bet 855

ការ​គ្រប់​គ្រង​សំណល់​រឹង


កាកសំណល់ គឺជា ប្រភព នៃ ការចម្លងមេរោគ និង បង្កឱ្យមាន ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើសុខុមាលភាព បរិស្ថាន រស់នៅ និងសង្គម។ សម្រាម និង កាកសំណល់ ត្រូវបានគេសន្និដ្ឋានថា គឺជាប្រភព នៃ មេរោគ ដែលអាចបណ្ដាលឱ្យ កើតមាននូវ ជម្ងឺផ្សេងៗជា ច្រើន ជាពិសេសជម្ងឺសើស្បែក។ ម្យ៉ាងវិញទៀតវាក៏ជាបុព្វហេតុដែលធ្វើឱ្យសោភ័ណភាពទីក្រុង ភាពស្រស់ស្អាត នៃ បរិស្ថានរស់នៅ ជុំវិញធ្លាក់ចុះផងដែរ។ សំណល់ ដែលសល់ពី ការប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួន អាចយក ទៅ កែច្នៃធ្វើសម្ភារៈប្រើប្រាស់ផ្សេងៗទៀតបានជាច្រើន ឬក៏ សារធាតុមានប្រយោជន៍ជាច្រើនទៀត។ ហេតុនេះ លោកអ្នកប្ រើប្រាស់ ត្រូវតែចេះបែងចែកប្រភេទសំណល់ ឬសម្រាមឱ្យបានច្បាស់ លាស់ ដើម្បីងាយស្រួលយកមកកែច្នៃបន្ដទៀត ដោយ លៃលក យ៉ាងណាប្រើឱ្យអស់ធនធានដែលមាន។

ចំណាត់ថ្នាក់សំណល់រឹង និងនិយមន័យសំណល់រឹង

ដោយសារការគ្រប់គ្រងសំណល់រឹង គឺជាដំណើរការមួយដែលទាមទារនូវថវិកាខ្ពស់ ជាពិសេសសំណល់រឹងដែលមានសារ ធាតុពុល និងសារធាតុប្រកបដោយគ្រោះថ្នាក់។ ការចែកចំណាត់ថ្នាក់សំណល់រឹង និងឱ្យនិយមន័យសំណល់រឹងគឺធ្វើឡើងទៅតាមការ កំណត់របស់ប្រទេសនីមួយៗ ដោយឡែកប្រទេសកម្ពុជាយើងបានចាត់ថ្នាក់វាជាពីរប្រភេទគឺ សំណល់ប្រកបដោយគ្រោះថ្នាក់ និង សំណល់រឹង(សម្រាម)។

សំណល់ប្រកបដោយគ្រោះថ្នាក់

សំណល់ប្រកបដោយគ្រោះថ្នាក់ គឺសំដៅលើសារធាតុវិទ្យុសកម្ម ផ្ទុះ ពុល ឆេះ បង្កឱ្យមានជម្ងឺមហារីកនិងជម្ងឺឆ្លង ធ្វើឱ្យ រលាក ធ្វើឱ្យច្រែះ ធ្វើអុកស៊ីតកម្ម ឬសារធាតុគីមីដទៃទៀតដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬមានការបំផ្លិចបំផ្លាញ ដល់រុក្ខជាតិ ទ្រព្យសម្បត្ដិសាធារណៈ និងបរិស្ថាន។ សំណល់ប្រកបដោយគ្រោះថ្នាក់ភាគច្រើនគឺមានប្រភពចេញពីរោងចក្រ ឧស្សាហ កម្ម សហគ្រាស ដែលប្រើប្រាស់សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និងសេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ (ការវះកាត់ និងថតដោយប្រើកាំរស្មី)។ល។ ចំណែកឯសំណល់នៅតាមលំនៅដ្ឋានក៏អាចមានសារធាតុប្រកបដោយគ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះវិស័យកសិកម្ម ដោយសារបច្ចេកវិទ្យារបស់យើងនៅមានកម្រិតទាប កសិករភាគច្រើនបានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំង និងប្រើប្រាស់ជាតិគីមីដើម្បីបង្កើនទិន្នផលដំណាំរបស់គាត់។ ដូច្នេះសារធាតុប្រកបដោយ គ្រោះថ្នាក់មួយចំនួនក៏បានបង្កើតឡើងដោយវិស័យនេះផងដែរ។

ប្រភេទសំណល់រឹង

សំណល់រឹង-សម្រាម គឺសំដៅទៅលើវត្ថុ ឬរបស់ដែលសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះមិនមានផ្ទុកជាតិពុល ឬមិនបង្កឱ្យមាន ជាគ្រោះថ្នាក់។ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសំណល់រឹង ការិយាល័យគ្រប់គ្រងសំណល់រឹង និងសារធាតុប្រកបដោយគ្រោះថ្នាក់បានធ្វើ ការបែងចែកប្រភេទសំណល់រឹងជាប្រាំប្រភេទដូចខាងក្រោម ៖

១ . សំណល់លំនៅដ្ឋាន ៖ ភាគច្រើនជាប្រភេទសំណល់ចេញពីផ្ទះបាយ ដែលជាប្រភេទសរីរាង្គងាយពុករលួយ អាចយកទៅ ធ្វើជាជីកំប៉ុសបាន ដូចជាបន្លែ សំណល់ផ្លែឈើ សំណល់ម្ហូបអាហារ ប្លាស្ទិក ក្រដាស ដែក ក្រណាត់ និងសម្ភារៈវღេចខ្ចប់។ល។ សំណល់ លំនៅដ្ឋានក៏មានប្រភេទប្រកបដោយគ្រោះថ្នាក់ផងដែរ ដូចជាសំណល់ថ្មពិល អាគុយ អំពូលភ្លើង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់។ល។ ដែលខូចលែងប្រើប្រាស់កើត។

២ . សំណល់ពាណិជ្ជកម្ម ៖ ជាប្រភេទសំណល់ចេញពីទីផ្សារ ហាងទំនិញ សណ្ឋាគារ រង្គសាល ភោជនីយដ្ឋាន។ល។ ភាគច្រើននៃ ប្រភេទសំណល់នេះជាប្រភេទដែលពុំមានគ្រោះថ្នាក់ ដូចជាប្រភេទសំណល់លំនៅដ្ឋានដែរ។ ចំ🤪ពោះប្រភេទដែលគ្រោះថ្នាក់មាន ដូចជាសម្ភារៈដែលសេសសល់ពីការវេចខ្ចប់ ថ្នាំសម្លាប់សត្វល្អិត ស🔯ំណល់សម្ភារៈជជុះ ដូចជាថ្មពិល ទូរទស្សន៍ ម៉ាញ៉េ វិទ្យុ និងគ្រឿង បន្លាស់អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ ទូទឹកកក និងសំណល់កង់ឡានចាស់ៗ។ល។

៣ . សំណល់មន្ទីរពេទ្យ ៖ ជាប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។ សំណល់មន្ទីរពេទ្យចែកចេញជាប្រភេ🍃ទដូចខាងក្រោម ៖

  • សំណល់ដែលបង្កឱ្យមានការឆ្លង ៖ ជាប្រភេទដែលមានភ្នាក់ងារចម្លងជម្ងឺ ដូចជាសំណល់សម្ភារៈចេញពីមន្ទីរពិសោធន៍ បណ្ដុះមេរោគ សំណល់ជាលិកាតាមផ្នែកផ្សេងៗ សម្ភារៈ ឬឧបករណ៍ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងសំណល់របស់អ្នកជម្ងឺមាន មេរោគឆ្លង។
  • សំណល់រោគសាស្ដ្រ ៖ ជាលិកាមនុស្ស ឬវត្ថុរាវ។ ឧទាហរណ៍ ៖ បំណែកសារពាង្គកាយ ឈាម និងទឹករំអិលផ្សេងៗទៀត (ទឹកភ្លោះ)។
  • សំណល់ដែលបង្កឱ្យមានការមុត(របួសស្នាម) ៖ ម្ជុល ប្រដាប់សម្រាប់ឆុងទឹក កាំបិតវះកាត់ ឡាម ផ្លែកាំបិត អំបែង ដប។
  • សំណល់ឱសថ ៖ សំណល់ដែលមានឱសថ។ ឧទាហរណ៍ ឱសថហួសកាលបរិច្ឆេទ ឬឈប់ប្រើប្រាស់ វត្ថុសម្រាប់ដាក់ឱសថ ដូចជាដប ប្រអប់របស់វាជាដើម។
  • សំណល់ពុលសែន ៖ សំណល់ដែលមានសារធាតុបំពុលសែន។ ឧទាហរណ៍ សំណល់ជាតិថ្នាំពុលកោសិកា(ដែលប្រើប្រាស់ ក្នុងការព្យាបាលជម្ងឺមហារីក) សារធាតុគីមីបំពុលសែន និងសារធាតុវិទ្យុសកម្ម។
  • សំណល់សារធាតុគីមី ៖ សំណល់ដែលមានសារធាតុគីមី។ ឧទាហរណ៍ ប្រតិករប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ សារធាតុគីមី លាងហ្វីល សារធាតុដែលប្រើសម្រាប់សម្លាប់មេរោគដែលហួសកាលបរិច្ឆេទ ឬឈប់ប្រើ និងសារធាតុរំលាយ។
  • សំណល់លោហៈ ៖ ថ្មពិល អាគុយ ឧបករណ៍វាស់កម្ដៅដែលបាក់បែក ឬប្រដាប់វាស់សម្ពាធឈាម។
  • សំណល់ធុងឧស្ម័ន ៖ ធុងឧស្ម័ន និងកំប៉ុងថ្នាំបាញ់អាអេរ៉ូសុល។
  • សំណល់វិទ្យុសកម្ម ៖ សំណល់ដែលមានសារធាតុវិទ្យុសកម្ម ដូចជាសារធាតុរាវចេញពីការព្យាបាលដោយប្រើកាំរស្មី ឬ ការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ ប្រដាប់ការពារកាំរស្មី ទឹកនោម ឬឈាមក្នុងជម្ងឺព្យាបាលដោយកាំរស្មី។

