bet 855

bet 855:ក្រដាសប្រាក﷽់ ១០០ ដុល្លារ សហរដ្ឋអាមេរិក


1880

US_$100_1880_United_States_Note

1922

US_$100_GC_1922

1934

Series1934_100gold_obverse
US_$100_Gold_Certificate_1934_reverse

1966

US_$100_United_States_Note_1966

2006

Usdollar100front

2009

800px-New100front
New100back
 

bet 855:Earth Day


 by a consensus resolution adopted by the  in 2009. Earth Day is now coordinated globally by the , and is celebrated in more than 192 countries every year.

The name and concept of Earth Day was pioneered by  in 1969 at a  Conference in . He proposed March 21, 1970, the first day of spring in the northern hemisphere. This day of nature’s equipoise was later sanctioned in a Proclamation signed by Secretary  at the . A month later a separate Earth Day was founded by   as an environmental  first held on April 22, 1970. While this April 22 Earth Day was focused on the , an organization launched by, who was the original national coordinator in 1970, took it international in 1990 and organized events in 141 nations. Numerous communities celebrate Earth Week, an entire week o𓆉f activities focused on environm🔥ental issues.

wGnxBxk

ប្រុភពឯកសារ៖

បកប្រែភាសាខ្មែរ ជាមួយ Google


ការបោះជំហ៊ាននៃភាសាខ្មែរលើបណ្តាញអ៊ីធឺនែត កាន់តែមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការខិតខំប្រឹងប្រែង របស់អ្នកព័ត៌មានវិទ្យារបស់ខ្មែរ និង បរទេសដែលគាំទ្រដល់ការអភិវឌ្ឍន៍ភាសាខ្មែរ ។ នាពេលបច្ចុប្បន្ននេះ អាចបកប្រែបាននៅលើ ហើយ ។ ទោះបីជា ការបកប្រែនេះមិនទាន់បានពេញលេញ ក៏ដោយក៏វាជាការចាប់ផ្តើមមួយដ៏ប្រសើរបំផុត ។ ចូលរួមគាំទ្រទាំងអស់គ្នា ។ ការបង្ហាញខ្លួនរបស់ ភាសាខ្មែរ នៅលើ Google Translate គឺជាខ្មែរមួយនៃការបង្ហាញពី មុខមាត់កម្ពុជា ទៅកាន់មនុស្សទូទាំងសកលលោក ។

googlekhmer

 

ឆ្នាំម្សាញ់និយាយពីរឿងពស់


ដោយ កែវ ឈុន | ថ្ងៃសៅរ៍ ទី6.មេសា 2013.ម៉ោង 16:02

សេចក្ដីផ្តើម

នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រជាជនខ្មែរ តែងធ្វើពិធីរៀបចំទទួលទេវតាឆ្នាំថ្មី រៀបចំធ្វើម្ហូបអាហារ ចង្ហាន់​យក​ទៅ​វត្ដ និង​ស្វែង​រក​ជួប​ជុំ​បង​ប្អូន​កូន​ចៅ អ្នក​ខ្លះ​ធ្វើដំណើរទៅកាន់ភូមិកំណើត ហើយខ្លះទៀតដើរកំសាន្ដលេងតាមរមណីយដ្នាន​ជិត​ឆ្ងាយ ទៅ​តាម​​ចំណង់​ចំណូល​ចិត្ដ​រៀងៗ​ខ្លួន​។ មិន​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង ទាំងប្រុសទាំងស្រីទាំង​ក្មេង​ទាំង​ចាស់​ប្រា​កដ​ជា​រីក​រាយ​សប្បាយ​​នឹង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​យើង​ ហើយយើង​ទាំងអស់គ្នា​ ប្រាកដ​ជា​រាប់​ថា មាន​អាយុ​មួយ​ឆ្នាំ​បន្ថែម​ពី​លើ​អាយុ​ដែល​មាន​។ ឆ្នាំ​ដែល​​បង​ប្អូន​ជាតិខ្មែរយើង នឹងទទូល​បាន​នេះ​ប្រាកដ​ជា​ឆ្នាំ​ដែល​ប្រកប​ដោយសេចក្ដីសុខស​ប្បាយ​រក​ស៊ី​កាក់​កប គ្រួ​សារ​រីក​ចំរើន​គ្រប់ៗ​គ្នា ព្រោះ​ភាព​ចង្រៃ​​អពមង្គល​ពី​ឆ្នាំ​ចាស់​ បាន​ឆ្លង​ផុតទៅ​ហើយ ហើយឆ្នាំថ្មីក៏ចូលមកដល់។ កាលពីឆ្នាំចាស់ សំរាប់​មនុស្ស​ខ្លះ គេ​អាច​ចាត់​ទុក​ថា ជា​ឆ្នាំ​ដែល​ប្រកប​ដោយ​ក្ដី​ចំរើន​រក​ស៊ី​កាក់​កប កើត​កាល​វាល​គុម្ព​ក្នុង​គ្រួសារ មាន​ទ្រព្យ​សម្បត្ដិ​ចូល​បរ​បូណ៌​ហូរ​ហៀរ ប៉ុន្ដែ​សំរាប់​មនុស្ស​ផ្សេង​ទៀត​ ជា​ពិសេស​ប្រ​ជា​ជន​កម្ពុជា ដែល​ភាគ​ច្រើន​ជា​កសិករ​អ្នក​ស្រែ​ចំការ ធ្វើ​ការ​ហាល​ថ្ងៃ​ហាល​ខ្យល់ គាត់​ចាត់ទុក​ថា ជា​ឆ្នាំ​អព​មង្គល​គ្រោះ​ថ្នាក់​ ព្រោះ​ពួក​គាត់​បាន​ទទួល​រង​គ្រោះ​ថ្នាក់ ស្រែ​ស្រូវ​ខូច​ខាត ព្រោះ​ជួប​ប្រទះ​នឹង​ភាព​រាំង​ស្ងួត​ហួត​ហែង ឯ​ខ្លះ​ទៀត​ត្រូវ​ជួប​ប្រទះ​នឹង​ភាព​ជន​លេច​ ខូត​ខាត​យ៉ាង​ដំ​នាំ​ ធ្វើ​អោយ​ជីវ​​ភាព​ប្រ​ចាំ​ថ្ងៃ​ មាន​ការ​លំ​បាក​យ៉ាប់​យើន​តាន​តឹង​យ៉ាង​ច្រើន​ឥត​គណនា​។ ព្រិត្ដិ​ការណ៍​ដែល​កើត​ឡើង​សំរាប់​ឆ្នាំ​ចាស់​នោះ ពួក​គាត់​មិន​ចង់​ឃើញ​ថែម​ទៀត​ទេ ហើយ​ម្យ៉ាង​ទៀត ឆ្នាំ​ដែល​គាត់​ទទួល​បាន​គ្រោះ​ថ្នាក់​នោះ​គឺ​​ជា​ឆ្នាំ​រោង​ មាន​ការ​គ្រប់​គ្រង​ឆ្នាំ​ ដោយ​​សត្វ​ពស់​នាគ​រាជ​ ជា​ស្ដេច​សត្វ​ទឹក​មួយ​ប្រ​ភេទ​​ដែល​មាន​រិទ្ធិ​អំណាច​បារមី​ដ៏​ខ្លាំង​ក្លា ​បង្ក​ឲ្យ​មាន​សេចក្ដី​លំបាក​ច្រើន​។ សំរាប់​ឆ្នាំ​នេះ​វិញ គឺ​ជា​ឆ្នាំ​ម្សាញ់ មាន​សញ្ញា​សំគាល់​ដោយ​សត្វ​ពស់​វិញ​។

ពស់ប្លែកៗនៅលើពិភពលោក

សត្វពស់ជាប្រភេទសត្វលូន មានដងខ្លួនវែងតែគ្មានជើង មានអណ្ដាតឆែកជាពីរ មានឆ្អឹងជំនីច្រើន ហើយដងខ្លួនទាំងមូលគ្រប​ដណ្ដប់​ដោយ​ស្រកា ពភ្លីក​ពភ្លក់​ឆ្នូត​លាយ​លំ​ពណ៌​ខ្មៅ​ស ក្រហម ខៀវត្រួយចេក ប្រ​ផេះ ទីក​ក្រូច​ជាដើម ដែលចែកចេញជាប្រភេទ​ពស់​មាន​ពិស និង​គ្មាន​ពិស ហើយ​ពស់​ទាំង​ពីរ​ប្រ​ភេទ​រួម​មាន​ពូជ​ពស់​ប្លែកៗពីគ្នាដល់ទៅ ៣០០០ពូជរស់នៅលើពីភពលោកយើងនេះ។ គេ​ឲ្យ​ឈ្មោះ​ពស់​ប្លែកៗ ​ដែល​ជួន​កាល​ស្ដាប់​ទៅ​ហើយ​គួរ​ឲ្យ​ក្លាច​ណាស់​ទៀត​ផង ដូច​ជា៖
ghost corn snake (Photo credit: 3sth3r)

ពស់ពោតបិសាច (Ghost ) : ជាប្រភេទពស់ម្យ៉ាងមាន មានពណ៌ប្រផេះលាយនឹងពណ៌កាហ្វេ មានដងខ្លួនតូច ប្រ​វែង​មិន​ដល់​មួយ​ម៉ែត្រ​ផង វា​មាន​ចរិត​​ស្លូត​​បូត មិន​មែន​កាច​សាហាវ​ដូច​ជាឈ្មោះបានលឺឡើយ។ ពស់ពោតបិសាច រស់​នៅ​អា​មេ​រិក​ខាង​កើត ឬ​ម៉ិច​ស៊ិច​។
 ស្ដេចពោះស្ដេចច្រវាក់ ខាងកើត (E. Chain King) : ជាប្រភេទពស់ដែលមានពណ៌ក្រឡេក្រឡាចំរុះ ហើយសរុបមានពូជពង្ស វង្សត្រកូល ២០​យ៉ាង​ទៀត ដែល​គេ​ដាក់​ឈ្មោះ​វា​ទៅតាមពណ៌ផ្សេងៗ​ពី​គ្នា ពូជ​ពស់​ប្រ​ភេទ​នេះ​មាន​នៅរដ្ឋកាលីហ្វ័រនីញ៉ា វាមានក្រឡាកាត់កង់ៗ ប្រៀប​ដូច​ជា​​ខ្សែ​ច្រ​វាក់​មាស​មួយ​យ៉ាង​​ល្អ​​ប្រ​ណិត​។
 ស្ដេចពស់ប្រផេះ លាយពណ៌ទឹកក្រូច (Grey Banded King) : ជាប្រភេទពូជស្ដេចពស់មួយ ដែលមានដងខ្លួនប្រវែងត្រឹម ០,៩០ម តែ​ប៉ុណ្ណោះ វា​មាន​ចរិត​លក្ខណ​កាច​បន្ដិច វា​ចឹក​មនុស្ស ហើយ​សូម្បី​តែ​ប្រ​ភេទ​ពស់​ដូច​គ្នា​វា ក៏វាអាចចាប់ជាណីលេបទាំងរស់ដែរ។
 ស្ដេចពស់ស្វាយព្រលែត (Lavender King) : ជាពូជស្ដេចពស់មួយ ដែលអាចប្រែពណ៌ទៅតាមកាលវេលា ពេល​យប់​ងងឹត​គេ​អាច​មើល​ឃើញ​វា​យ៉ាង​ច្បាស់​ត្រលែត ព្រោះស្រ​កា​វា​មាន​ពណ៌​ភ្លឺ​ភ្លែត​ៗ​។ តែ​នៅ​ពេល​ថ្ងៃ គឺមានពណ៌ស្វាយស្រអាប់ធម្មតា។
 ពស់ថ្លាន់ Anaconda : ជាប្រភេទពូជពស់ធំជាងគេ វារស់នៅតាមវាលភក់ ឬក្រោមកំប្លោកដើម្បីពួនសំងំចា🅺ំចាប់សត្វស៊ីជាអា​ហារ​។ ពស់​ថ្លាន់​ញីពេល​វា​មាន​ផ្ទៃ​ពោះ វា​នឹង​ឈប់​ស៊ី​ចំណីអាហាររហូតដល់វាកើតកូន ដែលមានរយៈពេលប្រមាណ ៧ខែ។ ដល់ពេល​រដូវ​បន្ដ​ពូជ ពស់​ថ្លាន់​ញី Anaconda ត្រូវតែស្វែងរកចំណីអាហារណាដែលធំ នឹងអាចទ្រទ្រង់ជីវិតវាអោយបានយូរ វាពូកែលបឆ្មក់ចាប់សត្វជាចំណីអាហារជាទីបំផុត ហើយវា​អាចលបចាប់សត្វធំៗមានទំងន់រហូតដល់ ៧០គីឡូក្រាមជាចំណីអាហាររបស់វាបានយ៉ាងស្រួលទៀតផង។ នៅពេលវាយប្រហារ​លើ​ចំណី​អា​ហារ វា​ខាំ​ចំ​ណី​យ៉ាង​ជាប់ ដោយ​ថ្គាម​ទាំង​ពីរ ហើយចាប់ផ្ដើមរុំព័ទ្ធដើម្បីរក្សាកុំអោយចំណីរត់រួច វារួបរិតរហូតសត្វជាចំណីលែងដក​ដង្ហើម​។ ពេល​សត្វ​ជា​ចំណី​ដាច់​ដង្ហើម​ឈប់​កំរើក​ ហើយ​វា​ចាប់​ផ្ដើមលេបសត្វនោះទា🎉ំងមូលតែម្ដង ព្រោះថា ថ្គាមវាអាចបើកបានមុំ ១៨០ ដឺក្រេ ហើយ​ប្រើ​សាច់​ដុំ​ដង​ខ្លួន​លេប​ចំណី​ដោយ​យឺត​ៗ​។

រឿងពស់កេងកង និងភាពល្បីល្បាញ

រឿងពស់កេងកង ត្រូវបានចុះផ្សាយ នៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ១ របស់ពុទ្ធសាសនបណ្ឌិត្យ ជាកម្រង​រឿង​មួយ​ដែល​លាត ត្រ​ដាង​អំពី​ស្នេ​ហា​សត្វ​ពស់​នឹង​ស្រ្ដី​ម្នាក់​ឈ្មោះ​នាង​នី​។ ពេលប្ដីទៅជួញអង្កាំ នាងនី និងកូនស្រីបាននាំគ្នាទៅរកអុសក្នុង​ព្រៃ​ជ្រៅ​។ ពេល​នាង ពុះ​អុស​ ផ្លែ​ដឹង​របស់​នាង​ក៏​រង្គោះ​របូត​ចូល​ទៅ​ក្នុង​រន្ធពស់។ នាងនីបានសុំអង្វរអោយពស់កេងកងហុចផ្លែដឹងអោយនាងវិញ​។ ពស់​កេង​កង​ យល់​ព្រម​ហុច​ដឹង​អោយ​វិញ ដោយ​សុំ​ស្រ​លាញ់​នាង​នី​ធ្វើ​ជា​ប្រពន្ធ។ រាល់ៗរាត្រី នាងនីតែងប្រើនាងអេត កូនស្រីអោយទៅ​ហៅ​ពស់​កេង​កង​មក​ដេក​ជា​មួយ​។ ប្ដី​នាង​នី​ត្រលប់​ពី​ជួញ​អង្គាំ​វិញ ឃើញ​ប្រពន្ធ​ពោះ​ធំ​នឹក​សង្ស័យ ហើយ​សួរ​នាង​អេត​ដឹង​ថា​ នាង​នី​ជា​ម្ដាយ​មាន​សហាយ​ស្មន់​ជា​មួយ​ពស់​កេង​កង​។ ប្ដី​នាង​នី​ប្រើ​ឧបាយកល​ អោយ​នាង​អេត​ទៅ​បញ្ឆោត​ហៅ​ពស់​កេង​កង​អោយ​ចូល​មក​រក​នាង​នី​ ពេលពស់កេង​កង​លូន​ចូល​មក​ដល់​មាត់​ទ្វារ​ មាណពប្ដីនាងនីកីកាប់​ពស់​ដាច់ក ស្លាប់​បាត់​ទៅ ហើយ​សាច់​មក​ធ្វើ​ម្ហូប​អោយ​នាង​នី​បរិ​ភោគ​ទៀ​។ លុះ​នាង​នី​មាន​ផ្ទៃ​កាន់​តែ​ចាស់​គរ​បន្ដិច មាណព​​ជា​ប្ដី​ក៏​បបួល​នាង​ទៅ​​មុជ​ទឹក​កក់​សក់​ក្នុង​ព្រៃ​ជ្រៅ ហើយ​ហូត​ដាវ​កាប់​នាង​ពី​ក្រោយ​ខ្នង​ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ ពេល​នោះ​មាន​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​ពី​ពោះ​នាង​នី​មក​។ ប្ដី​នាង​នី ក៏​កាប់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់​ក៏​លូន​ចូល​ដី​ក្រហែង​បាត់​អស់​ទៅ​។ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពស់ច្រើន​បែប ច្រើន​យ៉ាង​រហូត​មក​ដល់​ឥឡូវ​នេះ​។ រឿងពស់កេងកង ជារឿងមួយឆ្លុះបញ្ចាំងអំពីស្នេហាផិតក្បត់ ដោយកិលេសតណ្ហា គំនំគំគួនកាចសាហាវចងអា​ឃាត កាប់​សំលាប់​ដោយ ហឹង្សា​អស្ចារ្យ​។ រឿង​នេះ​ត្រូវ​ក្រុម​ហ៊ុន​ផលិទ្ធ​កម្មភាពយន្ដខ្មែរជ្រើសថតជាខ្សែភាពយន្ដក្នុងទស្ស​វត្ស​ឆ្នាំ៦០​ និង ឆ្នាំ​២០០១​។ រឿង​ពស់​កេង​កង​ និង រឿង​កូន​ពស់​កេង​កង​នៅ​ឆ្នាំ​២០០១ សុទ្ធ​តែ​ដាក់​សាច់​រឿងវគ្គខាងដើមដូចរឿងព្រេងនិទានដូចគ្នា តែវគ្គបន្ដ សាច់រឿងមានលក្ខណ​ប្លែក​ពីគ្នា​ទាំង​ស្រុង​។ រឿង​ដែល​ថត​នៅ​ទស្ស​វត្ស​ឆ្នាំ ៦០ បន្ដ​ពី​ពេល​ដែល​នាងនីត្រូវប្ដីនាំយកទៅសំលាប់ មានកូនពោះមួយបានរត់រួចខ្លួន។ កូនពោះ​នោះ​បាន​ទទួល​ពរ ពី​ចិញ្ចៀន​ពេជ្រ​អច្ឆិរិយៈ បានក្លាយ​ទៅ​ជា​កំលោះ​សង្ហា​ម្នាក់ បាន​ទៅស្រលាញ់ស្នេហ៍សិទ្ធ និងនាងក្រមុំសុរិយា កូនសេដ្នីកំព្រា​ម្តាយ ហើយ​មាន​ ម្ដាយ​ចុង ដ៏​មាន​ចិត្ដ​ច្រ​ណែន​ឈ្នា​​និស​កាច​សា​ហាវ​យ៉ាងខ្លាំង។ ក្រមុំកំលោះទាំងគូ បានរៀបការនឹងគ្នាជាស្វាមីភរិយា ធ្វើអោយម្ដាយចុងចិត្ដរិស្សាច្រណែនឈ្នានិសយ៉ាងខ្លាំង ហើយបានទៅ​ឃុប​ឃិត​និង​គ្រូ​ ធ្មុប​ម្នាក់​ ឲ្យ​ជួយ​​កំ​ចាត់​គូ​ស្នេហ៍​ទាំង​ពីរ​​។ នៅ​​ក្នុង​ពិធី​លៀង​ភោជ​នា​ហារ ម្ដាយ​ចុង​នាង​សុ​រិយា​​បាន​លួច​ដាក់ដាក់ថ្នាំពិស ដែលបាន​ពី​គ្រូ​ធ្មុប​ចូល​ទៅ​ក្នុង​​កែវ​​ស្រា រួច​​​អោយ​​ស្វាមី​​​នាង​​សុរិយា​ផឹក ពេល​​​ដេក​​ដួល​​ក្នុង​ភាព​ស្រ​វឹង​លែង​​ដឹង​ខ្លួន ម្ដាយ​ចុង​ចិត្ដ​កំណាច​ក៏​លួច​ដោះ​យក​​ចិញ្ចៀន​​ទិព្វ​យក​ទៅ​​អោយ​គ្រូ​ធ្មុប​ឃាំង​ទុក​នៅ​ក្នុង​រូង​ភ្នំ​បាត់​ទៅ​។ ប្រាំពីរ​​ថ្ងៃ​ក្រោយ​មក​ ស្វាមី​នាង​សុរិ​យា​ក៏ក្លាយ​ទៅ​ជា​ពស់​ដូច​ដើម​វិញ ហើយបានរត់​ទៅ​ជ្រោក​នៅ​ក្នុង​​រូង​ភ្នំ​មួយ នាង​​សុរិយា​​បាន​​​តាម​​ទៅ​​រស់​នៅ​ជា​មួយ​ស្វាមី ហើយ​កើត​បាន​កូន​ស្រី​ម្នាក់ មាន​សក់​សុទ្ធ​​តែ​សត្វ​ពស់​​វារ​រវើក​នៅ​លើ​ក្បាល​​។ ក្រោយ​​មក​​កូន​​ស្រី​​នេះ បាន​ទៅ​លួច​យក​បាន​ចិញ្ចៀន​ទិព្វ​​ពី​ស្រី​មេ​ធ្មុម​កំ​ណាច​មក​វិញ បុរស​​ស្វាមី​​នាង​សុរិយា​ក៏​បាន​ក្លាយ​មក​ជា​មនុស្ស​ធម្ម​តា​វិញ​ដែរ។ ខ្សែភាពយន្ដរឿងពស់កេងកងខ្មែរកាលនោះ បានល្បីល្បាញធ្វើអោយកក្រើកទីក្រុងបាងកក និងហុងកុងយ៉ាងខ្លាំង មាន​ទស្ស​និក​ជន​យ៉ាង​ច្រើន​កុះ​ករ​នាំ​គ្នា​ទៅ​ទស្សនា រឿង​ពស់​កេង​កង​ខ្មែរ​។ ដោយសាររឿងនេះ អ្នកស្រីឌីសាវេត ដែលជាតួអង្គសំដែងក្នុងរឿង ក៏​ត្រូវ​បាន​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​​ណាស់​ដែរ ផលិត​កម្ម​ទី​ក្រុង​បាង​កក និង​ផលិតកម្មហុងកុង បានអញ្ញើញអ្នកស្រីអោយចូលរួមសហការគ្នាថតខ្សែភាពយន្ដ។ ចំណែកឯខ្សែភាពយន្ដរឿងកូនពោះកេងកងថតនៅឆ្នាំ២០០១ កូនពស់ដែលរត់រួចខ្លួនគឺជាតួស្រីទៅវិញ នាង​ត្រូវ​បាន​តា​សច្ចំ​ម្នាក់​រើស​យក​ទៅ​ចិញ្ចឹម​បី​បាច់​ថែរក្សា ដាក់​ឈ្មោះ​ថា សុរិយា​។ នាងសុរិយា មានសក់ជាសត្វពស់វាររវើកនៅលើក្បាល រស់នៅក្នុងព្រៃ​ជា​មួយ​តា​​សច្ចំ​។ ដូច​គ្នា​នឹង​រឿង​ពស់​កេង​កង​ចាស់​ដែរ រឿងកូនពស់កេងកងក៏មានភាពល្បីយ៉ាងខ្លាំងណាស់ដែរ រឿងនេះត្រូវពួកថៃ​ថត​ចម្លង​ដាក់​លក់​ពាស​ពេញ​ប្រ​ទេស​ថៃ ហើយ​កាល​នោះខ្ញុំបានទទួល រឿងនេះមួយបន្ទះពីមិត្ដភក្ដិនៅថៃ។ ដោយសារតែរឿងកូនពោះ​កេង​កង​នេះ មាន​ការគាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ទស្ស​និក​ជន នាង​ពេជ្រ ចន្ទ​បរមី ដែល​ដើរតួជាកូនពស់កេងកងឈ្មោះនាងសុរិយា ក្លាយជាតារា​ខ្មែរ​មួយ​ដួង​ត្រូវ​បាន​មហាជន​ថៃ និង​ផលិកម្ម​ថៃ​គាំ​ទ្រ​ និង​ជួយ​ឧបត្ថម្ភ​។ ឯ​អ្នក​ស្រីអម្ពរទេវី ដែលដើរតួជានាងនី ដែលធ្លាប់តែល្បីល្យាញ​មក​ហើយ ពេល​សំដែងរឿង​កូន​ពស់​​កេង​កង​ចប់ ធ្វើ​អោយ​អ្នក​ស្រី​កាន់​តែ​ល្បី​ខ្លាំង​ឡើង​ថែមទៀត។ ដោយសារតែមានទស្សនិក​ជន ​គាំ​ទ្រ​យ៉ាង​ផុស​ផុល​ក្នុង​សាច់​រឿង​ស្នេហា​ទាក់​ទង​នឹង​សត្វ​ពស់ ផលិទ្ធ​កម្ម​ភាព​យន្ដ​ខ្មែរ បាន​ចាប់​ផ្ដើម​ថត​រឿង​ពស់​មួយ​ខ្សែ​ទៀត​នៅ​ឆ្នាំ​២០០៩ អោយ​ឈ្មោះ​ថា រឿង​ចៅ​ពស់​កេង​កង​។ រឿង​ចៅ​ពស់​កេង​កង ទំនង​ជា​រឿង​មួយ​ដែល​បន្ដ​ពី​រឿង​កូន​ពស់​កេង​កង​។ ខ្សែ​ភាព​យន្ដ​រឿង​នេះ យើង​ឃើញ​ការ​តុង​តែង​ឈុត​ឆាក​រាង​កាយ​តាម​របៀប​របប​រស់​នៅ​ បែប​ខ្មែរ​ចាស់​បុរាណ​តាំង​ពី​សម័យ​អង្គរ​ម្លេះ ហើយ​សាច់​រឿង​បាន​បញ្ជូលក្ខណ​បែប​ជា​រឿង​​ខ្មោច​ព្រាយ​បិសាច ព្រាយ​អាប​ជា​ច្រើន​លក្ខណ​។ នាយ​កំលោះ​មេឃ ជា​កូន​របស់​នាង​សុរិយា​កូន​ពស់​កេង​កង ដែល​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ​ពស់​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​មួយ​។ ចៅ​ពស់​កេង​កង​គឺ​នាយ​មេឃ​បាន​ស្រលាញ់​គ្នា​ជា​មួយ​នាង​នួន​កូន​ក្រមុំ​លោក​សេដ្ឋី​។ ទោះជាមានការរារាំងពីឳពុកយ៉ាងណា នាង​នួន​បាន​លប​ទៅ​រៀប​ការ​ជា​មួយ​នាយ​មេឃ​ដោយ​ចិត្ដ​ឯង ហើយ​បាន​ប្រគល់​ខ្លួន​រួម​រក្ស​ស្នេហា​នឹង​នាយ​មេឃ​ដោយ​ក្ដី​ស្រឡាញ់​ជា​ពន់​ពេក​។ ដោយ​បាត់​អស់​ភាព​បរិសុទ្ធ នាយ​មេឃ​ក៏​ក្លាយ​ទៅ​ជា​ពស់ ដូច​កាល​នាង​សុរិយា​បាន​រួម​រក្ស​ស្នេហ៍​ជា​មួយ​វេហា​នៅ​គ្រា​ដំបូង​ដែរ​។ នាយ​មេឃ​ប្រឹង​លូន​ទៅ​ជួប​ម្ដាយ​នៅ​ក្នុង​រូង​ភ្នំ។ ពេល​ឃើញ​កូន​លូន​មក​ដល់​ ពស់​ជា​ម្ដាយ​នឹក​អាណិត​អាសូរ​កូន​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ នាង​ពស់​ជា​ម្ដាយ​ខំ​បញ្ចេញ​កំលាំ​កាយ​រិទ្ធ​យ៉ាង​ខ្លាំង​រហូត​ក្ស័យ​ជន្ម​ជីវា ដើម្បី​ផ្ដល់​អោយ​កូន​បាន​ក្លាយ​ជា​មនុស្ស​វិញ។ នាយ​មេឃ​បាន​ក្លាយ​ជា​មនុស្ស​តែ​មាន​សក់​លើ​ក្បាល​សុទ្ធ​តែ​ពស់​វារ​រវីក​រវើក​ពេញ​លើ​ក្បាល ដូច​កូន​ពស់​នៅ​ក្នុង​រឿង​ពស់​កេង​កង​មុន​ៗ​ដែរ​។ សោក​នាដ​កម្ម​ដ៏​កាច​សាហាវ​នៅ​ក្នុង​រឿង​នេះ គឺ​នាង​នួន​ត្រូវ​ទទួល​រង​ទារណ​កម្ម​យ៉ាង​ខ្លាំង ដោយ​ចោទ​ថា នាង​មាន​សហាយ​ស្មន់​យក​ប្ដី​ចិត្ដ​ឯង ឳពុក​និង​ម្ដាយ​ចុង​នាង បាន​យក​ទៅ​ចង​វាយ​ធ្វើ​ទារណ​កម្ម​យ៉ាង​ខ្លោច​ផ្សា​ជាទី​បំផុត ហើយ​បង្ខំ​នាង​ឲ្យ​រៀប​ការ​មួយ​បុរស​មួយ​ផ្សេង​ទៀត​ដែល​តាម​ស្រលាញ់​សុំស្នេហ៍​នាង​ជា​រហូត​មក​។ បុរស​ដ៏​កាច​សាហាវ​នេះ​ល្បួង​យក​នាង​នួន​​ទៅ​សំលាប់​កាប់​ធ្លាយ​ពោះ​ចេញ​កូន​មក​សុទ្ធ​តែ​កូន​ពស់ ដូច​នាង​នី​នៅ​ក្នុង​រឿង​ពស់​កេង​កង​ដែរ​។ តាមអត្ថបទសិក្សាស្រាវជ្រាវរបស់និស្សតពេទ្យនៃមហាវិទ្យាល័យ ប្រទេសថៃម្នាក់ បានសរសេរថា សត្វពស់មានតួ​នា​ទី​បន្ដិច​បន្ដួច​ ក្នុង​ការ ​ចូល​រួម​ចំណែក​ជា​ធាតុ​ផ្សំ​ជា​ឱសថ​សាស្ដ្រ ចំពោះ​ឱសថ​បុរាណ​សត្វ​ពស់​ត្រូវបានយកធ្វើជាថ្នាំមួយយ៉ាងសំខាន់ណាស់​ដែរ មិន​តែ​ប៉ុណ្ណោះ​សត្វ​ពស់​ មាន​កិត្ដិ​យស​ណាស់ ដោយ​បាន​ក្លាយ​ជា​និ​មិត្ដ​សញ្ញាផ្នែកវេជ្ជសាស្ត្រ គឺសត្វពស់រុំព័ទ្ធជើងពែងឱសថ និងខ្លួនវង់កាត់មាត់​ពែង សំយុង​ក្បាល​ចុះ​ក្នុង​ពែង​។ ប្រភព​និមត្ដ​សញ្ញា​ទាំង​ពីរ​នេះ ផ្អែក​ទៅ​លើរឿងព្រេង ដែលមានការបកស្រាយផ្សេងៗគ្នាគឺ៖

