bet 855

ទុក និង ទុក្ខ


ទុក

ទុក ( កិ.🧸 ) ដាក់​វត្ថុ​អ្វី​ក្នុង​ទីណា​មួយ​ដើម្បី​ឲ្យ​គង់​នៅ ឬ​រក្សា​អ្វី​ៗ​ឲ្យ​គង់ : ទុក​ទ្រព្យ ។ បម្រុង​ឲ្យ, ផ្គង​ឲ្យ : ទុក​បាយ​ឲ្យ, ទុក​ប្រាក់​ឲ្យ ។ ទុក​ដាក់ ទុក​អីវ៉ាន់​មាន​របៀប, ទុក​ដោយ​ប្រយ័ត្ន ។ ទុក​ដាក់​កូន​ចៅ រៀប​ចំ​ឲ្យ​កូន​ឬ​ចៅ​មាន​គូ​ស្រករ ។ ព. ទ. បុ. ថា : ធ្វើ​ស្រែ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ មើល​ផៅ​សន្ដាន (មាន​អត្ថន័យ​រាក់​ដែរ​ទេ) ។ មួយ​យ៉ាង​ថា ទុក​ដាក់​កូន​ចៅ ត្រូវ​ពិនិត្យ​ផៅពង្ស; មួយ​យ៉ាង​ទៀត​ថា : មុន​នឹង​ទុក​ដាក់​កូន ត្រូវ​សួរ​បង​ប្អូន​និង​ចិត្ត​កូន​សិន (នេះ​ក៏​មាន​អត្ថន័យ​រាក់​ៗ​ដែរ) ។ យក​ចិត្ត​ទុក​ដាក់ ផ្ចង់​ចិត្ត​ប្រុង​ប្រយ័ត្ន​ជានិច្ច ។

ទុក្ខ

ទុក្ខ ទុក បា.; សំ. ( ន.♔ ) (ទុះខ) សេចក្ដី​ព្រួយ, សេចក្ដី​លំបាក (កាយ​និង​ចិត្ត) : កើត​ទុក្ខ, មាន​ទុក្ខ ។ ពាក្យ​ផ្ទុយ : សុខ ។ ឈ្មោះ​អរិយសច្ច​ទី ១ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​សេចក្ដី​ទុក្ខ ដែល​កើត​អំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដី​សោក​ស្ដាយ, ខ្សឹកខ្សួល, លំបាក​កាយ, តូច​ចិត្ត, ទង្គឹះ​តានតឹង​ចិត្ត; ហៅ​ឲ្យ​ពេញ​ថា ទុក្ខអរិយសច្ច ឬ ទុក្ខសច្ច (ម. ព. ចតុរារិយសច្ច ផង) ។

  • ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន.🍌 (បា.; សំ. ទុះខស្កន្ធ) គំនរ​ទុក្ខ, កង​ទុក្ខ គឺ​ប្រជុំ​នៃ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង ។
  • ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរ​អស់​ទុក្ខ, ទី​អស់​ទុក្ខ (ព្រះ​និព្វាន) : ព្រះ​អរហន្ត​ទាំងឡាយ លោក​បាន​ដល់​នូវ​ទុក្ខ​ក្ស័យ​ហើយ; ព្រះ​និព្វាន​ជា​ទុក្ខ​ក្ស័យ ។
  • ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដី​រំលត់​ទុក្ខ; ទី​រំលត់​ទុក្ខ (ព្រះ​និព្វាន), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៣ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ដំណើរ​រំលត់​តណ្ហា​អស់ មិន​មាន​សល់; ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធអរិយសច្ច ឬ ទុក្ខនិរោធសច្ច (ម. ព. ចតុរារិយសច្ច ផង) ។
  • ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ–) ន.𒅌 (បា.) សេចក្ដី​ប្រតិបត្តិ​ជា​ផ្លូវ​ឬ​ជា​ឧបាយ​ឲ្យ​រលត់​ទុក្ខ (អដ្ឋង្គិកមគ្គ), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៤ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ផ្លូវ​មាន​អង្គ ៨ គឺ សេចក្ដី​យល់​ត្រូវ, តម្រិះ​ត្រូវ, ការ​ស្ដី​និយាយ​ត្រឹមត្រូវ, ការងារ​ត្រឹមត្រូវ, ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ, ព្យាយាម​ត្រូវ, ការ​រឭក​ត្រូវ, ដំណើរ​តាំង​ចិត្ត​ខ្ជាប់ខ្ជួន​ត្រូវ ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬ​ហៅ​ថា មគ្គសច្ច ក៏​បាន (ម. ព. ចតុរារិយសច្ច ផ) ។
  • ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដី​រលត់​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព. ទុក្ខនិរោធ) ។
  • ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់​ដឹង​ច្បាស់​នូវ​ទុក្ខ, កំណត់​បាន​ថា​ជា​ទុក្ខ, ប្រាជ្ញា​ដែល​កត់​សម្គាល់​យល់​ថា​ជា​ទុក្ខ ។
  • ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ–) ន. (បា.) ការ​លើក​ទុក្ខ​ធុរៈ​ទម្លាក់​ទៅ​លើ​គេ, ការ​ផ្ដេក​វេរ​ទុក្ខ​ធុរៈ​ឲ្យ​គេ ។
  • ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ–) ន. 🌳(បា.) ការ​លះ​សេចក្ដី​ទុក្ខ គឺ​ការ​រលាស់​សេចក្ដី​ទុក្ខ​ចោល​មិន​ឲ្យ​ទំនៅ​ក្នុង​ចិត្ត : ទុក្ខប្បហាន​ជា​ហេតុ​នាំ​ឲ្យ​បាន​សេចក្ដី​សុខ ។
  • ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរ​ដឹង​នូវ​សេចក្ដី​ព្រួយ, លំបាក; ដំណើរ​រង​អារម្មណ៍ ឬ​ទទួល​អារម្មណ៍​ជា​ទុក្ខ, សេចក្ដី​សោយ​ទុក្ខ​ ។ ហៅ​ត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏​គង់​សំដៅ​សេចក្ដី​ថា ទទួល​រង​អារម្មណ៍​ជា​ទុក្ខ​ដែរ : រង​វេទនា ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : វេទនា​ណាស់ !, វេទនា​អ្វី​ម៉្លេះ​ទេ! ឬ វេទនា​អ្វី​ម្ល៉េះ​ហ៎្ន ! ។
  • ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. 🍃(បា.) សេចក្ដី​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព. ទុក្ខ) ។
  • ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. ᩚᩚᩚᩚᩚᩚ⁤⁤⁤⁤ᩚ⁤⁤⁤⁤ᩚ⁤⁤⁤⁤ᩚ𒀱ᩚᩚᩚ(បា.) ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ (តណ្ហា), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ២ (ក្នុង​អរិយសច្ច​ទាំង​៤) បាន​ខាង​តណ្ហា​ដែល​ជា​ហេតុ​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ; ហៅ​ឲ្យ​ពេញ​ថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព. ចតុរារិយសច្ច ផង) ។
  • ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព. ទុក្ខសមុទយ) ។ល។
ប្រភពឯកសារ៖ វចនានុក្រមខ្មែរ សម្តេចសង្ឃវាជ ជួន ណាត

បកប្រែភាសាខ្មែរ ជាមួយ Google


ការបោះជំហ៊ាននៃភាសាខ្មែរលើបណ្តាញអ៊ីធឺនែត កាន់តែមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការខិតខំប្រឹងប្រែង របស់អ្នកព័ត៌មានវិទ្យារបស់ខ្មែរ និង បរទេសដែលគាំទ្រដល់ការអភិវឌ្ឍន៍ភាសាខ្មែរ ។ នាពេលបច្ចុប្បន្ននេះ អាចបកប្រែបាននៅលើ ហើយ ។ ទោះបីជា ការបកប្រែនេះមិនទាន់បានពេញលេញ ក៏ដោយក៏វាជាការចាប់ផ្តើមមួយដ៏ប្រសើរបំផុត ។ ចូលរួមគាំទ្រទាំងអស់គ្នា ។ ការបង្ហាញខ្លួនរបស់ ភាសាខ្មែរ នៅលើ Google Translate គឺជាខ្មែរមួយនៃការបង្ហាញពី មុខមាត់កម្ពុជា ទៅកាន់មនុស្សទូទាំងសកលលោក ។

googlekhmer

 

អស្តា (៏) និង ទណ្ឌឃាត ឬ​បដិសេធ (​៍)


អស្តា (៏)

វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ  ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​🌱យក​មក​ដាក់​លើ​ព្យញ្ជនៈ “ ក ” និង “ ដ ” ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ …។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​… ឱហ្ន៏ នុ៎ះហ្ន៏ ។

ទណ្ឌឃាត ឬ​បដិសេធ (​៍)

វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្រ្កឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍…

