bet 855

ស្វែងយល់ពីអត្ថន័យនៃ Beta, RTM, RC, OEM, RETAIL និង MSDN របស់ក𓆏ម្មវិធី


ក្នុងការប្រើប្រាស់កុំព្យូទ័រ មិនថាអ្នកឯកទេសខាងព័ត៌មានវិទ្យា ឬ អ្នកប្រើប្រាស់ធម្មតា គឺតែងតែធ្លាប់បានជួបប្រទះនូវពាក្យទាំងនេះ ដូចជា Beta, RTM, RC, OEM, Retail និង MSDN ។ (១) – អ្នកខ្លះក៍យល់បានច្បាស់  (២) – អ្នកខ្លះដឹងបានមួយផ្នែក  (៣) – អ្នកខ្លះដឹងក្នុងរូបភាពស្រពិចស្រពិល (៤) – អ្នកខ្លះមិនដឹងទាល់តែសោះ ហើយ (៥) – អ្នកខ្លះមិនខ្វល់តែម្តង នូវអត្ថន័យនៃពាក្យទាំងអស់នេះ ។ ហេតុដូចនេះ ក្នុងនាមជាអ្នកដែលចេះប្រើកុំព្យូទ័រ ប្រសិនបើដឹងពីអត្ថន័យរបស់ពាក្យទាំងនេះ ក៏ជាការល្អមួយផងដែរ ព្រោះថាវាក៏ជាចំណេះដឹងទូទៅមួយផ្នែកផងដែរដែលស្តីពីព័ត៌មានវិទ្យា ។ ជាពិសេសសម្រាប់
  • អ្អ្នកឯកទេសព័ត៌មានវិទ្យា  ៖ ស្វែងយល់ឱ្យបានច្បាស់ បង្កើនចំណេះ ចែករំលែកព័ត៌មានទៅកាន់មជ្ឍដ្ឋានទូទៅ ។
  • អ្នកដែលមិនមែនជាអ្នកឯកទេសព័ត៌មានវិទ្យា  ៖ កុំឱ្យអ្នកឯកទេសព័ត៌មានវិទ្យានិយាយបោកយើងបាន អាងតែយើងមិនមានជាអ្នកឯកទេស។
អត្ថបទនេះមិនត្រូវបានបកប្រែជាភាសាខ្មែរនោះទេ ព្រោះមិនចៀសវៀងការខ្វុះចន្លោះនៃអត្ថន័យរបស់ពាក្យបច្ចេកទេសនីមួយៗ ។ ——————————-

Beta

A beta is software still under development that is made available to a select few to test, examine, and report problems they face. Beta testing allows developers to find problems they may have missed and fix them before the program is released. Often there are two phases, open beta and closed beta. An open beta also known as a public beta refers to beta testing that is open to any user, who is known as a beta tester. Closed beta refers to beta testing that is only available to a select few individuals or company employees only. Many games in development will have an open beta for several months and allow anyone interested in the game to play and report problems.

Short for release to manufacturing, RTM is a term and other computer companies use to describe the master disc that is used to make all other future discs. For example, when Microsoft is ready to release an operating system or other they RTM the disc and all future copies of the software are made from that disc.

RTM is an editꦑion that is no longer in the🙈 development stage, but not released to customers yet.

RC

Short for release candidate, RC is a version of a software program that is still being tested, but is ready to be released. If no major issues are found in the release candidate then it is released to the public.
Abbreviation for remote connection, see the remote access definition for further information about this term.
Short for remote con🅺t💧rol, RC is anything that can be controlled wirelessly by a remote.

This edition comes right before the RTM. Different version✅ of the RC are indicated by rc1, r🔯c2 and so on.

OEM

Short for , OEM is a company that produces fully manufactured computers adding hardware, software, documentation and other components, making the computer a complete package. The company then sells the product under its own name and supports the computer to the best of its ability. Good examples of an OEM are , , and Sony. OEM is also a label often given to a software program or operating system that is included with new computer. Discs that are labeled as OEM should not be sold by themselves, and if you’re looking at buying a CD or DVD by itself and it’s marked as OEM, don’t, it’s likely a scam.

OEM is the edition which comes preinstalled on a computer. So when you buy a PC, the edition that you’ll get is ⛄this one. The OEM has the same capabilities as the .

MSDN

Short for , MSDN is a section of Microsoft devoted to helping educate and inform developers about Microsoft products and how to develop for or with them. The official MSDN site is found at:

Retail

Retail: The final one, is the Retail. This edition is the same as the OEM, but it’s not preinstalled and sold separately in a box, usually at a higher price. You sho♒uld buy it only if you have a computer that doesn’t have any OS installed, maybe because you’re building it yourself.

ប្រភពឯកសារ៖  និង 

Earth Day


 by a consensus resolution adopted by the  in 2009. Earth Day is now coordinated globally by the , and is celebrated in more than 192 countries every year.

The name and concept of Earth Day was pioneered by  in 1969 at a  Conference in . He proposed March 21, 1970, the first day of spring in the northern hemisphere. This day of nature’s equipoise was later sanctioned in a Proclamation signed by Secretary  at the . A month later a separate Earth Day was founded by   as an environmental  first held on April 22, 1970. While this April 22 Earth Day was focused on the , an organization launched by, who was the original national coordinator in 1970, took it international in 1990 and organized events in 141 nations. Numerous communities celebrate Earth Week,꧟ an entire week of activities foꦛcused on environmental issues.

wGnxBxk

ប្រុភពឯកសារ៖

បកប្រែភាសាខ្មែរ ជាមួយ Google


ការបោះជំហ៊ាននៃភាសាខ្មែរលើបណ្តាញអ៊ីធឺនែត កាន់តែមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការខិតខំប្រឹងប្រែង របស់អ្នកព័ត៌មានវិទ្យារបស់ខ្មែរ និង បរទេសដែលគាំទ្រដល់ការអភិវឌ្ឍន៍ភាសាខ្មែរ ។ នាពេលបច្ចុប្បន្ននេះ អាចបកប្រែបាននៅលើ ហើយ ។ ទោះបីជា ការបកប្រែនេះមិនទាន់បានពេញលេញ ក៏ដោយក៏វាជាការចាប់ផ្តើមមួយដ៏ប្រសើរបំផុត ។ ចូលរួមគាំទ្រទាំងអស់គ្នា ។ ការបង្ហាញខ្លួនរបស់ ភាសាខ្មែរ នៅលើ Google Translate គឺជាខ្មែរមួយនៃការបង្ហាញពី មុខមាត់កម្ពុជា ទៅកាន់មនុស្សទូទាំងសកលលោក ។

googlekhmer

 

ពេជ្រ​ពណ៌​ស៊ី​ជំ​ពូរ​ថ្លៃ​៤០​លាន​ដុល្លារ​


ត្បូង​ពេជ្រ​ពណ៌​ស៊ី​ជំ​ពូរ​ទម្ងន់​៣៤,៦៤​កា​រ៉ា​ត​មួយ ត្រូវ​គេ​លក់​ដោយ​ដេញថ្លៃ​នៅ​ក្រុង​ញូវយ៉ក​បាន​ជិត​៤០​លាន​ដុល្លារ ដោយ​បង្កើត​កំណត់ត្រា​ឯតទគ្គ​កម្ម​ថ្មី​មួយ​សំរាប់​ក្រុមហ៊ុន​ដេញថ្លៃ​Christie​។​ ​ត្រូវបាន​ដាក់ឈ្មោះថា​Princie Diamond វា​ជា​ត្បូង​ពេជ្រ​ធំ​បំផុត​និង​ល្អ​បំផុត​មួយ​នៅក្នុង​លោក​។​

Princie-680x450

អ្នកដេញថ្លៃ​តាម​ទូរស័ព្ទ​អនាមិក​ម្នាក់​បាន​ចំណាយលុយ​៣៩.៣២៣.៧៥០ ដុល្លារ ឬ​ជាង​១​លាន​ក្នុង​មួយ​កា​រ៉ា​ត សំរាប់​ត្បូងថ្ម​មក​ពី​អណ្តូងរ៉ែ​បុរាណ​នៅ​ឥណ្ឌា​ខាងត្បូង​។​ ​ពេជ្រ​នេះ​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​រា​ជ​វង្ស​នៃ​រដ្ឋ​ហៃ​ដឺ​រ៉ា​បាត​និង​ចាប់​តាំងពី​ឆ្នាំ​១៩៦០​វា​ជា​របស់​ក្រុមហ៊ុន​Van Cleef & Arpels​នៅ​ក្រុង​ឡុង​ដ៍​៕ ប្រភពឯកសារ៖ ខេមបូឌាអេចបេ្រសញូស៍

​ទេពធីតាꦚ​រក្សា​ឆ្នាំ​ថ្មី​ព្រះនាម​ទុ​ង្សា​ទេវី សោយ🌸​ផ្លែ​ល្វា ជិះ​សត្វ​គ្រុឌ​


សង្ក្រាន្ត ​ចូលមក ឬ​ពាក្យ​សាមញ្ញ​និយាយថា​ចូល​ឆ្នាំ​ថ្មី​មកដល់ នៅ​ថ្ងៃ​អាទិត្យ ៤​កើត ខែ​ចេត្រ​ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ២ : ១២​នាទី រំលង​អធ្រាត្រ ហើយ​ទេពធីតា​រក្សា​ឆ្នាំ​នេះ​ព្រះនាម ទុ​ង្សា​ទេវី​ដែលជា​បុត្រី​ទី​មួយ​របស់​កបិល​មហា​ព្រហ្ម ។​ទេពធីតា​ទុ​ង្សា​ទេវី​ទ្រង់​អម្ពរ​ពណ៌​ក្រហម សៀត ផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ ឧទុម្ព​រ​(​ផ្លែ​ល្វា​) ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រះហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ គង់​លើ​គ្រុឌ​ជា​ពាហនៈ ។
 ​ទេពធីតា​រក្សា​ឆ្នាំ​ថ្មី​ព្រះនាម​ទុ​ង្សា​ទេវី សោយ​ផ្លែ​ល្វា ជិះ​សត្វ​គ្រុឌ​
​ថ្ងៃអាទិត្យ ៤​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ មេសា ឆ្នាំ​២០១៣ ម៉ោង ២:១២​នាទី​រំលង អធ្រាត្រ​ជា​ថ្ងៃ​ចូល​។​
​    ​.​ថ្ងៃ​ចន្ទ ៥​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៥ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​វន​ប័ត​។​
​    ​.​ថ្ងៃ​អង្គរ ៦​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៦ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ឡើង​ស័ក​។​
​    ​គម្រប់​សង្ក្រាន្ត​បី​ថ្ងៃ​ស្រេច​បរិបូណ៌ ចូល​🉐ជា​សកល​ឆ្នាំម្សាញ់​តទៅ​។​
​     ​ក្នុងឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃនេះ សូម​អស់​ជនានុជន​ប្រុស​ស្រី​ទាំងឡាយ​រៀបចំ​គ្រឿង​សក្ការបូជា​មាន ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នំចំណី​មាន​ផ្លែឈើ​ជាដើម​ជូន​មាតាបិតា អាណា​ព្យាបាល​ជា​បុព្វ​ការី ព្រមទាំង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ហើយ​ខិតខំ​លះបង់​នូវ​ចិត្ត​អា​ក្រ ក់​ជាចិ​ត្ត​ប្រកប​ដោយ​អភិ​ជ្ឈា​ព្យាបាទ មិច្ឆា​ទិដ្ឋិ ឱ្យ​ជ្រះស្រឡះ ចម្រើន​ឡើងវិញ​នូវ​ចិត្ត​ប្រកប​ដោយ​បញ្ញា និង​ព្រហ្ម​វិហារធម៌​គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យ​សុន្ទរ៍ទាន រក្សាសីល​តាម ប្រពៃណី​ឱ្យ​បាន​ជាប់​ជានិច្ច នោះ​ទេព្តា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹង​ទទួល​សិរី​សួស្តី សុ ភ​មង្គល វិបុល​សុខ​គ្រប់ប្រការ ប្រកប​ការងារ​បាន​ត្រជាក់ត្រជុំ​អាយុ​យឺនយូរ​ត​រៀង​ទៅ​។​
​    ​រណ្តាប់​ទទួល​ទេវតា​
​     ​រណ្តាប់​ទទួល​ទេវតា តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក មាន​រាន​ទទួល​ទេវតា​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀប​បាយ​សី​៩​ថ្នាក់​មួយគូ បាយ​សី​៧​ថ្នាក់​មួយគូ បាយ​សី​៥​ថ្នាក់​មួយគូ បាយ​សី​៣​ថ្នាក់​មួយគូ បាយសីប៉ាក់ឆាម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប​៥ លា​ជ​៥ ផ្កា​៥ បារី ស្លា​ម្លូ ដាក់​លើ​ជើងពាន​មួយ ផ្លែ​ឧទុម្ពរ​(​ផ្លែ​ល្វា​)​និង​ដូង​ឡៅ​មួយគូ​។​
​    ​ទំនាយ​ប្រចាំឆ្នាំ​
​     ​.​កេណ្ឌ​ពិរុណសាស្ត្រ ឆ្នាំ​នេះ​ព្រះ​សុក្រ​ជា​អធិបតី មាន​នាគ​មួយ​បង្អុរ​ភ្លៀង ៦០០​មេ​។ ភ្លៀង​ធ្លាក់​នៅ​ចក្រ​វា​ឡ ២៤០​មេ​, ហិមពាន្ត ១៨០​មេ ,​មហាសមុទ្រ ១២០​មេ ,​ជម្ពូទ្វីប​មនុស្សលោក ៦០​មេ​។ ភ្លៀង​ដើមឆ្នាំ កណ្តាល​ឆ្នាំ ចុង​ឆ្នាំ​ល្អ​ដូចគ្នា​។​
​    ​.​កេណ្ឌ​ធា​រា​ទិគុណ  ឆ្នាំ​នេះ​អាបោធាតុ​ចុះ អាកាសធាតុ​ត្រជាក់ មាន​ព្យុះ​ច្រើនដង  ទឹក​
​តាម​ទន្លេ ស្ទឹង ច្រើន​បរិបូណ៌​។​
​     ​.​កេណ្ឌ​ធុ​ញ្ញា​ហារ ឆ្នាំ​នេះ​មាន​កេណ្ឌ​មួយ​មានឈ្មោះ​ថា លា​ភៈ ទំនាយ​ទាយ​ថា ស្រូវ​ក្នុង​ស្រែ​បាន​ផល​ប្រាំបួន​ភាគ ខូច​បង់​មួយ​ភាគ ស្រែ​ទំនាប​បាន​ផល​ល្អ និង​ស្រែ​ទួលបាន​ផល​មធ្យម ផ្លែឈើ​និង​ដំណាំ​ផ្សេងៗ​បាន​ផល​បរិបូណ៌​។​
​    ​បាតុភូត​លើ​ផ្ទៃមេឃ​(​គ្រា​ស​)
​     ​នៅក្នុង​ឆ្នាំ ២០១៣ នេះ​មាន​គ្រាស​ចំនួន​ប្រាំ​ដង ដែល​សូរ្យគ្រាស​មាន​ពីរ​ដង​និង​ច័ន្ទ​គ្រា​សមាន​បី​ដង តាម​កាល​បរិឆ្ឆេត​ដូចខាងក្រោមៈ​
​    ​១- នៅ​រាត្រី​ថ្ងៃ​សុក្រ ១​រោច ខែ​ចេត្រ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​អឌ្ឍ​គ្រាស​(Partial )​មើលឃើញ​នៅ​អ៊ឺរ៉ុប អាហ្វ្រិកា អូស្ត្រាលី អាស៊ី ចាប់ផ្តើម​ពី​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រដល់ ម៉ោង ០៥:១៤​នាទី ទៀប​ភ្លឺ​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រ​ហើយ បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៥:១៤​នាទី​មើល​ឃើញ​ត្រឹម​មួយ​ភាគរយ​។​ជា​គ្រាស​ដែល​មាន​តែ​ស្រមោល​ក្រហម​ ព្រាលៗ​មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​២-​នៅ​ថ្ងៃ​សុក្រ ១​កើត ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស​ជា​រូប​ចិញ្ចៀន ( of the Sun) មើលឃើញ​នៅ​អូស្ត្រាលី សូ​លូ​ម៉ុង ប៉ាស៊ីហ្វិក​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង ០៤:២៦ ដល់​ម៉ោង ១០:២៦ នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា មើល​មិន​ឃើញ​ទេ​។​​    ​៣-​នៅ​ថ្ងៃ​សៅរ៍ ១​រោច ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃ ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រា​ស (Penumbral Eclipse of the Sun) មើលឃើញ​នៅ​អាមេរិក អាហ្វ្រិក ចាប់ផ្តើម​នៅ​ម៉ោង ១០:៤៣​នាទី បញ្ចប់​នៅ​ម៉ោង ១១:៣៨​នាទី​។ នៅ​កម្ពុជា​យើង​មើល​មិនឃើញ​ទេ​។​
​    ​
​     ​៤-​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹ ង​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ (Penumbral Eclipse of the Moon) ដែល​មើលឃើញ​នៅ​អាមេរិក អ៊ឺរ៉ុប អាហ្វ្រិក មើលឃើញ​ចាប់ពី​ម៉ោង ០៤:៤៩​បញ្ចប់ នៅ​ម៉ោង ០៨:៥៣​នាទី​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០៤:៤៩​នាទី បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៨:៥០​នាទី មើល​ឃើញ​ជា​ស្រមោល​ក្រហម​ព្រា​លៗ មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​៥-​នៅ​ថ្ងៃ​អាទិត្យ ១​កើត ខែ​ក​ក្តិក ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស ជា​រូប​ចិញ្ចៀន និង​សារពើ​គ្រា​ស​(Annular Total Eclipse of the Sun) ចាប់ផ្តើម​ពី​ម៉ោង ១៧:០៥​នាទី ដល់​ម៉ោង​២២:២៩​នាទី មើលឃើញ​នៅ​អាមេរិក ខាងកើត អ៊ឺរ៉ុប អាហ្វ្រិកា​។ មើល​ឃើញ​ជា​សារពើ​គ្រាស​និង​រូប​ចិញ្ចៀន​នៅ​អង់​តា​ក់ទិច អា​ហ្វ្រិ កា​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង​១៨:០៦ ដល់​ម៉ោង ២១:២៨​នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​ក ម្ពុ​ជា​យើង​មើល​មិនឃើញ​ទេ​៕
​(ដកស្រង់ពីមហាសង្រ្កាន្តផ្លូវការ)ប្រភពឯកសារ៖

អភិបាលដាក់ចេញគោលការណ៍ ០៤ ចំណុច ដើម្បីពង្រឹង សន្តិសុខ សណ្ត⭕ាប់ធ្នាប់ នៅកោះពេជ្រ


នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងការ ដឹកនាំ ប្រជុំពិភಞាក្សា ដើម្បីកំណត់ចេញជាគោលការណ៍ ស្តីពីការពង្រឹង វិធានការណ៍ ការពារសន្តិសុខ ꦯសណ្តាប់ធ្នាប់ ក្នុងទីក្រុងកោះ ពេជ្រ។

