bet 855

bet 855:ប្រលោមលោក «ស្រ្តី🎃នៃអង្គរ» ជួយផ្សព្វផ្សាយអង្គរ


អ្នកកាសែតចូលនិវត្តន៍អាមេរិកាំងម្នាក់ ✅គឺ លោក ចន ប៊ជិស (John Burgess) ព្យាយាម អស💜់រយៈពេល ១០ឆ្នាំ បង្កើត តួអង្គស្រ្តីអង្គរម្នាក់ ដែលរស់នៅជាមួយនឹងព្រះរាជា និង ដឹងរឿងរ៉ាវទាំងឡាយក្នុង សម័យអង្គរ តាមរយៈ សៀវភៅ ប្រលោមលោកមួយក្បាល ដែលមានចំណងជើងថា «ស្រ្តីនៃអង្គរ» ឬ «Woman of Angkor»។

នេះគឺជាសៀវភៅប្រលោមលោកដ៏អស្ចារ្យខ្នាតវែង៥០០ទំព័រ ដែលជួយដល់ ការស្រមៃរបស់លោក អំពីរឿងរ៉ាវនៃសម័យអង្គរ។ ពិធីផ្សព្វផ្សាយសៀវភៅរឿង «ស្រី្តនៃអង្គរ» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅបណ្ណាគារ One More Page Book នាទីក្រុង រដ្ឋVirginia សហរដ្ឋអាមេរិក ។ អ្នកនិពន្ធ ចន ប៊ជិស ៖ «ខ្ញុំចង់ឲ្យអង្គរល្បីជាងនេះ នៅក្នុង ពិភពលោក។ នៅលោកខាងលិច យើងធំដឹងក្តីដឹងអំពី អេហ្ស៊ីបបុរាណ ក្រិចបុរាណ និង រ៉ូមបូរាណ។ យើងដឹងអំពីព្រះរាជា ដ៏មាន ឫទ្ធិអំណាចអស្ចារ្យ ព្រឹត្តិការណ៍ប្ រវត្តិសាស្រ្ត នៃ អារិយធម៌ទាំងនោះ ប៉ុន្តែអរិយធម៌អង្គរ ដែលមានភាពរុងរឿង ភាពអស្ចារ្យ សំណង់ និងសិល្បៈ ដូច អារិយធម៌ទាំងនោះដែរ មិនសូវមានអ្នកស្គាល់ នៅសហរដ្ឋអាមេរិកទេ។ ដូច្នេះខ្ញុំសង្ឃឹមថា តាមរយៈសៀវភៅនេះ នឹងមានមនុស្ស មួយចំនួនថែមទៀត ដឹងអំពីអរិយធម៌ដ៏អស្ចារ្យនេះ»។ សៀវភៅប្រលោមលោករឿង«ស្រី្តនៃអង្គរ»លក់អស់គ្មានសល់នៅបណ្ណាគារ One Page Book៕ News:  More Info:  Buy: 

ការ​ជួញ​ដូរ​សត្វ​ស្វា​កំពុង​កើន​ឡើង


Friday, 28 September 2012 នរោត្តម​​ សោម៉ា ការ​ជួញ​ដូរ​សត្វ​ស្វា​ ខុស​ច្បាប់​ នៅ​អាស៊ី​ កំពុង​តែ​បំផ្លាញ​ប្រភេទ​សត្វ​ស្វា ដែល​មាន​លក្ខណៈ​ទាក់ទាញ​បំផុត​ក្នុង​តំបន់។ មាន​ជម្រក​នៅ​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ វៀតណាម និង​ហ្វីលីពីន សត្វ​ស្វា​នេះ​គឺ​ជា​សត្វ​ដែល​គេ​ជួញ​ដូរ​ខ្លាំងក្លា​បំផុត ​ហើយ​បាន​ក្លាយ​ជា​សហគ្រាស​ពាណិជ្ជកម្ម​ខ្នាត​ធំ​មួយ​។ កាល​ពី​ខែ​ មីនា ឆ្នាំ​ ២០១២​ គណៈកម្មាធិការ​សត្វ​នៃ (CITES) បាន​ព្រមព្រៀង​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ ដែល​ជួញ​ដូរ​សត្វ​ស្វា​កន្ទុយ​វែង ពិនិត្យ​មើល​ផល​ប៉ះពាល់​ដែល​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​មក​លើ​ប្រភេទ សត្វ​ព្រៃ​នេះ។ (BUAV) បាន​រក​ឃើញ​ក្នុង​ប្រទេស​ឡាវ​ថា សត្វ​ស្វា​ជាច្រើន​ក្បាល ដែល​ប្រើប្រាស់​ដើម្បី​បង្កើត​កសិដ្ឋាន​បង្កាត់​ពូជ បាន​នាំ​ចេញ​មក​ពី​កម្ពុជា។ BUAV ទទួល​បាន​នូវ​លិខិត​អនុញ្ញាត​នាំ​ចេញ​ CITES ដែល​ចេញ​ដោយ​អាជ្ញាធរ​កម្ពុជា ក្នុង​ខែ​មករា ឆ្នាំ​ ២០១០ ដែល​អនុញ្ញាត​ឲ្យ​នាំ​ចេញ​សត្វ​ស្វា​កន្ទុយ​វែង​៤០០០ ក្បាល និង​សត្វ​ស្វា​កន្ទុយ​ខ្លី ១០០០ ក្បាល​ពី​កម្ពុជា​ទៅ​កសិដ្ឋាន​មួយ នៅ​ឡាវ។ BUAV ​ជឿជាក់​ថា កម្ពុជា​រំលោភ​លើ​បទបញ្ញតិ្ត CITES  ដោយ​អនុញ្ញាត​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​គ្មាន​ការ​គ្រប់គ្រង លើ​សត្វ​ស្វា​កន្ទុយ​វែង ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​បាប​សត្វ​ស្វា​ក្នុង​ស្ថានភាព​មិន​ ល្អ នៅ​កសិដ្ឋាន។​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​អាជ្ញាធរ​មើល​ឃើញ ​សត្វ​ត្រូវ​បាន​លួច​យក​ចូល​ទៅ​ក្នុង​កសិដ្ឋាន ពេល​យប់ ហើយ​លាក់​ក្រោម​កញ្ចប់​ទឹកកក ក្នុង​យានយន្ត ដែល​បាន​កែច្នៃ ដើម្បី​ដាក់​ទ្រុង​សត្វ​ស្វា​។ សត្វ​ស្វា​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទ្រុង​តូច ​ហើយ​កសិដ្ឋាន​មាន​ជញ្ជាំង​ថ្មខ្ពស់​ និង​លួស​លើ​ជញ្ជាំង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ តម្រូវ​ការ​សត្វ​ស្វា ដើម្បី​ពិសោធន៍​ជីវសាស្រ្ត​ បាន​កើន​ឡើង ដោយ​សារ​ស្វាជា​អម្បូរ​មនុស្ស​។ សត្វ​ស្វា​កន្ទុយ​វែង ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឲ្យ​ស្រូប ឬ​ចាក់​ថ្នាំ​ ឬ​គីមី ដែល​អាច​ធ្វើ​ឲ្យ​ចង់​ក្អួត ក្អួត ​ឈឺ​ចុក​ចាប់ និង​ធ្ងន់ធ្ងរ ហើយ​អាច​ងាប់​ទៀត​ផង​។ រវាង​ឆ្នាំ ២០០៤ ដល់ ២០០៨ អ្នក​ជួញ​ដូរ​ បាន​លក់​ស្វា​កន្ទុយ​វែងជាង ​២៦០០០០ ក្បាល​។ សត្វ​ស្វា​ទាំង​នេះ ត្រូវ​បាន​នាំ​ទៅ​មន្ទីរ​ពិសោធន៍​ នៅ​អាមេរិក ជប៉ុន និង​ចក្រ​ភព​អង់គ្លេស និង​ទូទាំង​អឺរ៉ុប។ ​នា​ពេល​ថ្មីៗ​នេះ ស្វា​ត្រូវ​បាន​យក​មក​ប្រើ ក្នុង​ការ​ស្រាវជ្រាវ​ព្យាបាល​ជំងឺ​អេដស៍។ លើស​ពីនេះ សត្វ​ស្វា​ក៏​ត្រូវ​បាន​យក​មក​ប្រើ​ជា​ម្ហូប​អាហារ ក្នុង​តំបន់​ខ្លះ​នៅ​អាស៊ីអាគ្នេយ៍ ជា​ពិសេស​នៅ ចិន។ ​ការ​ជួញ​ដូរ​ស្វា​កន្ទុយ​វែង​ខុស​ច្បាប់​បាន​កំពុង​កើន​ឡើង។ អង្គការ​សិទិ្ធ​សត្វ​ ដូច​ជា​ និង BUAV ចោទ​សួរ​ពី​ភាព​ស្រ​បច្បាប់​នៃ​ការ​ជួញ​ដូរ​នេះ ហើយ​ជឿ​ជាក់​ថា វា​ជា​អំពើ​ព្រៃ​ផ្សៃ និង​គ្រប់​គ្រង​មិន​បាន​ល្អ។ មិន​ត្រឹម​តែ​សត្វ​ជិត​ផុត​ពូជ​ ទទួល​រង​ការ​គំរាម​កំហែង​ទេ គឺ​ប្រព័ន្ធ​អេកូ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​ ចង់​គាំ​ទ្រ​គម្រោង​អភិរក្ស និង​សង្គ្រោះ​សត្វ​ព្រៃ កម្មវិធី​រៃ​អង្គាស​មូលនិធិ​ជា​សាធារណៈ​មួយ ដែល​រៀបចំ​ឡើង​ដោយ Innov8 ឧបត្ថម្ភ​ដោយ Smart និង​ Total និង​គាំទ្រ​ដោយ​Asian Tigers Mobility និង​ Excell នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ​២០១២ នៅ​ភោជនីយដ្ឋាន Tree​។ ប្រាក់​រៃ​អង្គាស​បាន​ទាំង​អស់​ នឹង​​ប្រើ​ដើម្បី​សាង​សង់​កន្លែង​សម្រាប់​សត្វ​ដែល​សង្គ្រោះ​បាន ស្តារ​សម្បទា​ឡើង​វិញ និង​ព្រលែង​ចូល​ទៅ​ក្នុង​ព្រៃ​អភិរក្ស​កម្ពុជា​វិញ៕ TK ប្រភពឯកសារ៖

គម្រោងប្លង់សំណង់ទំនไប់វារីអគ្គិសនី សៃយ៉ាបូរី (Xayaburi)


Related Article

  • Read ‘ .
  • Read International Rivers’ 
  • Visit the 
  • (eco-business.com)
  • (eco-business.com)
  • (eco-business.com)
  • (journal.probeinternational.org)
  • (ipsnews.net)
  • (todayonline.com)
  • (climate-connections.org)
  • (thediplomat.com)
  • (bloomberg.com)
  • (terradaily.com)

កម្ពុជា​មាន​សត្វ​ត្រយ៉ង​ចង្កំ​ក​ស​ប្រមាណ​ជា​ ៨៧%​🅰ទៅ៩៥%​នៃ​ចំនួន​សត្វ​នេះ​នៅ​ក្នុង​ពិភព​លោក


ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni)ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni)
ដាក់​បញ្ចូល​ពេល 5 September 2012, 16:57 AEST
អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​(BirdLife International Cambodia Program) ​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១២​នេះ​ កម្ពុជា​មាន​សត្វ​បក្សី​ត្រយ៉ង​ចង្កំកស​ជា​សត្វ​ជិត​ផុត​ពូជ​មាន​ចំនួន​ ៧០២​ក្បាល​ នៃ​ចំនួនសត្វនេះនៅ​ក្នុង​ពិភព​លោក​សត្វ​នេះ​​ដែល​មាន​សរុប​ប្រមាណ​ចំនួន​ពី​ ៨៣២​ក្បាល​ទៅ​ ៩៥០​ក្បាល។
នៅ​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹងត្រែង​ សត្វ​ត្រយ៉ង​ចង្កំក​សមា​នចំនួន​ ៣៤៦​ក្បាល ​និង​២០​សំបុក។​ តួ​លេខ​នេះ​បង្ហាញ​ថា​​ស្រុក​សៀម​ប៉ាង​មាន​សត្វ​ត្រ​យ៉ង​ចង្កំក​ស ២៥%​ នៃ​ចំនួន​សត្វ​នេះ​នៅ​ក្នុង​ពិភព​លោក។​

លោក​ ប៊ូ វរសក្ស ​ប្រធាន​កម្មវិធីអង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​បាន​មាន​ប្រ​សាសន៍​ប្រាប់​ Radio Australia ​ពី​របាយការណ៍​ជីវ​ចម្រុះ​ស្នើព្រៃ​ការពារ​នៅ​តំបន់​ខាង​លិច​សៀមប៉ាង​ ដែល​បាន​ធ្វើ​ឡើង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ បាន​រក​ឃើញ​ថា​ ជា​តំបន់​ដែល​មាន​សត្វ​បក្សី​ជិត​ផុត​ពូជ​ចំនួន​ប្រាំ​ប្រភេទ​មាន​ ត្រយ៉ងយក្ស​ (និមិត្តសញ្ញា​បក្សី​ជាតិ​កម្ពុជា) Giant Ibis (Thaumatibis gigantean),​ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni), ​ត្មាត​ត្នោត​ Slender-billed vulture (Gyps tenuirostris), ​ត្មាតភ្លើង Red-headed vulture ​(Sarcogyps calvus), ​ត្មាត​ផេះ ​White-rumped vulture ​(Gyps bengalensis)​ និងរមាំង​ Eld’s deer (Rucervus eldii) ​ព្រម​ទាំង​បាន​ស្នើ​សុំ​ជា​តំបន់​ព្រៃ​ការពារ​នៅ​តំបន់​សៀម​ប៉ាង​ខាង​លិច​ផង​ដែಞរ៕

ប្រភពឯកាសរ៖

សេចក្ដី​ជូន​ដំណឹង​ ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ💎្ញាបត្រ​ជាន់ខ្ពស់ 🐷​សិក្សា​នៅ​ប្រទេសជប៉ុន ​ក្នុង​ឆ្នាំ២០១៣


ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​មន្ត្រី​រាជការ-បុគ្គលិក​អង្គការ/ផ្នែក​ឯកជន ​ទាំងពីរ​ភេទ​ថា​ កម្មវិធី​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស (Japanese Development Scholarship – JDS) ​ត្រៀម​ទទួល​បណ្ដុះបណ្ដាល​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ () រយៈពេល​១​ឆ្នាំ ទៅ​ ២​ឆ្នាំ​កន្លះ ​ចំនួន​២៤នាក់​នៅ​ប្រទេស​ជប៉ុន​ ក្នុង​ឆ្នាំ២០១៣ ។
មធ្យោបាយ​ធ្វើ​ដំណើរ​𓄧ទៅមក​កម្ពុជា/ជប៉ុន/ ថ្លៃ​សិក្សា​ ប្រាក់​អាហារូបករណ៍​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ជប៉ុន ។

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស ៖
បេក្ខជន​ទាំងពីរ​ភេទ​ត្រូវ
– មាន​សញ្ជាតិ​ខ្មែរ
– មាន​សញ្ញាបត្រ​បរិញ្ញាបត្រ (Bachelor’ s Degree)
– មានអាយុចន្លោះពី២២-៣៩ឆ្នាំ គិតដល់ថ្ងៃទី០១ ខែ​មេសា ឆ្នាំ២០១៣
– មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​គ្រប់គ្រាន់ ព្រោះ​ការសិក្សា​យក​ភាសា​អង់គ្លេស​ជា​យាន
– មាន​សុខភាព​ល្អ​បរិបូណ៌​ទាំង​កាយ​សម្បទា និង​សតិបញ្ញា
– មាន​បទពិសោធន៍​ការងារ​យ៉ាងតិច​ ០២ឆ្នាំ​ ជា​បុគ្គលិក​ដែល​ធ្វើ​ការងារ​ពេញ​ម៉ោង​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ចំពោះ​បុគ្គលិក​ជាប់​កិច្ចសន្យា​មិន​ត្រូវ​បាន​ការ​អនុញ្ញាត​ទេ ។

មុខវិជ្ជា​ទៅ​សិក្សា​ ៖
1. Legal and Judicial Development
2. Improving Local and Central Administrative Functions
3. Developing Closer International Relationship between Countries
4. Improving of Social and Economic Infrastructure
5. Promotion of Industry and Mining Development
6. Promotion of
7. Agriculture and
8. Support for the Education Sector

សូម​ទាញ​យក​សេចក្ដី​ជូនដំណឹង​លម្អិត​ ៖

ភាសាខ្មែរ ៖ 

ភាសាអង់គ្លេស ៖ 

ប្រភពឯកសារ៖ 

សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ𝐆្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក Economic and Public Policy Management របស់​សកលវិទ្យាល័យ Tsukuba នៃ​ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ២០១៣


ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​សាធារណជន​ទាំងពីរ​ភេទ​ថា​ ក្រោម​ជំនួយ​ឧបត្ដម​រួម​គ្នា​របស់​ប្រទេស​ជប៉ុន ធនាគារ​ពិភពលោក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) និង​សកលវិទ្យាល័យ  បាន​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក Economic and Management មួយ​ចំនួន​ដល់​និស្សិត​កម្ពុជា​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ Tsukuba នៃ​ប្រទេស​ជប៉ុន ។ ភាគី​មិត្ត​រ៉ាប់រង​ថ្លៃ​សិក្សា ស្នាក់នៅ ប្រាក់​អាហារូបករណ៍ និង​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅមក​ភ្នំពេញ​/ ប្រទេស​ជប៉ុន /ភ្នំពេញ ។

I. លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស

បេក្ខជន​ទាំងពីរ​ភេទ​ត្រូវៈ – មាន​សញ្ជាតិ​ខ្មែរ – មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច – ចេះ​ភាសា​អង់គ្លេស​កំរិត​ខ្ពស់  ឬ – មាន​បទ​ពិសោធន៍​ការងារ​យ៉ាង​គិត​ពី ២ ទៅ ៥ ឆ្នាំ – មាន​អាយុ​មិន​លើស​ពី ៤៥ ឆ្នាំ – មាន​សុភាព​ល្អ​បរិបូរណ៍ ទាំង​កាយ​សម្បទា និង​សតិបញ្ញា

សូម​ទាញ​យក​សេចក្ដី​ជូនដំណឹង​លម្អិត​ ៖

ប្រភពឯកសារ៖ 

សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជា🌳ន់ខ្ពស់​ ទៅ​សិក្សា​នៅ​ប្រ🦩ទេស​ប្រ៊ុយណេ​ក្នុង​ឆ្នាំ២០១៣


 

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​សាធារណជន​ទាំងពីរ​ភេទ​ថា សាកលវិទ្យាល័យ បាន​ផ្ដល់​អាហារូបករណ៍​មួយ​ចំនួន និស្សិត​កម្ពុជា ​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​រយៈពេល​១៨​ខែ​លើ​មុខ​ជំនាញ and Management នៅ​ប្រទេស​ប្រ៊ុយណេ សម្រាប់​ឆ្នាំ២០១៣ ។
I. លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស
បេក្ខជន​ទាំងពីរ​ភេទ​ត្រូវៈ
– មាន​សញ្ជាតិ​ខ្មែរ
– មាន​សញ្ញាបត្រ​បរិញ្ញាបត្រ
– មាន​បទពិសោធន៍​ការងារ​យ៉ាងតិច​៣ឆ្នាំ
– ចេះ​ភាសា​អង់គ្លេស​ច្បាប់​លាស់​( 6.0; 550)
– មាន​សុខភាព​ល្អ​បរិបូរណ៍ ទាំង​កាយ​សម្បទា និង​សតិបញ្ញា
II. កាល​បរិច្ឆេទ និង​ទីកន្លែង​ទទួលពាក្យ
បេក្ខជន​ដែល​មាន​បំណង​ចូលរួម​ទទួល​អាហារូបករណ៍​ខាងលើ​ត្រូវ​ទាក់ទង​រក​ពាក្យ​សុំ​ និង​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​អាហារូបករណ🦩៍ នៅ​ស្ថា💫ន​ទូត​ប្រ៊ុយណេ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ឬ គេ​ហ​ទំព័រ ​http:/www.ubd.edu.bn/index.php?id=609 ចាប់​ពី​ផ្សាយ​ដំណឹង​រហូត​ដល់​ដំណាច់ ខែ ធ្នូ ឆ្នាំ ២០១២ ជា​កំណត់ ។

សូម​ទាញ​យក​សេចក្ដី​ជូនដំណឹង​លម្អិត​ ៖

ប្រភពឯកសារ៖  

ការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត ឆ្នាំ🌳២០១២


សេចក្តីអំពាវនាវ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  ( .. )  សូមជូនដំណឹង និង អំពាវនាវ ដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់  អំពី ការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១២ ។  

 

ការពិនិត្យ បញ្ជីឈ្មោះ  និង ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ 

នៅតាម ឃុំសង្កាត់ ចាប់ផ្តើមពី

ថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ 

 

ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ប្រព្រឹត្តទៅនៅ

ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣

កុមារ​មិនបាន​ចូលរៀន ព្រោះ​គ្មាន​សាលារៀន​នៅ​តំបន់​🍷ដាច់ស្រយាល ក្នុង​ខ🦩េត្ត​ប៉ៃលិន​


កុមារមិនបានចូលរៀន-គ្មានសាលារៀន-តំបន់ដាច់ស្រយាលខេត្តប៉ៃលិនកុមារមិនបានចូលរៀន-គ្មានសាលារៀន-តំបន់ដាច់ស្រយាលខេត្តប៉ៃលិន
(ថ្ងៃទី 22 សីហា 2012, ម៉ោង 11:13:AM) | ដោយ: មង្គល​ ខេត្តប៉ៃលិន: កុមារា​កុមារី​ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ រាប់រយ​នាក់ ពុំទាន់​បាន​ចូលរៀន​សូត្រ​ទេ នៅ​ភូមិ​អណ្ដូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ព្រោះ​សាលារៀន​នៅ​ឆ្ងាយ​ពេក ហើយ​ឪពុកម្ដាយ​ជាប់រវល់​ធ្វើការ​ងារ​ដាំ​ដុះ​ស្រែចម្ការ គ្មាន​ពេល​ជូន​កូនៗ​មក​រៀន​។