រូបចំលាក់របស់ក្រិចទី១

ផ្អែកទៅលើផ្ទាំងចំលាក់បុរាណពិពណ៌នាពីរឿងព្រេងរបស់ក្រិច មានរូបចំលាក់អង្គទេវៈ Mercure កូនរបស់ទេវៈ Jupiter ។ ចំលាក់​ទេវៈ​នេះ មាន​កាន់​ឈើ​ច្រត់​នៅ នឹង​ដៃ​បែក​ជា​ពីរ​មែក ហើយរុំព័ទ្ធឈើច្រត់ មានពស់ពីរ វិញចូលគ្នាដូចខ្សែពួរ ហើយសត្វពស់ទាំង​ពីរ​នេះ សុទ្ធ​តែ​ងើប​ក្បាល​ឡើង​លើ​។ រូប​ចំលាក់​នេះ ស្ដែង​ចេញ​នូវ​រឿងព្រេងថា ក្នុងដំណើរកំសាន្ដនៅលើលោកយើងនេះរបស់អង្គទេវៈ Mercure បាន​ជួប​ប្រទះ​ពស់​ពីរ​ក្បាល កំពុងប្រយុទ្ធខាំគ្នា ព័ទ្ធពេនចូលគ្នាយ៉ាងសាហាវ។ អង្គទេវៈ Mercure កំពុងកាន់នូវនឹងដៃនូវឈើច្រត់ បាន​លូក​ឈើ​ច្រត់ ចូល​ទៅ​ឃាត់​សត្រូវ​ទាំង​ពីរ​នោះ សត្វពស់ទាំងពីរក៏ឈប់ខាំគ្នា ហើយបានរុំខ្វែងព័ទ្ធជុំវិញឈើច្រត់។ ឈើច្រត់ក្លាយជាឈើច្រត់ទិព្វ​របស់​ទេវ​តា និមិត្ថ​រូប​ឲ្យ​ភាព​ចុះ​សំរុង​គ្នា​។ សន្សឹម​ៗ មិន​ដឹងថាមកពីហេតុអ្វី ឈើច្រត់មានសត្វពស់ព័ទ្ធជុំវិញ បានក្លាយទៅជានិមិត្ដសញ្ញាផ្នែក​វេជ្ជ​សាស្ដ្រ និមិត្ដ​រូប​ឲ្យការ​ព្យា​បាល​ជំងឺ​សង្គ្រោះ​ជីវិត​។

រូបចំលាក់របស់ក្រិចទី២

រូបចំលាក់របស់ក្រិចមួយទៀត បានឆ្លាក់មុននេះរាប់ពាន់ឆ្នាំមកហើយ និងបានបន្សល់ទុករហូតសព្វថ្ងៃនេះគឺ រូប​ចំលាក់​របស់​ Asklepios និង​កូន​ស្រី​របស់​គាត់​ឈ្មោះ Hygeia ។ ស្ដែង​ពី​រូប​ចំលាក់នេះនាំទៅដល់និមិត្ដសញ្ញាផ្នែកវេជ្ជសាស្ដ្រ និង ឱសថសាស្ត្រតាម​អត្ថ​បទ​ប្រ​វត្ដិ​សាស្ត្រ គួប​ផ្សំ​នឹង​រឿង​ព្រេង​របស់​ក្រិច​គឺ​ Asklepios រស់នៅក្នុងសតវត្សទី ១៧ មុនគ្រិស្ដសករាជ (មានន័យថា មុន Hippocrate បិតា​វេជ្ជ​សាស្ដ្រ​ចំនួន​ ១៣​សត​វត្ស និង​មុន Galien បិតា​ឱសថ​សាស្ដ្រ​ចំនួន​ ១៨សតវត្ស)។ Asklepios ជាគ្រួពេទ្យមានទេពកោសលព្យាបាលជំងឺយ៉ាង​សក្ដិ​សិទ្ធិ និង​បាន​តាំង​ងារ​ជា​អង្គ​ទេវៈ​។ តាម​​រឿង​​ព្រេង​ក្រិច លោកជាបុត្ររបស់អង្គទេវៈ Apollo ចុះមកលើដីក្នុងតួនាទីព្យាបាលជំងឺ។ គូន​ស្រី​របស់​គាត់​គឺ Hygeia (មាន​ន័យ​ថា សុខ​ភាព) បាន​ជួយ​ឳពុក​របស់​ខ្លួន​យ៉ាង​ច្រើនក្នុងការថែរក្សាព្យាបាលជំងឺ។ ដើម្បីធ្វើសក្ការៈ និងកត់ចំណាំនូវគុណូប​ការៈ​របស់​គាត់​ ក្នុង​ការ​ជួយ​ជីវិត​តស៊ូ​ប្រ​ឆាំង​នឹង​ជំងឺ​ ប្រ​ជា​ជន​ក្រិច​បាន​ឆ្លាក់​រូប​ Asklepios និង Hygeia ដាក់ក្នុងព្រះវិហារ។ រូបចំលាក់នេះ​ពណ៌​នា​ពី​មគ្គុ​ទេស​វេ​ជ្ជ​សាស្ដ្រ ​អង្គុយ​ក្នុង​ជំហរ​មួយ​ប្រកប​ដោយ​មនុស្ស​ធម៌ ព្រមជាមួយនឹងដៃឆ្វេងរបស់គាត់កាន់ឈើច្រត់ទិព្វ ខាងស្ដាំគាត់ គឺ​រូប​កូន​ស្រី​ដែល​មាន​កាន់​ពែង​ថ្នាំ​នៅ​នឹង​ដៃ ជា​ពិសេស​ទៅ​ទៀត គឺ​មាន​សត្វ​ពស់​រុំ​ព័ទ្ធ​ឈើ​ច្រត់​របស់​គាត់​ បាន​យក​ក្បាលឆ្លងទៅភ្លក្សថ្នាំក្នុងពែងថ្នាំរបស់ Hygeia កំពុងកាន់។ ក្រោយ​មក Hippocrate ជា​អ្នក​ដែល​ធ្វើ​បដិ​វត្ដន៍​លុប​បំបាត់​ចោល​នូវ​លក្ខណ សាសនា​ក្នុង​ការ​ព្យា​បាល​ជំងឺ​នៅ​ព្រះ​វិហារ Asklepios​។ ព្រះ​វិហារ​ទាំង​នោះ សន្សឹម​​ៗ​បាន​ក្លាយ​ទៅ​ជា​មន្ទីរ​ពេទ្យ​ពិត​ប្រាកដ អ្នក​ជំងឺ​ព្យា​បាល​ដោយ​ឱសថ មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​ការ​ស្រមើ​​ស្រ​មៃ ដោយ​​មាន​​ការ​​ជួយ​​ពី​​អង្គ​​ទេវៈ​​នោះ​​ទេ​​។ រូប​​ភាព​​របស់ Asklepios និង Hygeia សន្សឹម​​ៗ​​ក៏​​បាត់​​បង់​នូវ​ភាព​សក្ដិ​សិទ្ធ​ក្នុង​ការ​ព្យា​បាល​ជំងឺ ប៉ុន្ដែ​រូប​ភាព​​របស់​​សត្វ​​ពស់​​បាន​​ក្លាយ​​ទៅ​​ជា​​និមិត្ដ​​សញ្ញា​​ប្រ​ពៃ​ណី​ ជា​​រៀង​​រហូត​​មក​​តាម​ដំណាក់​កាល​គឺ៖ សត្វ​ពស់​រុំ​ព័ទ្ធ​ឈើ​ច្រត់​តំណាង​ឲ្យ​វេជ្ជ​សាស្ត្រ​។ ចំណែក​សត្វ​ពស់​សំយុង​ក្បាល​ចូល​ពែង​តំណាង​​ឲ្យ​ផ្នែក​​ឱស​ថ​​សាស្ដ្រ​។

សាច់ពស់

សាច់ពល់មានឱជាតិរសឆ្ងាញ់ដូចសាច់សត្វផ្សេងៗដែរ មិនថាពស់ព្រលិត ពស់ថ្លាន់ ពស់វែកនោះទេ គឺគេអាច​យក​វា​មក​ធ្វើ​ជា​ម្ហូប ប្រៀប​បាន​ជា​ថ្នាំ​ប៉ូវ​មួយ​ដ៏​សំខាន់​ដែរ។ គេ​អាច​យក​សាច់​ពស់​មក​ស្ងោរ​ជ្រក់ ស្ល​កកូរ ស្ល​ម្ជូរ​គ្រឿង ឬ​ចៀន​អាំង​ឲ្យ​ក្រៀម រួច​ហើយ​យក​មក​ជ្រលក់​ជា​មួយ​ទឹក​ត្រី​ស្វាយ​ខ្ចី​បរិ​ភោគ​បាន​យ៉ាងឆ្ងាញ់ពិសារ។

ឈាមពស់

ចាស់ៗនៅតាមជនបទស្រុកស្រែខ្លះ គាត់ហ៊ានណាស់ នៅពេលដែលគាត់ចាប់បានពស់ហើយ គាត់ចាត់ទុកថា ជាឱសថ​ដ៏​ល្អ​របស់​គាត់ គាត់​យក​ពស់​មក​អារ ក ហើយ​សំរក់​ឈាម​ពស់​ដាក់ក្នុងកែវស្រារួចគាត់ពិសាយ៉ាងសប្បាយ។ ឈាមពស់ដែលតាៗ​គាត់​ចំណាំ​ឧស្សាហ៍​ហូប​នេះ គឺ​សំរាប់​ជួយ​ព្យា​បាល​ជំងឺ​សន្លាក់​ដៃ​សន្លាក់​ជើង ជំងឺស្រវាំងភ្នែក ជងឺហេវហត់ច្រើន ហើយអាចប៉ូវចលនាសរសៃឈាមបេះ​ដូង​ឲ្យ​ដើរ​បាន​ល្អ​ថែម​ទៀ។

ប្រមាត់ពស់

ប្រមាត់ពស់ដែលគេយកមកប្រើព្យាបាលជំងឺនោះមានចែកជាពីរប្រភេទ គឺប្រមាត់ពាសល់អត់ពិស ដូចជាពស់ថ្លាន់ និង​ពស់​មាន​ពិស​ដូច​ជា​ពស់​វែក​។ ប្រមាត់​ពស់​ថ្លាន់​ភាគ​ច្រើន​គេយកវាមកដុសនឹងទឹកនៅពេលដែលគេហាលវាក្រៀមនោះ ឬក៏យក​មក​កាត់​ជា​ដុំ​តូចៗ រួច​លេប​ចូល​ទៅ​សំរាប់​ព្យា​បាល​ជំងឺ​ច្រើន​មុខ ដូច​ជា​ជំងឺកើតលឿង ឬក្មេងស្កន្ទជាន់ ឬសំរាប់ធ្វើជាថ្នាំត្រជាក់ផ្សេងៗទៀត រីឯ​ប្រមាត់​ពស់​មាន​ពិស​វិញ ដូច​ជា​ពស់​វែក​នោះ វា​មាន​កំលាំង​ខ្លាំង​ជាង​ប្រមាត់​ពស់អត់ពិស ហើយវាអាចជាថ្នាំជួយក្រពះ ក្នុងការរំលាយអាហារ ឬ​ក៏​សំរាប់​ជួយ​ប៉ូវ​បង្កើន​កំលាំង​សាច់​ដុំ​ភ្នែក កែវ​ភ្នែក​របស់​មនុស្ស​យើង​ឲ្យខ្លាំង ហើយឃើញភ្លឺច្បាស់​ល្អថែមទៀត។ បណ្ដាប្រទេសដែល​ប្រើ​ប្រាស់​សត្វ​ពស់​យក​មក​ធ្វើ​ជា​ឱសថ​ព្យា​បាល​រោគ មាន​ប្រ​ទេស​ចិន ថៃ លាវ វៀតណាម ដែល​នៅ​ជិត​កម្ពុជា ហើយ​ជន​ជាតិ​ខ្មែរ​យើង​ដែល​ប្រើ​ប្រាស់​ពស់ ធ្វើ​ជា​ឱសថ​នេះ ក៏​មិន​មែន​ទើប​តែ​ខែ​មុន ឬ​ឆ្នាំ​មុន តែមានប្រវត្ដិរាប់​រយ​ពាន់​ឆ្នាំ​មក​ហើយ​។

ពស់មានតំលៃ

ក្នុងមួយរដូវៗ ដែលមានគេហៅថា រដូវពោះចេញពីព្រៃនោះ អ្នករកស៊ីចាប់ពស់ ជាពិសេសប្រជាជននៅតាមព្រៃរនាម ជុំ​វិញ​ដង​ទន្លេ​សាប​នោះ សប្បាយ​ចាប់​ពស់​ណាស់ គេ​ចាប់​ទាំង​ពស់មានពិស ទាំងអត់ពិសដើម្បីថ្លឹងគីឡូលក់ទាំងរស់ ឲ្យឈ្មួញដែលប្រមូលទិញ ហើយ​នាំ​ចេញ​ទៅ​បរ​ទេស ដូច​ជា​ចិន ថៃ វៀត​ណាម​។ តែ​មាន​អ្នក​ខ្លះ​ទៀតចាប់ដែរ តែគេមិនលក់ឲ្យឈ្មួញបរទេសទេ តែគេយកមកលក់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។ នៅ​ភ្នំ​ពេញ​មាន​ហាង​រក​ស៊ី​លក់​ស្បែក​ពស់ ឆ្អឹងពស់ និងប្រមាត់ពស់ ប្រមាត់ពស់ដែលគេហាលក្រៀមមានតំលៃ​ថ្លៃ​ណាស់​នៅ​ទី​ផ្សារ​។ ប្រភពឯកសារ៖ 

ឆ្នាំម្សាញ់​2013​ជា​ឆ្នាំ​ពស់​ពិស​ព្រួស​ភ្លើង​ហោរា​ღ​សាស្ត្រ​ទស្សន៍🍒​ទាយ​ពីជោគ​ជតា​រាសី​តាម​អាយុ


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ ថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៣ ម៉ោង ១២:១០ ឆ្នាំ​ម្សាញ់​ ឬឆ្នាំ​ពស់​ដែលចូល​មក​ដល់​នេះ​ក្រុម​ហោរា​បាន​​ប្រកាស​ថា ​ជាប្រភេទ​ពស់​មាន​ពិស​ ព្រួស​ភ្លើង​ដែល​ការ​ទស្សន៍​ទាយ​ពី​ជោគ​ជតា​រាសី​ប្រចាំឆ្នាំ​២០១៣ ថាជា​ឆ្នាំដែល​មាន​អំពើ​ហិង្សា​កើនឡើង​ទ្វេ​ដង ។ ខាង​ក្រោម​នេះជាការ​ទស្សន៍​ទាយ​លើ​ជោគ​ជតា​រាសី​ក្នុង​​រវាង​ថ្ងៃកំណើត​របស់​បុគ្គល​គ្រប់រូប​ស្រប​តាម​ជោគ​​​ជតារាសី ឆ្នាំ​ម្សាញ់​២០១៣​រួម​មាន ៖

១-«Avies»​ ជោគ​ជតា​រាសី​ខែ​មេសា​ (អ្នក​​​កើត​ក្នុងរវាង​ពីថ្ងៃ​ទី​១៤ មេសា ​-១៤​ ឧសភា ​)