៤. សំណល់កសិកម្ម ៖ ដែលសេសសល់ពីការប្រើប្រាស់នៃថ្នាំសម្លាប់សត្វល្អិត និងសម្ភារៈវេចខ្ចប់ថ្នា﷽ំពុល♏។ សំណល់ចេញពីផ្នែកនេះជា ប្រភេទសំណល់ដែលប្រកបដោយគ្រោះថ្នាក់បំផុត។

៥ . សំណល់ឧស្សាហកម្ម ៖ សំណល់ផ្នែកនេះភាគច🍒្រើនជាប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។

បញ្ហាដែលអាចបង្កឡើងដោយសំណល់រឹង(ការបំពុលបរិស្ថាន)

សំណល់រឹងត្រូវបានគេចាត់ទុកថាជាវត្ថុដែលគ្មានប្រយោជន៍ ហើយដែលម្នាក់ៗមិនចង់បានវាទេ ប៉ុន្ដែយើងមិនអាចគេចផុត ពីវាបានឡើយ ព្រោះយើងត្រូវការចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ យោងទៅតាមលក្ខណៈរូប និងលក្ខណៈគីមីនៃ សំណល់រឹង ប្រសិនបើយើងមិនបានធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ វាអាចនឹងជះឥទ្ធិពលមកលើ សុខភាពមនុស្ស សត្វ និងបរិស្ថាន។
  • ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ
  • ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង ព្រមទាំងសត្វល្អិតចង្រៃជាច្រើន
  • សំណល់រឹងមួយចំនួនដែលមិនបានទុកដាក់ត្រឹមត្រូវ បានបំបែកធាតុ(រលួយ) បង្កឱ្យមានក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅ ក្បែរ និងបរិស្ថានជុំវិញ។
  • សំណល់ប្រកបដោយគ្រោះថ្នាក់ដែលមានផ្ទុកទៅដោយសារធាតុពុល និងអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជន ដូចជាប៉ះពាល់ដល់ផ្លូវដង្ហើម កើតមានជម្ងឺសើស្បែក និងបណ្ដាលឱ្យកើតមានជម្ងឺរ៉ាំរ៉ៃផ្សេងៗ។
  • ម្យ៉ាងវិញទឹកសម្អុយដែលចេញពីសំណល់នោះ មួយផ្នែកអាចផ្ដល់ជាជម្រកដល់ភ្នាក់ងារចម្លងជម្ងឺមួយចំនួនធំ និងមួយផ្នែក ទៀតដែលផ្ទុកទៅដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី បានធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមាន ការបំពុលទឹក និងដី។ ចំណែកឯសារធាតុមួយចំនួនដែលមិនអាចបំបែកធាតុបាន ដូចជាកៅស៊ូ ប្លាស្ទិក កែវ។ល។ ត្រូវការនូវទីតាំង ដ៏ធំដើម្បីទុកដាក់វា។
  • ការបោះចោលសំណល់រាយប៉ាយ អាចបង្កស្ទះដល់ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយទឹកភ្លៀងខូចដល់ សោភ័ណ និងសណ្ដាប់ធ្នាប់សាធារណៈ។

១. ការប៉ះពាល់ចំពោះអ្នករើសអេតចាយ ៖ ដោយការគ្រប់គ្រꦍងនៅទីលានមានភាពខ្វះខាត និងពុំមានវិធានការគ្រប់គ្រានꦛ់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ក៏ដូចជាភាពប៉ះពាល់ដល់សុខភាពអ្នករើសអេតចាយ ឬអ្នកក្រីក្ររស់នៅជុំវិញទីលានចាក់សំណល់រឹង វាបាន បង្កគ្រោះថ្នាក់ផ្សេងៗ ដូចជា ៖

  • ជម្ងឺឆ្លងនានា(បាក់តេរី ឬវីរុសដែលបង្កឱ្យមានជម្ងឺជីវសាស្ដ្រ ដូចជាប៉ារ៉ាសិត និងបាក់តេរីទាក់ទងនឺងជម្ងឺពោះវៀន និង ក្រពះ)។
  • ជម្ងឺផ្លូវដង្ហើមបង្កដោយធូលី។
  • ការរងរបួសនៅទីលាន នៅពេលឡានចូលចាក់ម្ដងៗ ដោយការដណ្ដើមគ្នារើសសម្រាម និងគ្រោះថ្នាក់ តាមរយៈការមុត ឬប៉ះពាល់សំណល់ដោយផ្ទាល់ ដោយសំណល់ទាំងនោះមានសំណល់ប្រភេទប្រកបដោយគ្រោះថ្នាក់ពុំបានញែកចេញត្រឹមត្រូវលាយឡំ គ្នា។
  • ការយល់ដឹងសាធារណៈចំពោះអនាម័យ និងសុខភាពរបស់អ្នករើសអេតចាយ នៅមានកម្រិតនិងយល់ដឹងទាបដែលនាំឱ្យ ប៉ះពាល់ដល់សុខភាព ដោយអ្នកទាំងនោះមិនបានការពារខ្លួនពីភាពប៉ះពាល់ឡើយ។
  • ភាគច្រើននៃអ្នករើសសម្រាមត្រូវបានគេដឹង និងបានបញ្ជាក់ថា មានអាការរោគបណ្ដាលឱ្យឈឺ។ ជម្ងឺផ្ដាសាយ និងជម្ងឺក្អក ត្រូវបានគេដឹងថា ជាទូទៅក៏មានលក្ខណៈដូចជាជម្ងឺរបេង ហើយក៏មានបញ្ហាកើតមានចំពោះអ្នករើសអេតចាយផងដែរ សរុបប្រមាណ ជាជិត១០០០នាក់។

២ . គ្រោះថ្នាក់ចំពោះអ្នករស់នៅ ឬសត្វស្រុកដែលរស់នៅជុំវិញទីលានចាក់សំណល់ ៖ ដោយមានបញ្ហាផ្នែកថវិកា រួមបញ្ចូល មធ្យោបាយក្នុងការវិភាគ ក្រសួងបរិស្ថានក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពុំបានធ្វើការសិក្សាស្រាវជ្រាវពីភាពប៉ះពាល់លើសុខភាពមនុស្ស និងសត្វឡើយ។ ត🍸ាមការប៉ាន់ប្រមាណមនុស្ស ឬសត្វដែលរស់នៅជុំវិញទីលានចាក់សំណល់ដែលមិនបានរៀបចំបច្ចេកទេសត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា ៖

  • ពពួកភ្នាក់ងារចម្លងរោគ ដូចជារុយ សត្វល្អិត ឬកណ្ដុរ
  • សត្វពាហនៈមួយចំនួន ដូចជាឆ្កែ ឆ្មា ជ្រូក មាន់ ឬទា ដែលសត្វទាំងនេះអ្នករើសអេតចាយជាអ្នកចិញ្ចឹមនៅឯទីលានចាក់ សំណល់។
  • ការប្រើប្រាស់ទឹកក្រោមដី ដោយរួមបញ្ចូលអណ្ដូងចំហ អណ្ដូងស្នប់ ដែលបានធ្វើឱ្យកខ្វក់ ឬមានសារធាតុបំពុលធ្លាក់ចូល។
  • ក្លិនស្អុយ និងគួរឱ្យខ្ពើមរអើម
  • ការស្រូបខ្យល់ដកដង្ហើមដោយខ្យល់ពុលចេញពីការដុតសំណល់ដែលមាន SO2, CO2, NO2, COCaedIm និងអាចមាន លេចចេញដោយអុកស៊ីនឌីអុកស៊ីនផងដែរ។

ការគ្រប់គ្រងសំណល់រឹង

ការគ្រប់គ្រងសំណល់រឹង គឺសំដៅទៅលើសកម្មភាពផ្សេងៗ ដូចជាការញែកសំណល់ ការស្ដុកទុកបណ្ដោះអាសន្ន ការប្រមូល ការដឹកជញ្ជូន ការកែច្នៃឡើងវិញ និងការបោះបង់ចោល។ សកម្មភាពទាំងឡាយដែលទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងចាប់ពី ចំណុចបង្កើត រហូតដល់ចំណុចបោះចោលចុងក្រោយ ត្រូវបានគេចែកចេញជា៥ដំណាក់កាលសំខាន់ៗ ដូចជាការបង្កើតសំណល់ សកម្មភាពចល័ត សំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក និងការស្ដុកទុកដាក់ ការប្រមូល និងដឹកជញ្ជូន ដំណើរការ និងការកែច្នៃទាញ យកពីសំណល់ និងដំណាក់កាលចុងក្រោយ គឺការចាក់ចោល។