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ​ខេត្ត បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ ក្នុងពេល​ចុះ​ពិនិត្យ​កន្លែង​ជីក​ស្រះ​ទឹក នៅ​ភូមិ​អណ្ដូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ថា ក្រសួង​អប់រំ​បាន​ឯកភាព​ផ្ដល់​សាលាបឋមសិក្សា​មួយ​ខ្នង ឲ្យ​អ្នកភូមិ​អណ្ដូង​ថ្ម​ហើយ នា​ចុងឆ្នាំ​២០១២​នេះ​។​
​    ​
​លោក ស៊ុន សុផល មេភូមិ​អណ្ដូង​ថ្ម បាន​ឲ្យ​ដឹងថា ភូមិ​អណ្ដូង​ថ្ម​នេះ ប្រជាពលរដ្ឋ​បានមក​រស់នៅ​កាប់ឆ្ការ​ធ្វើ​ចម្ការ តាំងពី​ឆ្នាំ​២០០១ រហូតមកដល់​ឆ្នាំ​២០០៣ អាជ្ញាធរ​ទទួលស្គាល់​ភូមិ​អណ្ដូង​ថ្ម ស្របច្បាប់​។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ ៨១៥ គ្រួសារ​ហើយ បានមក​រស់នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ​។​
​    ​
​លោក​មេភូមិ​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​មក​រស់នៅ ភាគច្រើន​មិនចេះ​អក្សរ​ទេ ព្រោះ​ពួកគាត់​នៅ​ឆ្ងាយ​ដាច់ស្រយាល​តាំងពី​សម័យ​សង្គ្រាម​កន្ល​ង​មក​។ រហូតមកដល់​កូនចៅ​ទៀត ដែល​ខ្លះ​មានកូន​គ្រប់​អាយុ ៦​ឆ្នាំ ខ្លះ​មានកូន​អាយុ​ជាង ១០​ឆ្នាំ​ហើយ មិនបាន​ចូលរៀន​សូត្រ ព្រោះ​ឪពុកម្ដាយ​ជាប់រវល់​នឹង​ការងារ​ដាំ​ដុះ​ធ្វើស្រែ​ចម្ការ ហើយ​ក្រីក្រ គ្មាន​មធ្យោបាយ​ដឹក ឬ​ជូន​កូន​ទៅ​ចូលរៀន ដោយសារ​សាលារៀន​មាននៅ​ភូមិ​ពេជ្រ​គិរី ចម្ងាយ​ប្រហែល​ជិត ៣០ គីឡូម៉ែត្រ​។​
​    ​

ព្រះសង្ឃ​បង្ហាត់បង្រៀន ដោយ​យក​ផ្ទះ​អ្នកភូមិ​មួយ​ខ្នង​ធ្វើជា​សាលារៀន បែង​ចែកជា​ពីរ​បន្ទប់ ហើយ​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៣ ប្ដូរ​វេន​គ្នា (​មួយថ្ងៃ​បង្រៀន​បានតែ​មួយពេល​)​។ ក្មេងៗ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ មាន​ចំនួន​ជាង ១០០ នាក់​។ព្រះសង្ឃ​បង្ហាត់បង្រៀន ដោយ​យក​ផ្ទះ​អ្នកភូមិ​មួយ​ខ្នង​ធ្វើជា​សាលារៀន បែង​ចែកជា​ពីរ​បន្ទប់ ហើយ​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៣ ប្ដូរ​វេន​គ្នា (​មួយថ្ងៃ​បង្រៀន​បានតែ​មួយពេល​)​។ ក្មេងៗ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ មាន​ចំនួន​ជាង ១០០ នាក់​។
​លោក ស៊ុន សុផល មេភូមិ​អណ្ដូង​ថ្ម បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​អាជ្ញាធរ​ភូមិ​ឃុំ បាន​យកចិត្តទុកដាក់​ខិតខំ​បង្ហាត់បង្រៀន និង​ពង្រឹង​ផ្នែក​អក្សរសាស្ត្រ ទាំង​ផ្នែក​អក្ខរកម្ម និង​ក្មេងៗ រៀនសូត្រ​តាមរយៈ​ព្រះសង្ឃ​បង្ហាត់បង្រៀន ដោយ​យក​ផ្ទះ​អ្នកភូមិ​មួយ​ខ្នង​ធ្វើជា​សាលារៀន បែង​ចែកជា​ពីរ​បន្ទប់ ហើយ​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៣ ប្ដូរ​វេន​គ្នា (​មួយថ្ងៃ​បង្រៀន​បានតែ​មួយពេល​)​។ ក្មេងៗ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ មាន​ចំនួន​ជាង ១០០ នាក់​។

​មេភូមិ​អណ្ដូង​ថ្ម​បាន​បន្ថែមថា ដោយឡែក មនុស្ស​ចាស់​បាន​ចូលរៀន​អក្សរ​ជាច្រើន​នាក់​ផងដែរ​។ អាជ្ញាធរ​ភូមិ​ឃុំ បាន​ស្នើសុំ​មន្ទីរអប់រំ​ខេត្ត​ប៉ៃលិន និង​ក្រុមការងារ ជួយ​សាងសង់​សាលារៀន​មួយ​ខ្នង នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ ដើម្បី​ឲ្យ​ក្មេងៗ​គ្រប់​អាយុ​បាន​ចូលរៀន​សូត្រ​នឹង​គេ​។ ម្យ៉ាងទៀត បើ​មាន​ផ្លូវថ្នល់ និង​សាលារៀន​នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ គឺអាច​អ្នកភូមិ​នៅក្បែរ​គ្នា​ចំនួន ៤ ភូមិ​ទៀត បានមក​ចូលរៀន​ផងដែរ​។​
​    ​
​ពាក់ព័ន្ធ​ករណី​ក្មេងៗ​គ្រប់​អាយុ ៦​ឆ្នាំ​ឡើង មិនបាន​ចូលរៀន ព្រោះ​គ្មាន​សាលារៀន​នេះ លោក តង់ ធារ៉ា ប្រធាន​មន្ទីរអបរំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ ជា​ភូមិ​ដាច់ស្រយាល នៅ​តំបន់​សមរភូមិ​ក្ដៅ​កាលពី​សម័យ​សង្គ្រាម​កន្ល​ង​មក ហើយ​ពួកគាត់​បាន​កាប់​ឆ្ការព្រៃ ប្រែក្លាយ​មាន​ស្រែចម្ការ​មាន​ដំណាំ​ដាំ​ដុះ រាជរដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ភូមិ​ស្របច្បាប់​។ ពលរដ្ឋ​រស់នៅ​ទីនោះ​ក្រីក្រ ខ្វះ​មធ្យោបាយ​ដឹក ឬ​ជូន​កូន​រៀន​ទៅ​ពិតមែន​។ ប៉ុន្តែ​អាជ្ញាធរខេត្ត​ប៉ៃលិន និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​លើក​គម្រោង​ស្នើសុំ​សាលាបឋមសិក្សា​មួយ​ខ្នង ហើយ​ក្រសួង​អប់រំ​បានសម្រេច​ឲ្យ​សាងសង់​សាលាបឋមសិក្សា​នៅទីនេះ នា​ចុងឆ្នាំ​២០១២​នេះ ដើម្បី​បាន​ក្មេង​គ្រប់​អាយុ ៦​ឆ្នាំ បាន​ចូលរៀន​សូត្រ តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​ធនធានមនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​។​
​    ​
​លោក អ៊ី ឈាន អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ភូមិ​អណ្ដូង​ថ្ម គឺ​តំបន់​ព្រៃធំ ជា​សមរភូមិ​ក្ដៅ​ជាងគេ​កាលពី​សម័យ​សង្គ្រាម​។ ប៉ុន្តែ​បច្ចុប្បន្ននេះ បាន​កែ​ប្រែជា​ភូមិដ្ឋាន​សម្រាប់​ប្រជាជន​រស់នៅ មាន​ស្រែចម្ការ​មាន​ផ្លូវថ្នល់ ដែល​កំពុងអភិវឌ្ឍន៍​ជា​បណ្ដើរ​ថែមទៀត នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដោះស្រាយ​បញ្ហា​ទឹក​ប្រើប្រាស់ ដោយសារ​ទឹកអូរ​នៅ​ឆ្ងាយ​ពេក​។​
​    ​
​នៅ​ថ្ងៃទី​២១ ខែសីហា​នេះ ខេត្ត​បានផ្ដល់​ស្រះ​ទឹក​ពីរ​កន្លែង និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ប្រវែង ៣.៥០០ ម៉ែត្រ ត​ភ្ជាប់​ទៅ​ភូមិ💖​ពេជ្រ​គិរី​៕ K​

 ប្រភពឯកសារ៖ 

ការប្រទ្បងඣ​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តម ចំនួន ៨០នាក់


ក្រសួង​អប់រំ យុវជន និង​កីទ្បា សូមជូន​ដំណឹង​ដល់​និស្សិត​ទាំពីរភេទ ដែល​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ឬ​សញ្ញាបត្រ​បណ្ឌិត ក្នុង​ប្រទេស ឬ​ក្រៅប្រទេស ឲ្យ​បាន​ជ្រាបថា ក្រសួង​នឹង​រៀបចំ​ប្រទ្បង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តម​ចំនួន ៨០នាក់ ​សម្រាប់​បម្រើ​ការងារ​នៅតាម​គ្រឹះសា្ថន​ឧត្តម​សិក្សា​សាធារណៈ ក្រោម​ឪវាទ​ក្រសួង​អប់រំ យុវជន និង​កីទ្បា ដូច​មាន​នៅ​ក្នុង​តារាង​ជ្រើសរើស​គ្រូបង្រៀ🐭ន​កម្រិត​ឧត្តម​ឆ្នាំ២០១២ ជូន​ភ្ជាប់ ។

លក្ខខណ្ឌ​នៃ​ការជ្រើសរើស

ជ្រើសរើស​ក្នុង​ចំណោម​និស្សិត​ទាំង​ពីរភេទ៖ ១. ជា​និស្សិត​សុទ្ឋសាធ​ដែល​ពុំទាន់​មាន​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ។ ក្នុង​ករណី​បេក្ខជន​បន្លំ​សំណុំ​លិខិត ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជីប្រទ្បង ។

២. បេក្ខជន​ទាំងពីរភេទ ត្រូវ​មាន​សញ្ជាតិ​ជាខ្មែរ មាន​ជីវប្រវត្តិ​ច្បាស់លាស់​ មាន​សញ្ញាបត្រ​ចាប់​ពី​បរិញ្ញាបត្រ​ជាន់ខ្ពស់  ឬ​ សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល​ទ្បើង​ទៅ និង​មាន​អាយុ​មិនលើស​ពី ៣៥ឆ្នាំ(សម្រាប់​បេក្ខជន​បរិញ្ញាបត្រ​ជាន់ខ្ពស់) ហើយ​អាយុ​មិន​លើស​ពី ៤០ឆ្នាំ (សម្រាប់​បេក្ខជន​សញ្ញាបត្រ​បណ្ឌិត) គិត​ដល់ ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២

៣. សញ្ញាបត្រ​ក្នុង​ប្រទេស ត្រូវ​បញ្ជាក់​វាយតម្លៃ​ទទួល​ស្គាល់​ពី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ។ ៤. សញ្ញាបត្រ​ក្រៅ​ប្រទេស​ ត្រូវ​បញ្ជាក់​វាយតម្លៃ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ។

ទាញ​យក​សេចក្ដី​ជូនដំណឹង​​ព័ត៌មាន​លម្អិត ៖

ក្លឹប​អ្នកកាសែត​កម្ពុជា និង​អង្គការ​ភ្លែ​ន​អន្តរជាតិ រៀបចំ​ការប្រឡង​អត្ថបទ​សា😼រព័ត៌មាន​លើកកម្ពស់​សិទ្ធិ​កុមារី​


  (ថ្ងៃទី 14 សីហា 2012, ម៉ោង 05:10:PM) | ដោយ: ក​.​អក​.

​ភ្នំពេញ: ​ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) មាន​កិត្តិយស​សូម​ជម្រាបជូន ដំណឹង​ដល់​អ្នកសារព័ត៌មាន​ ទាំងអស់​ជ្រាបថា ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ ភ្លែ​ន​អន្តរជាតិ ក​.​អ​.​ក នឹង​រៀបចំ​ការប្រកួតប្រជែង អត្ថបទ​សារព័ត៌មាន​កុមារ​មេត្រី​ស្តីពី ការលើកកម្ពស់​សិទ្ធិ​កុមារី​នៅ​កម្ពុជា ( ឬ ស្តីពី​សមភាព​យេនឌ័រ​ក្នុងចំណោម​កុមារ​)​ឆ្នាំ​២០១២-​ឆ្នាំ​២០១៣​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​ធ្វើ​នៅ​ភ្នំពេញ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២ សូមជម្រាបថា គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង​នេះ គឺ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា​ដែល​បាន​បំពេញ​កិច្ច​ការជួយ​លើកស្ទួយ​សិទ្ធិ​កុមារ​ពិសេស​កុមារី​។ ដូច្នេះ​ប្រសិនបើ​អស់លោក លោកស្រី អ្នកនាង​កញ្ញា ជា​អ្នកសារព័ត៌មាន​ចាប់អារម្មណ៍ និង​មានបំណង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ សូម​បញ្ជូន​អត្ថបទ​ទាក់ទង​នឹង​សិទ្ធិ​កុមារី ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១២​កន្លងមក​យ៉ាងយូរបំផុត​ត្រឹម ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ជា​កំណត់ មកកាន់​ទីស្នាក់ការ​ក្លឹប​អ្នកកាសែត​កម្ពុជា​។ ​នៅក្នុង​ការប្រឡង​អត្ថបទ​នេះ ក្លឹប​អ្នកកាសែត​កម្ពុជា​នឹង​ជ្រើសរើស​ជ័យលាភី ចំនួន ប្រាំ​រូប ដែល​នឹង​ទទួល​រង្វាន់​ដូចខាងក្រោម​:

១. ជ័យលាភី​លេខ​មួយ នឹង​ទទួល​រង្វាន់​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​
២. ជ័យលាភី​លេខ​ពីរ នឹង​ទទួលបាន​រង្វាន់​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​
៣. ជ័យលាភី​លេខ​បី នឹង​ទទួលបាន​ទូរស័ព្ទ Iphone មួយគ្រឿង​
៤. ជ័យលាភី​លេខ​បួន នឹង​ទទួលបាន​កាមេរ៉ា​ថត​មួយគ្រឿង​
៥. ជ័យღលាភី​លេខ​ប្រាំ នឹង​ទទួលបាន​កាಌមេរ៉ា​ថត​មួយគ្រឿង​

​ក្រៅពីនោះ ក្លឹប​អ្នកកាសែត​កម្ពុជា​ក៏​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ប្រដាប់​ថត​សម្លេង​មួយគ្រឿង សម្រាប់​អត្ថបទ​ចំនួន​៥​ផ្សេងទៀត​ផងដែរ​។​ ​ក្លឹប​អ្នកកាសែត​កម្ពុជា សូមជម្រាបថា ដើម្បី​ធានា​នូវ​ភាព​សុ​ក្រិ​ត្យ​និង​យុត្តិធម៌​ក្នុងការ​ជ្រើសរើស អត្ថបទ​ជ័យលាភី​នោះ គណៈកម្មការ​វិនិច្ឆ័យ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​ក្នុងនោះ​រួមមាន សមាសភាព​មកពី​៖
  • ​ក្លឹប​អ្នកកាសែត​កម្ពុជា​ចំនួន ១​រូប​
  • ​អង្គការ​ភ្លែ​នន​អន្តរជាតិ​ចំនួន ១ រូប​
  • ​អង្គការ ចំនួន ១​រូប​
  • ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារគមនាគមន៍ (DMC) ចំនួន​១​រូប​
  • ​អ្នកសារព័ត៌មាន​មានបទពិសោធន៍​១​រូប​
  • ​តំណាង​កុមារ​ចំនួន ២​រូប​
​ការជ្រើសរើស​ជ័យលាភី​នឹងត្រូវ​ធ្វើការ​សម្ភាសន៍​ផ្ទាល់មាត់​ដើម្បី​ជ្រើសរើស​និង​ការពិនិត្យ​វាយតម្លៃ​សម្រេច​ចុង ក្រោយ​ទៅលើ​អត្ថបទ ដោយ​ផ្អែកទៅលើ​លក្ខណ​:​វិនិច្ឆ័យ​មួយចំនួន​។​ ​គណកម្មការ​វិនិច្ឆ័យ​នេះ​នឹងធ្វើ​ការជ្រើសរើស​អត្ថបទ​ជាប់​ជ័យលាភី​ដោយ​គោរព​តាម​សម្លេង​ភាគច្រើន​និង​ផ្អែក​តាម​លក្ខណៈវិនិច្ឆ័យ​ដូចខាងក្រោមៈ -​អត្ថបទ​ដែលមាន​ខ្លឹមសារ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​កុមារី​ដោយ​ទាក់ទង​នឹង​សិទ្ធិ​រស់រាន សិទ្ធិ​ទទួលបាន​ការការពារ សិទ្ធិ​អភិវឌ្ឍន៍ និង​សិទ្ធិ​ចូលរួម​។​
  • ​ប្រធានបទ​មាន​លក្ខណៈ​ទាក់ទាញ​
  • ​អត្ថបទ​សរសេរ​គោរព​តាម​គោលការណ៍​សត្យានុម័ត​នៃ​សារព័ត៌មាន​
  • ​អត្ថបទ​សរសេរ​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​

​លក្ខខណ្ឌ​ក្នុងការ​ចូលរួម​ប្រកួត​៖

  • ​មានតែ​អ្នកសារព័ត៌មាន​គ្រប់ផ្នែក បុគ្គលិក​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ឯករាជ្យ ដែល​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ ដែល​អាច​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​បាន​។
  • ​បុគ្គលិក​និង​សមាជិក​គណៈកម្មាធិការ​នាយក ក​.​អ​.​ក មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​នៅក្នុង​ការប្រឡង​នេះឡើយ​
  • អត្ថបទ​នីមួយៗ​ត្រូវបាន​កាត់​យក​ពី​សារព័ត៌មាន​ដែល​បានចេញ​ផ្សាយ​និង​ជា​ស្នាដៃ របស់​អ្នកចូលរួម​ប្រកួតប្រជែង​។ ចំណែក​អត្ថបទ​ទូរទស្សន៍​ឬ​វិទ្យុ​ត្រូវបញ្ជូន​សំណេរ​ខ្លឹម សារ​នៃ​អត្ថបទ​នោះ​ដោយ​ភ្ជាប់​មកជា​មួយ​នូវ file រូបភាព​ឬ​សម្លេង​។
  • អត្ថបទ​ត្រូវដាក់​នៅក្នុង​ស្រោមសំបុត្រ​បិទ​ជិត ដោយមាន​សរសេរ​ឈ្មោះ និង​ស្ថាប័ន​នៅលើ​ស្រោមសំបុត្រ​នោះ​។ ហាម​មិន​ឲ្យ​សរសេរ​ឈ្មោះ​នៅលើ​អត្ថបទ​ផ្ទាល់​ឡើយ​។

​សូមបញ្ជាក់ អត្ថបទ​ត្រូវ​ផ្ញើ​ទៅកាន់​ស្នាក់ការ​ក្លឹប​អ្នកកាសែត​កម្ពុជា ស្ថិតនៅ​ផ្ទះ​លេខ ២២៦ ផ្លូវ ១៥៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន មិន​ហួស​ពីថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​ការប្រកួតប្រជែង​នេះ សូម​ទាក់ទងៈ​
​លោក ងួន សេ​រ័ត្ន នាយក​រដ្ឋបាល ក​.​អ​.​ក តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ២៦៧ ២៧

ប្រភពឯកសារ៖   

ខ្មែរ​ធ្លាប់​បាន​ផលិត​កា𒈔ំភ្លើង​ធំ​តាំង​ពី​អំឡុង​សតវត្ស​ទី​ ១៤ ?


