៈដែលអាចលក់បានពីសំណល់
  • ការរើសសំណល់ដោយសហគមន៍អ្នករើសសម្រាមដែលរស់នៅជុំវិញទីលានចាក់សំណល់រឹង។

២ . ការញែកសំណល់ដែលអាចកែច្នៃបាននៅឯប្រភពបង្កើត

  • មុនការបោះចោលសំណល់ត្រូវពិចារណាថា តើប្រភេទសំណល់របស់យើងអាចនៅមានតម្លៃប្រើប្រាស់ឡើងវិញ សម្រាប់ អ្នកផ្សេង ឬជាប្រភេទអាចយកទៅកែច្នៃបានដែរឬទេ
  • ត្រូវស្ដុក ឬទុកដាក់ដាច់ដោយឡែកពីសំណល់ដែលពុំអាចកែច្នៃបាន
  • ត្រូវស្ដុក ឬទុកដាក់សំណល់ទាំងនេះតាមប្រភេទនៅក្នុងស្បោងដែលងាយនឹងមើលឃើញ ឬមានសញ្ញាសម្គាល់ ដើម្បីងាយស្រួលដល់ការប្រមូលរើសយក ឬសម្រាប់លក់
  • ការប្រមូលសំណល់អាចកែច្នៃបានត្រូវធ្វើដោយឡែកពីសំណល់ដែលមិនអាចកែច្នៃបាន ប្រសិនបើអាចធ្វើទៅបាន។

បណ្ដាំផ្ញើ

នៅលេខក្រោយលោកអ្នកទាំងអស់នឹងបានជ្រាបជាបន្ដទៀតអំពីការបោះចោលកាកសំណល់ទាំងឡាយ ព្រមទាំងការ ជ្រើសរើសទីតាំងដើម្បីបោះកាកសំណល់ទាំងនោះចោល។ ព្រោះថ្វីត្បិតតែជាសំណល់យើងលែងត្រូវការពិតមែន តែបើការទុកដាក់មិនបានត្រឹមត្រូវនោះ កាកសំណល់ទាំងនោះនឹងផ្ដល់ទុក្ខទោសដល់លោកអ្នកមិនខានទេ។

bet 855:ស្ថានភាពទឹកជំនន់ទន្លេរមេគង្គ


បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹង ដល់ សាធារណជនថា បច្ចុប្បន្ន ប្រព័ន្ធសម្ពាធទាប ដែលកំពុងអូសកាត់ពីលើអាងទន្លេមេគង្គ (ពីប្រទេសមីយ៉ាន់ម៉ា ទៅ មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត ប្រទេសហ្វីលីពីន ) បាន និង កំពុងមានឥទ្ធិពល មកលើ អាងទន្លេមេគង្គ ដោយបង្កឲ្យមាន ភ្លៀងធ្លាក់ច្រើន នៅក្នុង ប្រទេសកម្ពុជា ឡាវ ថៃ ពិសេសនៅក្នុង អាងទន្លេមេគង្គភាគខាងលើ។

betꦍ 855:សំរាម ៖ ផល​ប៉ះ​ពាល់ និង​ ការ​គ្រប់​គ្រង


សំរាមត្រូវបានគេចាត់ទុកថា ជាវត្ថុគ្មានតម្លៃ និងឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នា មិនចង់បានវានោះទេ។ ប៉ុន្ដែយើង មិនអាចចៀស ពីវាផុតបានឡើយ ព្រោះយើងសុទ្ធតែត្រូវការ អាហារ និង សម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្រោយពេលដែលមនុស្ស បានបង្កើតសំរាម ហើយពុំបានធ្វើការទុកដាក់ត្រឹមត្រូវនោះ វានឹងអាចបង្កឱ្យមាន ផលប៉ះពាល់ជាច្រើន ចំពោះមនុស្ស សត្វ រុក្ខជាតិ និង ជីវៈចម្រុះផ្សេងៗ ជាពិសេសគឺបរិស្ថាន។

សំរាមជាអ្វី?

