bet 855

ពិធីបុណ្យចូលឆ្នាំខែ្មរ


ពិធីបុណ្យចូលឆ្នាំខែ្មរ

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាមជំនឿ​ទំនៀម​ទម្លាប់និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក យើង​បាន​ប្រទះឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។  សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សមែ្តង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អានព្រះមហាព្រហ្មនិង​ កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជាអ្នក សមែ្តង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ “ខ” ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ក្បាល​បូជា ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់ ដោយ​ អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូចេ្នះ ​គួរ​តែ​រត់ទៅ​លាក់​ខ្លួនពួន​អាត្មា​ឲ្យស្លាប់ដោយ ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ដើម​ត្នោត​នោះសត្វ ឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អា ហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១ ទៀត​ថា ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​១ ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប មនុស្ស​ ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺ​ដូចេ្នះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក កុបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​ក៏​រាំង​បើ​ចោល ក្នុងមហាសមុទ្រទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល ថា​ហើយ​ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សា​ទើប​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ហើយ​ក៏ អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា “ភគវតីសភា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់ ១ឆ្នាំជា សង្រ្កាន្ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ក្បាល​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។
សង្ក្រាន្តសង្ក្រាន្ត

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គឿ្រងអាភរណៈ

 ថ្ងៃ ទេពធីតាមហាសង្រ្កាន  គ្រឿងអាភរណៈ
 ថ្ងៃអាទិត្យ  ទុង្សាទេវី  សៀតផ្កាទទឹម​​ គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។
 ថ្ងៃច័ន្ទ  គោរាគទេវី  សៀតផ្កាអង្គាបុស្ស   គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។
 ថ្ងៃអង្គារ  រាគ្យសាទេវី  សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ ។
 ថ្ងៃពុធ  មណ្ឌាទេវី  សៀតផ្កាចំប៉ា   គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។
 ថ្ងៃព្រហស្បតិ៍  កិរិណីទេវី  សៀតផ្កាមណ្ឌា  គ្រឿងប្រដាប់មរកត  ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។
 ថ្ងៃសុក្រ   កិមិរាទេវី  សៀតផ្កាចង្កុលណី  គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណពាហនៈក្របី ។
 ថ្ងៃសៅរ៍  មហោទរា  សៀតផ្កាត្រកៀត  គ្រឿងប្រដាប់នីលរត័ន៍  ភក្សាហារសាច់ទ្រាយ អាវុធស្តាំ កងចក្រ  ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វ័នបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ ឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះឯង។ តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (ដំណើរ​ព្រះចន្ទ) ទើប​កំនត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកត្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (ដំណើរ​ព្រះអាទិត្យ)ជា​សំខាន់​វិញ​ហើយ កំណត់​ ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំនត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ រ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទគតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​ឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។ ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​សំរាប់​ទទួល​ទេវតា​ថ្មី​ មាន : បាយ​សី​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និងភេសជ្ជៈនំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​សំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូលអគ្គីសនីខ្សែ​តូចៗ​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំណត់​ទេព្តាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងោយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ…ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :
  • ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ៍ ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។
  • ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ជាចូឡាមណី ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង ឬ ប្អូនដែល​បាន​ស្លាប់​ទៅ ។
  • ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

វាលុកចេតិយ

ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្តាល​ទីធ្លា​ដែល​គេ​ បាន​កំណត់ រួចពូនឱ្យ​ចេញ​ជា​រាង​ចេតិយ បែរ មុខ ទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំណាង​ឱ្យ​ព្រះចូឡាមណីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ ឬ ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កណ្តាល ហើយ​ត្រ൩ូវ​មាន​ភ្នំ​តូច​ៗ ៤ ព័ទ្ធជុំវិញ ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកណ្ត🐭ាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្ណុការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹក ឱ្យមាតាបិតាគ្រូឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរ ដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អនិងសំបូរដោយចតុរង្គសេនា ជាអ្នក បាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលែងសត្វអម្បាលនោះអ្នកនោះរមែងជា អ្នកមានអាយុយឺនយូរ ជាអ្នកមាន សុខច្រើនឥតមាន រោគភ័យ មកបៀតបៀនក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះ ទោះទៅ កើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លា ដល់ អ្នកបានឃើញ ជាអ្នកមានសម្បុរកាយផូរផង់ ជាទីគាប់ចិត្ត ជាទីគួរឱ្យមើល ជាអ្នកមាន ប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និង ព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិជា អ្នកមានបុត្រ ភរិយានូវគណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយប្រការដូច្នេះ ហើយបានជានៅ ឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះលែងសត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ.. ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។

អានិសង្សវាលុកចេតិយ

ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេ តែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែង អំពីការសាងវាលុកចេតិយថាមានផល្លា និសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយ នោះ នាំនិទាន ៣ រឿងមកប្រកបជាឧទាហរណ៍គឺ :
  • និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើកសំពៅទៅជួញ បានប្រទះ ឃើញ ផ្នូកខ្សាច់សល្អ នៅ តាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ្ជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចត នៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ ឧទ្ទិសជាតំណាងចូឡាមណីចេតិយ ដែលបញ្ចុះព្រះចង្កូមកែវ របស់ ព្រះពុទ្ធ អំពីបុណ្យសឹងប្រតិស្ឋាន នៅឋានត្រៃត្រិង្សទេវលោក ស្រេចហើយ ពួកពាណិជ្ជទាំងនោះ ក៏បេះយកផ្កាឈើ មកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រ នៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌ក៏កើត ក្នុងមនុស្ស លោកបានជាស្តេចឯរាជ្យជាច្រើនជាតិ និង ត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាច ផល្លានិសង្ស ដែលបានវាលុកចេតិយ ។
  • និទានទី២ ដំណាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាបសំលាប់ សត្វបរិភោគ តាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូប នឹកអាណិត នាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយឱ្យ បានសាង បុណ្យកុសលខ្លះ លុះគិតដូច្នេះ លោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹក នាយនេសាទ លីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃ ដើម្បីស្វែងរកសត្វ មកចិញ្ចឹមជីវិតដូចកាលសព្វដង។   ដំបូងនាយ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១ពំនូតប្រគេន ។ ក្រោយមកកាលនាយនេសាទរំលាយខន្ធ ស្លាប់ទៅត្រូវពួកយមបាល ឬ យមភូបាល យកខ្លួនទៅសួរយកចំលើយ អំពីរឿងកាល នៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយនេសាទតបថា មិនបាន ធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយមបាលក៏នាំគ្នា ចាប់បោះទៅក្នុងរណ្តៅភ្លើង នរកតែមិនឆេះ ត្រឡប់ជា​ខ្ទាតចេញមកវិញ យមបាល នឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួល នាយនេសាទក្រឡេក ទៅឃើញអណ្តាតភ្លើង មានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទាន ដែលខ្លួនបានធ្វើទើប ឆ្លើយថាកាលនៅ មនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយមភូបាល ប្រាប់ថា បើដូច្នេះ អ្នកអែងត្រូវទៅកើត អែឋានសួគ៌ មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយកខ្លួនមកឱ្យទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើត ឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និង ស្រីទេពកញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណ ឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រ សោយសម្បត្តិមកបាន ៦ថ្ងៃនឹកឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្ស ពន់ប្រមាណ ហើយ ចូលទៅដេក នាង សុវណ្ណឱរ៉ៃ ឃើញដូច្នេះ ក៏ចូលទៅសួរ អន្នំលោកង្សិនីទេវបុត្រ ក៏រ៉ាយរឿង ប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃ លួងលោមថា បើដូច្នោះ សូម ព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណា ធ្វើបាប អម្បាលម៉ាន ក្តីបើចង់ ឱ្យរួច អំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លងហើយនឹង រួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូម ព្រះអង្គធ្វើតាម ព្រះពុទ្ធ បន្ទូលនេះចុះទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។
អន្នំលោកង្សិនីទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ថ្ងៃនោះឯង ។ លុះដល់ ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយម បាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិនីទេវបុត្រឱ្យ ចេញមក គ្រានោះអន្នំលោក ង្សិនីទេវបុត្រគេចមុខចេញ នាងសុវណ្ណឱរ៉ៃ ចេញមកទទួល។ និយាយជាសំនួរ តបយមបាលថា យើងមិនព្រមបើកឱ្យស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និង ធ្វើ បុណ្យឆ្លងរួចហើយ បាបកម្មទាំងពួង ក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោសក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ក្រអ្វីទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ ដែលយកចេញ អំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែឯគ្រាប់ ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រកស្រុតទៅណាសោះ ពួកយមបាលទាល់ចំណេះនឹងរាប់ ហើយក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។ ចំណែកអន្នំលោកង្សិនីទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខ ក្នុងនរក ដូចដែលយមបាល កំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្សដែលបានសាង វាលុកចេតិយ និង ធ្វើបុណ្យឆ្លងដូចពោលហើយ។
  • និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រឡាក់ទៅដោយ ដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុ មើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ ឱ្យនាងទេពធីតា ១អង្គ ចុះមកធ្វើជាប្រពន្ធ ចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើ ឱ្យចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតា ឃើញនាងទេពធីតាក៏ពេញចិត្ត ដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រមយក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយណាស់ ដោយនាងទេពធីតា ជួយថែ សំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នកទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុក រកអ្នកមានបុណ្យ ធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឱ្យសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផលដែលជា ទិដ្ឋធម្មវេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។កាលកើតមានរឿងសំដែងអំពីអានិសង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿនិងជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ ជាប្រវេណី ដរាបមក ដល់បច្ចុប្បន្នកាល ។ ១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឱ្យតំនាងព្រះចូឡាមណី ចេតិយ រួចយកកំណាត់ស ប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃ សូត្រធម៌ចំរើនព្រះបរិត្ត នៅសាលាធម្ម ដោយបន្តអំបោះ មកដល់ភ្នំ ទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង ឬ រំលាយមុនគេផ្សឹក ទុកត្រូវទទួលបាប ។

