bet 855

bet 855:ជម្ងឺ​បាក់​ស្បាត


នៅក្នុងសង្គមខ្មែរ គេសង្កេតឃើញ ជម្ងឺបាក់ស្បាត កើតមាននៅលើ មនុស្សគ្រប់ភេទគ្រប់វ័យ។ អ្នកដែលបានកើតជម្ងឺនេះ ពុំបានចាប់អារម្មណ៍ ពីអាការៈ ដែលស្ដែងចេញមកឡើយ។ ម្យ៉ាងទៀតអ្ នកជម្ងឺតែងជួប ព្រឹត្ដិការណ៍ ឬ រូបភាព ដែល មិនអាចទទួលយកបាន ហើយបណ្ដាលឱ្យមាន ការប៉ះទង្គិចធ្ងន់ធ្ងរ ទៅដល់់ ផ្លូវចិត្ដ។ ទោះបីជា ស្ថានភាពនោះ បានកើតឡើង យូរហើយក៏ដោយ ប៉ុន្ដែរូបភាព នោះវាដិតដាមនៅក្នុងអារម្មណ៍អ្នកជម្ងឺជានិច្ច ដែលធ្វើឱ្យ អ្នកជម្ងឺ ចេះតែនឹកឃើញ ហើយមានអារម្មណ៍ខ្លាច ជួបស្ថានភាពដូចនេះទៀត។

សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើងសូមលើកយកជម្ងឺបាក់ស្បាតមកបង្꧃ហាញជូនប្រិយមិត្ដអ្នកអានឱ្យបានជ្រាប តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសជម្ងឺផ្លូវចិត្ដនៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។

ជម្ងឺបាក់ស្បាត ជាអ្វី?

បាក់ស្បាត គឺជាការប៉ះទង្គិចផ្លូវចិត្ដដោយសារការគំរាមកំហែងពីបុគ្គលណាមួយមកលើខ្លួនឬដោយជួបព្រឹត្ដិការណ៍ធ្ងន់ធ្ងរ ណាមួយដែលពោរពេញទៅដោយភាពតក់ស្លុត។ ស្ថានភាពនេះនៅតែដក់ជាប់មកលើជីវិតរស់នៅប្រចាំថ្ងៃបណ្ដាលឱ្យកត្ដាចិត្ដសាស្ដ្រ របស់អ្នកជម្ងឺមានសភាពមិនប្រក្រតីជាច្រើនខែឆ្នាំ និងបន្ដឱ្យអ្នកជម្ងឺចេះតែមានអារម្មណ៍ខ្លាច ឆាប់ភ័យដោយគ្មានហេតុផល។

មូលហេតុបង្កជម្ងឺបាក់ស្បាត

ជម្ងឺបាក់ស្បាតបានកើតឡើងដោយសារមូលហេតុច្រើនយ៉ាងដែលមាននៅក្នុងសង្គមនិងក្នុងក្រុមគ្រួសារដូចខាងក្រោម។

១ . ការគំរាមកំហែង  នៅក្នុងផ្ទះមួយដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ត្រូវបានចោរប្លន់យកទ្រព្យសម្បត្ដិហើយគំរាម កំហែងបាញ់🤪សម្លាប់ប្ដី ដោយឱ្យប្រពន្ធប្រគល់មាសប្រាក់ទៅឱ្យវា។ ដូចនេះប្ដីប្រពន្ធដែលជួបនូវព្រឹត្ដិការណ៍នេះធ្វើឱ្យមានការភ័យ ខ្លាចរហូតបាក់ស្បាត ដោយមិនចង់ជួបស្ថានភាពបែបនេះទៀត♔។

២ . ការចាប់ជំរិត  បុគ្គលដែលរួចខ្លួនមកវិញ ក🌃្រោយពីត្រូវបានគេចាប់យកទៅឃុំទុក ដើម្បីជំរិតយកលុយឬទាមទារដោះ ដូរនូវរបស់មានតម្លៃផ្សេងទៀតពីក្រុមគ្រួសារជនរងគ្រោះ។ ស្ថានភាពនេះបានធ្វើឱ្យជនរងគ្រោះមានការតក់ស្លុតភ័យរន្ធត់បង្កឱ្យមាន ជម្ងឺបា𓆉ក់ស្បាត។