សម្រាប់​ការងារ​ ឥទ្ធិ​ពល​នៃជោគ​ជតា​រាសី​ក្នុងឆ្នាំ​២០១៣ ​មិនសូវ​មាន​ភាព​ធ្ងន់​ធ្ងរ​ជាង​រៀង​រាល់​ឆ្នាំ​កន្លង​មកនេះ​ទេ​​​​​​។ ​មានការ​ផ្លាស់​ប្តូរ​និង​​បំពេញ​ការ​ងារ​ច្រើន ប៉ុន្តែ​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​ទាំង​រដ្ឋ​និង​ឯក​ជន​ រាល់​ការ​ងារ​ទាំង​ឡាយ​ដែល​ប្រតិបត្តិ​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​គួរ​រក​ពេល​​វេលា​សម្រាក​លម្ហែ​កាយ​ឱ្យ​បាន​ច្រើន ។​ ដោយឡែក​ក្នុងផ្នែក​ហិរញ្ញ​វត្ថុ បើ​តាម​គិត​គូរ​ពីជោគ​ជតា​រាសី​បាន​ទទួល​ទ្រព្យ​ច្រើន ប៉ុន្តែ​​អ្វី​គួរ​ប្រុង​ប្រយ័ត្ន​គឺ​ការ​ចំណាយ​ប្រាក់​ត្រូវ​មាន​ការក្បិត​ក្បៀត​​​ ព្រោះ​ជោគ​ជ​តា​​​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្ត​​ចរិត​​ជា​មនុស្ស​«ហ៊ានស៊ី​ ហ៊ាន​សង » ។ បើ​សិន​ទំនោរ​របស់​លោក​អ្នក​ផ្តេក​ផ្តួល​លើ​ជោគ​ជតា​ខាង​លើ វាមិនខុស​ពីពាក្យ​ចាស់​លោក​ពោល​ថា​«​ប្រាក់​ក៏​បង់​ ​ថង់​ក៏ដាច​នោះ​ទេ​ » ។ បញ្ហា​សេ្នហា ជា​ជោគ​ជតា​រាសី​ល្អ​ទៅ​លើ​​មនុស្ស​នៅលីវ​នៅ​ក្នុងឆ្នាំ​២០១៣ នឹង​ជួប​មនុស្ស​ដែលលោក​អ្នក​ពេញចិត្ត​​និងមាន​សម្ព័ន្ធ​ភាព​ល្អ ចំណែក​សុខ​ភាព​​ត្រូវ​ទទួល​ការថែ​ទាំ​ឱ្យ​បាន​ដិត​ដល់​ ព្រោះ​ឆ្នាំ​នេះមាន​ការ​ងារ​ច្រើន​និង​នឿយ​​ហត់​ខុស​ប្រក្រតី ។

២«Taurus » ជោគ​ជតារាសី​ខែ​ឧសភា​(​អ្នក​​កើត​ក្នុងរវាង​ពីថ្ងៃទី​១៥​ ឧសភា ​-១៤​ មិថុនា )

ការងារ​ក្នុងឆ្នាំ​នេះ​នឹងប្រឡូក​លើការ​ងារ​ថ្មី​ៗ​​ជា​ច្រើន​ ប៉ុន្តែ​ក៏​មាន​ជំនឿ​ចិត្ត​ថា​ ក្នុង​ឆ្នាំ​២០១៣​នឹងមាន​ការប្រែ​ប្រួល​​ល្អជាង​ឆ្នាំ​ចាស់ យ៉ាង​ហោច​ណាស់​​​​ក៏បាន​ទទួល​​ទំនុកចិត្ត​​ពីចាស់​ទុំ ឬ​ចៅ​​​ហ្វាយ​នាយ ​ខ្លះ​ទៀត​ក៏​បាន​ឡើង​តំណែង ។ ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក​អ្នក​អាច​ធ្វើ​ការ​ពង្រីក​មុខ​របរ​​ ឬសម្លឹង​រក​ទិស​ដៅ​ថ្មី​ព្រោះ​​ជោគ​ជតារាសី​របស់​លោក​អ្នក​​នឹង​ផ្តល់​សំណាង​ល្អ​ ចាប់​ពីដើម​ឆ្នាំ​ដោយ​មាន​មនុស្ស​ជួយ​ជ្រោម​ជ្រែង​​ដ៏​ល្អ លើសពី​នេះជោគ​ជតារាសី​ខាង​លើ​នឹងទទួល​បានការ​​ទំនុក​បម្រុង​និង​បង្កើន​ចំណូល​ខ្ពស់ ប៉ុន្តែ​ត្រូវ​តាំង​ចិត្ត​ឱ្យ​បានល្អ ។ ចំណែក​ហិរញ្ញវ​ត្ថុ​លោកអ្នក​អាចរក​ចំណូល​ខ្ពស់​ជាដុំ​​​​​​កំភួន​លើស​ពីឆ្នាំមុន ដោយឆ្នាំ​​នេះ​មាន​ប្រាក់​សម្រាប់ការ​ចំណាយ​ ឬវិនិយោគ​ទុន​យ៉ាង​​​ស្រួល ប៉ុន្តែ​អ្វី​ដែល​​គួរ​ឱ្យបារម្ភ​គឺ​ការ​ចាយ​វាយ​មិនត្រូវ​ខ្ជះ​ខ្ជាយ​នោះ​ទេ​ ។ លោកអ្នក​ដែល​ស្ថិត​​ក្នុង​ជោគ​ជតារាសី​នេះជាមនុស្ស​មាន​ចិត្ត​​ល្អ ​តែ​បើ​​ចាយ​វាយ​ដោយ​ឥត​សន្សំ​សំ​ចៃ ​អាច​បង្ក​ឱ្យ​​កើត​មាន​​បំណុល​តាម​ពីក្រោយ ។ ​រី​ឯ​ស្នេហា​ ចំពោះ​អ្នក​នៅ​លីវ ​ក្នុងឆ្នាំ​នេះ​​នឹ​ងមាន​ឱកាស​ក្នុង​ការ​​រឹត​ចំណង​សម្ព័ន្ធ​ភាពដ៏​ល្អ​នឹង​គ្នា ​។ ប៉ុន្តែ​​​សម្រាប់​អ្នកដែល​មានគូស្នេហ៍​អាច​ប្រឈម​មុខ​នឹងទុក្ខ​ក្រៀម​ក្រំ​​​គ្រប់​ពេល ដែល​​​អាច​ជួប​នឹង​ការ​លែងលះ ប៉ុន្តែ​គ្រប់​ភាគី​ត្រូវ​អត់​ធ្មត់ ព្រោះ​មាន​ឱកាស​ល្អ​នឹង​ស្រុះ​ស្រួល​គ្នាឡើង​វិញ ។ ចំណែក​សុខ​ភាព​​គួរ​ប្រុង​ប្រយ័ត្ន​​ ចំពោះ​អ្នក​ដែល​មានទម្ងន់​ធ្ងន់​ ព្រោះ​ថា​ក្រៅ​ពី​កាន់​តែ​កើន​ទម្ងន់​ ក៏​ប្រឈម​មុខ​នឹង​​ការលើស​ឈាម​ និង​​បញ្ហា​​ផ្លូវ​ដង្ហើម​ផងដែរ​​ ។

៣-«Gemini»​ជោគ​ជតា​រាសី​ខែមិថុនា (អ្នក​​កើត​ក្នុង​រវាង​ពី​ថ្ងៃ​ទី​១៥ មិថុនា -១៦​ កក្កដា )

ឥទ្ធិ​ពល​នៃជោគ​ជតារាសី​នេះ ធ្វើ​ឱ្យ​ការ​ងារ​​មានការ​ផ្លាស់​ប្តូរ​ ឬ​ហៅ​ថា​​នឹងមាន​ប្រែ​ប្រួល​​បាត​ដៃ​ជា​ខ្នងដៃ ដោយ​ការងារ​ខ្លះ​អាច​ត្រូវ​ពន្យារ​ ឬលុប​ចោល​ ​ការងារ​ខ្លះ​ទៀត​នឹងមាន​​បញ្ហា​ត្រូវដោះ​ស្រាយ​​គ្រប់​ពេលវេលា ប៉ុន្តែ​នៅ​ពេល​ឆ្លង​ផុត​ខែ​មេសា ជោគ​ជតា​ខាង​លើ​នឹង​ប្រែ​​ក្រឡាស់​ពី​អាក្រក់​​ទៅ​ជាល្អវិញ​​ ។ ​អ្វី​ដែល​សំខាន់​ក្នុងឆ្នាំ​២០១៣​នេះ គឺជា​ឆ្នាំ​ទទួល​ការ​ជួយ​​ទំនុកបម្រុង​ពីចៅ​ហ្វាយ​នាយ​យ៉ាង​ល្អ និងទទួល​បញ្ជា​ឱ្យ​គ្រប់​គ្រង​ការ​ងារ​ថ្មី ដោយ​ស្ថិត​ក្នុងគន្លង​​ដ៏​ល្អ​ក្នុងការ​ងារ​ទៅ​ថ្ងៃ​អនា​គត​ ។ ចំពោះ​អ្នកដែល​ចង់​ប្តូរ​ការងារ​ត្រូវ​រិះ​រក​​និងស្វែង​រក​នៅ​ពាក់​កណ្តាល​ឆ្នាំ ​ព្រោះ​ជោគ​ជតា​រាសី​នឹង​បើក​ធំ​ទូលាយ​មាន​ឱកាស​ល្អ​ស័ក្តិសម​នឹង​សមត្ថ​​​ភាព ។ ដូច្នេះ​ក្នុងឆ្នាំ​នេះ​សូម​កុំ​បណ្តែត​បណ្តោយ​ឱកាស​ល្អ​​ឱ្យ​​កន្លង​ផុត​ក្នុងការ​បម្រើ​ការ​ងារ​សម្រាប់​​អនាគត ។ សម្រាប់​ចំណូល​ ឬ​ហិរញ្ញ​វត្ថុ ជោគ​ជតារាសី​បាន​បញ្ជាក់​ពី​ចរិត​​និស្ស័យ​​នៃការ​ចាយ​វាយ  រាសី​មិថុនា​​ជា​រាសី​គ្មាន​ចរិត​និស្ស័យ​ក្នុងការ​ចំណាយ​ប្រាក់​ខ្ជះ​ខ្ជាយ​ទេ​​ ព្រោះ​ឆ្នាំ​​នេះ​ចំណូល​ភាគច្រើន​បាន​ទទួល​ពីកម្លាំង​ចិត្តទាំង​ស្រុង ។ បញ្ហា​សុខ​ភាព នៅ​ក្នុងឆ្នាំ​​នេះ​មាន​និន្នាការ​និង​ចាប់ផ្តើម​​លើ​និន្នាការ​ថ្មី​ៗ​ ជាពិសេស​មាន​​​​​បម្រែ​​​បម្រួល​មួយ​ចំនួន​លើ​សេចក្តីស្រឡាញ់ ។ ​ក្នុងឆ្នាំ​នេះមាន​គូស្នេហ៍​ខ្លះ​ឈាន​ដល់​ក្តីសង្ឃឹម​ ខ្លះ​ទៀត​ក៏ស្ថិត​ក្នុងការ​បែក​បាក់​ ចំណែក​អ្នក​នៅ​លីវ ​នឹងមាន​ឱកាស​ល្អ ក្នុងការ​សេព​គប់​គ្នា ​និង​ណែ​នាំ​ដល់​មិត្តភក្តិ ។ ចំពោះ​សុខ​ភាព​ជា​ជោគ​ជតា​រាសី​ល្អ ​ការឈឺ​ថ្កាត់មានការព្យាបាល​ដិតដល់​ប៉ះ​​ខ្លះ​​ទៀត​​ជួប​នឹង​ជំងឺ​​តម្កាត់​​​​​ផ្សេងៗ​បាន​បៀត​បៀន ដូច្នេះ​មិន​គួរប្រមាថ​​ទេ​ ។

៤-«Cancer» ជោគ​ជតារាសី​ខែកក្កដា ​(អ្នក​​កើត​ក្នុង​រវាង​ពី​ថ្ងៃទី​១៧ កក្កដា -១៦​ សីហា ​​)

​សម្រាប់​ការងារ​ចាប់តាំង​ពីដើម​ឆ្នាំ​​រហូតដល់​ថ្ងៃទី​២៩ ឧសភា ​បាន​ទទួល​ជោគ​ជ័យ​​យ៉ាងស្រុះ​ស្រួល​ទទួលបាន​កម្រៃ​​និង​ផល​ប្រយោជន៍​ជាហូ​រ​ហែ​មានមិត្ត​ភក្តិ​​ថ្មី​បាន​ទទួល​តំណែង​សំខាន់​ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ប៉ុន្តែ​គួរ​ស្តាប់​​ការណែនាំ​របស់​​អ្នក​នៅ​ក្បែរ​ខ្លួន ។ ការងារ​មុខ​ជំនួញ​​នៅ​ឆ្នាំ​នេះនឹងមាន​ភាព​អធឹក​អធម ប៉ុន្តែ​អ្វី​គួរ​ឱ្យ​បារម្ភ គឺ​ការមាន​​ទំនាស់​ជា​មួយ​អ្នកចូលហ៊ុន​ក្នុង​មុខ​ជំនួញ ។ ដូច្នេះ​លោកអ្នក​គួរមានការអត់​ធ្មត់ និង​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យ​បានល្អ ធានា​ថាក្តី​សម្រេច​នឹងក្លាយ​ជា​របស់​អ្នក​យ៉ាង​ពិត​ប្រាកដ ។ សម្រាប់​ផ្នែក​ហិរញ្ញ​វត្ថុ​ចាត់​ទុក​ថា​​ជាអំឡុង​ពេល​ល្អ ​មាន​ន័យថា ​នៅក្នុងឆ្នាំ​២០១៣ គឺជា​ឆ្នាំ​ទទួល​ចំណូលខ្ពស់​​ ​ប៉ុន្តែ​មានចំណាយ​ច្រើនទៅ​លើ​ក្រុម​គ្រួសារ ។ រី​ឯ​រឿងរ៉ាវ​ស្នេហា​ និងសុខ​ភាព​កំពុងស្ថិត​នៅ​ក្នុង​គន្លង​ដ៏​​សោម​នស្ស​រីករាយ ព្រោះក្តី​ស្រឡាញ់​ជា​វត្ថុ​ធ្វើ​ឱ្យ​លោក​អ្នក​មានសេចក្តី​សុខ ។​​នៅ​ដើម​ឆ្នាំ​សម្រាប់​អ្នកនៅលីវ និងមា​នសម្ព័ន្ធ​​ភាព​រួស​រាយ​រាក់​ទាក់​និងគួរ​​សេពគប់ ។ ប្រសិន​បើ​លោក​អ្នក​អូស​បន្លាយ​ពេល​ឱកាស​ដ៏ល្អ​នេះនឹងមាន​ការ​បាត់​បង់​លាភ​សំណាង​របស់ខ្លួន ព្រោះ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ស័ក្តិ​សម​ក្នុងការ​រក​គូស្រករ ។ ចំពោះ​បញ្ហា​សុខ​ភាព​​លោកអ្នក​គួរ​ថែរក្សា​ខ្លួន​ឱ្យ​បាន​ដិតដល់​និងប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ។

៥-«Leo»ជោគ​ជតារាសី​ខែសីហា ​(​អ្នក​​​កើត​ក្នុង​រវាង​ពីថ្ងៃ​ទី​១៧ សីហា ​-១៦​ កញ្ញា ​)

បញ្ហា​ការងារ​ក្នុងឆ្នាំ​២០១៣​ នឹងមាន​ការ​ប្រែ​ប្រួល​ច្រើន​យ៉ាង​មាន​ទាំង​ល្អ និងមិន​ល្អ ជួ​ន​កាល​អាច​ធ្វើ​ឱ្យ​មាន​ការរា​រែក​ក្នុងចិត្ត ប៉ុន្តែត្រូវ​អត់​ធ្មត់ ។ ការបំពេញ​ការងារ​នៅ ពេល​ដើម​ឆ្នាំ​អាច​​មិនសូវ​ចុះ​សម្រុងគ្នា ​ធ្វើ​ឱ្យ​ជ្រួល​ច្របល់ សម្រាប់ជំហា​នដំបូង​ត្រូវ​ប្រយ័ត្ន​​ប្រយែង​​លើ​​មិត្ត​រួម​ការងារ​ ឬ​អតិ​ថិជន អាច​ក្លាយ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​កើត​ទំនាស់ ។ នៅ​ដើម​ឆ្នាំ​មិន​គួរ​ចេញ​មុខ​​ឱ្យ​ហួស​ហេតុ​ និងមិន​គួរ​សម្រេច​ចិត្ត​តែ​ម្នាក់​​ឯង​ដោយ​មិនស្តាប់​យោបល់​របស់គេ ព្រោះ​អាច​កើត​​មាន​កំហុស​នៅ​ពេល​ក្រោយ ។ ​ចំណែក​​ហិរញ្ញវត្ថុ​​ចាត់ទុក​ថាជាឆ្នាំ​ដែ​ល​ទទួល​ប្រាក់​ចំណូល​ច្រើន​ជាង​ឆ្នាំ​កន្លងទៅ ។ ជា​ឆ្នាំ​​មាន​​ទ្រព្យស្តុក​ស្តម្ភ ​និងទទួល​កម្រៃ​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ ។ ចំណែក​ប្រាក់​ចំណូល​ដែល​ទទួល​​បាន​ពីការ​ផ្សង​សំណាង​​របស់​លោក​អ្នក​ដែល​ស្ថិត​ក្នុង​រាសី​នេះគឺ​ដំណើរ​ការ​ដ៏ពិបាក​ បើ​ចង់​ផ្សង​សំណាង​ត្រូវគិត​ឱ្យ​បាន​ច្បាស់​ ព្រោះ​អាច​ប្រឈម​​មុខ​នឹង​ទ្រព្យ​ក៏​​​បង់​​ថង់​ក៏ដា​ច ។ ​ចំពោះ​រឿង​ស្នេហា​ ក្នុងរាសី​​នេះ​ក្តី​ស្រឡាញ់​​មាន​លក្ខណៈ​ប្រែ​ប្រួល​មិនចុះ​សម្រុង​គ្នា​ ។ គូ​ស្នេហ៍​នានា​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹងការ​ជួប​ឧប​សគ្គ​នៅដើម​ឆ្នាំ​២០១៣ ដោយ​ឈ្លោះ​ប្រកែក​គ្នា ​ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​​នៅ​​ពាក់​កណ្តាល​ឆ្នាំ ។ សម្រាប់​គូសេ្នហ៍​​​ដែល​កំពុង​សម្លឹង​រក​យុទ្ធ​សាស្ត្រ​បង្កើត​ក្រុម​គ្រួសារ​រួប​រួម​ នឹងមាន​ឱកាស​ល្អ បាន​រៀបការ​ ឬ​បង្កើត​ជា​គ្រួសារ​ថ្មី ទៅ​ថ្ងៃ​អនាគត ។ ​សម្រាប់​សុខ​ភាព​​ និងការ​ជួ​ប​ឧប្ប​ត្តិ​ហេតុ​ គឺជា​រឿងគួរ​ឱ្យ​បារម្ភ​ក្នុងឆ្នាំ​២០១៣ ព្រោះ​អាច​​​​កើត​មាន​​ឡើង​យ៉ាង​ងាយ​ស្រួល ដោយ​នឹកស្មាន​មិនដល់ ។

៦-«Virgo»ជោគ​ជតារាសី​ខែ​កញ្ញា​(​អ្នក​​កើត​ក្នុង​រវាង​ពី​ថ្ងៃទី​១៧ កញ្ញា ​-១៧ តុលា )

ការងារ​នៅ​ដើម​​ឆ្នាំ​​២០១៣ នឹងទទួល​បាន​ជោគ​ជ័យ​មានលាភ​សំណាង​ចាស់​ទុំ​​នឹ​ង​ផ្តល់​ការ​ឧបតម្ភ​ក្នុង​រវាង​ពី​ថ្ងៃទី​២៩ មករា ​ដល់​ថ្ងៃ​ទី​​៦​មេសា ​។ សម្រាប់​លោក​អ្នក​ដែល​ស្ថិត​ក្នុងជោគ​ជតារាសី​នេះ ​នឹងមាន​បម្រែ​បម្រួល​ក្នុងខ្សែ​ជីវិត អ្នក​ខ្លះ​អាច​ប្តូរ​ការងារ​ ឬ​កន្លែង​ការ​ងារ ​​ដោយ​ដំណឹង​ល្អ​ទាំង​នេះនឹងកើត​ឡើង​តាំង​ពីដើម​ឆ្នាំ​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ​។ ចំពោះ​​អ្នកដែល​ចំណាយ​ទុន​ក្នុងការ​​ប្រកប​មុខ​ជំនួញ តាម​ជោគ​ជតា​បង្ហាញ​ថា ​បង្ក​​ឱ្យ​មាន​ការស្រុះ​ស្រួល​​គ្នា​ល្អ ការ​កុម្ម៉ង់​​​​ទិញ​ពី​អតិថិជន​កើតឡើង ជាពិសេស​ជំនួញដែល​​ទាក់​ទង​​នឹង​បរ​ទេស នឹងទទួល​ផល​ល្អ​ដ៏​វិសេស​វិសាល ។ ផ្នែក​ហិរញ្ញ​វត្ថុ លោក​អ្នក​គួរ​ប្រយ័ត្ន​ប្រយែង​ព្រោះ​ឆ្នាំ​នេះ​គឺជា​ចំណុច​​នៃការ​ផ្លាស់​ប្តូរ​ហិរញ្ញវត្ថុ​ ជាពិសេស​អ្នកដែល​មានចំណូល​មិន​ប្រាកដ​ប្រជា ​និងមាន​ឱកាស​ទទួល​ការឆ​បោក គួរ​​​តែពិនិត្យ​ឯក​សារ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន ។ លើស​ពី​នេះ​​លោក​អ្នកគួរប្រុង​ប្រយ័ត្ន​លើ​ការ​ចំណាយ​ដែល​គ្មាន​ការចាំ​បាច់​ ទោះ​បី​ជា​អ្នក​ខ្លះ​មាន​ចំណូល​​ល្អ​គួរ​ឱ្យ​ពេញ​ចិត្ត​​ក៏ដោយ ។ ​រី​ឯស្នេហា​​ និងសុខ​ភាព លោក​អ្នក​ដែល​មាន​ជោគ​ជតារាសី​ខែកញ្ញា ​នៅ​ក្នុងឆ្នាំ​២០១៣ នេះ ​នឹង​ប្រែ​ប្រួល​លើ​រឿង​រា៉វ​មួយ​ចំនួន​ ស្ថិត​នៅ​ចំពោះ​មុខ ប៉ុន្តែ​ក៏​​ធ្វើ​ឱ្យ​អ្នក​ខ្លះ​ភ័យ​ខ្លាច​នឹង​ក្តី​ស្រឡាញ់ ជាពិសេស​​គឺអ្នក​នៅ​លីវ​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ពួក​គេ​ក៏​នៅ​មាន​ជំនឿ​ចិត្ត​ថា ​រឿង​រ៉ាវ​​ថ្មី​នៅ​​ក្នុងខ្សែ​ជីវិត​របស់គេ​នឹង​ផ្តល់​សេចក្តី​សុខ​កាន់​តែខ្លាំង​ រី​ឯ​សុខ​ភាព​​អ្នកដែល​មាន​ជំងឺ​តម្តាត់​​នឹង​បាន​ទទួល​ការ​ព្យាបាល​ និង​មាន​អាការ​​​ធូរ​ស្រាល​ ជាដរាប ។

៧-«Libra» ជោគ​ជតារាសី​ខែតុលា (អ្នក​​កើត​​​ក្នុង​រវាង​ពី​ថ្ងៃទី​១៨ តុលា -១៦ វិច្ឆិកា ​)

​ការងារ​នៅ​ក្នុងឆ្នាំ​២០១៣ ត្រូវ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ការ​ផ្លាស់​ប្តូរ​ ព្រោះ​ឥទ្ធិ​ពល​ទាំង​ព្រះ​រាហ៊ូ និងភព​ព្រះសៅរ៍ នឹង​ផ្តល់​ផល​ប៉ះ​ពាល់​​ដល់​ការ​ងារ​អាចមាន​​​ការ​​ផ្លាស់​ប្តូរ​​ការងារ​ ឬ​ទី​កន្លែង​ធ្វើ​ការ ។ អ្វី​ដែល​គួរ​ប្រយ័ត្ន​ប្រយែង គឺឧបសគ្គ​នឹង​កើត​ឡើង​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ ដូច​ជាមាន​បញ្ហា​មិនចុះ​សម្រុង​នឹង​មិត្ត​រួមការ​ងារ ។ នៅឆ្នាំ​នេះ​គឺការងារ​ ឬ​ជំនួញ​​ទាក់​ទង​នឹង​បរ​ទេស​នឹងមាន​ផល​ល្អ លោក​អ្នក​ត្រូវ​ប្រតិ​បត្តិ​​លើ​ការងារ​​ប្រកប​ដោយ​​ភាពអត់ធ្មត់ និងត្រូវ​តាំង​ចិត្ត​ធានា​ថា ​ក្តីសម្រេច​នឹងមក​រក​​​លោក​​អ្នក ។ សម្រាប់​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​ប្រយ័ត្ន​​​លើបំណុល ត្រូវ​ចៀស​វាង​ផ្តល់​ប្រាក់​កម្ចី​​​ ព្រោះ​អាច​មានបញ្ហា​នៅ​ពេល​ក្រោយ ។ គួរ​ប្រុង​ប្រយ័ត្ន​លើការ​ចំណាយ​ក្នុងគ្រួសារ​គួប​ផ្សំ​នឹងការ​ចំណាយ​ដោយ​មិន​ដឹង​មុខ​ដែល​​មាន​ជា​ហូរហែ​។ ទោះ​បី​ជាក្នុង​ឆ្នាំ​នេះ​មានចំណាយ​ច្រើន ប៉ុន្តែ​ក៏​នៅ​មាន​លាភ​​សំណាង​បង្កើត​ចំណូល​ជា​បន្ត​បន្ទាប់ ។