សំរាម គឺជារបស🐻់របរ ដែលអស់តម្លៃ គ្មានប្រយោជន៍ ឬ វត្ថុ ដែលគេលែងត្រូវការ ប្រើប្រាស់ ឬ អស់តម្រូវការ ហើយមានបំណង បោះបង់𝕴ចោល ឬ តម្រូវឱ្យបោះបង់ចោល។

ប្រភេទសំរាម និងសំណល់រឹង

បើផ្អែកទៅតាមការសិក្សា និង ឆ្លងកាត់នូវការធ្វើវិភាគ ទៅលើ សំរាម និង សំណល់ គេអាចធ្វើការបែងចែក ជា បីប្រភេទ ផ្សេងៗពីគ្នា ដែលមានដូច នៅខាងក្រោមនេះ ៖

១. សំណល់រឹង  គឺសំដៅដល់ សំណល់រឹង ដែលជា ផលិតផល ឬ ជាកម្ទេចកម្ទី ដែលត្រូវបាន គេបោះបង់ចោល ដូចជា សម្បក ដប កែវ លោហៈធាតុ កំប៉ុងជាដើម។

២ . សំណល់រាវ  គឺជាវត្ថុរាវ ដែលជាផលិតផល និង ជាសារធាតុរួមផ្សំ ជាមួយនឹង សារធាតុរឹងខ្លះ ដែលត្រូវបានគេ បញ្ចេញចោល ជាប្រចាំ ទៅតាម បណ្ដាញ ប្រព័ន្ធលូទឹកស្អុយ ផ្សេងៗ។

៣ . សំណល់បង្កគ្រោះថ្នាក់  គឺសំដៅទៅលើ សារធាតុវិទ្យុសកម្ម សារធាតុគីមី សារធាតុផ្ទុះ សារធាតុពុល សារធាតុឆេះ ជាដើម។ ចំពោះ សំណល់ទាំងនេះ ភាគច្រើនមានប្រភពចេញ ពី រោងចក្រឧស្សាហកម្ម និង សហគ្រាស ដែលប្រើប្រាស់ សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និង សេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ(ការវះកាត់ និង ថតដោយប្រើកាំរស្មី)។ល។ ចំណែកឯ សំណល់ នៅ តាមលំនៅដ្ឋាន ក៏អាចមានសារធាតុ ប្រកបដោយ គ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះ វិស័យកសិកម្ម ដោយសារ បច្ចេកទេស នៅក្នុង ស្រុកមានកម្រិតទាប កសិករភាគច្រើន បានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិត ដែលមានជាតិពុលខ្លាំង និង ប្រើប្រាស់ គីមី ដើម្បីបង្កើនទិន្នផលដំណាំ ដូច្នេះ សារធាតុ ប្រកបដោយគ្រោះថ្នាក់មួយចំនួន ក៏បានបង្កើតឡើង ដោយវិស័យនេះផងដែរ។   

ផលវិបាក និងផលប៉ះពាល់នៃសំរាម

សំរាម មិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ ទៅដល់ បរិស្ថាន សោភ័ណភាព និង បង្កឱ្យអាប់អួ ដល់ បរិយាកាសជុំវិញនោះទេ តែវាថែមទាំង បណ្ដាលឱ្យមាន ជំងឺផ្សេងៗទៀតបាន និង បង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះ សុខភាពមនុស្ស តាមរយៈ ការប៉ះពាល់ ដោយផ្ទាល់ ឬ តាមការភាយក្លិនស្អុយ នៃ សំរាមដែលរលួយ។

១ . ផលប៉ះពាល់របស់សំរាមចំពោះសង្គម  បើយោងទៅតាម លក្ខណៈរូប និង លក្ខណៈគីមី នៃ សំរាមឬសំណល់ ប្រសិន បើយើងមិនបាន ធ្វើការបែងចែក និង គ្រប់គ្រងឱ្យប♒ានត្រឹមត្រូវ ទៅតាម លក្ខណៈបច្ចេកទេសទេនោះ វានឹងអាច ជះឥទ្ធិពលមកលើ សុខភាព មនុស្ស សត្វ និង បរិស្ថាន ជាច្រើនដូចតទៅ។

  • ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋាន
  • ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង និងសត្វល្អិត
  • អាចបង្កឱ្យមានក្លិនស្អុយ ប៉ះពាល់ដល់អ្នករស់នៅក្បែរ គំនរសំរាម និងបរិស្ថាន
  • ការបោះបង់ចោលសំរាមរាយប៉ាយ អាចបង្កការស្ទះ ដល់ ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយ ទឹកភ្លៀងជា លទ្ធផល ខូចដល់សោភ័ណភាព និង សណ្ដាប់ធ្នាប់សាធារណៈ
  • បាត់បង់នូវកំណើនភ្ញៀវទេសចរណ៍។

២. ផលប៉ះពាល់របស់សំរាមចំពោះសុខភាព  សំ෴រាមអាចផ្ដល់ផលអាក្រក់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពរបស់មនុស្ស ទូទៅ។

  • សារធាតុពុលនៅក្នុងសំរាម ៖ សារធាតុមួយចំនួន នៅក្នុងសំរាម អាចធ្វើឱ្យមាន ការប៉ះពាល់ដល់ ស្បែក ដែលបណ្ដាល ឱ្យមនុស្ស កើតមានជំងឺ សើស្បែក រលាកភ្នែក ជម្ងឺរលាកផ្លូវរំលាយអាហារ ជម្ងឺផ្លូវដង្ហើម រលាកសួតជាដើម។ ជួនកាលវាអាចបណ្ដាល ឱ្យមាន ការប៉ះពាល់ ទៅ ដល់ប្រព័ន្ធប្រសាទ ថែមទៀតផង ដោយសារតែ ការសាយភាយក្លិន និង ការចម្លងមេរោគពីសំរាម។
  • មេរោគនៅក្នុងសំរាម ៖ នៅក្នុងសំរាមមានផ្ទុកទៅដោយមេរោគច្រើនប្រភេទ។ នៅពេលវាឆ្លងមកដល់ក្នុងខ្លួនមនុស្ស វាបង្កឱ្យកើតមានជម្ងឺរាករូស ជម្ងឺរាកមួល អាសន្នរោគ គ្រុនពោះវៀន និងជម្ងឺជាច្រើនទៀត។ ប្រសិនបើមិនបានធ្វើអនាម័យ ជាប្រចាំទេ ជម្ងឺទាំងនោះនឹងអាចក្លាយទៅជាប្រភេទជម្ងឺរ៉ាំរ៉ៃបាន។ ម្យ៉ាងវិញទៀតសារធាតុមុតស្រួចដែលមាននៅក្នុងសំរាម អាច បង្កជារបួសស្នាមរហូតក្លាយទៅជាដំបៅរ៉ាំរ៉ៃផងដែរ។
  • សារធាតុគីមីនៅក្នុងសំរាម ៖ សំរាម មានផ្ទុកទៅដោយ សារធាតុគីមីមួយចំនួន ដែលអាចបង្កឱ្យកើត ជំងឺមហារីកបាន។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឱ្យ មានអុកស៊ីដកម្ម លើសារធាតុគីមី ដទៃទៀត ដែលអាចនាំគ្រោះថ្នាក់ ដល់ មនុស្ស រុក្ខជាតិ និង សត្វ ដែលមាននៅ ក្នុង បរិស្ថានទៀតផង។

វិធីទុកដាក់ និងគ្រប់គ្រងសំរាម

ដើម្បីបង្ការ និងចៀសផុតពីជម្ងឺផ្សេងៗដែលអាចបណ្ដាលមកពីសំរាមបានគប្បីត្រូវមានវិធានការទុកដាក់សំរាមឱ្យមាន របៀប ធ្វើយ៉ាងណា កុំឱ្យមេរោគចេញ ពី សំរាមទៅចម្លងដល់មនុស្សបាន។  វិធីទាំងអស់ដែលតម្រូវឱ្យប្រតិបត្ដិមានដូចជា ៖