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់ អស់ទេវតា ព្រះយមរាជ ដែលតែងតែ ត្រួតត្រាមើល ការខុសត្រូវដល់មនុស្សលោក ដើម្បីសុំ ខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឱ្យផ្តាច់កម្មផ្តាច់ ពៀរ និង សុំ សេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសល ជូនដល់អ្នក ដែលចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្ត ទាំង អស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មក គេនាំគ្នា រាប់បាត្រ បន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេលបញ្ចប់ ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យ ចាប់ផ្តើមពិធី នៅចំពោះ ភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យ បានបន្តពិធី នៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំវាលុក ចេតិយំ បច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកឥឡូវនេះនូវ វាលុកចេតិយ នេះ ចេញ» គឺលែងប្រកាន់ថាជា ចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្ត ប្រគេន ព្រះសង្ឃ ឆាន់ត្រង់ ។ ពេលរសៀល គេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះនិង អារាធនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយ បាចផ្កា បាញ់ទឹកអប់ «ស្រង់ព្រះ»។ នេះជាពិធីតាមបែបសាសនា ៕ ប្រភពឯកសារ៖ គេហទំព័រ-៖

ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ។នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥ ក្នុងខែ មេសា ព្រោះជារដូវកាលមួយដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសំភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា  ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរទាំងអស់បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលំអរទៅដោយភ្លើងចំរុះពណ៍ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។ នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ​ ធូប៥ ផ្កាភ្ញី ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន ល ។ បន្ទាប់ពីនោះពួកគេនិងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាននានារបស់ប្រជាជន នៅពេលដល់ពេលវេលាមួយ កំណត់ថានិងមានទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា  ប្រជាជនបាននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀតក៏មានការ រៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង ….និងមានការ ច្រៀង រាំនូវបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា  ឬ ថ្ងៃឆ្លង ។ នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធរូប នៅតាមវត្ដអារាម ដើម្បី សុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕

អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ

តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?

ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា (ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាមប្រពីណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃ វណបទ ថ្ងៃទីបីជាថ្ងៃឡើងស័ក ជនជាតិណាក៏ពួកគេ ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងអឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រពចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រិត្ដអំពើសៅហ្មង មិនគប្បី។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសេរីសួស្ដី មានសេរីសូស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។ ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ដែលគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ដែលទៅប្រករបរចិញ្ចិមជិវិតនៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរបន្ថយការនិករលឹក និងបំបាត់ការនឿយហត់ពីការងារផង រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយើនយូរ ។ អត្ដន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ អាចបណ្ដុះស្មារតី ស្រឡាញ់រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នាទៅធ្វើរ បុណ្យនៅវត្ដអារាមទៀត ដែលជាមជ្ឍមណ្ឌលបង្កើតសាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពីណីជាតិមួយ តាំងពីដើមរហូតមក ៕

ម្រេញ​គង្វា​ល​ក្នុង​ជំនឿ​ខ្មែរ​បច្ចុប្បន្ន​


​ជាការ​ចាំបាច់​ដែល​ទំនៀមទម្លាប់​ប្រពៃណី ដែលជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​របស់​ប្រជាជន​ត្រូវ​រក្សាទុក​នូវ​លក្ខណៈ​ដើម​ឲ្យ​បាន​គង់វង្ស ជាពិសេស​ក្នុងខណៈ​មួយ​ដែល​សង្គមជាតិ​ស្ថិតក្នុង​ស្ថានភាព​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ដោយ​សម័យ​ទំនើប​ក៏​បណ្ដាល​ឲ្យ​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។​ ​ដូច្នេះហើយ​បានជា​យើង​សូម​ធ្វើការ​កត់សម្គាល់​មួយចំនួន លើ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​ម្រេញ​គង្វា​ល​ខ្មែរ ដែលជា​ប្រភេទ​ខ្មោច​ព្រៃ​មួយ​ប្រភេទ ថែរក្សា​ហ្វូង​សត្វ​ដំរី ដែល​សព្វថ្ងៃ​បានក្លាយ​ទៅជា​អ្នកថែរក្សា​ផ្ទះ​ស្បែង ទ្រព្យសម្បត្តិ​ទៅវិញ ព្រមទាំង​ការប្រែប្រួល​ទម្រង់​ដើម​ខ្លះៗ​មកពី​របត់​សង្គម​។ គឺ​ភាពខុសប្លែក​ខ្លះៗ​នេះហើយ​ដែល​គប្បី​យើង​ត្រូវ​កត់សម្គាល់ ដើម្បី​ទុកជា​ទិន្នន័យ​ប្រវត្តិសាស្ត្រ សម្រាប់​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​។​ ​ជា​រៀងរាល់​ពេលដែល​យើង​ចូល​ទៅតាម​ស្រុក ភូមិ មិន​ថា នៅ​ទីក្រុង​ឬ​នៅ​ខេត្ត​ទេ យើង​តែងតែ​ឃើញ​នៅមុខ​ផ្ទះ​របស់​អ្នកស្រុក ភូមិ​នូវ​វត្តមាន របស់​ខ្ទម​មួយ​ធ្វើ​អំពី​ឈើ ឬ​ស្បូវ ដែលជា​លំនៅស្ថាន​របស់​ម្រេញ​គង្វា​ល​។ ហើយ​ជានិច្ចកាល ម្ចាស់ផ្ទះ សែនព្រេន​ចំណី ដូចជា ស្ក​គ្រាប់ និង​ទឹក​ជាដើម ដោយ​មានជំនឿថា ម្រេញគកង្វា​ល​នឹង​ផ្តល់​ចំពោះ​គេ​នូវ​សេចក្តីសុខ សេចក្តីចំរើន​ពុំខាន​។​
ម្រេញ​គង្វាល ម្រេញ​គង្វាល
តាម​ការសង្កេត​របស់​យើង​ក្នុង​ខេត្ត​មួយចំនួន ការដែល​ប្រជាជន​ខ្មែរ​សព្វថ្ងៃ នាំគ្នា​គោរពបូជា​ម្រេញ​គង្វា​ល​សឹងតែ​គ្រប់​ផ្ទះ​ទាំងអស់ ហើយ​ទង្វើ​នេះ ពុំ​ធ្លាប់មាន​ពីមុន​ទាល់តែសោះ មានន័យថា ជំនឿ​នេះ​បាន​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ស្ថានភាព​សង្គម​ជាក់ស្តែង ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដែល​ប្រជាជន​ខ្មែរ​ច្រើនតែ​ផ្តោតលើ​វិស័យសេដ្ឋកិច្ច​ជា​អត្ថិភាព​ជាង​កត្តា​ផ្សេងៗ​ទៅទៀត​។​ ​តែ​យ៉ាងណាក៏ដោយ ក៏​ជំនឿ​លើ​ម្រេញ​គង្វា​ល​របស់​ខ្មែរ​យើង គឺជា​ភស្តុតាង​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់លាស់ ក្រៅពី​លក្ខណៈ ជីវ​ច​ល​និយម​របស់​ទំនៀមទម្លាប់ ប្រព័ន្ធ​មនោគមន៍​វិទ្យា សាសនា​របស់​ខ្មែរ​ជុំវិញ​បរិបទ សង្គម​វប្បធម៌​ដែល​អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​សម្ព័ន្ធភាព​ដ៏​ស្អិតរ​មួ​ត រវាង​មនុ​ស្សនឹង​ធម្មជាតិ ដែលជា​ប្រភព​នៃ​សុភមង្គល គឺ​ភាពសម្បូរ​សប្បាយ​ដ៏​ផូរផង​នៃ​ជីវិត​។​

