bet 855

ជំងឺមហារីកថ្លើម


ការៈរបស់ជំងឺមហារីកថ្លើម

អាការៈមហារីកថ្លើមដំណាក់កាលដំបូង មិនសូវមានភាពច្បាស់លាស់ទេ ភាគច្រើនគឺបង្ហាញឲ្យឃើញនូវ អាការៈក្នុងដំណាក់កាលកណ្តាល និង ចុងក្រោយ។ ក្នុងជីវភាពប្រចំាថ្ងៃ ភាគច្រើនគឺខកពេល និង មានភាពព្រងើយកន្តើយនូវ អាការៈមហារីកថ្លើមដំណាក់កាលដំបូង ចំាដល់ពេលពិនិត្យរួច ក៏ជួបប្រទះកើតមាន ជំងឺមហារីកដំណាក់កាលចុងក្រោយបាត់ទៅហើយ។ ដូច្នេះរោគសញ្ញា និងអាការៈមហារីកថ្លើមមានការបង្ហាញឲ្យឃើញអ្វីខ្លះ?

ការបង្ហាញឲ្យឃើញនូវរោគសញ្ញានិងអាការៈមហារីកថ្លើម

១.꧒ ផ្នែកថ្លើមមានការឈឺចាប់៖ ការឈឺស្ទីងៗខាងលើផ្នែកខាងស្តាំ នៃពោះជាប់គ្នាមិនដាច់ គឺជាអាការៈមួយដ៏សំខាន់ នៃ ជំងឺមហារីកថ្លើម ហើយ វាក៏ជាអាការៈមួយ ដែលគេឧស្សាហ៍ជួបប្រទះ ច្រើនជាងគេផងដែរ។ ដោយសារការរីកលូតលាស់ យ៉ាងរហ័សនៃថ្លើមរីក ធ្វើឲ្យមាន ស្រោមរបស់ថ្លើម ឡើងតឹង ឬ ក៏ជាកោសិកាមហារីក បានរុករានស្រោមរបស់ថ្លើម គឺវាអាចបណ្តាលឲ្យទៅជា ឈឺស្ទីងៗជាប់គ្នាមិនដាច់នៅបរិវេណថ្លើម ឬក៏ ឈឺចុកណែនៗ។ មហារីកមានការបំពាន ដល់ សន្ទះសាច់ដុំខ័ណ្ឌចែកប្រអប់ទ្រូង និង ពោះ(diaphragm) នោះការឈឺចាប់នឹងរាលទៅដល់ស្មា ឬ ខ្នងខាងស្តាំ។ ប្រសិនបើ ដុំមហារីករាតត្បាតរាលដាល ដល់ បរិវេណខាងស្តាំផ្នែកខាងក្រោយ អាចបណ្តាលឲ្យមានការឈឺចាប់ចង្កេះខាងស្តាំ។ នៅពេលដែលដុំមហារីក មានការបែកធ្លុះធ្លាយ ពេលនោះកោសិកាមហារីក និង ឈាមបានធ្លាក់ចូលទៅក្នុងពោះ បណ្តាលឲ្យមានការឈឺចាប់ពោះ កាន់តែខ្លាំងឡើងៗ និងលេចចេញនូវ រោគសញ្ញា និងអាការៈ(Peritonitis)ជាដើម។

២.ꦜ រោគហើមថ្លើម៖គឺជាដើមហេតុនៃរោគសញ្ញាមហារីកថ្លើមដែលឧស្សាហ៍ជួបប្រទះច្រើនជាងគេ។ ថ្លើមចេះតែរីកធំវិវត្តន៍ ទៅមុខរហូត ស្ទាបពីក្រៅ មានសណ្ឋានរឹង ផ្ទៃរបស់វារដិបរដុប មានដុំពកតូចធំមិនស្មើឬក៏មានទួលឡើងនៅលើផ្ទៃពោះ និងគែមៗរបស់វារដិបរដួល និងសង្កត់ទៅមានការឈឺ។

៣.😼 ជំងឺខាន់លឿង៖ប្រហែលជា1/3នៃអ្នកជំងឺមហារីកមានរោគសញ្ញានេះ ជាទូទៅវាតែងតែកើតឡើងនៅក្នុងដំណាក់កាលចុងក្រោយ វាកើតឡើង ដោយសារតែមានការបំផ្លាញ ពីកោសិកាថ្លើម និង ដុំមហារីកថ្លើមសង្កត់លើបំពង់បង្ហូរទឹកប្រមាត់ និង មូលហេតុផ្សេងៗទៀតៗ។ល។