១ . ភារកិច្ចប្រជាពលរដ្ឋ

  • ប្រជាពលរដ្ឋត្រូវរៀបចំទីកន្លែងស្ដុកសំណល់រឹង ឬ សំរាមបណ្ដោះអាសន្នឱ្យបានសមស្រប និងមានរបៀបមិនបង្កបញ្ហា ប៉ះពាល់ ទៅដល់ចរាចរណ៍ សុខភាពសាធារណៈ សោភ័ណភាព និង សណ្ដាប់ធ្នាប់សង្គម។
  • មិនត្រូវបោះចោលនូវសំរាមរឹង រាវ នៅតាមទីប្រជុំជន ទីសាធារណៈ ផ្សារ កន្លែងកម្សាន្ដតំបន់ប្រភពទឹកប្រើប្រាស់ និង តាមប្រព័ន្ធ លូទឹកស្អុយ នោះទេ។
  • មុនពេលចោលសំរាម គប្បីត្រូវបែងចែក ឱ្យបានជាមុន ដូចជាប្រភេទ សំរាមចេញពីមន្ទីរពេទ្យ និង សំរាមចេញពី លំនៅដ្ឋាន ព្រោះសំរាម ចេញពីមន្ទីរពេទ្យ អាចម្លងមេរោគ និង ជំងឺបាន។

២. ភារកិច្ចរបស់អង្គភាពទទួលបន្ទុកផ្នែកគ្រប់គ្រងសំរាម

អង្គភាពត្រូវរៀបចំដាក់ស្លាកសញ្ញា ហាមឃាត់ការបោះចោលសំរាមរាយប៉ាយ ទុកដាក់សំណល់រឹង ឱ្យបានត្រឹមត្រូវនៅ គ្រប់ទីកន្លែង ដូចជា តំបន់ទីប្រជុំជន  ទីសាធារណៈ រោងចក្រ សហគ្រាសជាដើម។ ចំពោះទីលានចាក់សំរាម ត្រូវយកចិត្ដទុកដាក់ ប្រតិបត្ដិការគ្រប់គ្រងទីលាន ឱ្យបានល្អ ចៀសវាងផលប៉ះពាល់ ដែលអាចកើតមានឡើង ដោយ យកចិត្ដទុកដាក់ នូវចំណុចមួយចំនួន ដូចខាងក្រោម ៖
  • លើកទំនប់ព័ទ្ធជុំវិញទីលានចាក់សំរាម ដើម្បីការពារទឹកជំនន់ហូរចូលទីលាន និង ហូរចេញវិញដោយនាំ សារធាតុបំពុល ទៅជាមួយ ដែលធ្វើឱ្យមាន ការពុលដល់ ទឹកលើដី និង ក្រោមដី។
  • រៀបចំផ្លូវទីលាន ដែលអាចចូលចាក់បានគ្រប់រដូវ និង បាតរណ្ដៅត្រូវរៀបចំ ប្រព័ន្ធការពារមិនឱ្យមាន ការហូរជ្រាបទឹកសម្អុយ ចូលក្នុងដី។
  • ត្រូវធ្វើការលុបចោលសំរាម ដែលចាក់រួច ដើម្បីការពារ ការជះក្លិនស្អុយ ចេញមកក្រៅ និង សត្វល្អិត
  • ត្រូវប្រើប្រាស់ឡទំនើប ក្នុងការដុតបំផ្លាញសំរាម ឱ្យមាន លក្ខណៈបច្ចេកទេសច្បាស់លាស់ និង ចំណុះសមល្មមដើម្បីកុំឱ្យ សាយភាយក្លិន និង ចម្លងមេរោគ។

ដំបូន្មានអ្នកប្រឹក្សា

ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ សុខភាពល្អ និង ជីវភាពរស់នៅប្រសើរទៅបានគឺអាស្រ័យទៅលើការជួយថែរក្សានូវអនាម័យទាំងអស់គ្នា។ ទោះបីជានៅតាមលំនៅដ្ឋាន កន្លែងធ្វើការ រោងចក្រ ឬសហគ្រាសក្ដី គប្បីមានធុងសំរាម ឬ កន្លែងស្ដុក សំរាមឱ្យបានសមរម្យ ងាយស្រួលប្រមូល។ ចំពោះផ្នែកបម្រើសេវាកម្មប្រមូលវិញ គប្បីប្រមូលសំរាមឱ្ យបានទៀងទាត់។ ចៀសវាងទុកយូរជាហេតុ ធ្វើមានការរាយប៉ាយ ដែលបង្កឱ្យមាន ការចម្លងមេរោគបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