♍ការសរសេរអត្ថបទរបស់សារព័ត៌មាន នៅមានកម្រិតមិនអាចទទួលយកបាន


2000000

  • ទូរគមនាគមន៍   មិនមែន ទូរគមនាគមន៏

  • ទូរទស្សន៍ មិនមែន ទូរទស្សន៏

  • ឧកញ៉ា មិនមែន ឧញ៉ា

  • ដំណើរ មិនមែន ដំណើ

  • បច្ចុប្បន្ន កម្ពុជា ឆ្នាំ ២០១៣ មិនមែន ១០១៣

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅ ‹‹ង៉ុយ››


បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយ ចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំងពីច្រើនឆ្នាំមកហើយ។ ពាក្យកាព្យជាបទទូន្មាន ចំៗនេះ ស្ថិតដក់ជាប់ នៅក្នុងដួងព្រលឹងកូនខ្មែរគ្រប់សម័យកាល ថ្វីបើកំណាព្យនេះ មានអាយុកាលចំណាស់ ជាងមួយសតវត្សមកហើយ យ៉ាងណាក៏ដោយ ក៏ពាក្យទូន្មាន រំលឹកដាស់តឿន របស់ព្រះភិរម្យង៉ុយ ឬ ក្រមង៉ុយ ហៅង៉ុយនេះ មិនដែលចាស់ហួសសម័យនោះទេ គឺនៅ តែថ្មី មាន ន័យ មានខ្លឹមសារអាចធ្វើជាគតិទូន្មានខ្លួន ក្នុងសង្គមខ្មែរគ្រប់ៗ សម័យកាលជានិច្ច។

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ

១៨៦៥  –  ១៩៣៦
ស្រាវជ្រាវដោយ យី ធន់

អ៊ុក អ៊ួ  ‹‹ង៉ុយ››🧸អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិ អណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងគ្រួសារ។

កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត។ លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកប ជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា។ លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។ ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖
  • អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
  • អំពីការជ្រើសរើសគូស្រករ
  • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
  • អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
  • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
  • អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
  • អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘
កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក។

ក្រមង៉ុយ

     កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត។ ស្ដេច សៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះ ភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំ អញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួល សេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រ ទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។ មានដំណាលថា ក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នក ចំរៀងមាត់ឯកម្នាក់ ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបាន សួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិ រម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ ឬ អោយឆ្លើយកុហក ?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើយអោយ ត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្ណេះទៀតបើភិ រម្យយូ មិនជឿត្រូវទៅមើលចុះ។ ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើ ទៅតាម ទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូ យ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យ ង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យ ជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយ បានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំង នឹង ថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅ ឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិ និង ជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។ នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់ គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។ តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖
  • ១ – ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
  • ២ – ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
  • ៣ – សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
  • ៤ – ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
  • ៥ – បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូដែរ គឺចំរៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស….. អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ
  • ១ – ឈ្មោះដូង
  • ២ – ឈ្មោះចេង
  • ៣ – ឈ្មោះចា
  • ៤ – ឈ្មោះចិន
  • ៥ – ឈ្មោះចុង
  • ៦ – ឈ្មោះចេវ
ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺ កូនទី៥ ដែលគេនិយម ហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គម ស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅឯលិចពោចិនតុង កូន អាចារ្យចុងចៅអាចារ្យង៉ុយ។ អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក។ សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦) នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយ មានវិបរិតទូទាំងប្រ ទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និង ប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិ សេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគម បារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជា ប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។ ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រង បារាំង ទាំងខាងរដ្ឋ បាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖
  • មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
  • មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
  • មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
  • ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du Royaume (៣)
  • ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីល ធម៌រស់នៅ សំលៀក បំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើ ទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិ គមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗអោយ ធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយឥតមាន ស្គាល់ឈ្មោះ និង ស្រុកកំណើតរបស់គេឡើយ(៤)

ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និង រាំង ស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯ ពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងឧបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និង ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិត បណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រ ជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។ ១ – នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯក រាជ្យ(La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀប រាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។ ២ – នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញ ទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការនៃរាជ រដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ១៥៩៥ ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមាន ការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…។

៣ – បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានឯកសារមហាបុ រសខ្មែរ។
៤ – កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាលសួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំ ដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់ អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)
ប្រភពឯកសារ៖