តាមរបាយការណ៍ របស់ ឯកឧត្តម ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថានៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលកន្លងមក មានការធ្វើអាជីវកម្មចម្រុះគ្រប់ប្រភេទ ការបើកកន្លែងលេង ល្បែងដែលមានរូបភាពជា​លក្ខណៈស៊ីសងនិង ការកកស្ទះចរាចរណ៍ជាញឹកញាប់ ជាពិសេសនៅពេលមានកម្មវិធីធំៗ បានបង្ករឱ្យមាន បាតុភាពស្មុគស្មាញកើតឡើង ជាច្រើនករណីដូចជា ករណីលួច ឆក់ ប្លន់ ក្មេងទំនើង…។ល។ ដែលមាន ការលំបាកនៅក្នុងការគ្រប់គ្រង។ ជាមួយគ្នានេះ ឯកឧត្តមស្នងការ បានសំណូមពរ ឱ្យមានយន្តការដឹកនាំ និងផែនការគ្រប់គ្រងជាក់លាក់មួយ ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និង សណ្តាប់ធ្នាប់ចរាចរណ៍។
ដើម្បីជាវិធានការណ៍ក្នុងការគ្រប់គ្រង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីក្រុង កោះពេជ្រ ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ បានដាក់ចេញនូវគោល ការណ៍ ០៤ ចំណុច ដូចខាងក្រោម :

  • ១- នឹងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំកសាងបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលពិសេសទីក្រុងកោះពេជ្រ ឱ្យបានច្បាស់លាស់ ដោយមានសមាសភាព ចូលរួម​ពីផ្នែកពាក់ព័ន្ធទំាងអស់។
  • ២- ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ត្រូវធ្វើការកែសម្រួលសមាសភាព​គណៈបញ្ជាការ​កណ្តាលទីក្រុងកោះពេជ្រ ដោយមាន តំណាងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ជាប្រធាន តំណាងសាលា រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ បញ្ជាការ ដ្ឋានអង្គរក្ស ជាអនុប្រធាន និងតំណាងសាលាខណ្ឌចំការមន សាលាសង្កាត់ ទន្លេបាសាក់ ​ប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ទន្លេបាសាក់ ព្រមទាំងប្រធានសណ្តាប់ធ្នាប់ទីក្រុងកោះពេជ្រ ជាសមាជិក
  • ៣- ចំពោះមុខ និងជាបន្ទាន់ ទីក្រុងកោះពេជ្រត្រូវបង្កើតប៉ុស្តិ៍ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង លើសពីមួយ តាមទំហំការងារជាក់ស្តែង និងត្រូវបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព តាមច្រកចេញចូល និងទីតាំងគោលដៅសំខាន់ៗ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុង មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
  • ៤- អាជ្ញាធរខណ្ឌ សង្កាត់ ការិយាល័យអន្តរវិស័យ សហការជាមួយក្រុមហ៊ុន ត្រួតពិនិត្យឡើងវិញនូវលិខិត អនុញ្ញាតធ្វើអាជីវកម្ម នៅក្នុងទីក្រុងកោះពេជ្រ ដោយផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មណាដែលគ្មានច្បាប់ អនុញ្ញាត ព្រមទាំងបិទជាបន្ទាន់នូវ ល្បែងកំសាន្តដែលមានលក្ខណៈស៊ីសង រួមទាំងអាជីវកម្មគប់ប៉េងប៉ោងក្នុង មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
    គួររំលឹកថា តំបន់កោះពេជ្យនេះ ជាដីកម្មសិទ្ធឯកជន ដែលរាជរដ្ឋាភិបាលបានលក់ផ្តាច់ទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍ ប្រែក្លាយឲ្យទៅជាទីក្រុងរណប ហើយដែលសព្វថ្ងៃស្ថិតក្រោមការងារគ្រប់គ្រង និងចាត់ចែង​របស់ក្រុមហ៊ុនOCIC។ កន្លងមកសាលា រាជធានី តែងក្រើនរំលឹក និងផ្តល់កិច្ចសហការក្នុងនាមអាជ្ញាធរដែនដី​ គ្រប់លទ្ធភាព ធ្វើយ៉ាងណាឲ្យតំបន់នេះ ប្រកបដោយសុខសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕
ប្រភពឯកសារ៖

អស្តា (៏) និង ទណ្ឌឃាត ឬ​បដិសេធ (​៍)


អស្តា (៏)

វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ  ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​ജលើ​ព្យញ្ជនៈ “ ក ” និង “ ដ ” ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ …។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​… ឱហ្ន៏ នុ៎ះហ្ន៏ ។

ទណ្ឌឃាត ឬ​បដិសេធ (​៍)

វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្រ្កឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍…

ការសរសេរអត្ថបទរបស់សារព័ត៌មាន នៅមានកម្រិតមិនអា🌄ចទទួលយកបាន


2000000

  • ទូរគមនាគមន៍   មិនមែន ទូរគមនាគមន៏

  • ទូរទស្សន៍ មិនមែន ទូរទស្សន៏

  • ឧកញ៉ា មិនមែន ឧញ៉ា

  • ដំណើរ មិនមែន ដំណើ

  • បច្ចុប្បន្ន កម្ពុជា ឆ្នាំ ២០១៣ មិនមែន ១០១៣

ផ្លែល្វា


ល្វា  ( ន. )  ឈ្មោះ​វនស្បតិ​ព្រឹក្ស​ពួក​មួយ ចេញ​ផ្លែ​ស្កះ​តាម​ដើម​តាម​មែក, ឥត​ផ្កា​ទេ ចេញ​ជា​ផ្លែ​ស្រេច​មក​តែ​ម្តង, មាន​ពីរ​ប្រភេទ​គឺ មួយ​ប្រភេទ​មាន​ផ្លែ​ធំ​ៗ វេលា​ទុំ​មាន​កើត​ជា​មមង់​នៅ​ខាង​ក្នុង, អ្នក​ស្រុក​ខ្លះ​ហៅ ល្វា​មមង់; មួយ​ប្រភេទ​ទៀត​ផ្លែ​តូច​ៗ​វេលា​ទុំ​មិន​មាន​មមង់​ទេ បរិភោគ​បាន, អ្នក​ស្រុក​ខ្លះ​ហៅ ល្វា​តូច, ខ្លះ​ហៅ ឧទុម្ពរ ប៉ុន្តែ​បើ​តាម​ពិត ឧទុម្ពរ ប្រែ​ថា ល្វា (ទាំង​ពីរ​បែប) ។ មាន​ទំនៀម​តាំង​ពី​ក្នុង​បុព្វ​បុរស​របស់​យើង​រៀង​មក​តែង​រាប់​អាន​យក​ឈើ​ល្វា​ធ្វើ​រាជាសនៈ​ក្នុង​ពិធី​រាជាភិសេក… ។

ផ្លែល្វា f

ប្រភពឯកសារ៖ វចនានុក្រមខ្មែរ – ជួន ណាត  

ល្បែងទាញព្រ័ត្រ


ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុ🦋ំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវា លល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

ល្បែងទាញព្រ័ត្រ

សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។ របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំងមានសុខ ភាពល្អ។

ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ពុទ្ធសករាជ ២៥៥៧ ចុល្លសករាជ ១៣៧៥ មហាសករាជ ១៩៣៥ ត្រូវ🅺នឹងថ្ងៃទី១៤ ខែមេសា គ.ស.🌳 ២០១៣


kny2013

  • ថ្ងៃអាទិត្យ ៤កើត ខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៣ ជាថ្ងៃចូលឆ្នាំថ្មី វេលាម៉ោង ២និង១២នាទី រំលងអាធ្រាត្រ ជាថ្ងៃចូលឆ្នាំម្សាញ់ បញ្ចស័ក។
  • ថ្ងៃចន្ទ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស២០១៣ ជាវារៈវនប័ត។
  • ថ្ងៃអង្គារ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ពុទ្ធសករាជ ២៥៥៧ គ.ស. ២០១៣ ចុល្លសករាជ ១៣៧៥ និងមហាសករាជ ១៩៣៥ ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃដោយបរិបូរណ៍ និងចូលឆ្នាំម្សាញ់  ។

bet 855:ល្បែង​ចោល​ឈូង​


​ល្បែង​ចោល​ឈូង ជា​ល្បែង​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់ៗ ប្រុស​ស្រី​ទូទាំង​កម្ពុជរដ្ឋ គេ​តែង​លេង​នៅពេល​យប់ ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (​ខែចេត្រ ពិសាខ​)​។ គេ​ចែកគ្នា​ជា​២​ពួក ប្រុស​១​ពួក ស្រី​១​ពួក​។ ក្នុង​១​ពួកៗ មាន​គ្នា​ចំនួន​ពី​១០​នាក់​ឬ​២០ នាក់​ឡើងទៅ ឈរ​ត្រៀម​ជា ២​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា​៨ ឬ​១០ ម៉ែត្រ​។ គេ យក​ក្រមា​ឬ​កន្សែង​មក​ឆ្នូ​ល​ឱ្យ​មូល​ចងរិត​ឱ្យ​តឹង​ណែន​ល្អ ទុក​ឱ្យមាន​កន្ទុយ​បន្ដិច​ហៅថា «​ឈូង​» សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅមក​រកគ្នា​។ ល្បែង​ចោល​ឈូង​នេះ​ផងដែរ​គេ​បាន​បែង​ចែកជា​ពីរ​គឺ​៖
  • ឈូង​ច្រៀង​រាំ​
  • ឈូង​លោះ​ខ្ញុំ​
​របៀប​នៃ​ការលេង ល្បែង​ចោល​ឈូង​នេះ មុនដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅឱ្យ​ពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី គេ​ចាត់ជា​ស្អុយ ហើយ​គេ​ផ្តើម​បោះ​ទៅខាង​ប្រុស​វិញ​ពួក​ខាង​ប្រុស​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី​។ កាល​ចាប់បាន​ហើយ ចោល​សំដៅទៅ ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុសគេ​ចាត់ជា​ស្អុយ រួច​គេ​ផ្តើម​បោះ ជាថ្មីទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅជូន​ខាង​ប្រុស ហៅថា​ច្រៀង​រាំ​ជូន​ឈូង​។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ ម្នាក់​ដៃទទេ​រាំ​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា « ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​មាសស្ងួន ទទួល​ឈូង​ទៅ​»​។ ពួក​ស្រីៗ​ក្រៅពីនោះ​គ្រប់គ្នា​ទទួល​ថា «​ឱ​ណា​កែវ​កែវ​ពិ​អា ឱ​ណា​កែវ អឺយ អឺ​អឺ​ង​អឺយ​!» រួចហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ប្រុសៗ ទ​ទួ​យក ហើយក៏​ផ្ដើម​បោះ​ឈូង​នោះ​ទៅឱ្យ​ពួក​ខាង​ស្រី​វិញ​។ បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅទៅ​ពួក​ប្រុស បើ​ចោល​ត្រូវ​ប្រុស​ណា​ប្រុស​នោះ ត្រូវ​រាំ​នាំ​ឈូង​ទៅជូន​ស្រី​ដោយ​ច្រៀង​ជា​ទំនុក​ថា «​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួ​ល​​ឈូង​ទៅ​»​។ ពួក​ប្រុសៗ​គ្រប់គ្នា​ទទួល​បន្ទរ​ថា «​ឱ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​! »​ហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ពួក​ស្រីៗ​ទទួលយក​ទើប ផ្ដើម​បោះ​តទៅទៀត​។​

ល្បែងចោលឈូង

  • របៀប​លេង​ឈូង​លោះ​ខ្ញុំ​
​របៀប​នៃ​ការលេង​ឈូង​លោះ​ខ្ញុំ មុនដំបូង​ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង​១​ទំនុក​ជាមុន​។ ឯ​ទំនុកច្រៀង​ឈូង មាន​ច្រើនបែប​ប្លែកៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាម​ស្រុក​។ ទីនេះ​ស្រង់​យកតែ​ទំនុក​ធម្មតា ដែល​អ្នក​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់គ្នា​ថា​៖ «​បង​បោះ​ឈូង​ទៅ អូន​អើយ កំពស់​ចុង​ដូង​(​ស្ទូ​ន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង​»​ឬថា បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួល​ឈូង​បង ៘ ច្រៀង​ហើយ​គេ​ស្រែកថា «​ឈូង​អឺយ​ឈូង​!»​ហើយ​អ្នក​ផ្ដើម​ទំនុក​ក៏​បោះ​ឈូង​ទៅលើ​ពួក​ស្រីៗ ឱ្យ​ពួក​ស្រីៗ​ចាប់ ខាង​ស្រី​ចាប់​ឈូង​បាន គេ​ចោល​សំដៅ​ទៅរក​ប្រុស​ណា​ដែល​ត្រូវ​ចិ​ត្ដ បើ​ចោ​ល​​​ត្រូវ​ប្រុស​ណា គេ​ទៅ​ចាប់យក​ប្រុស​នោះមក​ទុក​ខាង​ពួកគេ​។ បើ​ចោល​មិនត្រូវ​ទេ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោល​សំដៅ​មករក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី ហើយ​ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យកទៅ​លើក​មុន​នោះ ត្រូវបាន​រួចខ្លួន បើ​ប្រុស​ចោល មិនត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល​។ បើ​ខាង​ណា​ប៉ិនប្រសព្វ​គេ​ចោល​យក​ម្ខាង​ទាល់តែ​អស់​។ កាលណា​អស់​គ្នា​ហើយ គេ​ផ្ដើម​លេង​សាជាថ្មី ដោយ​ឱ្យ​ខាង​ស្រី​បោះ​ឈូង​ទៅឱ្យ​ខាង​ប្រុស​មុន​វិញ​។ មុននឹង​ស្រីៗ​បោះ​ឈូង​ទៅឱ្យ​ប្រុស​គេ ស្រែកច្រៀង​ថា «​អូន​បោះ​ឈូង​ទៅ បង​អើយ​កំពស់​ចុង​ស្លា​ប្រុស​ឈរ​ត្រៀបត្រា បង​អើយ​ទទួល​ឈូង ប្អូន​៘ ច្រៀង​ហើយ​គេ​ស្រែកថា ឈូង​អឺយ​ឈូង​! ហើយ​គេ​បោះ​ឈូង​ទៅ លើ​ពួក​ប្រុសៗ​។​ឯខាង​ប្រុស បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅទៅ​ស្រីៗ កាល​ត្រូវ​លើ​ស្រី​ណា​ម្នាក់​គេ​ចាប់យក​ស្រី​នោះមក​ទុក​ខាងគេ​។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែកគ្នា​លេង​សាជាថ្មី​។ មនុស្ស​ដែល​គេ​ចាប់បាន​នោះ ជួនកាល​គេ​ចង​មុខ​ជិត លែងឱ្យ​រត់​ទៅកាន់​ទី​ផ្សេងៗ ជាការ​កម្សាន្ត​សប្បាយ​។ របៀប​បែប​ទី​២ នេះ ជួនកាល​អ្នកលេង គេ​ច្រូតកាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្ដង​ក៏មាន​។ ល្បែង​នេះ​រាប់​ចូលក្នុង​ពួក​ការហាត់​ភ្នែក​ឱ្យ​វៃ ហាត់​ដៃ​ឱ្យ​ត្រង់​ផង ជាការ​កម្សាន្ត​សប្បាយ ដោយ​មានការ​រាំច្រៀង​លាយ​ជាមួយ​ផង​។​

bet 855:ល្បែង​លាក់កន្សែង


ល្បែង​លាក់កន្សែង ជា​ល្បែង​មួយ​យ៉ាង របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល តែង​លេង​សម្រាប់ ជាទី​កម្សាន្ត​សប្បាយ​នៅពេល​រាត្រី​ខែភ្លឺ ក្នុង​រដូវចូលឆ្នាំ ឬ​នៅពេល​ជា ចន្លោះ​ការ​ហត់នឿយ​ម្ដងៗ​។ មុនដំបូង​ពួកក្មេងៗ​គេ​បបួលគ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើងទៅ រួច​ឱ្យ​អង្គុយច្រហោង ដំកង​ជាវ​ង់​មូល​ដាក់​ដៃ​ទាំងពីរ​ទៅមុខ​លើ​ក្បាលជង្គង់​ក្នុង​ទីណា​មួយ ដែល​ជាទី​ស្រលះ​រាបស្មើ​ល្អ​។ ហើយ​គេ​យក​កន្សែង​ឬ​ក្រមា​តូច​មួយ​មក​រុំ​មូរ​ឆ្មូល​រឹត​ឱ្យ​តឹង​ណែន​ល្អ ទុក​ជាយ​បន្ដិច​សម្រាប់​កាន់​យួរ​បាន សន្មត​ហៅថា «​កន្សែង​» មាន​ម្នាក់​ក្រោក​ចេញទៅ​ក្រៅ​វង់​កាន់ កន្សែង​នោះ ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាង​ក្រោយខ្នង​អ្នក​អង្គុយ បញ្ឆោត​អ្នក​អង្គុយ​មិន ឱ្យដឹង​ខ្លួន​ថា​គេ​លាក់កន្សែង​ក្រោយខ្នង​អ្នកណា​។​ ​ល្បែង​នេះ​មាន​ត្រណម​យ៉ាង​តឹងរ៉ឹង​មិនឱ្យ​អ្នកលេង​ងាកក្រោយ​ឬ​លូកដៃ​ទៅក្រោយ​បើ​អ្នកណា​ហាន​ងាក​ឬ​លូក​ស្ទាប​ខាងក្រោយ​ខ្នង​អ្នក​លាក់​គេ​មានអំណាច​ដាក់ទណ្ឌកម្ម​អ្នកនោះ មិនឱ្យ​ឡើង​លាក់កន្សែង​ឬ​គេ​ឱ្យ​អ្នកនោះ​អង្គុយ​ធ្មេចភ្នែក​ក៏បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាម​ចិ​ត្ដ​គេ​ស្ម័គ្រ​។ អ្នក​លាក់ លុះ​រត់​ក្រលឹង​អ្នក​អង្គុយ​២-៣​ជុំ​ហើយ មើល​អ្នកណា​អង្គុយ​បែប​ភ្លេច​ខ្លួនគេ​ដាក់​កន្សែង​ក្រោយខ្នង​អ្នកនោះ​ភ្លាម​រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បីឱ្យ​ឆាប់​មកដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ​។ បើ​អ្នក​ដែល​ត្រូ​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន​លុះ​អ្នក​លាក់​គ​រត់​ក្រលឹង​មក​ម្ដង ទៀត​ចាប់យក​កន្សែង​នោះ​បាន​មុន គេ​ទុក​អ្នក​លាក់​នោះ​ជា​អ្នកឈ្នះ ត្រូវមាន​អំណាច​រើស យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់​តទៅទៀត​។ តែបើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ចំ​ក្រោយខ្នង​ខ្លួន​ហើយ​ចាប់យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មកដល់ គេ​ទុក​អ្នក​អង្គុយ​នោះ​ជា​អ្នកឈ្នះ ត្រូវមាន​អំនាច​ក្រោក​ឡើង​ដេញ​គក់ អ្នក​លាក់​នោះ​វិញ តែបើ​អ្នកនោះ​រត់​ទៅដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​ទៅ អ្នក​កាន់​កន្សែង នោះ​​មិនត្រូវ​គក់​គេ​ទេ ត្រូវ​រត់​ក្រលឹង​អ្នក​អង្គុយ​ដំកង់​ដើម្បី​នឹង​លាក់​តទៅទៀត គឺថា អ្នក​លាក់​ពីមុខ​ត្រូវ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់​ដដែល​។ គេ​លេង​របៀបនេះ​រហូតដល់​ពេល​ឈប់​។ ជួនកាល​អ្នកខ្លះ​មិនដែល​បាន​ឡើង​លាក់កន្សែង​នឹង​គេ​ម្ដង​សោះ​ក៏មាន ព្រោះ​គេ​លាក់ កន្សែង​ក្រោយខ្នង​ខ្លួន ខ្លួន​មិនដឹង​រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់ពេល​។ ល្បែង​នេះ​គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឱ្យមាន​ស្មារតី​រឹងប៉ឹង​រហ័សរហួន ឱ្យមាន​ប្រាជ្ញា​វាងវៃ ហាត់​ទម្លាប់ខ្លួន​ឱ្យ​យ​ចេះ​ប្រុងស្មារតី​ជានិច្ច​។​