ប្រភពឯកសារ៖ ៖ 

bet 855:សំរាម​កែច្នៃ


កាកសំណល់សំរាម ដែលសល់ពីការប្រើប្រាស់ លោកអ្នកប្រាកដជា យកទៅបោះចោល ដោយមិនធ្លាប់គិតថា របស់ទាំងនោះ អាចនៅមានតម្លៃ ពេលក្រោយឡើយ។ ជាការពិត សំរាម និង កាកសំណល់ទាំងអស់ សុទ្ធតែមានគុណសម្បត្ដិ ដោយឡែកមួយផ្សេងទៀត បន្ទាប់ពីត្រូវបានយកទៅកែច្នៃ។

ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រី ធូ ផល្លាមន្ដ្រីអភិវឌ្ឍន៍ធនធានមនុស្សនៃអង្គការកែច្នៃនិង អនាម័យសហគមន៍អំពីអត្ថប្រយោជន៍របស់សំរាម។

សំរាមនិងការកែច្នៃ

សំរាម គឺជាវត្ថុដែលមនុស្សប្រើប្រាស់ហើយ រួចយកទៅ បោះចោលលែងត្រូវការ។ ឯសំរាមកែច្នៃ គឺជា ការយក កាកសំណល់ សំរាមទាំងនោះ យកទៅច្នៃជា គុណប្រយោជន៍ ជា របស់ប្រើប្រាស់ និង គ្រឿងតាំងលម្អ ផ្សេងៗទៀត។

ប្រភពនិងប្រភេទសំរាម

សំរាមដែលយកមកកែច្នៃ បានមកពី គ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ដូចជាតាម គេហដ្ឋាន រោងចក្រ សហគ្រាស ក្រុមហ៊ុន ទីផ្សារ វត្ដអារាម ភោជនីយដ្ឋាន សណ្ឋាគារជាដើម និងតាម ទីសាធារណៈ ផ្សេងទៀត ដូចជា សួនច្បារ មាត់ទន្លេជាដើម ក៏គេអាចប្រមូ លសំរាមបានដែរ។ សំរាម ឬ កាកសំណល់ ដែលយកមកប្រើ សម្រាប់ធ្វើការកែច្នៃ បែងចែក ចេញជា ពីរប្រភេទ គឺ សំរាមស្ងួត និង សំរាមសើម។

សំរាមសើម  ជាសំរាមដែលផ្អាប់ទឹក មានជាតិទឹក ឬ មានសំណើម ដូចជ🅰ា កាកសំណល់ ផ📖្ទះបាយ កាកអំពៅ កាកដូង បន្លែ ផ្លែឈើ ដែលរលួយ កាកសំណល់ ចេញពីទីផ្សារជាដើម។

សំរាមស្ងួត  សំរាមស្ងួត អាចចែកចេញជា ពីរប្រភេទ ផ្សេងទៀតផងដែរ គឺ ប្រភេទស្រាល និងប្ រភេទធ្ងន់ ឬ រឹង។ សំរាមស្ងួត ប្រភេទស្រាល មានដូចជា ក្រដាសកាសែត សៀវភៅ ទស្សនាវដ្ដី ថង់ប្លាស្ទិក ជ័រកៅស៊ូ សម្បកកំប៉ុង ជាដើម និង របស់របរ ជាច្ꦏរើនប្រភេទទៀត ដែលអាចយកមកកែច្នៃ ទៅតាមតម្រូវការ និង ចំណង់ចំណូលចិត្ដ។ ចំណែកឯ សំរាមប្រភេទធ្ងន់ ឬ រឹង មានដូច ជាសម្បកកង់ឡាន អំបែងកែវ សម្បកដប ដែក និង ប្រភេទលោហៈធាតុ ដូចជា ឆ្ន𒆙ាំងបែកបាក់ ជាដើម។