បណ្ដាំផ្ញើ

ទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងឱ្យមានប្រសិទ្ធភាពខ្ពស់នេះ គឺនៅមានចំណុច និងវិធីសាស្ដ្រជាច្រើនទៀតដែល ទស្សនាវដ្ដី សុខភាពយើង នឹងត្រូវលើកមកជម្រាបជូនប្រិយមិត្ដអ្នកអានជាបន្ដ ជាពិសេសវិធីកែច្នៃសំណល់រឹង និងវិធីបង្ការខ្លួនឱ្យ ឆ្ងាយពីជម្ងឺផ្សេងៗ ដែលអាចកើតមានដោយសារសំណល់ទាំងនេះ។ ជាការពិតណាស់ ជាទូទៅសំណល់រឹងត្រូវបានគេចាត់ទុកថា គឺសំណល់ចុងក្រោយដែលគ្មានតម្លៃពីការប្រើប្រាស់។ ប៉ុន្ដែ លោកអ្នកត្រូវយល់ថា នៅក្នុងនោះសំណល់អាចត្រូវបានកែច្នៃ និងមានប្រយោជន៍ជាលើកចុងក្រោយ ដោយយោងទៅលើប្រភព បង្កើតសំណល់ ការចេះទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ ជាពិសេសការចេះបែងចែកសំណល់។

ការបង្កើតសំណល់

ការបង្កើតសំណល់គឺជាសកម្មភាពនៃការសេសសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឬដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះគ្មានតម្លៃតទៅទៀតដែលត្រូវគេ បោះបង់ចោល។ ការបង្កើតសំណល់រឹងដោយមនុស្សម្នាក់មានប្រមាណពី០,៥ដល់១,៥គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ប្រជាជននៅ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ បរិមាណនេះខុសពីប្រទេសអភិវឌ្ឍន៍ ដែលបរិមាណសំណល់របស់គេអាចមកដល់ទៅ៤គីឡូក្រាមក្នុង មនុស្សម្នាក់ក្នុងមួយថ្ងៃ។

សកម្មភាពចល័តសំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក

ជាសកម្មភាពមួយដែលជួយដល់ការស្ដុក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ និងសមរម្យ ដែលចំណុចនេះអាចបង្កើត សំណល់រឹងទាំងអស់ ត្រូវតែយកចិត្ដទុកដាក់បំផុតដើម្បីចៀសវាងរាល់បញ្ហាដែលកើតមានឡើងដោយសំណល់រឹង យើងគួរធ្វើការ ពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖
  • តើសំណល់របស់យើងជាប្រភេទសំណល់អ្វី?
  • តើត្រូវធ្វើការវេចខ្ចប់តាមរបៀបណា?
  • តើប្រភេទសំណល់របស់យើងត្រូវយកទៅទុកដាក់ ឬស្ដុកទុកបណ្ដោះអាសន្នមុនធ្វើការប្រមូលនៅកន្លែងណា?

ការញែកសំណល់

ការញែកសំណល់នៅតាមលំនៅដ្ឋានគឺ ដើម្បីកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវយកទៅចាក់ចោលនៅទីតាំងចាក់សំណល់រឹង។ វិធីសាស្ដ្រមួយចំនួនដែលអាចយកទៅអនុវត្ដ ឬគួរគិតពិចារណាមានដូចតទៅ ៖

. ការញែកសំណល់ដែលប្រកបដោយគ្រោះថ្នាក់ចេញពីសំណល់ដែលមិនគ្រោះថ្នាក់ ៖ ទោះបីជានៅតាមលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ មិនមែនជាប្រភពចម្បងដែលបង្កើតឡើងនូវសំណល់គ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្ដែវាក៏មានប្រភេទសំណល់មួយចំនួន ដូចជា ថ្មពិល អាគុយ សំណល់ថ្នាំពេទ្យដែលសេសសល់ពីការប្រើប្រាស់ ឬផុតកាលកំណត់នៃការប្រើប្រាស់ សំណល់ថ្នាំសម្លាប់សត្វ និងកំប🦩៉ុង ដែលមានដាក់សារធាតុគីមីមួយចំនួនទៀតដែលមានផ្ទុកនូវសារធាតុពុល។ ដូច្នេះសំណល់វត្ថុទាំងនោះគួរតែញែកចេញឱ្យដាច់ពីគ្នារវាង សំណល់ធម្មតា។ លើសពីនេះទៅទៀតសំណល់ធម្មតាដែលអាចយកទៅប្រើក្នុងគោលបំណងផ្សេងទៀតបាន គួរតែញែកចេញពី សំណល់ដែលត🔴្រូវបោះចោល។ ឧទាហរណ៍ ដូចជាថង់ប្លាស្ទិក និងកញ្ចប់មួយចំនួន យើងអាចយកទៅលាងសម្អាតដើម្បីទុកប្រើប្រាស់ ឡើងវិញ ចៀសវាងការទិញស្បោង ឬប្រអប់មកទុកប្រើប្រាស់។

២. ការញែកសំណល់សម្រាប់កែច្នៃ ៖ គឺជាការញែកសំណល់រឹង ដូចជាក្រដាស កំប៉ុងអាលុយមីញ៉ូម អំបែងដប ឬកែវ និង សារធាតុប្លាស្ទិកចេញពីគ្នា។ រីឯប្រភពបង្កើតសំណល់រឹងដើម្បីយកទៅកែច្នៃ គឺជាមធ្យោបាយល្អ ប្រសើរមួយដើម្បីសន្សំសំចៃវត្ថុធាតុ ដើម មានន័យថាយើងអាចកាត់បន្ថយការទាញយកធនធានធម្មជាតិយក🅘មកប្រើប្រាស់។ ទន្ទឹមនឹងការញែកសំណល់ទាំងនេះ បញ្ហា ដែលយើងត្រូវគិតគូរគឺថា តើយើងត្រូវទុកដាក់វាបែបណា មុនពេលដែលសេវាកម្មនៃការប្រមូលសំណល់ ឬសម្រាមបានមកដល់។ នៅបណ្ដាប្រទេសមួយចំនួនដែលមានប្រព័ន្ធកែច្នៃល្អប្រសើរ រួមផ្សំនឹងមានគោលការណ៍ណែនាំ និងការអប់រំស្ដីពីការទុកដាក់ ឬបោះ ចោលសំណល់រឹង ប្រជាពលរដ្ឋបានយកសំណល់ដែល គេញែកទៅទុកដាក់តាមគោលការណ៍ដែលរដ្ឋាភិបាលបានណែនាំ។

៣ . ការញែកសំណល់ដែលនៅតាមទីសាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម ៖ ការញែកសំណល់រឹងនៅតាម សាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម មានភាពលំបាក និងស្មុគស្មាញជាងតាមលំនៅដ្ឋាន ដោយទីនោះជាកន្លែង ដែលមមាញឹក និងមានទំនាក់ទំនងទៅនឹងប្រជាជនទូ💛ទៅ។ ដូច្🍌នេះការញែកសំណល់នេះវាទាក់ទងទៅនឹងឥរិយាបថ ការយល់ដឹងរបស់ ប្រជាពលរដ្ឋ និងស្មារតីចូលរួមក្នុងសកម្មភាពនៃការញែកសំណល់នេះ។ នៅបណ្ដាប្រទេសមួយចំនួន ដូចជាប្រទេសថៃ ប្រទេស ស៊ុតអែតជាដើម រដ្ឋាភិបាលរបស់គេបានប្រើប្រាស់ធុងមួយណាសម្រាប់ដាក់សំណល់លោហៈធាតុ ធុងមួយណាសម្រាប់ដាក់ថង់ប្លាស្ទិក និងធុងមួយណាសម្រាប់ដាក់សំណល់អាហារ(ឬសំណល់ដែលអាចបំបែកបានដោយពពួកមីក្រូសារពាង្គកាយ)។