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅ ‹‹ង៉ុយ››


បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយ ចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំងពីច្រើនឆ្នាំមកហើយ។ ពាក្យកាព្យជាបទទូន្មាន ចំៗនេះ ស្ថិតដក់ជាប់ នៅក្នុងដួងព្រលឹងកូនខ្មែរគ្រប់សម័យកាល ថ្វីបើកំណាព្យនេះ មានអាយុកាលចំណាស់ ជាងមួយសតវត្សមកហើយ យ៉ាងណាក៏ដោយ ក៏ពាក្យទូន្មាន រំលឹកដាស់តឿន របស់ព្រះភិរម្យង៉ុយ ឬ ក្រមង៉ុយ ហៅង៉ុយនេះ មិនដែលចាស់ហួសសម័យនោះទេ គឺនៅ តែថ្មី មាន ន័យ មានខ្លឹមសារអាចធ្វើជាគតិទូន្មានខ្លួន ក្នុងសង្គមខ្មែរគ្រប់ៗ សម័យកាលជានិច្ច។

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ

១៨៦៥  –  ១៩៣៦
ស្រាវជ្រាវដោយ យី ធន់

អ៊ុក អ៊ួ  ‹‹ង៉ុយ››អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិ អណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ ꦚមាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងគ្រ🔥ួសារ។

កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត។ លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកប ជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា។ លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។ ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖
  • អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
  • អំពីការជ្រើសរើសគូស្រករ
  • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
  • អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
  • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
  • អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
  • អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘
កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក។

ក្រមង៉ុយ

     កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត។ ស្ដេច សៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះ ភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំ អញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួល សេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រ ទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។ មានដំណាលថា ក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នក ចំរៀងមាត់ឯកម្នាក់ ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបាន សួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិ រម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ ឬ អោយឆ្លើយកុហក ?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើយអោយ ត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្ណេះទៀតបើភិ រម្យយូ មិនជឿត្រូវទៅមើលចុះ។ ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើ ទៅតាម ទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូ យ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យ ង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យ ជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយ បានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំង នឹង ថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅ ឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិ និង ជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។ នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់ គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។ តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖
  • ១ – ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
  • ២ – ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
  • ៣ – សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
  • ៤ – ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
  • ៥ – បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូដែរ គឺចំរៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស….. អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ
  • ១ – ឈ្មោះដូង
  • ២ – ឈ្មោះចេង
  • ៣ – ឈ្មោះចា
  • ៤ – ឈ្មោះចិន
  • ៥ – ឈ្មោះចុង
  • ៦ – ឈ្មោះចេវ
ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺ កូនទី៥ ដែលគេនិយម ហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គម ស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅឯលិចពោចិនតុង កូន អាចារ្យចុងចៅអាចារ្យង៉ុយ។ អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក។ សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦) នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយ មានវិបរិតទូទាំងប្រ ទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និង ប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិ សេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគម បារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជា ប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។ ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រង បារាំង ទាំងខាងរដ្ឋ បាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖
  • មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
  • មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
  • មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
  • ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du Royaume (៣)
  • ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីល ធម៌រស់នៅ សំលៀក បំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើ ទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិ គមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗអោយ ធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយឥតមាន ស្គាល់ឈ្មោះ និង ស្រុកកំណើតរបស់គេឡើយ(៤)

ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និង រាំង ស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯ ពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងឧបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និង ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិត បណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រ ជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។ ១ – នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯក រាជ្យ(La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀប រាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។ ២ – នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញ ទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការនៃរាជ រដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ១៥៩៥ ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមាន ការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…។

៣ – បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានឯកសារមហាបុ រសខ្មែរ។
៤ – កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាលសួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំ ដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់ អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)
ប្រភពឯកសារ៖

bet 855:ល្បែងបោះអង្គញ់


ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​រឹង ផ្លែ​ធំ​វែង​ៗ​ក្នុង​ផ្លែ​មួយ​ៗ​មាន​គ្រាប់​ច្រើន គ្រាប់​ធំ​ៗ​រាង​មូល​សំប៉ែត កាល​ណា​ទុំ​មាន​សាច់​រឹង, សម្រាប់​យក​មក​លេង​ល្បែង​មួយ​ប្រភេទ ហៅ​ថា ល្បែង​អង្គញ់ ។ ល្បែង​បោះអង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ដែល​គេ​យកមក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលា​ថ្ងៃ ឬ​វេលាយប់​ខែភ្លឺ នា​រដូវចូលឆ្នាំ ។​ល្បែង​បោះអង្គញ់ គេ​លេង​បាន​តាំង​ពីគ្នា ២ នាក់​ឡើងទៅ​ដល់ ១០ នាក់ ដោយ​ចែកចេញជា​ពី​ពួក​មាន​ចំនួន​ស្មើគ្នា ដែលមាន​ស្រី​ម្ខាង​ប្រុស​ម្ខាង​ក៏បាន ចម្រុះ​គ្នា​ទាំងសងខាង​ក៏បាន ។ អង្គញ់​ដែល​គេ​យកមក​លេង​នេះ ឲ្យ​ឈ្មោះថា ‹​កោយ​› ចែកចេញជា​ពីរ​ផ្នែក​ដែរ គេ​ហៅថា កោយ​ដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក ។ កើយ​មួយ​ពួកៗ​មាន​ចំនួន ៣ ឬ ចំនួន ៥ គឺថា​បើ​ដាំ​កោយ ៣ ក៏​បោះ​កោយ ៣ ,​បើ​ដាំ​កោយ ៥ ក៏​បោះ​កោយ ៥ តាម​ចំនួន​អ្នកលេង​មាន​តិច​ឬ​ច្រើន ។ ដែល​ហៅថា កោយ​ដាំ គឺ​គេ​ដាំ​ភ្ជាប់​ទៅនឹង​ដី មាន​ជួរ​បែក​កន្ធែក​ចេញពី​កោយ​កណ្ដាល​មួយ ដែល​ហៅថា ‹​មេក្លោង ឬ​កន្លោង​› ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មាន​សណ្ឋាន​ដូច​ក្អែកទឹក​ហើរ ដែល​ឲ្យ​មេខ្យល់​មួយ​នាំមុខ ហើយ​ក្អែកទឹក​ហ្វូង​បែក​គ្នា​ជា​ជួរ​បញ្ឆៀងៗ​គ្នា​ពីក្រោយ ។ រីឯ​កោយ​បោះ គឺ​កោយ​ទាំងឡាយ​ដែល​គេ​កាន់​យកទៅ​ទី ហើយ​បោះ​ក្ដី ធ្វើ​អ្វី​គ្រប់បែប​ទៀត​ក្ដី សម្រាប់​រំលំ​កោយ ដាំ​ទាំង​ប៉ុន្មាន​នោះ ។ ត្រង់​រណ្ដៅ​តូចៗ​ដែល​ឆ្កៀល​ដី យក​កន្លែង​ដាំ​កើយ​ឲ្យ​ជាប់​នោះ គេ​ហៅថា ‹​រន្ធ ឬ​រន្ធ​កោយ​› ។ គេ​កំណត់​កន្លែង​មួយ​ពីមុខ​កោយ​ដាំ​ប្រមាណ​ជា ៣ ឬ ៤ ម៉ែត្រ សន្មត​ហៅថា ‹​ទី​› គឺជា​ទី​ដែល​គេ​ត្រូវ​បោះ ឬ​ទៅធ្វើ​អ្វីមួយ ពី​ត្រឹមនោះ​តម្រង់​មក​កោយ​ដាំ​វិញ ។ អ្នក​ដែល​ត្រូវ​ឡើង​មុន​គឺ​បាន​ទៅ​បោះ​ពី​ទី​មុនគេ​នោះ សម្រេច​លើ​ការព្រមព្រៀង​គ្នា​,​ជាធម្មតា គេ​ច្រើនតែ​អនុញ្ញាត​ឲ្យ​ពួក​អ្នកខ្សោយ​ជាង​មាន​សិទ្ធិ​ទៅ​បោះ​មុនគេ ទុកដូចជា​តទី​ឲ្យ​ដែរ ឯការ​ចាញ់ឈ្នះ​ស៊ីសង​ត្រង់​នរណា​ធ្វើ​ត្រូវ​កោយ​ដាំ​ចប់សព្វគ្រប់​មុនគេ គឺ​គ្រប់បែប​គ្រប់​ថ្នាក់ ដែល​របៀប​លេង​បោះអង្គញ់​តម្រូវ​ឲ្យ​ទាំង​ប៉ុន្មាន ។ ប៉ុន្តែ​គេ​ច្រើន​សន្មតគ្នា​បន្ថែម​ឲ្យ​អ្នកចាញ់​ធ្វើ ៣ ឬ ៤ ក្ដារ​សិន ហៅថា ‹​តាម​› ដូច្នេះ​បានជា​មុននឹង​លេង គេ​សន្មតគ្នា​ថា តាម​ប៉ុន្មាន​ក្ដារ​? បើ​គេ​សម្រេច​គ្នា​ថា ប៉ុន្មានៗ​ដល់ទី​បំផុត​ត្រូវតែ ‹​តាម​› ប៉ុណ្ណោះ​ក្ដារ​សិន ។ បើ​ផុតកំណត់​ហើយ នៅតែ​មិនបាន​ធ្វើ ត្រូវអស់​ទៀត​នោះ​ទើប​ទុកជា​ចាញ់ ហើយ​ពួក​ខាង​ឈ្នះ ត្រូវ​ជោះ​ពួក​ខាង​ចាញ់​តាម​ចំនួន​ដែល​គេ​សន្យា​គ្នា ឧបមា​រថា គេ​សន្យាថា កោយ​មួយ​ជោះ ១០ ដូច្នេះ​នរណា​កាន់​កោយ​បោះ​មួយ បើ​ឈ្នះ​ត្រូវបាន​ជោះ​គេ ១០ តែបើ​ចាញ់​ក៏ត្រូវ​គេ​ជោះ ១០ ដែរ ។​ល្បែង​នេះ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ណាស់ បើ​ធ្វើ​ខុស​បទ​វិន័យ​ណាមួយ​នឹងត្រូវ​ទទួលពិន័យ​ភ្លាម​មួយ​រំពេច ។ លក្ខខណ្ឌ​ទាំងនេះ យើង​និង​បរិយាយ​របៀប​លេង​ខាងក្រោម​នេះ ។​ ល្បែង​អង្គញ់​ចែកចេញ​ច្រើន​ជាន់ថ្នាក់​ជា​សង្កាត់ៗ​មាន​៖
  • ១- បោះ (​កាន់​បោះ​មកពី​ទី តម្រង់​កោយ​ដាំ​)
  • ២- ស៊ីគោល (​បាញ់​ដោយ​ម្រាមដៃ​ដាក់​លើ​ក្បាលជង្គង់​)
  • ៣- ស៊ី​ប៉ា​រ៉េត (​បាញ់​ដោយ​ម្រាមដៃ​ដាក់​ផ្ទាល់​នឹង​ដី​)
  • ៤- ត្រកង (​ប្រមៀល​អង្គញ់​មកពី​ទី​)
  • ៥- ចាក់​ខ្ទែ​ក (​ដាក់​អង្គញ់​លើ​ខ្នងជើង​ដើរ​បី​ជំហាន​)
  • ៦- បោះ​ជោះ (​បោះ​សម្រេច​ជា​ចុងក្រោយ​បំផុត​)

របៀប​លេង​ក្នុង​សង្កាត់​នីមួយៗ​មាន​ដូចតទៅ​៖
ថ្នាក់ទីមួយ បោះ​= ពួក​អ្នក​ដែល​ត្រូវ​ឡើងទៅ​បោះ គេ​បោះ​តម្រង់​ទៅ​កោយ​ដែល​ដាំ​ណាមួយ​,​កាល​បោះ​ទៅ​ត្រូវ​កោយ​ដាំ​នោះ​ហើយ កោយ​នោះ​ក៏​ខ្ទេច​ចេញពី​រន្ធ​ទៅ កោយ​បោះ​ក៏​នៅក្នុង​រន្ធ​កោយ​ដាំ​, ហើយ​អ្នក​ដាំ​ទះ​កោយ​បោះ​នោះ​បង្កប់​ថែមទៀត យ៉ាងនេះ​គេ​ហៅថា ‹​ស្អុយ​› ។ បើ​បោះ​ត្រូវ​កោយ​ណាមួយ​ហើយ បើ​បោះ​កោយ​មួយ​ក្រោយ ទៅ​ត្រូ♔វ​កើយ​ដដែល​ទៀត​គេ​ហៅថា ‹​🔯ម៉ា​យ​› ។ បើ​អ្នក​បោះ​ប្រព្រឹត្ត​ខុស​វិន័យ​ទាំងនេះហើយ ត្រូវ​អ្នក​ដាំ​ទៅ​បោះ អ្នក​បោះ​មក​ដាំ​វិញ​ម្ដង ។ កាលណា​បោះ​ទៅ​ត្រូវ​កោយ​ដែល​ដាំ​ដួល​ទាំងអស់​រួចហើយ អ្នក​បោះ​ត្រូវ​ចាប់​បន្តធ្វើ​ស៊ីគោល​តទៅទៀត ។​