របៀបកែច្នៃសំរាម

សំរាម ដែលប្រមូលបានមកដោយ អ្នករើសសំរាម ត្រូវធ្វើការបែងចែក ទៅតាម ប្រភេទសម្រាមនីមួយៗ។  សំរាមខ្លះ យកទៅកែច្នៃ ដោយ គ្រឿងម៉ាស៊ីន (ម៉ាស៊ីនកិនកំប៉ុង) ប៉ុន្ដែភាគច្រើន ធ្វើដោយដៃផ្ទាល់។ របៀបកែច្នៃ គឺជា ការយកសំរាម និង កាកសំណល់ ដែលប្រើប្រាស់ហើយ ទៅធ្វើជារបស់ផ្សេងៗ ហើយដែលអាស្រ័យទៅលើ ការរចនា និង ការច្នៃប្រឌិត ឱ្យចេញជារូបរាង ការនិយមចូលចិត្ដ និង ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ឯប្រភេទ សំរាមស្ងួតរឹងមួយចំនួន ត្រូវយកទៅស្លដោយម៉ាស៊ីន ទើបយកទៅ កែច្នៃទៅតាម ប្រភេទសម្រាមនីមួយៗ។

ផលិតផលបានពីការកែច្នៃ

លោកអ្នកប្រហែលជាធ្លាប់គិតថា សំរាម ជាវត្ថុគ្មានប្រយោជន៍ និង ជារបស់ដែលគេបោះចោល។ សម្រាប់ប្រទេសជឿនលឿន គេអាចយកសំរាម ទៅកែច្នៃ បានជាប្រយោជន៍ច្រើនប្រការ។ បច្ចុប្បន្ន ប្រទេសកម្ពុជា ក៏កំពុងតែធ្វើការទាញយក ប្រយោជន៍ដ៏ច្រើនពីការកែច្នៃ សំរាម និង កាកសំណល់ ដែលប្រើប្រាស់រួចផងដែរ។

១. កាកសំណល់សើម ៖ សំណល់ផ្ទះបាយ កាកអំពៅ កាកដូង បន្លែ និង ផ្លែឈើរលួយ អាចយកទៅធ្វើជា ជីកំប៉ុសសម្រាប់ ស្រោចស្រព ទៅលើដំណាំ កសិកម្ម ស្រែច꧂ំការជាដើម។

២. កាកសំណល់ស្ងួត ៖ អាចយកទៅកែច្នៃបានជា របស់របរ ច្រើនយ៉ាង ជាសម្ភារៈប្រើប្រាស់ក្នុង ការិយាល័យ និង អាចប្រើ ជាលម្អ ក្🔯នុង គꦦេហដ្ឋាន បានគ្រប់ផ្នែក។ ក្រដាស និង ថង់ប្លាស្ទិក អាចច្នៃធ្វើជា ស៊ុមរូបថត ស្រោមសំបុត្រ កាតជូនពរ សឺមីសម្រាប់ដាក់ឯកសារ គ្រឿងអលង្ការ ធ្វើជាកន្ដ្រក មួក កម្រាលតុ កាបូប ស្រោមទូរស័ព្ទ ប្រដាប់ជូតជើងជាដើម។ សម្បកកង់ឡាន និង កង់ម៉ូតូអាច យកទៅធ្វើជាថូផ្កា ធុងដាក់សម្រាម ថូដាក់ប៊ិចជាដើម។ សម្បកដប និង អំបែងកែវ ដែលខូច អាចយកទៅស្ល ហើយផលិតជា ដប និង កែវ សម្រាប់ ប្រើប្រាស់វិញបាន។ ដូចគ្នានឹងការស្លលោហៈធាតុផ្សេងៗ ដើម្បីផលិតបានជាផលិតផល សម្រាប់ ការប្រើប្រាស់ ប្រចាំថ្ងៃ។ ក្រៅពីនេះ នៅមានផលិតផលជាច្រើនទៀត ដែលកើតចេញ ពីការយកសំរាម ឬ កាកសំណល់ ទៅកែច្នៃ។