៤. ꦆគ្រុនក្តៅ ៖ ជាទូទៅ សីតុណ្ហភាពក្តៅអ៊ុនៗ ជួនកាលឡើងកំដៅដល់39អង្សារ ពេលខ្លះសីតុណ្ហភាពក្តៅអ៊ុនៗឥតឈប់ឈរ ឬ ពេលខ្លះ សីតុណ្ហភាពកំដៅ ឡើងខ្ពស់ឡើងចុះមិនទៀងទាត់ឡើយ។ នេះគឺដោយសារកោសិកាមហារីកស្លាប់ នឹងត្រូវបានសរីរាង្គកាយធ្វើមេតាបូលី សបញ្ចេញចោល ឬ ដុំមហារីកសង្កត់ ទៅលើ បំពង់បង្ហូរទឹកប្រមាត់ នោះវាបណ្តាលឲ្យ រលាកបំពង់បង្ហូរទឹកប្រមាត់ ឬ អាចមានការឆ្លងមេរោគជាដើម។

៥.𝐆 ផ្លូវអាហារ និងអាការៈផ្សេងៗ ៖ អត់រសអាហារ ការរំលាយអាហារមិនល្អ ក្អួតចង្អោរ រាគរូស អស់កំលាំង ស្គមស្គាំង បាក់ទ្រុឌទ្រោម។

៦. ꧙អាការៈនៃការរាលដាលទៅកន្លែងផ្សេង ៖ អាការៈរបស់វាមានភាពផ្សេងៗគ្នាទៅតាមសរីរាង្គដែលវារាលដាល់ទៅដល់។ល។ ប្រសិនបើវារាលដាល ទៅដល់ សួត វាបណ្តាលឲ្យក្អក ក្អួតឈាម ប្រសិនបើវារាលដាលទៅដល់ស្រោមសួត វាបណ្តាលឲ្យឈឺទ្រូង និងមានឈាមដក់ក្នុងថង់សួត ប្រសិនបើ វារាលដាលទៅដល់ឆ្អឹងវាបណ្តាលឲ្យឈឺឆ្អឹង បាក់ឆ្អឹង ប្រសិនបើវារាលដាលទៅដល់ឆ្អឹងកងខ្នង ឬក៏ វាសង្កត់ទៅលើ សរសៃពួរបញ្ជា នៅក្នុងឆ្អឹងកងខ្នង អាចបណ្តាលឲ្យ ឈឺឆ្អឹងកងខ្នង និង ស្ពឹកមួយកំណាត់ខ្លួន ប្រសិនបើវារាលដាលទៅដល់ខួរក្បាល វាបណ្តាលឲ្យឈឺក្បាល ក្អួត និង លេចចេញ នូវ អាការៈសរសៃប្រសាទមួយចំនួន។

៧. 🦂អាការៈដទៃទៀត ៖ ដោយសារតែការធ្វើមេតាបូលីសរបស់កោសិកាមហារីកមានភាពមិនប្រក្រតី បណ្តាលឲ្យលេចចេញនូវអាការៈមួយចំនួន របស់ប្រព័ន្ធអង់ដូគ្រីន ដែលគេឲ្យឈ្មោះថា Paraneoplastic syndrome។ អាការៈទាំងនោះមានដូចជា៖

(៧.១) 🗹ខ្វះជាតិស្ករ៖អាការៈលេចចេញប្រហែលពី10%ទៅ30%នៃអ្នកជំងឺមហារីក ដោយសារតែកោសិការបស់ថ្លើម បានផលិតនូវសារជាតិអាំងស៊ីលីន ឬក៏សារធាតុដូចទៅនឹងអាំងស៊ីលីន ឬក៏ កោសិកាថ្លើមបានប្រើប្រាស់ នូវ ជាតិស្ករយ៉ាងច្រើន។ ការខ្វះជាតិស្ករធ្ងន់ធ្ងរ អាចបណ្តាលឲ្យ បាត់បង់ស្មារតី ឬ រហូតដល់ស្លាប់ក៏មាន។

(៧.២) 💖គោលិកាឈាមក្រហមច្រើនហួសកំនត់៖ លេចចេញប្រហែលពី ២% ទៅ១០% នៃអ្នកជំងឺមហារីក ប្រហែលជាមានទំនាក់ទំនង ជាមួយ សារធាតុជំរុញ ការផលិតគោលិកាឈាមក្រហមEPO។