ថ្នាក់​ទី ២ ស៊ីគោល​= កាលបើ​បោះ​ត្រូវ​អស់ហើយ​គេ​យក​កោយ​របស់គេ​ដែល​សំដៅទៅ ‹​ទី​› ហើយ​អង្គុយច្រហោង​រុញ​ក្បាលជង្គង់​ម្ខាង​ទៅមុខ​បន្តិច យក​កោយ​ដាក់​លើ​ក្បាលជង្គង់​នោះ ទាត់​កោយ​ដោយ​មេ​ដៃ​​ ឬ​ច​ង្អុ​កដៃ តម្រង់​ទៅ​កើយ​ដាំ​ណាមួយ ។ បើ​កោយ​ធ្លាក់​ទៅនោះ ធ្លាក់​ជិត​កោយ​ដាំ​ពេក​ប្រមាណ​ជាមួយ​ចំអាម ឬ​កន្លះ​ចំអាម​នោះ​, អ្នក​ស៊ីគោល​គេ​សួរ​អ្នក​ដាំ​ថា ‹​វ័ធ​ឬ​ណាប់​?› បើ​អ្នក​ដាំ​ឆ្លើយថា ‹​វ័ធ​› អ្នក​ស៊ីគោល​ត្រូវ​វ៉ាស់​ជា​ចំអាម​ដោយ​យក​មេដៃ​ដាក់​លើ​កើយ​របស់ខ្លួន​ចង្អុលដៃ​វ័ធ​កោយ​ដាំ​ឲ្យ​ដួល​តែម្ដង ។ បើ​អ្នក​ដាំ​ឆ្លើយថា ‹​ណាប់​› អ្នក​ស៊ីគោល​គេ​លើក​កោយ​របស់គេ​គប់​ទៅ​កោយ​ដាំ​នោះ​ឲ្យ​ដួល​តែម្ដង ។ ដូចនេះ​កោយ​ដែល​ស៊ីគោល​ធ្លាក់​ជិត​ពេក​នោះ គេ​ឲ្យ​ឈ្មោះថា ‹​វ័ធ​-​ណាប់​› ។ បើ​កោយ​ដែល​ស៊ីគោល​ទៅហើយ​ធ្លាក់​ឆ្ងាយ​ពី​កោយ​ដាំ​ជាង​មួយ​ចំអាម​នោះ អ្នក​ស៊ីគោល​ត្រូវ​លុតជង្គង់ ហើយ​យក​កើយ​នោះ មក​ដាក់​លើ​ក្បាលជង្គង់​ផ្ទាត់​តម្រង់​ទៅ​កោយ​ដាំ​បន្តទៅ​ម្ដងទៀត ទាល់តែ​អស់​កើយ​របស់ខ្លួន ។ បើ​កោយ​ស៊ីគោល​នោះរ​ត់ទៅ​ប៉ះ​ដូចជា​កើយ​ស៊ីគោល​ទៅមុន​ធ្លាក់​ត្រង់​កន្លែង​ណាមួយ ហើយ​កើយ​ទៅ​ក្រោយ​រ​ត់ទៅ​ប៉ះ​កោយ​មុន​នោះ ដល់ពេល​អ្នកបាញ់​ពេល​ទៅ​បាញ់​ម្ដងទៀត​នោះ អ្នក​ដាំ​គេ​ត្រូវ​ពិន័យ​ដូច្នេះ គឺ​កោយ​មុនគេ​ឲ្យ​ផ្ទាត់​ដោយ​ស្រលៀង​ភ្នែក​ម្ខាង គឺ​ឲ្យ​ធ្មេចភ្នែក​ម្ខាង ឯ​កោយ​ក្រោយ​គេ​ឲ្យ​ផ្ទាត់​ដោយ​ខ្វាក់ភ្នែក គឺ​ឲ្យ​ធ្មេចភ្នែក​ទាំងសងខាង ។ ដូច្នេះ​ទើប​គេ​ឲ្យ​ឈ្មោះ កើត ២ នេះ​ថា កោយ​ខ្វាក់ និង​ស្រលៀង​តាម​ទណ្ឌកម្ម​ដែល​គេ​ពិន័យ ស៊ីគោល​ដូច​បាន​រៀបរាប់​មកនេះ​ត្រូវ​កោយ​ដាំ​ដួល​អស់ហើយ គេ​ត្រូវធ្វើ​ស៊ី​ប៉ា​រ៉េត​តទៅទៀត ។​ ​ថ្នាក់​ទី ៣ ស៊ី​ប៉ា​រ៉េត​= ពួក​អ្នក​ស៊ីគោល​នោះ កាល​បានធ្វើ​ស៊ីគោល​រួចហើយ​គេ​នាំគ្នា យក​កោយ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី ហើយ​បាញ់​ដោយ​ម្រាម​ដាំ​មួយ​ម្ដងៗ តម្រង់​ទៅរក​កោយ​ដាំ រហូតដល់​អស់​កើយ ការពិន័យ​មាន វ័ធ ណាប់ ស្រលៀង ខ្វាក់ របៀប​ដូច​ស៊ីគោល​ដែរ ខុសគ្នា​ត្រង់​ស៊ីគោល​គេ​ធ្វើ​លើ​ក្បាលជង្គង់ , ចំណែក​ស៊ី​ប៉ា​រ៉េត ដាក់​កោយ​ផ្ទាល់​នឹង​ដី​តែប៉ុណ្ណោះ ។ លុះ​ធ្វើ​ស៊ី​ប៉ា​រ៉េត​រួចហើយ​គេ​ធ្វើ​ត្រកង​តទៅទៀត ។​ ថ្នាក់​ទី ៤ ត្រកង ឬ ត្រ​ឡង​កង​= ក្រោយ​ដែល​ធ្វើ​ស៊ី​ប៉ា​រ៉េត​ត្រូវ​អស់ហើយ គេ​ចាប់ធ្វើ​បន្តទៅទៀត គឺ​ត្រកង ។ ត្រកង​នេះ គឺ​គេ​ប្រមៀល​កោយ (​គ្រាប់​អង្គញ់​) ឲ្យ​រមៀល​ដូច​បរកង់ ហេតុនេះ​បានជា​គេ​ហៅថា ‹​ត្រកង​ឬ​ត្រ​ឡង​កង​› ។ ត្រកង​មាន​ពីរបែប​,​គេ​យកបែប​ណាមួយ​មកលេង ក៏បាន​តាមតែ​គេ​ណាត់គ្នា ហៅថា ត្រកង​ទប់ និង​ត្រកង​ធា ។ ត្រកង​ទប់​,​គឺ​គេ​ប្រមៀល​កោយ​ទៅហើយ​ត្រូវ​រត់តាម​ទៅ​យកដៃ​ខ្ទប់​ឲ្យ​ទាន់ មុន​កោយ​នោះ​ដួល ហើយ​មិន​ឲ្យ​ហួស​មេក្លោង​ផង តែបើ​ទប់​មិនទាន់ បណ្ដោយ​ឲ្យ​កោយ​ដួល​ស្លៀ​ម​ខ្លួន​វា ឬ​ទប់​ដែរ​តែ​មិនបាន​យកដៃ​ខ្ទប់​ឲ្យ​ជិត​ល្អ លើ​កោយ​នោះទេ នោះគេ​ទុកជា​ស្អុយ​មិនបានការ​, ពួក​ខាង​ម្ខាង​ត្រូវ​ឡើង​ធ្វើ​ម្ដង ។ បើ​កើយ​នោះ រត់លឿន​ពេក​ទៅ​ហួស​មេក្លោង​ឬមួយ​ក៏​ទង្គិច​ដួល​កោយ​ដាំ​ណាមួយ ក៏​ទុកជា​ស្អុយ​ត្រូវគេ ‹​ឡើង​› ដែរ ។ ឯ​ត្រកង​ធា​វិញ ពុំ​ពិបាក​រត់តាម​ខ្ទប់​ទេ តែ​ត្រូវមាន​វិន័យ​មិន​ឲ្យ​ហួស​មេក្លោង និង​ទង្គិច​កោយ​ដាំ​ឡើយ ។ របៀប​ត្រកង ក៏ដូចជា ស៊ីគោល ឬ ស៊ី​ប៉ា​រ៉េត​ដែរ គឺ​ធ្វើបាន​ពី​ដំណាក់ គឺ​ត្រកង​ពី​ទី​ទៅដល់​ត្រង់ណា​ហើយ អាច​តាម​ទៅ​បាញ់​ដល់​ម្រាមដៃ​ផ្ទាល់​នឹង​ដី​តម្រង់​ទៅ​កោយ​ដាំ​ម្ដងទៀត ប្រសិន​ជាមាន​រះ​ដួល​កោយ​ដាំ​ម្ដង​ពីរ​ឬ បី​, ម៉ា​យ​,​ងីងើ​មិន​ដួល កោយ​ដាំ​នោះ គ្រាន់តែ​រង្គើ​ក៏ត្រូវ​ទទួល​បទ​ពិន័យ​ដូច​មុនៗ​ដែរ ។​ ថ្នាក់​ទី ៥ ចាក់​ខ្ចែ​ក​= ចាក់​ខ្ចែ​កមាន​របៀប​ប្លែក​ពីមុនៗ គឺ​គេ​ឈាន​មួយ​ជំហាន​គំនិត​ពី​ទី រួច​យក​អង្គញ់​ដាក់​លើ​ខ្នងជើង ហើយ​ឈាន​ពីរ​ជំហាន​ទៅមុខទៀត ទើប​រលាស់​ចុងជើង គ្រវាត់​គ្រាប់​អង្គញ់​ទៅ​ឲ្យ​ត្រូវ​កោយ​ដាំ ។ កាលណា​មិនត្រូវ​ក៏​ស្អុយ​កោយ​បោះ​នោះ ចោល​ទៅ កាលណា​ត្រូវ​អាច​យក​កោយ​ដដែល​នោះមក​ធ្វើ​សារជាថ្មី​បាន​ម្ដងទៀត ។ ប្រសិនជា​ដាក់​កោយ​ខ្នងជើង ហើយ​ឈាន​ពុំទាន់​ដល់​កោយ​ដាំ​ស្រាប់តែ​ជ្រុះ​កោយ​ទៅ នោះគេ​ទុកជា​បាក់ក​លៀន​អណ្ដាត គឺ​គេ​ឲ្យ​យកទៅ​ធ្វើ​ម្ដងទៀត​តែ​ឲ្យ​អ្នកនោះ ងើយ​ក​ឡើងលើ​លៀន​អណ្ដាត មិន​ឲ្យ​មើលទៅ​កោយ​ដាំ​ទេ គឺថា ធ្វើ​ប្រថុយៗ​តាម​ស្មាន ។ ចាក់​ខ្ចែ​ក ឥត​ធ្វើ​ពី​ដំណាក់​ឈើ​តាម​ទៅ​ផ្ទាត់​បាន​នៅ​ជិត​កោយ ដាំ​ដូច​ត្រកង ស៊ីគោល​-​ស៊ី​ប៉ា​រ៉េត​ទេ គេ​ធ្វើ​យក​ត្រូវ​ពី​ទី​តែម្ដង ។ កាលបើ​មាន​រះ ,​មា​យ​,​កប់ គេ​ពិន័យ​ដូច​ធ្វើ​អ្វីៗ​ពីមុនមក​ដែរ ។​ ថ្នាក់​ទី ៦ បោះ​ជោះ = បោះ​ជោះ​ក៏ដូចជា​បោះ​ពីដំបូង​ដែរ វិន័យ​គ្រប់បែបគ្រប់យ៉ាង​ដូចគ្នា​ទាំងអស់​សុទ្ធសាធ ។ គិត​ទៅ​បោះ​ជួស​នេះ ហាក់ដូចជា​គ្រាន់តែ​ជា​វិញ្ញាសារ​មួយ​សម្រាប់​រង់ចាំ​ពួក​ខាង​យឺត​ជាង ឲ្យ​បាន​​ឱកាស​ដេញតាម​តែប៉ុណ្ណោះ ។ បានជា​ហៅថា បោះ​ជោះ​ព្រោះ​បន្ទាប់​តែ​ពី​បោះ​នេះ​ទៅ ត្រូវបាន​ជោះ​ហើយ (​គ្រាន់តែ​រង់ចាំ​ឲ្យ​គេ​តាម​ប៉ុន្មាន​ក្តារ ដែល​បាន​សន្ម​ត់​តែប៉ុណ្ណោះ​) ។​

របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពីលើ រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស ។ ធ្វើបែបនេះ​ហៅថា ‹​ជោះ​បាយ​ត្រជាក់​› ។ មួយបែប​ទៀត​ហៅថា ‹​ជោះ​បាយ​ក្ដៅ​› របៀបនេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺ​មួយ​ផ្តេក មួយ​បញ្ឈរ ហើយ​ជោះ​ខ្លាំងៗ​ទៅលើ​ក្បាលជង្គង់​មួយៗ​ឡើង​ក្រហម​សាច់ ទំរាំ​តែ​អស់​ចំនួន ៣០-៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែម្ដង ជួនកាល គេ​យក​បំពង់​ឫស្សី​មក​ខោក​ក្បាលជង្គង់​ធ្វើជា​ជោះ​ជំនួស​គ្រាប់​អង្គញ់​ក៏មាន ។​
ឯ​ឈ្មោះ​ពិន័យ​ಌដែល​ប្រើ​ក្នុង​ល្បែង​អង្គញ់​នេះ​មាន ៩🔯 បែប​៖

  • ១- ស្អុយ (​គឺ​ធ្វើ​ខុស​ទុក​កោយ​នេះ ជា​អាសា​របង់​)
  • ២- មា​យ (​ត្រូវ​ម្ដង​ហើយ ត្រូវ​ដដែល​ម្ដងទៀត​)
  • ៣- រះ (​កោយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​)
  • ៤- ងីងើ (​កោយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើ​មិន​ដួល​)
  • ៥- ស្រលៀង -​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​)
  • ៦- វ័ធ​-​ណាត់ (​កោយ​បោះ​ជិត​កោយ​ដាំ​ពេក​)
  • ៧- បាក់ក​លៀន​អណ្ដាត (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​)
  • ៨- កប់​ទះ (​កោយ​ដាំ​ខ្ទេច​ចេញ កោយ​បោះ​នៅក្នុង​រន្ធ​ដាំ​)
  • ៩- ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេក្លោង​)
​បទ​ពិន័យ​លើ​កំហុស​ទាំងអស់នេះ​មិន​ជាការ​ធ្ងន់​ពិបាក​ប៉ុន្មាន​ទេ មាន​កំហុស​ខ្លះ​គេ​គ្រាន់តែ ‹​ឡើង​› គឺ​គេ​ទុក​ក្ដារ​នេះ​ជា​អាសាបង់ ត្រូវ​ផ្ទេរ​ឲ្យ​ពួក​ម្ខាង​ទៀត​ឡើងទៅ​ធ្វើ​ម្ដង​ដូច​យ៉ាង ម៉ា​យ រះ កប់​ទះ ជាដើម ប៉ុន្តែ​ទោះជា​ត្រូវ ‹​ឡើង​› ក្ដី ក៏​លើក​ក្រោយ​គេ​អនុញ្ញាត​ឲ្យ​ពួកនេះ ទុកជា​ធ្វើ​ត្រូវ​ទាំងអស់​នេះដែរ ។ ឯ​បទ​ពិន័យ​ផ្សេងទៀត​ក៏​គ្រាន់តែ​ដាក់ទណ្ឌកម្ម ឲ្យ​លំបាក​ក្នុង​ការធ្វើ​តែប៉ុណ្ណោះ ពុំទាន់​ចាត់ទុក​ឲ្យ​កោយ​នោះ​ស្អុយ​ភ្លាមៗ​ទេ ។ ដូច្នេះ​បទ​ពិន័យ​គ្រាន់តែ​ឲ្យ​បាន​សប្បាយ​បានយូរ​បន្តិច​ប៉ុណ្ណោះឯង ។​ទៅ​ត្រូវ​កោយ​ដាំ​ម្ដង​មួយៗ ទាល់តែ​អស់ បើ​កោយ​ណា​មិនបាន​ត្រូវ​កោយ​ដាំ​ទេ គេ​ទុកជា​ស្អុយ តែបើ​បាន​ត្រូវគេ​ឲ្យ​ត្រឡប់​យកមក​កេល (​ឆ្កើ​ស​ចុង​ម្រាមជើង​) បាន​ម្ដងទៀត ។ ពួក​ខាង​ណា​ធ្វើ​ត្រូវអស់​មុន ឈ្មោះថា ឈ្នះ អាច​ជួស​អ្នកចាញ់​បាន ។​ ​របៀប​លេង​គ្រាប់​អង្គញ់​មួយ​យ៉ាង​ទៀត​គេ​ហៅថា ‹​បាញ់រង​› គឺមាន​អ្នកលេង​ពីរ​ពួក ។ ពួក​ម្ខាងៗ​មាន​កោយ ១០ រៀងខ្លួន​គឺ​សម្រាប់​ដាំ ៥ បាញ់ ៥ ។ គេ​ដាំ​ជួរ​តម្រៀប​គ្នា​ម្ខាង​ម្នាក់ ហើយ យក​កោយ​បាញ់ បាញ់​ទៅខាង​ពួក​បរ​បក្ខ​ម្ដងម្នាក់ ខាង​ណា​បាញ់​រំលំ​របស់​ពួក​ម្ខាង​គេ​អស់​មុន​ឈ្មោះថា ឈ្នះ បាន​ជោះ​គេ ឯ​បាញ់​នោះ គឺ​ឈរ​បត់​ក្បាលជង្គង់​ម្ខាង​ដាក់​ចោល​លើ​ក្បាលជង្គង់​បាញ់​នឹង​ម្រាមដៃ តម្រង់​ទៅ​កោយ​ដាំ​តែ​ម្ដង។​ ល្បែង​បោះអង្គញ់​អាច​រ៉ាប់​ចូលក្នុង​ពួក​កីឡា ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​មូល ៕

ឆ្នាំម្សាញ់និយាយពីរឿងពស់


ដោយ កែវ ឈុន | ថ្ងៃសៅរ៍ ទី6.មេសា 2013.ម៉ោង 16:02

សេចក្ដីផ្តើម

នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រជាជនខ្មែរ តែងធ្វើពិធីរៀបចំទទួលទេវតាឆ្នាំថ្មី រៀបចំធ្វើម្ហូបអាហារ ចង្ហាន់​យក​ទៅ​វត្ដ និង​ស្វែង​រក​ជួប​ជុំ​បង​ប្អូន​កូន​ចៅ អ្នក​ខ្លះ​ធ្វើដំណើរទៅកាន់ភូមិកំណើត ហើយខ្លះទៀតដើរកំសាន្ដលេងតាមរមណីយដ្នាន​ជិត​ឆ្ងាយ ទៅ​តាម​​ចំណង់​ចំណូល​ចិត្ដ​រៀងៗ​ខ្លួន​។ មិន​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង ទាំងប្រុសទាំងស្រីទាំង​ក្មេង​ទាំង​ចាស់​ប្រា​កដ​ជា​រីក​រាយ​សប្បាយ​​នឹង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​យើង​ ហើយយើង​ទាំងអស់គ្នា​ ប្រាកដ​ជា​រាប់​ថា មាន​អាយុ​មួយ​ឆ្នាំ​បន្ថែម​ពី​លើ​អាយុ​ដែល​មាន​។ ឆ្នាំ​ដែល​​បង​ប្អូន​ជាតិខ្មែរយើង នឹងទទូល​បាន​នេះ​ប្រាកដ​ជា​ឆ្នាំ​ដែល​ប្រកប​ដោយសេចក្ដីសុខស​ប្បាយ​រក​ស៊ី​កាក់​កប គ្រួ​សារ​រីក​ចំរើន​គ្រប់ៗ​គ្នា ព្រោះ​ភាព​ចង្រៃ​​អពមង្គល​ពី​ឆ្នាំ​ចាស់​ បាន​ឆ្លង​ផុតទៅ​ហើយ ហើយឆ្នាំថ្មីក៏ចូលមកដល់។ កាលពីឆ្នាំចាស់ សំរាប់​មនុស្ស​ខ្លះ គេ​អាច​ចាត់​ទុក​ថា ជា​ឆ្នាំ​ដែល​ប្រកប​ដោយ​ក្ដី​ចំរើន​រក​ស៊ី​កាក់​កប កើត​កាល​វាល​គុម្ព​ក្នុង​គ្រួសារ មាន​ទ្រព្យ​សម្បត្ដិ​ចូល​បរ​បូណ៌​ហូរ​ហៀរ ប៉ុន្ដែ​សំរាប់​មនុស្ស​ផ្សេង​ទៀត​ ជា​ពិសេស​ប្រ​ជា​ជន​កម្ពុជា ដែល​ភាគ​ច្រើន​ជា​កសិករ​អ្នក​ស្រែ​ចំការ ធ្វើ​ការ​ហាល​ថ្ងៃ​ហាល​ខ្យល់ គាត់​ចាត់ទុក​ថា ជា​ឆ្នាំ​អព​មង្គល​គ្រោះ​ថ្នាក់​ ព្រោះ​ពួក​គាត់​បាន​ទទួល​រង​គ្រោះ​ថ្នាក់ ស្រែ​ស្រូវ​ខូច​ខាត ព្រោះ​ជួប​ប្រទះ​នឹង​ភាព​រាំង​ស្ងួត​ហួត​ហែង ឯ​ខ្លះ​ទៀត​ត្រូវ​ជួប​ប្រទះ​នឹង​ភាព​ជន​លេច​ ខូត​ខាត​យ៉ាង​ដំ​នាំ​ ធ្វើ​អោយ​ជីវ​​ភាព​ប្រ​ចាំ​ថ្ងៃ​ មាន​ការ​លំ​បាក​យ៉ាប់​យើន​តាន​តឹង​យ៉ាង​ច្រើន​ឥត​គណនា​។ ព្រិត្ដិ​ការណ៍​ដែល​កើត​ឡើង​សំរាប់​ឆ្នាំ​ចាស់​នោះ ពួក​គាត់​មិន​ចង់​ឃើញ​ថែម​ទៀត​ទេ ហើយ​ម្យ៉ាង​ទៀត ឆ្នាំ​ដែល​គាត់​ទទួល​បាន​គ្រោះ​ថ្នាក់​នោះ​គឺ​​ជា​ឆ្នាំ​រោង​ មាន​ការ​គ្រប់​គ្រង​ឆ្នាំ​ ដោយ​​សត្វ​ពស់​នាគ​រាជ​ ជា​ស្ដេច​សត្វ​ទឹក​មួយ​ប្រ​ភេទ​​ដែល​មាន​រិទ្ធិ​អំណាច​បារមី​ដ៏​ខ្លាំង​ក្លា ​បង្ក​ឲ្យ​មាន​សេចក្ដី​លំបាក​ច្រើន​។ សំរាប់​ឆ្នាំ​នេះ​វិញ គឺ​ជា​ឆ្នាំ​ម្សាញ់ មាន​សញ្ញា​សំគាល់​ដោយ​សត្វ​ពស់​វិញ​។

ពស់ប្លែកៗនៅលើពិភពលោក

សត្វពស់ជាប្រភេទសត្វលូន មានដងខ្លួនវែងតែគ្មានជើង មានអណ្ដាតឆែកជាពីរ មានឆ្អឹងជំនីច្រើន ហើយដងខ្លួនទាំងមូលគ្រប​ដណ្ដប់​ដោយ​ស្រកា ពភ្លីក​ពភ្លក់​ឆ្នូត​លាយ​លំ​ពណ៌​ខ្មៅ​ស ក្រហម ខៀវត្រួយចេក ប្រ​ផេះ ទីក​ក្រូច​ជាដើម ដែលចែកចេញជាប្រភេទ​ពស់​មាន​ពិស និង​គ្មាន​ពិស ហើយ​ពស់​ទាំង​ពីរ​ប្រ​ភេទ​រួម​មាន​ពូជ​ពស់​ប្លែកៗពីគ្នាដល់ទៅ ៣០០០ពូជរស់នៅលើពីភពលោកយើងនេះ។ គេ​ឲ្យ​ឈ្មោះ​ពស់​ប្លែកៗ ​ដែល​ជួន​កាល​ស្ដាប់​ទៅ​ហើយ​គួរ​ឲ្យ​ក្លាច​ណាស់​ទៀត​ផង ដូច​ជា៖
ghost corn snake (Photo credit: 3sth3r)

