bet 855

ពិធីបុណ្យចូលឆ្នាំខែ្មរ


ពិធីបុណ្យចូលឆ្នាំខែ្មរ

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាមជំនឿ​ទំនៀម​ទម្លាប់និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក យើង​បាន​ប្រទះឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។  សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សមែ្តង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អានព្រះមហាព្រហ្មនិង​ កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជាអ្នក សមែ្តង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ “ខ” ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ក្បាល​បូជា ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់ ដោយ​ អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូចេ្នះ ​គួរ​តែ​រត់ទៅ​លាក់​ខ្លួនពួន​អាត្មា​ឲ្យស្លាប់ដោយ ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ដើម​ត្នោត​នោះសត្វ ឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អា ហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១ ទៀត​ថា ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​១ ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប មនុស្ស​ ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺ​ដូចេ្នះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក កុបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​ក៏​រាំង​បើ​ចោល ក្នុងមហាសមុទ្រទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល ថា​ហើយ​ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សា​ទើប​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ហើយ​ក៏ អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា “ភគវតីសភា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់ ១ឆ្នាំជា សង្រ្កាន្ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ក្បាល​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។
សង្ក្រាន្តសង្ក្រាន្ត

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គឿ្រងអាភរណៈ

 ថ្ងៃ ទេពធីតាមហាសង្រ្កាន  គ្រឿងអាភរណៈ
 ថ្ងៃអាទិត្យ  ទុង្សាទេវី  សៀតផ្កាទទឹម​​ គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។
 ថ្ងៃច័ន្ទ  គោរាគទេវី  សៀតផ្កាអង្គាបុស្ស   គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។
 ថ្ងៃអង្គារ  រាគ្យសាទេវី  សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ ។
 ថ្ងៃពុធ  មណ្ឌាទេវី  សៀតផ្កាចំប៉ា   គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។
 ថ្ងៃព្រហស្បតិ៍  កិរិណីទេវី  សៀតផ្កាមណ្ឌា  គ្រឿងប្រដាប់មរកត  ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។
 ថ្ងៃសុក្រ   កិមិរាទេវី  សៀតផ្កាចង្កុលណី  គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណពាហនៈក្របី ។
 ថ្ងៃសៅរ៍  មហោទរា  សៀតផ្កាត្រកៀត  គ្រឿងប្រដាប់នីលរត័ន៍  ភក្សាហារសាច់ទ្រាយ អាវុធស្តាំ កងចក្រ  ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វ័នបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ ឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះឯង។ តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (ដំណើរ​ព្រះចន្ទ) ទើប​កំនត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកត្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (ដំណើរ​ព្រះអាទិត្យ)ជា​សំខាន់​វិញ​ហើយ កំណត់​ ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំនត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ រ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទគតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​ឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។ ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​សំរាប់​ទទួល​ទេវតា​ថ្មី​ មាន : បាយ​សី​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និងភេសជ្ជៈនំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​សំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូលអគ្គីសនីខ្សែ​តូចៗ​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំណត់​ទេព្តាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងោយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ…ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :
  • ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ៍ ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។
  • ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ជាចូឡាមណី ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង ឬ ប្អូនដែល​បាន​ស្លាប់​ទៅ ។
  • ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

វាលុកចេតិយ

ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់🧜» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្តាល​ទីធ្លា​ដែល​គេ​ បាន​កំណត់ រួចពូនឱ្យ​ចេញ​ជា​រាង​ចេតិយ បែរ មុខ ទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំណាង​ឱ្យ​ព្រះចូឡាមណីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ ឬ ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កណ្តាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ព័ទ្ធជុំវិញ ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកណ្តាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្ណុការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹក ឱ្យមាតាបិតាគ្រូឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរ ដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អនិងសំបូរដោយចតុរង្គសេនា ជាអ្នក បាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលែងសត្វអម្បាលនោះអ្នកនោះរមែងជា អ្នកមានអាយុយឺនយូរ ជាអ្នកមាន សុខច្រើនឥតមាន រោគភ័យ មកបៀតបៀនក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះ ទោះទៅ កើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លា ដល់ អ្នកបានឃើញ ជាអ្នកមានសម្បុរកាយផូរផង់ ជាទីគាប់ចិត្ត ជាទីគួរឱ្យមើល ជាអ្នកមាន ប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និង ព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិជា អ្នកមានបុត្រ ភរិយានូវគណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយប្រការដូច្នេះ ហើយបានជានៅ ឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះលែងសត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ.. ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។

អានិសង្សវាលុកចេតិយ

ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេ តែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែង អំពីការសាងវាលុកចេតិយថាមានផល្លា និសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយ នោះ នាំនិទាន ៣ រឿងមកប្រកបជាឧទាហរណ៍គឺ :
  • និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើកសំពៅទៅជួញ បានប្រទះ ឃើញ ផ្នូកខ្សាច់សល្អ នៅ តាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ្ជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចត នៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ ឧទ្ទិសជាតំណាងចូឡាមណីចេតិយ ដែលបញ្ចុះព្រះចង្កូមកែវ របស់ ព្រះពុទ្ធ អំពីបុណ្យសឹងប្រតិស្ឋាន នៅឋានត្រៃត្រិង្សទេវលោក ស្រេចហើយ ពួកពាណិជ្ជទាំងនោះ ក៏បេះយកផ្កាឈើ មកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រ នៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌ក៏កើត ក្នុងមនុស្ស លោកបានជាស្តេចឯរាជ្យជាច្រើនជាតិ និង ត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាច ផល្លានិសង្ស ដែលបានវាលុកចេតិយ ។
  • និទានទី២ ដំណាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាបសំលាប់ សត្វបរិភោគ តាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូប នឹកអាណិត នាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយឱ្យ បានសាង បុណ្យកុសលខ្លះ លុះគិតដូច្នេះ លោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹក នាយនេសាទ លីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃ ដើម្បីស្វែងរកសត្វ មកចិញ្ចឹមជីវិតដូចកាលសព្វដង។   ដំបូងនាយ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១ពំនូតប្រគេន ។ ក្រោយមកកាលនាយនេសាទរំលាយខន្ធ ស្លាប់ទៅត្រូវពួកយមបាល ឬ យមភូបាល យកខ្លួនទៅសួរយកចំលើយ អំពីរឿងកាល នៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយនេសាទតបថា មិនបាន ធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយមបាលក៏នាំគ្នា ចាប់បោះទៅក្នុងរណ្តៅភ្លើង នរកតែមិនឆេះ ត្រឡប់ជា​ខ្ទាតចេញមកវិញ យមបាល នឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួល នាយនេសាទក្រឡេក ទៅឃើញអណ្តាតភ្លើង មានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទាន ដែលខ្លួនបានធ្វើទើប ឆ្លើយថាកាលនៅ មនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយមភូបាល ប្រាប់ថា បើដូច្នេះ អ្នកអែងត្រូវទៅកើត អែឋានសួគ៌ មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយកខ្លួនមកឱ្យទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើត ឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និង ស្រីទេពកញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណ ឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រ សោយសម្បត្តិមកបាន ៦ថ្ងៃនឹកឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្ស ពន់ប្រមាណ ហើយ ចូលទៅដេក នាង សុវណ្ណឱរ៉ៃ ឃើញដូច្នេះ ក៏ចូលទៅសួរ អន្នំលោកង្សិនីទេវបុត្រ ក៏រ៉ាយរឿង ប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃ លួងលោមថា បើដូច្នោះ សូម ព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណា ធ្វើបាប អម្បាលម៉ាន ក្តីបើចង់ ឱ្យរួច អំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លងហើយនឹង រួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូម ព្រះអង្គធ្វើតាម ព្រះពុទ្ធ បន្ទូលនេះចុះទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។
អន្នំលោកង្សិនីទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ថ្ងៃនោះឯង ។ លុះដល់ ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយម បាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិនីទេវបុត្រឱ្យ ចេញមក គ្រានោះអន្នំលោក ង្សិនីទេវបុត្រគេចមុខចេញ នាងសុវណ្ណឱរ៉ៃ ចេញមកទទួល។ និយាយជាសំនួរ តបយមបាលថា យើងមិនព្រមបើកឱ្យស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និង ធ្វើ បុណ្យឆ្លងរួចហើយ បាបកម្មទាំងពួង ក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោសក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ក្រអ្វីទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ ដែលយកចេញ អំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែឯគ្រាប់ ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រកស្រុតទៅណាសោះ ពួកយមបាលទាល់ចំណេះនឹងរាប់ ហើយក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។ ចំណែកអន្នំលោកង្សិនីទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខ ក្នុងនរក ដូចដែលយមបាល កំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្សដែលបានសាង វាលុកចេតិយ និង ធ្វើបុណ្យឆ្លងដូចពោលហើយ។
  • និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រឡាក់ទៅដោយ ដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុ មើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ ឱ្យនាងទេពធីតា ១អង្គ ចុះមកធ្វើជាប្រពន្ធ ចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើ ឱ្យចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតា ឃើញនាងទេពធីតាក៏ពេញចិត្ត ដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រមយក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយណាស់ ដោយនាងទេពធីតា ជួយថែ សំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នកទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុក រកអ្នកមានបុណ្យ ធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឱ្យសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផលដែលជា ទិដ្ឋធម្មវេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។កាលកើតមានរឿងសំដែងអំពីអានិសង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿនិងជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ ជាប្រវេណី ដរាបមក ដល់បច្ចុប្បន្នកាល ។ ១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឱ្យតំនាងព្រះចូឡាមណី ចេតិយ រួចយកកំណាត់ស ប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃ សូត្រធម៌ចំរើនព្រះបរិត្ត នៅសាលាធម្ម ដោយបន្តអំបោះ មកដល់ភ្នំ ទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង ឬ រំលាយមុនគេផ្សឹក ទុកត្រូវទទួលបាប ។

