bet 855

សេច​ក🀅្តី​ប្រកាស​ព័ត៌មាន៖ សារ​ម💦ន្ទីរ​មេត្រូ​ប៉ូលី​តែន (Metropolitan Museum) នៅទីក្រុង​ញ៉ូវ​យ៉ក សំរេច​ប្រគល់​រូបបដិមា​ខ្មែរ​ មក​ឱ្យ​កម្ពុជាវិញ


ក្រោយពីការពិភាក្សាជាច្រើនលើកជាមួយទីស្តីការគណរដ្ឋមន្រ្តីមក សារមន្ទីរ នៅទីក្រុងញ៉ូវយ៉ក នៅពេលថ្មីៗនេះ បានសំរេចចិត្តប្រគល់មកឱ្យព្រះរាជាណាចក្រកម្ពុជាវិញ នូវ រូបបដិមាថ្មពីរនៃសតវត្សរ៍ទី ១០ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ដែលត្រូវបានគេលួច ចេញពីប្រាសាទចិន នៅកោះកែរ អំឡុងពេលនៃសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ ទី៧០។ រូបទាំងពីរនេះ ជាផ្នែកមួយនៃរូបបដិមាមួយក្រុមដែលតំណាងឱ្យការប្រយុទ្ធតស៊ូដ៏ល្បី ល្បាញរវាង ភីម () និងឌូរីយោដាន () នៃរឿងព្រេងមហាភារតះ () ហើយដែលត្រូវបានគេកាច់បំបាក់យ៉ាងឃោរឃៅចេញពីជើងទម្ររបស់វា និងបញ្ជូនចេញទៅសារ មន្ទីរ និងការសន្សំទុកឯកជននានាជុំវិញពិភពលោក។

2_kneeling_attendant

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៣ សារមន្ទីរ Metropolitan បានដកស្រង់សំដី នាយករបស់ខ្លួន លោក ថាៈ «សារមន្ទីរប្តេជ្ញា ចិត្តអនុវត្តយ៉ាងហ្មត់ចត់ នូវបទដ្ឋាននៃទីកន្លែងដើម គឺមិនគ្រាន់តែទៅលើរបស់ដែលទើបទទួល បានថ្មីៗប៉ុណ្ណោះទេ គឺថែមទាំងទៅលើការសិក្សាស្វែងយល់ ពីការងារក្ នុងការប្រមែប្រមូលសន្សំ ទុក របស់ខ្លួនដ៏យូរយារមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែប្រព្រឹត្តទៅដើម្បីសិក្សា ស្វែងយល់ឱ្យបានច្រើន ដែលអាចធ្វើបាន ទៅលើប្រវត្តនៃកម្មសិទ្ធិផងដែរ»។ នេះជាករណីមួយ ដែលក្នុងនោះព័ត៌មានបន្ថែម… បានធ្វើឱ្យសារមន្ទីរពិចារណាទៅលើភាពពិតជាក់ស្តែងដែល មិនបានដឹងនៅពេលដែលបានទទួលនិងចាត់វិធានការ…។ ក្នុងការបញ្ជូនត្រឡប់មកវិញនូវរូប បដិមាទាំងពីរនេះ លោក Thomas P. Campbell នាយកសារមន្ទីរ Metropolitan បានមាន ប្រសាសន៍ថា៖ “…សារមន្ទីរកំពុងតែពង្រឹងទំនាក់ទំនង ល្អ ដែលខ្លួនបានរក្សាជាយូរមកហើយនោះ ជាមួយនឹង ស្ថាប័នអ្នកសិក្សាស្ រាវជ្រាវ និងសហសេវិកកម្ពុជា ក៏ដូចជាការជំរុញ និងបន្តនូវទំនាក់ ទំនងល្អព្រមទាំងកិច្ចពិភាក្សាល្អរវាងគ្នា និងគ្នា”។ […] ប្រភពឯកសារ៖   

bet 855:ព្រះអាទិត្យថ្មីលើផែនដីចាស់


សង្ខេបរឿង៖

សួន សម ជាកូនប្រុសរបស់លោកពូ សួន សុខ និង មីងសន កសិករនៅភូមិបរវិល ស្រុកសង្កែខេត្តបាត់ដំបង។ កាលពីឆ្នាំ ១៩៤៩ ពូសុខ ត្រូវទាហានបារាំងចាប់យកទៅធ្វើទា រុណកម្មនៅស្រុកអាចម៍រមាសរហូតដល់បាត់បង់ជីវិតដោយ គេចោទថាគាត់ ចូលដៃជាមួយ ខ្មែរឥស្សរៈ។ មរណៈភាពរបស់ឳពុកបានបង្ខំអោយ សម បញ្ឈប់ការសិក្សារត្រឹមថ្នាក់ ឧត្តម ដ្ឋាន ដើម្បីមកធ្វើស្រែចំការ ជាមួយម្តាយ មេម៉ាយ។ មួយឆ្នាំក្រោយមក សម ត្រូវពួកខ្មែរ ឥស្សរៈសង្ស័យថា ចូលដៃជើង ជាមួយពួកបារាំងវិញ។ មើលឃើញ សេចក្តីស្លាប់ដែលអាន កើតមានដល់ជីវិតខ្លួន សម ក៏គេចខ្លួនមកនៅក្រុងបាត់ដំបង។ បួនថ្ងៃក្រោយមកម្តាយសម ក៏លាចាក លោកនេះទៅទៀត ដោយសារជម្ងឺអាសន្នរោគ។ លុះបានធ្វើបុណ្យបូជាសព ម្តាយរួចរាល់ហើយ សម ក៏សំរេចចិត្តធ្វើដំណើរ ទៅរស់នៅទីក្រុងភ្នំពេញ។ ពេលនោះ សម ទើបតែមានអាយុ ១៨ឆ្នាំ ហើយជាដំបូងដែលសម មកស្គាល់ទីក្រុងភ្នំពេញ។
មកដល់ទីក្រុងភ្នំពេញ សម ស្នាក់នៅក្នុងវត្តមហាមន្ត្រីជាមួយព្រះភិក្ខុសៅ ដែល និមន្តមកពីខេត្តបាត់ដំបង ព្រះភិក្ខុអង្គនេះបាន ជួយជ្រោមជ្រែងរកការងារអោយ សម ធ្វើក្នុងហាងជំនួញមួយ បានកំរៃប្រចាំថ្ងៃ ១៥៛។ សមបានឈប់ធ្វើការនៅក្នុងហាងនោះ ដោយពុំអានទ្រំាទ្រ ពីការមើលងាយពីសំណាក់កាប៉ូរ៉ាល និងអ្នកធ្វើការមួយចំនួននៅទី នោះ។ សម បានសុំចូលធ្វើជា កម្មករហាងជំនួញផ្សេងៗ និងកិច្ចការរាជការខ្លះទៀតហើយ ផ្លាស់ប្តូរកន្លែងជារឿយៗ ដោយពុំអាចអត់ទ្រាំ និង ពាក្យសំដី មើលងាយពីអ្នកត្រួតត្រាកន្លែង នោះបាន។ ទីបំផុត សម សំរេចចិត្តធ្វើជាកម្មករធាក់ស៊ីក្លូ (ត្រីចក្រយាន)។
ក្នុងក្របខណ្ឌជាកម្មករ ធាក់ស៊ីក្លូ សម បានទទួលយកនាង សយ ជាស្រីបំរើក្នុងគេ ហដ្ឋានគហបតីម្នាក់ធ្វើជាប្រពន្ធ។ ពេលនោះ សម លែងនៅក្នុងវត្តទៀតហើយ គាត់នំាប្រ ពន្ធគាត់ទៅជួលខ្ទមមួយតូចនៅជិតផ្សារសួនថ្មី (ផ្សារចាស់)។ ក្នុងជីវភាពដូចនេះ សម ត្រូវ រកប្រាក់អោយបាន៣០រៀល មួយថ្ងៃសំរាប់បង់ថ្លៃស៊ីក្លូ និង១០០រៀល ក្នុងមួយខែសំរាប់ អោយឈ្នូលផ្ទះខ្ទម។ ដោយរដូវនោះភ្ លៀងធ្លាក់ញឹកញាប់ពេក សម មិនអាចរកប្រាក់បាន គ្រប់ចំនួនទេ សូម្បីប្រាក់ ៣០រៀល ក្នុងមួយថ្ងៃ ក៏សមរក មិនបានផង។ មានពេលខ្លះសម ត្រូវភ្នាក់ងារប៉ូលីសបង្ខំអោយបង់ពិន័យ ជាប្រាក់បន្ថែម លើកង្វះប្រាក់លើស៊ីក្លូទៀត ដោយ គាត់បានធ្លាប់ ប្រព្រឹត្តខុសច្បាប់ចរាចរណ៍។ ពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពកាន់តែដុនដាប សមរកប្រាក់បង់ថ្លៃស៊ីក្លូមិនបានធ្វើអោយថៅកែ គឹមលៀង ប្រពន្ធ គឹម ឈុន អូសយកស៊ីក្លូ ទៅវិញ។
ក្នុងជីវភាពជាកម្មករត្រីចក្រយាន សម តែងតែទទួលនូវការមើលងាយមើលថោកពី សណាក់អ្នកមានប្រាក់ អ្នកមានបុណ្យសក្ត័ និងអ្នកមានអំណាច ជាហេតុធ្វើអោយគាត់តូច ចិត្តនឹងវាសនា នៃជីវិតរបស់គាត់។ ក្រោយពេលអ្នកស្រី គឹម លៀង អូសយកស៊ីក្លូទៅវិញ សម ធ្លាក់ខ្លួនទំនេគ្មានការងារធ្វើ។ ទោះបីជាខំស្វែងរកការងារគ្រប់ទីកន្លែងយ៉ាងណាក៏ ដោយ ក៏សម រកមិនបានដែរ ព្រោះគ្មានប្រាក់ ៥០០ រៀលសូកគេមុន។ ជីវភាពរបស់ សម កាន់តែដាបទៅៗ ជាលំដាប់រហូតដល់របស់ទ្រព្យបន្តិចបន្តួចដែលមានដើម្បីដោះស្រាយប្រ ចាំថ្ងៃកុំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះ តាសានម្ចាស់ខ្ទមបានមកទារប្រាក់ឈ្នូលផ្ទះទៅ ទៀត។ សម មានការសំបាកចិត្តយ៉ាងខ្លាំងក្នុងរឿងប្រាក់ ១០០ រៀលនេះ កំពុងតែពិបាក ចិត្តឈ្មោះសៅ ដែលជាជនរកស៊ីលួចឆក់ស្នាក់នៅម្តុំខ្ទមនោះដែរ បានមកបញ្ចុះបញ្ចូល អោយរកស៊ីជាមួយវា។ ប៉ុន្តែដោយមិនធ្លាប់ប្រព្រឹត្តអំពើទុច្ចរិតហើយស្រឡាញ់តែភាពទៀង ត្រង់ ទោះបីលំបាកវេទនាយ៉ាងណាក៏សម មិនព្រមធ្វើតាម សៅឡើយ។
ឥឡូវនេះសម ធ្លាក់ខ្លួននាំប្រពន្ធដើរត្រាច់ចរគ្មានគោលដៅជ្រកកោនតាមសំយាប ផ្ទះចិន យប់ត្រង់ណាដេកត្រង់ហ្នឹងព្រោះតាសានបានបណ្តេញចេញពីខ្ទម។ ល្ងាចមួយសម និងសយ បានមកស្នាក់នៅសំយាបព្រះវិហារ លោកសង្ឃយួននៅម្តុំទួលព្រះស្រី ដោយនៅ សល់ប្រាក់ ១០រៀលប៉ុណ្ណោះ។ នាងសយក៏សំរេចប្រាប់ប្តីថា នាងនឹងទៅស៊ីឈ្នូលបំរើថៅ កែហុក នៅថ្ងៃស្អែក។ សម មិនចង់អោយប្រពន្ធជាទីស្រឡាញ់របស់គាត់ទៅស៊ីឈ្នូលគេ ទេ តែដោយសារការខ្វះខាតនិងដោយសារការទទូចអង្វររបស់សយ ហើយប្រាក់ឈ្នួលក៏ បានច្រើនរហូតដល់ ២០០រៀលក្នុងមួយខែ សមក៏យល់ព្រម។ ពេលនោះសម ក៏សំរេចចិត្ត វិលត្រឡប់ទៅស្រុកកំណើតដើម្បីលក់របស់កេរ្តិ៍អាករ ដែលនៅសេសសល់យកលុយមករក ស៊ី។ ស្អែកឡើងប្តីប្រពន្ធទាំងពីរនាក់បែកគ្នា សយ ទៅស៊ីឈ្នួលបំរើថៅកែហុក ឯសម ធ្វើដំណើរទៅបាត់ដំបង។
រាត្រីដំបូងនៅផ្ទះថៅកែហុក នាយទុនរូបនេះបានរំលោភលើរាងកាយនាង សយ។ ព្រឹកឡើងនាងសយ លួចរត់ចេញពីផ្ទះថៅកែហុក មកស្នាក់នៅផ្ទះនាយម៉ី-នាងមុំ ដែលជា មិត្តរួមមុខរបររបស់សម។ លុះត្រឡប់មកពីបាត់ដំបងវិញ សមបានដឹងរឿងនេះហើយបាន ផ្តេជ្ញាសំលាប់ថៅកែហុក សងជំងឺចិត្តទាល់តែបានទោះបីនាង សយអង្វរយ៉ាងណាក៏ពុំព្រម ដែរ។ ក្នុងរឿងនេះសមត្រូវចាញ់ឧបាយកលថៅកែហុក ដោយសារតែ ប្រាក់ ១០០០០រៀល ហើយត្រូវជាប់គុក ៣ខែក្នុងគុកធំ។
ក្រោយចេញពីគុកមក សម បាននាំសយ ទៅរស់ជាបណ្តោះអាសន្នជាមួយគ្រួសារ នាយម៉ី តាមការទទូចមិនអនុគ្រោះពីគ្រួសារនេះ។ ពេលនោះសមប្រកបការងារជាអ្នកធាក់ ស៊ីក្លូ ទៀតថ្ងៃមួយសម ត្រូវរងគ្រោះដោយឡានបុករួចរត់បាត់ទៅ សមមានគ្រោះថ្នាក់ជា ទម្ងន់ត្រូវសំរាកព្យាបាលនៅមន្ទីពេទ្យធំអស់រយៈពេលជាងមួយខែ។ ពេលចេញធ្វើពីពេទ្យ សម សំរេចចិត្តប្តូរមុខរបរដោយយល់ថា របរនេះមានគ្រោះថ្នាក់ហើយរកប្រាក់ពុំសូវបាន ផង។ សម បានចូលធ្វើការក្នុងរោងចក្រធ្វើសារប៊ូរបស់នាយទុនចិនម្នាក់ដោយបានកំរៃ ៣០ រៀលក្នុងមួយថ្ងៃ ពីរខែក្រោយមកសមបានឡើងឋានៈជាកាប៉ូរ៉ាលហើយនាំប្រពន្ធទៅ ស្នាក់ នៅក្នុងរោងចក្រនោះតែម្តងតែមិនយូរប៉ុន្មាន សមត្រូវអ្នកចាត់ការថ្មីឈ្មោះ សេង ហុង ដែល ជាក្មួយរបស់សេង លី មកជំនួសអោយ សេង អានជាកូនសេង លី បណ្តេញចេញពីកន្លែង ធ្វើការដោយសារតែ សម ពុំព្រមយកកម្មករចិនមកជំនួសកន្លែងកម្មករខ្មែរតាមសំនើររបស់ វា។ សមបាននាំ សយទៅរស់នៅជាបណ្តោះអាសន្ន ជាមួយគ្រួសារនាយម៉ីម្តងទៀតដោយ យកស៊ីក្លូរបស់នាយម៉ីមកធាក់ក្នុងពេលយប់ ហើយជួយចេញតម្លៃឈ្នូលស្មើគ្នា។
ជីវភាពបែបនេះពុំបានគ្រប់គ្រាន់ឡើយ សម ខំស្វែងរកការងារថ្មីធ្វើវិញ ហើយបាន ធ្វើជាកម្មកររោងចក្រមួយទៀត។ តែមិនយូរប៉ុន្មានក៏ត្រូវថៅកែបណ្តេញមិនអោយធ្វើការ មកពីរឿងជួយការពាផលប្រយោជន៍កម្មករដូចគ្នា។ ចេញពីនោះមក សមចូលធ្វើការកម្មករ លីសែងនៅកំពង់ផែ តែក៏ត្រូវនាយទុនបញ្ឈប់អោយលែងធ្វើការទៀតពីរឿងដូចមុនដដែល ។ សមក៏វិលត្រឡប់ទៅធ្វើកម្មករធាក់ស៊ីក្លូដូចដើម ដោយយកស៊ីក្លូរបស់នាយម៉ី មកធាក់ ពេលថ្ងៃ ទុកពេលយប់អោយម្ចាស់គេ។ សមមានគំនិតថ្មីចង់ការពារនិងលើកស្ទួយជីវភាព កម្មករ ក៏នាំពួកកម្មករស៊ីក្លូបង្កើតបានជាសមាគមស្ងាត់ៗ ដោយមិនសុំច្បាប់អនុញ្ញាតពីរាជ ការហើយ សមមានតួនាទីជាប្រធាន។ ក្រោយមកមានពួកអ្នកនយោបាយពីរនាក់ មកអែប ជាមួយសម យកសមាគមនេះធ្វើជាឈ្នាន់សំរាប់ជាប់ឆ្នោតជាតំណាងរាស្ត្រ។ ក្រោយពេល ពួកអ្នកទាំងពីររូបនេះបានសំរេចដូចបំណងគេលែងរវល់នឹងសមាគមនេះទៀត សមាគម ក៏រាយបាត់រូបទៅ។ ផ្ទះដែលជួលធ្វើជាទីស្នាក់ការសមាគមក៏ត្រូវគេដកហូតទៅជួលអោយ ចិនយូនវិញព្រោះបានថ្លៃច្រើនជាង។ សមនិងប្រពន្ធដែលបានស្នាក់នៅទីនោះក៏ត្រូវទៅរក ជួលកូនខ្ទមតូចមួយនៅជាយក្រុងវិញ។ នៅតែជាអ្នកធាក់ស៊ីក្លូដដែល ប៉ុន្តែកំលាំងកាយ គាត់កាន់តែទ្រុឌទ្រោមណាស់ទៅហើយ។ សម មិនអាចធាក់ស៊ីក្លូពេញមួយថ្ងៃដូចមុនទៀត ទេមានពេលខ្លះសមដេកឈឺមិនធាក់ស៊ីក្លូទៀតផង។ យប់មួយដោយពីថ្ងៃមិនបានទៅធាក់ ស៊ីក្លូ សមបានឆ្លៀតចេញទៅធាក់ដើម្បីយកកំរៃខ្លះ សន្សំទុកដល់ថៃ្ងដែលប្រពន្ធខ្លួនសំរាល កូន សមមិនគ្រាន់តែរកប្រាក់មិនបានទេតែថែមទាំងត្រូវពួកអ្នកលេងពីរនាក់ទាត់ធាក់ថែម ទៀតព្រោះគ្មានលុយមួយសេនសំរាប់ពួគវាប្លន់។ លុះត្រលប់មកខ្ទមវិញសយបានប្រាប់ ថានាង ឈឺពោះបី បួនដងរួចមកហើយ។ សម ពិបាកចិត្តយ៉ាងខ្លាំងពីរឿងប្រពន្ធឆ្លងទន្លេ នេះព្រោះគ្មានប្រាក់ និងគ្មានទីពឹងទីបំផុតនាងសយក៏ត្រូវបាត់បង់ជីវិតដោយសារតែឆ្លង ទន្លេមិនរួចព្រោះគ្មានជំនួយពីគ្រូពេទ្យ។ ក្រោយពីបូជាខ្មោចប្រពន្ធយ៉ាងស្ងាត់ៗ ក្រោមការ ជួយជ្រោមជ្រែងពីពួកកម្មករដូចគ្នា សម ក្លាយជាមនុស្សគ្មានទីពឹង ប្រាក់កាសក៏គ្មានស៊ីក្លូ ត្រូវគេដកហូតវិញ។ សម ខំរកការងារដែរតែមិនបាន ហើយក៏គាត់ដាច់ចិត្តទៅពឹងពាក់ លោកយ៉េង អ្នកនយោបាយដែលធ្លាប់សមអោយជួយកាលពីលើកមុន។ លោកយ៉េងបាន បដិសេដ មិនទទួលស្គាល់ហើយក៏មិនព្រមជួលស៊ីក្លូអោយ សមធាក់ទៀតផង ព្រោះសម គ្មានលុយកាក់អោយគេមុន។ សមក្លាយទៅជាជនអនាថា។ ក្នុងជីវិតបែបនេះ សមមិនគ្រាន់ តែគ្មានអាហារចំអែតក្រពះប៉ុន្នោះទេ តែថែមត្រូវគេចាប់យកទៅឃុំឃាំ ហាលមូសទៀតផង ។ សម ត្រូវអត់បាយមួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ ជាប់គ្នាការស្រេកឃ្លានជំរុញសមអោយផុះគំនិត មួយថ្មីគឺប្តូរសីលធម៌ជាមួយនិងបាយដើម្បីបំបាត់ការស្រេកឃ្លាន។ សមដាច់ចិត្តឆកកាបូប ប្រាក់ពីបុរសប្តីប្រពន្ធដែលកំពង់ជ្រៀតចេញពីរោងកុន។ សម យកប្រាក់ដែលឆក់បាននោះ ទៅទិញចំណីអាហារបរិភោគយ៉ាងស្កប់ស្កល់ ហើយទៅជួបនាយម៉ី។ ដោយមានការនឹក ស្តាយកំហុស និងដោយត្រូវនាយម៉ីស្តីបន្ទោសផង សម សំរេចចិត្តយកមាសពេជ្រ និង ប្រាក់កាសដែលឆក់បាននោះទៅប្រគល់អោយម្ចាស់គេវិញ ដោយមានសង្ឃឹមថាម្ចាស់ ទ្រព្យ នឹងអាណិតអាសូរខ្លួនជាមិនខាន។ ផ្ទុយស្រឡះពេលសម យករបស់ទៅប្រគល់ អោយម្ចាស់ទ្រព្យ ក៏ចាប់សម យកទៅប្តឹងប៉ូលីស ហើយប៉ូលីសក៏បញ្ជូនទៅតុលាការ។ សមត្រូវជាប់គុកប្រាំមួយខែ ពីរឿងឆក់របស់ទ្រព្យគេ។ ពេលចេញពីគុក សមដើររក នាយម៉ី មិនឃើញសោះ ហើយក៏ដើរពីកន្លែងមួយទៅកកន្លែងមួយដោយក្តីអស់សង្ឃឹម។ សម ត្រូវ រងគ្រោះថ្នាក់ដោយរថយន្ត រដ្ឋមន្ត្រីម្នាក់ទើបត្រឡប់មកពី ស្រុកបារាំងបុក នៅពេលសមដើរ ឆ្លងផ្លូវធំមួយ។ ដោយក្តីអាណិតអាសូរ និងដោយសំណូមពររបស់ សម រដ្ឋមន្ត្រីនោះ ក៏យក សម អោយបំរើ ការងារក្នុងលំនៅដ្ឋានរបស់ខ្លួន ជីវិតសម បានជួបប្រទះនឹងពន្លឺរស្មីបន្តិច ឡើងវិញ។ លុះក្រោយមកទៀតសមបានសំរេចចិត្តចាកចេញពីទីក្រុងភ្នំពេញទៅរស់នៅធ្វើ ស្រែដូចដើមវិញដោយយល់ថាជីវិតជាកម្មករនៅទីក្រុងភ្នំពេញប៉ុន្មាន ឆ្នាំមកនេះ ពុំមាន សេចក្តីចំរើនឡើយ។ សម បានគិតឃើញថា ការដែលខ្លួនរត់ចោលរបរកសិកម្មមករស់នៅ ទីក្រុងកន្លងមកនេះមិនមែនខ្លួន ស្អប់ខ្ពើមរបរនេះទេ តែដោយសារមកពីស្រុកមានអសន្តិ សុខ ដូច្នេះពេលស្រុកទទួលឯករាជ្យហើយនោះគេត្រូវតែត្រឡប់ទៅរកមុខរបរដើមរបស់ គេវិញ។
អស់រយៈពេលបីឆ្នាំ សម ធ្វើស្រែពុំបានលទ្ធផលល្អឡើយព្រោះគាត់ធ្វើស្រែប្រវាស នឹងមេឃ។ លុះសម័យសង្គមរាស្រ្តនិយមកើតឡើង សម ធ្វើកសិកម្មតាមលក្ខណៈវិទ្យា សាស្រ្តដោយផ្អែកលើនយោបាយទឹក។ សម ក៏ដូចជាកសិករដទៃទៀតមានជីវភាពធូរធារ ជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ មិនយូរប៉ុន្មានសមត្រូវប្រជាជនក្នុងស្រុកភូមិបោះឆ្នោត អោយធ្វើប្រធានគណៈកម្មការក្នុងឃុំ នៃសង្គមរាស្រ្តនិយមដោយសារតែសម មានចិត្ត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងឋានៈជាប្រធាន សម បានដឹកនាំអ្នក ស្រុកអោយដើរតាមនយោបាយ សម្តេចសហជីវិន ពិសេសសមនាំអោយប្រជាជនស្គាល់ តំលៃនៃសមាជជាតិ។
ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៦០ សម បានធ្វើដំណើរមករួមធ្វើសមាជជាតិលើកទី៩។ មកដល់ ភ្នំពេញ សមបានជិះស៊ីក្លូដើរមើលទីក្រុង។ សម សង្កេតឃើញថារាជធានីភ្នំពេញ ប្រែមុខមាត់ ខុសពីដើមឆ្ងាយណាស់ មិនដូចជាភ្នំពេញកាលពីប្រាំពីរ ប្រាំបីឆ្នាំមុនទេ។ សម នឹកស្តាយដល់ ជីវិតអតីតកាលរបស់ខ្លួន ‹សមនឹកស្តាយខ្មោចប្រពន្ធរបស់ខ្លួនជាខ្លាំង›។
ស្អែកឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦០ សមាជជាតិលើកទី៩ បានចាប់ផ្តើមពីម៉ោង ៨និង៣០ នាទី ទៅ។ សមាជលើកនេះបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃកន្លះ។
លុះចប់សមាជជាតិហើយ សមក៏ជិះរថភ្លើងរួមជាមួយអ្នកដំណើរឯទៀតដែលវិល ត្រលប់ពីសមាជដូចគ្នាធ្វើដំណ𝄹ើរត្រលប់ទៅខេត្តបាត់ដំបង វិញប្រកបការងារកសិកម្មដូច ធម្មតា។

សិក្សារអត្ថន័យរបស់អត្ថបទរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់

– ប្រធានរឿង

តាមរយៈរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ អ្នកនិពន្ធបានលាតត្រដាងពី ‹វាសនា របស់ប្រជាពលករ តូចតាចនៅក្រោមនឹមអាណានិគម និយមនាយទុន›។ តាមការអធិប្បាយ របស់លោក សួន សូរិន ជីវភាពរបស់ប្រជាពលករថ្នាក់ក្រោមក្នុងរបបអាណានិគមនិយម មានការលំបាក វេទនាជាទីបំផុត ខាងផ្នែកជីវភាពរស់នៅក្រលំបាក បានព្រឹកខ្វះល្ងាច គ្មាន សំលៀកបំពាក់ គ្មានលំនៅជ្រកកោន និងគ្មានការធានារ៉ាប់រងដល់ អាយុជីវិត ខាងផ្នែកស្មា រតី ត្រូវជិះជាន់ មើលងាយមើលថោក ចាត់ទុកដូចជាសត្វតិរច្ឆាន។

– មូលបញ្ហារឿង

តើអ្វីជាកត្តាកំនត់វាសនារបស់អ្នកក្រីក្រ?
– តាមរយៈសំដីតួអង្គមួយចំនួន អ្នកនិពន្ធបានចង្អុលបង្ហាញ និងឆ្លុះ បញ្ចាំងពីទស្សនៈរបស់ប្រជាជនខ្មែរក្នុងសម័យអាណានិគមនិយម ដែលយល់ថា ‹ភាពក្រីក្រ តោកយ៉ាករបស់ពួកគេ គឺបណ្តាលមកពីកម្មផល›។
*ពេលសមចង់ទៅសំលាប់ថៅកែហុកដើម្បីសងសឹក នាងសយពោលថា ‹នេះជាកម្មផលរបស់យើង›
*នៅពេលជាប់គុក សមបាននិយាយលួងលោមប្រពន្ធខ្លួនថា ‹បងទ្រំតាម កម្មទៅចុះ›។
– តែតាមរយៈដំណើររឿង លោក សួន សូរិន បានកំណត់ច្បាស់ថា ‹វាសនា របស់ប្រជាពលករក្រីក្រដែលរស់នៅ ក្រោមរបបអាណា និគមនិយមត្រូវធ្លាក់ក្នុងកណ្តាប់ដៃ នាយទុននិងអ្នកកាន់អំណាចផ្តាច់ការ›។
ពោលគឺមិនមែនប្រជាពលករ ខ្វះសម្ថភាពនឹងកសាងជីវភាពរបស់ខ្លួនអោយបានធូរ ធារនោះទេ គឺរបបសង្គមនេះឯងដែលបំផ្លាញគុណធម៌ ហើយជុំរុញអ្នកទាំងនោះអោយ ធ្លាក់ក្នុងសភាពទ័លច្រក ភាពអនាថា និងអំពើអបាយមុខគ្រប់បែប។ តួអង្គសម ក្នុងរឿង ព្រះអាទិត្យថ្មីរះ លើផែនដីចាស់ របស់លោក សួន សូរិន ក៏ដូចជាតួអង្គទាំងឡាយក្នុងរឿង Les Misérables របស់លោក Victor Hugo សុទ្ធតែមានលក្ខណៈ សម្បត្តិល្មមនឹងបានថ្លៃថ្នូរ ផ្ទុយ ទៅវិញ អ្នកទាំងនោះបែរជាគ្មានបានទទួលគុណបំណាច់អ្វីបន្តិចណាសោះពីសមត្ថភាព ដែលធម្មជាតិប្រគល់ អោយខ្លួន។ នេះគឺដោយសារសង្គមខ្វះការធានារ៉ាប់រងលើជីវិត ប្រជាពលរដ្ឋ ខ្វះការអប់រំ គឺមានតែការចាប់ចង បោកប្រាស់ អយុតិ្តធម៌ គ្រប់បែបយ៉ាង។
របបអាណានិ🌳គមនិយម បានបំផ្លាញភាពម៉ឺងម៉ាត់របស់ សម បំផ្លាញជីវិតភរិយាសម ហើយថែមទﷺាំងបានជុំរុញសម អោយលះបង់អំពើ ល្អដែលខំការពារយូរណាស់មកហើយ ធ្វើអោយសមធ្លាក់ខ្លួនអស់សង្ឃឹម អនាថា ប្រព្រឹតអំពើឆក់ប្លន់ ដែលប្រឆាំងនឹងឧត្តមគតិ របស់ខ្លួន។

– ឧត្តមគតិរឿង

រវាងគុណធម៌និងអំពើអាក្រក់ អ្នកនិពន្ធបានកំនត់អោយ សម ជ្រើសរើសយកគុណ ធម៌រួចទៅហើយ ការពិតមនុស្សត្រូវតែប្រកាន់យកគុណធម៌នេះ ជាដាច់ខាត ទោះក្នុងរបប សង្គមណាក៏ដោយ ព្រោះការប្រព្រឹត្តចោរកម្ម ឬអំពើពាលាមិនមែនជាមាគ៌ានៃការរំដោះទុក្ខ នោះឡើយគឺវាជាការទ័ល ច្រកប៉ណ្ណោះ។ បានជាអ្នកនិពន្ធបង្ហាញអោយយើងឃើញថា សមតែងតែមានទំនាស់ក្នុងផ្លូវចិត្តខ្លួនឯងជានិច្ច មុនពេលប្រព្រឹត្តអំពើមិនគប្បីក្នុង សង្គម អយុត្តិធម៌ មនុស្សភាគច្រើនត្រូវធ្លាក់ខ្លួនជាមនុស្សអនាថា ឬជាមនុស្សពាលាអាវ៉ាសែ ក៏ ប៉ុន្តែមិនមែនក្នុងសង្គមអយុត្តិធម៌ មនុស្សដាច់ខាត ត្រូវតែធ្វើអាក្រក់នោះទេ។ អ្នកនិពន្ធ ដែលបង្ហាញពីជីវភាព ដ៏សែនទារុណរបស់សម គឺក្នុងគោលបំណងវែកមុខដើម្បីបង្ហាញពី បុព្វហេតុនៃទុក្ខ វេទនាដែលបណ្តាលមកពីការជិះជាន់ កេងប្រវ័ញ្ចរបស់វណ្ណៈ នាយទុន ដែល យកពួកអាណានិគមជាបង្អែក។
ទន្ទឹមនឹងនេះ អ្នកនិពន🧜្ធបានបង្កប់នូវទស្សនៈ ស្អប់ ស្រឡាញ់ ដល់អﷺ្នកអាន អ្នកសិក្សារដូចខាងក្រោម៖

– ស្អប់សារជាតិរបស់ពួកមូលធន៖ កេងប្រវ័ញ្ច អយុត្តិធម៌ ពាលាអាវ៉ាសែ…
– ស្រឡាញ់ប្រជាពលករក្រីក្រ ស្លូតត្រង់ ដែលចេះដឹងទុក្ខធុរៈជួយគ្នាទៅ វិញទៅមក (មានតែអ្នកដែលត្រូវទទួលទុក្ខទោសដូចគ្នាដែលចេះជួយ យកអាសារគ្នា)។

សន្និដ្ឋាន៖ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ជាស្នាដៃអក្សរសិល្ប៍មួយ ជឿនលឿន បានបឆ្លុះបញ្ចំាងយ៉ាងគ្រប់ជ្រុងជ្រោយ ពីតថភាពក្នុងសង្គម ខ្មែរសម័យ អាណានិគម។ រឿងនេះបានបង្ហាញយ៉ាងច្បាស់ពីបុព្វហេតុ ពិតប្រាកដដែលនាំអោយប្រជា ជន𓃲រងទុក្ខវេទនា ដោយធ្វើការរិះគុន យ៉ាងខ្លាំង ទៅលើរបៀបរបបគ្រប់គ្រង បែបសក្តិភូមិ ក្រោមនឹមពួកអាណានិគមនិយម។ ការដែលអ្នកនិពន្ធងាកមកសរសើរ របបសង្គម នៅចុង បញ្ចប់នៃរឿងនេះ ក៏មិនមែនជាការបញ្ចប់នូវការរិះគន់សង្គមនោះទេ តែជាការរកច្រកចេញ ផ្សាយស្នាដៃរបស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះ យើងឃើញថា លោក សួន សារិន គឺជាអ្នកនិពន្ធ ជឿនលឿនដែលមានកំហឹងឈឺចាប់ ចំពោះវណ្ណៈជិះ ជាន់ហើយចេះស្រឡាញ់ និងអាណិត ប្រជាពលករ ស្នាដៃរបស់គាត់អាចតំណាងអោយប្រជាជនក្រីក្ររាប់លាននាក់ លើកទឹកចិត្ត ខ្មែរក្រោមនឹម អាណានិគមនិយម។

(ដកស្រង់ពីសៀវភៅ ប្រវត្តិអក្សរសាស្រ្តខ្មែរ)(រៀបរៀងដោយ លោក ពន់ ឆាយ)

bet 855:បេតិកភ័ណ្ឌ


20 of the world’s most beautiful World Heritage Sites

By Sarah Reid, for CNN Travel
April 29, 2013 — Updated 1336 GMT (2136 HKT)

1.

Angkor Wat CambodiaScattered between the twisting roots of the Cambodian jungle, this site dedicated to the Hindu god Vishnu contains the remains of Khmer Empire capitals dating from the 9th to the 15th centuries. Among the most famous of its 100-strong group of monuments is the Temple of Angkor Wat and, at Angkor Thom, the sculptural Bayon Temple. In 2000, Cambodian authorities allowed action flick “Tomb Raider” to be filmed at the site on the proviso that no guns would be fired.

2. Acropolis, Greece

 Acropolis, GreeceLooming over the city of Athens, this ancient Grecian citadel was built in the 5th century BC and continually beautified throughout the years by the city’s well-moneyed citizens. Despite being attacked and pillaged by everyone from the Byzantines, who converted the temples into churches, to the Venetians, who later shelled the area, the site still stands to provide an important insight into Greek mythology.

3. Bagan, Myanmar

 Bagan, MyanmarOK, so it’s still on the tentative list of sites to officially be brought into the UNESCO fold. But as Myanmar finally opens up to tourism, the importance of protecting its monuments is greater than ever. The capital city of the first Myanmar Kingdom, this enormous Buddhist complex on the Irrawaddy River contains more than 2,500 intricate monuments dating to the 10th century.

4. , Ecuador

 Galápagos Islands, EcuadorAmong the first sites to be listed by UNESCO in the 1970s, this otherworldly archipelago located in the far reaches of the Pacific Ocean was described by British naturalist Charles Darwin as “a little world within itself.” On top of its bevy of endemic species that have remained unchanged for centuries, the island groups’ location at the confluence of three ocean currents also attracts a diverse array of marine life.

5. Göreme National Park and the Rock Sites of Cappadocia, Turkey

Göreme National Park and the Rock Sites of Cappadocia, TurkeySculpted by erosion, Göreme valley and its surroundings contain rock-hewn sanctuaries that provide unique evidence of Byzantine art in the post-Iconoclastic period. Within the rugged natural landscape in and around a small triangle formed by Ürgüp, Avanos and Nevsehir, ancient villages and underground towns dating to the 4th century can also be observed.

6. , Australia

 Great Barrier Reef, AustraliaComposed of more than 3,000 individual reefs interspersed with more than 600 topical islands, the world’s most extensive coral reef system is so large it can be identified from space. While the region has been protected since 1981, a 2012 study found that the delicate ecosystem has lost more than half of its coral since 1985 due to a combination of factors including coral bleaching caused by climate change.

7. Hampi, India

Hampi, IndiaAgra’s Taj Mahal is undoubtedly India’s most famous World Heritage Site, but few visitors can deny the magic of lesser-known Hampi. Attractively nestled between emerald banana plantations in eastern Karnataka, the enormous group of monuments that comprise the former capital of the last great Hindu kingdom of Vijayanagara date back to the 14th century. Highlights include the elephant stables, Kallina Ratha (Stone Chariot) and the towering Virupaksha Temple.

8. , Brazil and Argentina

Iguazu National Park, Brazil and ArgentinaThis spectacular semicircular waterfall that forms the border of Argentina and Brazil spans almost 300 meters in diameter and up to 80 meters in height. Home to an abundant array of wildlife from neon-winged butterflies to sly caiman, elusive jaguars and more curious coatis, the falls’ subtropical rainforest surroundings provide a serene backdrop to its cascading torrents of water.

9. , Argentina

Los Glaciares National Park, ArgentinaEncompassing the largest ice mantle outside of Antarctica, this picturesque southern Patagonian park bordering Chile is one of the best places in the world to observe glacial activity. Its most famous ice mass is the cool blue Perito Mereno Glacier, from which giant icebergs can be observed crashing into the milky turquoise waters of Lake Argentino.

10. Machu Picchu, Peru

Machu Picchu, PeruThe sites that comprise Cusco’s Sacred City are spectacular in their own right, but nothing quite prepares a visitor for sunrise over the Incan city of Machu Picchu. At 2,430 meters above sea level, in the midst of a tropical mountain forest, the 15th-century settlement was among the few Inca sites that wasn’t plundered by Spanish invaders, and remains one of the world’s most-photographed sites to this day.

11. , France

Mont-Saint-Michel, FranceOn a rocky islet on the coast of Normandy, this fortified village built in the shadow of a Gothic-style Benedictine abbey dedicated to the archangel St. Michael appears to float on the ocean if viewed from a particular angle at high tide. Despite its seemingly unstable sandbank foundations, the picturesque little village has survived since the 11th century.

12.

 Petra, JordanStrategically positioned between the Dead Sea and the Red Sea, Petra acted as the capital of the Nabataean caravanning kingdom from around the 6th century BC. Later absorbed by the Roman Empire and finally abandoned in the 2nd century AD following a catastrophic earthquake that crippled its advanced water management system, the desert city carved from rose-red limestone remains one of the world’s most important archaeological sites.

13. Pyramids of

 Pyramids of Giza, EgyptComprising the Pyramid fields from Giza to Dahshur, including the majestic Great Sphinx, the Old Kingdom of Egypt was considered to be one of the seven wonders of the world in Hellenistic times, and remains the only inscription on the original list still in existence. Fantastically preserved, the dozens of tombs buried in the shadows of the famous pyramids have provided archaeologists a glimpse into one of the world’s most fascinating civilizations.

14. Rapa Nui, Chile

Rapa Nui, ChileEaster Island, or Hanga Roa as it’s called in the local indigenous language, is the most remote inhabited island on the planet. Carved from solid basalt between the 13th and 16th centuries, the group of more than 800 massive stone monuments known as moai that are scattered across the volcanic landscape are the legacy of a Polynesian society who settled here around 300 AD.

15. , Tanzania

Serengeti National Park, TanzaniaLocated in northern Tanzania and spilling into nearby Kenya, where the conservation area is known as the Masai Mara, this iconic savannah hosts the annual migration of 2 million wildebeest, zebra and gazelle followed by their predators, in search of pasture and water. The phenomenal natural spectacle is the largest remaining animal migration in the world.

16. Sigiriya, Sri Lanka

 Sigiriya, Sri LankaArguably the most breathtaking sight contained within the country’s so-called cultural triangle, this ancient Ceylon city has been inhabited since the 3rd century BC. Also known as Lion Mountain for the giant clawed feet carved into the granite alongside a staircase leading to the remains of a fortified palace built atop the 370-meter peak, the site also features a series of stunning frescoes and lashings of “Sigiri graffiti,” one of the most ancient texts in the Sinhalese language.

17. Tulum, Mexico

Tulum, MexicoThere are at least 30 Mayan ruins scattered throughout Mexico and Central America. From Chichen Itza to Palenque, Calakmul to Tikal, few are less than awe-inspiring. Idyllically situated on a rocky cliff facing the turquoise waters of the Caribbean Sea, Tulum was one of the last cities built and inhabited by the Mayans, managing to survive around 70 years after the Spanish began occupying Mexico in the early 16th century.

18. Valletta, Malta

Valletta, MaltaRuled successively by the Phoenicians, Greeks, Carthaginians, Romans, Byzantines, Arabs and the Order of the Knights of St. John, the latter of which was responsible for building the city in the 16th century, Valletta is one of the world’s rare urban inhabited sites that has been preserved near perfectly. Crammed into a tiny fortified peninsula, the site comprises 320 monuments, making it one of the most concentrated historic areas in the world.

19. Venice and its lagoon, Italy

Venice and its lagoon, ItalyTipping the scales at a whopping 47, Italy boasts the most World Heritage Sites of any nation. Founded in the 5th century and spread over 118 small islands, Venice is an extraordinary architectural masterpiece in which even the smallest buildings contain works by some of the world’s greatest artists such as Giorgione, Tintoretto, Titian and Veronese. With gondola boats providing canal transport, Venice remains the world’s only pedestrian city.

20. , United States

Yellowstone National Park, United StatesFor sheer diversity, Yellowstone National Park has to be among the United States’ best natural wonders. Contained within a 9,000-kilometer-squared chunk of Wyoming, the world’s first national park contains half of the globe’s known geothermal features, and is home to an equally impressive array of wildlife including grizzlies, wolves and bison.
ប្រភពឯកសារ៖ 

ទិវាពលកម្មអន្តរជាតិ / International Workers’ Day / May Day / International Labour Day


សូមរំលឹកពីប្រភពនៃការបង្កើតទិវានេះ ៖ គឺនៅចុងទស្សវត្ស ១៨០០ ពេលដែលបដិវត្តឧស្សាហកម្ម បាន​កើតឡើង​ទូទាំងផ្ទៃប្រទេស ពេលនោះពលរដ្ឋអាមេរិកកាំងបានធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ ហើយរយៈពេល៧ថ្ងៃ​ក្នុង១សប្តាហ៍ ដើម្បី​​ដោះស្រាយនឹងការរស់នៅជាមូលដ្ឋានរបស់ពួកគេ សូម្បីតែកុមារ ក៏ធ្វើការផងដែរ នៅពេលនោះ​ហើយ​
ពួក​គេ​ទទួល​បាន​កម្រៃ​ថោក​ពីពលកម្មរបស់ពួកគេ ដែលផ្តល់ដោយនិយោជក ហើយក៏មិនទាន់​មានច្បាប់​ប្រឆាំង​នឹង​ពលកម្ម​កុមារក្នុងការជំរុញឱ្យអនុវត្ត នៅឡើយដែរ។ ការធ្វើការងារមានរយៈ​ពេលយូជាមួយលក្ខខណ្ឌការងារ​ដ៏យ៉ាប់​យ៉ឺន និងគ្មានអំណោយផលដល់សុខភាព ពេលនោះសហជីពនៅអាមេរិកកាំង ក៏លេចធ្លោឡើងធ្វើការដោះស្រាយ ដើម្បីស្វែង​រកជម្រើសមួយដែលប្រសើរ។
នៅថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ១៨៨២ គឺជាកាហែរ​ព្យុះហយាត្រា​ដំបូង​នៃទិវា​ពលកម្ម ដោយ​មាន​កម្មករ​ជាង​១ម៉ឺន​នាក់ បានធ្វើការហែរក្បួនពីសាលាក្រុង ឆ្ពោះទៅកាន់ទីលានសហជីពបូរី ញ៉ូវយ៉ក ក្នុង​ការទាមទា​ឱ្យ​មាន​ការដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​ជា​មួយ​និយោជក របស់ពួកគេ ។ ពីមួយឆ្នាំទៅមួយឆ្នាំ មានចំនួន​កើន​ឡើង​ក្នុងការតវ៉ា នៅ​តាម​បណ្តា​រដ្ឋ​ជា​ច្រើន បានចូលរួមហែរក្បួន ប៉ុន្តែពេលនោះ សភាអាមេរិក មិនទាន់ផ្តល់​ឱ្យមាន​ការឈប់សំរាក ជា​សាធារណៈ​ស្រប​ច្បាប់​នៅ​ឡើយ​ទេ រហូតអស់រយៈពេល១២ឆ្នាំ កូដកម្មទាំងនោះ​បាន​បង្ហាញ​ពីសិទ្ធិរបស់កម្មករទៅសាធារណជន ហើយនៅឆ្នាំ ១៨៩៤ ធ្វើឱ្យសភាអាមេរិក យល់ព្រមប្រកាសថា ថ្ងៃទី០១ ឧសភា គឺជាថ្ងៃឈប់សំរាកជាសាធារណៈ របស់កម្មករ និយោជិកដែលគេដឹងថាវាជា ថ្ងៃទិវា🌼ពលកម្ម ៕

ប្រភពឯកសារ៖ សាលារាជធានីភ្នំពេញ  

Haymarket affair

This 1886 engraving was the most widely reproduced image of the Haymarket Affair. It inaccurately shows Fielden speaking, the bomb exploding, and the rioting beginning simultaneouslyThis 1886 engraving was the most widely reproduced image of the Haymarket Affair. It inaccurately shows Fielden speaking, the bomb exploding, and the rioting beginning simultaneously
Engraving of the seven anarchists sentenced to die for Degan's murder. An eighth defendant, Oscar Neebe, not shown here, was sentenced to 15 years in prison.Engraving of the seven anarchists sentenced to die for Degan’s murder. An eighth defendant, Oscar Neebe, not shown here, was sentenced to 15 years in prison.
This sympathetic engraving by English Arts and Crafts illustrator Walter Crane of "The Anarchists of Chicago" was widely circulated among anarchists, socialists, and labor activists.This sympathetic engraving by English Arts and Crafts illustrator Walter Crane of “The Anarchists of Chicago” was widely circulated among anarchists, socialists, and labor activists.
Mathias_J._Degan_(ca._1886)Engraving of police officer Mathias J. Degan, who was killed by the bomb blast.
ប្រភពឯកសារ៖

bet 855:ជីវប្រវត្ដ🐻ិ អ្នកភិរម្យភាសាអ៊ូ ហៅ&nꦰbsp;‹‹ង៉ុយ››


បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយ ចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំងពីច្រើនឆ្នាំមកហើយ។ ពាក្យកាព្យជាបទទូន្មាន ចំៗនេះ ស្ថិតដក់ជាប់ នៅក្នុងដួងព្រលឹងកូនខ្មែរគ្រប់សម័យកាល ថ្វីបើកំណាព្យនេះ មានអាយុកាលចំណាស់ ជាងមួយសតវត្សមកហើយ យ៉ាងណាក៏ដោយ ក៏ពាក្យទូន្មាន រំលឹកដាស់តឿន របស់ព្រះភិរម្យង៉ុយ ឬ ក្រមង៉ុយ ហៅង៉ុយនេះ មិនដែលចាស់ហួសសម័យនោះទេ គឺនៅ តែថ្មី មាន ន័យ មានខ្លឹមសារអាចធ្វើជាគតិទូន្មានខ្លួន ក្នុងសង្គមខ្មែរគ្រប់ៗ សម័យកាលជានិច្ច។

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ

១៨៦៥  –  ១៩៣៦
ស្រាវជ្រាវដោយ យី ធន់

អ៊ុក អ៊ួ  ‹‹ង៉ុយ››អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិ អណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បꦇិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងគ្រួសារ។

កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត។ លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកប ជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា។ លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។ ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖
  • អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
  • អំពីការជ្រើសរើសគូស្រករ
  • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
  • អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
  • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
  • អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
  • អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘
កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក។

ក្រមង៉ុយ

     កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត។ ស្ដេច សៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះ ភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំ អញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួល សេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រ ទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។ មានដំណាលថា ក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នក ចំរៀងមាត់ឯកម្នាក់ ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបាន សួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិ រម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ ឬ អោយឆ្លើយកុហក ?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើយអោយ ត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្ណេះទៀតបើភិ រម្យយូ មិនជឿត្រូវទៅមើលចុះ។ ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើ ទៅតាម ទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូ យ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យ ង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យ ជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយ បានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំង នឹង ថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅ ឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិ និង ជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។ នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់ គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។ តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖
  • ១ – ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
  • ២ – ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
  • ៣ – សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
  • ៤ – ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
  • ៥ – បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូដែរ គឺចំរៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស….. អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ
  • ១ – ឈ្មោះដូង
  • ២ – ឈ្មោះចេង
  • ៣ – ឈ្មោះចា
  • ៤ – ឈ្មោះចិន
  • ៥ – ឈ្មោះចុង
  • ៦ – ឈ្មោះចេវ
ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺ កូនទី៥ ដែលគេនិយម ហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គម ស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅឯលិចពោចិនតុង កូន អាចារ្យចុងចៅអាចារ្យង៉ុយ។ អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក។ សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦) នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយ មានវិបរិតទូទាំងប្រ ទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និង ប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិ សេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគម បារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជា ប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។ ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រង បារាំង ទាំងខាងរដ្ឋ បាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖
  • មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
  • មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
  • មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
  • ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du Royaume (៣)
  • ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីល ធម៌រស់នៅ សំលៀក បំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើ ទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិ គមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗអោយ ធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយឥតមាន ស្គាល់ឈ្មោះ និង ស្រុកកំណើតរបស់គេឡើយ(៤)

ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និង រាំង ស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯ ពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងឧបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និង ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិត បណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រ ជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។ ១ – នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯក រាជ្យ(La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀប រាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។ ២ – នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញ ទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការនៃរាជ រដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ១៥៩៥ ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមាន ការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…។

៣ – បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានឯកសារមហាបុ រសខ្មែរ។
៤ – កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាលសួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំ ដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់ អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)
ប្រភពឯកសារ៖

bet 855:រឿង​មហា​ភារតយុទ្ធ


រឿង​មហា​ភារតយុទ្ធ
ព្រះ​ស្នេហា​សាទេព ក្រសេម
ជា​អ្នក​នាំ​ផ្លូវ​ទៅ​កាន់​ប្រាសាទ​អង្គរ បាន​រៀបរៀង

អារម្ភកថា

           រឿង​មហា​ភារត​នេះ ជា​រឿង​ចម្បាំង​ដ៏​ធំ​១ ប្រហែល​គ្នា​នឹង​រឿង​រាមកេរ្តិ៍ ជា​រឿង​បូរាណ​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា មុន​រឿង​រាមកេរ្តិ៍​ទៅ​ទៀត ពួក​ឥណ្ឌា​ចូល​ចិត្ត​និយាយ​ចែក​គ្នា​ស្ដាប់​ជាង​រឿង​រាមកេរ្តិ៍ តែ​រឿង​នេះ​រាប់​ថា​ជា​រឿង​កំបាំង​បាត់​ទៅ​ជា​យូរ​ហើយ ព្រោះ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្នុង​សម័យ​នេះ មិន​សូវ​មាន​អ្នក​ណា​ចេះ​ដឹង អំពី​ដើម​ខ្មែរ​យើង​ដឹង​រឿង​នេះ​ជា​ប្រាកដ​ទើប​ឆ្លាក់​ជា​រូប​ភាព​ចម្បាំង​រឿង​នេះ នៅ​ប្រាសាទ​នគរ​វត្ត​នា​ព្រះ​របៀង​ទី​១ ដាន​ខាង​លិច​ភាគ​ខាង​ត្បូង កាល​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា គីត ឬ​អ្នក​នាំ​ផ្លូវ បាន​ជ្រាវ​រក​រឿង​នេះ​ទាល់​តែ​បាន​ចេះ​ដឹង ដូច​ដែល​បាន​នាំ​មក​សម្ដែង​ក្នុង​ទី​នេះ​ស្រាប់​ហើយ។
កាល​ពុទ្ធ​សករាជ ២៤៧០ អ្នក​ស្រី ការប៉ឺឡែស ជា​បណ្ណារក្ស​នៃ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ជា​ចៅហ្វាយ​របស់​យើង​ខ្ញុំ បាន​អញ្ជើញ​ទៅ​មើល​ប្រាសាទ​នគរ ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​នាំ​មើល ហើយ​បរិយាយ​រឿង​នោះ​ៗ ឲ្យ​ស្ដាប់​ផង ដល់​មក​ត្រង់​រឿង​នេះ អ្នក​ស្រី​ឃើញ​ថា​ជា​រឿង​គួរ​តែ​ដឹង​រាល់​គ្នា ទើប​បង្គាប់​ឲ្យ​យើង​ខ្ញុំ​រចនា​ឡើង ដើម្បី​យក​ទៅ​បោះពុម្ព​ផ្សាយ​ឲ្យ​បាន​ជ្រួតជ្រាប​ទូទៅ តែ​រឿង​នេះ​ដើម​ជា​ភាសា​សំស្ក្រឹត អ្នក​ប្រែ​ត​ៗ​មក ក៏​ចូល​ចិត្ត​ប្រើ​ភាសា​នោះ​ច្រើន សូម្បី​យើង​ខ្ញុំ​រចនា​ឡើង​ក្នុង​គ្រា​នេះ ក៏​តោង​ប្រើ​ភាសា​នេះ​ច្រើន ហើយ​ប្រើ​ពាក្យ​ប្លែក​ៗ អំពី​ដែល​ធ្លាប់​ប្រើ​ច្រើន ដោយ​បំណង​ដើម្បី​ឲ្យ​អ្នក​មើល​រឿង​នេះ​ជ្រាប​ពាក្យ​នោះ​ៗ ជា​ប្រយោជន៍​សម្រាប់​ខ្លួន ក្នុង​ទី​នេះ​យើង​ខ្ញុំ​សូម​អភ័យ​ដល់​អ្នក​មើល អ្នក​អាន​ទាំងឡាយ បើ​ទើស​ទាល់​ឆ្ងល់​ត្រង់​ណា សូម​ឲ្យ​សួរ​អ្នក​ចេះ​ដឹង​តទៅ កុំ​គប្បី​និន្ទា​ហើយ​ឈប់​ស្ងៀម​នៅ បើ​ធ្វើ​ដូច្នោះ​នឹង​បាន​ផល​ត្រឹម​តែ​ជា​អ្នក​មិន​ចេះ​ប៉ុណ្ណោះ​។
យើង​ខ្ញុំ​សូម​ឧទ្ទិស​រឿង​នេះ ជូន​អ្នក​ស្រី ការប៉ឺឡែស ដែល​ផ្ដើម​បង្កើត​រឿង​នេះ ហើយ​នឹង​ជាទី​រាប់អាន​ដ៏​ខ្ពស់​នៃ​យើង​ខ្ញុំ​។
ព្រះ​ស្នេហា​សាទេព ក្រសេម

រឿង​មហា​ភារតយុទ្ធ
ចែកជា ១៧​ភាគ គឺ :

ភាគ​ទី​១
សេចក្ដី​ឫស្យា​នៃ​ញាតិ

          ក្នុង​យុគ​ជា​ដំបូង នៃ​ប្រជាវតារ​របស់​លោក ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​លើ មាន​ក្សត្រិយ៍​ទ្រង់​ព្រះ​នាម​ថា សាន្តនុ ជា​ពូជ​ពង្ស​វង្ស​ព្រះ​ចៅ​ភរត ដែល​ជា​ឱរស​របស់​ព្រះ​ចៅ ទុសយន្ត និង​នាង សកុន្តលា ជា​បរម​ក្សត្រិយ៍ ដែល​ល្បីល្បាញ​ព្រះ​កិត្តិនាម ជាង​ព្រះ​ចៅ សាន្តនុ ក្សត្រិយ៍​អង្គ​នេះ ទ្រង់​រក្សា​រាជ​ប្រវេណី នៃ​ប្រយូរវង្ស​របស់​ព្រះ​អង្គ​ទុក​ដោយ​ប្រពៃ យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ពេចពិល​រមិល​មើល សុខ​ទុក្ខ​របស់​ប្រជា​រាស្ត្រ ដោយ​ការុណ្យ​ចិត្ត​ជា​យ៉ាង​ក្រៃពេក អ្នក​ន🦄គរ​ស្មោះ​សរ​ស្រឡាញ់​ព្រះ​អង្គ ហាក់​បី​ដូចជា​ដួង​ហឫទ័យ​របស់​គេ រាប់អាន​តម្កុំតម្កើង​លើក​ឡើង​បូជា​ព្រះ​អង្គ បីដូច​ទេពតា​ក្នុង​សួគ៌ាល័យ រាជ​សត្រូវ​ស្ញប់ស្ញែង​ក្រែង​ព្រះ​តេជ​បារមី ដូច​កល​ខ្លាច​ស្ដេច​ខ្មោច​ក៏​ប្រហែល​គ្នា ព្រះ​ចរិយា​វត្ត​ដែល​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​យ៉ាង​រាស្ត្រ​អ្នក​ជា មិន​បាន​ប្រកាន់​ព្រះ​អង្គ កាន់​យក​តែ​យុត្តិធម៌ គឺ​សេចក្ដី​ជា​អ្នក​បរិសុទ្ធ​ប្រាស​ចាក​មន្ទិល និង​ពាក្យ​ដំនៀល​និន្ទា​ព្រះ​អាណាសោត​ក៏​រឹងរឹត​រុងរឿង​បីដូច​សូរ្យរ័ង្សី​។

    សេចក្ដី​ស្ងប់​ក្នុង​ប្រទេស និរាស​ភ័យ​អរិរាជ​សត្រូវ និរាស​សេចក្ដី​រន្ធត់​នេះ​ឯង ជា​អាការ​ដ៏​សំខាន់​នៃ​ការ​តាំង​នៅ​បាន​នៃ​ជាតិ និង​ពាណិជ្ជកម្ម​សព្វ​សារពើ​ដែល​ជា​លាន​ធំ សម្រាប់​ធ្វើ​ឲ្យ​ធន​សម្បត្តិ​ក្នុង​ប្រទេស​ដំណើរ​ឡើង​ទៅ​កាន់​សេចក្ដី​ចម្រើន ព្រះ​អង្គ​ជា​អ្នក​គ្រង​រាជ្យ​នេះ ក៏​បាន​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ត្រួតត្រា​មើល​រាល់​វេលា ទ្រព្យ​សម្បត្តិ​ក៏​សម្បូណ៌​ឡើង​ក្នុង​ព្រះ​នគរ ទ្រង់​ជ្រះថ្លា​ក្នុង​សាសន​កិច្ច សម្បូណ៌​ដោយ​ទស្សនៈ និង​មតិ ទ្រង់​ប្រើ​សេចក្ដី​គិត​អាន​កាញ់គ្នេរ ដោយ​យោបល់​តាម​មតិ​របស់​ជាតិ​ផ្សេង​ៗ ឬ​របស់​គណៈ របស់​បុគ្គល​ឯកជន ទ្រង់​ចាត់​តាំង​របៀប​សមាគម និង​ទំនៀម​ជា​ប្រវេណី​គតិ​ទុក​រៀបរយ របស់​អម្បាល​នេះ​ជា​ធម្មតា​ប្រចាំ​នៅ​ក្នុង​រាជ​អាណា​ចក្រ​ដ៏​ធំ​នេះ​ទួទៅ គ្មាន​អ្នក​ណា​១ ស្គាល់​ឡើយ​ថា​គ្រប់គ្រង​ដូច្នេះ​ៗ ខុស​គន្លង​ធម៌ ទាំង​ទារុណ​កម្ម​ក្ដី អធម្មិករាជ​ក្ដី អយុត្តិធម៌​ក្ដី គ្មាន​អ្នក​ណា​ស្គាល់​ថា​មុខ​មាត់​វា​យ៉ាង​ម្ដេច ប្រជា​រាស្ត្រ​រាល់​គ្នា មាន​សេចក្ដី​ភក្ដី និង​ពេញ​ចិត្ត​ណាស់​ដែល​បាន​ម្ចាស់​សម​គួរ ជា​ប្រមុខ​មក​សោយរាជ្យ​ដូច្នេះ​។

  ព្រះ​ចៅ សាន្តនុ ស្ថិត​នៅ​ក្នុង​រាជ​សម្បត្តិ ទាល់​តែ​ជរា​ភាព​ហើយ ក៏​ស្ដេច​ទិវង្គត​ទៅ​តាម​យថាកម្ម វិចិត្រ​វិរយ ជា មកុដ​កុមារ​រជ្ជទាយាទបាន​ឡើង​សោយរាជ្យ​សម្បត្តិ​ត​មក ក្សត្រិយ៍​នេះ មាន​ឱរស​ពីរ​អង្គ នាម ធ្ឫត​រាស្ត្រ (ធតរជ្ជ) ១, បណ្ឌុ ១, កាល​ព្រះ​អង្គ​ទិវង្គត​បង់​ទៅ​ហើយ ក៏​កើត​ជា​បញ្ហា​ចោទ​គ្នា​ឡើង​ថា នឹង​លើក​លោក​អង្គ​ណា​សោយរាជ្យ នេះ​ជា​រឿង​ដ៏​ជ្រៅ​សុខុម កម្រ​និង​ទម្លុះទម្លាយ​ទៅ​បាន ព្រោះ​ថា ធ្ឫតរាស្ត្រជា​រាជ​បុត្រ​ច្បង បើ​តាម​ព្រះ​វេណី​ត្រូវ​បាន​រាជ​សម្បត្តិ តែ​ខ្វាក់​បង់​អំពី​កំណើត ហេតុ​ដូច្នោះ​រាជ​សម្បត្តិ ទើប​ធ្លាក់​ទៅ​លើ បណ្ឌុ ជា​អនុជ​វិញ ព្រម​គ្នា​អញ្ជើញ បណ្ឌុ ឡើង​គ្រង​ពិភព​។

  កាល បណ្ឌុ ឡើង​សោយរាជ្យ​មក មិន​យូរ​ប៉ុន្មាន​ក៏​ទ្រង់​រាជ​តម្រិះ​នឹង​ស្ដេច​ចេញ​ទៅ​នៅ​ព្រៃ សព្វ​ព្រះ​ហឫទ័យ​គ្រង​ជីវិត​នៅ​ដោយ​សេចក្ដី​វិវេក​វិញ​ប្រសើរ តែ​មិន​មាន​បន្ទូល​ឲ្យ​អ្នក​ឯណា​នីមួយ​ដឹង ព្រោះ​ក្រែង​រាជ​បរិពារ​ទាំងឡាយ​មិន​យល់​ព្រម តែ​ក្នុង​ព្រះ​ហឫទ័យ​ក៏​នៅ​តែ​បំណង​ដូច្នេះ​ខ្ជាប់​មិន​ចេះ​អស់ មិន​ចេះ​ហើយ ក្នុង​ទី​បំផុត ក៏​ឲ្យ​កើត​នឿយណាយ​ដោយ​តូរ្យតន្ត្រី​ដែល​ចោមរោម​ជុំ​វិញ​រាជ​បល្ល័ង្ក​រាល់​វេលា ទើប​ស្ដេច​ដាក់​រាជ​សម្បត្តិ​ចេញ​ចាក​ព្រះ​នគរ ពនេចរ​ទៅ​នៅ​ព្រៃ នាំ​យក​ទាំង​មហេសី​សម្លាញ់​ទៅ​ផង លុះ​កាល​កន្លង​យូរ​មក ព្រះ​រាជា បណ្ឌុ ក៏​ទិវង្គត​ក្នុង​ដំណាក់​ព្រៃ ឬ​អាស្រម​នោះ​ឯង មាន​ឱរស ៥​អង្គ ទ្រង់​នាម យុធិស្ឋិរ ល្បី​នាម​ជា​អ្នក​ធ្ងន់​ក្នុង​សច្ចៈ និង​សទ្ធា​ជ្រះថ្លា ភីម ល្បី​នាម​ថា​ទ្រង់​នៅ​ព្រះ​កាយ​ពល​មហិមា​ខុស​នឹង​មនុស្ស​ធម្មតា មនុស្ស​ញញើត​ទួទៅ អរជុន ល្បី​នាម​ថា មាន​ថ្វី​ដៃ​ក្នុង​យុទ្ធវិធី និង​ការ​ប្រើ​អាវុធ នកុល និង សហទេពមួយ​គូ​នេះ​ជា​កូន​ភ្លោះ​ប្អូន​បន្ទាប់​និង អរជុន ។

   កាល​ដំណឹង​ទិវង្គត​នៃ​ព្រះ​ចៅ បណ្ឌុ ឮ​ទៅ​ដល់​ព្រះ​នគរ អ្នក​នគរ​បាន​ពាក់​គ្រឿង​កាន់​ទុក្ខ​ថ្វាយ​តាម​ប្រវេណី នឹង​នាំ​គ្នា​យំ​សោក​សម្ដែង​អាការ​ស្ដាយ​ព្រះ​អង្គ ហាក់​បី​ដូច​ជា​ញាតិ​របស់​គេ​ម្នាក់​ស្លាប់​ទៅ​ដូច្នោះ ព្រះ​ញាតិ​វង្ស​ព្រម​ដោយ​រាជ​បរិពារ​បាន​នាំ​គ្នា​ទៅ​អញ្ជើញ​ព្រះ​នាង​ដ៏​ជា​វិធវា និង បាណ្ឌពកុមារ ទាំង ៥​អង្គ ត្រឡប់​ចូល​មក​កាន់​ក្រុង​ហស្តិនបុរ​វិញ ឲ្យ​សំណាក់​នៅ​ក្នុង​វាំង​ព្រះ​ចៅ ធ្ឫតរាស្ត្រ (ក្សត្រិយ៍​ខ្វាក់) ចំណែក​ឯ​ឱរស​ទាំង​៥ របស់​ព្រះ​នាង ធ្ឫតរាស្ត្រ ជា​បិតុលា ក៏​ទ្រង់​ឧបត្ថម្ភ​ឲ្យ​រៀន​សូត្រ​សិល្ប​សាស្ត្រ​ផ្សេង​ៗ ជាមួយ​នឹង​ឱរស​របស់​ព្រះ​អង្គ​មានទុរយោធន៍ ជាដើម​។

  កាល​រាជ​កុមារ​បង​ប្អូន​ទាំង ៥​អង្គ ចម្រើន​វ័យ​ធំ​ឡើង រូប​រាង​សក្ដិសម ទ្រូង​សាយ អវយវៈ ទាំងពួង​បាន​លក្ខណៈ​គ្រប់​យ៉ាង​ទាំង​ដំណើរ​យាត្រា និង​កិរិយា​មារយាទ​ក៏​ល្អ​មាន​រាសី ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​នគរ​នឹក​សង្ឃឹម​ក្នុង​ព្រះ​រាជ​កុមារ​ទាំង​៥ ទ្វេ​ចំនួន​ច្រើន​ឡើង​ដោយ​លំដាប់ គុណ​សម្បត្តិ​ជា​ទី​និយម​នៃ​ប្រជុំ​អនេក​និករ​ជន ក្នុង​ព្រះ​រាជ​បិតា បាន​ធ្លាក់​មក​ជា​មត៌ក​ដល់​ព្រះ​រាជ​កុមារ​ទាំង​៥ ពេញ​បន្ទុក យ៉ាង​ព្រះ​វររាជ​បិតា តែ​គុណ​សម្បត្តិ​ទាំង​នេះ​ត្រឡប់​ទៅ​ជា​របស់​ស្លែង ធ្វើ​ឲ្យ ទុរយោធន៍ ព្រម​ទាំង​បង​ប្អូន និង​បក្ស​ពួក​របស់ ទុរយោធន៍ នាំ​គ្នា​ឫស្យា​ក្នុងបាណ្ឌពកុមារ ដែល​ជា​បង​ប༒្អូន​ជីដូន​មួយ​ផង​គ្នា​ជា​យ៉ាង​ក្រៃពេក​។

    ព្រះ​កុមារ​ទាំង​៥ បាន​សិក្សា​ការ​ប្រើ​អាវុធ​ផ្សេង​ៗ រាល់​ថ្ងៃ​ក្នុង​រាជ​សេដ្ឋា​វិជ្ជា គឺ​ការ​ប្រើ​ធ្នូ​សរ ការ​ប្រើ​រថ​សឹក ការ​កាប់​ដាវ​និង​ដាវ ពួយ លំពែង គុន ដាល់ និង​ហាត់​វិជ្ជា​យ៉ាង​ដទៃ​ទៀត​ជា​ច្រើន​យ៉ាង ដែល​ជា​ភាគ​នៃ​រាជ​វត្ត ឬ​ការ​ហាត់​សម្រាប់ ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង​ក្នុង​សម័យ​នោះ​យ៉ាង​ស្ទាត់ គ្រូ​អ្នក​បង្វឹក​បង្ហាត់​រាជ​កុមារ អំបាល នេះ ជា​ព្រាហ្មណ៍​មាន​ត្រកូល​នាម ទោណ អាចារ្យ​ជា​ប្រាជ្ញ​មាន​គុណ​គួរ​រាប់អាន មាន​មុខងារ​🐓ជា​អ្នក​ប្រិតប្រៀន​វិជ្ជា​ទាហាន ដល់​ក្សត្រិយ៍​គ្រប់​អង្គ​ក្នុង​ត្រកូល​នោះ​។

 ទោណអាចារ្យ បាន​ទូល​ស្នើ​ព្រះ​ភីស្ម ឱរស​ព្រះ​ចៅ សាន្តនុ និង​នាង គង្គា ត្រូវ​ជា​មា​ព្រះ ធ្ឫតរាស្ត្រ កំណត់​ទុក​ថា កាល​រាជ​កុមារអំបាល នេះ​រៀន​យុទ្ធ​វិទ្យា​ចេះ​ស្ទាត់​ហើយ នឹង​បាន​ជា​កម្លាំង​ជួយ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចៅ ទ្រុបទ ♎ព្រះ​ចៅ​ផែនដី​បញ្ចាល​នគរ ដែល​ជា​រាជ​សត្រូវ​នឹង​ព្រះ​អង្គ𒉰​មក​អំពី​ថ្ងៃ​មុន​។

ទោណ​អាចារ្យ យក​ចិត្ត​ទុក​ដាក់​ប្រៀន​ប្រដៅ ហើយ​ស្រឡាញ់​ប្រណី បាណ្ឌពកុមារ ទាំង​៥ ជា​សិស្ស​ច្រើន ការ​រៀន​គ្រា​នោះ អរជុនមាន​ចម្រើន​លឿន​ទៅ​មុខ​បង​ប្អូន​ពោះ​មួយ និង​បង​ប្អូន​ជីដូន​មួយ​ទាំងអស់ ក្នុង​ផ្លូវ​វិទ្យា​អ្នក​ចម្បាំង មាន​សតិ​បញ្ញា​ស្រួច​ជាង​គេ ហើយ​ជា​អ្នក​ធ្ងន់​ក្នុង​ហិរិឱត្តប្ប ប្រដៅ​ជឿ​ស្ដាប់​ងាយ​ជាង​បង​ប្អូន​ទាំងពួង ការុណ្យ​ចិត្ត​ដែល ទោណអាចារ្យ សម្ដែង​ចេញ​មក​ខាង​ក្រៅ​ដូច្នេះ ធ្វើ​ឲ្យ ទុរយោធន៍ទ្វេ​សេចក្ដី​ឫស្យា​ក្នុង​កុមារ​ទាំង​៥ ថែម​ឡើង​ទៀត​ជាច្រើន​ហើយ​និង​ឫស្យា​ស្អប់ អរជុន ដែល​មាន​ថ្វី​ដៃ​ពូកែ​ជា​បំផុត​។

លុះ​កុមារ អំបាល នោះ រៀន​វិជ្ជា​ទាហាន​ចេះ​ចប់​បរិបូណ៌​ហើយ បាន​មាន​ការ​ប្រឡង​ថ្វីដៃ​កុមារ​អ្នក​ចម្បាំង​អម្បាល​នោះ មាន​បណ្ដា​ជន​ជា​ច្រើន​នាំ​គ្នា​មក​កាន់​ទី​ប្រជុំ ដើម្បី​មើល​ការ​ប្រឡង បាន​ទះ​ដៃ​សម្ដែង​សេចក្ដី​ត្រេកអរ ឮ​សូរ​សព្ទ​ទ្រហឹង​អឺងកង ពួក​អ្នក​ប្រឡង​ក៏​ចូល​ប្រឡង តាំង​ចិត្ត​ប្រឹងប្រែង​សម្ដែង​ថ្វី​ដៃ​យ៉ាង​ពេញ​កម្លាំង តែ​មិន​យូរ​ប៉ុន្មាន​ការ​ប្រឡង​នោះ មិន​ត្រឹមតែ​សាក​ចំណេះ​វិជ្ជា​ឬ​សម្ដែង​ឲ្យ​ល្អ​មើល ទាំង​សង​ខាង​បណ្ដាល​ទោស​ខ្លាំង​ឡើង ក៏​ស៊ូ​គ្នា​តែ​មែនទែន ទុរយោធន៍ ចាប់​តស៊ូ​គ្នា​នឹង ភិម គូ​បដិបក្ស​ទាំង​ពីរ​នេះ បាន​ចូល​ប្រឡូក​តយុទ្ធ​គ្នា​យ៉ាង​ពេញ​ថ្វីដៃ​ទាំង​សងខាង​ក៏​រឹតតែ​បណ្ដាល​ទោស​ខ្លាំង​ឡើង​ៗ ស្ទើរ​តែ​នឹង​ហុត​ឈាម​ទៅ​វិញ​ទៅ​មក គ្រា​នោះ​មាន​មនុស្ស​ចូល​ទៅ ហាម​ដោយ​ទទួល​បញ្ជា​ពី​ព្រះ​រាជា និង ទោណអាចារ្យ  ជា​គ្រូ​ធំ ទើប​គ្រាក​ចេញ​ទៅ វេលា​រសៀល​ថ្ងៃ​នោះ មាន​អ្នក​ចម្បាំង​ប្លែក​មុខ ចូល​មក​ក្នុង​ទី​ប្រឡង​ម្នាក់​ទៀត​ឈ្មោះ​ថា កណ៌ តែ​ជា​ត្រកូល​ដូចម្ដេច​គ្មាន​អ្នក​ណា​ដឹង​ស្គាល់ បាន​ចូល​មក​ចាប់​គូ​តស៊ូ​គ្នា​នឹង អរជុន ដែល​ជា​អ្នក​ក្លៀវក្លា​សំខាន់​សម្ដែង​ស្នាដៃ​ឲ្យ​អ្នក​មើល​ទាំងឡាយ​ឃើញ​ថា ខ្លួន​គេ​ជា​គូ​គួរ​គ្នា​នឹង អរជុន ទុរយោធន៍ ឃើញ​កម្លាំង​ស្នាដៃ កណ៌ ហើយ​ក៏​សព្វ​ព្រះ​ហឫទ័យ​ណាស់ ឲ្យ​នាំ​ខ្លួន​ចូល​ទៅ​គាល់​ឯ​វាំង ប្រទ🎃ាន​រង្វាន់​ជា​ច្រើន ហើយ​ទ្រង់​ជប់លៀង​ទុក​ជា​ទាហាន​របស់​ព្រះ​អង្គ​។

ការ​ប្រឡង​ថ្វីដៃ​គ្រា​នេះ​ជា​ហេតុ​រុក​រុញ ទុរយោធន៍ ឲ្យ​កើត​សេចក្ដី​ឫស្យា​ក្នុង បាណ្ឌព​កុមារ ណាស់​ឡើង ដោយ​ហេតុ​ដែល​ទទាក់​ទទួល​មនុស្ស​មាន​ជាតិ​ដ៏​ថោកទាប ដូច​យ៉ាង កណ៌ ទុក​នេះ​ក៏​ស្មើ​ដូច​ជា​យក​ឲ្យ​មក​បង់​ចុះ​ក្នុង​គំនរ​ភ្លើង ឬ​ថែម​ចំណី​ឲ្𝓰យ​ភ្លើង​ក៏​ប្រហែល​គ្នា រមែង​ពោល​អួត​ខ្លួន ហើយ​ញុះញង់​បង​ប្អូន ឬ​មិត្ត​សម្លាញ់​របស់​គេ​ឲ្យ​បែក​គ្នា​។

   កុមារ​ទាំង​៥ បង​ប្អូន​ជា​អ្នក​កំព្រា​បិតា បាន​សេចក្ដី​ចង្អៀតចង្អល់​ក្ដៅ​ក្រហាយ​ជា​រាល់​ថ្ងៃ តែ​ក៏​ទ្រាំ​អត់​សង្កត់​សេចក្ដី​ប្រមាទ និង​សេចក្ដី​មើល​ងាយ​គ្រប់​ប្រការ ទាំង​ក្នុង​ព្រះ​រាជ​ស្ថាន ទាំង​ក្នុង​ទី​ប្រជុំ មាន​កណ្ដាល​ថ្នល់​ជាដើម​មិន​ត​តប​វិញ មើល​ទៅ​មិន​ខុស​អី​នឹង​ឆ្កែ ឬ​ឆ្មា ដែល​ជា​សត្វ​តិរច្ឆាន​នោះ​ឡើយ ធ្ឫតរាស្ត្រ ទ្រង់​ជ្រាប​ការ​ប្រមាទ​ព្យាបាទ មើល​ងាយ​របស់ ទុរយោធន៍ ដោយ​ប្រាជ្ញា​ញាណ ដ៏​ជា​អ្នក​ឆ្លាស​ក្នុង​រដ្ឋ​ប្រសាសនោបាយ​ហើយ​ទ្រង់​ក៏​ឲ្យ​បន្លែង​ឋាន​ក្មួយ​ទាំង​៥ ឲ្យ​ទៅ​នៅ​ឯ​វារណាវ័ត ទោះ​បី​ម្ល៉ឹង​ហើយ ទុរយោធន៍ ជា​មនុស្ស​ប្រកប​ដោយ​ប្រទូស្ត​ចិត្ត​ជា​ប្រក្រតី ក៏​មិន​បណ្ដាល​ឲ្យ​កុមារ​ទាំង​៥ នៅ​ជា​សុខ​បាន​ឡើយ នៅ​តាម​ទៅ​បៀតបៀន​ទៀត គឺ​ទ្រង់​ឲ្យ​សាង​វាំង ១​ធំ ប្រកប​ដោយ​ក្រមួន​ជ័រ​ស្រល់ ជ័រ​ទឹក និង​វត្ថុ​ដទៃ​ទៀត​ដ៏​ជា​ចំណី​ភ្លើង ហើយ​យក​កំបោរ​បូក​ពី​ក្រៅ​យ៉ាង​ស្និទ្ធ ឲ្យ​មើល​ឃើញ​ដូច​យ៉ាង​ឥដ្ឋ​និង​សិលា ដើម្បី​អញ្ជើញ​កុមារ​ទាំង​៥ ឲ្យ​ទៅ​នៅ ដែល​សាង​ឡើង​ដូច្នេះ ដោយ​ចេតនា​បំណង​នឹង​បំផ្លាញ បាណ្ឌពកុមារ ដោយ​អគ្រនី តែ​នៅ​មាន​អ្នក​អាណិត​គឺ​វិទូរ (ជា​ឱរស​នៃ​គុរុ) ជា​អ្នក​មាន​សតិ​បញ្ញា​វាងវៃ បាន​ខ្សឹប​ប្រាប់​ដំណឹង​នេះ​ឲ្យ​កុមារ​ទាំង​៥ ដឹង​ខ្លួន​ជា​មុន លុះ​សាង​មន្ទីរ​ស្រេច ទុរយោធន៍ ក៏​អញ្ជើញ​កុមារ​ទាំង​៥ ភាតា ឲ្យ​ទៅ​អាស្រ័យ​នៅ​ក្នុង​វាំង​ថ្មី​នោះ ដោយ​អﷺាង​ហេតុ​ថា ក្នុង​ព្រះ​មហា​រាជវាំង​គ្មាន​ដំណាក់​នឹង​នៅ​ឲ្យ​គ្រប់​គ្នា​។

   វេលា​គ្រោះ​អាក្រក់​មក​ដល់ ក្នុង​រាត្រី​កាល​១ នោះ​យប់​ងងឹត​ពពក​ខ្មៅ​មីរដេរដាស បិទ​បាំង​អាកាស​មើល​មិន​យល់​អ្វី អ្នក​ស្រុក​កំពុង​ដេក​លក់​សព្វ​រាល់​ផ្ទះ​សម្បែង​ស្ងាត់​ច្រៀប គ្មាន​មនុស្ស​ដើរ​ទៅ​មក តាម​ថ្នល់​ហ្លួង​ដល់​ម្នាក់​ឡើយ ខណៈ​នោះ​វាំង​ធំ​ដែល​សាង​ឡើង​ថ្មី ក៏​ស្រាប់​តែ​លេច​អណ្ដាត​ភ្លើង​ភ្លឺ​សន្ធោ​ឡើង ឮ​សន្ធឹក​ផូងផាង​ៗ មួយ​ស្របក់ វាំង​ថ្មី​នោះ ក៏​ទ្រោម​ទៅ​ជា​ផេះ​អស់ បាណ្ឌពកុមារ ក៏​មិន​ឥត​គំនិត ឬ​ធ្វេស​ប្រហែស​ក្នុង​រឿង​នេះ បាន​ទ្រង់​ជ្រាប​រហស្សកម្ម​មក​យូរ​ថ្ងៃ​ជា​មុន​ហើយ ទើប​បលាយនាការ​គេច​វះ អំពី​អគ្គីភ័យ​ទៅ​តាម​ផ្លូវ​ក្នុង​ដី ផុត​ភ្នែកទុរយោធន៍ និង​អ្នក​ដទៃ គ្មាន​អ្នក​ណា​ដឹង​យល់​គ្រា​នោះ ទុរយោធន៍ ក៏​រីករាយ​សប្បាយ​ក្នុង​ចិត្ត​ណាស់ ដែល​បាន​ទម្លាយ​គូ​សត្រូវ​បាន​សម្រេច​ដូច​ប្រាថ្នា ទំនង​ដូច​គ្នា​នឹង​ពាល​រាជា ១​អង្គ​ទៀត ក្នុង​បុរាណ​សម័យ​បាន​ទ្រុង​ខ្លុយ​ឆ្វេក​ៗ​ក្រសាល​លេង🤪​ជា​ទី​រីករាយ​កោមល​ហឫទ័យ​ក្នុង​ខណៈ​ដែល​ភ្លើង​កំពុង​ឆេះ​ផូងផាង​នោះ​ឯង​។