បណ្ឌិត ធុយ ចាន់ធួន បង្ហាញកាំភ្លើងធំ មានចារឹកអក្សរ បុរាណ ខ្មែរ លើ តួ កាំភ្លើងបណ្ឌិត ធុយ ចាន់ធួន បង្ហាញកាំភ្លើងធំ មានចារឹកអក្សរ បុរាណ ខ្មែរ លើ តួ កាំភ្លើង
តាម​ការ​ពិនិត្យ​ទៅ​លើ​ស្លាក​ស្នាម​ប្រវត្តិ​សាស្រ្ត និង សំណល់​កាំភ្លើង​ធំ​ ជាច្រើន​ដើម ដែល​បន្សល់​ទុក​នោះ អ្នក​ស្រាវ​ជ្រាវ​ បាន​រក​ឃើញ​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​ សម្រាប់​ ប្រើ​ប្រាស់ តាំង​ពី​នា​អំឡុង​កាល​សម័យ​អង្គរ​មក​ម្ល៉េះ​ ។ ការ​ហ៊ាន​សន្និ​ដ្ឋាន​បែប​នេះ គឺ​ដោយ​យោង​ទៅ​លើ​ភស្តុ​តាង​មួយ​ចំនួន​ដែល​បាន​ បន្សល់​ទុក ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត មាន​ប្រសាសន៍​ឱ្យ ដឹង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​នា​ពេល​កន្លង​𒈔មក​ថា​ បើ​យោង​ទៅ​តាម​កំណត់​ត្រា​ក្នុង​ឯក​សារ​មហា​បុរស​ខ្មែរ ដែល​បាន​រៀប​រៀង​ដោយ​លោក អេង សុត នោះ ឃើញ​ថា បុព្វ​បុរស​ខ្មែរ🐠 មាន​កាំភ្លើង​ធំ​ប្រើ​រួច​ទៅ​ហើយ​នៅ​ក្នុង​អំឡុង​​​សម័យ​អង្គរ​ ។

យោង​ទៅ​តាម​សំណេរ​នៅ​ក្នុង​ឯក​សារ​នេះ បាន​កត់​ត្រា​ថា នៅ​ក្នុង​រាជ​របស់​ព្រះ​បាទ​ លំពង់​រាជា ដែល​សោយ​រាជ្យ​ពី​អំឡុង​គ្រិស្ត​សក​រាជ ១៣​៤៦ ដល់ ១៣​៥១ ស្ដេច​សៀម​នាម​ ព្រះ​ចៅ​រាមា​ធិបតី ក្រុង​ស្រី​អយុធ្យា មាន​ព្រះទ័​យ​កម្រើក​ជា​ខ្លាំង ខ្ញាល់​នឹង​ព្រះ​មហា​នគរ « ប្រទេស​កម្ពុជា » ថា​ពុំ​បាន​ទៅ​ចំណុះ ចុះ​ចូល​ព្រះ​អង្គ ទើប​ទ្រង់​ព្រះ​តម្រាស់​ត្រាស់​ប្រើ​ព្រះ​​ រាមា​សូរ ជា​រាជ​បុត្រ​ច្បង និង ព្រះ​ស៊ី​សុបត្តិ ជា​ព្រះ​រាជ​នត្តា​(ចៅ)​ឱ្យ​លើក​ទ័ព​ប៉ង​មក​យក​ ក្រុង​កម្ពុជា​ធិបតី បង្ខំ​វាយ​កុំ​ឱ្យ​ដឹង​ខ្លួន ។ ព្រះ​បាទ​លំពង់​រាជា ក្រោយ​ពី​ដឹង​ហេតុ​ភេទ​សព្វ​ គ្រប់​ហើយ ក៏​ប្រជុំ​ជាមួយ​នឹង​ព្រះ​រាជ​វង្សា​នុ​វង្ស សេនា​បតី និង មន្រ្តី​ជា​ច្រើន​ទៀត ។ បន្ទាប់​ ពី​កិច្ច​ប្រជុំ ព្រះ​​អង្គ​ក៏​សម្រេច​ព្រះ​ទ័យ​តាម​ព្រះ​តម្រិះ​របស់​សម្ដេច​ព្រះ​មហា​ឧប​រាជ ជា​ព្រះ​អនុជ​ ហើយ​ក៏​រៀប​ចំ​យុទ្ធ​សាស្រ្ត ដើម្បី​បណ្ដេញ​ទ័ព​សៀម​ចេញ​ពី​មហា​នគរ ។ កង​ទ័ព​ខ្មែរ​ចេញ​​ប្រយុទ្ធ​នឹង​ទ័ព​សៀម​រហូត​ទទួល​ជ័យ​ជម្នះ ។ ទ័ព​សៀម​ស្លាប់​អស់​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ ព្រះ​ស៊ី​សុបត្តិ ជា​ចៅ​របស់​ស្ដេច​សៀម​ផង​ដែរ ដោយ​ត្រូវ​ព្រះ​មហា​ឧប​រាជ កាប់​នឹង​ព្រះ​ឆែង​​ដាវ​ត្រូវ​ក​ដាច់​ធ្លាក់​អំពី​ខ្នង​ដំរី​មក​ដល់​ដី​ទទួល​មរណៈ​ភ្លាម ។ ទ័ព​សៀម​ទទួល​បរា​ជ័យ ក៏​​បែក​ទ័ព ប្រាស​យក​តែ​អាយុ​សព្វៗ​ខ្លួន ។ ឯក​សារ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​មក​ទ័ព​សៀម​បាន​លើក​មក​វាយ​ខ្មែរ​ទៀត​ ។ ចម្បាំង​លើក​នេះ ទ័ព​ខ្មែរ​វាយ​ទ័ព​សៀម​ក៏​ពុំ​បែក សៀម​វាយ​ទ័ព​ខ្មែរ​ក៏​ពុំ​បែក​ដែរ ។ កង​ ទ័ព​ខាង​ព្រះ​មហា​នគរ​« អង្គរ​ធំ​ប្រទេស​កម្ពុជា ក៏​អូស​កាំភ្លើង​ធំ » មក​ដាក់​គង​លើ​ភាគ​កំផែង​ បន្ទាយ ហើយ​បាញ់…។ តាម​រយៈ​ការ​កត់​ត្រា​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​កម្ពុជា​ក្នុង​ចុង​សម័យ​កាល​អង្គរ​​មាន​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​​រួច​ទៅ​ហើយ ។ ប៉ុន្តែ​ឯក​សារ​នេះ មិន​បាន​បញ្ជាក់​អំពី​ប្រភព​នៃ​កាំភ្លើង​ទាំង​នេះ​នោះ​ទេ ដោយ​ហេតុ​​នេះ​​ហើយ ទើប​មាន​ចម្ងល់​មួយ​ចោទ​ឡើង​ថា តើ​កាំភ្លើង​ទាំង​នោះ​ខ្មែរ​បាន​មក​ពី​ណា ? ឬ​មួយ​ទិញ​ពី​អឺរ៉ុប ?

ទាក់​ទង​ទៅ​នឹង​ចំណោទ​នេះ បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ពន្យល់​ទៅ​តាម​ឯក​ សារ​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​ថា ខ្មែរ​មិន​អាច​ទិញ​កាំភ្លើង​ពី​ពួក​អឺរ៉ុប​បាន​នោះ​🍬ទេ ដោយ​ ហេតុ​ថា ពួក​អេស្ប៉ាញ​ជា​ជន​ជាតិ​អឺរ៉ុប ដែល​បាន​ចូល​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​ នោះ គឺ​នៅ​អំឡុង​ឆ្នាំ ១៥​២១ ដែល​ត្រូវ​គ្នា​នឹង​សតវត្ស​ទី ១៦ នៃ​គ្រិស្ត​សក​រាជ ហើយ​ក៏​ជា​ សម័យ​កាល​ក្រោយ​អង្គរ​ដែរ ។

លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « យោង​ទៅ​លើ​មូល​ហេតុ​នេះ យើង​អាច សន្និ​ដ្ឋានថា ខ្មែរ​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ​មិន​អាច​ទិញ​កាំភ្លើង​ធំ​ពី​ពួក​អឺរ៉ុប​បាន​ទេ » ។ ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ក៏​ចម្ងល់​មួយ​ទៀត​លើក​ឡើង​ថា តើ​ប្រទេស​កម្ពុជា ក្នុង​ អំឡុង​ចុង​សម័យ​អង្គរ​អាច​ទិញ​កាំភ្លើង​ធំ​មក​ពី​ចិន​ដែរ​ឬ​ទេ ? ព្រោះ​ជា​ប្រទេស​ដែល​មាន​​ព្រំ​ដែន​ជាប់​គ្នា ហើយ​ចិន​ក៏​ជា​ប្រទេស​ដែល​រក​ឃើញ​រំសេវ​មុន​គេ​ផង​ដែរ ។
អនុបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែក សិលាចារឹក និង ប្រវត្តិសាស្រ្តអនុបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែក សិលាចារឹក និង ប្រវត្តិសាស្រ្ត
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក សិលា​ចារឹក និង ប្រវត្តិ​សាស្រ្ត អនុ​បណ្ឌិត​ វង់ សុធារ៉ា សាស្រ្តា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ ឱ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​ទៅ​ លើ​ឯក​សារ​មួយ​ចំនួន ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​ឃើញ​ថា ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​ចិន​ប្រហែល​ជា​មិន​ទាន់​អាច​ផលិត​​កាំភ្លើង​ប្រើ​ប្រាស់​បាន​នៅ​ឡើយ​ ទេ ។ អ្នក​ជំនាញ​រូប​នេះ​ថ្លែង​បន្ត​ថា ៖ « ការ​កត់​ត្រា​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ នៅ​​ប្រទេស​ចិន ឃើញ​មាន​ច្បាស់​​ក្នុង​អំឡុង​ឆ្នាំ ១៦​៤៤ ដល់ ១៩​១១ ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្រប់​គ្រង​របស់​រជ្ជ​កាល​ឆេង ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១៧ ដល់​​សត​​វត្ស​​ទី ​២០ » ។ ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ក៏​ដោយ ក៏​នៅ​ក្នុង​ឯកសារ  ដែល​​សរ​សេរ​អំពី​ប្រវត្តិ​សាស្រ្ត​ចិន​ ក៏​មាន​រៀប​រាប់​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​កាំភ្លើង​ដែរ ។ ឯក​សារ​ដដែល​ឱ្យ​ដឹង​ថា​ ការ​ប្រើ​ប្រាស់​កាំភ្លើង​​ក្នុង​ប្រទេស​ចិន​ឃើញ​​មាន​នៅ​ក្នុង​រាជ​វង្ស សុង លាវ និង សៀ​ខាង​លិច​ ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ៩៦០ ដល់ ១២​៣៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១០ រហូត​ដល់​​ទី ១៣ ។ នៅ​ក្នុង  ដដែល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រជ្ជ​កាល​ក្រោយៗ មក​ទៀត​ រាជ​វង្ស​យាន ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ១២​៧១ ដល់ ១៣​៦៨ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​ នឹង​អំឡុង​សត​វត្ស​ទី ១៣ ដល់​​​ទី ១៤ និង នៅ​ក្នុង​រាជ​វង្ស​មិង ដែល​មាន​អាយុ​កាល​ពី​អំឡុង​ឆ្នាំ ១៣​៦៨ ដល់ ១៦​៤៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​អំឡុង​សត​វត្ស​ទី ១៤ ដល់​ទី ១៧ នោះ ក៏​មាន​ប្រើ​ប្រាស់​កាំភ្លើង​ធំ​ផង​ដែរ ។ ប៉ុន្តែ​រាល់​បណ្ដា​ព័ត៌​មាន​ដែល​បាន​កត់​ត្រា​ទាំង​នេះ មិន​បាន​បញ្ជាក់​អំពី​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ប្រើ​ប្រាស់​នោះ​ទេ ។ ករណី​បែប​នេះ សាស្រ្តា​ចារ្យ​បណ្ឌិត ស៊ន សំណាង សន្និ​ដ្ឋាន​ថា ៖ « បច្ចុ​ប្បន្ន​​នេះ​ នៅ​ពេល​​ដែល​រក​មិន​ទាន់​ឃើញ​ថា ប្រទេស​កម្ពុជា​នៅ​អំឡុង​ចុង​សម័យ​អង្គរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​ប្រទេស​ណា​មក​ប្រើ​នោះ​ទេ យើង​​អាច​​សន្មត​​បាន​​ថា កាំភ្លើង​ទាំង​នោះ ប្រហែល​ជា​​​ផលិត​ក្នុង​ស្រុក នៅ​​លើ​​ទឹក​​ដី​ខ្មែរ​​តែ​ម្ដង » ។ យ៉ាង​ណា​ក៏​ដោយ ក៏​​ការ​កត់​ត្រា​អំពី​កាំភ្លើង​​​ដែល​​​​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​ សាស្ត្រ​ខ្មែរ នៅ​នា​អំឡុង​សត​វត្ស​ទី ១៤ នោះ គឺ​និយាយ​ត្រឹម​តែ​ជា​ការ​យក​កាំភ្លើង​ធំ​មក​ប្រើ​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប៉ុណ្ណោះ គឺ​មិន​បាន​អធិ​ប្បាយ​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ឡើយ ។ ទោះ​បី​ជា​បែប​នេះ​ក្ដី ក៏​នៅ​សម័យ​ក្រោយ​មក មាន​ការ​កត់​ត្រា​មួយ​ចំនួន​ដែល​ទាក់​ ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ដដែល ។ ឯក​សារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា បាន​កត់​ត្រា​ថា នៅ​ក្នុង​អំឡុង​ពេល​ សោយ​រាជ្យ​របស់​ព្រះរាម​រាជា អង្គនន់ ពី​ឆ្នាំ ១៧​៧៥ ដល់ ១៧​៧៩ ព្រះ​រាជា​អង្គ​នេះ បាន​ ចេញ​រាជ​បញ្ជា​ឱ្យ​សិត​(ចាក់​លោហ​ជាត ឬ ក្រមួន​ជា​ដើម ដែល​រលាយ​រាវ​ក្នុង​ពុម្ព​ឱ្យ​កើត​ បាន​ជា​រូប​រាង​អ្វីៗ​ឡើង​)កាំភ្លើង​បញ្ច​រង្គ កិន​រំសេវ…ជាដើម ។ នេះ​ជា​ភស្តុ​តាង​មួយ ដែល​ បញ្ជាក់​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ប្រើ​ប្រាស់ ។ ភស្តុ​តាង​មួយ​ទៀត គឺ​តាម​រយៈ​កាំភ្លើង​ធំ​មួយ​ចំនួន​ដែល​តម្កល់​ទុក​នៅ​សារ​មន្ទីរ​ជាតិ​ ភ្នំពេញ ។ នៅ​ក្នុង​ចំណោម​កាំភ្លើង​ទាំង​នោះ មាន​មួយ​ចំនួន​ក៏​បាន​ចារឹក​អក្សរ​ខ្មែរ​សម័យ​ បុរាណ​លើ​តួ​កាំភ្លើង​ផង​ដែរ ។

ទាក់​ទង​ទៅ​នឹង​អក្សរ​ដែល​មាន​នៅ​លើ​តួ​កាំភ្លើង​ធំ​នោះ អនុ​បណ្ឌិត វង់ សុធារ៉ា បាន​ ឱ្យ​ដឹង​ថា ៖ « អក្សរ​នេះ មាន​ន័យ​ថា អ្នក​ចៅ​ហ្វ៊ា​ជា​អ្នក​ចៅ​ពញា​អព្ភៃ​ធី​បែស ឱ្យ​ធ្វើ​នៅ​មហា​ សក​រាជ ១៧​១០ វក នក្សត្រ ១០ កើត ចេត្រ មេសា អង្គារពារ ដែល​ត្រូវ​គ្នា​នឹង​គ្រិស្ត​សក​រាជ​ ១៧🔯​៨៨ » ។

តាម​រយៈ​អត្ថ​ន័យ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា កាំភ្លើង​ធំ​ទាំង​នេះ ត្រូវ​បាន​បញ្ជា​ឱ្យ​ធ្វើ​ ដោយ​មនុស្ស​ម្នាក់ ដែល​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ដំណើរ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ដែរ នោះ​គឺ​មន្រ្តី​ធំ​ម្នាក់​ ឈ្មោះ ចៅ​ពញា​អភ័យ​ធី​បែស​បែន ឬ ឧក​ញ៉ា បែន ដែល​ជា​អ្នក​លើក​ទ័ព​នាំ​ព្រះ​អង្គ​អេង​ យាង​មក​សោយ​រាជ្យ​នៅ​ប្រទេស​ខ្មែរ ហើយ​ក៏​ជា​អតីត​ចៅ​ហ្វាយ​ខេត្ត បាត់​ដំបង នៅ​អំឡុង​ ឆ្នាំ ១៧​៩៤ ផង​ដែរ ។ តាម​រយៈ​ភស្តុ​តាង​ទាំង​នេះ អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បាន​ថា ដូន​តា​ខ្មែរ​ប្រហែល​ជា​ ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ប្រទេស​តាំង​ពី​យូរ​លង់​កន្លង​មក​ហើយ ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ពន្យ💙ល់​បន្ថែម​ថា មូល​ហេតុ​ដែល​សន្និ​ដ្ឋាន​បែប​នេះ​ គឺ​ដោយ​សារ​ខ្មែរ​មាន​ធន​ធាន​ធម្ម​🔜ជាតិ​ជា​ច្រើន​អនេក ដោយ​ហេតុ​ថា ខ្មែរ​មាន​សម្បត្តិ​ធម្ម​ ជាតិ​ច្រើន​រាប់​មិន​អស់​បែប​នេះ​ហើយ ទើប​ខ្មែរ​អាច​សាង​សង់​ប្រាសាទ​រាប់​ពាន់​បន្សល់​ទុក​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ។ លោក​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « បើ​ខ្មែរ​ចេះ​សាង​ ប្រាសាទ​រាប់​ពាន់ រឿង​អី​ដែល​ខ្មែរ​មិន​អាច​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​បាន​នោះ ហើយ​​​ខ្មែរក៏​មាន​ធន​ធាន​ដែក​ធម្ម​ជាតិ ដែល​មាន​គុណ​ភាព​ខ្ពស់​ជា​ច្រើន​អនេក​ផង​ដែរ » ។

ភស្តុ​តាង​ដែល​បង្ហាញ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ សម្បូរ​ទៅ​ដោយ​ធន​ធាន​ដែក​នោះ គឺ​តាម​ រយៈ​កំណាយ​បុរាណ​វិទ្យា ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​បារាំង ខ្មែរ​ បាន​រក​ឃើញ​ថា មនុស្ស​នៅ​លើ​ដី​ខ្មែរ​ចេះ​ប្រើ​ប្រាស់​ដែក​តាំង​ពី​​ច្រើន​ពាន់​ឆ្នាំ​មុន​​គ្រិស្ដ​សក​រាជ ឬ តាំង​ពី​សម័យ​កាល​បុរេ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​មក​ម្ល៉េះ ។ ស្ថានីយ​ដែល​អ្នក​ស្រាវ​ជ្រាវ​​ទាំង​នោះ ​បាន​រក​ឃើញ​​ មាន​ដូច​ជា​ស្ថានីយ​សំរោង​សែន ខែត្រ​កំពង់​ឆ្នាំង ម្លូព្រៃ ខែត្រ​ព្រះវិហារ ភូមិមូល ឬ បន្ទាយគូ ខែត្រ​​កំពង់​ចាម ភូមិស្នាយ ខែត្រ​បន្ទាយ​មាន​ជ័យ និង ស្ថានីយ​ព្រហារ ខែត្រព្រៃ វែង ជា​ដើម ។ ឧប​ករណ៍​អំពី​លោហៈ ដែល​រក​ឃើញ​នៅ​តាម​ស្ថានីយ​ទាំង​នោះ មាន​ដូច​ជា ដុំ​អាចម៍​ដែក ក្បាល​ព្រួញ កណ្ដៀវ គ្រឿង​អលង្ការ អាវុធ ដាវ​ កាំបិត ព្រួញ កងដៃ កងជើង និង វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗជាដើម ។ វត្ថុ​តាង​មួយ​ទៀត​ដែល​ទើប​តែ​រក​ឃើញ​នោះ គឺ​គំនរ​អាចម៍​ដែក ។
គំនរអាចម៍ដែក នៅក្នុងខេត្ត ព្រះវិហារគំនរអាចម៍ដែក នៅក្នុងខេត្ត ព្រះវិហារ

បណ្ឌិត ធុយ ចាន់ធួន អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ បាន​ស្រាវ​ជ្រាវ​រក​ឃើញ​គំនរ​អាចម៍​ដែក​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ ២០០៩ នោះ បាន​ឱ្យ​ដឹង​ថា​ មាន​ខែត្រ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​អាច​ជា​កន្លែង​ស្ល​ចម្រាញ់​រ៉ែ​ដែក ដើ🌺ម្បី​បាន​ជា​ ដែក​សម្រាប់​បម្រើ​សេចក្ដី​ត្រូវ​ការ​ក្នុង​សង្គម​។ ខែត្រទាំងពីរនោះ គឺ កំពង់ធំ និង ព្រះវិហារ​។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល​ថ្លែង​បន្ត​ថា​៖​​ « កន្លែង​ស្ល​ដែក​​ធំ​ជាង​គេ ដែល​ខ្ញុំ​បាន​​រក​ឃើញ​នោះ ស្ថិត​នៅ​ក្នុង​ខែត្រ​ព្រះវិហារ ហើយ​ទី​តាំង​នេះ ក៏​អាច​ជា​ឧស្សាហ​កម្ម ផលិត​ដែក​ធំ​ជាង​គេ​បង្អស់​របស់​ខ្មែរ នា​កាល​ពី​អតីត​ផង​ដែរ » ។ ការ​សន្និ​ដ្ឋាន​បែប​នេះ ដោយ​លោក​បណ្ឌិត​បាន​រក​ឃើញ​ថា នៅ​ក្នុង​ខែត្រ​ព្រះវិហារ​ មាន​គំនរ​អាចម៍​ដែក​ជា​ច្រើន​កន្លែង ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ ។ ក្នុង​នោះ កន្លែង​ខ្លះ គំនរ​អាចម៍​ដែក​មាន​កម្ពស់​រហូត​ដល់​ជាង ១០ ម៉ែត្រ​ក៏​មាន ។ ចំពោះ​ផ្ទៃ​ ដី​មាន​គំនរ​អាចម៍​ដែក​នៅ​សល់ ដែល​លោក​ទើប​តែ​ស្រាវ​ជ្រាវ​រក​ឃើញ​បាន​មួយ​ចំនួន​នៅ​ ឡើយ​នោះ ឃើញ​ថា មាន​ទំហំ​ប្រហែល ៣៦ គីឡូ​ម៉ែត្រ​ក្រឡា ដែល​ស្ថិត​ក្នុង​ស្រុក​សង្គមថ្មី ស្រុក​រវៀង ស្រុក​ជ័យសែន និង ស្រុកឆែប ជាដើម ។ ស្រុក​ទាំង​​នេះ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ខែត្រ​ព្រះវិហារ​បច្ចុប្បន្ន ។ អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល ឱ្យ​ដឹង​​បន្ថែម​​​ថា តាម​រយៈ​កម្ពស់​គំនរ​អាចម៍​​ដែក​ដែល​នៅ​សល់ និង ផ្ទៃ​ដី​ដែល​មាន​គំនរ​អាចម៍​ដែក​​នោះ នាំ​ឱ្យ​លោក​អាច​សន្និ​ដ្ឋាន​បាន​ទៀត​ ថា ទាល់​តែ​ប្រើ​កម្លាំង​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន និង ផលិត​ទើប​មាន​គំនរ​ អាចម៍​ដែក​សល់​ជា​ច្រើន​បែប​នេះ ។ បណ្ឌិត ធុយ ចាន់ធួន ថ្លែង​បន្ត​ថា បើ​ប្រើ​កម្លាំង​មនុស្ស​ រាប់​ពាន់​នាក់​បែប​នេះ វា​មិន​អាច​ចាត់​ទុក​ថា ជា​សិប្ប​កម្ម​​​បាន​ទេ ហេតុ​នេះយើងអាច​​សន្មត​​បាន​ថា វា​ប្រហែល​​​ជា​​តំបន់​​​ឧស្សាហ​កម្ម​ផលិត​ដែក​នៅ​ក្នុង​សម័យ​បុរាណ​ ហើយ​ការ​ផលិត​នេះ ប្រហែល​ជា​អាច​នាំ​ចេញ​ទៅ​បរទេស​ទៀត​ផង ។ សូម​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ការ​ស្រាវ​ជ្រាវ​កន្លង​មក​បាន​រក​ឃើញ​ថា នៅ​ទូ​ទាំង​ ប្រទេស​កម្ពុជា មាន​ទី​តាំង​ដែល​អាច​ជា​កន្លែង​ឡ​ស្ល​ដែក​ប្រហែល​ជាង ១០០ កន្លែង ប៉ុន្តែ​ ព្រះវិហារ គឺ​ជា​ខែត្រ ដែល​មាន​សំណល់​អាចម៍​ដែក​ច្រើន​ជាង​តំបន់​ដទៃ​ទាំង​អស់ ។ តាម​រយៈ​ភស្តុ​តាង​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត សំណល់​កាំភ្លើង និង អក្សរ​ចារឹក​នៅ​លើ​តួ​ កាំភ្លើង ព្រម​ទាំង​គំនរ​អាចម៍​ដែក នាំ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​យល់​ស្រប​គ្នា​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក្នុង​ករណី​ដែល​នៅ​មិន​ទាន់​រក​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ ខ្មែរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​បរ​ទេស​មក​ប្រើ​ទេ​នោះ មាន​ន័យ​ថា​​​បុព្វ​បុរស​ខ្មែរ​ប្រហែល​ជា​អាច​មាន​លទ្ធ​ភាព​ធ្វើ​កាំភ្លើង​ធំ​សម្រាប់​ប្រើ​រួច​​ទៅ​​ហើយ​នៅ​ចុង​សម័យ​អង្គរ ។ អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បន្ថែម​ថា ប្រសិន​ជា​នៅ​មុន​សត​វត្ស​ទី ១៨ ខ្មែរ​មិន​ចេះ​ផលិត​ កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​នោះ​ទេ ក៏​ប្រហែល​ជា​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៨ មិន​មាន​ កាំភ្លើង​ធំ​ដែល​មាន​ចារឹក​អក្សរ​ខ្មែរ​នៅ​លើ​នោះ​ បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ៕