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់ អស់ទេវតា ព្រះយមរាជ ដែលតែងតែ ត្រួតត្រាមើល ការខុសត្រូវដល់មនុស្សលោក ដើម្បីសុំ ខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឱ្យផ្តាច់កម្មផ្តាច់ ពៀរ និង សុំ សេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសល ជូនដល់អ្នក ដែលចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្ត ទាំង អស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មក គេនាំគ្នា រាប់បាត្រ បន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេលបញ្ចប់ ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យ ចាប់ផ្តើមពិធី នៅចំពោះ ភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យ បានបន្តពិធី នៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំវាលុក ចេតិយំ បច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកឥឡូវនេះនូវ វាលុកចេតិយ នេះ ចេញ» គឺលែងប្រកាន់ថាជា ចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្ត ប្រគេន ព្រះសង្ឃ ឆាន់ត្រង់ ។ ពេលរសៀល គេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះនិង អារាធនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយ បាចផ្កា បាញ់ទឹកអប់ «ស្រង់ព្រះ»។ នេះជាពិធីតាមបែបសាសនា ៕ ប្រភពឯកសារ៖ គេហទំព័រ-៖

ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ។នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥ ក្នុងខែ មេសា ព្រោះជារដូវកាលមួយដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសំភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា  ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរទាំងអស់បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលំអរទៅដោយភ្លើងចំរុះពណ៍ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។ នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ​ ធូប៥ ផ្កាភ្ញី ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន ល ។ បន្ទាប់ពីនោះពួកគេនិងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាននានារបស់ប្រជាជន នៅពេលដល់ពេលវេលាមួយ កំណត់ថានិងមានទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា  ប្រជាជនបាននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀតក៏មានការ រៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង ….និងមានការ ច្រៀង រាំនូវបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា  ឬ ថ្ងៃឆ្លង ។ នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធរូប នៅតាមវត្ដអារាម ដើម្បី សុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕

អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ

តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?

ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា (ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាមប្រពីណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃ វណបទ ថ្ងៃទីបីជាថ្ងៃឡើងស័ក ជនជាតិណាក៏ពួកគេ ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងអឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រពចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រិត្ដអំពើសៅហ្មង មិនគប្បី។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសេរីសួស្ដី មានសេរីសូស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។ ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ដែលគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ដែលទៅប្រករបរចិញ្ចិមជិវិតនៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរបន្ថយការនិករលឹក និងបំបាត់ការនឿយហត់ពីការងារផង រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយើនយូរ ។ អត្ដន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ អាចបណ្ដុះស្មារតី ស្រឡាញ់រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នាទៅធ្វើរ បុណ្យនៅវត្ដអារាមទៀត ដែលជាមជ្ឍមណ្ឌលបង្កើតសាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពីណីជាតិមួយ តាំងពីដើមរហូតមក ៕

របាំ នៅ កម្ពុជា


ដើម្បីជាការឆ្លើយតបតាមសំណូមពរ របស់សាធារណជន ក្រុមការងារ គេហទំព័រសាលារាជធានីភ្នំពេញ បានសិក្សា ស្រាវជ្រាវនូវឯកសារមួយចំនួនស្តី អំពីរបាំខ្មែរ ដែលជាកេរ្តិ៍ដំណែល ដ៍ថ្លៃថ្លារបស់ដូនតាបានបន្សល់ទុកឲ្យ កូនចៅខ្មែរជំនាន់ក្រោយ។ សាលារាជធានីភ្នំពេញ សូមដកស្រង់នូវខ្លឹមសារ មួយចំនួន ស្តីពីរបាំនៅប្រទេសកម្ពុជា ចេញពីសៀវភៅ របាំខ្មែរ (Khmer Dances ) ឆ្នាំ២០០១ ដែលជា ស្នាដៃនិពន្ធរបស់ ឯកឧត្តម ពេជ្រ ទុំក្រវិល អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ជាប្រធានគណៈ កម្មការស្រាវជ្រាវ សិល្បៈ វប្បធម៌ ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានខ្លឹមសារសង្ខេបដូចតទៅ ៖
របាំ ក៍ដូចជា ល្ខោន តន្រ្តី ចម្រៀង កំណាព្យ ចម្លាក់ និងទម្រង់សិល្បៈដទៃទៀតដែរ ហើយសុទ្ធតែជាតម្រូវ ការ របស់ជីវិតខ្មែរយើងទាំងអស់គ្នា។ ខ្មែរយករបាំដើម្បីរាំថ្វាយអារក្ខ អ្នកតា សុំសេចក្តីសុខ… រាំបួងសួងសុំទឹកភ្លៀង សម្រាប់ធ្វើស្រែចម្ការ… រាំបន់ស្រន់សុំឲ្យវត្ថុសក្តិសិទ្ធិជួយបំបាត់ឧបទ្រព្យចង្រៃ… រាំដើម្បីសុំសុខសប្បាយ ក្នុងពេលប្តូរ ភូមិមករស់នៅក្នុងភូមិថ្មី… រហូតដល់រាំដើម្បី កែកំសាន្ត ឬបំបាត់ការនឿយហត់ក្រោយពេលធ្វើពលកម្មនានា ក្នុង ជីវិតថែមទៀតផង ។