   កម៌ មុខ​គួរ​ស្ញែង​ដែរ ទុរយោធន៍ បាន​ធ្វើ​ទៅ​ដោយ​ប្រទូស្ត​ចិត្ត​គ្រា​នេះ ជា​គ្រឿង​សម្ដែង​បំភ្លឺ​ឲ្យ​បណ្ដា​រាស្ត្រ​ទួទៅ​ដឹង​បាន​យ៉ាង​ច្បាស់​ថា គិត​នឹង​ដុត បាណ្ឌពកុមារ ច្បង​គឺ យុធិស្ឋិរ ដើម្បី​យក​រាជ​សម្បត្តិ​ជា​សិទ្ធិ​ដាច់​ខាត មក​ជា​របស់​ខ្លួន​ទាំង​មូល ទុរយោធន៍ បាន​គិត​បិទ​បាំង​រហស្ស​កម៌ ការ​សម្ងាត់​នេះ​ទុក​យ៉ាង​សំខាន់ តែ​បុរាណ​លោក​តែង​ថា សេចក្ដី​សម្ងាត់​ដែល​ប្រឹង​បិទ​បាំង​ណាស់ រមែង​លេច​ចេញ​បាន សូម្បី​កំបាំង​នៅ​ក្នុង​ដួង​ហឫទ័យ​របស់​បរម​ក្សត្រិយ៍ ព្រោះ​ធម្មតា​អណ្ដាត​មិន​ចេះ​ស្ងៀម រមែង​រលាស់​បញ្ចេញ​សូរ​សព្ទ​ជា​ដំណឹង​ទៅ​ខាង​ក្រៅ​ជា​អាចិណ្ណ​ដំបូង ក៏​គ្រាន់​តែ​ខ្សឹបខ្សៀវ​គ្នា លុះ​កន្លង​ទៅ​បន្តិច​មិន​យូរ​ប៉ុន្មាន ក៏​លាន់​ឮ​ចេញ​មក​ខ្លាំង​ៗ យ៉ាង​ដែល​សន្ទនា​គ្នា​ធម្មតា គ្រប់​ផ្ទះ​សម្បែង គ្រប់​កន្លែង​ថ្នល់​ផ្សារ ឥត​មាន​កោត​ក្រែង​ស្ដេច​ឬ​ចៅហ្វាយ​នាយ​ណា​ឡើយ ហេតុ​ដែល​កើត​មក​ទាំង​នេះ ជា​រឿង​មុខ​គួរ​ខ្ពើម​រអើម​ណាស់ ហេតុ​នោះ​កាល​កន្លង​មក​មិន​យូរ​ប៉ុន្មាន រហស្សកម៌​នោះ ក៏​លេច​ជ្រួតជ្រាប​ទួទៅ សំឡេង​និន្ទា​និង​ផរុសវាទ​ក៏​ធ្លាក់​មក​ត្រូវ ទុរយោធន៍ កល​បីដូច​ជា​គ្រាប់​ភ្លៀង​ដែល​ធ្លាក់​អំពី​នភាកាស​។

   ចំណែក​ឯ​កុមារ​ទាំង​៥ ភាតា ព្រម​ដោយ​ព្រះ​ជននី​ក៏​នាំ​គ្នា​លីលា​ចេញ​ចាក​ព្រះ​នគរ បែរ​មុខ​ឆ្ពោះ​សំដៅ​អារញ្ញ​ប្រទេស យក​ព្រៃ​ព្រឹក្សា​ជា​ទីពឹង ក្នុង​រវាង​ដែល​ពនេចរ​ទៅ បាន​ត្រូវ​កម្ដៅ​ថ្ងៃ​ត្រូវ​ភ្លៀង និង​សេចក្ដី​នឿយ​លំបាក​ស្រេក​ឃ្លាន​សព្វ​ទិវា​រាត្រី មាន​តែ​សេចក្ដី​អំណត់​អត់​ធន់ គឺ​អធិវាសន​ខន្តី​នេះ​ឯង ជា​គ្រឿង​ការពារ​ក្ដៅ​រងា និង​សេចក្ដី​ស្រេក​ឃ្លាន ជួន​កាល​ម្ដាយ​និង​កូន​អស់​កម្លាំង​ណាស់ ក៏​នាំ​គ្នា​ឈប់​សម្រាក​កាយ​ខាង​មាគ៌ា កាល​ល្ហែ​ហើយ​ក៏​នាំ​គ្នា ត្រាច់​ពនេចរ​តទៅ ជួន​កាល​ក៏​ត្រូវ​ឆ្លង​គង្គា នាំ​គ្នា​ព្យាយាម​ហែល​ទៅ​កាន់​ត្រើយ​នាយ ខ្សែ​ទឹក​ផាត់​ផាយ​ផ្កាប់​ផ្ងារ​ទម្រាំ​តែ​ដល់​ត្រើយ​ជលសារ ដែល​ឆ្ងាយ​លន្លឹមលន្លោច ក៏​អស់​កម្លាំង​ទៀប​ដាច់​ខ្យល់ បាន​រួច​អំពី​គ្រោះ​ថ្នាក់​ទៅ​ម្ដង​ៗ ហាក់​ដូច​បាន​កើត​ឡើង​ជា​ថ្មី កាល​រួច​ទៅ​ហើយ​នឹង​រក​ទី​សំណាក់​អាស្រ័យ​ក៏​មិន​បាន តោង​នាំ​គ្នា​ដើរ​កាត់​ភូមិ​ប្រទេស​ដ៏​ដាច់​សង្វែង​នោះ​សន្សឹម​ៗ​ទៅ ទាល់​តែ​មាតា​ស្ងួត​ក​ស្រេក​ទឹក​ខ្លាំង​ណាស់ ក៏​ប្រះ​ប្រាណ​លើ​ប្រថពី ភីម អាណិត​ម្ដាយ​ក៏​ខំ​ត្រេច​រក​វារី តែ​ក៏​គ្មាន​អ្វី​នឹង​ដួស​ដង ទើប​ដោះ​សំពត់​ឈ្នួត​មក​ជ្រលក់​ទឹក ឲ្យ​ជោក​ហើយ ក៏​ម្នីម្នា​យក​មក​ពូត​បន្តក់​សម្រក់​ចូល​ក្នុង​មាត់​មាតា ជួយ​ជីវិត​មាតា​ឲ្យ​រួច​បាន​ទៅ​១ គ្រា​តែ​ទឹក​ក្នុង​សំពត់​នោះ​តិច មិន​ល្មម​នឹង​រំលេម​បំពង់​ក​បង​ប្អូន​៤​នាក់​ទៀត ដែល​នឿយ​លំបាក​មក​ជា​មួយ​គ្នា​ទាំង​ឃ្លាន​អាហារ​ក៏​សែន​ឃ្លាន គ្មាន​ប្រទះ​ផលាផល​ឯណា​នីមួយ ដែល​គួរ​នឹង​បរិភោគ​ក្នុង​ថ្ងៃ​នោះ ម្ដាយ​និង​កូន​មិន​អាច​និង​ដើរ​ផ្លូវ​ទៅ​បាន ក៏​ឈប់​សម្រាក​កាយ​ក្រោម​ដើម​ព្រៃ​ព្រឹក្សា តែ​កាយ​និង​ចិត្ត ភីម មិន​បាន​សម្រាកសម្រាន្ត​ឡើយ ដោយ​អំណាច​ឈឺ​ចាប់​ក្ដួលក្ដៅ​ក្នុង​ចិត្ត និយាយ​រអ៊ូ​តែ​ម្នាក់​ឯង​ថា អ្នក​ណា​មួយ នឹង​ជៀសវាង​លិខិត​ព្រះ​ជា​ម្ចាស់​លើ​ស្ថាន​សួគ៌​បាន ឱ​កម្ម​អើយ​កម្ម កម្ម​ដែល​បង​ប្អូន​យើង មក​ទ្រាំ​រង​វេទនា​គ្រា​នេះ ចិត្ត​យើង​ក្ដៅ​អី​ក្ដៅ​ម្ល៉េះ ទៅ​ខាង​មុខ​គ្រោះ​កាច នឹង​មាន​មក​ដល់​យើង​ជា​ច្រើន​ទៀត ឬ យុធិស្ឋិរ ជា​អ្នក​គួរ​បាន​រាជ​សម្បត្តិ ក្នុង​ប្រទេស​កុរុរដ្ឋ ឥឡូវ​នេះ​មក​ដេក នៅ​កណ្ដាល​ដី កណ្ដាល​ខ្សាច់ នឹង​រក​កម្រាល​ក្រាល​ដេក​ប៉ុន​បាត​ដៃ​ក៏​គ្មាន ចំណែក​ឯ ទុរយោធន៍ អ្នក​ដណ្ដើម​រាជ​សម្បត្តិ គេ​ដេក​អង្គុយ​លើ​កម្រាល ក្រាល​លាត​ស្អាត​ព្រម​ពាស​ពេញ​ដោយ​គ្រឿង​តម្កើង​កិត្តិយស​និង​អានុភាព ព្រះ​រៀម​របស់​យើង ជា​មនុស្ស​ចិត្ត​ទន់ មិន​សូវ​ចេះ​ប្រកាន់​ទោស ក្រោធ​ខឹង​នឹង​អ្នក​ឯណា ចេះ​តែ​ឲ្យ​អភ័យ​ដល់​គេ​ងាយ​ៗ កុំ​អី….. ម្ល៉េះ​គេ​សោយ​សុខ​សម្បត្តិ​ត្រេក​ត្រអាល ចិត្ត​គេ​រីករាយ​ស្ទើរ​នឹង​អណ្ដែត​ទៅ​ជាប់​នឹង​ស្ថាន​សួគ៌​។

ភាគ​ទី​២
ការ​ស្វយម្ពរ​នៃ​នាង​ទ្រៅបទី (ការ​រើស​រក​គូ​ព្រេង)

           សុំ​ឲ្យ​នឹក​មើល​ចុះ​ថា ម្ដាយ​និង​កូន​ដែល​ត្រូវ​និរទេស​ចាក​និវេសន៍​រាជស្ថាន​ទៅ​ក្នុង​យប់​នោះ រមែង​ល្ហិតល្ហៃ​យ៉ាង​ម្ដេច តែ​ទោះ​បី​ម្ល៉ឹង ជាតិ​ខត្តិយៈ​អ្នក​ចម្បាំង​រមែង​មាន​មានះ​ជា​ធម្មតា នាំ​គ្នា​ដើរ​កាត់​ព្រៃ​ទៅ​ដោយ​ប្រមាណ​ស្មាន​ក្នុង​ចិត្ត មិន​ដឹង​ជា​គ្រោះ​កម្ម​វា​និង​នាំ​ទៅ​ដល់​ណា ១​ទៀត​នឹក​បារម្ភ​ក្រែង​ពួក​សត្រូវ​ដិត​ដោយ​តាម​មក​យាយី ទើប​ដោះ​គ្រឿង​ទ្រង់​ចេញ​អស់ យក​ផង់​ធូលី​ខ្មៅ​មក​ប្រឡាក់​លាប​កាយ ផ្លាស់ផ្លែង​តែង​ខ្លួន​ជា​យោគី ដើម្បី​សុំ​ទៅ​បន្តិច​ប៉ុណ្ណោះ ឯ​ព្រះ​ជននី​សោត ក៏​តោង​ប្លម​ព្រះ​អង្គ​ជា​ស្រី​អនាថា​។

          ខណៈ​ដែល​ដើរ​ផ្លូវ​មក​ក្នុង​ថ្ងៃ​១ នោះ ម្ដាយ​និង​កូន​បាន​ជួប​នឹង​ព្រាហ្មណ៍ ១​ពួក គេ​ប្រាប់​ថា គេ​នឹង​ទៅ​ក្នុង​ការ ស្វយម្ពរធិតា ព្រះ​ចៅបញ្ចារាជ  ភារស្វយម្ពរ គ្រា​នេះ 𝓡ជា​ការ​ធំ​អឹកធឹក ភ្នែក​មនុស្ស​នានា នឹង​ប្រទះ​ឃ𓂃ើញ​បាន ក៏​តែ​មួយ​ដង មួយ​គ្រា ប៉ុណ្ណោះ បាណ្ឌពកុមារ បាន​ឮ​ដូច្នោះ ក៏​រៀបចំ​ខ្លួន​នឹង​ដើរ​ផ្លូវ​ទៅ​កាន់​ដែន​បញ្ចាល ដើម្បី​នឹង​ជៀស​ចាក​ភយន្តរាយ ជាង​ដែល​មាន​ចំណង់​នឹង​ទៅ​មើល​ការ​ស្វយម្ពរ​។

           មក​ដល់​បញ្ចាល​រាជ​ធានី ជា​ប្រទេស​បដិបក្ស​គ្នា​មក​អំពី​ដើម ត ត ទ្រង់​ទើប​ធ្វើ​សង្គ្រាម​នឹង​គ្នា​មក​មិន​យូរ​ប៉ុន្មាន​ដោយ​បញ្ជាការ​នៃទោណអាចារ្យ តែ​ទោណអាចារ្យ ឲ្យ​លើក​ទោស​ព្រះ​ចៅ បញ្ចាលរាជ ដ៏​ជា​បច្ចាមិត្ត​ទុក​ជីវិត​ឲ្យ​ម្ដង ទាំង​បាន​ប្រគល់​ដែនដី​ដែល​មាន​ជ័យជំនះ​ឲ្យ​ត្រឡប់​ទៅ​វិញ តាំង​អំពី​នោះ ព្រះ​ចៅ ទ្រុបទ ព្រះ​ចៅ​ផែនដី​បញ្ចាលរដ្ឋ​ឃើញ​សេចក្ដី​ក្លាហាន​ក្នុង​ពិជ័យ​សង្គ្រាម​នៃ បាណ្ឌពកុមារទាំង ៥​អង្គ ក៏​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ មាន​ចំណង់​នឹង​ចង់​លើក​រាជ​ធីតា​ឲ្យ​ជា​បាទបរិចារិកា នៃ បាណ្ឌពកុមារ គឺ​នឹង​ទ្រង់​លើក​ឲ្យ អរជុន តែ​រឿង​នេះ​ទ្រង់​នឹក​តែ​ក្នុង​ព្រះ​រាជ​ហឫទ័យ មិន​បាន​ចេញ​ព្រះ​វាចា ឬ​ប្រាប់​ព្រះ​រាជ​តម្រិះ​នេះ​ដល់​អ្នក​ឯណា ព្រោះ​សិទ្ធិ​នៃ​ការ​រើស​គូ មិនមែន​នៅ​ក្នុង​អំណាច​ព្រះ​អង្គ​ជា​បិតា គឺ​ស្រេច​ហើយ​តែ​នាង​ទ្រៅបទី​ដែល​ដ៏​ជា​ធីតា​ស្មោះស្ម័គ្រ ឬ​មិន​ស្មោះស្ម័គ្រ តែ​ដើម្បី​នឹង​បដិបត្តិ​ការ​ឲ្យ​សម​ព្រះ​រាជ​ហឫទ័យ​ក្នុង​រឿង​នេះ ទើប​ទ្រង់​ឲ្យ​ចាត់​ការ ១​យ៉ាង ដែល​ទ្រង់​ជឿ​មាំ​ក្នុង​ព្រះ​ហឫទ័យ​ថា នឹង​ធ្វើ​បាន​ក៏​តែ​អរជុន​មួយ​នាក់​ប៉ុណ្ណោះ គឺ​ទ្រង់​ឲ្យ​ធ្វើ​មហា​ធនូ ១​ធំ និង​រូប​ត្រី​មាស​១ ឲ្យ​យក​ទៅ​ព្យួរ​លើ​សសរ​ខ្ពស់ មាន​ចក្រ​វិល​ឆាល់​អំពី​ក្រោម ក្នុង​រឿង​នេះ​មាន​ខ​សន្យា​ថា អ្នក​ដែល​ជា​គូ​ព្រេង​របស់​ព្រះ​រាជធីតា តោង​អាច​យឹត​មហា​ធនូ​នោះ បាន​ដោយ​កម្លាំង​ដាក់​ព្រួញ​ផ្គង​បាញ់​ចេញ​ទៅ ឲ្យ​ព្រួញ​រត់​ទៅ​តាម​ចន្លោះ​ស្លាប​ចក្រ កុំ​ឲ្យ​ប៉ះ​ពាល់​ស្លាប​ចក្រ រហូត​ទៅ​ត្រូវ​ភ្នែក​ត្រី​មាស ដែល​ព្យួរ​ខាង​លើ ឲ្យ​ត្រី​នោះ​ធ្លាក់​ចុះ​ដល់​ដី អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ប្រឡង ដណ្ដើម​យក​នាង​រាល់​ៗ​គ្នា បាញ់​តែ​ប្រាំ​ព្រួញ​ប៉ុណ្ណោះ ព្រោះ​ហេតុ​នោះ​បណ្ដា​អ្នក​បាញ់​ទាំង​ប៉ុន្មាន ទ្រង់​ជឿ​ថា មាន​តែ​អរជុន​ប៉ុណ្ណោះ អា🔜ច​បាញ់​ត្រូវ​វង់​សម្គាល់​បាន​។

          សម្រាប់​ក្នុង​ការ ស្វយម្ពរ​នេះ​ព្រះ​ចៅ បញ្ចាលរាជ មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ចូល​ចាំង​ជម្រះ​ទី​កន្លែង​ដ៏​ធំ​ហើយ​ឲ្យ​សង់​ព្រះ​ពន្លា​ដាស​សំពត់​ស​មាន​កំពូល​យ៉ាង​មណ្ឌប​បិទ​មាស 🥀ប្រដាប់​មណី​ផ្សេង​ៗ ច្រាល​រន្ទាល​មាន​ការ​លៀង​ភោជនាហារ និង​ល្បែង​លេង​នានា​ក្នុង​ព្រះ​រាជវាំង ក្នុង​វេលា​មុន​ប្រឡង​ធនូ​សិល្ប​ប្រមាណ​ជាង​ពីរ​សប្ដាហ៍ (ជាង​ពីរ​អាទិត្យ) លុះ​ដល់​ថ្ងៃ​ប្រឡង​ក្សត្រិយ៍​ទាំងឡាយ ដែល​ប្រាថ្នា​ព្រះ​រាជ​ធីតា​ជា​បំណាច់​ថ្វីដៃ ក៏​នាំ​គ្នា​មក​សន្និបាត​អង្គុយ​ចាំ​ត្រៀបត្រា​តាម​ទី​កន្លែង​របស់​ខ្លួន ក្នុង​រោង​ទង​មុខ​ព្រះ​ពន្លា​ហ្លួង​អង្គុយ​ដំ​កង់​ជា​វង់ ដូចជា​រូប​ព្រះ​ចន្ទ​ពាក់​កណ្ដាល♑​ដួង​បែរ​មុខ​ទៅ​ព្រះ​ពន្លា​។

          លុះ​ក្សត្រិយ៍​ទាំងឡាយ​អង្គុយ​រៀបរយ​ស្រួល​ហើយ នាង​ទ្រៅបទី ក៏​ស្ដេច​យាត្រា​ចូល​មក​ថ្កាន​ទី​ប្រជុំ ព្រះ​ហស្ត​ដ៏​ទន់ភ្លន់ ដូច​ប្រមោយ​ឰរាវ័ណ ក៏​កាន់​ភួង​មាល័យ​មួយ​មក​💞ផង ភួង​មាល័យ​នេះ​ប្រៀប​ដូច​ព្រះ​វលញ្ឆករ  (ត្រា)  ꦏដែល​នាង​នឹង​គប្បី​ប្រថាប់​ក្នុង​ការ​រើស​គូ​ស្ងួន​របស់​នាង​ឲ្យ​ដាច់​ខាត​ទៅ​។

          បណ្ដា​ក្សត្រិយ៍​ដែល​ប្រជុំ​ក្នុង​ការ​ស្វយម្ពរ​គ្រា​នោះ មាន ទុរយោធន៍ កណ៌ បាណ្ឌព​កុមារ បង​ប្អូន ៥​អង្គ ក្រិស្ណ ពលរាម ជា​អនុជក្រិស្ណ ក្សត្រិយ៍យាទ័ព​ច្រើន​អង្គ ព្រះ​រាជា សិន្ទូ ព្រម​ទាំង​ឱរស (មិន​ប្រាកដ​ថា​ប៉ុន្មាន​អង្គ) ព្រះ​រាជា​ចេតិ ព្រះ​រាជា​កោសល ព្រះ​រាជា​ម័ទ្រ នៅ​មាន​ក្សត្រិយ៍​ក្រៅ អំពី​ដែល​ចេញ​ព្រះ​នាម​មក​ហើយ​ជា​ច្រើន​អង្គ តែ បាណ្ឌពកុមារ ទាំង ៥ មិន​បាន​ចូល​ទៅ​អង្គុយ​ក្នុង​ចំណោម ក្សត្រិយ៍​អម្បាល​ណោះ​ទេ ទៅ​អង្គុយ​ក្នុង​ចំណោម​ពួក​ព្រាហ្មណ៍​មួយ​ពួក​ផ្សេង ព្រោះ​ទ្រង់​ប្លម​ជា​ព្រាហ្មណ៍​មក​ក្នុង​វេលា​នោះ ភ្នែក​មនុស្ស​ទាំងអស់​ក្នុង​វេលា​នោះ​សម្លឹង​មើល​តែ​ឆោម​លំអ​នៃ​នាង ទ្រៅបទី ទី​សន្និបាត​នោះ សូម្បី​មាន​មនុស្ស​ច្រើន​ជ្រៀតបៀត​ញៀតញាត់​គ្នា​ទាំង​ម្ល៉ឹង​ក៏​ស្ងាត់​សំឡេង​ឈឹង​ភ្លាម ក្នុង​ខណៈ​ដែល ធូស្តទយុម័ន ជា​អនុជ​របស់​នាង ទ្រៅបទី សូត្រ​ប្រកាស​តាម​ប្រវេណី​ដូច្នេះ​។

          ព្រះ​អង្គ​ម្ចាស់​ក្សត្រី ទ្រៅបទី 𓆏ទ្រង់​នៅ​ឆោម​ឆើតឆាយ មក​ឈរ​នៅ​ទី​នេះ​ៗ អ្នក​ណា​អាច​យឹត​ធនូ​នេះ​បាន​ហើយ បាញ់​រហូត​កងចក្រ​ដែល​កំពុង​វិល​ទៅ​ប្រហារ​ភ្នែក​ត្រី​ខាង​ꦇលើ​ឯណោះ បើ​អ្នក​នោះ​ឯង​ជា​ផៅ​អ្នក​នេះ​សោត​និង​បាន​នាង​ជា​បាទបរិចារិកា​។

          សូត្រ​ប្រកាស​ស្រេច​ហើយ ក៏​ទ្រង់​សូត្រ​បញ្ជី​រាយ​នាម​វង្ស និង​ប្រវត្តិ​ដោយ​សង្ខេប ពណ៌នា​គុណ​សម្បត្តិ​នៃ​ក្សត្រិយ៍​អំបាល​នោះ​ឲ្យ​នាង​ស្ដាប់​ហើយ​ឲ្យ​នាង​យក​ភួង​មាល័យ​ទៅ​បំពាក់​អ្នក​នោះ​ដែល​បាញ់​ត្រូវ​វង់​តាម​ដែល​ប្រកាស​មក​ហើយ​។          លំដាប់​នោះ ក៏​ចាប់​ផ្ដើម​ប្រឡង​ធនូ​សិល្ប​រើស​ស្នាដៃ​ពូកែ ក្សត្រិយ៍​អំបាល​នោះ ខ្លះ​ក៏​នឹក​រា​ក្នុង​ព្រះ​ហឫទ័យ ដែល​មើល​ទៅ​ឃើញ​មហា​ធនូ​ដ៏​សម្បើម​និង​វង់​ដែល​ចាំ​តែ​គេច​ព្រួញ​ធនូ គិត​ថា​ម្ដេច​ក៏​បាញ់​មិន​ត្រូវ ឲ្យ​គ្រាន់​តែ​យឹត​ធនូ​បាន​ក៏​រាប់​ថា​វិសេស​ណាស់​ទៅ​ហើយ ក្សត្រិយ៍​ទាំងឡាយ​ចូល​ទៅ​ប្រឡង​ម្ដង ១​អង្គ​ៗ រួច​ហើយ​ក៏​ត្រឡប់​មក​អង្គុយ​តាម​ដើម​វិញ ដោយ​មិន​វិសេស​ប្លែក​អ្វី ធ្វើ​ឲ្យ​តែ​អ្នក​អង្គុយ​ចាំ​មើល លប​អស់​សំណើច​លេង​តែ​សាមី​ខ្លួន មាន​តែ​សេចក្ដី​ទោមនស្ស តូច​ចិត្ត​ពន់​ប្រមាណ ដែល​ខុស​គំនិត​គិត​ទុក​មក​នោះ​បែរ​ជា​មិន​សម​ប្រាថ្នា ព្រះ​ភក្ត្រ​មិន​ស្រួល​តែ​រាល់​អង្គ​ពួក​អ្នក​ច្បាំង​ដែល​ល្បី​ឈ្មោះ​ទាំង​ប៉ុន្មាន កាល​ដើរ​ទៅ​ជិត​មហា​ធនូ ក៏​ឲ្យ​រន្ធត់​មុខ​ស្លេកស្លាំង មិន​អាច​នឹង​លើក​មហា​ធនូ​នោះ​រួច​ឡើយ ខ្លះ​ដើរ​ចូល​ទៅ​ខែងរ៉ែង​ជាង​គេ ដោយ​អំណាច​មានះ​ខំ​ធ្វើ​ឫក​ឡើង តែ​ក៏​គង់​ត្រឡប់​មក​អង្គុយ​ដដែល​វិញ មិន​ប្លែក​ទៅ​ជាង​អ្នក​មុន​ៗ ទាំងពួង អ្នក​ដែល​ធ្វើ​ការ​មិន​សម្រេច​អម្បាល​នោះ ខ្លះ​ក៏​ក្លែង​ធ្វើ​ទឹក​មុខ​ឲ្យ​រីករាយ តែ​សេចក្ដី​អៀន​ខ្មាស​ក្នុង​ចិត្ត ខ្លះ​ក៏​ធ្វើ​ជា​ញញឹម​បែប​ស្ងួត​ៗ ។

          លំដាប់​នោះ កណ៌ ជា​មនុស្ស​ខ្លាំង​ពូកែ​យ៉ាង​ចំណាប់ ដើរ​ចូល​ទៅ​កាន់​មហា​ធនូ ចាប់​យឹត​តម្លោះ​ធនូ​មក​បាន​ភ្លាម ព្រះ​ចៅ ទ្រុបទ និង​ឱរស ក៏​ស្ញើប​ក្នុង​ព្រះ​ហឫទ័យ ក្រែង កណ៌ ជា​មនុស្ស​ដែរ​ព្រះ​អង្គ​មិន​ស្គាល់​ជាតិ​កំណើត​ជា​ដូចម្ដេច ធ្វើ​ការ​សម្រេច តែ​មុន​នឹង​បាញ់​ចេញ​ទៅ​នាង ទ្រៅបទី បាន​ស្រែក​ប្រកាស​សេចក្ដី​បំណង​របស់​នាង​ថា នាង​មិន​សព្វព្រះហឫទ័យ​នឹង កណ៌ ដ៏​ជា​បុត្រ​នាយ​សារថី កណ៌ ចេញ​ស្លក់​🎃ទឹក​មុខ មាន​ក្រសែ​ឈាម​ទោស​ឡើង​ព្🐽រល​ៗ ទម្លាក់​ធនូ​ចុះ​ហើយ​ក៏​ត្រឡប់​មក​អង្គុយ​តាម​ដើម​។

          នៅ​មាន​អ្នក​ចូល​ទៅ​ប្រឡង​ក្រោយ កណ៌ ទៀត​ជា​ច្រើន​បាន​ប្រឹងប្រែង​ក្លែង​ធ្វើ​មានះ​ខែងរ៉ែង តែ​ក៏​មិន​សម្រេច​ដូច​ប្រាថ្នា ខ្លះ​ខិតខំ​ហួស​កម្លាំង ភ្លាត់​ចំណាប់​ដួល​ដេក​ច្រខែង​លើ​ផែន​ពសុធា បណ្ដា​អ្នក​អង្គុយ​មើល​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​សើច​លាន់ ដោយ​ឃើញ​ថា​ជា​រឿង​គួរ​អស់​សំណើច​ពួក បាណ្ឌពកុមារ ដែល​អង្គុយ​នៅ​ក្នុង​កំឡុង​ពួក​ព្រាហ្មណ៍ ឃ្លាត​អំពី​ពួក​ក្សត្រិយ៍​ទៅ​បន្តិច អង្គុយ​មើល​ការ​គេ​ព្រងើយ ហាក់បីដូចជា​គ្មាន​កិច្ចការ​អ្វី​ជា​មួយ​នឹង​គេ​ក្នុង​ថ្ងៃ​នោះ♊​ទេ ខណៈ​នោះ មាណព​ឆោម​ស្រស់​ប្រិមប្រិយ​មួយ​នាក់ ក្រោក​ដើរ​ចេញ​មក​អំពី​ពួក​ព្ౠរាហ្មណ៍​អម្បាល​នោះ បណ្ដា​អ្នក​ប្រជុំ​នៅ​ទី​នោះ ក៏​នាំ​គ្នា​សើច​ឃឹក​ៗ ទួទៅ​ទាំង​ព្រះ​លាន ព្រោះ​មក​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា ព្រះអ្នក​រៀន​តែ​ធម្ម​ធម្មោ ម្ដេច​ក៏​ក្លា​មក​ប្រកួត​អួត​ថ្វីដៃ​នឹង​ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង​ដែរ​។

            អាស្រ័យ​ហេតុ​នោះ​ព្រាហ្មណ៍​ខ្លះ​ដែល​អង្គុយ​នៅ​ទី​នោះ ទើប​និយាយ​ឃាត់​ព្រាហ្មណ៍​កំលោះ​អ្នក​រួម​ភេទ​ជាមួយ​គ្នា​នោះ​ថា កុំ​ទៅ​ប្រឡង​នឹង​គេ​អី អ្នក​ខ្លះ​និយាយ​ថា ជាតិ​ព្រាហ្មណ៍​រមែង​មាន​ថ្វីដៃ​គ្រប់​យ៉ាង ទាំង​ការ​គិត​អាន ទាំង​ការ​ប្រើ​អាវុធ​ផ្សេង​ៗ មិនមែន​ចេះ​តែ​រឿង​សីល​ពរ​ប៉ុណ្ណោះ​ទេ អ្នក​ខ្លះ​គ្រាន់​តែ​សម្លឹង​មើល​ព្រាហ្មណ៍​កំលោះ​នោះ ដោយ​សេចក្ដី​អស្ចារ្យ​ឥត​មាន​ស្រដី​ថា​អ្វី ព្រាហ្មណ៍​កំលោះ​ដោយ​គ្រឿង​យោគី ដ៏​ធ្វើ​ដោយ​ស្បែក​ម្រឹគ​ចេញ​គរ​ទុក​ក្នុង​ទី​ម្ខាង ហើយ​ដើរ​ចូល​ទៅ​កណ្ដាល​ស្នាម​យ៉ាង​រាជសីហ មើល​ទៅ​ទ្រូង​និង​ស្មា​សាយ​ចង្កេះ​មូល​យ៉ាង​វាសុទេវិន ដើរ​ប្រទក្សិណ​ព្រម​ទាំង​ភាវនា​តែ​ក្នុង​ចិត្ត ចំណែក​ឯ​ភ្នែក​មនុស្ស​ជា​ច្រើន​ពាន់ ក៏​សម្លឹង​ចំពោះ​សំភី​មើល​តែ​ឆោម​ព្រាហ្មណ៍​កំលោះ​ៗ​នោះ ក៏​កែក្រាយ​ចាប់​លើក​មហា​ធនូ​ឡើង យឹត​តម្លោះ​ក្រឹត មក​ដោយ​កម្លាំង​ដ៏​មហិមា បណ្ដា​អ្នក​អង្គុយ​មើល​ជុំ​វិញ​ស្នាម ក៏​ទះ​ដៃ​លាន់ នាំ​គ្នា​និយាយ​សរសើរ​ផ្សេង​ៗ ត្រឹមតែ​យឹត​ធនូ​ទន់​មក​បាន​ប៉ុណ្ណេះ នៅ​មិន​ទាន់​អស់​រឿង នៅ​មាន​ការ​ដែល​សំខាន់​ជាង​នេះ​ដែល​គេ​ត្រូវ​ធ្វើ គឺ​បាញ់​ត្រូវ​វង់ អ្នក​មើល​ទាំងអស់​ឈប់​មើល​ឆោម​ព្រាហ្មណ៍ នាំ​គ្នា​សម្លឹង​ឆ្ពោះ​តែ​ទៅ​ត្រង់​វង់ មិន​បាន​ដាក់​ភ្នែក ព្រោះ​ជា​វេលា​ដ៏​សំខាន់ យក​ឈ្នះ​យក​ចាញ់​គ្នា​ក្នុង​វេលា​ប្រមាណ​មួយ​មីនុត​ទៀត​ប៉ុណ្ណឹង ។ គ្រា​នោះ​ព្រាហ្មណ៍​ក៏​ទម្លាក់​ក្រាញ់​កែក្រាយ​រំពើន ហើយ​ស្រងេវ​នេត្រ​តម្រង់ លែង​តម្លោះ​ធនូ​ខ្វាប់​ចេញ​ទៅ​ប្រហារ​ភ្នែក​ត្រី​មាស​ធ្លាក់​ចុះ​ដល់​ធរណី ខាង​អ្នក​មើល​ក៏​ទះ​ដៃ​ប្រែះ​ៗ លាន់​ទាំង​ស្នាម​ធំ អ្នក​ដែល​មាន​ជ័យ​នោះ​ជា​អ្នក​ណា​ក៏​តាម គេ​មិន​ត្រូវ​ការ​នឹង​គិត​យក​មក​ជា​អារម្មណ៍ គេ​ត្រូវ​ការ​តែ​សប្បាយ​ជា​ការ​ធំ និង​ត្រូវ​ការ​ឲ្យ​ដឹង​ផល​ជា​បំផុត​នៃ​ការ​នោះ ដែល​កំពុង​តែ​ឃ្លាន​ដឹង​រាល់​គ្នា គឺ​បាញ់​ត្រូវ ឬ​មិន​ត្រូវ​ប៉ុណ្ណោះ​។

តែ​កាល​ណា​ពួក​ក្សត្រិយ៍ អ្នក​ទ្រង់​មាលា​សៀត​រោម​សត្វ ឬ​ទ្រង់​ឈ្នួត ដើរ​ត្រង់​ទៅ​កាន់​ទី​ធនូ​សិល្ប​ម្ដង​ៗ ទ្រូង​នាង ទ្រៅបទី ក៏​ជ្រួលច្រាល់​ឡើង​មក​កាល​នោះ ត្រី​មាស​ដែល​ព្យួរ​តែងតោង​លើ​កងចក្រ ជា​គ្រឿង​សម្គាល់​យថាកម្ម​របស់​នាង ឥឡូវ​នេះ នាង​ក៏​កាន់​តែ​រីករាយ​ក្នុង​ហឫទ័យ​ខ្លះ​ហើយ ចិត្ត​របស់​នាង​នៅ​ចាប់​ប្រតិព័ទ្ធ​នឹង​ប្រុស​កំលោះ ដែល​មាន​ស្បែក​ខ្លា ជា​គ្រឿង​ដណ្ដប់​កាយ​នោះ តាំងតែ​គេ​ឈាន​ជើង​ទៅ​កណ្ដាល​ស្នាម នាង​ក៏​នឹក​ស្នេហា​ជាង​ក្សត្រិយ៍​ទាំងឡាយ ដែល​ទ្រង់​ប្រែ​ពណ៌​ស្វាយ ទោះបី​នាង​មិន​បាន​គិត​ទុក​ពី​ដើម​ថា ប្រុស​កំលោះ​នោះ​នឹង​ចូល​មក​ធ្វើ​ការ​ប្រកួត​ថ្វីដៃ​នឹង​គេ​ក៏​ពិត តែ​ខណៈ​ដែល​គេ​ឈរ​កណ្ដាល​ស្នាម​នឹង​ធ្វើ​ការ​ប្រឡង ចិត្ត​របស់​នាង​រំជួល ដោយ​ចង់​ឲ្យ​គេ​ប✃ាន​ទទួល​សេចក្ដី​អំណរ​វេលា​នេះ ក៏​សម​ដូច​មនោរថ​របស់​នាង​ហើយ នាង​ញញឹម​ដោយ​អារម្មណ៍​ដ៏​រីករាយ ទើប​យាង​យាត្រា​ទៅ​រក​អ្នក​ដ៏​មាន​ជ័យ​ដោយ​រួសរាន់ យក​ភួង​មាល័យ​ទៅ​បំពាក់​ក ឲ្យ​ប្រុស​កំលោះ ជា​គ្រឿង​ប្រកាស​សិទ្ធិ​ជា​ដាច់ខាត​ថា ប្រុស​កំលោះ​នេះ​ជា​គូ​ភិរម្យ​របស់​នាង បីដូច​ជា​ប្រថាប់▨​ដោយ​ព្រះ​វលញ្ឆករ។

ការ​ដែល​មើល​ទៅ​ឃើញ ទ្រៅបទី យក​ភួង​ផ្កា​ទៅ​បំពាក់​ឲ្យ​អ្នក​មាន​ជ័យ​នោះ បណ្ដា​អ្នក​រួម​ការ​ប្រឡង​ជា​មួយ​គ្នា តែ​មិន​សម្រេច​សម​ប្រាថ្នា នាំ​គ្នា​មក​អង្គុយ​ជូត​ញើស​នោះ ក៏​បណ្ដាល​ឲ្យ​កើត​សេចក្ដី​ឫស្យា និង​សេចក្ដី​ឈឺ​ចិត្ត រោលរាល​ក្នុង​ចិត្ត​មហិមា នឹង​ទប់ទល់​អាត្មា​ពុំបាន ក៏​ប្រឹក្សា​គ្នា​ហើយ​យល់​ឃើញ​ព្រម​គ្នា​ថា ត្រូវ​តែ​សម្លាប់​អ្នក​ដែល​មាន​ជ័យ ដែល​មិន​ប្រាកដ​នាម​នេះ​មួយ​រំពេច​ជា​ដាច់ខាត នឹង​ទុក​វា​ឲ្យ​រស់​នៅ​នឹង​កើត​សេចក្ដី​អប្បយស​ដល់​គេ​ឯង​រាល់​គ្នា​ទួទៅ ត្បិត​វា​ជា​យាចក​ដើរ​តែ​សូម​ទាន​គេ​តាម​ថ្នល់ ហើយ​មក​បាន​ធីតា​ក្សត្រិយ៍ ជា​បាទបរិចារិកា​ដូច្នេះ ធ្វើ​ឲ្យ​អាម៉ាស់​មុខ ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស ព្រោះ​វា​មក​មើលងាយ​រាជ​ត្រកូល កំពូល​ឥសូរ​របស់​យើង ត្រូវ​ឃុំ​ខ្លួន​នាង ទ្រៅបទី ទុក ព្រោះ​ជា​ស្រី​អត់​ខ្មាស ដាក់​ខ្លួន​🌺បន្ទាប​ត្រកូល​សុខ​ចិត្ត​យក​ព្រាហ្មណ៍​អនាថា​ជា​ភស្ដា​មើលងាយ​បារមី​ព្រះ​បិតា និង​ព្រះ​រាជា​ទ🔴ាំងឡាយ ដ៏​ជា​រាជ​សម្ពន្ធ​មិត្រ​សឹង​ទ្រង់​នូវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ យើង​រាល់​គ្នា​នឹង​មើល​ចំណាំ​តទៅ​ទៀត​ពុំ​បាន​ឡើយ​។

ភ្លាម​ស្រែក​គំរាម​លាន់​ដោយ​ក្រោធ​ក្ដាត់ ពួក​ក្សត្រិយ៍​អ្នក​ធនូ​សិល្ប​ទាំង​ប៉ុន្មាន ក៏​លោក​ចេញ​អំពី​កន្លែង រាំ​ក្របី​ចិញ្ចែង​ចូល​ទៅ​រក​ព្រាហ្មណ៍​កំលោះ ដែល​បាន​នាង​ជា​បំណាច់​ថ្វីដៃ កើត​តស៊ូ​គ្នា​ឡើង​ជា​កោលាហល គ្មាន​អ្នក​ណា​អាច​នឹង​រម្ងាប់​បាន ការ​ស្វយម្ពរ​ក្លាយ​ទៅ​ជា​ការ​កាប់​សម្លាប់​គ្នា​កណ្ដាល​ស្នាម​ធំ ក្សត្រិយ៍​ទាំងឡាយ​ដែល​មក​ដើម្បី​បាន​នាង ត្រឡប់​ជា​មក​ដេក​រនាល​លើ​ផែន​ពសុធា​នាំ​គ្នា​ចូល​មក​ក្នុង​អន្ទាក់​មច្ចុរាជ​ដោយ​អង្គឺ​ហេតុ​ដ៏​គួរ​សម កណ៌ ជា​អ្នក​ល្បី​នាម​បាន​ចូល​ប្រឡង​យុទ្ធ​នឹង​ពួក​ព្រាហ្មណ៍​អ្នក​មាន​ជ័យ ត​ទល់​គ្នា​ល្មួត​អស់​វេលា​ជា​យូរ មួយ​ចាក់ មួយ​កាប់ មួយ​កាប់ មួយ​កាត់ មួយ​កែង មួយ​គេច កែក្រាយ​រារង់ មួយ​រុក​មួយ​រុញ​សង្ខុញ​ចូល​ជិត សង្ឃករិរោមតរេ​រា​រាំ​ខ្ញង់​កល​បីដូច​ខ្យល់​កំបុត​ត✱្បូង  ប្រហារ​ត្រូវ​ដ🧔ៃ​ជើង​ព្រាហ្មណ៍​ដោយ​ព្រួញ​ធនូ​ជា​ច្រើន​អន្លើ  រាប់​ថា​បាញ់​ត្រង់​គ្រាន់បើ​។

         ទ្រៅបទី វេលា​នោះ​ជា​ទុក្ខ​តឹង​ទ្រូង​ណាស់​ណា នឹក​ប្រទេច​ផ្ដាសា​មរតក​នៃ​សេចក្ដី​លំអ​ឆោម​របស់​នាង​តែ​ក្នុង​ចិត្ត ដែល​ជា​ហេតុ​ឲ្យ​កើត​កាប់​សម្លាប់​គ្នា លោហិត​ច្រាល​ពាស​ស្នាម តែ​ត​មក​បន្តិច នាង​ក៏​រម្ងាប់​ទុក្ខ​នោះ​បាន ដោយ​ឃើញ​ថា​ខ្លួន​នាង​គ្មាន​មន្ទិល​សៅហ្មង ប្រការ​១​ទៀត ជីវិត​របស់​ប្រុស​ដែល​ជា​គូ​របស់​នាង​សោត ក៏​ប្រាសចាក​អន្តរាយ ត្បិត​វេលា​នេះ កណ៌ ឈប់​តស៊ូ​ហើយ ដោយ​ឃើញ​ថា​បើ​ពួក​គេ​ខំ​តស៊ូ​ទៅ ក៏​គង់​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ព្រាហ្មណ៍​កំលោះ​នេះ​ជា​មិន​ខាន គិត​ដូច្នោះ​ហើយ​គេ​ក៏​ស្រែក​សួរ​ព្រាហ្មណ៍​នោះ​ជា​ផ្លូវ​ញ៉ម​ខ្លាច​ថ្វីដៃ​ថា ម្នាល​លោក​ លោក​ជា​ត្រកូល​ព្រាហ្មណ៍​មែន​ឬ តែ​ភាព​និង​មានះ​របស់​លោក​សម្ដែង​ឲ្យ​ឃើញ​ថា មិនមែន​ជា​ត្រកូល​ព្រាហ្មណ៍​ឯណា​មាន​ថ្វីដៃ អាច​នឹង​មក​ត​ដៃ​និង​ក្សត្រិយ៍​បាន វៀរលែង​តែ​បរសុរាម (រាមា​សូរ) ដែល​ប្រាកដ​តាម​បរម្បរា​គតិ​ថា បាន​ប្រហារ​ក្សត្រិយ៍​ទួទៅ ទាំង​លោក ឯ​យាចក​អនាថា ធ្លាប់​តែ​ដើរ​សូម​ទាន​គេ​រាល់​ផ្ទះ​រាល់​រាន​ផ្សារ នឹង​ថា​ជា​អ្នក​ស្ទាត់​ចម្បាំង​មិន​បាន​ពិត​ដូច្នេះ បណ្ដា​អ្នក​ចម្បាំង​ដូច​គ្នា គ្មាន​អ្នក​ណា​មាន​ថ្វីដៃ​ច្បាំង​ល្អ​ដូច អរជុន ក្នុង​ពពួក​មនុស្ស​ដែល​គ្រង​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​នេះ និង​ត​ដៃ​នឹង​យើង​បាន ក៏​តែ​មួយ អរជុន ប៉ុណ្ណោះ ក្រៅ​អំពី​នោះ​គ្មាន​។ព្រាហ្មណ៍​កំលោះ​ញញឹម​តប ហើយ​ដើរ​ចូល​ទៅ​កាន់​ទី​កន្លែង​ដើម ទ្រៅបទី ក៏​លីលា​តាម​គូ​ស្ងួន​របស់​នាង​ទៅ​។

ភាគ​ទី​៣
អាវាហមង្គល​នៃ​នាង ទ្រៅបទី

           ស្រី​អនាថា អាស្រ័យ​នៅ​ក្នុង​រោង​នាយ​ស្មូន​ឆ្នាំង ចាំ​មើល​ផ្លូវ​កូន​ទាំង​៥ ដែល​នាំ​គ្នា​ទៅ​មើល​ការ​ស្វយម្ពរ​នាង ទ្រៅបទី បុត្រ​ទៅ​បាត់​យូរ​ពេក​ខុស​ពេល​វេលា នាង​ក៏​ព្រួយ​ក្នុង​ចិន្ដា ក្រែង​ថា​កើត​ហេតុ​ភេទ​ភ័យ​ឡើង​ក្នុង​ស្រុក​គេ ខណៈ​នោះ នាង​ឮ​សូរ​សន្ធឹក​ជើង​ដើរ​ចូល​មក​ដល់ ដឹក​ទាំង​ដៃ​នាង​ក្រមុំ​មួយ​មក​ផង​សឹង​តែង​កាយ​ដោយ​គ្រឿង​ប្រដាប់​ដ៏​វិចិត្រ សុទ្ធ​តែ​ពេជ្រ-និល-ចិន្ដា​ព្រោងព្រាយ ខណៈ​ដែល​បែរ​ទៅ​ឃើញ​នាង​ធីតា​ទ្រង់​នៅ​ឆោម​ឆើតឆាយ សេចក្ដី​បីតិ​ត្រេកអរ​ក៏​ផ្សាយ​សព្វ​សារពាង្គ​រាង​កាយ គ្រាន់​តែ​ក្រឡេក​ទៅ​ឃើញ នាង​ក៏​នឹក​ដឹង​រឿង​រហូត​មាតា​នឹង​បុត្រ​ក៏​សន្ទនា​ប្រាស្រ័យ​គ្នា​តាម​ទំនៀម ព្រះ​រាជ​កុមារ​ទាំង​៥ ក៏​ទូល​រៀបរាប់​រឿង​សិទ្ធិ​ជោគ​ដែល​ខ្លួន​ធ្វើ​ការ​មាន​ថ្វីដៃ ឲ្យ​នាង ជននី ស្ដាប់ តាំង​ពី​ដើម​ដល់​ចុង​។

          ឥឡូវ​នេះ​នឹង​សម្ដែង​អំពី​ហេតុ​ការណ៍​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ព្រះ​រាជវាំង​ក្រុង​បញ្ចាល ព្រះ​រាជ ទ្រុបទ ប្រថាប់​ក្នុង​បន្ទប់​ក្រឡា​ព្រះ​បន្ទំ​តែ​មួយ​ព្រះ​អង្គ ក្រៅ​អំពី​នោះ​ក៏​មាន​អ្នក​ថ្វាយ​ង៉ាន​ផ្លិត​(អ្នក​បក់​ថ្វាយ) ទ្រង់​ជញ្ជឹង​ជ្រប់​ដល់​ព្រះ​គ្រោះ​របស់​ព្រះ​អង្គ បន្តិច​ស្ដេច​ក្រោក​ឡើង​ទឹង​តាំង​ធាក់​អ្នក​នេះ​អ្នក​នោះ ដែល​នៅ​ជិត​ថ្វាយ​ង៉ាន​ផ្លិត​ក្នុង​វេលា​នោះ ខណៈ​នោះ​ព្រះ​រាជ​ឱរស​ចូល​ទៅ​គាល់​ក្នុង​បន្ទប់​មាន​ភក្ត្រ​ផូរផង់​ញញឹមញញែម​រីករាយ ព្រះរាជា​ធ្វើ​ព្រះ​ភក្ត្រ​តឹង​ធ្មឹង​ទៅ​រក​ឱរស លុះ​ស្វាង​ព្រះ​ក្រោធ​ហើយ​ត្រាស់​សួរ​ថា ទ្រៅបទី នៅ​ឯណា អ្នក​ណា​បាន​នាង ឱ​កូន​សំឡាញ់​ឪពុក ព្រះ​សូរសៀង​ដែល​ត្រាស់​ចេញ​មក ញ័រ​ហើយ​ស្អកស្អា​ទ្រង់​គង់​ស្ងៀម​បន្តិច​ត្រាស់​តទៅ​ទៀត​ថា ឱ​កូន​ឪពុក អំពី​នេះ​ជាដើម​ទៅ នាង​តោង​ដើរ​សូម​ទាន​គេ​ចិញ្ចឹម​ពោះ​រាល់​មាត់​ទ្វារ​ផ្ទះ​អ្នក​ដទៃ ទាន​វត្ថុ​ដែល​បុគ្គល​លះ​ដោយ​ការុណ្យ​ចិត្ត​នឹង​ប្រណី​នេះ​ឯង ជា​រាជ​បណ្ណាការ​របស់​នាងភាជន ដែល​នាង​កាន់​ត្រេច​សូម​ទាន​គេ​នោះ ទុក​ជា​គ្រឿង​ប្រដាប់​ត្បូង​របស់​នាង អនិច្ចា​ឪពុក​នឹង​ទ្រាំ​អត់​សេចក្ដី​វេទនា​អស់​នេះ​បាន​ឬ កាល​ឃើញ​កូន​ស្រី​ស្ពាយ​យាម​នៅ​ស្មា​ដើរ​សុំ​ទាន​គេ​ឪពុក​បាន​សាង​អកុសលកម្ម​ទុក​អំពី​កាល​ណា​ហ្ន៎ ទើប​បាន​មក​ទទួល​សេចក្ដី​អវមាន (មើលងាយ) ដូច​នេះ អនិច្ចា ឪពុក​រម្ងាប់​ទុក្ខ​ក្នុង​រឿង​នេះ​មិន​បាន ហើយ​ព្យាយាម​ដូចម្ដេច​ៗ វា​ក៏​មិន​បាត់​ក្រំ​ក្នុង អាពុក​ប្រឹង​អត់​សង្កត់​ណា🌊ស់ ទាល់​តែ​ស្គម​ទ្រម​ខ្លួន របស់​ដែល​ផុត​វិស័យ​សតិបញ្ញា​នឹង​កែខៃ ឬ​អស់​ផ្លូវ​នឹង​ដើរ​ហើយ ឪពុក​នឹង​ធ្វើ​ម្ដេច​បាន ឪពុក​តាំង​ចិត្ត​ថា​នឹង​លើក​ឲ្យ​ទៅ​អរជុន តែ​ព្រះ​ដ៏​ធំ​ជា​ម្ចាស់​សួគ៌​មក​បណ្ដាល​ឲ្យ​ឃ្លៀងឃ្លាត​ទៅ​យ៉ាង​ដទៃ ឪពុក​ដឹង​ច្បាស់​ហើយ​ថា ការ​យំ​ខ្សឹកខ្សួល​មិន​ជា​ប្រយោជន៍ តែ​ទុក្ខ​នេះ​ជា​មរណ​ទុក​របស់​បិតា​ហើយ បិតា​មិន​អាច​នឹង​រម្ងាប់​បាន​ដោយ​ឧបាយ​យ៉ាង​ណា​ឡើយ​។

          ធ្ឫស្ត-ទយុម័ន ក្រាប​ទូល​ដោយ​សំដី​ដ៏​ល្ហែម​ថា បពិត្រ​ព្រះ​ជនកនាថ សូម​ព្រះ​អង្គ​ចូល​បន្ទោបង់​នៅ​សេចក្ដី​សោកសៅ​អស់​នេះ​ចេញ អំពី​ព្រះ​កមល​ចុះ​ព្រះករុណា អរជុន​ជា​អ្នក​បាន​នាង​ទៅ​ជា​ប្រាកដ​ហើយ​។           ព្រះរាជា​មាន​ព្រះ​អស្សុ​ដល់​កំពុង​ហៀរហូរ ក៏​ស្វាង​ចែស​ដោយ​ពលវបីតិ​ក្នុង​ខណៈ​នោះ ត្រាស់​សួរ​ជា​ប្រញាប់​ថា មែន​ឬ ឯង​ដឹង​បាន​យ៉ាង​ម្ដេច អើ​ឯង​និយាយ​ទៅ​មើល​។             ព្រះ​ឱរស​ទូល​ប្រព្រឹត្ត​ហេតុ​ថា កាល​ព្រាហ្មណ៍​នាំ​ព្រះ​នាង​បង (ព្រះ​ជេដ្ឋភគិនី) ទៅ​កាន់​ទី​សំណាក់ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​លប​តាម​ទៅ​មិន​ឲ្យ​គេ​ឃើញ លុះ​គេ​ចូល​ទៅ​ក្នុង​ទី​សំណាក់​របស់​គេ ទូល​ព្រះ​បង្គំ​ផ្អៀង​ត្រចៀក​លប​ស្ដាប់​អំពី​ក្រៅ​ទ្វារ បាន​ដឹង​រឿង​នេះ​ច្បាស់​ក្នុង​កាល​ដែល​និយាយ​រៀបរាប់​ឲ្យ​មាតា​គេ​ស្ដាប់ ទូល​ព្រះ​បង្គំ​ទើប​ដឹង​បាន​ថា​ព្រាហ្មណ៍​១​ពួក​គ្នា ៥​នាក់ ស្លៀក​ដណ្ដប់​ស្បែក​អម្រឹគ​នោះ​គឺ បាណ្ឌវ​កុមារ​បង​ប្អូន​ទាំង​៥ ប្លម​អង្គ​មក​មុខ​គួរ​អាសូរ បាណ្ឌវ​កុមារ​និង​មាតា​បាន​សេចក្ដី​ព្រួយ​លំបាក​ជា​បំផុត ព្រោះ​ទុរយោធន៍​គិត​ឫស្យា​ដុត​មន្ទីរ​របស់​គេ ដើម្បី​ឲ្យ​ស្លាប់​ក្នុង​គំនរ​ភ្លើង តែ​គ្រោះ​ជា បាណ្ឌព​កុមារ​ដឹង​ខ្លួន​បាន​ជា​មុន ទើប​នាំ​គ្នា​រត់​តាម​ផ្លូវ​បាតាល រួច​អំពី​ភ័យ​មក បាន​នាំ​គ្នា​ដើរ​ផ្លូវ​មក​ជាមួយ​នឹង​ពួក​ព្រាហ្មណ៍ ទាល់​តែ​មក​ដល់​ក្រុង​បញ្ចាល​នេះ ព្រះ​រាជា​ទ្រង់​ជឿជាក់​អស់​សង្ស័យ ទើប​ត្រាស់​ថា កូន​ឯង​ចូល​ទៅ​ប្រាប់​អគ្គមហាសេនាបតី ឲ្យ​គេ​ទៅ​ស៊ើប​សួរ​មក​សេចក្ដី​ពិត​មក​ឲ្យ​បាន​។

ខ្ញុំ​រាជការ​មួយ​ពួក​ទទួល​រាជ​ឱង្ការ​ហើយ នាំ​គ្នា​ដើរ​សំដៅ​ទៅ​ផ្ទះ​ស្មូន​ឆ្នាំង មន្ត្រី​អំបាល​នោះ​ចូល​ទៅ​ថ្វាយ​គំនាប់​បាណ្ឌពរាជកុមារ ហើយ​ម្នាក់​ក្នុង​ពួក​មន្ត្រី​ដែល​ទៅ​នោះ ទូល​ប្រព្រឹត្ត​ហេតុ​ដល់​រាជកុមារ​ដែល​បាន ទ្រៅបទី ថា : យើង​ខ្ញុំ​នាំ​គ្នា​សម្ដែង​សេចក្ដី​អំណរ​ដែល​លោក​មាន​ជ័យ ការ​ដែល​លោក​សំដែង​ស្នាដៃ​ក្នុង​ថ្ងៃ​នេះ ពួក​អ្នក​ចម្រៀង​នឹង​ចង​ជា​បទ​កាព្យ​ទុក​សម្រាប់​សង្គីត​ប្រគំ​ច្រៀង ពួក​ចិន្តកវី​រាជ​ប្រាជ្ញ​ពង្សាវតារ​នឹង​ចារឹក​រឿង​នេះ ទុក​ក្នុង​ពង្សាវតារ​ឲ្យ​ខ្ចាយខ្ចរ និករ​ជាតិ​ទាំង​ឡាយ​ក៏​នឹង​មនសិការ​ចាំ​ទុក រហូត​កល្បាវសាន​ដោយ​ឆន្ទ​និយម កាល​ក្សត្រិយ៍​ទាំងឡាយ​បាញ់​មិន​ត្រូវ​វង់​នោះ ខត្តិយាធិបតី​របស់​យើង​ព្រួយ​ព្រះ​ហឫទ័យ​ថា ព្រះ​រាជធីតា​របស់​ព្រះអង្គ គង់​តោង​នៅ​ជា​លីវ​សាវកែ​រក​គូ​គ្មាន​រហូត​ជីវិត រឿង​នេះ​ជា​ទុក្ខ​ធំ​គ្រប​សង្កត់​ព្រះ​ហឫទ័យ តែ​ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​អរគុណ​លោក​យ៉ាង​ខ្ពស់​ដែល​លោក​បាន​កម្ចាត់​មេឃមីរ ពោល​គឺ​សេចក្ដី​កង្វល់​ដ៏​ធំ​សឹង​គ្រប​សង្កត់​ព្រះ​ហឫទ័យ​ព្រះករុណា​ចេញ​ទៅ​បាន ក្នុង​វេលា​នេះ យើង​ខ្ញុំ​យល់​ឃើញ​ថា ក៏​ល្មម​នាំ​មក​បញ្ចេញ​ចែក​គ្នា​ស្ដាប់​បាន ហើយ​មិនមែន​ជា​ការ​ល្មើស ក្នុង​ការ​រក្សា​សេចក្ដី​សម្ងាត់​ក្នុង​ព្រះ​ហឫទ័យ​នោះ​ទេ គឺ​អំពី​ដើម​មក​ទ្រង់​បំណង​នឹង​ឲ្យ​អរជុន អ្នក​ដែល​ល្បី​នាម​ទួទៅ​ទាំង​សកល​ជម្ពូ​បាន​ធីតា​របស់​ព្រះអង្គ តែ​វេលា​នេះ​ក៏​ទ្រង់​បីតិ​យ៉ាង​លើសលន់ ព្រោះ​ព្រះ​ធីតា​មិន​តោង​នៅ​ជា​លីវ​សាវកែ ហើយ​ព្រះ​អង្គ​ឆ្ងល់​ខ្វល់​ព្រះ​ហឫទ័យ​ជា​ពន្លឹក ចង់​ជ្រាប​ជាតិ​ត្រកូល នឹង​ស្រុក​កំណើត​របស់​អ្នក​មាន​ជ័យ​រហូត​ដល់​វេលា​នេះ ដែល​មក​បាន​ដឹក​ដៃ ទ្រៅបទីព្រះ​រាជធីតា​មក​។

បាណ្ឌវ​រាជ​កុមារ​អង្គ​ធំ (គឺ​យុធិស្ឋិរ) ទទួល​ភារៈ​និយាយ​តតប​ពួក​ខ្ញុំ​រាជការ​ដែល​មក ដោយ​ព្រះ​អង្គ​ឯង​ទ្រង់​មាន​បន្ទូល​ថា ខ​សន្យា​ការ​ស្វយម្ពរ ដែល​ស្ដេច​ក៏​ទ្រង់​ដ៏​ទ្រង់​នៅ​ឥស្សរ​ស័ក្ដិ​ដ៏​ខ្ពង់ខ្ពស់​របស់​អ្នក​ទាំងឡាយ បាន​ប្រកាស​ហើយ​នោះ​អ្នក​ទាំងឡាយ​នឹង​យើង​ទាំងអស់​គ្នា ក៏​បាន​ជ្រួតជ្រាប​សព្វ​គ្រប់​ហើយ អ្នក​ណា​ក៏​អាច​នឹង​ចូល​ទៅ​ប្រឡង​ល​ថ្វីដៃ​បាន​គ្រប់​ៗ​គ្នា បណ្ដា​ដែល​ទៅ​ក្នុង​ទី​នោះ ឯ​ខ​សន្យា​នោះ​សុភាព​បុរស​នេះ​ណែ បាន​បដិព័ទ្ធ​ហើយ​ដោយ​ប្រពៃ ព្រោះ​ហេតុ​នេះ​ព្រះ​ធីតា​ជា​ម្ចាស់​របស់​អ្នក​ទាំងឡាយ ទើប​បាន​ជា​គូ​ភិរម្យ​របស់​គេ ទោះបី​អាក្រក់​ល្អ​ក៏​តាម​យថាកម្ម​។ ពួក​ខ្ញុំ​រាជការ​អម្បាល​នោះ ចេញ​ទឹក​មុខ​ងឿង យុធិស្ឋិរ​មិន​ចង់​ឲ្យ​ខ្ញុំ​រាជការ​ទាំង​នោះ​ងឿង​ឆ្ងល់ ទើប​ពោល​ទៅ​ទៀត​ថា មនុស្ស​ទួទៅ​គ្មាន​អ្នក​ណាមួយ​ឡើយ​សង្ស័យ​ថា អរជុន​ជា​អ្នក​ចម្បាំង​ដ៏​ឯក​រក​គូ​ប្រៀប​គ្មាន ហើយ​តោង​មិន​សង្ស័យ​ត​ទៅ​ទៀត​ថា អរជុន​ប្រាកដ មិនមែន​អ្នក​ដទៃ​មក​អំពី​ណា​ដែល​បាន​ព្រះ​ធីតា​ដ៏​ម្ចាស់​របស់​អ្នក យើង​សូម​សម្ដែង​សេចក្ដី​គាប់​ចិត្ត​នឹង​អនុមោទនា​ដល់​ចៅហ្វាយ​នាយ​របស់​អ្នក ដែល​បាន​ឃើញ​ការ​សម្រេច​ផល​សម​ប្រាថ្នា នូវ​របស់​សឹង​គិត​ទុក​មក​ជា​យូរយារ​ហើយ​នោះ​។          កាល​ពួក​ខ្ញុំ​រាជការ​បាន​ស្ដាប់​ដូច​នោះ ក៏​ក្រោក​ឡើង​ព្រម​គ្នា ថ្វាយ​គំនាប់​ឱន​លំទោន​ហើយ​ក៏​លា​ទៅ សេចក្ដី​បំណង​របស់​គេ​វេលា​នេះ​ក៏​សម្រេច​ពិត​ឥត​សង្ស័យ មក​ល​សួរ​យក​ការ​ពិត​បាន តាម​ដែល​ម្ចាស់​ជីវិត​ប្រើ​មក គេ​ក៏​រីករាយ​នាំ​គ្នា​ត្រឡប់​ទៅ​ក្រាប​ទូល​ប្រព្រឹត្ត​ហេតុ​ដល់​ព្រះរាជា​វិញ​ថា ការ​ដែល​ត្រាស់​ប្រើ​ទៅ​នោះ ឥឡូវ​សម្រេច​ដូច​ព្រះ​ហឫទ័យ​បំណង​ហើយ​។             កាល​បាន​សេចក្ដី តាម​ដែល​ត្រាស់​ប្រើ​ឲ្យ​ទៅ​ស៊ើប​ក្នុង​ជាន់​ក្រោយ​នោះ​ហើយ គ្រា​នោះ​ត្រាស់​ឲ្យ​មាន​មហោស្រព​ក្នុង​ព្រះរាជ​មន្ទីរ នឹង​ត្រាស់​ឲ្យ​ទៅ​អញ្ជើញ​បាណ្ឌវ​កុមារ​ទាំង​៥ ចូល​មក​គាល់ មាន​ការ​ទទួល​តាម​ខត្តិយ​ប្រវេណី ក្នុង​ទី​សម្រាប់​ទទួល​មន្ត្រី ទ្រង់​ចូល​ទៅ​ឱប​ឱរស​ប្រសា និង​បង​ប្អូន​ទាំង​៤​អង្គ​ទៀត​តាម​លំដាប់ ត្រាស់​សុន្ទរកថា​ទទួល​សម្ពន្ធ​មិត្រ​មេត្រី នឹង​ទទួល​ប្រកាន់​សព្វ​ភ័យ​ទាំងពួង​ក្នុង​រាជធានី​របស់​ព្រះអង្គ មិន​ឲ្យ​មាន​មោះ​ថ្លោះ​ការ​បាន​។ លំដាប់​នោះ ទ្រង់​ឲ្យ​ចាត់​ការ​ស្វយម្ពរ​វិវាហមង្គល រាជធីតា ទ្រៅបទី សមស័ក្ដិ សម​កិត្តិយស នៃ​ខត្តិយ​ធីតា​គ្រប់​ប្រការ ទាំង​ឲ្យ​មាន​ការ​ល្បែង​លែង​តាម​ទំនៀម​វិវាហ​សម្ភោធ ពួក​បាណ្ឌព​កុមារ​ក៏​ដោះ​គ្រឿង​ប្លម​ចេញ នៅ​ជា​សុខ​ក្នុង​អារក្ខា​របស់​ព្រះចៅ​បញ្ចាលរាជ ជា​រាជ​សម្ព័ន្ធ​មិត្រ​ដ៏​ប្រសើរ​ស្មើ​ចិត្ត​នោះ​ហោង​។

ភាគ​ទី​៤
ទី​ប្រជុំ​រដ្ឋ​មន្ត្រី            កាល ទ្រៅបទី អភិសេក​សម​រស នឹង​អរជុន​រាជ​កុមារ សូរេច​ហើយ បាណ្ឌវ​ក្សត្រិយ៍​ក៏​នៅ​ជា​សុខ​ក្នុង​អំណាច​រក្ខា​នៃ​បញ្ចាលរាជ ការ​គ្រប់គ្រង​រក្សា​ដូច​នេះ ជា​ទី​ត្រូវ​ហឫទ័យ​បាណ្ឌវ​ក្សត្រិយ៍​ណាស់ នឹង​ប្លម​អង្គ​ដើរ​ហើរ​ទៅ​ឯណា​ដូច​អំពី​ដើម​ទៀត​ពុំ​បាន​ឡើយ ព្រោះ​ទុរយោធន៍​បាន​ឃើញ​ហើយ​ចាំ​បាន​ជា​ប្រាកដ​ថា រាជ​កុមារ​អម្បាល​នេះ​នៅ​មាន​ជីវិត​រស់​នៅ ទុរយោធន៍​គង់​ជា​ភ្ញាក់​ខ្លួន​មិន​តិច​ដែរ មក​ឃើញ​បាណ្ឌវ​ក្សត្រិយ៍​នៅ​មាន​ជីវិត​រស់​នៅ​ក្នុង​លោក ហើយ​គង់​នឹក​ឆ្ងល់​ក្នុង​ហឫទ័យ​ជា​បំផុត ដែល​មក​ឃើញ​អរជុន​មាន​ជ័យ បាន​នាង​ក្សត្រី​បញ្ចាល ជា​បាទបរិចារិកា នោះ​ចិត្ត​ឫស្សា​របស់​ទុរយោធន៍​គង់​ឈួល​ឡើង​រក​ទី​បំផុត​គ្មាន​ដែល​មក​ឃើញ​ព្រះ​ញាតិ ដែល​ព្រះ​អង្គ​ធ្វើ​ឧបាយ​នឹង​បំផ្លាញ​ឲ្យ​វិនាស​ក្នុង​អគ្រនី​នោះ មក​ចង​ស្ពាន​មេត្រី​នឹង​ព្រះចៅ ទ្រុបទ ដែល​ជា​សត្រូវ​នឹង​ព្រះអង្គ​តាំ🤡ង​ពី​កាល​ណា​មក​ហើយ​។

មាន​ការ​ប្រជុំ​ធំ​នៅ​ក្រុង​ហស្ថិនបូរ ធ្ឫតរាស្ត្រ​ប្រថាប់​លើ​រាជ​បល្លង្ក មាន​រាជ​បរិពារ​ឈរ​ព័ទ្ធ​ជុំវិញ​ត្រៀប បីដូច​ជា​ផ្កាយ​ចោម​រោម​ព្រះ​ចន្ទ្រ​ស្ងាត់​សំឡេង​ច្រៀប ប្រុង​ស្ដាប់​សព្ទ​ព្រះរាជ​តម្រាស់ ព្រះ​រាជា​ក៏​ទ្រង់​ក្រោក​ឡើង​ឈរ មាន​ព្រះ​រាជ​ឱង្ការ​សីហនាទ​ត្រាស់​ថា​។

ម្នាល​មន្ត្រី​ទី​ប្រឹក្សា​ទាំង​សម្ទាយ​ដែល​មក​សន្និបាត​ក្នុង​ទី​នេះ សុទ្ធ​តែ​ជា​អ្នក​ដែល​យើង​ទុក​ចិត្ត​ក្នុង​រាជការ​ផែនដី អ្នក​ទាំងឡាយ​ជា​គោល​សិលា​របស់​ប្រទេស អាណាចក្រ​របស់​យើង​ដែល​នឹង​តាំង​នៅ​បាន ក៏​ព្រោះ​អាស្រ័យ​អ្នក​ទាំងឡាយ​ជា​ភ្នែក ជា​ច្រមុះ​សេចក្ដី​ចម្រើន​រុងរឿង​ថ្កើង​កេរ្តិ៍ នឹង​សេចក្ដី​សុខ​សម្រាន្ត​របស់​រាស្ត្រ​ដែល​នឹង​វឌ្ឍនា​តទៅ​បាន ក៏​ព្រោះ​អាស្រ័យ​អ្នក​ទាំងឡាយ សេចក្ដី​សត្យ​សុចរិត​នឹង​ផែនដី​នៃ​អ្នក​រាល់​គ្នា ក៏​គ្នា​ផ្លូវ​ឲ្យ​រង្កៀស សេចក្ដី​ដែល​អ្នក​ទាំងឡាយ​ភក្ដី​នឹង​យើង ក៏​គ្មាន​មន្ទិល​មួហ្មង សូម្បី​ប៉ុន​ល្អង​ធូលី របស់​មោះហ្មង​ឆ្គង​រាគី​ក៏​គ្មាន​ចូល​មក​លាយ​ឡំ​ក្នុង​សេចធាតុ​ពោល​គឺ​សេចក្ដី​ភក្ដី​នេះ​ឡើយ យើង​ឲ្យ​ហៅ​អ្នក​ទាំងឡាយ​មក​ប្រជុំ​ក្នុង​គ្រា​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជួយ​ពិគ្រោះ​បញ្ហា​មួយ​ខរ ដែល​តែ​អំពី​វិចារណញ្ញាណ​របស់​យើង​តែ​ម្នាក់​ឯង មិន​អាច​នឹង​ទំពា​ឲ្យ​បែក​ទៅ​បាន​សូម​ប្រើ​ជា​ញាណ​របស់​អ្នក​រាល់​គ្នា​ចូល​ជួយ​ទំពា​យើង សូម​ឲ្យ​អ្នក​ទាំងអស់​ចូល​សម្ដែង​សេចក្ដី​ភក្ដី​ដល់​យើង នឹង​ចូល​បំពេញ​ចំពោះ​ដល់​ផែន​ដី​ក្នុង​គ្រា​នេះ​ម្ដង​ទៀត អ្នក​ទាំងឡាយ​ក៏​ជ្រាប​ហើយ​ថា ពួក​បាណ្ឌព​បាន​ចង​សម្ពន្ធ​មេត្រី​នឹង​ព្រះរាជា ទ្រុបទ ដែល​🦩ជា​សឹក​សត្រូវ​នឹង🌸​យើង ដើម្បី​នឹង​រំលាយ​លាង​អមិត្រ​អ្នក​គិត​ប្រទូសរ៉ាយ ឲ្យ​ចេញ​ចាក​មាគ៌ា​ពោល​គឺ​ភយន្តរាយ​អ្នក​ទាំងឡាយ​នឹង​គិត​ធ្វើ​ដូចម្ដេច​ស្រួល​។

ទុរយោធន៍​ក្រោក​ឡើង​ឈរ ពោល​កែ​បញ្ហា​ជា​ដំបូង​ថា សេចក្ដី​យល់​របស់​ទូល​បង្គំ​ជា​ខ្ញុំ​ក្នុង​រឿង​នេះ គឺ​ត្រូវ​ឲ្យ​សូក​ពួក​សេនាបតី​ព្រះចៅទ្រុបទ ធ្វើ​ឲ្យ​បែក​សាមគ្គី​ក្នុង​រវាង​ពួក​គេ​ឡើង​នេះ ជា​ឧបាយ ១​ខ ទូល​បង្គំ​ជា​ខ្ញុំ​នៅ​មាន​ឧបាយ​ក្នុង​ចិត្ត​មួយ​យ៉ាង​ទៀត ដែល​នឹង​ឲ្យ​ផល​វិសេស​ជាង​ខ​មុន គឺ​ត្រូវ​រិះរក​ទោស​ដ៏​លាមក មក​បាច​ប្រឡាក់​នាង ទ្រៅបទី ឲ្យ​នាង​និយាយ​មិន​ចេញ​កែ​ខ្លួន​មិន​រួច ខ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​បាណ្ឌវ​ក្រោធ​មួហ្មង​ហើយ លះ​លែង​នាង​ចោល អំពី​នោះ​មិត្រភក្តិ​រវាង​ពួក​បាណ្ឌវ និង​បញ្ចាលរាជ​ក៏​នឹង​ដាច់​អំពី​គ្នា​ទៅ​ឯង ការ​ដែល​ត្រូវ​ធ្វើ​ត​អំពី​នោះ​ទៀត គឺ​ដាក់​ថ្នាំ​បំពុល ភីម យក្ស​ធំ​ឲ្យ​ស្លាប់​បង់ ប៉ុ﷽ណ្ណេះ​ក៏​អស់​រឿង​អំពល់​ចិត្ត​យើង​ទៅ​ហើយ ទុរយោធន៍​អង្គុយ​ចុះ កណ៌​ក្រោក​ឡើង​ឈរ​ថ្លែង​មតិ​។

សូម​ទ្រង់​អភ័យ​ដល់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ក្នុង​ការ​ដែល​មាន​សេចក្ដី​ឃើញ​មិន​ដូច​ទ្រង់​ទុរយោន៍ ដែល​ជា​ទី​សំឡាញ់​របស់​យើង ទូល​ព្រះ​បង្គំ​ឃើញ​មាន​ថ្នាំ​កែ​តែ​មួយ​មុខ គឺ​អាស្រ័យ​កម្លាំង​ទាហាន​ដ៏​រឹងរិទ្ធិ​របស់​យើង សុំ​ឲ្យ​បញ្ជូន​ទាហាន​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះចៅ ទ្រុបទ ជា​យ៉ាង​ឆាប់ ទូល​ព្រះ​បង្គំ​ជឿ​ថា កង​ទ័ព​របស់​គេ​ទុព្វលភាព គង់​នឹង​ទប់ទល់​កម្លាំង​ទាហាន​របស់​យើង​មិន​បាន ដែល​នꦐឹង​លើក​កម្លាំង​ទៅ​យ💎ាយី​គ្រា​នេះ ត្រូវ​ចាត់​ការ​ដោយ​រួសរាន់ ដើម្បី​កុំ​ឲ្យ​ព្រះ​ក្រិស្ណ ព្រះរាជា​គុជរាត មាន​ឱកាស​លើក​កម្លាំង​មក​ជួយ​គេ​បាន​។

លំដាប់​នោះ ព្រះចៅ​ធ្ឫតរាស្ត្រ​ត្រាស់​សួរ ភីស្ម ក្សត្រិយ៍​ជរា​តើ​នឹង​មាន​យោបល់​យល់​ឃើញ​ដូចម្ដេច ភីស្ម ថ្លែង​ថា កាល​បើ​ព្រះ​ករុណា​សុំ​សេចក្ដី​ឃើញ​របស់​ទូល​ព្រះ​បង្គំ​ ទូល​ព្រះ​បង្គំ ក៏​ត្រូវ​ពោល​តែ​ពាក្យ​ពិត តែ​បូរាណ​លោក​ថា (ពាក្យ​ពិត​រែង​ស្លែង) ទូល​ព្រះ​បង្គំ​យល់​ឃើញ​ថា តាម​សិទ្ធិ​នៃ​រាជ​ប្រវេណី យុធិស្ឋិរ​ជា​រជ្ជទាយាទ តាម​ច្បាប់​ត្រូវ​បាន​រាជ​សម្បត្តិ បើ​ព្រះករុណា​មិន​សព្វ​ព្រះហឫទ័យ​នឹង​លះ​រាជ​សម្បត្តិ​ទាំងមូល​ឲ្យ​គេ​សោត ក៏​គួរ​បែង​ផែនដី​ឲ្យ​គេ​ពាក់កណ្ដាល យុត្តិធម៌​នឹង​សេចក្ដី​ពិត​ត្រូវ​ឲ្យ​ទ្រង់​ប្រតិបត្តិការ​ក្នុង​រឿង​នេះ​ដូច​នេះ បើ​ទ្រង់​កើប​កោយ​យក​ទ្រព្យ​សម្បត្តិ​ទាំង​ភាគ​ដែល​គេ​ត្រូវ​បាន​មក​សោត ទូល​បង្គំ​ព្យាករណ៍​ទុក​ក្នុង​វេលា​នេះ​ថា សេចក្ដី​វិនាស​លិចលង់​អាណា​ចក្រ​របស់​ទ្រង់ នឹង​មក​ដល់​ក្នុង​មិន​យូរ សេចក្ដី​លោភលន់​ហួស​ប្រមាណ នឹង​នាំ​នូវ​សេចក្ដី​វិនាស​យ៉ាង​ធំ​មក​ឲ្💛យ​ដល់​ប្រយូរវង្ស​របស់​ទ្រង់ ដំណឹង​ដែល​ឧរស​ព្រះករុណា​គិត​ប្រទូស្ត​នឹង​ផុត​បង​ប្អូន​ទាំង​រស់​នោះ ល្បី​រហូត​ទៅ​ក្រៅ​អ🍌ាណាចក្រ​កុរុ អ្នក​ស្រុក​ខាង​ក្នុង​ខាង​ក្រៅ​រាជ​អាណាចក្រ​ពោល​ខ្ទាំងខ្ទប់​ថា ទុរយោធន៍​ជា​អ្នក​គិត​ប្រទូសរ៉ាយ​ទម្លាយ​ព្រះ​ញាតិ​។

កណ៌​ក្រោក​ឈរ​ឡើង​ជា​គម្រប់​ពីរ​ដង ដើម្បី​បរិយាយ​វចន​វោហារ​របស់​ភីស្ម គេ​និយាយ​ថា ចិត្ត​របស់​ភីស្ម ប្រកប​ដោយ​ឆន្ទាគតិ ភ្នែក​របស់​ភីស្ម ងងឹត​ក្នុង​យុត្តិធម៌​វិចារណញ្ញាណ​របស់​ភីស្ម ឃើញ​ឆេវ​ក្នុង​ផ្លូវ​ខុស ភីស្ម មាន​រោគាពាធ​ឯណា​នីមួយ​មក​បិទបាំង ញ៉ាំង​ទស្សន​ញាណ​របស់​គេ​ឲ្យ​វិកល​ទៅ រឿង​នេះ​ជា​មុខ​ក្រសួង​របស់​ទី​ប្រឹក្សា ទី​ប្រឹក្សា​តោង​តប​បញ្ហា​ឲ្យ​ឆិត​ជិត​ទៅ​តែ​ម្ដង ដោយ​ទឹក​ចិត្ត​ដ៏​ត្រជាក់ មិន​ត្រូវ​ញញើត​នឹង​គ្រឿង​ខ្ទាំងខ្ទប់​ឯណា​នីមួយ សម្ដី​ទី​ប្រឹក្សា​អ្នក​ប្រកប​ដោយ​សេចក្ដី​ប្រហែសធ្វេស និយាយ​ចេញ​មក​ឃើញ​ថា ខ្សត់​វិចារណញ្ញាណ​មិន​គិត​ឲ្យ​ជុំ​ជិត​ជ្រុងជ្រោយ​សិន🏅 រមែង​នាំ​សេចក្ដី​វិនាស​មក​ឲ្យ​ប្រទេស​។

ទោណ​អាចារ្យ​ឃាត់​កណ៌​ថា ឈប់​សិន​ទៅ​កណ៌​អើយ ឈប់​រលាស់​អណ្ដាត ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​អួត​ទៅ​សិន​ទៅ អ្នក​មិន​បង្អង់​និយាយ ទាល់​តែ​សេចក្ដី​វិនាស​ធ្លាក់​មក​លើ​ខន្តិយវង្ស​របស់​យើង​ទៅ ឬ​អាការ​ធ្ងន់​ណាស់​ព្រះ​គុណ​អើយ កុំ​ម្ល៉ោះ​ពេក វិទូរ​ក្រោក​ឈរ​ឡើង ពោល​ទទឹង​ទាស់​នឹង​មតិ​ទុរយោធន៍​ថា​។            មុខ​ងារ​នាទី​របស់​ខ្ញុំ បង្គាប់​ឲ្យ​ពោល​ចេញ​មក​តាម​សេចក្ដី​ពិត​ត្រង់​ក្នុង​ចិត្ត ផល​ក្នុង​ទី​បំផុត​នឹង​បង្កើត​ឡើង​ដូចម្ដេច ទុក​មួយ​អន្លើ ថា​បើ​បណ្ដោយ​ឲ្យ​ករណី​ហេតុ​ដំណើរ​ទៅ​ដូច​នេះ ក្នុង​ពេល​មិន​យូរ គង់​នឹង​ប្រទះ​អនិដ្ឋារម្មណ៍​ជា​មិន​ខាន ព្រះ​នាមាភិធ័យ​នៃ​វង្ស​ក្សត្រិយ៍​របស់​យើង​នឹង​សាបសូន្យ​ទៅ ព្រោះ​ហេតុ​នោះ​គំនិត​របស់​យើង​ខ្ញុំ ក៏​គឺ​នឹង​ឲ្យ​ផ្សះផ្សា​សេចក្ដី​បែក​សាមគ្គី​រវាង​ព្រះ​ញាតិ​វង្ស ដោយ​ឧបាយ​ឯណា​នីមួយ​ដ៏​ប្រពៃ តាម​ផ្លូវ​យុត្តិធម៌​។             ការ​ប្រឹក្សា​គ្នា​ក៏​ឈប់​ស្លែះ​តែ​ប៉ុណ្ណេះ ព្រះចៅ​ធ្ឫតរាស្ត្រ​ក៏​ប្រកាស​កាត់​សំនួន ជា​ពាក្យ​ដាច់​ខាត​ចេញ​មក​ថា ត្រូវ​ទៅ​ទទួល​បាណ្ឌវ​ក្សត្រិយ៍​ដែល​ត្រូវ​និរទេស ត្រឡប់​មក​កាន់​ព្រះ​នគរ​វិញ យើង​នឹង​ប្រគល់​ផែនដី​ហស្ថិន​បូរ​ឲ្យ​ពាក់​កណ្ដាល ឲ្យ​បង​ប្អូន​ទាំង​៥ សេព​សោយ​សម្បត្តិ​តាម​ខត្តិយ​ប្រវេណី​។ លំដាប់​នោះ ទើប​ទ្រង់​ចាត់​ឲ្យ​រាជ​ទូត​នាំ​រាជ​សាសន៍​ទៅ​កាន់​ក្រុង​បញ្ចាល ដើម្បី​នឹង​អញ្ជើញ​យុធិស្ឋិរ​ព្រម​ទាំង​ប្អូន​បួន​នាក់​ត្រឡប់​មក​ព្រះ​នគរ កាល​រាជ​ទូល​អំបាត​នេះ​ទៅ​ដល់​ក្រុង​បញ្ចាល​នាំ​គ្នា​គាល់​ក៏​ប្រទះ​គ្នា​នឹង​បាណ្ឌវ​កុមារ កំពុង​គាល់​សន្ទនា​រីករាយ​ជា​មួយ​នឹង​ព្រះចៅ​ទ្រុបទ​។