សូម​ស្តាប់​បទ​សម្ភាសន៍​ជា​សំឡេង​ជា​មូយ​ Radio Australia, ។

អត្ថ​​បទ និង រូប​​ថត​​ដោយៈ អ៊ុំ វ៉ុន មន្រ្តី​​ស្រាវ​​ជ្រាវ នៅ​​រាជ​​បណ្ឌិត្យ​​សភា​​កម្ពុជា

bet 855:ជំងឺរលាក​សួត​កុមារ


កុមារដែលនៅមាន ប្រព័ន្ធការពារខ្លួនខ្សោយ ងាយប្រឈមមុខ នឹងជំងឺច្រើនប្រភេទ។ ជំងឺផ្លូវ ដង្ហើម ជា បញ្ហាមួយគំរាមកំហែងដល់កុមារកម្ពុជាជាច្រើន។ ជំងឺផ្លូវដង្ហើម រួមមានជំងឺ ជាច្រើន ដែលទាក់ទងនឹង ផ្លូវដង្ហើមលើ និង ផ្លូវដង្ហើមខាងក្រោមរបស់កុមារ ជាពិសេស ជំងឺរលាកសួត កុមារ។  ជំងឺរលាកសួតកុមារ ប្រសិនបើយើង មិនបានព្យាបាលវា ឱ្យបានទាន់ពេលវេលានោះទេ កុមារអាចស្លាប់បាន។

ជំងឺរលាកសួតកុមារ ជាអ្វី?

ជំងឺរលាកសួត គឺសំដജៅ ដល់ រលាកទៅលើសាច់សួត ជាប្រភេទ ជំងឺមួយ🌳ដែល ងាយនឹង កើតចំពោះមនុស្សទូទៅ ជាពិសេស ចំពោះកុមារតូចៗក្រោមអាយុ ៥ឆ្នាំ។ ជំងឺនេះ អាចឆ្លង ពី កុមារ ម្នាក់ទៅកុមារម្នាក់ទៀត បានដោយសារ ការដកដង្ហើម ដែល មានទំនាក់ទំនងនឹង បរិយាកាសខាងក្រៅ។ សួតមាន ទំហំធំ ប្រសិនបើ លាតត្រដាង នៅខាងក្រៅប្រអប់ទ្រូង សួតមានទំហំ ប្រមាណជា ២០០ម៉ែត្រការ៉េ នៅលើមនុស្ស ពេញវ័យ។ ដូច្នេះសួតហាក់ដូចជា នៅកណ្ដាលវាល ដែលអាច រងនូវធូលីដី បាក់តេរី ឧស្ម័ន និង មេរោគដែលមាន នៅក្នុងបរិយាកាស។

រោគសញ្ញាជំងឺរលាកសួតកុមារ

កុមារច្រើនមានអាការក្ដៅខ្លួន ហៀរសម្បោរ ក្អក និង ពិបាក ដកដង្ហើម។ លើសពីនេះទៅទៀត អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ខ្លាំង មានទារ៉ាស៍ ដែលជាសញ្ញាផត ផ្នែកខាងក្រោម នៃ ឆ្អឹងប្រអប់ទ្រូង។ សញ្ញានេះ មើលឃើញច្បាស់ នៅពេល កុមារដក ដង្ហើមចូល កុមារអាចមាន ស្វាយបបូរមាត់ និងអណ្ដាត។

មូលហេតុបង្កជំងឺរលាកសួត

ជំងឺរលាកសួតបង្កឡើងពីមេរោគ ដូចជាវីរុស បាក់តេរី ប៉ារ៉ាស៊ីត ពពួកផ្សិតជាដើម។ ពពួកមេរោគទាំងនោះមានច្រើននៅ ក្នុងបរិស្ថានរស់នៅ ហើយវាឆ្លងទៅកុមារតាមរយៈដំំណកដង្ហើម។ នៅពេលដកដង្ហើមចេញចូល តែងតែមានប៉ះពាល់ មេរោគទាំងនោះ។ សម្ពាធបរិយាកាសខាងក្រៅជាកត្ដាមួយដ៏សំខាន់ក្នុងការបង្កជំងឺរលាកសួតដែរ។ រាល់ខ្យល់ដកដង្ហើម ដែលមានលាយឡំជា មួយពពួកមេរោគ បាក់តេរី វីរុស ធូលី និងប្រភេទសារធាតុគីមីផ្សេងៗ នោះអាចធ្វើឱ្យកើត ជំងឺរលាកសួតបាន។ គ្រប់ជំងឺរលាកសួត មិនមែនសុទ្ធតែអាច កើតឡើងដោយសារ មេរោគបង្កនោះទេ ធូលីដី ឬ សារធាតុគីមី ដែលដកដង្ហើមចេញចូល ក៏អាចជាដើមហេតុ ផងដែរ តាមរយៈប្រតិកម្មជាមួយនឹងសួត។

វិធីព្យាបាលជំងឺរលាកសួត

ដើម្បីធ្វើការព្យាបាលជំងឺនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនោះ លោកអ្នកគួរគប្បីនាំកូនតូចទៅធ្វើការ ពិនិត្យជាមួយ គ្រូពេទ្យជំនាញ ឱ្យបានត្រឹមត្រូវ ធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់ ថាតើជំងឺរលាកសួតនេះ បង្កមកពី មូលហេតុអ្វី ដើម្បីស្រួល ធ្វើការព្យាបាល។ ដោយសារជំងឺរលាកសួតបង្កហេតុពីវីរុស និងបាក់តេរី នោះការព្យាបាល ក៏ត្រូវអនុវត្ដ ទៅតាមមូលហេតុបង្កដែរ។ គ្រូពេទ្យនឹងធ្វើការសម្រេចដោយឱ្យកុមារនៅផ្ទះ ឬ ក៏សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ ការព្យាបាល ជាទូទៅរួមមាន ៖
  • ការផ្ដល់ចំណីអាហារ និងជាតិទឹកដល់កុមារឱ្យបានសមស្រប
  • ផ្ដល់ថ្នាំបញ្ចុះកម្ដៅបើកុមារក្ដៅខ្លួន
  • ផ្ដល់ថ្នាំអង់ទីប៊ឺយ៉ូទិកក្នុងករណីដែលកុមាររលាកសួតដោយសារមេរោគបាក់តេរី
  • ផ្ដល់ថ្នាំសម្រន់ក្អក ឬថ្នាំធ្វើឱ្យស្លេស្មរាវទៅតាមការវិនិច្ឆ័យរបស់គ្រូពេទ្យ
  • ការព្យាបាលដោយចលនា
  • ផ្ដល់អុកស៊ីសែនក្នុងករណីពិបាកដកដង្ហើម។

ផលវិបាករបស់ជំងឺរលាកសួត

ជំងឺរលាកសួតអាចឱ្យកុមារស្លាប់បាត់បង់ជីវិតភ្លាមៗបាន ប្រសិនបើឋិតក្នុងករណីធ្ងន់ធ្ងរ និងបើមិនមានការសង្គ្រោះកុមារ បន្ទាន់ទេ។ ផលវិបាកផ្សេងៗទៀត ជំងឺរលាកសួតអាចបង្កឱ្យមានជំងឺផ្លូវដង្ហើមផ្សេងៗទៀត ដូចជាជំងឺទឹកចូលក្នុងស្រោមសួត ឬអាចមានខ្ទុះក្នុងសួតជាដើម។

វិធានការការពារជំងឺរលាកសួត

ដើម្បីការពារជំងឺរលាកសួតត្រូវធ្វើយ៉ាងណាឱ្យបរិស្ថាននៅជុំវិញបានល្អស្អាត។ បរិស្ថានរស់នៅជុំវិញ ត្រូវតែស្អាត និង មានអនាម័យ ជានិច្ច។ នៅពេលទៅណាមកណា ត្រូវគ្របដណ្ដប់ថែរក្សាកម្ដៅកុមារឱ្យបានល្អ។ នៅពេលមាន នរណាម្នាក់ នៅក្នុងក្រុម គ្រួសារ មានជំងឺផ្ដាសាយ ឬក្អ្អក មិនត្រូវឱ្យកុមារ នៅក្បែរអ្នកជំងឺ ទាំងនោះទេ។ សូមឪពុកម្ដាយ យកបុត្រធីតា ដែលមានអាយុក្រោម ៥ឆ្នាំ ទៅចាក់ថ្នាំបង្ការ ឱ្យបានទៀងទាត់ទៅតាមកម្មវិធីជាតិ។ ការចាក់ថ្នាំបង្ការនេះ អាចជួយឱ្យកូន របស់ លោកអ្នក មានសុខភាពល្អ មាន ប្រព័ន្ធការពារខ្លួនខ្លាំង ទប់ទល់នឹង មេរោគផ្សេងៗ បានច្រើន ជាពិសេសកុមាអាចធន់នឹងជំងឺបាន។ មួយវិញទៀត ដោយសារតែជំងឺនេះមានការពាក់ព័ន្ធជាមួយនឹងបរិយាកាសយ៉ាងជិតស្និទ្ធនោះ ដូច្នេះអ្វីដែលលោកអ្នក អាចបង្ការកូនឱ្យចៀសផុតពីការកើត ឬការឆ្លងជំងឺនេះ គឺអាស្រ័យទៅលើការប្រុងប្រយ័ត្ននៅរាល់ពេលដកដង្ហើម។ ជាពិសេស គួរចៀសពីប្រភពមេរោគនានា ដូចជាអ្នកជំងឺរបេង អ្នកជំងឺផ្ដាសាយជាដើម។ ការចាក់វ៉ាក់សាំង ដើម្បីបង្ការ ជំងឺរលាកសួត និងជំងឺ ផ្សេងៗពីកូនរបស់លោកអ្នក។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើកុមារមានអាការក្អក ឬផ្ដាសាយ ហើយមានសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ ទារ៉ាស៍ ឬស្ដ្រាយដ័រ ដូចបានជម្រាបជូនពី ខាងលើនោះ សូមឪពុកម្ដាយបញ្ជូនកូនទៅកាន់មន្ទីរពេទ្យដែលមានសេវាព្យាបាលជំងឺកុមារ ឬ មណ្ឌលសុខភាព ដែលនៅ ជិតផ្ទះរបស់លោកអ្នក ដើម្បីឱ្យគ្រូពេទ្យពិនិត្យនូវអាការសង្ស័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

🏅ជប៉ុន​សន្យា​ជួយ​ប្រាក់ ៧០០០​លាន​ដុល្លារ​ ដល់ ​ប្រទេស​ក្នុង​តំបន់​មេគង្គ


រដ្ខមន្ត្រីការបរទេសជប៉ុន Gembaរដ្ខមន្ត្រីការបរទេសជប៉ុន Gemba
13 JULY 2012 LEANG PHANNARA

ភ្នំពេញៈ ប្រមុខការទូតប្រទេសក༒ម្ពុជា𒐪 បានឲ្យដឹងថា ប្រទេស ជប៉ុន សន្យានឹង ផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧០០០លាន ដុល្លារអាមេរិក សម្រាប់គំរោងអភិវឌ្ឍន៍ ប្រទេសក្នុងតំបន់ ទន្លេមេគង្គ សម្រាប់រយៈពេល ២០១២ ដល់ ២០១៥។

ថ្លែងក្នុងសន្និសិទ្ធកាសែត បន្ទាប់ពី កិច្ចប្រជុំកំពូលអាស៊ាន រដ្ឋមន្ត្រីការបរទេស កម្ពុជា លោកហោ ណាំហុង បានមាន ប្រសាសន៍ថា ជប៉ុនសន្យានឹងជួយ ជា ទឹកប្រាក់ចំនួន ៧០០០ លានដុល្លារអាមេរិក សម្រាប់ គម្រោងអភិវឌ្ឍន៍ ប្រទេស ក្នុងតំបន់ទន្លេមេគង្គ សម្រាប់រយៈពេល ២០១២ ដល់២០១៥។

ក្រស🎐ួងសុខា​ភិបាល ​​ប​ង្កើត​ប្រព័ន្ធ​តាម​ដា​ន​​ជំងឺ ​​HFMD


សៅរ៍ 14 កក្តដា 2012 – 8:41 am | សិលាពល
រោគសញ្ញា នៃ ជម្ងឺ HFMD ដែល រហូត មកដល់ពេលនេះ បាន សម្លាប់កុមារ កម្ពុជា អស់ ៥៨ នាក់ ហើយរោគសញ្ញា នៃ ជម្ងឺ ដែល រហូត មកដល់ពេលនេះ បាន សម្លាប់កុមារ អស់ ៥៨ នាក់ ហើយ
ក្រសួងសុខាភិបាល របស់ ប្រទេសកម្ពុជា បានប្រកាស ឲ្យដឹងកាលពី ម្សិលមិញថា ខ្លួនបានបង្កើតប្រព័ន្ធតាមដាន រកវត្តមានជម្ងឺ HFMD រួចហើយនៅ តាមមន្ទីរពេទ្យមួយចំនួន ។ ដែលរហូតមកដល់ពេលនេះ HFMD ដែលពុំទាន់មានថ្នាំ ព្យាបាលបានសម្លាប់កុមារកម្ពុជាយ៉ាងហោចណាស់ ៥៨នាក់ ហើយ ។ លោក សុខ ទូច ប្រធាននាយកដ្ឋាន ប្រយុទ្ធប្រឆាំងជម្ងឺឆ្លង នៃ ក្រសួងសុខា ភិបាល បានលើកឡើងនៅក្នុងបទបង្ហាញមួយ ថា ជំងឺ HFMD បច្ចុប្បន្ន កំពុងកើតឡើង នៅកម្ពុជា ហើយបាន សម្លាប់កុមារអស់ ៥៨នាក់។ លោកបន្តថា ដើម្បីទប់ស្កាត់ ជំងឺរាតត្បាតថ្មីនេះ ក្រសួង បានដាក់ មន្ត្រីជំនាញ នៅតាម មន្ទីរពេទ្យមួយចំនួន ក្នុងបំណង ជួយសង្រ្គោះឱ្យទាន់ពេល វេលា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល កាលថ្ងៃទី៨ ខែកក្កដា បានឲ្យដឹងថា ដំបូងឡើយជំងឺប្រភេទ ថ្មីនេះ ត្រូវបានអ្នកជំនាញ ស្គាល់ថា ជាជំងឺ enterovirus71 តែបន្ទាប់ពីការតាមដានបន្ថែមទៀតនោះ ជំងឺថ្មីនេះ ត្រូវបានគេឲ្យ ឈ្មោះថ្មីថា HFMD ដែលជាជំងឺឆ្លង អាចឆ្លងពី មនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត យ៉ាងខ្លាំងក្នុងរយៈពេលមួយស ប្តាហ៍ ។ ជំងឺនេះច្រើនកើតនៅលើកុមារដែលមានអាយុចាប់ពី ៣ខែដល់១១ឆ្នាំ ហើយថារោគសញ្ញានៃជម្ងឺនេះរួមមាន ក្តៅខ្លួន ឈឺមាត់ ពងកន្តួលក្រហម និងពងបែកលើដៃជើងនិងគូទជាដើម។ ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃចេញពីពងបែក ឬលាមករបស់អ្នកជំងឺ ហើយឆ្លងខ្លាំងបំផុតក្នុងសប្តាហ៍ទី១ និង អាចបន្តទៅសប្តាហ៍ បន្ទាប់ៗទៀត៕

  • (crofsblogs.typepad.com)
  • (english.pravda.ru)
  • (gantdaily.com)
  • (crofsblogs.typepad.com)
  • (crofsblogs.typepad.com)
  • (ecology.com)
  • (medicalnewstoday.com)
  • (newsinfo.inquirer.net)
  • (todayonline.com)
  • (aljazeera.com)