៣ . ការទទួលរងនូវអំពើហិង្សាចាប់រំលោភផ្លូវភេទ  ស្ដ្រីដែលត្រូវគេវាយដំលើរាងកាយនិងចាប់បង្ខំរំលោភផ្លូវភេទ បន្ទាប់ពីបានទទួលទារុណកម្មនេះហើយ បានធ្វើឱ្យស្ដ្រីរងគ្រោះមានភាពតក🍸់ស្លុត បង្កឱ្យមានជម្ងឺបាក់ស្បាតឬភ័យខ្ល🍬ាចជួបប្រទះនូវរូប ភាពនេះកើតឡើងមកលើខ្លួនម្ដងទៀត។

៤. ព្រឹត្ដិការណ៍គ្រោះថ្នាក់ចរាចរណ៍ធំៗ  ឡាននឹងឡានបុកគ្នាធ្ងន់ធ្ងរ។ មនុស្សដែលធ្វើដំណើរតាមរថយន្ដបានខ្ទាតចេញ ពីក្នុងឡាន ដេកស្លាប់នៅលើថ្នល់ ហើ🍸យមានឈាមពេញខ្លួន។ ស្ថានភា🍒ពនេះបានធ្វើឱ្យបុគ្គលដែលនៅក្នុងហេតុការណ៍នោះមាន ការតក់ស្លុត ចេះតែមានអារម្មណ៍ខ្លាច ធ្វើឱ្យមានជម្ងឺបាក់ស្បាតដោយមិនហ៊ានធ្វើដំណើរតាមរថយន្ដទៀត។

៥. សង្គ្រាម  យុទ្ធជនធ្វើទាហានច្បាំងក្នុងសមរភូមិទទួលគ្រោះថ្នាក់ដោយសារគ្រាប់រំសេវ ឬមីនបានធ្♛វើឱ្យពិការជើង ម្ខាង ឬទាំងពីរ។ ហេតុការណ៍អាក្រក់នេះធ្វើឱ្យយុទ្ធជនគ្រោះថ្ន♓ាក់នោះមានការបាក់ស្បាត។ ជួនកាលបុគ្គលដែលបានឃើញមិត្ដភក្ដិ ស្លាប់ក្នុងសង្គ្រាមជាមួយគ្នា ដោយសារត្រូវគ្រាប់កាំភ្លើង ឬជាន់មីនជាដើម។ ស្ថានភាពនេះធ្វើឱ្យបុគ្គលដែលឃើញនោះ មានការតក់ ស្លុត រន្ធត់ និងបង្កឱ្យមានជម្ងឺបាក់ស្បាតដែរ។

៦. របបវាលពិឃាត(១៩៧៥-១៩៧៩)  នៅក្នុងរយៈពេលនេះគឺព្រឹត្ដិការណ៍មួយដែលប្រជាជនខ្មែរយើងគ្រប់រូបបាន ដឹងឮ និងឃើញ ជាពិសេសអ្នកដែលមានអាយុមកដល់សព្វថ្ងៃប្រហែលវ័យ៣៥ឆ្នាំឡើងទៅទទួលនូវភាពតក់ស្លុតពីសំណាក់របបនេះ យ៉ាងរន្ធត់ ដោយការគំរាមសម្លាប់ ឬបង្អត់អាហារ បង្ខំធ្វើការងារធ្ងន់ធ្ងរ គ្មានពេលសម្រាកឈឺថ្កាត់គ្មានថ្នាំសង្កូវ។ល។ ទាំងនេះ ក៏ជាមូលហេតុជាក់ស្ដែងដែលប្រជាជនខ្មែរយើងបានឆ្លងកាត់ព្រមទាំងបណ្ដាលឱ្យបុគ្គលមួយចំនួនមកទល់ꦍពេលន🍷េះមានជម្ងឺបាក់ ស្បាត។