ជាទូទៅ របាំនៅប្រទេសកម្ពុជា មានលក្ខណៈខុសៗគ្នា ទាំងប្រភព កំណើត រូបភាព ពណ៌សម្បុរ និងតួនាទីក្នុងសង្គមផងដែរ ដូចជា ៖
របាំខ្លះមានប្រភពចេញមកពីសាសនាព្រាហ្មណ៍រួចធ្វើដំណើរឆ្លងកាត់ជា ច្រើនដំណាក់កាលរហូតមកដល់សម័យពុទ្ធសាសនាមហាយាន រួចហិន យាន ដែលជាប្រភេទសិល្បៈទេវៈ ដែលគេប៉ាន់ស្មានថាជាស្នាដែច្នៃប្រឌិត របស់ អ្នកប្រាជ្ញរាជបណ្ឌិត រួចក្រោយមកបានដិតជាប់ក្នុងពិធីនានានៃប្រះបរម រាជវាំង ។
របាំខ្លះទៀត មានប្រភពចេញមកពីជំនឿអារក្ខអ្នកតា (ជំនឿខ្មែរដើម) ហើយជារបាំដែលត្រូវបានថែបន្តពីជំនាន់មួយ ទៅជំនាន់មួយទៀត ដេលគេរាប់ថាជាមរតក “បន្តត្រកូល” របស់ជនជាតិខ្មែរ និងគ្រប់ជនជាតិភាគតិចដែលរស់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតាមតំបន់ខុសៗគ្នា និងមានទម្លាប់ខុសៗគ្នាខ្លះផង ដែលអ្នកស្រាវជ្រាវ យល់ ឃើញថា គឺជាស្នាដែច្នៃប្រឌិតដែលចេញមកពីប្រភព មហាជន ប្រជាជន អ្នកស្រែចម្ការ . . . ។
មានរបាំមួយប្រភេទទៀត ជារបាំដែលមានប្រជាប្រិយ៍ធំធេងនៅក្នុងប្រទេសកម្ពុជា ទាំងមូល ពោលគឺ នៅទីណា កន្លែងណា ក៍មានរបាំនេះដូចគ្នាទាំងអស់ ទោះជានៅ ទីក្រុង ឬជនបទ តំបន់ភ្នំ តំបន់វាលទំនាប ឬតំបន់មាត់ សមុទ្រក្តី . . . និងមាន លក្ខណៈពិសេសមួយទៀត គឺប្រជាជនទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី ចេះរាំរបាំ នេះទាំងអស់គ្នា ។
ꦐ ចំណែកឯតួនាទីរបាំនេះនៅក្នុងសង្គមវិញ គឺសម្រាប់កែកំសាន្ត ឬជាប្រភេទរបាំសម្រាប់លំហែកាយ និងធ្វើឲ្យ សប្បាយចិត្តបំបាត់ការនឿយហត់ ពីពលកម្មនានា ។ ដោយប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរណ៍ទៅដោយរបាំ ដែលមានប្រភេទខុសៗគ្នា ទើបខ្មែរយើងមានការនិយមចែករបាំទាំងនោះជាបីក្រុម ហើយឲ្យឈ្មោះខុសៗគ្នាទៅតាម លក្ខណៈ ពិសេសរបស់ក្រុមរបាំនីមួយៗគឺ : របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ របាំប្រពៃណី និងរបាំប្រជាប្រិយ៍ ។

១- របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ :

របាំឬល្ខោនក្បាច់បុរាណខ្មែរ ឬ របាំឬល្ខោនព្រះរាជទ្រព្យ គឺជាទម្រង់ដែលបានកើតមានជា ច្រើនសតវត្សរ៍មក ហើយនៅក្នុងប្រទេសកម្ពុជា ដែលជាទម្រង់ប្រភពជាសិល្បៈសក្ការៈ ( សិល្បៈ ទេវៈ )

ចេញពីសាសនាព្រាហ្មណ៍ ហើយក៍ជាទម្រង់ដែលមានប្រណិតភាពខ្ពស់ជាងគេបំផុត បើប្រៀបធៀប ទៅនឹងទម្រង់សិល្បៈ ទស្សនីយភាពដ៍ទៃ ទៀតក្នុងប្រទេសកម្ពុជា។ តាំងពីការកកើតរបាំនេះមក ទម្រង់របាំនេះគឺ ជាទម្រង់របាំស្រី ព្រោះអ្នកសម្តែងទាំងអស់សុទ្ធតែស្រីៗ ទោះជាតួអង្គប្រុស ក៍ដោយ។ ឯរបៀប សម្តែងវិញក៍មានលក្ខណៈខុសគ្នាច្រើនពីទម្រង់ល្ខោនដទៃទៀត ដែលមាន ជាង២០ទម្រង់នៅប្រទេសកម្ពុជា។ ពេលសម្តែង សិល្បការិនី នៃរបាំបុរាណទាំងអស់មិនមាន ច្រៀងខ្លួនឯងឡើយ ហើយក៍ មិនបញ្ចេញកាយវិការត្រាប់ទៅតាមពាក្យពោលដូចល្ខោនខោល ឬល្ខោនប្រុស ល្ខោនពាក់មុខឡើយ តែត្រូវបញ្ចេញនូវកាយវិការដែលមានវេយ្យាករណ៍ត្រឹមត្រូវ “ ជាភាសាកាយវិការ ”𝕴 ដែលមានអត្ថន័យ ស្របទៅតាមទំនុកច្រៀងចម្រៀងជាពួក ដែល មានតួនាទីច្រៀងជូនរបាំ ឬល្ខោននេះ ដែល ភាគច្រើនមានសុទ្ធតែជាស្រីៗ ។របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ មានជាអាទិ៍ដូចជា របាំជូនពរ របាំទេព មនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខាឡា របាំសុវណ្ណមច្ឆា របាំព្រាហ្មណ៍ របាំទៀន។ល។ រីឯវង់តន្រ្តីជូនរបាំ នេះក៍មានលក្ខណៈ ជាសិល្បៈ សក្ការៈដែរ ដែលមានឈ្មោះថា វង់ភ្លេងពិណពាទ្យ។

 ២- របាំប្រពៃណីខ្មែរ :