រី​ឯ​ស្នេហា​​​សម្រាប់​អ្នកនៅ​លីវ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើការសម្រេច​ចិត្ត ព្រោះ​ថា​ជា​ធម្មតា​អ្នក​នៅ​លីវ​មាននិន្នា​ការខ្ពស់​ក្នុងការ​លះ​បង់​​ ​។
​ចំពោះ​អ្នកដែល​មាន​គូ​ស្រាប់​ដែល​​​ជួប​ឧសគ្គꦫ​ក្នុង​ឆ្ន🍃ាំ​​កន្លង​មក ប៉ុន្តែ​ក្នុងឆ្នាំ​នេះ​នឹង​មាន​សិរី​សួ​ស្តី​កាន់​តែខ្លាំង ។ សម្រាប់​សុខ​ភាព​ជា​​ជោគ​ជតា​រាសី​​បង្ក​ឱ្យ​មាន​ជំងឺ​រាំុរៃ ក្នុងឆ្នាំ​​នេះ​ត្រូវថែ​ទាំ​សុខ​ភាព​ឱ្យ​បាន​ដិត​ដល់ ។

៨-«Scorpia»​ជោគ​ជតារាសី​ខែ​វិច្ឆិកា​(​អ្នក​​កើត​ក្នុង​រវាង​ពី​ថ្ងៃទី​១៧ វិច្ឆិកា ​-១៥​ ធ្នូ )

វិវត្តន៍​​​​នៃការងារ​ក្នុងឆ្នាំ​នេះ​ដំណើរ​ការ​បាន​ល្អ និង​ទទួល​ជោគ​ជ័យ​នៅ​គ្រប់​ពេល ។ ឧបសគ្គ​ដែល​ស្ថិត​ក្នុង​គន្លង​នៃជោគ​ជតា​​កាលពី​ដើម​ឆ្នាំ​នឹងមាន​​​ការ​​​ផ្លាស់​ប្តូរ​​តំណែង ​បញ្ហា​​ស្មុគ​ស្មាញ​ក្នុងការ​ងារ​នឹង​ធ្លាក់​ចុះ ។ ចំពោះ​លោក​អ្នក​ដែល​ធ្លាប់​​ទទួល​ការ​មួល​បង្កាច់ ឬមិត្ត​រួមការងារ​ដែល​ខឹងសម្បារ​នឹងបាន​ទទួលការ​ជួយ​ជ្រោម​ជ្រែង​ និង​ជា​ឆ្នាំ​អំណោយ​ផល​​ល្អ​ដល់​ជីវិត ។ ហិរញ្ញវ​ត្ថុ​សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​ជោគ​ជតា​រាសី​ខែវិ​ច្ឆិកា ​នៅឆ្នាំ​នេះនឹង​ក្លាយ​ជា​មនុស្ស​មាន​​ទ្រព្យ​ស្តុក​ស្តម្ភ​មាន​ចំណូល​ច្រើន​ឥត​ឧបមា។ ​រី​ឯ​បញ្ហា​ស្នេហា​ ក្នុងឆ្នាំ​ម្សាញ់​សេចក្តី​ស្រឡាញ់​​នឹងមាន​បម្រែ​បម្រួល​ឆ្ពោះ​ទៅចំណុច​ដ៏​ប្រសើរ​ជាង​មុន ។ ឆ្នាំ​នេះជាឆ្នាំ​ដ៏​ស័ក្តិ​សម និង​មាន​​​ការ​ស្រុះ​ស្រួល​គ្នា​ ដូច្នេះ​​គួរ​យក​ចិត្តទុក​ដាក់​និងថែរក្សា​គ្នា​ឱ្យ​បាន​ល្អ​ឆ្ពោះ​​ទៅ​រក​​សេច្តី​សុខ គ្រប់​ជំហាន​ក្នុងជីវិត ។ សម្រាប់សុខ​ភាព ត្រូវ​ការ​​ថែទាំ​ឱ្យ​បាន​ដិត​ដល់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ។

៩-«Sagi Harius »ជោគ​ជតារាសី​​ខែ​ធ្នូ ​​(​អ្នក​កើត​ក្នុងរវាង​ពី​ថ្ងៃទី​១៦ ធ្នូ -១៤ មករា )

ការ​បំពេញ​ការ​ងារ​ក្នុងឆ្នាំ​នេះ​លោកអ្នក​ត្រូវ​មាន​ភាព​រឹង​បឹុង និងពុះ​ពារ​គ្រប់​ឧបសគ្គ​ ដើម្បី​ឱ្យ​ការ​ងារ​ដំណើរការ​ល្អ និងមាន​ភាព​​រលូន ។ ចំពោះ​លោក​អ្នកដែល​មានការ​ងារ​ជាប់​ជា​ប្រចាំ​នឹងមាន​ឱកាស​​ល្អទទួល​ការជួយ​ជ្រោម​ជ្រែង​ពី​ចៅ​ហ្វាយ​នាយ និងមិត្ត​រួម​ការងារ ។ ចាត់ទុក​ថា​ជាអំឡុង​ពេល​ដ៏​ប្រសើរ​ក្នុងការ​បើក​មុខ​ជំនួញ​ថ្មី ​ព្រោះ​ជា​ឆ្នាំ​ទទួល​នូវការ​​គោរព​និងកោតសរសើរ​ពី​អតិ​ថិជន ។ ​ជា​ធម្មតា​រាល់​ការងារ​ទាំង​ឡាយ​រមែង​មានឧបសគ្គ​ ប៉ុន្តែ​ដោយ​សារ​​ជោគ​ជតា​​​​​​រាសី​ខ្ពស់​អាច​ជួយ​សង្គ្រោះ​ និងដំណើរ​ការ​យ៉ាង​រលូន ។ រី​ឯ​ហិរញ្ញ​វត្ថុ​ចាត់ទុក​ថា​ជា​អំឡុង​ពេល​ប្រកប​ដោយ​​ឧត្តម​ភាព មាន​ទ្រព្យ​ស្តុក​ស្តម្ភ និង​ជីវ​ភាព​ធូ​រ​​ធារ គឺជា​​ឆ្នាំ​ទទួល​បាន​ការ​ឧបត្ថម្ភ​ដ៏​សន្ធឹក​សន្ធាប់​​មានចំណូល​ជាប្រចាំ ​រួម​ទាំង​លាភ​សំណាង ។ លើសពី​នេះ​នៅក្នុងឆ្នាំ​២០១៣ ក៏ជា​ឆ្នា​​ំ​នឹង​ទទួល​បាន​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​ធ្លី កេរ្តិ៍​មរតក ឬអ្នក​ខ្លះ​អាច​​ទទួល​ការប្រាក់​ចំណែក​ ឆ្លើយ​តប​នឹង​ការ​វិនិយោគ​ទុន ។ ចំពោះ​រឿ​ង​ស្នេហា​ នឹងមាន​ភាព​លេច​ធ្លោ​ ជាពិសេស​លើ​អ្នក​នៅ​លីវ មាន​ឱកាស​ល្អ ក្នុង​ជម្រើស​របស់​ខ្លួន ។ សម្រាប់​គូស្នេហ៍​ដែល​សេព​គប់​គ្នា​រយៈ​ពេល​យូរ​ប្រសិន​បើ​មានបញ្ហា​ត្រូវ​ដោះ​ស្រាយ​និងចេះ​យល់ចិត្ត​គ្នា​ជា​ពិសេស​នៅ​ពាក់​កណ្តាល​ឆ្នាំ ​ជា​រយៈ​ពេល​ផ្តួច​ផ្តើម​នៃ​ក្តី​ស្រឡាញ់​ដ៏​ល្អូក​ល្អិន​​​ ។ ​បញ្ហា​សុខ​ភាព​ជា​ធម្មតា ​រមែង​កើត​ឡើង​​ទៅ​លើ​ផ្លូវកាយ​ដូចជា​ជួបនឹង​ឧប្ប​ត្តិ​ហេតុ​ក្នុងការ​ធ្វើ​ដំណើរ​ ដូច្នេះ​​មិនត្រូវ​ប្រមាថ​និង​​ត្រូវ​​ថែរក្សា​ខ្លួន​ឱ្យ​បាន​ល្អ ។

១០-«Lapricorn»ជោគ​ជតារាសី​ខែ​មករា (​​អ្នក​​កើត​ក្នុង​រវា​ង​ពី​ថ្ងៃទី​១៥ មករា -១២​ កុម្ភៈ )

ការងារ​នឹង​ឈាន​ទៅ​មុខ​មាន​បម្រែ​បម្រួល​ដ៏​ធំ​ក្នុងការ​ងារ​ដោយ​ឆ្នាំ​នេះត្រូវ​ពឹង​ផ្នែក​លើការ​សម្រប​ខ្លួន​​និងស្វែង​យល់​រឿង​រា៉វថ្មី​ៗ​ឱ្យកាន់តែ​ច្រើន ប៉ុន្តែ​ត្រូវ​មាន​​ជំនឿ​ថា​ជោគ​ជតា​នឹងមិន​អាក្រក់​​ដូចការរំពឹង​ទុក ។ ជោគ​ជតា​ក្នុងឆ្នាំ​នេះ ត្រូវ​បំពេញ​ការងារ​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន​​និងប្រាកដ​​ប្រជា ​។ ចំពោះ​លោក​អ្នក​ដែល​ប្រកប​មុខជំនួញ​​​ថ្មី ​អាច​ដំណើរ​​ការ​យ៉ាង​ងាយ​ស្រួល​ឧបសគ្គ​ផ្សេង​ៗ​អាច​ឆ្លង​កាត់​បាន​​ ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​​លើ​បញ្ហា​ដែល​ពាក់​​​​ព័ន្ធ​នឹងភាគ​ហ៊ុន ។ រី​ឯ​ហិរញ្ញវត្ថុ​ ក្នុងឆ្នាំ​២០១៣ នឹងមាន​ចំណូល​ខ្ពស់​ស្ទើរ​​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​​មិន​អាច​រក្សា​ទុក​បាន​ ព្រោះមាន​​ការចំណាយ​កើតឡើង​ជា​ហូរហែ​​។ ម្យ៉ាង​​ទៀត​អ្នក​ដែលស្ថិត​ក្នុង​រាសី​ខាង​លើ​រមែង​មាន​ចរិត​និស្ស័យ​ ចាយ​វាយ​ច្រើន​អាច​ធ្វើ​ឱ្យ​មាន​បំណុល​ ។ ក្នុង​ឆ្នាំ​នេះ​អាច​មាន​អ្នក​ផ្សេង​មក​សុំ​ជួយ​ឧបត្ថម្ភ​ផ្នែក​ថវិកា បង្ក​ឱ្យ​កើត​ភាព​ក្តៅ​ក្រហាយ​ ដូច្នេះ​​លោក​អ្នក​ត្រូវ​ធ្វើការ​ពិចារណា​ឱ្យ​​បាន​ល្អិត​ល្អន់​​នៅ​ម​ុខ​ពេល​ជួយ​ដល់​អ្នក​ដទៃ ។

​ចំណែក​រឿង​ស្នេហា​ អ្នក​នៅលីវ​នឹងមាន​ឱកាស​ជួបនឹង​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត សម្រាប់​គូស្នេហ៍​ដែល​សេព​គប់​គ្នា​​​រយៈ​ពេល​យូរ នឹងមាន​ឱកាស​បាន​រៀបការ​ ឬ​ភ្ជាប់​ពាក្យ ។
 បញ្ហា​សុខភាព ជា​ធម្មតា​លោក​អ្នក​ដែល​ស្ថិត​ក្នុងរាសី​ខាងលើ​​រមែង​មានជំងឺ​ព្រោះ​រាង​កាយ​ធ្វើ​ការ​ច្រើន លើសពី​នេះក្នុងឆ្នាំ​២០១៣ ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ឧប្បត្តិ​ហេតុ​​💜​ផ្សេង​ៗ​ដែល​អាច​កើត​ឡើងꦗ​ជាយ​ថាហេតុ ។

១១-«Aquarius »​ជោគ​ជតា​​រាសី​ខែ​កុម្ភៈ (​អ្នក​​កើត​ក្នុងរវាង​ពីថ្ងៃទី​១៣ កុម្ភៈ -១៤ មីនា )

រាល់​ការងារទាំងឡាយ​​នឹងទទួល​​ជោគ​ជ័យ​ដ៏​សម​ប្រកប​និងមាន​កេរ្តិ៍​ឈ្មោះ​​ ​សម្រាប់​បុគ្គលិក​ ​ឬ​អ្នកស៊ីឈ្នួល​នឹងមាន​ឱកាស​ប្តូរ​តំណែង​មាន​ស្ថិរ​ភាព​ក្នុងការ​ងារ​កាន់តែច្រើន ។ ចំណែក​អ្នក​ដែល​មាន​អាជីព​ឯក​រាជ្យ​​ ឬ​ម​​ុខ​ជំនួញ​​ផ្ទាល់​ខ្លួន នឹង​មាន​​​​​អតិ​ថិជន​ច្រើន​និងមាន​កេរ្តិ៍​ឈ្មោះ ។ ​ក្នុងឆ្នាំ​នេះ​នឹងមាន​ឱកាស​ផ្លាស់​ប្តូរ​នៅ​ក្នុង​ទស្សនៈ​ល្អ​ៗ​កើនឡើង​មួយ​កម្រិត​ ប៉ុន្តែ​ក៏​ជា​ថ្នូរ​​នឹងការ​នឿយ​ហត់ ​។ ចំពោះ​អ្នកដែល​ចង់​សិក្សា​បន្ត ជាពិសេស​សិក្សា​​នៅ​បរទេស​នឹងមាន​ឱកាស​ល្អ​ដូច​គ្នា​ ព្រោះ​​ជាគន្លឹះ​​ជួយ​ធ្វើ​​ឱ្យ​ការ​ងារ​មាន​ការ​​អភិវឌ្ឍ​​ទៅ​មុខ​ជាលំដាប់ ។ ​ចំណែក​ហិរញ្ញវត្ថុ ​ជាឆ្នាំ​មាន​ចំណូល​ខ្ពស់ និងមាន​លំហូរ​ចូល​ជា​បន្ត​បន្ទាប់ ប៉ុន្តែត្រូវ​ប្រយ័ត្ន​ប្រយែង​លើការ​ចំណាយ​ប្រចាំ​ថ្ងៃ ។ ដោយឡែក​សម្រាប់ស្នេហា​​ អ្នកនៅលីវ​នឹងមាន​ឱកាស​បាន​ជួបគូកំណាន់​ ។ ​លោក​អ្នក​ដែល​ស្ថិតក្នុង​ជោគ​ជតារាសី​នេះ ជា​មនុស្ស​​មាន​មន្តស្នេហ៍​ គិត​ពីថ្ងៃទី​២៩ ឧសភា ​រហូត​ដល់​ដំណាច់​ឆ្នាំ ​នឹងជួប​គូស្នេហ៍​សម​តាម​បំណង ។ បញ្ហា​សុខ​ភាប​ត្រូវ​ប្រុង​ប្រយ័ត្ន​​លើ​អគ្គិ​ភ័យ រី​ឯ​​ការ​​ធ្វើ​ដំណើរ​​ទៅ​ផ្លូវ​​ឆ្ងាយ​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹងកើត​មានឧប្បត្តិ​ហេតុ ។

១២-«Pisces» ជោគ​ជតារាសី​ខែ​មីនា ​(​អ្នក​កើត​ក្នុងរវាង​ពីថ្ងៃទី​១៥ មីនា ​-១៣​ មេសា)

សម្រាប់​ការ​ងារ​ក្នុងឆ្នាំ​២០១៣ នឹងជួប​តែ​ភាព​សម្បូរ​សប្បាយ​ ព្រោះ​ជាឆ្នាំ​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ និងបញ្ហា​ផ្សេង ៗ​ទៀត ដោយស្ថិត​ក្នុង​ទិសដៅ​ល្អ ។ ឆ្នាំ​នេះ​លោក​អ្នកនឹងទទួល​បាន​ទំនុកចិត្ត​ពីចៅហ្វាយ​នាយ ​បើ​ចង់​ប្រកប​មុខ​ជំនួញ​​​​​​គឺជាឱកាស​ល្អ​និង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ ទោះ​បី​ជា​នៅ​លើក​ដំបូង​មាន​សភាព​ស្មុគ​ស្មាញ​ក៏ដោយ ​ប៉ុន្តែ​ជា​ចុង​ក្រោយ​ក៏​ទទួល​ជោគ​ជ័យ​ដ៏​ប្រពៃ​ ។ ​ហិរញ្ញវត្ថុ លោកអ្នកនឹងស្ថិត​ក្នុង​​ជោគ​ជតា​រាសី​នេះ ​ចាត់​ទុក​ថា​ជាឆ្នាំ​ដ៏​លេច​ធ្លោ ទទួល​ចំណូល​ខ្ពស់​គួរ​ជាទី​ពេញ​ចិត្ត ឬ​ទទួល​បាន​ការ​ផ្ទេរ​​កម្មសិទ្ធិ​ដីធ្លី ។ ចំពោះ​អ្នកដែល​ប្រកប​មុខ​ជំនួយ​​ដោយ​ការ​វិនិយោគ​​ទុន នឹងទទួល​ផល​​ចំណេញ​​នៅក្នុង​ឆ្នាំ​នេះ​នឹងមាន​ចំណូល​ដ៏​ពិសេស ​ប៉ុន្តែ​អ្វីដែល​ត្រូវ​ប្រយ័ត្ន​ប្រយែង​គឺ​ការ​ចំណាយ​គួរធ្វើ​​ការ​ត្រិះរិះ​ពិចារណា​ឱ្យល្អិត​ល្អន់​នៅ​មុន​​​ពេល​​​ចំណាយ ។ បើ​ទទួល​បាន​ប្រាក់​ គួរធ្វើ​ការ​បរិច្ឆាគ​សម្រាប់​សប្បុរស​ធម៌​ ឬសន្សំ​​សំចៃ​ទុក​នៅ​ថ្ងៃអនាគត​ ប៉ុន្តែ​អ្វី​គួរ​ចៀស​វាង​គឺការ​ភ្នាល់​ល្បែង ព្រោះ​ឆ្នាំ​​នេះ​ជោគ​ជតា​មិនសូវ​អំណោយ​​ផល​ល្អ​​និងអាច​ធ្វើ​ឱ្យ​កើត​មាន​បំណុល​មក​លើ​ខ្លួន ។​ ​សម្រាប់​រឿងស្នេហា​ និងសុខ​ភាព គឺជា​អំឡុង​ពេល​ឆ្លង​ផុត​ពី​គ្រោះ​មហន្ត​រាយ ជាឆ្នាំ​ជួយ​​ទ្រទ្រង់​ដល់​អ្នក​នៅលីវ​ឱ្យ​មានគូ​ស្រករ​​ ។ ចំពោះ​លោកអ្នក​ដែល​មាន​គូស្រករ​​ ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ឆ្នាំ​នេះ​ជា​​ពេល​ជួបគ្នា​រយៈ​​ពេលខ្លី អាច​កាត់​បន្ថយ​សម្ព័ន្ធ​ភាព​នឹងគ្នា ​។ រី​ឯ​​សុខភាព​​អ្នកដែល​​មាន​ជំងឺ​តម្កាត់​​​នឹង​ទទួល​ការព្យាបាល​ដ៏​ល្អ មាន​ឱកាស​ជាសះ​ស្បើយ​ពីជំងឺ​ផ្សេងៗ លើស​ពី​​នេះ​លោកអ្នក​ត្រូវធ្វើ​បុណ្យ​បំពេញ​កុសល ដោយ​​​ព្រលែង​សត្វ​​​​ដើម្បី​ទ្រ​ទ្រង់​ជោគ​ជតា​រាសី​របស់ខ្លួន​ដ៏​យូរ​អង្វែង ៕​​ ប្រភពឯកសារ៖

bet 855:ម្រ൩េញ​គង្វា​ល​ក្នុង​ជំនឿ​ខ្មែរ​បច្ចុប្បន្ន​


​ជាការ​ចាំបាច់​ដែល​ទំនៀមទម្លាប់​ប្រពៃណី ដែលជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​របស់​ប្រជាជន​ត្រូវ​រក្សាទុក​នូវ​លក្ខណៈ​ដើម​ឲ្យ​បាន​គង់វង្ស ជាពិសេស​ក្នុងខណៈ​មួយ​ដែល​សង្គមជាតិ​ស្ថិតក្នុង​ស្ថានភាព​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ដោយ​សម័យ​ទំនើប​ក៏​បណ្ដាល​ឲ្យ​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។​ ​ដូច្នេះហើយ​បានជា​យើង​សូម​ធ្វើការ​កត់សម្គាល់​មួយចំនួន លើ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​ម្រេញ​គង្វា​ល​ខ្មែរ ដែលជា​ប្រភេទ​ខ្មោច​ព្រៃ​មួយ​ប្រភេទ ថែរក្សា​ហ្វូង​សត្វ​ដំរី ដែល​សព្វថ្ងៃ​បានក្លាយ​ទៅជា​អ្នកថែរក្សា​ផ្ទះ​ស្បែង ទ្រព្យសម្បត្តិ​ទៅវិញ ព្រមទាំង​ការប្រែប្រួល​ទម្រង់​ដើម​ខ្លះៗ​មកពី​របត់​សង្គម​។ គឺ​ភាពខុសប្លែក​ខ្លះៗ​នេះហើយ​ដែល​គប្បី​យើង​ត្រូវ​កត់សម្គាល់ ដើម្បី​ទុកជា​ទិន្នន័យ​ប្រវត្តិសាស្ត្រ សម្រាប់​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​។​ ​ជា​រៀងរាល់​ពេលដែល​យើង​ចូល​ទៅតាម​ស្រុក ភូមិ មិន​ថា នៅ​ទីក្រុង​ឬ​នៅ​ខេត្ត​ទេ យើង​តែងតែ​ឃើញ​នៅមុខ​ផ្ទះ​របស់​អ្នកស្រុក ភូមិ​នូវ​វត្តមាន របស់​ខ្ទម​មួយ​ធ្វើ​អំពី​ឈើ ឬ​ស្បូវ ដែលជា​លំនៅស្ថាន​របស់​ម្រេញ​គង្វា​ល​។ ហើយ​ជានិច្ចកាល ម្ចាស់ផ្ទះ សែនព្រេន​ចំណី ដូចជា ស្ក​គ្រាប់ និង​ទឹក​ជាដើម ដោយ​មានជំនឿថា ម្រេញគកង្វា​ល​នឹង​ផ្តល់​ចំពោះ​គេ​នូវ​សេចក្តីសុខ សេចក្តីចំរើន​ពុំខាន​។​
ម្រេញ​គង្វាល ម្រេញ​គង្វាល
តាម​ការសង្កេត​របស់​យើង​ក្នុង​ខេត្ត​មួយចំនួន ការដែល​ប្រជាជន​ខ្មែរ​សព្វថ្ងៃ នាំគ្នា​គោរពបូជា​ម្រេញ​គង្វា​ល​សឹងតែ​គ្រប់​ផ្ទះ​ទាំងអស់ ហើយ​ទង្វើ​នេះ ពុំ​ធ្លាប់មាន​ពីមុន​ទាល់តែសោះ មានន័យថា ជំនឿ​នេះ​បាន​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ស្ថានភាព​សង្គម​ជាក់ស្តែង ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដែល​ប្រជាជន​ខ្មែរ​ច្រើនតែ​ផ្តោតលើ​វិស័យសេដ្ឋកិច្ច​ជា​អត្ថិភាព​ជាង​កត្តា​ផ្សេងៗ​ទៅទៀត​។​ ​តែ​យ៉ាងណាក៏ដោយ ក៏​ជំនឿ​លើ​ម្រេញ​គង្វា​ល​របស់​ខ្មែរ​យើង គឺជា​ភស្តុតាង​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់លាស់ ក្រៅពី​លក្ខណៈ ជីវ​ច​ល​និយម​របស់​ទំនៀមទម្លាប់ ប្រព័ន្ធ​មនោគមន៍​វិទ្យា សាសនា​របស់​ខ្មែរ​ជុំវិញ​បរិបទ សង្គម​វប្បធម៌​ដែល​អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​សម្ព័ន្ធភាព​ដ៏​ស្អិតរ​មួ​ត រវាង​មនុ​ស្សនឹង​ធម្មជាតិ ដែលជា​ប្រភព​នៃ​សុភមង្គល គឺ​ភាពសម្បូរ​សប្បាយ​ដ៏​ផូរផង​នៃ​ជីវិត​។​

​តើ​អ្វី​ទៅជា​ម្រេញ​គង្វា​ល ពាក្យ​នេះ​មាន​អត្ថន័យ​យ៉ាណា​ដែរ​?