រោគសញ្ញាជម្ងឺបាក់ស្បាត

បុគ្គលដែលមានជម្ងឺបាក់ស្បាត គឺអាស្រ័យដោយបុគ្គលនោះបានឆ្លងកាត់នូវព្រឹត្ដិការណ៍សាហាវដែលធ្វើឱ្យមានការភ័យ រន្ធត់តក់ស្លុតណាមួយ ដែលលេចចេញជាសញ្ញាផ្លូវកាយ និងផ្លូវចិត្ដ។

១ . រោគសញ្ញាផ្លូវចិត្ដ  ឆាប់ភ័យ ឆាប់រន្ធត់តក់ស្លុត ធ្លាប់ជាមនុស្សដែលមានភាពចងចាំល្អបែរទៅជាមនុស្សឆាប់វង្វេង វង្វាន់ ឆាប់ភ្លេច ឆាប់ភ្ញាក់ផ្អើល ឆាប់មួម៉ៅឡេះឡះ ផ្លាស់ប្ដូរអាកប្បកិរិយាពីសុភាពរាបសារទៅជាឆាប់ឆេវឆាវឆាប់ខឹង មានអារម្មណ៍ស្ពឹកខ្លួន ដូចជាពិការមួយចំហៀងខ្លួន មានអារម្មណ៍ទុក្ខសោក ចេះតែកើតទុក្ខសម័យនឹកសុបិនឃើញនូវរូបភាព ឬព្រឹត្ដិꦯការណ៍ស្រស់ៗ ដែលបានឆ្លងក🦩ាត់ ជាហេតុធ្វើឱ្យមានភ័យខ្លាចមួយរំពេច។

២ . រោគសញ្ញាផ្លូវកាយ  ញ័រដើមទ្រ🌟ូង ញ័រដៃជើង អស់កម្លាំងល្ហិតល្ហៃ ស្រវាំងភ្នែកមើលអ្វីឃើញតែរាងព្រិលៗវិលមុខ គេងមិនលក់ ចេះតែធេងធោងរសាប់រសល់ បែកញើសពេញខ្លួន ត្រជាក់ចុងដៃជើង ឆ្អល់ពោះ ញ៉ាំអ្វីមិនបានឈឺក្បាល ចុកចាប់ពេញ រាងកាយ និងធ្វើឱ្យអ្នកជម្ងឺអាចក្អួតចង្អោរជាដើម។

ផលវិបាកនៃជម្ងឺបាក់ស្បាត

អ្នកដែលមានជម្ងឺបាក់ស្បាត គឺជាអ្នកដែលចេញប្រឡូកការងារក្រៅច្រើនជាងគេហើយក៏ជួបព្រឹត្ដិការណ៍ច្រើនជាងគេដែរ។ ពេលបុគ្គលនោះឆ្លងកាត់នូវព្រឹត្ដិការណ៍ធ្ងន់ធ្ងរណាមួយ ដែលធ្វើឱ្យអ្នកជម្ងឺមានការភ័យខ្លាច រន្ធត់តក់ស្លុតរហូតមានជម្ងឺបាក់ ស្បាត។ បែបនេះបណ្ដាលឱ្យមានផលប៉ះពាល់ជាច្រើនទៅលើផ្នែកផ្លូវចិត្ដ និងផ្លូវកាយ ដូចជាឈឺក្បាល វិលមុខញ៉ាំអ្វីមិនបាន ធ្វើឱ្យរាងកាយស្គមស្គាំង មានជម្ងឺក្រពះ មានជម្ងឺថប់អារម្មណ៍ មានស្មារតី និងអារម្មណ៍មិនល្អ ឆាប់ឆេវឆាវខឹងដោយគ្មានហេតុផល គ្មានសីលធម៌ក្នុងខ្លួនជាដើម។ មិនតែប៉ុណ្ណោះ ធ្វើឱ្យឆាប់វង្វេង ចងចាំអ្វីមិនបានល្អធ្លាក់ចុះនូវកិច្ចការប្រកបរបររកស៊ីប្រចាំថ្ងៃ ឬកិច្ចការសង្គម ប្ដូរឥរិយាបថសុភាពរាបសារទៅជាព្រហើនកោងកាច និងទៅជាអ្នកសេពសុរាឬជក់ថ្នាំញៀនជាដើម។