ADBបង្ហាញ​កំណើន​សេដ្ឋកិច្ច កម្ពុជា​ឆ្នាំ២០១១កើន 💟៦,៥% និង​នៅ​ឆ្꧟នាំ២០១២​កើន ៦,៨%


ដោយ ៖ អប្សរា ថ្ងៃព្រហស្បត្ត៏ ទី៧ ខែមេសា ឆ្នាំ២០១១ ម៉ោង ០៨:៤៤ ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការព្យាករណ៍នៅក្នុងការវិភាគម៉ាក្រូសេដ្ឋកិច្ចថ្មីមួយអំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថា ផលិតផលក្នុងស្រុកសរុប () របស់ប្រទេសកម្ពុជាអាចនឹងកើនឡើង៦,៥% នៅក្នុង ឆ្នាំ២០១១ និង៦,៨% នៅក្នុង ឆ្នាំ២០១២ ប៉ុន្ដែកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួន ប្រសិនបើកម្ពុជា ចង់សម្រេចបាននូវគោលដៅ កាត់បន្ថយ ភាពក្រីក្រ និង កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្ដរភាព។ ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ី (ADO) ឆ្នាំ២០១១ ដែលជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅថ្ងៃទី៦ មេសា បានលើកឡើងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់ ក៏ដូចជាកំណើនថេរនៃវិស័យកសិកម្ម នឹងជំរុញកំណើននៅក្នុងឆ្នាំ ២០១១។ នៅក្នុងឆ្នាំ២០១០ កំណើនសេដ្ឋកិច្ច មានប្រមាណ ៦,៣%។ វិស័យកសិកម្មត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៤,៣% នៅក្នុងឆ្នាំ២០១១ ដោយសារការបន្ដ មានការវិនិយោគ លើ ប្រព័ន្ធធារាសាស្ដ្រ និង ការបង្កើនលទ្ធភាព ទទួលបានជី និង គ្រាប់ពូជ ដែលផ្ដល់ទិន្នផលខ្ពស់។ កំណើន នៃ វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា នឹងមានប្រមាណ១០,៨% ផ្អែកទៅតាម សញ្ញាវិជ្ជមាន អំពី ការបញ្ជាទិញនាពេលអនាគត ពី សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប។ នៅក្នុងករណីសហភាពអឺរ៉ុប សញ្ញាវិជ្ជមាននេះ មួយផ្នែក គឺដោយសារ មានការបន្ធូរបន្ថយ លក្ខខណ្ឌ នៃ វិធានប្រភពដើម លើការនាំចូលសម្លៀកបំពាក់ ពី ប្រទេសកម្ពុជា។ វិស័យសេវាកម្ម ត្រូវបានព្ យាករណ៍ថា នឹងមានកំណើនប្ រមាណ៥%។ ចំណូលពីវិស័យទេសចរណ៍ខ្ពស់ជាងមុន នឹងចូលរួមចំណែកធ្វើឱ្យមានអតិរេកក្នុងពាណិជ្ជកម្មសេវាកម្ម។ ឱនភាព គណនីចរន្ដ ត្រូវបាន ព្យាករណ៍ថា នឹងមានការថយចុះ មកនៅត្រឹម ១០,៧% នៅក្នុងឆ្នាំ ២០១១ និង ១០,២% នៅក្នុងឆ្នាំ២០១២។ ទុនបម្រុងអន្ដរជាតិសរុប ត្រូវបានព្យាករណ៍ថា នឹងមាន ការកើនឡើងដល់ ២,៨៤ ពាន់លាន ដុល្លារ នៅក្នុងឆ្នាំ ២០១១ គ្របដណ្ដប់លើ ការនាំចូលទំនិញ បានប្រហែល ៤,៤ខែ។ លោក Peter Brimble សេដ្ឋវិទូជាន់ខ្ពស់ ប្រចាំប្រទេស របស់ ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា៖ «ការបន្ដងើបឡើងវិញ នៃ ការនាំចេញ និង វិស័យទេសចរណ៍ នៅក្នុង ឆ្នាំ២០១១ នឹងជួយឱ្យ ប្រទេសកម្ពុជា រក្សានិរន្ដរភាព នៃ ការវិលមករកគន្លងកំណើន រយៈពេលវែង៦-៧% ឡើងវិញ។ ប៉ុន្ដែឥឡូវនេះ ជាមួយនឹង សម្ពាធ ដែលមាន ចាំបាច់ត្រូវមានការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហា ប្រឈមរយៈពេលវែង ទៅលើការពន្លឿន ពិពិធកម្មសេដ្ឋកិច្ច និង ការកែលម្អ បរិយាកាស វិនិយោគ ជាទូទៅ»។ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ២០១១ ត្រូវបានប៉ាន់ប្រមាណថាមានកម្រិត ៥,៥% កើនឡើងពី៤,០% នៅក្នុងឆ្នាំ២០១០។ របាយការណ៍នេះ បានលើកឡើងថា ហានិភ័យនៃការព្យាករណ៍នេះមានដូចជា ព្រឹត្ដិការណ៍ ពិភពលោក ដូចជា ភាពចុះខ្សោយ នៃ សេដ្ឋកិច្ចជាសាកល ដោយមិនអាច រំពឹងទុកជាមុន ឬ ការកើនឡើងខ្ពស់ នូវ ថ្លៃប្រេង ដែលអាចធ្វើឱ្យ ប៉ះពាល់ ដល់ សក្ដានុពលភាព នៃ វិស័យទេសចរណ៍ និង ការនាំចេញ សម្លៀកបំពាក់ របស់ ប្រទេសកម្ពុជា នឹងជំរុញឱ្យ អតិផរណា មានការកើនឡើងបន្ថែមទៀត។ ឱនភាពថវិកា ត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើង ដល់ ៦,២% នៃ GDP នៅក្នុងឆ្នាំ២០១១។ទស្សនវិស័យ ស្ដីពី ការអភិវឌ្ឍអាស៊ី ២០១១ បានព្រមានថា កង្វះវឌ្ឍនភាពផ្នែក ការរួមបញ្ចូល សារពើពន្ធ រួមផ្សំ ជាមួយនឹង ចំណូលពន្ធទាប និង អវត្ដមាន មូលប័ត្របំណុល របស់ រដ្ឋាភិបាល អាចបង្កឱ្យមានបញ្ហា នៅក្នុង ការផ្ដល់ហិរញ្ញប្បទាន ដល់ ឱនភាពសារពើពន្ធ។ លោក Brimble មានប្រសាសន៍ថា៖ «នេះតម្រូវឱ្យមានការបន្ដ អនុវត្ដគោលនយោបាយ រូបិយវត្ថុ និង ចំណាយ របស់ រដ្ឋាភិបាល ដោយ ប្រុងប្រយ័ត្ន រួមផ្សំ ជាមួយនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតទីផ្សារមូលធន ពង្រីកមូលដ្ឋានពន្ធ និង បង្កើនការប្រមូលចំណូល ដែលនៅមានកម្រិតទាប នៅឡើយ»។ ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ីនេះ ក៏រំលេចឱ្យឃើញផងដែរ នូវ គោលនយោបាយស្រូវបច្ចុប្បន្ន របស់ ប្រទេសកម្ពុជា និង គាំទ្រដល់ភាពចាំបាច់ ដើម្បីលើក កម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ ដើម្បីសម្រាលការពឹងអាស្រ័យលើ ទីផ្សារសម្លៀកបំពាក់របស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ការភ្ជាប់ទំនាក់ទំនង រវាង តំបន់ជនបទ និងទីក្រុង ក៏ត្រូវបានអំពាវនាវ ឱ្យមានផងដែរ ដើម្បីធានាឱ្យមានដំណើរការកំណើនដែលមានការចូលរួម និង ដើម្បីគាំទ្រ ដល់ ការឈានជើង របស់ វិស័យកសិកម្ម របស់ ប្រទេសកម្ពុជា ចូលទៅក្នុងទីផ្សារនៅថ្នាក់ជាតិ តំបន់ និងសាកលលោក។ ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ី បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ជាសក្ដានុពលនៃការបង្កើនទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងក្នុងតំបន់ ដូចជា ថៃ ឡាវ និងវៀតណាមជាដើម និងគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យកាត់ដេរ កសិកម្ម និងទេសចរណ៍ តាមរយៈការកាត់បន្ថយចំណាយខ្ពស់លើការដឹកជញ្ជូន ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ បង្កើនគុណភាពរបស់ផលិតផល និងសេវាកម្មនានាដែលមានស្រាប់ និងធ្វើការអភិវឌ្ឍជំនាញ ដើម្បីបន្ថែមតម្លៃដល់ផលិតផល។ លោក Brimble គូសបញ្ជាក់ថា៖ «សហប្រតិបត្ដិការក្នុងតំបន់ នឹងក្លាយជាកត្ដាចូលរួមចំណែកកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងការជំរុញ ឱ្យមានកំណើន គ្រប់វិស័យទាំងអស់របស់ប្រទេសកម្ពុជា។ ហើយដើម្បីក្ដាប់យកសក្ដានុពលនេះបាន ប្រទេសកម្ពុជាចាំបាច់ត្រូវតែបន្ដធ្វើការងារ ដើម្បីកាត់បន្ថយ ការចំណាយ លើការដឹកជញ្ជូន និងភ័ស្ដុភារ សម្រួលនីតិវិធី ការិយាធិបតេយ្យនៅតាមកំពង់ផែនានា និងច្រកត្រួតពិនិត្យតាមព្រំដែន និង កាត់បន្ថយ ការចំណាយក្រៅផ្លូវការ»។ ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានការិយាល័យនៅក្នុងទីក្រុងម៉ានីល ប្ដេជ្ញាចិត្ដកាត់បន្ថយភាពក្រីក្រនៅអាស៊ី និង ប៉ាស៊ីហ្វិក តាមរយៈការជំរុញ កំណើនសេដ្ឋកិច្ច តាមបែបចូលរួម កំណើនដែលធានានិរន្ដរភាពបរិស្ថាន និងសមាហរណកម្មថ្នាក់តំបន់។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៦ ធនាគារ អភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់សមាជិកចំនួន៦៧ប្រទេស ដែលក្នុងនោះមាន ៤៨ប្រទេស មកពីតំបន់។ នៅឆ្នាំ២០១០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត ការផ្ដល់ហិរញ្ញប្បទាន និង សហហិរញ្ញប្បទាន សរុបចំនួន ១៧,៥១ពាន់លាន ដុល្លារអាមេរិក៕

bet 855:ការ​គ្រប់​គ្រង​សំណល់​រឹង


កាកសំណល់ គឺជា ប្រភព នៃ ការចម្លងមេរោគ និង បង្កឱ្យមាន ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើសុខុមាលភាព បរិស្ថាន រស់នៅ និងសង្គម។ សម្រាម និង កាកសំណល់ ត្រូវបានគេសន្និដ្ឋានថា គឺជាប្រភព នៃ មេរោគ ដែលអាចបណ្ដាលឱ្យ កើតមាននូវ ជម្ងឺផ្សេងៗជា ច្រើន ជាពិសេសជម្ងឺសើស្បែក។ ម្យ៉ាងវិញទៀតវាក៏ជាបុព្វហេតុដែលធ្វើឱ្យសោភ័ណភាពទីក្រុង ភាពស្រស់ស្អាត នៃ បរិស្ថានរស់នៅ ជុំវិញធ្លាក់ចុះផងដែរ។ សំណល់ ដែលសល់ពី ការប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួន អាចយក ទៅ កែច្នៃធ្វើសម្ភារៈប្រើប្រាស់ផ្សេងៗទៀតបានជាច្រើន ឬក៏ សារធាតុមានប្រយោជន៍ជាច្រើនទៀត។ ហេតុនេះ លោកអ្នកប្ រើប្រាស់ ត្រូវតែចេះបែងចែកប្រភេទសំណល់ ឬសម្រាមឱ្យបានច្បាស់ លាស់ ដើម្បីងាយស្រួលយកមកកែច្នៃបន្ដទៀត ដោយ លៃលក យ៉ាងណាប្រើឱ្យអស់ធនធានដែលមាន។

ចំណាត់ថ្នាក់សំណល់រឹង និងនិយមន័យសំណល់រឹង

ដោយសារការគ្រប់គ្រងសំណល់រឹង គឺជាដំណើរការមួយដែលទាមទារនូវថវិកាខ្ពស់ ជាពិសេសសំណល់រឹងដែលមានសារ ធាតុពុល និងសារធាតុប្រកបដោយគ្រោះថ្នាក់។ ការចែកចំណាត់ថ្នាក់សំណល់រឹង និងឱ្យនិយមន័យសំណល់រឹងគឺធ្វើឡើងទៅតាមការ កំណត់របស់ប្រទេសនីមួយៗ ដោយឡែកប្រទេសកម្ពុជាយើងបានចាត់ថ្នាក់វាជាពីរប្រភេទគឺ សំណល់ប្រកបដោយគ្រោះថ្នាក់ និង សំណល់រឹង(សម្រាម)។

សំណល់ប្រកបដោយគ្រោះថ្នាក់

សំណល់ប្រកបដោយគ្រោះថ្នាក់ គឺសំដៅលើសារធាតុវិទ្យុសកម្ម ផ្ទុះ ពុល ឆេះ បង្កឱ្យមានជម្ងឺមហារីកនិងជម្ងឺឆ្លង ធ្វើឱ្យ រលាក ធ្វើឱ្យច្រែះ ធ្វើអុកស៊ីតកម្ម ឬសារធាតុគីមីដទៃទៀតដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬមានការបំផ្លិចបំផ្លាញ ដល់រុក្ខជាតិ ទ្រព្យសម្បត្ដិសាធារណៈ និងបរិស្ថាន។ សំណល់ប្រកបដោយគ្រោះថ្នាក់ភាគច្រើនគឺមានប្រភពចេញពីរោងចក្រ ឧស្សាហ កម្ម សហគ្រាស ដែលប្រើប្រាស់សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និងសេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ (ការវះកាត់ និងថតដោយប្រើកាំរស្មី)។ល។ ចំណែកឯសំណល់នៅតាមលំនៅដ្ឋានក៏អាចមានសារធាតុប្រកបដោយគ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះវិស័យកសិកម្ម ដោយសារបច្ចេកវិទ្យារបស់យើងនៅមានកម្រិតទាប កសិករភាគច្រើនបានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំង និងប្រើប្រាស់ជាតិគីមីដើម្បីបង្កើនទិន្នផលដំណាំរបស់គាត់។ ដូច្នេះសារធាតុប្រកបដោយ គ្រោះថ្នាក់មួយចំនួនក៏បានបង្កើតឡើងដោយវិស័យនេះផងដែរ។

ប្រភេទសំណល់រឹង

សំណល់រឹង-សម្រាម គឺសំដៅទៅលើវត្ថុ ឬរបស់ដែលសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះមិនមានផ្ទុកជាតិពុល ឬមិនបង្កឱ្យមាន ជាគ្រោះថ្នាក់។ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសំណល់រឹង ការិយាល័យគ្រប់គ្រងសំណល់រឹង និងសារធាតុប្រកបដោយគ្រោះថ្នាក់បានធ្វើ ការបែងចែកប្រភេទសំណល់រឹងជាប្រាំប្រភេទដូចខាងក្រោម ៖

១ . សំណល់លំនៅដ្ឋាន ៖ ភាគច្រើនជាប្រភេទសំណល់ចេញពីផ្ទះបាយ ដែលជាប្រភេទសរីរាង្គងាយពុករលួយ អាចយកទៅ ធ្វើជាជីកំប៉ុសបាន ដូចជាបន្លែ សំណល់ផ្លែឈើ សំណល💜់ម្ហូបអាហារ ប្លាស្ទិក ក្រដាស ដែក ក្រណាត់ និងសម្ភារៈវេចខ្ចប់។ល។ សំណល់ លំនៅដ្ឋានក៏មានប្រភេទប្រកបដោយគ្រោះថ្នាក់ផងដែរ ដូចជាសំណល់🌜ថ្មពិល អាគុយ អំពូលភ្លើង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់។ល។ ដែលខូចលែងប្រើប្រាស់កើត។

២ . សំណល់ពាណិជ្ជកម្ម ៖ ជាប្រភេទសំណល់ចេញពីទីផ្សារ ហាងទំនិញ សណ្ឋាគារ រង្គសាល ភោជនីយដ្ឋាន។ល។ ភាគច្រើននៃ ប្រភេទសំណល់នេះជាប្រភេទដែលពុំមានគ្រោះថ្នាក់ ដូចជាប្រភេទសំណល់លំនៅដ្ឋានដែរ។ ចំពោះប្រភេទដែលគ្រោះថ្នាក់មាន ដូចជាសម្ភារៈដែលꦍសេសសល់ពីការវេចខ្ចប់ ថ្នាំសម្លាប់សត្វល្អិត សំណល់សម្ភារៈជជុះ ដូចជាថ្មពិល ទូរទស្សន៍ ម៉ាញ៉េ វិទ្យុ និងគ្រឿង បន្លា𝓀ស់អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ ទូទឹកកក និងសំណល់កង់ឡានចាស់ៗ។ល។

៣ . សំណល់មន្ទីរពេទ្យ ៖ ជាប្រភេទសំណល់ប🎶្រកបដោយគ្រ💎ោះថ្នាក់។ សំណល់មន្ទីរពេទ្យចែកចេញជាប្រភេទដូចខាងក្រោម ៖

  • សំណល់ដែលបង្កឱ្យមានការឆ្លង ៖ ជាប្រភេទដែលមានភ្នាក់ងារចម្លងជម្ងឺ ដូចជាសំណល់សម្ភារៈចេញពីមន្ទីរពិសោធន៍ បណ្ដុះមេរោគ សំណល់ជាលិកាតាមផ្នែកផ្សេងៗ សម្ភារៈ ឬឧបករណ៍ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងសំណល់របស់អ្នកជម្ងឺមាន មេរោគឆ្លង។
  • សំណល់រោគសាស្ដ្រ ៖ ជាលិកាមនុស្ស ឬវត្ថុរាវ។ ឧទាហរណ៍ ៖ បំណែកសារពាង្គកាយ ឈាម និងទឹករំអិលផ្សេងៗទៀត (ទឹកភ្លោះ)។
  • សំណល់ដែលបង្កឱ្យមានការមុត(របួសស្នាម) ៖ ម្ជុល ប្រដាប់សម្រាប់ឆុងទឹក កាំបិតវះកាត់ ឡាម ផ្លែកាំបិត អំបែង ដប។
  • សំណល់ឱសថ ៖ សំណល់ដែលមានឱសថ។ ឧទាហរណ៍ ឱសថហួសកាលបរិច្ឆេទ ឬឈប់ប្រើប្រាស់ វត្ថុសម្រាប់ដាក់ឱសថ ដូចជាដប ប្រអប់របស់វាជាដើម។
  • សំណល់ពុលសែន ៖ សំណល់ដែលមានសារធាតុបំពុលសែន។ ឧទាហរណ៍ សំណល់ជាតិថ្នាំពុលកោសិកា(ដែលប្រើប្រាស់ ក្នុងការព្យាបាលជម្ងឺមហារីក) សារធាតុគីមីបំពុលសែន និងសារធាតុវិទ្យុសកម្ម។
  • សំណល់សារធាតុគីមី ៖ សំណល់ដែលមានសារធាតុគីមី។ ឧទាហរណ៍ ប្រតិករប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ សារធាតុគីមី លាងហ្វីល សារធាតុដែលប្រើសម្រាប់សម្លាប់មេរោគដែលហួសកាលបរិច្ឆេទ ឬឈប់ប្រើ និងសារធាតុរំលាយ។
  • សំណល់លោហៈ ៖ ថ្មពិល អាគុយ ឧបករណ៍វាស់កម្ដៅដែលបាក់បែក ឬប្រដាប់វាស់សម្ពាធឈាម។
  • សំណល់ធុងឧស្ម័ន ៖ ធុងឧស្ម័ន និងកំប៉ុងថ្នាំបាញ់អាអេរ៉ូសុល។
  • សំណល់វិទ្យុសកម្ម ៖ សំណល់ដែលមានសារធាតុវិទ្យុសកម្ម ដូចជាសារធាតុរាវចេញពីការព្យាបាលដោយប្រើកាំរស្មី ឬ ការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ ប្រដាប់ការពារកាំរស្មី ទឹកនោម ឬឈាមក្នុងជម្ងឺព្យាបាលដោយកាំរស្មី។

៤. សំណល់កសិកម្ម ៖ ដែលសេសសល់ពីការប្រើប្រាស់នៃღថ្នាំសម្លាប់សត្វល្អិត និងសម្ភារៈវេចខ្ចប់ថ្នាំពុល។ សំណល់ចេញពីផ្នែកនេះជា ប្រភេទសំណល់ដែលប្រកបដោយគ្រោះថ្នាក់បំផុត។

៥ . សំណល់ឧស្សាហកម្ម ៖ សំណល់ផ្នែកនេះភាគច្រើនជាប្រភេទសំណល់♔ប្រកបដោយគ្រោះថ្នាក់។

បញ្ហាដែលអាចបង្កឡើងដោយសំណល់រឹង(ការបំពុលបរិស្ថាន)

សំណល់រឹងត្រូវបានគេចាត់ទុកថាជាវត្ថុដែលគ្មានប្រយោជន៍ ហើយដែលម្នាក់ៗមិនចង់បានវាទេ ប៉ុន្ដែយើងមិនអាចគេចផុត ពីវាបានឡើយ ព្រោះយើងត្រូវការចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ យោងទៅតាមលក្ខណៈរូប និងលក្ខណៈគីមីនៃ សំណល់រឹង ប្រសិនបើយើងមិនបានធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ វាអាចនឹងជះឥទ្ធិពលមកលើ សុខភាពមនុស្ស សត្វ និងបរិស្ថាន។
  • ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ
  • ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង ព្រមទាំងសត្វល្អិតចង្រៃជាច្រើន
  • សំណល់រឹងមួយចំនួនដែលមិនបានទុកដាក់ត្រឹមត្រូវ បានបំបែកធាតុ(រលួយ) បង្កឱ្យមានក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅ ក្បែរ និងបរិស្ថានជុំវិញ។
  • សំណល់ប្រកបដោយគ្រោះថ្នាក់ដែលមានផ្ទុកទៅដោយសារធាតុពុល និងអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជន ដូចជាប៉ះពាល់ដល់ផ្លូវដង្ហើម កើតមានជម្ងឺសើស្បែក និងបណ្ដាលឱ្យកើតមានជម្ងឺរ៉ាំរ៉ៃផ្សេងៗ។
  • ម្យ៉ាងវិញទឹកសម្អុយដែលចេញពីសំណល់នោះ មួយផ្នែកអាចផ្ដល់ជាជម្រកដល់ភ្នាក់ងារចម្លងជម្ងឺមួយចំនួនធំ និងមួយផ្នែក ទៀតដែលផ្ទុកទៅដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី បានធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមាន ការបំពុលទឹក និងដី។ ចំណែកឯសារធាតុមួយចំនួនដែលមិនអាចបំបែកធាតុបាន ដូចជាកៅស៊ូ ប្លាស្ទិក កែវ។ល។ ត្រូវការនូវទីតាំង ដ៏ធំដើម្បីទុកដាក់វា។
  • ការបោះចោលសំណល់រាយប៉ាយ អាចបង្កស្ទះដល់ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយទឹកភ្លៀងខូចដល់ សោភ័ណ និងសណ្ដាប់ធ្នាប់សាធារណៈ។

១. ការប៉ះពាល់ចំពោះអ្នករើសអេតចាយ ៖ ដោយការគ្រប់គ្រងនៅទីលានមានភាពខ្វះខាត និងពុំមានវិធានការ🔯គ្រប់គ្រាន់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ក៏ដូចជាភាពប៉ះពាល់ដល់សុខភាពអ្នករើꦍសអេតចាយ ឬអ្នកក្រីក្ររស់នៅជុំវិញទីលានចាក់សំណល់រឹង វាបាន បង្កគ្រោះថ្នាក់ផ្សេងៗ ដូចជា ៖

  • ជម្ងឺឆ្លងនានា(បាក់តេរី ឬវីរុសដែលបង្កឱ្យមានជម្ងឺជីវសាស្ដ្រ ដូចជាប៉ារ៉ាសិត និងបាក់តេរីទាក់ទងនឺងជម្ងឺពោះវៀន និង ក្រពះ)។
  • ជម្ងឺផ្លូវដង្ហើមបង្កដោយធូលី។
  • ការរងរបួសនៅទីលាន នៅពេលឡានចូលចាក់ម្ដងៗ ដោយការដណ្ដើមគ្នារើសសម្រាម និងគ្រោះថ្នាក់ តាមរយៈការមុត ឬប៉ះពាល់សំណល់ដោយផ្ទាល់ ដោយសំណល់ទាំងនោះមានសំណល់ប្រភេទប្រកបដោយគ្រោះថ្នាក់ពុំបានញែកចេញត្រឹមត្រូវលាយឡំ គ្នា។
  • ការយល់ដឹងសាធារណៈចំពោះអនាម័យ និងសុខភាពរបស់អ្នករើសអេតចាយ នៅមានកម្រិតនិងយល់ដឹងទាបដែលនាំឱ្យ ប៉ះពាល់ដល់សុខភាព ដោយអ្នកទាំងនោះមិនបានការពារខ្លួនពីភាពប៉ះពាល់ឡើយ។
  • ភាគច្រើននៃអ្នករើសសម្រាមត្រូវបានគេដឹង និងបានបញ្ជាក់ថា មានអាការរោគបណ្ដាលឱ្យឈឺ។ ជម្ងឺផ្ដាសាយ និងជម្ងឺក្អក ត្រូវបានគេដឹងថា ជាទូទៅក៏មានលក្ខណៈដូចជាជម្ងឺរបេង ហើយក៏មានបញ្ហាកើតមានចំពោះអ្នករើសអេតចាយផងដែរ សរុបប្រមាណ ជាជិត១០០០នាក់។