របាំប្រពៃណីខ្មែរ គឺជារបាំទាំងឡាយដែលស្ថិតនៅជាប់នឹងពិធីប្រពៃណី ឬពិធីដំណរត្រកូលដ៍ យូរលង់មកហើយ របស់ជនជាតិខ្មែរ ឬជនជាតិដ៍ទៃទៀតទាំងអស់ដែលរស់នៅលើទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងតំបន់ខុសៗគ្នា ទាំងមានការនិយមដូចគ្នាក្តី ឬការនិយមខុសគ្នាក្តីនៅតាម តំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាបទន្លេមេគង្គ និងតំបន់មាត់ សមុទ្រ ។ របាំប្រពៃណី ដែលក្រុមស្រាវជ្រាវ បានទៅសិក្សារៀនសូត្រ ហើយចម្លងមកពីប្រជាជនពីគ្រប់តំបន់ទាំងអស់ រួមមាន :
 ១-របាំត្រុដិ  ១១-របាំកន្តែរ៉ែ  ២១-វាយគួយ  ៣១-របាំបរគោ
 ២-របាំត្រុដិនាងម៉េវ  ១២-របាំច្រម  ២២-ចាក់គ្រើល  ៣២-របាំច្រូតស្រូវ
 ៣-របាំក្ងោកប៉ៃលិន  ១៣-របាំវាយក្រាប់  ២៣-ត្បាល់កាប់  ៣៣-របាំបិកលក្ខណ៍
 ៤-របាំបក់ស្រូវ  ១៤-របាំអន្ទង់ហែន  ២៤-អារក្ខចាម  ៣៤-របាំកន្សែងស្នេហ៍
 ៥-របាំក្ងោកពោធិសាត់  ១៥-របាំគោះត្រឡោក  ២៥-របាំស្នា  ៣៥-របាំចាក់អង្រ្កង
 ៦-របាំបេះក្រវ៉ាញ  ១៦-របាំគោះអង្រែ  ២៦-របាំនេសាទ  ៣៦-របាំឆៃយ៉ាំ
 ៧-របាំសែនភ្លយ  ១៧-របាំតូណែទីន  ២៧-របាំកង្កែប  ៣៧-របាំដាល់អំបុក
 ៨-របាំស្នែងទន្សោង  ១៨-កាប់ក្របីផឹកស្រា  ២៨-អាពាហ៍ពិពាហ៍បក្សី  ៣៨-របាំស្គរ
 ៩-របាំព័ទ្ធរ៉ុង  ១៩-រាំវង់ភូមិថ្មី  ២៩-របាំស្ករត្នាត  ៣៩-របាំគងសួយ
 ១០-របាំភ្លយសយ  ២០-របាំគែន ៣០-របាំក្អម ៤០-របាំគងស្មៀង

នៅមានរបាំប្រពៃណីជាច្រើនទៀត ដែលស្ថិតនៅក្នុងដៃប្រជាជន ដែលយើងមិនទាន់ បានរៀនសូត្រកត់ត្រាទុក ឬតម្លើងជាផ្ទាំងទស្សនីយភាព ដើម្បីផ្សព្វផ្សាយជាទូលំទូលាយនៅឡើយ ពិសេស គឺរបាំដែលជាប់នឹងពិធីទំនៀម ទំលាប់ប្រពៃណីរបស់ខ្មែរ និងជនជាតិនានាដែលស្ថិតនៅក្នុង តំបន់ដាច់ស្រយាល ទាំងតំបន់ព្រៃភ្នំ ទាំងតំបន់ទំនាប និងទាំងតំបន់បាត់សមុទ្រផងដែលយើងត្រូវតែ មានទិសដៅធ្វើការសិក្សាស្រាវជ្រាវ ចងក្រង កត់ត្រាទុក និងតម្លើង ជាបន្តទៅទៀត ។

៣- របាំប្រជាប្រិយខ្មែរ ( រាំវង់ រាំក្បាច់ ) :

មិនខុសអ្វីពីល្បែងប្រជាប្រិយចោលឈូង លាក់កន្សែង ចាប់កូនខ្លែង បោះអង្គុញ ស្តេចចង់ ឬល្បែងទៀតដែល ខ្មែរនិយមនាំគ្នាលេងកំសាន្តក្នុងពិធីបុណ្យប្រពៃណីនានា ពិសេសគឺបុណ្យ ចូលឆ្នាំ ។ របាំប្រជាប្រិយ រាំវង់ រាំក្បាច់ គឺជាប្រភេទរបាំដែលមានការនិយម ជាទូទៅនៅក្នុងទូទាំង ប្រទេស ទោះនៅទីក្រុង ក៏ដូចជាជនបទ នៅតំបន់ភ្នំ ក៏ដូចជានៅវាលទំនាប ឬក៏តំបន់មាត់សមុទ្រ ។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយក្នុងការរៀបចំសម្តែងទៀត ផង ។ អាស្រ័យហេតុនេះ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជា នាម៉ឺនសព្វមុខមន្ត្រី រហូត ដល់ប្រជារាស្ត្រ ទាំងក្មេង ទាំងចាស់ប្រុសស្រីចេះរាំរបាំនេះគ្រប់ៗគ្នា ។
ឯពាក្យថារាំវង់ គឺជាលក្ខណៈពិសេសមួយសម្រាប់សម្គាល់រូបភាបនៃរបាំនេះ ពោលគឺពេលគេ នាំគ្នារាំបន្តគ្នាជា រង្វង់មូល ។ ហើយរបាំសម្រាប់រាំលេងកំសាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយ ពីការបំពេញពលកម្មនានារួច។
ចំពោះប្រវត្តិកំណើតនៃរបាំរាំវង់នេះវិញ បើយើងពឹងផ្អែកលើឯកសារសរសេរ ដែលមានបន្តិចបន្តួច និងពឹងផ្អែកលើ ភាពជាក់ស្តែងក្នុងជីវិតដែលមានប្រព្រឹត្ត ដល់យើងសព្វថ្ងៃនេះ យើងជឿថាៈ សិល្បៈរាំវង់នេះមានអាយុច្រើនសតវត្ស ណាស់មកហើយ នៅលើទឹកដីនៃមាតុភូមិកម្ពុជានេះ។ ព្រោះតាំងពីបុព្វេ ដ៏យូរលង់…….ទាំងជនជាតិខ្មែរ និងជនជាតិ ឯទៀតដែលស្ថិតក្នុងអំបូរជាមួយ គ្នាដូចជា ព្នង គ្រឹង ទំពួន ព្រៅ……. មានការទាក់ទងនឹងការរាំជាវង់ ឬ ជារង្វង់មូលនេះ ជាច្រើន។