ព្រះ​រាជា ទ្រុបទ ត្រាស់​ព្រះ​ស💎ូរសៀង​យ៉ាង​អាណោចអាធ័ម​ថា យុធិស្ឋិរ គ្មាន​រឿង​អ្វី​ក្នុង​ពង្សាវតារ​របស់​លោក នឹង​ដូច​រឿង​របស់​អ្នក​ទេ មុខ​គួរ​វេទនា​អីម្ល៉េះ ដែល​ព្រះ​ញាតិ​របស់​អ្នក​ត្រឡប់​ទៅ​ជា​សត្រូវ ជា​គូ​ចង​ពៀរ​វេរា​នឹង​គ្នា​ដូច​នេះ​។

យុធិស្ទិរ ពោល អា​រឿង​លាភ រឿង​អំណាច ទូល​ព្រះ​បង្គំ​មិន​ចង់​ឃើញ​មុខ​វា វា​ធ្វើ​ឲ្យ​ღបង​ប្អូន​ទាស់ទែង​គ្នា ឪពុក​នឹង​កូន​ទាស់​គ្នា ទ្រព្យ​សម្បត្តិ​អំណាច​ស្ត្រី​របស់ ៣​មុខ​នេះ ជា​មារ​សម្រាប់​ផ្ចាញ់​មនុស្ស​យើង​ឲ្យ​វិនាស​ហិនហោច​ទៅ​។

ព្រះ​រាជា ទ្រុបទ ឡើង​ព្រះ​ភក្ត្រ​ច្រាល​ដោយ​លោហិត ត្រាស់​ថា​យើង♋​សុំ​ធ្វើ​ពាក្យ​ប្ដេជ្ញា​ប្រកាស​ទុក​ក្នុង​ទី​នេះ ថា​បើ​អ្នក​ឯង​មិន​បាន​ចំណែក​ព្រះ​នគរ​ដោយ​ស្រួល​សោត យើង​នឹង​ជួយ​អ្នក​ឯង​ដោយ​កម្លាំង​អាវុធ​។

ខណៈ​នោះ អ្នក​ភ្នាក់ងារ​មុខ​ក្រសួង​នាំ​ទូត​ចូល​ទៅ​គាល់ ទូត​អម្បាល​នោះ​ចូល​ទៅ​ក្រាប​ចំពោះ​ព្រះ​ភក្ត្រ​ក្រាប​ទូល​ថា ខត្តិយាធិបតី​ដ៏​ជា​ម្ចាស់​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ត្រាស់​បញ្ជា​ឲ្យ​នាំ​ពារ​ដ៏​មាន​ដ៏​ជា​មង្គល​មក​ក្រាប​ទូល​ព្រះ​អង្គ​ឲ្យ​ទ្រង់​ជ្រាប ដ្បិត​ព្រះ​រាជា​មាន​ព្រះ​ហឫទ័យ​សោមនស្ស​ណាស់ ដែល​មក​ឃើញ​សេចក្ដី​រួបរួម​គ្នា​រវាង​រាជ​ត្រកូល​ទាំង​ពីរ គឺ បណ្ឌុ និង បញ្ចាល តែ​ព្រះ​រាជា​ដ៏​ជា​ប្រធាន​នៃ​កុរុ​រដ្ឋ​មាន​ព្រះ​រាជហឫទ័យ បំណង​នឹង​ឃើញ​វិមល​ភក្ត្រ​ព្រះ​ភាគិꦗណៃ​ទាំង​ប្រាំ ព្រះ​រាជ​ជននី​សោត​ក៏​ចង់​យល់​ភក្ត្រ​យុវតី​ស្រី​សុណិសា ប្រជាជន​ត្រៀ⭕ម​ព្រម​គ្នា​ហើយ ដើម្បី​នឹង​ទទួល​ស្ដេច​។

ព្រះ​រាជា​ទ្រុបទ​មិន​សព្វ​ព្រះ​ហឫទ័យ​ក្នុង​រឿង​ដែល​បាណ្ឌវ​កុមារ​នឹង​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​ហស្ថិនបូរ​វិញ តែ​នឹង​ទ្រង់​ហាម​ឃាត់​សោត មើល​ទៅ​ជា​ការ​មិន​គួរ ក្នុង​ទី​បំផុត​ក៏​ទ្រង់​អនុញ្ញាត​តាម​សុំ​។

បាណ្ឌព​កុមារ ព្រម​ដោយ​ព្រះ​ជននី​និង​នាង​ទ្រៅបទី ក៏​រ🅰ៀបចំ​រាជ​ដំណើរ ស្ដេច​ដើរ​ផ្លូវ​ទៅ​ថ្កាន​ក្រុង​ហស្ថិនបូរ មាន​ទាហាន​និង​រាជ​បꦯរិពារ​ជា​ក្បួន​ហែហម និង​មាន​ភ្លេង​ត្រែ​សង្ខ​តូយ៌តន្ត្រី​ប្រគំ​សូរ​សព្ទ​ទ្រហឹង​អឺងអាប់​ទៅ​តាម​មគ្គវិថី​។

កាល​មក​ដល់​ក្រុង​ហស្ថិនបូរ មន្ត្រី​ខ្ញុំ​រាជការ​អ្នក​ធំ​ចេញ​មក​ទទួល​នៅ​ទ្វារ​ព្រះ​នគរ រាស្ត្រ​និករ​ទាំងពួង​ក៏​ជ្រើមជ្រួល​បបួល​គ្នា​មក​ទទួល​ស្ដេច​ជា​ទី​សម្លាញ់​របស់​គេ ដោយ​បីតិ​ក៏​មាន​កម្លាំង​សឹង​ពុំ​អាច​នឹង​ទប់​ជើង​ឲ្យ​នឹង លុះ​ឮ​សូរ​កាំភ្លើង ទឹង ទឹង ដែល​គេ​បាញ់​ថ្វាយ​គំនាប់​ខ្ទរ​ទាំង​ពសុធា អ្នក​នគរ​ក៏​ចូល​ចិត្ត​បាន​ថា បិយ​ក្សត្រិយ៍​របស់​គេ​ចូល​មក​ក្នុង​ខេត្ត​ព្រះ​នគរ​ហើយ សេចក្ដី​រីករាយ​របស់​រាស្ត្រ​ទប់​ជើង​មិន​នឹង បណ្តា​ស្ត្រី​ប្រុស ចាស់​ក្មេង តូច​ធំ ស្រោកស្ររ​ហូរហៀរ​ចេញ​មក ដើម្បី​ឃើញ​បាណ្ឌវ​ក្សត្រិយ៍​។ នៅ​ទី​ព្រះ​រាជវាំង និង​តាម​ផ្លូវ​ថ្នល់ ដោត​រាជវ័តិ ឆ័ត្រ​ទង់​ព្រោងព្រាត នៅ​មាត់​ទ្វារ​នីមួយ​ៗ ក៏​សុទ្ធ​តែ​ប្រដាប់​ដោយ​គ្រឿង​សម្ដែង​សេចក្ដី​បដិសណ្ឋារៈ​ត្រេកអរ​ទទួល នឹង​ជា​ទី​ប្រដាប់​កិត្តិយស​នៃ​ខត្តិយ​រាជ លុះ​បាណ្ឌវ​កុមារ​ចូល​មក​ដល់​ទី​គាល់​ព្រះ​ចៅ​ធ្ឫតរាស្ត្រ ក៏​ស្ដេច​ចុះ​ចាក​រាជ​បល្ល័ង្ក ត្រង់​មក​ឱប​ក្មួយ​រាល់​អង្គ​តាម​លំដាប់ បាណ្ឌវ​កុមារ​ក៏​ក្រាប​ទៀប​បាទ​យុគល​ទទួល​ពរ ព្រះ​រាជិនី និង​ពួក​នារី​ដែល​មាន​បណ្ដា​ស័ក្ដិ​ខ្ពស់​ក្នុង​រាជ​សំណាក់​ក៏​ដូច​គ្នា នាំ​គ្នា​ទៅ​ទទួល ទ្រៅបទី ទ្រៅបទី​ក៏​ក្រាប​ចុះ​ទៀប​បាទ សម្ដែង​សេចក្ដី​គោរព​តាម​បែប​សុភាព​ស្ត្រី មើល​ទៅ​កិរិយា​មារយាទ និង​រូប​ឆោម​របស់​នាង​ជាទី​ត្រូវ​ព្រះ​ហឫទ័យ ព្រះ​រាជ​វង្សានុវង្ស​ក្សត្រី​ជា​យ៉ាង​ក្រៃពេក ពួក​ប្រយូរវង្ស​គ្រប់​ៗ​អង្គ ក៏​ស្រឡាញ់​ពេញ​ហឫទ័យ និង​សរសើរ​គុណ​សម្បត្តិ​របស់​នាង​ជា​អនេក​ប្រការ​។ ការ​ផ្សះផ្សា​រវាង​ព្រះ​ញាតិ​ដែល​ឃ្លាត​គ្នា​ទៅ បាន​សះ​ជា​ព្រមព្រៀង​ឡើង​វិញ​ដោយ​ប្រការ​ដូច​នេះ មធុរ​កថា​របស់​ព្រះ​ចៅ​ធ្ឫតរាស្ត្រ ក៏​ត្រាស់​ប្រលោម​លួង​ឲ្យ​សាមគ្គី​គ្នា​ទៅ​វិញ​ជា​ច្រើន​ប្រការ ទោះបី​មិន​ស្និទ្ធ​គ្នា​ដូច​អំពី​ដើម​ក៏​អង្គឺ​ក្ដី ទ្រង់​ប្រាស្រ័យ​នឹង​យុធិស្ឋិរ​ជា​ក្មួយ​ច្បង​ថា សេចក្ដី​អារិចិត្ត​រវាង​ក្មួយ​និង​មា វេលា​នេះ រាប់​ថា​គ្មាន​ហើយ តទៅ​ខាង​មុខ​សុំ​ឲ្យ​មេត្រី​រវាង​រាជ​ត្រកូល​កុរុ​និង​បណ្ឌុ​គប្បី​មាន​ដល់​គ្នា ដែល​ជា​ព្រះ​ញាតិ​ជីដូន​មួយ​គ្នា មា​សុខ​ចិត្ត​បែង​ផែនដី​ឲ្យ​ក្មួយ​ពាក់​កណ្ដាល ក្មួយ​នឹង​តាំង​រាជធានី​ឡើង​ថ្មី​ទៀត​នៅ​ខណ្ឌវបថ ឬ​នៅ​ទី​ដទៃ​ក៏​បាន ហើយ​ចូរ​គ្រប់គ្រង​អាណាចក្រ​របស់​ក្មួយ​ឲ្យ​ជា​សុខ​សម្រាន្ត​ភិយ្យោ​យស​ចុះ​។ អាស្រ័យ​ហេតុ​នេះ រាជ​អាណាចក្រ​ហស្ដិនបូរ ទើប​ត្រូវ​ញែក​ជា​ពីរ​ភាគ ទុយោធន៍​រើស​យក​ខេត្ត​ផ្សេង​ៗ ក្នុង​ទិស​បូព៌ ដែល​សម្បូណ៌​ទៅ​ដោយ​ផលាផល​ជា​សិទ្ធិ​របស់​ខ្លួន យុធិស្ឋិរ​បាន​ភាគ​ខាង​លើ ដែល​ជា​ទី​អរញ្ញ​ប្រទេស តោង​កាប់​គាស់​រាន​សាង​ជា​រាជធានី​ទីក្រុង​ឡើង​។

ភាគ​ទី​៥ 
ឥន្ទ្របថរដ្ឋ រាជអាណាចក្រ​ថ្មី 

ត​មក បាណ្ឌវ​ក្សត្រិយ៍​ទាំង ៥​អង្គ ក៏​នាំ​គ្នា​ទៅ​សាង​រាជធានី​ទីក្រុង​ថ្មី​នៅ​ខណ្ឌវបថ ផ្ដើម​កសាង​កាប់​គាស់​ឈើ​ព្រៃ ចូល​ចាំង​ជម្រះ​ដី ទី​ទួល​ឲ្យ​រាប​ទៀប​ស្មើ​ផ្ទៃ ស្រេច​ហើយ​នៃ ទើប​សាង​ព្រះ​រាជ​មន្ទីរ ព្រម​ទៅ​ដោយ​កំផែង​ដ៏​វិចិត្រ ហាក់​ដូចជា​ទេព​និម្មិត្រ​ក៏​ប្រហែល​គ្នា តាំង​នៅ​ឆ្នេរ​ទន្លេ​យមុនា​ខ្ពស់​ត្រដឹម​ស្កឹមស្កៃ លេច​កំពូល​ច្រូងច្រាង​ប្រាង្គ​លលៃ​គ្រប​ទៅ​លើ​ទន្លេ ជីក​ស្រះ​ជីក​គូ​នឹង​បន្លាយ​ជ្រលង​អូរ សម្រាប់​បង្ហូរ​ទឹក​ចេញ​ចូល​តាម​ត្រូវ​ការ ធ្វើ​ទាំង​ឱទ្យាន​សួន​ផ្កា និង​សួន​ច្បារ​ផលាផល​ជុំវិញ​ព្រះ​រាជ​មន្ទីរ​សុទ្ធសឹង​តែ​ព្រឹក្សា​លតា​ជាតិ​ដ៏​មាន​ផ្លែ​ផ្កា គួរ​ជាទី​ទស្សនា​នៃ​អ្នក​ដែល​បាន​ទៅ​យល់ មាន​ជ្រលង​ដង​ទឹក​ដ៏​ថ្លា ហូរ​អំពី​ទន្លេ​យមុនា​ចូល​ទៅ​ក្នុង​ឱទ្យាន ដក់​ទៅ​ក្នុង​ល្អាង​ដ៏​មាន​នៅ​ក្នុង​សួន​ជា​អន្លើ​ៗ សម្រាប់​ចិញ្ចឹម​ឈើ​ព្រឹក្សា​លតា​ជាតិ​ឲ្យ​ស្រស់​ខ្ចី​ជានិច្ច មាន​ហ្វូង​រមាំង​ទ្រាយ​ទន្សាយ​ក្ដាន់​ជាដើម ដើរ​រក​ស៊ី​ស្មៅ​ក្នុង​ត្រិណុទ្យាន​ដ៏​ខៀវ​ខ្ចី​វិស័យ​ដូចជា​ព្រំ​ដ៏​វិចិត្រ មាន​ហ្វូង​បក្សី​នរ​ជាតិ ហិច​ហើរ​ឆ្វៀលឆ្វាត់​ចាប់​ព្រឹក្សា មយូរា​ដើរ​កែក្រាយ​ក្បែរ​គុម្ព​ឈើ ខ្លះ​ទំ​លើ​មែក​ឈើ​ស្រសាស់​ស្លាប ក្ងោក​ប៉ោល​តោក​នូវ​សេក​ចាប យាស​យំ​កេបកាប​តាម​ភាសា សកុណា​ឆ្លាស់​ឆ្លើយ​រងំ​ព្រៃ ត្រូវ​នឹង​សម្លេង​រៃ​យំ​ងាំង​ៗ ឮ​ហើយ​ភាន់ភាំង​ឈាន​ឈប់​ឈរ​ស្ដាប់​សព្វ​បក្សី​។ អាស្រ័យ​លោក​សង្ខារ​តាក់តែង​ឡើង ដោយ​ធម្មតា​ឯង​ខ្លះ អាស្រ័យ​វិទ្យា​របស់​បុគ្គល​រចនា​ឡើង​ខ្លះ ឆោម​លម្អ​នៃ​ធម្មជាតិ​ទាំងឡាយ​នោះ ទើប​ប្រមូល​មក​មាន​ព្រម​នៅ​ទី​នោះ ជាទី​សម្រាន្ត​រម្យ​រីករាយ​នៃ​អ្នក​ដ៏​ជា​ម្ចាស់ លុះ​សាង​ស្រេច​បាណ្ឌវ​ក្សត្រិយ៍​ក៏​ស្ដេច​ឡើង​គង់​វាំង​ថ្មី​តាម​វិធី​បុរាណ​សម្មត​នាម​ថា ឥន្ទ្របថ ព្រោះ​ល្អ​ប្រហែល​រម្យ​ស្ថាន​ក្នុង​ត្រៃត្រឹង្ស​ភព​របស់​សម្ដេច​អម្រិន្ទ្រាធិរាជ​។ គ្រា​នោះ​អ្នក​នគរ​ព្រម​គ្នា​អញ្ជើញ​យុធិស្ឋិរ​ឡើង​សោយរាជ​សម្បត្តិ​នា​ក្រុង​ឥន្ទ្របថ​ដោយ​ម្លប់​ពោធិ​សម្ភារ​របស់​ព្រះ​អង្គ ប្រទេស​ក៏​ស្ដុកស្ដម្ភ​សម្បូណ៌​ឡើង​គ្រប់​យ៉ាង ប្រជារាស្ត្រ​នៅ​ជា​សុខ​ក្សេមក្សាន្ត​សព្វ​ទិវា​រាត្រី ឥត​មាន​ភិតភ័យ​ដោយ​រឿង​អ្វី ទ្រង់​ផ្សាយ​ព្រះ​រាជាបុភាព​វាត​ចេញ​ទៅ​បន្តិច​ម្ដង​ៗ រឿយ​ៗ​ទៅ ទាល់​តែ​ឥន្ទ្របថ​រដ្ឋ​ធំ​ទូលាយ​ជាង​កំណត់​ដើម មិនមែន​តែ​មាន​ដែនដី​ធំ​ប៉ុណ្ណោះ នៅ​មាន​កម្លាំង​រេហ៍ពល​ដ៏​ក្លាហាន​ជា​អនេក ទ្រង់​នៅ​អំណាច​ឥស្សរភាព​ក្នុង​ផ្លូវ​រដ្ឋ​ប្រសាសន​យ៉ាង​ស្រួច លុះ​ព្រះ​យុធិស្ឋិរ​ឃើញ​ថា ការ​ព្រះ​នគរ​បាន​ចម្រើន​ធំ​ទូលាយ​ដល់​ខ្នាត​ហើយ​ការ​គ្រប់គ្រង​ក៏​ខ្ជាប់ខ្ជួន​បរិបូណ៌​គ្រប់​យ៉ាង​ហើយ ទ្រង់​នៅ​ព្រះ​តេជានុភាព និង​ព្រះ​កិត្តិយស​ជា​មហា​រាជា ទ្រង់​ប្រាថ្នា​និង​ធ្វើ​ពិធី​សូយយ័ជនកម៌ ការ​បូជា​មហា​រាជ ដើម្បី​ប្រកាស​ឥស្សរភាព​របស់​ទ្រង់ អ្នក​ជា​មហា​រាជា ឲ្យ​ប្រាកដ​ទៅ​ក្នុង​ពពួក​ក្សត្រី​នោះ​ដែរ​គ្រង​នគរ​តូចតាច​នៅ​ជិត​ខាង​រាជរដ្ឋ​សីមា ទើប​ទ្រង់​ប្រើ​អនុជា​ទាំង ៤​អង្គ ឲ្យ​យាត្រា​ទៅ​ជាន់​ដែន​ប្រទេស​រាជ​ជិត​ខាង​អម្បាល​នោះ ដើម្បី​ប្រកាស​ឥស្សរភាព​ជា​ក្សត្រិយ៍​ធំ​លើ​នានា​ប្រទេស​រាជ ពួក​ប្រទេស​រាជ​ដែល​ព្រម​ចុះ​ចូល ក៏​បាន​អញ្ជើញ​មក​ប្រជុំ​ក្នុង​ពិធី សូយយ័ជនកម៌ ចំណែក​ឯ​ប្រទេស​ដែល​រឹង​ទទឹង ឬ​តស៊ូ ក៏​ត្រូវ​ប្រហារ​ខ្ទេច​ទៅ ដែនដី​ក៏​ត្រូវ​រឹប​យក​មក​រួម​ជា​អាណាចក្រ​មហា​រាជា​ឥន្ទ្របថ ។

រាជ​សូយ​ពិធី​គ្រា​នេះ កើត​ផល​សម្រេច​យ៉ាង​ធំ​ក្នុង​ផ្លូវ​រដ្ឋ​ប្រសាសនោបាយ ធ្វើ​ឲ្យ​ព្រះ​យុធិស្ឋិរ តាំង​មាំ​នៅ​ក្នុង​រាជ​សម្បត្តិ បាន​ផ្សាយ​រាជ​សម្បត្តិ​អាណា​ចក្រ​គ្រប​ទៅ​លើ​សាមន្តរាជ​តូច​ធំ​ទាំងឡាយ ជា​បច្ច័យ​ឲ្យ​ព្រះ​អង្គ​មាន​មិត្រ​មេត្រី នឹង​មហា​រាជា​ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​លើ​ជា​ច្រើន​អង្គ ហើយ​ជួយ​ជ្ញជូន​ព្រះ​តេជានុភាព និង​កិត្តិ​ប្រវត្តិ​ឲ្យ​ខ្ចរខ្ចាយ​ទួទៅ​ក្នុង​នានា​ប្រទេស​។
ស្រេច​ការ​ពិធី​នេះ​ហើយ​មិន​យូរ​ប៉ុន្មាន ទុរយោធន៍​ព្រម​ដោយ​រាជ​បរិពារ និង​ព្រះ​សសុនិ ជា​បិតុលាធិរាជ​នៃ​គណៈ​ក្សត្រិយ៍​គោរព ស្ដេច​ទៅ​ប្រពាត​ឯ​នគរ​ឥន្ទ្របទ ដែល​ឧស្សាហ៍​ស្ដេច​ទៅ​ទាំង​ម៉្លេះ ដោយ​ព្រះ​ហឫទ័យ​ពេញ​ទៅ​ដោយ​សេចក្ដី​ឫស្យា ជាង​ទៅ​សម្ដែង​សេចក្ដី​ត្រេកអរ​ក្នុង​រឿង​សាង​រាជធានី​ថ្មី សារពើ​ដែល​ទ្រង់​បាន​ឃើញ សារពើ​ដែល​ទ្រង់​បាន​ស្ដាប់ សារពើ​ដែល​ទ្រង់​បាន​ប្រារព្ធ​ទៅ​ដល់ សុទ្ធ​តែ​ជា​គ្រឿង​រុញ​រុក​ឲ្យ​កើត​សេចក្ដី​ឫស្យា​និង​អាឃាត​ឡើង នឹង​មើល​ភូមិ​ប្រទេស​ឥន្ទ្របថ​ក៏​ល្អ​ឯក​អស្ចារ្យ នឹង​មើល​ទៅ​មុខ​មាត់​ប្រជាជន ក៏​រីករាយ​ឆ្អែតឆ្អន់​ទៅ​ដោយ​សេចក្ដី​សុខ​សម្រាន្ត ព្រះ​រាជាណាចក្រ​រុងរឿង​សម្បូណ៌​ព្រម​ពេញ​ទៅ​ដោយ​របស់​ដ៏​មាន​តម្លៃ ជាទី​គួរ​មើល​គួរ​ឃើញ​របស់​ដែល​អស្ចារ្យ​បំផុត​ក៏​គឺ​ព្រះ​រាជវាំង ផុត​វិស័យ​ទុយោធន៍​នឹង​ប្រទះ​ឃើញ​ក្នុង​ទី​ដទៃ ការ​ដែល​ទៅ​ក្រុង​ឥន្ទ្របថ​គ្រា​នេះ សង្កេត​មើល​អាកប្បកិរិយា​ក៏​ដូចជា​ភ្ញៀវ​តាង​ប្រទេស​ទាំងពួង ដែល​គេ​តែង​ទៅ​កាន់​ប្រទេស​នានា​តាម​សព្វ​មួយ​ដង តែ​ក្នុង​ហឫទ័យ​ទុយោធន៍ ពេញ​ទៅ​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ​ដ៏​លើសលន់ តែ​ទៅ​ដោយ​អំណាច​ដែល​មក​ឃើញ​របស់​ចម្លែក​អស្ចារ្យ​ដូច​នេះ ជាទី​ដឹក​ភ្នែក​ឲ្យ​មើល​ទាល់​តែ​ភ្លើន វេលា​ដែល​ទ្រង់​យាង​ទត​មហា​ស្ថាន ជួន​កាល​ព្រះ​សិរ​ទៅ​ប៉ះ​នឹង​ជញ្ជាំង ដែល​ខាត់​រលោង​ឡើង​ស្រមោល​ដូចជា​កញ្ចក់​ក្ឌាំង ក្នុង​កាល​ដែល​ទ្រង់​ព្យាយាម​នឹង​យាង​ទៅ​ត្រង់​នោះ ដោយ​ស្មាន​ថា​ជាទី​ចន្លោះ​ដល់​ទៅ ១​កន្លែង​ទៀត ខណៈ​កាល​ទ្រង់​យាង​ពី​🐻បន្ទប់​១ ចូល​ទៅ​បន្ទប់​១​ទៀត ទៅ​ប្រទះ​កន្លែង​បន្ទប់​ទឹក ប្រប៉ា (ទឹក​ម៉ាស៊ីន) ដែល​កំពុង​ខ្ពុរ​បញ្ចេញ​សុគន្ធ​សា​ៗ មាន​អាការ​ដូចជា​គ្រាប់​ភ្លៀង​ដ៏​ល្អិត ធ្លាក់​ចុះ​អំពី​ពិដាន​ស្រោច​ទទឹក​គ្រឿង​ទ្រង់​ជោក ដល់​ទៅ​មួយ​កន្លែង​ទៀត​ទ្រង់​លាត់​អង្ខើញ​ព្រះ​ភូសា ដោយ​សម្គាល់​ថា​ជា​ល្អាង​ទឹក តែ​ទឹក​នោះ​ជា​ផ្លូវ​ដើរ ជា​របស់​វិការ​ដោយ​ថ្វីដៃ​ជាង​ធ្វើ​បញ្ឆោត​ទុក​។

តែ​សេចក្ដី​ពិត មិនមែន​ជា​ពួក​បាណ្ឌវ​ក្សត្រិយ៍​បំណង​នឹង​ធ្វើ​លលេង ឬ​ធ្វើ​ដើម្បី​ឲ្យ​ទ្រង់​អាម៉ាស់​មុខ​នោះ​ទេ តែ​ទុយោធន៍​ឯង​មាន​សន្ដាន​ចិត្ត​ជា​បុគ្គល​ពាល ក៏​ចេះ​តែ​ចាំ​រើស​យក​រឿង​រញ៉ិករញ៉ុក​បន្តិចបន្តួច​នេះ​ពូត​ឡើង​ជា​ដុំ ព្រោះ​ប្រទះ​ត្រង់​រឿង​ដែល​ទ្រង់​ល្ងើល​កាលណា ពួក​បាណ្ឌវ​ក៏​ទ្រង់​សម្រួល​កាល​នោះ ដោយ​អត់​មិន​បាន​ទ្រង់​សម្រួល​ឃឹក​ៗ តាម​ភេទ​ជា​ញាតិ​ស្និទ្ធ​មិនមែន​ជា​ទ្រង់​សម្រួល​ក្អាកក្អាយ​យ៉ាង​កញ្ជះ​គេ​នោះ​ទេ ទុរយោធន៍​នឹក​អៀន​ខ្មាស​ក៏​រក​រឿង​ចង​អាឃាត​ទៅ​ឯង ប្រញាប់​ស្ដេច​ចេញ​មក​ពី​ទីក្រុង​ឥន្ទ្របថ លុះ​មក​ដល់​ព្រះ​នគរ ក៏​ទ្រង់​លើក​យក​រឿង​ដែល​បរិវិតក្ក​នោះ​មក​ប្រារព្ធ​នឹង​សកុនី​ជា​បិតុលា​ថា ៖
ទ្រង់​សកុនី ខ្ញុំ​ឈឺ​ចិត្ត​ណាស់ ពួក​បាណ្ឌវ​ជា​មនុស្ស​អាក្រក់​សល់​សែន បាន​ត្រៀម​ការ​ទុក​ធ្វើ​បាប​ខ្ញុំ ដោយ​ឧបាយ​ដ៏​លែបខាយ មាន​ទេវតា​ជា​ប្រធាន​ព្រះ​តុល គំនិត​របស់​គេ​គិត​តែ​មើល​ងាយ​ខ្ញុំ​ប៉ុណ្ណោះ សេចក្ដី​ប្រមាទ​មើលងាយ​អស់​នេះ ចត់​ល្វីង​ជាង​ខ្លឹម​ឈើ​ដែល​ល្វីង​ណាស់​ទៅ​ទៀត វា​តាំង​ចិត្ត​មើលងាយ​ប្រមាទ​គ្នា​មែន​ៗ ហេតុ​នោះ​ពួក​វា​ទើប​ដើរ​តាម​ខ្ញុំ​ស្រ ដូចជា​ឆ្កែ​តាម​ជើង​ដំរី ដើម្បី​នឹង​បាន​ឃើញ​ហេតុ​ភេទ​ដែល​វា​ក្លែង​ធ្វើ​ទក​គឺ​វា​ចាំ​មើល​តែ​ខ្ញុំ​ដែល​ភ្លាត់​ដួល​តិត​ដួល​តូង អា​រឿង​ដួល​វា​ក៏​សំខាន់​ណាស់​ដែរ ដូចជា​ធ្លាក់​អំពី​ទី​ខ្ពស់​រលាត់​ដៃ​ជើង​ទៅ​អស់​ក្រែល ព្រះ​រាជ​ហឫទ័យ​ព្រះ​ជនក​ខ្ញុំ​សោត​ក៏​ត្រជាក់​ល្ហឹម ដោយ​ជរា​ភាព​បៀតបៀន ឥឡូវ​នេះ​ទ្រង់​មិន​អាច​នឹង​ត្រិះរិះ​កែ​បញ្ហា​ꦚដែល​ជំពាក់​ទាក់ទិន​នឹង​ជ្រៅ​សុខុម​នេះ​បាន តែ​ខ​នេះ​អស់​យើង​រាល់​គ្នា​ដែល​ជា​កូន​ប្រុស​មាន​ដៃ​មាន​ជើង​គ្រប់​បរិបូណ៌​មិន​ត្រូវ​មើល​បំណាំ​ឬ​ទ្រង់​យល់​ដូចម្ដេច ព្រះ​ជន្ម​លោក​ជរា​ណាស់​ហើយ ទ្រង់​ចាំ​តែ​ស្ដាប់​ទីប្រឹក្សា​យ៉ាង​អព្យាក្រឹត ទើប​ឯ​ទីប្រឹក្សា​នោះ​សោត​នឹង​ទុក​ចិត្ត​វា ក៏​ដូចជា​ទុក​ចិត្ត​អាសិរពិស អា​ពួក​ចង្រៃ​វា​លក់​ម្ចាស់​ឯង​ទ្រម វា​ទូល​ណែនាំ​ឲ្យ​ព្រះ​ជនក បែង​ព្រះ​រាជ​អាណាចក្រ​របស់​ខ្ញុំ​ឲ្យ​ទៅ​ពួក​បាណ្ឌវ​ពាក់​កណ្ដាល​ដែល​គេ​មិន​មាន​សិទ្ធិ ឬ​មុខ​ក្រសួង​នឹង​ត្រូវ​បាន​សោះ​ឡើយ ព្រះ​ជនក​លោក​គំនិត​ស្រាល​ណាស់ បើ​ប្រសិន​ជា​ត្រូវ​និរទេស​ចេញ​អំពី​ព្រះ​រាជវាំង​ទៅ​ម្ដង ប្រហែល​ជា​នឹង​ទ្រង់​ជ្រាប​ព្រះ​អង្គ​ថា ឱ​នេះ​ទោស​ព្រោះ​ចិញ្ចឹម​អាសិរពិស​ទុក​១ ក្រោល​ធំ​នោះ​ឯង ខ្ញុំ​ពោល​មក​ទាំង​នេះ​ព្រោះ​ជា​ការ​ផ្ទុក​ផ្ទាល់​ខ្លួន ព្រះ​បិតុលា​ក៏​ឃើញ​នឹង​ព្រះ​នេត្រ​ស្រាប់​ហើយ​ថា ពួក​អធម៌​សេនាបតី​របស់​យើង បាន​កើបកោយ​ព្រះ​រាជ​ទ្រព្យ​អំពី​ព្រះ​ឃ្លាំង ផ្ទុក​ផ្ទេរ​ទៅ​ឲ្យ​ចាក់​ទៅ​ឲ្យ​ពួក​បាណ្ឌវ​ប៉ុន្មាន ខ្ញុំ​មិនមែន​ជា​កូន​ស្រី និង​មក​ដេក​យំ​ហ៊‍ឺ​ៗ តាម​សភាព​ជា​អ្នក​ចិត្ត​ទន់​នោះ​ទេ ខ្ញុំ​ចំ​ជា​កូន​ប្រុស​ខ្ញុំ​នឹង​ច្បាំង​ទាល់​តែ​ផុត​ដង្ហើម​អស្សាសប្បស្សាសៈ​ជាទី​បំផុត តែ​ចង់​ក្របែល​អា​ពួក​ចង្រៃ​អប្បលក្ខណ៍​អស់​នេះ​ជា​មុន ហើយ​នឹង​ងាប់​ទៅ​ក៏​តាម​ការ​ចុះ ខ្ញុំ​គ្នេរ​មើល​ឃើញ​ថា​កម្លាំង​កង​ទ័ព​របស់​យើង​ក្នុង​វេលា​នេះ​ទន់​ណាស់ មិន​ល្មម​នឹង​ធ្វើ​ការ​ដណ្ដើម​ជ័យ​កណ្ដាល​យុទ្ធ​ភូមិ​ជា​មួយ​នឹង​សឹក ព្រោះ​វា​មាន​កម្លាំង​រឹងរិទ្ធិ មាន​ទាំង​ពួក​សម្ពន្ធ​មិត្រ​ជិត​ខាង​ជំនួយ​ច្រើន​ផ្លូវ ឯ​សេចក្ដី​លម្អ​រុងរឿង​ក្នុង​ប្រទេស​របស់​គេ ជា​គ្រឿង​ធ្វើ​ឲ្យ​រកាំ​ក្នុង​ភ្នែក​ខ្ញុំ​ណាស់ ស្មើ​ដូចជា​កន្ទុយ​ថ្លែន​ដែល​កើត​ក្នុង​ភ្នែក ខ្ញុំ​ចង់​តែ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​ដោយ​សេចក្ដី​អប្បយស​ដូច​នេះ ខ្ញុំ​នឹង​មាន​អាយុ​រស់​នៅ សូម្បី​ដូច​ជីវិត​ក្អែក​ក៏​តាម​ការ​ចុះ​។

          សកុនិ អង្គុយ​ស្ដាប់​រឿង​ផ្ដេសផ្ដាស​នេះ​រឿយ​ទៅ មិន​មាន​ឆ្លើយឆ្លង​ថា​អ្វី​ដល់​មួយ​ម៉ាត់ ទាល់​តែ​ទុរយោធន៍​ពោល​ចប់​ចុះ គេ​ជា​ខ្ញុំ​រាជការ​ធ្លាប់​ត♏ែ​ប្រចុបប្រចែង​ម្ចាស់ ស្ទាត់​ក្នុង​ការ​អង្គុយ​ស្ដាប់​ស្ងៀម​ៗ  នឹង​ស្ទាត់​ក្🍸នុង​ពិធី​ប្រតិបត្តិ​មិន​ឲ្យ​ទាស់​អធ្យាស្រ័យ​ម្ចាស់ កាល​ឃើញ​ទុរយោធន៍​ខ្ញាល់​នឹង​ពួក​ព្រះ​ញាតិ​ណាស់​ណា ជា​ឱកាស​នឹង​បំពេញ​ឡើង​ឲ្យ​ដល់​ការ​គេ​ក៏​ក្អែ​ពិស​ដាក់​បន្ថែម​ឡើង​ឲ្យ​ម្ចាស់​រឹត​តែ​ក្ដៅ​ក្រហាយ​ឡើង​ជាង​មុន​។

ទ្រង់​មាន​បន្ទូល​នេះ​គាប់​ហើយ មើល​ទៅ​កម្រ​នឹង​កាច់​កម្លាំង​ពួក​បាណ្ឌវ​បាន ព្រោះ​ប្រទេស​តូច​ធំ​រាប់អាន​គេ តែ​ត្រង់​ដែល​ទ្រង់​ត្រាស់​ថា ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​ដោយ​សេចក្ដី​អប្បយស នោះ​ជា​ព្រះ​តម្រិះ​ដ៏​ខុស​សោះ សេចក្ដី​អប្បយស​ប្រៀប​ដូច​អាកាស​ធាតុ​ក៏​ថា​បាន មិន​ដូច​នោះ​ទេ ក៏​ដូចជា​មុខ​ដំបៅ​អាច​នឹង​រក្សា​ឲ្យ​សះ​ជា​ទៅ​បាន​ក្នុង​មិន​យូរ សេចក្ដី​គិត​មួយ​យ៉ាង​បាន​មក​ដុះ​ឡើង​ក្នុង​ចិត្ត​ខ្ញុំ នឹង​ទូល​ឲ្យ​ទ្រង់​ជ្រាប​ដោយ​ឧបាយ​មួយ​យ៉ាង​ឃើញ​បាន​ការ​ជា​ប្រាកដ​គឺ យុធិស្ឋិរ ចូល​ចិត្ត​លេង​ស្កា​រមែង​ដឹង​ឮ​រាល់​គ្នា​ហើយ ចំណែក​ឯ​ខ្ញុំ​ទ្រង់​ក៏​ទ្រង់​ជ្រាប​ហើយ ដែល​ថា​ស្ទាត់​ក្នុង​ការ​ល្បែង​ស្កា​យ៉ាង​ម្ដេច យុធិស្ឋិរ នៅ​ទន់​ហត្ថ​ណាស់ ខ្ញុំ​អាច​នឹង​លេង​យក​ជ័យ​ជម្នះ​បាន​ដោយ​ឧបាយ​ទាំង​ពាន់​ផ្លូវ គឺ​ខ្ញុំ​នឹង​លេង​ដោយ​កូន​ស្កា​បង្កប់​សំណ​ជន្ល​ឲ្យ​បាន​ចិត្ត​ខ្លាំង​ឡើង​ៗ ប្រមាណ​តែ​ត្រឹម​ពាក់​កណ្ដាល​ឡូ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេ​ហោច​ទៅ​តែ​ម្ដង នឹង​លេង​ឲ្យ​អស់​សាច់​ឈាម​ទៅ​តែ​ម្ដង នឹង​រឹប​យក​ទាល់​តែ​កាន់​អំបែង​ដើរ​សុំ​ទាន ឬ​នឹង​រឹត​គាត់​ឲ្យ​តឹង​ជាង​នេះ​ទៅ​ទៀត​ក៏​បាន ដោយ​សន្យា​ថា អ្នក​ចេញ​ត្រូវ​ចេញ​ចាក​ព្រះ​នគរ​ទៅ​នៅ​ព្រៃ​កម្សត់​អស់​វេលា ១២​ឆ្នាំ យើង​អាច​នឹង​លាង​សឹក​សត្រូវ​របស់​យើង​ឲ្យ​អបរាជ័យ​រលីង​ទៅ ដោយ​គំនិត​លែបខាយ​ឧបាយកល​ខាង​ក្នុង​ដូច​នេះ មិនមែន​ចេញ​មុខ​ច្បាំង​គ្នា​ក្ដុងក្ដាំង​បំផ្លាញ​គ្រឿង​យុទ្ធ​ភណ្ឌ​ទៅ​ទទេ​ៗ នោះ​ទេ​។

ភាគ​ទី ៦ 
ការ​លេង​ស្កា​ភ្នាល់​យ៉ាង​ធំ

          ឥឡូវ​នេះ​ទុរយោធន៍​និង​សកុនី បាន​រួម​គំនិត​គិត​ការ​ត្រៀម​ទុក​ព្រម​ស្រេច​ហើយ លំដាប់​នោះ ទុរយោធន៍ ក៏​ចូល​ទៅ​គាល់​ព្រះ​រាជ​បិតា ក្រាប​ចុះ​យុគល​បាទ ទ្រង់​ព្រះ​កន្សែង​អាក់អួល​ទឹក​ព្រះ​នេត្រ​ស្រក់​សស្រាក់​ស្រោច​ភក្ត្រា ព្រះ​រាជ​បិតា​ឃើញ​អាការ​កូន​សម្លាញ់​ដូច​នោះ ក៏​ត្រាស់​សួរ​ដល់​ហេតុ​ផល​។ ព្រះ​ជា​ម្ចាស់​លើ​ត្បូង​ចូល​ទ្រង់​ជ្រាប សេចក្ដី​ល្អ​នៃ​ក្រុង​ឥន្ទ្របថ​របស់​យុធិស្ឋិរ ជា​ជាង​ហស្ដិនបូរ​របស់​យើង ដែល​ល្បីល្បាញ​ពី​ណា​មក​ហើយ ជា​ច្រើន​ភាគ ទី​ព្រះ​ឃ្លាំង​របស់​គេ​ពេញ​ទៅ​ដោយ​មាស ប្រាក់ កែវកង ពេជ្រ និល​ចិន្ដា​ដ៏​មាន​តម្លៃ រដ្ឋសីមា​របស់​គេ​សុទ្ធសឹង​តែ​ប្រាសាទ​ច្រូងច្រាង​ច្រាល​រន្ទាល ហាក់បីដូចជា​យោង​យឺត​យក​អំពី​ស្ថាន​សួគ៌ មក​ប្រតិស្ឋាន​ទុក​នៅ​ទី​នោះ​សម្បត្តិ​ទាំង​នេះ ដើម​ឡើយ​យើង​ជា​អ្នក​អប​លោក​ឲ្យ​គេ ឥឡូវ​នេះ​គេ​រុងរឿង​ហួស​មុខ​មាត់​យើង​ទៅ​ហើយ គេ​ធ្វើ​ឫក​ក្រអឺតក្រទម​មើលងាយ​យើង​យ៉ាង​អ្នក​ព្រៃ ព្រះ​ករុណា ទូល​ព្រះ​បង្គំ​ខ្ញុំ​ចាំ​ចង់​តែ​ស្លាប់​បង់ ជា​សេចក្ដី​ពិត​តាម​ប្រមាណ​មើល ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​តាម​ដែល​ទទួល​សេចក្ដី​ទោមនស្ស​ទាំង​នេះ គង់​ជា​មិន​មាន​ជីវិត​រស់​នៅ​រហូត​មក​បាន​ក្រាប​ទូល​រឿង​នេះ​ឲ្យ​ទ្រង់​ជ្រាប​ទេ តែ​គ្រោះ​ជា​ទ្រង់ សកុនិ បាន​ជួយ​បន្ទោរ​ទុក​អម្បាល​នេះ​ចេញ​ទៅ​បាន​ខ្លះ រាប់​ថា​ជា​ព្រះ​គុណ​យ៉ាង​ខ្ពស់​ទ្រង់​សម្ដែង​បំភ្លឺ​ឧបាយកល​យ៉ាង​ឯក សម្រាប់​នឹង​កាច់​កិន​គូ​បរ​ប័ក្ស​ប្រកួត​នឹង​យើង​ឲ្យ​រលើង​ក្ឌូង​ទៅ លេស​ខ​នោះ ទ្រង់ សកុនិ ឲ្យ​ប្រតិបត្តិ​ដូច​នេះ អញ្ជើញ​យុធិស្ឋិរ​មក​លេង​ស្កា​ភ្នាល់​គ្នា ពួក​យើង​ត្រៀម​ការ​ស្រេច​ហើយ ដែល​នឹង​ធ្វើ​ឲ្យ​គេ​អបរាជ័យ​រាល់​ក្ដារ​ទៅ ត្រាតែ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​របស់​ដែល​ខូច​ទៅ​ត្រឡប់​មក​វិញ គឺ​ថា​នឹង​យក​រាជ​អាណាចក្រ​ពាក់​កណ្ដាល ដែល​ចែក​ទៅ​ឲ្យ​គេ​មក​វិញ បើ​គ្រោះ​អាក្រក់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ចាញ់​គេ​ក៏​តាម​យថាកម្ម ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សុខ​ចិត្ត​ទទួល​បាប​គ្រោះ​កម្ម​នោះ​ដោយ​តុណ្ហីភាព ឲ្យ​គេ​ជា​ព្រះ​រាជា​តែ​មួយ​អង្គ ជំនួស​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទាំងអស់​ទៅ​ចុះ ថា​បើ​មិន​ដូច​នោះ​ទេ ត្រូវ​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​គ្រង​អាណាចក្រ​ទាំងមូល ដោយ​មិន​ចាំបាច់​បែង​ប៉ាន់​ឲ្យ​អ្នក​ឯណា​នីមួយ​តែ​ដែល​ឲ្យ​ធ្វើ​ធំ​ទាំង​ពីរ ផ្កាយ​ពីរ​ដួង​នឹង​ចរ​ទៅ​ក្នុង​រាសី​តែ​មួយ​ជាមួយ​គ្នា​មិន​បាន​ព្រះ​ករុណា​។ ធ្ឫតរាស្ត្រ​ត្រាស់​តប កូន​សម្លាញ់​ឪពុក លោភ​កើត​ឡើង​ព្រោះ​ទោស ទើប​ឯ​ទោស​នោះ​សោត បាន​នឹង​សេចក្ដី​វក់​មួយ​រំពេច​ៗ​ប៉ុណ្ណោះ ម្ដេច​បា​បណ្ដោយ​ឲ្យ​ភ្លើង​ពិរោធ​ចូល​មក​ដុត​រោល​ហឫទ័យ​របស់​បា​ឲ្យ​ក្រៀមក្រំ​ទៅ​ថ្វី ម្ដេច​បាន​ទើប​មក​គិត​យាយី​បងប្អូន​ឯង​ទៀត គេ​បាន​លំបាក​តោកយ៉ាក​មក​ក៏​ល្មម​ហើយ ឲ្យ​គេ​នៅ​ជា​សុខ​ផង​ចុះ​កូន ការ​ស្វែង​រក​រឿង​ទៅ​លើ​អ្នក​មាន​អំណាច​នជសក្ដិ ក៏​ស្មើ​ដូចជា​ដាស់​រាជសីហ៍​ដែល​ដេក​លក់​ឲ្យ​ភ្ញាក់ អា​រឿង​ភ្នាល់​បា​កុំ​នាំ​មក​និយាយ​ឲ្យ​បិតា​ឮ បិតា​ស្អប់​ឈ្មោះ​បោះសំឡេង​វា​ណាស់ វា​ប្រាប់​ហេតុ​សេចក្ដី​វិនាស​នឹង​គ្រោះថ្នាក់​ប៉ុណ្ណោះ បិតា​ព្រឺ​ក្បាល​កាល​មក​គិត​នឹង​អនុញ្ញាត​ឲ្យ​បា​លេង​ស្កា​ភ្នាល់​គ្រា​នេះ តែ​ចូល​សួរ​វិទូរ​មើល គេ​នឹង​មាន​សេចក្ដី​ដូចម្ដេច​ក្នុង​រឿង​នេះ​។ វិទូរ មិន​បង្អង់​ឲ្យ​សួរ​ទាន់ ក្រោក​ឡើង​ឈរ​សុំ​រាជ​វរោកាស​ហើយ​សម្ដែង​សេចក្ដី​ឃើញ​របស់​គេ​ថា​ទេវ ព្រះ​អង្គ​រមែង​ទ្រង់​ជ្រាប​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មិន​ធ្លាប់​ជា​អ្នក​ប្រចុបប្រចែង​អ្នក​ណា សម្ដី​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ច្រើន​តែ​ឲ្យ​ទោស​ដល់​ទូល​ព្រះ​បង្គំ​វិញ​ជា​ញយ​ៗ គ្រា​នេះ​ក៏​ទៀត ព្រោះ​លោក​ថា​ពាក្យ​ពិត​រែង​ស្លែង​ទូល​ព្រះ​បង្គំ​តោង​សូម​ពោល​តាម​មតិ​របស់​ខ្លួន លោភ​ចិត្ត​របស់​ម្ចាស់​យើង ដែល​ទៅ​ដណ្ដើម​ទ្រព្យ​សម្បត្តិ​របស់​បងប្អូន​មក​ជា​របស់​ព្រះ​អង្គ​នោះ នឹង​នាំ​ឲ្យ​វិនាស​ទៅ​ឯង លេស​ដែល​ទ្រង់​គិត​បំណង​នឹង​ធ្វើ​ទៅ​នោះ សុទ្ធ​តែ​ហាយនកម្ម និង​អំណោយ​ផល​អាក្រក់​គួរ​ខ្លាច​ណាស់​ណា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​យល់​ឃើញ​ថា​ជា​មុខ​ក្រសួង​របស់​ទូល​បង្គំ​ជា​ខ្ញុំ ត្រូវ​តែ​ក្រាប​ទូល​ដាស់តឿន​ព្រះ​សតិ​ទ្រង់​ព្រះ​ករុណា​។

សេចក្ដី​មិន​ពេញ​ព្រះ​ហឫទ័យ​ឲ្យ​លេង​ស្កា​ភ្នាល់ របស់​ព្រះ​រាជា​នឹង​ពាក្យ​យល់​ទាល់​របស់​វិទូរ​នេះ មិន​ធ្វើ​ឲ្យ​ទុរយោធន៍​រសាយ​មនោ​មាន​ទៅ​បាន ត្រឡប់​ជា​ទ្វេ​សេចក្ដី​ឫស្យា​ឲ្យ​ចាស់​ក្លា​ឡើង ចំណែក​ឯ​យុធិស្ឋិរ​ជា​អ្នក​ប្រកប​ដោយ​គុណ​សម្បត្តិ​ផ្សេង​ៗ ក៏​មែន​តែ​នៅ​ទន់ ១ យ៉ាង​គឺ​ត្រង់​សព្វ​ព្រះ​ហឫទ័យ​លេង​ស្កា ខ​នេះ​ជា​មារ​ដ៏​សំខាន់ ដែល​ព្រះ​អង្គ​មិន​អាច​នឹង​តស៊ូ​វា​បាន​។
កាល​ទ្រង់​ជ្រាប​ថា មាន​ល្បែង​ភ្នាល់​ស្កា​នៅ​ទី​ណា ក៏​តោង​ស្ដេច​ទៅ​ទត ឬ​ទៅ​លេង​ជា​មួយ​នឹង​គេ​នៅ​ទី​នោះ​ជា​ដរាប ព្រោះ​ហេតុ​នោះ ការ​ទុរយោធន៍​អញ្ជើញ​ទៅ​ក្រសាល​ការ​ភ្នាល់ ទ្រង់​ឃើញ​ជា​កិត្តិយស​មួយ​យ៉ាង គួរ​នឹង​ទទួល​អញ្ជើញ​ទៅ​ភ្នាល់❀​នឹង​គេ ទើប​ស្ដេច​ចេញ​ចាក​ឥន្ទ្របថបូរី នាំ​យក​ទាំង​ព្រះ​អនុជ​ទាំង ៤ និង​ព្រះ​ជននិ​ជរា និង​ទ្រៅបទី ទៅ​ផង​។

ចាប់​លេង​ភ្នាល់​ស្កា ក្ដារ​ដំបូង យុធិស្ឋិរ ចាញ់​មួយ​ពាន់ ក្នុង​ក្ដារ​ត​ៗ​ទៅ​ក៏​ទន់​ជាង​គេ​ជា​ដរាប​ក្នុង​ថ្ងៃ​គ្រោះ​មិន​ល្អ​នោះ ថ្ងៃ​ព្រឹក​ឡើង​ទ្រង់​ក្រសាល​ទៀត ក៏​ចាញ់​គេ​ទៀត កាល​ចាញ់​ណាស់​ទៅ ក៏​កើត​ក្ដៅ​ក្រហាយ​ខ្លាំង​ឡើង​ៗ មាស ពេជ្រ សេះ ដំរី រថ ទ្រង់​យក​មក​ដាក់​ភ្នាល់​នឹង​គេ​ទៀត របស់​ទាំង​នេះ​ក៏​របូត​ផុត​ដៃ​ទៅ​ទៀត លំដាប់​នោះ​ទ្រង់​យក​ព្រះ​រាជទ្រព្យ​ក្នុង​ព្រះ​ឃ្លាំង​មក​តាំង​ភ្នាល់ រួច​អំពី​នោះ​ទ្រង់​យក​រាជ​អាណាចក្រ របស់​ទាំង​ពីរ​មុខ​នេះ​ក៏​រលាយ​ទៅ​តាម​គ្នា​ដូច​មុន ទោះ​ម្ល៉ឹង​ហើយ សេចក្ដី​ក្រហល់ក្រហាយ​ក្នុង​ការ​ល្បែង​ក៏​មិន​មាន​ស្រាក ទ្រង់​លើក​យក​ព្រះ​អនុជ​ទាំង ៤ ទៅ​តាំង​ភ្នាល់ អស់​ព្រះ​អនុជ​ទាំង ៤ ដាក់​ព្រះ​អង្គ​ឯង​ទៀត ក្នុង​ទី​បំផុត​ដាក់​នាង ទ្រៅបទី ក៏​របូត​បាត់​ស្រមោល​ទៅ​ទៀត ជាទី​អប្បយស​អាម៉ាស់​មុខ​ជា​បំផុត ភីស្ម ទោណ និង វិទូរ មើល​តែ​ក្នុង​ចិត្ត​សែន​ស្លុត​សែន​សង្វេគ​វេទនា ចំណែក​ឯ កណ៌ ទុហសាសន និង​ពួក​អ្នក​គិត​កោង​អប្បលក្ខណ៍​ទាំង​ប៉ុន្មាន អង្គុយ​លេង ទឹក​មុខ​ញញឹម ដោយ​ឃើញ​ផ្លូវ​បាន​ប្រៀប​យ៉ាង​ធំ ដូច​មនោរថ​ហើយ​។ ទី​បំផុត​ដែល​រាប់​ថា​ឈ្នះ​ចាញ់​គ្នា ក៏​គឺ​ត្រឹម ទ្រៅបទី ទុរយោធន៍ ត្រាស់​ឲ្យ វិទូរ ទៅ​យក​ខ្លួន​នាង​មក​ក្នុង​បន្ទប់​ទី​ប្រជុំ​រដ្ឋមន្ត្រី ដោយ​ទ្រង់​យល់​ឃើញ​ថា វេលា​នេះ​នាង​មិនមែន​ជា​រាជិនី នាង​ធ្លាក់​ទៅ​ជា​ទាសី​ហើយ វិទូរ ក្រាប​ទូល​អង្វរ​ថា សុំ​ព្រះ​ហឫទ័យ​កុំ​ទ្រង់​ធ្វើ​ដល់​ម៉្លោះ​ដែល​នឹង​នាំ ទ្រៅបទី មក​កាន់​ទី​នេះ ជា​ការ​ប្រមាទ​មើលងាយ​នាង​ហួស​សម​គួរ ជា​ហេតុ​ឲ្យ​ពួក​បាណ្ឌវ​បណ្ដាល​ទោស​ខ្មួលខ្មាញ់​ឡើង​នឹង​កើត​ហេតុ​ធំ រឿង​នេះ​តែ​ខំ​ធ្វើ​រំលោភ​ទៅ សូម្បី​តែ​ទារក​ក្នុង​ប្រទេស​ឥន្ទ្របថ​ក៏​អត់​មិន​បាន​។ ទុរយោធន៍​ពោល​ពាក្យ​ទ្រគោះ​ឲ្យ វិទូរ ជា​ច្រើន ត្រាស់​ឲ្យ​រាជបុរស​ទៅ​កោះ​យក​ខ្លួន​នាង ទ្រៅបទី មក វិទូរ ជា​អ្នក​ស្លូត​សុចរិត​ដក​តែ​ដង្ហើម​ធំ​នឹង​គិត​តែ​ក្នុង​ចិត្ត​ថា ទុរយោធន៍​បោះបង់​ធម្មចរិយា​ហើយ សេចក្ដី​ទុច្ចរិត​ជា​ផ្លូវ​ត្រង់​ទៅ​អបាយ ឥឡូវ​ទុរយោធន៍ ក៏​កិល​នឹង​ចុះ​ទៅ​កាន់​ផ្លូវ​នោះ​ហើយ​។

គ្រា​នោះ​ទ្រៅបទី​ទេវី កំពុង​ប្រថាប់​នៅ​ក្នុង​បន្ទប់ បន្តិច​រាជ​បុរស​ទៅ​ដល់ បើក​ទ្វារ​ក្រាក​ចូល​ទៅ ទូល​ប្រវត្តិ​ហេតុ​ដល់​នាង​តាម​ព្រះ​រាជ​តម្រាស់ ទ្រៅបទី ធ្លាក់​ព្រះ​ហឫទ័យ​ក្ដុក តែ​តម្កល់​សតិសម្បជញ្ញៈ​ទាន់ មាន​បន្ទូល​នឹង​សាវ័ណ​ទូត អ្នក​មក​កោះ​ខ្លួន ថា​ម្នាល​នាយ ត្រចៀក​យើង​បាន​ស្ដាប់​សម្ដី​អ្នក​ឯង​និយាយ​ដូច​នេះ​មែន​ឬ ព្រះ​រាជ​ស្វាមី​ត្រាស់​នឹង​អ្នក​ដូច​នេះ​ឬ ទ្រង់​អស់​ព្រះ​រាជ​ទ្រព្យ​ហើយ​ឬ ទើប​យក​ព្រះ​រាជិនី​ទៅ​ដាក់​ភ្នាល់​នឹង​គេ
ទ្រង់​វិកល​ព្រះ​សតិ​ទៅ​ហើយ​ឬ​។

ព្រះ​រាជ​ទ្រព្យ​អស់​ហើយ​ក្រាប​ទូល ព្រះ​ចៅ យុធិស្ឋិរ បង់​ខាត​សព្វ​សារពើ​ដែល​នៅ​ក្នុង​សេចក្ដី​គ្រប់គ្រង​របស់​ខ្លួន រហូត​ដល់​មកុដ ព្រះ​អនុជ ព្រះ​រាជិនី ។ល។ ទាំងអស់​ហើយ ។
ទ្រៅបទី ក្រោក​ឈរ​មាន​សវនិយ​ដោយ​ទោស, ថា ។
បើ​ព្រះ​រាជា​របស់​យើង​ដាក់​ព្រះ​អង្គ​ជា​របស់​សម្រាប់​ភ្នាល់​នឹង​គេ អំពី​ដើម​ទី​ទៅ​ហើយ​សោត ព្រះ​អង្គ​ក៏​ក្លាយ​ទៅ​ជា​ទាសៈ​គេ​មួយ​រំពេច​ទៅ​ហើយ ពី​ត្រឹម​នោះ​មក​ព្រះ​អង្គ​មិន​មាន​អំណាច​នឹង​មក​យក​ខ្លួន​យើង​ទៅ ដាក់​ភ្នាល់​ទៀត​ឡើយ ព្រោះ​ហេតុ​ថា​ធម្មតា​ជាតិ​ជា​ខ្ញុំ​គេ​រមែង​គ្មាន​ទ្រព្យ​សម្បត្តិ នឹង​ꦆមិន​មាន​អំណាច​នឹង​លក់​ដូរ​របស់​អ្វី​បាន ព្រោះ​ហេតុ​នោះ គាត់​ចូល​នាំ​ពាក្យ​នេꦍះ​ទៅ​ក្រាប​ទូល​ព្រះ​ភស្ដា​របស់​យើង​ថា គ្មាន​អ្នក​ណា​មាន​អំណាច​ត្រូវ​បាន​ទ្រៅបទី​។

រាជទូត​ត្រឡប់​ទៅ​ដល់​ទី​ប្រជុំ​របស់​រដ្ឋមន្ត្រី ក៏​នាំ​សម្ដី​បញ្ជោះបោះសោក​របស់​នាង​ក្រាប​ទូល​ទុរយោធន៍ ទុរយោធន៍​ក៏​ខ្ញាល់​ឡើង​ដូច​ភ្លើង​អគ្គិសនី ត្រាស់​ប្រើ​ទុហសាសន​ជា​អនុជ ឲ្យ​ទៅ​អូស​យក​នាង​មាត់​រឹង​មក​គាល់​ជា​ឆាប់​។
ទុហសាសន​ទៅ​ដ𒁏ល់​ដំណាក់ ចូល​ទៅ​ក្នុង​បន្ទប់​ទ្រៅបទី​ថ្លែង​ព្រះ​រាជ​ឱង្ការ​ថា ឱ​ក្សត្រ​បញ្ចាល​ព្រះ​នាង​ត្រូវ​គេ​យក​ទៅ​ដាក់​ភ្នាល់ ឥឡូវ​នេះ​ព្រះ​នាង​ធ្លាក់​ទៅ​ជា​របស់​នៃ​អ្នក​ឈ្នះ​ហើយ សម្ដេច​ព្រះ​ជេដ្ឋា​ទុរយោធន៍ មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​គាល់​ព្រះ​អង្គ ដែល​ជា​ម្ចាស់​នាយ​របស់​នាង អំពី​នេះ​ជាដើម​ទៅ​នាង​ធ្លាក់​ទៅ​ជា﷽​បាទ​បរិចារិកា​របស់​ព្រះ​អង្គ​ហើយ​។

ទ្រៅបទី​ទេវី បាន​ស្ដាប់​ពាក្យ​ប្រមាថ​មើល​ងាយ​នេះ ព្រះ​កាយ​ញ័រ​ចំប្រប់ ដោយ​សេចក្ដី​ខ្លាច និង​ក្រោធ​ក្រៃពេក នាង​យក​ព្រះ​ហស្ត​បាំង​ព្រះ​ភក្ត្រ​មិន​ឲ្យ​ទុហសាសន​ឃើញ​អាការ​ដែល​វិការ​ទៅ ព្រះ​ហឫទ័យ​ញ័រ​តឺក​ៗ រញ្ជួយ​ទាំង​សកល​កាយ ខណៈ​នោះ នាង​ស្ទុះ​ចេញ​អំពី​កន្លែង ព្យាយាម​នឹង​រត់​ចេញ​ទៅ​ខាង​ក្រៅ តែ​ទុហសាសន​កំណាច​អប្រិយ​ក៏​ចាប់​កន្ត្រាក់​កេសា​របស់​នាង​អ្នក​រន្ធត់​អស់​អង្គ ហាក់បីដូចជា​ស្លឹក​ព្រឹក្សា​ខ្ចី​ត្រូវ​ព្រះ​ពាយ​បក់​បោក​មក អូស​យក​ទៅ បីដូច​ជា​យមបាល​អូស​សត្វ​នរក នាង​លុត​ជង្គង់​អង្វរ​ទុហសាសន​ថា អើ​អ្នក អ្នក​កុំ​មក​ប៉ះពាល់​កាយ​ខ្ញុំ​ដោយ​ដៃ​របស់​អ្នក ដែល​មាន​មន្ទិល​ជាប់ អ្នក​ក៏​រមែង​ជ្រាប​ហើយ​ថា សក់​របស់​ស្ត្រី​ស័ក្ដិសិទ្ធិ សុភាព​ស្ត្រី​កាល​មាន​គ្រឿង​តែង​កាយ​រយីករយាក​ដូច​នេះ នឹង​ទៅ​រក​អ្នក​ធំ​ម្ដេច​បាន តែ​ទុហសាសន​ជា​មនុស្ស​ប្រកប​ដោយ​និស្ស័យ​របឹង​រឹងរូស មិន​ព្រម​ស្ដាប់​ពាក្យ​នាង​អង្វរ គេ​តប​នាង​ថា នាង​មាន​គ្រឿង​បិទបាំង​កាយ​ក្ដី អាក្រាត​កាយ​ក្ដី យើង​មិន​ទទួល​ដឹង នាង​ត្រូវ​តែ​ដើរ​តាម​យើង​ជា​ឆាប់​បង្អង់​យឺតយូរ​មិន​បាន​។ គ្រា​នោះ​ទ្រៅបទី​ទោះបី​មិន​ស្ម័គ្រ​នឹង​ទៅ ក៏​តោង​ទៅ​ទាំង​រយីករយាក សក់​របូត​រលូត​ក្រញាញ់ក្រញាស ព្រោះ​ត្រូវ​ចាប់​អូស​ដោយ​កំហល់កំហែង ព្រះ​នេត្រ​ពេញ​ទៅ​ដោយ​អស្សុជល​ស្រក់​សស្រាក​ស្រោច​ភក្ដ្រា​សុតា​ស្ត្រី ទ្រៅបទី​ទៅ​ដល់​ទី​ចំពោះ​ព្រះ​ភក្ត្រ​អ្នក​ធំ​ទាំងឡាយ នាង​ក៏​អភិប្រាយ​សុំ​ទោស​អ្នក​ធំ​ជា​មុន​ថា បពិត្រ​លោក​ទាំងឡាយ​ដ៏​ចម្រើន សូម​លោក​ឲ្យ​អភ័យ​ដល់​ខ្ញុំ​ដែល​បាន​ឈាន​ចូល​មក​ក្នុង​ទី​ប្រជុំ​នេះ ទាំង​គ្រឿង​ស្លៀក​ពាក់​ដ៏​មិន​គប្បី​។

ភីស្ម ទោណ និង​អ្នក​ធំ​ឯ​ទៀត​ជា​ច្រើន កាល​ក្រឡេក​ទៅ​ឃើញ​ទ្រៅបទី ក៏​ដាក់​ភក្ត្រ​ជ្រប់​ដោយ​សេចក្ដី​អៀន​ខ្មាស​ជួស​នាង និង​អាសូរ​ដល់​នាង​ជា​ពន្លឹក តែ ទុរយោធន៍ អ្នក​មាន​និស្ស័យ​របឹង ឥត​អាសូរ​ដល់​តិច​សោះ ស្រែក​បង្គាប់​ដោយ​សេចក្ដី​វក់​ថា ទុហសាសន ចូល​សម្រាត​សំពត់​នាង​ចេញ​ឲ្យ​ដល់​ស្បែក សម្រាត​ឲ្យ​រលីង​ទាំង​ខ្លួន ឲ្យ​បង​សម្លឹង​មើល​ឆោម​ឆវី​របស់​ក្នុង​យាម​អាក្រាត​កាយ​រនល​នេះ​ម្ដង​។
ការ​លាមក​ឥត​ខ្មាស​ដូច​នេះ ធ្វើ​ឲ្យ​អ្នក​អង្គុយ​ក្នុង​ទី​ប្រជុំ​នោះ បណ្ដាល​ឆុល​ឆួល​ទោស​ឡើង​តែ​រាល់​ៗ​គ្នា ទាល់​តែ​ម្នាក់​ឬ​ពីរ​នាក់​ក្នុង​ពួក​នោះ យក​ដៃ​ទៅ​ចាប់​ក្ដាប់​ដង​ក្របី ក៏​កិរិយា𒁃​ដែល​គេ​យក​ដៃ​ទៅ​ចាប់​ដង​ក្របី មើល​ទៅ​ហាក់​ដូច​ជា​ធ្វើ​ទោស​ចិត្ត​របស់​គេ ឲ្យ​ធូរ​សាយ​ទៅ​បាន ខ្លះ​បាត់​ណែន​ក្នុង​ដើម​ទ្រូង​គ្រាន់​បើ​។

ដោយ​សន្ដាន​ចិត្ត​ជា​បុគ្គល​ពោល​ជ្រោកជ្រាក ប្រាស​ចាក​មេត្តា ទុហសាសន បាន​ចូល​ទៅ​បោច​រោច​សម្រាត​សំពត់​អាវ​ទ្រៅបទី តាម​បង្គាប់​ព្រះ​ជេដ្ឋា ទ្រៅបទី​ស្រែក​ថា : ចូរ​ស្ដាប់​ខ្ញុំ​ម្ចាស់​ផង លោក​អ្នក​ធំ​ទាំងឡាយ លោក​ក៏​មាន​ភរិយា​និង​បុត្រី​ដូច​គ្នា លោក​នឹង​បណ្ដោយ​ឲ្យ​ស្រី​អ្នក​មាន​ព្រហ្មចរិយ ត្រូវ​គេ​កំហែង​លេង​នៅ​មុខ​អស់​លោក​ដូច​នេះ​ឬ ចូល​ជួយ​ខ្ញុំ​ម្ចាស់​ផង​ព្រះ​អង្គ ចូល​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​អាសអាភាស​អស់​នេះ​ផង​ព្រះ​គុណ ស្ងាត់​ទៅ​មួយ​ស្របក់ ទ្រៅបទី​ស្រែក​ម្ដង​ទៀត​ថា ម្ដេច​ស្ងៀមស្ងាត់​រាល់​គ្នា​ដូច​នេះ គ្មាន​នរណា​នីមួយ​ក្នុង​ពួក​លោក​លើក​អង្គុលី​ឡើង​ការពារ​សមាន​ស័ក្ដិ​នៃ​ស្ត្រី​ដ៏​រក​មន្ទិល​គ្មាន​នេះ​ហើយ​ឬ សេចក្ដី​ល្បី​ខ្ចរខ្ចាយ​ជាតិ​របស់​គុរុ កិត្តិគុណ​ចាស់​របស់​ភាតរវង្ស​សាបសូន្យ​អស់​ទៅ​ហើយ​ឬ ក្សត្រិយ៍​ទាំងឡាយ​លើកលែង​ជា​អ្នក​ចម្បាំង​ហើយ​ឬ ស៊ូ​នាំ​គ្នា​អង្គុយ​មើល​ការ​លាមក​ដូច​នេះ​បាន​ឬ​ហ្ន៎​។

ភីស្ម ក្រោធ​មុខ​ឡើង​ក្រហម ទោណ ខាំ​មាត់ ក្ដាប់​ដៃ​ប្រុង​នឹង​ដាល់ វិទូរ ថ្ងូរ​ហឺ​ៗ យក​ចិត្ត​ជួយ ចំណែ🏅ក​ឯ ភីម ជា​អនុជ​យុធិស្ឋិរ​គ្រវី​ដំបង​ស្រែក​ប្រកាស​ជា​ពាក្យ​ស្បថ​ថា នឹង​ហុត​ឈាម ទុហសាសន ហើយ​នឹង​យក​ជីវិត ទុរយោធន៍ ឲ្យ​បាន ដោយ​ដំបង​នេះ​មុន​ថ្ងៃ​ដែល​ខ្លួន​គេ​ស្លាប់ ​។

ទុរយោធន៍​ធ្វើ​ឫក្ស​សម្ដែង​អំណាច​យ៉ាង​សម្បើម​ដោយ​មាន​ជ័យជំនះ បែរ​មក​ត្រាស់​នឹង​យុធិស្ឋិរ​ថា ទ្រង់​ចូល​ពោល​ដោយ​ពិត​មក​មើល ព្រោះ​ទ្រង់​តែងតែ​ពោល​ពាក្យ​ពិត​រាល់​វេលា ទ្រង់​បង់​រាជ​អាណាចក្រ បង់​អនុភាតា បង់​ខ្លួន​របស់​ទ្រង់ មិន​បង់​តែ​ប៉ុណ្ណោះ​បង់​ទាំង​មហេសី​មក​ខ្ញុំ​មែន​ឬ​មិន​មែន យុធិស្ឋិរ​មិន​ហើប​មាត់ ចំណែក​ឯ​កណ៌ នឹក​អស់​សំណើច​ក៏​សើច​កាក តែ ភីស្ម អង្គុយ​សម្រក់​ទឹក​ភ្នែក​ព្រិច​ៗ មិន​មាន​ពោល​ថា​ម្ដេច​សោះ​។ វេលា​នោះ ព្រះ​ចៅ​ធ្ឫតរាស្ត្រ កំពុង​ប្រថាប់​នៅ​ក្នុង​ព្រះ​រាជវាំង​មិន​បាន​ទ្រង់​ជ្រាប​ហេតុ​ភេទ ដែល​កើត​ឡើង​ក្នុង​ទី​ប្រជុំ​រដ្ឋ​មន្ត្រី​នោះ​ឡើយ ព្រាហ្មណាចារ្យ​ទាំងឡាយ​កំពុង​ស្វាធ្យាយ​វទធម៌​វត្ត​ល្ងាច ខណៈ​នោះ​ទ្រង់​ឮ​សំឡេង​សិង្គាល (ឆ្កែ​ចចក) លូ​ក្នុង​ព្រៃ​ប្រាប់​ហេតុ​អាក្រក់​ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​នោះ ទ្រង់​ក៏​ធ្លាក់​ព្រះ​ហឫទ័យ​ក្ដុក ព្រះ​កាយ​ញ័រ​ទ្រិច​ៗ មួយ​ស្របក់​វិទូរ​ទៅ​ដល់​ក្រាបទូល​ប្រវត្តិ​ហេតុ​តាម​ដែល ទុរយោធន៍ ក៏​ឡើង កាល​ទ្រង់​ជ្រាប​ហេតុ​អប្បមង្គល​ដូច​នោះ ហើយ​ក៏​ទ្រង់​ព្រះ​កន្សែង​ត្រាស់​ព្រះ​សូរសៀង​ញ័រ​រន្ធត់​ថា អា​កូន​កម៌ វា​ធ្វើ​ឲ្យ​ព្រះ​រាជា ទ្រុបទ បាន​នូវ​សេចក្ដី​អាសអាភាស​ហើយ ដោយ​ប្រមាថ​មើល​ងាយ​ធីតា​របស់​គេ​ដ៏​ជា​វិសុទ្ធិកន្យា សុំ​ពាក្យ​ភាវនា​របស់​បិតា​អ្នក​កំពុង​តែ​ព្រួយ​សោយ​ទុក្ខ​នៅ​វេលា​នេះ ចូល​អភិបាល​ការពារ​ភយន្តរាយ​នៃ​ព្រះ​ជា​ម្ចាស់​ដ៏​ជា​ធំ​ក្នុង​ស្ថាន​សួគ៌ តាម​ដែល​បាន​ឮ​ក្នុង​ហេតុ​ភេទ​អាក្រក់​នោះ​ចុះ​។ គ្រា​នោះ​មាន​អ្នក​នាំ​ស្ដេច​ទៅ​រក​នាង​ទ្រៅបទី ទ្រង់​ត្រាស់​នឹង​នាង​ថា ម្នាល​បុត្រី​វិសុទ្ធិ​រាជា នាង​ជា​ទី​សម្លាញ់​ដួច​ដួង​ហឫទ័យ​របស់​បិតុល អនិច្ចា​បុត្រ​របស់​ធំ​បាន​ធ្វើ​សេចក្ដី​កំហឹង​ដល់​នាង​ជា​ទម្ងន់ នាង​ចូរ​ឲ្យ​អភ័យ​ដល់​វា​ផង​ចុះ នឹង​សុំ​ទោស​ព្រះ​ជា​ម្ចាស់​លើ​ស្ថាន​សួគ៌​កុំ​ឲ្យ​ធ្លាក់​លើ​ត្បូង​របស់​វា ក្មួយ​សម្លាញ់​របស់​ធំ នាង​នឹង​ប្រាថ្នា​អ្វី​ធំ​នឹង​ប្រទាន​ឲ្យ​នាង​គ្រប់​យ៉ាង​។ ទ្រៅបទី​ពោល​ពាក្យ​ថ្វាយ​ជ័យ​ដល់​ព្រះ​រាជា អ្នក​ទ្រង់​នូវ​មេត្តា​គុណ​នឹង​ទូល​សុំ​សេចក្ដី​មេត្តា​ប្រោស​ជួយ​ឲ្យ យុធិស្ឋិរ រាជ​ស្វាមី​រួច​ចាក​ភាវៈ​ជា​ទាសៈ​ទ្រង់​ក៏​ប្រទាន​ឲ្យ​រួច​មួយ​រំពេច​ព្រះ​ចៅ​ធ្ឫតរាស្ត្រ​សុំ​ឲ្យ​ទេវី​សម្ដែង​សេចក្ដី​ប្រាថ្នា​យ៉ាង​ដទៃ​តទៅ​ទៀត នាង​ក្រាប​ទូល​សុំ​ឲ្យ​បាន សេះ រថ អាវុធ របស់​គេ​មក​វិញ សេចក្ដី​ប្រាថ្នា​គ្រា​ទី​ពីរ​នេះ​ព្រះ​ចៅ​ធ្ឫតរាស្ត្រ​ក៏​ទ្រង់​ប្រទាន​ឲ្យ​ជា​យ៉ាង​ឆាប់ ហើយ​សុំ​ឲ្យ​នាង​សម្ដែង​សេចក្ដី​ប្រាថ្នា គ្រា​ទី​បី​តទៅ ទ្រៅបទី​ក្រាប​ទូល​ថា ខ្ញុំ​ម្ចាស់​ជា​ធីតា​ក្សត្រិយ៍ ខ្ញុំ​ម្ចាស់​អស់​ប្រាថ្នា​របស់​ដទៃ​ទៀត​ហើយ ប្រាថ្នា​តែ​ពីរ​ដង​ប៉ុណ្ណេះ​ក៏​ល្មម​ហើយ នឹង​ប្រាថ្នា​សព្វ​សារពើ​មិន​គួរ​ព្រះ​ករុណា​។ បាណ្ឌវ​ក្សត្រិយ៍ បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​ឥន្ទ្របថ​វិញ វេលា​ចេញ​ទៅ​អំពី​ក្រុង​ហស្ដិនបូរ ទុរយោធន៍ ក៏​ចូល​ទៅ​គាល់​ព្រះ​រាជ​បិតា ទូល​បន្ទោស​ព្រះ​រាជ​បិតា ដោយ​សេចក្ដី​ពិរោធ​ថា ល្អង​ធូលី​ព្រះ​បាទ អនុញ្ញាត​ឲ្យ​ពួក​បាណ្ឌវ​ទាំង​៥ រួច​ទៅ​ជា​សុខ គេ​គិត​តែ​នឹង​ធ្វើ​សង្គ្រាម​សងសឹក​យើង ព្រោះ​ហេតុ​នោះ​សុំ​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ភ្នាល់​ស្កា​នឹង​គេ​មួយ​ក្ដារ​ទៀត ហើយ​កម្រិត​ដែល​នឹង​ភ្នាល់​ម្ដង​នេះ​ដូច​នេះ អ្នក​ចាញ់​តោង​ត្រូវ​និរទេស​ទៅ​នៅ​ព្រៃ​កំណត់ ១២​ឆ្នាំ រួច​អំពី​នោះ​ត្រូវ​ពួន​មុខ​នៅ​ក្នុង​ទី​សន្ដោស ១​ឆ្នាំ​ទៀត យើង​អាច​នឹង​ចៀសវាង​សឹក​សង្គ្រាម​បាន ដោយ​ឧបាយ​យ៉ាង​នេះ​ប៉ុណ្ណោះ​។ ព្រះ​រាជា​ជា​អ្នក​មាន​សន្ដាន​ចិត្ត​ទន់ ក៏​បណ្ដោយ​តាម​រាជ​ឱរស​ត្រាស់ បង្គាប់​ឲ្យ​រាជ​ឱរស​ទៅ​តាម​បាណ្ឌវ​ក្សត្រិយ៍​អម្បាល​នោះ ត្រឡប់​មក ចាប់​ផ្ដើម​លេង​ស្កា​ភ្នាល់​ម្ដង​ទៀត យុធិស្ឋិរ និង សកុនិ អង្គុយ​ទល់​មុខ​គ្នា ចាប់​លេង​ទៅ​តាម​តម្រិះ ហើយ​នឹង​ប្រុង​ជើង​នឹង​យក​ប្រៀប​ដោយ​សព្វ​ខ្លួន សកុនិ​យក​កូន​ស្កា​បង្កប់​សំណ​មក​លេង​ទៀត យុធិស្ឋិរ​ក៏​បាញ់​ទៅ​ទៀត​ដូច​ដែល ក្នុង​ទី​បំផុត​ព្រះ​អង្គ​នឹង​អនុភាតា​ព្រម​ដោយ​ទ្រៅបទី ក៏​ត្រូវ​ទទួល​សេចក្ដី​អបរាជ័យ​ដ៏​ជា​ផល​នៃ​ល្បែង​ស្កា គេ​និរទេស​ចេញ​ចាក​និវេសន៍​មហា​ស្ថាន​។
ទ្រៅបទី ដំបូង​បាន​ជា​ទេពី​អរជុន វេលា​ក្រោយ​មក​ឮ​ថា បាន​ទៅ​ជា​ទេពី​របស់​ព្រះ យុធិស្ឋិរ ហើយ​ជា​រាជិនី​ប្រទេស​ឥន្ទ្របថ​។

ភាគ ៧ 
ការ​និរទេស បាណ្ឌវ​ក្សត្រិយ៍   

          បាណ្ឌវ​ក្សត្រិយ៍ បង​ប្អូន​ទាំង​ប្រាំ​អង្គ ព្រម​ដោយ​ទ្រៅបទី​ទេវី ត្រូវ​គេ​និរទេស​ចាក​ភារា ក៏​ស្ដេច​នាំ​គ្នា​លីលា​ចាក​ក្រុង​សន្សឹម​ៗ​ទៅ​បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​សំដៅ​អារញ្ញ​ប្រទេស​ដែន​ព្រៃ ព្រះ​ភក្ត្រ​ស្លក់ស្លាំង ព្រះ​ឱស្ឋ​ស្ងួត​ក្រៀម ព្រះ​នេត្រ​អាប់​ឥត​រស្មី អ្នក​ដែល​ប្រទះ​ឃើញ​ស្ដេច​តាម​ផ្លូវ តាម​ព្រៃ ក៏​ដក​ដង្ហើម​ធំ​រាល់​ៗ​គ្នា ស្ដេច​នាំ​គ្នា​យាត្រា​តត្រុក​ទៅ​មិន​មាន​ចរចា ហាក់​ដូចជា​ថា បើក​ព្រះ​ឱស្ឋ​ចេញ​ទៅ​សោត ក្រែង​ហួស​កម្លាំង ហឫទ័យ​នឹង​ទទួល​ទ្រាំ​ទ្រ​បាន នៅ​វេលា​មួយ​នោះ ទើប​មួយ​អង្គ​ក្នុង​ពួក​នោះ មាន​បន្ទូល​ចេញ​មក​ថា អរជុន​ក្នុង​រវាង​នេះ​ទៅ​ទល់​នឹង​វេលា​ដែល​ខ្ញុំ​បាន​ឃើញ​ក្បាល​ទុរយោធន៍​ដោត​នៅ​ចុង​ព្រះ​សែង​ធួន​នេះ ខ្ញុំ​នឹង​មិន​បាន​នូវ​សេចក្ដី​ស្ងប់​នឹង​សុខ​ជា​ដាច់​ខាត​។

សហទេព ក៏​គិត​ឃើញ​ប្រហែល​គ្នា ទើប​ឆ្លើយ​ឆ្លង​សំដី​ប្រណិធាន​របស់​ខ្លួន​ទៅ​ថា ខ្ញុំ​នឹង​មិន​តម្លោះ​ធ្នូ​នេះ ត្រាតែ​ព្រួញ​ធ្នូ​នេះ​បាន​ស៊ី​សាច់​ផឹក​ឈាម អា​ចោរ​កំណាច អម្បាល​នោះ​ជា​មុន​សិន​។
អង្គ​ទី​បី អស្សុជល​ជោក​ភក្ត្រា មាន​បន្ទូល​ឆ្លើយឆ្លង​ឡើង​ថា កាល​វា​មើលងាយ​ទ្រៅបទី ខ្ញុំ​អត់​ទឹក​ភ្នែក​មិន​បាន តែ​ឥឡូវ​នេះ​ខ្ញុំ​តាំង​ប្រណិធាន​ទុក​ក្នុង​ចិត្ត​ថា ខ្ញុំ​នឹង​មិន​សឹក​ប្របី​នេះ​ចូល​ស្រោម​វិញ ត្រាតែ​ខ្ញុំ​បាន​យក​ឈាម​អា​ពួក​អប្បលក្ខណ៍​អម្បាល​នោះ មក​លាប​មុខ​♊ក្របី​ជាមុន​សិន​។

អង្គ​ទី​បួន នឹក​ក្ដៅ​ក្នុង​ព្រះ​ហឫទ័យ​ណាស់ ចង់​ពោល​ពាក្យ​សម្បថ​ទុក​ជា​ច្រើន​យ៉ាង ទើប​លើក​ព្រះ​ហស្ត​ដ៏​មាំ​ឡើង​ពោល​ថា ដៃ​នេះ​នឹង​មិន​សម្រាក​ឲ្យ​សប្បាយ ត្រាតែ​លាង​អា​ពួក​កំណាច​ចិត្ត​ទមិឡ ឲ្យ​រលីង​ទៅ​អំពី​ផែន​ធរណី​។
ចំណែក​ឯ​យុធិស្ឋិរ មិន​ត្រាស់​ថា​ដូចម្ដេច​ឡើយ ដាក់​ព្រះ​ភក្ត្រ​ស្រងូត ខណៈ​ដែល​អនុភាតា​តាំង​សេចក្ដី​បំណង​ទុក​ផ្សេង​ៗ​គ្នា ព្រះ​អាការ​មើល​ទៅ​ស្រងូត ពេញ​ទៅ​ដោយ​សេចក្ដី​ជញ្ជឹង​ដូចជា​មិន​ដឹង​ជា​មាន​ហេតុ​ការណ៍​អ្វី​ខាង​ក្រៅ ចំពោះ​ដឹង​តែ​ហេតុ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ស្ដេច​ដំណើរ​ទៅ​តាម​មាគ៌ា ព្រះ​សិរ​ឱន​ក្រងុ👍ល​រុល​តែ​ទ🌟ៅ​មុខ​នឹង​ក្រឡេក​មើល​នាយអាយ​សោះ ព្រះ​ភក្ត្រ​ជោក​ទៅ​ដោយ​អស្សុជល យូរ​ៗ​ក៏​ដក​ដង្ហើម​ធំ​ម្ដង​។