​កាលពី​អតីតកាល​ដ៏​យូរលង់​រហូតមកដល់​បច្ចុប្បន្នភាព ទំនៀមទម្លាប់​ជឿ​លើ​ម្រេញ​គង្វា​ល ត្រូវ​ខ្មែរ​យើង​ប្រកាន់យក​តៗ​គ្នា​រហូតមក ដូចជា​នៅក្នុង​ប្រទេស​ខ្មែរ​យើង​ក្ដី ឬ​ប្រទេស​ថៃ​ក្តី ជាពិសេស​នៅក្នុង​ភូមិភាគ​ឦ​សាន្ត​នៃ​ប្រទេស​នេះ ដែល​ធ្លាប់ជា​ដែនដី​ខ្មែរ​យើង​ពីមុនមក​ក្ដី​។ ម្ល៉ោះហើយ​ជំនឿ​លើ​ម្រេញ​គង្វា​ល ក៏​ជាប់លាប់​ក្នុងសង្គម​ខ្មែរ​ជា​រៀងរហូត ហើយ​ក្លាយទៅជា​ប្រពៃណី​ប្រចាំ​ជាតិ ទោះបី​មាន ប្រភព​បែប​ពុទ្ធ​និយម​ក៏ដោយ​។​ ​ដោយមាន​ជំនឿ​ទំនៀមទម្លាប់​ដូនតា​ខា​លើ​នេះហើយ បានជា​មានការ​ដំណាង​ជា​រូបសំណាក់ ដោយ​ឧបកិច្ច​នឹង​ជំនឿ​មួយ ចំនួន​ពាក់ព័ន្ធ​ទៅលើ​អច្ឆរិយៈវត្ថុ​មួយចំនួន​ជាដើម ជាពិសេស​ជំនឿ​លើ​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​របស់​ម្រេញ​គង្វា​ល​ដែលមាន​ល​ក្ខិ​ណៈ​បុគ្គល​ដូចខាងក្រោម​។​ ​ប្រសិនបើ​គេ​ដើរ​យប់​តាម​ដងព្រៃ​ភ្នំ​ក្រំ​ថ្ម គេ​រមែងតែ​ជួប​ឃើញ​ក្មេង​តូចៗ​ជិះ​ពីលើ​ខ្នង​ដំរី​។ ក្មេង​តូច​ល្អិត​ទាំងនោះ គឺជា​ម្រេញ​គង្វា​ល ដែលជា​អ្នក​ឃ្វាល​។  ដូច​ពោល​ខាងលើនេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ហ្វូង​សត្វ​ដំរី ឬ​ហ្វូង​សត្វ​ដទៃៗ​ឯទៀត ដូចជា​គោព្រៃ ឬ​ប្រើស ដោយសារតែ​ពួកគេ​ជា​អ្នក​បីបាច់​ថែរក្សា​ហ្វូង​សត្វ​ទាំងឡាយ កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​របស់​ពួក​ព្រានព្រៃ​។​ ​តាម​ការចងចាំ​របស់​ចាស់ៗ នា​ទស្សវត្ស​ន៍​ឆ្នាំ​១៩៥០ ប្រភេទ​បិសាច​នេះ​ស្លៀក​ខោខ្លី​លែងខ្លួន​ទទេ ក្បាល​កោ​ទុក​ជុក មាន​ទឹកមុខ​ញញឹម​ប្រិមប្រិយ៍ រីករាយ​សប្បាយ ដូចជា​គ្មាន​កង្វល់​អ្វី​ទាំងអស់​។ ដោយសារតែ​លក្ខណៈ​បុគ្គល​ទាំងនោះ ត្រូវគេ​ប្រដូច​ទៅ នឹង​ហ្ម ឬ​អ្នក​ទាក់ដំរី​ដ៏​ពិសិដ្ឋ​ ​ដូច្នេះហើយ អ្វីដែល​ជាការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​គេ​នោះ គឺ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​កំណប់​ភ្លុក​ដែល​ហ្វូង​ដំរី​ចាស់ៗ​មុននឹង​ស្លាប់ បាន​កាច់​បំបាក់​ទុក​នៅក្នុង​រូងភ្នំ​ដ៏​អាថ៌កំបាំង​មួយ ហើយ​ជា​អ្វីមួយ​ដែល​មនុស្ស​គ្រប់រូប​ចង់បាន​ចង់​មាន ដើម្បី​ក្លាយជា​សេដ្ឋី​។ តាម​ការ​រំលឹក របស់​អ្នកស្រុក​នៅ​ខេត្ត​សុ​រិ​ន្ទ្រ និង​ខេត្តពោធិសាត់ ដែល​ធ្លាប់់ជា​អ្នក​ទាក់ដំរី​បាន​ឲ្យ​ដឹងថា ដើម្បី​កុំ​ឲ្យ​ពួក​ព្រានព្រៃ​ប៉ះពាល់​ទៅដល់​ផ្នូរ​កំណប់​ភ្លុក​ដំរី​នោះ ម្រេញ​គង្វា​លអាច​នឹងធ្វើ​ឲ្យ​ពួកគេ​ជួបប្រទះ​នូវ​ផលវិបាក​គ្រប់បែបយ៉ាង​រហូតដល់​ក្ស័យជីវិត​ក្នុង​រូងភ្នំ​ក៏សឹងមាន​។ តាមរយៈ​ការសាកសួរ​ពី​អំណាច​បារមី​ដ៏​មាន​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​ថា ពួកគេ​អាច​បំបាំង​ផ្នូរ​សព​ដំរី​ទាំងនោះ​ដោយ​ធ្វើ​ឲ្យ​រលាយ​ខ្សុល​ដូច​ផ្សែង​បាន ឬក៏​បង្វែ​ផ្លូវ​ឲ្យ​ព្រានព្រៃ​ធ្លាក់​ក្នុង​ជ្រោះ​ស្លាប់ ឬក៏​ធ្វើ​ឲ្យ​ដាច់​បាយទឹក​ស្លាប់​ក្នុងព្រៃ​ស្ងាត់ជ្រងុំ​។​ ​តាម​ក្រឹត្យក្រម​ដូនតា​ចំពោះ​អ្នក​ដែល​រស់រានមានជីវិត​វិញ ហើយ​បើ​គេ​ធ្លាក់ខ្លួន​ឈឺ គេ​ត្រូវ​រក​អាចារ្យ​លើក​សំណែន​ក្បាលជ្រូក ផ្លែឈើ និង​ស្រា​ប៊ឺ​ត ដើម្បី​លុបលាង​កំហុស​។​ ​ពោល​ដល់​ត្រឹមនេះ សូមជម្រាបថា តាម​ការសង្កេត​របស់​យើង​នៅ​ខេត្ត​សុ​រិ​ន្ទ្រ និង​បុរីរម្យ គេ​ពុំ​បានឃើញ​ការធ្វើ​ខ្ទម ឬ​ពែ​ម្រេញ កង្វា​ល​សម្រាប់​ដាក់​ព្យួរ​នៅមុខ​ផ្ទះ​ដូច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ភាគច្រើន​ធ្វើ​រូប​ម្រេញគង្វាល ក្នុង​កាលៈទេសៈ​ណា​ដែលមាន​មនុស្ស​ធ្លាក់ខ្លួន​ឈឺ ព្រោះ​ពួក​ម្រេញគង្វាល​លង​ទៅវិញ​។ ហើយ​ចំពោះ​ការធ្វើ​រូបតំណាង​ម្រេញគង្វាល​ទៀតសោត តាម​ប្រពៃណី​បុរាណ​វិញ ដែល​គេ​ធ្លាប់តែ​ឃើញ​នៅក្នុង​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ ជាពិសេស​នៅ​តំបន់​ដែលមាន​បងប្អូន​ជនជាតិភាគតិច​កួយ​រួមរស់​ជាមួយ​ខ្មែរ ហើយ​ជា​អ្នក​ទាក់ដំរី គឺ​គេ​មាន​ទម្លាប់​យក​ដី​មក​សូន​រួចស្រេច​ហើយ គេ​ក៏​យក​ធ្យូង​មក​ដាក់​ទៅលើ​ចម្លាក់​ដី​ដុត​ទាំងនោះ រួចហើយ​គេ​ក៏​នឹងធ្វើ​ពិធី​តាម​ទម្លាប់​មូលដ្ឋាន ក្រោយពី​ហាល​រូប​ទាំងនោះ​ឲ្យ​ស្ងួត ដោយ​កំដៅ​ព្រះអាទិត្យ ។​ ​បន្ទាប់មក​ព្រឹទ្ធាចារ្យ ក៏​យក​រូប​ដី​ដុត​ទាំង​នោះមក​ដាក់​លើ​ពែ​មួយ​ដោយមាន​ត្រួយ​ស្វាយ​៤ គ្របពីលើ ហើយ​យកទៅ​ចោល​នៅ​ទិសនិរតី ដោយមាន​គ្រឿង​សំណែន​ជាប់​ជាមួយ​ផងដែរ ។​ ​អ្វីដែល​ទើប​ពោល​បង្ហាញ​ឲ្យ​ឃើញថា ជំនឿ​លើ​ម្រេញគង្វាល​នៅ​ប្រទេស​កម្ពុជា​យើង​មាន​ការវិវត្ត​យ៉ាងខ្លាំង​ក្លា ហើយ​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​លក្ខណៈ​ដើម ទាំង​ពិធី​កម្ម​ទាំង​ទម្រង់​យ៉ាង​ប្រាកដ​។ នៅ​ប្រទេស​ខ្មែរ​យើង​ស្លឹក​ស្វាយ​ទាំង​៤​នេះ ត្រូវបាន​ជំនួស​ដោយ​សម្លៀកបំពាក់​ពណ៌​ក្រហម ៤ សម្រាប់ ដែល​គេ​ព្យួ​ជាប់ និង​ពែ ។​ បើតាម​ទិន្នន័យ​ដែល​យើង​ប្រមូលបាន ការ​សូន​រូប និង​ធ្វើ​ពែ​បែប​បងប្អូន​ខ្មែរ​នៅ​ស្រុក​សៀម ឈប់​ត្រូវគេ​អនុវត្ត​ប្រតិបត្តិ​ទៀតហើយ នៅតាម​ស្រុកភូមិ​ខ្មែរ ហើយក៏​ដោយសារ​តឹកតាង​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​គិតថា ជំនឿ​លើ​ម្រេញគង្វាល​ទំនងជា​ត្រូវបាន​ផ្លាស់ប្តូរ​ទម្រង់ ។​ ​បើ​និយាយ​ឲ្យ​ចំ​ទៅ លក្ខណៈខុស​ប្លែក​រវាង​ប្រពៃណី​នៅក្នុង​សហគមន៍​ខ្មែរ​នា​សម័យមុន រួមមាន​ជនជាតិខ្មែរ​នៅ​ប្រទេស​ថៃ​ផង​ដែរនោះ​និង​នៅក្នុង​ប្រទេស​ខ្មែរ​បច្ចុប្បន្ន ដែល​បាន​កើតឡើង​នោះ គឺ​ខ្មែរ​សព្វថ្ងៃ​ឈប់​មាន​ទម្លាប់​សូន​រូប និង​ធ្វើ​ពែ​ដូច​សម័យមុនៗ​ទៀតហើយ​។ នៅ​គ្រប់ទិសទី​នៃ​ប្រទេស​កម្ពុជា គេ​មាន​ទម្លាប់​ទិញ​ខ្ទម​ពែ និង​តុក្កតា​អំពី​ជ័រ​ដែល​គេ​ធ្វើ​ស្រាប់​ពី​ទីផ្សារ​ទៅវិញ​។ ជាការ​ឥត​ប្រកែក​បាន ការប្រែប្រួល​នៃ​ទម្រង់​ប្រពៃណី​នេះ ជា​ព្រឹ​ត្ត​ការណ៍​មួយ​ត្រូវ​ចងភ្ជាប់​គ្នា រវាង​ជំនឿ​លើ​ម្រេញគង្វាល​នា​សម័យ​ដើម និង​បច្ចុប្បន្នភាព ដែល​យើង​យល់ថា ជា​ព្រឹ​ត្ត​ការណ៍​ទាក់ទង​នឹង​ការ​បរិស្ថាន​សង្គម​ក៏​មែនពិត ក៏ប៉ុន្តែ​ជាមួយនឹង​នេះដែរ បានធ្វើ​ឲ្យ​មានកា​កកើត​ទម្រង់​ជំនឿ​។ ត្រង់ចំណុច​ជាក់ស្តែង​នេះ យើង​យល់ថា ហេតុដូចម្តេច​បានជា​ម្រេញគង្វាល​ដែលជា​ខ្មោច ដែលជា​អ្នក​ឃ្វាល​ហ្វូង​សត្វព្រៃ​បានក្លាយ​ទៅជា​ក្មេង​ថែរក្សា និង​នាំ​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។​

​ទាក់ទង​ទៅនឹង​វត្តមាន​របស់​ម្រេញគង្វាល យើង​អាចនិយាយបាន​បញ្ហា​នេះ ពាក់ព័ន្ធ​នឹង​គំនិត​សុទិដ្ឋិនិយម​របស់​ដូនតា​ខ្មែរ​ដែល រមែងតែ​សោកស្តាយ​ដែល​ឃើញ​ធម្មជាតិ​ត្រូវគេ​បំផ្លាញ​។ ដូច្នេះ​ផ្តើម​ពី​ទស្សនទាន​អភិរក្ស​សត្វព្រៃ ឬ​បរិស្ថាន​នេះហើយ ទើប​គេ​គួរតែ​គិត​ទៅដល់​និមិត្តរូប​ស៊ីជម្រៅ​របស់​ជំនឿ​លើ​ម្រេញគង្វាល លើ​វត្តមាន​ពិត ឬ​លក្ខណៈសម្ജបត្តិ​នៃ​រូប​កាយ​ខាងក្រៅ​របស់​បាតុភូត​ខាងលើនេះ ដែល​តាមពិតទៅ គឺជា​រូប​បារ​ម្មណ៍​តែប៉ុណ្ណោះ ដែលជា​ទំនៀមទម្លាប់ ជំនឿ​ប្រជាប្រិយ៍ គឺ​ប្រកបដោយ​លក្ខណៈ​ឧបកិច្ច​និយម ដែល​មិនមែន​មាន​រូប​ពិតប្រាកដ​ទេ​។ សង្ខេប​មក ការដែល​ខ្មែរ​ធ្វើ​រូបតំណាង​ឲ្យ​ម្រេញគង្វាល គឺ​ត្រូវបានធ្វើ​ឡើងជា​ឧបកិច្ច​តាម​ទំនៀមទម្លាប់​ដូនតា​៕ (​ម​.​ត្រា​ណេ)

ប្រភពឯកសារ៖ 

មូលហេតុនៃការបំពាក់ចិញ្ជៀន នៅ ម្រាមដែនាងនៅក្នុងពិធីភ្ជាប🍰់ពាក្យ ឬ អាពាហ៍ពិពាហ៍


ចិញ្ជៀន គឺជាប្🎐រភេទគ្រឿង អលង្ករណ៍ ឬ អលង្ការ មួយក្នុងចំណោមគ្រឿង អលង្ការជាច្រើនទៀតដូចជាខ្សែរក ខ្សែរដៃ ក្រវិល កងដៃ កងជើងជាដើម ដែរប្រើសម្រាប់តែងលម្អខ្លួន ។ ប៉ុន្តែ ចិញ្ជៀន គឺត្រូវបានគេសម្គាល់ឃើញថា ជាប្រភេទ គ្រឿងតែងលម្អខ្លួនពេញនិយមជាគេប៉ផុត គ្រប់ស្រទាប់វណ្ណៈ និង វ័យផងដែរ ។ ចិញ្ជៀន អាចត្រូវបានធ្វើឡើង ដោយប្រើប្រាស់លោហៈ ផ្សេងៗតាមតម្រូវការជាក់ស្តែង ដូចជា មាស ប្រាក់ ផ្លាទីន ដែក ជាដើម ។

យ៉ាងណាមិញ យើងទាំងគ្នាក៏សម្គាល់ឃើញជាទូទៅថា ចិញ្ជៀន គឺត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាវត្ថុតំណាង ប្រចាំជិវិតផងដែរ ដូចជា ការភ្ជាប់ពាក្យ និង ការរៀបអាពាហ៍ពិពាហ៍ ។ ក្នុង ការភ្ជាប់ពាក្យ និង ការរៀបអាពាហ៍ពិពាហ៍ កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀនគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់អំពីសេចក្តីសេ្នហា ការចាប់ផ្តើម ភ្ជាប់ចំណងមេត្រីភាពជា មិត្ត ១០០ ឆ្នាំ  រួមរស់ពេលមួយជីវិត ។ ហើយ ចិញ្ជៀន នោះផងដែរ គឺតែងត្រូវបានគេបំពាក់ នៅម្រាមដៃនាងដូចគ្នា ។ តើអ្នកទាំងអស់គ្នា មានដែលឆ្ងល់ទេថា ហេតុអ្វីក៏ កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀន គ្នាទៅវិញទៅមក នៅម្រាមដែនាង នៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍?

មុននឹងឈានដល់ការស្វែងយល់ ពីមូលហេតុដែល កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀន គ្នាទៅវិញទៅមក នៅ ម្រាមដែនាង នៅក្នុងពិធីភ្ជꩵាប🧔់ពាក្យ ឬ អាពាហ៍ពិពាហ៍ ដំបូង អ្នកត្រូវដឹងអំពី អត្ថន័យ នៃ ម្រាមដៃទាំងប្រាំ របស់យើងជាមុនសិន ។

  • ម្រាមមេដៃ គឺតំណាងឲ្យឪពុកម្តាយរបស់អ្នក ។
  • ម្រាមចង្អុលដៃ គឺតំណាងឲ្យ បង ប្អូន សាច់ញាតិរបស់អ្នក ។
  • ម្រាមដៃកណ្តាល គឺតំណាងឲ្យខ្លួនរបស់អ្នកផ្ទាល់ ។
  • ម្រាមដៃនាង គឺតំណាងឲ្យ គូរជីវិតរបស់អ្នក (មិត្ត ១០០ ឆ្នាំ , ប្តីប្រពន្ធ)។
  • ម្រាមកូនដៃ គឺតំណាងឲ្យ កូន ចៅរបស់អ្នក ។
បន្តមកនេះ យើងទាំងគ្នាចាំផ្តើមស្វែងយល់ពី  ហេតុដែល កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀន គ្នាទៅវិញទៅមក នៅ ម្រាមដែនាង នៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍ ។ ជាដំបូងអ្នកលើកដៃទាំងពីររបស់អ្នកឡើង និង ដាក់បាតដៃទាំងពីរផ្គុំទល់មុខគ្នា រួចហើយ បត់ម្រាមដៃកណ្តាលចុះដោយដាក់ផ្អោបជាប់គ្នា និង រក្សាម្រាមបួនដទៃទៀតដាក់ឈមទល់មុខគ្នាដដែល (អ្នកអាចអនុវត្តដោយមើលរូបខាងក្រោមនេះ) ។

  • ដំបូងអ្នកចាប់ផ្តើដកម្រាមដៃមេ ទាំងពីររបស់អ្នក ដែលតំណាងឲ្យឪពុកម្តាយរបស់អ្នក ឲ្យញែកចេញពីគ្នា អ្នកឃើញថា ម្រាមទាំងពីរនេះ អាចញែកចេញពីគ្នាបានបានដោយស្រួល នេះក៏ព្រោះតែ ឪពុកម្តាយរបស់អ្នក មិនអាចរស់នៅ ជាមួយអ្នកជារៀងរហូតបាននោះទេ ហើយមិនយូតមិនឆាប់ ពួកគាត់នឹងត្រូវឃ្លាតចាកឆ្ងាយពីអ្នកនៅថ្ងៃណាមួយ នាពេលខាងមុខ ។
  • បន្ទាប់មក អ្នកដាក់ម្រាមមេដៃអ្នកចូលគ្នាវិញតាមគម្រូដើម រួចចាប់ផ្តើមដកម្រាមដៃចង្អុលទាំងពីររបស់អ្នក ដែលតំណាងឲ្យ បងប្អូន សាច់ញាតិ ឲ្យញែកចេញពីគ្នាម្តងវិញ នោះអ្នកក៏សម្គាល់ឃើញថា ម្រាមទាំងពីរនេះ អាចញែកចេញពីគ្នាបានដោយស្រួល នេះក៏ព្រោះបងប្អូន ឬ សាច់ញាតិ របស់អ្នក នឹងបែកទៅមាន ក្រុមគ្រួសារថ្មី រៀងៗខ្លូនតាមលំនាំធម្មជាតិ ។
  • ក្រោមកទៀត អ្នកអាចដាក់ម្រាមដៃចង្អុលចូលគ្នាវិញតាមគម្រូដើមដដែល ហើយចាប់ផ្តើម ដកម្រាមដៃកូនទាំងពីរ របស់អ្នក ដែលតំណាងឲ្យ កូនចៅរបស់អ្នកនោះ ឲ្យញែកចេញពីគ្នា លើកនេះក៍មិនខុសពីលើកមុនដែរ ព្រោះថា ម្រាមទាំងពីរនេះ អាចញែកចេញពីគ្នាបានដោយស្រួល ទាំងនេះក៍ដោយសារកូនចៅរបស់អ្នក នឹងរៀបការ បង្កើត ក្រុមគ្រួសារថ្មី ដោយខ្លូនពួកគេផ្ទាល់ ហើយក៏ចាកចេញរស់នៅឆ្ថាយពីអ្នក នៅថ្ងៃណាមួយនាពេលខាងមុខ ។
  • ជាចុងក្រោយនេះ  អ្នកអាចដាក់ម្រាមដៃកូនចូលគ្នាវិញតាមលំនាំដើមដដែល រួចចាប់ផ្តើមដក ម្រាមដៃនាងទាំងពីរ របស់អ្នកដែល តំណាងឲ្យគូរជីវិត មិត្ត ១០០ឆ្នាំ ឲ្យញែកចេញពីគ្នាវិញដូចពេលដក ម្រាមដៃមេ ដៃចង្អុល និង ដៃកូន ដែរ ម្តងនេះ អ្នកនឹងមានអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារអ្នកមិនអាច ញែកម្រាមដៃនាងទាំងពីររបស់អ្នកបានទេ ទោះបីជាព្យាយាមបង្ហើបឱ្យចេញពីគ្នាយ៉ាងណាក៍ដោយ ក៏ម្រាមដៃនាងទាំងពីរនៅតែរត់ភ្ជាប់គ្នាវិញដដែល ព្រោះថា ក្រោយពេលរៀបអាពាហ៍ពិពាហ៍ បានគ្នាជា ដៃគូជីវិត ស្វាមីភរិយា ប្តីប្រពន្ធ រួចហើយ នឹងត្រូវរួមរស់ជាមួយគ្នា ជារៀងរហូត ទាល់តែដល់ថ្ងៃស្លាប់រៀងៗខ្លូន ។ ជាពិសេស នៅពេលដែលអ្នកព្យាយាម ញែកម្រាមដៃនាងទាំងពីរ ចេញពីគ្នា អ្នកនឹងមានអារម្មណ៍ថាឈឺ ពេញមួយប្រអប់ដៃ ដោយចាប់ផ្តើមឈឺពីម្រាមដៃកណ្តាល បន្តទៅ ម្រាមដៃកូន និងបន្តទៅគ្រប់ម្រាម ។ ទាំងនេះបញ្ជាក់ថា នៅពេលដែលអ្នកមាន ការថ្នាំងថ្នាក់ជាមួយ ដៃគូរជិវិត កាន់តែខ្លាំង អ្នកដែលរងផលប៉ះពាល់ មុនគេនោះ គឺខ្លូនអ្នកផ្ទាល់ (ម្រាមដៃកណ្តាល) និង កូនចៅរបស់អ្នកមុនគេ (ម្រាមដៃកូន) ។