  • បងប្អូនជនជាតិខ្មែរលើនៅភូមិភាគឥសាននៃប្រទេស ឬតំបន់ព្រៃភ្នំនៃភូមិ ភាគដទៃទៀតនិយម រាំលេងកំសាន្តនៅ ជុំវិញភ្នក់ភ្លើង នាពេលរាត្រី ។ ទម្លាប់រាំវង់ជុំវិញភ្នក់ភ្លើងនេះ មានអាយុច្រើនរាប់ពាន់ឆ្នាំមកហើយ ហើយ នៅមាន សេសសល់រហូតដល់សព្វថ្ងៃនេះ ។
  • ក្នុងពិធីលៀងអារក្ខ ឬឡើងអ្នកតា ( ជំនឿខ្មែរដើម មានតាំងពីយូរលង់មុន សម័យដែលព្រហ្មញ្ញ សាសនា និង ព្រះពុទ្ធសាសនា ហូរចូលមកក្នុង តំបន់ជ្រោយសុវណ្ណភូមិ ពោលគឺតាំងពីមុន ៣០៩ ឆ្នាំ មុនគ.ស ព្រះតេជ គុណប៉ាងខាត់…) ជនជាតិខ្មែរ តែងតែនាំគ្នាសង់រោងតូចមួយ ដោយធ្វើរាជ វត្តិព័ទ្ធជុំវិញ ហើយរូបមេមត់ ( អ្នកចូលរូប ) តែងតែរាំជារង្វង់មូល នៅជុំវិញរោងនោះក្នុងពេលប្រារព្ធ ពិធីលៀងអារក្ខនេះ ។
  • ឯពិធីកាប់ក្របីថ្វាយអ្នកតារបស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពួន ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយ គេអាចឃើញ មានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ផង ហើយដែលបងប្អូន ថែរក្សាឱ្យគង់វង្សរហូតមកដល់សព្វថ្ងៃនេះផងនោះក៏មានទម្លាប់រាំជាវង់ ឬជារង្វង់មូលផងដែរ។
លើសពីនេះទៅទៀត បងប្អូនជនជាតិ ព្រៅ ព្នង គ្រឹង ទំពួន នៅប្រកាន់ភ្ជាប់ទំនៀម “ រាំ វង់ភូមិថ្មី “ ដែលភាសា ជនជាតិនិយាយថាៈ “រ៉ាំវង់ស្រ៊ុកហាន់ទើម“។ របាំរាំវង់ភូមិថ្មី គេមានទម្លាប់ធ្វើ នៅក្នុងពេលប្តូរភូមិពីភូមិចាស់ ទៅ រស់នៅក្នុងភូមិថ្មី។ តាមធម្មតាក្នុងរយៈពេលពីបីទៅប្រាំពីរឆ្នាំមុននឹង ប្តូរភូមិ ឬចាកចេញពីភូមិចាស់ មេកន្រ្ទាញ និងចាស់ទុំក្នុងភូមិ តែងនាំគ្នាធ្វើពិធីផ្សងទៅតាមជំនឿរបស់ ខ្លួនដើម្បីរកកន្លែងដីថ្មី ដែលមានលក្ខណៈភូមិសាស្ត្រល្អ មានទឹកគ្រប់គ្រាន់ និងជាកន្លែងដែលអាច ការពារសន្តិសុខជូនញាតិមិត្តក្នុងស្រុកភូមិបានល្អ។ ពេលផ្សងរើសរក ដីថ្មីបានហើយ ទើបគេនាំគ្នាធ្វើ ពិធីកំណត់ឆ្នាំសម្រាប់រស់នៅ គឺធ្វើឱ្យដឹងថា តើពួកគេអាចរស់នៅបានប៉ុន្មានឆ្នាំ នៅនឹងភូមិថ្មីនោះ?។ ពិធីកំណត់ឆ្នាំសម្រាប់រស់នៅនេះ ប្រព្រឹត្តទៅដោយមេកន្រ្ទាញ និងចាស់ទុំក្នុងភូមិយកប្រទាល មកចិតទម្លាក់ មកលើដីចំនួនប្រាំពីរចំណិត។ បើប្រទាលនោះក្រឡាប់ប៉ុន្មានចំណិតនោះគេជឿថា គេអាចរស់ក្នុងភូមិ ថ្មីនោះបានប៉ុណ្ណឹងឆ្នាំដែរ ពោលគឺតាមចំនួនចំណិតប្រទាលដែលក្រឡាប់នោះ។ ដូចជាបើប្រទាលក្រឡាប់បី ឬប្រាំ ចំណិត នោះគេអាចរស់នៅទីនោះបានបី ឬប្រាំឆ្នាំដែរ។ ហើយជំនឿនេះ មានរៀងរហូតតាំងពីបុព្វេយូរលង់ណាស់មក ហើយរហូតដល់សព្វថ្ងៃនេះ។ ពេលធ្វើពិធីផ្សងរកដីថ្មីបាន ហើយមេកន្រ្ទាញ ក៏ប្រកាសឱ្យអ្នកស្រុកអ្នកភូមិរុះរើពី ភូមិចាស់ទៅរៀបចំផ្ទះសម្បែងនៅភូមិថ្មី។ ពេលនាំគ្នាចូលទៅភូមិថ្មីជាដំបូង គេនាំគ្នាប្រារព្ធពិធីសម្តែងរបាំរាំវង់ភូមិ ថ្មីនេះមុនគេបង្អស់។

បើតាមឯកសារខ្លះៗដែលនៅសល់ និងតាមព័ត៌មាន ដែលយើងទទួលបានពីចាស់ទុំ ជាច្រើនបានបញ្ជាក់ថា នៅ ប្រទេសកម្ពុជា របាំប្រជាប្រិយ រាំវង់ រាំក្បាច់នេះបានរីកចំរើនយ៉ាងខ្លាំងនៅ ក្នុងសតវត្សទី ២០ នេះ។ ហើយក៏ប្រហែល នៅក្នុងពេលនោះ ដែរ ដែលឥទ្ធិពលនៃពាក្យបរទេសដូចជាពាក្យថា រាំ “ ឡាំថូន “ ឬឡក “ ឡាំថូន “ ( ថូនគឺស្គរ ) ត្រូវខ្មែរយកមកប្រើ ព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈ ដែលបោះទីតាំងក្នុងព្រៃជ្រៅៗ តំបន់ភ្នំដងរែក តំបន់ជ្រាល ឱរ៉ាល់ ភ្នំក្រវ៉ាញ តំបន់ភាគឥសាន្តនៃប្រទេស ( ដែលអាចចងសម្ព័ន្ធជាមួយឥស្សឡៈឡាវ ) ឬតំបន់ មាត់សមុទ្រក្តី ច្រើននាំគ្នាលេងរាំវង់ ដោយប្រើតែស្គរដៃមួយប៉ុណ្ណោះ និងចម្រៀងដែលមានលក្ខណៈ ងាយស្រួលក្នុងការកំសាន្ត ទៅតាមកាលៈទេសៈនៃការតស៊ូ និងការរស់នៅដោយយកព្រៃជ្រៅជាមូលដ្ឋានបង្អែក។ សូមបញ្ជាក់ថា ꦗស្គរដៃនេះ ជាស្គរនៃវង់ភ្លេងអារក្ស ឬវង់ភ្លេងប្រពៃណី ភ្លេងការ របស់ ជនជាតិខ្មែរដែលមានកំណើតរាប់ពាន់ឆ្នាំមកហើយ។ របាំប្រជាប្រិយ រាំវង់ រាំក្បាច់ ក៏បានរីកចម្រើនយ៉ាងខ្លាំងក្លា ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃ ពេលខ្លះគេរាំជាមួយវង់ភ្លេងខ្មែរ ដែលមាន ឧបករណ៍ ស្គរ ទ្រ រនាត និងឧបករណ៍ច្រើនផ្សេងៗទៀត រហូតដល់ វង់តន្ត្រីសម័យយ៉ាងទំនើប ដែលយើងឃើញរហូត ដល់សព្វថ្ងៃនេះផង៕

ប្រភពឯកសារ៖៖

ព្រះរាជពីធីច្រត់ព្រះនង្គ័ល


ប្រភពបុរេអង្គរ និងអត្ថន័យរបស់ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម

ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើ  ឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ ឯវាលព្រះ មេរុ ស្ថិតនៅពីខាងជើងនៃព្រះបរមរាជវាំងសព្វថ្ងៃ នេះ គឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ។
ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត ទី៥-៦ នៃរចនាបថភ្នំដា សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ

ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត ទី៥-៦ នៃរចនាបថភ្នំដា សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ

យោងតាមការសិក្សាស្រាវជ្រាវរបស់យើង ប្រភពឥណ្ឌា នៃ ព្រះរាជពិធីនេះ អាចគូសបញ្ជាក់ប្រាប់យើងតាមរយៈ រឿងរាមាយណៈឥណ្ឌា  និងរឿងរាមកេរ្តិ៍៑ខ្មែរ ដែលជាភស្តុតាងប្រវត្តិសាស្ត្រមួយ កាត់ថ្លៃពុំបានឡើយ ។ រាល់ការបកស្រាយខុសពីនេះ គឺជាការភាន់ច្រឡំមួយយ៉ាងធ្ងន់ធ្ងរ ហើយវាក៏មានលក្ខណៈបញ្ច្រាសពីប្រវត្តិសាស្ត្រពិតផងដែរ ។ ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយយ៉ាងសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយ ស្ថិតក្នុងចំណោមពិធីផ្សេងៗ ឯទៀតប្រចាំឆ្នាំ ។ នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជាយើង ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។ ចំណាស់នៃព្រះរាជពិធីនេះក៏អាចបញ្ជាក់យ៉ាងច្បាស់ តាមរយៈវិស័យបដិមាសាស្ត្របុរាណខ្មែរ ដូចជាចម្លាក់នានានៅសម័យបុរេអង្គរ និង អង្គរ មានដូចជារូបសំណាក តំណាងព្រះរាម កាន់ព្រះនង្គ័ល នៅនឹងដៃ ដែលគេហៅថាពលរាម ឬរាមទេព ។ យើងសូមរំលឹកថា ចម្លាក់ពលរាមនេះ ត្រូវបានគេរកឃើញនៅ បាតប្រាសាទភ្នំដា ស្ថិតក្នុងអំឡុងសតវត្សរ៍ទី ៥-៦ នៃគ្រិស្តសរាជ ហើយសព្វថ្ងៃនេះ កំពុងស្ថិតក្រោមការថែរក្សា នៅក្នុងសារមន្ទីរជាតិនៅក្នុងទីក្រុងភ្នំពេញ ។ ចម្លាក់របស់ព្រះអាទិទេពខាងលើនេះក៏ត្រូវបានគេឆ្លាក់ នៅលើក្បាច់ហោជាង នៃប្រាសាទបន្ទាយស្រី ដែលត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ៩៦៧ នៃគ្រិស្តសករាជដែរ ។ ទាំងនេះជាឯកសារ ប្រយោល នៃ ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល យ៉ាងប្រក្សត្រ ។ សេចក្តីកត់សម្គាល់ខាងលើនេះមិនបានធ្វើឲ្យអ្នកបុរាណវិទ្យា យើងភ្ញាក់ផ្អើលនោះ ទេ ។ ពីព្រោះលទ្ធិព្រហ្មញ្ញសាសនា ដែលបានចាក់ឫសគល់យ៉ាងជ្រៅទៅហើយនៅ ក្នុងព្រះរាជាណាចក្រនគរភ្នំ (ហ្វូណន) ប្រមាណជា ២.០០០ ឆ្នាំមកហើយនោះ បាននាំមកនូវប្រពៃណីពីឥណ្ឌា ដែលពាក់ព័ន្ធទៅនឹងវិស័យសាសនា និងរបបគ្រប់គ្រងរៀបចំប្រទេសតាមបែបរាជាធិបតេយ្យ ៘ ប្រពៃណីបែបឥណ្ឌានិយមទាំងនោះក៏បានក្លាយទៅជាប្រពៃណីខ្មែរសុទ្ធសាធ ដោយមានការវិវឌ្ឍន៍បន្តិចម្តងៗ តាមផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន ។ សេចក្តីដែលបានអះអាងខាងលើនេះជាសក្ខីកម្មមួយ ចង្អុលបង្ហាញនូវឥទ្ធិពលនៃលទ្ធិព្រហ្មញ្ញសាសនា និងពិធីកម្មមួយចំនួនបែបព្រាហ្មណ៍និយមរបស់ឥណ្ឌាលើសង្គមខ្មែរយើង ។ នៅក្នុងសម័យបុរេអង្គរ ឬអង្គរ ជាពិសេសក្រោយមកនៅសម័យឧដុង្គ គេឃើញព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ដែនដីនៃកម្ពុជរដ្ឋ ទ្រង់ប្រារព្ធព្រះរាជពិធីដ៏សំខាន់ខាងលើនេះផ្ទាល់ហើយមុនគេនៅក្នុងខែពិសាខ គឺក្នុងពេលដែលភ្លៀងចាប់ផ្តើមធ្លាក់តិចៗ ជាបណ្តើរៗលើប្រថពី ។ ថ្វីត្បិតតែការប្រារព្ធពិធីនេះគ្រាន់តែជានិមិត្តរូបក៏ពិត មែន (ពីព្រោះព្រះរាជាយាងច្រត់ព្រះនង្គ័លតែបីជុំនៅលើវាលព្រះស្រែតែប៉ុណ្ណោះ) ក៏ប៉ុន្តែពិធីនេះបង្កប់ទៅដោយនូវអត្ថន័យយ៉ាងស៊ីជម្រៅគួរឲ្យចាប់អារម្មណ៍ក្រៃលែង ។ ប្រការនេះបានរំលឹកអំពីទឹកព្រះទ័យរបស់ហ្លួងក្នុងវិស័យកសិកម្ម ។ការណ៍ដែលព្រះមហាក្សត្រខ្មែរ ឬក៏តំណាងព្រះរាជា(ស្តេចមាឃ)  និងព្រះអគ្គមហេសី(នាងមេហួ)បើករដូវភ្ជួរស្រែចម្ការមុនគេបង្អស់នោះ វាគឺជាការបង្ហាញនូវការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្លា របស់ទ្រង់លើវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់ជាតិ។ទោះ បីជាត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះក៏ដោយ វត្តមានរបស់គំនូរខ្មែរមួយចំនួននាសម័យបុរេអង្គរ(សម័យចេនឡា) ដែលគេបានឆ្លាក់លើកុលាលភាជន៍មានរូបព្រះរាជាកំពុងភ្ជួរស្រែ ក៏ស្ថិតក្នុងបរិបទវប្បធម៌បែបព្រាហ្មញ្ញសាសនាដែរ។ ទាំងនេះជាទិន្នន័យប្រយោលស្តីពីនិរន្តរភាពនៃពិធីបុណ្យច្រត់ព្រះន័ង្គលរបស់ជនជាតិខ្មែរ ដែលគេមិនអាចបដិសេធបានជាដាច់ខាត ។ ម្យ៉ាងវិញទៀតគេក៏ជ្រាបផងដែរថា ទាំងទម្លាប់ ទាំងគំនូរបុរាណ ពោលគឺសិល្បៈក្នុងសង្គមខ្មែរ ដែលត្រូវបានផលិត ឬសូន្យឡើងនោះ គឺសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងជំនឿសាសនា ដែលមានទំនៀមទម្លាប់ប្រជាប្រិយជាគ្រឹះដ៏រឹងមាំ ។ ទន្ទឹមនឹងនេះដែរ យើងក៏ត្រូវដឹងទៀតថា ជំនឿប្រជាប្រិយខ្មែរ រមែងតែងតែសង្កត់ ធ្ងន់លើលក្ខណៈវិសេសវិសាលរបស់ព្រះរាជាខ្មែរ ដែលប្រកបដោយអច្ឆរិយភាព ។ ឈរលើទស្សនៈនេះ អ្នកស្រុកភូមិដែលជាកសិករជឿថា ព្រះរាជាមានលទ្ធភាព និង បញ្ជាលើធម្មជាតិ តាមអំណាចស័ក្តិសិទ្ធិ ដែលទ្រង់មានដើម្បីនាំមកនូវភោគផលដ៏ជាទីប្រសើរបំផុត ។ ក្នុងន័យនេះការដែលព្រះមហាក្សត្រខ្មែរ ដែលជាមហាបុរសរដ្ឋភ្ជួរស្រែមុនដំបូងគេ ឬបើនិយាយម្យ៉ាងទៀតការដែលព្រះអង្គប្រកាសបើកពិធីដាស្រូវមាន ន័យថា ព្រះអង្គនឹងធ្វើឲ្យធញ្ញជាតិលូតលាស់មានផ្លែផ្កា ។ នោះគឺជាអ្វីមួយ ដែលជាសេចក្តីត្រូវការ និងសង្ឃឹមរបស់សង្គមមនុស្ស ។ តាមពិតទៅការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ ’ស្តេច” ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ ។ មានន័យថា ផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ច នោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង ។ ដូច្នេះយើងឃើញថា បើពិធីកសិកម្មខាងលើនេះមានការខកខានប្រាកដជាផលដំណាំនឹងខ្សត់ខ្សោយ រហូតដល់ទីបំផុត ប្រជានុរាស្ត្រក៏ត្រូវដាច់បាយក្រហាយទឹក ពុំខានឡើយ។ សរុបសេចក្តីមកខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើង តាមប្រពៃណីព្រាហ្មណ៍ បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាច ’ស្តេច”  ហាក់ដូចជាមានលក្ខណៈចាស់ជាងជំនឿបែបឥណ្ឌានិយម ។ ត្រង់នេះយើងឃើញយ៉ាងច្បាស់លាស់នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ ។ តាមពិតទៅបុណ្យច្រត់ព្រះនង្គ័ល និងប្រពៃណីខ្មែរសុទ្ធសាធមួយចំនួនទៀតពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈ និងអត្ថន័យស្រដៀងគ្នា ព្រោះថាទោះការអនុវត្តន៍ពិធីនោះប្រកបដោយលក្ខណៈព្រាហ្មណ៍ក្តី ឬជីវចលនិយមក្ដី វារមែងតែងតែនាំមកនូវភោគផលយ៉ាងច្រើនជាអតិបរមា ។ ដូច្នេះពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធតាមឆន្ទៈរបស់ប្រជានុរាស្ត្រមានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺ ផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម ។ អ្វីមួយដែលនាំសង្គមខ្មែរឈានទៅរកវឌ្ឍនភាពកំពូលនាសម័យមហានគរ គឺការគ្រប់គ្រងទឹក  ៕F (ម.ត្រាណេ)