ពស់ពោតបិសាច (Ghost ) : ជាប្រភេទពស់ម្យ៉ាងមាន មានពណ៌ប្រផេះលាយនឹងពណ៌កាហ្វេ មានដងខ្លួនតូច ប្រ​វែង​មិន​ដល់​មួយ​ម៉ែត្រ​ផង វា​មាន​ចរិត​​ស្លូត​​បូត មិន​មែន​កាច​សាហាវ​ដូច​ជាឈ្មោះបានលឺឡើយ។ ពស់ពោតបិសាច រស់​នៅ​អា​មេ​រិក​ខាង​កើត ឬ​ម៉ិច​ស៊ិច​។
 ស្ដេចពោះស្ដេចច្រវាក់ ខាងកើត (E. Chain King) : ជាប្រភេទពស់ដែលមានពណ៌ក្រឡេក្រឡាចំរុះ ហើយសរុបមានពូជពង្ស វង្សត្រកូល ២០​យ៉ាង​ទៀត ដែល​គេ​ដាក់​ឈ្មោះ​វា​ទៅតាមពណ៌ផ្សេងៗ​ពី​គ្នា ពូជ​ពស់​ប្រ​ភេទ​នេះ​មាន​នៅរដ្ឋកាលីហ្វ័រនីញ៉ា វាមានក្រឡាកាត់កង់ៗ ប្រៀប​ដូច​ជា​​ខ្សែ​ច្រ​វាក់​មាស​មួយ​យ៉ាង​​ល្អ​​ប្រ​ណិត​។
 ស្ដេចពស់ប្រផេះ លាយពណ៌ទឹកក្រូច (Grey Banded King) : ជាប្រភេទពូជស្ដេចពស់មួយ ដែលមានដងខ្លួនប្រវែងត្រឹម ០,៩០ម តែ​ប៉ុណ្ណោះ វា​មាន​ចរិត​លក្ខណ​កាច​បន្ដិច វា​ចឹក​មនុស្ស ហើយ​សូម្បី​តែ​ប្រ​ភេទ​ពស់​ដូច​គ្នា​វា ក៏វាអាចចាប់ជាណីលេបទាំងរស់ដែរ។
 ស្ដេចពស់ស្វាយព្រលែត (Lavender King) : ជាពូជស្ដេចពស់មួយ ដែលអាចប្រែពណ៌ទៅតាមកាលវេលា ពេល​យប់​ងងឹត​គេ​អាច​មើល​ឃើញ​វា​យ៉ាង​ច្បាស់​ត្រលែត ព្រោះស្រ​កា​វា​មាន​ពណ៌​ភ្លឺ​ភ្លែត​ៗ​។ តែ​នៅ​ពេល​ថ្ងៃ គឺមានពណ៌ស្វាយស្រអាប់ធម្មតា។
 ពស់ថ្លាន់ Anaconda : ជាប្រភេទពូជពស់ធំជាងគេ ꦰវារស់នៅតាមវាលភក់ ឬក្រោមកំប្លោកដើម្បីពួនសំងំចាំចាប់សត្វស៊ីជាអា​ហារ​។ ពស់​ថ្លាន់​ញីពេល​វា​មាន​ផ្ទៃ​ពោះ វា​នឹង​ឈប់​ស៊ី​ចំណីអាហាររហូតដល់វាកើតកូន ដែលមានរយៈពេលប្រមាណ ៧ខែ។ ដល់ពេល​រដូវ​បន្ដ​ពូជ ពស់​ថ្លាន់​ញី Anaconda ត្រូវតែស្វែងរកចំណីអាហារណាដែលធំ នឹងអាចទ្រទ្រង់ជីវិតវាអោយបានយូរ វាពូកែលបឆ្មក់ចាប់សត្វជាចំណីអាហារជាទីបំផុត ហើយវា​អាចលបចាប់សត្វធំៗមានទំងន់រហូតដល់ ៧០គីឡូក្រាមជាចំណីអាហាររបស់វាបានយ៉ាងស្រួលទៀតផង។ នៅពេលវាយប្រហារ​លើ​ចំណី​អា​ហារ វា​ខាំ​ចំ​ណី​យ៉ាង​ជាប់ ដោយ​ថ្គាម​ទាំង​ពីរ ហើយចាប់ផ្ដើមរុំព័ទ្ធដើម្បីរក្សាកុំអោយចំណីរត់រួច វារួបរិតរហូតសត្វជាចំណីលែងដក​ដង្ហើម​។ ពេល​សត្វ​ជា​ចំណី​ដាច់​ដង្ហើម​ឈប់​កំរើក​ ហើយ​វា​ចាប់​ផ្ដើមលេបសត្វនោះទាំងមូលតែម្ដង ព្រោះថា ថ្គាមវាអាចបើកបានមុំ ១៨០ ដឺក្រេ ហើយ​ប្រើ​សាច់​ដុំ​ដង​ខ្លួន​លេប​ចំណី​ដោយ​យឺត​ៗ​។

រឿងពស់កេងកង និងភាពល្បីល្បាញ

រឿងពស់កេងកង ត្រូវបានចុះផ្សាយ នៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ១ របស់ពុទ្ធសាសនបណ្ឌិត្យ ជាកម្រង​រឿង​មួយ​ដែល​លាត ត្រ​ដាង​អំពី​ស្នេ​ហា​សត្វ​ពស់​នឹង​ស្រ្ដី​ម្នាក់​ឈ្មោះ​នាង​នី​។ ពេលប្ដីទៅជួញអង្កាំ នាងនី និងកូនស្រីបាននាំគ្នាទៅរកអុសក្នុង​ព្រៃ​ជ្រៅ​។ ពេល​នាង ពុះ​អុស​ ផ្លែ​ដឹង​របស់​នាង​ក៏​រង្គោះ​របូត​ចូល​ទៅ​ក្នុង​រន្ធពស់។ នាងនីបានសុំអង្វរអោយពស់កេងកងហុចផ្លែដឹងអោយនាងវិញ​។ ពស់​កេង​កង​ យល់​ព្រម​ហុច​ដឹង​អោយ​វិញ ដោយ​សុំ​ស្រ​លាញ់​នាង​នី​ធ្វើ​ជា​ប្រពន្ធ។ រាល់ៗរាត្រី នាងនីតែងប្រើនាងអេត កូនស្រីអោយទៅ​ហៅ​ពស់​កេង​កង​មក​ដេក​ជា​មួយ​។ ប្ដី​នាង​នី​ត្រលប់​ពី​ជួញ​អង្គាំ​វិញ ឃើញ​ប្រពន្ធ​ពោះ​ធំ​នឹក​សង្ស័យ ហើយ​សួរ​នាង​អេត​ដឹង​ថា​ នាង​នី​ជា​ម្ដាយ​មាន​សហាយ​ស្មន់​ជា​មួយ​ពស់​កេង​កង​។ ប្ដី​នាង​នី​ប្រើ​ឧបាយកល​ អោយ​នាង​អេត​ទៅ​បញ្ឆោត​ហៅ​ពស់​កេង​កង​អោយ​ចូល​មក​រក​នាង​នី​ ពេលពស់កេង​កង​លូន​ចូល​មក​ដល់​មាត់​ទ្វារ​ មាណពប្ដីនាងនីកីកាប់​ពស់​ដាច់ក ស្លាប់​បាត់​ទៅ ហើយ​សាច់​មក​ធ្វើ​ម្ហូប​អោយ​នាង​នី​បរិ​ភោគ​ទៀ​។ លុះ​នាង​នី​មាន​ផ្ទៃ​កាន់​តែ​ចាស់​គរ​បន្ដិច មាណព​​ជា​ប្ដី​ក៏​បបួល​នាង​ទៅ​​មុជ​ទឹក​កក់​សក់​ក្នុង​ព្រៃ​ជ្រៅ ហើយ​ហូត​ដាវ​កាប់​នាង​ពី​ក្រោយ​ខ្នង​ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ ពេល​នោះ​មាន​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​ពី​ពោះ​នាង​នី​មក​។ ប្ដី​នាង​នី ក៏​កាប់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់​ក៏​លូន​ចូល​ដី​ក្រហែង​បាត់​អស់​ទៅ​។ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពស់ច្រើន​បែប ច្រើន​យ៉ាង​រហូត​មក​ដល់​ឥឡូវ​នេះ​។ រឿងពស់កេងកង ជារឿងមួយឆ្លុះបញ្ចាំងអំពីស្នេហាផិតក្បត់ ដោយកិលេសតណ្ហា គំនំគំគួនកាចសាហាវចងអា​ឃាត កាប់​សំលាប់​ដោយ ហឹង្សា​អស្ចារ្យ​។ រឿង​នេះ​ត្រូវ​ក្រុម​ហ៊ុន​ផលិទ្ធ​កម្មភាពយន្ដខ្មែរជ្រើសថតជាខ្សែភាពយន្ដក្នុងទស្ស​វត្ស​ឆ្នាំ៦០​ និង ឆ្នាំ​២០០១​។ រឿង​ពស់​កេង​កង​ និង រឿង​កូន​ពស់​កេង​កង​នៅ​ឆ្នាំ​២០០១ សុទ្ធ​តែ​ដាក់​សាច់​រឿងវគ្គខាងដើមដូចរឿងព្រេងនិទានដូចគ្នា តែវគ្គបន្ដ សាច់រឿងមានលក្ខណ​ប្លែក​ពីគ្នា​ទាំង​ស្រុង​។ រឿង​ដែល​ថត​នៅ​ទស្ស​វត្ស​ឆ្នាំ ៦០ បន្ដ​ពី​ពេល​ដែល​នាងនីត្រូវប្ដីនាំយកទៅសំលាប់ មានកូនពោះមួយបានរត់រួចខ្លួន។ កូនពោះ​នោះ​បាន​ទទួល​ពរ ពី​ចិញ្ចៀន​ពេជ្រ​អច្ឆិរិយៈ បានក្លាយ​ទៅ​ជា​កំលោះ​សង្ហា​ម្នាក់ បាន​ទៅស្រលាញ់ស្នេហ៍សិទ្ធ និងនាងក្រមុំសុរិយា កូនសេដ្នីកំព្រា​ម្តាយ ហើយ​មាន​ ម្ដាយ​ចុង ដ៏​មាន​ចិត្ដ​ច្រ​ណែន​ឈ្នា​​និស​កាច​សា​ហាវ​យ៉ាងខ្លាំង។ ក្រមុំកំលោះទាំងគូ បានរៀបការនឹងគ្នាជាស្វាមីភរិយា ធ្វើអោយម្ដាយចុងចិត្ដរិស្សាច្រណែនឈ្នានិសយ៉ាងខ្លាំង ហើយបានទៅ​ឃុប​ឃិត​និង​គ្រូ​ ធ្មុប​ម្នាក់​ ឲ្យ​ជួយ​​កំ​ចាត់​គូ​ស្នេហ៍​ទាំង​ពីរ​​។ នៅ​​ក្នុង​ពិធី​លៀង​ភោជ​នា​ហារ ម្ដាយ​ចុង​នាង​សុ​រិយា​​បាន​លួច​ដាក់ដាក់ថ្នាំពិស ដែលបាន​ពី​គ្រូ​ធ្មុប​ចូល​ទៅ​ក្នុង​​កែវ​​ស្រា រួច​​​អោយ​​ស្វាមី​​​នាង​​សុរិយា​ផឹក ពេល​​​ដេក​​ដួល​​ក្នុង​ភាព​ស្រ​វឹង​លែង​​ដឹង​ខ្លួន ម្ដាយ​ចុង​ចិត្ដ​កំណាច​ក៏​លួច​ដោះ​យក​​ចិញ្ចៀន​​ទិព្វ​យក​ទៅ​​អោយ​គ្រូ​ធ្មុប​ឃាំង​ទុក​នៅ​ក្នុង​រូង​ភ្នំ​បាត់​ទៅ​។ ប្រាំពីរ​​ថ្ងៃ​ក្រោយ​មក​ ស្វាមី​នាង​សុរិ​យា​ក៏ក្លាយ​ទៅ​ជា​ពស់​ដូច​ដើម​វិញ ហើយបានរត់​ទៅ​ជ្រោក​នៅ​ក្នុង​​រូង​ភ្នំ​មួយ នាង​​សុរិយា​​បាន​​​តាម​​ទៅ​​រស់​នៅ​ជា​មួយ​ស្វាមី ហើយ​កើត​បាន​កូន​ស្រី​ម្នាក់ មាន​សក់​សុទ្ធ​​តែ​សត្វ​ពស់​​វារ​រវើក​នៅ​លើ​ក្បាល​​។ ក្រោយ​​មក​​កូន​​ស្រី​​នេះ បាន​ទៅ​លួច​យក​បាន​ចិញ្ចៀន​ទិព្វ​​ពី​ស្រី​មេ​ធ្មុម​កំ​ណាច​មក​វិញ បុរស​​ស្វាមី​​នាង​សុរិយា​ក៏​បាន​ក្លាយ​មក​ជា​មនុស្ស​ធម្ម​តា​វិញ​ដែរ។ ខ្សែភាពយន្ដរឿងពស់កេងកងខ្មែរកាលនោះ បានល្បីល្បាញធ្វើអោយកក្រើកទីក្រុងបាងកក និងហុងកុងយ៉ាងខ្លាំង មាន​ទស្ស​និក​ជន​យ៉ាង​ច្រើន​កុះ​ករ​នាំ​គ្នា​ទៅ​ទស្សនា រឿង​ពស់​កេង​កង​ខ្មែរ​។ ដោយសាររឿងនេះ អ្នកស្រីឌីសាវេត ដែលជាតួអង្គសំដែងក្នុងរឿង ក៏​ត្រូវ​បាន​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​​ណាស់​ដែរ ផលិត​កម្ម​ទី​ក្រុង​បាង​កក និង​ផលិតកម្មហុងកុង បានអញ្ញើញអ្នកស្រីអោយចូលរួមសហការគ្នាថតខ្សែភាពយន្ដ។ ចំណែកឯខ្សែភាពយន្ដរឿងកូនពោះកេងកងថតនៅឆ្នាំ២០០១ កូនពស់ដែលរត់រួចខ្លួនគឺជាតួស្រីទៅវិញ នាង​ត្រូវ​បាន​តា​សច្ចំ​ម្នាក់​រើស​យក​ទៅ​ចិញ្ចឹម​បី​បាច់​ថែរក្សា ដាក់​ឈ្មោះ​ថា សុរិយា​។ នាងសុរិយា មានសក់ជាសត្វពស់វាររវើកនៅលើក្បាល រស់នៅក្នុងព្រៃ​ជា​មួយ​តា​​សច្ចំ​។ ដូច​គ្នា​នឹង​រឿង​ពស់​កេង​កង​ចាស់​ដែរ រឿងកូនពស់កេងកងក៏មានភាពល្បីយ៉ាងខ្លាំងណាស់ដែរ រឿងនេះត្រូវពួកថៃ​ថត​ចម្លង​ដាក់​លក់​ពាស​ពេញ​ប្រ​ទេស​ថៃ ហើយ​កាល​នោះខ្ញុំបានទទួល រឿងនេះមួយបន្ទះពីមិត្ដភក្ដិនៅថៃ។ ដោយសារតែរឿងកូនពោះ​កេង​កង​នេះ មាន​ការគាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ទស្ស​និក​ជន នាង​ពេជ្រ ចន្ទ​បរមី ដែល​ដើរតួជាកូនពស់កេងកងឈ្មោះនាងសុរិយា ក្លាយជាតារា​ខ្មែរ​មួយ​ដួង​ត្រូវ​បាន​មហាជន​ថៃ និង​ផលិកម្ម​ថៃ​គាំ​ទ្រ​ និង​ជួយ​ឧបត្ថម្ភ​។ ឯ​អ្នក​ស្រីអម្ពរទេវី ដែលដើរតួជានាងនី ដែលធ្លាប់តែល្បីល្យាញ​មក​ហើយ ពេល​សំដែងរឿង​កូន​ពស់​​កេង​កង​ចប់ ធ្វើ​អោយ​អ្នក​ស្រី​កាន់​តែ​ល្បី​ខ្លាំង​ឡើង​ថែមទៀត។ ដោយសារតែមានទស្សនិក​ជន ​គាំ​ទ្រ​យ៉ាង​ផុស​ផុល​ក្នុង​សាច់​រឿង​ស្នេហា​ទាក់​ទង​នឹង​សត្វ​ពស់ ផលិទ្ធ​កម្ម​ភាព​យន្ដ​ខ្មែរ បាន​ចាប់​ផ្ដើម​ថត​រឿង​ពស់​មួយ​ខ្សែ​ទៀត​នៅ​ឆ្នាំ​២០០៩ អោយ​ឈ្មោះ​ថា រឿង​ចៅ​ពស់​កេង​កង​។ រឿង​ចៅ​ពស់​កេង​កង ទំនង​ជា​រឿង​មួយ​ដែល​បន្ដ​ពី​រឿង​កូន​ពស់​កេង​កង​។ ខ្សែ​ភាព​យន្ដ​រឿង​នេះ យើង​ឃើញ​ការ​តុង​តែង​ឈុត​ឆាក​រាង​កាយ​តាម​របៀប​របប​រស់​នៅ​ បែប​ខ្មែរ​ចាស់​បុរាណ​តាំង​ពី​សម័យ​អង្គរ​ម្លេះ ហើយ​សាច់​រឿង​បាន​បញ្ជូលក្ខណ​បែប​ជា​រឿង​​ខ្មោច​ព្រាយ​បិសាច ព្រាយ​អាប​ជា​ច្រើន​លក្ខណ​។ នាយ​កំលោះ​មេឃ ជា​កូន​របស់​នាង​សុរិយា​កូន​ពស់​កេង​កង ដែល​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ​ពស់​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​មួយ​។ ចៅ​ពស់​កេង​កង​គឺ​នាយ​មេឃ​បាន​ស្រលាញ់​គ្នា​ជា​មួយ​នាង​នួន​កូន​ក្រមុំ​លោក​សេដ្ឋី​។ ទោះជាមានការរារាំងពីឳពុកយ៉ាងណា នាង​នួន​បាន​លប​ទៅ​រៀប​ការ​ជា​មួយ​នាយ​មេឃ​ដោយ​ចិត្ដ​ឯង ហើយ​បាន​ប្រគល់​ខ្លួន​រួម​រក្ស​ស្នេហា​នឹង​នាយ​មេឃ​ដោយ​ក្ដី​ស្រឡាញ់​ជា​ពន់​ពេក​។ ដោយ​បាត់​អស់​ភាព​បរិសុទ្ធ នាយ​មេឃ​ក៏​ក្លាយ​ទៅ​ជា​ពស់ ដូច​កាល​នាង​សុរិយា​បាន​រួម​រក្ស​ស្នេហ៍​ជា​មួយ​វេហា​នៅ​គ្រា​ដំបូង​ដែរ​។ នាយ​មេឃ​ប្រឹង​លូន​ទៅ​ជួប​ម្ដាយ​នៅ​ក្នុង​រូង​ភ្នំ។ ពេល​ឃើញ​កូន​លូន​មក​ដល់​ ពស់​ជា​ម្ដាយ​នឹក​អាណិត​អាសូរ​កូន​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ នាង​ពស់​ជា​ម្ដាយ​ខំ​បញ្ចេញ​កំលាំ​កាយ​រិទ្ធ​យ៉ាង​ខ្លាំង​រហូត​ក្ស័យ​ជន្ម​ជីវា ដើម្បី​ផ្ដល់​អោយ​កូន​បាន​ក្លាយ​ជា​មនុស្ស​វិញ។ នាយ​មេឃ​បាន​ក្លាយ​ជា​មនុស្ស​តែ​មាន​សក់​លើ​ក្បាល​សុទ្ធ​តែ​ពស់​វារ​រវីក​រវើក​ពេញ​លើ​ក្បាល ដូច​កូន​ពស់​នៅ​ក្នុង​រឿង​ពស់​កេង​កង​មុន​ៗ​ដែរ​។ សោក​នាដ​កម្ម​ដ៏​កាច​សាហាវ​នៅ​ក្នុង​រឿង​នេះ គឺ​នាង​នួន​ត្រូវ​ទទួល​រង​ទារណ​កម្ម​យ៉ាង​ខ្លាំង ដោយ​ចោទ​ថា នាង​មាន​សហាយ​ស្មន់​យក​ប្ដី​ចិត្ដ​ឯង ឳពុក​និង​ម្ដាយ​ចុង​នាង បាន​យក​ទៅ​ចង​វាយ​ធ្វើ​ទារណ​កម្ម​យ៉ាង​ខ្លោច​ផ្សា​ជាទី​បំផុត ហើយ​បង្ខំ​នាង​ឲ្យ​រៀប​ការ​មួយ​បុរស​មួយ​ផ្សេង​ទៀត​ដែល​តាម​ស្រលាញ់​សុំស្នេហ៍​នាង​ជា​រហូត​មក​។ បុរស​ដ៏​កាច​សាហាវ​នេះ​ល្បួង​យក​នាង​នួន​​ទៅ​សំលាប់​កាប់​ធ្លាយ​ពោះ​ចេញ​កូន​មក​សុទ្ធ​តែ​កូន​ពស់ ដូច​នាង​នី​នៅ​ក្នុង​រឿង​ពស់​កេង​កង​ដែរ​។ តាមអត្ថបទសិក្សាស្រាវជ្រាវរបស់និស្សតពេទ្យនៃមហាវិទ្យាល័យ ប្រទេសថៃម្នាក់ បានសរសេរថា សត្វពស់មានតួ​នា​ទី​បន្ដិច​បន្ដួច​ ក្នុង​ការ ​ចូល​រួម​ចំណែក​ជា​ធាតុ​ផ្សំ​ជា​ឱសថ​សាស្ដ្រ ចំពោះ​ឱសថ​បុរាណ​សត្វ​ពស់​ត្រូវបានយកធ្វើជាថ្នាំមួយយ៉ាងសំខាន់ណាស់​ដែរ មិន​តែ​ប៉ុណ្ណោះ​សត្វ​ពស់​ មាន​កិត្ដិ​យស​ណាស់ ដោយ​បាន​ក្លាយ​ជា​និ​មិត្ដ​សញ្ញាផ្នែកវេជ្ជសាស្ត្រ គឺសត្វពស់រុំព័ទ្ធជើងពែងឱសថ និងខ្លួនវង់កាត់មាត់​ពែង សំយុង​ក្បាល​ចុះ​ក្នុង​ពែង​។ ប្រភព​និមត្ដ​សញ្ញា​ទាំង​ពីរ​នេះ ផ្អែក​ទៅ​លើរឿងព្រេង ដែលមានការបកស្រាយផ្សេងៗគ្នាគឺ៖