(៧.៣) 🦩អាការៈផ្សេងៗទៀត៖មានដូចជាឡើងជាតិខ្លាញ់ និង ជាតិកាល់ស្យូមក្នុងឈាម ប្រជុំនៃរោគសញ្ញាដែលមានឈ្មោះថា Carcinoid syndrome ប្រជុំនៃរោគសញ្ញាដែលមានឈ្មោះថា Gonadotropin secretion និងពេញវ័យមុនអាយុកំនត់ ជំងឺស្បែកប្រភេទSkin porphyria និង ដំណើរឈាម កកខុសប្រក្រតីដែលមានឈ្មោះថាAfibrinogenemia។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម

ជំងឺមហារីកថ្លើមគឺសំដៅទៅលើថ្លើមដែលជាជំងឺមហារីកប្រភេទកាច បើគិតតាមមធ្យមភាគទៅគឺអ្នកជំងឺ ដែលមានវ័យចាប់ពី44ឆ្នាំ។ ព្យាបាលមហារីកថ្លើម មិនទាន់ពេលវេលា ឬក៏ ជ្រើសរើសការព្យាបាល មិនត្រូវតាមគោលការណ៍ទេនោះ ជាមធ្យមពេលវេលា នៃការរក្សាអាយុរស់នៅ គឺបានតែកន្លះឆ្នាំប៉ុណ្ណោះ។ ពីព្រោះដំណាក់កាលដំបូង នៃជំងឺមហារីកនេះ វាមិនមានលក្ខណៈប្លែកបង្ហាញអោយឃើញនោះទេ នៅពេលដែលរកឃើញថា មានកើតជំងឺនេះភាគច្រើនជំងឺនេះ គឺ ស្ថិតក្នុងដំណាក់កណ្តាល ឬចុងក្រោយទៅហើយ ដូច្នេះការធ្វើរោគវិនិច្ឆ័យ នៃ ជំងឺមហារីកថ្លើម ឲ្យបានត្រឹមត្រូវទាន់ពេលវេលា ពិតជាមានប្រសិទ្ធភាពខ្លាំងណាស់។

តើចាំបាច់អ្វីត្រូវការត្រួតពិនិត្យជំងឺមហារីកថ្លើមដូចម្តេចទៅ?

១.ត្រួតពិនិត្យតាមរយៈ CT
♈ ប៉ុន្មានឆ្នាំកន្លងមកនេះ ការត្រួតពិនិត្យតាម CT គឺជាមធ្យោបាយ ឬក៏ ជាឧបករណ៍មួយល្អបំផុត ក្នុងការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកថ្លើម ត្រួតពិនិត្យតាម CT នេះផងដែរ អាចរកឃើញយ៉ាងច្បាស់លាស់ នូវ រូបសណ្ឋានតូចឬធំ កត្តា រឺ បដិវេណ នៃ រាង្គកាយរបស់អ្នកជំងឺផងដែរ។ក្រៅពីនោះទៀត គឺព្ យាលបាលតាមម៉ាស៊ីនស្គេន ដើម្បីវែកញែករកនូវបំពង់ល្អិតៗ ដែលខូចខាតនៃបដិវេណថ្លើម យើងប្រើម៉ាស៊ីន CT ប្រភេទនេះ អាចរកឃើញ យ៉ាងច្បាស់លាស់ នូវ សរសៃឈាមគ្រប់ផ្នែក នៃ ថ្លើម និង ជាពិសេសអាចឆ្លុះឃើញ នូវ ដុំសាច់មហារីក ដែលនៅក្នុងនេះផងដែរ។

២. ម៉ាស៊ីន MRI
📖 បើនិយាយចំពោះម៉ាស៊ីនប្រភេទនេះ វាងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ និង ត្រួតពិនិត្យបានយ៉ាងល្អិតល្អន់បំផុត ចំពោះ មហារីកថ្លើមប្រភេទស្រាល ។ បើនិយាយចំពោះ មហារីកជាដុំសាច់ស្លូត ម៉ាស៊ីនប្រភេទនេះ វាមានអត្ថប្រយោជន៏យ៉ាងច្រើន ក្នុងការត្រួតពិនិត្យ បន្ថែមពីនេះទៅទៀត អ្នកជំងឺ ដែលបានធ្វើការវិនិច្ឆ័យ ដោយម៉ាស៊ីន CT នោះរួចក៏មកធ្វើការព្យាលបាល ដោយម៉ាស៊ីនប្រភេទនេះបន្ថែមទៀតដែរ។