ភស្តុតាងនៃព្រះរាជពិធីច្រត់ព្រះនង្គ័លពីបុរាណកាល 

ទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះឬមានមកពីបុរាណកាល? តាមសេចក្ដីយល់របស់ខ្មែរដោយច្រើនថា មានមកអំពីបុរាណកាល ពិតមែនតែថារឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ(ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) ឯណោះមិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយៗ ទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្ដេចច្រត់ព្រះនង្គ័លនោះ ធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ ដូច្នេះគឺ ប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលស្ថាបនាប្រទេសកម្ពុជាក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូងដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅថាហ៊ុនទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺលទ្ធិទំនៀម សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ។ នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមក ប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរគង់តែឃើញត្រូវគ្នាជាច្រើន អន្លើ។ មានរូបមួលឈ្មោះពលទេព ឬហៅថាពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបគេនេះសម្គាល់ឃើញថាសាងឡើងតាំងពីសម័យនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សេត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យ ក្រុងនគរធំ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លសង្ខេប 

នៅថ្ងៃទី១រោច ២រោច និង៣រោចខែពិសាខ ចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។ ថ្ងៃទី៤រោចខែពិសាខចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះអង្គនិងភរិយាចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។ គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។

មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិសបូព៌មួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។
* រោងទិសបូព៌ ជាមុខងារសេនាបតីទី១រៀបធ្វើ
* រោងទិសអាគ្នេយ៍ ជាមុខងារសេនាបតីទី២រៀបធ្វើ
* រោងទិសនិរតី ជាមុខងារសេនាបតីទី៣រៀបធ្វើ
* រោងទិសពាយ័ព្យ ជាមុខងារសេនាបតីទី៤រៀបធ្វើ
♉ ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។

ការរៀបចំមុនថ្ងៃច្រត់ព្រះនង្គ័ល

សែនក្រុងព្រះពលី ជាការបូជាដល់ស្ដេចនៃពួកទេត្យឈ្មោះពលីហៅថា សែនក្រុងពលី ឬពលិការក្រុងពលី។ នៅថ្ងៃ១រោចវេលារសៀលរវាងខាងដើមយាម៦ គឺម៉ោង៥ មុនពេលធ្វើហោមពិធី ព្រហ្មណ៍អម្បាលនោះប្រជុំគ្នារៀបសែនក្រុងពលី និងព្រះភូមិនាងគង្ហីង ព្រះធរណី ដែលគេនិយមហៅថា ម្ចាស់ទឹកម្ចាស់ដីនៅត្រង់រវាងកណ្ដាលព្រះស្រែដើម្បីសុំទឹកដី ធ្វើការ។ ឯរណ្ដាប់សែនក្រុងពលី មានកំណត់ចំនួនដូច្នោះគឺ ជម៤ អង្ករមួយសៀន ឬមួយផ្ដិល សណ្ដែក ល្ង១កន្ទោង ទៀនធំ១ ប្រាក់១បាត (សម័យនោះប្រើប្រាក់មួយរៀល) សំពត់ស្លៀកពាក់១សម្រាប់គឺសំពត់ស្លៀក១ អាវ១ ក្រមា១ ទឹកអប់១គូ ស្លាបារី១គូ (ពីរជើងពាន) ចម្អាប១ថាស បង្អែម១ថាស ទឹក១ផ្ដិល កន្ទេល១ ខ្នើយ១ និងមានពែមួយរួត១ (គេហៅថាពែក្រុងពលី) ទំហំ១ហត្ថ៥ធ្នាប់បួនជ្រុងស្មើ ហើយមានពែមូលមួយតូចដាក់ត្រង់កណ្ដាល ពែធំនេះជាសម្រាប់ក្រុងពលីពែច្រមុះជ្រូក៤ ដាក់ត្រង់ជ្រុងទាំង៤ នៃពែធំជាសម្រាប់ព្រះភូមិ និងនាងគង្ហីងព្រះធរណី។ វេលាសែនគេយកកន្ទេលដែលពោលខាងលើនេះមកក្រាល យកខ្នើយដាក់នៅក្បាលរមូរកន្ទេល ហើយយកគ្រឿងសំណែនទាំងអស់នេះរៀបចំដាក់លើកន្ទេល មានក្លស់មួយបាំងពីលើនៅខាងត្បូងទីសែននោះមានជីករណ្ដៅ៤ជ្រុង ជម្រៅ១ចំអាមទំហំល្មមចុះពែដែលពោលមក។ ខណៈនោះពួកព្រាហ្មណ៍ជួបជុំរៀបសែន ព្រាហ្មណ៍ជាអធិបតីយកទៀន៤អុជបិទនៅជ្រុងពែទាំង៤ តាំងនមោ៣បទ ហើយសូត្របូជាថា បទុមុត្តរោ ច បុញ្វាយំ អត្តនិយេ ច រេវតោ ទក្ខិណេ កស្សបោ ពុទ្ធោ។ សូត្រចប់ហើយចាប់គ្រឿងសំណែនគ្រប់មុខដាក់នៅក្នុងពែ ហើយលើកពែដាក់ទៅក្នុងរណ្ដៅជាការសម្រេចកិច្ច (បើខ្នើតដាក់ពែផ្ងារក្នុងរណ្ដៅ បើខាងរនោចគេដាក់ពែផ្កាប់ក្នុងរណ្ដៅ)។