​តើ​អ្វី​ទៅជា​ម្រេញ​គង្វា​ល ពាក្យ​នេះ​មាន​អត្ថន័យ​យ៉ាណា​ដែរ​?

​កាលពី​អតីតកាល​ដ៏​យូរលង់​រហូតមកដល់​បច្ចុប្បន្នភាព ទំនៀមទម្លាប់​ជឿ​លើ​ម្រេញ​គង្វា​ល ត្រូវ​ខ្មែរ​យើង​ប្រកាន់យក​តៗ​គ្នា​រហូតមក ដូចជា​នៅក្នុង​ប្រទេស​ខ្មែរ​យើង​ក្ដី ឬ​ប្រទេស​ថៃ​ក្តី ជាពិសេស​នៅក្នុង​ភូមិភាគ​ឦ​សាន្ត​នៃ​ប្រទេស​នេះ ដែល​ធ្លាប់ជា​ដែនដី​ខ្មែរ​យើង​ពីមុនមក​ក្ដី​។ ម្ល៉ោះហើយ​ជំនឿ​លើ​ម្រេញ​គង្វា​ល ក៏​ជាប់លាប់​ក្នុងសង្គម​ខ្មែរ​ជា​រៀងរហូត ហើយ​ក្លាយទៅជា​ប្រពៃណី​ប្រចាំ​ជាតិ ទោះបី​មាន ប្រភព​បែប​ពុទ្ធ​និយម​ក៏ដោយ​។​ ​ដោយមាន​ជំនឿ​ទំនៀមទម្លាប់​ដូនតា​ខា​លើ​នេះហើយ បានជា​មានការ​ដំណាង​ជា​រូបសំណាក់ ដោយ​ឧបកិច្ច​នឹង​ជំនឿ​មួយ ចំនួន​ពាក់ព័ន្ធ​ទៅលើ​អច្ឆរិយៈវត្ថុ​មួយចំនួន​ជាដើម ជាពិសេស​ជំនឿ​លើ​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​របស់​ម្រេញ​គង្វា​ល​ដែលមាន​ល​ក្ខិ​ណៈ​បុគ្គល​ដូចខាងក្រោម​។​ ​ប្រសិនបើ​គេ​ដើរ​យប់​តាម​ដងព្រៃ​ភ្នំ​ក្រំ​ថ្ម គេ​រមែងតែ​ជួប​ឃើញ​ក្មេង​តូចៗ​ជិះ​ពីលើ​ខ្នង​ដំរី​។ ក្មេង​តូច​ល្អិត​ទាំងនោះ គឺជា​ម្រេញ​គង្វា​ល ដែលជា​អ្នក​ឃ្វាល​។  ដូច​ពោល​ខាងលើនេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ហ្វូង​សត្វ​ដំរី ឬ​ហ្វូង​សត្វ​ដទៃៗ​ឯទៀត ដូចជា​គោព្រៃ ឬ​ប្រើស ដោយសារតែ​ពួកគេ​ជា​អ្នក​បីបាច់​ថែរក្សា​ហ្វូង​សត្វ​ទាំងឡាយ កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​របស់​ពួក​ព្រានព្រៃ​។​ ​តាម​ការចងចាំ​របស់​ចាស់ៗ នា​ទស្សវត្ស​ន៍​ឆ្នាំ​១៩៥០ ប្រភេទ​បិសាច​នេះ​ស្លៀក​ខោខ្លី​លែងខ្លួន​ទទេ ក្បាល​កោ​ទុក​ជុក មាន​ទឹកមុខ​ញញឹម​ប្រិមប្រិយ៍ រីករាយ​សប្បាយ ដូចជា​គ្មាន​កង្វល់​អ្វី​ទាំងអស់​។ ដោយសារតែ​លក្ខណៈ​បុគ្គល​ទាំងនោះ ត្រូវគេ​ប្រដូច​ទៅ នឹង​ហ្ម ឬ​អ្នក​ទាក់ដំរី​ដ៏​ពិសិដ្ឋ​ ​ដូច្នេះហើយ អ្វីដែល​ជាការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​គេ​នោះ គឺ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​កំណប់​ភ្លុក​ដែល​ហ្វូង​ដំរី​ចាស់ៗ​មុននឹង​ស្លាប់ បាន​កាច់​បំបាក់​ទុក​នៅក្នុង​រូងភ្នំ​ដ៏​អាថ៌កំបាំង​មួយ ហើយ​ជា​អ្វីមួយ​ដែល​មនុស្ស​គ្រប់រូប​ចង់បាន​ចង់​មាន ដើម្បី​ក្លាយជា​សេដ្ឋី​។ តាម​ការ​រំលឹក របស់​អ្នកស្រុក​នៅ​ខេត្ត​សុ​រិ​ន្ទ្រ និង​ខេត្តពោធិសាត់ ដែល​ធ្លាប់់ជា​អ្នក​ទាក់ដំរី​បាន​ឲ្យ​ដឹងថា ដើម្បី​កុំ​ឲ្យ​ពួក​ព្រានព្រៃ​ប៉ះពាល់​ទៅដល់​ផ្នូរ​កំណប់​ភ្លុក​ដំរី​នោះ ម្រេញ​គង្វា​លអាច​នឹងធ្វើ​ឲ្យ​ពួកគេ​ជួបប្រទះ​នូវ​ផលវិបាក​គ្រប់បែបយ៉ាង​រហូតដល់​ក្ស័យជីវិត​ក្នុង​រូងភ្នំ​ក៏សឹងមាន​។ តាមរយៈ​ការសាកសួរ​ពី​អំណាច​បារមី​ដ៏​មាន​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​ថា ពួកគេ​អាច​បំបាំង​ផ្នូរ​សព​ដំរី​ទាំងនោះ​ដោយ​ធ្វើ​ឲ្យ​រលាយ​ខ្សុល​ដូច​ផ្សែង​បាន ឬក៏​បង្វែ​ផ្លូវ​ឲ្យ​ព្រានព្រៃ​ធ្លាក់​ក្នុង​ជ្រោះ​ស្លាប់ ឬក៏​ធ្វើ​ឲ្យ​ដាច់​បាយទឹក​ស្លាប់​ក្នុងព្រៃ​ស្ងាត់ជ្រងុំ​។​ ​តាម​ក្រឹត្យក្រម​ដូនតា​ចំពោះ​អ្នក​ដែល​រស់រានមានជីវិត​វិញ ហើយ​បើ​គេ​ធ្លាក់ខ្លួន​ឈឺ គេ​ត្រូវ​រក​អាចារ្យ​លើក​សំណែន​ក្បាលជ្រូក