ក្បៀស និង កាត់ខ្ទង់


ការស្គាល់អំពី ចំនួនគត់ ទសភាគ គឺជាផ្នែកមួយ នៃ ការសិក្សាមូលដ្ឋានគ្រឹះនៃ គណិតវិទ្យា ។ តាមរយៈការសរសេរលេខខ្មែរ ដើម្បីងាយស្រួល មើល  អាន គណនា នៅពេលដែលចំនួនលេខ មានច្រើនខ្ទង់ គឺត្រូវប្រើសញ្ញាជំនួយក្នុងការកាត់ខ្ទង់លេខ ។ ចំនួនលេខ ដែលត្រូវបានគេប្រើសញ្ញាជំនួយ ក្នុង ការកាត់ខ្ទង់ នោះគឺចាប់ពី ខ្ទង់ រយ ពាន់ សែន លាន កោដិ ជាដើម ។

សញ្ញាជំនួយក្នុងការសរសេរលេខ មានពីរ ៖  សញ្ញាក្បៀស ‹‹  ,  ››  សញ្ញាចំនុច ‹‹ . ›› 

តាមខ្ញុំចាំ ពេលដែលខ្ញុំកំពុង់សិក្សា សញ្ញា‹‹ , ›› ប្រើសម្រាប់សរសេរចំនួនទសភាគ ដូចជា ១០,៥០  ២០,៣ ឬ ៥,៥៣ ជាដើម ។ ហើយនៅពេលដែល សរសេលេខ ចាប់ពី ខ្ទង់ រយ ពាន់ សែន លាន កោដិ ឬ ច្រើនជាងនេះ តែងប្រើ សញ្ញាចំនុច ‹‹ . ›› មកកាត់ខ្ទង់ ដូចជា ១.០០០  ២០.០០០ ៣០០.០០០ ជាដើម ។ ខ្ញុំ បានសម្គាល់ឃើញថា ការប្រើប្រាសសញ្ញាទាំងពីរនេះ គឺខុសពីការសរសេរលេខ របស់បរទេស គេតែងប្រើសញ្ញាចំនុច ‹‹ . ›› មកប្រើជាមួយ ចំនួនទសភាគ និង ប្រើសញ្ញាក្បៀស ‹‹ , ››🍷 មកកាត់ខ្ទង់លេខនៅពេលមានច្រើនខ្ទង់ ចាប់ពី ខ្ទង់ រយ ពាន់ សែន លាន កោដិ ឬ ច្រើនជាងនេះ ។

ប៉ុន្តែឥឡូវ ខ្ញុំឃើញឯកសារខ្មែរជាច្រើន សរសេរលេខទសភាគ ជាមួយសញ្ញាចំនុច ‹‹ . ›› និង កាត់ខ្ទង់លេខច្រើនខ្ទង់ជាមួយសញ្ញាក្បៀស ‹‹ , ››

ខ្ញុំឆ្ងល់ថា តើការសរសេរលេខខ្មែរឥឡូវ ដូររបៀបសរសេរ ឬ ខ្ញុំចាំខុស?  ប៉ុន្តែ បើយើងអានលេខទសភាគ  ពីរក្បៀសបី  អញ្ចឹងលេខដែលត្រូវសរសេរ ស្មើនឹង ២,៣  ហើយបើសរសេរលេខ ២.៣ ត្រូវតែអាន ពីរចុចបី ។ សូមមិត្តអ្នកអានជួយផ្តល់មតិ ដំបូន្មានផង…!

សៀវភៅ សិក្សាសង្ខេបអារ្យធម៌ខ្មែរ


View more from

ព្រះ​ត្រៃបិដកខ្មែរ


មាន ១១០ក្បាល ដោយចែកចេញជា៖
  1. ព្រះវិន័យបិដកមាន ១៣ក្បាល គឺចាប់ពីភាគទី១ ដល់ភាគទី១៣
  2. ព្រះសុត្តន្តបិដកមាន ៦៤ក្បាល គឺចាប់ពីភាគទី១៤ ដល់ភាគទី៧៧
  3. ព្រះអភិធម្មមាន ៣៣ក្បាល គឺចាប់ពីភាគទី៧៨ ដល់ភាគទី១១០
ព្រះត្រៃបិដកខ្មែរមាន ១១០ក្បាល ដែលត្រូវជា ៣៦៦៣០ទំព័រជាភាសាបាលី និង ៣៦៦៣០ទំព័រជាភាសាខ្មែរ
មិត្តអ្នកអានទាំងអស់អាចទាញយក តាមរយៈតំណភ្ជាប់ទីនេះ ។