ត្រណមរបស់ព្រាហ្មណ៍ 

ពួកព្រាហ្មណ៍តាមធម្មតាតែងកាន់ត្រណមវៀរចាកបរិភោគសាច់សត្វជំពូក ខ្លះរហូតអស់ជីវិតដូចមានកំណត់ក្នុងសាស្ត្រាច្បាប់ព្រះកេតុមាលាគឺ សាច់គោ រមាំង ឈ្លូស ប្រើស ក្របីឃ្លៀច ជ្រូកស្រុក ក្រពើ ទន្សង មាន់ស្រុក ពស់ កង្កែប ក្ដាម អន្ទង់ ត្រីទីពោ ត្រីក្រាយ ត្រីសណ្ដាយ ត្រីផ្ទក់ លៀស ខ្ចៅ គ្រំ។ តែព្រហ្មណ៍ស្រុកខ្មែរក្នុងសម័យនេះឃើញដូចជាមិនសូវកាន់តឹងតាម វិន័យនេះប៉ុន្មានទេ។ ក្នុងឱកាសចូលហោមពិធីត្រូវកាន់តែត្រណមតឹងធម្មតា គឺកាន់សីលវៀរមេថុនធម្ម រៀរបរិភោគសាច់សព្វគ្រប់ជំពូក កំណត់ឲ្យបរិភោគបាយលាយនឹងល្ងលីង សណ្ដែកលីង អំបិលលីង សម្លសាបដែលស្លដោយត្រឡាច ល្ពៅជាបន្លែដាក់ខ្ទិះដូងនិងស្ករបន្តិចផង សម្ដេចឥសីភទ្ធាធិបតី (ម៉ាំង) ថា បើស្លឲ្យត្រូវមែនទែនត្រូវលាយមីសួ និងពពុះសណ្ដែកផង។ លុះចេញពីពិធីហើយទើបបរិភោគអាហារធម្មតាបាន។

 គ្រឿងស៊ីព្រត(ស៊ីបួស)របស់ព្រហ្មណ៍

ពួកព្រាហ្មណ៍អ្នកធ្វើហោមពិធីត្រូវបានទទួលគ្រឿងស៊ីព្រត(ស៊ីបួស)តាមលទ្ធិព្រាហ្មណ៍គឺដូងទុំ១៥ផ្លែ សណ្ដែកបាយ១០នាឡិ ល្ង១០នាឡិ ស្ករស១០នាទ្បិ តែ៥កញ្ចប់ ហើយនិងជើងក្រាន (ដីដុត) ៥ទៀត។ របស់អម្បាលនេះព្រាហ្មណ៍តែងបើកអំពីឃ្លាំង ហើយបែងជា៥ភាគស្មើគ្នា ចែកទៅតាមរោងមណ្ឌលទាំង៥ សម្រាប់ធ្វើបរិភោគដូចមានពោលមកខាងលើ។

រណ្ដាប់ពលិការទេវរូបក្នុងរោងពិធី

ក្រោយពេលសែនក្រុងពលីរួចហើយ វេលាព្រលប់ដល់ពេលត្រូវពលិការបូជាទេវរូបក្នុងរោងពិធី ព្រាហ្មណ៍បុរោហិតនិមន្តព្រះបញ្ចក្សេត្រ(ទេវរូបផ្សេងៗ)ទៅតាំងនៅក្នុងរោងពិធីទាំង៥ន្លើ ហើយនឹងធ្វើកិច្ចបូជាតាមទំនៀមដូចមានក្នុងព្រះរាជកំណត់(កម្មវិធី)ដូច្នេះ។
  • រោងទិសបូព៌ត្រូវព្រាហ្មណ៍ព្រះរាជគ្រូនិមន្តព្រះកច្ចាយនៈទៅតាំង និងធ្វើហោមពិធី។
  • រោងទិសអាគ្នេយ៍ត្រូវព្រះព្រហ្មាធិរាជនិមន្តព្រះនារាយណ៍ទៅតាំង និងធ្វើហោមពិធី។
  • រោងទិសនិរតីត្រូវព្រះជយាធិបតីនិមន្តព្រះចន្ទទៅតាំង និងធ្វើហោមពិធី។
  • រោងទិសពាយ័ព្យត្រូវព្រះមិន្ធរ(មហេធរ) និមន្តព្រះឥសូរទៅតាំង និងធ្វើហោមពិធី។
  • រោងទិសឦសានត្រូវព្រះធម្មរាជនិមន្តព្រះភក្ខណេស(ពិឃណេស)ទៅតាំងនិងធ្វើហោមពិធី។

ការរៀបចំនៅថ្ងៃច្រត់ព្រះនង្គ័ល 

អ្នកតំណាងព្រះអង្គក្នុងការច្រត់ព្រះនង្គ័លកាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯងឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។

ការតែងខ្លួនអ្នកតំណាងព្រះអង្គ របៀបតែងខ្លួនបែបបុរាណមានរបៀបដូចម្ដេចខ្លះ មិនដែលប្រទះតម្រារាយការណ៍ទុក សព្វគ្រប់ទេតែបើពោលចំពោះប្រការដែលសំខាន់ៗតាមមតិរបស់អ្នករៀបរៀងថា អ្នកតំណាងព្រះអង្គនោះតែងខ្លួនពេញយស សមស័ក្ដិជាអ្នកតំណាងព្រះអង្គ គឺតែងបែបព្រះរាជវង្សជាន់ខ្ពស់។ ក្នុងការតែងខ្លួននេះ ជាងារគ្រូស្រីល្ខោនព្រះរាជទ្រព្យ រៀបចំតែងឲ្យគ្រឿងតែងខ្លួន និងគ្រឿងដែលពួកបរិពារប្រុស ស្រី កាន់ហែទាំងប៉ុន្មានជារបស់ព្រះរាជទ្រព្យ។ អ្នកតំណាងព្រះអង្គ(ស្ដេចមេឃ) តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖
  • ស្លៀកសំពត់សារបាប់ពណ៌លឿងទុំសំឡុយ
  • ពាក់អាវសាបាប់លឿងទុំ
មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។ ឯចំណែកជំទាវ(មេហួ) ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះ ៖
  • ពាក់សំពត់សារបាប់ សំឡុយ
  • ពាក់អាវប្រែបំពង់វែង ពណ៌លឿងទុំ
  • ពានាក្រមាព្រែ ពណ៌លឿងបៃតង
  • ប្រដាប់គ្រឿងពេជ្រ គឺពាក់ទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ជញ្ចៀនក្បាលទទេឥតមានពាក់អ្វី។
មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិះសករាជ១៩០៥ថា ៖
  • ស្លៀកពាក់ហូលមានជរ
  • ពានាផាហ៊ុម ខាងក្នុង ស្បៃសារបាប់ខាងក្រៅ។

មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖

  • ស្លៀកពាក់សារបាប់សំឡុយ
  • ពាក់អាវទ្រនាប់ពណ៌លឿងរឹតខ្លួន
  • ពាក់ស្បៃឆៀងដូចកូនល្ខោន
  • និងប្រដាប់មាសពេជ្រដូចពោលហើយ។
ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។ របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។ ការច្រត់ព្រះនង្គ័លការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃនិងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូប) បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។ មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។ លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌។ ការផ្សងគោឧសភរាជលំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោ ឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាងដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ ក៏ឯទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រានឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។ លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត(ជាទីតាំងព្រះកច្ជាយនទេវរូប នោះពួកបាគូក៏ចូលផ្លុំស័ង្ខព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការស្រេចព្រះរាជពិធីច្រត់ព្រះនង្គ័ល ហើយ៕

ប្រភពឯកសារ៖

  • ខេមបូឌាអិចបេ្រសញូស៍៖ 
  • កែវចាន់បូរណ៍៖
  • Kqube.COM៖

ផ្នែកមួយនៃរចនាបទវប្បនធម៌