ផ្លែឈើ និង​ស្រា​ប៊ឺ​ត ដើម្បី​លុបលាង​កំហុស​។​ ​ពោល​ដល់​ត្រឹមនេះ សូមជម្រាបថា តាម​ការសង្កេត​របស់​យើង​នៅ​ខេត្ត​សុ​រិ​ន្ទ្រ និង​បុរីរម្យ គេ​ពុំ​បានឃើញ​ការធ្វើ​ខ្ទម ឬ​ពែ​ម្រេញ កង្វា​ល​សម្រាប់​ដាក់​ព្យួរ​នៅមុខ​ផ្ទះ​ដូច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ភាគច្រើន​ធ្វើ​រូប​ម្រេញគង្វាល ក្នុង​កាលៈទេសៈ​ណា​ដែលមាន​មនុស្ស​ធ្លាក់ខ្លួន​ឈឺ ព្រោះ​ពួក​ម្រេញគង្វាល​លង​ទៅវិញ​។ ហើយ​ចំពោះ​ការធ្វើ​រូបតំណាង​ម្រេញគង្វាល​ទៀតសោត តាម​ប្រពៃណី​បុរាណ​វិញ ដែល​គេ​ធ្លាប់តែ​ឃើញ​នៅក្នុង​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ ជាពិសេស​នៅ​តំបន់​ដែលមាន​បងប្អូន​ជនជាតិភាគតិច​កួយ​រួមរស់​ជាមួយ​ខ្មែរ ហើយ​ជា​អ្នក​ទាក់ដំរី គឺ​គេ​មាន​ទម្លាប់​យក​ដី​មក​សូន​រួចស្រេច​ហើយ គេ​ក៏​យក​ធ្យូង​មក​ដាក់​ទៅលើ​ចម្លាក់​ដី​ដុត​ទាំងនោះ រួចហើយ​គេ​ក៏​នឹងធ្វើ​ពិធី​តាម​ទម្លាប់​មូលដ្ឋាន ក្រោយពី​ហាល​រូប​ទាំងនោះ​ឲ្យ​ស្ងួត ដោយ​កំដៅ​ព្រះអាទិត្យ ។​ ​បន្ទាប់មក​ព្រឹទ្ធាចារ្យ ក៏​យក​រូប​ដី​ដុត​ទាំង​នោះមក​ដាក់​លើ​ពែ​មួយ​ដោយមាន​ត្រួយ​ស្វាយ​៤ គ្របពីលើ ហើយ​យកទៅ​ចោល​នៅ​ទិសនិរតី ដោយមាន​គ្រឿង​សំណែន​ជាប់​ជាមួយ​ផងដែរ ។​ ​អ្វីដែល​ទើប​ពោល​បង្ហាញ​ឲ្យ​ឃើញថា ជំនឿ​លើ​ម្រេញគង្វាល​នៅ​ប្រទេស​កម្ពុជា​យើង​មាន​ការវិវត្ត​យ៉ាងខ្លាំង​ក្លា ហើយ​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​លក្ខណៈ​ដើម ទាំង​ពិធី​កម្ម​ទាំង​ទម្រង់​យ៉ាង​ប្រាកដ​។ នៅ​ប្រទេស​ខ្មែរ​យើង​ស្លឹក​ស្វាយ​ទាំង​៤​នេះ ត្រូវបាន​ជំនួស​ដោយ​សម្លៀកបំពាក់​ពណ៌​ក្រហម ៤ សម្រាប់ ដែល​គេ​ព្យួ​ជាប់ និង​ពែ ។​ បើតាម​ទិន្នន័យ​ដែល​យើង​ប្រមូលបាន ការ​សូន​រូប និង​ធ្វើ​ពែ​បែប​បងប្អូន​ខ្មែរ​នៅ​ស្រុក​សៀម ឈប់​ត្រូវគេ​អនុវត្ត​ប្រតិបត្តិ​ទៀតហើយ នៅតាម​ស្រុកភូមិ​ខ្មែរ ហើយក៏​ដោយសារ​តឹកតាង​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​គិតថា ជំនឿ​លើ​ម្រេញគង្វាល​ទំនងជា​ត្រូវបាន​ផ្លាស់ប្តូរ​ទម្រង់ ។​ ​បើ​និយាយ​ឲ្យ​ចំ​ទៅ លក្ខណៈខុស​ប្លែក​រវាង​ប្រពៃណី​នៅក្នុង​សហគមន៍​ខ្មែរ​នា​សម័យមុន រួមមាន​ជនជាតិខ្មែរ​នៅ​ប្រទេស​ថៃ​ផង​ដែរនោះ​និង​នៅក្នុង​ប្រទេស​ខ្មែរ​បច្ចុប្បន្ន ដែល​បាន​កើតឡើង​នោះ គឺ​ខ្មែរ​សព្វថ្ងៃ​ឈប់​មាន​ទម្លាប់​សូន​រូប និង​ធ្វើ​ពែ​ដូច​សម័យមុនៗ​ទៀតហើយ​។ នៅ​គ្រប់ទិសទី​នៃ​ប្រទេស​កម្ពុជា គេ​មាន​ទម្លាប់​ទិញ​ខ្ទម​ពែ និង​តុក្កតា​អំពី​ជ័រ​ដែល​គេ​ធ្វើ​ស្រាប់​ពី​ទីផ្សារ​ទៅវិញ​។ ជាការ​ឥត​ប្រកែក​បាន ការប្រែប្រួល​នៃ​ទម្រង់​ប្រពៃណី​នេះ ជា​ព្រឹ​ត្ត​ការណ៍​មួយ​ត្រូវ​ចងភ្ជាប់​គ្នា រវាង​ជំនឿ​លើ​ម្រេញគង្វាល​នា​សម័យ​ដើម និង​បច្ចុប្បន្នភាព ដែល​យើង​យល់ថា ជា​ព្រឹ​ត្ត​ការណ៍​ទាក់ទង​នឹង​ការ​បរិស្ថាន​សង្គម​ក៏​មែនពិត ក៏ប៉ុន្តែ​ជាមួយនឹង​នេះដែរ បានធ្វើ​ឲ្យ​មានកា​កកើត​ទម្រង់​ជំនឿ​។ ត្រង់ចំណុច​ជាក់ស្តែង​នេះ យើង​យល់ថា ហេតុដូចម្តេច​បានជា​ម្រេញគង្វាល​ដែលជា​ខ្មោច ដែលជា​អ្នក​ឃ្វាល​ហ្វូង​សត្វព្រៃ​បានក្លាយ​ទៅជា​ក្មេង​ថែរក្សា និង​នាំ​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។​