ការស្ដុក និងទុកដាក់បណ្ដោះសំណល់

ការស្ដុកទុកបណ្ដោះអាសន្ន គឺសំដៅទៅលើការស្ដុកទុកក្នុងរយៈពេលខ្លីមួយ ដើម្បីរង់ចាំសេវានៃការប្រមូលយកទៅចាក់ ចោលនៅទីតាំងចាក់សំណល់។ ចំណុចផ្សេងៗដែលយើងគួរតែយកមកគិតគូរពិចារណាក្នុងការស្ដុកទុកសំណល់រឹងមាន ៖
  • ទីតាំងដាក់ធុង(ដើម្បីសោភ័ណភាព និងសុខុមាលភាព)
  • ប្រភេទ និងចំណុះរបស់ធុងសម្រាប់រក្សាទុក។
ការស្ដុកទុកគួរតែរក្សាទុកក្នុងធុងដែលមានគម្របត្រឹមត្រូវ និងទំហំល្មម(ងាយស្រួលដល់ការលើកដាក់ចំពោះអ្នកប្រមូល សំណល់) និងអាចដាក់សំណល់គ្រប់គ្រាន់ទៅតាមរយៈពេលនៃការស្ដុកទុករង់ចាំសេវាកម្មប្រមូលមកដល់ ហើយរយៈពេលនៃការស្ដុក ទុកអាស្រ័យទៅលើប្រភេទសំណល់នោះ។ បើជាប្រភេទសំណល់ចំណីអាហារគឺគួរកុំស្ដុកទុកឱ្យលើសពី រយៈពេល៤ថ្ងៃ បើមិនដូច្នេះទេ សំណល់ទាំងនោះនឹងរលួយដែលបណ្ដាលឱ្យជះក្លិនស្អុយ និងបង្កឱ្យមានការរីករាលដាលនូវមេរោគឆ្លងផ្សេងៗ។ ចំណែកឯប្រភេទធុង គួរតែជ្រើសរើសធុងដែលមាំប្រើជាប់បានយូរតែមានទម្ងន់ស្រាល ដើម្បីងាយស្រួលដល់ការផ្ទេរសំណល់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬទៅធុងផ្សេងទៀត។ នៅទីតាំងផ្សេងដូចជាតាមផ្សារក៏ដូចជាតាមទីសាធារណៈដែរ ការរក្សាទុកគួរតែរៀបចំទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ ចៀសវាងការគរជាគំនរចោលនៅលើដី ពីព្រោះការគរចោលបែបនេះនឹងត្រូវធ្វើឱ្យរាយប៉ាយដោយសព្វពាហនៈ ដែលទៅកកូរកកាយ រកចំណី និងមនុស្សមួយចំនួនទៅកកាយ ដើម្បីរកវត្ថុដែលអាចយកទៅកែច្នៃបាន។ លើសពីនេះទៅទៀតសំណល់ដែលមិនបានទុកដាក់ ត្រឹមត្រូវអាចប៉ើងតាមខ្យល់ និងជះក្លិនមិនល្អដល់បរិស្ថាន។ ការដាក់ធុងនៅតាមដងផ្លូវសាធារណៈ ឬសួនច្បារត្រូវដាក់ឱ្យបានគ្រប់ គ្រាន់ ហើយដាក់នៅកន្លែងដែលសមរម្យមិនបង្កឱ្យប៉ះពាល់ដល់សុវត្ថិភាពសណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់ចរាចរ។

បណ្ដាំផ្ញើ

ដើម្បីធ្វើឱ្យបរិយាកាសរស់នៅជុំវិញប្រកបទៅដោយភាពបរិសុទ្ធ រក្សាសោភ័ណភាពទីក្រុង ជាពិសេសសុខភាព និងបង្កើន សុភមង្គលនៅក្នុងគ្រួសារ លោកអ្នកគួរតែត្រូវចេះបែងចែកនូវប្រភេទសំណល់មួយចំនួន និងការស្ដុកទុករង់ចាំភ្នាក់ងារប្រមូលឱ្យបានត្រឹមត្រូវ។

ការប្រមូល និងដឹកជញ្ជូន

ការប្រមូល និងការដឹកជញ្ជូនសំណល់រឹងមានភាពស្មុគស្មាញ និងសាំញ៉ាំដោយសារការបញ្ចេញសំណល់មាននៅគ្រប់ទីកន្លែង ទាំងអស់ រួមទាំងលំនៅដ្ឋាន ទីផ្សារ រោងចក្រ សហគ្រាស ផ្លូវថ្នល់ និងទីសាធារណៈផ្សេងៗទៀត។ ការប្រមូលសំណល់រឹងគឺផ្សាភ្ជាប់ ទៅនឹងការដឹកជញ្ជូនផងដែរ។ ចំណែកឯមធ្យោបាយ និងវិធីសាស្ដ្រក្នុងការប្រមូលគឺមានការប្រែប្រួលទៅតាមទីតាំង និងស្ថានភាពនៃ កន្លែងបង្កើតសំណល់នោះ។ បណ្ដាប្រទេសមួយចំនួននៅអាស៊ីបានអនុវត្ដវិធីសាស្ដ្រផ្សេងៗគ្នាក្នុងការប្រមូល ដូចជាការប្រមូលនៅតាម លំនៅដ្ឋាន ការប្រមូលតាមសហគមន៍ និងការប្រមូលតាមចិញ្ចើមថ្នល់។
  • ការប្រមូលតាមលំនៅដ្ឋាន ៖ សេវាកម្មនៃការប្រមូលសំណល់ គឺប្រមូលនៅតាមផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋ។
  • ការប្រមូលតាមសហគមន៍ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅតាមទីតាំងស្ដុករួមនៅតាមសហគមន៍។
  • ការប្រមូលតាមដងផ្លូវ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅទីតាំងស្ដុកផ្សេងៗនៅតាមដងផ្លូវ។
លើសពីនេះទៅទៀត ដើម្បីឱ្យការប្រមូល និងដឹកជញ្ជូនសំណល់រឹងឱ្យបានស្អាតតាមកន្លែងបង្កើតសំណល់រឹង គឺត្រូវអនុវត្ដតាម លក្ខណៈមួយចំនួនដូចខាងក្រោម ៖

១ . តាមលំនៅដ្ឋាន ៖

  • ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំណល់ ត្រូវធ្វើការប្រមូលឱ្យបានទៀងទាត់ពេលវេលា និងមានកម្មវិធីប្រមូលជាក់លាក់ ព្រមទាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប។
  • ចំនួនជើងដែលត្រូវធ្វើការប្រមូល ត្រូវអនុវត្ដឱ្យបានសមរម្យដែលធានាពុំឱ្យមានការកកស្ទះ ឬសេសសល់ឡើយ។
  • ក្រុមហ៊ុនប្រមូលត្រូវរៀបចំជាសេចក្ដីជូនដំណឹង ឬគោលការណ៍នានាទាក់ទងទៅនឹងការអនុវត្ដការប្រមូលរបស់ខ្លួនដោយ ផ្សព្វផ្សាយដល់ប្រជាជន និងអាជ្ញាធរនៅគ្រប់តំបន់ ដែលក្រុមហ៊ុនទទួលខុសត្រូវក្នុងការប្រមូល។

២ . តាមទីសាធារណៈ និងទីផ្សារ ៖

  • ត្រូវធ្វើការប្រមូល និងបោសសម្អាតជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងការកកស្ទះសំណល់តាមដងផ្លូវទីសាធារណៈ ឬតាមសួនច្បារ។ ក្នុងករណីទីលានចាក់សំណល់នៅឆ្ងាយក៏ត្រូវធ្វើការប្រមូលយកទៅចាក់នៅកន្លែងស្ដុកបណ្ដោះអាសន្ន ដែលមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថាន។
  • ក្នុងករណីសម្រាមពេញធុងដែលដាក់តាមដងផ្លូវ ត្រូវប្រមូលចេញដោយប្ដូរធុងថ្មី ឬបង្វិលធុងចាស់ដែលទទេមកដាក់នៅ កន្លែងដដែលវិញ។ ក្នុងនេះផងដែរ ក៏ត្រូវបំផុសប្រជាពលរដ្ឋឱ្យជួយថែរក្សាធុងសម្រាមសាធារណៈ។

៣ . មធ្យោបាយ និងដឹកជញ្ជូន

  • ប្រើប្រាស់រថយន្ដមានទ្រុងជិត ហើយពេលដឹកជញ្ជូនត្រូវគ្របពីលើការពារការធ្លាក់រាយប៉ាយតាមផ្លូវ។
  • ផ្ទុកចំណុះសមស្រប ដោយមិនឱ្យលើសចំណុះ ការពារមានបញ្ហាផ្សេងៗកើតមានក្នុងពេលធ្វើការដឹកជញ្ចូន។
  • មានមធ្យោបាយគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន ដោយគិតទៅដល់ពេលមានបញ្ហាខូចគ្រឿងចក្រ។
  • ត្រូវធ្វើការដឹកជាសំណល់ឱ្យអស់តាមកម្មវិធីដែលបានកំណត់ប្រចាំថ្ងៃ។
  • ក្នុងពេលដឹកជញ្ជូន ត្រូវរក្សាភាពស្ងប់ស្ងាត់តាមដែលអាចធ្វើទៅបាន។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជាដំណាក់កាលដូចតទៅ ៖

១ . ការកាត់បន្ថយបរិមាណសំណល់ ៖ ចំពោះការកាត់បន្ថយបរិមាណសំណល់ឱ្យនៅមានចំនួនតិច គឺយើងអាចធ្វើទៅបាន គ្រប់គ្នា ទាំងរដ្ឋាភិបាល ទាំងសហគ្រាសពា♌ណិជ្ជកម🌊្ម ទាំងប្រជាពលរដ្ឋ។

ចំពោះពលរដ្ឋគ្រប់រូប ៖

  • យើងត្រូវយកថង់ ឬសម្ភារៈសម្រាប់ច្រកឥវ៉ាន់នៅពេលយើងទៅផ្សារទិញសម្ភារៈផ្សេងៗ
  • ចៀសវាងការជ្រើសរើសសម្ភារៈ ឬរបស់ដែលត្រូវបោះចោល
  • ជ្រើសរើសសម្ភារៈ ឬរបស់របរមិនមានការវេចខ្ចប់ច្រើន
  • ជ្រើសរើសសម្ភារៈ ឬរបស់ដែលអាចបញ្ជូនត្រឡប់ទៅឱ្យម្ចាស់ដើម ឬងាយស្រួលក្នុងការកែច្នៃឡើងវិញ
  • ជួសជុលសម្ភារៈបាក់បែក ឬខូចឡើងវិញក្នុងករណីអាចធ្វើទៅបាន
  • ចូលរួមក្នុងការអនុវត្ដន៍សកម្មភាពកែច្នៃសំណល់ជាមួយក្រុម ឬអាជ្ញាធរមូលដ្ឋានរបស់ខ្លួន
  • ចូលរួមចំណែកជាមួយការប្រមូលសំណល់អាចកែច្នៃបានដែលបានអនុវត្ដដោយរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