ឯ​ទ្រៅបទី​ទេវី​សោត មើល​ទៅ​មុខ​គួរ​អាសូរ​ជាង​ស្ដេច​ប្រុស​ៗ អស់​នោះ នាង​ទ្រង់​សំពត់​អំបោះ មិន​ទ្រង់​សំពត់​អំបោះ និង​ទ្រង់​សំពត់​ព្រែ​ដូច​ស្ដេច​ស្រី​ក្នុង​ព្រះ​នគរ ព្រះ​កេសា​របស់​នាង​វែង​សំយាក​លើ​ស្មា​ព្រះ​នេត្រា​គយគន់​មើល​តែ​ទៅ​ដី មិន​ងើប​ងើយ​ងាក​មើល​ទៅ​ទី​ដទៃ ហាក់បីដូចជា​ថា សេចក្ដី​អាម៉ាស់​មុខ​ដែល​នាង​បាន​ទទួល​មក​សង្កត់​ព្រះ​ហឫទ័យ​មិន​អាច​នឹង​មើល​ទៅ​ទី​ដទៃ​បាន តែ​ខំ​មើល​ក៏​នឹង​ទ្វេ​ចំនួន​ច្រើន​ឡើង​។ នាង​ដើរ​ហាល​កម្ដៅ​ថ្ងៃ​ជា​រាល់​ទិវា ឥត​មាន​វេលា​ណា​ដែល​ហៅ​ស្រួល ត្រូវ​តែ​កម្ដៅ​សូរ្យរង្សី​គ្មាន​អ្វី​បិទបាំង​ព្រះ​សិរ ឲ្យ​ស្រន់​កក់​ក្ដៅ​ក្នុង​អង្គ ភក្ត្រ​ផង់​របស់​នាង​ត្រូវ​ខ្យល់​បក់​បោក​មក​តាម​ផ្លូវ ក៏​ក្រៀមក្រោះ​អស់​រាសី លុះ​ចូល​វេលា​សន្ធិយា​រាត្រី​កាល​ណា ទឹក​សន្សើម​ក៏​ធ្លាក់​បំព្រំ​បីដូច​ជា​ស្រប់​ស្រោច​ភក្ត្រ​នាង ហូរ​ហៀរ​រហាម​លាយ​គ្នា​នឹង​អស្សុជល​ធារា នាង​ខំ​យាត្រា​តាម​ព្រះ​ភស្ដា​មុខ​គួរ​វេទនា​មា​ល្បាយ​។ ដើរ​ផ្លូវ​ទៅ​គ្រា​នោះ កាល​កន្លង​ទៅ​ក៏​ច្រើន​ទិវា​រាត្រី​ក្នុង​ទី​បំផុត ក៏​បាន​ដល់​ព្រៃ​ធំ​១ ឈ្មោះ​ថា កនកវ័ន ក្នុង​ព្រៃ​នោះ​ងងឹត​ណាស់​ណា នាំ​ឲ្យ​ទ្រង់​សម្គាល់​ទៅ​ថា យប់​សន្ធិយា​មក​ដល់​ឆាប់​ខុស​ប្រក្រតី ដើម​ប្រឹក្សា​ក្នុង​ព្រៃ​នោះ​ដុះ​ដិត​ជិត​គ្នា កម្រ​ព្រាន​ព្រៃ​ណា​នឹង​ជ្រៀត​ជើង​ចូល​ទៅ​បាន នរណា​មួយ​ឈាន​ចូល​ទៅ​ហើយ ដែល​មិន​ត្រូវ​បន្លា​មុត-ថ្ពក់ ឬ​ប៉ះ​នឹង​ដើម​ឈើ​នោះ​គ្មាន​ដែល​លំបាក​ជាង​នេះ​ទៅ​ទៀត ក៏​គឺ​ផ្លូវ​ក្នុង​ព្រៃ​នោះ​ពេញ​ទៅ​ដោយ​ដុំ​ថ្ម ធំ​តូច​រដិបរដុប​ទង្គិច ចំពប់​ប៉ះ​ព្រះ​បាទ​ក្សត្រិយ៍ បង​ប្អូន​អម្បាល​នោះ​រហូត​ទៅ ជួន​កាល​ជជ្រុលជជ្រក​បោក​ប៉ះ​ទៅ​លើ​ឈើ លើ​ថ្ម ជួនកាល​ក៏​ភ្លាត់​ធ្លាក់​ទៅ​ក្នុង​ជង្ហុក ព្រះ​បាទ​ដែល​ទន់​ត្រសូល​រាល់​ៗ​អង្គ ក៏​ដាច់ដោច​រលាត់​ជាំ​ដាំ​ខ្ទេចខ្ទី​មិន​មាន​ទី​ស្រួល​ត្រង់​ណា ទោះបី​ម៉្លោះ​ក្ដី ព្រៃ​ធំ​ត្រឈៃ​នោះ​បាន​ជាទី​អាស្រ័យ​ម្លប់ មួយ​យ៉ាង​មិន​ត្រូវ​កម្ដៅ​ថ្ងៃ​ចែងចាំង ព្រោះ​បាំង​ទៅ​ដោយ​ស្លឹក​ឈើ​តែ​ទាំង​ពីរ​យ៉ាង កម្រ​នឹង​វិនិច្ឆ័យ​ទៅ​ថា​យ៉ាង​ណា​លំបាក​ជាង​យ៉ាង​ណា ព្រោះ​កម្ដៅ​ថ្ងៃ​ក៏​ដុត​កម្ដៅ​កាយ​ឲ្យ​ក្រៀមក្រោះ​អាប់​អស់​រាសី បន្លា​សោត​ក៏​មុត​ធ្ពក់​រលាត់​ដាច់​សាច់​ចេញ​ឈាម​។ ទី​នោះ​តែ​ព្រលប់​ព្រិល​ៗ ក៏​ងងឹត​ដូចជា​យប់​ជ្រៅ​ទៅ​ហើយ រាត្រី​សត្វ​ក៏​ចេញ​ចាក​អំពី​ទី​លំនៅ​យាស​យំ​ទ្រហឹង តាម​ភេទ​ភាសា គោចរ​រក​ស៊ី​ក្នុង​ព្រៃ​ធំ​សមសាន បាណ្ឌវ​ក្សត្រិយ៍​ត្រូវ​គេ​និរទេស​ចាក​និវេសន៍​វាំង​ជ័យ តោង​ដើរ​ព្រៃ​មក​ដល់​ត្រង់​នេះ តោង​ប្រទះ​នឹង​ភ័យ​ក្នុង​ព្រៃ​មុខ​គួរ​ស្ញែង​នេះ​ម្ដង​ទៀត ត្រង់​ផ្លាស់ប្ដូរ​គ្នា​ទៅ​ចាំ​យាម ប្រយ័ត្ន​ការ​អន្តរាយ​ឲ្យ​រាល់​ៗ​អង្គ មាន​វេលា​ផ្ទំ​សម្រាក​ព្រះ​កាយ​បាន​មួយ​ស្របក់​ៗ មួយ​អង្គ​គ្រាន់​មាន​កម្លាំង​នឹង​ចេញ​ដើរ​ទៅ​ពី​ព្រលឹម ផ្ទំ​បន្តិចបន្តួច​យ៉ាង​គេ​រត់​ភ័យ​បាន​ធ្វើ​រត្តិសម័យ​ឲ្យ​កន្លង​ទៅ​រហូត​ដល់​ភ្លឺ​ដោយ​ប្រការ​ដូច​នេះ​។ លុះ​ព្រឹក​ឡើង បាណ្ឌវ​ក្សត្រិយ៍​នៅ​និទ្រា​នៅ​ឡើយ ព្រោះ​ក្នុង​អរញ្ញ​ប្រទេស​នោះ​ងងឹត​សូន្យសុង គ្មាន​ពន្លឺ​លេច​ចូល​ទៅ​ប្រាប់​ម៉ោង​វេលា មិន​ឃើញ​ខែ​មិន​ឃើញ​ផ្កាយ ជា​គ្រឿង​សម្គាល់​ឲ្យ​ដឹង​រាត្រី​កាល ថា​គោចរ​ទៅ​ហើយ​បាន​ប៉ុណ្ណេះ​ប៉ុណ្ណោះ យាម​ប៉ុណ្ណេះ​យាម​ប៉ុណ្ណោះ​នាឡិកា សង្កេត​ដឹង​បាន​តែ​ដោយ​អាស្រ័យ​សំឡេង​សត្វ​ព្រៃ បាណ្ឌវ​ក្សត្រិយ៍​ដើរ​ដេក​នៅ​ក្នុង​ព្រៃ​កនកវ័ន​នោះ ទម្រាំ​តែ​លេច​ចេញ​វាល​ក៏​ច្រើន​ទិវា​រាត្រី​តែ​ជា​ប៉ុន្មាន​យប់​ប៉ុន្មាន​ថ្ងៃ​ទ្រង់​ចាំ​មិន​បាន ព្រោះ​នឿយ​យ៉ាក​លំបាក​ព្រះ​កាយពល​ដោយ​ត្រេច​វិលវល់​ក្នុង​ព្រឹក្សព្រៃ​អស់​កម្លាំង​ល្ហិតល្ហៃ ព្រះ​ហឫទ័យ​ស្ញុល​ទៅ​តាម​គ្នា ទាល់​តែ​ភ្លេច​គិត​នឹក​ដល់​រឿង​ថ្ងៃ-ខែ​ដែល​កន្លង​ទៅ ដែល​ចាំ​បាន​ខ្លះ​ក៏​ស្រពិចស្រពិល​។ ថ្ងៃ​នោះ ទ្រង់​តើន​ឡើង​ហើយ ក៏​នាំ​គ្នា​ដើរ​ឆ្ពោះ​សំដៅ​ទៅ​ទិស​លើ មាន​មួយ​ថ្ងៃ​នោះ ក៏​ទៅ​ដល់​ជាយ​ព្រៃ ទៅ​ដល់​ដោយ​មិន​ទាន់​ដឹង​ខ្លួន បាន​ឃើញ​ពន្លឺ​ឆ្លុះ​មក​ខាង​មុខ​ក្នុង​រយៈ​ឆ្ងាយ​ប្រហែល​គ្នា​នឹង​ពន្លឺ​ដែល​ឆ្លុះ​ចូល​ទៅ​ក្នុង​អណ្ដូង​ដ៏​ជ្រៅ ទ្រង់​មាន​សេចក្ដី​សង្ឃឹម និង​ធូរ​ក្នុង​ហឫទ័យ​តែ​រាល់​ៗ​អង្គ ក៏​នាំ​គ្នា​រូតរះ​ដើរ​សំដៅ​ទៅ​ត្រង់​ពន្លឺ​នោះ មួយ​ស្របក់​ក៏​ចេញ​ផុត​អំពី​ព្រៃ​ធំ ទៅ​ដល់​ទី​ដែល​ឃើញ​ពន្លឺ​អំពី​ចម្ងាយ ទី​នោះ​ជា​ទី​វាល​ខ្សាច់​ធំ ឥត​មាន​ព្រឹក្សា​សូម្បី​មួយ​ដើម​ដុះ​នៅ​ទី​នោះ​សោះ​ឡើយ ការ​ដែល​នឹង​ដើរ​កាត់​វាល​ខ្សាច់​ទៅ​នោះ ជា​ការ​លំបាក​មិន​តិច នឹង​ទៅ​បាន​ក៏​តែ​សត្វ​ឩដ្ឋ​ដែល​ជា​សត្វ​ធន់ធារ សម្រាប់​បាណ្ឌវ​ក្សត្រិយ៍ ឃើញ​ជា​លំបាក​ជាង​ដើរ​រុករុល​ក្នុង​ព្រៃ​ទាំង​ដប់​ភាគ​ជា​ប្រាកដ ព្រោះ​ថា​ទ្រង់​មាន​រាង​កាយ​ទន់​ល្វេងល្វើយ​ស្បើយ​កម្លាំង​ដោយ​ដើរ​ផ្លូវ​មក​ជា​យូរ​ថ្ងៃ​ណាស់​ហើយ កម្ដៅ​ថ្ងៃ​សោត​ក៏​ក្ដៅ​ដល់​ទី​នឹង​ដាក់​ជើង​សម្ផស្ស​ដី​ស្ទើរ​ពុំបាន លំបាក​ជាង​ដើរ​ក្នុង​ព្រៃ​ទាំង​ដប់​ភាគ ពន្លឺ​ព្រះ​អាទិត្យ​ចែងចាំង​មក​ត្រូវ​ក្រួស​ឬ​ថ្ម​តូច​ៗ ក៏​បែងបែក​ជា​រស្មី​ឆ្លុះ​ព្រាត​ៗ ចាំង​ចូល​ក្នុង​ចក្ខុ​បីដូច​ជា​កញ្ចក់​ត្រូវ​រស្មី​ព្រះ​អាទិត្យ ធ្វើ​ឲ្យ​ងងឹត​ព្រិល​ដើរ​ពុំ​បាន សេចក្ដី​ក្ដៅ​ធ្វើ​ឲ្យ​ស្ងួត​ក​ស្រេក​ទឹក ឯ​រឿង​ទឹក​ផឹក​ក្នុង​ទី​នោះ​ក៏​រក​គ្មាន​ឃើញ​ទំនង​ថា​នឹង​មាន​ត្រង់​ណា​សោះ​ឡើយ ទ្រង់​សម្គាល់​ក្នុង​ព្រះ​ហឫទ័យ​ថា មុខ​ជា​នឹង​ដួល​ដាច់​ខ្យល់​ស្លាប់ ក្នុង​កណ្ដាល​វាល​នោះ​ជា​មិន​ខាន ព្រោះ​អស់​ព្រះ​កាយពល​ល្ហិតល្ហៃ​ពេញ​បន្ទុក​មក​ហើយ ក្រែង​នឹង​លើក​ជើង​ឈាន​ដើរ​ទៅ​ទៀត​ពុំរួច ដើម​ព្រៃព្រឹក្សា​រ៉ុយ​ៗ ដែល​មាន​នៅ​ទៀប​ទី​នោះ​សោត ក៏​មិន​ជា​ទី​ត្រជាក់​ដូច​ក្នុង​ព្រៃ​ធំ ព្រះ​ពាយ​បក់​បោក​ដោយ​ទាំង​កម្ដៅ​ថ្ងៃ មក​ប៉ះ​ពាល់​ភក្ត្រ​ស្ងួត​ក្រៀម ក៏​រឹប​វឹត​តែ​ក្រំក្រៀម​ស្ងៀម​ណាស់​ទៅ​ទៀត ទោះ​បី​ម៉្លោះ​ក្ដី​ទ្រង់​ក៏​បបួល​បង​ប្អូន​ព្យាយាម​ដើរ​ឆ្លង​វាល​ខ្សាច់​ឬ​ហៅថា ទន្លេ​ខ្សាច់​ទៅ​ទាល់​តែ​ព្រលប់​ទៀប​យប់​អស្ដង្គត វេលា​នោះ​ទ្រង់​បាន​ឃើញ​អាស្រម​មួយ​ខ្នង​តូច មាន​ព្រៃ​ឈើ​នឹង​ស្រះ​ទឹក​ថ្លា​នៅ​ជា​ខាង​កើត​ជាទី​ត្រជាក់ត្រជំ​សប្បាយ ល្មម​នឹង​បំបាត់​ទុក្ខ​វេទនា​ដែល​នឿយ​ព្រួយ​មក​តាម​មាគ៌ា​បាន​ខ្លះ ទើប​ទ្រង់​ដើរ​ចូល​ទៅ​កាន់​ទី​នោះ​សំចត​នៅ​ក្នុង​អាស្រម នឹង​អាស្រ័យ​ទឹក​នៅ​ក្នុង​ស្រះ​នោះ​គ្រាន់​នឹង​រក្សា​ជីវិត​ទុក​១​គ្រា​សិន​។ អាស្រម​នោះ តាំង​នៅ​ក្នុង​ញក​ភ្នំ​ហិមាល័យ បាណ្ឌវ​ក្សត្រិយ៍​តាំង​ព្រះ​ហឫទ័យ​នឹង​អាស្រ័យ​នៅ​ក្នុង​អាស្រម​នេះ​រហូត​កាល ១២​ឆ្នាំ តាម​កំណត់​និរទេស មាន​ភ្នំ​បែប​ជា​បរិវារ​ព័ទ្ធ​ជុំ​វិញ ពាស​ពេញ​ទៅ​ដោយ​ប្រឹក្សា​លតា​ជាតិ​ផ្សេង​ៗ ជា​ដង្គុំ​ត្រសុំត្រសាយ​សាខា ជា​រយ៉ារំយោល​យោងយោន​មាន​ទាំង​ស៊ុមទ្រុម​គុម្ព​ឈើ​ស្លឹក​ជិត​ងងឹត​សូន្យសុង មុខ​គួរ​ខ្លាច​ព្រឺព្រួច ព្រៃ​នោះ​ឯង​ធម្មជាតិ​តាក់តែង​ឡើង ដូច​នេះ មិន​ដែល​មាន​នរណា​អាច​ឈាន​ជើង​ចូល​ទៅ​កាប់​កាត់​ឈើ​ព្រៃ​នោះ​សោះឡើយ តាំង​ពីណា​ៗ មក​ហើយ មិន​ដែល​ឮ​សំឡេង​មនុស្ស​ណាមួយ ដើរ​ចូល​ទៅ​វីវរ​ក្នុង​មហាវ័ន​នោះ​ដល់​ម្ដង​ឡើយ​រាល់​ៗ​រដូវ ព្រៃ​ព្រឹក្សា​នោះ​ចេះ​តែ​លូតលាស់​ខៀវ​ស្រស់​ជា​ធម្មតា គួរ​ជាទី​ទស្សនា​នៃ​អ្នក​ដែល​បាន​ទៅ​យង់​យល់ ឬ​ម្យ៉ាង​វិញ​ទៀត គួរ​ហៅថា​ជាទី​ត្រជាក់​ភ្នែក ក្នុង​គិម្ហរដូវ​ក៏​មិន​សូវ​ក្ដៅ​ពេក ក្នុង​ហេមន្ត​រដូវ​ក៏​មិន​សូវ​រងា​ណាស់ តែ​យក​ស្រួល​បំផុត​ក្នុង​វស្សន្តរដូវ​ត្រូវ​ភ្លៀង​ធ្លាក់​ជាទី​ត្រជាក់ត្រជំ​ជាង​រដូវ​ទាំងពួង មេឃមីរ​បិទបាំង​សូរិយាកាស រមែង​ឲ្យ​កើត​ស្រទំស្រទន់​ត្រជាក់​អាកាស​ធាតុ ទាំង​ម្លប់​ដោយ​ស្លឹក​ព្រៃ​ព្រឹក្សា​ជាតិ​អំបាល​នោះ​បាំង​ខាំង​ខណ្ឌ​មួយ​ជាន់​ទៀត ក៏​រឹត​តែ​ធ្វើ​ឲ្យ​ត្រជាក់​ផែន​ពសុធា មាន​ទាំង​សន្សើម​នឹង​ទឹក​ភ្លៀង​ធ្លាក់​រៀង​ៗ រ៉ុយ​ៗ ប៉ប្រុយ​ចុះ​មក ប្រោះព្រំ​លើ​គុម្ព​ឈើ​តូច​ធំ​ទាំងឡាយ តិណជាតិ​បាន​ទទួល​សេចក្ដី​ត្រជាក់ត្រជំ​នៃ​ធម្មជាតិ ក៏​លូតលាស់​ខៀវ​ស្រស់​ងងឹត​ដាស​ទៅ​ទាំង​ផ្ទៃ​ធរណី មើល​ទៅ​គួរ​ជាទី​ទស្សនា កល់​បីដូច​ជា​ព្រំ​ចៀម​ធំ​ដែល​បុគ្គល​យក​ទៅ​ក្រាល​ទុក​នៅ​ទី​នោះ មាន​ទាំង​ហ្វូង​សត្វ​ចតុប្បាទ​យំ​គឹកកង​រំពង​ព្រៃ ច្រឡំ​លាយ​ទៅ​ដោយ​សំឡេង​បក្សី​យំ​ច្រេវច្រាវ​អឺងអាប់​ទាំង​ផែន​វនាល័យ ពន់​ពី​នោះ​មាន​ទាំង​ជ្រលង​ដង​អូរ ទឹក​ហូរ​ចុះ​ទៅ​តាម​ចន្លោះ​ថ្ម ឮ​សន្ធឹក​ឈូ​ៗ ឆរ​ៗ ដោយ​អន្លើ​ៗ ទី​ខ្លះ​ក៏​ហូរ​ចាក់​ទៅ​ប៉ះ​លើ​ផែន​សិលា​ខ្ទាត​គ្រាប់​ប៉ប្រុយ​ហុយ​ជា​ផ្សែង ជួន​កាល​ហូរ​ប៉ះ​ទៅ​លើ​ផែន​ថ្ម ហើយ​ហូរ​ចូល​ទៅ​ភ្លាំង​ៗ ភ្លុង​ៗ ច្រុះ​ខូង​ជា​អន្លង់​និង​រអាង ផុត​ពី​នោះ​ទៅ​ក៏​ហូរ​សាច​រាច​ជ្រួតជ្រាប​ទៅ​តាម​គុម្ព​ឈើ គល់​ព្រឹក្សា​ទាំងឡាយ​សម្រាប់​ជប់លៀង​ព្រឹក្សា​លតាជាតិ​ទាំងពួង ឲ្យ​ល្អ​ខៀវ​ស្រស់​ជានិច្ច​រាល់​រដូវ​កាល ន័យ​ថា​ព្រៃ​នោះ​ជាទី​អាស្រ័យ​នៅ​នៃ​ទេពារក្ស​ទាំងឡាយ ជួនកាល​មើល​ទៅ​ប្រហែល​ហាក់​ភាព​ចម្លង​នៃ​និរយភូមិ​ជា​ពន្លឹក មុខ​គួរ​ព្រឺព្រួច​ក្នុង​កោមល​ហឫទ័យ​។ ទី​បំផុត​នៃ​ការ​ដើរ​ព្រៃ​នៃ​បាណ្ឌវ​ក្សត្រិយ៍ ក៏​ឈប់​ត្រឹម​នេះ​ឃើញ​សម​គួរ​តាម​កំណត់​ការ​សញ្ញា​និរទេស​ហើយ បាណ្ឌវ​ក្សត្រិយ៍​បាន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​នោះ ១២​ឆ្នាំ ពេញ​តាម​កម្រិត​អាស្រ័យ​ផ្លែ​ឈើ មើម​ឈើ​បន្លែ​ព្រៃ​និង​សាច់​សត្វ ដែល​ទ្រង់​ថ្លែង​សរ​បាន​មក​ជា​អាហារ​ចិញ្ចឹម​ជីវិត​។ នា​ថ្ងៃ ១​នោះ ក្នុង​រវាង​ដែល​នៅ​ព្រៃ អរជុន​ភ្នក​នឹក​ដល់​រឿង​ដើម ទើប​និយាយ​ចេញ​មក​ថា ខ្ញុំ​នៅ​មាន​សេចក្ដី​ឆ្ងល់​ថា មនុស្ស​ណាមួយ​នឹង​មាន​សេចក្ដី​ក្រំក្រៀម ទុក្ខ​ទ្រម​ដូច​យ៉ាង​ខ្ញុំ​ខ្លះ យើង​ព្រាត់ព្រាក​ចាក​ព្រះ​នគរ ចាក​សម្បត្តិ នឹង​គណ​ញាតិ​តូច​ធំ​ទាំងឡាយ រាល់​ៗ​ថ្ងៃ​ដែល​កន្លង​ទៅ មាន​តែ​ទ្វេ​សេចក្ដី​សោកសៅ​របស់​យើង​ឲ្យ​ពេញ​ពោរ​ឡើង បីដូច​ជា​ថា​ចេះ​តែ​បន្ថែម​ទុក្ខ​សោក​មក​លើ​យើង​ឲ្យ​ព្រៀប​ជានិច្ច​និរន្តរ កាល​នាង​ទ្រៅបទី​ទេវី​ចូល​មក​ក្នុង​ប្រជុំ ហើយ​ត្រូវ​គេ​ចាប់​សម្រាត​សំពត់​នាង​ផ្ចាញ់ផ្ចាល​ឲ្យ​យើង​អាម៉ាស់​មុខ​អ្នក​តូច​អ្នក​ធំ​ទាំងពួង ការ​ប្រមាទ​មើលងាយ​គ្នា​ក្នុង​ទី​ប្រជុំ​ជន​ដូច​នេះ ឈ្មោះ​ថា​ប្រមាទ​ដោយ​ក្លាហាន ហួស​ចិត្ត​ស្ត្រី​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​អៀន​ខ្មាស​នឹង​ទប់ទល់​បាន យ៉ាង​ទេវី​នឹង​ទ្រាំ​បាន​ឬ អើ​ម្ដេច​គ្រា​នោះ ខ្ញុំ​ក៏​មិន​ក្របែល​អា​ពួក​កំណាច​អស់​នោះ​ឲ្យ​ខ្ទេច​ទៅ​តែ​អនិច្ចា ទាល់​តែ​ស្មើ​នេះ​មក​ហើយ នឹង​ទៅ​រាវ​រក​យក​រឿង​ដែល​កន្លង​ទៅ​ហើយ​មក​និយាយ តើ​នឹង​មាន​ប្រយោជន៍​អ្វី​។ ភីម បាន​ឮ​ដូច​នោះ​ទើប​និយាយ​ផង​ថា មិន​តែ​ប៉ុណ្ណោះ ក្ដារ​ដែល​លេង​គ្នា​គ្រា​ក្រោយ​បំផុត​នោះ មិន​តែ​ធ្វើ​វិចារណ​របស់​យើង​ឲ្យ​ងងឹត​ទៅ​ប៉ុណ្ណោះ វា​ធ្វើ​ទាំង​ចក្ខុ​របស់​យើង​ឲ្យ​ងងឹត​ទៅ​ផង ក្នុង​ខណៈ​នោះ​យើង​ឃើញ​ផល​អាក្រក់​បាន​ក្រឡែត​ៗ យើង​ក៏​នៅ​តែ​ភ្នាល់​នឹង​គេ ទាល់​តែ​បោះ​ធេង​រលីង​ដូចជា​គជ ឥឡូវ​នេះ​នឹង​ជា​ប្រយោជន៍​អី ដែល​មក​យំ​ស្ដាយ​ទឹក​ដោះ​ដែល​កំពប់​អស់​ទៅ​ហើយ​។ អើ ក៏​កាល​ខត្តិយរាជ​លើកលែង​ត្រង់​សច្ច និង​ធម្ម ហើយ​ទៅ​ប្រព្រឹត្ត​ក្នុង​បទ​ដែល​វិន័យ​ហាម​មិន​ឲ្យ​ប្រតិបត្តិ ក៏​បាន​ឈ្មោះ​ថា ទ្រង់​លើកលែង​ជា​ក្សត្រិយ៍​គ្រង​រាជ្យ កម៌​ប្រកាស​មក​ថា រាជ​សម្បត្តិ និង​រាជ​អាណា​ចក្រ​នៃ​ខត្តិយរាជ​នោះ រមែង​ត្រូវ​គេ​រឹប​យក​ខ្លួន​ខត្តិយរាជ​នោះ​ៗ សោត​ក៏​រមែង​អានុភាព​នោះ​ធ្វើ​ទោស​ឲ្យ​ត្រង់​ជីវិត​ដោយ​បទ​សន្ដោស មាន​អាការ​ដូចជា​អ្នក​ទោស​ដែល​លោក​និរទេស ឲ្យ​ទៅ​នៅ​ព្រៃ​ព្រោះ​ហេតុ​តែ​ល្បែង​ខ​ត្រង់​នេះ​ក្នុង​ព្រះ​គម្ពីរ​របស់​យើង ពោល​ទុក​ថា ការ​លេង​ភ្នាល់​ជា​ការ​បាប​មិន​ដូច​នោះ​ឬ ឥឡូវ​យើង​បាន​ទទួល​វិបាក សម​តាម​គម្ពីរ​ពោល​ទុក​មែន​ឬ​ទេ យើង​ខូច​ព្រះ​នគរ​ខូច​ឥស្សរភាព ខូច​សព្វ​សារពើ​គង់​នៅ​តែ​ជីវិត​ដែល​រក​កិត្តិយស​គ្មាន​សោះ​ប៉ុណ្ណោះ យើង​ទៅ​អួត​ភ្នាល់​នឹង​គេ​មិន​មាន​គិត​អស់​ប៉ុន្មាន​អស់​ទៅ ចេះ​តែ​កើបកោយ​ចាក់​ទៅ​ទាល់​រលីង​ក្រើង ហ្នឹង​គឺ​សេចក្ដី​ឆ្កួត​របស់​យើង មិន​មែន​ឬ ឥឡូវ​យើង​ជាប់​នៅ​ក្នុង​ផុក​ផុង​ហើយ មិនមែន​ឬ តែ​ជា​រឿង​ដែល​កន្លង​ទៅ​ហើយ មិន​គួរ​និង​នាំ​មក​និយាយ​ថ្វី ឲ្យ​តែ​វា​បែក​ពពុះ​មាត់​ឥត​អំពើ យើង​ធ្វើ​ខ្លួន​យើង​មិន​ស្រួល​ឯង ឲ្យ​មនុស្ស​ទាំង​លោក​សើច​ឡកឡឺយ​បាន​ៗ បន្ទាប​ខ្លួន​ចូល​ទៅ​លេង​ស្កា ទាល់​តែ​ចាញ់​អស់​ទ្រព្យ​ធនធាន ហើយ​មិន​ស្កប់ ថែម​ទាំង​ព្រម​ឲ្យ​គេ​និរទេស​ខ្លួន​ព្រោះ​ល្បែង​នោះ​ទៀត​ផង ខ​សញ្ញា​ការ​និរទេស​ពួក​យើង​នេះ វា​ធ្ងន់​ខ្លួន​ពេក​ណាស់ ចង​រឹត​យើង​មាំ​ពេក​រើ​ខ្លួន​មិន​រួច ស្មើ​ដូចជា​ឲ្យ​ទៅ​ស្លាប់​ក៏​ថា​បាន​។ នកុល កាល​បាន​ស្ដាប់​ភីម អភិប្រាយ​សព្វ​ៗ ក៏​ទ្រង់​ព្រះ​កន្សែង​ដោយ​មក​រំពឹង​ដល់​ហេតុ​ការណ៍​ទៅ​ខាង​មុខ ដែល​នឹង​ត្រូវ​បាន​ប្រសព្វ​ក្នុង​ថ្ងៃ​ត​ៗ​ទៅ ទ្រង់​ឈឺ​ចិត្ត​ជា​បំផុត ទើប​មាន​បន្ទូល​ថា ឱ​គ្រា​គ្រោះ​ថ្នាក់​វិបត្តិ​សាត់​មក​ដល់​បុរស​ឯណា​នីមួយ​ឃុំ​សតិ​ទុក​បាន នឹង​ចោល​ទូក​ដែល​កំពុង​លិច​មុន​របស់​ដទៃ តែ​នោះ​វា​អស់​ផ្លូវ​កែខៃ​ហេតុការណ៍​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ហើយ វៀរលែង​តែ​សាច់​របស់​គេ​។

សហទេព​ថែម​មក​ទៀត​ថា ឱ​ព្រះ សំឡេង​ដែល​ទ្រៅបទី​ថ្ងូរ​ក្នុង​បន្ទប់​ប្រជុំ​រដ្ឋមន្ត្រី​នោះ វា​ឮ​ជាប់​ត្រចៀក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​ទេវី​ត្រាស់​ត្រូវ​ច្បាប់​ហើយ ព្រះ​រាជ​ស្វាមី​របស់​នាង ធ្លាក់​ទៅ​ក្នុង​ឋានៈ​ជា​ទាសា​ហើយ រមែង​គ្មាន​អំណាច​តាម​ផ្លូវ​ច្បាប់​ដែល​នឹង​លក់​នាង ឬ​នឹង​យក​នាង​ទៅ​ដាក់​ភ្នាល់ ម្ដេច​យើង​មិន​លើក​ច្បាប់​ត្រង់​នេះ​ឡើង​ជជែក ហើយ​សុំ​ឲ្យ​ការ​ដំណើរ​ទៅ​តាម​នោះ តែ​គ្រា​នោះ​កំពុង​ជ្រួល ទាំង​គេ​ទាំង​ឯង​ប្រហែល​ជា​គ្មាន​នរណា​ទាន់​នឹក​ឃើញ វរ​តែ​ទៅ​គិត​អាណិត​នាង​តែ​រាល់​គ្នា អ្នក​តូច​អ្នក​ធំ​បណ្ដា​ដែល​នៅ​ក្នុង​ទី​ប្រជុំ​នោះ​ជា​ច្រើន អត់​មិន​បាន​នាំ​គ្នា​ទឹក​ភ្នែក​ទៅ​តាម​ៗ​គ្នា វៀរលែង​តែ​ទុយោធន៍​ប៉ុណ្ណោះ ខ្ញុំ​ចង់​ដឹង​ណាស់​ចិត្ត​ថ្លើម​វា​ដូច​ម្ដេច​ហ្ន៎​។
យុធិស្ឋិរ អង្គុយ​ស្ដាប់​អនុជន​ទាំង​បួន​សន្ទនា​គ្នា​រហូត​មក​ដល់​វេលា​នេះ ដោយ​មិន​ចង់​យល់​ទាស់ តែ​អត់​មិន​បាន​ទើប​ពោល​ជា​ផ្លូវ​ប្រលោម​ចិត្ត​ប្អូន​ថា កុំ​ណា៎ កុំ​តូច​ចិត្ត​ទៅ​ថ្វី យើង​បាន​ស្បថ​ទុក​ហើយ​ថា នឹង​ធ្វើ​ការ​កែ​កំហឹង​វិញ​ត្រាតែ​បាន ក្នុង​ថាន​នេះ​ក្សត្រិយ៍ យើង​ត្រូវ​តែ​បដិបត្តិបការ​ឲ្យ​សម​ដែល​បាន​ប្រណិធាន​ទុក​រាល់​មាត់ ទាំង​នេះ​ព្រោះ​កម្ម​របស់​យើង​ៗ តោង​ទទួល​សោយ​ទុក្ខ​វេទនា​អំបាល​នេះ យើង​នឹង​គេច​ចៀស​ទៅ​ណា​ក៏​មិន​រួច របស់​ដែល​ត្រូវ​វិបត្តិ ក៏​ត្រូវ​តែ​វិបត្តិ របស់​ដែល​វិបត្តិ​ហើយ​សោត ក៏​វិបត្តិ​រួច​ទៅ​ហើយ មុខងារ​របស់​យើង​វេលា​នេះ​មាន​តែ​ចៀសវាង​ភ័យ ពឹង​ពួន​មុខ​ទៅ​តាម​ខ​សញ្ញា​បន្តិច​ទៀត​ប៉ុណ្ណោះ សេចក្ដី​លំបាក​តោកយ៉ាក​របស់​យើង ក៏​ស្បើយ​អស់​ហើយ😼​។

ខ​សញ្ញា ដែល​បាណ្ឌវ​ក្សត្រិយ៍​ត្រូវ​បដិបត្តិ​វេលា​នេះ ឈ្មោះ​ថា​អស់​ហើយ នៅ​តែ​ត្រង់​លាក់​ខ្លួន​ពួន​ភ័យ រក្សា​ខ្លួន​ទុក​ឲ្យ​បាន លុះ​គិត​ឃើញ​ដូច​នោះ​ហើយ បាណ្ឌវ​ភាតា ក៏​នាំ​គ្នា​ផ្លាស់​ទី​កន្លែង​រឿយ​ទៅ ចេញ​ចាក​ទី​នេះ ទៅ​កាន់​ទី​នោះ​ដូចជា​មនុស្ស​កម្សត់​ដើរ​ដេក​ព្រៃ​ក៏​ប្រហែល​គ្នា ការ​ដែល​ត្រេច​ពនេចរ​ទៅ​ដូច​នេះ រមែង​មាន​ភ័យ​ជុំវិញ​ខ្លួន រមែង​នឿយ​លំបាក​កាយ​ជា​ធម្មតា ព្រោះ​មាន​សភាព​ដ៏​ជា​ធម្មតា​របស់​កាយ តែង​អន្ទោល​ទៅ​តាម​កាយ នឹង​ចៀសវាង​ផុត​ទៅ​មិន​បាន គឺ​ត្រូវ​កម្ដៅ​ថ្ងៃ សេចក្ដី​ក្រហល់ក្រហាយ​ស្រេក​ទឹក​ឃ្លាន​អាហារ សេចក្ដី​នឿយ​ព្រួយ​ព្រះ​កាយ​ពល ព្រះ​បាទ​ដែល​ធ្លាប់​តែ​ទន់​ត្រសូល ក៏​ទៅ​ជា​ក្រោះ​ក្រិន​ពុល​ពង​បន្លា​មុត ជំពប់​ប៉ះ​បែក​ចេញ​លោហិត របស់​អំបាល​នេះ​ជា​ទុក្ខ​វេទនា រាល់​គ្រា​ដែល​ទ្រង់​នាំ​គ្នា​សញ្ចរ​ពី​ត្រង់​នេះ​ទៅ​ត្រង់​ណោះ​។ វា​មួយ​នោះ ទ្រង់​យក​អាវុធ​សម្រាប់​អង្គ ទៅ​លាក់​ទុក​លើ​មែក​ឈើ ហើយ​នាំ​គ្នា​ចូល​ទៅ​កាន់​ក្រុង​វិរាជ ដើម្បី​នឹង​លាក់​ខ្លួន​ពួន​ពឹង​អាត្មា​នៅ​ក្នុង​ក្រុង​នោះ ឲ្យ​ផុត​ភយន្តរាយ ព្រោះ​ហេតុ​ថា តាម​ខ​សញ្ញា​ការ​និរទេស បញ្ញត្តិ​ទុក​ថា បើ​ពួក​គោរព​ទៅ​ប្រទះ​ឃើញ​ខ្លួន​ក្នុង​រវាង​សន្យា​នេះ​សោត ពួក​បាណ្ឌវ​តោង​ត្រឡប់​ទៅ​ដើរ​ព្រៃ​ជា​ថ្មី​វិញ ១២​ឆ្នាំ​ទៀត ខ​ត្រង់​នេះ​ពួក​បាណ្ឌវ​ត្រូវ​បដិបត្តិ​និង​ប្រយ័ត្ន​អង្គ​ឲ្យ​មែនទែន​តាម​ការ​។

ភាគ ៨ 
ព្រះ​រាជា​ក្រុង​វិរាជ 

           វា​មួយ​នោះ ព្រះចៅ​ក្រុង​វិរាជ​ប្រថាប់​លើ​រាជាសនៈ ក្នុង​ព្រះ​ទីនាំង​វិនិច្ឆ័យ មាន​អាមាត្យ​មុខ​មន្ត្រី​បង្គំ​គាល់​ត្រៀបត្រា ទ្រង់​ស្ដាប់​ដីកា នឹង​ពាក្យ​ស្រែក​ថ្លែង​ទុក្ខ​របស់​បណ្ដារាស្ត្រ កំពុង​ទ្រង់​វិនិច្ឆ័យ​សេចក្ដី​ឲ្យ​ទៅ​តាម​យុត្តិធម៌ ដល់​ពួក​ដែរ​ត្រូវ​បៀតបៀន​ខណៈ​នោះ​ទត​ព្រះ​នេត្រ​ទៅ​ឃើញ​ប្រុស​បួន​ប្រាំ​នាក់​តែង​កាយ យ៉ាង​គ្រាំគ្រា​ឈរ​នៅ​ទ្វារ​ព្រះ​បរម​រាជវាំង ទើប​មាន​ព្រះ​រាជ​ឱង្ការ ឲ្យ​រាជភត្ត​ម្នាក់​ទៅ​សួរ​ថា អ្នក​អម្បាល​នោះ​ជា​អ្នក​ណា ត្រូវ​ការ​អ្វី​កាល​បាន​ទ្រង់​ព្រះ​សណ្ដាប់​សេចក្ដី​នោះ​ហើយ ត្រាស់​ឲ្យ​ហៅ​ចូល​មក​មុខ​ព្រះ​ទីនាំង ព្រះរាជ​ទាន​ឱកាស​ឲ្យ​គេ​ក្រាប​ទូល​សេចក្ដី​ដល់​ព្រះ​អង្គ​ដោយ​ត្រង់ គ្រា​នោះ​មួយ​អង្គ​ក្នុង​ពួក​បង​ប្អូន​ទាំង​ប្រាំ​ក្រាប​ទូល​ថា គ្រោះ​អាក្រក់​មុខ​គួរ​ស្ញែង​ដែល​បាន​ឧប្បត្តិ​ដល់​មហារាជ​យុធិស្ឋិរ ប្រហែល​ជា​បាន​ជ្រាប​ដល់​ព្រះ​អង្គ​ហើយ ហើយ​គ្រោះ​ពួក​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នេះ ជា​ភាគ​មួយ​ក្នុង​ព្រះ​គ្រោះ​នោះ​ដែរ គឺ​ពួក​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​ខ្ញុំ​រាជការ​មហារាជ​យុធិស្ឋិរ​កាល​ព្រះ​អង្គ​ត្រូវ​និរទេស​ចេញ​ចាក​ព្រះ​នគរ​ហើយ ពួក​ទូល​ព្រះ​បង្គំ​ក៏​រងា​ក្នុង​ចិត្ត ដោយ​ហេតុ​គ្មាន​ទីពឹង ទើប​ត្រេច​ស្វែង​រក​ចៅហ្វាយ​នាយ​ដ៏​សម​គួរ​ជា​ទីពឹង​តទៅ បាន​ឮ​ព្រះ​កិត្តិគុណ​របស់​ព្រះ​អង្គ​ដែល​ទ្រង់​អើពើ​ណាស់​នោះ ទៅ​ដឹក​ពួក​ទូល​ព្រះ​បង្គំ​ឲ្យ​មក​ដល់​ទី​នេះ ពួក​ទូល​ព្រះ​បង្គំ​មាន​បំណង​នឹង​មក​រក​ការ​ធ្វើ​ក្នុង​ព្រះ​រាជ​សំណាក់​ឯណា​នីមួយ តែ​គ្មាន​ព្រះ​រាជា​អង្គ​ណា​ទទួល​ចិញ្ចឹម ចេះ​តែ​បដិសេធ​រាល់​នគរ ក្នុង​ទី​បំផុត​ទើប​មក​ដល់​ទី​នេះ ពួក​ទូល​ព្រះ​បង្គំ​សូម​ប្រគល់​កាយ​ថ្វាយ​ជីវិត​នឹង​ព្រះ​អង្គ​សូម​ជ្រក​កោន​ក្រោម​ម្លប់​ពោធិសម្ភារ​។ ព្រះរាជា​បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ក៏​ស្លុត​ព្រះ​ហឫទ័យ​ពន់​ប្រមាណ ប្រែ​ព្រះ​ភក្ត្រ​ទៅ​ខាង​សេនាបតី​មាន​ព្រះ​រាជ​តម្រាស់​ថា ការ​និរទេស​យុធិស្ឋិរ​ដោយ​ផ្លូវ​អយុត្តិធម៌​នេះ ធ្វើ​ឲ្យ​យើង​ជា​រាជ​សម្ពន្ធ​មិត្រ​កើត​ទោមនស្ស​ច្រើន ហើយ​ធ្វើ​ឲ្យ​បណ្ដា​រាស្ត្រ​ពាស​ពេញ​ទាំង​ផែន​ដី​បាន​សេចក្ដី​ព្រួយ​លំបាក​ច្រើន រាស្ត្រ​មាន​ចំនួន​ជា​ច្រើន​ពាន់ នាំ​គ្នា​ក្រឡុក​ប៉ុកប៉ាក ព្រាត់​ចាក​ទី​លំនៅ អាស្រ័យ​ហេតុ​ម្ចាស់​នាយ​របស់​គេ​ត្រូវ​និរទេស​ទៅ​ដើរ​ព្រៃ សេចក្ដី​វក់​របស់​ទុរយោធន៍​នេះ​នឹង​នាំ​សេចក្ដី​វិនាស​ដល់​ខ្លួន យើង​នឹង​បដិសេធ​ពាក្យ​សុំ​នេះ​មិន​បាន គេ​មិន​បាន​មក​សុំ​ទាន គេ​សុខ​ចិត្ត​មក​រក​ការ​ធ្វើ ខ​នេះ​សម្ដែង​ឲ្យ​ឃើញ​ច្បាស់​ថា គេ​មិនមែន​ជា​យាចក​ដើរ​សូម​ទាន​តាម​ថ្នល់ គាត់​ចូល​ទទួល​គេ​ទុក​សម្រាប់​គាល់​បម្រើ​យើង​។ បាណ្ឌវ​ក្សត្រិយ៍​ក៏​ព្រម​គ្នា​ធ្វើ​វន្ទនា​ព្រះ​រាជា ហើយ​ក៏​ថយ​ចេញ​មក​អំពី​មុខ​ព្រះ​ទីនាំង ត​អំពី​នោះ​មក​មួយ​ស្របក់ មាន​ស្ត្រី​ម្នាក់​តែង​កាយ​រយីករយាក ដើរ​ចូល​ទៅ​ក្នុង​អន្តេបុរស្ថាន​គឺ​ព្រះ​រាជវាំង​ជាន់​ក្នុង តែ​ទម្រង់​ឆោម​ល្អ​ឥត​ខ្ចោះ អ្នក​ណា​ឃើញ​ហើយ​ក៏​មាន​ចិត្ត​បដិពទ្ធ​នឹង​ឆោម​របស់​នាង​ស្ទើរ​ភ្លាំង​ភ្លើ​ស្មារតី​។

ព្រះ​រាជិនី​ព្រះ​ចៅ​វិរាជ​ត្រាស់​សួរ នាង​ជា​អ្នក​ណា នាង​ត្រូវ​ការ​អ្វី​។
ខ្ញុំ​ម្ចាស់​ជា​ស្ត្រី​កម្សត់​ឥត​ទីពឹង មាន​តែ​សេចក្ដី​ព្រួយ​ប្រាណ​ស្ទើរ​ប្រេះ​ទ្រូង​ស្លាប់​។
នាង​ឈ្មោះ​អី​?
នាង​ក្រាប​ទូល​ដោយ​សំឡេង​ស្រាល​ៗ​ថា : សៃរិន្ធរី ។

មើល​ទៅ​ព្រះ​ភក្ត្រ​រានី (រានី គឺ​ព្រះ​រាជិនី) បណ្ដាល​ឲ្យ​ឃើញ​ថា ទ្រង់​មេត្តា​ប្រណី​ដល់​នាង​ជា​ប្រាកដ សេចក្ដី​ល្អ​រូប​ឆោម​របស់​នាង​យ៉ាង​ត្រចះត្រចង់ កិរិយា​មារយាទ​ដ៏​រៀបរយ​ឥត​ឆ្គង សម​ជា​អ្នក​មាន​ត្រកូល​ឧត្ដម​ពង្ស តែ​មើល​ទៅ​បែប​ជា​មនុស្ស​កើត​ទុក្ខ មុខ​ស្លក់​មើល​ទៅ​លក្ខណា​ល្អ​អស្ចារ្យ ធ្វើ​ឲ្យ​រានី​នឹក​ឆ្ងល់ ទើប​ត្រាស់​សួរ​ថា រូប​រាសី​របស់​នាង​ម្ល៉េះ ម្ដេច​ក៏​មិន​កម្ចាត់​ឧបទ្រព​ភ័យ​ឲ្យ​ឃ្លា​ឃ្លាត​ចេញ​ទៅ​។ ព្រះ​មេ​ម្ចាស់ ព្រះ​នាង​ទ្រៅបទី​ទ្រង់​នៅ​រូប​សម្បត្តិ​យ៉ាង​ឆើត​រក​ទី​ប្រៀប​បាន​ដោយ​ក្រ ម្ដេច​ទ្រង់​គង់​ត្រូវ​គ្រោះ​កម្ម នាំ​ឲ្យ​ស្ដេច​ទទួល​ឧបទ្ទវ​អន្តរាយ តោង​ស្ដេច​ព្រាត់ព្រាក​ចាក​ព្រះ​នគរ និង​សិរីរាជ​សម្បត្តិ​បាន កាល​នាំ​មក​ធៀប​នឹង​រូប​ខ្ញុំ​ម្ចាស់ ដែល​គ្រាន់​តែ​ជា​ទាសី​របស់​ព្រះ​ទេវី​សោត​ក៏​តោង​មិន​សង្ស័យ​ក្នុង​រឿង​នេះ​។

រានី​ត្រាស់​សួរ​ត​ទៅ​ទៀត​ថា នាង​ត្រូវ​ការ​អ្វី ហើយ​នាង​ក្រាប​ទូល​ទេ​ពី​ថា ខ្ញុំ​ម្ចាស់​ត្រូវ​ការ​មក​រក​ការ​ឯណា​នីមួយ​ធ្វើ​គ្រាន់​នឹង​បាន​ចិញ្ចឹម​ជីវិត​។
នាង​សុខ​ចិត្ត​នៅ​បម្រើ​យើង​ឬ​។

សៃរិន្ធរី​ទទួល​ធ្វើ​នាទី​នោះ​ដោយ​តុណ្ហីភាព ហើយ​ថ្វាយ​បង្គំ​លា​ថយ​ចេញ​ទៅ​នៅ​ក្នុង​បន្ទប់​ពួក​សាវឡិក (ពួក​ខ្ញុំ​រាជការ​ស្ត្រី)​។
ម្ដង​នេះ​យើង​នឹង​បាន​ឃើញ​បន្ទប់​ទី​បន្ទំ​របស់​រានី វេលា​រាត្រី​យាម​យប់​សន្ធិយា ក្នុង​បន្ទប់​ព្រះ​ទេវី​អុជ​ប្រទីប​ជ្វាលា​ភ្លឺ​ព្រោងព្រាយ ពិដោរ​ឈ្ងុយឈ្ងប់​សព្វសាយ​ទៅ​ដោយ​ក្លិន​ប្រេង​ក្រអូប​ដែល​អុជ​នោះ ទូទាំង​ល្វែង​ព្រះ​មន្ទីរ ជញ្ជាំង​បន្ទប់​ព្រះ​ដំណាក់​ធ្វើ​ដោយ​មោរ៉ា សិលា​ឡាយ ថ្វីដៃ​ជាង𒊎​ធ្វើ​ដ៏​វិចិត្រ​យ៉ាង​ឯក​ឆ្លៅឆ្លុះ​រស្មី​រលង់​រលីង​ព្រិល​នេត្រ ព្យួរ​រំយោល​រយ៉ា​ដែល​ថ្វីដៃ​ប៉ាក់​ជា​រូប​ផលាផល និង​ទង​ភ្ញី​រស់​រវើក មុខ​គួរ​មើល​ត្រកាល​ភ្នែក នឹង​តាំង​គ្រឿង​តាំង​ដ៏​មាន​តម្លៃ​ឯទៀត​ជា​ច្រើន ទី​ផ្ទៃ​ព្រះ​ដំណាក់​ក្រាល​ដោយ​សិលា​ទន់ ហើយ​ក្រាល​ព្រំ​ចៀម​ដ៏​ទន់​ត្រជាក់​ជើង​មាន​ជាយ​ប៉ាក់​ចាក់​ចំ​ដោយ​ខ្សែ​សយ​មាស​ប្រាក់ មាន​ព្រះ​ទែន​ភ្លុក​ដ៏​ចិញ្ចែង​ដាស​សំពត់​ព្រែ តាំង​នៅ​កណ្ដាល​កន្ទប់​នេះ សៃរិន្ធរី​តែង​ចូល​គាល់​បម្រើ​ព្រះ​ទេវី​ដល់​ក្នុង​បន្ទប់​នេះ​។

ក្នុង​បន្ទប់​១​ទៀត​មាន​របៀប​ប្រហែល​គ្នា​នេះ កិច្ចកល​ព្រះ​អនុជ​របស់​រានី កំពុង​ផ្ទំ​ក្រៀមក្រំ​ដាល​ដំ​ក្នុង​ឧរាជា​ទម្ងន់ ជួន​កាល​ក៏​ថ្ងូរ​រវើរវាយ ជូន​កាល​ក៏​ដក​ដង្ហើម​ធំ​ឃូរ ព្រះ​ជេដ្ឋភគិនី រានី​ព្រះ​ចៅ​វិរាជ ប្រថាប់​ទៀប​ព្រះ​ទែន​ភ្លុក យក​ព្រះ​ហស្ត​ស្ទាប​ព្រះ​នលាដ​អនុជ ដើម្បី​នឹង​រម្ងាប់​សេចក្ដី​ឈឺ​ចាប់​ឲ្យ​ធូរ​ស្បើយ​ទៅ តែ​ក៏​មិន​ស្បើយ​ល្ហើយ​ទៅ​បាន​ដូច​នឹក លំដាប់​នោះ​ព្រះអនុជ​ទ្រង់​កន្សែង​អាក់អួល​ហើយ​មាន​បន្ទូល​ចេញ​មក​ថា ម្ចាស់​បង​ប្រហែល​ជា​ចោល​ប្អូន​ឲ្យ​ស្លាប់​បង់​តែ​ឯង​ហើយ​ឬ​?

មិនមែន​ៗ ទេ បង​មិន​និយាយ​នឹង​ប្អូន​ឯង​ហើយ បើ​ឯង​និយាយ​ព្រើល​ៗ ដូច​នេះ អ្វី​មក​បញ្ចូល​ចិត្ត​ឲ្យ​នឹក​ដល់​មច្ចុរាជ ប្អូន​ឯង​ប្រឈួន​បន្តិចបន្តួច​ប៉ុណ្ណោះ​តើ មិន​ប៉ុន្មាន​ថ្ងៃ​ក៏​ជា ជា​ ប្រក្រតី​ទៅ​វិញ​។
កុំ​គប្បី​នឹក​ដូច​នោះ​ឡើយ​ម្ចាស់​បង អាការ​រោគ​ប្🌼អូន​គ្រា​នេះ​មិន​មꦕែន​តិចតួច​យ៉ាង​ម្ចាស់​បង​សម្គាល់ សមុដ្ឋាន​រោគ​នៅ​ក្នុង​ចិត្ត ហើយ​ដែល​នឹង​បាត់​ទៅ​បាន​ដោយ​ហេតុ​ពីរ​យ៉ាង ឯណា​នីមួយ គឺ​ស្លាប់​បង់​ឬ​។

រានី​ត្រាស់​កាត់​សំនួន​ពាក់​កណ្ដាល​ឡើង​ថា​ទៀត​ហើយ​ៗ ប្អូន​ឯង​និយាយ​ចេញ​ឈ្មោះ​សេចក្ដី​ស្លាប់​ទៀត​ហើយ បង​មិន​ចង់​ស្ដាប់​ពាក្យ​ប្អូន​ឯង​ហើយ​។ ល្អ​ហើយ ថា​បើ​ដូច​នោះ ទូល​បង្គំ​តោង​ធ្វើ​មុខ​ក្រាស់​លមើល បើ​ម្ចាស់​បង​ប្រទាន​អភ័យ​រឿង​មុខ​ក្រាស់ ទូល​បង្គំ​នឹង​ទូល​រឿង​ពិត​ហើយ​នឹង​បញ្ចេញ​សេចក្ដី​ស្ងាត់​កំបាំង នៃ​អាការ​រោគ​ក្នុង​ខ្លួន​ឲ្យ​ទ្រង់​ជ្រាប​។

សេចក្ដី​ស្ងាត់​កំបាំង​អី​ប្រុស​អឺយ ?
ម្ចាស់​បង​ប្រទាន​ទោស​ទូល​បង្គំ​ឬ ?
រានី​នឹក​ឆ👍្ងល់ មិន​ដឹង​បើ​នឹង​មាន​សវនិយ​ថា​ដូច​ម្ដេ𒐪ច​។

ព្រះ​នាង​ចូរ​ព្រះ​ហឫទ័យ​ថា ចិត្ត​អនុជ​វរ​ទៅ​ដោយ​សេចក្ដី​ឈឺ​ចាប់ មាន​សតិ​វិបល្លាស​និយាយ​រវើរវាយ​ទៅ ព្រះ​នាង​ទ្រង់​សន្និដ្ឋាន​ថា សមុដ្ឋាន​អាការ​ប្រឈួន​នៃ​ព្រះ​អនុជ​គង់​មក​ពី​សេចក្ដី​រញ៉ិករញ៉ុក ឬ​សេចក្ដី​ខឹង​រអ៊ីរអ៊ូ ដើម្បី​តែ​បន្តិចបន្តួច​ក៏​ដរ​ទៅ​ជា​ធំ​ខ្លាំង​ឡើង​បាន អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការ​ធ្ងន់​ពៀប​ទៅ​បាន​ព្រះនាង​ទ្រង់​ចិន្ដា​ថា គួរ​លួងលោម​សួរ​យក​សេចក្ដី​អំពី​អនុជ​រឿង​ដែល​អនុជ​នឹង​កម្ចាយ​ចេញ​មក​នោះ ជា​មាន​សារៈ​ឬ​គ្មាន​សារៈ​ដូចម្ដេច​ក៏​តាម​ការ ការ​ដែល​លួងលោម​សួរ​យក​សេចក្ដី​ពិត ដូច​នេះ គង់​ជា​មិន​ទាស់​ខុស​អ្វី ព្រះនាង​ទើប​ត្រាស់​លួង​លោម​ដោយ​ព្រះ​សូរសៀង​ដ៏​ផ្អែមល្ហែម​ថា :
កិច្ចក ! បា​ឯង​ឈឺ​អ្វី​ប្អូន​សម្លាញ់​បង ចូរ​ប្រាប់​បង​ឲ្យ​សព្វ​គ្រប់​មក​មើល​។
កិច្ចក ក៏​បញ្ចេញ​សេចក្ដី​ស្ងាត់​កំបាំង​ក្នុង​ចិត្ត ថ្វាយ​ព្រះ​នាង បង​ទ្រង់​ព្រះ​សណ្ដាប់​ដោយ​ឥត​ខ្មាស​ថា ឆោម​ល្អ​នៃ​នាង​សៃរិន្ធរី​សាវឡិក​ស្ដេច​បង បាន​ចូល​មក​សន្ធំ​ក្នុង​ចិត្ត​ទូល​បង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ ការ​ដែល​នាង​ប្រើ​ចុង​ភ្នែក​ក្រឡេក​ម្ដង​ៗ ធ្វើ​ឲ្យ​ទូ💞ល​បង្គំ​ចាប់​ចិត្ត​បដិព័ទ្ធ​មិន​ភ្លេច​១​វេលា តាំង​អំពី​ខណៈ​ដែល​បាន​ឃើញ​វរ​ភក្ត្រ​របស់​នាង​មក​ទើស​នឹង​វេលា💝​នេះ ទូល​បង្គំ​ពេញ​ទៅ​ដោយ​សេចក្ដី​ទុក្ខ​ក្ដុកក្ដួល​អួល​ក្នុង​ឱរា ដោយ​ហេតុ​ត្រូវ​តាម​សរ (សរ​គឺ​កាម) របស់​នាង​។

ទូល​ប៉ុណ្ណោះ​ហើយ ក៏​បណ្ដាល​អាក់អួល​ឈួល​ឡើង ទឹក​ព្រះនេត្រ​ស្រក់​ប្លុក​ៗ រានី​ឃើញ​ព្រះ​អនុជ​កន្សែង ក៏​ចូល​ព្រះ​ហឫទ័យ​ថា នេះ​ព្រោះ​សេចក្ដី​ស្រឡាញ់ មក​គ្រប​រួបរឹត​ដួង​ចិត្ត​អនុជ ព្រះ​នាង​ក៏​ទ្រង់​ដាស់តឿន​អនុជ​ក្នុង​រឿង​ដែល​ចង​ចិត្ត​ស្រឡាញ់ ដ៏​មិន​គប្បី ជា​ហេតុ​នាំ​មក​នៅ​សេចក្ដី​អប្បយស​ថា : បា​ឯង មិន​នឹក​ដល់​សេចក្ដី​ថោកទាប​កិត្តិយស និង​វង្ស​ត្រកូល ដោយ​ហេតុ​បន្ទាប​ខ្លួន​ទៅ​ផ្ដេកផ្ដិត​នឹង​នាង​ទាសី​នេះ​ឬ បា​ឯង​ធ្វើ​កេរ្តិ៍​ឈ្មោះ​ដ៏​ល្អ​នៃ​បុព្វបុរស​ឲ្យ​សាបសូន្យ​ទៅ នឹង​នាំ​មក​នៅ​សេចក្ដី​អប្បយស ដល់​ខត្តិយវង្ស​ដ៏​ឧត្ដម​សក្ដិ ដោយ​ត្រូវ​នាង​ទាសី​ពត់​ទាល់​តែ​វរវឹក​ខួរ ការ​ញញឹមញញែម ឬ​ចោល​កន្ទុយ​ភ្នែក ជា​សម្បត្តិ​របស់​ស្ត្រី​អ្នក​លេង ចូរ​អ្នក​ត្រួតត្រា​មើល​ឲ្យ​ល្អ កុំបី​ទុំ​ស៊ុន​មុន​ស្រគាល កុំបី​អាល​គ្រុន​មុន​ជំងឺ រឿង​នេះ ជា​សេចក្ដី​អប្រិយ​បំផុត មិន​គួរ​ប្រថុយ​ប្រាណ​ទៅ​ផ្ដេកផ្ដិត សេចក្ដី​ស្រឡាញ់​រមែង​មាន​រាល់រូប អ្នក​ណា​គេ​មិន​ឲ្យ​ស្រឡាញ់ តែ​ស្រឡាញ់​ឲ្យ​គប្បី តែ​លោហិត​ប្រុស​កំលោះ​កំពុង​ពេញពាស ច្រើន​តែ​ញ៉ាំង​សេចក្ដី​វឹកវរ​ឲ្យ​កើត​ក្នុង​ចិត្ត ដោយ​មិន​ត្រិះ​ត្រួត​ឲ្យ​សម​គួរ នេះ​ជា​ហេតុ​ឲ្យ​ខូច​សម្មាន​សក្ដិ​នៃ​រាជ​ត្រកូល និង​ជា​មន្ទិល​សៅហ្មង​ដល់​គណៈ​។ កិច្ចក​តប : ទូល​បង្គំ​ដឹង​រឿងរ៉ាវ​អស់​នេះ​សព្វ​គ្រប់​អស់​ហើយ តែ​ប្រហែល​ស្ដេច​បង​នូវ​មិន​ទាន់​ទ្រង់​ជ្រាប មរណ​កាល​របស់​ទូល​បង្គំ​វា​ចូល​មក​ជិត​ណាស់​មក​ហើយ បើ​ស្ដេច​បង​មាន​បំណង​ឲ្យ​ទូល​បង្គំ​ស្លាប់ ឬ​នឹង​មើល​ចិត្ត​ទូល​បង្គំ​សោត មិន​ចាំ​បាច់​ស្ដេច​បង​នាំ​យក​បរមត្ថចរិយា មក​ទេសនា​ច្រក​ត្រចៀក​មនុស្ស​ដែល​ទៀប​នឹង​ស្លាប់​ដូច​នេះ​ទេ​។ រានី​ត្រាស់ សេចក្ដី​បំណង​របស់​បង គឺ​ថា​នឹង​ជួយ​ប្អូន​ឲ្យ​ផុត​អំពី​សេចក្ដី​អប្បយស​អាម៉ាស់​មុខ​ទាំង​នេះ​ជា​ប្រាកដ តែ​បង​តូច​ចិត្ត​ណាស់​ប្អូន ដែល​មក​ឃើញ​សណ្ហវាចា​ពាក្យ​ដាស់​តឿន​របស់​បង មាន​តែ​បក់​ភ្លើង​គឺ​សេចក្ដី​ឆ្កួត​តណ្ហា​របស់​អ្នក​ឯង​ឲ្យ​ឆេះ​រោលរាល​ខ្លាំង​ឡើង ហាក់​ដូច​ជា​មក​ញុះ​ប្អូន​ឯង​ឲ្យ​ដើរ​ទៅ​កាន់​ផ្លូវ​វិនាស​កម្ម តែ​បើ​ចេតនា​របស់​ប្អូន​បំណង​នឹង​យក​ឲ្យ​បាន ឬ​នឹង​ស្លាប់​នោះ បង​ជា​បង​នឹង​ឲ្យ​ប្អូន​ស្លាប់​ម្ដេច​បាន ត្រូវ​តែ​ជ្រោមជ្រែង​ជួយ​ជីវិត​ទុក​សិន វៀរលែង​តែ​របស់​ហួស​វិស័យ​។

ត្រាស់​ប៉ុណ្ណោះ​ហើយ ព្រះ​ទេពី​ក៏​ចេញ​អំពី​បន្ទប់​នោះ មាន​សោវណី​ឲ្យ​ហៅ​នាង​ស្នំ​សៃរិន្ធរី​ៗ ចូល​មក​គាល់ ឈរ​ចំពោះ​មុខ​ព្រះ​ទីនាំង​ចាំ​ស្ដាប់​ព្រះ​សោវណី រានី​ឃើញ​នាង​ចូល​មក​គាល់​ហើយ តែ​ក៏​មិន​ត្រាស់​ថា​អ្វី ទ្រង់​ប្រថាប់​ព្រងើយ ដូច​ជា​មាន​សេចក្ដី​មួហ្មង​អ្វី​ក្នុង​ព្រះ​ហឫទ័យ​មួយ​យ៉ាង តែ​ដែល​ពិត ព្រះ​នាង​កំពុង​រិះ​គិត​រក​ប្រយោគ​ដែល​នឹង​ត្រាស់​ចេញ​មក ព្រោះ​ជា​រឿង​សុខុម និង​ជា​រឿង​មុខ​គួរ​ខ្ពើម ព្រះនាង​ទើប​ជញ្ជឹង​រក​ផ្លូវ​មួយ​ស្របក់​សិន ទើប​មាន​ព្រះ​សោវណី​ថា មុខ​គួរ​ស្ដាយ​ណាស់​ណា ដែល​មក​ឃើញ​កន្យា​អ្នក​ឧត្ដម​សម្បូណ៌​ដោយ​គុណ​សម្បត្តិ​យ៉ាង​នាង​មក​ធ្លាក់​ទៅ​ជា​ទាសី សម្រាប់​បម្រើ​ការ​ក្នុង​ផ្ទះ​ដូច​នេះ​។
សៃរិន្ធរី 🔯តប នេះ​ជា​អកុសលកម្ម​របស់​ខ្ញុំ​ម្ចាស់ វា​តាម​មក​ស𒆙្នង​ផល​។

រានី ត្រាស់ យើង​ឃើញ​ច្បាស់​ថា នាង​ឯង​មិនមែន​ជា​ស្ត្រី​ធម្មតា ព្រោះ​មាន​សរសៃ​ក្រសែ​លោហិត​ខៀវ​ច្រើន ស្មើ​នឹង​សរសៃ​លោហិត​របស់​យើង ល្អ​ហើយ នាង​គង់​ត្រេកអរ​នាកាល​បាន​ស្ដាប់​ថា អនុជ​របស់​យើង​មាន​សេចក្ដី​ស្នេហា​នាង​ឯង ហើយ​ខ្លួន​យើង​ក៏​ពេញ​ចិត្ត អនុជ ដែល​បាន​ឃើញ​នាង​ជា​បាទបរិចារិកា​របស់​អនុជ​។ ពាក្យ​នេះ​មិន​ធ្វើ​ឲ្យ សៃរិន្ធរី កើត​ត្រេកអរ ឬ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​សោះឡើយ ត្រឡប់​ជា​ធ្វើ​ឲ្យ​នាង​ក្រេវក្រោធ​ពិរោធ​ដូច​អគ្រនី​ត្រូវ​ពាយុ ទើប​តប​ព្រះរាជ​សោវណី​ថា វា​អាម៉ាស់​មុខ​ណាស់​ព្រះ​រាជិនី ម្ដេច​ព្រះ​មេ​ម្ចាស់​មិន​នឹក​ដល់​រឿង​នេះ​ផង ខ្ញុំ​ម្ចាស់​មិន​បាន​គិត​មិន​បាន​នឹក​សោះ​ឡើយ​ថា​ព្រះ​មេ​ម្ចាស់​នឹង​បន្ទាប​ព្រះ​អង្គ ចុះ​លេង​ក្នុង​រឿង​អប្រិយ​នេះ ដែល​អ្នក​ជា​ទាំងពួង​គេ​មិន​ដែល​និយាយ ឬ​ប្រព្រឹត្ត​មក​សោះ ខ្ញុំ​ម្ចាស់​ទើប​នឹង​ដឹង​បាន​ក្នុង​វារៈ​នេះ​ជា​ដំបូង​ថា សក្ដិ​ខ្ពស់​និង​កេរ្តិ៍​ឈ្មោះ​ល្អ​នោះ វា​មិន​បាន​ជាប់​នៅ​ជាមួយ​គ្នា​ជានិច្ច​ទៅ ព្រះមេ​ម្ចាស់​ប្រហែល​ជា​មិន​ដែល​ប្រទះ​ឃើញ​នារី​ដែល​ស៊ូ​លះ​ជីវិត​របស់​ខ្លួន ដើម្បី​ការពារ​រក្សា​កិត្តិយស​ទុក ប្រហែល​ជា​ទ្រង់​ធ្លាប់​ប្រទះ​តែ​ស្ត្រី​ដែល​ឮ​តែ​សំឡេង​ប្រាក់​ក្រើង ក៏​ញញឹម​ដាក់ ហើយ​បណ្ដាល​ឲ្យ​ប្រុស​បាន​សម្រេច​ដូច​ប្រាថ្នា ខ្ញុំ​ម្ចាស់​គ្មាន​ពាក្យ​អ្វី​ឡើយ ដែល​នឹង​ក្រាប​ទូល​ឲ្យ​ច្រើន​ទៅ​ជាង​នេះ មាន​តែ​ពាក្យ​បញ្ចប់​ពាក្យ​ដើម​បន្តិច​ទៅ​ទៀត​ថា អំពី​នេះ​ជាដើម​ទៅ ខ្ញុំ​ម្ចាស់​មិន​បាន​ជា​សាវឡិក គាល់​បម្រើ​ព្រះ​មេ​ម្ចាស់​តទៅ​ហើយ មាន​អំណាច​នឹង​ចង់​ទៅ​ណា​ទៅ​បាន​តាម​ចិត្ត​។ រានី ត្រាស់​ជា​ប្រញាប់​ថា កុំ​តូច​ចិត្ត​ឡើយ​សាវឡិក ចូល​ឲ្យ​អភ័យ​ដល់​យើង​ចុះ ចូល​ភ្លេច​ពាក្យ​ដែល​យើង​និយាយ​អម្បាញ់​ទៅ កុំ​ខឹង​ស្របាល​ឡើយ ចូល​យក​ពែង​សុរា​នេះ​ទៅ​ថ្វាយ​កិច្ចក ម្ល៉េះ​ប្រហែល​ជា​ចាំ​មើល​ផ្លូវ​នាង​។ រានី សម្គាល់​ថា ដែល​សៃរិន្ធរី សម្ដែង​អាការ​ក្រេវក្រោធ​និង​ជា​មាយា​ស្រី ព្រះនាង​អស់​សង្ស័យ​ហើយ ជឿ​ក្នុង​ព្រះ​ហឫទ័យ​ថា សៃរិន្ធរី គង់​ត្រេកអរ​ក្នុង​រឿង​ដែល​កិច្ចក មាន​ចិត្ត​ស្នេហា​បដិពទ្ធ​នឹង​ខ្លួន ហើយ​ជឿ​ថា នាង​គង់​ត្រេកអរ​និង​នាំ​ពែង​ស្រា​ទៅ​ថ្វាយ​កិច្ចក សៃរិន្ធរី ដឹង​បាន​ជា​ប្រាកដ​ថា សុរា​មួយ​ពែង​នេះ ជា​ឧបាយ​ដើម្បី​ញ៉ាំង​ហេតុ​ឲ្យ​សម​ផល ឲ្យ​អ្នក​ទាំង​ពីរ​គឺ​ខ្លួន​នាង​និង​កិច្ចក​បាន​ជួប​គ្នា​ស្ងាត់​ៗ ក្នុង​ជាន់​ដំបូង​នាង​គិត​រេរា លុះ​គិត​ម្ដង​ទៀត​នាង​ក៏​ព្រម​ទៅ ដោយ​តាំង​ចិត្ត​ខ្ជាប់​ក្នុង​កុសល​រាសី ជា​កម្លាំង​សម្រាប់​ត​ទល់​អាការ​កំហែង​បង្ខំ​ជម្រៅ​នៃ​បុរស នាង​ក៏​ឱន​គំនាប់​ទទួល​យក​ពែង​សុរា​អំពី​ព្រះហស្ត​រានី ក្នុង​ខណៈ​ដែល​នាង​កំពុង​ដើរ​ចូល​ទៅ​កាន់​បន្ទប់​កិច្ចក​នោះ នាង​នឹក​តែ​ក្នុង​ចិត្ត​ថា វេលា​នេះ យើង​ចូល​ទៅ​កាន់​ទី​ចម្រូងចម្រាស ដូច​ចូល​ទៅ​ក្នុង​រង្វង់​ស្នែង​សត្វ យើង​មិន​ដឹង​បើ​នឹង​ប្រតិបត្តិ​ដូចម្ដេច​ឲ្យ​រួច​ខ្លួន បើ​យើង​ទទឹង​អាជ្ញា​រានី​សោត ទោស​ទណ្ឌ​នឹង​ធ្លាក់​លើ​ខ្លួន​យើង ឥឡូវ​នឹង​ប្រថុយ​ទៅ​រក​កិច្ចក សេចក្ដី​សៅហ្មង​នឹង​មាន​ដល់​ខ្លួន​យើង​ៗ នឹង​គេច​វេះ​ទៅ​ផ្លូវ​ណា​មិន​រួច​ហើយ ប្រសិនបើ​យើង​ប្រតិបត្តិ​តាម​បញ្ជា​រានី អ្នក​ណា​នឹង​ធានា​បាន​ថា ការ​ចូល​ទៅ​ក្នុង​បន្ទប់​ស្ងាត់​តែ​ពីរ​នាក់ ហើយ​គ្មាន​គ្រឿង​ការពារ​ខ្លួន​ផង វា​នឹង​មិន​ឲ្យ​ទោស​ដល់​ខ្លួន​យើង​ម្ដេច​បាន អ្នក​ណា​នឹង​ធានា​បាន​ថា កិច្ចក​នឹង​មិន​ធ្វើ​អី រឿង​នេះ​សូម្បី​តែ​ស្រី​អ្នក​ព្រៃ​ដែល​ស្ដួចស្ដើង​ចរិយា​សម្បត្តិ​វា​ក៏​គង់​ខ្លាច​ច្រើន​ស្មើ​នឹង​ខ្លាច​ខ្លា តែ​ទោះបី​ដូចម្ដេច​ក្ដី យើង​នឹង​ព្យាយាម​រក្សា​កិត្តិយស​របស់​យើង​ទុក​ដោយ​ពេញ​កម្លាំង ដែល​នឹង​រក្សា​បាន ទោះបី​បង់​ជីវិត​ក៏​តាម​ការ សូម​ព្រះ​ជា​ម្ចាស់​លើ​ស្ថាន​សួគ៌​ចូល​ជួយ​អភិបាល​ខ្ញុំ​ម្ចាស់​ក្នុង​គ្រា​នេះ​។ ដោយ​សេចក្ដី​គិត​យ៉ាង​នេះ​ជា​គ្រឿង​ឃុំ​ចិត្ត នាង​ក៏​ប្រថុយ​ឈាន​ជើង​ចូល​ទៅ​កាន់​បន្ទប់​កិច្ចក ឯ​ហេតុ​ការណ៍​ដែល​កើត​ឡើង​នោះ វា​ក៏​មិន​ខុស​អី​នឹង​ដែល​នាង​ស្មាន​ទុក កិច្ចក​កាល​ឃើញ​នាង​ចូល​ទៅ​តែ​ម្នាក់​ឯង ក៏​នឹក​ញញឹម​ប្រិមប្រិយ​ក្នុង​ចិត្ត​ក្រោក​ឡើង​ស្ទុះ​ទៅ​នឹង​ឱប​នាង​ៗ គ្មាន​អាវុធ​នឹង​ការពារ​ខ្លួន​ពិត តែ​នាង​ប្រុង​ខ្លួន​ទុក​តស៊ូ​ដោយ​កម្លាំង​កាយ នាង​ទះ​តប់​ខ្វាច​ខ្ញាំ ត្រដរ​របូត​អំពី​ដៃ​កិច្ចក ដែល​កំពុង​ស្រវឹង​សុរា រត់​ចេញ​អំពី​បន្ទប់​។ ព្រះ​ចៅក្រុង​វិរាជ​វេលា​នោះ កំពុង​ប្រថាប់​នៅ​ក្នុង​ព្រះ​ទីនាំង​វិនិច្ឆ័យ ខណៈ​នោះ​មាន​ស្ត្រី​ម្នាក់ ស្រែក​រត់​ចូល​ទៅ​មុខ​ព្រះ​ទីនាំង ចូល​ទៅ​ដល់​បល្ល័ង្ក​គង់ ដោយ​អាការ​អាច​ហ៊ាន​នឹង​ស្រែក​ថា អយុត្តិធម៌ អយុត្តិធម៌​ដ៏​លាមក កើត​ឡើង​ក្នុង​ម្លប់​សាលា​យុត្តិធម៌​ហើយ ព្រះរាជា​អើយ​កាល​ស្ត្រី​ភាព​អ្នក​មាន​កម្លាំង​តិច គ្មាន​ទី​ពឹងពាក់ មក​ត្រូវ​ញាំញី​សមាន​សក្ដិ​លេង​តាម​អំពើ​ចិត្ត ក្នុង​ខាង​ក្នុង​កំផែង ៤​ជាន់​នៃ​ព្រះ​បរម​មហា​រាជវាំង​របស់​ព្រះ​អង្គ​ដូច​នេះ សេចក្ដី​វិនាស​សសៀរ​ចូល​ជិត​ព្រះ​អង្គ​ណាស់​ហើយ​។ គ្រា​នោះ​មាន​មហាតលិក​ម្នាក់ ព្យាយាម​បណ្ដេញ​នាង​ចេញ​អំពី​នោះ ហៅ​នាង មេ​ចម្កួត​ មេ​កំព្រើល និយាយ​ព្រើល​ៗ ខណៈ​នោះ កិច្ចក​ក៏​តាម​ចូល​មក​ក្នុង​ព្រះ​រោង​គាល់ ចាប់​សក់​នាង​ដឹក​យក​ទៅ​អំពី​ទី​ប្រជុំ​នោះ បណ្ដា​អ្នក​ប្រជុំ​អម្បាល​នោះ​មិន​ទាន់​ដឹង​ថា តើ​ហេតុ​រឿង​អ្វី​ឡើយ កាល​កិច្ចក​អូស​ចូល​តៅ​ក្នុង​វាំង សៃរិន្ធរី​បាន​ស្រែក​រហូត​ផ្លូវ​សុំ​ឲ្យ​ប្រុស​ម្នាក់​ឈរ​នៅ​ជិត​នោះ​ជួយ ហើយ​មើល​ទៅ​ដូច​ជា​ស្គាល់​ប្រុស​នោះ​ផង តែ​ខាង​ប្រុស​នោះ​ឃើញ​ថា​មិន​គប្បី​នឹង​ធ្វើ​អ៊‌ឹកធឹក​វឹកវរ​កណ្ដាល​ផ្លូវ​ថ្នល់ គ្រាន់​តែ​ខ្សឹប​ប្រាប់​នាង​ថា ឲ្យ​នាង​ធ្វើ​មាយា​ឱន​លំទោន ព្រម​តាម​គេ​ទៅ​សិន​ទៅ​ដល់​វេលា​រាត្រី​នឹង​មាន​ពួក​មក​ជួយ មក​នៅ​ជិត​ៗ​នាង ដើម្បី​នឹង​ជួយ​ឲ្យ​រួច​អំពី​សេចក្ដី​អប្បយស​។ សៃរិន្ធរី ក៏​ប្រតិបត្តិ​តាម នាង​ស្ងៀម​មិន​មាន​សម្ដែង​ការ​ទទឹង​ត​ទៅ ដើរ​តាម​កិច្ចក ចូល​ទៅ​ក្នុង​បន្ទប់​ដោយ​ស្រួល កាល​ទាំង​ពីរ​ចូល​ទៅ​ផុត​ហើយ កិច្ចក​ក៏​ចាក់​គន្លឹះ​ទ្វារ​គ្រឹប ហើយ​ពោល​ប្រលោម​នាង​ថា កុំ​ណា៎ កុំ​កាត់​មេត្រី​ក្ដី​ស្នេហា​របស់​បង​ឡើយ វង់​ភក្ត្រ​ដ៏​ត្រឡុង​ដូច​វង់​ខែ​នេះ​មក​បណ្ដាល​ឲ្យ​បង​វង្វេង​ស្មារតី​ទៅ ក្ដី​ស្នេហា​ដ៏​ធ្ងន់​មហិមា​ស្មើ​មហា​បរពត បាន​មក​គ្រប​សង្កត់​ហឫទ័យ​របស់​បង វេលា​នេះ​ខ្លួន​បង​ធ្លាក់​ទៅ​ជា​ទាស​នៃ​សេចក្ដី​ស្រឡាញ់​ហើយ គ្មាន​អ្វី​នឹង​បន្ធូរបន្ថយ​ទៀត​ទេ ក្រៅ​អំពី​នាង​ព្រមព្រៀង​ទទួល​បដិព័ទ្ធ​ប៉ុណ្ណោះ កុំ​ខឹង​ស្របាល​ឡើយ​ណា​ស្រស់​ស្រី បង​សូម​ផ្ញើ​មេត្រី​ក្ដី​ស្នេហា​ផង កុំ​ឲ្យ​បង​ស្លាប់​បង់​អសោច​អសារ​ឥត​ការ​។

លំដាប់​នោះ កិច្ចក​ខិត​ចូល​ជិត​លា​ព្រះ​ពាហា ជា​ទី​បបួល​ឲ្យ​នាង​ឱប ហើយ​លោម​ត​ទៅ​ទៀត​ថា សូម​ឲ្យ​បង​ឱប​រឹត​ផ្ដិត​ទ្រូង​បន្តិច​ស្រស់​ស្រី ដើម្បី​បន្ទោបង់​នៅ​សេចក្ដី​ក្រហល់ក្រហាយ​ដែល​រុំ​រឹត​ចិត្ត​បង ត​អំពី​នោះ​ទៅ បង​ក៏​ជា​របស់​នាង​ៗ ក៏​ជា​របស់​បង ជា​និរន្តរ​ទៅ​ណា​ពៅ​ព្រលឹង​។
សៃរិន្ធរី​ញញឹម​ដោយ​ឧបាយ ហើយ​ក៏​ស្ងៀម​នៅ មិន​បាន​តប​ត​សំដី កិច្ចក​ក៏​និយាយ​ប្រលោម​ត​លួង​ទៅ​ថា សេចក្ដី​អៀនខ្មាស​ឃើញ​ប្រាកដ​នូវ​ទឹក​មុខ​យុវតី​សៃរិន្ធរី វា​មក​អុជ​កង​អគ្រនី​ក្នុង​ទ្រូង​បង​ឲ្យ​រោលរាល កុំ​គេច​មុខ​ដ៏​បំព្រង​ដូច​ដួង​ខែ​អំពី​ការ​សម្លឹង​របស់​រៀម​ឡើយ កុំ​ស្ងាត់​កុំ​ស្ងៀម​សម្ដី​ពីរោះ​ស្រណោះ​សោតទ្វារ ចូល​ប្ដេជ្ញា​មក​ត🍰ែ​មួយ​ម៉ាត់ អំពី​វរ​ឱស្ឋ​ដ៏​ប៉ប្រិម​ដូច​ទទឹម​ព្រាយ ក៏​អាច​នឹង​ជ☂ួយ​រំសាយ​ទុក្ខ​នឹង​ជ្រោមជ្រែង​ជីវិត​បង​ឲ្យ​គង់​នៅ​បាន​។