 ហេតុដូចនេះត្រូវចេអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក កុំបង្កបណ្តាលឱ្យមានអំពើហឹង្សាក្នុងខ្លូន និង ក្នុងគ្រួសារ ។

មេរៀន​ត្រៀម🤪ប្រលង​បាក់​ឌុប​ជា​សំឡេង​ត្រូវបាន​ដាក់លក់


(អត្ថបទចុះផ្សាយនៅថ្ងៃ  06-07-2012, 2:41 pm) |  ដោយ ថ្មីៗ

ក្រុមហ៊ុនAUDIO FOR SUCCESS បានផលិតមេរៀន ត្រៀមប្រលង សញ្ញាបត្រទុតិយភូមិ ចំនួន ៧មុខវិជ្ជា ជាប្រព័ន្ធសំឡេង និងកូនសៀវភៅតូច។ មេរៀនត្រៀមប្រលង ដែលក្រុមហ៊ុននេះចាត់ទុកថាជា «ជំនួយស្មារតី» សម្រាប់ សិស្សានុសិស្ស ត្រូវបានដាក់លក់ នៅតាម ខេត្តរាជធានី ហើយ ក្នុងតម្លៃ ២៧ដុល្លារ។

មួយខែ មុនការប្រលង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលគ្រោងធ្វើ នៅថ្ងៃទី៦-៨ខែសីហាក្រោយនេះ ក្រុមហ៊ុន AUDIO FOR SUCCESS (A4S) បានសហការជាមួយ សាស្ត្រាចារ្យល្បីៗ និង អ្នកជំនាញ ជាន់ខ្ពស់ ផែ្នកបចេ្ចកវិទ្យា ដើម្បីចងក្រង និងរៀបចំបង្កើត «ឯកសារមេរៀន និង សំនួរចម្លើយជាសំឡេង សម្រាប់ជំនួយស្មារតី និង បង្កើនការចងចាំ របស់ សិស្ស»។ មានមុខវិជ្ជាចំនួនសំខាន់ៗ ដែលត្រូវបានចងក្រង សង្ខេប និង ផ្ទុក នៅក្នុងឧបករណ៍ចាក់សំឡេង (MP3) និងនៅលើកូនសៀវភៅតូច។ មុខវិជ្ជាទាំងនោះ រួមមាន៖ គីមីវិទ្យា អក្សរសាស្ត្រខ្មែរ ជីវវិទ🐷្យា សីលធម៌-ពលរដ្ឋវិជ្ជា ប្រវត្តិវិទ្យា ផែនដី-បរិស្ថានវិទ្យា និងភូមិវិទ្យា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រុមហ៊ុន AUDIO FOR SUCCESS មេរៀននៅតាម មុខវិជ្ជាទាំងនោះ ត្រូវបានរៀបរៀង យ៉ាងយកចិត្តទុកដាក់ ដោយ ក្រុមសាស្ត្រាចារ្យជំនាញល្បីៗ ដែលកំពុងបង្រៀន នៅតាម សាកលវិទ្យាល័យ និងនៅក្នុងវិទ្យាល័យ នានាក្នុងរាជធានីភ្នំពេញ។ ប្រធានក្រុមហ៊ុន AUDIO FOR SUCCESS (A4S) លោក ចាន់ វុទ្ធី បានពន្យល់ថា ក្រុមហ៊ុនបានគិតគូរដល់ភាពងាយស្រួល និងប្ រសិទ្ធិភាពនៃ ការសិក្សាត្រៀមប្រលង របស់សិស្សានុសិស្ស។ ហេតុដូច្នេះហើយបានជា ក្រុមហ៊ុន ខិតខំបង្កើត មធ្យោបាយទាំងនេះឡើង ។ លោក ចាន់ វុទ្ធី បានបញ្ជាក់បន្ថែមថា៖ «នេះជាឧបករណ៍ជំនួយស្មារតីមួយ ដែលមានប្រសិទ្ធិភាព និង នាំការសិក្សា របស់ សិស្សានុសិស្ស ឈានទៅរកភាព ជោគជ័យពិតប្រាកដ។ យើងបានចងក្រងរៀបចំ នូវមេរៀនសង្ខេប និងសំនួរចម្លើយគន្លឹះ ជា ប្រព័ន្ធសំឡេង ហើយដែលអនុញ្ញាតអោយសិស្សានុសិស្សអាចចាក់ស្តាប់បានគ្រប់ពេល គ្រប់ទីកន្លែង និងគ្រប់ឥរិយាបថ មិនថាដើរ ដេក ឈរ ឬអង្គុយឡើយ។ បានន័យថា បើសិស្សានុសិស្សមាន ឧបករណ៍នេះនៅនឹងដៃ គឺប្រៀបបីដូចជាមាន សាស្ត្រាចារ្យល្បីៗ ដែលរង់ចាំផ្ទេរ ចំណេះដឹងដល់ពួកគេគ្រប់ពេលវេលា»។ ឯកសារ និងម៉ាស៊ីនផ្ទុកមេរៀន និងសំនួរចម្លើយ ជាសម្លេងនេះត្រូវបាន ដាក់លក់ជាកញ្ចប់ដែលមាន កូនសៀវភៅ សង្ខេបមេរៀន ចំនួន៧មុខវិជ្ជា និង ម៉ាស៊ីនចាក់សម្លេង (MP3 player) ដែលមានផ្ទុកមេរៀនជាសម្លេងរួចជាស្រេច ផ្តល់ភាពងាយស្រួល សម្រាប់ ជំនួយស្មារតី និង បង្កើន ការចងចាំរបស់សិស្ស ត្រៀមប្រលង មធ្យមសិក្សាទុតិយភូមិ។ ឯកសារ និងម៉ាស៊ីនផ្ទុកមេរៀន ជាសម្លេង ទាំងនេះត្រូវបានដាក់លក់ហើយ នៅគ្រប់ខេត្ត-ក្រុង ជាពិសេស សិស្សានុសិស្ស នៅ រាជធានីភ្នំពេញ អាចរកទិញបាននៅ ច្រកចូលសាលារៀន ឯកជន ជ័យ ថាវី និងនៅខាងជើង អនុវិទ្យាល័យចតុមុខ ។

កញ្ចប់មេរៀនជំនួយស្មារតីនេះ មានតម្លៃ២៧ដុល្លារ៕

ប្រភពឯការ៖

ម្តាយ និង កូន


ទឹកចិត្តម្តាយចំពោះកូន មិនថាមនុស្ស ឬ សត្វ ដូចតែគ្នា។

មួយផ្នែកនៃសារពាង្គមនុស្ស ភាគ ១


 ១- មនុស្សកើតមកភ្លាមមានឆ្អឹងច🐼ំនួន ៣៥០ កំណាត់ ប៉ុន្តែ វានៅសល់តែ ២០៦ នៅពេលដែលមនុស្សធំពេញវ័យ ។

២- ខួរក្បាលរបស់អ្នក អាចរក្សាទុលអ្វីៗ បានទាំងអស់ នូវរាល់អ្វីដែលអ្នកបាន ឃើញ អាន ធ្វើ និង ឮ ហើយវាស្ថិតនៅលើអ្នកផ្ទាល់ អាចទាញយក ព័ត៌មាននោះមកបាន ដោយកម្រិតណាតែប៉ុណ្ណោះ ។ ៣- ៨០% នៃខួរក្បាលរបស់មនុស្សគឺជាទឹក ។ ៤- បេះដូងរបស់អ្នក លោត ១០០.០០០ ដង ក្នុងមួយថ្ងៃ ហើយ វាលោតបាន ៤០.០០០.០០០ ក្នុងមួយឆ្នាំ ។ ៥- ធ្មេញរបស់មនុស្ស ដុះមុននឹងការចាប់កំណើត ទៅទៀត ទោះបីជា យើង ត្រូវចំណាយពេល ជាច្រើនខែ ដើម្បីអាចឃើញធ្មេញ របស់ក្មេងដុះចេញមកក្រៅ ប៉ុន្តែតាមពិតធ្មេញបានដុះរយៈពេល ៦ខែ មុននឹងមនុស្សម្នាក់ចាប់កំណើត ។ ៦- ច្រមុះមនុស្សអាចចងចាំក្លិនបាន ៥០.០០០ កិ្លនខុសគ្នា ។ ៧- ក្លិនរបស់មនុស្សម្នាក់ៗ គឺមានលក្ខណៈ ដាច់ដោយឡែកពីគ្នា តាំងពីកំណើត លែកលែងតែ កូនភ្លោះ ។ ៨- មនុស្សប្រើប្រាស់ដៃស្តាំ ជាទូទៅតែងតែទំពាអាហារទៅខាងស្តាំ ហើយ មនុស្សប្រើប្រាស់ដៃស្តាំ ជាទូទៅតែងតែទំពាអាហារទៅខាងឆ្វេង ។ ៩- រៀងរាល់ពេលដែលអ្នកកណ្តាស់កោសិកាមួយចំនួននៃខួរក្បាលរបស់អ្នកបានស្លាប់ ។ ១០- សក់ និង ក្រចកដៃរបស់មនុស្សនៅតែបន្តដុះទោះបីមនុស្សស្លាប់ក៏ដោយ ព្រោះដោយសារចរន្តឈាម នៅមានដំណើរការ ។  

ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ និង ផែនដី


១- ផ្កាយនីមួយៗ ដែលយើងមើលឃើញនៅលើមេឃនៅពេលយប់នោះ វាស្ថិតឆ្ថាយពីគ្នាជាមធ្យម ២០ ម៉ៃ ដែលស្មើនឹង ៣២.១៨៦៨៨គីឡូម៉ែត្រ ។ ២- ផែនដីមានទម្ងន់ប្រមាន  ៥.៩៧២.០០០.០០០.០០០.០០០.០០០.០០០ តោន (៥៩៧២+ ១៨សូន្យ ឬស្មើនឹង0 ៥៩៧២ លាន លាន លាន តោន) ។ ៣- នៅក្នុងពិភពផ្កាយ មានបណ្តុំរាប់រយលានកោដិ ហើយបណ្តុំផ្កាយនីមួយៗ មានផ្កាយរាប់កោដិនៅក្នុងនោះ ។ ៤- ប្រសិនបើអ្នកជិកអណ្តូងមួយរហូតដល់ចំណុចកណ្តាលផែនដី រួចទម្លាក់ដុំឥដ្ឋមួយចូលតាមអណ្តួងនោះ  នោះវា នឹងត្រូវ ចំណាយពេល ៤៥ នាទី ទើបធ្លាក់ដល់បាតអណ្តូង ព្រោះវាមានចម្ងាយ ប្រមាណ ៤.០០០ ម៉ៃ ដែលស្មើនឹង ៦.៤៣៧, ៣៧៦ គីឡូម៉ែត្រ ។ ៥- ចម្ងាយជាមធ្យម ពី ផែនដី ទៅព្រះច័ន្ទ មានប្រមាណ ២៣៨.៩០០ ម៉ៃ ដែលស្មើនឹង ៣៨៤.៤០០ គីឡូម៉ែត្រ ។ ៦- ចម្ងាយជាមធ្យម ពី ផែនដី ទៅព្រះច័ន្ទ មានប្រមាណ ៩៣.០២០.០០០ ម៉ៃ ដែលស្មើនឹង ១៤៩.៦៦៩.១៨០ គីឡូម៉ែត្រ ។ ៧- ផែនដី មានអាយុប្រមាណ ៤,៥៤ កោដ្ឋឆ្នាំហើយ ។ ៨- ផែនដី ធ្វើការរង្វិលជុំវិញ ព្រះអាទិត្យ ក្នុង ល្បឿន ១០៧.៣០០ គីឡូម៉ែត្រ ក្នុង មួយម៉ោង (៦៧.០៦២ ម៉ៃ ក្នុង មួយម៉ោង)  ឬស្មើនឹង ៣០ គីឡូម៉ែត្រក្នុង មួយវិនាទី (១៨.៤ ម៉ៃ ក្នុង មួយវិនាទី) ។ ៩- ផែនដី ត្រូវចំណាយពេល ២៣ ម៉ោង ៥៦ នាទី និង ៤ វិនាទី ដើម្បីវិញជុំវិញខ្លួនឯង បាន ៣៦០ ដឺហ្គ្រេ ។ ១០- ផែនដី ត្រូវចំណាយពេល ៣៦៥,២៤២២ ថ្ងៃដើម្បីវិញជុំវិញ ព្រះអាទិត្យ ។

bet 855:របៀបសន្សំលុយបែបអ្នកមាន


តើមិត្តទាំងអស់គ្នាដែលធ្លាប់សន្សំលុយដាក់ក្នុងកូនជ្រូកដីដែរឬទេ? សន្សំម្តងៗ បានប៉ុន្មានដែរ? ថ្ងៃនេះ ខ្ញុំចង់ណែនាំមិត្តទាំងអស់គ្នាពីរបៀបសន្សំលុយថ្មី ដែលមានប្រសិទ្ធិភាពបំផុត ។ ការសន្សំលុយបែបគណិតវិទ្យា។ សន្សំលុយបានច្រើនក្នុងរយៈពេលខ្លី គឺតែ ៣០ ថ្ងៃតែប៉ុណ្ណោះ ។ អ្វីដែលសំខាន់នោះ គឺនៅត្រង់មិត្តទាំងអស់គ្នា អាចធ្វើបាន ឬ ក៏អត់តែប៉ុណ្ណោះ ។ ការសន្សំចាប់ផ្តើមពីលុយ ១០០ រៀល តែប៉ុណ្ណោះ ។

របៀបសន្សំ៖

លុយត្រូវសន្សំក្នុងថ្ងៃនេះ = ចំនួនលុយដែលបានសន្សំម្សិញមិញ x ២

  • ថ្ងៃទី១ មិត្តទាំងអស់គ្នា អាចចាប់ដើមសន្សំលុយដោយបញ្ចូលលុយក្នុងហិប ឬ កូនជ្រូកដី នូវចំនួន ១០០ រៀល  ។
  • ថ្ងៃទី២ លុយដែលត្រូវសន្សំលុយគឺ ២០០ រៀល ។
  • ថ្ងៃទី៣ លុយដែលត្រូវសន្សំលុយគឺ ៤០០ រៀល  ។
  • …..អនុវត្តបន្តបន្ទាប់ដូចរូបមន្តខាងលើរហូតដល់ថ្ងៃទី ៣០ ។
ថ្ងៃ លុយរៀល លុយដុល្លារ
១០០ ០.០២៥
២០០ ០.០៥០
៤០០ ០.១០០
៨០០ ០.២០០
១,៦០០ ០.៤០០
៣,២០០ ០.៨០០
៦,៤០០ ១.៦០០
១២,៨០០ ៣.២០០
២៥,៦០០ ៦.៤០០
១០ ៥១,២០០ ១២.៨០០
១១ ១០២,៤០០ ២៥.៦០០
១២ ២០៤,៨០០ ៥១.២០០
១៣ ៤០៩,៦០០ ១០២.៤០០
១៤ ៨១៩,២០០ ២០៤.៨០០
១៥ ១,៦៣៨,៤០០ ៤០៩.៦០០
១៦ ៣,២៧៦,៨០០ ៨១៩.២០០
១៧ ៦,៥៥៣,៦០០ ១,៦៣៨.៤០០
១៨ ១៣,១០៧,២០០ ៣,២៧៦.៨០០
១៩ ២៦,២១៤,៤០០ ៦,៥៥៣.៦០០
២០ ៥២,៤២៨,៨០០ ១៣,១០៧.២០០
២១ ១០៤,៨៥៧,៦០០ ២៦,២១៤.៤០០
២២ ២០៩,៧១៥,២០០ ៥២,៤២៨.៨០០
២៣ ៤១៩,៤៣០,៤០០ ១០៤,៨៥៧.៦០០
២៤ ៨៣៨,៨៦០,៨០០ ២០៩,៧១៥.២០០
២៥ ១,៦៧៧,៧២១,៦០០ ៤១៩,៤៣០.៤០០
២៦ ៣,៣៥៥,៤៤៣,២០០ ៨៣៨,៨៦០.៨០០
២៧ ៦,៧១០,៨៨៦,៤០០ ១,៦៧៧,៧២១.៦០០
២៨ ១៣,៤២១,៧៧២,៨០០ ៣,៣៥៥,៤៤៣.២០០
២៩ ២៦,៨៤៣,៥៤៥,៦០០ ៦,៧១០,៨៨៦.៤០០
៣០ ៥៣,៦៨៧,០៩១,២០០ ១៣,៤២១,៧៧២.៨០០
សរុបលុយសន្សំបាន៖ ១០៧,៣៧៤,១៨២,៣០០ ២៦,៨៤៣,៥៤៥.៥៧៥
តើមិត្តទាំងអស់គ្នាអាចធ្វើបានទេ? ចំពោះខ្ញុំធ្វើមិនបានទែ 😀

ក្រុមហ៊ុន Google បង្កើត​គម្រោង​អភិរក្ស​ភ🐈ាសា​ជនជាតិ


RFA/Vohar Cheath មន្រ្តីឃុំសំរុង ចុះស្រង់ស្ថិតិចំនួនប្រជាជនជនជាតិស្អូច នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២

RFA/Vohar Cheath
មន្រ្តីឃុំសំរុង ចុះស្រង់ស្ថិតិចំនួនប្រជាជនជនជាតិស្អូ📖ច នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២

ដោយ វោហារ ជាតិ 2012-07-02 ក្រុមហ៊ុនហ្គូហ្គល () ដែលជាប្រព័ន្ធអ៊ីនធឺណិត () របស់អាមេរិកដ៏ធំមួយ បានផ្ដួចផ្ដើមបង្កើត គម្រោងអភិរក្ស ភាសាឈ្មោះថា «គម្រោងភាសា ដែលប្រឈមនឹងគ្រោះថ្នាក់» ដើម្បីរួមចំណែកថែរក្សា ភាសាជនជាតិមួយចំនួន ដែលកំពុងបាត់បង់។ ក្នុងគម្រោងនោះ មានភាសាជនជាតិភាគតិច នៅក្នុង ប្រទេសកម្ពុជា មួយចំនួន ដែលក្រុមអ្នកស្រាវជ្រាវ យល់ថា នឹងអាចបាត់បង់ នៅពេលខាងមុខដូចគ្នា។ ក្នុងគម្រោងថែរក្សាភាសា ដែលកំពុងប្រឈមនឹង ការបាត់បង់ លើ សកលលោកប្រហែល ៣.០០០ភាសា មានភាសាជនជាតិភាគតិច នៅប្រទេសកម្ពុជា យ៉ាងហោចណាស់ ៦ភាសាដែរ ដែលកំពុងប្រឈមនឹង ការបាត់បង់ ឬអាចនិយាយថា ភាសាទាំងនោះ មិនមានគេនិយមនិយាយ ក្នុងការប្រាស្រ័យទាក់ទងគ្នា ក្នុងជីវភាពប្រចាំថ្ងៃ ដូចភាសាដទៃទៀត។ ក្រុមហ៊ុនប្រព័ន្ធអ៊ីនធឺណិត ហ្គូហ្គល ដែលផ្សាយលើគេហទំព័ររបស់ខ្លួននៅចុងខែមិថុនា បង្ហាញថា ភាសាទាំង ៣.០០០ ដែលជិត បាត់បង់នោះ មានដូចជាភាសា គ្រឹង កាវ៉ែត ព្នង សំរ៉ែ ក្រោល កាកូ។ ក៏ប៉ុន្តែក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ធ្វើការជាមួយ បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ដែលមានជនជាតិដើមភាគតិចសរុបប្រហែល ២៤ជនជាតិ នោះ មិនមានជនជាតិកាកូទេ។ លោក ស្វាយ សុខជា អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ ដឹកនាំដោយសហគមន៍ នៃ អង្គការគាំទ្រសហគមន៍ ជនជាតិដើមភាគតិច មានប្រសាសន៍ថា ភាសាជនជាតិភាគតិច ដែលកំពុងប្រឈម បាត់បង់នៅប្រទេសកម្ពុជា មិនមែនមានតែជនជាតិ សំរ៉ែ តែមួយទេ គឺមាន ជនជាតិភាគតិចច្រើនទៀត ដែលប្រឈមនឹងការបាត់បង់។

លោក ស្វាយ សុខជា៖ «ការបារម្ភព្រួយនឹងការបាត់បង់អត្តសញ្ញាណវប្បធម៌ប្រពៃណីភាសារបស់គាត់ គឺមានតែជនជាតិមួយ គឺជនជាតិ ស្អូច។ ដោយសារជនជាតិ ស្អូច រស់នៅខេត្តព្រះសីហនុហ្នឹង មានតែ ២០គ្រួសារជាងទេ។ ជនជាតិ ខោញ ក៏តិចដែរ ជនជាតិ ក្រោល ក៏តិចដែរ។ ជនជាតិដែលអត់សូវមានសំឡេង និងមានជនជាតិ ខោញ ជនជាតិ ក្រោល ជនជាតិ មិល ជនជាតិ ស្អូច ជនជាតិ លន់… កំពុងប្រឈមបាត់បង់ពូជសាសន៍របស់គាត់ណាស់»