វិធីកាត់បន្ថយជម្ងឺបាក់ស្បាត

បុគ្គលមានជម្ងឺបាក់ស្បាតដោយជួបប្រទះនូវហេតុការណ៍ជាក់ស្ដែងធ្ងន់ធ្ងរត្រូវចេះនិយាយរឿងដែលឆ្លងកាត់នេះប្រាប់ទៅ មិត្ដ ឬអ្នកជាទីស្រឡាញ់ ដើម្បីរំសាយភាពដិតដាមចងចាំនៅខួរក្បាលហើយចៀសវាងបៀមទុក្ខម្នាក់ឯងនាំឱ្យមានជម្ងឺផ្លូវចិត្ដ។ ឧទាហរណ៍ នារីម្នាក់ត្រូវគេចាប់រំលោភផ្លូវភេទ ហើយវាយដំរាងកាយ។ នារីនេះមិននិយាយប្រាប់នរណាម្នាក់ឡើយព្រោះខ្មាសអៀន សុខចិត្ដសម្ងំបៀមទុក្ខរឿងអាស្រូវនេះម្នាក់ឯង។ ការធ្វើបែបនេះមិនល្អទេព្រោះអាចឱ្យនារីរងគ្រោះមានជម្ងឺផ្លូវចិត្ដ ហើយត្រូវគិតថា នេះមិនមែនជាកំហុសរបស់ខ្លួនទេ។ ម្យ៉ាងទៀតត្រូវគិតថា រឿងអតីតកាលគ្រាន់តែជាការយល់សប្ដិមិនមែនជាការពិតទេ។ ទន្ទឹមនឹង នោះត្រូវប្រាប់ខ្លួនឯងថា ថ្ងៃនេះគឺជាថ្ងៃនេះ មិនមែនជាថ្ងៃមុនឡើយ។ ម្យ៉ាងទៀតត្រូវធ្វើសម្មាធិ ឬទៅវត្ដអារាមស្ដាប់លោកទេសនា ដើម្បីលុបបំបាត់រឿងអាក្រក់ដែលជួបប្រទះបន្ដិចម្ដង។

ដំបូន្មានអ្នកឯកទេស

ការជួបនូវហេតុការណ៍ធ្ងន់ធ្ងរដែលនាំឱ្យមានភាពតក់ស្លុត បង្កឱ្យមានជម្ងឺបាក់ស្បាតសូមកុំបណ្ដែតបណ្ដោយនិងចេះតែសម្ងំ បៀមទុក្ខរឿងអាក្រក់ដែលជួបប្រទះតែម្នាក់ឯង ព្រោះអាចឱ្យមានជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរ។ លោកអ្នកគួរប្រាប់ទៅកាន់មិត្ដ ឬអ្នកជាទី ស្រឡាញ់ ឬអ្នកជំនាញណាមួយ ដែលគិតថាផ្ដល់ប្រយោជន៍ចំពោះលោកអ្នកដើម្បីរំសាយរូបភាពអាក្រក់នោះបន្ដិចម្ដងៗ កុំឱ្យដក់ ជាប់ក្នុងសអារម្មណ៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