ការចូលរួមរបស់ប្រជាពលរដ្ឋ

សំរាមគ្រប់ប្រភេទ ដែលប្រមូលបាន ក៏អាស្រ័យលើការចូលរួម ពី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយនេះក៏ជាយុទ្ធសាស្ដ្រមួយ ក្នុងការសន្សំបន្ថែម លើ ផ្នែកសេដ្ឋកិច្ចគ្រួសារ ។ ពួកគាត់អាចយកសំរាមទាំងនោះទៅលក់ឱ្យអ្នកទិញអេតចាយ ហើយ អ្នកទិញអេតចាយ ឬ អ្នករើសសំរាម អាចប្រមូល របស់ទាំងអស់នោះ ទៅលក់បន្ដទៀត ដើម្បីជាការដោះស្រាយ បញ្ហាជីវភាពក្នុងគ្រួសារ។

ការកែច្នៃសំរាមមានគុណសម្បត្ដិច្រើនជាងគុណវិបត្ដិ

ទន្ទឹមនឹងផលិតផលច្រើនប្រការដែលកើតចេញពីការកែច្នៃសំរាម កិច្ចការនេះក៏ផ្ដល់ជាគុណសម្បត្ដិច្រើនប្រការផងដែរ។
  • ការកែច្នៃសំរាមអាចបង្កើតជាមុខរបរសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រ ដូចជាអ្នករើសសំរាមអ្នករើសអេតចាយជា ដើម។ ម្យ៉ាងទៀត វាអាចធ្វើឱ្យ អ្នកទាំងនោះមានជំនាញមួយពិតប្រាកដប្រចាំជីវិត។ ហើយទៅថ្ងៃអនាគតពួកគាត់អាចយកចំណេះ នេះទៅចិញ្ចឹមជីវិតបានថែមទៀតផង។
  • ការកែច្នៃសំរាមជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។ តាមរយៈលទ្ធផលទាំងអស់នេះអ្នករើសសំរាមអាចទទួលបាន ប្រាក់កម្រៃ សម្រាប់ ផ្គត់ផ្គង់ជីវភាព។
  • ផលិតផលដែលកើតចេញពីការកែច្នៃសំរាមអាចប្រើជាគ្រឿងលម្អគេហដ្ឋាននិងផលប្រយោជន៍ក្នុងការងារផងដែរ។
ការកែច្នៃសំរាមពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះឡើយ ព្រោះសំរាមទាំងអស់សុទ្ធតែឆ្លងកាត់ការសម្អាតដោយទឹកសា ប៊ូរួចជាមុន។ ប៉ុន្ដែ វាអាចមាន គ្រោះថ្នាក់ដល់ សុខភាពបន្ដិចបន្ដួច នៅពេលដែល អ្នករើសសំរាមទាំងនោះ ដើររើស និង ប្រមូលសំរាម ដូចជាមានកន្ទួលរមាស់ ជំងឺសើស្បែក បញ្ហាផ្លូវដង្ហើម ដែលបណ្ដាលមកពី ក្លិនមិនល្អ ពី សំរាមជាដើម។

ដំបូន្មានអ្នកជំនាញ

សូមលោកអ្នកមេត្ដាគ្រប់គ្រងសំរាម នៅតាមគ្រួសារឱ្យមានរបៀបរៀបរយ និង ផ្ដល់ភាពងាយស្រួល ក្នុងការប្រមូលសំរាម។ សំរាម មិនមានតម្លៃ សម្រាប់លោកអ្នក ប៉ុន្ដែវាមានតម្លៃ សម្រាប់ អ្នកក្រីក្រមួយចំនួន ដែលប្រកបមុខរបរជាអ្នករើសសំរាម និង ជាអ្នករើសអេតចាយ។ ពួកគាត់ អាចរើសយក សំរាមទាំងអស់នោះទៅកែច្នៃដើម្បីបម្រើផលប្រយោជន៍ក្នុងគ្រួសារ និងសហគមន៍។ សំរាមក៏ជាវត្ថុមានតម្លៃសម្រាប់លោកអ្នកក្រោយពីកែច្នៃរួច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

ប្រភពឯកសារ៖ ៖