ក្នុង​ទី​បំផុត​សៃរិន្ទរី​ក៏​ស្នង​វាទី​ថា : ម្ដេច​ទ្រង់​ប្រញាប់ប្រញាល់​ម្ល៉េះ ចាំ​ឲ្យ​យប់​យាម​សន្ធិយា​សិន​ខ្ញុំ​ម្ចាស់​នឹង​ទៅ​ណា​។
នាង ដឹង​បាន​ដោយ​ក្រ​ណាស់ សម្រាប់​ចិត្ត​អ្នក​គូរ​ស្រឡាញ់​កំពុង​ពេញ​ជ្រួល​គ្រប់​ខណៈ​ដង្ហើម​ចេញ​ចូល នឹង​បង្អង់​ចាំ​វេលា​នេះ​វេលា​នោះ​ៗ នឹង​ប្រែ​ថា​ម្ដេច កិច្ចក តប​ដោយ​សំឡេង​ញ័រ​រន្ថាន់​។
សេចក្ដី​ខ្មាស​ក្នុង​ខណៈ​នោះ​ពន់ពេក តែ​នាង​ក្លែង​តែង​ឧបាយ​ធ្វើ​មុខ​ញញឹម ហើយ​ឲ្យ​ពាក្យ​បដិញ្ញាណ​ថា នឹង​មក​រក​ក្នុង​វេលា​ព្រលប់​យប់​នេះ​មិន​ខាន 🌼សូម​ទាន​ឲ្យ​តែ​បន្ធូរបន្ថយ​សិន​។

កិច្ចក​និយាយ​ម្ដង​ទៀត​ក្នុង​ទី​បំផុត​ថា បង​គាប់​ចិត្ត​អំណរ​គុណ​ជា​បំផុត មធុរស​កថា​ប៉ុណ្ណោះ អាច​ជួយ​រក្សា​ដួង​ចិត្ត​ជីវិត​បង​ឲ្យ​គង់​នៅ​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ត​ទៅ ខណៈ​នេះ​បង​ត្រឡប់​ដឹង​ខ្លួន​ដូច​អំពី​ដើម ជីវិត​របស់​បង​ប្រសិន​ជា​មាន​ប្រយោជន៍​ដល់​នាង សូម្បី​តែ​បន្តិចបន្តួច​ក្ដី បង​ស៊ូ​លះ​ឲ្យ​ប្អូន​។ សម្រាប់​ចិត្ត​គូ​ស្រឡាញ់ ដែល​កំពុង​ស្រឡាញ់​ថ្មី​ៗ ក្ដៅ​ៗ​ឃើញ​ថា វេលា​ដែល​កន្លង​ទៅ​យឺតយូរ​ជា​បំផុត ចូល​បែប​តម្រា​ភាសិត​ថា រាល់​ៗ​ម៉ោង​ដែល​កន្លង​ទៅ​ម្យឺត​ៗ​នោះ​ឃើញ​ដូច​ជា​យឺតយូរ​ស្មើ​នឹង​អាយុកាល បីដូច​ជាតា កង់​រថ​ព្រះ​អាទិត្យ​ជាប់​ភក់​ផុង​ដូច​នោះ ទោះ​បី​ដូច​នោះ​ក្ដី រាត្រីកាល​ដែល​កិច្ចក​ក្រវើន​រន្ថាន់​ក្នុង​ចិត្ត ក៏​បាន​មក​ដល់​ក្នុង​ទី​បំផុត វេលា​សន្ធិយា​ចរ​មក​ដល់ មាន​ស្រមោល​ងងឹត​ព្រិល​ឆៀង​ទៅ​ខាង​ខ្មៅ បាន​ជួយ​ឧបត្ថម្ភ ទឹក​ចិត្ត​កិច្ចក​កំពុង​ដើរ​ញាប់​តឹក​ៗ ឲ្យ​រីករាយ​ឡើង​បាន​បន្តិច ដោយ​មាន​សេចក្ដី​សង្ឃឹម​បង្កើត​ឡើង តែ​មក​ដល់​ត្រង់​នេះ​ហើយ​ឃើញ​នាឡិកា ហាក់​ដូច​ជា​ដើរ​រឹតតែ​យឺត​យូរ​ជាង​សព្វ​ដង កិច្ចក​ផ្ទំ​លើ​ព្រះ​ទែន​ប្រុង​ឥន្ទ្រីយ៍​រវៀសរវៃ ចាំ​ស្ដាប់​សូរ​ជើង​នាង​ឆោម​លម្អ​នឹង​ឈាន​ជើង​ចូល​ទៅ​រក​ខ្លួន ក្នុង​ទី​បំផុត​ទ្វារ​បន្ទប់​នោះ ក៏​សន្សឹម​ៗ បើក​បន្តិច​ៗ រូប​ស្រស់​បំព្រង​តែង​ខ្លួន​ទងវង​ជរជាយ​បាន​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​នោះ កិច្ចក​ក្រឡេក​ឃើញ​ញញឹមញញែម​ក្រោក​ឡើង​អង្គុយ ហើយ​អញ្ជើញ​នាង​ឲ្យ​អង្គុយ​ក្នុង​រង្វង់​ដៃ នាង​សន្សឹម​ៗ ដើរ​ចូល​ទៅ​កាន់​ទី​ព្រះ​ទែន ដោះ​គ្រឿង​តែង​កាយ​ជាន់​ក្រៅ​ចេញ​ភ្លាម យីអើ​មិនមែន​ស្រី​ទេ​តើ កិច្ចក​ឃើញ​ច្បាស់​ទៅ​ជា​អ្នក​ចម្បាំង​ម្នាក់​រូប​សម្បើម​មក​ឈរ​នៅ​មុខ​គេ ហើយ​ស្រែក​គំរាម​ថា អាខ្មោច​ឥត​ខ្មាស អាឯង​មិន​ដឹង​ទេ​ឬ ជា​ស្ត្រី​បរិសុទ្ធិ​មិន​លក់​កិត្តិយស​របស់​ខ្លួន ព្រោះ​ឃើញ​លាភ ឥឡូវ​អាឯង​ចូល​ត្រៀម​ខ្លួន​រឿង​ចិត្ត​ខ្មៅ​របស់​អាឯង ដើម្បី​ចុះ​ទៅ​កាន់​និរយភូមិ​ជា​ឆាប់​។

និយាយ​តែ​ប៉ុណ្ណោះ គេ​ក៏​ចាប់​កិច្ចក​កន្ត្រាក់​អំពី​ព្រះ​ទែន​ប្រហារ​ជីវិត​ដោយ​ក្ដាប់​ដៃ​ដ៏​មាន​ឫទ្ធិ​ស្លាប់​បង់ ភីម អ្នក​ក្លែង​ខ្លួន​ជា​ស្ត្រី ក៏​ប្រវា​ឡើង​កំផែង​វាំង​កិច្ចក ចុះ​ទៅ​ដេក​ព្រងើយ គ្មាន​អ្នក​ឯណា​នីមួយ​ក្នុង​វាំង​នោះ ដឹង​ថា​មាន​ហេតុ​កើត​ឡើង​។
ព្រឹក​ឡើង​ទាល់​តែ​ថ្ងៃ​ហួស បន្ទប់​ទី​បន្ទំ​កិច្ចក​នៅ​តែ​បិទ អ្នក​ទាំងពួង​សង្ស័យ​មាន​ម្នាក់​ទទួល​សោវណី​ទៅ​ពិនិត្យ​មើល ដើម្បី​ឲ្យ​ដឹង​ជា​ហេតុ​ដូច​ម្ដេច កាល​បើក​ទ្វារ​ចូល​ទៅ អ្នក​បម្រើ​នោះ​ក៏​ទច់​ង៉ក់​ធ្វើ​ភ្នែក​គ្រលួង ព្រោះ​ឃើញ​សព​កិច្ចក​ដេក​ស្ដូក លោហិត​ច្រាល​ពាស​ទាំង​ល្វែង នឹង​ប្រឡាក់​ទៅ​តាម​ខ្លួន​សព កាល​សេចក្ដី​នោះ​ជ្រាប​ទៅ​ដល់​ព្រះ​ញាតិវង្ស ក៏​ភ្ញាក់​ផ្អើល​តែ​រាល់​គ្នា រានី​ជា​ព្រះ​ជេដ្ឋភគិនី ក៏​ទៅ​ជា​ខ្យល់​ចាប់​បាត់​ស្មារតី ដោយ​អំណាច​ទោស​ឃោរឃៅ អ្នក​អម្បាល​នោះ​ក៏​រក​រឿង​ចោទ​ថា នាង​ទាសី​ជា​អ្នក​សម្លាប់ តែ​មិន​មាន​ស្មរ​បន្ទាល់​ល្មម​យក​ជា​ការ​ពិត​បាន​ព្រោះ​មាន​សេចក្ដី​ឃើញ​ថា រឿង​ឃាតកម្ម ប្រុស​មាន​រូប​រាង​មាំមួន​យ៉ាង​កិច្ចក​នេះ ស្ត្រី​មិន​អាច​នឹង​ធ្វើ​បាន ទោះ​បី​ដូច​នោះ​ក្ដី មនុស្ស​ទាំងឡាយ​ក៏​មិន​អស់​សង្ស័យ នូវ​មាន​សេចក្ដី​ឃើញ​ថា​រឿង​ឃាតកម្ម​គ្រា​នេះ ជា​ករណី​ហេតុ​ស្ងាត់​កំបាំង តែ​រានី​ទ្រង់​សង្ស័យ ត្រង់​ដែល​ថា សៃរិន្ធរី​ជា​អ្នក​ដើម​ហេតុ ដោយ​ហេតុ​នេះ​ព្រះ​នាង​មិន​បាន​បិទបាំង​រឿង​សង្កា​នេះ​ទុក តែង​ត្រាស់​ប៉ោច​ៗ ជា​ញយ​ៗ ថា​តែ​ឃើញ​មុខ​នាង​ទាសី​កាល​ណា​ឲ្យ​នឹក​ជិន​នឹក​ស៊ី​ក្នុង​ចិត្ត ព្រោះ​តែ​ឃើញ​ហើយ បណ្ដាល​តឿន​ព្រះ​ហឫទ័យ​ឲ្យ​ព្រះនាង​នឹក​ដល់​មរណ​កម្ម​របស់​ព្រះអនុជ ក្នុង​ទី​បំផុត​ព្រះ​រាជា​🔜ក៏​ត្រូវ​ខ្យល់​កួច​ត្រឡប់ត្រឡិន​នាំ​ឲ្យ​ជឿ​ពាក្យ​ព្រះ​មហេសី ត្រាស់​ឲ្យ​ចង​ដៃ​ចង​ជើង​សៃរិន្ធរី នាំ​យក​ទៅ​ដុត​ទាំង​រស់ ព្រម​នឹង​សព​កិច្ចក​លើ​ជើង​ថ្ករ​ជាមួយ​គ្នា​។

ឯ​នាង​ទាសី​សៃរិន្ធរី ត្រូវ​គេ​ផ្ចាញ់ផ្ចាល​ជា​ច្រើន​ម៉ោង ដើម្បី​នឹង​ឲ្យ​នាង​ទទួល​សារភាព​តាម​ពិត តែ​នាង​ខំ​អត់ធន់​ទារុណកម្ម​នោះ ដោយ​សេចក្ដី​មានះ​ក្លាហាន ដោយ​ឈ្វេង​យល់​ច្បាស់​ថា ពួក​បាណ្ឌវ​ក្សត្រិយ៍​នឹង​មក​ជួយ​នាង​ឲ្យ​រួច​អំពី​ភ័យ​ក្នុង​វេលា​មាន​ឱកាស ការ​ដែល​ត្រូវ​ចង​ដៃ​ចង​ជើង​រឹត​ក្រញុះ ដូច​ជា​គេ​ចង​ជ្រូក​នោះ មិន​ធ្វើ​ឲ្យ​រានី​មាន​សេចក្ដី​សង្វេគ​វេទនា​សោះ ព្រោះ​ក្នុង​វេលា​នោះ ព្រះនាង​ពេញ​ទៅ​ដោយ​សេចក្ដី​ទុក្ខ​សោក និង​ស្រណោះ​ស្ដាយ​ព្រះ​អនុជ​ដែល​សុគត​ទៅ និង​ដិត​ចិត្ត​នឹង​នាង​ទាសី​ជា​ទម្ងន់​។
លំដាប់​នោះ គេ​នា​នាង​ទៅកាន់​សុសាន​ប្រទេស (ទី​ដុត♏​ខ្មោច🔴) មាន​ទាហាន​ប្រមាណ ៥០​នាក់​ឃុំ​ខ្លួន​នាង​ទៅ ដើម្បី​ការពារ​មិន​ឲ្យ​នាង​រត់ និង​ចាំ​ការពារ​មិន​ឲ្យ​ពួក​ញាតិ​របស់​នាង​មក​ដណ្ដើម​យក​ខ្លួន​នាង​ទៅ​បាន​។

ទី​មេន (មេន គឺ​មេរុ) នោះ​គេ​បាន​ចាត់ចែង​តម្កល់​ជើង​ថ្ករ ត្រៀម​ទុក​ថ្វាយ​ព្រះ​ភ្លើង​សព​កិច្ចក ចំណែក​ឯ​នាង​ក៏​ត្រូវ​បង្គាប់​ឲ្យ​ឡើង​ទៅ​ដុត​ខ្លួន​សម្លាប់​លើ​ជើង​ថ្ករ​នេះ ព្រម​នឹង​សព​កិច្ចក​ដែល​គេ​ចោទ​ថា​នាង​ជា​នាក់​សម្លាប់ តែ​មុន​នឹង​ឡើង​ទៅ​លើ​ជើង​ថ្ករ គេ​បាន​អនុញ្ញាត​ឲ្យ​នាង​ប្រការ​សិត​សេចក្ដី​ឯណា​នីមួយ មុន​វេលា​លា​ស្លាប់ ថា​បើ​នាង​មាន​បំណង​នឹង​ពោល​បច្ឆិម​វាចា លំដាប់​នោះ​នាង​ក្រោក​ឡើង​ឈរ​ដោយ​អាច​ហាន ហើយ​និយាយ​សំឡេង​យ៉ាង​ច្បាស់លាស់ មិន​មាន​រន្ធត់​ថា : ម្នាល​សុភាព​បុរស​ទាំងឡាយ ប្រសិន​ជា​អ្នក​មក​នឹក​មួយ​រំពេច​មើល​ថា បើ​មាតា ឬ​បង​ស្រី ប្អូន​ស្រី បុត្រី របស់​អ្នក បាន​នូវ​សេចក្ដី​អាម៉ាស់​មុខ ព្រោះ​ប្រុស​ដែល​ស្លាប់​ទៅ​នេះ ទាំង​នាង​នោះ​ឯង​ក៏​មិន​ពេញ​ចិត្ត​នឹង​យក​សម្មាន​សក្ដិ​របស់​ខ្លួន​មក​ប្ដូរ​នឹង​ប្រុស​នេះ ដូច​យ៉ាង​ខ្លួន​ខ្ញុំ​នេះ តើ​អ្នក​នឹង​ចង​ដៃ​ចង​ជើង​យក​នាង​ទៅ​ដុត​ទាំង​រស់ ព្រោះ​ហេតុ​ដែល​នាង​ព្យាយាម​នឹង​ការពារ​សេចក្ដី​បរិសុទ្ធ​របស់​នាង​ឬ ខ្ញុំ​ជឿ​ថា អ្នក​ទាំងពួង​គង់​នឹង​ប្រកែក​ព្រម​គ្នា​ថា នឹង​មិន​ធ្វើ​ដល់​នាង​ឡើយ ថា​បើ​ដូច​នោះ​សោត ហេតុ​ម្ដេច​ស្ត្រី​កម្សត់​គ្មាន​ផ្ទះ​សម្បែង គ្មាន​ញាតិ​វង្ស គ្មាន​អ្វី​បរិភោគ​ចិញ្ចឹម​ជីវិត រស់​នៅ​ដោយ​ត្រដរ ដោយ​អ្នក​ដទៃ​ឲ្យ​ទាន មក​ត្រូវ​ទោស​ដូច​នេះ ខុស​នឹង​អ្នក​ទាំងពួង ក្នុង​មួយ​វេលា​ឬ​ពីរ​បី​មីនុត​ទៀត ខ្ញុំ​នឹង​ផុត​ជីវិត​គ្មាន​ខ្លួន តែ​ចិត្ត​របស់​ខ្ញុំ​នឹង​រង្គាត់​ទៅ​ក្នុង​លោក ចិត្ត​របស់​ព្រហ្មចារិនី មិន​ចេះ​ស្លាប់​។

លុះ​នាង​និយាយ​ចប់​ចុះ​ផុត​មាត់ ឃើញ​បុរស​ម្នាក់​ខ្មៅ​ធំ​មាំ​រត់​សំដៅ​ទៅ​មាត់​ទន្លេ ត្រង់​ទី​ដែល​នឹង​ថ្វាយ​ព្រះ​ភ្លើង​សព កិច្ចក​ស្រែក​បណ្ដើរ​ថា ខ្លួន​គេ​កាន់​រាជសារ​មក ដោយ​មាន​កិច្ច​ដ៏​ប្រញាប់ គេ​រត់​ចូល​មក​យ៉ាង​លឿន​ៗ ទាល់​តែ​អ្នក​រក្សា​ការ​នឹង​ហាម​ឃាត់ ឬ​សួរ​យក​សេចក្ដី​មិន​ទាន់​ៗ​ដឹង​ជា​អ្នក​នោះ​មក​ល្អ ឬ​មក​អាក្រក់ គេ​ក៏​ដល់​មក​ទី​ប្រជុំ​ជន រត់​កាត់​ហ្វូង​អ្នក​រក្សា​ការ​ដែល​ឈរ ត្រៀម​ជុំ​វិញ ក្របី​ដែល​កាន់​នៅ​ដៃ​ក៏​វាត់​ឆ្វេង​វ័ធ​ស្ដាំ ត្រូវ​ដាច់​ក​ធ្លាក់​អំពី​កាយ​រណែល ហើយ​ស្រែក​ប្រកាស​ដោយ​សំឡេង​ដ៏​ខ្លាំង​ថា ៖
កិច្ច​របស់​យើង​ដែល​មក​ទាំង​ប្រញាប់ប្រញាល់​នេះ ក៏​គឺ​នឹង​មក​ជួយ​ស្ត្រី​ដែល​ជាប់​ចំណង​នេះ កិច្ច​ត​ទៅ​ទៀត គឺ​នឹង​សម្ដែង​ឲ្យ​មនុស្ស​ទាំងឡាយ​ឃើញ​ថា ដែក​តូច​មុខ🎃​មុត​នោះ (យក​ដៃ​ចង្អុល​ទៅ​ក្របី) នឹង​ប្រហារ​ក្បាល​អ្នក​រាល់​គ្នា​ឲ្យ​កំបុត​ទៅ​បាន​។

និយាយ​ដូច​នោះ​ហើយ គេ​ក៏​ស្ទុះ​ប្រវា​ឡើង​ទៅ​លើ​ជើង​ថ្ករ​ទៅ​ជួយ​ស្រាយ​សៃរិន្ធរី ហើយ​នាំ​ចុះ​មក វេលា​ត្រឡប់​មក បាន​កាប់​សម្លាប់​គ្នា​នឹង​ពួក​អ្នក​រក្សា​ការ​១​ភ្លេង​ធំ គេ​វ័ធ​ឆ្វេង​ក្របែល​ស្ដាំ​ដោយ​ក្របី​សម្រាប់​ដៃ​ខ្លះ ដាច់​ដៃ​ខ្លះ ដាច់​ជើង​ស្លាប់​ទៅ​ប្រមាណ ២០​នាក់ ឈាម​បាច​ប្រសាច​ពាស​មាត់​ទន្លេ ទី​ឈាបនកិច្ច​ក្លាយ​ទៅ​ជា​ទី​ចម្បាំង ពេល​ទៅ​ដោយ​លោហិត​មនុស្ស អ្នក​រស់​រួច​ជីវិត​ទៅ​ក៏​មិន​ប្រមាណ​នាក់ អ្នក​ដែល​រួច​អំពី​មុខ​ក្របី ក៏​គឺ​អ្នក​ដែល​គេច​រត់​ទៅ​ជា​មុន ស្រេច​ការ​កាប់​សត្រូវ​ដោយ​កម្លាំង​ក្លា​មុខ​គួរ​ព្រឺព្រួច​ប៉ុណ្ណោះ​ហើយ បុរស​នោះ​ក៏​ត្រកង​សៃរិន្ធរី​ដាក់​លើ​ស្មា​លី​រហិច​យាត្រា​ទៅ ក្នុង​រយៈ​ផ្លូវ​ឆ្ងាយ​ផុត​កន្ទុយ​ភ្នែក​។

ភាគ​ទី ៩ 
ពួក​កុរុ​ចូល​ជាន់​ដែន​វិរាជ 

          ក្នុង​រវាង​ឆ្នាំ​ទី​បំផុត​នៃ​ការ​និរទេស​បាណ្ឌវ​ក្សត្រិយ៍ ទុរយោធន៍​បាន​ព្យាយាម​ស៊ើប​រក ទី​សំណាក់​ពាក់​ពួន​លាក់​ខ្លួន​ពួក​បាណ្ឌវ​ជានិច្ច ចំណែក​ឯ​បាណ្ឌវ​ក្សត្រិយ៍​ក៏​ពឹង​ពួន​លាក់​ខ្លួន​យ៉ាង​សុខុម គ្មាន​អ្នក​ណា​ដឹង​ដំណឹង​ឬ​ឮ​រហើបរហាយ​សោះ​ដូច​ប្រាកដ​ហើយ​ខាង​ដើម គ្រប់​ៗ ពួក​កង​ក្រវែល​ដែល​ទុរយោធន៍​ប្រើ​ទៅ​ឲ្យ​ក្រវែល​ស៊ើប​រក​ដំណឹង​នោះ បាន​ត្រឡប់​វិល​ទៅ​វិញ​ដោយ​ប្រាសចាក​ផល​ដែល​បំណង​ប៉ង​មក ទៅ​ថ្លែង​ការណ៍​ថ្វាយ​ទុរយោធន៍​ថា ពួក​គេ​បាន​ខ្មីឃ្មាត​ចេញ​ទៅ​ស៊ើប​រក​ខ្លួន​គ្រប់​កន្លែង​ដែល​មនុស្ស​អាស្រ័យ​នៅ និង​ក្នុង​ដែន​ដង​ព្រៃ​រហោឋាន​មិន​បាន​ប្រទះ​យុធិស្ឋិរ ឬ​គ្រាន់​តែ​ឮ​ដំណឹង​រសឹបរសៀប​សោះ ទុរយោធន៍​ទ្រង់​សម្គាល់​ថា សត្វ​សាហាវ​ក្នុង​ព្រៃ​គង់​ខាំ​ស៊ី​បាណ្ឌវ​ក្សត្រិយ៍​ទាំង​ប្រាំ​ទៅ​ហើយ ព្រោះ​ពួក​ដែល​ត្រូវ​និរទេស​ចាក​និវេសន៍​ស្ថាន​ទៅ​ដើរ​ព្រៃ មិន​ដែល​រួច​ពី​ខ្លា​ខាំ​ស៊ី ទុរយោធន៍​រឹតតែ​ជឿ ហើយ​ទុក​ចិត្ត​ជា​ខ្លាំង​ឡើង​រាល់​វេលា​ថា ពួក​បាណ្ឌវ​គ្មាន​ខ្លួន​ហើយ ទាំង​នេះ​ព្រោះ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ប្រាថ្នា​តែ​ឲ្យ​គូ​បដិបក្ខ​សូន្យ​ទៅ​អំពី​ផែនដី ទើប​ស្រូត​ទុក​ដាក់​ឲ្យ​ទៅ​ជា​ដូច​នេះ​ដូច​នោះ​ជា​មុន​ឯ​ទោណ​អាចារ្យ គ្មាន​ចិត្ត​ព្យាបាទ​បំណង​ស៊ី​សាច់​ច្របាច់​ឈាម​ដូច​នោះ​ទេ ទាំង​ភីស្ម ដែល​មាន​ព្រះ​កេសា​ស្កូវ​ព្រោង ក៏​ដូច​គ្នា មិន​ទ្រង់​ជឿ​សោះ​ថា​បាណ្ឌវ​ក្សត្រិយ៍​អស់​ព្រះ​ជន្ម ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​កាល ៨០​ឆ្នាំ​ហើយ កិច្ចការ​ទាំងពួង​ទ្រង់​ត្រិះរិះ​រក​ហេតុ​ផល​ឲ្យ​ឃើញ​ជាក់ស្ដែង​សព្វ​គ្រប់ ទើប​បញ្ចេញ​វាចា​ក្នុង​រឿង​នេះ ក៏​ទ្រង់​រំឭក​ថា កុំ​អាល​សន្និដ្ឋាន​ដោយ​រួសរាន់​ហួស​ទៅ ទ្រង់​ទុក​ព្រះ​ហឫទ័យ​ថា ពួក​បាណ្ឌវ​កាល​មាន​អាវុធ​គ្រប់​ដៃ​ដូច​នោះ ក៏​ឈ្មោះ​ថា​មាន​ពួក​ច្រើន​នៅ​ក្នុង​ខ្លួន​សត្វ​សាហាវ​យង់ឃ្នង មិនមែន​មក​ប្រឡង​រិទ្ធិ​ពាធា​យាយី​បាន​ដោយ​ងាយ​ៗ​ទេ ទ្រង់​អាច​តស៊ូ​មនុស្ស​ឬ​សត្វ​សាហាវ​រាប់​ដោយ​ចំនួន​រយ​ពាន់ នាយ​ខ្មាន់​ធ្នូ​យ៉ាង​អរជុន​ជឿ​ថា គង់​ជា​មិន​ត្រូវ​សឹក​លប​ប្រទូសរ៉ាយ​បាន ព្រះ​ហឫទ័យ​ភីស្ម ទ្រង់​ព្រួយ​តែ​ទុរយោធន៍​វិញ ក្រែង​សត្រូវ​លប​វាយ​បាន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​មក​ប្រមាថ​ជឿ​ថា សត្វ​សាហាវ​ខាំ​បាណ្ឌវ​ក្សត្រិយ៍​ស្លាប់​បង់​ហើយ ក្រិបាចារ្យ ក៏​ឃើញ​ត្រូវ​គ្នា​នឹង ទោណាចារ្យ និង​ភីស្ម គេ​មិន​បាន​សម្ងំ​ទុក​តែ​ក្នុង​ចិត្ត កាល​ទុរយោធន៍​ត្រាស់​សួរ​រឿង​នេះ ក៏​ក្រាប​ទូល​មូល​មតិ​តាម​ត្រង់​ៗ ចំពោះ​ព្រះ​ភក្ត្រ​ថា ៖

ទូល​ព្រះ​បង្គំ​មាន​សេចក្ដី​កង្វល់​អំពល់​ចិត្ត គិត​ដល់​រឿង​និរាស​ភ័យ​នៃ​ព្រះ​អង្គ​ពន់ពេក មិន​សូវ​ជា​ទៅ​នឹក​ដល់​បាណ្ឌវ​ក្សត្រិយ៍​ដែល​ជឿ​ថា​ប្រាសចាក​ភ័យ មាន​ជីវិត​រស់​នៅ​ដល់​សព្វ​ថ្ងៃ​នោះ​ទេ ព្រះ​ករុណា ព្រោះ​ទោះបី​អាក្រក់​ល្អ ក៏​ជា​រឿង​របស់​គេ ក៏​ឥឡូវ​ឆ្នាំ​ទី​១៣ នៃ​ការ​និរទេស​ទៀប​នឹង​អស់​ហើយ គួរ​តែ​ព្រះ​អង្គ​ព្យាយាម​ផ្សះផ្សា​ការ​បាក់បែក​គ្នា​ជា​យូរ​ឆ្នាំ​ហើយ​នេះ ឲ្យ​ដាច់​ស្រេច​ទៅ នឹង​បាន​ជា​ផ្លូវ​សុខ​កាយ​សប្បាយ​ចិត្ត មិន​តោង​ភ្ញាក់​ផ្អើល​តទៅ មិន​ដូច​នោះ​នឹង….. តែ​ទូល​ព្រះ​បង្គំ​ក្រែង​ព្រះ​ហឫទ័យ​ដែល​នឹង​ក្រាប​ទូល​រឿង​ពិត ដែល​វា​និង​មក​ផ្ដាច់​ជីវិត​យក​ទៅ​ក្នុង​ថ្ងៃ​ឯ​ណា​នីមួយ​ក្នុង​វេលា​ក្រោយ​។
ចារបុរស (អ្នក​ស៊ើប) ដែល​ទុរយោធន៍​ប្រើ​ទៅ​ស៊ើប បាន​សេចក្ដី​ល្អិត​ល្អ​មក​ហើយ តែ​កាល​ឃើញ​ថា ខ្លួន​ប្រកែក​នឹង​គេ​មិន​រួច ទើប​ក្រាប​ទូល​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ព័ត៌មាន​ដ៏​ល្អ គួរ​នឹង​នាំ​មក​ក្រាប​ទូល​ឲ្យ​ទ្រង់​ជ្រាប យុធិស្ឋិរ​អស់​ព្រះ​ជន្ម​ហើយ​ជា​ប្រាកដ នៅ​មាន​ព័ត៌មាន​ល្អ​ជាង​នោះ​ទៀត គឺ​កិច្ចក​កុមារ ប្អូន​ថ្លៃ​ព្រះ​ចៅ​វិរាជ ក៏​ស្លាប់​ដោយ​ដៃ​មនុស្ស​កំណាច​ប្រហារ​បង់​ហើយ ទូល​ព្រះ​បង្គំ​ត្រេកꦡអរ​នឹង​សង្ឃឹម​ទុក​ថា មិន​ប៉ុន្មាន​ថ្ងៃ ទង់ជ័យ​នៃ​ពួក កោរព ដ៏​ថ្កើង​រិទ្ធិ នឹង​ទៅ​ប្រតិស្ឋាន​លើ​កំពូល​ប្រាសាទ ព្រះ​ចៅ​វិរាជ​រលាស់​កន្ទុយ​យ៉ាង​រំភើយ​។

ទុរយោធន៍​នឹក​ញញឹម​ប៉ប្រិម​ក្នុង​កមល​ហឫទ័យ ដូច​យ៉ាង​កូន​ក្មេង​កំពុង​ពេញ​ពាល ត្រាស់​ឲ្យ​រៀប​កងទ័ព​ត្រៀម​ទុក​ដើម្បី​នឹង​លើក​ទៅ​វាយ​ក្រុង​វិរាជ ឲ្យ​សព្វ​គ្រប់​ព្រម​ទាំង​ទាហាន​ទាំង​គ្រឿង​យុទ្ធភណ្ឌ​។
ត​មក​ពីរ​បី​វេលា កង​ទ័ព​កុរុ​មាន​សុសរម័ន អ្នក​ក្លៀវក🎶្លា​រឹងរិទ្ធិ​ក្រៃក្រៀង​ហ៊ាន​ជា​មេ​ទ័ព បាន​លើក​ទ័ព​យាត្រា​ត្រង់​ទៅ​ក្រុង​វិរាជ សុទ្ធ​តែ​កងទ័ព​ដែល​បាន​តាក់តែង​យ៉ាង​ឯក​គ្រប់​ប្រការ ចាត់​យ៉ាង​ផ្ចិតផ្ចង់​តាំង​ពី​ផែនទី​សម្រាប់​ដើរ​ទ័ព​ចូល​ទៅ​វាយ​និង​ការពារ​ខ្លួន រហូត​ដល់​ឡេវ​អាវ​ពល​ទាហាន ចាត់​ល្អ​រៀបរយ​ដោយ​បែប​ៗ គ្រប់​យ៉ាង តាំង​ពី​កាល​ណា​មក កងទ័ព​កុរុ​ដែល​លើក​ចេញ​ពី​ក្រុង​ទៅ មិន​ដែល​សម្ដែង​អាការ​ក្ល❀ា​រីករាយ ហើយ​នឹង​បំណង​យក​ជ័យជម្នះ​ដូច​នេះ រឿង​សេចក្ដី​ស្លាប់​កណ្ដាល​សង្គ្រាម​នោះ គេ​មិន​បាន​គិត​យក​មក​ជា​អារម្មណ៍​ក្នុង​ចិត្ត​សោះ​ឡើយ គេ​បញ្ជូន​ចិត្ត​ឈោង​ចំពោះ​ដល់​ទី​យុទ្ធភូមិ​ឥត​មាន​រួញរា មាន​តែ​ស្រើបស្រាល​សាទរ​ហ៊ោ​កញ្ជ្រៀវ​អឺងអាប់​ស្ទើរ​ផ្កាប់​ផែន​ពសុធា សេចក្ដី​ក្លាហាន​ដូច​នេះ លោក​វាយ​តម្លៃ​ថ្លៃ​ជាង​សេចក្ដី​ប្រាថ្នា​នៃ​អ្នក​មាន​ចិត្ត​លោភ​គិត​តែ​ខាង​បាន​។

គ្រា​នោះ​ព្រះ​ចៅ​វិរាជ​បាន​ទទួល​ថ្លែង​ការណ៍​ថា សឹក​លើក​ចូល​មក​ជាន់​ដែន​វិរាជ ទ្រង់​មាន​បញ្ជា​ឲ្យ​រួបរួម​ទាហាន ដើម្បី​នឹង​លើក​ទៅ​តទល់​សឹក​នឹង​កម្ចាត់​ឲ្យ​ជ្រុះ​ស្រឡះ​ទៅ​អំពី​ដែន កុំ​ឲ្យ​សឹក​ចូល​មក​ដល់​ក្រុង​ជា​មុន​ទ្រង់​ដំណើរ​កងទ័ព​ទៅ​ទទួល​សឹក​នៅ​ទី​កណ្ដាល​វាល​ធំ កង​ទ័ព​ទាំង​សង​ខាង​បាន​មក​ប្រទះ​ប្រទល់​មុខ​គ្នា​នៅ​ទី​នោះ ឈប់​បង្អង់​ស្ងៀម​ចាំ​ស្ដាប់​អាណត្តិ​សញ្ញា នឹង​ចូល​ធ្វើ​ការ​ត​យុទ្ធ​គ្នា កងទ័ព​ទាំង​សង​ខាង​ឈរ​ប្រឈម​ទល់​មុខ​គ្នា បីដូច​ជា​ថា អ្នក​បញ្ជា​កងទ័ព​ទាំង​សងខាង កំពុង​តាំង​គ្រឿង​ថត​រូប​កងទ័ព​មុខ​របស់​ខ្លួន​ដូច​នោះ មួយ​ស្របក់​សុសរម័ន អ្នក​បញ្ជាការ​កងទ័ព​កុរុ​ស្រែក​ប្រកាស​ថា ច្បាំង រន្ទះ​សំឡេង​ឮ​ច្បាស់​ទៅ​ដល់​កងទ័ព​ម្ខាង លំដាប់​នោះ​កូន​សរ​ដូច​គ្រាប់​ភ្លៀង ក៏​រត់​វឺវូ​លើ​នភាកាស ពួយ​ប្រជួសប្រច្រាស​គ្នា​ទៅ​ត្រង់​ទិស​ទាំង​សង​ខាង​ទង្គិច​គ្នា​ឮ​សូរ​ឆាត​ៗ ឆាប់​ៗ ក្នុង​កណ្ដាល​វេហា កូន​សរ​ខ្លះ​ក៏​ទៅ​ត្រូវ​រាង​កាយ​ទាហាន​ខាង​សឹក កូន​សរ​ខ្លះ ក៏​ធ្លាក់​ដល់​ដី​ឥត​មាន​ត្រូវ​ការ​បច្ចាមិត្ត ទាំង​ពីរ​ពួក​ក៏​សង្ខុញ​ចាប់​ជិត​ប្រកិត​ចូល​ទៅ​កល់​បីដូច​លលក​សមុទ្រ បុក​រុក​លោ​លោត​ចូល​ទៅ​ប្រហារ​គ្នា​នូវ​គ្នា​ដោយ​កូន​សរ កាន់​តែ​ក្រាស់​ឡើង​ៗ ដោយ​លំដាប់ ឮ​សូរ​សព្ទ​អ៊‍ឹកធឹក​គឹកកង​ខ្លាំង​ឡើង​ៗ ស្ទើរ​កក្រើក​រំពើក​ទាំង​ផែន​ពសុធា ចុង​ក្រោយ​មក​យោធា​ទាំង​សង​ខាង​ក៏​ចូល​ប្រឡូក​តស៊ូ​គ្នា ដោយ​ដាវ​លំពែង​អាវុធ​ខ្លី​សម្រាប់​ដៃ​។ មេ​ទ័ព​ទាំង​សង​ខាង មិន​តែ​ដេញ​ពល​ក្នុង​បង្គាប់​បញ្ជា​ខ្លួន​ឲ្យ​ចូល​ប្រឡូក​គ្នា​ប៉ុណ្ណោះ ខ្លួន​ឯង​ទាំង​ពីរ​ប៉ែក​បាន​ច្បាំង​ផង​ដូច​យ៉ាង​ពល​ទាហាន​កូន​សរ​មេទ័ព​ខាង​កុរុ​បាញ់​មក​ត្រូវ​ព្រះ​កាយ​ព្រះ​រាជា​វិរាជ មាន​របួស​បន្តិច សូម្បី​ត្រូវ​មាន​របួស​ហើយ​ក្ដី ទ្រង់​ក៏​នៅ​សម្ដែង​សេចក្ដី​ក្លាហាន​ច្បាំង​រឿយ​ទៅ ដើម្បី​នាំ​សម្រើប​ចិត្ត​ពល​ទាហាន​ច្បាំង​តទៅ សូម្បី​ទ្រង់​យក​ព្រះ​ហឫទ័យ​​ទុក្ខ​ដាក់​ម្ល៉ោះ​ក្ដី ក្នុង​ជាន់​ដំបូង​នេះ នឹង​ផ្ទឹម​មុខ​ទាហាន​កុរុ​មិន​បាន ព្រោះ​កងទ័ព​វិរាជ​ទន់​ហាត់ ឬ​ថា​មិន​សូវ​ប្រសប់​ក្នុង​យុទ្ធ​វិធី​ក៏​ថា​បាន សេចក្ដី​ខ​នេះ​ធ្វើ​ឲ្យ​ឃើញ​ផល​ក្នុង​ខណៈ​នោះ គឺ​ទាហាន​ក្រុង​វិរាជ​ចេះ​តែ​ថយ​ក្រោយ រុក​ទៅ​មុខ​ទើស​ទើរ​ទៅ​មិន​រួច ថយ​ទៅ​តាំង​មាំ​ហើយ​ក៏​របេះ​ៗ ថយ​ចូល​ទៅ​ទៀត ក្នុង​មិន​យូរ​ប៉ុន្មាន​ក៏​ថយ​ផាយ​ទៅ​តែ​ម្ដង ទាល់​តែ​ឃើញ​ថា ទប់​ទល់​កុរុ​មិន​នឹង​។

ត​មក​បន្តិច សុសរម័ន ចាប់​ព្រះ​រាជា​វិរាជ​បាន​ក្នុង​ទី​ចម្បាំង​ពន្ធនាការ​នាំ​យក​ទៅ​ទុក​ក្នុង​កងទ័ព​កុរុ ទាហាន​កុរុ​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​គ្មាន​ស្រែក​ហ៊ោ ជយោ​ៗ ឮ​សូរ​សព្ទ​គឹកកង​ស្ទើរ​ផ្អៀង​ផែន​ប្រថពី កាល​ចាប់​បាន​ព្រះ​ចៅ​វិរាជ​ទៅ​ហើយ ឈ្មោះ​ថា​ចប់ ១ ភ្លេង​ប៉ុណ្ណេះ ការ​ដែល​មើល​ទៅ​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្លួន​ដ៏​ជា​កំពូល​ទ័ព ជាប់​អន្ទាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​សឹក​នោះ​ឯង ជា​អាណត្តិ​សញ្ញា​មក​ដាស់តឿន​ចិត្ត​អ្នក​បង្គាប់​ការ​គ្រប់​ជាន់ ឲ្យ​ក្រើន​ពល​ទាហាន​ដែល​កំពុង​ស្លុត ត្រឡប់​ជា​មាន​ព្យាយាម​រៀង​ខ្លួន ដើម្បី​នឹង​ច្បាំង​យក​ជ័យជម្នះ​មក​វិញ​ត្រាតែ​បាន ពួក​ទាហាន​វិរាជ​ព្យាយាម​ច្បាំង​រុករាន​ដោយ​មាន​ក្លាហាន យ៉ាង​មិន​គិត​ជីវិត​ដើម្បី​ជួយ​ម្ចាស់​របស់​គេ ឲ្យ​រួច​អំពី​អន្ទាក់​នៃ​អរិរាជ​សត្រូវ ខ្មួលខ្មាញ់​ចូល​ទៅ មួយ​លើក​ហើយ​មួយ​លើក​ទៀត ក៏​មិន​កើត​ផល​សម្រេច​ទៅ​បាន ដោយ​កម្លាំង​សឹក​កំពុង​ឃឹកឃាក់​ខ្លាំង​ណាស់ ការ​ដែល​បែក​ផាយ​ថយ​មក​រាល់​ដង មុខ​គួរ​ឲ្យ​ទាហាន​រអា​ចិត្ត​តែ​មិន​ដូច​នោះ ត្រឡប់​ជា​ធ្វើ​ឲ្យ​ទាហាន​អស់​នោះ កើត​មាន​ក្លា​ឡើង ចូល​វាយ​មួយ​ហ៊ឺ​ទៀត កល់​បីដូច​ជា​លលក​សមុទ្រ​គ្រា​ត្រូវ​ពាយុ​បោក​បក់ ការ​ច្បាំង​ក្នុង​លើក​នេះ​ឃើញ​ថា ស្រុះ​គ្នា​ហើយ​ឃើញ​ញឹក​ដូចជា​ឡើង​ៗ គេ​មិន​បាន​រួម​កម្លាំង​ព្រួត​គ្នា​វាយ​ដោយ​អន្លើ​ៗ ដូច​កាល​មុន គេ​ពង្រីក​ថែវ​ទាហាន​រាយ​រហូត​ទី​ចម្បាំង ក្នុង​ទី​បំផុត​ទ័ព​កុរុ​មាន​អាការ​ធុញ​ក្នុង​ចិត្ត​កើត​សេចក្ដី​រទីសរទាស មិន​ស្មើ​ភាគ​ការ​មាន​ជ័យជម្នះ កើត​សេចក្ដី​រាយ​ក្នុង​ជាន់​ដំបូង​នោះ ត្រឡប់​ជា​រោយរៀវ​អន្តរធាន​ទៅ សឹក​ខាង​ក្រុង​វិរាជ​ឡើង​ចុង​ដៃ កាន់​តែ​មាន​កម្លាំង​ហ៊ឹកហ៊ាក់​គ្រប​មក​លើ​ខ្លួន លំដាប់​នោះ ពល្លភ (នេះ​ជា​នាម​ប្លម​របស់​ភីម គ្រា​ប្លម​ខ្លួន​ទៅ​នៅ​ក្នុង​វិរាជ) បាន​ទៅ​ជួយ​ព្រះ​ចៅ​វិរាជ​ឲ្យ​របូត​រួច​មក​បាន ពួក​សេនា​ទាហាន​របស់​ទ្រង់ នាំ​គ្នា​ហ៊ោ​គឹកកង​រំពង​ទាំង​ទី​យុទ្ធភូមិ ដោយ​មាន​ជ័យ ម្ដង​នេះ​ជា​វារ​ព្រះ​រាជា​វិរាជ​និង​ធ្វើ​ការ​សង​សឹក​វិញ ទាហាន​វិរាជ​ចូល​វាយ​កាន់​តែ​ស្រុះ​គ្នា ហើយ​ញឹក​ឡើង​ព្រឹប​ៗ ឃើញ​បាន​ផល​ល្អ​ឡើង​ដោយ​លំដាប់ ទាល់​តែ​ទ័ព​កុរុ​ទ្រ​មិន​បាន បែក​ខ្ចាត់ខ្ចាយ​ផាយ​ចូល​ក្រុង​ហស្ថិបុរ ចាប់​បាន​សុសរម័ន​មេទ័ព​កុរុ​បាន តែ​ដើម្បី​នឹង​សម្ដែង​មេត្តា​ចិត្ត ព្រះ​រាជា​វិរាជ​ត្រាស់​ឲ្យ​លែង​ខ្លួន​គេ ទៅ​នគរ​ដើម​វិញ​។
ទ័ព​កុរុ​ដែល​ទុរយោធន៍​បញ្ជូន​ទៅ​ធ្វើ​សង្គ្រាម​និង​ក្រុង​វិរាជ ដោយ​ចិត្ត​មនោ​មាន​ក្លាហាន ក៏​ចប់​ចុះ​ដោយ​ប្រការ​តែ​ប៉ុណ្ណេះ​ម្ដង​។
តែ​សង្គ្រាម​ដែល​ទន់​ទាប​ចាញ់​ប្រៀប​គេ​គ្រា​នេះ មុខ​គួរ​ទម្លាយ​សេចក្ដី​ព្រហើន​យង់ឃ្នង​របស់​ទុរយោធន៍​ឲ្យ​ថយ​ចុះ​តែ​មិន​ដូច​នោះ ត្រឡប់​ធ្វើ​ជា​ឲ្យ​ទុរយោធន៍​កំរើប​រិទ្ធិ​ណាស់ ឡើង​ជាង​មុន​ទៅ​ទៀត ប្រញាប់​រួបរួម​កងទ័ព​បាន​ល្មម​ការ​ហើយ ការ​លើក​ក្បួន​ទ័ព​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ក្រុង​វិរាជ​ម្ដង​ទៀត​ជា​គ្រា​ទី​២ ដោយ​រួសរាន់ គ្រា​នេះ​ទ្រង់​នាំ​ទ័ព​ដោយ​ព្រះ​អង្គ​ឯង ទុរយោធន៍​លើក​ទ័ព​ទៅ​គ្រា​នេះ ចំពោះ​ត្រូវ​នឹង​វេលា​ដែល​ព្រះ​រាជា​វិរាជ​មាន​រាជកិច្ច តោង​ស្ដេច​ចេញ​ចាក​ព្រះ​នគរ​ទៅ ដំណឹង​ទ័ព​ដឹង​ដល់​សេនាបតី​របស់​ព្រះ​អង្គ គេ​បាន​ប្រជុំ​គ្នា​ជំនួស​ព្រះ​នេត្រ​ព្រះ​ស្រោត ដើម្បី​ប្រឹក្សា​រឿង​ដែល​នឹង​ចាត់​ការ​តស៊ូ​មហា​ភ័យ​ដែល​កើត​ឡើង​ក្នុង​បច្ចុប្បន្ន​បន្ទាន់​វេលា ក្នុង​រវាង​ដែល​ព្រះ​រាជា​របស់​គេ​មិន​នៅ ព្រះ​រាជ​បុត្រ រជ្ជទាយាទ​បាន​ទទួល​ដំណែង​ជា​អ្នក​បង្គាប់​បញ្ជា​កងទ័ព ពេញ​កិត្តិយស គេ​បាន​ត្រៀម​សេះ ដំរី និង​គ្រឿង​យុទ្ធភណ្ឌ​គ្រប់​មុខ​គ្រប់​យ៉ាង​ដោយ​រួសរាន់ ទាំង​កេណ្ឌ​ទាហាន​បញ្ចូល​ថ្មី​ឡើង​ទៀត បំពេញ​ចំនួន​ដែល​ខ្វះខាត​ក្នុង​កាល​សង្គ្រាម​គ្រា​មុន​ឲ្យ​ធួន​ការ​ដែល​ប្រមើល​ទុក កើត​រជោររជើប​ជ្រួល​ទូទាំង​ព្រះ​រាជាណាចក្រ សូម្បី​តែ​ស្រី​ក៏​មាន​ភាគ​ជំនួយ​ការ​ទ័ព​តាម​កម្លាំង​និង​សេចក្ដី​អាច​របស់​ខ្លួន ត្រង់​នេះ​គួរ​សរសើរ​សេចក្ដី​សាមគ្គី​អ្នក​ស្រុក​វិរាជ​។
កាល꧒​ត្រៀម​ការ​ព្រម​ស្រេច​ហើយ ក៏​បាន​ដំណឹង​រាជការ​សឹក​មក​ម្ដង​ទៀត​ថា សឹក​លើក​ចូល​មក​ជ🌠ាន់​ដែន​ហើយ កង​ទាហាន​រក្សា​ក្រុង​ក៏​ម្នីម្នា​លើក​ទៅ​ធ្វើ​ការ​រាំងរា​ទប់​អំពី​ចម្ងាយ កុំ​ឲ្យ​ចូល​មក​ដល់​ក្រុង​។

កង​ទ័ព​ទាំង​ពីរ​បាន​ប្រទះ​គ្នា​ម្ដង​ទៀត ភាព​នៃ​ការ​ប្រយុទ្ធ​បាន​ដំណើរ​ទៅ​យ៉ាង​គ្រា​មុន ផ្លាស់​គ្នា​ឈ្នះ​ចាញ់​ជា​ធម្មតា សេនា​ទាហាន​ទាំង​ពីរ​ពួក​មាន​ចំនួន​ច្រើន​អនេកអនន្ត ចូល​ត​យុទ្ធ​គ្នា​ខ្មួលខ្មាញ់​ឥត​ស្រាកស្រាន្ត ប្រហែល​ហាក់​ដូច​លលក​សមុទ្រ ដេញ​គ្នា​ពពូន​ពពាន ប្រទះ​ប្រទាក់​គ្នា​ម្ដង​ៗ ឮ​សូរ​គគ្រឹក​គគ្រាំ សំឡេង​ស្រែក​បង្អៅ សំឡេង​ថ្ងូរ ទ្រហោ​យំ ពាក្យ​ស្បថ ពាក្យ​ប្រមាទ​មើល​ងាយ ពាក្យ​ផរុសវាទ​ជេរ​ប្រទេច​នានា ទ្រហឹង​អឺងកង​ទាំង​ដែន​យុទ្ធភូមិ​។ ខណៈ​ដែល​កំពុង​ច្បាំង មាន​រឿង​ចម្លែក​មួយ​យ៉ាង ដែល​ជាតិ​អ្នក​ចម្បាំង​គេ​មិន​ធ្លាប់​ប្រព្រឹត្ត ព្រះ​រាជ​បុត្រ​ព្រះ​ចៅ​វិរាជ​អ្នក​ជា​កំពូល​ទ័ព បញ្ជា​ការ​កងទ័ព​ធំ​ខាង​វិរាជ ឃើញ​ទាហាន​កាប់​សម្លាប់​គ្នា​ឈាម​ច្រាល ក៏​ក្រាប​ជាន់ ខូច​ព្រះ​ហឫទ័យ​ទប់​ពុំ​បាន ស្ដេច​លប​ចុះ​អំពី​រថ​សឹក គេច​ចេញ​ចាក​ទី​ចម្បាំង បែរ​ព្រះ​ភក្ត្រ​សំដៅ​បូរី លុះ​ស្ដេច​រត់​ទៅ​មួយ​ស្របក់​ហើយ នាយ​សារថី​របស់​ទ្រង់ ទើប​ដឹង​ថា​ស្ដេច​បាត់​ទៅ​អំពី​ព្រះ​រាជរថ​ក្នុង​ជាន់​ដំបូង​ដែល​ងាក​ទៅ​មិន​ឃើញ​គេ ស្មាន​ថា​ព្រះ​រាជ​កុមារ​គង់​សុគត​ដោយ​ថ្វីដៃ​បច្ចាមិត្ត តែ​មិន​ឃើញ​លោហិត​ជាប់​នៅ​នឹង​ព្រះ​ទីនាំង​ទ្រង់​ដល់​១​ដំណក់​សោះ នាំ​ឲ្យ​គេ​ឆ្ងល់​ហើយ​សន្និដ្ឋាន​ថា គង់​ស្ដេច​រត់​ទៅ​ជា​ប្រាកដ ទាហាន ១​ពួក​នេះ បាន​ទទួល​បង្គាប់​ឲ្យ​ទៅ​តាម​អញ្ជើញ​ស្ដេច​មក​កាន់​ទី​យុទ្ធភូមិ យូរ​បន្តិច​ក៏​ឃើញ​ព្រះ​រាជ​កុមារ​កម្លាច ត្រូវ​ទាហាន​ឃុំ​ខ្លួន​ដូច​អ្នក​ទោស ឬ​ដូច​ឈ្លើយ​សឹក នាំ​មក​កាន់​ទី​ចម្បាំង​វិញ ពួក​ពល​ទាហាន​របស់​ទ្រង់​ពោល​ស៊កសៀត​ថា មិន​គួរ​ឡើយ​នឹង​មក​សម្ដែង​សេចក្ដី​កម្លាច​ក្នុង​វេលា​កិត្តិយស​ខ្ពស់​មុខ ឬ​គ្រា​ទឹក​ចូល​ច្រមុះ​ដូច​នេះ​សូម្បី​តែ​នាយ​សារថី​របស់​ទ្រង់ ក៏​អត់​គំរោះគំរាម​មិន​បាន​ថា​ក្រឡេក​ឃើញ​តែ​ឈាម ក៏​មុខ​ឡើង​ស្លេកស្លាំង ព្រលឹង​ផាយ​បាត​ដូច​ស្ត្រី​នាយ​សារថី​អ្នក​បរ​រថ​សឹក​នៃ​ព្រះ​រាជ​កុមារ រមែង​មាន​និស្ស័យ​ជា​អ្នក​ចម្បាំង ហើយ​ច្រើន​តែ​ជោរ អ្នក​ចម្បាំង​ដូច​គ្នា​នឹង​អ្នក​អង្គុយ​លើ​រថ​នោះ អ្នក​ចម្បាំង​កំលោះ​តូច​ពោល គឺ​នាយ​សារថី​នេះ គេ​អាក់​ខាន​កាន់​អាវុធ​នៅ​ដៃ​យូរ​ណាស់​ហើយ គេ​គិត​ឃើញ​ថា ការ​ដែល​គេ​នឹង​ចេញ​មុខ​ធ្វើ​ទៅ​នោះ​ជា​ការ​សំខាន់ តែ​នឹក​បារម្ភ​ក្រែង​ព្រះ​រាជ​កុមារ​មេទ័ព​នឹង​គេច​រត់​ទៅ​ទៀត សឹក​នឹង​ចាប់​ខ្លួន​បាន ក៏​បរ​រថ​កាត់​ទៅ​ជ្រុង​ទី​ចម្បាំង​ដាន​ម្ខាង​ដល់​ទៅ​ដើម​ឈើ​ធំ​ស៊ុមទ្រុម​ក៏​ឡើង​ទៅ​លើ​ដើម​ឈើ​នោះ យក​ធ្នូ​សរ​និង​បំពង់​ព្រួញ​ដ៏​ក្រោះ​ក្រាំង​របស់​គេ​សឹង​លាក់​ទុក​មក​យូរ​ហើយ​ៗ ក៏​ចុះ​មក​រក​ចៅហ្វាយ​ឡើង​រថ​បរ​ទៅ តាំង​ចិត្ត​នឹង​មក​ជួយ​តស៊ូ​រាជ​សត្រូវ របស់​ចៅហ្វាយនាយ ដោយ​កូន​សរ​ដែល​ច្រេះ​ចាប់​ក្រាំង​នោះ​ទាល់​តែ​ឃើញ​ខ្មៅ​ឃើញ​សរ ទើប​ទូល​ថា ទូល​បង្គំ​នឹង​បង្ហាញ​ទ្រង់​បាញ់ សេះ​វា​នឹង​នាំ​រថ​ទៅ​ឯណា ក៏​តាម​តែ​វា មើល​ចុះ​ទាហាន​កងទ័ព​ខាង​សឹក​រំលោះ​ទៅ​ច្រើន​ណាស់​ហើយ​។ ទូល​ដូច​នោះ​ហើយ ក៏​លើក​សរ​ឡើង​បាញ់​ចេញ​ទៅ​ជា​ច្រើន​ព្រួញ ព្រួញ​មួយ​ទៅ​ធ្លាក់​នៅ​មុខ​ព្រះ​ភក្ត្រ​ភីស្ម កូន​សរ​មួយ​ទៀត​ទៅ​ធ្លាក់​ទៀប​ជើង​ទោណ​អាចារ្យ​ខាង​កង​ទ័ព​កុរុ​។

ទោណ​អាចារ្យ​ភ្ញាក់​ខ្លួន លាន់​មាត់​ថា ច្បាស់​ហើយ​កាល​ឃើញ​កូន​សរ​បាញ់​មក​ត្រង់​ចំពោះ​ហើយ គេ​ចាប់​កូន​សរ​នោះ​បាន នឹង​ស្គាល់​ខ្លួន​អ្នក​បាញ់​ផង នឹង​ថា​កូន​សរ​ដែល​ធ្លាក់​ទៀប​ជើង​គេ​នោះ អ្នក​បាញ់​មិន​បាន​តម្រង់​ក្បាល​គេ អ្នក​បាញ់​បំណង​ឲ្យ​គ្រាន់​តែ​ជ្រិះ​ជើង​ប៉ុណ្ណោះ ងាក​ទៅ​រក​ទុរយោធន៍​អ្នក​ជា​ស្ដេច​សឹក ទូល​ថា ឥឡូវ​នេះ ទូល​បង្គំ​មាន​សេចក្ដី​បារម្ភ ក្នុង​រឿង​ដែល​នឹង​ដណ្ដើម​យក​ជ័យ កូន​សរ​នេះ​មិនមែន​កូន​សរ​អ្នក​ដទៃ​ឆ្ងាយ គឺ​កូន​សរ​អរជុន​ជា​សិស្ស​អ្នក​មាន​ថ្វី​របស់​ទូល​បង្គំ សិស្ស​នេះ​បើ​ទោះបី​ឈរ​នៅ​ក្នុង​ទី​ប្រទល់​មុខ​គ្នា​ម្ខាង​ម្នាក់ គួរ​បាញ់​ទៅ​ត្រូវ​ជា​ប្រាកដ ក៏​មាន​បំណង​នឹង​បាញ់​ឲ្យ​ត្រូវ​ខ្លួន​ទូល​បង្គំ តែ​នេះ​គេ​ចង់​សម្ដែង​សេចក្ដី​គោរព​ដល់​អាចារ្យ​ចាស់​របស់​គេ ទើប​បាញ់​សរ​មក​ឲ្យ​គ្រាន់​តែ​ឆិត​ជើង ជា​ការ​គំនាប់​ជំនួស​ខ្លួន ។
ទុរយោធន៍ មាយា​ទ្រង់​សម្រួល​ក្នុង​កល ក្នុង​ព្រះ​ហឫទ័យ​មាន​សេចក្ដី​អំណរ​លន់​លើស ដែល​បាន​មក​ជួប​ព្រះ​ញាតិ អ្នក​ត្រូវ​និរទេស​ចាក​និវេសនដ្ឋាន តាម​ខ​សន្យា​ជា​យូរ​មក​ហើយ​នោះ ទ្រង់​អំណរ​ទាំង​នេះ ដោយ​ទ្រង់​តម្រិះ​ថា ល្អ​ហើយ ជួប​គ្នា​គ្រា​ន🍰េះ យើង​នឹង​បាន​បន្ថែម​ទោស​និរទេស​គេ​ទៅ​ទៀត ១២​ឆ្នាំ​។

ទុរយោធន៍ ក៏​បញ្ចេញ​សេចក្ដី​ត្រេកអរ​ក្នុង​ព្រះ​ហឫទ័យ​ឲ្យ​ភីស្ម​ស្ដាប់​តែ​ខាង​ភីស្ម​មិន​ចង់​រវល់ មិន​ចូល​ចិត្ត​នឹង​រឿង​សាង​មហា​ស្ថាន​លើ​នភតល (ផ្ទៃ​អាកាស) (គំនិត​ឆ្កួត) ហើយ​មិន​ចង់​ចូល​ទៅ​នៅ​ក្នុង​មហា​ស្ថាន​ដូច​នោះ ដែល​អ្នក​ដទៃ​និម្មិត​ឡើង​។
ខណៈ​ដែល​គេ​កំពុង​សន្ទនា​ជាមួយ​នឹង​ទុរយោធន៍​នោះ រថ​សឹក​ស្ដេច​សឹក​ក្រុង​វិរាជ ត្រង់​ស្លេវ​មក​ក្នុង​ទី​នោះ ឮ​សូរ​សន្ធឹក​គគ្រឹក​ហាក់​ដូច​ផ្គរ​លាន់ ថ្លែង​សរ​បាច​ប្រសាច​ធ្លាក់​ចុះ​មក​ក្នុង​កណ្ដាល​កងទ័ព​កុរុ​ដូច​គ្រាប់​ភ្លៀង គ្រាប់​ភ្លៀង​គឺ​កូន​សរ​នោះ​មិន​ចំពោះ​តែ​ធ្លាក់​ទៅ​ខាង​មុខ បាន​ធ្លាក់​បាច​ប្រសាច​ទៅ​ខាង​ឆ្វេង​ខាង​ស្ដាំ​រថ​សឹក ដែល​បរ​សំដៅ​ទៅ​ទិស​នោះ​ៗ រថ​សឹក​ដ៏​ពន្លឹក​នោះ ចូល​លុ💖កលុយ​ដេញ​ពល​ខាង​បច្ចាមិត្ត​បែក​ញែក​ធ្លុង​ទៅ ជាន់​ពល​ទាហាន​ស្លាប់​ត្រៀបត្រា​កណ្ដាល​ទី​ចម្បាំង គ្រា​នោះ​នាយ​សារថី​អ្នក​មាន​ថ្វីដៃ ទើប​ទូល​ស្ដេច​សឹក​ថា តោង​ច្បាំង​សឹក​យ៉ាង​នេះ មើល​ចុះ ពល​ទាហាន​បែក​ខ្ចា💦យ​ទៅ​ហើយ ពល​ទាហាន​របស់​ទ្រង់ ថា​ជា​អ្នក​មាន​ជ័យ​។

ព្រះ​រាជ​ឱរស​ព្រះ​ចៅ​វិរាជ​អ្នក​ជា​កំពូល​ទ័ព​នៃ​ក្រុង​វិរាជ ក៏​មាន​ជ័យ​ជម្នះ​សឹក​ដោយ​ប្រការ​ដូច​នេះ សំឡេង​និករ​រាស្ត្រ​សព្ទ​សាធុការ​កង​រំពង កណ្ដាល​ពួក​សេនា​ទាហាន​ដែល​ត្រូវ​អាវុធ​មុត​ជា​ទម្ងន់ ស្រែក​ថ្ងូរ​រលូង​នោះ ពួក​អ្នក​ស្រុក​ក៏​ហូរហៀរ​ជ្រៀត​បៀត​គ្នា​មក​ពាសពេញ​ផ្លូវ​ថ្នល់ ដើម្បី​សម្ដែង​សេចក្ដី​អំណរ​ក្នុង​រឿង​មាន​ជ័យ កាល​ស្រេច​ការ​កម្រាប​សឹក​ហើយ អង្គ​ក្សត្រិយ៍​សឹក​ប្រទេស​វិរាជ​ក៏​ស្ដេច​ឡើង​ប្រថាប់​លើ​រថ​សឹក អធឹក​ទៅ​ដោយ​ចតុរង្គ​និកាយ​ត្រឡប់​ថ្កាន​រាជធានី ទ្រង់​សន្ទនា​រីករាយ​ជា​មួយ​នឹង​នាយ​សារថី​អ្នក​ភក្ដី​របស់​ព្រះ​អង្គ មក​តាម​ថ្នល់​ក្នុង​ព្រះ​នគរ​។

ភាគ ១០ 
ការ​ភព​ប្រសព្វ 

          ថ្ងៃ​ត​មក​អំពី​ថ្ងៃ​ដែល​មាន​ជ័យ មាន​ការ​ប្រជុំ​ធំ​ជា​ផ្លូវ​រាជការ ដើម្បី​ប្រកាស​ព័ត៌មាន​ដ៏​មុខ​គួរ​បីតិ​ត្រេកអរ​ឲ្យ​ប្រាកដ​កិត្តិយស​ទួទៅ​ថា កងទ័ព​ក្រុង​វិរាជ​មាន​ជ័យជម្នះ​កងទ័ព​កុរុ​យ៉ាង​ស្រស់ មុខ​ព្រះ​ទីនាំង​គំនាល់​ពេញ​ទៅ​ដោយ​មនុស្ស ជ្រៀត​បៀត​ញៀត​ញាក់​គ្នា​ស្ទើរ​ដក​ដង្ហើម​មិន​រួច អ្នក​ដំណាង​រាស្ត្រ​គ្រប់​ពួក​គ្រប់​ជាន់​បាន​នាំ​គ្នា​មក​កុះករ ដើម្បី​មាន​ចំណែក​នៃ​សេចក្ដី​សោមនស្ស​រីករាយ វេលា​មុន​ដែល​ព្រះ​ចៅ​វិរាជ​និង​ស្ដេច​យាង​ចេញ​កាត់​ទី​ប្រជុំ មាន​រឿង​ចម្លែក​ប្លែក​អស្ចារ្យ​មុខ​គួរ​ឆ្ងល់ គឺ​មាន​មនុស្ស​ប្លែក​មុខ​ម្នាក់​ឡើង​ទៅ​អង្គុយ​លើ​បល្ល័ង្ក​គង់​ព្រះ​រាជាធិរាជ បួន​នាក់​ទៀត​មុខ​មាត់​ប្លែក​ដែរ តែង​កាយ​យ៉ាង​ក្សត្រិយ៍ ឈរ​សម្ដែង​កិរិយា​គោរព​ឬ​គាល់​ជុំ​វិញ​បល្ល័ង្ក​នោះ នេះ​ជា​ឧប្បត្តិហេតុ​ដ៏​កំបាំង​ធ្វើ​ឲ្យ​ទី​ប្រជុំ​មាន​សេចក្ដី​ងឿង​ឆ្ងល់​ជា​បំផុត តែ​គ្មាន​និករ​រាស្ត្រ​ណា​មួយ​ហ៊ាន​ហើប​មាត់​បរិហារ​ថា​ម្ដេច បាន​តែ​ខ្សឹបខ្សៀវ​គ្នា​តិច​ៗ និង​សម្លឹង​មើល ហើយ​មើល​ទៀត ដោយ​សង្ស័យ អ្នក​ប្លែក​មុខ​នេះ​ជា​អ្នក​ណា​ហ្ន៎ តែ​គង់​ជា​មិនមែន​អ្នក​ក្បត់​ដណ្ដើម​រាជ​សម្បត្តិ អ្នក​ខ្លះ​នឹក​ឃើញ​ស្រពិចស្រពិល មើល​ទៅ​ប្រហែល​ៗ ជា​នឹង​ចាំ​មុខ​អ្នក​ប្លែក​មុខ​អម្បាល​នេះ​បាន​ពីរ​បី​នាក់ តែ​នឹក​មិន​ឃើញ​ថា​ជា​ឈ្មោះ​អ្វី ឯ​អ្នក​ដែល​មិន​ធ្លាប់​ឃើញ​ព្រះ​ភក្ត្រ​ព្រះ​រាជា​វិរាជ ក៏​មិន​មាន​សង្ស័យ​។ ខណៈ​អ្នក​មើល​ទាំងឡាយ​កំពុង​នឹក​ស្មាន​ទៅ​ផ្សេង​ៗ​នានា ព្រះ​រាជា​វិរាជ ក៏​ស្ដេច​យាង​ចូល​មក​ក្នុង​ព្រះ​ទីនាំង​គំនាល់​ព្រះ​ភក្ត្រ​ឡើង​ក្រហម កាល​ទត​ឃើញ​អ្នក​ប្លែក​មុខ​បង្ហាញ​ឡើង​ទៅ​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​អង្គ ទ្រង់​សម្គាល់​ក្នុង​ព្រះ​ហឫទ័យ​ថា ខ្ញុំ​រាជការ​ក្នុង​ព្រះ​សំណាក់ ព្រម​គ្នា​ចាត់​ឧប្បត្តិ​ឡើង ជា​កិច្ច​សម្ពោធិការ​មាន​ជ័យជម្នះ​ពួក​កុរុ​ព្រះ​លោហិត ពុះ​ខ្មួល​ជ្រួល​ក្នុង​ព្រះ​វរ​កាយ កាល​មក​នឹក​ដល់​សេចក្ដី​មុខ​ក្រាស់ ឥត​ខ្មាស​របស់​ពួក​រាជ​បរិពារ​ឡើង​មក គួរ​ឬ​មក​បណ្ដោយ​ឲ្យ​កញ្ជះ​គេ​ឡើង​ទៅ​អង្គុយ​លើ​រាជ​បល្ល័ង្ក​សប្បាយ ជា​ការ​ទុរាចារ​ដល់​ព្រះ​ទីនាំង​ដ៏​សក្ដិសិទ្ធិ​របស់​ខត្តិយរាជ​ជា​បំផុត ទ្រង់​រំពឹង​ថា សេចក្ដី​បញ្ចើច​លលេង​ដូច​នេះ​ប្លែក​ណាស់​ណា វា​គង់​នឹង​កាត់​ក្បាល​អញ​ក្នុង ១​ថ្ងៃ​មិន​ខាន​។ លុះ​ស្ដេច​យាង​ចូល​មក​ជិត ទ្រង់​ចាំ​មុខ​អ្នក​អង្គុយ​លើ​បល្ល័ង្ក​នោះ​បាន​ថា អ្នក​នោះ​ជា​អ្នក​បម្រើ​ការ​របស់​ព្រះ​អង្គ គឺ​អ្នក​កម្សត់ ដែល​ព្រះ​អង្គ​ទទួល​គេ​ទុក​ឲ្យ​នៅ ជា​ខ្ញុំ​ល្អង​ធូលី​ព្រះ​បាទ​ដោយ​សេចក្ដី​ករុណា​ដល់​គេ​នោះ​ឯង កាល​ទ្រង់​ជ្រាប​ដូច​នោះ ក៏​បណ្ដាល​ព្រះ​ទោស​ហឺ​ខ្លាំង​ឡើង​ទៀត ត្រាស់​ព្រះ​សូរសៀង​ក្រេវ​ថា យ៉ាង​ម៉េច​នេះ​វើយ​។ តន្តរបាល សេនាបតី​ម្នាក់​ក្រោក​ឈរ​ឡើង ក្រាប​ទូល​ថា សូម​ទ្រង់​បន្ទោរ​ព្រះ​ទោស​សិន​ព្រះ​ករុណា អ្នក​ប្លែក​មុខ​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​អង្គ​នោះ មិនមែន​ដទៃ​ឆ្ងាយ គឺ​មហា​រាជ​យុធិស្ឋិរ គួរ​សរសើរ​ថា យើង​ជា​អ្នក​មាន​ភ័ព្វ​ដ៏​ប្រសើរ​ដែល​ព្រះ​រាជា​ដ៏​ជា​ប្រមុខ​នៃ​ក្សត្រិយ៍​ទាំងឡាយ​បាន​មក​ប្រថាប់​ជា​ប្រធាន​ក្នុង​ទី​នេះ​។ ព្រះ​រាជា​វិរាជ​ទ្រង់​ត្រាស់​មិន​ចេញ​មួយ​ស្របក់ ជីពចរ​ដើរ​ខ្លាំង ហើយ​ញាប់ញ័រ​តឹក​ៗ ឲ្យ​នឹក​ឆ្ងល់​ខ្វល់​ក្នុង​ព្រះ​ហឫទ័យ ព្រះ​ហឫទ័យ​ស្ទុះ​ស្ទះ​ឆ្វាត់ឆ្វែង​មួយ​រយ​មួយ​ពាន់​សា​នឹង​យក​ជា​ការ​អ្វី​មិន​បាន លុះ​ទ្រង់​រំពឹង​មួយ​ស្របក់​ធំ​សេចក្ដី​សន្ទិះ​នោះ​ក៏​រលាយ​បាត់​ទៅ ទើប​ទ្រង់​ថ្វាយ​គំនាប់​មហា​រាជ​យុធិស្ឋិរ​ដោយ​គោរព​ហើយ​ទូល​ថា សូម​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​ទោស​ព្រះ​ករុណា​ចូល​ព្រះ​ទាន​អហោសិកម្ម​ដល់​ទូល​បង្គំ ដែល​ប្រមាថ​ភ្លាំងភ្លាត់​ទៅ​ហើយ សូម​ព្រះ​អង្គ​ទទួល​ទូល​បង្គំ​ទុក​ជា​ខ្ញុំ​តទៅ​ព្រះ​ករុណា​។ ត្រាស់​ប៉ុណ្ណោះ​ហើយ ក៏​ទ្រង់​ព្រះ​កន្សែង​អាក់អួល​ដោយ​ទ្រង់​រឭក​ឡើង​មក​ដល់​កាល​ដែល​កន្លង​ទៅ​ហើយ រវាង​ដែល​បាណ្ឌវ​ក្សត្រិយ៍​ប្លម​អង្គ​មក​នៅ​បម្រើ​ព្រះ​អង្គ​យ៉ាងបាវ ទ្រង់​តូច​ព្រះ​ទ័យ​ជា​ទម្ងន់ កាល​មក​គិត​ដល់​ការ​ដែល​បាន​ប្រើប្រាស់​មហារាជ ដូច​បាវព្រាវ​ទ្រង់​ជ្រាប​ព្រះ​អង្គ​ថា បាន​កន្លង​អកុសល​កម្ម​មួយ​យ៉ាង​ដែល​គ្មាន​ផ្លូវ​នឹង​អច្ចយោ​ទោស​នេះ​បាន ក្រៅ​ចាក​ស្លាប់​បង់​ប៉ុណ្ណោះ​។ យុធិស្ឋិរ​ឃើញ​ព្រះ​រាជា​ជា​ទុក្ខ​ដល់​អំពើ​ល្មើស​ដូច​នោះ ក៏​ស្ដេច​ក្រោក​ឡើង​ឈរ​មុខ​បល្ល័ង្ក ឱប​អង្គ​ព្រះ​រាជា​ហើយ​ត្រាស់​ថា ខ្ញុំ​នឹង​អហោសិកម្ម​សេចក្ដី​ប្រមាទ​ភ្លាំងភ្លាត់ ដែល​ទ្រង់​មិន​បាន​ធ្វើ​សោះ យ៉ាង​ដូចម្ដេច ខ្ញុំ​វិញ​គួរ​តែ​សូម​អភ័យ នឹង​អំណរ​គុណ​បុណ្យ​ទ្រង់​ដែល​មេត្តា​ឲ្យ​ខ្ញុំ​សំណាក់​ពាក់​អាស្រ័យ​នឹង​ទ្រង់ ឧបត្ថម្ភ​ការពារ​អន្តរាយ​ក្នុង​គ្រា​គ្រោះ​ថ្នាក់​នេះ​។ មិន​ដូច​នោះ​ទេ ព្រះ​ករុណា​បើ​ប្រសិន​ជា​មាន​ហេតុ​ល្អ​កើត​ឡើង​ក្នុង​ទី​នេះ​សោត​ក៏​មែន​ដទៃ​ឆ្ងាយ គឺ​ថ្វីដៃ​សម្ងាត់​ដែល​បាន​អប​លោក​ព្រះ​អង្គ​ក្នុង​ដំណែង​ជា​ចៅហ្វាយ​ជីវិត​ជា​ខ្ញុំ​ព្រះ​អង្គ​។ អើ អើ ចូរ​លើក​ពាក្យ​សំណើ​នេះ ទុក​អធិប្បាយ​ក្នុង​កាល​ដទៃ​ចុះ ទ្រង់​ជ្រាប​ឬ​ទេ​ថា យើង​បាន​វាយ​កង​ទ័ព​កុរុ​ដែល​រុករាន​ចូល​មក​ជាន់​ដែន​ក្នុង​គ្រា​ទី​២ ឲ្យ​បាក់បប​រត់​ខ្ចាត់​ផាយ​ទៅ​វិញ ក្នុង​កាល​ទ្រង់​មិន​នៅ​។ ទូល​បង្គំ​ទើប​នឹង​ដឹង​ឥឡូវ​នេះ​ឯង​ព្រះ​ករុណា​មិន​ទុក​ព្រះ​ទ័យ​ឬ ដែល​នឹង​ឲ្យ​ទូល​បង្គំ​ដឹង​ខ្លះ​ថា ព្រះ​អរជុន​របស់​ព្រះ​អង្គ​នឹង​រាជិនី​ទ្រៅបទី ឥឡូវ​នេះ​សំណាក់​នៅ​ឯណា​។ គេ​សំណាក់​នៅ​ទី​នេះ​ទាំងអស់ តែ​ប្លែង​ផ្លាស់​នាម​យ៉ាង​ដទៃ​ៗ ដើម្បី​បំបិទ​បំបាំង​ឈ្មោះ​ដើម នេះ​គឺ​នកុល​មាន​នាម​ជា​ត្រន្ថិក នេះ​សហទេព​ផ្លាស់​នាម​ជា​តន្តរបាល ជា​អមាត្យ​របស់​ទ្រង់ នេះ​អរជុន ជា​នាយ​សារថី​របស់​ទ្រង់ នេភីម ផ្លាស់​នាម​ជា ពល្លក ជា​អ្នក​សម្លាប់​កិច្ចការ​ខ្ញុំ​មាន​សេចក្ដី​តូច​ចិត្ត​ច្រើន ដែល​ទើប​នឹង​លាន់​វាចា​ក្នុង​វេលា​នេះ ឯ​ទ្រៅបទី​ទេវី​ផ្លាស់​នាម​ជា សៃរិន្ធរី​ជា​សាវឡិក​អ្នក​គាល់​បម្រើ​ជិតដិត​របស់​ព្រះ​រានីវិរាជ​ដែល​កិច្ចក វង្វេង​វល់​ស្រឡាញ់​ទាល់​តែ​ស្លាប់​ខ្លួន ព្រះ​រាជា​ទ្រង់​ស្ដាប់​យុធិស្ឋិរ​ថ្លែង​រឿងរ៉ាវ​រហូត​មក​ដល់​ត្រង់​នេះ ក៏​មាន​សេចក្ដី​ឆ្ងល់​នឹង​អស្ចារ្យ​ក្នុង​ព្រះ​ហឫទ័យ កាល​កិរិយា​នៃ​កិច្ចក​ជា​រឿង​ឲ្យ​កើត​សោកសៅ​ក្នុង​កាល​ដ៏​កន្លង​ទៅ​ពិត តែ​វេលា​នេះ​មិន​មក​ប៉ះពាល់​ព្រះ​ហឫទ័យ​ដូច​រឿង​ដែល​ត្រាស់​ឲ្យ​ចង​ដៃ​ចង​ជើង​ទ្រៅបទី បោះ​ក្នុង​គំនរ​អគ្រនី វេលា​នេះ​ទ្រង់​ឃើញ​ថា មរណ​ភ័យ ដែល​កិច្ចក​បាន​ទទួល​នោះ​ជា​ទោស​ទណ្ឌ​ដ៏​សាល សម្រាប់​លាមក​ដែល​កិច្ចក​បំណង​នឹង​លើក​ខ្លួន​ផ្ទឹម និង​ស្រី​ម្នាក់​ដែល​សក្ដិសិទ្ធិ​ជាង​មាតា​បង្កើត បរិសុទ្ធ​ជាង​ទេពធីតា​ក្នុង​ឋាន​សួគ៌ ទ្រង់​ឃើញ​ទោស​ព្រះ​អង្គ​ឯង​ដែល​បាន​ព្រមព្រៀង​ឲ្យ​ព្រះ​មហេសី ធ្វើ​ការ​កាច់​កិន​សម្មាន​សក្ដិ​ព្រះ​រាជិនី​ទ្រៅបទី អ្នក​បរិសុទ្ធ​រក​មន្ទិល​គ្មាន​ទោះបី​យុធិស្ឋិរ​លួងលោម​យក​ចិត្ត​ដូចម្ដេច​ក្ដី ក៏​មិន​បាត់​ក្ដៅ​ក្ដួល​ហឫទ័យ កាល​មក​រឭក​ដល់​រឿង​ប្រមាទ​ភ្លាំងភ្លាត់​ដែល​កន្លង​ទៅ​ហើយ​ក៏​កើត​វិប្បដិសារី​រសាប់រសល់​ខ្វល់​ខ្វែង​ចិន្ដា​យុធិស្ឋិរ ទើប​អញ្ជើញ​ទ្រង់ ឲ្យ​ចូល​ទី​សៃយាសន៍​ព្រោះ​ការ​និទ្រា​ជា​ឱសថ សម្រាប់​រម្ងាប់​សេចក្ដី​ទុក្ខ​សោក​បាន​មួយ​យ៉ាង​ហើយ​ត្រាស់​ថា យើង​ឈប់​និយាយ​ហើយ បើ​សម្ដី​របស់​យើង ដែល​និយាយ​ចេញ​ទៅ​ចេះ​តែ​ធ្វើ​ឲ្យ​អស្សុជល​របស់​ទ្រង់ ហៀរហូរ​ដូច​នេះ​ម្នាល​មហារាជ​រឿង​ដែល​កន្លង​ទៅ​ហើយ​គួរ​គប្បី​ដឹង​ថា វា​រួច​ទៅ​ហើយ មិន​គួរ​នឹង​អំពល់​ទៅ​រំពឹង​យក​មក​វិញ ឲ្យ​វា​កើត​សោក​ស្រណោះ​ទទេ​ៗ សឹង​រក​ខ្លឹមសារ​បន្តិច​គ្មាន លោក​អ្នក​មាន​បណ្ដា​សក្ដិ​ខ្ពស់​ជាង​ខ្ញុំ​ជា​ច្រើន​អ្នក​បាន​ប្រសប់​ភព​សេចក្ដី​លំបាក​លំបិន ជាង​សេចក្ដី​លំបាក​ដែល​ឧប្បត្តិ​ដល់​ខ្លួន​ខ្ញុំ​ក្នុង​គ្រា​នេះ​ជា​ច្រើន​ទ្រង់​មក​បង្ហូរ​អស្សុជល​សស្រាក់​ដូច​នេះ ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ខ្លោច​ផ្សា​ពន់​ប្រមាណ​ជាង​ពាក្យ​ប្រមាទ​មើលងាយ ដែល​ទ្រង់​ធ្វើ​ដល់​ខ្ញុំ​ដោយ​មិន​ដឹង​ខ្លួន​នោះ​វិញ​ឬ​ឈឺ​ចាប់​ជាង​ការ​ធ្ងន់​ឯណា​នីមួយ ដែល​ទ្រង់​នឹង​គប្បី​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ ទ្រង់​ក៏​ជា​ប្រាជ្ញ​កាល​ណា​ហ្ន៎ បញ្ញា​របស់​ទ្រង់​នឹង​ប្រតិបត្តិ​រក្សា​ព្រះ​អង្គ​ទ្រង់ បើ​ទ្រង់​រម្ងាប់​ព្រះ​ហឫទ័យ​ក្នុង​រឿង​នោះ​សម្រាប់​ព្រះ​អង្គ​ទ្រង់​មិន​បាន ក៏​ចូល​រម្ងាប់​ដើម្បី​ឃើញ​ដល់​ខ្ញុំ​ចុះ​។ វេលា​នេះ​ព្រះ​រាជា​វិរាជ​ទ្រង់​រម្ងាប់​ត្រឡប់​ព្រះ​ហឫទ័យ​បាន ហើយ​ដោយ​ទ្រង់​ចិន្ដា​ថា រឿង​ទុក្ខ​ទោមនស្ស​នេះ មិនមែន​ឲ្យ​ក្ដៅ​ក្រហាយ​តែ​ខ្លួន​ឯង​ទេ ជា​ផ្លូវ​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​រាជាធិរាជ របស់​ទ្រង់​ផង ដោយ​ប្រការ​ដូច​នេះ ទើប​ទ្រង់​ព្យាយាម​យ៉ាង​ពេញ​សតិ​បញ្ញា ដើម្បី​ហាម​ឃាត់​អស្សុជល​ធារា​។ តាំង​ពី​យុធិស្ឋិរ ត្រូវ​និរទេស​ទៅ​ដើរ​ព្រៃ ការ​ទារុណ​កម្ម​លាមក​ជា​ច្រើន​យ៉ាង​ដែល​កើត​ឡើង​ក្នុង​រដ្ឋ​សីមា​ឥន្ទ្របថ អយុត្តិធម៌​និង​ការ​គ្រប់គ្រង​មិន​ត្រូវ​ទំនៀម​បាន​កើត​ឡើង​ទួទៅ​ទាំង​ព្រះ​រាជ​អាណាចក្រ ព្រះ​រាជវាំង ឥន្ទ្របថ​គ្រា​មួយ​នោះ​ល្អ​ចិញ្ចែង​រក​ទី​ប្រៀប​គ្មាន ឥឡូវ​នេះ​ក្លាយ​ទៅ​ជា​សំបុក​ប្រចៀវ​នឹង​ព្រាប​ទាំងឡាយ មាន​ចោរ​លួច​ប្លន់​បៀតបៀន​អ្នក​ស្រុក​ឲ្យ​បាន​សេចក្ដី​ក្ដៅ​ក្រហាយ​ជា​ញឹកញយ របៀប​ការ​គ្រប់គ្រង​បាន​ផ្លាស់ប្ដូរ​ខុស​រូប​ដើម​ជា​ច្រើន ព្រោះ​ប្រទេស​នីមួយ​ៗ ដែល​នឹង​ចម្រើន​រុងរឿង​នឹង​ពោល​សរុប​រួម​តែ​ក្នុង ១​ម៉ាត់​ថា អំណាច​ជា​ធម៌ នេះ​ជា​របៀប​អ្នក​ធ្វើ​ការ​គ្រប់គ្រង​ប្រទេស និង​អ្នក​នៅ​ក្រោម​សេចក្ដី​គ្រប់គ្រង ប្រទេស​ឥន្ទ្របថ​ដែល​ធ្លាប់​សុខសាន្ត​ត្រាណ​និរាស​ភ័យ​មក អំពី​ដើម​ត្រឡប់​ទៅ​ជា​ចលាចល​ស្អុះស្អាប់​និករ​រាស្ត្រ​ទាំងឡាយ ចង់​ឲ្យ​តែ​យុធិស្ឋិរ​ត្រឡប់​ទៅ​ព្រះ​នគរ​វិញ គេ​នាំ​គ្នា​រាប់​ខែ​រាប់​ឆ្នាំ ចាំ​មើល​ផ្លូវ​បិយ​មហារាជ​របស់​គេ​ដោយ​សេចក្ដី​រំជួល​ចិត្ត ព័ត៌មាន​រឿង​បាណ្ឌវ​ក្សត្រិយ៍​ស្ដេច​ទៅ​នៅ​ក្នុង​សំណាក់​វិរាជ​បាន​ល្បី​ទួទៅ​ក្នុង​នានា​ប្រទេស ពួក​ក្សត្រិយ៍​សាមន្តរាជ​ដែល​នៅ​ក្នុង​សេចក្ដី​គ្រប់គ្រង​របស់​ក្សត្រិយ៍​មហា​សាល​យុធិស្ឋិរ បាន​នាំ​គ្នា​ម្នីម្នា​ទៅ​ថ្កាន​ក្រុង ដើម្បី​សម្ដែង​សេចក្ដី​គោរព នឹង​ថ្វាយ​សេចក្ដី​ដល់​បរម​ក្សត្រិយ៍​ដ៏​ជា​ចៅហ្វាយ​នាយ​របស់​គេ អ្នក​ខ្លះ​តោង​ដើរ​ជើង​ទៅ មាន​សេចក្ដី​នឿយ​លំបាក​ដោយ​មាគ៌ា​ដ៏​ឆ្ងាយ ដើម្បី​ឃើញ​ព្រះ​ភក្ត្រ​មហា​រាជា​របស់​គេ​ម្ដង​ទៀត អ្នក​ខ្លះ​ក៏​នឹក​ឫស្យា​ព្រះ​ចៅ​វិរាជ ដែល​ឲ្យ​យុធិស្ឋិរ​សំណាក់​អាស្រ័យ​នៅ​ក្នុង​ម្លប់​សំយាប​។ តែ​យុធិស្ឋិរ​នឹង​ត្រឡប់​ទៅ​នគរ​វិញ ដោយ​សុវត្ថិភាព​មិន​បាន ដោយ​ទ្រង់​ជ្រាប​ថា នឹង​តោង​ច្បាំង​គ្រប់​ជំហាន ដែល​ឈាន​ត្រឡប់​ទៅ​វិញ ទើប​ទ្រង់​ប្រឹក្សា​នឹង​ព្រះ​រាជា​វិរាជ​រាជ​សម្ពន្ធមិត្ត​ក្នុង​រឿង​នេះ ដើម្បី​កំណត់​គ្រោង​ការ​សង្គ្រាម ដែល​នឹង​លើក​ទៅ​វាយ​យក​ផែនដី​របស់​ព្រះ​អង្គ ដែល​បណ្ដាល​ឲ្យ​យើង​ត្រូវ​និរទេស​នោះ​សព្វ​គ្រប់​ហើយ ពង្សាវតារ​ដ៏​ល្បី​នាម​ក្នុង​ជីវិត​របស់​ខ្ញុំ​អាច​នឹង​សរុប​បាន​ក្នុង​ពាក្យ​មួយ​ម៉ាត់​ថា ការ​ភ្នាល់​ប៉ុណ្ណោះ​ឯង ខ្ញុំ​យក​អាណាចក្រ និង​ឥស្សរភាព​ទៅ​ភ្នាល់​នឹង​គេ ចាញ់​គេ​រាល់​ក្ដារ មិន​ថា​ក្ដារ​ណា តែ​បង់​ចុះ​ក៏​បាត់​ទៅ មិន​បង់​តែ​មកុដ​របស់​ខ្ញុំ បង់​ទាំង​ខ្លួន​ធ្លាក់​ទៅ​ខ្ញុំ​គេ​ផង ព្រម​ទាំង​ទ្រៅបទី​ត្រូវ​ជា​បណ្ដូល​ចិត្ត តែ​ដែល​បង់​នាង​ទៅ ខ្ញុំ​មិន​សូវ​ទោមនស្ស​តូច​ចិត្ត​ស្មើ​នឹង​អាម៉ាស់​មុខ ត្រង់​ដែល​ទុហសាសន វា​ចាប់​សម្រាត​នាង​កណ្ដាល​ទី​ប្រជុំ​ជន គ្រា​នោះ​ចិត្ត​ខ្ញុំ​ស្លុត​សង្វេគ​ស្ទើរ​ទ្រាំ​ពុំបាន តែ​បាន​ព្រះ​ករុណាធិគុណ​ព្រះ​អយ្យកោ ភីស្មៈ ដែល​ទ្រង់​បាន​ពោល​ជា​ផ្លូវ​ប្រឹក្សា​ថា ការ​ដែល​ធ្វើ​ទោស​ទណ្ឌកម្ម ដល់​យើង សុំ​ឲ្យ​ជា​ការ​ធ្វើ​និរទេស​ចេញ​ចាក​និវេសនដ្ឋាន រហូត​វេលា ១៣​ឆ្នាំ ជា​កំណត់ យើង​ក៏​ព្រម​ទទួល​ទណ្ឌកម្ម​នោះ ដោយ​តុណ្ហីភាព ទោះបី​ទណ្ឌកម្ម​នោះ​តឹងរ៉ឹង​ម្ល៉ោះ​ក្ដី​ឥត​ថា យើង​បាន​ទទួល​សោយ​ទរ​មាន​កម្ម​លំបាកលំបិន​ដល់​ខ្នាត រហូត​កាល​កំណត់​និរទេស​ក្នុង​រវាង​នោះ​ពេញ​ទៅ​ដោយ​សេចក្ដី​ទុក្ខ​ព្រម​ទាំង​អន្ធការ ទើប​នឹង​បាន​ឃើញ​ពន្លឺ​ដ៏​រុងរឿង ពោល​គឺ​សេចក្ដី​មេត្តា​របស់​ទ្រង់ ដែល​ទ្រង់​ទទាក់​ទទួល​ឲ្យ​ទៅ​ជា​សុខ​ក្នុង​អំណាច អារក្ខា​ក្នុង​រាជ​ដំណាក់​នោះ ឥឡូវ​នេះ​យើង​ខ្ញុំ​បាន​ទទួល​និរទេស​ទណ្ឌកម្ម​នោះ​ដោយ​សុចរិត​គ្រប់​ធុន​បាន​កំណត់​ហើយ បាន​ប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង​តាម​ខ​សន្យា​ដែល​ចង​រឹត​ខ្ញុំ​នោះ​គ្រប់​ប្រការ វេលា​នេះ​ខ្ញុំ​មាន​សេចក្ដី​ធូរ​ស្រួល​ក្នុង​ចិត្ត​គិត​នឹង​ត្រឡប់​ទៅ​ស្រុក​ទេស​របស់​ខ្ញុំ​វិញ នឹង​ទ្រាំ​ដើរ​ទៅ​សំចត​ឯ​ណោះ​បន្តិច​ឯណេះ​បន្តិច​ដូច​ចចក រហូត​និរន្តរកាល​ទៅ​មិន​បាន​។ ព្រះ​រាជា​វិរាជ​តប​ថា ទូល​បង្គំ​ជឿ​ជា​ប្រាកដ​ថា នឹង​បាន​ព្រះ​នគរ​មក​វិញ ដោយ​មិន​តោង​ធ្វើ​សង្គ្រាម​នោះ​ជា​មិន​ខាន ក្របី​របស់​យើង​តែ​មួយ​យ៉ាង​ប៉ុណ្ណោះ អាច​នឹង​ចាត់​ការ​វិវាទ​ឲ្យ​ស្ងប់​ទៅ​បាន ឬ​ឲ្យ​ដាច់ស្រេច ព្រោះ​ថា​អ្វី​ដែល​បង់​ទៅ​ដោយ​អយុត្តិធម៌​នោះ កម្រ​នឹង​ត្រឡប់​បាន​មក​វិញ​ដោយ​ប្រតិភាព​។ ក្នុង​ខ​នេះ​ទ្រៅបទី​ក៏​យល់​ឃើញ​ផង នាង​ជា​ស្រី​ក៏​មែន តែ​នាង​ធីតា​ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង ហើយ​ជា​មហេសី​ក្សត្រិយ៍ នាង​ទើប​មាន​សវនិយ​ថា ការ​ដែល​ព្យាយាម​សង្រួបសង្រួម​បង​ប្អូន ដែល​ទាក់ទង​ខ្វែង​គំនិត​គ្នា​គ្រា​នេះ​ស្នើ​ដូច​យល់​ស្រប ការ​ទុច្ចរិត​បង់​ពាក្យ​សត្រូវ​បាន​ទទួល​រង្វាន់​តែ ១​យ៉ាង គឺ​មរណៈ​ទុរយោធន៍ យក​ប្រៀប​ទ្រង់​យ៉ាង​ដូចម្ដេច​ខ្លះ គេ​ឆ្លាស​បញ្ឆោត​ទ្រង់​ឲ្យ​ចូល​ទៅ​ក្នុង​អង្គប់​យ៉ាង​ម៉េច គេ​ក្លែង​តែង​វោហារ​ធ្វើ​ជា​លេង​ល្បែង​ភ្នាល់​យ៉ាង​ញាតិ​យ៉ាង​មិត្រ តែ​កល​គិត​យក​រាជ​អាណាចក្រ​របស់​ទ្រង់​ទៅ បណ្ដេញ​ទ្រង់​ឲ្យ​ចុះ​ចាក​ផ្ទះ​សម្បែង នឹង​ចាក​ប្រយូរវង្ស​របស់​ទ្រង់​យ៉ាងម៉េច ព្រះ​ហឫទ័យ​របស់​ទ្រង់​គង់​ជា​រាក់​មិន​ចាក់​ធ្លុះ​ទៅ​ក្នុង​ឧបាយកល​នោះ ទើប​ប្រមាទ​ភ្លាំងភ្លាត់​ទៅ​ជ្រៅ​ដល់​ម្ល៉េះ ឲ្យ​ការ​សង្គ្រាម​ៗ យ៉ាង​ចេញ​មុខ​នេះ​វិញ​វិនិច្ឆ័យ ទើប​នឹង​ដឹង​ថា ខាង​ណា​ខុស​ធម៌​ខាង​ណា​ត្រូវ​ធម៌​។ ព្រះ​យុធិស្ឋិរ តប​ដោយ​គិត​ទុក​មក​ហើយ​ថា បង​ចង់​ល​ចិត្ត​នាង​មើល​ក្នុង​រឿង​នេះ តើ​ជា​យង់យល់​ដូចម្ដេច បង​នឹង​បញ្ជូន​ទូត​មួយ​ប៉ែក​ទៅ​កាន់​រាជ​ដំណាក់ ស្រី​ក្ឫស្ណ (ក្ឫស្ណ សព្ទ​នេះ ជា​ភាសា​សំស្ក្រឹត ភាសា​មគធៈ​ថា (កណ្ណ) ប្រែ​ថា ស្ដេច​ខ្មៅ​ៗ នេះ ព្រះ​នារាយណ៍​បែង​ភាគ​ឲ្យ​មក​កើត ដូច​មាន​ប្រាកដ​ក្នុង​សេចក្ដី​រាពណ៍​រឿង​អង្គ ដែល​យើង​ខ្ញុំ​តែង​ក្នុង​ឆ្នាំ ១៩២៦​។) ព្រះ​រាជា​ប្រទេស​ទ្វារក ឲ្យ​យក​ចិត្ត​ឈឺ​ឆ្អាល​ខាង​បង​ក្នុង​ការ​សង្គ្រាម​គ្រា​នេះ អរជុន​នេះ​ឯង​ជា​ទូត​របស់​បង​។ ព្រឹក​ឡើង​ថ្ងៃ​ត​អំពី​នោះ អរជុន​ក៏​អញ្ជើញ​រាជ​សាសន៍​ទៅ​កាន់​ក្រុង​ទ្វារក​ជា​ព្រះ​នគរ​របស់​ព្រះ​ក្ឫស្ណ (ក្រិស្ណ) សឹង​តាំង​នៅ​មាត់​ទន្លេ​ខាង​លិច​រយៈ​ផ្លូវ​ឆ្ងាយ ក្នុង​ដែន​ឥឡូវ​នេះ​ហៅថា​គូជរាត អរជុន​ធ្លាប់​ទៅ​មក​កាន់​រាជសំណាក់​ក្ឫស្ណ​ឆ្នាំ​ដំបូង​ៗ ក្នុង​រវាង ១២​ឆ្នាំ ដែល​ត្រូវ​និរទេស​នោះ រាជ​កុមារ​ទាំង​ពីរ​នេះ​ជា​សម្ពន្ធមិត្ត ស្និទ្ធស្នាល​គ្នា​ច្រើន​ទាំង​ជាប់​ជា​ព្រះ​ញាតិ​នឹង​គ្នា​ផង ក្នុង​ឱកាស​ដែល​ទៅ​គ្រា​នោះ អរជុន​បាន​ឃើញ​ក្សត្រិយ៍ ១​អង្គ តែង​កាយ​រៀបរយ​ដើរ​ចូល​ទៅ​ក្នុង​រាជវាំង​ទ្វារក ចូល​មុន​អរជុន​មិន​ប៉ុន្មាន​ជំហាន មើល​ទៅ​ភាព​ក្សត្រិយ៍​នោះ ឃើញ​ថា​ជា​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ដូច​គ្នា ហើយ​មើល​ទៅ​ឃើញ​ថា មាន​ធុរៈ​ប្រញាប់​ដូច​គ្នា​អ្នក​យាម​ទ្វារ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដោយ​ស្រួល មើល​ទៅ​កិរិយា​ដូចជា​ព្រះ​រាជ​មិត្រ ឬ​ព្រះ​ញាតិ​នឹង​ព្រះ​រាជ​ក្ឫស្ណ អរជុន​នឹក​ឆ្ងល់​ថា ជា​អ្នក​ណា​ហ្ន៎​តែ​គ្មាន​វេលា​នឹង​សាក​សួរ​ឲ្យ​អស់​សង្ស័យ ក្នុង​រឿង​ដ៏​ឥត​ប្រយោជន៍ ព្រោះ​ទ្រង់​មក​ជា​ការ​រាជការ​រួសរាន់​ព្រះ​ហឫទ័យ​ខ្វល់​ទៅ​តែ​ក្នុង​រឿង​រាជការ​។ កាល​ស្ដេច​ចូល​ទៅ​ដល់​ទ្វារ​វាំង​នាយ​ទ្វារបាល ក៏​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដោយ​ស្រួល​ដូច​គ្នា ដោយ​មិន​ចាំ​បាច់​ធ្វើ​របៀប​យ៉ាង​ម្ដេច តែ​វេលា​នោះ បាន​ទ្រង់​ជ្រាប​ថា​ក្ឫស្ណ​កំពុង​ផ្ទំ​សម្រាន្ត​និន្ទ្រារម្មណ៍​ក្នុង​វេលា​រសៀល​ទ្រង់ ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ក្រឡាបន្ទំ តែ​មិនមែន​ជា​ប្រុស​ទៅ​ដាស់​ចូល​ទៅ​រង់​ចាំ​ក្នុង​ទី​នោះ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​ខាត​វេលា កាល​ស្ដេច​តើន​ឡើង​នឹង​បាន​ទូល​ស្នើ​តាម​ការ​ខណៈ​ដែល​អរជុន​ឈាន​ចូល​ទៅ​ក្នុង​បន្ទប់​ក្រឡាបន្ទំ ព្រះ​រាជា​មាន​ភ្ញៀវ​ម្នាក់​ទៀត​ជ្រៀត​ដើរ​ចូល​ទៅ​ផង ដើរ​ស្រាវ​ជើង​ទៅ​មុខ​អរជុន​ពីរ​បី​ជំហាន រាជ​កុមារ​អង្គ​នោះ​វាយ​ឫក​ធំ ចូល​ទៅ​ឈរ​ខាង​ដើម​ព្រះ​ទែន​បន្ទំ​ក្បែរ​ព្រះ​សីរ អរជុន​ចូល​ទៅ​ឈរ​ខាង​ចុង​ព្រះ​ទែន​ការ ដែល​មាន​មនុស្ស​ពព្រូសពប្រាស់​ធ្វើ​ឲ្យ​ព្រះ​រាជា​តើន​បន្ទំ កាល​បើក​ព្រះ​នេត្រ​ឡើង​ក៏​ឃើញ​អរជុន​ដែល​នៅ​ចុង​ព្រះ​បាទ​មុន ដោយ​សេចក្ដី​បីតិ​ព្រឺព្រួច ដែល​បាន​ជួប​ព្រះ​រាជ​សម្ពន្ធមិត្ត​ដ៏​ស្និទ្ធស្នាល ក៏​ត្រាស់​សួរ​ដោយ​រួសរាន់​ថា អរជុន​ទ្រង់​មក​ពី​អង្កាល យើង​មាន​សេចក្ដី​សោមនស្ស​ណាស់ ដែល​បាន​ឃើញ​មុខ​បិយ​មិត្រ​។ ទូល​បង្គំ​ទើប​នឹង​មក​អម្បាញ់មិញ​។ ទូល​បង្គំ​មក​មុន​នេះ​ជា​សម្ដី​អ្នក​ម្នាក់​និយាយ​កាត់​ឡើង ពាក់​កណ្ដាល​ភ្ញៀវ​ដែល​មក​រក​ម្ខាង​នោះ គឺ​ទុរយោធន៍ កាល​ក្រិស្ណ ប្រែ​ព្រះ​ភក្ត្រ​ទៅ​ខាង​អ្នក​និយាយ​ក្រោយ​នេះ ឃើញ​ក្រិស្ណ ឈរ​ខាង​ដើម​ព្រះ​ទែន​ថ្វាយ​គំនាប់ ក៏​ត្រាស់​ថា យូរ​ហើយ​ណា ទើប​នឹង​មក​ជួប​គ្នា​ក្នុង​ថ្ងៃ​នេះ​សិទ្ធិ​ជោគ​ស្លោក​ល្អ​នាំ​ទ្រង់​ឲ្យ​មក​ដល់​ទី​នេះ​។ ទុរយោធន៍​ចង់​បាន​ក្រិស្ណ​ជា​សម្ពន្ធមិត្ត ដោយ​សិនិទ្ធភាព​ជា​អ្នក​មក​ដល់​មុន (ព្រោះ​ព្រះ​វេណី​ក្សត្រិយ៍​ឥណ្ឌូ​បុរាណ ថា​បើ​កើត​ហេតុ​ទាស់ទែង​គ្នា​ឡើង នឹង​សុំ​ឲ្យ​ជួយ​រវាង​បរប័ក្ស គេ​ច្រើន​តែ​ទទួល​ជួយ​ខាង​អ្នក​មក​ដល់​មុន) មិន​បាន​ប្រាស្រ័យ​បដិ​សន្ទនា​ឲ្យ​យឺតយូរ​ពោល​តែ​កំបុត​ៗ ថា ទូល​បង្គំ​សូម​ឲ្យ​ព្រះ​អង្គ​មាន​ភាគ​ជំនួយ​ក្នុង​ការ​សង្គ្រាម ដែល​នឹង​មាន​មក សូម​ព្រះ​អង្គ​ជា​បក្ស​ខាង​ទូល​បង្គំ​។