២ . គ្រោះថ្នាក់ចំពោះអ្នករស់នៅ ឬសត្វស្រុកដែលរស់នៅជុំវិញទីលានចាក់សំណល់ ៖ ដោយមានបញ្ꦰហាផ្នែកថវិកា រួមបញ្ចូល មធ្យោបាយក្នុងការវិភាគ ក្រសួងបរិស្ថានក🐠៏ដូចជាស្ថាប័នពាក់ព័ន្ធ ពុំបានធ្វើការសិក្សាស្រាវជ្រាវពីភាពប៉ះពាល់លើសុខភាពមនុស្ស និងសត្វឡើយ។ តាមការប៉ាន់ប្រមាណមនុស្ស ឬសត្វដែលរស់នៅជុំវិញទីលានចាក់សំណល់ដែលមិនបានរៀបចំបច្ចេកទេសត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា ៖

  • ពពួកភ្នាក់ងារចម្លងរោគ ដូចជារុយ សត្វល្អិត ឬកណ្ដុរ
  • សត្វពាហនៈមួយចំនួន ដូចជាឆ្កែ ឆ្មា ជ្រូក មាន់ ឬទា ដែលសត្វទាំងនេះអ្នករើសអេតចាយជាអ្នកចិញ្ចឹមនៅឯទីលានចាក់ សំណល់។
  • ការប្រើប្រាស់ទឹកក្រោមដី ដោយរួមបញ្ចូលអណ្ដូងចំហ អណ្ដូងស្នប់ ដែលបានធ្វើឱ្យកខ្វក់ ឬមានសារធាតុបំពុលធ្លាក់ចូល។
  • ក្លិនស្អុយ និងគួរឱ្យខ្ពើមរអើម
  • ការស្រូបខ្យល់ដកដង្ហើមដោយខ្យល់ពុលចេញពីការដុតសំណល់ដែលមាន SO2, CO2, NO2, COCaedIm និងអាចមាន លេចចេញដោយអុកស៊ីនឌីអុកស៊ីនផងដែរ។

ការគ្រប់គ្រងសំណល់រឹង

ការគ្រប់គ្រងសំណល់រឹង គឺសំដៅទៅលើសកម្មភាពផ្សេងៗ ដូចជាការញែកសំណល់ ការស្ដុកទុកបណ្ដោះអាសន្ន ការប្រមូល ការដឹកជញ្ជូន ការកែច្នៃឡើងវិញ និងការបោះបង់ចោល។ សកម្មភាពទាំងឡាយដែលទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងចាប់ពី ចំណុចបង្កើត រហូតដល់ចំណុចបោះចោលចុងក្រោយ ត្រូវបានគេចែកចេញជា៥ដំណាក់កាលសំខាន់ៗ ដូចជាការបង្កើតសំណល់ សកម្មភាពចល័ត សំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក និងការស្ដុកទុកដាក់ ការប្រមូល និងដឹកជញ្ជូន ដំណើរការ និងការកែច្នៃទាញ យកពីសំណល់ និងដំណាក់កាលចុងក្រោយ គឺការចាក់ចោល។

បណ្ដាំផ្ញើ

ទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងឱ្យមានប្រសិទ្ធភាពខ្ពស់នេះ គឺនៅមានចំណុច និងវិធីសាស្ដ្រជាច្រើនទៀតដែល ទស្សនាវដ្ដី សុខភាពយើង នឹងត្រូវលើកមកជម្រាបជូនប្រិយមិត្ដអ្នកអានជាបន្ដ ជាពិសេសវិធីកែច្នៃសំណល់រឹង និងវិធីបង្ការខ្លួនឱ្យ ឆ្ងាយពីជម្ងឺផ្សេងៗ ដែលអាចកើតមានដោយសារសំណល់ទាំងនេះ។ ជាការពិតណាស់ ជាទូទៅសំណល់រឹងត្រូវបានគេចាត់ទុកថា គឺសំណល់ចុងក្រោយដែលគ្មានតម្លៃពីការប្រើប្រាស់។ ប៉ុន្ដែ លោកអ្នកត្រូវយល់ថា នៅក្នុងនោះសំណល់អាចត្រូវបានកែច្នៃ និងមានប្រយោជន៍ជាលើកចុងក្រោយ ដោយយោងទៅលើប្រភព បង្កើតសំណល់ ការចេះទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ ជាពិសេសការចេះបែងចែកសំណល់។

ការបង្កើតសំណល់

ការបង្កើតសំណល់គឺជាសកម្មភាពនៃការសេសសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឬដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះគ្មានតម្លៃតទៅទៀតដែលត្រូវគេ បោះបង់ចោល។ ការបង្កើតសំណល់រឹងដោយមនុស្សម្នាក់មានប្រមាណពី០,៥ដល់១,៥គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ប្រជាជននៅ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ បរិមាណនេះខុសពីប្រទេសអភិវឌ្ឍន៍ ដែលបរិមាណសំណល់របស់គេអាចមកដល់ទៅ៤គីឡូក្រាមក្នុង មនុស្សម្នាក់ក្នុងមួយថ្ងៃ។

សកម្មភាពចល័តសំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក

ជាសកម្មភាពមួយដែលជួយដល់ការស្ដុក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ និងសមរម្យ ដែលចំណុចនេះអាចបង្កើត សំណល់រឹងទាំងអស់ ត្រូវតែយកចិត្ដទុកដាក់បំផុតដើម្បីចៀសវាងរាល់បញ្ហាដែលកើតមានឡើងដោយសំណល់រឹង យើងគួរធ្វើការ ពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖
  • តើសំណល់របស់យើងជាប្រភេទសំណល់អ្វី?
  • តើត្រូវធ្វើការវេចខ្ចប់តាមរបៀបណា?
  • តើប្រភេទសំណល់របស់យើងត្រូវយកទៅទុកដាក់ ឬស្ដុកទុកបណ្ដោះអាសន្នមុនធ្វើការប្រមូលនៅកន្លែងណា?

ការញែកសំណល់

ការញែកសំណល់នៅតាមលំនៅដ្ឋានគឺ ដើម្បីកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវយកទៅចាក់ចោលនៅទីតាំងចាក់សំណល់រឹង។ វិធីសាស្ដ្រមួយចំនួនដែលអាចយកទៅអនុវត្ដ ឬគួរគិតពិចារណាមានដូចតទៅ ៖

. ការញែកសំណល់ដែលប្រកបដោយគ្រោះថ្នាក់ចេញពីសំណល់ដែលមិនគ្រោះថ្នាក់ ៖ ទោះបីជានៅតាមលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ មិនមែនជាប្រភពចម្បងដែលបង្កើតឡើងនូវសំណល់គ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្ដែវាក៏មានប្រភេទសំណល់មួយចំនួន ដូចជា ថ្មពិល អាគុយ សំណល់ថ្នាំពេទ្យដែលសេសសល់ពីការប្រើប្រាស់ ឬផុតកាលកំណត់នៃការប្រើប្រាស់ សំណល់ថ្នាំសម្លាប់សត្វ និងកំប៉ុង ដែលមានដាក់សារធាតុគីមីមួយចំនួនទៀតដែលមានផ្ទុកនូវសារធាតុពុល។ ដូច្នេះសំណល់វត្ថុទាំងនោះគួរតែញែកចេញឱ្យដាច់ពីគ្នារវាង សំណល់ធម✅្មតា។ លើសពីនេះទៅទៀតសំណល់ធម្មតាដែលអាចយកទៅប្រើក្នុងគោលបំណងផ្សេងទៀតបាន គួរតែញែកចេញពី សំណល់ដែលត្រូវបោះចោល។ ឧទាហរណ៍ ដូចជាថង់ប្លាស្ទិក និងកញ្ចប់មួយចំនួន យើងអាចយកទៅលាងសម្អាតដើម្បីទុកប្រើប្រាស់ ឡើងវិញ ចៀសវាងការទិញស្បោង ឬប្រអប់មកទុកប្រើប្រាស់។

២. ការញែកសំណល់សម្រាប់កែច្នៃ ៖ គឺជាការញែកសំណល់រឹង ដូចជាក្រដាស កំប៉ុងអាលុយមីញ៉ូម អំបែងដប ឬកែវ និង សារធាតុប្លាស្ទិកចេញពីគ្នា។ រីឯប្រភពបង្កើតសំណល់រឹងដើម្បីយកទៅកែច្នៃ គឺជាមធ្យោបាយល្អ ប្រសើរមួយដើម្បីសន្សំសំចៃវត្ថុធាតុ ដើម មានន័យថាយើងអាចកាត់បន្ថយការទាញយកធន💃ធានធម្មជាតិយកមកប្រើប្រាស់។ ទន្ទឹមនឹងការញែកសំណល់ទាំងនេះ បញ្ហា ដែលយើងត្រូវគិតគូរគឺថា តើយើងត្រូវទុកដាក់វាបែបណា មុនពេលដែលសេវាកម្មនៃការប្រមូលសំណល់ ឬសម្រាមបានមកដល់។ នៅបណ្ដាប្រទេសមួយចំនួនដែលមានប្រព័ន្ធកែច្នៃល្អប្រសើរ រួមផ្សំនឹងមានគោលការណ៍ណែនាំ និងការអប់រំស្ដីពីការទុកដាក់ ឬបោ⛄ះ ចោលសំណល់រឹង ប្រជាពលរដ្ឋបានយកសំណល់ដែល គេញែកទៅទុកដាក់តាមគោលការណ៍ដែលរដ្ឋាភិបាលបានណែនាំ។

៣ . ការញែកសំណល់ដែលនៅតាមទីសាធារណៈ រោងចក្រ សហគ្រ🌼ាស និងអគារពាណិជ្ជកម្ម ៖ ការញែកសំណល់រឹងនៅតាម សាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម មានភាពលំបាក និងស្មុគស្មាញជាងតាមលំនៅដ្ឋាន ដោយទីនោះជាកន្លែង ដែលមមាញឹក និងមានទំនាក់ទំនងទៅនឹងប្រជាជនទូទៅ។ ដូច្នេះការញែកសំណល់នេះវាទាក់ទងទៅនឹងឥរិយាបថ ការយល់ដឹងរបស់ ប្រជាពលរដ្ឋ និងស្មារតីចូលរួមក្នុងសកម្មភាពនៃការញែកសំណល់នេះ។ នៅបណ្ដាប្រទេសមួយចំនួន ដូចជាប្រទេសថៃ🅷 ប្រទេស ស៊ុតអែតជាដើម រដ្ឋាភិបាលរបស់គេបានប្រើប្រាស់ធុងមួយណាសម្រាប់ដាក់សំណល់លោហៈធាតុ ធុងមួយណាសម្រាប់ដាក់ថង់ប្លាស្ទិក និងធុងមួយណាសម្រាប់ដាក់សំណល់អាហារ(ឬសំណល់ដែលអាចបំបែកបានដោយពពួកមីក្រូសារពាង្គកាយ)។

ការស្ដុក និងទុកដាក់បណ្ដោះសំណល់

ការស្ដុកទុកបណ្ដោះអាសន្ន គឺសំដៅទៅលើការស្ដុកទុកក្នុងរយៈពេលខ្លីមួយ ដើម្បីរង់ចាំសេវានៃការប្រមូលយកទៅចាក់ ចោលនៅទីតាំងចាក់សំណល់។ ចំណុចផ្សេងៗដែលយើងគួរតែយកមកគិតគូរពិចារណាក្នុងការស្ដុកទុកសំណល់រឹងមាន ៖
  • ទីតាំងដាក់ធុង(ដើម្បីសោភ័ណភាព និងសុខុមាលភាព)
  • ប្រភេទ និងចំណុះរបស់ធុងសម្រាប់រក្សាទុក។
ការស្ដុកទុកគួរតែរក្សាទុកក្នុងធុងដែលមានគម្របត្រឹមត្រូវ និងទំហំល្មម(ងាយស្រួលដល់ការលើកដាក់ចំពោះអ្នកប្រមូល សំណល់) និងអាចដាក់សំណល់គ្រប់គ្រាន់ទៅតាមរយៈពេលនៃការស្ដុកទុករង់ចាំសេវាកម្មប្រមូលមកដល់ ហើយរយៈពេលនៃការស្ដុក ទុកអាស្រ័យទៅលើប្រភេទសំណល់នោះ។ បើជាប្រភេទសំណល់ចំណីអាហារគឺគួរកុំស្ដុកទុកឱ្យលើសពី រយៈពេល៤ថ្ងៃ បើមិនដូច្នេះទេ សំណល់ទាំងនោះនឹងរលួយដែលបណ្ដាលឱ្យជះក្លិនស្អុយ និងបង្កឱ្យមានការរីករាលដាលនូវមេរោគឆ្លងផ្សេងៗ។ ចំណែកឯប្រភេទធុង គួរតែជ្រើសរើសធុងដែលមាំប្រើជាប់បានយូរតែមានទម្ងន់ស្រាល ដើម្បីងាយស្រួលដល់ការផ្ទេរសំណល់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬទៅធុងផ្សេងទៀត។ នៅទីតាំងផ្សេងដូចជាតាមផ្សារក៏ដូចជាតាមទីសាធារណៈដែរ ការរក្សាទុកគួរតែរៀបចំទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ ចៀសវាងការគរជាគំនរចោលនៅលើដី ពីព្រោះការគរចោលបែបនេះនឹងត្រូវធ្វើឱ្យរាយប៉ាយដោយសព្វពាហនៈ ដែលទៅកកូរកកាយ រកចំណី និងមនុស្សមួយចំនួនទៅកកាយ ដើម្បីរកវត្ថុដែលអាចយកទៅកែច្នៃបាន។ លើសពីនេះទៅទៀតសំណល់ដែលមិនបានទុកដាក់ ត្រឹមត្រូវអាចប៉ើងតាមខ្យល់ និងជះក្លិនមិនល្អដល់បរិស្ថាន។ ការដាក់ធុងនៅតាមដងផ្លូវសាធារណៈ ឬសួនច្បារត្រូវដាក់ឱ្យបានគ្រប់ គ្រាន់ ហើយដាក់នៅកន្លែងដែលសមរម្យមិនបង្កឱ្យប៉ះពាល់ដល់សុវត្ថិភាពសណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់ចរាចរ។

បណ្ដាំផ្ញើ

ដើម្បីធ្វើឱ្យបរិយាកាសរស់នៅជុំវិញប្រកបទៅដោយភាពបរិសុទ្ធ រក្សាសោភ័ណភាពទីក្រុង ជាពិសេសសុខភាព និងបង្កើន សុភមង្គលនៅក្នុងគ្រួសារ លោកអ្នកគួរតែត្រូវចេះបែងចែកនូវប្រភេទសំណល់មួយចំនួន និងការស្ដុកទុករង់ចាំភ្នាក់ងារប្រមូលឱ្យបានត្រឹមត្រូវ។

ការប្រមូល និងដឹកជញ្ជូន

ការប្រមូល និងការដឹកជញ្ជូនសំណល់រឹងមានភាពស្មុគស្មាញ និងសាំញ៉ាំដោយសារការបញ្ចេញសំណល់មាននៅគ្រប់ទីកន្លែង ទាំងអស់ រួមទាំងលំនៅដ្ឋាន ទីផ្សារ រោងចក្រ សហគ្រាស ផ្លូវថ្នល់ និងទីសាធារណៈផ្សេងៗទៀត។ ការប្រមូលសំណល់រឹងគឺផ្សាភ្ជាប់ ទៅនឹងការដឹកជញ្ជូនផងដែរ។ ចំណែកឯមធ្យោបាយ និងវិធីសាស្ដ្រក្នុងការប្រមូលគឺមានការប្រែប្រួលទៅតាមទីតាំង និងស្ថានភាពនៃ កន្លែងបង្កើតសំណល់នោះ។ បណ្ដាប្រទេសមួយចំនួននៅអាស៊ីបានអនុវត្ដវិធីសាស្ដ្រផ្សេងៗគ្នាក្នុងការប្រមូល ដូចជាការប្រមូលនៅតាម លំនៅដ្ឋាន ការប្រមូលតាមសហគមន៍ និងការប្រមូលតាមចិញ្ចើមថ្នល់។
  • ការប្រមូលតាមលំនៅដ្ឋាន ៖ សេវាកម្មនៃការប្រមូលសំណល់ គឺប្រមូលនៅតាមផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋ។
  • ការប្រមូលតាមសហគមន៍ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅតាមទីតាំងស្ដុករួមនៅតាមសហគមន៍។
  • ការប្រមូលតាមដងផ្លូវ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅទីតាំងស្ដុកផ្សេងៗនៅតាមដងផ្លូវ។
លើសពីនេះទៅទៀត ដើម្បីឱ្យការប្រមូល និងដឹកជញ្ជូនសំណល់រឹងឱ្យបានស្អាតតាមកន្លែងបង្កើតសំណល់រឹង គឺត្រូវអនុវត្ដតាម លក្ខណៈមួយចំនួនដូចខាងក្រោម ៖

១ . តាមលំនៅដ្ឋាន ៖

  • ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំណល់ ត្រូវធ្វើការប្រមូលឱ្យបានទៀងទាត់ពេលវេលា និងមានកម្មវិធីប្រមូលជាក់លាក់ ព្រមទាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប។
  • ចំនួនជើងដែលត្រូវធ្វើការប្រមូល ត្រូវអនុវត្ដឱ្យបានសមរម្យដែលធានាពុំឱ្យមានការកកស្ទះ ឬសេសសល់ឡើយ។
  • ក្រុមហ៊ុនប្រមូលត្រូវរៀបចំជាសេចក្ដីជូនដំណឹង ឬគោលការណ៍នានាទាក់ទងទៅនឹងការអនុវត្ដការប្រមូលរបស់ខ្លួនដោយ ផ្សព្វផ្សាយដល់ប្រជាជន និងអាជ្ញាធរនៅគ្រប់តំបន់ ដែលក្រុមហ៊ុនទទួលខុសត្រូវក្នុងការប្រមូល។

២ . តាមទីសាធារណៈ និងទីផ្សារ ៖

  • ត្រូវធ្វើការប្រមូល និងបោសសម្អាតជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងការកកស្ទះសំណល់តាមដងផ្លូវទីសាធារណៈ ឬតាមសួនច្បារ។ ក្នុងករណីទីលានចាក់សំណល់នៅឆ្ងាយក៏ត្រូវធ្វើការប្រមូលយកទៅចាក់នៅកន្លែងស្ដុកបណ្ដោះអាសន្ន ដែលមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថាន។
  • ក្នុងករណីសម្រាមពេញធុងដែលដាក់តាមដងផ្លូវ ត្រូវប្រមូលចេញដោយប្ដូរធុងថ្មី ឬបង្វិលធុងចាស់ដែលទទេមកដាក់នៅ កន្លែងដដែលវិញ។ ក្នុងនេះផងដែរ ក៏ត្រូវបំផុសប្រជាពលរដ្ឋឱ្យជួយថែរក្សាធុងសម្រាមសាធារណៈ។

៣ . មធ្យោបាយ និងដឹកជញ្ជូន

  • ប្រើប្រាស់រថយន្ដមានទ្រុងជិត ហើយពេលដឹកជញ្ជូនត្រូវគ្របពីលើការពារការធ្លាក់រាយប៉ាយតាមផ្លូវ។
  • ផ្ទុកចំណុះសមស្រប ដោយមិនឱ្យលើសចំណុះ ការពារមានបញ្ហាផ្សេងៗកើតមានក្នុងពេលធ្វើការដឹកជញ្ចូន។
  • មានមធ្យោបាយគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន ដោយគិតទៅដល់ពេលមានបញ្ហាខូចគ្រឿងចក្រ។
  • ត្រូវធ្វើការដឹកជាសំណល់ឱ្យអស់តាមកម្មវិធីដែលបានកំណត់ប្រចាំថ្ងៃ។
  • ក្នុងពេលដឹកជញ្ជូន ត្រូវរក្សាភាពស្ងប់ស្ងាត់តាមដែលអាចធ្វើទៅបាន។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជាដំណាក់កាលដូចតទៅ ៖

១ . ការកាត់បន្ថយបរិមាណសំណល់ ៖ ចំពោះការកាត់បន្ថយបរិមាណសំណល់ឱ្យនៅមានចំនួនតិច គឺយើងអាចធ្វើទៅបាន គ្រប់គ្នា ទាំងរដ💛្ឋាភិបាល ទាំងសហគ្រាសពាណិជ្ជកម្ម ទាំងប្រជាពលរដ្ឋ។

ចំពោះពលរដ្ឋគ្រប់រូប ៖

  • យើងត្រូវយកថង់ ឬសម្ភារៈសម្រាប់ច្រកឥវ៉ាន់នៅពេលយើងទៅផ្សារទិញសម្ភារៈផ្សេងៗ
  • ចៀសវាងការជ្រើសរើសសម្ភារៈ ឬរបស់ដែលត្រូវបោះចោល
  • ជ្រើសរើសសម្ភារៈ ឬរបស់របរមិនមានការវេចខ្ចប់ច្រើន
  • ជ្រើសរើសសម្ភារៈ ឬរបស់ដែលអាចបញ្ជូនត្រឡប់ទៅឱ្យម្ចាស់ដើម ឬងាយស្រួលក្នុងការកែច្នៃឡើងវិញ
  • ជួសជុលសម្ភារៈបាក់បែក ឬខូចឡើងវិញក្នុងករណីអាចធ្វើទៅបាន
  • ចូលរួមក្នុងការអនុវត្ដន៍សកម្មភាពកែច្នៃសំណល់ជាមួយក្រុម ឬអាជ្ញាធរមូលដ្ឋានរបស់ខ្លួន
  • ចូលរួមចំណែកជាមួយការប្រមូលសំណល់អាចកែច្នៃបានដែលបានអនុវត្ដដោយរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