​ទាក់ទង​ទៅនឹង​វត្តមាន​របស់​ម្រេញគង្វាល យើង​អាចនិយាយបាន​បញ្ហា​នេះ ពាក់ព័ន្ធ​នឹង​គំនិត​សុទិដ្ឋិនិយម​របស់​ដូនតា​ខ្មែរ​ដែល រមែងតែ​សោកស្តាយ​ដែល​ឃើញ​ធម្មជាតិ​ត្រូវគេ​បំផ្លាញ​។ ដូច្នេះ​ផ្តើម​ពី​ទស្សនទាន​អភិរក្ស​សត្វព្រៃ ឬ​បរិស្ថាន​នេះហើយ ទើប​គេ​គួរតែ​គិត​ទៅដល់​និមិត្តរូប​ស៊ីជម្រៅ​របស់​ជំនឿ​លើ​ម្រេញគង្វាល លើ​វត្តមាន​ពិត ឬ​លក្ខណៈសម្បត្ღតិ​នៃ​រូប​កាយ​ខាងក្រៅ​របស់​បាតុភូត​ខាងលើនេះ ដែល​តាមពិតទៅ គឺជា​រូប​បារ​ម្មណ៍​តែប៉ុណ្ណោះ ដែលជា​ទំនៀមទម្លាប់ ជំនឿ​ប្រជាប្រិយ៍ គឺ​ប្រកបដោយ​លក្ខណៈ​ឧបកិច្ច​និយម ដែល​មិនមែន​មាន​រូប​ពិតប្រាកដ​ទេ​។ សង្ខេប​មក ការដែល​ខ្មែរ​ធ្វើ​រូបតំណាង​ឲ្យ​ម្រេញគង្វាល គឺ​ត្រូវបានធ្វើ​ឡើងជា​ឧបកិច្ច​តាម​ទំនៀមទម្លាប់​ដូនតា​៕ (​ម​.​ត្រា​ណេ)

ប្រភពឯកសារ៖ 

បុណ្យ​ភ្ជុំបិណ្ឌ​


បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីធំៗដទៃទៀតនៃ ព្រះរាជពិធី ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែ រហូតដល់ថៃ្ងទី  មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​​​ សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​​ ដើម្បី​រៀបចំ​ បាយ​​ ចង្ហាន់​យក​ទៅ​ប្រគេន​ដែល​គង់​នៅ។​

ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពី) “ដុំ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។
បើ​តាម​តម្រា​ចារ​តាម​​នៃ​ប្រទេស​ យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្🔥នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ។

រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ : ១- គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ ២- គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង ៣- គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម…។ បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។ រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : “ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ”។ ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងដើម្បី​ឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ ១- ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត) ២- ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ ៣- ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង  យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។ កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល  បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។ លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹង ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក​ដែល បណ្តាល​ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ​ដួល​លើភក់​ជ្រាំនោះ ក៏​នាំ​ឲ្យ​ព្រះ​អង្គ​​កើត ព្រះទ័យ​សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង  ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ​កុំនិមន្ត​ចេញ បិណ្ឌ​បាត្រ​ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង  ជួយ​ឧបត្ថម្ភ​បច្ច័យ​បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។ ការអនុវត្តន៍បែបនេះ ចេះតែក្លាយ​បន្តិចម្តងៗ ប្រជារាស្រ្ត​ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់​ថៃ្ង​ពេញ​បូរមី​ខែ​អស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ​មកក៏សល់​រយៈពេលតិចទៅៗ រហូត​មកដល់សព្វ​ថៃ្ងនេះ អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់​នៅ​ក្នុងសង្គម​មានកា​រ​ប្រែប្រួល)។

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រេក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន។

ការ​ប្រារព្ធ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ

ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។ នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។ នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។ សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕ ប្រភពឯកសារ៖ ទស្សនាវដ្ដី​សុខភាព​យើង-លេខ​០៣២

ꦕព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហា សុមេធាធិបតី ជួន ណាត


សៀវភៅ៖ []  –  ទំហំ៖ [៥៤២,៥៩ គីឡូបាយ]  –  កាលបរិច្ឆេទរៀបចំឡើងវិញ៖ [២០១២ ]
អ្នករៀបរៀង៖ [ព្រះមុនីកោសល សូរ ហាយ]  – អ្នករៀបចំឯកសារឡើងវិញ៖ [កំណត់ត្រាសិលា]  ទាញយកឯកសារ៖  

ហេតុ​អ្វី🐈​បាន​ជា​ខ្មែរ♎​ប្រើ​ពុទ្ធ​សករាជ​ខុស​ពី​សៀម?


ប្រទេសកម្ពុជា ជាប្រទេសមួយដែលគោរពព្រះពុទ្ធសាសនាដ៏ម៉ឺងម៉ាត់តាំងពីបុរាណកាលមក ដូចប្រទេសនានា លើពិភពលោក។ នៅលើទំព័រឯកសារផ្សេងៗជាពិសេសឯកសារព្រះរាជពង្សាវតាខ្មែរ ឯកសារប្រវត្តិសាស្រ្តខ្មែរ សាស្ត្រាស្លឹករឹតនិងក្រាំងបុរាណជាដើម។ គេតែងសង្កេតឃើញ កាលបរិច្ឆេទដោយកំណត់យក ព្រះពុទ្ធសាសនា ជាគោល។

តើព្រះពុទ្ធសករាជបានសេចក្តីយ៉ាងណាដែរ?

ពុទ្ធសករាជជាចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្សមុនីគោតម ទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ទី១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ដូច្នេះគេរាប់ពីត្រឹមថ្ងៃទី១រោច ខែពិសាខ នោះមក ជាពុទ្ធសករាជ។ មុនឆ្នាំ១៩៦៨ គឺចាប់ពីឆ្នាំ១៩៦៧ថយក្រោយ ខ្មែរយើងប្រើពុទ្ធសករាជពេញ ដូចសៀមដែរ។ លុះក្រោយពី អនុសំវច្ចរ មហាសន្និបាត នៃមន្ត្រីសង្ឃលើកទី២៤ ដែលចាប់ផ្តើមធ្វើ ពីថ្ងៃទី២៧ខែមករាឆ្នាំ១៩៦៨មក ខ្មែរយើងបានកែប្រែការប្រើពុទ្ធសករាជជាអតីត មកប្រើពុទ្ធសករាជបច្ចុប្បន្នវិញ។ រឿងនេះធ្វើឲ្យមានបញ្ហាចោទឡើងថាៈ

ហេតុអ្វីបានជាខ្មែរប្រើពុទ្ធសករាជខុសពីសៀម?

យើងអាចឆ្លើយយ៉ាងខ្លីថា ដោយខ្មែរយើងប្រើពុទ្ធសករាជបច្ចុប្បន្ន ឯសៀមប្រើពុទ្ធសករាជអតីត។ ដើម្បីឲ្យយល់កាន់តែច្បាស់ អំពីពុទ្ធសករាជ ខ្ញុំសូមជម្រាបថា ពុទ្ធសករាជមាន៣យ៉ាង ៖

១. ពុទ្ធសករាជអតីត គឺពុទ្ធសករាជដែលកន្លងមកហើយ ព💛េញទាំងថ្ងៃ ខែ ឆ្នាំឥតមានខ្វះ។

២. ពុទ្ធសករាជបច្ចុប្បន្ន គឺពុទ្ធសករាជបច្ចុប្បន្នសុទ្ធសាធ ដ♑ែលកំពុងស្ថិតនៅក្នុងថ្ងៃខែឆ្នាំ ដែលមិន😼ទាន់មកដល់។

៣. ពុទ្ធសករាជអនាគត គឺពុទ្ធសករាជដែលពេញទាំងថ្ងៃ ខែ ឆ្នាំ តែមិនទា♏ន់🍸មកដល់។

ដើម្បីបង្ហាញឲ្យកាន់តេច្បាស់ថែមទៀត ខ្ញុំសូមលើកឧទាហរណ៍ដូចខាងក្រោមនេះ

ឧទាហរណ៍ៈ

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨ ដូច្នេះយើងអាចបកស្រាយថាៈ

អតីតកាល

  • ព្រះពុទ្ធសាសនាកន្លងទៅហើយ២៥៤៧ព្រះវស្សា
  • ខែកន្លងទៅហើយបាន៨ខែ (ពីខែពិសាខ ដល់ មិគសិរ)
  • ថ្ងៃកន្លងទៅហើយបាន២ថ្ងៃ (គឺ១រោច និង២រោច)