អរជុន​មិន​បាន​ស្រែក​សុំ​សេចក្ដី​ជំនួយ​យក​ប្រៀប​មុន ក្រោយ​ដូច​នោះ អង្គុយ​តែ​ស្ងៀម​ក្រិស្ណ​ជញ្ជឹង​មួយ​ស្របក់​ក៏​ត្រាស់​ថា ខ្ញុំ​ឥត​មាន​ទើសទាល់​ទេ ក្នុង​ការ​ដែល​នឹង​ប្រគល់​កម្លាំង​យោធា​របស់​ខ្ញុំ ដើម្បី​ជា​ប្រយោជន៍​ដល់​ទ្រង់​ឯណា​នីមួយ ឬ​ទាំង​សងខាង តែ​ខ្ញុំ​សុំ​និយាយ​បំភ្លឺ​ត្រង់​នេះ​សិន តាម​សេចក្ដី​យល់​ឃើញ​របស់​ខ្ញុំ អ្នក​ទាំង​ពីរ​មាន​ភាគ​ស្មើ​គ្នា ដើម្បី​នឹង​រក្សា​ជញ្ជាំង​ត្រាជូ​ឲ្យ​ទៀត​ត្រង់ រវាង​សេចក្ដី​សម្ពន្ធមិត្ត​សម្រាប់​ខ្លួន នឹង​សម្រាប់​ប្រទេស ខ្ញុំ​សុំ​ប្រគល់​កងទ័ព​ជើង​គោក​និង​កម្លាំង​ទ្រព្យ​ទាំងមូល​អាណាចក្រ​ឲ្យ​ម្ខាង តែ​ម្ខាង​ទៀត ខ្ញុំ​ចង់​ប្រគល់​ខ្លួន​ខ្ញុំ ឲ្យ​ដោយ​មិន​បាន​កាន់​អាវុធ ឬ​ពាក់​ក្រិស្ណ​គ្រឿង​ការពារ​ខ្លួន ឥឡូវ​នេះ​សូម​ឲ្យ​ទ្រង់​ទាំង​សងខាង​រើស​យក​តាម​គាប់​ចិត្ត​ចុះ​។
ទុរយោធន៍​ទូល​🎃ដោយ​រួសរាន់​ថា ទូល​បង្គំ𝓰​សុំ​ទទួល​យក​ខាង​កងទ័ព​គោក និង​ធន​ទ្រព្យ​ទាំងពួង​ជា​របស់​ខាង​ទូល​បង្គំ​។

អរជុន​ទូល​ថា ទូល​បង្គំ​មាន​សេចក្ដី​អំណរ​លន់ ដែល​បាន​ក្រិស្ណ​ជា​ពួក​ខាង​ទូលបង្គំ ទូល​បង្គំ​វាយ​តម្លៃ​មិត្តភាព​យ៉ាង​ក្រិស្ណ ខ្ពស់​ជាង​កម្លាំង​ពល​ទាហាន​របស់​ព្រះ​អង្គ​។           គ្រា​នោះ​កងទ័ព​គោក​របស់​ព្រះ​ចៅ​ក្រិស្ណ ក៏​ចាត់ចែង​លើក​ទៅ ក្រុង​ហស្តិនបុរ ដោយ​រួសរាន់ ទុរយោធន៍​ជា​អ្នក​នាំ​ទ័ព​ទៅ​ឯង ក្នុង​វេលា​ជាមួយ​គ្នា​នោះ ក្រិស្ណ​ក៏​ស្ដេច​តាម​អរជុន​ទៅ​ឯ​ក្រុង​វិរាជ​ស្ដេច​ទៅ​គ្រា​នេះ​គ្មាន​កាន់​អាវុធ​គ្មាន​រាជបុរស​តាម​ស្ដេច​ទៅ​ផង​ទេ កាល​ក្សត្រិយ៍​ទាំង​ពីរ​ទៅ​ដល់​រាជ​ដំណាក់​ព្រះ​ចៅ​វិរាជ​ហើយ មាន​ការ​ប្រជុំ​ប្រឹក្សា​សើរើ​រឿង​បាណ្ឌវ​ក្សត្រិយ៍ ក្រិស្ណ​ប្រថាប់​ជា​ប្រធាន​ក្នុង​ទី​ប្រជុំ​នោះ ទ្រង់​ព្យាយាម​តែ​នឹង​បំបាត់​មិន​ឲ្យ​កើត​សង្គ្រាម​កាប់​សម្លាប់​គ្នា វេលា​នោះ​ទ្រង់​ក្រោក​ឈរ​ឡើង​ពោល​សុន្ទរកថា សម្របសម្រួល ដើម្បី​ឲ្យ​ស្ងប់​សឹក ដើម្បី​សេចក្ដី​ជា​មិត្រ ក្នុង​ទី​បំផុត​បាន​ព្រមព្រៀង​គ្នា​តាម​ពាក្យ​ណែនាំ​របស់​ក្រិស្ណ​ឲ្យ​បញ្ជូន​ទូត​ទៅ​គាល់​រាជា​ធ្ឫតរាស្ត្រ​ព្រះ​ញាតិ​ជាន់​អ្នក​ធំ ដើម្បី​ធ្វើ​ការ​សាមគ្គី​រស​គ្នា​និង​គោរព​។

ភាគ ១១ 
ប្រឹក្សា​ការ​ស្ងប់​សឹក ត្រៀម​ចម្បាំង 

          ទូត​របស់​យុធិស្ឋិរ មក​ដល់​ក្រុង​ហស្ថិនបុរ ក៏​ត្រង់​ចូល​ទៅ​គាល់​ក្នុង​ព្រះ​ទីនាំង​គំនាល់ ក្រាប​ទូល​មូល​មតិ​ទៅ​ដូច​នេះ ៖           ព្រះ​រាជា​របស់​ទូល​បង្គំ​ជា​ខ្ញុំ ត្រាស់​ប្រើ​ឲ្យ​ទូល​បង្គំ​មក​ក្រាប​ទូល​ព្រះ​អង្គ​ថា​ដូច​នេះ បាណ្ឌព និង​គោរព​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា ហេតុ​ម្ដេច​ទើប​ឱរស​ធ្ឫតរាស្ត្រ បាន​រាជ​អាណាចក្រ​ទាំង​មូល​គ្រប់គ្រង ឱរស​បាណ្ឌុ​មិន​បាន​អ្វី​នឹង​គេ សូម្បី​តែ​ធូលី​មួយ​ក្ដាប់ ទុរយោធន៍​គិត​ព្យាបាទ​ព្រះ​ញាតិវង្ស​រាល់​ទិវា​រាត្រី ធ្វើ​ឧបាយកល​ឲ្យ​ទៅ​អញ្ជើញ​គេ​មក​លេង​ស្ការ​ភ្នាល់ អ្នក​ស្ការ​សំខាន់​របស់​ទុរយោធន៍​យក​ស្ការ​បង្កប់​សំណ​មក​លេង​ដោយ​កល​កោង​នឹង​ព្យាបាទ យុធិស្ឋិរ​លេង​ទៅ​ដោយ​ជឿ​ចិត្ត​ថា​បង​ប្អូន​ក៏​ចាញ់​រាល់​ៗ​ក្ដារ តោង​បង់​ទ្រព្យ​ស្រឹង្គារ​បរិវារ​របស់​គេ​ទៅ​ឲ្យ​ទុរយោធន៍​រលីង​អំពី​ខ្លួន ទុរយោធន៍​ក៏​ចេះ​តែ​កើប​កោយ​ច្រក​ទៅ​ឥត​មាន​ញញើត​ដៃ ក្នុង​ទី​បំផុត​ត្រូវ​និរទេស​ខ្លួន​ទៅ​នៅ​ក្នុង​ដែន​ព្រៃ​ភ្នំ​ក្រំ​ថ្ម បាន​ទទួល​ប្រតិបត្តិ​តាម​ខ​សន្យា​យ៉ាង​ឧក្រិដ្ឋ ដែល​កម្រ​មនុស្ស​ទាំងពួង​លើ​ផែនដី​នឹង​ធ្វើ​បាន ក៏​ឥឡូវ​នេះ គេ​បាន​ប្រតិបត្តិ​តាម​ខ​សន្យា​នោះ ធួន​បរិបូណ៌​សព្វ​គ្រប់​ហើយ ហើយ​បាន​បំភ្លេច​រឿង​ហេតុការណ៍​ទាំងពួង ក្នុង​អតីតភាព ដែល​កន្លង​ទៅ​ហើយ មិន​ឲ្យ​កើត​កោស​រូស​សន្ដាន​ចិត្ត បើ​ប្រគល់​រាជ​អាណាចក្រ​របស់​គេ ឲ្យ​គេ​វិញ​ដោយ​ស្រួល ក៏​នឹង​មិន​កើត​កាប់​សម្លាប់​គ្នា បើ​ពាក្យ​ពោល​សុំ​នេះ​ត្រឹមត្រូវ​តាម​ធម៌ ហើយ​ត្រូវ​ផាត់​ចោល មិន​ទទួល​សម្រេច​ដោយ​ផ្លូវ​យុត្តិធម៌​សោត ក៏​នឹង​តោង​ប្រកាស​សង្គ្រាម​គ្នា​ឲ្យ​ពេញ​រយៈ ជឿ​ទុក​ជា​មុន​ថា ពួក​កុរុ​គ្រា​នេះ​នឹង​ខ្ទេច​ជា​ភីស្ម​ធូលី ដែនដី​ទាំង​នោះ​ពួក​បាណ្ឌព​នឹង​រឹប​យក​ទាំងមូល​។ រាជ​ទូត​ក្រាប​ទូល​ប៉ុណ្ណោះ ហើយ​ក៏​ស្ងៀម​នៅ​ចាំ​ស្ដាប់​ព្រះ​រាជ​តម្រាស់​តប​សំដី​របស់​យុធិស្ឋិរ ដែល​ប្រើ​ឲ្យ​រាជ​ទូត​ទៅ​និយាយ​ជំនួស​នោះ​ស្ដាប់​ទៅ​ត្រូវ​ចិត្ត​ភីស្ម​ច្រើន ដោយ​ទ្រង់​យល់​ថា​ជា​ពាក្យ​ត្រឹមត្រូវ​តាម​យុត្តិធម៌ តែ​វា​ខុស​ក្នុង​ចិត្ត​ទុរយោធន៍​ឆ្ងាយ​កាយ​បាន​ឮ​រាជ​ទូត​ថ្លែង​ដូច្នេះ ហឫទ័យ​ទុរយោធន៍​ក៏​បណ្ដាល​ខ្មួលខ្មាញ់​ឡើង ត្រាស់​ព្រះ​សូរសៀង​ឡើង​ថា អា​កញ្ជះ​នេះ​បង្អាច​ចូល​មក​ទទឹង​មុខ​រាជសីហ៍​ក្នុង​គុហា ចូល​ប្រាប់​វា​ថា​ពាក្យ​គំរាម​ប៉ុណ្ណោះ មិន​ទម្ងន់​ធួន​ល្មម​នឹង​ឲ្យ​ទុរយោធន៍​ព្រឺ ជា​ជាង​ស្វា​ព្រាម​ដែល​វា​ញេញ​ធ្មេញ​ឲ្យ​អញ​នោះ​ទេ ក្លា​មាត់​មិន​ស្មើ​នឹង​ក្លា​ដៃ ក្លា​មាត់​គ្រាន់​តែ​រលាស់​អណ្ដាត​អួត​ពូកែ​ផូងផាង សុទ្ធ​តែ​ខ្យល់​ទទេ​ដែល​នឹង​ឲ្យ​មែន​ដល់​ទៅ​ចាប់​អាវុធ​ចូល​ប្រឡង​សឹក​ស៊ូ​គ្នា​ឃើញ មិត្ត​បាន​ចូល​ប្រាប់​យុធិស្ឋិរ​និង​បក្ខពួក​របស់​គេ​ថា ពាក្យ​គំរោះគំរាម​ជា​ខ្យល់​ៗ​ប៉ុណ្ណឹង មិន​ធ្វើ​ឲ្យ​ទុរយោធន៍​ព្រឺ​រោម ដល់​ទៅ​លើក​របស់​ដែល​បាន​ក្នុង​កណ្ដាប់​ដៃ​ដោយ​ជ័យជម្នះ​ឲ្យ​ទៅ​វិញ​ទេ ចូរ​ប្រាប់​ពួក​បាណ្ឌព​ឲ្យ​បែរ​មុខ​ទៅ​កាន់​ព្រៃ​ម្ដង​ទៀត ហើយ​សឹម​មក​ថ្វាយ​ដីកា​ប្រឹក្សា​សុំ​ទោស​នឹង​ព្រះ​រាជា​ទុរយោធន៍ ស្រេច​តែ​ព្រះ​អង្គ​នឹង​ទ្រង់​មេត្តា​ប្រោស​ដូចម្ដេច​។ ព្រះ​បាទ​ធ្ឫតរាស្ត្រ​ទ្រង់​ហាម​ប្រាម​ព្រះ​រាជ​ឱរស និង​ត្រាស់​មធុរកថា និង​សូត្រ​ថា ពាក្យ​លើស​លែង​ស្លែង​សោត​ដែល​ទុរយោធន៍​ពោល​ហើយ ចូរ​អ្នក​កុំ​ប្រកាន់​កាន់​យក​ជា​អារម្មណ៍​ឡើយ សម្ដី​ទុរយោធន៍​ច្រើន​តែ​ឲ្យ​ទោស​ច្រើន​ជាង​គុណ​យើង​មាន​រាជ​សាសន៍​ទៅ​ដល់​យុធិស្ឋិរ​ថា យើង​នឹង​បញ្ជូន​ទូត​របស់​យើង​ទៅ​ជា​ប្រញាប់ ដើម្បី​នឹង​ចាត់​ការ​សង្រួបសង្រួម​ទាំង​សងខាង ឲ្យ​ព្រមព្រៀង​គ្នា​ដោយ​ស្រួល​។

តាម​សេចក្ដី​បដិញ្ញាណ​នេះ ធ្ឫតរាស្ត្រ​បាន​បញ្ជូន​សេនាបតី និង​នាយ​សារថី សញ្ជ័យ​ឲ្យ​ទៅ​គាល់​បាណ្ឌវ​ក្សត្រិយ៍​ឲ្យ​ទូល​ថា ដូច​នេះ បើ​ទ្រង់​ប្រាថ្នា​រក​សេចក្ដី​ស្ងប់​សឹក សាន្តត្រាណ​និរាស​ផង​គ្នា ក៏​អញ្ជើញ​ទ្រង់​មក​រក​ខ្ញុំ ខ្ញុំ​នឹង​បាន​ប្រកាស​កាត់​សេចក្ដី​ឲ្យ​យុត្តិធម៌​។
កាល​សញ្ជ័យ​មក​ដល់​ក្រុង​វិរាជ​ក៏​មាន​សេចក្ដី​ឆ្ងល់ ដែល​បាន​ឃើញ​បាណ្ឌវ​ក្សត្រិយ៍​ប្រជុំ​ពល​ត្រៀបត្រា​មុខ​គួរ​ស្ញែង ទោះបី​ដូច​នោះ​ក្ដី គេ​ក៏​មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត ព្រោះ​គេ​មិន​បាន​មក​ក្នុង​ឋានៈ​ជា​ចារបុរស គេ​មក​ក្នុង​ឋានៈ​ជា​ទូត ហេតុ​ដូច​នោះ​ទើប​មិន​ធ្វើ​ឲ្យ​គេ​រវល់​ក្នុង​រឿង​ត្រួតត្រា​កងទ័ព​បាណ្ឌវ​ក្សត្រិយ៍ គេ​ក៏​ដើរ​ត្រង់​ចូល​ទៅﷺ​ក្នុង​រោង​គំនាល់ លុះ​ស្រេច​ការ​បដិសណ្ឋារៈ​ហើយ ក៏​ក្រាប​ទូល​រាជសាសន៍​ដល់​យុធិស្ឋិរ​។

យុធិស្ឋិរ មិន​សូវ​ពេញ​ព្រះ​ហឫទ័យ​ក្នុង​រាជ​សាសន៍​នោះ ដែល​ពោល​សេចក្ដី​ខ្លី​ពេក ទើប​ត្រាស់​ថា យើង​គោរព​ព្រះ​បាទ​ធ្ឫតរាស្ត្រ​ណាស់ តែ​ក្រែង​ថា ទ្រង់​នឹង​វង្វេង​ជឿ​ពាក្យ​ឧបាយកល​របស់​ឱរស​ទៀត សព្វ​ថ្ងៃ​នេះ ទុរយោធន៍​គិត​តែ​នឹង​ក្រញិចក្រញី​យើង​ឲ្យ​ខ្ទេច​ទៅ​ប៉ុណ្ណោះ មហា​រាជ​ម្ចាស់ ទ្រង់​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​សេចក្ដី​ការពារ​រក្សា​យើង ស្មើ​មាតា​បិតា​រក្សា​បុត្រ តែ​មិន​ព្រះ​រាជ​ទាន​ឲ្យ​តាម​ពាក្យ​របស់​យើង​ស្រែក​សុំ ដ៏​ត្រឹមត្រូវ​តាម​ច្បាប់​ខត្តិយៈ​ប្រវេណី​។

ទ្រង់​រំពឹង​មួយ​ស្របក់​ហើយ​ក៏​ត្រាស់​ទៅ​នឹង​ទូត​ខ្លះ ត្រាស់​ឯង​អើ​ឯង​ខ្លះ យ៉ាង​ម្ដេច​ក៏​តោង​កើត​សង្គ្រាម មិន​មាន​ផ្លូវ​នឹង​វេះ​វាង​ឡើយ យុត្តិធម៌​ក៏​ល្មម​ស៊ូ​គ្នា​នឹង​យុត្តិធម៌​បាន តែ​ដែល​នឹង​ស៊ូ​អយុត្តិធម៌​តោង​បែរ​ទៅ​អាស្រ័យ​កម្លាំង​វត្ត​កំណាច យក​មក​តស៊ូ អនិច្ចា មុខ​គួរ​សង្វេគ​ដែល​ពួក​ញាតិ​វង្ស តោង​កាប់​សម្លាប់​គ្នា ស្លាប់​ដូច​គេ​ហាល ឮ​តែ​សំឡេង​ស្រី​មេ​ម៉ាយ​យំ​ទួញ និង​សំឡេង​ក្មេង​កំព្រា​ឥត​ផ្ទះ​សំណាក់​អាស្រ័យ មុខ​គួរ​ស្ដាយ​របស់​គួរ​ចម្រើន ដែល​លំអ​ក្នុង​ព្រះ​នគរ នឹង​វិនាស​ខ្ទេចខ្ទី​ទៅ​ក្នុង​មួយ​រំពេច​បុព្វបុរស​យើង លោក​បាន​ព្យាយាម​កសាង​ឡើង បាន​នូវ​សេចក្ដី​នឿយ​លំបាក​ច្រើន​លំដាប់​បុគ្គល​មក​ហើយ វេលា​នេះ​ហើយ​និង​សាបសូន្យ​ស្នាដៃ​របស់​លោក មុខ​គួរ​ស្ដាយ​សេចក្ដី​សង្ឃឹម​របស់​និករ​រាស្ត្រ ដែល​នឹក​សង្ឃឹម​លើ​យើង​យប់​ព្រឹក​ថា នឹង​ត្រឡប់​ចូល​ព្រះ​នគរ​វិញ​ដោយ​រៀបរយ ឥឡូវ​នេះ​គេ​នឹង​ឃើញ​តែ​យុទ្ធ​កម៌​មុខ​គួរ​ស្ញែង ដើរ​ព្រឹប​ៗ ឆ្លង​ដែន​ចូល​ទៅ​ធ្វើ​សេចក្ដី​វិនាស​ឲ្យ​ដល់​អ្នក​ធ្វើ​ការ​សង្កត់សង្កិន​នឹង​គ្រប់គ្រង​មិន​ត្រូវ​គន្លង​ធម៌ ឲ្យ​លុះ​ទៅ កក្កឡកម៌​ទាំង​ពីរ​យ៉ាង​នេះ បាន​កើត​ឡើង​ដែល​យើង​ចេញ​ចាក​រដ្ឋ​សីមា តែ​វេលា​នេះ យើង​នឹង​ក្រិស្ណ​ជា​អ្នក​តំណាង​ទៅ​ក្រុង​ហស្តិនបុរ ដើម្បី​ប្រឹក្សា​ការ​រាជការ​ស្រុក​ទេស​ឲ្យ​រួបរួម​ផង ឲ្យ​ជា​សុខ​សាន្តត្រាណ​តទៅ ចំណែក​ឯ​យើង​នៅ​ខាង​នេះ ក៏​នឹង​ព្យាយាម​ឲ្យ​ដល់​ការ ដើម្បី​ចៀស​ចាក​ការ​សង្គ្រាម សូម​ផល​សម្រេច​ចូរ​មាន​ក្នុង​កណ្ដាប់​ដៃ​នៃ​លោក​ជា​ម្ចាស់​ទឹកដី អ្នក​ជា​ប្រធាន​ក្នុង​ការ​ស្ងប់​សឹក និង​ការ​ច្បាំង​។
សញ្ជ័យ​ថ្វាយ​បង្គំ​លា ត្រឡប់​ទៅ​ដល់​ក្នុង​ហស្តិនបុរ ចូល​គាល់​ព្រះ​ចៅ​ធ្ឫតរាស្ត្រ ទូល​ថ្លែង​ក្រសែ​ព្រះ​រាជ​តម្រាស់​របស់​យុធិស្ឋិរ​ថា ដូច​នេះ មហា​រាជ​ដ៏​ចម្រើន ការ​ដែល​ត្រាស់​ប្រើ​ទូល​បង្គំ​ជា​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​វិរាជ​បាន​សេចក្ដី​ដូច​នេះ មើល​ទៅ​មាន​អន្លង់​នៃ​សេចក្ដី​បែក​សាមគ្គី​រវាង​គោរព​នឹង​បាណ្ឌព អន្លង់​នេះ​នឹង​សង់​ស្ពាន​ឆ្លង ដោយ​សេចក្ដី​សង្រួបសង្រួម​ឲ្យ​ស្ងប់​សង្គ្រាម​ឲ្យ​រហូត​ទៅ​ដល់​ត្រើយ​មិន​បាន ម្ដង​នេះ​នឹង​ផ្សារ​ឃើញ​ជា​មិន​ជិត​ហើយ ចិត្ត​យុធិស្ឋិរ​បំណង​ចង់​បាន​តែ​អាណាចក្រ​ពាក់​កណ្ដាល សម្រាប់​ខ្លួន​គេ​ដូច​អំពី​ដើម ថា​បើ​យើង​មិន​ព្រម​ឲ្យ​គេ ក៏​តោង​កើត​សង្គ្រាម​កាប់​សម្លាប់​គ្នា ជា​គ្រឿង​វិនិច្ឆ័យ​ក្នុង​រឿង​នេះ រក​ផ្លូវ​នឹង​ចៀសវាង​មិន​បាន ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ឃើញ​កង​ទាហាន​ខ្នាប់​ដែល​ពុក​បាណ្ឌវ ត្រៀម​ទុក ព្រោះ​ហេតុ​នោះ ដែល​គេ​ឲ្យ​មក​គំរាម​យើង មិនមែន​គំរាម​ទទេ​ៗ ជា​ពាក្យ​ស្រែក​របស់​គេ​មួយ​យ៉ាង ជា​ខុស​ឬ​ត្រូវ​ដូចម្ដេច​ក៏​តាម​តែ​ការ ស្រេច​គ្នា​យក​ត្រង់​កងទ័ព​ដ៏​មាន​កម្លាំង​នឹង​វិនិច្ឆ័យ ឲ្យ​ដាច់​ស្រេច​ទៅ កាល​បើ​ដូច​នោះ សេចក្ដី​ឃើញ​យ៉ាង​ជាន់​ទាប​ៗ របស់​ទូល​បង្គំ​ជា​ខ្ញុំ​ថា គួរ​នឹង​ចៀស​វាង​ការ​សង្គ្រាម កុំ​បី​ឲ្យ​កើត​រឿង​កាប់​សម្លាប់​គ្នា​នេះ​ឡើយ​។
ព្រះ​ចៅ​ធ្ឫតរាស្ត្រ​ត្រាស់​ថា អ្នក​ពោល​គាប់​គួរ​ហើយ យើង​ក៏​មិន​ចូល​ចិត្ត​កាត់​សេចក្ដី​យ៉ាង​ព្រៃ​ៗ យក​កំហែង​ទល់​នឹង​កំហល់ យើង​នឹង​ព្យាយាម​ឲ្យ​ពេញ​កម្លាំង ដើម្បី​រក🔯្សា​សេចក្ដី​ស្ងប់​សាន្តត្រាណ​ក្នុង​ប្រទេស​។

តាម​បដិញ្ញា​ដែល​យុធិស្ឋិរ​ធ្វើ​ទុក និង​សញ្ជ័យ​អំពី​ថ្ងៃ​មុន ទ្រង់​ក៏​បញ្ជូន​ក្រិស្ណ ទៅ​កាន់​ក្រុង​ហស្តិនបុរ ដើម្បី​សង្រួបសង្រួម​សេចក្ដី​វិវាទ នៃ​ព្រះ​ញាតិវង្ស​ទាំង​សងខាង កាល​មក​ដល់​ក្រុង​ហស្តិនបុរ ព្រះ​ចៅ​ធ្ឫតរាស្ត្រ​បាន​បដិសណ្ឋារៈ ទទាក់​ទទួល​យ៉ាង​ពេញ​កិត្តិយស មាន​សេចក្ដី​គារវៈ​និង​ស្នេហា​មេត្រី ប្រាស្រ័យ​ទៅ​រក​គ្នា​ដោយ​ស្រួល ព្រោះ​ក្រិណ្ណ មិន​គ្រាន់​តែ​ជា​ក្សត្រិយ៍ ទ្រង់​នូវ​មហិទ្ធិឫទ្ធិ​មួយ​យ៉ាង​ប៉ុណ្ណោះ​ទាំង​ជាប់​សែស្រឡាយ​ជា​ញាតិវង្ស ១​អង្គ​ផង ទ្រង់​ប្រាស្រ័យ​និង​ក្រិស្ណ​ថា ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដែល​ទ្រង់​បាន​ស្ដេច​យាង​មក​ថ្កាន​សំណាក់​ទូល​បង្គំ ហើយ​ទូល​បង្គំ​មាន​សេចក្ដី​ត្រេកអរ​ពេញ​ហឫទ័យ ដើម្បី​ទទួល​ស្គាល់​ទ្រង់​ជា​ពិត​ប្រាកដ ទូល​បង្គំ​មិន​ដឹង​បើ​នឹង​យក​ពាក្យ​អ្វី​មក​សម្ដែង​អំពី​បីតិ​របស់​ទូល​បង្គំ​បាន​។ ក្រិស្ណ​តប​ថា ខ្ញុំ​មក​អំពី​ក្រុង​វិរាជ ដើម្បី​កិច្ចការ​របស់​បាណ្ឌវ ធ្ឫតរាស្ត្រ​ទូល​ថា ដើម្បី​ក៏​តាម​ការ សូម​ឲ្យ​ត្រាស់​ចេញ​មក​ចុះ ទ្រង់​រមែង​នាំ​សេចក្ដី​ប្រីតាប្រាមោទ្យ​មក​កាន់​ក្រុង​ហស្តិនបុរ​ជានិច្ច ទូល​បង្គំ​មាន​អំណរ​នឹង​ចាំ​ស្ដាប់​មធុរកថា​របស់​ទ្រង់ តែ​សញ្ជ័យ​ទូត​របស់​ទូល​បង្គំ ទើប​នឹង​ត្រឡប់​អំពី​រាជ​សំណាក់​វិរាជ ទូល​បង្គំ​តោង​ពោល​ថា មិន​សម​ប្រាថ្នា​ក្នុង​ផ្លូវ​រាជការ​ដែល​គេ​ទៅ គេ​ទៅ​និយាយ​បញ្ចុះ​បញ្ចូល​ផ្សះផ្សា​ការ​បែក​បាក់​គ្នា រវាង​សាខា​នៃ​ព្រះ​ញាតិវង្ស​ម្ដង ហើយ​មិន​បាន​រួបរួម​គ្នា​ជា​ស្រួល ទូល​បង្គំ​ពោល​នេះ​តាម​សេចក្ដី​រាយការណ៍​របស់​ទូត ដែល​មក​ថ្លែង​ដល់​ទូល​បង្គំ កាល​បើ​យុធិស្ឋិរ​មាន​ចំណង់​ចេតនា​នឹង​ធ្វើ​សង្គ្រាម គ្មាន​ខាង​ណា​លោះ​លា​ត្រាប្រណី ក៏​មុខ​ជា​នឹង​ទង្គិច​គ្នា​ម្ដង​យ៉ាង​ខ្លាំង ទូល​បង្គំ​យល់​ជា​ប្រាកដ​ថា កាល​មាន​ចិត្ត​ក្រហល់​ក្រហាយ ចង់​តែ​ស៊ី​សាច់​ច្របាច់​ឈាម​គ្នា មាន​នៅ​ដរាប​ណា​ការ​ប្រឹក្សា ដើម្បី​ស្ងប់​សឹក​រមែង​ធ្លាក់​សូន្យ​ទទេ​ដរាប​នោះ ដូច​គ្រាប់​ភ្លៀង​ដែល​ធ្លាក់​លើ​ផែន​ថ្ម​ដ៏​ក្ដៅ​។ ក្រិស្ណ តប​ថា ខ្ញុំ​នឹក​សន្ទិះ ពាក្យ​ដែល​ទ្រង់​ពោល​មក​នេះ ឃើញ​ធ្លាយ​អំពី​សេចក្ដី​ដែល​ពិត ខ្ញុំ​ដឹង​ជា​ការ​ពិត​ថា យុធិស្ឋិរ​បាន​ព្យាយាម​គ្រប់​ផ្លូវ ដើម្បី​ចៀស​ចាក​ការ​សង្គ្រាម ឱរស​របស់​ទ្រង់​ទេ​តើ ជា​អ្នក​ព្យាយាម​ស្វែង​រក​សឹក​សាប់​កប់​គ្នា​ដោយ​ចិត្ត​ពាល​យង់ឃ្នង ការ​ដែល​យក​សេចក្ដី​កំបិទកំបាំង​ក្នុង​ចិត្ត ទៅ​ប្រហារ​អ្នក​ដទៃ​ជា​រាជការ​វៀច មិន​ធ្លាប់​ប្រាកដ​ក្នុង​ចិត្ត​ដ៏​ត្រង់​របស់​យុធិស្ឋិរ​ឡើយ ខ្ញុំ​មិន​ចង់​នាំ​រឿង​គំនិត​ខូច​ដែល​ធ្វើ​ឲ្យ​អនាថ​បាណ្ឌព បាន​ទទួល​ទណ្ឌកម្ម​មក​ហើយ ដោយ​តុណ្ហីភាព​នោះ​ទេ រឿង​លេង​ស្ការ​ភ្នាល់​គ្នា​ដោយ​ឧបាយ​កល​កោង រឿង​គិត​នឹង​ផ្ដាច់​យក​ជីវិត​គ្នា និង​រឹប​រាជ​សម្បត្តិ​យក​ជា​ប្រយោជន៍​ខ្លួន រឿង​ប្រមាទ​មើល​ងាយ​គ្នា​ក្នុង​ទី​ប្រជុំ​ជន និង​រឿង​ទុរាចារ​ដែល​បាន​ធ្វើ​ដល់​ទ្រៅបទី ដោយ​គ្មាន​អារ្យ​សម្បត្តិ​សេចក្ដី​លាមក​អំបាល​នេះ ជា​ខ​ដំនៀល​ស្ថិត​នៅ​រហូត​ទៅ ធ្វើ​កេរ្តិ៍​ឈ្មោះ​របស់​កុរុ​វង្ស​ស្អុយ​រក​ទី​បំផុត​គ្មាន ត្រង់​នេះ​តោង​បែរ​ទៅ​អាស្រ័យ​កម្លាំង​ទាហាន ព្រោះ​គ្មាន​ផ្លូវ​នឹង​ត្រឡប់​ជា​គ្នា គ្មាន​ផ្លូវ​កែខៃ គ្មាន​ផ្លូវ​ផ្សះផ្សា​ឲ្យ​ជា​មេត្រី​ភាព គ្មាន​អ្វី​នឹង​យក​មក​លុប​លាង អសត្យ​របស់​បង​ប្អូន​ឯង​នេះ​បាន ទ្រព្យ​សម្បត្តិ​ដែល​បាត់​ទៅ​អាច​នឹង​ឃើញ​មក​វិញ​បាន កេរ្តិ៍​ឈ្មោះ​ដែល​ខូច គឺ​ខូច​ឈ្មោះ​ថា​ខូច​រហូត​និរន្តកាល ពួក​បាណ្ឌព​បាន​ទទួល​ទណ្ឌកម្ម ត្រាំត្រែង​អាការ​បៀតបៀន អំបាល​នេះ ដោយ​ខន្តី ដោយ​សេចក្ដី​ព្យាយាម​ក្លា នឹង​មាន​មក​អស់​ការ​ជា​យូរ​ហើយ ឥឡូវ​គេ​ស្រែក​សុំ​ដោយ​សម្លូត មិន​មែន​ជា​ការ​សងសឹក​យ៉ាង​ជ្រោកជ្រាក សុំ​ទទួល​សិទ្ធ​មរតក ដ៏​ជា​ភាគ​របស់​គេ ដោយ​ត្រូវ​តាម​ច្បាប់​ប៉ុណ្ណោះ មិន​ចង់​បាន​រាជ្យ​សម្បត្តិ​របស់​ទ្រង់​ទេ គឺ​សុំ​តែ​ដែនដី​របស់​គេ ល្មម​តែ​តាំង​ខ្លួន​ជា​ឥស្សរ​បាន ល្មម​សម​ដល់​ឋានៈ​ជា​ក្សត្រិយ៍ ល្មម​សម​ដល់​ឋានៈ​ជា​មនុស្ស គេ​នឹង​អាស្រ័យ​ភិក្ខាហារ​ចិញ្ចឹម​ជីវិត យ៉ាង​វណ្ណិ​ពួក​ព្រាហ្មណ៍​ទាំងឡាយ​មិន​បាន ក្នុង​នាម​នៃ​មនុស្ស​ជាតិ បាណ្ឌព​ខ្ញុំ​សុំ​ក្រោក​ឈរ​ឡើង សុំ​សេចក្ដី​ស្ងប់​ម្ដង​ទៀត នឹង​ស្រែក​សុំ​យល់​ទាស់​ក្នុង​រឿង​ច្បាំង​កាប់​សម្លាប់​គ្នា​។ លំដាប់​នោះ​ក្រិស្ណ ក៏​ស្ដេច​ទៅ​ដំណាក់​ទុរយោធន៍ ដោយ​បំណង​នឹង​សង្រួបសង្រួម​គ្នា ឲ្យ​គេ​យល់​ផង​តាម​សេចក្ដី​ឃើញ​របស់​ទ្រង់​ដែល​បំណង​តែ​ផ្លូវ​ស្ងប់ ទ្រង់​ជ្រាប​ថា ទុរយោធន៍​គ្រប​លើ​មនុស្ស​ទាំងឡាយ​ក្នុង​រាជ​ត្រកូល​នោះ​ទ្រង់​ជ្រាប​ធ្ឫតរាស្ត្រ គ្មាន​សម្ដី​ធំ​អ្វី​នឹង​គេ​ក្នុង​រាជការ​ស្រុក​ទេស ទ្រង់​ជ្រាប​ថា ភីស្ម​ក្សត្រិយ៍​ចាស់ សូម្បី​មាន​ព្រះ​ហឫទ័យ​បង្អោន​ទៅ​រក​ផ្លូវ​ស្ងាត់​ស្ងប់ ក៏​មិន​អាច​តប​ត​នឹង​ទុរយោធន៍​បាន ទ្រង់​ជ្រាប​ថា ទោណ កណ៌ នឹង​គោរព​ទី​ប្រឹក្សា​ឯ​ទៀត ក៏​សុទ្ធ​តែ​ជា​ខ្ញុំ​នៅ​ក្នុង​បង្គាប់​ទុរយោធន៍​ទាំងអស់​ទ្រង់​មក ទ្រង់​ព្រះ​ចិន្ដា​ឃើញ​ថា បើ​ទ្រង់​និយាយ​បង្អោន​ចិត្ត ទុរយោធន៍​មិន​ឲ្យ​ច្បាំង​បាន ការ​លំបាក​រញ៉ិករញ៉ុក​ទាំងពួង​ក៏​ឈ្មោះ​ថា បាន​សម្រេច​ស្រេច​អស់​តែ​ពាក្យ​ប្រឹក្សា​សើរើ​របស់​ក្រិស្ណ មុខ​គួរ​នឹង​បំពេញ​ចិត្ត​ទុរយោធន៍​ឲ្យ​ត្រជាក់​ទន់​ទៅ​រក​ផ្លូវ​ស្ងប់ ត្រឡប់​ទៅ​ជា​រឿង​បង្អៅ​ទុរយោធន៍​ឲ្យ​កើត​មាន​របឹង​រឹងរូស អួត​ពូកែ​ឡើង​ជាង​មុន ទុរយោធន៍​បែរ​ព្រះ​ភក្ត្រ​មក​ខាង​ក្រិស្ណ​ហើយ​ត្រាស់​ថា ម្ដេច​ទ្រង់​សម្ដែង​អាការ​ជិនឆ្អន់​នឿយ​ណាយ​នឹង​ខ្ញុំ​។

ក្រិស្ណ​តប ខ្ញុំ​ជា​មិត្រ​នឹង​ទ្រង់​មិន​ខាន​ដរាប ទ្រង់​នឹង​ត្រឡប់​ចិត្ត​ប្រព្រឹត្ត​ប្រពៃ ក្នុង​រវាង​បាណ្ឌព​ជា​គណៈ​ញាតិ​របស់​ទ្រង់​។
បញ្ចុះបញ្ចូល​ឲ្យ​ទុរយោធន៍​ត្រឡប់​ចិត្ត​មក​សម្រេច ក្រិស្ណ​ក៏​ស្ដេច​ទៅ​រក​អ្នក​ដទៃ​ៗ​ត​ទៅ​ទៀត ដែល​ធ្វើ​ដូច​នេះ បំណង​នឹង​រក​ឲ្យ​ច្រើន​ៗ ជួយ​ទម្រុឌទម្រោម​សេចក្ដី​យល់​ឃើញ​របស់​ទុរយោធន៍​ឲ្យ​រសាយ​ទៅ បាន​ស្ដេច​ទៅ​រក​វិទូរ​ថ្លែង​រឿង​នោះ​តាម​ការ គេ​ក៏​មាន​សេចក្ដី​ស្ដាប់​ក្នុង​រឿង​ប្រឹក្សា​ការ​ស្ងប់​សឹក​នោះ​ដែរ ដោយ​ឃើញ​ស្រួល​គ្រប់​ផ្លូវ​ត្រូវ​ធម៌ គេ​ទូល​ទ្រង់​ថា ទុរយោធន៍​ធ្វើ​ស្បិត​បិទ​ត្រចៀក​ធ្វើ​មិន​ឮ​ក្នុង​រឿង​ស្រែក​សុំ ដ៏​ត្រឹមត្រូវ​តាល​ផ្លូវ​យុត្តិធម៌ ព្រោះ​ចិត្ត​របស់​គេ គិត​ប៉ង​តែ​នឹង​ស៊ី​សាច់​ច្របាច់​ឈាម​ឲ្យ​ទាល់​តែ​បាន បើ​ទ្រង់​កុំ​យាង​មក​កាន់​ទី​នេះ​សោះ​តែ​ម្ដង​ល្អ​ជា​ជាង ទុរយោធន៍​មុខ​ជា​នឹង​មិន​ជឿ​ស្ដាប់​ពាក្យ​មនុស្ស​ឯណា​នីមួយ មក​និយាយ​ឲ្យ​តែ​ខាត​វេលា​ទទេ ហាក់​ដូចជា​និយាយ​ចោល កាល​គេ​និយាយ​សម្ដី​អ្វី​ឡើង គេ​ត្រូវ​ការ​តែ​ឲ្យ​មនុស្ស​ក្នុង​សកល​លោក​យល់​តាម​គេ​ទាំងអស់​។
ក្រិស្ណ​តប សេចក្ដី​បំណង​ដោយ​ចំពោះ​របស់​យើង គឺ​នឹង​ការពារ​មិន​ឲ្យ​កើត​សឹក​សង្គ្រាម​ប៉ុណ្ណោះ ដែល​យើង​ខំ​មក​កាន់​ក្រុង​💦ហស្តិនបុរ​ទាំង​នេះ ដើម្បី​នឹង​ជួយ​ពួក​កុរុ​ឲ្យ​រួច​អំពី​សេចក្ដី​វិនាស ដែល​គេ​ស្វែង​រក​មក​ដាក់​ខ្លួន​គេ បើ​គេ​ជឿ​ស្ដាប់​យើង គេ​រាល់​គ្នា​នឹង​នៅ​ជា​សុខ​និរាស​ភ័យ បើ​គេ​មើល​ងាយ​ពាក្យ​ណែនាំ​របស់​យើង គេ​នឹង​បាន​សេចក្ដី​វិនាស​ជា​រង្វាន់​។

ថ្ងៃ​ព្រឹក​ឡើង មាន​កាល​ប្រជុំ​រដ្ឋ​មន្ត្រី​ជា​មហា​សមាគម​ដោយ​ឱកាស​នោះ ក្រិស្ណ​បាន​ចូល​ទៅ​និយាយ​សង្រួបសង្រួម​ការ​ស្ងប់​សឹក​ម្ដង​ទៀត ក្នុង​ទី​មហា​សមាគម ត្រាស់​នឹង​ព្រះ​ចៅ​ធ្ឫតរាស្ត្រ​ថា ខ្ញុំ​មក​នេះ​មិន​មែន​ជា​មក​ស្វែង​រក​សង្គ្រាម មក​ដើម្បី​ទម្រុឌទម្រោម​រឿង​សឹក​សង្គ្រាម ឲ្យ​ត្រឡប់​មាន​មេត្តា​ស្នេហា​គ្នា​ទៅ​វិញ មហា​រាជ​ចូល​ទ្រង់​កុំ​គាប់​ចិត្ត​ក្នុង​អំពើ​អកុសល​ធម៌ ដ៏​ជា​គ្រឿង​សៅហ្មង​ចិត្ត​នេះ​ឡើយ ចូល​លើក​ព្រះ​ហស្ត​ឡើង​ឲ្យ​ពរ​ជ័យ​សិរី​សួស្ដី​ដល់​ប្រទេស បំបាត់​ឧបទ្រព​ភ័យ​ដ៏​មាន​កម្លាំង ដែល​នឹង​មក​ញាំញី​យាយី​រាជធានី និង​ព្រះ​រាជវង្សានុវង្ស​របស់​ទ្រង់ ចូរ​ព្រមព្រៀង​លើក​ផែនដី​ក្រុង​ឥន្ទ្របថ​ឲ្យ​បាណ្ឌវ​ក្សត្រិយ៍ តែ​ដោយ​ស្រួល​ទៅ តាម​ពាក្យ​សម្រែក​ស្រែក​សុំ​ដ៏​ត្រូវ​តាម​គន្លង​ធម៌ កុំ​ធ្វើ​វរ​រក​រឿង​នឹង​គេ​ឡើយ បើ​ធ្វើ​បាន​ដូច​នេះ​សោត ប្រទេស​របស់​ទ្រង់​នឹង​រុងរឿង​កិត្តិយស​ខ្ពស់​មុខ​ប្រាស​ចាក​សព្វ​ភ័យ ល្បី​នាម​ទួទៅ សុំ​ឲ្យ​ទ្រង់​គិត​មើល ប្រសិនបើ​ជា​ច្បាំង​គ្នា​ទៅ​ហើយ បាណ្ឌវ​ក្សត្រិយ៍​ចាញ់​ស្លាប់​អស់​ក្នុង​ទី​យុទ្ធ​ភូមិ​សោត តើ​ទ្រង់​នឹង​បាន​អ្វី​អំពី​គេ ១​ទៀត ការ​ស្លាប់​ដោយ​ថ្វី​ដៃ​របស់​ទ្រង់​ដូច​នោះ នឹង​ធ្វើ​ឲ្យ​ទ្រង់​រីករាយ​សប្បាយ​ព្រះ​ហឫទ័យ​បាន​ឬ តែ​ខ្ញុំ​សុំ​ថ្លែង​ក្នុង​ទី​ប្រជុំ​ដ៏​សង្ហា​នេះ សូម​ឲ្យ​ជ្រាប​ថា ពួក​បាណ្ឌវ​ត្រៀម​ទុក​ព្រម​ស្រេច ដើម្បី​នឹង​ច្បាំង ហើយ​នឹង​ត្រៀម​ដើម្បី​ស្ងប់​សឹក​ស្មើ​គ្នា ទ្រង់​នឹង​សព្វ​ព្រះ​ហឫទ័យ​យក​ខាង​ច្បាំង ឬ​ខាង​ស្ងប់​ឈប់​សឹក​បាន​មួយ​រំពេច តែ​បើ​ប្រសិន​ជា​កើត​ច្បាំង​គ្នា​ឡើង ពួក​ចិន្តកវី​នឹង​ចារឹក​ឡើង​រឿង​ចម្បាំង​នោះ​ទុក​ក្នុង​ពង្សាវតារ ពណ៌នា​តាម​លំអាន​រឿង​ពេញ​ទៅ​ដោយ​សេចក្ដី​គ្មាន​សច្ចៈ ដឹង​ឬ​ទេ​ថា ការ​សង្គ្រាម​ដូច​នេះ ព្រះ​ជា​ម្ចាស់​លើ​ឋាន​សួគ៌​លោក​ហាម បើ​កាល​យាង​ចុះ​កាន់​សង្គ្រាម​ហើយ អ្នក​ណា​នឹង​ទំនាយ​បាន​ថា នឹង​ចប់​ចុះ​ត្រឹម​មរណ​នៃ​បាណ្ឌវ​ក្សត្រិយ៍ ឬ​ត្រឹម​អស់​ពូជពង្ស​កុរុ ការ​ស្ដាប់​ពាក្យ​សង្រួបសង្រួម​នៃ​ក្រិស្ណ​សព្វ​ៗ​ទៅ ធ្ឫតរាស្ត្រ​ទ្រង់​ជា​ទុក្ខ​ព្រួយ​ព្រះ​ហឫទ័យ ដោយ​ធម្មជាតិ​ទ្រង់​ជា​អ្នក​មាន​ធាតុ​ទន់ តែ​ត្រាស់​កែ​ខ្លួន​ថា មិន​ដឹង​បើ​នឹង​ឆ្លាក់​ឆ្លៀត​កែខៃ និស្ស័យ​កំណាច​របស់​ឱរស​យ៉ាង​ម្ដេច​បាន​ទេ អស់​ផ្លូវ​នឹង​ជួយ​ជ្រោមជ្រែង​ហាម​ឃាត់​បាន​ហើយ​។ លំដាប់​នោះ​ភីស្មៈ​ក្រោក​ឈរ​ឡើង ថ្លែង​សន្ទរកថា​ដាស់​តឿន​ទុរយោធន៍​តាម​ពាក្យ​ណែនាំ​ដ៏​ប្រសើរ​របស់​ក្រិស្ណ តែ​ទុរយោធន៍​ស្ដាប់​ហើយ​ៗ ក៏​ស្ងៀម​ព្រងើយ ធ្វើ​ហាក់​ដូចជា​មិន​ឮ តែ​ក្នុង​ព្រះ​ហឫទ័យ​ក្ដៅ​ខ្មួល​ស្ទើរ​ស្រក់​ព្រះ​លោហិត​។ ទោណ វិទូរ នារទ និង​អ្នក​ដទៃ​ក្រៅ​អំពី​នេះ មាន​សេចក្ដី​ឃើញ​យ៉ាង​ភីស្មៈ ក៏​ដំណើរ​តាម​ភីស្មៈ​ចូល​មក​អង្វរ​ទុរយោធន៍ កុំ​ឲ្យ​ប្រកាន់​អំណាច​រាជ​សក្ដិ​ខ្លាំង​ពេក ចេះ​តែ​ផ្លាស់​មុខ​គ្នា​ចូល​មក​អង្វរ​ត​ៗ គ្នា​ជា​ច្រើន​នាក់ ទុរយោធន៍​នឹង​ទ្រាំ​អង្គុយ​ឲ្យ​គេ​លោម​ត​ទៅ​ទៀត​ពុំបាន ទើប​ក្រោក​ឈរ​ឡើង​ដំឡើង​ព្រះ​នេត្រ​ក្រឡោត​ចិញ្ចើម​ក្រញូវ​ត្រាស់​ថា ក្រិស្ណ​ស្អប់​មុខ​យើង ស្រឡាញ់​ពួក​បាណ្ឌព ភីស្មៈ​ធ្វើ​ព្រះ​ភក្ត្រ​តឹង​ខឹង​នឹង​យើង វិទូរ និង​ទោណ​ដាក់​មុខ​ធ្មឹង​សម្លឹង​សម្លក់​យើង​ដោយ​សម្អប់ ព្រះ​រាជ​បិតា​យើង​សោត ក៏​ទ្រង់​ព្រះ​កន្សែង​ថ្លែង​ទុក្ខ រឿង​បាបកម្ម​របស់​យើង នឹង​ត្អូញត្អែរ ដើម្បី​ឲ្យ​ស្អប់​សឹក​ដែរ ដូច្នោះ​តើ​ឃើញ​យើង​ធ្វើ​ល្មើស​អ្វី​ទៅ​ហើយ ១​ទៀត បើ​ចេះ​តែ​ដូច្នេះ យើង​ជា​ក្សត្រិយ៍​ទ្រង់​នូវ​ឥស្សរភាព​នឹង​លូក​ដៃ​ទៅ​ធ្វើ​អ្វី​បាន លោក​អ្នក​ធំ​ទាំងឡាយ​អើយ សុំ​ឲ្យ​លោក​គិត​មើល​មួយ​រំពេច​សិន បើ​យុធិស្ឋិរ​ចូល​ចិត្ត​លេង​ល្បែង​ភ្នាល់ ហើយ​បាន​លេង​ស្ការ​ភ្នាល់​ទាល់​តែ​ខ្មុក ខូច​រាជ​សម្បត្តិ​និង​ឥស្សរភាព​ដោយ​គំនិត​ខ្លួន ម្ដេច​ក៏​មក​ពាលោ​រក​រឿង​យើង​ថា​ខូច កាល​គេ​លេង​ភ្នាល់​លើក​ទី​ពីរ​ចាញ់​ហើយ ព្រម​ទទួល​ទោស​និរទេស​ដោយ​ខ្លួន​ឯង ម្ដេច​គេ​មក​ហៅ​យើង​ថា​ចោរ​ជតារាសី​របស់​បាណ្ឌវ​វេលា​នេះ ធ្លាក់​ត្រណាត់ត្រណែង​ទៅ​តាម​យថាកម្ម​របស់​គេ បក្សពួក​របស់​គេ​ក៏​មិន​មាន​ប៉ុន្មាន​នាក់ កម្លាំង​រេហ៍ពល​ក៏​មិន​សូវ​មាំមួន​មិន​ធួន​នឹង​ការ​ប្រឡង​ជ័យ ខ្លួន​យើង​មិន​ធ្លាប់​ក្រែង​ព្រះ​លើ​ឋាន​សួគ៌ ហើយ​នឹង​ញញើត​សម្ដី​គំរាម​របស់​មនុស្ស​រប៉ិចរប៉ី​កម្ទេចកំទី​នេះ​ឬ ក្សត្រិយ៍​អាច​នឹង​ស្លាប់​ក្នុង​ទី​ប្រឡង​សឹក​ក៏​បាន តែ​មិន​ព្រម​ឱន​លំទោន​ចុះ​ចាញ់​អ្នក​ណា អ្នក​ប្រាជ្ញ​លោក​ពោល​ទុក​ដូច​នេះ ក៏​ឥឡូវ​នេះ​អញ្ជើញ​លោក​ព្រះ​ញាតិ​ទាំងឡាយ​ចូល​ស្ដាប់​ពាក្យ​ខ្ញុំ​ថ្លែង​ខ្លះ​វិញ ព្រះ​រាជ​បិតា​របស់​យើង​បាន​លើក​អាណាចក្រ​ឥន្ទ្របថ​ឲ្យ​ទៅ​បាណ្ឌវ ក្នុង​វេលា​ដែល​ទ្រង់​កំពុង​វង្វេង​ស្រឡាញ់​កូន​ក្មួយ ឬ​មិន​ដូច្នោះ ក៏​ព្រោះ​ទ្រង់​ធ្លោយ​មិន​ខាន​ជា​គិត​ឲ្យ​សព្វ​គ្រប់ ក្នុង​ផ្លូវ​រាជការ​សម្រាប់​ស្រុក​ទេស ជីវិត​របស់​យើង​មាន​នៅ​ដរាប​ណា​ពួក​បាណ្ឌវ ក៏​មិន​គង់​មិន​បាន​ជា​ម្ចាស់​ខែត្រ​ខណ្ឌ​សីមា​ឥន្ទ្របថ​ទៀត​ជា​ដាច់​ខាត ដរាប​នោះ រាជ​អាណាចក្រ​គួរ​នឹង​មិន​ញែក​ជា​ពីរ​ភាគ បាន​មក​រួម​ក្នុង​ផែនទី​ជា​មួយ​គ្នា​ឡើយ គង់​រួម​នៅ​ដូច​នេះ​រហូត​និរន្តរ​កាល​ទៅ ពាក្យ​របស់​ខ្ញុំ​ដែល​ពោល​ទៅ​នេះ ច្បាស់​ណាស់​ជា​ពាក្យ​មាំ គ្មាន​ច្រឡំ​ត្រង់​ណា មិន​ត្រឡប់​ប្រែប្រួល​ជា​ពាក្យ​ពីរ​ទៅ​បាន​។ ក្រិស្ណ​ក៏​ជ្រាប​ហើយ​ថា គ្មាន​ប្រយោជន៍​ក្នុង​រឿង​នេះ បើ​ទុក​ជា​លើក​យក​យុត្តិធម៌​មក​សំដិល​សម្ដែង​យ៉ាង​ម្ដេច ទុរយោធន៍​ក៏​គង់​មិន​យល់​តាម ព្រោះ​មាន​និស្ស័យ​របឹង​ត្រាំ​នៅ​ក្នុង​សន្ដាន តែ​ដរាប​ណា​នៅ​មាន​ឱកាស​ល្មម​និយាយ ក៏​អន់​និយាយ​មិន​បាន គ្រា​នេះ​ក៏​ទៀត ក្រិស្ណ​ត្រាស់​ថា ទុរយោធន៍​អើយ ម្ដេច​ទ្រង់​មិន​និយាយ​ដូច​នេះ​បាន ម្ដេច​ទ្រង់​ភ្លេច​បង់​ត្រង់​ដែល​ថា ទ្រង់​នឹង​មិន​ល្មើស​ទ្រើស​កន្លង​លើ​បង​ប្អូន​។ ទុហសាសន៍​បែរ​ទៅ​ខ្សឹប​ទូល​ទុរយោធន៍​ពីរ​បី​ម៉ាត់​ជា​ប្រញាប់ ដាស់​តឿន​រំឭក​ឲ្យ​ដឹង​ខ្លួន​ថា ក្រែង​កើត​ហេតុ​ធំ​ទៅ​បាន ដែល​មក​រឹង​ទទឹង​អ្នក​ធំ អ្នក​ប្រាជ្ញ​ជា​ច្រើន​គ្រា​ក្នុង​ទី​មហា​សមាគម​ទុរយោធន៍ បាន​ស្ដាប់​ពាក្យ​អនុជ​ទូល​តឿន មិន​ទាន់​បាន​តប​ឆ្លើយឆ្លង​សម្ដី ក្រិស្ណ​ក៏​ក្រោក​ដើរ​ចេញ​អំពី​ទី​ប្រជុំ​រដ្ឋ​មន្ត្រី ព្រះ​ភក្ត្រ​ឡើង​ច្រាល​បណ្ដាល​ឲ្យ​ទោស​។ ព្រះ​រាជា​ធ្ឫតរាស្ត្រ បាន​ពន្យល់​ហេតុ​ផល​ផ្សេង​ៗ ឲ្យ​ឱរស​មុខ​រឹង​ស្ដាប់​ម្ដង​ទៀត ព្រះ​នាង​គន្ធារី​ជននី​ជា​ទុរយោធន៍ ក៏​យល់​ឃើញ​តាម​សម្ដី​មហារាជ​នោះ​ដែរ តែ​ទោះបី​ដូច្នោះ​ទុរយោធន៍ ក៏​មិន​ផ្លាស់​គំនិត​ក្រែង​អ្នក​ណា​។ ក្រិស្ណ​ឃើញ​ថា សេចក្ដី​ព្យាយាម​របស់​ព្រះ​អង្គ​ក្នុង​ទី​ផុត​នេះ​រលំ​រលាយ​បង់ មិន​សម្រេច​ប្រយោជន៍​ដូច​បំណង ក៏​ស្ដេច​ចេញ​ចាក​ក្រុង​ហស្ថិនបុរ ទៅ​ដល់​ក្រុង​វិរាជ សារសព្ទ​ហេតុការណ៍​ទាំងពួង ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រាជ​សំណាក់​កុរុ ឲ្យ​យុធិស្ឋិរ​ស្ដាប់​តាម​ដំណើរ​គ្រប់​ប្រការ​។

ភាគ ១២ 
សង្គ្រាម  កុរុ​ក្សេត្រ 

                ព្រះ​ក្រិស្ណៈ នាំ​សារ​ទៅ​កាន់​រាជ​សំណាក់​កុរុ មិន​បាន​សម្រេច​ផល​ដូច​បំណង​ហើយ ត្រឡប់​មក​វិញ​មិន​យូរ​ប៉ុន្មាន ទុរយោធន៍​ក៏​បញ្ជូន​រាជសារ បបួល​ច្បាំង​ទៅ​ដល់​បាណ្ឌព​ក្សត្រ ក្នុង​រាជសារ​បបួល​ច្បាំង​នោះ សឹង​ពេញ​ទៅ​ដោយ​ពាក្យ​ប្រមាថ​មើលងាយ​ជា​យ៉ាង​ធ្ងន់​បំផុត មាន​មនោសញ្ចេតនា​ប្រុង​តែ​នឹង​ប្រើ​អាវុធ គឺ​ធ្វើ​ការ​មើលងាយ​ជាង​ការ​ប្រកាស​សង្គ្រាម សេចក្ដី​ក្នុង​រាជសារ​នោះ​ថា “ទ្រង់​ស្បថ​ទុក​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​ជ័យ​នឹង​យើង ឥឡូវ​នេះ ដល់​ពេល​វេលា​ហើយ ដែល​ទ្រង់​នឹង​ត្រូវ​ប្រតិបត្តិ​តាម​សម្បថ​ដ៏​ពិត​ប្រាកដ​នោះ, រាជ​អាណាចក្រ​របស់​ទ្រង់​ត្រូវ​យើង​រឹបអូស​យក, នាង​ទ្រៅបទី​ទេវី​របស់​ទ្រង់ ក៏​ត្រូវ​យើង​ធ្វើ​ផ្ចាញ់ផ្ចាល​ឲ្យ​បាន​នូវ​សេចក្ដី​អាម៉ាស់​មុខ​ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ព្រះ​អង្គ​ទ្រង់​ព្រម​ទាំង​បង​ប្អូន ត្រូវ​យើង​សង្កត់​ក​និរទេស ឲ្យ​ទៅ​នៅ​ព្រៃ​ដូច​ពានរ​ភីម​យក្ស​ធំ​មាត់​រឹង អួត​ខ្ជោល​តែ​មាត់​នោះ​គេច​មុខ​ទៅ​ពួន​ឯណា​បាត់ ភ្លេច​ហើយ​ឬ​សម្ដី​ដែល​អួត​គឃរ​ថា​នឹង​ផឹក​ឈាម​ទុហសាសនៈ​? ទុហសាសនៈ​រង់ចាំ​មើល​តែ​មាត់​ឈ្លើង​ដែល​នឹង​មក​ជញ្ជក់​ឈាម, អរជុន​អ្នក​អួត​ខ្លាំង​ពូកែ​ណាស់ តើ​រត់​ទៅ​ពួន​នៅ​ឯណា​បាត់​ទៅ​? ឲ្យ​គេ​ចេញ​មក​អំពី​ទី​ពួន​មុខ​ចុះ ហើយ​សម្ដែង​សិល្ប​សរ​ដូច​យ៉ាង​ក្មេង​វត្ត​ទើប​ហាត់​រៀន ឲ្យ​យើង​មើល​ផង តើ​នឹង​ជា​អ្វី​ទៅ” សេចក្ដី​ក្នុង​សារ​នោះ​នៅ​មាន​វែង​ពិស្ដារ​ផ្សេង​ៗ ជា​ច្រើន​ទៀត​។


          ពួក​បាណ្ឌព​ទទួល​ពាក្យ​បបួល​ច្បាំង​នេះ​ទុក꧂​ហើយ បាន​បញ្ជូន​ពាក្យ​ប្រកាស​សង្គ្រាម​តប​ទៅ​ដល់​ពួក​កុរុ​វិញ ប៉ុន្តែ​ប្រើ​សម្ដី​សុភាព​រៀបរយ​តាម​ទំនៀម​រាជការ​។