ចំពោះសកម្មភាពពាណិជ្ជកម្ម ៖

  • ប្រើប្រាស់សម្ភារៈងាយស្រួលក្នុងការកែច្នៃ ឬដំណើរការផលិត និងបោះបង់ចោល
  • កែសម្រួលចង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយផលិតផលដែលនឹងបង្កើតសំណល់
  • ប្រើផលិតផលមានសញ្ញាសម្គាល់ ដែលផ្ដល់នូវព័ត៌មានអំពីសម្ភារៈប្រើរួច អាចកែច្នៃបាន
  • ណែនាំឱ្យមានការវេចខ្ចប់ឱ្យសមស្រប និងការកែច្នៃសម្ភារៈវេចខ្ចប់ និងបង្កើតប្រអប់ ឬកន្លែងដែលមានសុវត្ថិភាពសម្រាប់ ធ្វើការញែកសម្ភារៈអាចកែច្នៃបានចេញពីសំណល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រមូលឱ្យមានប្រសិទ្ធភាពនៅប្រភពដែលបានបែងចែកសំណល់ហើយ។

ចំពោះរដ្ឋាភិបាល ៖

  • បង្កើនការផ្ដល់ព័ត៌មានជាសាធារណៈ និងកម្មវិធីនៃសកម្មភាពអប់រំប្រជាពលរដ្ឋ និងអ្នកជំនួញ
  • អនុវត្ដការប្រមូលសំណល់ដែលអាចកែច្នៃបាន ដូចជាក្រដាស ដប កំប៉ុងជាដើម
  • រដ្ឋាភិបាលត្រូវលើកស្ទួយដល់ការប្រើប្រាស់ផលិតផលកែច្នៃនៅក្នុងការិយាល័យរបស់ស្ថាប័នរដ្ឋ។

បណ្ដាំផ្ញើ

ទោះបីនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនទទួលបន្ទុកលើការដើរប្រមូល និងដឹកជញ្ជូនសម្រាមយ៉ាងណាក៏ដោយ។ នៅពេល ដែលមានការបង្កើតនូវសម្រាម ឬសំណល់ ត្រូវចេះរៀបចំទុកដាក់ និងបែងចែកនូវប្រភេទសំណល់ឱ្យបានត្រឹមត្រូវទើបជាការប្រសើរ ដើម្បីងាយស្រួលក្នុងការបំផ្លាញចោល និងកែច្នៃឱ្យមានប្រយោជន៍ឡើងវិញ។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជា ៖
  • ការកាត់បន្ថយបរិមាណសំណល់ ៖ គឺសកម្មភាពដែលធ្វើឱ្យសំណល់មានតិច។
  • ការប្រើប្រាស់ឡើងវិញ ៖ គឺការយកសំណល់មកប្រើប្រាស់ឡើងវិញ ដោយរូបរាង និងសមាសភាគនៅដដែល គឺគ្រាន់តែ ធ្វើប្រព្រឹត្ដកម្មសម្អាត ឬលាងសម្អាត ដូចជាដប ក្រដាស ឬប្លាស្ទិក លាងសម្អាតរួចយកមកប្រើប្រាស់ឡើងវិញ។
  • ការកែច្នៃ ៖ គឺជាដំណើរការ៣យ៉ាង ការកែច្នៃ ដំណើរការផលិត និងការប្រើប្រាស់ឡើងវិញ។ ផលិតផល ឬសម្ភារៈ ដែលអាចកែច្នៃបាន គឺជាសម្ភារៈដែលគេប្រើវាជាវត្ថុធាតុដើម ដើម្បីបង្កើតនូវរបស់អ្វីមួយថ្មីបាន និងអាចត្រូវបានគេប្រើប្រាស់វា ឡើងវិញថែមទៀតផង។ ការកែច្នៃត្រូវបានគេកំណត់ជាការប្រមូល និងការញែកនូវសម្ភារៈពីសំណល់ និងបន្ទាប់មកធ្វើដំណើរការ ផលិតនូវរបស់អ្វីដែលអាចលក់នៅទីផ្សារបាន។
  • ការធ្វើកំប៉ុស្ដ ៖ សំណល់ចេញពីលំនៅដ្ឋានភាគច្រើនជាប្រភេទសរីរាង្គដែលអាចយកទៅធ្វើជាជីកំប៉ុស្ដ។ កំប៉ុស្ដគឺជា ផលិតផលនៃសមាសធាតុសរីរាង្គនៅក្នុងល័ក្ខខ័ណ្ឌលំនឹងដែលអាចជួយពង្រឹងសមត្ថភាពដី និងបន្ថែមជីដល់ដី បន្ទាប់ពីបានបញ្ចប់ការ បំបែកធាតុ ឬពុករលួយក្រោមអំពើនៃបាក់តេរី ខ្យល់ និងទឹក។ សមាសធាតុសរីរាង្គដែលអាចធ្វើជាកំប៉ុស្ដបាន មានដូចជាសំណល់ ផ្ទះបាយ លាមកសត្វ លាមកមនុស្ស បន្លែ ឬសំណល់ដំណាំ សំណល់ស្លឹកឈើ សំណល់សាច់ ឬផលិតផលនេសាទ។
វិធីសាស្ដ្រក្នុងការធ្វើកំប៉ុស្ដមានការធ្វើដោយប្រើខ្យល់ និងមិនប្រើខ្យល់ និងការប្រើប្រាស់គ្រឿងចក្រក្នុងការផលិតជាកំប៉ុស្ដ និងការទាញយកកំប៉ុស្ដពីទីលានចាក់សំណល់។ បច្ចុប្បន្ននៅបណ្ដាប្រទេសជឿនលឿន គេបានប្រើប្រាស់នូវម៉ាស៊ីនស្វ័យប្រវត្ដិសម្រាប់ ផលិតជីកំប៉ុស្ដ ក្នុងគោលបំណងកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវចាក់នៅទីលាន ដោយបញ្ហាពុំមានដីគ្រប់គ្រាន់សម្រាប់សង់ ទីលានចាក់សំណល់ ហើយក៏ដូចជាកាត់បន្ថយដល់ការប្រើប្រាស់ជីគីមីផងដែរ។

សារៈប្រយោជន៍នៃការកែច្នៃសំណល់

ការកែច្នៃសំណល់មានសារៈសំខាន់ជាច្រើនដូចខាងក្រោម ៖

  • ការជួយដល់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រើប្រាស់សំណល់ជាវត្ថុធាតុដើម ជំនួសវត្ថុធាតុដើមមួយចំនួន ដែលទាញចេញពីធនធានធម្មជាតិក្នុងការផលិតជាផលិតផលថ្មី
  • ការប្រើប្រាស់ឡើងវិញនូវសម្ភារៈមួយចំនួនដែលទាញចេញពីសំណល់ ដោយរក្សានូវទម្រង់ដើមរបស់សំណល់នៅដដែល ដោយគ្រាន់តែលាងសម្អាតនោះវាបានជួយសន្សំថាមពលក្នុងការផលិតនូវផលិតផលថ្មីឡើងវិញ។
  • ការកាត់បន្ថយគ្រោះថ្នាក់នៃការបំពុល ក៏ដូចជាការសន្សំនូវតម្លៃលើការចំណាយលើមធ្យោបាយត្រួតពិនិត្យ ការធ្វើ ប្រព្រឹត្ដកម្មសម្អាត និងការបោះចោល។
  • ការកែច្នៃសំណល់ធ្វើឱ្យកាត់បន្ថយនូវតម្រូវការចំពោះមធ្យោបាយក្នុងការចាក់ចោលសំណល់មួយផ្នែក ក៏ដូចជាបានកាត់ បន្ថយមាឌសំណល់ ដែលត្រូវចាក់នៅទីលានចាក់សំណល់ដែលជាកត្ដាសំខាន់ក្នុងការជួយដល់ដំណើរការប្រើប្រាស់ទីលានបានរយៈ ពេលយូរ ជាផ្នែកដ៏សំខាន់ចំពោះតំបន់ក្នុងក្រុង ឬទីប្រជុំជនមានដីចង្អៀត និងខ្វះដីសម្រាប់ធ្វើការអភិវឌ្ឍន៍ផ្សេងៗ។ល។
  • ការផលិតនូវផលិតផលដែលមានតម្លៃថោកអាចសមស្របទៅតាមកម្រិតជីវភាព។

ប្រភេទសំណល់ដែលអាចធ្វើការកែច្នៃ

ប្រភេទសំណល់ដែលអាចកែច្នៃបានមានដូចខាងក្រោម ៖

  • ក្រដាស កាសែត ទស្សនាវដ្ដី ក្រដាសកាតុង ក្រដាសវេចខ្ចប់
  • ដប អំបែងដប ឬកែវ
  • លោហៈ កំប៉ុងមានជាតិដែក ឬអាលុយមីញ៉ូម
  • ប្លាស្ទិក ដបប្លាស្ទិក ឬសម្ភារៈវេចខ្ចប់ជាប្រភេទប្លាស្ទិក ឬថង់ប្លាស្ទិករឹង ឬទន់
  • ប្រភេទក្រណាត់
  • ប្រភេទសរីរាង្គ និងសំណល់ដទៃទៀត។ល។

១. ការកែច្នៃសំណល់មានរូបភាព៣យ៉ាង

  • សំណល់ត្រូវបានញែកនៅឯប្រភព និងត្រូវបានប្រមូលតាមផ្ទះដោយអ្នកប្រមូលសំណល់របស់ក្រុមហ៊ុនម៉ៅការ និងបាន រើសយក ឬទិញរបស់ដែលមានតម្លៃមួយចំនួនដោយអ្នករើសអេតចាយ ឬអ្នកទិញអេតចាយ ដូចជាក្រដាសកាតុង ដបកំប៉ុងអាលុយ មីញ៉ូមដែកជាដើម។
  • អ្នកប្រមូលសំណល់បានចំណាយពេលញែកសម្ភារៈដែលអាចលក់បានពីសំណល់
  • ការរើសសំណល់ដោយសហគមន៍អ្នករើសសម្រាមដែលរស់នៅជុំវិញទីលានចាក់សំណល់រឹង។

២ . ការញែកសំណល់ដែលអាចកែច្នៃបាននៅឯប្រភពបង្កើត

  • មុនការបោះចោលសំណល់ត្រូវពិចារណាថា តើប្រភេទសំណល់របស់យើងអាចនៅមានតម្លៃប្រើប្រាស់ឡើងវិញ សម្រាប់ អ្នកផ្សេង ឬជាប្រភេទអាចយកទៅកែច្នៃបានដែរឬទេ
  • ត្រូវស្ដុក ឬទុកដាក់ដាច់ដោយឡែកពីសំណល់ដែលពុំអាចកែច្នៃបាន
  • ត្រូវស្ដុក ឬទុកដាក់សំណល់ទាំងនេះតាមប្រភេទនៅក្នុងស្បោងដែលងាយនឹងមើលឃើញ ឬមានសញ្ញាសម្គាល់ ដើម្បីងាយស្រួលដល់ការប្រមូលរើសយក ឬសម្រាប់លក់
  • ការប្រមូលសំណល់អាចកែច្នៃបានត្រូវធ្វើដោយឡែកពីសំណល់ដែលមិនអាចកែច្នៃបាន ប្រសិនបើអាចធ្វើទៅបាន។

បណ្ដាំផ្ញើ

នៅលេខក្រោយលោកអ្នកទាំងអស់នឹងបានជ្រាបជាបន្ដទៀតអំពីការបោះចោលកាកសំណល់ទាំងឡាយ ព្រមទាំងការ ជ្រើសរើសទីតាំងដើម្បីបោះកាកសំណល់ទាំងនោះចោល។ ព្រោះថ្វីត្បិតតែជាសំណល់យើងលែងត្រូវការពិតមែន តែបើការទុកដាក់មិនបានត្រឹមត្រូវនោះ កាកសំណល់ទាំងនោះនឹងផ្ដល់ទុក្ខទោសដល់លោកអ្នកមិនខានទេ។

គម្រោង​នាំ​ច💝េញ​អង្ករ​ ឲ្យ​បាន​ 🔜១​លាន​តោន​ របស់​ កម្ពុជា​ កំពុង​ជួប​បញ្ហា


កាលពីដើមខែមករា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងក សិកម្ម រុក្ខាប្រមាញ់ និង នេសាទ ធ្លាប់បានមានប្ រសាសន៍ថា កម្ពុជាត្រូវការយ៉ាងហោចណាស់ ១២០លានដុល្លារទៀត ដើម្បីវិនិយោគ ទៅលើ រោងម៉ាស៊ីន កិនស្រូវ ប្រសិនបើ ខ្លួនចង់ឱ្យបាន សម្រេចគោលដៅ ឆ្នាំ២០១៥ របស់ រដ្ឋាភិបាល ក្នុងការនាំចេញអង្ករចេញ ឱ្យបាន មួយលានតោននោះ។ តើកម្ពុជា អាចសម្រចតាមផែនការនាំ អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានដែរឬទេ? តើបច្ចប្បន្ននេះ ការនាំចេញអង្ករ របស់ កម្ពុជាកំពុងប្រឈមនឹង បញ្ហាអ្វីខ្លះ?

កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២ ក្រុមការងារទី៩ របស់ រដ្ឋាភិបាល ដឹកនាំដោយ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា🥃ប្រមាញ់ និង នេសាទ លោក ច័ន្ទ សារុន បានបើកកិច្ចប្រជុំ លើកដំបូង ជាបន្ទាន់មួយ ដើម្បីពិនិត្យមើល ស្ថានការណ៍ និង បញ្ហា ប្រឈមនានា របស់ ក្រុមហ🐓៊ុនឯកជន ដែលនាំ អង្ករ ចេញទៅ ទីផ្សារអន្តរជាតិ។ កិច្ចប្រជុំនេះបានដំណើរការ ពេញមួយព្រឹក នៅឯ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមាន ការចូលរួមពី មន្ត្រីជាន់ខ្ពស់ មកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួង ឧស្សាហកម្មរ៉ែ និង ថាមពល ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឧត្ដមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និង ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។

នៅក្នុងឱកាសនេះ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើ សុំឲ្យ ក្រសួងពាក់ព័ន្ធនានា របស់រដ្ឋាភិបាល ពិនិត្យ និង ដោះស្រាយបញ្ហា ប្រឈមមុខនានា ដើម្បីជម្រុញឲ្យ ក្រុមហ៊ុននាំចេញអង្ករ នៅកម្ពុជា នាំចេញអង្ករ ទៅទីផ្សារ អន្តរជាតិ ឲ្យបាន ឆាប់រហ័ស មានប្រសិទ្ធភាព មិនស៊ីរយៈពេលយូរ នៃ ការរត់ការនាំចេញ។ ជាមួយគ្នានេះដែរ លោកក៏បានសុំឲ្យ មន្ត្រីជំនាញកសិកម្ម ជម្រុញឲ្យ កសិករ ផលិតស្រូវ មានគុណភាពខ្ពស់ បរិមាណច្រើន និងមិនប្រើជីគីមីច្រើនដូចប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងថៃជាដើម។ ការស្នើនេះ ធ្វើឡើងដើម្បីជម្រុញឲ្យ ផែនការ របស់ រដ្ឋាភិបាល ទទួលជោគជ័យ ក្នុងការនាំចេញអង្ករចំនួនជាង១លានតោននៅឆ្នាំ២០១៥ ទៅទីផ្សារ អន្តរជាតិ។ លោក ច័ន្ទ សារុន បានបន្តថា កម្ពុជា ត្រូវការ នាំចេញ អង្ករប្រណិត ឬអង្ករក្រអូបទៅទីផ្សារអន្តរជាតិ ដោយសារតែ អង្ករខ្មែរបរិសុទ្ធ មិនប្រើជីគីមីច្រើន។ ចំណុចនេះ គឺជាអាទិភាពរបស់អង្ករកម្ពុជា។ លោក ច័ន្ទ សារុន បានឲ្យដឹងបន្ថែមថា៖ «ដើម្បីប្រមូលទិញស្តុកស្រូវ នៅពេលប្ រមូលផល នៅខ្វះម៉ាស៊ីនសម្ងួត ខ្វះឃ្លាំងស្តុកស្រូវ សមត្ថភាព ម៉ាស៊ីនកិនស្រូវ នៅមានកម្រិតនៅឡើយសព្វថ្ងៃនេះ ដែលហេតុនាំឲ្យ ស្រូវ ត្រូវបាន លក់ចេញទៅក្រៅ អ៊ីចឹងទៅស្នើឲ្យរដ្ឋាភិបាល ចង់និយាយថា ជួយដល់ផ្នែកឯកជន វិស័យទុន»។ នេះបើយោងតាម ការចេញផ្សាយ របស់ គេហទំព័រសារ ព័ត៌មានអាស៊ីសេរី។ ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា លោក គឹម សាវុធ បានមានប្រសាសន៍ថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ នៅរយៈពេល ៦ខែនៃឆ្នាំ២០១២ បានធ្លាក់ចុះដោយសារតែមានបញ្ហាជាច្រើន ដូចជា បញ្ហារត់ការនាំចេញ រយៈពេលយូរ នៅច្រកចេញចូលតែមួយ។ លោក គឹម សាវុធ បានលើក ឡើងថា៖ «អ៊ីចឹងមកដល់ឆ្នាំនេះ ទី១ អឺរ៉ុបខ្លួនឯងគាត់ មានវិបត្តិ ទី២ ក្រុមហ៊ុន ដែលធ្លាប់លក់ទៅ អឺរ៉ុបឆ្នាំទៅ គាត់បាត់បង់ទីផ្សារ។ ក្រុមមួយចំនួន នៅ អឺរ៉ុប គាត់សល់អង្ករ អ៊ីចឹងឆ្នាំនេះ គាត់លក់ធូរថ្លៃ ដល់យើងនេះ វាទន្ទឹមកុងតឺន័រឡើងថ្លៃទៀតទៅ យើងទៅអត់រួច»។ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី (CDC) លោក សុខ ចិន្តា បានមានប្រសាសន៍ថា លោក គ្រោងកោះហៅ តំណាង ក្រុមហ៊ុន និង សមាគម នាំចេញអង្ករ នៅ សប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាពិស្ដារ លើ បញ្ហាប្រឈមមុខ នីមួយៗ និង ដោះស្រាយ។ លោក បានបន្តថា៖ «ដូច្នេះកិច្ចការនេះ មិនអាចដោះស្រាយ នៅទីនេះបានទេ ខ្ញុំ នឹងអញ្ជើញអស់ លោកទាំង ផ្នែកឯកជន ទាំងផ្នែក មន្ត្រីតំណាង ក្រសួង ទាំង៥ ទៅអង្គុយ ធ្វើការនៅ CDC ដើម្បីខ្ញុំស្ដាប់ឲ្យអស់ កត់ត្រាឲ្យអស់ និយាយតែពីរឿងហ្នឹង។ រឿងខ្ញុំ រឿងធ្វើយ៉ាងម៉េចឲ្យបែបបទ ក្នុងការនាំចេញហ្នឹង ឲ្យខ្លីជាងមុន ឲ្យស្រួលជាងមុន»។ យោងតាមឯកសារ របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា ការនាំចេញអង្ករ ទៅទីផ្សារ អន្តរជាតិ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១២ កន្លងទៅនេះ បានធ្លាក់ចុះមក ចំនួនជាង ៧ម៉ឺន៨ពាន់តោន បើធ្វើការប្រៀបធៀប ទៅនឹង រយៈពេល ៦ខែ ដូចគ្នា នៅឆ្នាំ២០១១ កន្លងទៅនេះ។ កាលពី ឆ្នាំ២០១១ កន្លងទៅ ការនាំចេញអង្ករ គឺ កើនដល់ចំនួន ជាង១សែន ៧ម៉ឺនតោន។

ប្រធានក្រុមហ៊ុន ឡូរ៉ង់ នាំចេញអង្ករ លោកឧកញ៉ា លឹម ប៊ុនហេង បានមានប្រសាសន៍ថា ការធ្លាក់ចុះនោះ បណ្ដាលមកពី មូលហេតុជាច្រើន ដូចជា ការរត់ការឯកសារនាំចេញ ជួបបញ្ហាយឺតយ៉ាវជាងឆ្នាំមុន។ តំលៃអង្ករនាំចេញ របស់ វៀតណាម និង ថៃ ថោកជាងកម្ពុជា នៅ ទីផ្សារអន្តរជាតិ។ សេវាដឹកជញ្ជូន ផលិតផលកសិកម្ម នៅកម្ពុជា មានតំលៃថ្លៃ និង តំលៃអគ្គិសនីនៅកម្ពុជា ថ្លៃជាងវៀតណាម និង ថៃ ដែលធ្វើឲ្យ ម៉ាស៊ីនសម្ងួតស្រូវ និង ម៉ាស៊ីនកែច្នៃអង្ករ ចំណាយថវិកាអស់ច្រើន។ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជា ប្រទេសដែលមានសក្តានុពលកសិកម្មមួយ នៅលើពិភពលោក ហើយស្ទើរតែ ៨០ភាគរយ នៃ ប្រជាជន ប្រកបរបរលើផ្នែកកសិកម្ម ជាពិសេសផលិតកម្មស្រូវនេះតែម្តង។ ការសម្រេចបាន ១លានតោន ការនាំចេញ នាឆ្នាំ២០១៥ ខាងមុខ មានន័យថា គឺជា ការផ្តល់នូវកំណើន ផលទុនសរុបជាតិ ឱ្យកាន់តែធំថែមទៀត និង រួមផ្តល់ចំណូល កាន់តែខ្ពស់ ដល់ ប្រជាជនខ្មែរ ព្រោះថា ស្រូវ ផលិតឡើង ដោយ កសិករ រោងម៉ាស៊ីនកិនស្រូវ និង អ្នកនាំចេញអង្ករ ជាអ្នកក្នុងស្រុក ត្រូវការទិញពីកសិករ។ បើយើងប្រៀបធៀប ទៅនឹង វិស័យដទៃ វិស័យកសិកម្ម ជាពិសេស គឺផ្ នែគផលិតកម្មស្រូវ និង អង្ករ គឺ ផ្តល់ផលប្រយោជន៍ ផ្ទាល់ជាងគេ ទៅដល់ ប្រជាជនខ្មែរ ព្រោះអ្នកដែលពាក់ព័ន្ធ នៅក្នុង ខ្សែសង្វាក់ វិស័យនេះ ធំជាងគេ គឺ កសិករខ្មែរ រោងម៉ាស៊ីនខ្មែរ ក្រុមហ៊ុននាំចេញក៏ខ្មែរ ហើយចំណូលដែលបានពីវិស័យនេះ គឺវិលត្រឡប់ចូល ប្រទេស ស្ទើរតែ ទាំងស្រុងតែម្តង។ តែផ្ទុយ ទៅវិញវិស័យមួយចំនួន ភោគផលនៃប្រាក់ចំណូលមួយភាគធំ គឺមិនដល់ដៃប្រជាជនខ្មែរទេ គឺបានទៅក្រុមហ៊ុនបរទេស និង ភោគផល វិលត្រឡប់ទៅក្រៅប្រទេសវិញតែប៉ុណ្ណោះ។