បច្ចុប្បន្នកាល

ថ្ងៃ៣រោចខែមិគសិរឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨, ថ្ងៃខែឆ្នាំនេះ លោកកំណត់ទុកជាបច្ចុប្បន្នវារៈ។

អនាគតកាល

អនាគតកាលរបស់ព្រះពុទ្ធសាសនា ឬព្រះពុទ្ធសាសនកាល ដែលនៅសល់ខាងមុខទៀតគឺ
  • ឆ្នាំនៅសល់ ២៤៥២ ព្រះវស្សា(៥០០០-២៥៤៨)
  • ខែនៅសល់៤ខែ (បុស្ស មាឃ ផល្គុណ ចេត្រ)
  • ថ្ងៃនៅសល់ ២៦ថ្ងៃ

បើបូករួមសិរីទាំងបីកាល គឺអតីត បច្ចុប្បន្ន និងអនាគត ប្រមូលបញ្ចូលគ្នាមកត្រូវជា ព្រះពុទ្ធសាសនា គ្រប់៥០០០ព្រះវស្សាដោយបរិបូណ៌។

សូមពិនិត្យមើលតារាងបូកពុទ្ធសករាជៈ
តារាងបូកពុទ្ធសករាជៈតារាងបូកពុទ្ធសករាជៈ
ម្យ៉ាងទៀតបើតាមព័ត៌មាន ដែលបានទទួលពីព្រះតេជគុណភាសាសិរីវិជ្ជា ឃី សុវណ្ណរតនាសាស្ត្រាចារ្យអនុបណ្ឌិតទស្សនវិជ្ជា ដែលលោក បាននិមន្តមកពីសិក្សា នៅប្រទេសសេរីលង្កា ក៏គេប្រើពុទ្ធសករាជបច្ចុប្បន្ន ដូចខ្មែរយើងដែរ។ (អត្ថបទទាំងមូលត្រូវបានចម្លងចេញពី អត្ថបទមានចំណងជើងថា ‹‹ហេតុអ្វីបានជាខ្មែរប្រើ ពុទ្ធសករាជ ខុសពីសៀម?›› នៃ គេហទំព័រ មជ្ឍមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េ សម្រាប់ទុកជាឯកសារ ដល់មិត្តអ្នកអានទាំងអស់ បានអាន និង ដឹងនូវចំណេះដឹងទូទៅបន្ថែមអំពីប្រវត្តិរបស់ ‹‹សករាជ›› ដែលកំពុងតែត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា។  ប្រភពឯកសារ៖)

សករាជ


សករាជ មានពាក្យ ស័កៈ និង រាជ ។ ស័កៈ មានន័យថា កាលសម័យ ការរាប់លំដាប់ឆ្នាំ ។ រាជ មានន័យថា ស្ដេច ឬអច្ឆរិយបុគ្គល ។ សករាជ មានន័យថា ការរាប់ថ្ងៃ ខែ ឆ្នាំ ឬយកត្រឹមតែឆ្នាំរៀងមក ពីថ្ងៃ ឬខែ ឬឆ្នាំ ដែលបុគ្គលអស្ចារ្យ ឬហេតុអស្ចារ្យណាមួយ ដែលជនានុជនបានកត់ត្រាទុក ។ នៅក្នុងកម្រងអត្ថបទប្រវត្តិវិទ្យាប្រទេសកម្ពុជាគេឃើញមានពាក្យពុទ្ធសករាជ និងគ្រឹស្តសករាជ ។

សេចក្តីផ្តើម

មនុស្សក្នុងសាកលលោកគ្រប់ជាតិគ្រប់សាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នា គ្មានអ្នកណានៅស្ងៀមឡើយ ព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ ។ ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះ ដែលនឹងចំរើនកើនឡើងតាមលំដាប់ទៅបាន ដោយសារតែមានពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំ ជាគ្រឿងកត់សំគាល់ ដូចមានពេលព្រឹក – ល្ងាច – ថ្ងៃ – យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ – ខែ – ឆ្នាំខានមិនបានដែរ ។ ហេតុនេះ ការចេះចាំថ្ងៃ – ខែ – ឆ្នាំ មានប្រយោជន៍ជាច្រើនយ៉ាង ។ បើប្រទេសណាមិនប្រើពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំទេ ប្រទេសនោះនឹងធ្វើការអ្វី ៗ ឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់រសេមរសាម គឺធ្វើការព្រឹកជាល្ងាច ៗ ជាព្រឹក, ខែនេះជាខែនោះ, ឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែរដូវថា រដូវភ្លៀង, រដូវរាំង, រដូវទឹកឡើង, រដូវទឹកស្រក នឹងរដូវស្លឹកឈើជ្រុះជាដើម ។ ពុំនោះសោត គេទុកដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ គឺមនុស្សព្រៃ, មនុស្សព្នង ដែលអាស្រ័យនៅក្នុងកោះតូចតាច ឆ្ងាយដាច់ស្រយាលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេ, មនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌នឹងគេសោះ ។ ហេតុដូច្នោះ បានជាលោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំ ហៅថា “សករាជ” ជាគ្រឿងចំណាំ ។ ឯសករាជដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ មាន ៤ យ៉ាងគឺ៖

១- ពុទ្ធសករាជ
២- គ្រិស្តសករាជ
៣- មហាសករាជ
៤- ចុល្លសករាជ

ឯសករាជទាំង ៤ យ៉ាងនេះគេរៀបរៀងតាមលំដាប់ដែលកើតមុន កើតក្រោយ ដូចតទៅនេះ គឺ

១- ពុទ្ធសករាជ កើតមុនសករាជ ទាំង ៣,
២- គ្រិស្តសករាជ កើតក្រោយ ព. ស. ៥៤៣ ឆ្នាំ,
៣- មហាសករាជ -ដ- -ដ- ៦២១ -ដ-,
៤- ចុល្លសករាជ -ដ- -ដ- ១.១៨១ -ដ- ។

ដើមកំណើតនៃសករាជទាំង ៤

ពុទ្ធសករាជ

ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៦២៩ ប្រាប់ថា ពុទ្ធសករាជ គេកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់, រាប់ពីត្រឹមថ្ងៃ ១ រោច ខែពិសាខ ឆ្នាំនោះមក ជាពុទ្ធសករាជ ។ ការរាប់ពុទ្ធសករាជ ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងសាសនា ដែលហៅថា “បកសករាជ” ។ របៀបនេះ រាប់យកចំណែកខាងរនោចខែមួយមុនមកប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា ១ ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោច ខែពិសាខ មកដល់ថ្ងៃ ១៥ កើត ខែជេស្ឋ ជា ១ ខែ ។ល។ ពីថ្ងៃ ១ រោច ខែចេត្រ មកដល់ថ្ងៃ ១៥ កើត ខែពិសាខ ជា ១ ខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែនោះជាបច្ចុប្បន្នកាល មិនទាន់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥ រោច ខែស្រាពណ៍ ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វាន ត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាត្រឹមប៉ុណ្ណោះ), តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួង ឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមីដែលចូលក្នុងរវាងឆ្នាំ គំរប់ ២ នុ៎ះឯងថា ពុទ្ធសករាជ ២ ឆ្នាំ ឬពុទ្ធសករាជ ២, បើប្រើអក្សរសង្ខេបត្រូវប្រើអក្សរជា ព. ស. ២ ។