លុះ​ដល់​ព្រឹក​ឡើង កងទ័ព​ទាំង​ពីរ​ខាង គឺ​កងទ័ព​កោរព និង​បាណ្ឌព ក៏​លើក​មក​តាំង​នៅ​ទី​វាល​ធំ ដ៏​មិន​ឆ្ងាយ​អំពី​ក្រុង​ហស្តិនបុរ​ប៉ុន្មាន តាំង​ពី​ពេល​នោះ​មក​មាន​នាម​ប្រាកដ​ក្នុង​ពង្សាវតារ​ថា “សង្គ្រាម​កុរុ​ក្សេត្រ”​។ ភីស្មៈ ត្រូវ​រើស​ជា​ស្ដេច​សឹក​កំពូល​ទ័ព​ខាង​កងទ័ព​កុរុ, ទោណាចារ្យ​ជា​អ្នក​បញ្ជាការ​ទ័ព ស្លាប​ស្ដាំ គឺ​ជា​មេទ័ព​ខាង​ស្ដាំ​មាន​សកុនិ​ជា​ជំនួយ (ភូឈួយ) និង​កង​ទាហាន​គន្ធារី​ជិះ​សេះ​កាន់​ធួន, ទុហសាសនៈ​ជា​អ្នក​បញ្ជាការ​ទ័ព​ស្លាប​ឆ្វេង គឺ​ជា​មេទ័ព​ខាង​ឆ្វេង ព្រះ​ធ្ឫតរាស្ត្រ​ជា​អ្នក​បញ្ជា​កងទ័ព​ក្រោយ មាន​សញ្ជ័យ​ជា​នាយ​សារថី​របស់​ព្រះ​អង្គ​នៅ​ជា​មួយ​ផង ចាំ​ក្រាប​ទូល​រាយការណ៍​អំពី​សេចក្ដី​ប្រព្រឹត្ត​ទៅ​ក្នុង​ទី​ចម្បាំង​ឲ្យ​ទ្រង់​ជ្រាប​។ កងទ័ព​បាណ្ឌព​មាន ធ្ឫស្តទ្យុម័ន ជា​ឱរស​របស់​ព្រះ​បាទ​ទ្រុបទ បង​ប្អូន​ទ្រៅបទី ជា​មេទ័ព​ស្រួច អ្នក​នាំ​ទ័ព​ខាង​បាណ្ឌព​។ ក្នុង​កងទ័ព​បាណ្ឌព​មាន​ក្សត្រិយ៍​កំលោះ​ៗ ជា​ច្រើន​អង្គ, បណ្ដា​ក្សត្រិយ៍​កំលោះ​អម្បាល​ទាំង​នោះ អភិមន្យុ​ជា​បុត្រ​របស់​អរជុន​កើត​ពី​នាង​សុភទ្រា​កនិដ្ឋភគិនី​នៃ​ព្រះ​ក្រិស្ណៈ ក្អេងក្អាង​ជាង​គេ​ទាំងអស់​។ កងទ័ព​ទុរយោធន៍​មាន​កម្លាំង​រេហ៍ពល​រឹងប៉ឹង​ជាង​កងទ័ព​របស់​យុធិស្ឋិរ​។ អ្នក​នាំ​ទ័ព​ទាំង​ពីរ​ខាង មាន​សេចក្ដី​រីករាយ​សប្បាយ​ចិត្ត​ជា​យ៉ាង​ក្រៃលែង បាន​ចាត់​ក្បួន​ទ័ព​ដោយ​រួសរាន់​។ ទង់​ពណ៌​ឥន្ទធនូ​របស់​កងទ័ព​ទាំង​ពីរ​ខាង បោកបក់​រវិច​ទៅ​តាម​ខ្យល់​។ ត្រែ​ស័ង្ខ​ក៏​ផ្លុំ​សូរ​សព្ទ​ស៊ាន​រងំ​ទាំង​យុទ្ធ​មណ្ឌល​។ ស្គរ​ជ័យ​ក៏​ទួង​ឮ​សូរ​ទូង​ៗ បណ្ដើរ​អន្លូង​ជា​ចង្វាក់​សម្រាប់​ប្រាប់​ហេតុ​។ ដំរី​សឹក​សោត ក៏​ស្រែក​កឹក​ៗ​ឮ​សន្ធឹក​សូរ​សព្ទ​ស្ទើរ​ផ្កាប់​ប្រឹថពី​។ រថ​សឹក​ទឹម​សេះ​ពាជី​គ្រឹក​ៗ​ឮ​សូរ​សន្ធឹក​ដូច​ផ្គរ​លាន់​។ គ្រឿង​អាវុធ​យុទ្ធភណ្ឌ បាន​ប្រុងប្រៀប​ត្រៀម​ទុក​ស្រេច គ្រប់​មុខ​គ្រប់​យ៉ាង​។ សេនា​ទាហាន​ទាំង​ពីរ​ខាង សម្រិតសម្រាំង​ផ្ទៀង​ត្រចៀក​ចាំ​ស្ដាប់ សព្ទ​បញ្ជាការ​នាយ​ចៅហ្វាយ​របស់​ខ្លួន​ដែល​ស្រែក​ឲ្យ​ប្រុង​ចូល​វាយ​សឹក​។ ក្នុង​ខណៈ​ដែល​កងទ័ព​ទាំង​ពីរ​ខាង កំពុង​ឈប់​ឈរ​ទ្រឹង សម្លឹង​សម្លក់​មុខ​គ្នា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ ឃើញ​មាន​ហេតុ​ចម្លែក​អស្ចារ្យ​មួយ​យ៉ាង កើត​ឡើង​ប្រាកដ​ដល់​ភ្នែក​មនុស្ស​ទាំងឡាយ គឺ​យុធិស្ឋិរ​ចុះ​អំពី​រថ​សឹក​ហើយ​ដោះ​គ្រឿង​សឹក​ចេញ​អំពី​ព្រះ​អង្គ យាង​តម្រង់​ទៅ​រក​អ្នក​បញ្ជាការ​កង​ទ័ព​ខាង​កុរុ ដែល​ឈរ​ត្រៀបត្រា​ពី​ខាង​មុខ ប៉ុន្តែ ទ្រង់​ឥត​កាន់​អាវុធ​អ្វី​ព្រះ​ហស្ត​សោះ នេះ​ជា​បុព្វនិមិត្ត​សម្រាប់​សម្គាល់​ឲ្យ​ឃើញ​ថា ទ្រង់​មក​ដើម្បី​សន្តិភាព​ស្ងប់​សឹ​ក ព្រោះ​តាម​កតិកា​អ្នក​ស្រុក​ឥណ្ឌា​ថា “អ្នក​ចម្បាំង​ណា​នឹង​ទៅ​ប៉ះពាល់​ដល់​រូប​កាយ​បច្ចាមិត្ត ដែល​ឥត​អាវុធ​ក្នុង​ដៃ​នោះ​មិន​បាន​ជា​ដាច់​ខាត”​។ ឯ​ពួក​សេនា​ទាហាន​ខាង​យុធិស្ឋិរ​សឹង​នឹក​ឆ្ងល់​តែ​រាល់​គ្នា​។ ខាង​ពួក​កុរុ​នាំ​គ្នា​សប្បាយ​រីករាយ​ណាស់​ដោយ​សម្គាល់​ថា យុធិស្ឋិរ​ស្ញប់ស្ញែង​ក្រែង​ខ្លាច​បារមី បាន​ជា​ចុះ​ពី​រថ​ចូល​មក​សុំ​ធ្វើ​សញ្ញា​សន្តិភាព​ឈប់​ច្បាំង​ត្រឹម​ប៉ុណ្ណឹង ហើយ​នាំ​គ្នា​បង្អង់​មួយ​ស្របក់ គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី​សោះ ប៉ុន្តែ​ឯ​ភ្នែក​មនុស្ស​គ្រប់​រូប​ចេះ​តែ​ប្រឹង​សម្លឹង​ត្រង់​ចំពោះ​ទៅ​យុធិស្ឋិរ នៅ​ពេល​ដែល​កំពុង​ស្ដេច​យាង​ចូល​ទៅ​រក​នាយ​ទាហាន​ធំ​ខាង​កុរុ មើល​ទៅ​ព្រះ​ភក្ត្រ​នៃ​យុធិស្ឋិរ​បញ្ជាក់​ឲ្យ​យល់​ថា ទ្រង់​មិន​សប្បាយ​ព្រះ​ទ័យ​សោះ​ឡើយ​។ ក្សិណ​នោះ យុធិស្ឋិរ​យាង​សំដៅ​ទៅ​រក​ភីស្មៈ ដែល​កំពុង​ឈរ​នៅ​ក្នុង​ចំណោម​ទាហាន​ជួរ​មុខ ទ្រង់​យាង​សន្សឹម​ៗ​ចូល​ទៅ​ស្ទាប​ព្រះ​បាទ​ភីស្មៈ ហើយ​សុំ​ខមាទោស ដើម្បី​នឹង​ធ្វើ​សង្គ្រាម​ប្រឡង​ប្រជែង​យក​ជ័យ​ជម្នះ ព្រោះ​តាម​ធម្មតា​ក្សត្រិយ៍​អ្នក​ធ្ងន់​ក្នុង​អារ្យ​ចិត្ត កាល​បើ​បាន​ជ្រាប​ថា ព្រះ​អង្គ​នឹង​កាន់​អាវុធ​ចូល​ធ្វើ​សង្គ្រាម​ជាមួយ​ព្រះ​ញាតិវង្ស​អ្នក​ធំ ​ដ៏​ជា​មេ​បា​របស់​ត្រកូល បើ​មិន​ទាន់​បាន​សូម​ខមាទោស​ជា​មុន​ទេ​នឹង​ធ្វើ​ចម្បាំង​មិន​បាន​ឡើយ សូម្បី​ជេដ្ឋ​បុគ្គល​នោះ​កាន់​អាវុធ​ចូល​មក ប៉ុនប៉ង​នឹង​ប្រហារ​ខ្លួន​ក្ដី ស្រេច​ការ​សូម​ខមាទោស​នេះ​ហើយ ទ្រង់​យាង​ចូល​ទៅ​រក​ទោណាចារ្យ​ទៀត​សូម​ខមាទោស​នឹង​អាចារ្យ​ថា ទ្រង់​ត្រូវ​តែ​ហូត​កាំបិត​យុទ្ធ​នឹង​ពួក​កុរុ​នៅ​គ្រា​នេះ​ហើយ ទ្រង់​គ្មាន​មនោសញ្ចេតនា​ប្រាថ្នា​តស៊ូ​នឹង​អាចារ្យ​ឬ​នឹង​បក្ស​ពួក​របស់​អាចារ្យ​អ្នក​ស័ក្ដិសិទ្ធិ ដែល​ទ្រង់​បាន​សិក្សា​សិល្ប​សរ​អំពី​លោក​នោះ​សោះ​ឡើយ​។ អ្នក​ចម្បាំង​ជើង​ចាស់​ទាំង​ពីរ ក៏​អនុមតិ​ព្រម​លើក​ទោស​យុធិស្ឋិរ​តាម​ពាក្យ​សុំ​ស្រេច​ហើយ បាណ្ឌព​រាជា​ក៏​លា​ថយ​ចូល​ទៅ​ក្នុង កងទ័ព​របស់​ព្រះ​អង្គ​វិញ​។ ក្សិណ​នោះ កង​ទ័ព​ទាំង​ពីរ​ខាង​បាន​ស្រែក​ប្រកាស​តាម​ទំនៀម​ថា “ចូល​ទី​សង្គ្រាម​ធំ ឥត​មាន​សម​គំនិត​នឹង​អ្នកណា​ទេ”​។ អរជុន​ឲ្យ​ក្រិស្ណៈ ជា​រាជ​សម្ពន្ធ​មិត្រ​របស់​គេ​ទទួល​នាទី​បរ​រថ​សឹក នាទី​ឯទៀត​មិន​ស្រួល​ដូច​នាទី​នេះ​ឡើយ ព្រោះ​ក្រិស្ណៈ​បាន​ប្ដេជ្ញា​នឹង​ទុរយោធន៍​ថា ទ្រង់​នឹង​មិន​កាន់​អាវុធ​ដើម្បី​ចូល​ជួយ​ខាង​ពួក​បាណ្ឌព កាល​អរជុន​ឡើង​លើ​រថ​សឹក​ដ៏​ខ្ពស់​ហើយ ក្រឡេក​ទៅ​ត្រួត​មើល​ថែវ​ទាហាន​សឹក​ខាង​មុខ សង្កេត​ឃើញ​ពួក​ទាហាន​អម្បាល​នោះ​សុទ្ធ​តែ​ជា​ព្រះ​ញាតិ​របស់​ខ្លួន ទាំង​ចាស់​ទាំង​ក្មេង ក៏​ទ្រង់​ស្លុត​ព្រះ​ហឫទ័យ​ទើប​ទ្រង់​ត្រាស់​ប្រារព្ធ​នឹង​ក្រិស្ណៈ​ថា “ចិត្ត​ខ្ញុំ​រសេះរសោះ​រួញរា​ក្នុង​ការ​ធ្វើ​សង្គ្រាម​កាប់​សម្លាប់​គ្នា​ឈាម​ច្រាល​ទាំង​ប្រឹថពី ក្នុង​ទី​ចំពោះ​មុខ​នេះ​ណាស់, ខ្ញុំ​មិន​ចង់​ស្វែង​រក​ជ័យជម្នះ​ដោយ​ការ​បៀតបៀន​គ្នា​យ៉ាង​នេះ​សោះ​ឡើយ, ខ្ញុំ​មិន​ចង់​ខ្វល់ខ្វាយ​រក​អំណាច, ខ្ញុំ​មិន​ប្រាថ្នា​សេចក្ដី​ចម្រើន​ក្នុង​លោក​នេះ​ទេ, យើង​លោភ​ចង់​បាន​ផល​ប្រយោជន៍​ឲ្យ​អ្នក​ណា អ្នក​នោះ​ក៏​មក​ចូល​ក្នុង​ក្បួន​ទ័ព​ច្បាំង​នឹង​យើង​ដែរ, ប្រយោជន៍​អ្វី​ដែល​យើង​នឹង​ត្រូវ​បាន​ក្នុង​លោក​នេះ, សេចក្ដី​សុខ​ក្នុង​លោក​នេះ នឹង​កើត​មាន​មក​ពី​ណា បើ​យើង​ចេះ​តែ​សម្លាប់​បង​ប្អូន​ឯង​ឲ្យ​ស្លាប់​អស់​រលីង​ទៅ​ហើយ”​។ ក្រិស្ណៈ​ទ្រង់​ត្រាស់​ដាស់​តឿន​ថា “ជាតិ​អ្នក​ចម្បាំង​ដែល​ខំ​តស៊ូ​ច្បាំង​គ្នា​នោះ ក៏​គេ​មិនមែន​ប៉ុនប៉ង​ស្វែង​រក​សេចក្ដី​ល្អ​ឬ​កិត្តិយស​ទេ គេ​មិនមែន​ច្បាំង​សម្រាប់​លោក​ឬ​សម្រាប់​ធម៌​ទេ, គេ​មិន​មែន​សម្រាប់​អ្នក​ជិតស្និទ្ធ​ឬ​អ្នក​ដទៃ​ឆ្ងាយ​ទេ គេ​ច្បាំង​ឬ​មិន​ច្បាំង​គ្រាន់​តែ​ដើម្បី​ប្រតិបត្តិ​ការ​តាម​នាទី​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​នឹក​សង្ឃឹម​ដល់​ផល​ណាមួយ ក្នុង​ទី​បំផុត​យក​មក​ធ្វើ​ជា​អារម្មណ៍​ក្នុង​ចិត្ត​ឡើយ, ទ្រង់​ជាតិ​ជា​ក្សត្រិយ៍ (ជាតិ​អ្នក​ចម្បាំង) ហើយ​ការ​នេះ​ជា​នាទី​របស់​ទ្រង់ ត្រូវ​តែ​ទ្រង់​ច្បាំង​ជំនួស​ព្រះ​រាជា​របស់​ទ្រង់ យ៉ាង​ពេញ​សតិ​កម្លាំង នឹង​បាន​សម្រេច​ផល​ក្នុង​ទី​បំផុត​ដូច​ម្ដេច ក៏​តាម​ការ​ទៅ​ចុះ ទោះបី​ជា​ការ​សម្រាប់​ខ្លួន​ក្ដី សម្រាប់​អ្នក​ដទៃ​ក្ដី មិន​ត្រូវ​លើក​យក​មក​គិត​នឹក​ជា​អារម្មណ៍​ឡើយ  ប៉ុន្តែ​សូម​កុំ​ប្រកាន់​យក​សម្ដី​របស់​ខ្ញុំ ថា​ជា​គ្រឿង​សន្ធាប់​ណា​មិន​រួច​នោះ​ឡើយ បើ​និយាយ​អំពី​កិត្តិយស​វិញ កិត្តិយស​របស់​អ្នក​ច្បាំង​នៅ​ត្រង់​ការ​ច្បាំង​នោះ​ឯង, បើ​និយាយ​អំពី​មរណភាព​វិញ គ្មាន​មរណភាព​ឯណា នឹង​ឲ្យ​ល្បីល្បាញ​កេរ្តិ៍​ឈ្មោះ​ជាង​មរណភាព​ក្នុង​សង្គ្រាម​ឡើយ ខ្ញុំ​សូម​ប្រកាសិត​ទុក​ក្នុង​ទី​នេះ​ថា មិត្រ​សម្លាញ់​និង​គណៈ​ញាតិ​របស់​ទ្រង់, គេ​កាន់​គ្រឿង​សស្ត្រាវុធ​ចូល​តស៊ូ​នឹង​ទ្រង់​ហើយ ប៉ុន្តែ នឹង​មក​រំលោភ​លើ​ទ្រង់​ម្នាក់​ឯង​ក៏​មិន​បាន​ទេ, ឯ​ទ្រង់​សោត​នឹង​កែខៃ​ដោះ​ដៃ​ចេញ​ពី​រឿង​នេះ​ក៏​មិន​រួច​ដែរ, ចូរ​ទ្រង់​រលឹក​នឹក​ដល់​ព្រះ​ធម៌​ពាក្យ​ប្រដៅ​ដ៏​សក្ដិសិទ្ធិ​របស់​អ្នក​ចម្បាំង ហើយ​ធ្វើ​ដំណើរ​ការ​តាម​នោះ​ទៅ​ចុះ ធ្វើ​ជា​មនុស្ស​ចិត្ត​ទន់​ហួស​ពេក​ក្នុង​ទី​ចម្បាំង​យ៉ាង​នេះ នឹង​ហៅថា​ពេញ​ជា​កូន​ប្រុស​បាន​ដែរ​ឬ​ទេ​? ប៉ុន្តែ​ណ្ហើយ​ចុះ ខ្ញុំ​ឈប់​និយាយ​សង្កត់សង្កិន​ទ្រង់​ត្រឹម​នេះ​ហើយ, ឯ​សេចក្ដី​អធ្យោគអធ្យាស្រ័យ​យល់​មុខ​យល់​មាត់​នេះ​ឯង រមែង​ធ្វើ​ឲ្យ​ខូច​ការ​ទាំងអស់”​។ អរជុន​សម្រឹង​សោត​ស្ដាប់​ក្រិស្ណៈ រៀបរាប់​រំឭក​សព្វ​ៗ​ទៅ ក៏​កើត​មានៈ​មាន​ចិត្ត​គិត​នឹង​ច្បាំង​តទៅ​។ គ្រា​នោះ ឮ​សូរ​សំឡេង​ស្ដេច​សឹក​ម្នាក់ ស្រែក​ដោយ​សូរ​សព្ទ​ធ្ងន់​ក្រអួន​ថា “ច្បាំង​ៗ ! ” ក្នុង​មួយ​រំពេច​នោះ ក៏​កើត​កោលាហល​ដូច​ជា​ខ្យល់​កំបុត​ត្បូង បោកបក់​មក​អំពី​ទិស​ទាំង​៨ ត្រែ​ចម្បាំង​ក៏​បន្លឺ​សូរ​សព្ទ​គឹកកង​រំពង​ដង​ព្រៃ, ស្គរ​ជ័យ​បញ្ចេញ​សំឡេង​ញាប់​ទន្ថើន ហាក់​ដូចជា​ក្រើន​ទាហាន​ឲ្យ​ចូល​ប្រយុទ្ធ​គ្នា សំឡេង​ស័ង្ខ​ប្រឆាំង​នឹង​សំឡេង​ស្គរ​ធំ ឮ​សូរ​វ៉ូ​ៗ​ទុំ​ៗ​រងំ​។ ពួក​កោរព​លើក​ចូល​វាយ​លុក​ដោយ​ពល​សេះ, ពល​ថ្មើរ​ជើង, ពល​រថ និង​ពល​ដំរី​សឹក ឮ​សូរ​សព្ទ​គគ្រឹក​ចូល​មក ស្ទើរ​កក្រើក​របើក​ផែន​ពសុធា​។ ពួក​បាណ្ឌព​ទទួល​ទប់​ទល់ ដោយ​រេហ៍ពល​សកល​យោធា​រៀប​ជា​ថែវ ជិត​មីរ​ដេរដាស​មាំ​ដូច​ផែន​សិលា, ទាហាន​តែ​ម្នាក់​ក៏​មិន​បាន​ថយ​ចាក​ចោល​ទី​កន្លែង​របស់​ខ្លួន សូម្បី​តែ​មួយ​ជំហាន​ឡើយ, រំយោល​ស្លាប​សត្វ​ដែល​ដោត​ប្រដាប់​នៅ​មួក មិន​ខ្ទេច​រេច​ខុស​ប្រក្រតី សូម្បី​តែ​មួយ​សរសៃ​ក៏​គ្មាន​។ ពួក​បាណ្ឌព​រុក​ចូល​ពព្រឹប​បីដូច​ខ្យល់​កំបុតត្បូង ធ្វើ​ឲ្យ​ថែវ​ទាហាន​កុរុ​ធន់​ទ្រាំ​នៅ​មិន​បាន ត្រូវ​ថយ​ចេញ​ពី​ទី​កន្លែង​ខ្លួន​។ ទ័ព​ទាំង​ពីរ​ពួក​សង្ខុញសង្ឃក​រុក​រោម​ចោម​តយុទ្ធ​គ្នា​ជា​យូរ ឥត​គិត​ស្ដាយ​ជីវិត ផង់​ធូលី​ហើរ​ហុយ​ទ្រលោម​ត្រឡប់​អាប់​ផ្សែង​ទូទាំង​សមរភូមិ​។ ក្សិណ​នោះ បណ្ដាល​ឲ្យ​ឃើញ​អាភេទ​ហេតុ​អាក្រក់​កើត​មាន​មក​ពី​គ្រប់​ទិស​ទី មាន​ភ្លៀង​លោហិត​ធ្លាក់​ចុះ​មក​អំពី​អាកាស​ក្រហម​ច្រាល​ដូច​ទឹក​ល័ខ, ឆ្កែ​ព្រៃ​ស្រែក​លូ​ឮ​សូរ​ទ្រហឹង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់, ខ្លែង​និង​ត្មាត​ហិចហើរ​ឆ្វៀលឆ្វាត់​លើ​នភាកាស, ផ្ទៃ​ពសុធា​ដែល​ក្រាស់​ក្រៃលែង ក៏​កម្រើក​រំភើប​ញាប់ញ័រ​ខុស​ប្រក្រតី, បន្ទាប់​មក​ទៀត ឃើញ​មេឃ​មីរ​ទូទឹម​អស់​អាកាស​អន្ធការ​ងងឹត​សូន្យសុង ឃើញ​តែ​ផ្លេកបន្ទោរ​ផ្លេក​ៗ​ភ្លាម​ៗ សូរ​ផ្គរ​គ្រហឹម​គ្រឹកគ្រាក់​គំរាម​លើ​នភាល័យ  ហាក់​នឹង​ធ្លាក់​មក​លើ​ក្បាល អាភេទ​ទាំង​នេះ​មុខ​គួរ​ឲ្យ​សម្បើម​ឲ្យ​ស្ញប់ស្ញែង​ជា​យ៉ាង​ពន្លឹក​។ ប៉ុន្តែ ចិត្ត​អ្នក​ចម្បាំង​គ្រប់​ប្រាណ​មិន​បាន​រួញរា​ស្លុត​រន្ធត់​នឹង​ហេតុ​ភេទ ដ៏​អាក្រក់​ទាំង​នោះ​ឡើយ តែ​លេង​សម្ដី​ឡកឡឺយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឥត​រួញរា​ថយ​ក្រោយ​ដល់​បន្តិច​សោះ ចេះ​តែ​រុករាន​ទន្ទ្រាន​ចូល​ប្រឡូក​កាប់​ចាក់ គ្មាន​ស្រាកស្រាន្ត គិត​តែ​ខំប្រឹង​យក​ជ័យជម្នះ​ឲ្យ​បាន​រៀង​ខ្លួន ឬ​លះ​ជីវិត​ជា​បំណាច់​ផែនដី​ប៉ុណ្ណោះ​។ ក្រប៊ី​និង​ក្រប៊ី​ប៉ះ​គ្នា​ឮ​សូរ​ឆោត​ៗ​ឆាប​ៗ ខ្លះ​ឮ​តែ​ញាំង​ៗ ជួនកាល​ត្រូវ​ខ្លាំង​ក៏​ខ្ទាត​ខ្ទេចខ្ទី​ទៅ​តែ​សព្វ​ខ្លួន​។ កូន​សរ​រត់​វ៉ឺ​ៗ ប្រសាច​លើ​អាកាស កល​ដូច​ជា​គ្រាប់​ភ្លៀង​បង្អោរ​ចុះ​មក ទាំង​ស្ន​លំពែង​សោត​ក៏​ពួយ​ទៅ​មក​ច្រវាត់ច្រវែង​។ លុះ​ដល់​អាកាស​ភ្លឺ​ព្រាង​ស្វាង​ឡើង​ហើយ ការ​ច្បាំង​ក៏​ចេះ​តែ​បណ្ដើរ​ក្បាច់​ញឹក​ឡើង​ៗ ដោយ​ភ្លើង​ទោសៈ​ៗ ភីស្មៈ​អ្នក​ចម្បាំង​ជើង​ចាស់ ក៏​ចេញ​មុខ​ទន្ទេង​មក​សម្ដែង​ឫទ្ធិ​។ ទុរយោធន៍​បរ​រេហ៍ពល​ចូល​ត​ទល់​នឹង​កង​ពល​ភីម​។ ទុហសាសនៈ​លើក​ចូល​ប្រយុទ្ធ​គ្នា​នឹង​នកុល​។ យុធិស្ឋិរ លើក​ចូល​វាយ​សល្យរាជា​នៃ​ប្រទេស​ម័ទ្រៈ​។ ធ្ឫស្ដឡុម័ន​ចូល​វាយ​ជាមួយ​ទោណ​។ ព្រះ​បាទ​ទ្រុបទ​ចូល​តស៊ូ​គ្នា​នឹង​ជ័យទ្រថ​រាជា​នៃ​ប្រទេស​សិន្ធូ​។ តស៊ូ​ប្រយុទ្ធ​គ្នា​ជា​គូ​ៗ ពេញ​ទាំង​ទី​សមរភូមិ ប៉ុន្តែ វេលា​នោះ​នៅ​ពុំ​ទាន់​ឃើញ​ផល​ថា​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា​ឡើយ​។ កងទ័ព​ទាំង​ពីរ​ខាង​បាន​តយុទ្ធ​គ្នា​ដោយ​មានះ ដ៏​ខ្លាំងក្លា​ពេញ ១​ថ្ងៃ​ទាល់​ល្ងាច លុះ​ធ្លាក់​ដល់​ពេល​ព្រលប់​ទៀប​យប់​សន្ធិយា អភិមន្យុ​យល់​ឃើញ​ថា ពួក​កោរព​មាន​ប្រៀប​ជាង​ក្នុង​ជើង​ចម្បាំង ក៏​ស្ទុះ​រហេច​ចូល​ទៅ​វាយ​ភីស្មៈ ប្រហារ​ទង់ជ័យ​នាំ​ពល ដែល​ដោត​លើ​រថ​ភីស្មៈ ដោយ​កាំបិត​ដ៏​មុត​ថ្លា​ដាច់​ធ្លាក់​ស្រយាល​ទៅ​លើ​ផែន​ធរណី​។ តាំង​ពី​កាល​ណា​ៗ មក​វីរបុរស​ភីស្មៈ​អាយុ​រវាង ៨០-៩០ ឆ្នាំ​មក​ហើយ ពុំ​ដែល​ឃើញ​មាន​អ្នក​ចម្បាំង​កំលោះ​ណា ធ្វើ​ការ​ក្លាហាន​ក្នុង​សង្គ្រាម​ដល់​ម្ល៉េះ​សោះ​ឡើយ​។ ភីស្មៈ​លើក​ចូល​លុក​វាយ​ទ័ព​បាណ្ឌព​ជា​គម្រប់​ពីរ​ដង ដោយ​មនោ​មានះ​ដ៏​រឹងរឹត កាប់​សម្លាប់​កង​ទាហាន​បាណ្ឌព​ធ្លាក់​ឈាម​ច្រាល​មាន​របួស​និង​ស្លាប់​ជា​ច្រើន​។ អរជុន​ឃើញ​ពួក​បាណ្ឌព​ទន់​ដៃ​ជាង​ពួក​គេ ក៏​បរ​រថ​សឹក​ខ្មាញ់​ចូល​ទៅ​ជួយ​ទប់​កម្លាំង​ពួក​បាណ្ឌព​បាន​។ បន្ទាប់​អំពី​នោះ អរជុន​បរ​រថ​សឹក​សម្រុក​ចូល​ជ្រែក​ចំ​កណ្ដាល​កងទ័ព​កុរុ ដែល​ក្រាស់​មីរ​ដេរដាស កាប់​សម្លាប់​ស្លាប់​បង​ឥតបី​គណនា​ត្រា​រាប់​បាន​។ វេលា​នេះ ព្រះ​អាទិត្យ​គោចរ​ទន្ទាប​បិទបាំង​ភ្នំ​ព្រះ​សុមេរុ បាត់​អស់​រស្មី រាត្រី​សម័យ​ក៏​ចូល​មក​ដល់​។ តែ​សញ្ញា​ឈប់​ច្បាំង​ក៏​បន្លឺ​សូរ​សព្ទ​តែត​ៗ​ឡើង​។ ការ​ច្បាំង​ក្នុង​ថ្ងៃ​ជា​ដំបូង​នេះ ចប់​ចុះ​ត្រឹម​ប៉ុណ្ណេះ​។ លទ្ធផល​នៃ​ការ​សង្គ្រាម​មិន​ទាន់​ដាច់​ស្រេច​ទៅ​ខាង​ណា​។ ឯ​ពួក​ពល​សេនា​ទាហាន​សឹក​ទាំង​ពីរ​ប្រទេស ក៏​នាំ​គ្នា​ចូល​សម្រាក​កាយ​ក្នុង​បន្ទាយ​។ ពេញ​មួយ​រាត្រី​នោះ យុធិស្ឋិរ​ទ្រង់​ខ្វល់​ព្រះ​ហឫទ័យ​គ្មាន​បាន​សម្រាក​សម្រាន្ត​ព្រះ​កាយ​ព្រះ​ទ័យ​សោះ ព្រោះ​ជោគជ័យ​នៃ​ការ​សង្គ្រាម​បាន​កើត​ប្រាកដ ដល់​ព្រះ​នេត្រ​របស់​ទ្រង់​ហើយ​ថា ឃើញ​ធ្វើ​ការ​ចេះ​តែ​ទាស់​ៗ​ទើសទាក់ មិន​សូវ​បាន​ស្រួល​សោះ យប់​នោះ​ទ្រង់​រំពឹង​សព្វ​ៗ​ទៅ ក៏​កើត​សង្វេគ​ក្នុង​ហឫទ័យ ទើប​ស្ដេច​ទៅ​រក​ក្រឹស្ណៈ អភិប្រាយ​ហេតុ​ផល​តាម​ដែល​គិត​ឃើញ​ក្នុង​ព្រះ​ទ័យ​ឲ្យ​ក្រឹស្ណៈ​ស្ដាប់​។ ក្រឹស្ណៈ​ក៏​ដាស់តឿន​ទ្រង់​កុំ​ឲ្យ​ញញើត​ឮ​ភ្លឹក​ក្នុង​រឿង​សឹក​សង្គ្រាម​នេះ​ឡើយ​។ លុះ​ចប់​ការ​សន្ទនា​ហើយ អរុណ​ក៏​រឿងរះ​ត្រចះ​ចែង​អំពី​ទិស​បូព៌ា កាល​បាន​វេលា​ឧសាយោគ តាលធ្វ័ល​គឺ​ទង់ជ័យ​នាំ​ទ័ព​មាន​រូបភាព​ដើម​ត្នោត​របស់​ភីស្មៈ ក៏​តាំង​លេច​ឡើង​ជា​ថ្មី​យ៉ាង​ចិញ្ចែង​លេង​កន្ទុយ​រវិច លើ​ស្នាម​យុទ្ធ កងទ័ព​ទាំងពីរ​ខាង​ក៏​យាត្រា​មក​កាន់​យុទ្ធ​មណ្ឌល ចាប់​ផ្ដើម​ការ​តស៊ូ​ច្បាំង​គ្នា​ជា​ថ្មី​។ ឱរស​ព្រះ​បាទ​ទ្រុបទ​ចូល​ត​យុទ្ធ​នឹង​ទោណ​។ ភីម សម្ដែង​សេចក្ដី​ក្លាហាន​ចូល​ដេញ​ប្រហារ​ហ្វូង​ដំរី​សឹក ដែល​ពួក​កោរព​លែង​មក​បញ្ជាន់​រេហ៍ពល​របស់​គេ ឲ្យ​បែក​ខ្ចាត់ខ្ចាយ​ទៅ​ទាំង​ហ្វូង​។ ទុរយោធន៍​ទត​ឃើញ​ពល​របស់​ទ្រង់ កង​ខ្លះ​រត់​ព្រាត់ប្រាស​ព្រាយ​ទៅ ក៏​ត្រាស់​ពាក្យ​ស៊ក​សៀត​ចាក់​ដោត​ឲ្យ​ភីស្មៈ​ថា “ភីស្មៈ ទ្រង់​សម្គាល់​ព្រះ​អង្គ​ទ្រង់​ថា​ជា​អ្នក​នាំ​ទ័ព​កុរុ​នេះ​ឬ​? ទ្រង់​សម្គាល់​ថា ទោណ​ជា​កម្លាំង​របស់​ទ្រង់​ឬ​? ម្ដេច​ក៏​ទ្រង់​បង្អែបង្អង់​រារង់ ប្រហែល​ជា​ទ្រង់​មាន​ព្រះ​ទ័យ​មេត្តា​ប្រណី​ពួក​បាណ្ឌព​ឬ​អី​? បើ​ដូច្នោះ សុំ​ឲ្យ​កណ៌​ទទួល​ដំណែង​ជា​មេទ័ព​របស់​យើង​វិញ​ចុះ​។ ភីស្មៈ​ឮ​ពាក្យ​កោសរូស​ដូច្នោះ ក៏​បណ្ដាល​ទោសៈ​ឡើង​ព្រះ​ភក្ត្រ​ក្រញូវ​។ ព្រះ​ទ័យ​ទុរយោធន៍ កំពុង​ពេញ​ពាល​មាន​សេចក្ដី​រូតរះ​រហ័ស​ចង់​បាន​ជ័យជម្នះ ឲ្យ​ដាច់​ស្រេច​ទាន់​ចិត្ត​តែ​ក្នុង​១​ថ្ងៃ លុះ​បាន​ឃើញ​ការ​មិន​សម្រេច​ដូច​ព្រះ​ទ័យ ក៏​ដាលវ៉ាល​កោសរូស​ទម្លាក់​ទោស​ឲ្យ​ភីស្មៈ​តែ​មួយ​អង្គ​ឯង ប៉ុន្តែ ភីស្មៈ​ជា​មនុស្ស​មាន​ចិត្ត មាន​ថ្វីដៃ​មក​យូរ​ណាស់​ហើយ មិនមែន​ជា​មក​នៅ​ទ្រាំ​ឲ្យ​គេ​និយាយ​ស៊ក​សៀត​លេង​ទទេ​ៗ យ៉ាង​នេះ​ឡើយ ទើប​ឆ្លើយ​តប​ដោយ​ព្រះ​សូរសៀង​ញ័រ​ៗ ដ៏​ពេញ​ទៅ​ដោយ​ទោសៈ​ថា “ភីស្មៈ ឬ​ទោណ​ឬ​កណ៌​ក្ដី មិន​អាច​នឹង​លុបលាង​មន្ទិល នៃ​អយុត្តិធម៌​ដែល​ធ្វើ​រំលោភ​លើ​ច្បាប់ ដោយ​ឥត​ខ្មាស​បាប​ដូច្នេះ​ទេ ទ្រង់​អាច​នឹង​ឈ្នះ​ហេតុ​ដែល​ត្រឹមត្រូវ​តាម​ធម៌ ដោយ​សេចក្ដី​ឈ្លាសវៃ លាយ​ទៅ​ដោយ​កល​កោង​របស់​ទ្រង់​ឬ​? ខ្ញុំ​នឹង​តស៊ូ​សឹក​សត្រូវ​របស់​ទ្រង់​យ៉ាង​អ្នក​ចម្បាំង​ប្រកប​ដោយ​សត្យ តាម​សតិ​កម្លាំង​នៃ​ខ្លួន ដែល​នឹង​អាច​ធ្វើ​បាន កុំ​បាច់​ទ្រង់​មក​និយាយ​ចាក់​ដោត​ដូច្នេះ​ឡើយ” ត្រាស់​យ៉ាង​នេះ​ហើយ​ក៏​តម្រង់​ស្លុង​ចូល​ទៅ​ច្បាំង វាង​ស្ដាំ​វាត់​ឆ្វេង​ត្រឡប់ត្រឡិន​បែក​ខ្ចាត់ខ្ចាយ​ព្រោងព្រាត​ទៅ​ខាង​មុខ រថ​សឹក​បាក់​ខ្ទេចខ្ទី ហ្វូង​ដំរី​សឹក​ក៏​ភ្លូកភ្លឹក​បោល​ព្រាត់ព្រាយ សេះ​សឹក​ផាយ​ខ្ចាត់ខ្ចាយ​ពុំ​ហ៊ាន​តទល់, រេហ៍ពល​ស្លាប់​ត្រៀប​ត្រា​ប្រគង​ប្រគរ​លើ​គ្នា, អ្នក​ដែល​រស់​នៅ​ក៏​ជ្រួលច្របល់​រត់​ប្រពាក់ប្រពូន​ទៅ​ប្រមូល​ផ្ដុំ​គ្នា ពី​ជ្រុង​ខាង​នេះ​ទៅ​ជ្រុង​ខាង​នោះ ពី​ជ្រុង​ខាង​នោះ​មក​ជ្រុង​ខាង​នេះ ទប់ទល់​កម្លាំង​ភីស្មៈ​ស្ទើរ​ពុំ​បាន សូម្បី​តែ​ចិត្ត​អរជុន​ជា​អ្នក​ធ្លាប់​ក្លាហាន​ក៏​តោង​រួញរា​ញញើត​ភីស្មៈ​មួយ​ស្របក់​ដែរ ប៉ុន្តែ កើត​ចិត្ត​មានះ​ឡើង​ដោយសារ​ពាក្យ​ក្រើន​រំលឹក​របស់​ក្រឹស្ណៈ ទើប​អរជុន​ដេញ​ពល​សេះ​ឲ្យ​ចូល​ពាំងពារ​រាំងរា​សឹក ដែល​រុក​ចូល​មក​នោះ ហើយ​វាយ​កាត់​ថែវ​ទាហាន​សឹក​ដាច់​ជា​ពីរ​ភាគ ដេញ​តាម​ប្រហារ​បែក​ខ្ញែក​រត់​ប្រាស​ទៅ​ឆ្វេង​ទៅ​ស្ដាំ​អស់​ទៅ​។ ធ្លាក់​ដល់​វេលា​រសៀល បាន​ឃើញ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្សត្រិយ៍​កំលោះ​អ្នក​ចម្បាំង​ឯក​ពីរ​អង្គ គឺ​អភិមន្យុ​បុត្រ​អរជុន​ម្ខាង និង​លក្សណម័ន​បុត្រ​ទុរយោធន៍​ម្ខាង ប៉ុន្តែ ដល់​ចុង​ដៃ​ឃើញ​លក្សណម័ន​ទន់​ជាង​ក្នុង​ក្បួន​ពិជ័យ​សង្គ្រាម ស្ទើរ​តែ​នឹង​បរាជ័យ តែ​បាន​ព្រះ​រាជ​បិតា​ទៅ​ជួយ​រួច​មក ហើយ​ពួក​កុរុ​ក៏​ព្រួត​គ្នា​ចោម​រោម​អភិមន្យុ​ជិត​ជុំវិញ អភិមន្យុ​បាន​ទទួល​តស៊ូ​រាជ​សត្រូវ​គ្នា​ច្រើន​តែ​ម្នាក់​ឯង​មួយ​ស្របក់ ខាង​ពួក​ទាហាន​បាណ្ឌព​ឃើញ​អភិមន្យុ​ធ្លាក់​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​សឹក ក៏​ស្រែក​ហៅ​អរជុន​ៗ រលះរលាំង​ទៅ​ជួយ​បុត្រ​ទាន់​ការ គ្រាន់​តែ​ឃើញ​រថ​សឹក​អរជុន​បរ​តម្រង់​ចូល​ទៅ ពួក​ទាហាន​កុរុ​ក៏​ស្រែក​ថា “អរជុន​! អរជុន​!” ហើយ​ក៏​នាំ​គ្នា​រត់​ព្រាត​ទៅ ជួន​ជា​ដល់​វេលា​អស្ដង្គត មាន​អាណត្តិ​សញ្ញា​សម្រាក​ច្បាំង​តាម​ទំនៀម​។ យុទ្ធ​វារៈ​ថ្ងៃ​មួយ​ទៀត លុះ​ដល់​ព្រឹក​ព្រាង​ស្វាង​ព្រះ​សុរិយា ពន្លឺ​អរុណ​ឆ្លុះ​ទៅ​ចាប់​នឹង​ផ្ទៃ​មេឃ​ខាង​ទិស​បូព៌ា ត្រូវ​គ្នា​នឹង​ផ្ទៃ​ស្នាម​យុទ្ធ​ដែល​ច្រាល​ទៅ​ដោយ​លោហិត ក៏​រឹត​តែ​ធ្វើ​ទី​សមរភូមិ​នោះ​ឲ្យ​ក្រហម​ខ្លាំង​ណាស់​ឡើង​។ លុះ​បាន​វេលា​ហើយ អ្នក​ចម្បាំង​ទាំង​ពីរ​ប្រទេស​ចាប់​រៀបចំ​ក្បួន​ទ័ព ហើយ​លើក​ព្យុហយាត្រា​ចូល​កាន់​ទី​សមរភូមិ​។ គ្រា​នេះ ខាង​ពួក​បាណ្ឌព​ជា​អ្នក​វាយ​លុក​ចូល​វិញ ចាត់​ក្បួន​ទ័ព​ជា​រូប​ព្រះ​ចន្ទ លើក​ពុះពារ​សម្រុក​ចូល​ទៅ​វាយ​ទ័ព​កុរុ​ដោយ​ចិត្ត​ខ្មាំង កាប់​ចាក់​ស្លាប់​រពាយ ឈាម​ហូរ​ដក់​ដូច​ទឹក សេះ​សឹក​ដួល​ដាច់​ខ្យល់​ងាប់​រពីង ដោយ​ខំ​បោល​អស់​ជើង​នឹង​ត្រូវ​អាវុធ​ឮ​តែ​សំឡេង​ថ្ងូរ​នឹង​សូរ​ស្រែក​យំ​ទ្រហឹង ដូច​ហ៊ីង​ត្រូវ​ភ្លៀង​ដើម​ឆ្នាំ​។ គ្រា​នោះ​មាន​អាភេទ​ហេតុ​អាក្រក់ បណ្ដាល​ឲ្យ​ឃើញ​ប្រាកដ​ម្ដង​ទៀត មើល​ទៅ​ពួក​ពល​ទាហាន ឃើញ​សុទ្ធតែ​កំបុត​ក្បាល​អស់​មាន​តែ​ក​និង​ខ្លួន, ពពក​ត្រឡប់​ក្លាយ​ទៅ​ជា​រូប​បិសាច​មាយា​សម្ដែង​អាការ​ជា​ទាហាន កំពុង​ច្បាំង​តតាំង​គ្នា គគ្រឹក​លើ​អាកាស​មុខ​គួរ​ឲ្យ​ស្ញែង, មួយ​ស្របក់​ឃើញ​រថ​សឹក​ខ្ទេចខ្ទី ទង់ជ័យ​របស់​ចម​ពល​ក៏​ធ្លាក់​សំយាក​មក​ដល់​ដី, រេហ៍ពល​ស្លាប់​ត្រៀបត្រា ជា​ហេតុ​អស្ចារ្យ​ឃើញ​ច្បាស់​ទែង​នឹង​ចក្ខុ​។ ទុរយោធន៍​កាល​បាន​ឃើញ​ហេតុ​ដូច្នោះ បណ្ដាល​ឲ្យ​មាន​ព្រះ​ហឫទ័យ​រន្ធត់​ស្ញប់ស្ញែង មិន​ទុក​ចិត្ត​ក្នុង​ការ​សង្គ្រាម​ថា​នឹង​មាន​ជ័យជម្នះ ទើប​ទ្រង់​ត្រាស់​ប្រាស្រ័យ​នឹង​ភីស្មៈ​ម្ដង​ទៀត “ទ្រង់​ត្រូវ​ទុក​ដាក់​ដំណែង​របស់​ទ្រង់ ឲ្យ​ទៅ​កណ៌​កំលោះ​ធ្វើការ​ជំនួស​ទ្រង់​វិញ ខ្ញុំ​សង្ស័យ​នឹង​ព្រះ​ទ័យ​ទ្រង់ ឬ​ព្រះ​ហស្ត​ព្រះ​បាទ​របស់​ទ្រង់ វា​ដូចម្ដេច​ទៅ​ហើយ​?”​។ ភីស្មៈ ឆ្លើយ​ដោយ​ព្រះ​សូរសៀង​ក្រេវក្រោធ​ទៀត​ថា “ទុរយោធន៍​អើយ​! សេនានុភាព​របស់​ទ្រង់ អាច​តស៊ូ​នឹង​ធម្មានុភាព​របស់​បាណ្ឌព​បាន​ដែរ​ឬ​? ការ​មាន​ជ័យ​ក្នុង​សង្គ្រាម មិនមែន​នៅ​ត្រង់​មាន​រេហ៍ពល​ច្រើន, មាន​ទាហាន​កំលោះ​កម្លាំង​កាយ​មាំមួន​ឬក៏​ប្រាជ្ញា​ឈ្លាសវៃ​លាយឡំ ទៅ​ដោយ​ឧបាយ​ដ៏​វៀច​កោង​នោះ​ទេ, របស់​ទាំង​នេះ​នឹង​យក​មក​តស៊ូ​អានុភាព​នៃ​ធម្មៈ មិន​បាន​ទាំងអស់ មនុស្ស​ដូច​យ៉ាង​កណ៌​ត​ឲ្យ​រាប់​ម៉ឺន ក៏​មិន​អាច​នឹង​យក​ជ័យជម្នះ​នៃ​ធម្មៈ បាន​ដែរ” ត្រាស់​តែ​ប៉ុណ្ណេះ​ហើយ ភីស្មៈ​ក៏​បរ​រថ​សឹក​ចូល​លុក​វាយ​សត្រូវ​ម្ដង​ទៀត បាន​ចូល​បង្រុះ​លុកលុយ​ទៅ​ក្នុង​កងទ័ព​ធំ​នៃ​បាណ្ឌព ដែល​មក​ត​យុទ្ធ​វាយ​ត្រឡប់ត្រឡិន​ព្រាត់ព្រាយ រត់​ជ្រក​ដោយ​កៀនកោះ​លែង​ជុំ​គ្នា​ជា​កង​ជា​ក្បួន​អស់ ពល​ដែល​ស្លាប់​ក៏​ច្រើន​ណាស់​ឥត​បី​បើ​នឹង​គណនា​បាន​។ ពួក​បាណ្ឌព​ទប់ទល់​នឹង​ថ្វីដៃ​ភីស្មៈ​មិន​បាន​ក៏​ដោះ​ដៃ​ថយ​ក្រោយ​គ្រាក​ចេញ​ទៅ​សិន​។ លទ្ធផល​នៃ​ការ​សង្គ្រាម​នៅ​មិន​ទាន់​ដាច់​ស្រេច ជួន​ជា​ដល់​ពេល​រត្តិ​សម័យ កងទ័ព​ទាំង​ពីរ​ខាង​បាន​ផ្លុំ​ត្រែ​សញ្ញា នាំ​គ្នា​ទៅ​សម្រាក​កម្លាំង​ក្នុង​បន្ទាយ​រៀង​ខ្លួន​។ ព្រឹក​ឡើង ថ្ងៃ​ទី​៤​នៃ​ការ​សង្គ្រាម​មក​ដល់​ទៀត ទ័ព​ទាំង​ពីរ​ពួក​បាន​រៀបចំ​កងទ័ព​ជា​ក្បួន ចេញ​ទៅ​កាន់​ទី​យុទ្ធភូមិ​ដូច​ថ្ងៃ​មុន​ៗ​ដែល​បាន​តតាំង​ច្បាំង​គ្នា​៣​ថ្ងៃ​រួច​មក​ហើយ មិន​ទាន់​ឃើញ​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា​នៅ​ឡើយ គ្រាន់​តែ​វាយ​ទៅ​វាយ​មក ពូន​ចុះ​ពូន​ឡើង បាន​ផល​ត្រឹមតែ​ធ្វើ​ឲ្យ​រេហ៍ពល​សកល​យោធា​ស្លាប់ ប្រពាក់ប្រពូន​គរ​លើ​គ្នា​ដូច​ជា​គេ​ហាល​ក្បាល​ដាច់​ចេញ​ពី​ស្មា​រមៀល​ដូច​ដុំ​ដី​ដុំ​ថ្ម​ប៉ុណ្ណោះ​។ ថ្ងៃ​ទី​៤​នេះ ត​ដៃ​គ្នា​រវាង​វីរបុរស​ភីស្មៈ និង​អរជុន អ្នក​ចម្បាំង​ឯក​ទាំង​គូ​នេះ បាន​ចូល​ប្រយុទ្ធ​គ្នា​ហើយ​ប្រយុទ្ធ​ទៀត អ្នក​ម្ខាង​ថយ​ទៅ អ្នក​ម្ខាង​សង្ខុញ​ចូល​ជិត​មក គ្រាន់​តែ​ក្រឺត​ទៅ​ក្រឺត​មក​យ៉ាង​នេះ អស់​ពេល​ជា​យូរ មើល​ទៅ​អ្នក​ចម្បាំង​ទាំង​ពីរ​នេះ ហាក់​ដូចជា​ម្ចាស់​ប្រទាន​ចំណែក​កម្លាំង​ឲ្យ​ស្មើ​ៗ​គ្នា មាន​កម្លាំង​ប៉ុន​គ្នា​ល្មម​ប្រឡង​គ្នា​។ បន្តិច​ភីស្មៈ​ថយ​មួយ​ជំហាន​ទៅ បន្តិច​អរជុន​ថយ​មួយ​ជំហាន​ទៅ ក្រោយ​មក​ម្ដង​ឃើញ​ដូចជា​ភីស្មៈ​ឈ្នះ រួច​ពី​នោះ​ឃើញ​ដូចជា​អរជុន​ឈ្នះ​វិញ​ម្ដង ផ្លាស់​គ្នា​មាន​ប្រៀប​ម្ដង​ម្នាក់​រៀង​រហូត​ទៅ​។ ក្នុង​ថ្ងៃ​ទី​៤​នេះ បាន​ឃើញ​មុខ​មាត់​នៃ​ការ​ចម្បាំង​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ​ត្រង់ ដូច​បាន​រៀបរាប់​មក​នេះ​។ លុះ​ដល់​ពេល​រសៀល​ថ្ងៃ​ដដែល​នេះ ភីម​សម្ដែង​មហិទ្ធិឫទ្ធិ​ដ៏​មហិមា ដូច​ខ្យល់​ព្យុះ​បក់​បោក​កួច​មក​ត្រូវ បោល​សម្រុក​ចូល​ទៅ​ក្នុង​កណ្ដាល​កងទ័ព​កុរុ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​នឹង​កាច់​បំបាក់​កម្លាំង​កុរុ ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង គ្រាន់​តែ​បាន​ផ្ញើ​របួស​ទុក​ឲ្យ​ទុរយោធន៍ និង​សល្យរាជ​ទាំង​ពីរ​អង្គ​បន្តិច​ម្នាក់​។ អនុជ​របស់​ទុរយោធន៍​១៤​អង្គ រួម​កម្លាំង​គ្នា​តម្រង់​ចូល​ជួយ​ព្រះ​ជេដ្ឋា ដើម្បី​កាច់​កម្លាំង​ភីម​តែ​ម្នាក់​ឯង ប៉ុន្តែ​គ្រាន់​តែ​មក​រោម​ៗ​ហើយ​ក៏​ថយ​ចេញ​អស់​ទៅ​។ ភីម​ប្រហារ​សម្លាប់​អស់​៨​អង្គ ក្រៅ​អំពី​នោះ​គេច​ខ្លួន​បាត់​អស់​ទៅ​។ ក្នុង​ភាគ​ម្ខាង​នៃ​ស្នាម​យុទ្ធ អ្នក​ចម្បាំង​៣​រូប គឺ​ក្រិបាចារ្យ, ទោណ និង​សាលី ព្រួត​គ្នា​ចូល​វាយ​អរជុន​តែ​ម្នាក់​ឯង ប៉ុនប៉ង​នឹង​គ្រញេច​អរជុន​ឲ្យ​ខ្ទេច​នឹង​ដៃ តែ​អរជុន​គេច​រួច​អំពី​អន្ទាក់​នៃ​អ្នក​ទាំង​បី​។ ផែន​ការ​សង្គ្រាម​ក្នុង​ថ្ងៃ​នេះ គឺ​រួម​កម្លាំង​គ្នា​ជា​ពួក​ជា​កង ហើយ​ចូល​ធ្វើ​ការ​ដណ្ដើម​ជ័យជម្នះ ប៉ុន្តែ​ត្រូវ​វាយ​ទម្លាយ​កង​នោះ​ៗ បែក​ខ្ចាយ​ទៅ​ទាំង​ពីរ​ពួក​ដូច​គ្នា​។ ក្នុង​ថ្ងៃ​ទី​៤​នេះ ពួក​បាណ្ឌព សូម្បី​ត្រូវ​គេ​វាយ​ច្រងាប់ច្រងិល​ដល់​ម៉្លោះ​ក្ដី ក៏​គង់តែ​ការពារ​រក្សា​ខ្លួន​បាន​ដែរ មិន​ដល់​នូវ​ការ​បរាជ័យ​ឡើយ​។ ជួន​ដល់​ពេល​ត្រូវ​បិទ​ឆាក​ហើយ រាត្រី​សម័យ​ក៏​ចោល​ស្រមោល​មក​ដល់ ត្រូវ​ឈប់​ច្បាំង​តាម​ទំនៀម​។ យុទ្ធ​វារៈ​ទី​៥ នៃ​ការ​សង្គ្រាម​បាន​ភ្លឺ​ច្បាស់​ហើយ​ទាហាន​ក្រុម​ភ្លេង ក៏​ផ្លុំ​ត្រែ​ស័ង្ខ​ជា​អាណត្តិ​សញ្ញា​រៀបចំ​ក្បួន​ទ័ព​នឹង​លើក​ព្យុហៈ​ទៅ​កាន់​ទី​យុទ្ធភូមិ​។ កងទ័ព​ទាំង​ពីរ​ពួក​បាន​លើក​ចេញ​ចាក​បន្ទាយ​រៀង​ខ្លួន ដោយ​ក្បួន​យ៉ាង​សង្ហា​ទៅ​កាន់​ស្នាម​យុទ្ធ បី​ដូចជា​យាត្រា​ទៅ​លេង​ក្នុង​ការ​សប្បាយ​ណាមួយ​។ របៀប​ច្បាំង​ដោយ “រួម​កម្លាំង” ដែល​ពួក​កោរព​ចាប់​ផ្ដើម​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​មុន​។ នៅ​ថ្ងៃ​ទី​៥​នេះ​ពួក​បាណ្ឌព​គិត​យក​បែប​នោះ​មក​ប្រើ ភីម​និង​អរជុន​រួម​កម្លាំង​គ្នា​ជាមួយ​កងពល ចូល​វាយ​សឹក​។ ទុរយោធន៍​ដឹង​ការ​ទាន់ ក៏​ដោះ​ដៃ​ចេញ​អំពី​មុខ​បងប្អូន​ពីរ​នាក់​នោះ បណ្ដោយ​ឲ្យ​ទោណាចារ្យ​មក​រង​តដៃ​ជាមួយ​បងប្អូន​ពីរ​នាក់​។ ទោណ ជា​គ្រូ​របស់​ភីម​និង​អរជុន សិស្ស​ទាំង​ពីរ​នាក់​នេះ​នឹង​រំលាង​គ្រូ ដោយ​ក្រប៊‍ី​នោះ​មិន​បាន​ទេ សូម្បី​ចូល​ក្នុង​សង្គ្រាម​ប្រើ​ច្បាប់​អាជ្ញា​សឹក ហើយ​ក៏ដោយ ក៏​នៅ​តែ​ធ្វើ​គ្រូ​មិន​បាន​ដែរ​។ នេះ​ជា​ឧបាយ​កល​យ៉ាង​ឯក​របស់​ពួក​កោរព ដែល​គេ​ចាត់​លោក​គ្រូ​ឲ្យ​មក​តស៊ូ​នឹង​កូន​សិស្ស​ឯង​។ ចំណែក​ឯ​អ្នក​ចម្បាំង​កំលោះ​១​គូ ដែល​តស៊ូ​គ្នា​ពី​ថ្ងៃ​ម្សិល​មិញ​នោះ នៅ​ថ្ងៃ​នេះ​គេ​ក៏​បាន​មក​ជួប​ប្រទះ​គ្នា​ម្ដង​ទៀត​គឺ​អភិមន្យុ និង​លក្សណ៍ម័ន បាន​ប្រយុទ្ធ​គ្នា​តតួ​ជា​ច្រើន​ម៉ោង គេ​មិន​អាច​នឹង​ទាយ​បាន​ថា អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់​ឡើយ ​ប៉ុន្តែ​ក្នុង​ទី​បំផុត ទុរយោធន៍​ឈាន​ចូល​មក​ជួយ​លក្សណ៍ម័ន មិន​យូរ​ប៉ុន្មាន​ទុរយោធន៍​ត្រូវ​នឹង​អាវុធ​របស់​អភិមន្យុ មាន​ស្លាក​ស្នាម​របួស​ជា​យ៉ាង​ដំណំ ទាល់តែ​គេ​លើក​ដាក់​ក្នុង​អង្រឹង សែង​ចេញ​ពី​ទី​ចម្បាំង​ទៅ​។ ឯ​អភិមន្យុ​កាល​បើ​មាន​ជ័យ​ដូច្នេះ​ហើយ​ក៏​ចូល​ទៅ​គាល់​យុធិស្ឋិរ​។ រួច​ពី​នោះ​បន្តិច​មក អភិមន្យុ​ក៏​កម្រើក​ឫទ្ធិ​ក្អេងក្អាង​ដោយសារ​ខ្លួន​មាន​ជ័យជម្នះ បោល​សម្រុក​ទៅ​រក​ភីស្មៈ​ទៀត ដោយ​បំណង​នឹង​កាច់​សឹក​កុរុ​ឲ្យ​បរាជ័យ​អស់​រលីង​ធេង​ទៅ​។ ភីស្មៈ​បាន​ឃើញ​អភិមន្យុ​ចូល​មក​ដល់​ក៏​ញញឹម​ពព្រាយ ហើយ​និយាយ​ថា “កូន​ក្មេង​អើយ ! យើង​ស្ដាយ​ណាស់​ដែល​ទារក​តូច​ត្រូវ​ព្រាត់ប្រាស​អំពី​ទ្រូង​ម្ដាយ​ជា​យ៉ាង​ឆាប់ ប៉ុន្តែ ណ្ហើយ​ចុះ​យើង​អភ័យ​ទុក​ជីវិត​ឲ្យ​វា​ម្ដង​ចុះ” និយាយ​បាន​តែ​ប៉ុណ្ណេះ ក៏​ជួន​ដល់​វេលា​ឈប់​ច្បាំង ត្រែ​ស័ង្ខ​ឮ​ជា​សញ្ញា​ឲ្យ​ថយ​ទ័ព ទី​សមរភូមិ​ស្ងាត់​ច្រៀប លែង​ឮ​សូរ​សន្ធឹក​ពាយុ​នៃ​ការ​ចម្បាំង​។ លុះ​ដល់​អរុណ​រះ​ឡើង​ជា​ថ្មី​ទៀត ចូល​ក្នុង​ថ្ងៃ​ទី​៦​កងទ័ព​ទាំង​ពីរ​ខាង បាន​លើក​ចេញ​ទៅ​ប្រទល់​ប្រទះ​គ្នា នៅ​កន្លែង​ដដែល ចូល​តយុទ្ធ​គ្នា​យ៉ាង​ម៉ឺងម៉ាត់ ឥត​គិត​ស្ដាយ​ជីវិត​សោះ​។ អ្នក​ចម្បាំង​ដៃ​យ៉ាង​សំខាន់​សម្រាប់​ថ្ងៃ​ទី​៦​នេះ មាន​ភីម​ម្ខាង និង​អស្វត្ថាម័ន, សុសរម័ន​ម្ខាង​ទៀត ចេញ​ប្រយុទ្ធ​គ្នា​កណ្ដាល​រណរង្គ​។ ការ​សង្គ្រាម​បាន​ប្រព្រឹត្ត​ទៅ​ជា​ខ្លាំង​សត្រូវ​នឹង​គ្នា ខំ​ប្រឹង​ដណ្ដើម​យក​ជម្នះ​តែ​សព្វ​ខ្លួន​។ ប៉ុន្តែ​ការ​ជោគជ័យ​នៅ​ជា​ពាក់​កណ្ដាល​នៅ​ឡើយ​។ បន្ទាប់​អំពី​នោះ​មក មាន​រឿង​ចម្លែក​ម្យ៉ាង​គឺ​ដោយ​ហេតុ​តែ​ជឿ​កម្លាំង​របស់​ខ្លួន​ខ្លាំង​ពេក ភីម​បាន​រុករាន​ទន្ទ្រាន​ចូល​ទៅ​ក្នុង​កង​ទាហាន​ជួរ​មុខ​ដ៏​ក្រាស់​របស់​កងទ័ព​កុរុ ពួក​កោរព​ចោម​រោម​ព័ទ្ធ​ជិត​ជុំវិញ​ខ្លួន​ភីម ព្រួត​គ្នា​វាយ​ស្ទើរ​តែ​នឹង​បរាជ័យ​ចាញ់​ដៃ​គេ​ទៅ​ហើយ ប៉ុន្តែ​ឯ​កម្លាំង​កាយ​និង​ចិត្ត​របស់​ភីម មិន​បាន​ថមថយ​តក់ស្លុត​រន្ធត់​ដល់​បន្តិច​សោះឡើយ​។ ភីម​ថ្លែង​សរ​រះ​ជុំវិញ​ខ្លួន ត្រូវ​ទាហាន​បច្ចាមិត្ត​ស្លាប់​ខ្លះ គ្រាន់​តែ​របួស​រត់​រួច​ទៅ​ខ្លះ ចេះ​តែ​ខំ​តដៃ​ជាប់​រហូត​ឥត​ឈប់​លែង​គិត​ស្ដាយ​ជីវិត​ដ្បិត​ធ្លាក់​ខ្លួន​នៅ​ក្នុង​ទី​ចង្អៀត​។ ឯ​កម្លាំង​របស់​ភីម​ស្មើ​នឹង​កម្លាំង​មនុស្ស​១0​នាក់ គ្រា​នេះ​ការ​ប្រយុទ្ធ​គ្នា​ចេះ​តែ​ទ្វេ​ខ្លាំង​ឡើង​ជា​ច្រើន​ភាគ​មុខ​គួរ​ឲ្យ​សម្បើម​អស្ចារ្យ​ណាស់​។ សេចក្ដី​បំណង​របស់​ភីម ប៉ុនប៉ង​នឹង​សម្លាប់​ឬ​ចាប់​ទុរយោធន៍​ឲ្យ​បាន​ទាំង​រស់ តាម​ពាក្យ​ប្ដេជ្ញា​ពី​កាល​មុន ប៉ុន្តែ​គ្រាន់តែ​បាន​ដូច​ប្រាថ្នា​បន្តិចបន្តួច ត្រង់​ផ្ញើ​ស្នាម​របួស​ទុក​នៅ​រាង​កាយ​ទុរយោធន៍​ព្រោះ​ហេតុ​នេះ ព្រះ​បាទ​កុរុ​ជា​អ្នក​អហំការ ទើប​មិន​អាច​នឹង​ចូល​ធ្វើ​ការ​ប្រយុទ្ធ ដណ្ដើម​យក​ជ័យជម្នះ​ក្នុង​ពេល​នេះ​បាន​។ ក្សិណ​នោះ ភីម​បាត់​មុខ​អំពី​ថែវ​ទាហាន​ពួក​បាណ្ឌព​ទៅ​។ យុធិស្ឋិរ កាល​រក​មើល​ប្អូន​មិន​ឃើញ​នៅ​ក្នុង​ស្នាម​យុទ្ធភាគ​ខាង​ខ្លួន ក៏​ឲ្យ​នឹក​រសាប់រសល់​ឆ្ងល់​ក្នុង​ព្រះ​ទ័យ ទើប​ត្រាស់​បញ្ជា​ឲ្យ​ធ្ឫស្តទ្យុម័ន​ទៅ​តាម​រក​។ ធ្ឫស្តទ្យុម័ន​ទៅ​តាម​មិន​ទាន់​ជា​ឆ្ងាយ​ប៉ុន្មាន ក៏​ឃើញ​រថ​សឹក​របស់​ភីម​ចត​ឈប់​ស្ងៀម​នៅ​កណ្ដាល​ស្នាម​យុទ្ធ​ខាង​ភាគ​ម្ខាង គ្មាន​មនុស្ស​ម្នាក់​នៅ​លើ​រថ​នោះ សោះ​។ ធ្ឫស្តទ្យុម័ន​នឹក​បារម្ភ​ព្រួច​លុះ​បាន​ចូល​ទៅ​ដល់​រថ​ហើយ នាយ​សារថី​ទូល​ថា “ភីម​មាន​ជីវិត​រស់​នៅ​ឡើយ​ទេ ឥឡូវ​នេះ កំពុង​តយុទ្ធ​កណ្ដាល​ពពួក​ទាហាន​កុរុ”​។ នាយ​សារថី​ទូល​តទៅ​ទៀត​ថា “មាន​ទាហាន​សេះ​មួយ​ពួក​មក​ចោម​រោម​ព័ទ្ធ​រថ​ភីម បាន​ជា​ភីម​លោត​ចុះ​អំពី​រថ​ទៅ ដើម្បី​នឹង​ប្រើ​ដៃ​ជើង​ឲ្យ​បាន​ស្រួល​ដូច​ចិត្ត បាន​ក្របែល​ទាហាន​ម្នាក់​ទម្លាក់​អំពី​ខ្នង​សេះ ហើយ​ភីម​លោត​ឡើង​ជិះ​សេះ​នោះ​បរ​បំផាយ​ចូល​ទៅ​វាយ​ខាង​ចុង​ទ័ព​កុរុ”​។ ក្រៅ​ពី​ពាក្យ​នាយ​សារថី​ទូល​នេះ ធ្ឫស្តទ្យុម័ន​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក​ខ្លួន​ឯង គឺ​ឃ្លាត​ទៅ​ឆ្ងាយ​អំពី​ទី​ដែល​ទ្រង់​ឈរ​នោះ ទ្រង់​ទត​ទៅ​ឃើញ​ដៃ​ភីម​កំពុង​តែ​វាត់​ឆ្វេង​គ្រវាស​ស្ដាំ និង​ខាង​មុខ​ខាង​ក្រោយ​ច្របល់​គ្នា ឥត​មាន​សម្រាក​សោះ​។ ប៉ុន្តែ ភីម​ប្រហែល​ជា​មិន​ដឹង​ថា ខ្លួន​ធ្លាក់​ទៅ​ជាប់​នៅ​ក្នុង​ទី​ប្រជុំ​ភយន្តរាយ​ដ៏​ពន្លឹក​ដល់​ម៉្លោះ​ទេ​។ ដើម្បី​នឹង​ជួយ​ជំរុញ​ចិត្ត​របស់​ភីម​ឲ្យ​ច្រឡោត​ស្ទុះ​ឡើង​នោះ ធ្ឫស្តទ្យុម័ន​ក៏​ស្រែក​បន្ទរ​អំពី​ចម្ងាយ​ទៅ​ថា “ចូរ​ខំ​ប្រឹង​ច្បាំង​តទៅ​ទៀត​ចុះ​អ្នក​ចិត្ត​ក្លា​អើយ​! យើង​មក​នៅ​ជិត​ៗ នេះ​ស្រាប់​ហើយ”​។ សម្រែក​របស់​ធ្ឫស្តទ្យុម័ន​នេះ មិន​ដឹង​ជា​ភីម​បាន​ឮ​ដែរ ឬ​មិន​បាន​ឮ​ទេ​។ លំដាប់​នោះ​មាន​ទ័ព​មួយ​កង​លើក​តាម​ធ្ឫស្តទ្យុម័ន​ទៅ​ដល់ ហើយ​បាន​ចូល​ទៅ​ជួយ​ឲ្យ​ភីម​មាន​ប្រៀប​ឡើង​មួយ​រំពេច វាយ​កង​សឹក​ដែល​កំពុង​ចោមរោម​ភីម​នោះ ឲ្យ​បែកបាក់​ខ្ចាត់ខ្ចាយ​អស់​ទៅ​។

ប្រភពកសារ៖ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

bet 855:នគរវត្ត កាសែត​ភាសា​ខ្មែរ​មុនដំបូង​បំផុត​


(ថ្ងៃទី 18 មេសា 2012, ម៉ោង 09:46:AM) | ដោយ: ខឿន សាឃៀន កាសែត​ជា​ភាសា​ខ្មែរ​មុនដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​មាន​ឈ្មោះថា “ នគរវត្ត​” ត្រូវបាន​បង្កើតឡើង​ដោយ សឺ​ន ង៉ុ​ក ថា​ញ់ និង លោក ប៉ាច ឈឺ​ន នៅ​ឆ្នាំ​១៩៣៦ គឺជា​កាសែត​ជាតិនិយម​ដែល​បាន​បំផុសស្មារតី​ខ្មែរ​ឱ្យ​ភ្ញាក់រលឹក​ខិតខំ​រៀនសូត្រ​, ចេះ​ប្រកប​របរ​អាជីវកម្ម និងមាន​ស្មារតី​ស្នេហា​ជាតិ ទាមទារ​ឯករាជភាព​ពី​បារាំង ហើយ​ត្រូវបាន​បារាំង​បិទ​ជា​និរន្តរ៍​បន្ទាប់ពី​មាន​បាតុកម្ម​ទាមទារ​ឱ្យ​បារាំង​ដោះលែង​អាចារ្យ ហែម ចៀវ។​ ​ដោយ​មើលឃើញនូវភាពអវិជ្ជមាន និង កម្សោយ​ដូចជា​ភាព​ឆោតល្ងង់ នៃប្រជាជន​ខ្មែរ នៅ​ចំពោះមុខ​ភាព​ឆ្លាត​ឆ្លំនៃប្រជាជន​ដទៃ​ ដូចជា​ចិន និងយួន និង ឃើញ​ការឈឺចាប់​របស់​ខ្មែរ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​បារាំង ទើប​នៅ​ឆ្នាំ​១៩៣៦ កាសែត​មួយ​ត្រូវបាន​បង្កើត​ឡើង មាន​ឈ្មោះថា “​នគរវត្ត​” ។ នគរវត្ត ជា​កាសែត​ជា​ភាសា​ខ្មែរ​មុនដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ នោះ​ជា​កាសែត​ជាតិនិយម ដែល​បាន​បំផុសស្មារតី​ខ្មែរ​ឱ្យ​ភ្ញាក់រលឹក​ខិតខំ​រៀនសូត្រ​, ចេះ​ប្រកប​របរ​អាជីវកម្ម និងមាន​ស្មារតី​ស្នេហា​ជាតិ ទាមទារ​ឯករាជភាព​ពី​អាណានិគម​​បារាំង​មក​ជូន​ជាតិខ្មែរ​វិញ។ កាសែត​នេះ​បាន​ត្រូវ​បង្កើតឡើង​ដោយ​លោក សឺ​ន ង៉ុ​ក ថា​ញ់ និង លោក ប៉ាច ឈឺ​ន។​ ​លោក សឺ​ន ង៉ុ​ក ថា​ញ់ មាន​ដើមកំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់បាន​ទៅ​សិក្សា​មានចំណេះ​វិជ្ជា​ជ្រៅជ្រះ​នៅ​ប្រទេស​បារាំង បាន​ចូល​បម្រើ​ការងារនៅមន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ឆ្នាំ​១៩៣៥ ហើយ​ក្រោយមក​បាន​ឡើង​ឋានៈ​ជា​អគ្គលេខាធិការរង នៃស្ថាប័ន​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធសាសនា​ដ៏​ល្បីល្បាញ​ទូទាំង​ឥណ្ឌូចិន​មួយ​នេះ។​ លោក ប៉ាច ឈឺ​ន ជា​ចាងហ្វាង​កាសែត​នេះ មាន​ភារកិច្ច​ចុះទៅ​មើល​ស្ថានភាព​នយោបាយ​នៅតាម​ទី​នានា ចំណែក​អ្នកប្រាជ្ញ​ទាំងឡាយ​ដែលជា​អ្នកមាន​គំនិត​ស្នេហា​ជាតិ​ដែរ ប៉ុន្តែ​ដោយសារ​ពួកលោក​មាន​តួនាទី​ជា​មន្ត្រីរាជការ ពុំមាន​សិទ្ធិ​ធ្វើ​នយោបាយ​ដូចជា​លោក សឺ​ន ង៉ុ​ក ថា​ញ់ , ស៊ីម វ៉ា , ពិ​ទូរ ឈឹម ក្រ​សេម​, ញ៉ុ​ក ថែម និង ជុំ មួង ជាដើម ទទួលខុសត្រូវ​ច្រើន​ក្នុងការ​សរសេរ​អត្ថបទ​ដោយ​លួចលាក់​សម្រាប់​ចុះផ្សាយ​ក្នុង​កាសែត​នេះ។​ ​រដ្ឋបាល​អាណាព្យាបាល​បារាំង​បាន​ត្បិតត្បៀត​រឹតបន្តឹង​សេរីភាព​នៃ​ការចេញផ្សាយ​កាសែត​នេះ​ដោយសារ​ពួកគេ​យល់ថា កាសែត​នេះ​ចេញផ្សាយ​ប៉ះពាល់​ការគ្រប់គ្រង​របស់​ពួកគេ​មកលើ​ប្រទេស​កម្ពុជា។​ ​អ្នក​បោះពុម្ពផ្សាយ​កាសែត នគរវត្ត បាន​ព្យាយាម​ស្វែងរក​ការគាំទ្រ​ពី​ព្រះមហាក្សត្រ​ខ្មែរ ប៉ុន្តែ​ពាក្យស្នើសុំ​របស់​ពួកគេ ត្រូវបាន​ព្រះអង្គម្ចាស់ មុនី​រ៉េត ជា​បុត្រ​ច្បង​នៃ​ព្រះករុណា​មុនី​វង្ស បដិសេធ។ ​ពួក​អ្នក​បោះពុម្ពផ្សាយ​ទាំងនោះ​ក៏បាន​បន្ត​ការស្នើសុំ​របស់​ពួកគេ​ទៀត​ទៅ​ព្រះអង្គម្ចាស់ សុរា​ម្រឹត (​បិតា នៃ ព្រះបាទ សីហនុ​) ។ ព្រះអង្គម្ចាស់ សុរា​ម្រឹត បាន​យល់ព្រម​គ្រប់គ្រង​សារព័ត៌មាន​នេះ ហើយ​ព្រះអង្គ​បាន​ស្ថិតនៅ​ជិតដិត​ជាមួយ​ពួក​អ្នកសារព័ត៌មាន​នេះ​រហូតដល់​ឆ្នាំ​១៩៤១។​

​ស​ប្តា​នុប្ប​វ​ត្តិ នៃកាសែត​នេះ​មាន​ចេញផ្សាយ​៥.០០០ ច្បាប់ ប៉ុន្តែ​ត្រូវគេ​ដឹងថា អ្នកអាន​មាន​ចំនួន​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់ ជាពិសេស​នៅតាម​វត្ត​អារាម។​
​កាសែត​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជារាស្ត្រ​ខ្មែរ​ ហើយក៏​បាន​លទ្ធផល​ជោគជ័យ​ណាស់ដែរ ដោយ​ប្រជាជន​ខ្មែរ​ជាច្រើន​បានភ🅺្ញាក់រលឹក​ខំ​ចាប់ផ្តើម​ធ្វើ​មុខ​ជំនួញ​ជួញដូរ ខិតខំ​សិក្សា​រៀនសូត្រ។ ល។

​ព្រះសង្ឃ​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ និងមាន​ទំនោរ​ជាតិនិយម​នា​សម័យ​នោះ និង ជា​ព្រះសង្ឃ​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដូចជា​អាចារ្យ ប៉ាង ខាត​, អាចារ្យ ខៀវ ជុំ និង អាចារ្យ ហែម ចៀវ ជាដើម​ សុទ្ធតែជា​មនុស្ស​ស្និទ្ធ​នឹង​កាសែត នគរវត្ត នេះ។

​ថ្ងៃទី​១៧​ខែកក្កដា ឆ្នាំ​១៩៤២ ព្រះ​ភិក្ខុ  ហែម ចៀវ ជា​សាស្ត្រាចារ្យ ភាសាបាលី នៅ​សាលា​បាលី​ជាន់ខ្ពស់ និង ជា​ព្រះ​បាឡាត់ នៃសម្តេចព្រះ​មហាសង្ឃរាជ ជួន ណាត ត្រូវបាន​បារាំង​ចាប់​ផ្សឹក និង ឃុំខ្លួន នៅពេល​ព្រះអង្គ​កំពុង​ទេសនា​ប្រៀនប្រដៅ​ប្រជាជន​ខ្មែរ​ឱ្យ​ចេះ​ស្រឡាញ់​សេរីភាព និង ឯករាជភាព​ជាតិ។ ការចាប់​ផ្សឹក​ទាំង​កំរោល​បែបនេះ បាន​បង្ក​ជា​កំហឹង​ដល់​ប្រជារាស្ត្រ​ខ្មែរ ដោយ​ពួកគេ​យល់ថា រដ្ឋបាល​អាណានិគម​បារាំង​ប្រមាថ​ដល់​ព្រះពុទ្ធសាសនា​ជាទីគោរព​សក្ការៈ​របស់​ពួកគេ។
​ទំនងជា​មានសង្ឃឹម និងការសន្យា​ថា​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​កងទ័ព​ជប៉ុន​ផង ទើប​នៅ​ថ្ងៃទី​២០ ខែ និង ឆ្នាំ​ដដែល​នោះ មហា​បាតុកម្ម​មួយ​ដែល​គេ​ហៅថា “ សង្គ្រាម​ឆត្រ​” បាន​ត្រូវ​រៀបចំឡើង ដោយមាន​លោក សឺ​ន ង៉ុ​ក ថា​ញ់ ជា​អ្នក​ផ្តួចផ្តើម ហើយ​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ​លោក ប៉ាច ឈឺ​ន និង លោក ប៊ុន ច័ន្ទ​ម៉ុ​ល ដើម្បី​ទាមទារ​ឱ្យ​អគ្គទេសាភិបាល​បារាំង​ដោះលែង​ព្រះ​អាចារ្យ​ហែម ចៀវ របស់🦩​ពួកគេ​មកវិញ។​ ប៉ុន្តែ នៅពេល​បាតុកម្ម​បាន​កំពុងដំណើរការ គេ​ពុំ​ឃើញ​មានការ​គាំទ្រ ឬ អន្តរាគមន៍​ណាមួយ​ពី​កងទ័ព​ជប៉ុន​ឡើយ ។ រដ្ឋការ​បារាំង​មិនបាន​ដោះលែង​អាចារ្យ ហែម ចៀវ តាម​ការទាមទារ​រប​ស់​ពួក​បាតុករ​ឡើយ ហើយ​ថែមទាំង​បាន​ចាប់ខ្លួន​មនុស្ស​សំខាន់ៗ​ដូចជា​លោក ប៉ាច ឈឺ​ន និង លោក ប៊ុន ចន្ទ​ម៉ុ​ល  ជាដើម​ទៅ​ដាក់គុក​នៅ​កោះ​ត្រឡាច​ទៀតផង។ លោក សឺ​ន ង៉ុ​ក ថា​ញ់ បាន​រត់គេចខ្លួន​ទៅ​បាត់ដំបង បន្ទាប់មក🐻​ទៅដល់​បាងកក​ប្រទេស​ថៃ និងហួស​ទៅ​នៅ​ប្រទេស​ជប៉ុន រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ។ មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​បិទទ្វារ​ជា​បណ្តោះអាសន្ន ចំណែក​កាសែត នគរវត្ត ត្រូវបាន​បារាំង​បិទ​ជា​រៀងរហូត។​

​ព្រះ​ភិក្ខុ មួយរូប​ដែល​គេ​ស្គាល់​ថា អាចារ្យ មាន គង់នៅ​វត្ត​ឧណ្ណ​លោម ដែល​បាន​ចូលរួម​ក្នុង​មហា​បាតុកម្ម ឬ សង្គ្រាម​ឆត្រដែរនោះ បាន​រត់​ភៀសខ្លួន​ទៅ​ខេត្តកំពង់ឆ្នាំង ហើយ​បាន​បង្កើត​ក្រុម​តស៊ូ​ប្រដាប់អាវុធ​នៅ​ទីនោះ ។ អាចារ្យ មាន នេះឯង​ហើយ​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​២​រូប​ដែល​បាន​នាំ​លទ្ធិ​កុ​ម្មុយ​និ​ស្ត មក​សាបព្រោះ​នៅលើ​ទឹកដី​ខ្មែរ​មុនគេ​បំផុត៕

urlnagarawat-y1-no9-saturday-20-feb-1937

ប្រភពឯកសារ៖ 

កម្ពុជាស្វះស្𝓀វែងរកកិច្ចការ𓆉ពារកម្មសិទ្ធិបញ្ញាអង្គរវត្ត


(ថ្ងៃទី 28 សីហា 2012, ម៉ោង 04:08:PM) | ដោយ: គ្រីទិច

សៀមរាប: ប្រទេស​កម្ពុជា បាន​ស្វែ​រក​កិច្ចការពារ​ផ្នែក​ច្បាប់​ចំពោះ​កម្មសិទ្ធិបញ្ញា នៃ​ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​វប្បធម៌ ដ៏​មានតម្លៃ​របស់ខ្លួន​។​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែសីហា នៅ​ខេត្តសៀមរាប លោក ឌិ​ត ទីណា អនុរដ្ឋលេខាធិការ នៃ​ក្រសួងពាណិជ្ជកម្ម ទទួលបន្ទុក​កម្មសិទ្ធិ​បញ្ញា បាន​និយាយថា យើង​កំពុងតែ​សន្ធិសញ្ញា​ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ដើម្បី​ការពារ​អ្វី​ដែលជា​កេ​រ្ត​តំណែល​របស់​ដូច​តា​យើង​។​ ​លោក​បាន​និយាយ​បន្តទៀតថា យើង​មាន​កាតព្វកិច្ច​ការពារ​តាមផ្លូវ​ច្បាប់ និង​ការចរចា​។​ ​លោក​បាន​លើកឡើងថា ការចម្លង​ប្រាសាទ​អង្គ​វត្ត​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌​ចំពោះ​ប្រទេស​កម្ពុជា​។​ ​ថ្មីៗ​នេះ​មាន​កិច្ចប្រឹងប្រែង​មួយ​ចង់​ធ្វើការ​សាងសង់​ចម្លង​អង្គ​វត្ត នៅ​ប្រទេស​ឥណ្ឌា ដោយ​នាំ​ឲ្យ​មានប្រតិកម្ម​ជាខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ទាក់ទង​នឹង​កម្មសិទ្ធិ​បញ្ហា​នេះ កម្ពុជា​បាន​ពិភាក្សា​ជាមួយ​លោក ហ្វ្រ​ង់​ស៊ី ហ្គឺ​រី (Francis Gurry) ដែលជា​អគ្គនាយក នៃ​អង្គការ​កម្ម​សិទ្ធ​បញ្ញា​ពិភពលោក ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ លោក ហ្គឺ​រី បាន​ជួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន លោក​ចម​ប្រសិទ្ធ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល និង​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​៕​ ប្រភពឯកសារ៖ 