ចំពោះសកម្មភាពពាណិជ្ជកម្ម ៖

  • ប្រើប្រាស់សម្ភារៈងាយស្រួលក្នុងការកែច្នៃ ឬដំណើរការផលិត និងបោះបង់ចោល
  • កែសម្រួលចង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយផលិតផលដែលនឹងបង្កើតសំណល់
  • ប្រើផលិតផលមានសញ្ញាសម្គាល់ ដែលផ្ដល់នូវព័ត៌មានអំពីសម្ភារៈប្រើរួច អាចកែច្នៃបាន
  • ណែនាំឱ្យមានការវេចខ្ចប់ឱ្យសមស្រប និងការកែច្នៃសម្ភារៈវេចខ្ចប់ និងបង្កើតប្រអប់ ឬកន្លែងដែលមានសុវត្ថិភាពសម្រាប់ ធ្វើការញែកសម្ភារៈអាចកែច្នៃបានចេញពីសំណល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រមូលឱ្យមានប្រសិទ្ធភាពនៅប្រភពដែលបានបែងចែកសំណល់ហើយ។

ចំពោះរដ្ឋាភិបាល ៖

  • បង្កើនការផ្ដល់ព័ត៌មានជាសាធារណៈ និងកម្មវិធីនៃសកម្មភាពអប់រំប្រជាពលរដ្ឋ និងអ្នកជំនួញ
  • អនុវត្ដការប្រមូលសំណល់ដែលអាចកែច្នៃបាន ដូចជាក្រដាស ដប កំប៉ុងជាដើម
  • រដ្ឋាភិបាលត្រូវលើកស្ទួយដល់ការប្រើប្រាស់ផលិតផលកែច្នៃនៅក្នុងការិយាល័យរបស់ស្ថាប័នរដ្ឋ។

បណ្ដាំផ្ញើ

ទោះបីនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនទទួលបន្ទុកលើការដើរប្រមូល និងដឹកជញ្ជូនសម្រាមយ៉ាងណាក៏ដោយ។ នៅពេល ដែលមានការបង្កើតនូវសម្រាម ឬសំណល់ ត្រូវចេះរៀបចំទុកដាក់ និងបែងចែកនូវប្រភេទសំណល់ឱ្យបានត្រឹមត្រូវទើបជាការប្រសើរ ដើម្បីងាយស្រួលក្នុងការបំផ្លាញចោល និងកែច្នៃឱ្យមានប្រយោជន៍ឡើងវិញ។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជា ៖
  • ការកាត់បន្ថយបរិមាណសំណល់ ៖ គឺសកម្មភាពដែលធ្វើឱ្យសំណល់មានតិច។
  • ការប្រើប្រាស់ឡើងវិញ ៖ គឺការយកសំណល់មកប្រើប្រាស់ឡើងវិញ ដោយរូបរាង និងសមាសភាគនៅដដែល គឺគ្រាន់តែ ធ្វើប្រព្រឹត្ដកម្មសម្អាត ឬលាងសម្អាត ដូចជាដប ក្រដាស ឬប្លាស្ទិក លាងសម្អាតរួចយកមកប្រើប្រាស់ឡើងវិញ។
  • ការកែច្នៃ ៖ គឺជាដំណើរការ៣យ៉ាង ការកែច្នៃ ដំណើរការផលិត និងការប្រើប្រាស់ឡើងវិញ។ ផលិតផល ឬសម្ភារៈ ដែលអាចកែច្នៃបាន គឺជាសម្ភារៈដែលគេប្រើវាជាវត្ថុធាតុដើម ដើម្បីបង្កើតនូវរបស់អ្វីមួយថ្មីបាន និងអាចត្រូវបានគេប្រើប្រាស់វា ឡើងវិញថែមទៀតផង។ ការកែច្នៃត្រូវបានគេកំណត់ជាការប្រមូល និងការញែកនូវសម្ភារៈពីសំណល់ និងបន្ទាប់មកធ្វើដំណើរការ ផលិតនូវរបស់អ្វីដែលអាចលក់នៅទីផ្សារបាន។
  • ការធ្វើកំប៉ុស្ដ ៖ សំណល់ចេញពីលំនៅដ្ឋានភាគច្រើនជាប្រភេទសរីរាង្គដែលអាចយកទៅធ្វើជាជីកំប៉ុស្ដ។ កំប៉ុស្ដគឺជា ផលិតផលនៃសមាសធាតុសរីរាង្គនៅក្នុងល័ក្ខខ័ណ្ឌលំនឹងដែលអាចជួយពង្រឹងសមត្ថភាពដី និងបន្ថែមជីដល់ដី បន្ទាប់ពីបានបញ្ចប់ការ បំបែកធាតុ ឬពុករលួយក្រោមអំពើនៃបាក់តេរី ខ្យល់ និងទឹក។ សមាសធាតុសរីរាង្គដែលអាចធ្វើជាកំប៉ុស្ដបាន មានដូចជាសំណល់ ផ្ទះបាយ លាមកសត្វ លាមកមនុស្ស បន្លែ ឬសំណល់ដំណាំ សំណល់ស្លឹកឈើ សំណល់សាច់ ឬផលិតផលនេសាទ។
វិធីសាស្ដ្រក្នុងការធ្វើកំប៉ុស្ដមានការធ្វើដោយប្រើខ្យល់ និងមិនប្រើខ្យល់ និងការប្រើប្រាស់គ្រឿងចក្រក្នុងការផលិតជាកំប៉ុស្ដ និងការទាញយកកំប៉ុស្ដពីទីលានចាក់សំណល់។ បច្ចុប្បន្ននៅបណ្ដាប្រទេសជឿនលឿន គេបានប្រើប្រាស់នូវម៉ាស៊ីនស្វ័យប្រវត្ដិសម្រាប់ ផលិតជីកំប៉ុស្ដ ក្នុងគោលបំណងកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវចាក់នៅទីលាន ដោយបញ្ហាពុំមានដីគ្រប់គ្រាន់សម្រាប់សង់ ទីលានចាក់សំណល់ ហើយក៏ដូចជាកាត់បន្ថយដល់ការប្រើប្រាស់ជីគីមីផងដែរ។

សារៈប្រយោជន៍នៃការកែច្នៃសំណល់

ការកែច្នៃសំណល់មានសារៈសំខាន់ជាច្រើនដូចខាងក្រោម ៖

  • ការជួយដល់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រើប្រាស់សំណល់ជាវត្ថុធាតុដើម ជំនួសវត្ថុធាតុដើមមួយចំនួន ដែលទាញចេញពីធនធានធម្មជាតិក្នុងការផលិតជាផលិតផលថ្មី
  • ការប្រើប្រាស់ឡើងវិញនូវសម្ភារៈមួយចំនួនដែលទាញចេញពីសំណល់ ដោយរក្សានូវទម្រង់ដើមរបស់សំណល់នៅដដែល ដោយគ្រាន់តែលាងសម្អាតនោះវាបានជួយសន្សំថាមពលក្នុងការផលិតនូវផលិតផលថ្មីឡើងវិញ។
  • ការកាត់បន្ថយគ្រោះថ្នាក់នៃការបំពុល ក៏ដូចជាការសន្សំនូវតម្លៃលើការចំណាយលើមធ្យោបាយត្រួតពិនិត្យ ការធ្វើ ប្រព្រឹត្ដកម្មសម្អាត និងការបោះចោល។
  • ការកែច្នៃសំណល់ធ្វើឱ្យកាត់បន្ថយនូវតម្រូវការចំពោះមធ្យោបាយក្នុងការចាក់ចោលសំណល់មួយផ្នែក ក៏ដូចជាបានកាត់ បន្ថយមាឌសំណល់ ដែលត្រូវចាក់នៅទីលានចាក់សំណល់ដែលជាកត្ដាសំខាន់ក្នុងការជួយដល់ដំណើរការប្រើប្រាស់ទីលានបានរយៈ ពេលយូរ ជាផ្នែកដ៏សំខាន់ចំពោះតំបន់ក្នុងក្រុង ឬទីប្រជុំជនមានដីចង្អៀត និងខ្វះដីសម្រាប់ធ្វើការអភិវឌ្ឍន៍ផ្សេងៗ។ល។
  • ការផលិតនូវផលិតផលដែលមានតម្លៃថោកអាចសមស្របទៅតាមកម្រិតជីវភាព។

ប្រភេទសំណល់ដែលអាចធ្វើការកែច្នៃ

ប្រភេទសំណល់ដែលអាចកែច្នៃបានមានដូចខាងក្រោម ៖

  • ក្រដាស កាសែត ទស្សនាវដ្ដី ក្រដាសកាតុង ក្រដាសវេចខ្ចប់
  • ដប អំបែងដប ឬកែវ
  • លោហៈ កំប៉ុងមានជាតិដែក ឬអាលុយមីញ៉ូម
  • ប្លាស្ទិក ដបប្លាស្ទិក ឬសម្ភារៈវេចខ្ចប់ជាប្រភេទប្លាស្ទិក ឬថង់ប្លាស្ទិករឹង ឬទន់
  • ប្រភេទក្រណាត់
  • ប្រភេទសរីរាង្គ និងសំណល់ដទៃទៀត។ល។