ពុទ្ធសករាជនេះ ចាប់ផ្ដើមកើតមានឡើងជាដំបូងនៅក្នុងប្រទេសឥណ្ឌៀ ដោយពួកពុទ្ធបរិស័ទមានព្រះសង្ឃជាដើមក្នុងប្រទេសនោះកំណត់ឲ្យប្រើ ឡើង ចាប់រាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ចូលបរិនិព្វានទៅ បាន ១ ថ្ងៃ គឺកំណត់រាប់តាំងពីត្រឹមថ្ងៃពុទញធ ១ រោច ខែពិសាខ ឆ្នាំម្សាញ់នោះមក ឲ្យឈ្មោះថាជាពុទ្ធសករាជ ដោយមានថ្ងៃបរិនិព្វាននៃព្រះពុទ្ធជាគោលចារិក, ហើយតមកក្នុងប្រទេសនានា ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូចប្រទេសខ្មែរជាដើម ក៏និយមប្រើត ៗ គ្នាមករហូតដល់សព្វថ្ងៃនេះ ។
ឯប្រទេសឥណ្ឌាកាលពីសម័យមុន ដែលពុំទាន់មានពុទ្ធសករាជនៅឡើយ គេនិយមប្រើបុរាណសករាជ គឺសករាជខាងសាសនាព្រាហ្មណ៍ជាច្រើនពាន់ឆ𒅌្នាំមកហើយ ។ លុះដល់មានពុទ្ធសករាជ ប្រទេសឥណ្ឌា ក៏ចាប់ប្រើពុទ្ធសករាជជាប់ឡើង ។ ក្នុងសម័យបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាឈប់ប្រើពុទ្ធសករាជទៅហើយ, តែគេប្រើសករាជអ្វីយើងមិនបាច់និយាយ ។

គ្រិស្តសករាជ

ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ៧៩៧ ប្រាប់ថា គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សាវតានៃសាស្ដាម្នាក់ឈ្មោះ ហ្ស៊េហ្ស៊ុយ ឬហ្ស៊េហ្ស៊ុយ – គ្រិស្ត (Jésus ou Jésus – Christ) ជាអ្នកបង្កើតលទ្ធិ ឬសាសនាមួយ ហៅថាសាសនាគ្រិស្ដ«Religion Chretienne» ក្នុងកាលសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិតមែនតែព្រះហ្ស៊េហ្ស៊ុយ – គ្រិស្ត ទទួលមរណភាពក្នុង ព. ស. ៥៧៦ ក្នុងអាយុគំរប់ ៣៣ ឆ្នាំ តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើត គឺក្នុង ព. ស. ៥៤៣ ហៅថា គ្រិស្តសករាជ សរសេរអក្សរសង្ខេបថា គ. ស. គឺសករាជដែលគេនិយមប្រើក្នុងប្រទេសអឺរុបនឹងប្រទេសអាស៊ីដោយច្រើន ក្នុងសម័យសព្វថ្ងៃនេះ ។

មហាសករាជ

ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៧២២ នឹងភាគទី ទំព័រ ១០៨១ ប្រាប់ថា ស័ក ប្រែថា “កាល”, សម័យយុគ …,” រាជ ប្រែថា “ស្ដេច” ។ ការរាប់ថ្ងៃខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬដោយមានហេតុអស្ចារ្យណាមួយ ដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ ហៅថា “សករាជ” ៗ នេះកើតឡើងអំពីជនមួយពួកហៅថា ពួកតាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌៀ ក្នុងកាល ព. ស. ៦២១ ន្នាំ ។ កាលជនពួកនេះមានជ័យជំនះក្នុងការលុកលុយចូលមកវាតអំណាចក្នុង ប្រទេសឥណ្ឌៀប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈ ឬសាលិវាហនៈ, ហើយក៏ចាប់ផ្ដើមរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះថា “ស័ក ឬសការជ” ដែលចំណេរតមក ហៅថា “មហាសករាជ” ប្រែថា “សករាជធំ” នេះកើតមុនចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់មានប្រើក្នុងប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ (ព. ស. ៩២១) រហូតមកដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម. ស.1។
មហាសករាជ ប្រាកដជាកើតឡើងក្នុងប្រទេសឥណ្ឌៀជាដំបូងក្នុង ព. ស. ៦២១ ឆ្នាំ អំពីជនពួកមួយ ដែលមានរៀបរាប់ខាងលើនេះ, មិនមែនកើតឡើងជាដំបូងនៅប្រទេសខ្មែរដោយព្រះកេតុមាលាតាំងឡើង ក្នុង ព. ស. ៦២១ នោះទេ ។
ក្នុងព្រះរាជពង្សាវតារខ្មែរ ភាគꦑទី ꦯ២ ថា ព្រះកេតុមាលាកាលស្ដេចឡើងគ្រងរាជសម្បត្តិក្នុង ព. ស. ៦២១ ឆ្នាំមែន ជាមួយនឹងឆ្នាំដែលប្រទេសឥណ្ឌៀបង្កើតឲ្យប្រើមហាសករាជ, ប៉ុន្តែទ្រង់ពុំទាន់បញ្ញត្តឲ្យប្រើមហាសករាជ ក្នុងឆ្នាំនោះនៅឡើយទេ ។ លុះដល់មក ព. ស. ៦២៣ ឆ្នាំ ព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ក៏តាំងជាមហាសករាជដរាបមក ។ (ត្រង់នេះហើយប្រហែលជា ព្រះកេតុមាលាបញ្ញត្តឲ្យប្រើមហាសករាជ តាមប្រទេសឥណ្ឌៀ ហើយគេនិយមថា ព្រះកេតុមាលាផ្ដើមបង្កើតមហាសករាជ ជាប្រឋមនៅប្រទេសខ្មែរ) ។

ចុល្លសករាជ

ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ១៥២ ប្រាប់ថា ចុល្លសករាជ ប្រែថា “សករាជតូច” ៗ នេះចាប់ផ្ដើមតាំងឡើងនៅថ្ងៃចន្ទ១២ កើត ខែចែត្រ ឆ្នាំកុរឯកស័ក ព. ស. ១.១៨១។
ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ១.០៨១ ប្រាប់ថា ក្នុងព្រះរាជពង្សាវតារខ្មែរថាព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុលាមា) បានតាំងមហាសករាជ ១ ក្នុងកាល ព. ស. ៦២១ ។ ព្រះបាទសម្ដេចសន្ធិពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) បានតាំងចុល្លសករាជ ១ ក្នុងកាល ព. ស. ១.១៨១ ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យនៅនគរធំ ។
ក្នុងច្បាប់រាជពង្សាវតារក្រុងកម្ពុជាធិបតីខ្សែ ២ ប្រាប់ថា គ. ស. ៦៣៩ ព្រះបាទសម្ដេចព្រះបទុមសុរិយាវង្ស ស្ដេចតាំងឲ្យមានជាចុល្លសករាជឡើងរាប់ ១ រៀងមក ។
ក្នុងច្បាប់ប្រះរាជពង្សាវតារក្រុងកម្ពុជា ដែលលោកទេពពិទូរ ឈឹម – ក្រសេម បានរួបរួមឡើងជាថ្មីថា ក្សត្រមនបានតាំងឡើងជាដំបូងក្នុងប្រទេសមននោះក៏បាន ។ បើនឹងយល់ថា ក្សត្រខ្មែរ បានតាំងចុល្លសករាជឡើងជាដំបូងក្នុងប្រទេសខ្មែរក៏បានដែរ ។ ប៉ុន្តែ ត្រូវយល់ថា មានតែព្រះបាទជយវរ្ម័នទី ១ 2 ទ្រង់បានតាំងចុល្លសករាជឡើងជាដំបូង ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យ ក្នុង ព. ស. ១.១៨១ នេះ ឃើញគួរជាង ព្រោះក្សត្រអង្គនេះសោយរាជ្យនៅនគរវត្ត ហើយបានតាំងប្រើចុល្លសករាជដរាបមក (ដែលថាយ៉ាងនេះដោយអាងច្បាប់ព្រះរាជពង្សាវតារដែលលោកទេពពិទូរ ឈឹម – ក្រសេម រួបរួមជាន់ក្រោយ) ។