សរសេរពាក្យខ្មែរ


កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១២ កំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ រោង ចត្វាស័ក ព.ស ២៥៥៦ ខ្ញុំបានទៅលេងសួនឯកោះពេជ្រ ។ ពេលទៅដល់ឃើញមានគេដាក់ទ្រុងសត្វមួយចំនួននៅទីនោះ ។ ក្នុងទ្រុងទាំងនោះមានសត្វដូចជា ទន្សាយ ពស់ សេក មាន់ ជាដើម ។ នៅតាមទ្រុងនីមួយៗ មានដាក់ស្លាកដោយសរសេរ ប្រយោគមួយចំនួនដើម្បីជាការទាក់ទាញអ្នកមើល ហើយខ្ញុំក៍បានមើល និង បានថតរូបស្លាកនោះមួយតាមរយៈទូរស័ព្ទដៃ ។ មិត្តអ្នកអានទាំងអស់គ្នា អាចឃើញដូចក្នុងរូបខាងក្រោម ហើយមិត្តទាំងអស់គ្នាយល់ដូចម្តេដែរ ។

ពេលខ្ញុំកំពុងមើល និង ថតយករូបនេះ មានកូនក្មេងប្រុសម្នាក់អាយុប្រហែល ៤ ឬ ៥ឆ្នាំ ដែលឈរជិតខ្ញុំបានសួរទៅម៉ាក់វាថាគេសរសេរថាម៉េច? ម៉ាក់វាក៍អានពាក្យនៅលើនោះអោយក្មេងនោះស្តាប់ បន្ទាប់មកវាក៏បាននិយាយថា ទន្សាយនិយាយសុទ្ធតែ‹‹អញ›› អត់ដូចអូននិយាយថា‹‹ខ្ញុំ›› ។ បន្ទាប់មកមានបងប្អូនស្រីប្រុសពីរនាក់អាយុចន្លោះប្រហែល ៩ – ១២ ឆ្នាំ ដើរមកមើលទន្សាយដែរ ហើយក៍អានពាក្យក្នុងស្លាកនោះដែរ។ ប្អូនប្រុស ប្រកបបណ្តើរ អានបណ្តើរទាល់តែចប់ ហើយបងស្រីប្រាប់ថាគេសរសេរខុសហើយ ‹‹អាញ់›› ហ្នឹងត្រូវសរសរជា ‹‹អញ›› វិញបានត្រួវ ។ ប្អូនប្រុសក៏តបថា តែពេលប្រកបអានទៅត្រូវហើយ អ+ា+ញ+់ = អាញ់ ។ បងស្រីតប “សាកយកទៅសួរគ្រូវមើល៎ គ្រួប្រាកដជាថា ‹‹អាញ់›› ហ្នឹងខុសហើយ សរសេរ ‹‹អញ›› បានត្រូវ” ។ ខ្ញុំសូមសរសើរ ប្អូនស្រី !  គោលបំណងដែលខ្ញុំថតយករូបនេះ ក៏ចង់បង្ហាញអោយមិត្តអ្នកអានទាំងអស់គ្នាឃើញពីចំនុចនេះដែរ ព្រោះថាខ្ញុំបានឃើញ ស្លាកជាច្រើនដូចជា ស្លាកផ្សាយពាណិជ្ជកម្មជាច្រើននូវសរសេរអក្សរខ្មែរខុស ដាក់ផ្សព្វផ្សាយពេញតាមដងផ្លូវសាធារណៈ  ការសរសេរអក្សរក្នុងវីដេអូខារ៉ាអូខេ និង តាមបណ្តាផ្សព្វផ្សាយជាអក្សរផ្សេងៗទៀត ។ ខ្ញុំឆ្ងល់អត់មានពីណាគេ ឬ ស្ថាប័នណាពិនិត្យលើបញ្ហានេះទេ រឺយ៉ាងម៉េចមុនពេលដាក់បង្ហាញអោយមហាជនទូទៅមើលជាសាធារណៈនោះ?

វចនានក្រុមច្បាប់


គណៈមេធាវីនៃព្រុះរាជាណាចក្រកម្ពុជា បានបង្កើតនូវវនានុក្រមច្បាប់អេឡិកត្រូនិកមានពីភាសាអង់គ្លេស និង ខ្មែរ ដែលជាជំនួយដល់អ្នកសិក្សាច្បាប់ អ្នកធ្វើការជាមួយច្បាប់ អ្នកស្វែងយល់ពីច្បាប់ ពីអត្ថន័យនៃពាក្យគន្លឹះនៃច្បាប់ ។

 
  •  ទាញយក៖
  • ប្រភពឯកសារយោង៖ 

ហាត់រៀនសរសេរញ្យញ្ជនៈ និង ស្រះ ខ្មែរ


View more from

លេខខ្មែរ


លេខខ្មែរលេខខ្មែរ

ដើមឈើមួយដើម!



🐈 មិត្តទាំងអស់គ្នា បាន ឃើញហើយ អានហើយ គិតហើយ តើអ្នកយល់ថាយ៉ាងម៉េចដែរ?