រូបចំលាក់របស់ក្រិចទី១

ផ្អែកទៅលើផ្ទាំងចំលាក់បុរាណពិពណ៌នាពីរឿងព្រេងរបស់ក្រិច មានរូបចំលាក់អង្គទេវៈ Mercure កូនរបស់ទេវៈ Jupiter ។ ចំលាក់​ទេវៈ​នេះ មាន​កាន់​ឈើ​ច្រត់​នៅ នឹង​ដៃ​បែក​ជា​ពីរ​មែក ហើយរុំព័ទ្ធឈើច្រត់ មានពស់ពីរ វិញចូលគ្នាដូចខ្សែពួរ ហើយសត្វពស់ទាំង​ពីរ​នេះ សុទ្ធ​តែ​ងើប​ក្បាល​ឡើង​លើ​។ រូប​ចំលាក់​នេះ ស្ដែង​ចេញ​នូវ​រឿងព្រេងថា ក្នុងដំណើរកំសាន្ដនៅលើលោកយើងនេះរបស់អង្គទេវៈ Mercure បាន​ជួប​ប្រទះ​ពស់​ពីរ​ក្បាល កំពុងប្រយុទ្ធខាំគ្នា ព័ទ្ធពេនចូលគ្នាយ៉ាងសាហាវ។ អង្គទេវៈ Mercure កំពុងកាន់នូវនឹងដៃនូវឈើច្រត់ បាន​លូក​ឈើ​ច្រត់ ចូល​ទៅ​ឃាត់​សត្រូវ​ទាំង​ពីរ​នោះ សត្វពស់ទាំងពីរក៏ឈប់ខាំគ្នា ហើយបានរុំខ្វែងព័ទ្ធជុំវិញឈើច្រត់។ ឈើច្រត់ក្លាយជាឈើច្រត់ទិព្វ​របស់​ទេវ​តា និមិត្ថ​រូប​ឲ្យ​ភាព​ចុះ​សំរុង​គ្នា​។ សន្សឹម​ៗ មិន​ដឹងថាមកពីហេតុអ្វី ឈើច្រត់មានសត្វពស់ព័ទ្ធជុំវិញ បានក្លាយទៅជានិមិត្ដសញ្ញាផ្នែក​វេជ្ជ​សាស្ដ្រ និមិត្ដ​រូប​ឲ្យការ​ព្យា​បាល​ជំងឺ​សង្គ្រោះ​ជីវិត​។

រូបចំលាក់របស់ក្រិចទី២

រូបចំលាក់របស់ក្រិចមួយទៀត បានឆ្លាក់មុននេះរាប់ពាន់ឆ្នាំមកហើយ និងបានបន្សល់ទុករហូតសព្វថ្ងៃនេះគឺ រូប​ចំលាក់​របស់​ Asklepios និង​កូន​ស្រី​របស់​គាត់​ឈ្មោះ Hygeia ។ ស្ដែង​ពី​រូប​ចំលាក់នេះនាំទៅដល់និមិត្ដសញ្ញាផ្នែកវេជ្ជសាស្ដ្រ និង ឱសថសាស្ត្រតាម​អត្ថ​បទ​ប្រ​វត្ដិ​សាស្ត្រ គួប​ផ្សំ​នឹង​រឿង​ព្រេង​របស់​ក្រិច​គឺ​ Asklepios រស់នៅក្នុងសតវត្សទី ១៧ មុនគ្រិស្ដសករាជ (មានន័យថា មុន Hippocrate បិតា​វេជ្ជ​សាស្ដ្រ​ចំនួន​ ១៣​សត​វត្ស និង​មុន Galien បិតា​ឱសថ​សាស្ដ្រ​ចំនួន​ ១៨សតវត្ស)។ Asklepios ជាគ្រួពេទ្យមានទេពកោសលព្យាបាលជំងឺយ៉ាង​សក្ដិ​សិទ្ធិ និង​បាន​តាំង​ងារ​ជា​អង្គ​ទេវៈ​។ តាម​​រឿង​​ព្រេង​ក្រិច លោកជាបុត្ររបស់អង្គទេវៈ Apollo ចុះមកលើដីក្នុងតួនាទីព្យាបាលជំងឺ។ គូន​ស្រី​របស់​គាត់​គឺ Hygeia (មាន​ន័យ​ថា សុខ​ភាព) បាន​ជួយ​ឳពុក​របស់​ខ្លួន​យ៉ាង​ច្រើនក្នុងការថែរក្សាព្យាបាលជំងឺ។ ដើម្បីធ្វើសក្ការៈ និងកត់ចំណាំនូវគុណូប​ការៈ​របស់​គាត់​ ក្នុង​ការ​ជួយ​ជីវិត​តស៊ូ​ប្រ​ឆាំង​នឹង​ជំងឺ​ ប្រ​ជា​ជន​ក្រិច​បាន​ឆ្លាក់​រូប​ Asklepios និង Hygeia ដាក់ក្នុងព្រះវិហារ។ រូបចំលាក់នេះ​ពណ៌​នា​ពី​មគ្គុ​ទេស​វេ​ជ្ជ​សាស្ដ្រ ​អង្គុយ​ក្នុង​ជំហរ​មួយ​ប្រកប​ដោយ​មនុស្ស​ធម៌ ព្រមជាមួយនឹងដៃឆ្វេងរបស់គាត់កាន់ឈើច្រត់ទិព្វ ខាងស្ដាំគាត់ គឺ​រូប​កូន​ស្រី​ដែល​មាន​កាន់​ពែង​ថ្នាំ​នៅ​នឹង​ដៃ ជា​ពិសេស​ទៅ​ទៀត គឺ​មាន​សត្វ​ពស់​រុំ​ព័ទ្ធ​ឈើ​ច្រត់​របស់​គាត់​ បាន​យក​ក្បាលឆ្លងទៅភ្លក្សថ្នាំក្នុងពែងថ្នាំរបស់ Hygeia កំពុងកាន់។ ក្រោយ​មក Hippocrate ជា​អ្នក​ដែល​ធ្វើ​បដិ​វត្ដន៍​លុប​បំបាត់​ចោល​នូវ​លក្ខណ សាសនា​ក្នុង​ការ​ព្យា​បាល​ជំងឺ​នៅ​ព្រះ​វិហារ Asklepios​។ ព្រះ​វិហារ​ទាំង​នោះ សន្សឹម​​ៗ​បាន​ក្លាយ​ទៅ​ជា​មន្ទីរ​ពេទ្យ​ពិត​ប្រាកដ អ្នក​ជំងឺ​ព្យា​បាល​ដោយ​ឱសថ មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​ការ​ស្រមើ​​ស្រ​មៃ ដោយ​​មាន​​ការ​​ជួយ​​ពី​​អង្គ​​ទេវៈ​​នោះ​​ទេ​​។ រូប​​ភាព​​របស់ Asklepios និង Hygeia សន្សឹម​​ៗ​​ក៏​​បាត់​​បង់​នូវ​ភាព​សក្ដិ​សិទ្ធ​ក្នុង​ការ​ព្យា​បាល​ជំងឺ ប៉ុន្ដែ​រូប​ភាព​​របស់​​សត្វ​​ពស់​​បាន​​ក្លាយ​​ទៅ​​ជា​​និមិត្ដ​​សញ្ញា​​ប្រ​ពៃ​ណី​ ជា​​រៀង​​រហូត​​មក​​តាម​ដំណាក់​កាល​គឺ៖ សត្វ​ពស់​រុំ​ព័ទ្ធ​ឈើ​ច្រត់​តំណាង​ឲ្យ​វេជ្ជ​សាស្ត្រ​។ ចំណែក​សត្វ​ពស់​សំយុង​ក្បាល​ចូល​ពែង​តំណាង​​ឲ្យ​ផ្នែក​​ឱស​ថ​​សាស្ដ្រ​។

សាច់ពស់

សាច់ពល់មានឱជាតិរសឆ្ងាញ់ដូចសាច់សត្វផ្សេងៗដែរ មិនថាពស់ព្រលិត ពស់ថ្លាន់ ពស់វែកនោះទេ គឺគេអាច​យក​វា​មក​ធ្វើ​ជា​ម្ហូប ប្រៀប​បាន​ជា​ថ្នាំ​ប៉ូវ​មួយ​ដ៏​សំខាន់​ដែរ។ គេ​អាច​យក​សាច់​ពស់​មក​ស្ងោរ​ជ្រក់ ស្ល​កកូរ ស្ល​ម្ជូរ​គ្រឿង ឬ​ចៀន​អាំង​ឲ្យ​ក្រៀម រួច​ហើយ​យក​មក​ជ្រលក់​ជា​មួយ​ទឹក​ត្រី​ស្វាយ​ខ្ចី​បរិ​ភោគ​បាន​យ៉ាងឆ្ងាញ់ពិសារ។

ឈាមពស់

ចាស់ៗនៅតាមជនបទស្រុកស្រែខ្លះ គាត់ហ៊ានណាស់ នៅពេលដែលគាត់ចាប់បានពស់ហើយ គាត់ចាត់ទុកថា ជាឱសថ​ដ៏​ល្អ​របស់​គាត់ គាត់​យក​ពស់​មក​អារ ក ហើយ​សំរក់​ឈាម​ពស់​ដាក់ក្នុងកែវស្រារួចគាត់ពិសាយ៉ាងសប្បាយ។ ឈាមពស់ដែលតាៗ​គាត់​ចំណាំ​ឧស្សាហ៍​ហូប​នេះ គឺ​សំរាប់​ជួយ​ព្យា​បាល​ជំងឺ​សន្លាក់​ដៃ​សន្លាក់​ជើង ជំងឺស្រវាំងភ្នែក ជងឺហេវហត់ច្រើន ហើយអាចប៉ូវចលនាសរសៃឈាមបេះ​ដូង​ឲ្យ​ដើរ​បាន​ល្អ​ថែម​ទៀ។

ប្រមាត់ពស់

ប្រមាត់ពស់ដែលគេយកមកប្រើព្យាបាលជំងឺនោះមានចែកជាពីរប្រភេទ គឺប្រមាត់ពាសល់អត់ពិស ដូចជាពស់ថ្លាន់ និង​ពស់​មាន​ពិស​ដូច​ជា​ពស់​វែក​។ ប្រមាត់​ពស់​ថ្លាន់​ភាគ​ច្រើន​គេយកវាមកដុសនឹងទឹកនៅពេលដែលគេហាលវាក្រៀមនោះ ឬក៏យក​មក​កាត់​ជា​ដុំ​តូចៗ រួច​លេប​ចូល​ទៅ​សំរាប់​ព្យា​បាល​ជំងឺ​ច្រើន​មុខ ដូច​ជា​ជំងឺកើតលឿង ឬក្មេងស្កន្ទជាន់ ឬសំរាប់ធ្វើជាថ្នាំត្រជាក់ផ្សេងៗទៀត រីឯ​ប្រមាត់​ពស់​មាន​ពិស​វិញ ដូច​ជា​ពស់​វែក​នោះ វា​មាន​កំលាំង​ខ្លាំង​ជាង​ប្រមាត់​ពស់អត់ពិស ហើយវាអាចជាថ្នាំជួយក្រពះ ក្នុងការរំលាយអាហារ ឬ​ក៏​សំរាប់​ជួយ​ប៉ូវ​បង្កើន​កំលាំង​សាច់​ដុំ​ភ្នែក កែវ​ភ្នែក​របស់​មនុស្ស​យើង​ឲ្យខ្លាំង ហើយឃើញភ្លឺច្បាស់​ល្អថែមទៀត។ បណ្ដាប្រទេសដែល​ប្រើ​ប្រាស់​សត្វ​ពស់​យក​មក​ធ្វើ​ជា​ឱសថ​ព្យា​បាល​រោគ មាន​ប្រ​ទេស​ចិន ថៃ លាវ វៀតណាម ដែល​នៅ​ជិត​កម្ពុជា ហើយ​ជន​ជាតិ​ខ្មែរ​យើង​ដែល​ប្រើ​ប្រាស់​ពស់ ធ្វើ​ជា​ឱសថ​នេះ ក៏​មិន​មែន​ទើប​តែ​ខែ​មុន ឬ​ឆ្នាំ​មុន តែមានប្រវត្ដិរាប់​រយ​ពាន់​ឆ្នាំ​មក​ហើយ​។

ពស់មានតំលៃ

ក្នុងមួយរដូវៗ ដែលមានគេហៅថា រដូវពោះចេញពីព្រៃនោះ អ្នករកស៊ីចាប់ពស់ ជាពិសេសប្រជាជននៅតាមព្រៃរនាម ជុំ​វិញ​ដង​ទន្លេ​សាប​នោះ សប្បាយ​ចាប់​ពស់​ណាស់ គេ​ចាប់​ទាំង​ពស់មានពិស ទាំងអត់ពិសដើម្បីថ្លឹងគីឡូលក់ទាំងរស់ ឲ្យឈ្មួញដែលប្រមូលទិញ ហើយ​នាំ​ចេញ​ទៅ​បរ​ទេស ដូច​ជា​ចិន ថៃ វៀត​ណាម​។ តែ​មាន​អ្នក​ខ្លះ​ទៀតចាប់ដែរ តែគេមិនលក់ឲ្យឈ្មួញបរទេសទេ តែគេយកមកលក់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។ នៅ​ភ្នំ​ពេញ​មាន​ហាង​រក​ស៊ី​លក់​ស្បែក​ពស់ ឆ្អឹងពស់ និងប្រមាត់ពស់ ប្រមាត់ពស់ដែលគេហាលក្រៀមមានតំលៃ​ថ្លៃ​ណាស់​នៅ​ទី​ផ្សារ​។ ប្រភពឯកសារ៖ 

ល្បែងស្ដេចចង់


ល្បែងស្ដេចចង់ ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុស១ពួក ស្រី១ពួក។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំងប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយលើទីដ៏សមគួរមួយហើយ ខាងស្រីគេអោយស្រីម្នាក់ដើរចូលទៅ ខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧុបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹប ទុកមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះ ទៅជិះប្រុសនោះតំរង់ទៅ🍨រកកន្លែងគេ កំពុងជិះគេស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ អុបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយម្ខាងចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើលខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌។

ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណាក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិនបានលឺអ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈនិងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។ ល្បែងនេះជាល្បែងកំសាន្ដក៏មែនតែជាល្បែងហាត់ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយាគតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយមនុស្សចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។

ហេតុអ្វ༒ីបានជា មានសង្គ្រាមផ្ទុះ ឡើងនៅឧបទ្វីប កូរ៉េ🔯?