ការប្រើសករាជក្នុងប្រទេសកម្ពុជា

ក្នុងប្រទេសកម្ពុជាប្រើសករាជ ៤ យ៉ាង គឺ ពុទ្ធសករាជ, មហាសករាជ, ចុល្លសករាជ នឹងគ្រិស្តសករាជ ។
ឯពុទ្ធសករាជ នឹងមហាសករាជ ប្រាកដជាមានដើមកំណើតកើតឡើងក្នុងប្រទេសឥណ្ឌា ដោយសារជនជាតិឥណ្ឌាសាយភាយចូលមកក្នុងប្រទេសខ្មែរយើងផង បានជាខ្មែរយើងចាប់និយមប្រើពុទ្ធសករាជ នឹងមហាសករាជខ្លះ តាមអារ្យធម៌ឥណ្ឌៀតាំងពីសម័យនោះមក ។
តែកាលពីសម័យនគរភ្នំជាដំបូង រហូតមកទល់គ្នានឹងសម័យនគរធំ ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជនឹងចុល្លសករាជជាផ្លូវការនៅ ឡើយទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ខាងចុងសម័យនគរធំ ទើបមានប្រើចុល្លសករាជផងជាផ្លូវការ រួមជាមួយពុទ្ធសករាជ នឹងមហាសករាជ រឿងនេះដឹងបានដោយសារមានសិលាចារិកជាភស្ដុតាង ។
ចំណែកគ្រិស្តសករាជ ចាប់ផ្ដើមប្រើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដួង) គឺតាំងពី ព. ស. ២.៣៩១ គ. ស. ១.៨៤៧ រៀងមក ដោយសារប្រទេសបារាំងសែស នឹងប្រទេសកម្ពុជា មានការទាក់ទងគ្នាតាំងពីសម័យនោះមក ។
ការរៀបរៀងអត្ថបទសករាជដូចខាងលើនេះ ឃើញថាត្រឹមត្រូវល្មមទុក🅷ជាគតិទៅអនាគតបាន ដោយមានក្បួនតម្រាជាភស្ដុតាងគ្រប់សករាជ, ប៉ុន្តែ បើពិនិត្យអំពីការប្រើសករាជនៅប្រទេសខ្មែរយើង ក្នុងសម័យបច្ចុប្បន្ននេះ ជាផ្លូវការក្ដ🍰ី ជាសាធារណៈក្ដី ឃើញច្រើនតែប្រើគ្រិស្តសករាជពុំសូវមានប្រើពុទ្ធសករាជឡើយ ។ ហេតុនេះ ក្នុងសម័យនេះ គួរលើកយកពុទ្ធសករាជមកចុះប្រើជាផ្លូវការ នឹងប្រើជាសាធារណៈទុកជាសរណៈដល់ពុទ្ធសករាជ, នេះឃើញថាជាទីសមរម្យដល់ប្រទេសកាន់ពុទ្ធសាសនា ដូចជាប្រទេសថៃជាដើម ។

ឯកសារយោង

រៀបរៀងដោយឃុនបណ្ណានុរ័ក្ស ប៊ូ – ប៉ូ នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (អត្ថបទទាំងមូលត្រូវបានចម្លងចេញពី អត្ថបទមានចំណងជើងថា ‹‹សករាជ›› នៃ វិគីភីឌាភាសាខ្មែរ សម្រាប់ទុកជាឯកសារ ដល់មិត្តអ្នកអានទាំងអស់ បានអាន និង ដឹងនូវចំណេះដឹងទូទៅបន្ថែមអំពីប្រវត្តិរបស់ ‹‹សករាជ›› ដែលកំពុងតែត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា។  ប្រភពឯកសារ៖)

កាលប្រវត្ត♕ិ និង ការចាប់បណ្ឌិសន្ធិ នៃ ទង់ព្រះពុទ្ធសាសនា


តាំងពី🎀ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅ ពុំទាន់ម🥂ានប្រទេសពុទ្ធសាសនិកណាមួយ បានផ្តើមបង្កើត ទង់ព្រះពុទ្ធសាសនា ឱ្យមានរូបរាងឡើងពិតប្រាកដដូចក្នុងប្រពៃណី ឯទៀតឡើយនោះទេ។

លុះដល់ថ្ងៃអង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៤០ ទើបពុទ្ធិកប្រទេស ទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើត ពុទ្ធិកសមាគមពិភពលោក ហើយបា នធ្វើសន្និសីទ លើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មាន សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនាយកគណៈ មហានិកាយជាប្រធានទៅ រួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើង ហៅថាទង់ពុទ្ធិក សមាគមពិភពលោកតា (មលក្ខន្តិកៈនៃសមាគមដែលមាន ២៧ មាត្រា) ត្រង់មាត្រា២៦ ចែងថា🐠៖

“ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជា ម្ចាស់ ជាមូលដ្ឋានតាំងគំរូ ដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ” ដូច្នេះទង់ពុទ្ធសាសនា ក៏បានឧបត្តិកឡើង ជាស្ថាពរតាំងពីកាលនោះមក ។ ទង់ពុទ្ធសាសនាមានប្រាំមួយពណ៌នោះគឺ ៖

១-ពណ៌ខៀវ ២- ពណ៌លឿង ៣- ពណ៌ក្រហម ៤- ពណ៌ស ៥- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូច🎶ជើងហង្ស) ៦- ពណ៌រស្មីពន្លឺផ្លេក (ពន្លីពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំង ទី ៦ នេះ ជាពណ៌មួយ) ។

ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌ ផ្សាយចេញពីវរកាយយ៉ាងនេះដោយលទ្ធផល នៃ ទានបរមត្ថបារមី ដែលព្រះអង្គ បានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ ហើយដែលមិនអាចឱ្យ អ្នកណាម្នាក់ធ្វើដូច ព្រះអង្គបានឡើយ ឯរស្មីមួយៗ ជាតំណាងព្រះជាតិ របស់ព្រះអង្គមួយៗ៖

១-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គ ទាំងគូ ។ ព្រះអង្គទ្រង់ឆ្🌟កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទព្រាហ្មណ៍

២-រស្មីពណ៌លឿង ជាតំណាងព្🔜រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដ༺ើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។

៣-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិទមកពុඣះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។

៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអও្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង🉐់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។

៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះ♒អង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជិវិតមាតា ។

៦-ពណ៌រស្មីពន្លឺផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏♐លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។

រស្មីទាំង ៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ ក្នុងពេលសំដែង បាដឹហារ្យដើម្បីកំចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរព និង ក្នុងពេលព្រះអង្គធ្វើ យមក បាដិហារ្យផ្ទាញ់ពួកនាយគ្រន្ទលើដើមគណ្ឌាមព្រឹក្ស (ដើមស្វាយរបស់នាយគណ្ឌៈ) ។

ដូច្នោះហើយ បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌ តម្រូវនឹងឆព្វណ្ណរស្មីរបស់ព្រះពុទ្ធជាម្ចាស់ ។
រៀបរៀងដោយ សេន រ៉ន សិស្សផ្នែកទំនꦦាក់ទំនងសង្គមជំនាន់ទី ២

ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង ប្រភពឯកសារ៖

ព្រះ​ត្រៃបិដកខ្មែរ


មាន ១១០ក្បាល ដោយចែកចេញជា៖
  1. ព្រះវិន័យបិដកមាន ១៣ក្បាល គឺចាប់ពីភាគទី១ ដល់ភាគទី១៣
  2. ព្រះសុត្តន្តបិដកមាន ៦៤ក្បាល គឺចាប់ពីភាគទី១៤ ដល់ភាគទី៧៧
  3. ព្រះអភិធម្មមាន ៣៣ក្បាល គឺចាប់ពីភាគទី៧៨ ដល់ភាគទី១១០
ព្រះត្រៃបិដកខ្មែរមាន ១១០ក្បាល ដែលត្រូវជា ៣៦៦៣០ទំព័រជាភាសាបាលី និង ៣៦៦៣០ទំព័រជាភាសាខ្មែរ
មិត្តអ្នកអានទាំងអស់អាចទាញយក តាមរយៈតំណភ្ជាប់ទីនេះ ។