ប្រភពឯកសារ៖ ៖ 

មនុស្ស​ត្រូវ​ការ​ការ​លួង​លោម


បញ្ហាជាច្រើនដែលកើតឡើង អាចធ្វើឱ្យលោកអ្នកមានការអាក់អន់ស្រពន់ចិត្ដ ធ្លាក់ទឹកចិត្ដ មិនសប្បាយចិត្ដខកចិត្ដអស់ សង្ឃឹម ឬបាត់បង់កម្លាំងចិត្ដជាដើម។ មនុស្សជាច្រើន មានការពិបាកចិត្ដខ្លាំងណាស់នៅពេលដែលរឿងរ៉ាវកើតឡើងផ្ទុយពីអ្វីដែល ខ្លួនឯងចង់បាន។ បញ្ហាស្មុគស្មាញទាំងនេះ អាចធ្វើឱ្យមានផលវិបាកក្នុង ការរស់នៅប្រចាំថ្ងៃ ព្រោះមិនដឹងថាត្រូវសម្រួលចិត្ដយ៉ាងណា ដើម្បី បំភ្លេចចោលនូវបញ្ហានោះ។ ដូចនេះការផ្ដល់នូវភាពលួងលោម លើកទឹកចិត្ដជាកត្ដាសំខាន់មួយអាចធ្វើឱ្យមនុស្សមានកម្លាំង ចិត្ដ មានសេក្ដីសុខស្ងប់ទាំងផ្លូវកាយ និងផ្លូវចិត្ដ។

លោកសាស្ដ្រាចារ្យ សោមច័ន្ទ សុវណ្ណតារា ជាអនុប្រធានដេប៉ាតឺម៉ង់ចិត្ដវិទ្យា នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាន វត្ដមានធ្វើការបកស្រាយ ជូនប្រិយមិត្ដអ្នកអាន ឱ្យបានស្វែង✨យល់ តាមរយៈការធ្វើកិច្ចសម្ភាសន៍ ជាមួយទស្សនាវដ្ដីសុខភាពយើង។

អ្វីទៅហៅថា លួងលោម?

លួងលោម គឺជាការផ្ដល់នូវសេចក្ដីសង្ឃឹម ផ្ដល់កម្លាំងចិត្ដ ឬ ផ្ដល់នូវសមានចិត្ដ ដល់ អ្នកដែលខ្លួនស្រឡាញ់ឬអ្នកដទៃ ដោយមិនស្ដីបន្ទោស ឬប្ រមាថមើលងាយឡើយ។

មូលហេតុដែលត្រូវការការលួងលោម

មានមូលហេតុជាច្រើនយ៉ាង ដែលធ្វើឱ្យមនុស្សគ្រប់ភេទគ្រប់វ័យ ត្រូវការនូវការលួងលោម ពីអ្នកដទៃ ដើម្បីជួយរំសាយ បំបាត់ទុក្ខសោក ពេលដែលមានការប្រឈមមុខ។

ការបាត់បង់ មនុស្សជាទីស្រឡាញ់ និង ជាទីគោរព ជាហេតុធ្វើឱ្យខ្លួនខូចចិត្ដ ក្លាយជាជនកំព្រា ការផ្ដាច់ទំនាក់ទំនងគ្នា និង ការបាត់បង់នូវសម្ព័ន្ធភាព ធ្វើឱ្យខ្លួនមានការពិបាកចិត្ដ ឯកោ ការជេរស្ដីបន្ទោស ចំពោះកំហុសបន្ដិចបន្ដួច អាចធ្វើឱ្យខ្លួនមានការអស់សង្ឃឹម ការប្រមាថ មើលងាយ និងជាន់ឈ្លីកិត្ដិយស បណ្ដាលឱ្យមាន ការអាក់អន់ស្រពន់ចិត្ដ ភាពឆ្មើងឆ្មៃ ក្រអឺតក្រទម និង ព្រងើយកន្ដើយ ពី មនុស្សដែលរស់នៅជុំវិញខ្លួន ក៏ធ្វើឱ្យខ្លួនមាន ការមិនសប្បាយចិត្ដ ហើយគិតថាខ្លួនជាមនុស្សមិនល្អ ដែលធ្វើឱ្យគេមិនរាប់អានជាមួយខ្លួន។
ការនិយាយភូតកុហក ទៅលើអ្នកដទៃដោយមិនមានបំណងℱ ធ្វើឱ្យខ្លួនមានចិត្ដមិនស្ងប់។