១. ការកែច្នៃសំណល់មានរូបភាព៣យ៉ាង

  • សំណល់ត្រូវបានញែកនៅឯប្រភព និងត្រូវបានប្រមូលតាមផ្ទះដោយអ្នកប្រមូលសំណល់របស់ក្រុមហ៊ុនម៉ៅការ និងបាន រើសយក ឬទិញរបស់ដែលមានតម្លៃមួយចំនួនដោយអ្នករើសអេតចាយ ឬអ្នកទិញអេតចាយ ដូចជាក្រដាសកាតុង ដបកំប៉ុងអាលុយ មីញ៉ូមដែកជាដើម។
  • អ្នកប្រមូលសំណល់បានចំណាយពេលញែកសម្ភារៈដែលអាចលក់បានពីសំណល់
  • ការរើសសំណល់ដោយសហគមន៍អ្នករើសសម្រាមដែលរស់នៅជុំវិញទីលានចាក់សំណល់រឹង។

២ . ការញែកសំណល់ដែលអាចកែច្នៃបាននៅឯប្រភពបង្កើត

  • មុនការបោះចោលសំណល់ត្រូវពិចារណាថា តើប្រភេទសំណល់របស់យើងអាចនៅមានតម្លៃប្រើប្រាស់ឡើងវិញ សម្រាប់ អ្នកផ្សេង ឬជាប្រភេទអាចយកទៅកែច្នៃបានដែរឬទេ
  • ត្រូវស្ដុក ឬទុកដាក់ដាច់ដោយឡែកពីសំណល់ដែលពុំអាចកែច្នៃបាន
  • ត្រូវស្ដុក ឬទុកដាក់សំណល់ទាំងនេះតាមប្រភេទនៅក្នុងស្បោងដែលងាយនឹងមើលឃើញ ឬមានសញ្ញាសម្គាល់ ដើម្បីងាយស្រួលដល់ការប្រមូលរើសយក ឬសម្រាប់លក់
  • ការប្រមូលសំណល់អាចកែច្នៃបានត្រូវធ្វើដោយឡែកពីសំណល់ដែលមិនអាចកែច្នៃបាន ប្រសិនបើអាចធ្វើទៅបាន។

បណ្ដាំផ្ញើ

នៅលេខក្រោយលោកអ្នកទាំងអស់នឹងបានជ្រាបជាបន្ដទៀតអំពីការបោះចោលកាកសំណល់ទាំងឡាយ ព្រមទាំងការ ជ្រើសរើសទីតាំងដើម្បីបោះកាកសំណល់ទាំងនោះចោល។ ព្រោះថ្វីត្បិតតែជាសំណល់យើងលែងត្រូវការពិតមែន តែបើការទុកដាក់មិនបានត្រឹមត្រូវនោះ កាកសំណល់ទាំងនោះនឹងផ្ដល់ទុក្ខទោសដល់លោកអ្នកមិនខានទេ។

សំរាម ៖ ផល​ប៉ះ​ពាល់ និង​ ការ​គ្រប់​គ្រង


សំរាមត្រូវបានគេចាត់ទុកថា ជាវត្ថុគ្មានតម្លៃ និងឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នា មិនចង់បានវានោះទេ។ ប៉ុន្ដែយើង មិនអាចចៀស ពីវាផុតបានឡើយ ព្រោះយើងសុទ្ធតែត្រូវការ អាហារ និង សម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្រោយពេលដែលមនុស្ស បានបង្កើតសំរាម ហើយពុំបានធ្វើការទុកដាក់ត្រឹមត្រូវនោះ វានឹងអាចបង្កឱ្យមាន ផលប៉ះពាល់ជាច្រើន ចំពោះមនុស្ស សត្វ រុក្ខជាតិ និង ជីវៈចម្រុះផ្សេងៗ ជាពិសេសគឺបរិស្ថាន។

សំរាមជាអ្វី?

សំរាម គឺជារបស់របរ ដែលអស់តម្លៃ គ្មានប្រយោជន៍ ឬ វត🌃្ថុ ដែលគេលែងត្រូវការ ប្រើប្រាស់ ឬ អស់តម្រូវការ ហើយមានបំណង បោះបង់ចោល ឬ តម្រូវឱ្យបោះបង់ចោꦬល។

ប្រភេទសំរាម និងសំណល់រឹង

បើផ្អែកទៅតាមការសិក្សា និង ឆ្លងកាត់នូវការធ្វើវិភាគ ទៅលើ សំរាម និង សំណល់ គេអាចធ្វើការបែងចែក ជា បីប្រភេទ ផ្សេងៗពីគ្នា ដែលមានដូច នៅខាងក្រោមនេះ ៖

១. សំណល់រឹង  គឺសំដៅដល់ សំណល់រឹង ដែលជា ផលិតផល ឬ ជាកម្ទេចកម្ទី ដែលត្រូវបាន គេបោះបង់ចោល ដូចជា សម្បក ដប កែវ លោហៈធាតុ កំប៉ុងជាដើម។

២ . សំណល់រាវ  គឺជាវត្ថុរាវ ដែលជាផលិតផល និង ជាសារធាតុរួមផ្សំ ជាមួយនឹង សារធាតុរឹងខ្លះ ដែលត្រូវបានគេ បញ្ចេញចោល ជាប្រចាំ ទៅតាម បណ្ដាញ ប្រព័ន្ធលូទឹកស្អុយ ផ្សេងៗ។

៣ . សំណល់បង្កគ្រោះថ្នាក់  គឺសំដៅទៅលើ សារធាតុវិទ្យុសកម្ម សារធាតុគីមី សារធាតុផ្ទុះ សារធាតុពុល សារធាតុឆេះ ជាដើម។ ចំពោះ សំណល់ទាំងនេះ ភាគច្រើនមានប្រភពចេញ ពី រោងចក្រឧស្សាហកម្ម និង សហគ្រាស ដែលប្រើប្រាស់ សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និង សេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ(ការវះកាត់ និង ថតដោយប្រើកាំរស្មី)។ល។ ចំណែកឯ សំណល់ នៅ តាមលំនៅដ្ឋាន ក៏អាចមានសារធាតុ ប្រកបដោយ គ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះ វិស័យកសិកម្ម ដោយសារ បច្ចេកទេស នៅក្នុង ស្រុកមានកម្រិតទាប កសិករភាគច្រើន បានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិត ដែលមានជាតិពុលខ្លាំង និង ប្រើប្រាស់ គីមី ដើម្បីបង្កើនទិន្នផលដំណាំ ដូច្នេះ សារធាតុ ប្រកបដោយគ្រោះថ្នាក់មួយចំនួន ក៏បានបង្កើតឡើង ដោយវិស័យនេះផងដែរ។   

ផលវិបាក និងផលប៉ះពាល់នៃសំរាម

សំរាម មិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ ទៅដល់ បរិស្ថាន សោភ័ណភាព និង បង្កឱ្យអាប់អួ ដល់ បរិយាកាសជុំវិញនោះទេ តែវាថែមទាំង បណ្ដាលឱ្យមាន ជំងឺផ្សេងៗទៀតបាន និង បង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះ សុខភាពមនុស្ស តាមរយៈ ការប៉ះពាល់ ដោយផ្ទាល់ ឬ តាមការភាយក្លិនស្អុយ នៃ សំរាមដែលរលួយ។

១ . ផលប៉ះពាល់របស់សំរាមចំពោះសង្គម  បើយោងទៅតាម លក្ខណៈរូប និង លក្ខណៈគីមី នៃ សំរាម﷽ឬសំណល់ ប្រសិន បើយើងមិនបាន ធ្វើការបែងចែក និង គ្រប់គ្រងឱ្យបានត្រឹមត្រូវ ទៅតាម លក្ខណៈបច្ចេកទេសទេនោះ វា🌱នឹងអាច ជះឥទ្ធិពលមកលើ សុខភាព មនុស្ស សត្វ និង បរិស្ថាន ជាច្រើនដូចតទៅ។

  • ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋាន
  • ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង និងសត្វល្អិត
  • អាចបង្កឱ្យមានក្លិនស្អុយ ប៉ះពាល់ដល់អ្នករស់នៅក្បែរ គំនរសំរាម និងបរិស្ថាន
  • ការបោះបង់ចោលសំរាមរាយប៉ាយ អាចបង្កការស្ទះ ដល់ ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយ ទឹកភ្លៀងជា លទ្ធផល ខូចដល់សោភ័ណភាព និង សណ្ដាប់ធ្នាប់សាធារណៈ
  • បាត់បង់នូវកំណើនភ្ញៀវទេសចរណ៍។

២. ផលប៉ះពាល់របស់សំរាមចំពោះសុខភាព  សំរាមអ🧔ាចផ្ដល់ផលអាក្រក់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពរបស់មនុស្ស ទូទៅ។