ទឹកដី​ភ្នំពេញ គឺជា​ផ្នែក​មួយ​របស់​នគរ​ភ្នំ


វា​ជាការ​ពិតណាស់ ដែលថា​តំបន់​វត្ត​ជើងឯក​ដែល​ស្ថិតក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ជិត​រាជធានី​ភ្នំពេញ ត្រូវបាន​គេ ទទួលស្គាល់ថា ជា​តំបន់​មួយ​ដែលមាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ ។ ភស្ដុតាង​ដ៏​វិសេសវិសាល គឺ​វត្ត​មាននៃ ភូមិ​មូល​មួយ​មាន​អង្កត់ផ្ចិត ១​គ​.​ម ដែលជា​សំណង់ ស្ថាបត្យកម្ម​ធ្វើ​អំពី​ដី​លើក​នា​សម័យ​បុរេប្រវត្តិសាស្ដ្រ​ដែលមាន​រាង​មូល ។   ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ចំណេះ​ចេះដឹង ទើប​ថ្មីៗ​នេះ​យើង​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ បន្ថែម​នៅក្នុង​តំបន់​នេះ ។ ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​បុរាណវិទ្យា ជាពិសេស ឡ​សម្រាប់​ផលិត​កលា​ល​ភាជន៍​តាំងពីដើម​សម័យ ប្រវត្តិសាស្ដ្រ ដែល​កំពុង​ទទួល​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ ដោយ​ទំនើបកម្ម គួបផ្សំ ជាមួយ​លំហូ​មនុស្ស​ថ្មី​ក្នុង​តំបន់ និង​ការ​ទិញដូរ​ដី​ពី​ឈ្មួញ​ធំៗ យើង​បាន​ប្រមែប្រមូល​នូវ​ទិន្នន័យ​ខាង​បុរាណវិទ្យា​មួយចំនួន ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ ប្រយោជន៍​នឹង​ថែរក្សា​ស្លាកស្នាម​វប្បធម៌​បុរាណ​ដែលជា​ឫសកែវ​នៃ​ប្រវត្តិ​របស់​ទីក្រុង​ភ្នំពេញ ។​
ផែនទី​នៃ​តំបន់​ជើងឯក មើល​ពីលើ​អាកាស (​ឯកសារ​របស់ Phon Kaseka, Ceramics production at Cheung Ek Kiln Site, Cambodia, in 5th International Conference on “Southeast Asian Cultural Values : Cultural Industry” December, 17th 2000)ផែនទី​នៃ​តំបន់​ជើងឯក មើល​ពីលើ​អាកាស (​ឯកសារ​របស់ Phon Kaseka, Ceramics production at Cheung Ek Kiln Site, Cambodia, in 5th International Conference on “Southeast Asian Cultural Values : Cultural Industry” December, 17th 2000)
 ​ដូច្នេះ តាមរយៈ​ការវិភាគ​ដោយ​ផ្អែកលើ​ទិន្នន័យ​ខាង​បុរាណវិទ្យា មាន​ជាអាទិ៍ ឧបករណ៍ប្រើប្រាស់​ធ្វើ​ថ្ម​រំលីង សំ​រិ​ទ្ធិ សំណល់​ឡ​ដុត កលា​ល​ភាជន៍​សម័យ​បុ​រេ​អង្គរ និង​ក្រោយ​អង្គរ រួមផ្សំ​ទាំង​សិលាចារឹក និង​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទបុរាណ​ផង យើង​អាច​យល់បាន​នូវ​ចំណាស់​នៃ​ខឿនវប្បធម៌ នៃ​ភូមិ​ជើងឯក​យ៉ាង​ប្រាកដ ។ គឺ​តាមរយៈ​គំនិត​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​បាន ឃើញ​ដំណាក់កាល​នានា​នៃ​ការវិវត្តន៍​ទីក្រុង ភ្នំពេញ ពី​អតីតកាល និង​បច្ចុប្បន្នភាព​ក្រោយពី​ឆ្លងកាត់​សម័យអង្គរ ។ មានន័យថា កន្លងមក​ក៏​ដូច​បច្ចុប្បន្ន តំបន់ ជើងឯក​បាន​ដើរតួរ​នាទី​ដ៏​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ។​
ការធ្វើ​កំណាយ​ឡ​ដុត​កុលាលភាជន៍ និង ការរកឃើញ​ក្រឡ​នៅ​វត្ត​ជើងឯក (​ឯកសារ​លោក ផុន កសិកា)ការធ្វើ​កំណាយ​ឡ​ដុត​កុលាលភាជន៍ និង ការរកឃើញ​ក្រឡ​នៅ​វត្ត​ជើងឯក (​ឯកសារ​លោក ផុន កសិកា)
 ​នៅទីនេះ សូម​រំលឹកថា គប្បី​យើង​ត្រូវ​លើកយក​តួនាទី​ជា​ប្រវត្តិសាស្ដ្រ​របស់​តំបន់​ជើងឯក​មក​បង្ហាញ ដោយ​ផ្ដើមចេញពី​ការរកឃើញ​ឡ​ដុត កលា​ល​ភាជន៍​នា​សម័យ​នគរ​ភ្នំ ដោយ​លោក ផុន កា​សិ​កា កន្លងមកនេះ ។ ការ​លើកយក​ទិន្នន័យ​ខាង​បុរាណវិទ្យា​នេះ មាន​សារសំខាន់​ណាស់ ពីព្រោះ​លោក​គឺជា​អ្នក​ដែល​បានធ្វើ​កំណាយ​ក្នុង​បរិវេណ​នៃ​ភូមិ ដែលមាន​សណ្ឋាន​ដី​រាង​មូល ខាងលើនេះ មុនគេ​បង្អស់ ។ មួយវិញទៀត ការរកឃើញ​នូវ​កលា​ល​ភាជន៍​នា​សម័យ​នគរ​ភ្នំ​របស់លោក ក៏បាន​បញ្ជាក់​យ៉ាង​ជាក់ច្បាស់​ផងដែរ វា​ជាការ​ប៉ាន់ស្មាន​របស់​យើង ដែល​ធ្លាប់មាន​ពីមុន គឺមាន​ភាពត្រឹមត្រូវ​មែន ។​ ​    ​ដូច​ពោល​ខាងលើ សំណល់​វប្បធម៌​បុរាណ​ដ៏​ក្រាសក្រែល ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ក្នុង​ស្ថានីយ​បុរេប្រវត្តិសាស្ដ្រ​ដ៏​សំខាន់​នេះ រួម មាន​គ្រឿង តុបតែង ប្រាង្គ​ប្រាសាទ ក្នុង​រចនា​ប័​ថ្ម​កំពង់ព្រះ សិលាចារឹក និង​ឡ​ដុត​កលា​ល​ភាជន៍​សម័យ​ចេនឡា អង្គរ និង ក្រោយ​អង្គរ​ជាដើម ។ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងគេ គឺ​វត្តមាន របស់​ឡ​ចំនួន ៥៩ ដែល​ក្នុងនោះ មាន​ឡ​នា​សម័យ​នគរ​ភ្នំ​ផងដែរ ។​​ ​នេះ​ជា​ព័ត៌មាន​មួយ​ដែល​គេ​ពុំបាន​នឹកស្មាន​ដល់​ទាល់តែសោះ សម្រាប់​បំភ្លឺ​នូវ​ការកកើត​នៃ​វប្បធម៌​អារ្យធម៌​ខ្មែរ​នៅក្នុង​តំបន់​ រាជធានី​ភ្នំពេញ ។​
ឡ​បុរាណ សម័យ​នគរ​ភ្នំ នៅ​តំបន់​ជើងឯក ពេលធ្វើ​កំណាយ តាម​វិធីសាស្ត្រ (​ឯកសារ​របស់លោក ផុន កសិកា)ឡ​បុរាណ សម័យ​នគរ​ភ្នំ នៅ​តំបន់​ជើងឯក ពេលធ្វើ​កំណាយ តាម​វិធីសាស្ត្រ (​ឯកសារ​របស់លោក ផុន កសិកា)
  ​កន្លងមក​ការធ្វើ​កំណាយ​ឡ​ដុត​កលា​ល​ភាជន៍ ក្នុង​បរិវេណ​វត្ត​ភូមិ​ជើងឯក​សព្វថ្ងៃ ដែល​ធ្លាប់ជា វាលពិឃាត ក្នុង​របប​ប៉ុលពត​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​អំពី​វត្តមាន​របស់​ភាជន៍​ឈ្មោះ​កុណ្ឌី​មួយចំនួន ប្រភេទ​កំសៀវ​ទឹក មាន​ចំពួយ មាន​ប្រភព​ចេញពី​ឥណ្ឌា ភាជន៍​ទាំងនោះ ស្ថិត​ក្នុងសម័យ​វប្បធម៌​នគរ​ភ្នំ​ស្ថិតក្នុង ស​.​វ ទី​៤ និង​៥ នៃ​គ​.​ស ។

​សូមបញ្ជាក់​ផងដែរ​ថា បើ​យើង​យក​ប្រភេទ​ក​ណ្ឌី​នៅ​ភូមិ​ជើងឯក​ទៅ​ប្រៀបធៀប ទៅនឹង​ភាជន៍​ដែល​គេ បាន​រកឃើញ នៅ​ភូមិ​ស្នាយ​នៅ​ខេត្តបន្ទាយមានជ័យ និង​ស្រុក​អង្គរបុរី នៅ​ខេត្តតាកែវ ឬក៏​នៅ​ម្ដុំ​អូរ​កែវជា​ដើម យើង​ពិតជា​ឃើញ​ភាពស្រដៀងគ្នា​ពុំខាន ។ ហើយ​គឺ​ប្រការ​នេះហើយ ដែល​ឆ្លុះ​បញ្ចាំ​ឲ្យ​ឃើញ​កាន់តែច្បាស់​នូវ​ចំណាស់​នៃ​ស្ថានីយ៍​របស់​យើង ។​

​    ​យោងតាម​ចំនួន​ឡ​ដុត​កលា​ល​ភាជន៍​បុរាណ​ខាងលើ​ទាំងនោះ ស​ឲ្យ​ឃើញថា តំបន់​ជើងឯក គឺជា​មជ្ឈមណ្ឌល​វប្បធម៌ និង សេដ្ឋកិច្ច​យ៉ាងសំខាន់ ចាប់ពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ​រហូតដល់​សម័យ​ក្រោយ​អង្គរ ដោយបាន​ឆ្លងកាត់​សម័យ​ចេនឡា និង​អង្គរ​ដ៏​រុងរឿង ដូច​វត្តមាន​របស់​សំណល់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ និង​សិលាចារឹក​របស់​បុព្វការី​ជន​ខ្មែរ ដែល​បាន​រស់ក្នុង​តំបន់​នេះ បាន​បន្សល់​ទុកជា​សក្ខី​កម្ម ។​
​  ဣ  ​ជារួម ក្រោយពី​ធ្វើការ​សិក្សា​អំពី​ប្រភេទ​នៃ កលា​ល​ភាជន៍​នៅ​ភូមិ​ជើងឯក យើង​ឃើញថា តំបន់​នេះ ꦕត្រូវ​ផ្សារភ្ជាប់​ទៅនឹង​អង្គរបុរី​យ៉ាង​ប្រាកដ ។​

ក​ណ្ឌី និង រូបគំនូរ​ក​ណ្ឌី តំបន់​ជើងឯក (​ឯកសារ លោក ផុន កសិកា​)​ក​ណ្ឌី និង រូបគំនូរ​ក​ណ្ឌី តំបន់​ជើងឯក (​ឯកសារ លោក ផុន កសិកា)​
   ​ក្រៅពីនេះ វត្តមាន​នៃ​កលា​ល​ភាជន៍​បុរាណ​ទាំងនោះ ដែលជា​ប្រភពព័ត៌មាន​ដ៏​សំខាន់ ក៏​ជា​ប្រការ​បញ្ជាក់ កាន់តែច្បាស់​ថា តំបន់​វត្ត​ជើងឯក​ដែលជា​ផ្នែក​មួយ​នៃ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន គឺជា​តំបន់​មានការ​អភិវឌ្ឍន៍ ដោយបាន​មានការ​វិវត្តន៍​ជា​បន្តបន្ទាប់​មិន​ដាច់​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ រហូតដល់​សម័យ​ទំនើប​នេះ ក្រោយពី​បាន​ឆ្លងកាត់​សម័យ​ក្រោយ​អង្គរ ដែលមាន​ការសាងសង់​កន្លែង​យ៉ាង​ធំ​មួយ ដែល​ផលិត​កលា​ល​ភាជន៍​ប្រភេទ​ក​ណ្ឌី គឺ​ម្តុំ​វត្ត​ជើងឯក​ក្នុងសម័យ​ហ្វូ​-​ណន ។ ទី​ក្រុ​ភ្នំពេញ​ដោយ​ស្តេច​ពញ្ញាយ៉ាត ។ កន្លងមក​អ្នកស្រាវជ្រាវ​បាន​សង្កេត​ថា ក​ណ្ឌី​នៅ​សម័យ​នគរ​ភ្នំ និង​ចេនឡា​ត្រូវបាន​គេ​រកឃើញ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ​នេះ​ជា​លើកដំបូង​បង្អស់​ហើយ ដែល​គេ​បាន​រកឃើញ​នូវ កលា​ល​ភាជន៍​នៅ​តំបន់​ជើងឯក​នេះ ។ នេះ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ ដែលជា​វិភាគទាន​មួយ​ប្រកប ដោយ​ផ្លែផ្កា​ដ៏​គួរ​ឲ្យ​រំភើប​យ៉ាង​ក្រៃលែង ដែល​យើង​ទើបនឹង​បាន​រកឃើញ ហើយ​នេះ​ជា​អ្វីមួយ​ដែល​យើង​មិនត្រូវ​មើលរំលង​ឡើយ ដើម្បី​កែ ប្រែ​ទស្សនៈទាន​ខ្លះ​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​នៃ​ទីក្រុង​ភ្នំពេញ ។ តាមពិតទៅ រាជធានី​ភ្នំពេញ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ទីប្រជុំជន​មួយ ដែលមាន​ការរីកដុះដាល​គ្រប់​វិស័យ​ទៅហើយ ។​

​    ​ជាការ​ពិត ចំណាស់​នៃ​ខឿនវប្បធម៌​ក្នុង​បរិវេណ​នៃ​វត្ត​ជើងឯក​នោះ ត្រូវបាន​បង្ហាញ​រួចមកហើយ ការរកឃើញ​នៃ​ផ្ទាំង​សិលាចារឹក ព្រមទាំង​ស្ថាបត្យកម្ម​ប្រាសាទ នៅ​ទសវត្សរ៍ ឆ្នាំ​១៩២០ ម្ល៉េះ ។ ក៏ប៉ុន្តែ​គេ​មិនបាន​នឹកស្មានថា តំបន់​នេះ​មិន​ត្រូវបាន​កាន់កាប់​តាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ​ទេ ដូច​វត្តមាន​របស់​ឧបករណ៍ប្រើប្រាស់​ដូចជា​ពូថៅ​ថ្ម​រំលីង ក្រវិល​ត្រចៀក ជួង​កណ្តឹង កងដៃ​សំរិទ្ធ​ជាដើម ។ ម្យ៉ាងទៀត​ពីមុន គេ​ក៏​ពុំបាន​ដឹង​ដែរ​ថា មាន​ស្លាកស្នាម​វប្បធម៌​នា​សម័យ​ហ្វូ​-​ណន នៅក្នុង​ភូមិភាគ​ខា​លើ​នេះដែរ ។ ​សេចក្តី​កត់សម្គាល់​របស់​យើង ដែល​ត្រូវ​ថែម​ភ្ជាប់​លទ្ធផល​របស់លោក ផុន កសិកា ជាមួយ​នោះ​ផង ធ្វើ​ឲ្យ​គេ​បានដឹងថា ម្តុំ​វត្ត​ជើងឯក ដែលជា​ទឹកដី​របស់​រាជធានី​ភ្នំពេញ គឺ​ពិតជា​ទឹកដី​របស់​នគរ​ភ្នំ ឬ​ហ្វូ​ណន យ៉ាង​ប្រ​ត្យ​ត្រ ។ ព្រោះថា កាល​ក្នុ​សម័យ បុរាណ​នោះ ភូមិភាគ​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង​អង្គរបុរី ឬ​វ្យា​ធ​បុ​រៈ ដែលជា​រាជធានី​មួយ​ដ៏​សំខាន់​ជាងគេ​ក្នុង​បណ្តា​រាជធានី​ទាំងឡាយ​នៃ​ចក្រភព​ហ្វូ​-​ណន ៕ (​ម​.​ត្រា​ណេ)   ប្រភពឯកសារ៖ ខេមបូឌាអិចបេ្រសញូស៍

រដ្ឋ​ដំបូង​របស់​ខ្មែរ​មុន​អាណាចក្រ​ភ្នំ


ដោយ មាន ឫទ្ធិ 2009-05-04 ប្រភព​ពី​ឯកសារ​និង​ទស្សនៈ​មួយ​ចំនួន​នៅ​តែ​យល់​ឃើញ​ថា នគរភ្នំ​ឬ​ជា​ភាសា​សំស្រ្កឹត​ហៅ​ថា វ្យាធ​បុរៈ ហើយ​ដែល​នៅ​ក្នុង​ឯកសារ​ចិន ហៅ​ថា ហ្វូណន ទៅ​វិញ​នោះ គឺ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ។

សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ាណារ៉ា បាន​ធ្វើការ​ពន្យល់​ថា ៖ «រដ្ឋ ​ខ្មែរ​ដំបូង​ប្រាកដ​ជា​រដ្ឋ​អាណាចក្រ​ភ្នំ​ហើយ ពីព្រោះ​នៅ​ក្នុង​ទំព័រ​ប្រវត្តិ​សាស្រ្ត ក៏​ដូច​នៅ​ក្នុង​សិលា​ចារឹក​នៃ​បក្សី​ចាំ​ក្រុង​ក៏​បាន​លើក​ឡើង​អំពី​រដ្ឋ​ ដ៏​ចំណាស់​របស់​យើង​នៅ​ក្នុង​សម័យ​បុរាណ​នេះ​ដែរ។ ចំណុច​មួយ​សំខាន់​ទៀត គឺ​អ្នក​ប្រាជ្ញ​បរទេស ពិសេស​អ្នក​ប្រាជ្ញ​នៅ​សាលា​បារាំង ឯ​ចុង​បូព៌ា​ប្រទេស​នោះ ក៏​គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាមរយៈ​សិលា​ចារឹក​ជា​ច្រើន​បញ្ជាក់​ ប្រាប់​ថា ក្រុង​របស់​ខ្មែរ ឬ​ក៏​ប្រទេស​ខ្មែរ​ដំបូង​គឺ​ជា​អាណាចក្រ​ភ្នំ ឬ​ហៅ​ថា ហ្វូណន​នោះ​ឯង»

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន ក៏​យល់​ស្រប​ដែរ​ថា រដ្ឋ​ដំបូង​របស់​ខ្មែរ​គឺ​អាណាចក្រ​ភ្នំ ៖«តាម ​ទិន្នន័យ​នៃ​ការ​ជីក​កាយ​ផែនដី​រក​ហ្នឹង យើង​ឃើញ​ថា ប្រជាជន​ខ្មែរ រដ្ឋ​ខ្មែរ​ដំបូង​ហ្នឹង គឺ​ទី​ក្រុង​អង្គរ​បុរី​ហ្នឹង​ឯង ដែល​យើង​មិន​ទាន់​ដឹង​ថា រចនា​សម្ព័ន្ធ​ទីក្រុង​ហ្នឹង វា​យ៉ាង​ម៉េច​ទេ យើង​មើល​ឃើញ​តែ​ផែនទី។ យើង​កាយ​ទៅ បើ​សិន​ជា​យើង​បន្ត​កាយ​ដី​ឲ្យ​ខ្ទេច​ខ្ទាំ​នៅ​ក្នុង​តំបន់​ហ្នឹង យើង​អាច​ឃើញ​មាន​រចនា​សម្ព័ន្ធ​ផ្លូវ ឬ​មួយ​ក៏​ទំនាក់​ទំនង​គ្នា​រវាង​ទីក្រុង​ហ្នឹង ទៅ​នឹង​កន្លែង​សក្ការៈ​បូជា។ សព្វ​ថ្ងៃ​ទីតាំង​ភ្នំ​ដារ​ហ្នឹង​ជា​កន្លែង​សក្ការៈ​បូជា​ក្នុង​ពេល​ដែល​ ប្រជាជន​នគរ​ភ្នំ​ហ្នឹង​គេ​គោរព​បូជា»

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក អាំង ជូលាន បណ្ឌិត​ផ្នែក​នរវិទ្យា​ដែល​បាន​ធ្វើការ​សិក្សា​អំពី​ការ​កកើត​និង​ការវិវត្ត ​របស់​មនុស្ស ក៏​បាន​ឲ្យ​ដឹង​តាមរយៈ​ការ​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត​នា​ពេល​កន្លង​មក​ដែរ ​ថា អាណាចក្រ​ភ្នំ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ។

លោក អាំង ជូលាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ដឹង​មក​ថា យើង​និយាយ​ថា នគរ​ជា​រដ្ឋ​ដែល​មាន​ការ​ចាត់ចែង​មាន​អ្នក​គ្រប់គ្រង មាន​បណ្ដាញ​គ្រប់គ្រង​របៀប​សម័យ​ហ្នឹង​គឺ​ថា ហ្វូណន​ហ្នឹង​ហើយ រហូត​មក​ដល់​ពេល​នេះ​ដែល​យើង​ដឹង​គឺ​វា​អ៊ីចឹង»

នៅ​ក្នុង​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្រ្ត​ខ្មែរ​មួយ​ចំនួន ក៏​យើង​សង្កេត​ឃើញ​ថា អ្នក​និពន្ធ​មិន​បាន​និយាយ​ពី​រដ្ឋ​ផ្សេង​ទៀត​ក្រៅ​ពី​អាណាចក្រ​ភ្នំ​ដែរ។ ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រក​ឃើញ​ថា រដ្ឋ​ដំបូង​របស់​ខ្មែរ​មិន​មែន​អាណាចក្រ​ភ្នំ ឬ​ហ្វូណន​នោះ​ឡើយ។ លោក ធុយ ចាន់ធួន សាស្រ្តាចារ្យ​ផ្នែក​បុរេ​ប្រវត្តិ​សាស្រ្ត​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​ និង​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា​ផង​ដែរ​ នោះ ដែល​បាន​ធ្វើការ​សិក្សា​ពី​បញ្ហា​នេះ​តាំង​ពី​ឆ្នាំ​១៩៩៦​មក បាន​រក​ឃើញ​ពី​រដ្ឋ​ដំបូង​របស់​ខ្មែរ​មុន​អាណាចក្រ​ភ្នំ​ទៅ​ទៀត។ សាស្រ្តាចារ្យ​ផ្នែក​បុរេ​ប្រវត្តិ​សាស្រ្ត លោក ធុយ ចាន់ធួន ដដែល បាន​បញ្ជាក់​ឲ្យ​ដឹង​តាមរយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​ថា បន្ទាយ​គូ​ដែល​អ្នក​ស្រាវជា្រវ​ជន​ជាតិ​បារាំង​ហៅ​ថា ភូមិ​មូល​នោះ​គឺ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ ហើយ​ដែល​ភាគ​ច្រើន​តាំង​នៅ​តាម​តំបន់​ខ្ពង់​រាប​មួយ​ចំនួន​នៃ​ប្រទេស​ កម្ពុជា។

លោក ធុយ ចាន់ធួន ថ្លែង​ដូច្នេះ​ថា ៖ «ខេត្ត​កំពង់ចាម​និង​ខេត្ត​ ក្រចេះ សព្វ​ថ្ងៃ​ក្នុង​តំបន់​ខ្ពង់​រាប​ដី​ក្រហម រដ្ឋ​ដំបូង​របស់​ខ្មែរ​ហ្នឹង មាន​អាយុ​កាល​ប្រហែល​ជា ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដ​សករាជ មុន​ហ្វូណន​ទៀត។ ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​មាន​ន័យ​ថា មក​ដល់​សព្វ​ថ្ងៃ​នេះ​ជាង ៤​ពាន់​ឆ្នាំ​ហើយ។ រដ្ឋ​ដំបូង​ដែល​យើង​ហៅ​នោះ អ្នក​ស្រុក​ហៅ​ថា បន្ទាយ​គូ ខ្ញុំ​ឲ្យ​ឈ្មោះ​ថា​បន្ទាយ​គូ​នៃ​អរិយធម៌​មេមត់»

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ នៅ​តែ​មិន​យល់​ស្រប​ចំពោះ​ការ​រក​ឃើញ​នេះ​ទេ ដោយ​លោក​យល់​ថា វា​មិន​ទាន់​មាន​ទម្រង់​ជា​រដ្ឋ​នៅ​ឡើយ ៖ «អាហ្នុង​វា​មាន​ដល់ ១៨០០​ឆ្នាំ មុន​គ្រិស្ដ​សករាជ វា​កើត​មុន​ហ្វូណន​ទៅ​ទៀត ប៉ុន្តែ​រចនា​សម្ព័ន្ធ​នៃ​ការ​រស់នៅ ផ្នូរ​អី​ហ្នឹង វា​មិន​អាច​ជា​រដ្ឋ​ទេ គ្រាន់​តែ​ថា​ដូច​យើង​និយាយ​សព្វ​ថ្ងៃ​ជា​សហគមន៍ ប្រជាជន​រស់​នៅ…»

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​លោក ធុយ ចាន់ធួន នៅ​តែ​អះអាង​ថា បន្ទាយ​គូ ឬ ភូមិ​មូល ដែល​លោក​បាន​ធ្វើការ​សិក្សា​នោះ​គឺ​ជា​រដ្ឋ​ដំបូង​មុន​អាណាចក្រ​ភ្នំ ឬ​ហ្វូណន​ដដែល ដោយ​លោក​បាន​បង្ហាញ​តាម​រយៈ​ការ​ធ្វើ​ពិសោធន៍​ដោយ​ប្រើ​បច្ចេក​ទេស​ទំនើប​ទៅ ​លើ​វត្ថុ​ប្រើប្រាស់​របស់​មនុស្ស​ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​តាំង​ពី​ ច្រើន​ឆ្នាំ​មក​ម្ល៉េះ ៖ «កាល​បរិច្ឆេទ​ហ្នឹង​គឺ​ជាក់លាក់​តាម​ការ​ធ្វើ​ វិទ្យុ​សកម្ម C-១៤ គឺ​មាន​ការ​ជាក់លាក់​តែ​ម្ដង មាន​លក្ខណៈ​វិទ្យាសាស្រ្ដ​ជាក់​លាក់​តែ​ម្ដង មាន​អាយុ​កាល​ប្រហែល​ជា ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដ​សករាជ»

អ្នក​ស្រាវជ្រាវ លោក ធុយ ចាន់ធួន ដដែល បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ «ខ្ញុំ ​និយាយ​ថា អ្វី​ដែល​ជា​រដ្ឋ​ដំបូង​នៅ​ស្ថានីយ​បន្ទាយ​គូ មូលហេតុ​អី​បាន​ថា​រដ្ឋ? ព្រោះ​ថា មនុស្ស​ជីក​ដី​សង់​ជា​សហគមន៍​រស់​នៅ បើ​សិន​ជា​គ្មាន​ថ្នាក់​ដឹកនាំ​ត្រឹមត្រូវ​ទេ ស្ថានីយ​បន្ទាយ​គូ រាប់​សិប​ហ្នឹង​មិន​អាច​ជីក​បាន​ទេ មិន​អាច​ធ្វើ​បាន សាង​សង់​បាន​ទេ»

គួរ​រំឭក​ផង​ដែរ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​ជា​យូរ​លង់​ណាស់​មក​ហើយ គឺ​តាំង​ពី​សម័យ​មុន​ប្រវត្តិ​សាស្រ្ត​មក​ម្ល៉េះ។

លោក អាំង ជូលាន បណ្ឌិត​ផ្នែក​នរវិទ្យា បាន​ធ្វើការ​ពន្យល់​ថា ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៖ «ខ្មែរ ​ហ្នឹង​មិន​មែន​ខុស​អី​ពី​កន្លែង​ណា​ទេ បើ​យើង​និយាយ​ពី​មនុស្ស​រស់​នៅ យើង​មិន​អាច​ថា​មាន​ពេល​ណា​ទេ ប៉ុន្តែ​ថា​យើង​ដឹង​ថា​វា​យូរ​ណាស់​មក​ហើយ ដោយសារ​ក្នុង​ការ​ជួប​ប្រទះ​ឃើញ​ដោយ​ចៃ​ដន្យ ឬ​មួយ​ក៏​ក្នុង​កំណាយ​ខាង​បុរេ​ប្រវត្តិ​ខាង​អី​ហ្នឹង គេ​ប្រទះ​ឃើញ​សម័យ​តាំង​ពី​មនុស្ស​មិន​ទាន់​ស្គាល់​លោហ​ធាតុ គឺ​ថា​ប្រើ​ឧបករណ៍​ថ្ម​អី​ហ្នឹង​មាន»

នៅ​ក្នុង​បញ្ហា​នេះ​ដែរ នាយក​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ លោក លី វណ្ណា បណ្ឌិត​ផ្នែក​បុរេ​ប្រវត្តិ​សាស្ត្រ ក៏​បាន​រក​ឃើញ​ដែរ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ៖ «ផល ​ដែល​យើង​ចាត់​ទុក​ថា មាន​វប្បធម៌​ដែល​អាច​ឲ្យ​គេ​ស្គាល់​បាន​ហ្នឹង គឺ​វា ៦.៥០០​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​ហ្នឹង វា​មាន​នៅ​ល្អាង​ស្ពាន​អី ប៉ុន្តែ​យើង​នៅ​តែ​ជឿ​ជាក់​ថា​មុន ៦.៥០០​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​ហ្នឹង​ក៏​មាន​មនុស្ស​រស់​នៅ​ហើយ»

លោក លី វណ្ណា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បុព្វ​បុរស​ដែល​រស់នៅ​លើ​ទឹក​ដី​ខ្មែរ​មាន​ការ​វិវត្ត​ជា​ច្រើន​ដំណាក់​កាល ៖ «បើ ​យើង​គិត​ទៅ​សម័យ​ភាគ​ខាង​ចុង​នៃ​សម័យ​ថ្ម​បំបែក យុគ​ថ្ម​បំបែក ហើយ​សម័យ​នវ​សិលា គេ​ហៅ​យុគ​ថ្ម​រំលីង សម័យ​សំរិទ្ធ សម័យ​ដែក ហើយ​និង​សម័យ​ប្រវត្តិ​សាស្រ្ដ​ហូរ​ហែ​មក»

ដោយសារ​តែ​មាន​មនុស្ស​រស់​នៅ​ជា​ច្រើន​ឆ្នាំ តាំង​ពី​មុន​គ្រិស្ត​សករាជ​មក​បែប​នេះ​ហើយ ទើប​បុព្វ​បុរស​ទាំង​នោះ បាន​បន្សល់​ទុក​នូវ​ភស្តុតាង​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​ជា​ច្រើន។ ហេតុនេះ​ហើយ ទើប​លោក ធុយ ចាន់ធួន ដែល​បាន​ធ្វើ​ការ​សិក្សា​ពី​បញ្ហា​នេះ ធ្វើការ​សន្និដ្ឋាន​ថា បន្ទាយ​គូ ឬ​ភូមិ​មូល គឺ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ ៖ «យើង​មាន​កសិកម្ម ឧស្សាហកម្ម យើង​មាន​សិល្បៈ​ស្អីៗ ហើយ​ម្យ៉ាង​ទៀត ចេះ​ផលិត​ខោ​អាវ ចេះ​ផលិត​អំបោះ តាមរយៈ​ឧបករណ៍​ដែល​យើង​ឃើញ។ ពួក​ហ្នឹង​ត្រូវ​តែ​មាន​អរិយធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​គេ ព្រោះ​គេ​មាន​របស់​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ហើយ​ហ្នឹង គេ​មាន​រចនា​សម្ព័ន្ធ​គេ​គ្រប់​គ្រាន់»

លោក លី វណ្ណា បណ្ឌិត​ផ្នែក​បុរេ​ប្រវត្តិសាស្រ្ត ក៏​យល់​ស្រប​ដែរ​ថា បន្ទាយ​គូ ឬ​ភូមិ​មូល​នោះ ប្រហែល​ជា​ការ​រៀបចំ​ជា​ទម្រង់​រដ្ឋ​ដំបូង​មុន​អាណាចក្រ​ភ្នំ ឬ​ហ្វូណន។ លោក​បណ្ឌិត​សំណូមពរ​បន្ថែម​ទៀត​ថា ដោយសារ​តែ​វា​ជា​របក​គំហើញ​ថ្មី​បែប​នេះ អ្នក​ស្រាវជ្រាវ​គួរ​តែ​ធ្វើការ​សិក្សា​ឲ្យ​បាន​ហ្មត់​ចត់​បន្ថែម​ទៀត៕
Copyright © 1998-2011 Radio Free Asia. All rights reserved.

៥🃏០ ឆ្នាំហើយ ​ដែល​កម្ពុជា​រង់ចាំ​ទទួល​បុរាណ​វត្ថុ​ពីថៃ​


ប្រសិន​ជា​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១២ នេះ មាន​រយៈ​ពេល​ប្រហែល ១៨២៥០ ថ្ងៃ ឬ ស្មើ​នឹង ៥០ ឆ្នាំហើយ ដែល​កម្ពុជា​ទទួល​បាន​ប្រាសាទ​ព្រះ​វិហារ​ត្រឡប់​មក​វិញ​ ហើយ​ក៏​មាន​រយៈ​ពេល​ពាក់​កណ្ដាល​សត​វត្សរ៍​ដែរ ដែល​កម្ពុជា​ទន្ទឹង​រង់​ចាំ​ទទួល​បុរាណ​វត្ថុ​ពី​ ប្រទេស​ថៃ ។
ប្រាសាទព្រះវិហារប្រាសាទព្រះវិហារ

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​រយៈ​ ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​នា​ពេល​ក🏅ន្លង​មក​ថា​៖ « នៅ​ក្នុង​សេចក្ដី​សម្រេច​ របស់​តុលា​ការ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដែល​មាន​បី​ចំណុច​នោះ ក្នុង​ ប្រការ​ទី ៣ ដែល​មាន ៧ សំឡេង​គាំទ្រ​កម្ពុជា និង ៥ សំឡេង​គាំទ្រ​ថៃ​នោះ តុលា​ការ​សម្រច​ ​ថា ប្រទេស​ថៃ​ត្រូវ​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​នូវ​វត្ថុ​ទាំង​អស់ ដែល​ថៃ​បាន​យក​ទៅ​ចាប់​ពី​ឆ្នាំ​ ១៩៥៤ ជា​ឆ្នាំ​ដែល​ថៃ​ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហា💜រ ។

បណ្ឌិត​សភា​ចារ្យ​រូប​នេះ​ថ្លែង​បន្ត​ថា ទោះ​បី​ជា​មាន​ការ​សម្រេច​ពី​តុលា​ការ​អន្តរ​ជាតិ​នៅ​ꦰប្រទេស​ ហូឡង់​បែប​នេះ​ក្ដី ក៏​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​បុរាណ​វត្ថុ​ដែល​ថៃ​យក​ទៅ​កាល​ពី​ក្នុង​អំឡុង​ ពេល​ខ្លួន​ចូល​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​នៅ​ឡើយ​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​សាង​ឡើង​ដោយ​បុព្វ​បុរស​ខ្មែរ តាំង​ពី​អំឡុង​ សម័យ​អង្គរ​មក​ម្លេះ ហើយ​ក៏​មាន​ភស្តុ​តាង​ជា​ច្រើន ដែល​បាន​បញ្ជាក់​ឱ្យ​ឃើញ​​ពី​​ការ​កសាង​ របស់​បុព្វ​បុរស​ទាំង​នោះ​ផង​ដែរ ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត ធុយ ចាន់​ធួន ឱ្យ​ដឹង​តាម​រយៈ​ ការ​ស្រាវ​ជ្រាវ​របស់​លោក​🥂បណ្ឌិត​ថា​​​​​​​​​​​​​​​​​​​​​​​៖​« ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សំខាន់ៗ​ចំនួន ៤ អង្គ គឺ​ព្រះបាទ យសោវរ្ម័នទី ១ ដែល​សោយ​រាជ្យ​ពី​ ក្នុង​អំឡុង​គ្រិស្ត​សក​រាជ ៨៨៩ ដល់ ៩១០ ហើយ​មហា​ក្សត្រ​ដែល​កសាង​បន្ត​ប🅠ន្ទាប់​មក​ទៀត​​ មាន​ដូច​ជា​ព្រះបាទ សូរ្យវរ្ម័នទី ១ ព្រះបាទ​ជ័យវរ្ម័នទី ៦ និង ព្រះបាទ សូរ្យវរ្ម័នទី ២ ជាដើម » ។ លោក​បណ្ឌិត​ថ្លែង​បន្ត​ថា ក្រៅ​ពី​នេះ អាច​មាន​អ្នក​កសាង​បន្ថែម​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នៅ​មាន​ភស្តុ​តាង​ផ្សេង​ទៀត ដែល​បញ្ជាក់​ពី​ការ​កសាង​របស់​បុព្វ​បុរស​ខ្មែរ​ដែរ នោះ​គឺ​ផ្ទាំង​ សិលា​ចារឹក​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ។

អ្នក​ជំនាញ​ផ្នែក​សិលា​ចារឹក និង ប្រវត្តិ​សាស្រ្ត នៅ​សាកល​វិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត វង់ សុធារ៉ា មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បើ​យោង​ទៅ​តាម​អត្ថ​បទ𒉰​សិលា​ចារឹក ដែល​បន្សល់​ទុក​ រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​ឃើញ​ថា មាន​សិលា​ចារឹក​មួយ​ចំនួន​ដែល​បាន​កត់​ត្រា​ទាក់​ទង​ ទៅ​នឹង​​ប្រាសាទ​ព្រះ​វិហារ ។

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា សិលា​ចារឹក​ចំណាស់​ជាង​គេ ដែល​ទាក់​ទង​ទៅ​នឹង​ប្រាសាទ​ព្រះ​ វិហារ​នោះ ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុង​អំឡុង​សត​វត្សរ៍​ទី ១០ នៃ​គ្រិស្ត​សក​រាជ មាន​លេខ​សម្គាល់​ K-583 និយាយ​អំពី​បុត្រ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័នទី ២ ព្រះ​នាម កំស្ដែង​ឥន្ទ្រ​យុទ្ធ ដែល​បាន​ទៅ​ធ្វើ​ តបៈ​នៅ​​លើ​កំពូល​ភ្នំ​ដង​រែក ដោយ​បាន​កសាង​សិវ​លិង្គ និង ប្រាសាទ​មួយ​នៅ​ទីនោះ​ផង​ដែរ​ ហើយ​កន្លែង​ដែល​ព្រះ​អង្គ​បាន​កសាង​នោះ សព្វ​ថ្ងៃ​ត្រូវ​នឹង​ទី​តាំង​ប្រាសាទ​ព្រះ​វិហារ​បច្ចុ​ប្បន្ន ។

អនុ​បណ្ឌិត វង់ សុធារ៉ា ថ្លែង​បន្ត​ថា ៖ « ក្រោយ​មក​ទៀត​មាន​សិលា​ចារឹក K-380 នៅ​ជាប់​មេ​ទ្វារ​ នៃ​គោ​បុរៈ​ទី ៤ របស់​ប្រាសាទ​ព្រះ​វិហារ ដែល​បាន​និយាយ​ទាក់​ទង​ទៅ​នឹង​ពិធី​តបោវីយ៌្យ ជា​ ពិធី​​​ព្រហ្មញ្ញ​សាសនា ដើម្បី​និមន្ត​យាង​ដួង​ព្រលឹង​របស់​ព្រះ​ឥសូរ​ធំ​ជាង​គេ​​ឈ្មោះ​ថា ស្រី​ភទ្រេ​ស្វរ ឱ្យ​ព្រះ​អង្គ​អញ្ជើញ​ទៅ​កើត​សា​ជា​ថ្មី​នៅ​លើ​កំពូល​ភ្នំ​ព្រះ​វិហារ ដោយ​​មាន​នាម​ថ្មី​ថា ស្រី​សិខ​រេ​ស្វរ » ។ អ្នក​ជំនាញ​រូប​នេះ​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រៅ​ពី​នេះ​នៅ​មាន​ សិលា​ចារឹក K-381, K-382 និង K-383 ដែល​សុទ្ធ​តែ​ជា​ផ្ទាំង​ចារឹក​ទាក់​ទង​ទៅ​នឹង​ការ​កសាង​ប្រាស💫ាទ និង សមិទ្ធ​ផល​ផ្សេងៗ​នៅ​ប្រាសាទ​ព្រះ​វិហារផងដែរ ។

នៅ​ក្នុង​កំណត់​ត្រា​ឯក​សារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង ដើម្បី​ឧទ្ទិស​ទៅ​ដល់​ព្រះ​សូរ ដែល​មាន​ឈ្មោះ​ដើម​ថា​ សិខ​រី​ស្វរ ។ ភស្តុ​តាង​ទាំង​នេះ​ហើយ ដែល​បាន​ជួយ​ឱ្យ​កម្ពុជា ទទួល​បាន​ប្រាសាទ​ព្រះ​វិហារ​ត្រឡប់​មក​វិញ​ ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ អនុ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា បណ្ឌិត សុខ ទូច អ្នក​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្ត​នយោ​បាយ​បន្ថែម​ថា​៖ « ប្រសិន​បើ​យើង​ពិចារណា​ទៅ​លើ​ផ្នែក​ ប្រវត្តិ​សាស្រ្ត នោះ​យើង​នꦗឹង​ឃើញ​ថា សំណង់​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ សៀម​មិន​ទាន់​កើត​ជា​រដ្ឋ​មក​ម្លេះ ដោយ​សារ​ប្រវត្តិ​សាស្រ្ត​សៀម ចាប់​ផ្ដើម​ពី​សត​វត្ស​ទី ១៣ នៃ គ្រិស្ត​សក​រាជ គឺ​ចាប់​ពី​ឆ្នាំ ១២៣៨ ដែល​ត្រូវ​គ្នា​នឹង​សម័យ​កាល​សុខោ​ទ័យ នា​អំឡុង​សត​វត្ស​ទី​ ១៣ នៃ​គ្រិស្ត​សក​រាជ​មក » ។

ក្រៅ​ពី​នេះ អនុ​សញ្ញា​បារាំង-សៀម ដែល​បាន​បង្កើត​ឱ្យ​មាន​ផែន​ទី​កំណត់​ព្រំ​ដែន​ក្រោយ​មក​ ទៀត​នោះ ក៏​ជា​ផ្នែក​សំខាន់​មួយ​ទៀត​ផង​ដែរ ។ នៅ​ក្នុង​ចំណោម​ឯក​សារ​ជា​ច្រើន​ដែល​កម្ពុជា​មាន​នោះ ផែន​ទី​ឧប​សម្ព័ន្ធ ១ គឺ​ជា​ឯក​សារ​ សំខាន់​ជាង​គេ​បំផុត ។ ផែន​ទី​នេះ​ត្រូវ​​បាន​​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្ម​ការ​កំណត់​ព្រំ​ដែន​រវាង​ ឥណ្ឌូ​ចិន និង សៀម » ។ ផែន​ទី​ឧប​សម្ព័ន្ធ ១ នេះ គឺ​ជា​ផែន​ទី តំបន់​ប្រាសាទ​ព្រះ​វិហារ ដែល​ ត្រូវ​បាន​គូរ​ឡើង​ដោយ​អ្នក​ជំនាញ​ជន​ជាតិ​បារាំង ផ្អែក​តាម​អនុ​សញ្ញា​បារាំង-សៀម ថ្ងៃ​ទី​ ១៣ ខែ កុម្ភៈ ឆ្នាំ ១៩០៤ ។ តាម​អនុ​សញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​ បារាំង​នេះ បាន​ចែង​ថា សៀម​ត្រូវ​ប្រគល់​ខេត្ត ម្លូព្រៃ និង ទន្លេ​រពៅ ដែល​ស្ថិត​នៅ​ត្រើយ​ខាង​ លិច​នៃ​ទន្លេ​មេ​គង្គ មក​ឱ្យ​កម្ពុជា​​វិញ ហើយ​ដែល​មាន​ប្រាសាទ​ព្រះ​វិហារ នៅ​ក្នុង​នោះ​ផង​ដែរ ។

តាម​រយៈ​ផែន​ទី​នេះ បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ថ្លែង​ឱ្យ​ដឹង​ទៀត​ថា ខ្សែ​បន្ទាត់​ព្រំ​ដែន​ រវាង​កម្ពុជា និង សៀម ដែ🐓ល​បាន​កំណត់​នា​ពេល​នោះ មាន​ចម💝្ងាយ​មិន​ក្រោម ៥០០ ម៉ែត្រ​

ឡើយ​ពី​កាំ​ជណ្ដើរ​ដំបូង ឬ ទី ១ នៃ​សំណង់​ប្រាសាទ​ព្រះ​វិហារ ។

ផែន​ទី​តំបន់​ប្រាសាទ​ព្រះ​វិហារ​នេះ ត្រូវ​បាន​បោះ​ពុម្ព​នៅ​ទី​ក្រុង​ប៉ារីស និង ត្រូវ​បាន​ប្រគល់​ជូន​ រដ្ឋា​ភិ​បាល​សៀម និង ជូន​ដល់​រាល់​សមា​ជិក​សៀម ដែល​ស្ថិត​នៅ​ក្នុង​គណៈ​កម្ម​ការ​ចម្រុះ​ខាង​ កំណត់​ព្រំ​ដែន​នៅ​ឆ្នាំ​ ១៩០៨ ។ នៅ​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ១៩៦២ លោក​សេនា​ប្រមុខ សារិត ថាណារ៉ាត  ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​ពី​ឆ្នាំ ១៩៥៨ ដល់ ១៩៦៣ បាន​ថ្លែង​ថា ប្រទេស​របស់​ លោក គោរព​តាម​សេចក្ដី​សម្🦋រេច​រប😼ស់​តុលា​ការ​អន្តរ​ជាតិ ក្រុង​ឡា​អេ ។

គួរ​រម្លឹក​ផង​ដែរ​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពិត​ប្រាកដ នៅ​ថ្ងៃ​ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ភ្លាមៗ​នោះ រដ្ឋា​ភិ​បាល​កម្ពុជា បាន​បញ្ជូន​​ជន​ជាតិ​ខ្មែរ​ចំនួន ៣ នាក់ ទៅ ​កាន់​ប្រាសាទ​ព្រះ​វិហារ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ត្រឡប់​ក្រោយ​វិញ ដោយ​មាន​ការ​រា​រាំង​ពី​អាជ្ញា​ធរ​ ដែន​ដី​ថៃ​នៅ​ទី​នោះ ។ សន្និ​សីទ​ក្រុង​ហ្សឺ​ណែវ ខែ កក្កដា ឆ្នាំ ១៩៥៤ តម្រូវ​ឱ្យ​បារាំង​ដក​កង​ទ័ព​ ចេញ​ពី​ទឹក​ដី​ខ្មែរ ហើយ​នៅ​ក្នុង​ឆ្នាំ ១៩៥៤ ដដែល​នោះ ថៃ​ក៏​បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ដោយ​ខុស​ច្បាប់​ផង​ដែរ ។ ពេល​នោះ កម្ពុជា​ក៏​មាន​ គម្រោង​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ដែរ ប៉ុន្តែ​កម្ពុជា​បាន​ផ្អាក​គម្រោង​កាន់​កាប់​ ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ជា​បណ្ដោះ​អាសន្ន​សិន ដើម្បី​កុំ​ឱ្យ​មាន​ភាព​ធ្ងន់​ធ្ងរ​ក្នុង​ទំនាក់​ទំនង​ ជា​មួយ​ថៃ ។ ទោះ​បី​ជា​កម្ពុជា​បាន​ឈ្នះ​លើ​រឿង​ក្ដី​ប្រាសាទ​ព្រះ​វិហារ តាំង​ពី​ពាក់​កណ្ដាល​សត​វត្ស​ទី ២០ មក​ ហើយ​ក្ដី ក៏​ភាគី​ថៃ​នៅ​មិន​ទាន់​បាន​ប្រគល់​បុរាណ​វត្ថុ ដែល​ខ្លួន​បាន​យក​ចេញ​ពី​ប្រាសាទ​ ព្រះ​វិហារ​មក​ឱ្យ​កម្ពុជា​នៅ​ឡើយ​ទេ ។
ផែនទីផែនទី

អនុ​បណ្ឌិត វង់ សុធារ៉ា បន្ថែម​ថា នៅ🔜​ក្នុង​ចំណោម​បេ​តិក​ភណ្ឌ​ដែល​ថៃ​បាន​យក​ទៅ​នោះ ♚ក៏​មាន​ សិលា​ចារឹក K-382 និង K-383 ផង​ដែរ ។

រយៈ​ពេល ៥០ ឆ្នាំ ឬ ប្រហែល ១៨២៥០ ថ្ងៃហើយ ដែល​កម្ពុជា​ទន្ទឹង​រង់​ចាំ​ទទួល​វត្ថុ​បុរាណ​ ទាំង​ឡាយ​ដែល​ថៃ​បាន​រឹប​អូស​យក​ទៅ ។ តើ​ពេល​ណា​ទើប​ថៃ ប្រគល់​បុរាណ​វត្ថុ​ទាំង​នោះ ​ត្រឡប់​មក​ឱ្យ​ខ្មែរ​វិញ តាម​ការ​​បញ្ជា​​របស់​តុលា​ការ​អន្តរ​ជាតិ​ក្រុង​ឡា​អេ ? ប្រសិន​បើ​ថៃ​នៅ​តែ​ មិន​ព្រម​ប្រគល់​វត្ថុ​ដែល​ខ្លួន​បាន​រឹប​អូស​យក​ទៅ​មក​ឱ្យ​ខ្មែរ​វិញ​ទេ តើ​មាន​ស្ថាប័ន​អន្តរ​ជាតិ​ណា ​មួយ ដែល​អាច​ជួយ​ខ្មែរ នៅ​ក្នុង​រឿង​នេះ​បាន​ ? ដោយៈ អ៊ុំ វ៉ុន, ក្រុម​អ្នក​ស្រាវ​ជ្រាវ

ខ្មែរ​ធ្លាប💃់​បាន​ផលិត​កាំភ្លើង​ធំ​តាំង​ពី​អំឡុង​សតវត្ស​ទី​ ១៤ ?


បណ្ឌិត ធុយ ចាន់ធួន បង្ហាញកាំភ្លើងធំ មានចារឹកអក្សរ បុរាណ ខ្មែរ លើ តួ កាំភ្លើងបណ្ឌិត ធុយ ចាន់ធួន បង្ហាញកាំភ្លើងធំ មានចារឹកអក្សរ បុរាណ ខ្មែរ លើ តួ កាំភ្លើង
តាម​ការ​ពិនិត្យ​ទៅ​លើ​ស្លាក​ស្នាម​ប្រវត្តិ​សាស្រ្ត និង សំណល់​កាំភ្លើង​ធំ​ ជាច្រើន​ដើម ដែល​បន្សល់​ទុក​នោះ អ្នក​ស្រាវ​ជ្រាវ​ បាន​រក​ឃើញ​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​ សម្រាប់​ ប្រើ​ប្រាស់ តាំង​ពី​នា​អំឡុង​កាល​សម័យ​អង្គរ​មក​ម្ល៉េះ​ ។ ការ​ហ៊ាន​សន្និ​ដ្ឋាន​បែប​នេះ គឺ​ដោយ​យោង​ទៅ​លើ​ភស្តុ​តាង​មួយ​ចំនួន​ដែល​បាន​ បន្សល់​ទុក ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង អ💮្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត មាន​ប្រសាសន៍​ឱ្យ ដឹង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​នា​ពេល​កន្លង​មក​ថា​ បើ​យោង​ទៅ​តាម​កំណត់​ត្រា​ក្នុង​ឯក​សារ​មហា​បុរស​ខ្មែរ ដែល​បាន​រៀប​រៀង​ដោយ​លោក អេង សុត នោះ ឃើញ​ថា បុព្វ​បុរស​ខ្មែរ មាន​កាំភ្លើង​ធំ​ប្រើ​រួច​ទៅ​ហើយ​នៅ​ក្នុង​អំឡុង​​​សម័យ​អង្គរ​ ។

យោង​ទៅ​តាម​សំណេរ​នៅ​ក្នុង​ឯក​សារ​នេះ បាន​កត់​ត្រា​ថា នៅ​ក្នុង​រាជ​របស់​ព្រះ​បាទ​ លំពង់​រាជា ដែល​សោយ​រាជ្យ​ពី​អំឡុង​គ្រិស្ត​សក​រាជ ១៣​៤៦ ដល់ ១៣​៥១ ស្ដេច​សៀម​នាម​ ព្រះ​ចៅ​រាមា​ធិបតី ក្រុង​ស្រី​អយុធ្យា មាន​ព្រះទ័​យ​កម្រើក​ជា​ខ្លាំង ខ្ញាល់​នឹង​ព្រះ​មហា​នគរ « ប្រទេស​កម្ពុជា » ថា​ពុំ​បាន​ទៅ​ចំណុះ ចុះ​ចូល​ព្រះ​អង្គ ទើប​ទ្រង់​ព្រះ​តម្រាស់​ត្រាស់​ប្រើ​ព្រះ​​ រាមា​សូរ ជា​រាជ​បុត្រ​ច្បង និង ព្រះ​ស៊ី​សុបត្តិ ជា​ព្រះ​រាជ​នត្តា​(ចៅ)​ឱ្យ​លើក​ទ័ព​ប៉ង​មក​យក​ ក្រុង​កម្ពុជា​ធិបតី បង្ខំ​វាយ​កុំ​ឱ្យ​ដឹង​ខ្លួន ។ ព្រះ​បាទ​លំពង់​រាជា ក្រោយ​ពី​ដឹង​ហេតុ​ភេទ​សព្វ​ គ្រប់​ហើយ ក៏​ប្រជុំ​ជាមួយ​នឹង​ព្រះ​រាជ​វង្សា​នុ​វង្ស សេនា​បតី និង មន្រ្តី​ជា​ច្រើន​ទៀត ។ បន្ទាប់​ ពី​កិច្ច​ប្រជុំ ព្រះ​​អង្គ​ក៏​សម្រេច​ព្រះ​ទ័យ​តាម​ព្រះ​តម្រិះ​របស់​សម្ដេច​ព្រះ​មហា​ឧប​រាជ ជា​ព្រះ​អនុជ​ ហើយ​ក៏​រៀប​ចំ​យុទ្ធ​សាស្រ្ត ដើម្បី​បណ្ដេញ​ទ័ព​សៀម​ចេញ​ពី​មហា​នគរ ។ កង​ទ័ព​ខ្មែរ​ចេញ​​ប្រយុទ្ធ​នឹង​ទ័ព​សៀម​រហូត​ទទួល​ជ័យ​ជម្នះ ។ ទ័ព​សៀម​ស្លាប់​អស់​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ ព្រះ​ស៊ី​សុបត្តិ ជា​ចៅ​របស់​ស្ដេច​សៀម​ផង​ដែរ ដោយ​ត្រូវ​ព្រះ​មហា​ឧប​រាជ កាប់​នឹង​ព្រះ​ឆែង​​ដាវ​ត្រូវ​ក​ដាច់​ធ្លាក់​អំពី​ខ្នង​ដំរី​មក​ដល់​ដី​ទទួល​មរណៈ​ភ្លាម ។ ទ័ព​សៀម​ទទួល​បរា​ជ័យ ក៏​​បែក​ទ័ព ប្រាស​យក​តែ​អាយុ​សព្វៗ​ខ្លួន ។ ឯក​សារ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​មក​ទ័ព​សៀម​បាន​លើក​មក​វាយ​ខ្មែរ​ទៀត​ ។ ចម្បាំង​លើក​នេះ ទ័ព​ខ្មែរ​វាយ​ទ័ព​សៀម​ក៏​ពុំ​បែក សៀម​វាយ​ទ័ព​ខ្មែរ​ក៏​ពុំ​បែក​ដែរ ។ កង​ ទ័ព​ខាង​ព្រះ​មហា​នគរ​« អង្គរ​ធំ​ប្រទេស​កម្ពុជា ក៏​អូស​កាំភ្លើង​ធំ » មក​ដាក់​គង​លើ​ភាគ​កំផែង​ បន្ទាយ ហើយ​បាញ់…។ តាម​រយៈ​ការ​កត់​ត្រា​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​កម្ពុជា​ក្នុង​ចុង​សម័យ​កាល​អង្គរ​​មាន​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​​រួច​ទៅ​ហើយ ។ ប៉ុន្តែ​ឯក​សារ​នេះ មិន​បាន​បញ្ជាក់​អំពី​ប្រភព​នៃ​កាំភ្លើង​ទាំង​នេះ​នោះ​ទេ ដោយ​ហេតុ​​នេះ​​ហើយ ទើប​មាន​ចម្ងល់​មួយ​ចោទ​ឡើង​ថា តើ​កាំភ្លើង​ទាំង​នោះ​ខ្មែរ​បាន​មក​ពី​ណា ? ឬ​មួយ​ទិញ​ពី​អឺរ៉ុប ?

ទាក់​ទង​ទៅ​នឹង​ចំណោទ​នេះ បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ពន្យល់​ទៅ​តាម​ឯក​ សារ​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​ថា ខ្មែរ​មិន​អាច​ទិញ​កាំភ្លើង​ពី​ពួក​អឺរ៉ុប​បាន​នោះ​ទេ ដោយ​ ហេតុ​ថា ពួក​អេស្ប៉ាញ​ជា​ជន​ជាតិ​អឺរ៉ុប ដែល​បាន​ចូល​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​ នោះ គឺ​នៅ​អំឡុង​ឆ្នាំ ១៥​២១ ដែល​ត្រូវ​គ្នា​នឹង​សត🗹វត្ស​ទី ១៦ នៃ​គ្រិស្ត​សក​រាជ ហើយ​ក៏​ជា​ សម័យ​កាល​ក្រោយ​អង្គរ​ដែរ ។

លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « យោង​ទៅ​លើ​មូល​ហេតុ​នេះ យើង​អាច សន្និ​ដ្ឋានថា ខ្មែរ​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ​មិន​អាច​ទិញ​កាំភ្លើង​ធំ​ពី​ពួក​អឺរ៉ុប​បាន​ទេ » ។ ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ក៏​ចម្ងល់​មួយ​ទៀត​លើក​ឡើង​ថា តើ​ប្រទេស​កម្ពុជា ក្នុង​ អំឡុង​ចុង​សម័យ​អង្គរ​អាច​ទិញ​កាំភ្លើង​ធំ​មក​ពី​ចិន​ដែរ​ឬ​ទេ ? ព្រោះ​ជា​ប្រទេស​ដែល​មាន​​ព្រំ​ដែន​ជាប់​គ្នា ហើយ​ចិន​ក៏​ជា​ប្រទេស​ដែល​រក​ឃើញ​រំសេវ​មុន​គេ​ផង​ដែរ ។
អនុបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែក សិលាចារឹក និង ប្រវត្តិសាស្រ្តអនុបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែក សិលាចារឹក និង ប្រវត្តិសាស្រ្ត
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក សិលា​ចារឹក និង ប្រវត្តិ​សាស្រ្ត អនុ​បណ្ឌិត​ វង់ សុធារ៉ា សាស្រ្តា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ ឱ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​ទៅ​ លើ​ឯក​សារ​មួយ​ចំនួន ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​ឃើញ​ថា ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​ចិន​ប្រហែល​ជា​មិន​ទាន់​អាច​ផលិត​​កាំភ្លើង​ប្រើ​ប្រាស់​បាន​នៅ​ឡើយ​ ទេ ។ អ្នក​ជំនាញ​រូប​នេះ​ថ្លែង​បន្ត​ថា ៖ « ការ​កត់​ត្រា​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ នៅ​​ប្រទេស​ចិន ឃើញ​មាន​ច្បាស់​​ក្នុង​អំឡុង​ឆ្នាំ ១៦​៤៤ ដល់ ១៩​១១ ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្រប់​គ្រង​របស់​រជ្ជ​កាល​ឆេង ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១៧ ដល់​​សត​​វត្ស​​ទី ​២០ » ។ ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ក៏​ដោយ ក៏​នៅ​ក្នុង​ឯកសារ  ដែល​​សរ​សេរ​អំពី​ប្រវត្តិ​សាស្រ្ត​ចិន​ ក៏​មាន​រៀប​រាប់​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​កាំភ្លើង​ដែរ ។ ឯក​សារ​ដដែល​ឱ្យ​ដឹង​ថា​ ការ​ប្រើ​ប្រាស់​កាំភ្លើង​​ក្នុង​ប្រទេស​ចិន​ឃើញ​​មាន​នៅ​ក្នុង​រាជ​វង្ស សុង លាវ និង សៀ​ខាង​លិច​ ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ៩៦០ ដល់ ១២​៣៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១០ រហូត​ដល់​​ទី ១៣ ។ នៅ​ក្នុង  ដដែល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រជ្ជ​កាល​ក្រោយៗ មក​ទៀត​ រាជ​វង្ស​យាន ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ១២​៧១ ដល់ ១៣​៦៨ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​ នឹង​អំឡុង​សត​វត្ស​ទី ១៣ ដល់​​​ទី ១៤ និង នៅ​ក្នុង​រាជ​វង្ស​មិង ដែល​មាន​អាយុ​កាល​ពី​អំឡុង​ឆ្នាំ ១៣​៦៨ ដល់ ១៦​៤៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​អំឡុង​សត​វត្ស​ទី ១៤ ដល់​ទី ១៧ នោះ ក៏​មាន​ប្រើ​ប្រាស់​កាំភ្លើង​ធំ​ផង​ដែរ ។ ប៉ុន្តែ​រាល់​បណ្ដា​ព័ត៌​មាន​ដែល​បាន​កត់​ត្រា​ទាំង​នេះ មិន​បាន​បញ្ជាក់​អំពី​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ប្រើ​ប្រាស់​នោះ​ទេ ។ ករណី​បែប​នេះ សាស្រ្តា​ចារ្យ​បណ្ឌិត ស៊ន សំណាង សន្និ​ដ្ឋាន​ថា ៖ « បច្ចុ​ប្បន្ន​​នេះ​ នៅ​ពេល​​ដែល​រក​មិន​ទាន់​ឃើញ​ថា ប្រទេស​កម្ពុជា​នៅ​អំឡុង​ចុង​សម័យ​អង្គរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​ប្រទេស​ណា​មក​ប្រើ​នោះ​ទេ យើង​​អាច​​សន្មត​​បាន​​ថា កាំភ្លើង​ទាំង​នោះ ប្រហែល​ជា​​​ផលិត​ក្នុង​ស្រុក នៅ​​លើ​​ទឹក​​ដី​ខ្មែរ​​តែ​ម្ដង » ។ យ៉ាង​ណា​ក៏​ដោយ ក៏​​ការ​កត់​ត្រា​អំពី​កាំភ្លើង​​​ដែល​​​​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​ សាស្ត្រ​ខ្មែរ នៅ​នា​អំឡុង​សត​វត្ស​ទី ១៤ នោះ គឺ​និយាយ​ត្រឹម​តែ​ជា​ការ​យក​កាំភ្លើង​ធំ​មក​ប្រើ​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប៉ុណ្ណោះ គឺ​មិន​បាន​អធិ​ប្បាយ​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ឡើយ ។ ទោះ​បី​ជា​បែប​នេះ​ក្ដី ក៏​នៅ​សម័យ​ក្រោយ​មក មាន​ការ​កត់​ត្រា​មួយ​ចំនួន​ដែល​ទាក់​ ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ដដែល ។ ឯក​សារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា បាន​កត់​ត្រា​ថា នៅ​ក្នុង​អំឡុង​ពេល​ សោយ​រាជ្យ​របស់​ព្រះរាម​រាជា អង្គនន់ ពី​ឆ្នាំ ១៧​៧៥ ដល់ ១៧​៧៩ ព្រះ​រាជា​អង្គ​នេះ បាន​ ចេញ​រាជ​បញ្ជា​ឱ្យ​សិត​(ចាក់​លោហ​ជាត ឬ ក្រមួន​ជា​ដើម ដែល​រលាយ​រាវ​ក្នុង​ពុម្ព​ឱ្យ​កើត​ បាន​ជា​រូប​រាង​អ្វីៗ​ឡើង​)កាំភ្លើង​បញ្ច​រង្គ កិន​រំសេវ…ជាដើម ។ នេះ​ជា​ភស្តុ​តាង​មួយ ដែល​ បញ្ជាក់​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ប្រើ​ប្រាស់ ។ ភស្តុ​តាង​មួយ​ទៀត គឺ​តាម​រយៈ​កាំភ្លើង​ធំ​មួយ​ចំនួន​ដែល​តម្កល់​ទុក​នៅ​សារ​មន្ទីរ​ជាតិ​ ភ្នំពេញ ។ នៅ​ក្នុង​ចំណោម​កាំភ្លើង​ទាំង​នោះ មាន​មួយ​ចំនួន​ក៏​បាន​ចារឹក​អក្សរ​ខ្មែរ​សម័យ​ បុរាណ​លើ​តួ​កាំភ្លើង​ផង​ដែរ ។

ទាក់​ទង​ទៅ​នឹង​អក្សរ​ដែល​មាន​នៅ​លើ​តួ​កាំភ្លើង​ធំ​នោះ អនុ​បណ្ឌិត វង់ សុធារ៉ា បាន​ ឱ្យ​ដឹង​𝓡ថា ៖ « អក្សរ​នេះ មាន​ន័យ​ថា អ្នក​ចៅ​ហ្វ៊ា​ជា​អ្នក​ចៅ​ពញា​អព្ភៃ​ធី​បែស ឱ្យ​ធ♍្វើ​នៅ​មហា​ សក​រាជ ១៧​១០ វក នក្សត្រ ១០ កើត ចេត្រ មេសា អង្គារពារ ដែល​ត្រូវ​គ្នា​នឹង​គ្រិស្ត​សក​រាជ​ ១៧​៨៨ » ។

តាម​រយៈ​អត្ថ​ន័យ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា កាំភ្លើង​ធំ​ទាំង​នេះ ត្រូវ​បាន​បញ្ជា​ឱ្យ​ធ្វើ​ ដោយ​មនុស្ស​ម្នាក់ ដែល​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ដំណើរ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ដែរ នោះ​គឺ​មន្រ្តី​ធំ​ម្នាក់​ ឈ្មោះ ចៅ​ពញា​អភ័យ​ធី​បែស​បែន ឬ ឧក​ញ៉ា បែន ដែល​ជា​អ្នក​លើក​ទ័ព​នាំ​ព្រះ​អង្គ​អេង​ យាង​មក​សោយ​រាជ្យ​នៅ​ប្រទេស​ខ្មែរ ហើយ​ក៏​ជា​អតីត​ចៅ​ហ្វាយ​ខេត្ត បាត់​ដំបង នៅ​អំឡុង​ ឆ្នាំ ១៧​៩៤ ផង​ដែរ ។ តាម​រយៈ​ភស្តុ​តាង​ទាំង​នេះ អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បាន​ថា ដូន​តា​ខ្មែរ​ប្រហែល​ជា​ ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ប្រទេស​តាំង​ពី​យូរ​លង់​កន្លង​មក​ហើយ ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ពន្យល់​បន្ថែម​ថា មូល​ហេតុ​ដែល​សន្និ​ដ្ឋាន​បែប​នេះ​ គឺ​ដោយ​សារ​ខ្មែរ​មាន​ធន​ធាន​ធម្ម​ជាតិ​ជា​ច្រើន​អនេក ដ🌳ោយ​ហ✤េតុ​ថា ខ្មែរ​មាន​សម្បត្តិ​ធម្ម​ ជាតិ​ច្រើន​រាប់​មិន​អស់​បែប​នេះ​ហើយ ទើប​ខ្មែរ​អាច​សាង​សង់​ប្រាសាទ​រាប់​ពាន់​បន្សល់​ទុក​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ។ លោក​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « បើ​ខ្មែរ​ចេះ​សាង​ ប្រាសាទ​រាប់​ពាន់ រឿង​អី​ដែល​ខ្មែរ​មិន​អាច​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​បាន​នោះ ហើយ​​​ខ្មែរក៏​មាន​ធន​ធាន​ដែក​ធម្ម​ជាតិ ដែល​មាន​គុណ​ភាព​ខ្ពស់​ជា​ច្រើន​អនេក​ផង​ដែរ » ។

ភស្តុ​តាង​ដែល​បង្ហាញ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ សម្បូរ​ទៅ​ដោយ​ធន​ធាន​ដែក​នោះ គឺ​តាម​ រយៈ​កំណាយ​បុរាណ​វិទ្យា ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​បារាំង ខ្មែរ​ បាន​រក​ឃើញ​ថា មនុស្ស​នៅ​លើ​ដី​ខ្មែរ​ចេះ​ប្រើ​ប្រាស់​ដែក​តាំង​ពី​​ច្រើន​ពាន់​ឆ្នាំ​មុន​​គ្រិស្ដ​សក​រាជ ឬ តាំង​ពី​សម័យ​កាល​បុរេ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​មក​ម្ល៉េះ ។ ស្ថានីយ​ដែល​អ្នក​ស្រាវ​ជ្រាវ​​ទាំង​នោះ ​បាន​រក​ឃើញ​​ មាន​ដូច​ជា​ស្ថានីយ​សំរោង​សែន ខែត្រ​កំពង់​ឆ្នាំង ម្លូព្រៃ ខែត្រ​ព្រះវិហារ ភូមិមូល ឬ បន្ទាយគូ ខែត្រ​​កំពង់​ចាម ភូមិស្នាយ ខែត្រ​បន្ទាយ​មាន​ជ័យ និង ស្ថានីយ​ព្រហារ ខែត្រព្រៃ វែង ជា​ដើម ។ ឧប​ករណ៍​អំពី​លោហៈ ដែល​រក​ឃើញ​នៅ​តាម​ស្ថានីយ​ទាំង​នោះ មាន​ដូច​ជា ដុំ​អាចម៍​ដែក ក្បាល​ព្រួញ កណ្ដៀវ គ្រឿង​អលង្ការ អាវុធ ដាវ​ កាំបិត ព្រួញ កងដៃ កងជើង និង វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗជាដើម ។ វត្ថុ​តាង​មួយ​ទៀត​ដែល​ទើប​តែ​រក​ឃើញ​នោះ គឺ​គំនរ​អាចម៍​ដែក ។
គំនរអាចម៍ដែក នៅក្នុងខេត្ត ព្រះវិហារគំនរអាចម៍ដែក នៅក្នុងខេត្ត ព្រះវិហារ

បណ្ឌិត ធុយ ចាន់ធួន អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ បាន​ស្រាវ​ជ្រាវ​រក​ឃើញ​គំនរ​អាចម៍​ដែក​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ ២០០៩ នោះ បាន​ឱ្យ​ដឹង​ថា​ 💦មាន​ខែត្រ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​អាច​ជា​កន្លែង​ស្ល​ចម្រាញ់​រ៉ែ​ដែក ដើម្បី​បាន​ជា♛​ ដែក​សម្រាប់​បម្រើ​សេចក្ដី​ត្រូវ​ការ​ក្នុង​សង្គម​។ ខែត្រទាំងពីរនោះ គឺ កំពង់ធំ និង ព្រះវិហារ​។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល​ថ្លែង​បន្ត​ថា​៖​​ « កន្លែង​ស្ល​ដែក​​ធំ​ជាង​គេ ដែល​ខ្ញុំ​បាន​​រក​ឃើញ​នោះ ស្ថិត​នៅ​ក្នុង​ខែត្រ​ព្រះវិហារ ហើយ​ទី​តាំង​នេះ ក៏​អាច​ជា​ឧស្សាហ​កម្ម ផលិត​ដែក​ធំ​ជាង​គេ​បង្អស់​របស់​ខ្មែរ នា​កាល​ពី​អតីត​ផង​ដែរ » ។ ការ​សន្និ​ដ្ឋាន​បែប​នេះ ដោយ​លោក​បណ្ឌិត​បាន​រក​ឃើញ​ថា នៅ​ក្នុង​ខែត្រ​ព្រះវិហារ​ មាន​គំនរ​អាចម៍​ដែក​ជា​ច្រើន​កន្លែង ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ ។ ក្នុង​នោះ កន្លែង​ខ្លះ គំនរ​អាចម៍​ដែក​មាន​កម្ពស់​រហូត​ដល់​ជាង ១០ ម៉ែត្រ​ក៏​មាន ។ ចំពោះ​ផ្ទៃ​ ដី​មាន​គំនរ​អាចម៍​ដែក​នៅ​សល់ ដែល​លោក​ទើប​តែ​ស្រាវ​ជ្រាវ​រក​ឃើញ​បាន​មួយ​ចំនួន​នៅ​ ឡើយ​នោះ ឃើញ​ថា មាន​ទំហំ​ប្រហែល ៣៦ គីឡូ​ម៉ែត្រ​ក្រឡា ដែល​ស្ថិត​ក្នុង​ស្រុក​សង្គមថ្មី ស្រុក​រវៀង ស្រុក​ជ័យសែន និង ស្រុកឆែប ជាដើម ។ ស្រុក​ទាំង​​នេះ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ខែត្រ​ព្រះវិហារ​បច្ចុប្បន្ន ។ អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល ឱ្យ​ដឹង​​បន្ថែម​​​ថា តាម​រយៈ​កម្ពស់​គំនរ​អាចម៍​​ដែក​ដែល​នៅ​សល់ និង ផ្ទៃ​ដី​ដែល​មាន​គំនរ​អាចម៍​ដែក​​នោះ នាំ​ឱ្យ​លោក​អាច​សន្និ​ដ្ឋាន​បាន​ទៀត​ ថា ទាល់​តែ​ប្រើ​កម្លាំង​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន និង ផលិត​ទើប​មាន​គំនរ​ អាចម៍​ដែក​សល់​ជា​ច្រើន​បែប​នេះ ។ បណ្ឌិត ធុយ ចាន់ធួន ថ្លែង​បន្ត​ថា បើ​ប្រើ​កម្លាំង​មនុស្ស​ រាប់​ពាន់​នាក់​បែប​នេះ វា​មិន​អាច​ចាត់​ទុក​ថា ជា​សិប្ប​កម្ម​​​បាន​ទេ ហេតុ​នេះយើងអាច​​សន្មត​​បាន​ថា វា​ប្រហែល​​​ជា​​តំបន់​​​ឧស្សាហ​កម្ម​ផលិត​ដែក​នៅ​ក្នុង​សម័យ​បុរាណ​ ហើយ​ការ​ផលិត​នេះ ប្រហែល​ជា​អាច​នាំ​ចេញ​ទៅ​បរទេស​ទៀត​ផង ។ សូម​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ការ​ស្រាវ​ជ្រាវ​កន្លង​មក​បាន​រក​ឃើញ​ថា នៅ​ទូ​ទាំង​ ប្រទេស​កម្ពុជា មាន​ទី​តាំង​ដែល​អាច​ជា​កន្លែង​ឡ​ស្ល​ដែក​ប្រហែល​ជាង ១០០ កន្លែង ប៉ុន្តែ​ ព្រះវិហារ គឺ​ជា​ខែត្រ ដែល​មាន​សំណល់​អាចម៍​ដែក​ច្រើន​ជាង​តំបន់​ដទៃ​ទាំង​អស់ ។ តាម​រយៈ​ភស្តុ​តាង​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត សំណល់​កាំភ្លើង និង អក្សរ​ចារឹក​នៅ​លើ​តួ​ កាំភ្លើង ព្រម​ទាំង​គំនរ​អាចម៍​ដែក នាំ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​យល់​ស្រប​គ្នា​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក្នុង​ករណី​ដែល​នៅ​មិន​ទាន់​រក​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ ខ្មែរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​បរ​ទេស​មក​ប្រើ​ទេ​នោះ មាន​ន័យ​ថា​​​បុព្វ​បុរស​ខ្មែរ​ប្រហែល​ជា​អាច​មាន​លទ្ធ​ភាព​ធ្វើ​កាំភ្លើង​ធំ​សម្រាប់​ប្រើ​រួច​​ទៅ​​ហើយ​នៅ​ចុង​សម័យ​អង្គរ ។ អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បន្ថែម​ថា ប្រសិន​ជា​នៅ​មុន​សត​វត្ស​ទី ១៨ ខ្មែរ​មិន​ចេះ​ផលិត​ កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​នោះ​ទេ ក៏​ប្រហែល​ជា​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៨ មិន​មាន​ កាំភ្លើង​ធំ​ដែល​មាន​ចារឹក​អក្សរ​ខ្មែរ​នៅ​លើ​នោះ​ បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ៕

សូម​ស្តាប់​បទ​សម្ភាសន៍​ជា​សំឡេង​ជា​មូយ​ Radio Australia, ។

អត្ថ​​បទ និង រូប​​ថត​​ដោយៈ អ៊ុំ វ៉ុន មន្រ្តី​​ស្រាវ​​ជ្រាវ នៅ​​រាជ​​បណ្ឌិត្យ​​សភា​​កម្ពុជា

bet 855:ប្រាសាទ​ព្រះវិហារ


 (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នង (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេស និងជម្រាលពីខាងប្រទេស។ ប្រាសាទព្រះវិហារ មានចម្ងាយ ៤០៥គីទ្បូមែត្រ♈ ពីទីក្រុង តែបើគេធ្វើដំណើរចេញពីទីរួមវិញ វាមានចម្ងាយ ត្រឹមតែ ១០៨គីឡូម៉ែត្រ ប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្꧙សាន្ត។ នៅឯភ្នំដងរែកនោះ មានជណ្ដើរមួយ  ដែលអាចឲ្យគេឡើង ទៅដល់ កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។

សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះ វាងាយស្រួល ក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារ បានមកវិញដោយ ការកាត់សេចក្ដី ពី តុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។

កាលបរិច្ឆេទសំខាន់ៗ

  • ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ : ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជា ជា អ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។
  • ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ  បានសម្រេចដាក់ប្រាសាទព្រះវិហារ របស់ កម្ពុជាចូលក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុង ប្រទេស។

ប្រវត្តិនៃប្រាសាទព្រះវិហារ

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពី រជ្ជកាល  ។  សោយរាជ្យ នៅ ពាក់កណ្តាល ទីមួយ នៃ សតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិត នៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកស♛ារបារាំង) ឬ ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។

ប្រវត្តិនៃការកសាង ប្រាសាទព្រះវិហារ មាននៅលើ  នៅឯ ក្នុង គឺកាលេខ ៥៨៣ ៖ «អ្នកដែល សរសេរសិលាចារឹកហ្នឹង ឈ្មោះ នៅក្នុង រជ្ជកាល គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជា ភាសាសំស្រ្កឹត និងជា ភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម  លោកបានយកលិង្គមួយ ឈ្មោះ មកតាំងមកប្រតិស្ឋ នៅទីនេះៗ គឺ ប្រាសាទព្រះវិហារនេះឯង ។ គេសរសេរថា ព្រះអង្គ លោកខ្លាំងពូកែ ខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំង ជាមួយ នឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះ សេចក្តី សិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រ គិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំង ទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែល ជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជា ស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមាន ព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។

ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ

អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់  ៖ «ព្រះអង្គម្ចាស់  ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅៗ គឺជា  នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ លោក បានកសាង លិង្គមួយ យកថ្មនោះ ជាបំណែក នៃ លិង្គធំមួយ ។ លិង្គនោះឈ្មោះថា  លោកយកលិង្គនេះ មកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ  នេះ ពេលក្រោយឆ្នាំក្រោយ មកទៀត គេតែងតែហៅ សម្រាប់ឈ្មោះលិង្គផង និង ឈ្មោះទី ប្រាសាទវិហារនេះផង ដូច្នេះ អ្នកដែល មកប្ រតិស្ឋស្ថាន [[ស្រីសិខៈ រិស្វារៈ:: ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅ នឹង  នោះនៅ  នោះ  គឺយកមកទុក នៅ ប្រាសាទ ព្រះវិហារនោះ គឺព្រះអង្គម្ចាស់  ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីនោះ ប្រហ𝓡ែលជាទីតាំង ទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃ💛នេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះ ជាទីកន្លែង សម្រាប់ស្នាក់នៅ នៃ ពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គ  នេះឯង» ។

ព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិត

បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ ដែល សរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា មាន ព្រាហ្មណ៍ម្នាក់ ឈ្មោះ  ជាមនុស្សសំខាន់ ដែលទាក់ទិននឹង ប្រវតិ្តប្រាសាទព្រះវិហារ ។  មានអាស្រមមួយ នៅនឹង ដែនដី នៃ ទីតាំង ប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤ គឺ លោ កបានទទួលអង្រឹងស្នែងមាស និង វត្ថុដ៏មានតម្លៃ ដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែ ꦜព្រះអង្គ ដឹងគុណ ដល់លោក  ដែលបាន ថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។

ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម  ដែលធ្វើរួចហើយពី វត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែង មហិទ្ធិឫទ្ធិ បដិហារឲ្យ លោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែ  នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យ ខំធ្វើនោះ តទៅទៀត ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុង សិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅ បម្រើនៅក្នុង ប្រាសាទ ព្រះវិហារ  នៅដើមសតវត្សរ៍ទី១ នៃ រជ្ជកាល របស់ ព្រះបាទ  មានមនុស្សច្រើនណាស់ មិនមែនមានតែ ព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុក នៃ ភូមិ ដែលនៅ ជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះ យើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ  លោកសុំឲ្យយក អ្នកទាំងអស់គ្នានេះ ចូលមកស្បថ ធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត អត់ទេ ។ សម្បថនោះមានអីខ្លះទៅ? គឺថា សម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំ ប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើ ទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ ដូចជា ទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារ នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើ អាទិទេព  នៅនឹងភ្នំព្រះវិហារនេះ» ។

ស្រីសុកៈរាមា

នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះ មានបុរសម្នាក់ ឈ្មោះ  ជាមនុស្ស សំខាន់ ។ នេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវ ទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គរគឺ រហូតមកដល់ នេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើង ។ គេយកគាត់មកនិយាយនេះ គឺ គាត់ ជាអ្នកគោរព ត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព  ។
ព្រះបាទសុរិយវរ្ម័នទី១  លោកជាអ្នកកាន់ព្រះពុទ្ធសាសនា  ។  លោក នៅតែគោរព   ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ꦰដើម្បីកំណត់ ព្រំប្រទល់ អំណាច របស់ លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្ꦅគ៤ ដែលលិង្គនីមួយៗ ឈ្មោះដដែល គឺ  គឺឥសូរ ដែលមានឈ្មោះហៅថា នេះឯង ។

  • លិង្គមួយត្រូវបានយកទៅទុក នៅក្នុង គឺវត្តឯក គឺឈ្មោះថា  នៅព្រំប្រទល់ខាងលិច ។
  • នៅព្រំប្រទល់ខាងជើង គឺយកលិង្គមួយ ផ្សេងទៀតដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ កំណត់ បណ្តោះអាសន្ន ព្រំប្រទល់អំណាចរបស់លោកនៅផ្នែខាងជើង ។
  • មានមួយទៀតយកទៅទុកនៅលើ គឺភ្នំព្រះឥសូរ យើងនៅសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។
  • ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅ ប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែល ជានៅ ខាងក្រចេះស្ទឹងត្រែង ។
លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួនហ្នឹង នៅនឹងគ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១ លោក បានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។

ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក

សិលាចារឹកនៅនឹង កាលេខ ១៩៤ នៅភ្នំព្រះវិហារនេះ កាលេខ ඣ៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ  ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើ ស្តេចខ្មែរ តាំងតែពី នៅវ័យក្មេង តាំងតែពី ជំនាន់ រជ្ជកាលព្រះបាទ  ទី២ ដែលលោកកសាងប្រាសាទ បាពួន ហើយរហូតមក ដល់ រជ្ជកាលព្រះបាទ  ។ លោក បានទទួល ងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ ជាទីប្រឹក្សាផ្ទាល់ របស់ព្រះបាទ  ហើយ លោក តែងតាំង ជា ព្រាហ្មណ៍ធំ សម្រាប់ធ្វើ រាជាភិសេក ទាំងអស់ ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់ នៃ សិលាចារឹក ដែល ទាក់ទងនឹង ព្រះវិហារ គឺ លោក ជាអ្នកចាត់ចែង តបញ្ជាពីព្រះបាទ  មក ទ្រព្យសម្បត្តិទាំងប៉ុន្មាន សម្រាប់ ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិ ភាគច្រើន ដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រ ដ៏មានតម្លៃ និង ជាវត្ថុមាន តម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមាន អាទិទេព  ហ្នឹង ព្រាហ្មណ៍ ឈ្មោះ  លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។

ព្រាហ្មណ៍  ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឲ្យពល សម្រាប់ ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឲ្យអាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុង ប្រាសាទព្ រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព  ហ្នឹង គឺ លោកយកសំរឹទ្ធ ទៅក្រាល នៅកណ្តាល ប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យ ជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួល ព្រះករុណាយាង ទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ អ៊ីចឹងផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទ  លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះឯង។

គោលបំណងនៃការកសាងប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើង ដើម្បីរំឭក គុណព្រះវិស្នុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទី ដែលគេរក្សាទុកលិង្គ ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១ ជាពិសេសព្រះបាទ សុរិយវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ។ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ
  • ទីមួយ គឺគេទុកអាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាលគេសរសេរ ខរៈ ស្វារៈ ជួនកាលគេសរសេរ សិខៈ រិស្វារៈ ប៉ុន្តែ គឺជា ឈ្មោះតែមួយទេ ។ គឺជាកន្លែងដែលគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។
  • ទី២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិ សម្រាប់ ប្រជាពលរដ្ឋទេ ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។ បើបានអញ្ជើញទៅ  គឺត្រូវពិនិត្យមើល នៅ ប្រាសាទ ដែលជាប់នឹង ខ្លោងទ្វារទី៣ រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមាន សិលាចារឹកកាលេខ ៣៨១ នោះ គេសង្ស័យថា នៅត្រង់កន្លែងហ្នឹង គឺជាកន្លែងដែល គេបំបួស ឲ្យទៅជា ព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរព និង ថែរក្សាអាទិទេព ស្រីសិខៈ រិស្វារៈ នោះតទៅទៀត ។
ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទឯទៀតៗ។

ដំណាក់កាលនៃការសាងសង់

ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ
  • ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ
  • តែមកដល់រជ្ជកាល ព្រះបាទ សុរិយវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាង ជាទីតាំង ប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។
  • បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនា ឲ្យកាន់តែ ល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ សុរិយវរ្ម័នទី២ នោះហើយ ដែល ព្រះអង្គ បានសាងប្រាង្គ ប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុង ខេត្តសៀមរាប សព្វថ្ងៃនេះ ។

លក្ខណៈសំណង់ប្រាសាទព្រះវិហារ

បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើង តាម ជណ្តើរជាច្រើនកាំ ដែលមានចម្ងាយ ទាំងអស់ ៨០៤ម៉ែត្រ ។មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។ ទីមួយ ពីដីយើងធម្