វិធីសាស្ដ្រនៃការលួងលោម

ជាទូទៅមនុស្សគ្រប់ភេទ គ្រប់វ័យ នៅពេលដែលមានបញ្ហាជាច្រើនតែងតែត្រូវការការលួងលោមពីអ្នកដទៃជាជំនួយ។ វិធីសាស្ដ្រលួងលោមចិត្ដ ជួយឱ្យមានកម្លាំងចិត្ដ និងមានសេចក្ដីសង្ឃឹមឡើងវិញ។ វិធីសាស្ដ្រនៃការលួងលោមចិត្ដមានច្រើន ដែលប្រើ ទៅតាមបញ្ហារបស់បុគ្គលនីមួយៗ។
  • សូមកុំគិតពីរឿងដែលធ្វើឱ្យខ្លួនមិនមានសេចក្ដីសុខ មិនមានការសប្បាយចិត្ដ ត្រូវចាត់ទុកថាជាការយល់សប្ដិអាក្រក់ ប្រសិនបើមាន រឿងអាក្រក់កើតឡើង មិនអាចទទួលយកបាន។
  • ត្រូវរឹងប៉ឹង ធ្វើចិត្ដឱ្យស្ងប់ បើសិនបាត់បង់អ្នកជាទីស្រឡាញ់ ជាទីគោរព
  • ធ្វើការកោតសរសើរ លើកទឹកចិត្ដ ដើម្បីឱ្យអ្នកនោះកាន់តែមានកម្លាំងចិត្ដ ខិតខំប្រឹងប្រែងបន្ថែមទៀតប្រសិនបើបុគ្គល នោះបានធ្វើកិច្ចការ ត្រឹមត្រូវ ហើយទទួលលទ្ធផលជោគជ័យ។
  • ត្រូវតែមានសេចក្ដីតស៊ូដូចពាក្យចាស់ពោលថាព្យាយាមគង់តែបានសម្រេច។ ត្រូវធ្វើឱ្យមានក្ដីសង្ឃឹម ជឿជាក់ប្រសិនបើ ចង់រៀនសូត្រ ឱ្យបានពូកែ និងមានបំណងចង់ក្លាយជាអ្នកមានតួនាទីនៅក្នុងសង្គម។
  • ត្រូវមានឆន្ទៈសម្រេចការងារឱ្យបាន ប្រសិនបើការងារមានឧបសគ្គច្រើន
  • នរណាៗក៏ធ្លាប់មានកំហុសខុសឆ្គងដែរ ដូចនេះបើដឹងពីកំហុសខ្លួនឯងគឺជាការប្រសើរ។ ជាមនុស្សត្រូវតែក្លាហាន ហ៊ាន ទទួលខុសត្រូវ ប្រឈមមុខនឹងការពិត ប្រសិនបើបុគ្គលនោះមានទំនាស់ទាស់គ្នាហើយគិតថាខ្លួនឯងជាអ្នកខុសដែលនាំឱ្យមាន វិប្បដិសារី។