នៅក្នុងគម្រោងនោះបានបញ្ជាក់ដែរថា ក្នុងចំណោមភាសាជនជាតិទាំង ៦ គឺភាសាសំរ៉ែ និងភាសាជនជាតិកាកូ ដែលមានតែ មនុស្សចាស់ទុំតែពីរបីនាក់ចេះនិយាយភាសាជនជាតិខ្លួនតែប៉ុណ្ណោះ ដែលចាស់ទុំជនជាតិទាំងពីរនេះ រស់នៅខេត្តពោធិ៍សាត់ និងខេត្តរតនគិរី។ ដោយឡែកចំនួនជនជាតិដើមភាគតិច ដែលចេះនិយាយភាសាជនជាតិដើម របស់ខ្លួនទាំងពីរភាសានេះ នៅលើពិភពលោកវិញ ក៏មានចំនួនតិចណាស់ដែរ គឺគេហទំព័រ ហ្គូហ្គល សរសេរថា មានចំនួនប្រហែល ១០០ ទៅ ២០០នាក់ ប៉ុណ្ណោះ។ ក្រៅពីនេះមានភាសាជនជាតិដើមចំនួន ៤ទៀត នៅប្រទេសកម្ពុជា ដូចជានៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ ក៏កំពុងប្រឈមបាត់បង់ដូចគ្នា។ គេហទំព័រដដែលសរសេរថា ចំពោះភាសាជនជាតិភាគតិចទាំងបួននេះ ក៏ជិតផុតរលត់ដែរនៅប្រទេសនានាលើពិភពលោក គឺមានជនជាតិដើមដែលចេះភាសាជនជាតិដើមរបស់ខ្លួនមានចំនួនចាប់ពីជិត ២.០០០នាក់ ទៅជាង ៥២.០០០នាក់ នៅទូទាំងពិភពលោក។ ចំពោះគម្រោងអភិរក្សភាសាជនជាតិដើមភាគតិចរបស់គេហទំព័រ ហ្គូហ្គល គឺមានព័ត៌មានច្រើនទាក់ទងនឹង ភាសារបស់ ជនជាតិនីមួយៗ ដូចជាព័ត៌មានភាសាជនជាតិដើមភាគតិចនីមួយៗនៅលើពិភពលោក រួមទាំងរបៀបនិយាយភាសាជាដើម ដែលគេអាច អាប់ឡូដ (Upload) ឬបើកមើលនៅគេហទំព័រនោះបាន។ ក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើការជួយរក្សាវប្បធម៌ និងភាសាជនជាតិដើមភាគតិចនានា បានសាទរ ចំពោះគម្រោងនេះ។ លោក សេក សោភ័ណ មន្ត្រីអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជា ដែលធ្វើការលើកស្ទួយ វប្បធម៌ប្រពៃណី ជនជាតិដើមភាគតិច នៅកម្ពុជា បានចាត់ទុកគម្រោងរបស់នេះថាមានសារប្រយោជន៍បំផុតសម្រាប់អង្គការនានា ជាពិសេសសម្រាប់ ជនជាតិដើមភាគតិច តែម្ដងដែលចង់អភិរក្សភាសាជនជាតិដើមរបស់ខ្លួន។

លោក សេក សោភ័ណ៖ «សប្បាយចិត្តដែរ ព្រោះអត់មានអ្នកធ្វើ។ នៅក្នុងស្រុកខ្មែរអត់មានអ្នកណាធ្វើការងារហ្នឹងជាទូទៅ ទូលំទូលាយ ដើម្បីឲ្យសាធារណជនទាំងអស់គ្នានឹងដឹងរឿងភាសាជនជាតិ ហើយនិងរក្សាទុក ដែលហៅថា បណ្ណាល័យរស់ ក៏អត់ដែរ»

ចំណែកលោក ទេព បូរិន មន្ត្រីសាខានៃអង្គការគាំទ្រសមាគមជនជាតិដើមភាគតិច ដែលធ្វើការជាមួយ ជនជាតិដើមភាគតិច នៅភាគឦសាន យល់ថា គម្រោងនេះអាចជួយផ្ដល់ជាឯកសារយ៉ាងសំខាន់សម្រាប់ឲ្យជនជាតិភាគតិចបានអភិវឌ្ឍភាសា និងប្រពៃណីជនជាតិខ្លួនបានប្រសើរជាងបច្ចុប្បន្ន។

លោកស្រី វ៉ែន សាមីន ជនជាតិសួយមួយរូបរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏សាទរចំពោះ គេហទំព័រស្ដីអំពី ការថែរក្សា ភាសាជនជាតិដើមភាគតិចនេះដែរ។ តែលោកស្រីអស់សង្ឃឹមទៅវិញ ដោយសារលោកស្រី និង បងប្អូនជនជាតិសួយមិនអាច បើកមើលគេហទំព័រនោះបាន ដោយសារពួកគាត់មិនចេះអក្សរ ម្យ៉ាងទៀត ពួកគាត់រស់នៅតំបន់ដាច់ស្រយាល មិនមានបណ្ដាញអ៊ីនធឺណិត ដូចអ្នករស់នៅទីប្រជុំជន៖ «ខ្ញុំអត់មាន កុំព្យូទ័រ អត់មានអ៊ីនធឺណិតផង»

លោកស្រីបញ្ជាក់ថា ភាសាគឺជាអត្តសញ្ញាណជនជាតិនីមួយៗ ដោយលោកស្រីប្រើពាក្យថា បើភាសារលត់អត្តសញ្ញាណ ជនជាតិរលាយ៕ ប្រភពឯកសារ៖ ៖ 
  • (computerworld.com)
  • (androidauthority.com)
  • (ubergizmo.com)
  • (fiberevolution.com)
  • (varychin.com)

bet 85ꦏ5:ឧបករណ៍​ធ្វើ​តេស្ត​រក​មេ​រោគ​អេដស៍ដំបូង​បំផ♕ុត​


នេះ គឺជាឧបករណ៍សម្រាប់រកមេរោគអេដស៍ ()ដោយខ្លួនឯង ។ ចង់ដឹងអាចសាកល្បងបាន។  ឧបករណ៍នេះ ត្រូវបានគេ ដាក់លក់ជាផ្លូវការយូរហើយ ។ ឧបករណ៍នេះ មានឈ្មោះថា ORAQUICK ។ វាត្រូវបានផលិតឡើង សម្រាប់រកមេរោគអេដស៍តាមរយៈ ការពិតនិត្យទឹកមាត់ ។
 
 
  • (newsy.com)
  • (npr.org)
  • (fox6now.com)
  • (guardian.co.uk)
  • (fda.gov)
  • (shoppingblog.com)
  • (thechart.blogs.cnn.com)
  • (mercurynews.com)
  • (bbc.co.uk)
  • (thegrio.com)

គ្រោះធម្មជាតិធំៗ ទាំង ១០


គ្រោះធម្មជាតិ គឺជាគ្រោះមហន្តរាយ និង ហានិភ័យដែលកើតដោយឥតព្រៀងទុក និង មិនមាននរណាធានាបាន នូវ ផលប៉ះពាល់នោះបានទេ សូម្បីតែក្រុមហ៊ុនរ៉ាប់រង ដែលដំណើរការអាជីវកម្មរបស់ខ្លួន លើ ការធានារ៉ាប់រង ក៏មិនធ្វើការធានា រាល់បញ្ហា ដែលកើតមានដោយសារ គ្រោះធម្មជាតិផងដែរ ។

ថ្ងៃនេះ កំណត់ត្រាសិលា ចង់បង្𝔉ហាញដល់មិត្តអ្នកអានទាំងអស់គ្នា អំពី គ្រោះធម្មជាតិធំៗ ទាំង ១០ ដែលបានកើតឡើង ក្នុងពិភពលោក និង បានបង្ក ការបំផ្លិចបំផ្លាញ្ និង សោធនកម្មជាច្រើនផងដែរ ។

១- ខ្យល់ព្យុះកំបុតត្បូង – Hurricane ៦- ទឹកជំនន់ – Flood
២- ការរញ្ជួយដី – Earthquake ៧- ភ្លើងឆេះព្រៃ – Wildfire
៣- ខ្យល់កួច – Tornado ៨- គ្រោះរាំងស្ងួត – Drought
៤- បន្ទុះភ្នំភ្លើង – Volcanic eruption ៩- ការបាក់រអិលផ្ទាំងទឹកកក – Avalanche
៥- រលកយ័ក្សស៊ូណាមិ – Tsunami ១០- ការបាក់ដី – Landslide
ប្រភពឯការ៖
  • (earthsky.org)
  • (largepolyhedroncollider.royalcartas999.site)
  • (disaster-report.blogspot.com)
  • (disaster-report.blogspot.com)
  • (disaster-report.blogspot.com)
  • (sott.net)
  • (raptureimminent.royalcartas999.site)
  • (earthquake-report.com)
  • (labibliaatea.royalcartas999.site)
  • (ambermartingale.royalcartas999.site)

ជួបជាមួយ Microsoft Windows 8


តើមិត្តទាំងអស់គ្នា បានសាកប្រើ ហើយឬនៅ? ខ្ញុំបានសាកប្រើហើយ វាពិតជាល្អមែន ប៉ុន្តែមិនទាន់បានប្រើ Windows ಞ8 ដែលពេញលក្ខណៈ (Full Version) នោះទេ ។ រាល់ថ្ងៃ ខ្ញុំ កំពុងប្រើ  Preview Build 8400 ។

តើមិត្តទាំងអស់ចង់សាកប្រើទេ? បើចង់សាកល្បងអាចមើលវីដេអូ និង ទាញយកឯកសារ Windows 8 RP បានតាមតំណភ្ជាប់ខាងក្រោម៖ ឯកសារ៖  និង 

  • ខាងក្រោមនេះ ជាវីដេអូ ស្តីអំពី រួបរាង លក្ខណៈទួទៅ នៅការប្រើប្រាស់ ជាមួលដ្ឋានៃ Microsoft Windows 8 ។


bet 855:មនុស្ស​ត្រូវ​ការ​ការ​លួង​លោម


បញ្ហាជាច្រើនដែលកើតឡើង អាចធ្វើឱ្យលោកអ្នកមានការអាក់អន់ស្រពន់ចិត្ដ ធ្លាក់ទឹកចិត្ដ មិនសប្បាយចិត្ដខកចិត្ដអស់ សង្ឃឹម ឬបាត់បង់កម្លាំងចិត្ដជាដើម។ មនុស្សជាច្រើន មានការពិបាកចិត្ដខ្លាំងណាស់នៅពេលដែលរឿងរ៉ាវកើតឡើងផ្ទុយពីអ្វីដែល ខ្លួនឯងចង់បាន។ បញ្ហាស្មុគស្មាញទាំងនេះ អាចធ្វើឱ្យមានផលវិបាកក្នុង ការរស់នៅប្រចាំថ្ងៃ ព្រោះមិនដឹងថាត្រូវសម្រួលចិត្ដយ៉ាងណា ដើម្បី បំភ្លេចចោលនូវបញ្ហានោះ។ ដូចនេះការផ្ដល់នូវភាពលួងលោម លើកទឹកចិត្ដជាកត្ដាសំខាន់មួយអាចធ្វើឱ្យមនុស្សមានកម្លាំង ចិត្ដ មានសេក្ដីសុខស្ងប់ទាំងផ្លូវកាយ និងផ្លូវចិត្ដ។

លោកសាស្ដ្រាចារ្យ សោមច័ន្ទ សុវណ្ណតារា ជាអនុប្រធានដេប៉ាតឺម៉ង់ចិត្ដវិទ្យា នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាន វត្ដមានធ្វើការបកស្រាយ ជូនប្រិយមិត្ដអ្នកអាន ឱ្យបានស្វែងយល់ តាមរយៈការធ្វើកិច្ចសម្ភាសន៍ ជាមួយទស្សនាវដ្ដីសុខភាពយើ🍌ង។

អ្វីទៅហៅថា លួងលោម?

លួងលោម គឺជាការផ្ដល់នូវសេចក្ដីសង្ឃឹម ផ្ដល់កម្លាំងចិត្ដ ឬ ផ្ដល់នូវសមានចិត្ដ ដល់ អ្នកដែលខ្លួនស្រឡាញ់ឬអ្នកដទៃ ដោយមិនស្ដីបន្ទោស ឬប្ រមាថមើលងាយឡើយ។

មូលហេតុដែលត្រូវការការលួងលោម

មានមូលហេតុជាច្រើនយ៉ាង ដែលធ្វើឱ្យមនុស្សគ្រប់ភេទគ្រប់វ័យ ត្រូវការនូវការលួងលោម ពីអ្នកដទៃ ដើម្បីជួយរំសាយ បំបាត់ទុក្ខសោក ពេលដែលមានការប្រឈមមុខ។

ការបាត់បង់ មនុស្សជាទីស្រឡាញ់ និង ជាទីគោរព ជាហេតុធ្វើឱ្យខ្លួនខូចចិត្ដ ក្លាយជាជនកំព្រា ការផ្ដាច់ទំនាក់ទំនងគ្នា និង ការបាត់បង់នូវសម្ព័ន្ធភាព ធ្វើឱ្យខ្លួនមានការពិបាកចិត្ដ ឯកោ ការជេរស្ដីបន្ទោស ចំពោះកំហុសបន្ដិចបន្ដួច អាចធ្វើឱ្យខ្លួនមានការអស់សង្ឃឹម ការប្រមាថ មើលងាយ និងជាន់ឈ្លីកិត្ដិយស បណ្ដាលឱ្យមាន ការអាក់អន់ស្រពន់ចិត្ដ ភាពឆ្មើងឆ្មៃ ក្រអឺតក្រទម និង ព្រងើយកន្ដើយ ពី មនុស្សដែលរស់នៅជុំវិញខ្លួន ក៏ធ្វើឱ្យខ្លួនមាន ការមិនសប្បាយចិត្ដ ហើយគិតថាខ្លួនជាមនុស្សមិនល្អ ដែលធ្វើឱ្យគេមិនរាប់អានជាមួយខ្លួន។
ការនិយាយភូតកុហក ទៅលើអ្នកដទៃដោយមិនមា🌃នបំណង ធ្វើឱ្យខ្លួនមានចិត្ដមិនស្ងប់។

វិធីសាស្ដ្រនៃការលួងលោម

ជាទូទៅមនុស្សគ្រប់ភេទ គ្រប់វ័យ នៅពេលដែលមានបញ្ហាជាច្រើនតែងតែត្រូវការការលួងលោមពីអ្នកដទៃជាជំនួយ។ វិធីសាស្ដ្រលួងលោមចិត្ដ ជួយឱ្យមានកម្លាំងចិត្ដ និងមានសេចក្ដីសង្ឃឹមឡើងវិញ។ វិធីសាស្ដ្រនៃការលួងលោមចិត្ដមានច្រើន ដែលប្រើ ទៅតាមបញ្ហារបស់បុគ្គលនីមួយៗ។
  • សូមកុំគិតពីរឿងដែលធ្វើឱ្យខ្លួនមិនមានសេចក្ដីសុខ មិនមានការសប្បាយចិត្ដ ត្រូវចាត់ទុកថាជាការយល់សប្ដិអាក្រក់ ប្រសិនបើមាន រឿងអាក្រក់កើតឡើង មិនអាចទទួលយកបាន។
  • ត្រូវរឹងប៉ឹង ធ្វើចិត្ដឱ្យស្ងប់ បើសិនបាត់បង់អ្នកជាទីស្រឡាញ់ ជាទីគោរព
  • ធ្វើការកោតសរសើរ លើកទឹកចិត្ដ ដើម្បីឱ្យអ្នកនោះកាន់តែមានកម្លាំងចិត្ដ ខិតខំប្រឹងប្រែងបន្ថែមទៀតប្រសិនបើបុគ្គល នោះបានធ្វើកិច្ចការ ត្រឹមត្រូវ ហើយទទួលលទ្ធផលជោគជ័យ។
  • ត្រូវតែមានសេចក្ដីតស៊ូដូចពាក្យចាស់ពោលថាព្យាយាមគង់តែបានសម្រេច។ ត្រូវធ្វើឱ្យមានក្ដីសង្ឃឹម ជឿជាក់ប្រសិនបើ ចង់រៀនសូត្រ ឱ្យបានពូកែ និងមានបំណងចង់ក្លាយជាអ្នកមានតួនាទីនៅក្នុងសង្គម។
  • ត្រូវមានឆន្ទៈសម្រេចការងារឱ្យបាន ប្រសិនបើការងារមានឧបសគ្គច្រើន
  • នរណាៗក៏ធ្លាប់មានកំហុសខុសឆ្គងដែរ ដូចនេះបើដឹងពីកំហុសខ្លួនឯងគឺជាការប្រសើរ។ ជាមនុស្សត្រូវតែក្លាហាន ហ៊ាន ទទួលខុសត្រូវ ប្រឈមមុខនឹងការពិត ប្រសិនបើបុគ្គលនោះមានទំនាស់ទាស់គ្នាហើយគិតថាខ្លួនឯងជាអ្នកខុសដែលនាំឱ្យមាន វិប្បដិសារី។

ផលប៉ះពាល់នៃការលួងលោម

រាល់ពេលមានបញ្ហាកើតឡើង ធ្វើឱ្យមនុស្សមានការពិបាកចិត្ដ តប់ប្រមល់ និងស្ មុគស្មាញ នៅបញ្ហាជុំវិញខ្លួនជាហេតុធ្វើឱ្យ ខ្លួនឯង ត្រូវការ ការលួងលោម ពីអ្នកដទៃ។ ការចង់បាននូវភាពលួងលោមពីអ្នកដទៃមិនប្រាកដថាជាការលួងលោមក្នុងគោលបំណង ល្អទេ អាចធ្វើឱ្យ គេមានការឆ្លៀតឱកាស ធ្វើបាបមកលើខ្លួនវិញ។ ឧទាហរណ៍ ទំនាក់ទំនងរវាងប្ដីនិងភរិយាមានសម្ព័ន្ធភាពនឹង គ្នាល្អណាស់ មានថ្ងៃមួយ មានការទាស់ទែងគ្នា ហើយឈានទៅដល់ចែកផ្លូវគ្នាដើរដោយសារការលួងលោមពីជនទីបីឆ្លៀតឱកាសធ្វើ បាប។ ក្នុងគ្រួសារ ដែលមានតែអំពើហិង្សា ជាប្រចាំ ធ្វើឱ្យកូនមិនមានសេចក្ដីសុខហើយចង់ចាកចេញទៅឱ្យឆ្ងាយផុតពីអំពើហិង្សា នេះ។ ទីបំផុតកូន ត្រូវបានក្លាយជាក្មេងគ្មានអនាគត រស់នៅក្រៅសង្គមដោយសារតែអ្នកដទៃមកប្រើវិធីសាស្ដ្រលួងលោម បោកយក ទៅធ្វើបាប។ ចំពោះអ្នកខ្លះ មិនមានបញ្ហាអ្វីកើតឡើងសោះ តែបែរជាត្រូវចាញ់បោកការលួងលោមរបស់អ្នកដទៃទៅវិញ។ ឧទាហរណ៍ កុមារម្នាក់ជាក្មេងល្អ រៀនសូត្រពូកែមានថ្ងៃមួយ មិត្ដរួមថ្នាក់មកលួងលោម រហូតធ្វើឱ្យកុមារម្នាក់នេះត្រូវភ្លើតភ្លើន ប្រព្រឹត្ដអំពើសង្គមមិនឱ្យតម្លៃ។ ដូចនេះការចាញ់បោកដោយសារការលួងលោមអ្នកដទៃមានច្រើនណាស់ ដោយសារការប៉ិនប្រសព្វ ប្រើវិធីសាស្ដ្រល្បិចកលលួងលោមធ្វើបាបមិនចាំបាច់រាល់ពេលដែលលោកអ្នកមានបញ្ហាអ្វីមួយកើតឡើងឡើយ។

ប្រការគួរប្រតិបត្ដិទប់ស្កាត់អំពើលួងលោម

ការពិចារណាជាចំណុចសំខាន់សម្រាប់លោកអ្នក រាល់ពាក្យសម្ដីលួងលោមពីបងប្អូន មិត្ដភក្ដិ ឬអ្នកជាទីស្រឡាញ់នៅពេលដែលលោកអ្នកអស់សង្ឃឹម គ្មានកម្លាំងចិត្ដ និងបញ្ហាអ្វីមួយ។ ពាក្យសម្ដីលួងលោមពីអ្នកដទៃជាជំនួយមិនមែនជាឱសថទិព្វ ទាំងអស់ទេ។ ជួនកាលអាចជាឱសថ សម្លាប់ លោកអ្នកទៅវិញ។ ដូចនេះលោកអ្នកត្រូវត្រិះរិះពិចារណាជាមុនសិនមុនអនុវត្ដតាម ពាក្យសម្ដីលួងលោមរបស់អ្នកដទៃ ដើម្បីកុំឱ្យមានការឈឺចាប់។

ដំបូន្មានអ្នកឯកទេស

ការលួងលោមពីអ្នកដទៃ មិនមែនជាការលួងលោមក្នុងគោលបំណងដូចគ្នាទេ។ អ្នកខ្លះលួងលោមដោយបំណងល្អស្មោះ ត្រង់ អ្នកខ្លះទៀត លួងលោមឆ្លៀតឱកាសធ្វើបាប។ អ្វីដែលសំខាន់ លោកអ្នកគិតពាក្យសម្ដីដែលគេលួងលោមសិនថាពាក្យសម្ដីនោះ ត្រឹមត្រូវដែរឬទេ ដែលមក ប្រាប់ខ្លួនថា ឱ្យខ្លួនត្រូវប្រតិបត្ដិបែបនេះ ឬបែបនោះនៅពេលលោកអ្នកប្រឈមមុខនឹងបញ្ហាអ្វីមួយ។ ថ្វីត្បិតតែអ្នកដទៃ មកលួងលោម ធ្វើឱ្យ លោកអ្នកមានកម្លាំងចិត្ដ មានសេចក្ដីសង្ឃឹមក៏ពិតមែនប៉ុន្ដែការអនុវត្ដន៍តាមពាក្យសម្ដីលួង លោមរបស់អ្នកដទៃ មិនប្រាកដថាត្រឹមត្រូវ ទាំងអស់ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

ប្រភពឯកសារ៖ ៖

របៀបកំណត់ USB Flash Dr🍃ive ដើម្បីដំឡើង Windows 7


សិនបើកុំព្យូទ័ររបស់លោកអ្នកប្រើប្រាស់នូវ ជំនាន់ចាស់ ហើយលោកអ្នកមានបំណងចង់ ធ្វើការ Upgrade វាទៅ Windows 7 នោះលោកអ្នកប្រាកដជាមានការងឿងឆ្ងល់ថា តើត្រូវធ្វើដូចម្តេចទើបអាច ដំឡើង Windows 7 បាន បើម៉ាស៊ីនកុំព្យូទ័រនេះពុំមាន ? ប៉ុន្តែសូមលោកអ្នកកុំព្រួយនៅពេលនេះក្រុមការងារយើងខ្ញុំនឹងបង្ហាញលោកអ្នកនូវរបៀបដំឡើង Windows 7 តាមរយៈ Flash Drive តាមជំហាន បន្តបន្ទាប់ដូចខាងក្រោម៖

ការដំឡើង Windows 7 តាមរយៈ Flash Drive គឺពុំខុសគ្នាទៅនឹងការដំឡើងតាមរយៈ DVD នោះទេ។ ប៉ុន្តែជំហានដំបូងលោកអ្នកត្រូវកំណត់ Flash Drive ឲ្យទៅជា Device ដែលមានផ🐲្ទុកនូវ Operating System ជាមុនសិន។ ដូច្នេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញនូវ Utilities ដែលផ្តល់នូវលក្ខណៈ ងាយស្រួល ក្នុងការបង្កើត Bootable USB Drive រួចហើយធ្វើការថតចម្លង Windows 7 ទៅក្នុង USB ផងដែរ។

ចំណាំៈ លោកអ្នកចាំបាច់ត្រូវមាន USB Flash ដែលមានទំហំយ៉ាងតិចបំផុត 4GB

Windows 7 USB/DVD Download Tool
ប្រសិនបើលោកអ្នកមានឯកសារ Windows 7 ជា លោកអ្នកអាចប្រើ Utility មួយរបស់ ដែលអនុញ្ញាតឲ្យលោកអ្នកប្រើដោយមិនគិតថ្លៃ ហើយងាយស្រួលក្នុងការកំណត់ Option ដើម្បីបញ្ចូល Image នោះទៅក្ន🌳ុង USB Flash drive។ សម្រាប់តម្រូវការរបស់កម្មវិធីនេះគឺ៖

  •   ឬខ្ពស់ជាងនេះ
  • 2.0
  • Microsoft Image Mastering API V2 (លោកអ្នកអាចទាញយកឯកសារនេះបានតាមរយៈ Link ខាងក្រោម)

១. ដំណាក់កាលដំបូងលោកអ្នកត្រូវធ្វើការ Format Flash Drive ជា ជាមុនសិន

២. សូមដំណើរការកម្មវិធី Windows 7 USB/DVD Download Tool បន្ទាប់មកជ្រើសរើសទីតាំងរបស់ឯកសារ Windows 7 ISO ដែលស្ថិតនៅ រួចចុចប៊ូតុង Next