Sunday, 𝔉07 🍬April 2013 13:03 ប្រែសម្រួលៈ ដើមអម្ពិល(DAP)ID-067

បន្ទាប់ពីស្ថានភាព នៅឧបទ្វីបកូរ៉េ ឈានទៅរកភាពតានតឹង កាន់តែខ្លាំង ធ្វើឲ្យមានមជ្ឈដ្ឋាន ជាច្រើន ចោទ សំណួរថា មូលហេតុអ្វីបានជា ប្រជាជាតិមួយ រស់នៅលើទឹកដី តែមួយ ជាតិសាសន៍តែមួយ ក្រោមថ្នាក់ ដឹកនាំតែមួយ បែរជាអាចឈាន ទៅរកការផ្ទុះជម្លោះ ស៊ីសាច់ហុតឈាមបែបនេះ? ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងទៅនឹងស្ថានភាព នៃប្រទេសកូរ៉េ មុនពេលមានសង្រ្គាម និង ក្នុងពេល មានសង្រ្គាមផ្ទុះឡើង ដែលអាចឆ្លើយតបបានខ្លះៗ ទៅនឹងការចោទសំណួរ ខាងលើ។

I.ស្ថានភាពទូទៅនៃឧបទ្វីបកូរ៉េ
ប្រទេសកូរ៉េ គឺជាឧបទ្វីបមួយស្ថិតនៅភូមិភាគអាស៊ីប៉ែកខាងកើត ឬអាស៊ីបូព៌ា។ ចាប់តាំងពីឆ្នាំ ១៩៤៨ មក ប្រទេសនេះ ត្រូវបានបែងចែកជាពីរ គឺសាធារណរដ្ឋកូរ៉េ ដែលជាទូទៅហៅថាកូរ៉េខាងត្បូង មានរដ្ឋធានីឈ្មោះថា “សេអ៊ូល” ប្រកាន់យករបបសេរី ។ ឯភាគខាងជើងមានឈ្មោះថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឬហៅថាកូរ៉េខាងជើង ដែលមានរដ្ឋធានីឈ្មោះថា “ព្យុងយ៉ាង” ប្រកាន់យករបបកុម្មុយនីស្ត។ ទឹកដីនៃឧបទ្វីបកូរ៉េ លាតសន្ធឹងពីភាគឦសាន នៃប្រទេសចិន ឆ្ពោះទៅទិសខាងត្បូង។ ផ្ទៃដីនៃប្រទេសកូរ៉េខាងជើង មានទំហំធំ ជាងប្រទេសកូរ៉េខាងត្បូង បន្តិច ប៉ុន្តែប្រទេសកូរ៉េខាងត្បូង មានចំនួនប្រជាជន ស្ទើរស្មើនឹងពីរដង នៃប្រទេស កូរ៉េខាងជើង។ តំបន់ទំនាបឆ្នេរស្ថិតនៅតាមបណ្តោយ ភាគខាងលិច ភាគឦសាន និងភាគខាងត្បូង នៃឧបទ្វីបនេះ ហើយទឹកដីដែលនៅសល់ភាគច្រើន គ្របដណ្តប់ដោយភ្នំ។ ប្រជាជនកូរ៉េ ភាគច្រើនរស់នៅ តាមតំបន់ឆ្នេរ និងនៅតាមបណ្តោយ ដងទនេ្លនានា។

រហូតដល់ដើមឆ្នាំ១៩០០ សេដ្ឋកិច្ចប្រទេសកូរ៉េ ត្រូវពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម ហើយជាក់ស្តែង ប្រជាជនកូរ៉េ ស្ទើរទាំងអស់មានមុខរបរជាកសិករ។ រយៈពេលក្រោយមកប្រទេសនេះ មានការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា។ បច្ចុប្បន្នវិស័យឧស្សាហកម្ម ក្នុងប្រទេសនេះមានការរីកចំរើនខ្លាំងជាង វិស័យកសិកម្ម ទាំងក្នុងប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង។ ភាពរីកចម្រើនក្នុងប្រទេសកូរ៉េ ខាងត្បូង បានជំរុញឲ្យប្រទេសនេះ ក្លាយជាប្រទេសមួយ ដែលមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បំផុតក្នុងពិភពលោក។

អ្នកវិទ្យាសាស្រ្តបានបង្ហាញភស្ថុតាងថា មានប្រជាជនកូរ៉េបានរស់នៅលើទឹកដីនៃឧបទ្វីបនេះ យ៉ាងហោច ណាស់តាំងពី ៣ម៉ឺនឆ្នាំ មុនមកម៉្លេះ។ ជនជាតិកូរ៉េ និងជនបរទេសផ្សេងៗបានរស់នៅលើឧបទ្វីបកូរ៉េ តាំងពី សម័យ បុរាណរហូតមកដល់ឆ្នាំ១៩០០។

II.ប្រវត្តិឧបទ្វីបកូរ៉េមុនការដាក់អណានិគមរបស់ជប៉ុន

អ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាង ដែលបង្ហាញថា មនុស្សបានរស់នៅលើភាគនិរតី នៃឧបទ្វីបកូរ៉េ កាលពី៣ម៉ឺនឆ្នាំមុន។ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលដឹងពីបុរេប្រវត្តិរបស់ប្រទេស កូរ៉េបច្ចុប្បន្ននេះ។ ប្រហែលឆ្នាំ២៣០០មុនគ.ស ប្រទេសកូរ៉េបានកើតឡើងដំបូងនៅតាមដងទន្លេ Taedong ដែលបច្ចុប្បន្ន ស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង។ ក្នុងឆ្នាំ១០៨មុន គ.ស ប្រទេសចិនបានច្បាំង ដណ្តើមយកទឹកដីនៃ ភាគខាងជើង នៃឧបទ្វីបនេះ និងបានបង្កើតជាអាណាខេត្ត ចំនួនបួននៅទីនោះ។ ពួកកុលសម្ព័ន្ធ កូរ៉េបានវាយបកវិញ យកជ័យជម្នះ ដោយដណ្តើមយកខេត្តបីក្នុងឆ្នាំ ៧៥មុនគ.ស ។ ចំណែកខេត្តមួយទៀតមានឈ្មោះថាខេត្ត លីឡាង នៅតែស្ថិតក្រោមការត្រួតត្រារបស់ប្រទេសចិនដដែល ។ ក្នុងឆ្នាំ ១០០នៃគ.ស កុលសម្ព័ន្ធ ៣ ទៅ ៤ បានរួបរួមគ្នាបង្កើតបានជារដ្ឋមួយមានឈ្មោះថា កូគូរីយ៉ូ ដែល ស្ថិតនៅប៉ែកឦសាននៃឧបទ្វីបនេះ។ រដ្ឋពីរផ្សេងទៀតមានឈ្មោះថា រដ្ឋប៉ាអ៊ីឆេ ស្ថិតនៅ ភាគនិរតី និងរដ្ឋស៊ីលឡា ស្ថិតនៅភាគអាគ្នេយ៍ត្រូវ បានបង្កើតចុងឆ្នាំ២០០នៃ គ.ស។ អ្នកប្រវត្តិសាស្រ្ត ហៅរដ្ឋទាំងបីថា ព្រះរាជា ណាចក្រទាំងបី។ ក្នុងឆ្នាំ៣១៣ រដ្ឋកូគូរីយ៉ូ បានវាយដណ្តើមយករដ្ឋលីឡាង និងបានត្រួតត្រា លើទឹកដីពាក់កណ្តាល ភាគខាងជើងនៃប្រទេសកូរ៉េបច្ចុប្បន្ន ។

អ្នកកាន់ពុទ្ធសាសនាបានសិក្សារៀនសូត្រពីប្រទេសចិន បានធ្វើឲ្យសាសនានេះក្លាយជាសាសនាសំខាន់ នៅក្នុងរាជាណាចក្រទាំងបី ក្នុងឆ្នាំ៣០០ និង៤០០។
រដ្ឋស៊ីលឡា បានវាយដណ្តើមយកទឹកដីរដ្ឋប៉ាអ៊ីឆេ និងរដ្ឋកូរីយ៉ូក្នុងឆ្នាំ៦៦០ ដូច្នេះហើយ🌸វាបាន ត្រួតត្រា ទូទាំងផ្ទៃដីឧបទ្វីបកូរ៉េ។ សិល្បៈ និងការរៀនសូត្ររបស់ជនជាតិកូរ៉េបានរីកចម្រើនឡើងនៅ ២០០ឆ្នាំបន្ទាប់។ លិទ្ធិខុងជឺបានហូរចូលក្នុងឧបទ្វីបនេះពីប្រទេសចិន ហើយមានឥទ្ធិលលើផ្នត់គំនិត និងចរិយារបស់ ជន ជាតិកូរ៉េ។ ក្នុងឆ្នាំ៨០០ រដ្ឋស៊ីលឡាត្រូវបានបែកបាក់ ក្នុងខណៈពេលដែលរាជា ណាចក្រមួយនេះ បាត់បង់ ម្ចាស់ការលើអតីតរដ្ឋកូគូរីយ៉ូ និងប៉ាអ៊ីឆេ។ ប៉ុន្តែក្នុងឆ្នាំ៩៣២ ឧត្តមសេនីយ៍ម្នាក់ ឈ្នោះ វ៉ាង កន បានរួបរួមគ្នា ជាមួយ រដ្ឋស៊ីលឡា បង្កើតរដ្ឋមួយដោយបានដាក់ឈ្មោះថា កូរីយ៉ូ(ពាក្យថាកូរ៉េ គឺចេញ ពីថាកូរីយ៉ូនេះឯង)។ រដ្ឋបានសាងសង់សាលារៀនជាច្រើន និងបានលើកទឹកចិត្តឲ្យមានការបោះពុម្ភ សៀវភៅសិក្សាទៀតផង។ ជនជាតិកូរ៉េបានបង្កើតម៉ាស៊ីនបោះពុម្ភដែលអាចចល័តបានដំបូងបំផុតក្នុងឆ្នាំ ១២៣៤។

កុលសម្ព័ន្ធម៉ុងហ្គោលីដែលមកពីទិសខាងជើងបានវាយលុកចូលប្រទេសកូរីយ៉ូម្តងហើយ ម្តង ទៀត តាំងពីឆ្នាំ១២៣០រហូតដណ្តើមបានក្នុងឆ្នាំ១២៥៩។ ប្រទេសកូរីយ៉ូបានវាយដណ្តើមបានជ័យ ជម្នះក្នុង ឆ្នាំ១៣៦៨។ ក្រុមទាំងពីរនេះបានវាយប្រយុទ្ធ គ្នាដើម្បីត្រួតត្រារហូតដល់ឆ្នាំ១៣៨៨ គឺនៅពេល ដែល ឧត្តមសេនីយ័ យី ស៊ុងជី បានដឹកនាំក្រុមម្ខាងដើម្បីទាមទាររកសន្តិភាព។ ឧត្តមសេនីយ៍ យី បានក្លាយជា ព្រះរាជានៃប្រទេសកូរីយ៉ូក្នុងឆ្នាំ ១៣៩២ និងបានប្តូរឈ្មោះរដ្ឋទៅជា ជូ ស៊ុន។ បច្ចុប្បន្ន ប្រជាជនកូរ៉េខាងជើង បានប្រើឈ្មោះ ជូ ស៊ុន សម្រាប់ហៅឈ្មោះ ប្រទេសរបស់ពួកគេ។ ចំណែក ប្រទេសកូរ៉េខាងត្បូង បានប្រើឈ្មោះថា Taehan។ លោក យី បានបន្តពូជពង្សសន្តតិវង្សរហូត ដល់ផុតខ្សែស្រឡាយនៅឆ្នាំ ១៩១០។ លោក យី បានឈប់ ប្រតិបត្តិតាមព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ កើតឡើងតាំងពីឆ្នាំ ៧០០មក។ ឥទ្ធិពល នៃព្រះពុទ្ធ សាសនា ត្រូវបានថយចុះ និងបាត់ការនិយមជឿនៅក្នុងប្រទេសកូរ៉េម្តងទៀតរហូតដល់ឆ្នាំ ១៩០០។ លោក យី និងមេដឹកនាំផ្សេង ទៀតដែលដើរតាមគាត់បានបង្រួបបង្រួមប្រទេសកូរ៉េឡើងវិញ។

ប្រទេសជប៉ុនបានវាយចូលប្រទេសកូរ៉េក្នុងឆ្នាំ១៥៩០ ប៉ុន្តែត្រូវបរាជ័យ ហើយដកថយវិញ។ កងកម្លាំង ម៉ាន់ជូ ដែលមកពីទិសខាងជើងបានឈ្លានពានប្រទេសកូរ៉េ ក្នុងឆ្នាំ១៦៣០។ ពួកម៉ាន់ជូបានបង្ខំជនជាតិកូរ៉េ ឲ្យចុះចូល តែខ្សែ ស្រឡាយគ្រួសារយីនៅតែបន្តជាស្តេចដដែល។ នៅដើមឆ្នាំ១៦០០ មេដឹកនាំប្រទេស កូរ៉េ បានបំបិទ មិនឲ្យមានទំនាក់ទំនង ជាមួយបរទេសអស់ជិត២០០ឆ្នាំ។ សាសនទូតរ៉ូម៉ាំងកាតូលិកមកពីទ្វីបអ៊ឺរ៉ុប បានចូលទៅ ក្នុងប្រទេសកូរ៉េដំបូងក្នុងអំឡុងឆ្នាំ ១៨៣០។ ប៉ុន្តែអាជ្ញាធរ ឬរដ្ឋអំណាចកូរ៉េ បានធ្វើទុក្ខទោសទៅ លើសាស នទូតទាំងនោះ ព្រមទាំងបានសម្លាប់ជនជាតិកូរ៉េដែលកាន់សាសនា កាតូលិកទាំងនោះអស់រាប់ពាន់ នាក់។ ក្នុងអំឡុងពេលនោះដែរ ប្រទេសកូរ៉េត្រូវបានគេហៅថា ព្រះរាជាណាចក្រ តាបស ពីព្រោះប្រទេសនេះមាន ទំនាក់ ទំនង តិចតួចបំផុតជាមួយបរទេស លើកលែងតែប្រទេសចិន និងជប៉ុនប៉ុណ្ណោះ។

III. ឧបទ្វីបកូរ៉េក្រោមនឹមអាណានិគម

ក្នុងឆ្នាំ ១៨៧៦ ប្រទេសជប៉ុនបានបង្ខំប្រទេសកូរ៉េបើកកំពង់ផែដើម្បីធ្វើពាណិជ្ជកម្ម។ សហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុបបានចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្ម ជាមួយប្រទេសកូរ៉េ ក្នុងឆ្នាំ១៨៨០។ ប្រទេសជប៉ុនបានវាយយកជ័យជម្នះលើប្រទេសចិន ក្នុងសម័យ សង្គ្រាមជប៉ុន-ចិន ក្នុងឆ្នាំ១៨៩៤ ដល់ឆ្នាំ១៨៩៥ ដូច្នេះឥទ្ធិពលប្រទេសជប៉ុនលើប្រទេសកូរ៉េមាន ឥទ្ធិពលខ្លាំងជាងប្រទេសចិន។ ប្រទេសជប៉ុនបានវាយយកជ័យជម្នះលើប្រទេសរុស្ស៊ី ក្នុងសម័យសង្រ្គាមរុស្ស៊ី-ជប៉ុន(១៩០៤-១៩០៥) ហើយបង្ខំឲ្យប្រទេសរុស្ស៊ីទទួលស្គាល់ឥទ្ធិពលរបស់ខ្លួននៅក្នុង ប្រទេសកូរ៉េ ចាប់ពីពេលនោះមកប្រទេស ជប៉ុនបានត្រួតត្រាប្រទេសកូរ៉េ ចាប់ពីឆ្នាំ១៩១០មក។

ប្រទេស ជប៉ុនបានត្រួតត្រាប្រទេស កូរ៉េ ក្នុងឋានៈជាអាណាព្យាបាល ប៉ុន្តែគ្រាន់តែដើម្បីទាញយកផលចំណេញ សម្រាប់ពួកគេតែប៉ុណ្ណោះ។ ជាក់ស្តែងប្រទេស ជប៉ុនបានរឹបអូសយកទិន្នផលកសិកម្ម និងជំនួញយ៉ាងច្រើន ពីប្រទេស កូរ៉េ។ ក្នុងឆ្នាំ១៩៣០ ជប៉ុនបានសាងសង់រោងចក្រឧស្សាហកម្មធុនធ្ងន់ជាច្រើនកន្លែងក្នុងប្រទេស កូរ៉េ ដើម្បីផ្គត់ផ្គង់ទៅប្រទេស ជប៉ុនវិញប៉ុណ្ណោះ ក្នុងនោះមានដូចជារោងចក្រធាតុគីមី ដែក ដែកថែបគ្រឿងម៉ាស៊ីន និងផលិតផលជាច្រើនមុខទៀត។ ក្នុងអំឡុងឆ្នាំ ជនជាតិជប៉ុនបានបង្ខំជនជាតិកូរ៉េ ប្រើប្រាស់ឈ្មោះជាភាសា ជប៉ុន ព្រមទាំងហាមការប្រើប្រាស់ភាសាកូរ៉េ។ ប្រជាជនកូរ៉េជាច្រើន ត្រូវបានបង្ខំឲ្យចូលធ្វើសង្គ្រាមជាមួយជប៉ុន ក្នុងសម័យសង្រ្គាមលោកលើកទីII។ប្រជាជនខ្លះ ត្រូវបានបញ្ជូនទៅធ្វើការនៅតាមរោងចក្រ តាមអណ្តូងរ៉ែក្នុង ប្រទេសកូរ៉េ និងតំបន់ផ្សេងៗ នៅទ្វីបអាស៊ី ខណៈដែលប្រជាជនផ្សេងទៀត ត្រូវចូលហាត់រៀន នៅក្នុងជួរកងទ័ពរបស់ជប៉ុន។

IV. បុព្វហេតុសង្គ្រាម

ដោយទឹកដីកូរ៉េធ្លាប់ស្ថិតនៅក្រោមអាណានិគមជប៉ុនតាំងពីឆ្នាំ១៩១០ ម្ល៉ោះហើយបានជានៅក្នុងសង្គ្រាម លោកលើកទី២ កងទ័ពជប៉ុន បានវាយសម្រុកមកលើទឹកដីនេះ ក្នុងគោលបំណងដើម្បី ពង្រឹងកម្លាំង យុទ្ធសាស្រ្ត នៅចុងបូព៌ា។ នឹមត្រួតត្រារបស់ជប៉ុនបានបន្ត រហូតដល់ឆ្នាំ១៩៤៥ ទើបត្រូវបានបញ្ចប់ គឺនៅពេល ដែលជប៉ុនបានចាញ់សង្គ្រាម លោកលើកទីពីរ។ បន្ទាប់ពីបរាជ័យរបស់ជប៉ុនរួចមក ទាហានសហរដ្ឋអាមេរិក បាន ចូលទៅបោះទីតាំងនៅពាក់កណ្តាលភាគខាងត្បូង នៃប្រទេសកូរ៉េ ខណៈដែលកងទ័ពសហភាព សូវៀត ចូលទៅបោះទីតាំងពាក់កណ្តាលប្រទេសកូរ៉េភាគខាងជើង ត្រឹមខ្សែទី ៣៨។ អាចនិយាយបានថា នេះជាចំណុច ចាប់ផ្តើមនៃការបែងចែកប្រទេសកូរ៉េជាពីរ ដោយសារតែវត្តមានរបស់បរទេស ក្នុងទឹកដីនេះ ។ កងទ័ពសហភាពសូវៀត និងកងទ័ពសហរដ្ឋអាមេរិក បានចូលមកកាន់កាប់នៅលើទឹកដីកូរ៉េ ដោយប្រើលេសថា ងាយស្រួលដកហូត និងកាត់បន្ថយគ្រឿងសព្វាវុធពីកងទ័ពជប៉ុន ដែលបោះទីតាំងក្នុងទឹកដីកូរ៉េ។ ការពិតទៅទង្វើនេះហាក់ផ្ទុយទៅនឹងសេចក្តីប្រកាសទីក្រុងប៉ុតស្តាំ ឆ្នាំ១៩៤៥ ដែលសង្កត់ធ្ងន់ថា ឧបទ្វីបកូរ៉េ ត្រូវរំដោះឲ្យផុតពីការគ្រប់គ្រងរបស់បរទេស ។ ប៉ុន្តែក្រោយសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េ បែរជាត្រូវ បានកាន់កាប់ដោយកងទ័ពរុស្ស៊ី នៅត្រង់តំបន់ភាគខាងជើង ហើយភាគខាងត្បូងត្រូវ បានកាន់កាប់ដោយ កងទ័ពសហរដ្ឋអាមេរិកទៅវិញ។ សហរដ្ឋអាមេរិក និងសហភាពសូវៀត បានព្យាយាមបង្កើតផែនការបង្រួបបង្រួមជាតិក្នុងប្រទេសកូរ៉េឡើងវិញ តែពួកគេត្រូវបរាជ័យហើយសហរដ្ឋអាមេរិក បានដាក់បញ្ហានេះ ទៅអង្គការសហប្រជាជាតិ ដោះស្រាយក្នុងឆ្នាំ១៩៤៧ ។