៣. ប្រូតេអ៊ីន AFP
💎 នៅវិស័យសុខាភិបាល ប្រូតេអ៊ីន AFP នាពេលបច្ចុប្បន្ននេះ វាគឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការវិនិច្ឆ័យ រោគជំងឺមហារីកថ្លើម នេះគឺជាវិធីពិតជាក់លាក់ និង ងាយស្រួលសម្រាប់ធ្វើយកមកប្រើប្រាស់ ។ អ្នកជំងឺដែលកើតមេរោគរលាកថ្លើម ងាយនឹងឈានទៅរកឬឆ្លង ជំងឺមហារីកថ្លើម ហើយ អ្នកមានជំងឺមហារីកថ្លើម ងាយនឹងមាន ប្រួតេអ៊ីន AFPកើនឡើង ប៉ុន្តែមិនមែនទាំងអស់ នៃអ្នកកើតជំងឺមហារីថ្លើមនោះទេ ដែលមានប្រូតេអ៊ីននេះ ដូច្នេះហើយអ្នកជំងឺដែលកើតជំងឺរលាកថ្លើមរីងរៃមាន ប្រូតេអ៊ីនAFP ធម្មតានិងមិនលាតត្រដាងអ្វីឡើយ។

៤. ការត្រួតពិនិត្យដោយតាមរយៈអេកូ
🎃 ជាទួទៅលក្ខណៈដូចខាងក្រោម អេកូគឺគេប្រើក្រោយពីអ្នកជំងឺបានព្យាលបាលរួច បន្ទាប់មកគេនឹងចាប់ត្រួតពិនិត្យឡើងវិញ វិធីនេះ បើនិយាយចំពោះ ការធ្វើរោគវិនិច្ឆ័យ វាអាចបង្ហាញថាដុំសាច់មហារីកមានលក្ខណៈតូច ឬក៏ ធំ ធ្វើការវិនិច្ឆ័យ លក្ខណៈប្រភេទ ដុំមហារីកថ្លើមនេះ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់។

អ្នកជំនាញនៅមន្ទីពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ នៅពេលធ្វើការវិនិច្ឆ័យរោគមហារីកថ្លើម ត្រូវតែមក មន្ទីពេទ្យណា ដែលមានជំនាញ ក្នុងការព្យាលបាល ជំងឺមហារីក ទើបអាចធានាបានថាមានប្រសិទ្ធភាពខ្ពស់ ហើយជាពិសេសនោះ មានលក្ខណៈសុវត្ថិភាពផងដែរ។

ការព្យាបាលជំងឺមហារីកថ្លើម

មហារីកថ្លើមគឺជាជំងឺមហារីកមួយដែលអាចបណ្តាលឲ្យស្លាប់ វាមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាពរបស់មនុស្ស។ ម៉្យាងទៀត អត្រាស្លាប់ ដោយ ជំងឺមានអត្រាខ្ពស់។ ប្រសិនបើមហារីកថ្លើមដំណាក់កាលដំបូងមិនប្រញាប់ប្រញាល់ធ្វើការព្យាបាលទេនោះ អាចនឹងបណ្តាលឲ្យអ្នកជំងឺស្លាប់។ វិធីព្យាបាលរោគមហារីកថ្លើម មានច្រើនប្រភេទវិធីព្យាបាលខុសគ្នា វាមានប្រសិទ្ធិភាពខុសគ្នាផងដែរ ជ្រើសរើសវិធីព្យាបាល មហារីកថ្លើមណាមួយ ដែលទំនងថាមានសារះសំខាន់ឈានមុខគេ។