ផលប៉ះពាល់នៃការលួងលោម

រាល់ពេលមានបញ្ហាកើតឡើង ធ្វើឱ្យមនុស្សមានការពិបាកចិត្ដ តប់ប្រមល់ និងស្ មុគស្មាញ នៅបញ្ហាជុំវិញខ្លួនជាហេតុធ្វើឱ្យ ខ្លួនឯង ត្រូវការ ការលួងលោម ពីអ្នកដទៃ។ ការចង់បាននូវភាពលួងលោមពីអ្នកដទៃមិនប្រាកដថាជាការលួងលោមក្នុងគោលបំណង ល្អទេ អាចធ្វើឱ្យ គេមានការឆ្លៀតឱកាស ធ្វើបាបមកលើខ្លួនវិញ។ ឧទាហរណ៍ ទំនាក់ទំនងរវាងប្ដីនិងភរិយាមានសម្ព័ន្ធភាពនឹង គ្នាល្អណាស់ មានថ្ងៃមួយ មានការទាស់ទែងគ្នា ហើយឈានទៅដល់ចែកផ្លូវគ្នាដើរដោយសារការលួងលោមពីជនទីបីឆ្លៀតឱកាសធ្វើ បាប។ ក្នុងគ្រួសារ ដែលមានតែអំពើហិង្សា ជាប្រចាំ ធ្វើឱ្យកូនមិនមានសេចក្ដីសុខហើយចង់ចាកចេញទៅឱ្យឆ្ងាយផុតពីអំពើហិង្សា នេះ។ ទីបំផុតកូន ត្រូវបានក្លាយជាក្មេងគ្មានអនាគត រស់នៅក្រៅសង្គមដោយសារតែអ្នកដទៃមកប្រើវិធីសាស្ដ្រលួងលោម បោកយក ទៅធ្វើបាប។ ចំពោះអ្នកខ្លះ មិនមានបញ្ហាអ្វីកើតឡើងសោះ តែបែរជាត្រូវចាញ់បោកការលួងលោមរបស់អ្នកដទៃទៅវិញ។ ឧទាហរណ៍ កុមារម្នាក់ជាក្មេងល្អ រៀនសូត្រពូកែមានថ្ងៃមួយ មិត្ដរួមថ្នាក់មកលួងលោម រហូតធ្វើឱ្យកុមារម្នាក់នេះត្រូវភ្លើតភ្លើន ប្រព្រឹត្ដអំពើសង្គមមិនឱ្យតម្លៃ។ ដូចនេះការចាញ់បោកដោយសារការលួងលោមអ្នកដទៃមានច្រើនណាស់ ដោយសារការប៉ិនប្រសព្វ ប្រើវិធីសាស្ដ្រល្បិចកលលួងលោមធ្វើបាបមិនចាំបាច់រាល់ពេលដែលលោកអ្នកមានបញ្ហាអ្វីមួយកើតឡើងឡើយ។

ប្រការគួរប្រតិបត្ដិទប់ស្កាត់អំពើលួងលោម

ការពិចារណាជាចំណុចសំខាន់សម្រាប់លោកអ្នក រាល់ពាក្យសម្ដីលួងលោមពីបងប្អូន មិត្ដភក្ដិ ឬអ្នកជាទីស្រឡាញ់នៅពេលដែលលោកអ្នកអស់សង្ឃឹម គ្មានកម្លាំងចិត្ដ និងបញ្ហាអ្វីមួយ។ ពាក្យសម្ដីលួងលោមពីអ្នកដទៃជាជំនួយមិនមែនជាឱសថទិព្វ ទាំងអស់ទេ។ ជួនកាលអាចជាឱសថ សម្លាប់ លោកអ្នកទៅវិញ។ ដូចនេះលោកអ្នកត្រូវត្រិះរិះពិចារណាជាមុនសិនមុនអនុវត្ដតាម ពាក្យសម្ដីលួងលោមរបស់អ្នកដទៃ ដើម្បីកុំឱ្យមានការឈឺចាប់។

ដំបូន្មានអ្នកឯកទេស

ការលួងលោមពីអ្នកដទៃ មិនមែនជាការលួងលោមក្នុងគោលបំណងដូចគ្នាទេ។ អ្នកខ្លះលួងលោមដោយបំណងល្អស្មោះ ត្រង់ អ្នកខ្លះទៀត លួងលោមឆ្លៀតឱកាសធ្វើបាប។ អ្វីដែលសំខាន់ លោកអ្នកគិតពាក្យសម្ដីដែលគេលួងលោមសិនថាពាក្យសម្ដីនោះ ត្រឹមត្រូវដែរឬទេ ដែលមក ប្រាប់ខ្លួនថា ឱ្យខ្លួនត្រូវប្រតិបត្ដិបែបនេះ ឬបែបនោះនៅពេលលោកអ្នកប្រឈមមុខនឹងបញ្ហាអ្វីមួយ។ ថ្វីត្បិតតែអ្នកដទៃ មកលួងលោម ធ្វើឱ្យ លោកអ្នកមានកម្លាំងចិត្ដ មានសេចក្ដីសង្ឃឹមក៏ពិតមែនប៉ុន្ដែការអនុវត្ដន៍តាមពាក្យសម្ដីលួង លោមរបស់អ្នកដទៃ មិនប្រាកដថាត្រឹមត្រូវ ទាំងអស់ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

ប្រភពឯកសារ៖ ៖