៣. ចុចប៊ូតុង USB Device

៤. សូម Select យក Flash drive បន្ទាប់មកចុចប៊ូតុង Begin copying

៥. ដំណាក់កាលនេះលោកអ្នកត្រូវរង់ចាំរហូតដំណើរការថតចម្លងត្រូវបានបញ្ចប់

៦. បន្ទាប់ពីដំណើរការថតចម្លងបញ្ចប់ លោកអ្នកនឹងឃើញមានឯកសារមួយចំនួននៅក្នុង Flash drive របស់ លោកអ្នក ដែលដូចទៅនឹង Installation disc ដែរ

ឥឡូវនេះលោកអ្នកអាចដំឡើង Windows 7 តាមរយៈ បាន។

ប្រភពឯកសារ៖ ៖

bet 855:សិទ្ធិកុមារ


សិទ្ធិកុមារ គឺជា របស់កុមារដែរ ជាមួយនឹងការយកចិត្តដាក់ជាពិសេសទៅលើសិទ្ធិជា ពិសេសទៅលើការការពារ ហើយនិង ការថែរក្សាអោយបានត្រឹមត្រូវ ,រួមបញ្ចូលទាំងសិទ្ធិក្នុងការចូលរួមក្នុងសហគមន៍ ជាមួយការថែទាំពីឪពុកម្ដាយ, មនុស្សទាំងអស់ គឺត្ រូវការអាហារជាចាំបាច់, ជាទូទៅត្រូវការអប់រំ, ការថែទាំសុខភាព និង ការការពារច្បាប់ការរំលោភបំពាន លើ កុមារ ការពារអាយុជីវិត និង ការអភិវឌ្ឍន៍ របស់កុមារ។ ការបកស្រាយពី សិទ្ធិកុមារ ត្រូវអនុវត្តទៅតាម សមត្ថភាព សម្រាប់ភាពឯករាជ្យ មិនមានការបង្ខំ ទាំងផ្លូវកាយ ទាំងបញ្ញា និង ផ្លូវចិត្ត , ច្បាប់កំណត់ ការរំលោភជា បញ្ហានៃការពិភាក្សា ។ គោលបំណងមួយផ្សេងទៀត បានរួមបញ្ចូល ទាំងសិទ្ធិក្នុងការពារ និង ការចិញ្ចឹមបីបាច់ថែរក្សា។
សិស្សនុសិស្ស សាលាបឋមសិក្សា មិត្តភាព, ស្រុកទឹកផុស, ខេត្តកំពង់ឆ្នាំង, ព្រះរាជាណាចក្រកម្ពុជាសិស្សនុសិស្ស សាលាបឋមសិក្សា មិត្តភាព, ស្រុកទឹកផុស, ខេត្តកំពង់ឆ្នាំង, ព្រះរាជាណាចក្រកម្ពុជា
សិទ្ធិកុមារ ត្រូវបានកំនត់យ៉ាងច្រើនប្រភេទ, រួមបញ្ចូលទាំងភាពធំទូលាយ នៃ សង្គម,វប្បធម៌,សេដ្ឋកិច្ច,សង្គម និង សិទ្ធិនយោបាយ។សិទ្ធិលំអៀងទៅរកការបែងចែកជាពីរប្រភេទ៖ កុមារដែលនៅក្រោមការឧបត្ថម្ភ និង កុមារដែល ស្វ័យឯករាជ្យ ជាមនុស្ស នៅ ក្រោមច្បាប់ និង ដាក់អោយប្ដឹងតវ៉ាទៅលើសង្គម សំរាប់ការការពារ ពីការប្រើអំពើហិង្សា លើកុមារគ្រប់បែបយ៉ាង។ អង្គការ មួយនៅកាណាដា បែងចែក សិទ្ធិកុមារ ជាបីប្រភេទ៖
  • សិទ្ធិរស់រានមានជីវិត:កុមារទាំងអស់មានសិទ្ធិគ្រប់គ្រាន់ ក្នុង ការរស់នៅ,ថែទាំសុខភាព ,ទទួលការអប់រំ និង សេវាកម្ម និង អាចលេងនៅពេលវិស្សមកាល។ ទាំងនេះរួមបញ្ចូលទាំងតុល្យភាពរបបអាហារ, មានពេលសំរាកគ្រប់គ្រាន់ និង ការចូលរួមក្នុងសាលា។
  • ការការពារ:កុមារ មានសិទ្ធិក្នុងការការពារពី ការរំលោភបំពាន,ការប្រមាថ ការមិនយកចិត្តទុកដាក់, ការធ្វើអាជីវកម្ម, ការរើសអើងជាដើម។នេះអាចរាប់បញ្ចួល ទាំង សិទ្ធិសុវត្ថិភាព កន្លែងដែលកុមារលេង, ដែលមានប្រយោជន៍ឱ្យ កុមារមានឥរិយាបថត្រឹមត្រូវ, ហើយនិង ការធ្វើការប្រលងសមត្ថភាព លើកុមារ។
  • ការចូលរួម: កុមារមានសិទ្ធិចូលរួមក្នុងសង្គម និង កម្មវិធីផ្សេងៗដោយខ្លួនឯង ។ ក្នុងការរួមបញ្ខូលនេះ ការភ្ជាប់ទាក់់ទងរបស់កុមារ ក្នុងបណ្ណាល័យ និង ក្នុងកម្មវិធីដែលទាក់ទងនឹងសង្គម,សកម្មភាពសំលេងយុវជន និង ការជាប់ទាក់ទងនឹង ការអប់រំដល់កុមារ។
ប្រភពឯកសារ៖ វីគីភិឌា៖

មូលហេតុ​បង្កអំពើ​ហិង្សាក្នុង​គ្រួសារ


អំពើហិង្សាជាអំពើមួយដែលសង្គមស្អប់ខ្ពើម និងគួរតែចៀសវាង។ អំពើហិង្សាមានជាច្រើនរូបភាពខុសៗគ្នា មិនមែនកើត ឡើងតែនៅក្នុងផ្ទះប៉ុណ្ណោះទេ។ អ្នកបង្កហិង្សាភាគច្រើនជាអ្នកសេពគ្រឿងស្រវឹង គ្រឿងញៀន និងមួយចំនួនទៀតមានចេតនាតែ ម្ដង។ មិនថាតែអ្នកមាន ឬអ្នកក្រ អ្នកមានការអប់រំ ឬគ្មាននោះទេសុទ្ធតែអាចប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា ទាំងអស់។តាមផ្លូវច្បាប់អ្នកដែលប្រព្រឹត្ដិអំពើហិង្សាសុទ្ធតែត្រូវ ប្រឈមមុខចំពោះការផ្ដន្ទាទោស។
សូមទទួលជ្រាបជាមួយទស្សនាវដ្ដី សុខភាពយើង ស្ដីអំពីមូលហេតុមួយចំនួនដែលនាំឱ្យមានអំពើហិង្សាកើតឡើងតាមរយៈ ការបកស្រាយរបស់លោកស្រី ហោរ ផល្លី នាយិកាអង្គការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ។

អំពើហិង្សា ជាអ្វី?

បើនិយាយដល់អំពើហិង្សា ម្នាក់ៗតែងស្រមៃឃើញដល់សកម្មភាពវាយតប់ កាប់ចាក់ បាញ់សម្លាប់គ្នា បែកមុខបែកមាត់ រាងកាយជាំខ្មៅ ហូរឈាម បាក់ដៃជើង សន្លប់ ឬរហូតឈានដល់ការបាត់បង់ជីវិតក៏សឹងមាន។ មិនមែនអំពើទាំងអស់នេះទើបហៅថា អំពើហិង្សានោះទេ។ អំពើហិង្សាមានច្រើនរូបភាព ដូចជាអំពើហិង្សាផ្លូវកាយ ហិង្សាផ្លូវចិត្ដ ហិង្សាផ្លូវភេទជាដើម។ គ្រប់ករណីនៃ អំពើហិង្សាទាំងអស់ភាគច្រើនបំផុតកើតមានលើស្ដ្រីភេទទន់ខ្សោយ និងកុមារ។ ហើយភាគច្រើនភាគីបុរសជាអ្នកប្រព្រឹត្ដិអំពើអមនុស្សធម៌ គួរឱ្យស្អប់ខ្ពើម មានដូចជាវាយដំ ទាត់ធាក់ ប្រមាថមើលងាយ មើលថោកដល់ស្ដ្រី ចាត់ទុកស្ដ្រីជាឧបករណ៍កម្សាន្ដសប្បាយ ប្រើ អំពើហិង្សាគ្រប់បែបយ៉ាងដើម្បីចាប់បង្ខំកុមារី និងស្ដ្រីឱ្យរួមភេទ រហូតដល់ធ្វើឃាតពួកគេយ៉ាងព្រៃផ្សៃបំផុត។

ប្រភេទអំពើហិង្សា

ដោយសីលធម៌សង្គមធ្លាក់ចុះ គេសង្កេតឃើញថាអំពើហិង្សាច្រើនរូបភាពកើតមានឡើង ហើយអ្នកដែលទទួលរងនូវអំពើ ហិង្សាច្រើនជាអ្នករស់នៅតាមទីជនបទ និងអ្នកទទួលការអប់រំតិចតួច ជាពិសេសស្ដ្រី និងកុមារដូចដែលបានរៀបរាប់ជូនខាងលើ។ នៅ ពេលនេះ យើងខ្ញុំសូមលើកយកអំពើហិង្សាបីប្រភេទមកជម្រាបជូនមិត្ដអ្នកអាន។
  • អំពើហិង្សាលើផ្លូវកាយ ៖ បុរស ភាគច្រើនយល់ថាខ្លួនមានឧត្ដមភាពខ្ពស់ មានប្រៀបលើស្ដ្រីទាំងក្នុងគ្រួសារ និងសង្គម ជាតិ។ នៅក្នុងរង្វង់គ្រួសារ បុរសតាំងខ្លួនជាអ្នកធំ ជាអ្នកមានអំណាចលើប្រពន្ធកូន ទោះបីជាគេមាន ឬគ្មានលទ្ធភាពអាចផ្គត់ផ្គង់ជីវភាពគ្រួសារក៏ដោយ។ នៅពេលផឹកស្រវឹង ឬមានកំហឹង បុរសច្រើនប្រើកម្លាំងបាយវាយតប់ទៅលើភរិយាខ្លួនដើម្បីដោះស្រាយបញ្ហា។ ដោយសារខ្មាសអ្នកជិតខាង មិនចង់ឱ្យកូនគ្មានឪពុក មិនចង់ឱ្យមានរឿងវែងឆ្ងាយ និងខ្លាចមិនចង់ឱ្យមានឈ្មោះជាស្រីមេម៉ាយ ទើប ស្ដ្រីស៊ូលេបទុករឿងអាថ៌កំបាំង និងទ្រាំឈឺចាប់ម្នាក់ឯងមិនហ៊ានប្ដឹងសមត្ថកិច្ច មិនហ៊ានប្រឹក្សាជាមួយអ្នកជិតខាងឡើយ។
  • អំពើហិង្សាលើផ្លូវចិត្ដ ៖ ជាការ ដែលធ្វើឱ្យអ្នកដទៃមានអារម្មណ៍ឈឺចាប់ដោយសារពាក្យសម្ដី ឬទង្វើណាមួយ។ ការ រំលោភបំពានមើលងាយ បំបិទសិទ្ធិសេរីភាព បំភិតបំភ័យ បញ្ឈឺចិត្ដ ឬធ្វើឱ្យអាម៉ាសមុខ។ ការសម្លុតគំរាមគំហែង បុរសតែងតែ ព្រមានចំពោះស្ដ្រីដោយប្រើអាវុធ ឬចោលពាក្យមើលងាយមិនផ្ដល់តម្លៃឱ្យស្ដ្រី ដូចជាមី ហ្ងែង ហង ពូជមីថោកទាប ពូជមីសំផឹងជាដើម។ ការប្រើពាក្យមិនគួរគប្បីរបស់អ្នកណាម្នាក់ទៅលើនរណាម្នាក់ ដែលធ្វើឱ្យគេឈឺចាប់មិនអាចបំភ្លេចបានអស់មួយជីវិត។ លោក អ្នកប្រហែលជាធ្លាប់ឮពាក្យមួយឃ្លាដែលគេពោលថា “សម្ដីគាត់មួយម៉ាត់ៗឈឺជាងវាយ ឬដូចគេកាប់នឹងកាំបិត”។
  • អំពើហិង្សាលើផ្លូវភេទ ៖ សព្វថ្ងៃ នេះកំណើននៃការចាប់រំលោភសេពសន្ថវៈលើក្មេងស្រី កុមារី ដោយប្រើអំពើហិង្សា និង ការលួងលោមដោយវិធីផ្សេងៗតាមគំនិតដ៏លាមករបស់ជនខិលខូចបានកក្រើករំពើក យ៉ាងខ្លាំងដែលជាការមួយមិនអាចអត់ឱនឱ្យបាន។ បុរសដែលចូលចិត្ដសេពសុរា ចូលក្លឹបរាត្រី អាងអំណាចទឹកប្រាក់ ពេលស្រវឹងម្ដងៗភ្នែករបស់គេសម្លឹងឃើញស្ដ្រីភេទហាក់ដូចជាកូន ម្រឹកដ៏តូចមួយ ឬក៏ជាផ្កាដ៏ស្រស់ស្អាតដែលត្រូវកាច់យកមកប្រលែងលេង ហើយគ្រញិចជាន់ឈ្លីតាមអំពើចិត្ដ។ យ៉ាងណាម៉ិញ ស្ដ្រី បម្រើផ្លូវភេទចៀសមិនផុតពីការរំលោភបំពានផ្លូវភេទពីសំណាក់បុរសចិត្ដ អប្រិយដែលបង្ខំឱ្យនាងធ្វើតាមក្បាច់ តាមរបៀបដែលនាង មិនអាចប្រកែក ឬប្រឆាំងបាន។ រីឯប្ដីប្រពន្ធក៏ដូច្នោះដែរ បើកាលណាប្រពន្ធមិនឯកភាពក្នុងការរួមដំណេកជាមួយស្វាមីទេ ការចាប់ បង្ខំក៏ជាការរំលោភផ្លូវភេទដែរ។

មូលហេតុអំពើហិង្សា

មានមូលហេតុផ្សេងៗគ្នា និងការយល់ឃើញប្លែកៗគ្នាជាច្រើនដែលសម្ដែងពីមូលហេតុនៃអំពើហិង្សា។
  • ភាគច្រើននៃអំពើហិង្សាកើតឡើងដោយការចង់ឈ្នះចង់ចាញ់របស់ភាគីម្ខាងៗ។ ក្រៅពីនោះទំនៀមទម្លាប់របស់ខ្មែរយើងដែលចាត់ទុកបុរសជាមាសសុទ្ធនៅក្នុង គ្រួសារ ក៏ជាកត្ដាជំរុញឱ្យមានអំពើហិង្សាកើតឡើងដែរ។
  • មតិភាគច្រើនបានទម្លាក់អំពើហិង្សានេះថាបណ្ដាលមកពីភាពក្រីក្រ និងទទួលបានការអប់រំតិចតួច។ ប៉ុន្ដែតាមពិតមិន មែនបែបនោះទាំងស្រុងទេ ព្រោះថាទោះបីមានការអប់រំ និងមានទ្រព្យសម្បត្ដិដល់កម្រិតណាក៏ដោយ ក៏នៅតែហ៊ានប្រព្រឹត្ដិអំពើហិង្សា ដែរ។ ពេលខ្លះក៏មានករណីប៉ូលីស ឬគ្រូបង្រៀនវាយប្រពន្ធដូចតែគ្នា គឺដោយសារចរិតរបស់មនុស្សតែម្ដង។ មានមនុស្សមួយចំនួនមានជំនឿថាបុរសត្រូវតែគ្រប់គ្រងស្ដ្រី មហិច្ឆិតាគ្មានព្រំដែន អញជាធំ ជាមេគ្រួសារ អ្នករកចំណូលផ្គត់ផ្គង់ជីវភាពជាដើម។ ដូចនេះបុរសទ្រូង ប្រាំហត្ថ គួរតែមានភាពឆេវឆាវ។
  • អាពាហ៍ពិពាហ៍កើតឡើងដោយការបង្ខំពីក្រុមគ្រួសារ ដោយមិនទុកឱ្យកូនជាអ្នកសម្រេចចិត្ដ។ ការរស់នៅជាប្ដីប្រពន្ធ មានរយៈពេលយូរអង្វែង ស្ដ្រីជាភរិយាត្រូវពឹងផ្អែកលើប្ដីទាំងស្រុង ភាពទន់ខ្សោយ និងការពឹងផ្អែកនេះធ្វើឱ្យមានការធុញថប់ទាំងស្វាមី និងភរិយា។ ចំពោះភរិយាវិញមិនសូវមានសុភមង្គលទេ វាគួរឱ្យធុញទ្រាន់ណាស់នៅពេលដែលចង់ធ្វើអ្វីមួយ ត្រូវសុំអនុញ្ញាតពីប្ដី។ ចំ ណែកប្ដីក៏ដូចគ្នាដែរ នៅពេលដែលមាននរណាម្នាក់ចាំរស់ដោយសារខ្លួន។ សកម្មភាពទាំងអស់នេះហើយបន្ដិចម្ដងៗ វាធ្វើឱ្យមានភាព រកាំរកូសក្នុងគ្រួសារ ហើយបង្កឱ្យមានអំពើហិង្សាកើតឡើង។
  • ស្រា និងថ្នាំញៀនធ្វើឱ្យមនុស្សមួយចំនួនមានការពិបាកក្នុងការគ្រប់គ្រង អារម្មណ៍ និងអាកប្បកិរិយារបស់ខ្លួន។ ពួកគេ អាចប្រើប្រាស់អំពើហិង្សាដើមី្បដោះស្រាយបញ្ហា។
  • ម្យ៉ាងទៀតអាចដោយសារប្រទេសយើងបានឆ្លងកាត់សង្គ្រាមរយៈពេលច្រើនឆ្នាំ ទើបប្រែក្លាយចរិតស្លូតបូតរបស់ខ្មែរទៅ ជាឆេវឆាវ ធ្វើយ៉ាងណាឱ្យអ្នកដទៃនៅក្រោមបង្គាប់របស់ខ្លួន។

ដំបូន្មានអ្នកជំនាញ

អំពើហិង្សាដែលលើកមករៀបរាប់ជូនខាងលើនេះ សុទ្ធតែនាំមកនូវក្ដីអន្ដរាយទាំងអស់ ទោះបីជាកើតឡើងដោយហេតុផល ផ្សេងៗគ្នាក៏ដោយ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ។ បុរសគ្រប់រូបគួរពិចារណាឡើងវិញលើបញ្ហានេះ។ បុរសគួរយល់ថាស្ដ្រីមិនមែន ត្រី សាច់ និងបន្លែ ពេលចង់ទទួលទានយកមកកាប់ហាន់ចិញ្ច្រាំចម្អិននោះទេ ហើយស្ដ្រីក៏មិនមែនជាប្រហិតសម្រាប់នៅពេលដែលខឹង វាយដំលើរាងកាយនោះដែរ។ សូមលោកអ្នករង់ចាំអានអំពីវិធីសាស្ដ្រទប់ស្កាត់ដោះស្រាយអំពើហិង្សា និងអំពីឥទ្ធិពលនៃអំពើហិង្សា ជាមួយទស្សនាវដ្ដី សុខភាពយើង នៅលេខក្រោយដោយអនុគ្រោះផងចុះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

ប្រភពឯកសារ៖ ៖

តើបាត់ទៅណា ១ដុល្លារ?


មានបុរស ៣ នាក់ ជួបគ្នាគិតចង់ផឹកស្រា ។
ពួកគាត់ គិតទិញស្រា ១ ដប តម្លៃ ២០ ដុល្លារ ។
ពួកគាត់ ក៍បានរៃលុយគ្នាម្នាក់ ៧ ដុល្លារ ហើយសរុបទៅទាំងអស់បាន ២១ ដុល្លារ ។
ពួកគាត់ បានប្រើក្មេងម្នាក់ទៅទិញស្រានោះជាមួយនឹងលុយទាំងអស់ ២១ ដុល្លារ ។
ក្មេងនោះ បានតថ្លៃស្រានោះជាមួយម្ចាស់ហាងរហូតដល់ព្រមលក់អោយក្នុងតម្លៃ ១៦ ដុល្លារ ។
ក្មេងនោះ បានត្រឡប់មកវិញជាមួយស្រាមួយដបតម្លៃត្រឹមតែ ១៦ ដុល្លារ និង លុយនៅសល់ ៥ ដុល្លារ ។
បុរសទាំង៣ សម្រេចចែកលុយគ្នាវិញម្នាក់ ១ ដុល្លាꦍរ ហើយនៅសល់ ២ ដុល្លារ ពួកគាត់ក៏បានអោយទៅក្មេងនោះ ។

មួយសន្ទុះ ពួកគាត់នាំគ្នាគិតគូរលុយសារឡើងវិញ ពូកគាត់បានចំណាយលុយក្នុងម្នាក់តែ ៦ ដុល្លារទេ
ព្រោះថាបានចែកលុយគ្នាសល់ពីទិញស្រាម្នាក់ ១ ដុល្លារ សុរបទៅ ៦ x ៣ = ១៨ ដុល្លារ ។
យក ១៨ ដុល្លារ + ២ ដុល្លារ ដែលបានអោយទៅក្មេងនោះ = ២០ ដុល្លារ ។
ប៉🐬ុន្តែកាលពីរដំបូងទាំងអស់ដែលបានរៃគ្នានោះគឺ ២១ ដុល្លារ ឥឡូវបូកលុយអស់ហើយបានតែ ២០ ដុល្លារ ។

សំណួរសួរថា តើបាត់ទៅណាមួយដុល្លារ?

bet 855:ផ្នែកមួយនៃរចនាបទវប្បនធម៌


អ្នកបង្កើត រូត (Zipper)


ថ្ងៃនេះ កំណត់ត្រាសិលា បានដកស្រង់ឯកសារប្រវត្តិសាស្ត្រមួយមកបង្ហាញ ដល់ មិត្តអ្នកអានអោយបានដឹងទាំងអស់គ្នា ទុកគ្រាន់ជា ចំណេះដឹងទួទៅ ។  ខាងក្រោមនេះ គឺជាឯកសារស្តីអំពី ដើមកំណើតនៃ ‹‹រូត – Zipper›› សម្រាប់ដាក់ជាមួយ សំលៀកបំពាក់  និង របស់របរ ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត ។  ឯកសារដែលដកស្រង់មកនេះ គឺជាភាសាអង់គ្លេស ។

1917 Gideon Sundback patent(issued in 1917, filled for in 1914):

    

វីដេអូខ្លី៖


ឯកសារយោង៖

Wikipedia:

bet 855:ប្រយ័ត្នមូសខ្លាខាំ


ពេលគេងប្រយ័ត្នមួសខ្លាខាំ ។ មូសខ្លាមិនមែនខាំតែខ្លានោះទេ មនុស្សក៏វាខាំដែរ ។ឥឡូវជម្ងឺគ្រុនឈាមទាន់សម័យណាស់កើតចំពោះ មនុស្សគ្រប់វ័យ អត់ស្គាល់ ក្មេង ចាស់ ធាត់ ស្គម សុខភាពល្អ ឬ មិនល្អ ស្រី ប្រុស ឬ ភេទទីបី ទីបួន  ពេលព្រឹក ថ្ងៃ យប់ ណាទេ។ ហ៊ានតែធ្វេសប្រហែស មូសខាំហើយ ករណីបើកើតជម្ងឺគ្រុនឈាមហើយ ត្រូវប្រញាប់ទៅពេទ្យ មិនថា ពេទ្យឯកជន ឬ ពេទ្យរដ្ឋនោះទេ  កុំទុកហើយហួសពេល ។