  • វិធីព្យាបាលមហារីកថ្លើមដែលតែងតែប្រើប្រាស់
តាមប្រសាសន៍របស់អ្នកជំងឺមហារីកថ្លើម វិធីព្យាបាលដែលតែងតែប្រើប្រាស់ជាងគេ គឺ វិធីព្យាបាលដោយចាក់បញ្ចូល និង វិធីព្យាបាលដោយវះកាត់។ ជាទូទៅ ដោយសារតែភាគច្រើន នៃ អ្នកជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ មានស្ថានភាពកោសិកាមហារីករីកធំ និង ផ្លាស់ទី ដូច្នេះ ស្ថានភាពសុខភាពទាំងមួល របស់អ្នកជំងឺមហារីកថ្លើមធ្ងន់ធ្ងរ សុខភាពកាយសម្បទាក៏មានការអន់ថយផងដែរ។ អ្នកជំងឺដំណាក់កាលចុងក្រោយ មានឱកាសប្រតិបត្តិការវះកាត់ចេញពិតប្រាកដក៏មាន ១៣% នៃអ្នកជំងឺផងដែរ។
  • វិធីព្យាបាលដ៏ល្អបំផុតសំរាប់មហារីកថ្លើមដំណាក់កាលចុងក្រោយ
ឥលូវនេះវិធីព្យាបាលដោយការចាក់បញ្ចូល គឺត្រូវបានគេប្រើប្រាស់ទូទៅនៅក្នុងការព្យាបាលរោគមហារីកថ្លើម ជាទូទៅព្យាបាលដោយការចាក់បញ្ចូល គឺស្ថិតនៅក្រោមកម្មរស្មី X 、CT、B  ម្ជុលពិសេស និង ទុយោ បូមចាក់ចូលទៅក្នុងសាច់មហារីកថ្លើមសំរាប់ជាវិធីសាស្ត្រមួយក្នុងការវិនិច្ឆ័យនិងព្យាបាល វាមានគន្លឹះច្រើនជាងក្នុងការព្យាបាលតាមវិទ្យុសកម្មសរសៃឈាមក្រហមនៃថ្លើម ការព្យាបាលមានប្រសិទិ្ធជាង ហើយការរីកចំរើនក៏រហ័ស វាជាវិធីសាស្រ្តព្យាបាលមហារីកថ្លើមដំណាក់កាលចុងក្រោយដែលល្អជាងគេ។
  • វិធីសាស្រ្តព្យាបាលផ្សេងៗទៀត
ក្រៅពីវិធីព្យាបាលដោយការចាក់បញ្ចូល និង វិធីព្យាបាលដោយការវះកាត់ នៅអាចជ្រើសយកវិធីព្យាបាល តាមថ្នាំចិនបានផងដែរ។ ចំពោះអ្ នកជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ នៅពេលព្យាបាល ប្រសិនបើជ្រើសយកវិធីមួយ គឺ តាមរយៈគីមី ឬតាមរយៈវិទ្យុសកម្ម ប្រសិទ្ធិភាព គឺមិនទាន់ដល់កំរិតនៅឡើយទេ ហើយប្រើគីមី និង វិទ្យុសកម្មមានផលប៉ះពាល់ច្រើននឹងអាចធ្វើឲ្យអ្នកជំងឺឈឺចាប់កាន់តែខ្លាំង ចំណែកថ្នាំចិន មិនត្រឹមតែអាចធ្វើឲ្យអ្នកជំងឺ ដែលមិនស្រួលមានប្រសិទិ្ធភាពនិងធូរស្បើយប៉ុណ្ណោះទេ វាថែមទាំងអាចកាត់បន្ថយ ការព្យាបាលដោយគីមី យ៉ាងមានប្រសិទិ្ធភាព។ នៅក្នុងមន្ទីរពិនិត្យនិងព្យាបាលអ្នកជំងឺ ការព្យាបាលដោយប្រើថ្នាំចិនច្រើន ភាគច្រើនសំរាប់ព្យាបាល មហារីកថ្លើមដំណាក់កាលចុងក្រោយ។ ដូចដែលបានរៀបរាប់ខាងលើ វិធីព្យាបាលមហារីកថ្លើមមានច្រើនប្រភេទណាស់ ជ្រើសរើសវិធីព្យាបាលមហារីកថ្លើម ដ៏សក្តិសមដោយខ្លួនឯង គឺជារឿងសំខាន់បំផុត។ អ្នកឯកទេសជំនាញមហារីកថ្លើម នៃ មន្ទីរក្វាងចូវទំនើបផ្នែកមហារីក បានរំលឹកថា:មិនខ្វល់ថាការព្យាបាល ដោយ ការចាក់បញ្ចូល  រឺ ក៏ ការព្យាបាលដោយការវះកាត់ អ្នកជំងឺ ចង់ទទួលបានការកំចាត់ចោលនូវថ្នាំពេទ្យទ្វេដង គឺអាចជ្រើសរើស តាម គោលការណ៍មន្ទីរពេទ្យ មកធ្វើការព្យាបាលជំងឺ។ ប្រភពឯកសារ៖