  • សារធាតុពុលនៅក្នុងសំរាម ៖ សារធាតុមួយចំនួន នៅក្នុងសំរាម អាចធ្វើឱ្យមាន ការប៉ះពាល់ដល់ ស្បែក ដែលបណ្ដាល ឱ្យមនុស្ស កើតមានជំងឺ សើស្បែក រលាកភ្នែក ជម្ងឺរលាកផ្លូវរំលាយអាហារ ជម្ងឺផ្លូវដង្ហើម រលាកសួតជាដើម។ ជួនកាលវាអាចបណ្ដាល ឱ្យមាន ការប៉ះពាល់ ទៅ ដល់ប្រព័ន្ធប្រសាទ ថែមទៀតផង ដោយសារតែ ការសាយភាយក្លិន និង ការចម្លងមេរោគពីសំរាម។
  • មេរោគនៅក្នុងសំរាម ៖ នៅក្នុងសំរាមមានផ្ទុកទៅដោយមេរោគច្រើនប្រភេទ។ នៅពេលវាឆ្លងមកដល់ក្នុងខ្លួនមនុស្ស វាបង្កឱ្យកើតមានជម្ងឺរាករូស ជម្ងឺរាកមួល អាសន្នរោគ គ្រុនពោះវៀន និងជម្ងឺជាច្រើនទៀត។ ប្រសិនបើមិនបានធ្វើអនាម័យ ជាប្រចាំទេ ជម្ងឺទាំងនោះនឹងអាចក្លាយទៅជាប្រភេទជម្ងឺរ៉ាំរ៉ៃបាន។ ម្យ៉ាងវិញទៀតសារធាតុមុតស្រួចដែលមាននៅក្នុងសំរាម អាច បង្កជារបួសស្នាមរហូតក្លាយទៅជាដំបៅរ៉ាំរ៉ៃផងដែរ។
  • សារធាតុគីមីនៅក្នុងសំរាម ៖ សំរាម មានផ្ទុកទៅដោយ សារធាតុគីមីមួយចំនួន ដែលអាចបង្កឱ្យកើត ជំងឺមហារីកបាន។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឱ្យ មានអុកស៊ីដកម្ម លើសារធាតុគីមី ដទៃទៀត ដែលអាចនាំគ្រោះថ្នាក់ ដល់ មនុស្ស រុក្ខជាតិ និង សត្វ ដែលមាននៅ ក្នុង បរិស្ថានទៀតផង។

វិធីទុកដាក់ និងគ្រប់គ្រងសំរាម

ដើម្បីបង្ការ និងចៀសផុតពីជម្ងឺផ្សេងៗដែលអាចបណ្ដាលមកពីសំរាមបានគប្បីត្រូវមានវិធានការទុកដាក់សំរាមឱ្យមាន របៀប ធ្វើយ៉ាងណា កុំឱ្យមេរោគចេញ ពី សំរាមទៅចម្លងដល់មនុស្សបាន។  វិធីទាំងអស់ដែលតម្រូវឱ្យប្រតិបត្ដិមានដូចជា ៖

១ . ភារកិច្ចប្រជាពលរដ្ឋ

  • ប្រជាពលរដ្ឋត្រូវរៀបចំទីកន្លែងស្ដុកសំណល់រឹង ឬ សំរាមបណ្ដោះអាសន្នឱ្យបានសមស្រប និងមានរបៀបមិនបង្កបញ្ហា ប៉ះពាល់ ទៅដល់ចរាចរណ៍ សុខភាពសាធារណៈ សោភ័ណភាព និង សណ្ដាប់ធ្នាប់សង្គម។
  • មិនត្រូវបោះចោលនូវសំរាមរឹង រាវ នៅតាមទីប្រជុំជន ទីសាធារណៈ ផ្សារ កន្លែងកម្សាន្ដតំបន់ប្រភពទឹកប្រើប្រាស់ និង តាមប្រព័ន្ធ លូទឹកស្អុយ នោះទេ។
  • មុនពេលចោលសំរាម គប្បីត្រូវបែងចែក ឱ្យបានជាមុន ដូចជាប្រភេទ សំរាមចេញពីមន្ទីរពេទ្យ និង សំរាមចេញពី លំនៅដ្ឋាន ព្រោះសំរាម ចេញពីមន្ទីរពេទ្យ អាចម្លងមេរោគ និង ជំងឺបាន។

២. ភារកិច្ចរបស់អង្គភាពទទួលបន្ទុកផ្នែកគ្រប់គ្រងសំរាម

អង្គភាពត្រូវរៀបចំដាក់ស្លាកសញ្ញា ហាមឃាត់ការបោះចោលសំរាមរាយប៉ាយ ទុកដាក់សំណល់រឹង ឱ្យបានត្រឹមត្រូវនៅ គ្រប់ទីកន្លែង ដូចជា តំបន់ទីប្រជុំជន  ទីសាធារណៈ រោងចក្រ សហគ្រាសជាដើម។ ចំពោះទីលានចាក់សំរាម ត្រូវយកចិត្ដទុកដាក់ ប្រតិបត្ដិការគ្រប់គ្រងទីលាន ឱ្យបានល្អ ចៀសវាងផលប៉ះពាល់ ដែលអាចកើតមានឡើង ដោយ យកចិត្ដទុកដាក់ នូវចំណុចមួយចំនួន ដូចខាងក្រោម ៖
  • លើកទំនប់ព័ទ្ធជុំវិញទីលានចាក់សំរាម ដើម្បីការពារទឹកជំនន់ហូរចូលទីលាន និង ហូរចេញវិញដោយនាំ សារធាតុបំពុល ទៅជាមួយ ដែលធ្វើឱ្យមាន ការពុលដល់ ទឹកលើដី និង ក្រោមដី។
  • រៀបចំផ្លូវទីលាន ដែលអាចចូលចាក់បានគ្រប់រដូវ និង បាតរណ្ដៅត្រូវរៀបចំ ប្រព័ន្ធការពារមិនឱ្យមាន ការហូរជ្រាបទឹកសម្អុយ ចូលក្នុងដី។
  • ត្រូវធ្វើការលុបចោលសំរាម ដែលចាក់រួច ដើម្បីការពារ ការជះក្លិនស្អុយ ចេញមកក្រៅ និង សត្វល្អិត
  • ត្រូវប្រើប្រាស់ឡទំនើប ក្នុងការដុតបំផ្លាញសំរាម ឱ្យមាន លក្ខណៈបច្ចេកទេសច្បាស់លាស់ និង ចំណុះសមល្មមដើម្បីកុំឱ្យ សាយភាយក្លិន និង ចម្លងមេរោគ។

ដំបូន្មានអ្នកប្រឹក្សា

ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ សុខភាពល្អ និង ជីវភាពរស់នៅប្រសើរទៅបានគឺអាស្រ័យទៅលើការជួយថែរក្សានូវអនាម័យទាំងអស់គ្នា។ ទោះបីជានៅតាមលំនៅដ្ឋាន កន្លែងធ្វើការ រោងចក្រ ឬសហគ្រាសក្ដី គប្បីមានធុងសំរាម ឬ កន្លែងស្ដុក សំរាមឱ្យបានសមរម្យ ងាយស្រួលប្រមូល។ ចំពោះផ្នែកបម្រើសេវាកម្មប្រមូលវិញ គប្បីប្រមូលសំរាមឱ្ យបានទៀងទាត់។ ចៀសវាងទុកយូរជាហេតុ ធ្វើមានការរាយប៉ាយ ដែលបង្កឱ្យមាន ការចម្លងមេរោគបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

ប្រភពឯកសារ៖ ៖ 

សំរាម​កែច្នៃ


កាកសំណល់សំរាម ដែលសល់ពីការប្រើប្រាស់ លោកអ្នកប្រាកដជា យកទៅបោះចោល ដោយមិនធ្លាប់គិតថា របស់ទាំងនោះ អាចនៅមានតម្លៃ ពេលក្រោយឡើយ។ ជាការពិត សំរាម និង កាកសំណល់ទាំងអស់ សុទ្ធតែមានគុណសម្បត្ដិ ដោយឡែកមួយផ្សេងទៀត បន្ទាប់ពីត្រូវបានយកទៅកែច្នៃ។

ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រី ធូ ផល្លាមន្ដ្រីអភិវឌ្ឍន៍ធនធានមនុស្សនៃអង្គការកែច្នៃនិង អនាម័យសហគមន៍អំពីអត្ថប្រយោជន៍របស់សំរាម។

សំរាមនិងការកែច្នៃ

សំរាម គឺជាវត្ថុដែលមនុស្សប្រើប្រាស់ហើយ រួចយកទៅ បោះចោលលែងត្រូវការ។ ឯសំរាមកែច្នៃ គឺជា ការយក កាកសំណល់ សំរាមទាំងនោះ យកទៅច្នៃជា គុណប្រយោជន៍ ជា របស់ប្រើប្រាស់ និង គ្រឿងតាំងលម្អ ផ្សេងៗទៀត។

ប្រភពនិងប្រភេទសំរាម

សំរាមដែលយកមកកែច្នៃ បានមកពី គ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ដូចជាតាម គេហដ្ឋាន រោងចក្រ សហគ្រាស ក្រុមហ៊ុន ទីផ្សារ វត្ដអារាម ភោជនីយដ្ឋាន សណ្ឋាគារជាដើម និងតាម ទីសាធារណៈ ផ្សេងទៀត ដូចជា សួនច្បារ មាត់ទន្លេជាដើម ក៏គេអាចប្រមូ លសំរាមបានដែរ។ សំរាម ឬ កាកសំណល់ ដែលយកមកប្រើ សម្រាប់ធ្វើការកែច្នៃ បែងចែក ចេញជា ពីរប្រភេទ គឺ សំរាមស្ងួត និង សំរាមសើម។