អង្គការសហប្រជាជាតិចង់ឲ្យមានបោះឆ្នោតជ្រើសរើស រដ្ឋាភិបាលមួយសម្រាប់ប្រទេសកូរ៉េ។ ប៉ុន្តែសហភាពសូវៀត បានបដិសេធមិនអនុញ្ញាត ឲ្យតំណាងរបស់ អង្គការសហប្រជាជាតិ ចូលទៅកាន់ ភាគខាងជើងឡើយ។ ចំណែកនៅភាគខាងត្បូងវិញ តំណាងអង្គការសហប្រជាជាតិ បានស្នើច្បាប់ ដឹកនាំការបោះឆ្នោត ទៅកាន់សភាជាតិដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ក្នុងឆ្នាំ១៩៤៨។ បន្ទាប់មករដ្ឋសភាក៏បានអនុម័តដាក់ចេញជារដ្ឋធម្មនុញ្ញ ហើយក្នុងខែកក្កដា ឆ្នាំ១៩៤៨ រដ្ឋសភាបាន បោះឆ្នោត ជ្រើសតាំងលោក ស៊ីង ម៉ាន់រី ធ្វើជាប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ ដែលបានប្រកាសបង្កើត ឡើងនៅថ្ងៃ ទី១៥ ខែសីហា ឆ្នាំ១៩៤៨។ ចំណែកប្រទេសកូរ៉េខាងជើងវិញ ពួកអ្នកកាន់លទ្ធិកុម្មុយនីស្ត ក៏បានប្រកាស បង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែរ គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨។
ไរដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រទាញប្រទង់គ្នា ទៅវិញទៅមកដើម🌜្បីធ្វើជាមេដឹកនាំប្រទេសកូរ៉េទាំងមូល។ ឪ

ក្នុងខែធ្នូ ឆ្នាំ១៩៤៨ សហភាពសូវៀតបានប្រកាសដកទ័ពទាំងអស់របស់ខ្លួន ចេញពីប្រទេសកូរ៉េខាងជើង ខណៈដែលសហរដ្ឋអាមេរិកក៏ដកកម្លាំងរបស់ខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង នៅក្នុងពាក់កណ្តាលឆ្នាំ ១៩៤៩ផងដែរ។ កងទ័ពកូរ៉េខាងជើងបានចូលឈ្លានពានប្រទេសកូរ៉េខាងត្បូង ក្នុងខែមិថុនា ឆ្នាំ១៩៥០។ ពេលនោះហើយសង្គ្រាមរវាងប្រជាជាតិកូរ៉េបានចាប់ផ្តើមឡើង។ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៥០ ប្រទេសកូរ៉េបានក្លាយជាសមរភូមិប្រយុទ្ធ ស្របពេលដែលសង្គ្រាមត្រជាក់កំពុងតែពុះពោរ។

V.សង្គ្រាមកូរ៉េ
សង្គ្រាមរវាងប្រជាជាតិកូរ៉េ គឺជាសង្គ្រាមដំបូងបំផុតដែលអង្គការសហប្រជាជាតិបានដើរតួនាទី ជាកងកម្លាំងយោធា។ សង្គ្រាមនេះជា ចម្បាំងដ៏ធំមួយសម្រាប់អង្គការសហប្រជាជាតិ ដែលទើបតែបង្កើត ឡើងបានប្រាំឆ្នាំដំបូងប៉ុណ្ណោះ។ សង្គ្រាមកូរ៉េ បានចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ គឺនៅពេល ដែលកងកម្លាំងកុម្មុយនីស្ត របស់កូរ៉េខាងជើង បានឈ្លានពានចូលទឹកដីរបស់កូរ៉េខាងត្បូង។ អង្គការសហប្រជាជាតិហៅ ការឈ្លានពាននេះថាជាការរំលោភបំពានទៅលើសន្តិភាពអន្តរជាតិ(Violation of International Peace) ព្រមទាំងបានស្នើរសុំឲ្យ ពួកកុម្មុយនីស្តដកទ័ពចេញ ពីប្រទេស កូរ៉េខាងត្បូង ប៉ុន្តែពួក កុម្មុយនីស្តនៅតែបន្តប្រយុទ្ធ ដោយមិនខ្វល់ពីសំណើរ របស់អង្គការសហប្រជាជាតិឡើយ។ បន្ទាប់មកអង្គការសហប្រជាជាតិបានស្នើសុំប្រទេសជាសមាជិករបស់ខ្លួននូវកងកម្លាំង ជួយប្រទេស កូរ៉េ ខាងត្បូង។ ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិទាំង១៦ បានបញ្ជូនកងយោធា ទៅកាន់ប្រទេស កូរ៉េខាងត្បូង ហើយប្រទេសជាសមាជិកចំនួន៤១ ផ្សេងទៀតបានផ្តល់ជាសម្ភារ🍌ៈសឹក និងស្បៀងអាហារ ហើយមានប្រទេសមួយចំនួនទៀតបានផ្តល់ជាជំនួយផ្សេងៗ។

គួរបញ្ជាក់ថាសហរដ្ឋអាមេរិក បានផ្តល់ជំនួយប្រហែល៩០ភាគរយនៃកងកម្លាំង គ្រឿងសព្វាវុធ និងគ្រឿង ផ្គត់ផ្គង់ផ្សេងៗទៀត ទៅប្រទេស កូរ៉េខាងត្បូង។ ចំណែកប្រទេស ចិន និងសហភាពសូវៀត ជាអ្នកផ្តល់ការ ឧបត្ថម្ភ និងជួយប្រយុទ្ធសម្រាប់ប្រទេស កូរ៉េខាងជើង។
សង្គ្រាមកូរ៉េបានបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ គឺនៅពេលដែលអង្គការសហប្រជាជាតិ និងប្រទេស កូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ សន្ធិសញ្ញាសន្តិភាព(Permanent Peace) រវាងប្រទេស កូរ៉េខាងជើង និងខាងត្បូង មិនត្រូវបានចុះហត្ថលេខាឡើយ។ ទោះជាយ៉ាងណាក៏ដោយ កង កម្លាំងយោធាសហរដ្ឋអាមេរិក នៅតែឈរជើងនៅក្នុងប្រទេស កូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ បញ្ហាជម្លោះទាំងឡាយ ដែលអាចកើតមានរវាងប្រទេសទាំងពីរ។
សង្គ្រាមកូរ៉េ គឺជាសង្គ្រាមបង្ហូរឈាមដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។ ជនស៊ីវិលកូរ៉េខាងត្បូង ប្រមាណជាមួយលាននាក់ ត្រូវបានសម្លាប់ និងជាច្រើនលាន នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីផ្ទះ សម្បែង។ កងទាហានកូរ៉េខាងត្បូង រួមនឹងទាហានរបស់អង្គការសហប្រជាជាតិ ប្រមាណជា៥៨០ពាន់នាក់ និងទាហានរបស់កូរ៉េខាងជើងប្រមាណជា ១៦០០ពាន់នាក់ត្រូវស្លាប់ និងរបួស។
VI.ការបញ្ចប់សង្គ្រាម

ក្តីរំពឹងថាសន្តិភាពនឹងកើតមានឡើង ក៏ចាប់ផ្តើមលេចឡើងខ្លះៗ នៅពេលដែលលោក យ៉ាកុបម៉ាលិក ជាគណៈប្រតិភូសហភាពសូវៀតបានធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិ និងបានធ្វើការស្នើសុំបញ្ឈប់ សង្គ្រាមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៥១។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៥១ នៅក្នុងទីក្រុង វ៉ាស៊ីនតោន លោក រីត វេ បានឲ្យជាយោបល់ផ្សេងៗដើម្បីរៀបចំការប្រជុំ រវាងមេដឹកនាំទ័ពសម្ព័ន្ធមិត្ត និងមន្រ្តីយោធាកុម្មុយនីស្ត ក្នុងការពិភាក្សាដើម្បីផ្អាកសង្គ្រាម ។ កិច្ចប្រជុំពិភាក្សាបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥១។ ការពិភាក្សានេះបានបន្តជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទើបគូទាំងសងខាងបានយល់ព្រមថា ខ្សែបន្ទាត់ប្រយុទ្ធដែលកើតមាន គួរតែជាខ្សែបន្ទាត់បែងចែក រវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលទៅលើភាគីទាំងសងខាង។
ទោះបីជាយ៉ាងនេះក្តី នៅមានវិបត្តិមួយចំនួនទៀត🦂ចោទជាបញ្ហា ជាពិសេសការធ្វើមាតុភូមិនិវត្តន៍ ដោយចេតនារបស់ ពួកអ្នកទោសជាប់គុក ឬជនឈ្លើយសឹកសង្គ្រាម។

ទីបញ្ជាការរបស់អង្គការសហប្រជាជាតិបានទទូចថា ជនឈ្លើយសឹកទាំងពីរប្រទេស ត្រូវបានអនុញ្ញាតឲ្យ ជ្រើសរើស ថាតើគួរ ឬមិនគួរត្រឡប់ ទៅស្រុកកំណើតរបស់ពួកគេវិញ។ អ្នកទោសជនជាតិចិន របស់សម្ព័ន្ធមិត្ត ដែលចាប់បានក្នុងពេលសង្គ្រាម បានបង្កនូវការតវ៉ាដោយហិង្សា ប្រឆាំងនឹងការបង្ខំឲ្យពួកគេ ត្រឡប់ទៅផ្ទះរបស់ ខ្លួនវិញ។ ពួកកុម្មុយនីស្តមិនយល់ព្រមតាមការទទូចរបស់អង្គការសហប្រជាជាតិ ដោយមិនទទួល ស្គាល់ថាលទិ្ធកុម្មុយនីសមានកំហុសនោះទេ។
នៅចុងខែ មេសា ឆ្នាំ១៩៥២ កិច្ចពិភាក្សាបញ្ចប់សង្គ្រាមត្រូវបាន ឈប់ផ្អាកដោយការមិនឯកភាពគ្នាជុំវិញបញ្ហាការធ្វើមាតុភូមិនិវត្តន៍ដោយចេតនា។ ការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅតាមខ្សែបន្ទាត់សមរភូមិ។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៥២ ទីបញ្ជាការអង្គការសហប្រជាជាតិបានលើកកាលវេលាកិច្ចប្រជុំពិភាក្សាក្នុងបញ្ហាបញ្ចប់សង្គ្រាមនេះ ដោយនិយាយថាកិច្ចពិភាក្សានេះគួរបន្តធ្វើនៅពេលណាដែលពួកកុម្មុយនីស បានត្រៀមរួចរាល់ក្នុងការឲ្យយោបល់សម្រាប់ដោះស្រាយបញ្ហាមួយដែលនៅសល់គឺ បញ្ហាការធ្វើមាតុភូមនិវត្តន៍ដោយចេតនា។
លោកឧត្តមសេនីយ៍ Mark W. Clark បានមកជំនួសតំណែងលោក រីត វេ ក្នុងឋានៈជាមេ បញ្ជាការនៃទីបញ្ជាការរបស់អង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ១៩៥២។ បន្ទាប់មកនៅថ្ងៃទី៥ ខែមិនា ឆ្នាំ១៩៥៣ នាយករដ្ឋមន្ត្រីសហភាពសូវៀត លោក យ៉ូសេប ស្តាលីន បានទទួលមរណៈភាព។ បន្ទាប់ពីមរណៈភាពរបស់លោក ស្តាលីន មេដឹកនាំសូវៀតបានចាប់ផ្តើមពិភាក្សាលើដំណោះស្រាយរាល់ជម្លោះទាំងឡាយតាមផ្លូវសន្តិភាព។ នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៥៣ ពួកកុម្មុយនីស្ត បានយល់ព្រមលើកសំណើរដំបូងរបស់អង្គការសហប្រជាជាតិក្នុងការផ្លាស់ប្តូរជនឈ្លើយសឹកណាដែល មានជម្ងឺ និងមានរបួស។ ពួកកុម្មុយនីស្តក៏បានចង្អុលផងដែរថា កិច្ចពិភាក្សាបញ្ចប់សង្គ្រាមគួរតែធ្វើបន្តទៀត។ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ហើយការប្រយុទ្ធគ្នាត្រូវបញ្ចប់។ តំបន់ការពារ ឬតំបន់ស ត្រូវបានបែងចែកជាពីរផ្នែក ដោយតំបន់នេះមានទទឹង៤គីឡូម៉ែត្រ តាមបណ្តោយខ្សែបន្ទាត់សមរភូមិចុងក្រោយ។ ទឹកដីនៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងប្រមាណជា ៣.៨៨០គីឡូម៉ែត្រការ៉េ។ ភាគីទាំងពីរបានយល់ព្រមមិនបង្កើនកម្លាំងយោធារបស់ខ្លួនទៀតទេ។ គណៈកម្មការយុទ្ធសន្តិភាព រួមជាមួយនឹងតំណាងនៃប្រទេសទាំងពីរបានរៀបចំឲ្យដំណើរការនូវពាក្យ យុទ្ធសន្តិភាព។ បន្ទាប់ពីយុទ្ធសន្តិភាពនេះត្រូវបានចុះហត្ថលេខា ភាគីទាំងសងខាងបានដាក់បន្ទុកទៅលើគ្នាទៅវិញទៅមកតាមរយៈការធ្វើទារណ្ឌកម្ម ការបង្អត់អាហារអ្នកទោស និងបទឧក្រិដ្ឋនៃសង្រ្គាមផ្សេងៗទៀត។ ប្រទេសកូរ៉េខាងជើង និងពួកកុម្មុយនីស្តចិនត្រូវបានគេចោទថា បានបញ្ចុះបញ្ចូលប្តូរគំនិត។ មហាសន្និបាទរបស់អង្គការសហប្រជាជាតិក៏មានការយល់ចំពោះការសម្រេច ចិត្តទូទៅក្នុងការដាក់ទោសទៅលើទង្វើបែបនេះ។
នៅទីបញ្ជាការអង្គការសហប្រជាជាតិ និងពួកកុម្មុយនីស្តបានបញ្ចប់ការដោះដូរជនឈ្លើយសឹក ចំនួន៨៨.៥៩៩នាក់នៅក្នុងខែកញ្ញា ឆ្នាំ១៩៥៣។ គណកម្មការជនមាតុភូមិនិវត្តន៍អព្យាក្រិត្យរបស់ជាតិ បានទទួលយកនូវសិទ្ធព្យាបាល របស់អ្នកទោសណាដែលមិនត្រឡប់ទៅ ស្រុកកំណើតរបស់ខ្លួនវិញ។ យុទ្ធសន្តិភាពបានបន្ថែមថា ប្រតិភូ ឬអ្នកទស្សនាទាំងឡាយណា ដែលមកពីប្រទេសផ្សេងៗអាចទស្សនា ឬសួរសុខទុក្ខអ្នកទោសទាំងនោះ និងអាចសាកល្បងបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅផ្ទះ របស់ពួកគេវិញបាន។ មានអ្នកទោសជនជាតិចិនចំនួន ១៤២.២៧នាក់ និងជនជាតិកូរ៉េខាងជើង ៧៥៨នាក់ កូរ៉េខាងត្បូង៣២៥នាក់ អាមេរិក២១នាក់ និងអង់គ្លេសម្នាក់១នាក់ មិនព្រមꦛត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញឡើយ។ ក្រោយមក មានអ្នកទោសមួយចំនួនក្នុងចំណោមអ្នកទោសទាំងនោះ បានផ្លាស់ប្តូរគំនិតចង់ទៅ ប្រទេសកំណើតរបស់ខ្លួនវិញ។

ដោយសារតែប្រទេសកូរ៉េទាំងពីរធ្លាប់មានស្នាមរបួសក្នុងអតីតកាល រួមជាមួយនឹងបញ្ហាមួយ ចំនួនដែលពុំអាចដោះស្រាយបានដាច់ស្រលះ និងបញ្ហាផ្សេងៗចេះតែកើតមានឡើងជាបន្តបន្ទាប់ បណ្តាលឲ្យប្រទេសទាំងពីរ ពិបាកវិលទៅបង្រួបបង្រួមជាប្រទេសតែមួយបាន។ អ្វីដែលសំខាន់បំផុតនោះ ភាគីខាងជើង ព្យាយាមពង្រីកអំណាចខាងគ្រឿងសព្វាវុធ និងអាវុធនុយក្លេអែរ ដែលធ្វើឲ្យសហគមន៍ អន្តរជាតិរួមជាមួយកូរ៉េខាងត្បូងព្យាយាមគ្រប់មធ្យោបាយប្រឆាំងជាមួយប្រទេសកុម្មុយនីសមួយនេះ។ អ្វីដែលសំខាន់បំផុតនោះគឺ បន្ទាប់ពីជប៉ុនដកថយចេញទៅ ប្រទេសកូរ៉េ មានមហាអំណាចនៅពី ក្រោយខ្នង រៀងៗខ្លួន ស្របពេលដែលមហាអំណាចទាំងពីរកំពុងប្រឈមមុខដាក់គ្នា ក្នុងសម័យសង្រ្គាមត្រជាក់ផងនោះ ជាមូលហេតុមួយ ដែលធ្វើឲ្យកូរ៉េដែលធ្លាប់ជាប្រទេសតែមួយ ប្រែក្លាយជាប្រទេសពីរផ្សេងគ្នា ពិបាកបំផុត ក្នុងការវិលទៅរកការបង្រួបបង្រួមជាប្រជាជាតិតែមួយ៕ ប្រភពឯកសារ៖

ចូលឆ្នាំខ្មែរ-ប្រណាំងគោ


ប្រណាំងគោ

ប្រភពឯកសារ៖ 

ការផ្តល់សេវាꦿ សំអាត ប្រមូល និងដឹកជញ្ជូនសំរាម រាជធានីភ្នំពេញក្នុងអំឡុងពេលចូលឆ្នាំខ្មែរ


announcment-542013-136514498899006

ប្រភពឯកសារ៖

ខេត្តចំនួន ១♋១ អាចរងបាតុភូតធម្មជាតិ ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​♌៧ ខែមេសា


យោងតាមសេចក្តីជួនដំណឹងរបស់ ក្រសួង​ធនធានទឹក និង ឧតុនិយម​ ខេត្តចំនួន ១១  (ឧត្តរមានជ័យ ព្រះវិហារ  សៀមរាប  កំពង់ធំ  បន្ទាយមានជ័យ  បាត់ដំបង  ប៉ៃលិន  ពោធិ៍សាត់  កំពង់ឆ្នាំង  កណ្តាល និង តាកែវ) អាចនឹងរងនូវបាតុភូមិធម្មជាតិ ដូចជា ភ្លៀង ផ្គរ  រន្ទះលាយឡំជាមួយ ខ្យល់កន្ត្រាក់កួច បក់បោកខ្លាំង ចាប់ថ្ងៃទី ៥ ដល់​ថ្ងៃទី​៧ ខែមេសា ។

ប្រភពឯកសារ៖ 

ជនសង្ស័យជាជនជាតិចិន៣៩នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីបទចាប់🍰 ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិត


Interior Info-ភ្នំពេញ​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣

l20130405

កាលពី​ព្រឹក​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ នៅ​ទីតាំង​មួយកន្លែង​ស្ថិតនៅ​ផ្ទះ លេខ១៣៥ ផ្លូវ​លេខ១៩៩ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ត្រូវបាន​កំលាំង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ដោយ​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត VOIP ដោយបាន​ឃាត់ខ្លួន ជនជាតិ​ចិន​ចំនួនក់ ។ សូមបញ្ជាក់ថា ជនសង្ស័យ ជនជាតិ​ចិន​ចំនួន ៣៩នាក់​ដែល សមត្ថកិច្ច​បាន​ឃាត់ខ្លួន ក្នុងនោះ​មាន​ស្រី១២នាក់ ៕ ប្រភពឯកសារ៖

សេច​ក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញអ​ង្គ​គណៈ​រដ្ឋ🌠មន្រ្តី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣




ប្រភពឯកសារ៖

ប្រវត្តិសង្ខេបតំណាងរាស្ត🙈﷽្រ នីតិកាលទី ៤ (២០០៨-២០១៣)


តំណាងរាស្ត្រ នីតិកាលទី៤

ប្រតិទិន នៃ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ ២០១៣ (វិសោ♚ធនកម្ម)


NEC-KHMER

ប្រភពឯកសារ៖