សំរាមសើម  ជាសំរាមដែលផ្អាប់ទឹក មានជាតិទឹក ឬ មានសំណើម ដូចជា កាកសំណល់ ផ្ទះបាយ កាកអ🥀ំពៅ កាកដូង បន្លែ ផ្លꦬែឈើ ដែលរលួយ កាកសំណល់ ចេញពីទីផ្សារជាដើម។

សំរាមស្ងួត  សំរាមស្ងួត អាចចែកចេញជា ពីរប្រភេទ ផ្សេងទៀតផងដែរ គឺ ប្រភេទស្រាល និងប្ រភេទធ្ងន់ ឬ រឹង។ សំរាមស្ងួត ប្រភេទស្រាល មានដូចជា ក្រដាសកាសែត សៀវភ🐬ៅ ទស្សនាវដ្ដី ថង់ប្លាស្ទិក ជ័រកៅស៊ូ សម្បកកំប៉ុង ជាដើម និង របស់របរ ជាច្រើនប្រភេទទៀត ដែលអាចយកមកកែច្នៃ ទៅតាមតម្រូវការ និង ចំណង់ចំណូលចិត្ដ។ ចំណែកឯ សំរាមប្រភេទធ្ងន់ ឬ រឹង មានដូច ជាសម្បកកង់ឡាន អំបែងកែវ សម្បកដប ដែក និង ប្រភេទលោហៈធាតុ ដូចជា ឆ្នាំងបែកបាក់ ជាដើម។

របៀបកែច្នៃសំរាម

សំរាម ដែលប្រមូលបានមកដោយ អ្នករើសសំរាម ត្រូវធ្វើការបែងចែក ទៅតាម ប្រភេទសម្រាមនីមួយៗ។  សំរាមខ្លះ យកទៅកែច្នៃ ដោយ គ្រឿងម៉ាស៊ីន (ម៉ាស៊ីនកិនកំប៉ុង) ប៉ុន្ដែភាគច្រើន ធ្វើដោយដៃផ្ទាល់។ របៀបកែច្នៃ គឺជា ការយកសំរាម និង កាកសំណល់ ដែលប្រើប្រាស់ហើយ ទៅធ្វើជារបស់ផ្សេងៗ ហើយដែលអាស្រ័យទៅលើ ការរចនា និង ការច្នៃប្រឌិត ឱ្យចេញជារូបរាង ការនិយមចូលចិត្ដ និង ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ឯប្រភេទ សំរាមស្ងួតរឹងមួយចំនួន ត្រូវយកទៅស្លដោយម៉ាស៊ីន ទើបយកទៅ កែច្នៃទៅតាម ប្រភេទសម្រាមនីមួយៗ។

ផលិតផលបានពីការកែច្នៃ

លោកអ្នកប្រហែលជាធ្លាប់គិតថា សំរាម ជាវត្ថុគ្មានប្រយោជន៍ និង ជារបស់ដែលគេបោះចោល។ សម្រាប់ប្រទេសជឿនលឿន គេអាចយកសំរាម ទៅកែច្នៃ បានជាប្រយោជន៍ច្រើនប្រការ។ បច្ចុប្បន្ន ប្រទេសកម្ពុជា ក៏កំពុងតែធ្វើការទាញយក ប្រយោជន៍ដ៏ច្រើនពីការកែច្នៃ សំរាម និង កាកសំណល់ ដែលប្រើប្រាស់រួចផងដែរ។

១. កាកសំណល់សើម ៖ សំណល់ផ្ទះបាយ កាកអំពៅ កាកដូង បន្លែ និង ផ្លែឈើរលួយ អាចយកទៅធ្វើជា ជីកំប៉ុសស🌜ម្រាប់ ស្រោចស្រព ទៅលើដំណាំ កសិកម្ម ស្រ♔ែចំការជាដើម។

២. កាកសំណល់ស្ងួត ៖ អាចយកទៅកែច្នៃបានជា របស់របរ ច្រើនយ៉ាង ជាសម្ភារៈប្រើប្រាស់ក្នុង ការិយាល័យ និង អាចប្រើ ជាលម្អ ក្នុង គេហដ្ឋាន បានគ្រប់ផ្នែក។ ក្រដាស និង ថង់ប្លាស្ទិក អាចច្នៃធ្វើជា ស៊ុមរូបថត ស្រោមសំបុត្រ កាតជូនពរ សឺមីសម្រាប់ដាក់ឯកសារ គ្រឿងអលង្ការ ធ្វើជាកន្ដ្រក មួក កម្រាលតុ កាបូប ស្រោមទូរស័ព្ទ ប្រដាប់ជូតជើងជាដើម។ សម្បកកង់ឡាន និង កង់ម៉ូតូអាច យកទៅធ្វើជាថូផ្កា ធុងដាក់សម្រាម ថូដាក់ប៊ិចជាដើម។ សម្បកដប និង អំបែងកែវ ដែលខូច អាចយកទៅស្ល ហើយផលិតជា ដប និង កែវ សម្រាប់ ប្រើប្រាស់វិញបាន។ ដូចគ្នានឹងការស្លលោហៈធាតុផඣ្សេងៗ ដើម្បីផលិតបានជាផលិតផល សម្រាប់ ការប្♑រើប្រាស់ ប្រចាំថ្ងៃ។ ក្រៅពីនេះ នៅមានផលិតផលជាច្រើនទៀត ដែលកើតចេញ ពីការយកសំរាម ឬ កាកសំណល់ ទៅកែច្នៃ។

ការចូលរួមរបស់ប្រជាពលរដ្ឋ

សំរាមគ្រប់ប្រភេទ ដែលប្រមូលបាន ក៏អាស្រ័យលើការចូលរួម ពី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយនេះក៏ជាយុទ្ធសាស្ដ្រមួយ ក្នុងការសន្សំបន្ថែម លើ ផ្នែកសេដ្ឋកិច្ចគ្រួសារ ។ ពួកគាត់អាចយកសំរាមទាំងនោះទៅលក់ឱ្យអ្នកទិញអេតចាយ ហើយ អ្នកទិញអេតចាយ ឬ អ្នករើសសំរាម អាចប្រមូល របស់ទាំងអស់នោះ ទៅលក់បន្ដទៀត ដើម្បីជាការដោះស្រាយ បញ្ហាជីវភាពក្នុងគ្រួសារ។

ការកែច្នៃសំរាមមានគុណសម្បត្ដិច្រើនជាងគុណវិបត្ដិ

ទន្ទឹមនឹងផលិតផលច្រើនប្រការដែលកើតចេញពីការកែច្នៃសំរាម កិច្ចការនេះក៏ផ្ដល់ជាគុណសម្បត្ដិច្រើនប្រការផងដែរ។
  • ការកែច្នៃសំរាមអាចបង្កើតជាមុខរបរសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រ ដូចជាអ្នករើសសំរាមអ្នករើសអេតចាយជា ដើម។ ម្យ៉ាងទៀត វាអាចធ្វើឱ្យ អ្នកទាំងនោះមានជំនាញមួយពិតប្រាកដប្រចាំជីវិត។ ហើយទៅថ្ងៃអនាគតពួកគាត់អាចយកចំណេះ នេះទៅចិញ្ចឹមជីវិតបានថែមទៀតផង។
  • ការកែច្នៃសំរាមជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។ តាមរយៈលទ្ធផលទាំងអស់នេះអ្នករើសសំរាមអាចទទួលបាន ប្រាក់កម្រៃ សម្រាប់ ផ្គត់ផ្គង់ជីវភាព។
  • ផលិតផលដែលកើតចេញពីការកែច្នៃសំរាមអាចប្រើជាគ្រឿងលម្អគេហដ្ឋាននិងផលប្រយោជន៍ក្នុងការងារផងដែរ។
ការកែច្នៃសំរាមពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះឡើយ ព្រោះសំរាមទាំងអស់សុទ្ធតែឆ្លងកាត់ការសម្អាតដោយទឹកសា ប៊ូរួចជាមុន។ ប៉ុន្ដែ វាអាចមាន គ្រោះថ្នាក់ដល់ សុខភាពបន្ដិចបន្ដួច នៅពេលដែល អ្នករើសសំរាមទាំងនោះ ដើររើស និង ប្រមូលសំរាម ដូចជាមានកន្ទួលរមាស់ ជំងឺសើស្បែក បញ្ហាផ្លូវដង្ហើម ដែលបណ្ដាលមកពី ក្លិនមិនល្អ ពី សំរាមជាដើម។

ដំបូន្មានអ្នកជំនាញ

សូមលោកអ្នកមេត្ដាគ្រប់គ្រងសំរាម នៅតាមគ្រួសារឱ្យមានរបៀបរៀបរយ និង ផ្ដល់ភាពងាយស្រួល ក្នុងការប្រមូលសំរាម។ សំរាម មិនមានតម្លៃ សម្រាប់លោកអ្នក ប៉ុន្ដែវាមានតម្លៃ សម្រាប់ អ្នកក្រីក្រមួយចំនួន ដែលប្រកបមុខរបរជាអ្នករើសសំរាម និង ជាអ្នករើសអេតចាយ។ ពួកគាត់ អាចរើសយក សំរាមទាំងអស់នោះទៅកែច្នៃដើម្បីបម្រើផលប្រយោជន៍ក្នុងគ្រួសារ និងសហគមន៍។ សំរាមក៏ជាវត្ថុមានតម្លៃសម្រាប់លោកអ្នកក្រោយពីកែច្នៃរួច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

ប្រភពឯកសារ៖ ៖