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២

ប្រភពឯកសារ៖ ៖

bet 855:ប្រាសាទ​ព្រះវិហារ


 (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នង (៨០០ គុណꦏនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេស និងជម្រាលពីខាងប្រទេស។ ប្រាសាទព្រះវិហារ មានចម្ងាយ ៤០៥គីទ្បូមែត្រ ពីទីក្រុង តែបើគេធ្វើដំណើរចេញពីទីរួមវិញ វាមានចម្ងាយ ត្រឹមតែ ១០៨គីឡូម៉ែត្រ ប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកន🔜ោះ មានជណ្ដើរមួយ  ដែលអាចឲ្យគេឡើង ទៅដល់ កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។

សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះ វាងាយស្រួល ក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារ បានមកវិញដោយ ការកាត់សេចក្ដី ពី តុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។

កាលបរិច្ឆេទសំខាន់ៗ

  • ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ : ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជា ជា អ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។
  • ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ  បានសម្រេចដាក់ប្រាសាទព្រះវិហារ របស់ កម្ពុជាចូលក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុង ប្រទេស។

ប្រវត្តិនៃប្រាសាទព្រះវិហារ

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្ܫតខ្មែរជាច្រើន 🐷បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពី រជ្ជកាល  ។  សោយរាជ្យ នៅ ពាក់កណ្តាល ទីមួយ នៃ សតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិត នៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) ឬ ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។

ប្រវត្តិនៃការកសាង ប្រាសាទព្រះវិហារ មាននៅលើ  នៅឯ ក្នុង គឺកាលេខ ៥៨៣ ៖ «អ្នកដែល សរសេរសិលាចារឹកហ្នឹង ឈ្មោះ នៅក្នុង រជ្ជកាល គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជា ភាសាសំស្រ្កឹត និងជា ភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម  លោកបានយកលិង្គមួយ ឈ្មោះ មកតាំងមកប្រតិស្ឋ នៅទីនេះៗ គឺ ប្រាសាទព្រះវិហារនេះឯង ។ គេសរសេរថា ព្រះអង្គ លោកខ្លាំងពូកែ ខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំង ជាមួយ នឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះ សេចក្តី សិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រ គិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំង ទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែល ជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជា ស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមាន ព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។

ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ

អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់  ៖ «ព្រះអង្គម្ចាស់  ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅៗ គឺជា  នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ លោក បានកសាង លិង្គមួយ យកថ្មនោះ ជាបំណែក នៃ លិង្គធំមួយ ។ លិង្គនោះឈ្មោះថា  លោកយកលិង្គនេះ មកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ  នេះ ពេលក្រោយឆ្នាំក្រោយ មកទៀត គេតែងតែហៅ សម្រាប់ឈ្មោះលិង្គផង និង ឈ្មោះទី ប្រាសាទវិហារនេះផង ដូច្នេះ អ្នកដែល មកប្ រតិស្ឋស្ថាន [[ស្រីសិខៈ រិស្វារៈ:: ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅ នឹង  នោះនៅ  ន🏅ោះ  គឺយកមកទុក នៅ ប្រាសាទ ព្រះវិហារនោះ គឺព្រះអង្គម្ចាស់  ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីនោះ ប្រហែលជាទីតាំង ទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះ ជាទីកន្លែង សម្រាប់ស្នាក់នៅ នៃ ពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គ  នេះឯង» ។

ព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិត

បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ ដែល សរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា មាន ព្រាហ្មណ៍ម្នាក់ ឈ្មោះ  ជាមនុស្សសំខាន់ ដែលទាក់ទិន🎉នឹង ប្រវតិ្តប្រាសាទព្រះវិហារ ។  មានអាស្រមមួយ នៅនឹង ដែនដី នៃ ទីតាំង ប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤ គឺ លោ កបានទទួលអង្រឹងស្នែងមាស និ🍃ង វត្ថុដ៏មានតម្លៃ ដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែ ព្រះអង្គ ដឹងគុណ ដល់លោក  ដែលបាន ថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។

ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម  ដែលធ្វើរួចហើយពី វត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែង មហិទ្ធិឫទ្ធិ បដិហារឲ្យ លោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែ  នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យ ខំធ្វើនោះ តទៅទៀត ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុង សិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅ បម្រើនៅក្នុង ប្រាសាទ ព្រះវិហារ  នៅដើមសតវត្សរ៍ទី១ នៃ រជ្ជកាល របស់ ព្រះបាទ  មានមនុស្សច្រើនណាស់ មិនមែនមានតែ ព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុក នៃ ភូមិ ដែលនៅ ជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះ យើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ  លោកសុំឲ្យយក អ្នកទាំងអស់គ្នានេះ ចូលមកស្បថ ធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត អត់ទេ ។ សម្បថនោះមានអីខ្លះទៅ? គឺថា សម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំ ប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើ ទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ ដូចជា ទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារ នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើ អាទិទេព  នៅនឹងភ្នំព្រះវិហារនេះ» ។

ស្រីសុកៈរាមា

នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះ មានបុរសម្នាក់ ឈ្មោះ  ជាមនុស្ស សំខាន់ ។ នេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវ ទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គរគឺ រហូតមកដល់ នេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើង ។ គេយកគាត់មកនិយាយនេះ គឺ គាត់ ជាអ្នកគោរព ត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព  ។
ព្រះបាទសុរិយវរ្ម័នទី១  លោកជា♔អ្នកកាន់ព្រះពុទ្ធសាសនា  ។  លោក នៅតែគោរព   ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ ព្រំប្រទល់ អំណាច របស់ លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គនីមួយៗ ឈ្មោ🐲ះដដែល គឺ  គឺឥសូរ ដែលមានឈ្មោះហៅថា នេះឯង ។

  • លិង្គមួយត្រូវបានយកទៅទុក នៅក្នុង គឺវត្តឯក គឺឈ្មោះថា  នៅព្រំប្រទល់ខាងលិច ។
  • នៅព្រំប្រទល់ខាងជើង គឺយកលិង្គមួយ ផ្សេងទៀតដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ កំណត់ បណ្តោះអាសន្ន ព្រំប្រទល់អំណាចរបស់លោកនៅផ្នែខាងជើង ។
  • មានមួយទៀតយកទៅទុកនៅលើ គឺភ្នំព្រះឥសូរ យើងនៅសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។
  • ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅ ប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែល ជានៅ ខាងក្រចេះស្ទឹងត្រែង ។
លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួនហ្នឹង នៅនឹងគ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១ លោក បានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។

ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក

សិលាចារឹកនៅនឹង កាលេខ ១៩៤ នៅភ្នំព្រះវិហារនេះ កាលេខ ៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ  ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើ ស្តេចខ្មែរ តាំងតែពី✨ នៅវ័យក្មេង តាំងតែពី ជំនាន់ រជ្ជកាលព្រះបាទ  ទី២ ដែលលោកកសាងប្រាសាទ បាពួន ហើយរហូតមក ដល់ រជ្ជកាលព្រះបាទ  ។ លោក បានទទួល ងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ ជាទីប្រឹក្សាផ្ទាល់ របស់ព្រះបាទ  ហើយ លោក តែងតាំង ជា ព្រាហ្មណ៍ធំ សម្រាប់ធ្វើ រាជាភិសេក ទាំងអស់ ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់ នៃ សិលាចារឹក ដែល ទាក់ទងនឹង ព្រះវិហាওរ គឺ លោក ជាអ្នកចាត់ចែង តបញ្ជាពីព្រះបាទ  មក ទ្រព្យសម្បត្តិទាំងប៉ុន្មាន សម្រាប់ ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិ ភាគច្រើន ដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រ ដ៏មានតម្លៃ និង ជាវត្ថុមាន តម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមាន អាទិទេព  ហ្នឹង ព្រាហ្មណ៍ ឈ្មោះ  លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។

ព្រាហ្មណ៍  ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឲ្យពល សម្រាប់ ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឲ្យអាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុង ប្រាសាទព្ រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព  ហ្នឹង គឺ លោកយកសំរឹទ្ធ ទៅក្រាល នៅកណ្តាល ប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យ ជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួល ព្រះករុណាយាង ទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ អ៊ីចឹងផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទ  លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះឯង។

គោលបំណងនៃការកសាងប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើង ដើម្បីរំឭក គុណព្រះវិស្នុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទី ដែលគេរក្សាទុកលិង្គ ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១ ជាពិសេសព្រះបាទ សុរិយវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ។ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ
  • ទីមួយ គឺគេទុកអាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាលគេសរសេរ ខរៈ ស្វារៈ ជួនកាលគេសរសេរ សិខៈ រិស្វារៈ ប៉ុន្តែ គឺជា ឈ្មោះតែមួយទេ ។ គឺជាកន្លែងដែលគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។
  • ទី២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិ សម្រាប់ ប្រជាពលរដ្ឋទេ ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។ បើបានអញ្ជើញទៅ  គឺត្រូវពិនិត្យមើល នៅ ប្រាសាទ ដែលជាប់នឹង ខ្លោងទ្វារទី៣ រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមាន សិលាចារឹកកាលេខ ៣៨១ នោះ គេសង្ស័យថា នៅត្រង់កន្លែងហ្នឹង គឺជាកន្លែងដែល គេបំបួស ឲ្យទៅជា ព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរព និង ថែរក្សាអាទិទេព ស្រីសិខៈ រិស្វារៈ នោះតទៅទៀត ។
ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទឯទៀតៗ។

ដំណាក់កាលនៃការសាងសង់

ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ
  • ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ
  • តែមកដល់រជ្ជកាល ព្រះបាទ សុរិយវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាង ជាទីតាំង ប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។
  • បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនា ឲ្យកាន់តែ ល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ សុរិយវរ្ម័នទី២ នោះហើយ ដែល ព្រះអង្គ បានសាងប្រាង្គ ប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុង ខេត្តសៀមរាប សព្វថ្ងៃនេះ ។

លក្ខណៈសំណង់ប្រាសាទព្រះវិហារ

បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើង តាម ជណ្តើរជាច្រើនកាំ ដែលមានចម្ងាយ ទាំងអស់ ៨០៤ម៉ែត្រ ។មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។ ទីមួយ ពីដីយើងធម្មតាហ្នឹង ពីដីគឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង យើងឡើងមកហ្នឹង គឺចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាងជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រ ហ្នឹង ចូលមកខ្លោងទ្វារទី១ ។
  • សំគាល់១៖ បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុត មកឯខាងដើម ។
បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀត ចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះ គេមានបោះគោល តាម សងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។ នៅខ្លោងទ្វារទី២ នោះមាន ហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ គឺ ការដែលបង្កើត លោក ។ នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃ មានស្រះមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ព្រោះថា កាលពីពេល ដែលព្រះមហាក្សត្រថៃ សព្វថ្ងៃគឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃ បានមកយកទឹក ពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ ។ ឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវហ្នឹងរហូត ។ នៅខាងឆ្វេងដៃដដែលហ្នឹង មានតួប្រាសាទតូចៗ ឡើងមកទៀតអ៊ីចឹងមក ១៥០ម៉ែត្រហ្នឹង បានមកដល់ខ្លោងទ្វារទី៣ៗ ហ្នឹងមានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឲ្យតាំងសីល គេឲ្យរៀនធម៌ នៅហ្នឹងចូលផុតពីខ្លោងទ្វារទីបីមកនេះ ។ នៅចន្លោះពីខ្លោងទ្វារទីបីនិងខ្លោងទ្វារទីបួន មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនេះឯង ដែលមានធ្វើជាខ្លួននាគ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះឯង ។ យើងដើរតាមផ្លូវនាគហ្នឹងមក បានមកដល់ខ្លោងទ្វារទី៤ ។ មកដល់ខ្លោងទ្វារទី៤ ប្រាសាទហ្នឹងបែរមុខទៅទិសខាងជើង ។ នៅទិសខាងលិចឬក៏នៅស្តាំដៃហ្នឹង មានអគារមួយ នៅខាងឆ្វេងដៃអត់មានទេ ។អគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីលនៅត្រង់កន្លែងហ្នឹង» ។ ចម្ងាយពីខ្លោងទ្វារទី៤ ទៅដល់ខ្លោងទ្វារទី៥នោះ មានប្រមាណពី៤០ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារទី៥នេះ ទើបទៅដល់ប្ រាង្គប្រាសាទចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទ នៅលើកំពូលភ្នំខ្ពស់ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរ ទៅខាងក្រោយ ប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង ។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែល ជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មកដល់ឆ្នាំ២០០៨ នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅ ឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់ គួរឲ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។

ហេតុអ្វីបានជាប្រាសាទព្រះវិហារមានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ?

លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ ប្រាសាទព្រះវិហារ នោះឡើងនៅក្នុង ខេត្តព្រះវិហារ នៃ ដែនដី ព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។ ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និង តរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃ ជា ខេត្តមួយ របស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀម ទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។ ប្រភពឯការ៖ ៖ ការបរិច្ឆេទដកស្រង់៖ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១២ ម៉ោង ១១:៣១ នាទីព្រឹក
  • (aseanists.royalcartas999.site)
  • (english.ruvr.ru)
  • (aseanists.royalcartas999.site)
  • (unesco.org)
  • (theepochtimes.com)
  • (khamerlogue.royalcartas999.site)
  • (khamerlogue.royalcartas999.site)
  • (ttrweekly.com)
  • (irrawaddy.org)
  • (waronterrornews.typepad.com)

bet 855:មិត្ត​របស់​ប𓃲្រាសាទព្រះវិហារ ♋បេតិកភណ្ឌ​ពិភពលោក​


ប្រាសាទព្រះវិហារប្រាសាទព្រះវិហារ

ភ្នំពេញ: គណៈកម្មាធិការ មិត្តរបស់ប្រាសាទព្រះវិហារ (បេតិកភណ្ឌពិភពលោក) ជាអ្នករៀបចំវេទិកា“សន្និសីទ និង ពិព័រណ៍មិត្ត របស់ ប្រាសាទព្រះវិហារ” សូមគោរពជម្រាបជូន សាធារណជន ជាតិ និង អន្តរជាតិ ទាំងអស់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅឯ នាយសមុទ្រ ស្តីពីៈ “សន្និសីទ និង ពិព័រណ៍មិត្ត របស់ ប្រាសាទព្រះវិហារ” ដែលនឹងဣប្រារព្ធធ្វើឡើង នៅ សាកលវិទౠ្យាល័យ ភូមិន្ទភ្នំពេញ ចំនួន ៣ថ្ងៃ (១៤-១៥-១៦ ខែកក្កដា ឆ្នាំ២០១២) វេលាម៉ោង ៩ និង ៣០ នាទី ដល់ម៉ោង ១៥ ល្ងាច។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា “សន្និសីទ និង ពិព័រណ៍មិត្ត របស់ ប្រាសាទព្រះវិហារ” គឺមានបំណង ទទួលបាន ការចូលរួមពី គ្រប់មជ្ឈដ្ឋាន ប្រជាពលរដ្ឋ និងអន្តរជាតិ៖

១-ក្នុងទិសដៅ:

  • ពង្រឹងនិងពង្រីកនៃការយល់ដឹងជាសាធារណៈ ផ្តល់ពី គ្រប់មជ្ឈដ្ឋាន។
  • រួមគ្នាការពារអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាព និងប្រសិទ្ធភាព។

២- សាធារណជនអាចចូលរួមដោយឥតគិតថ្លៃនៅនឹងកន្លែង ដូចអាសយដ្ឋានដែលបានជម្រាបជូនខាងលើ។ សាធារណជនដែលមានរូបថត ឯកសារ សោតទស្សន៍ កំណាព្យ ចម្រៀង ឬសម្ភា🅷រៈអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រ🐈ាសាទព្រះវិហារ អាចដាក់តាំងនៅក្នុងពិធីនេះ តាមរយៈការសម្របសម្រួលដោយគណៈកម្មាធិការយើងខ្ញុំ។

៣-សាធារណជនក៏អាចចូលរួមជាប្រយោលក្នុងការដាក់តាំងរាល់រូបភាព ឬ ឯកសារដទៃទៀត ដែលជាបំណ🌄ង របស់ឯកជននីមួយៗ ផ្ទាល់ក្នុងWebsite,Facebook, Social Media, ផ្ទាល់របស់ខ្លួនដោយគ្រាន់តែផ្ញើអាសយដ្ឋាន(Address) របស់ខ្លួន និង ជូនដល់ គណៈកម្មាធិការ ដើម្បីសម្រួលដល់សាធារណជន អាចច✤ូលរួមទទួលព័ត៌មាននេះបានដោយសេរី ពីអាសយដ្ឋាន របស់អស់លោក។

សូមជម្រាបថា ពេលវេលាពិព័រណ៍រូបភាពជាផ្លូវការនេះ គឺចាប់ផ្តើមនៅថ្ងៃទី១៤-១៥-១៦ ខែកក្កដា ឆ្នាំ២០១២។ ហើយកម្មវិធី នេះគឺមានបំណង មិនបង្កើតឲ្យមានភាពញុះញង់ ឬអរិភាពជាមួយបុគ្គល ក្រុម ឬអង្គការណាមួយឡើយ។
គណៈកម្មាធិការ សូមរក្សាសិទ្ធិគ្រប់បែបយ៉ាង ដើម្បីធានានូវបំណងཧដ៏មានសារសំខាន់ខាងលើន🌼េះ។

ព័ត៌មានលម្អិតសូមទំនាក់ទំនង: ០១១ ៩១៩ ០៤៤, ០១២ ៤៤៤ ៩៧៦, ០១២ ៩០៨ ៨៤០, ០២៣ ២១៣ ០៧៤។ E-mail: friendofpreahviheartemple@gmail.com, fpt.whs@gmail.com។ ជាការកត់សម្គាល់ ការតាំងពិព័រណ៍នោះ ធ្វើឡើងក៏ដើម្បីសាទរដល់ខួបលើកទី៤ នៃការចុះឈ្មោះប្រាសាទព្រះវិហារ ជា សម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៕ S ប្រភពឯកសារ៖ ៖

ក្រុមហ៊ុន Google បង្កើត​គម្រោង​♏អភិរក្ស​ភាសា​ជនជាតិ


RFA/Vohar Cheath មន្រ្តីឃុំសំរុង ចុះស្រង់ស្ថិតិចំនួនប្រជាជនជនជាតិស្អូច នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២

RFA/Vohar Cheath
មន្រ្តីឃុំសំរុង ចុះស្រង់ស្ថិតិចំនួនប្រជាជនជនជាតិស្អូច នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៦ 🔯🦂ខែមីនា ឆ្នាំ២០១២

ដោយ វោហារ ជាតិ 2012-07-02 ក្រុមហ៊ុនហ្គូហ្គល () ដែលជាប្រព័ន្ធអ៊ីនធឺណិត () របស់អាមេរិកដ៏ធំមួយ បានផ្ដួចផ្ដើមបង្កើត គម្រោងអភិរក្ស ភាសាឈ្មោះថា «គម្រោងភាសា ដែលប្រឈមនឹងគ្រោះថ្នាក់» ដើម្បីរួមចំណែកថែរក្សា ភាសាជនជាតិមួយចំនួន ដែលកំពុងបាត់បង់។ ក្នុងគម្រោងនោះ មានភាសាជនជាតិភាគតិច នៅក្នុង ប្រទេសកម្ពុជា មួយចំនួន ដែលក្រុមអ្នកស្រាវជ្រាវ យល់ថា នឹងអាចបាត់បង់ នៅពេលខាងមុខដូចគ្នា។ ក្នុងគម្រោងថែរក្សាភាសា ដែលកំពុងប្រឈមនឹង ការបាត់បង់ លើ សកលលោកប្រហែល ៣.០០០ភាសា មានភាសាជនជាតិភាគតិច នៅប្រទេសកម្ពុជា យ៉ាងហោចណាស់ ៦ភាសាដែរ ដែលកំពុងប្រឈមនឹង ការបាត់បង់ ឬអាចនិយាយថា ភាសាទាំងនោះ មិនមានគេនិយមនិយាយ ក្នុងការប្រាស្រ័យទាក់ទងគ្នា ក្នុងជីវភាពប្រចាំថ្ងៃ ដូចភាសាដទៃទៀត។ ក្រុមហ៊ុនប្រព័ន្ធអ៊ីនធឺណិត ហ្គូហ្គល ដែលផ្សាយលើគេហទំព័ររបស់ខ្លួននៅចុងខែមិថុនា បង្ហាញថា ភាសាទាំង ៣.០០០ ដែលជិត បាត់បង់នោះ មានដូចជាភាសា គ្រឹង កាវ៉ែត ព្នង សំរ៉ែ ក្រោល កាកូ។ ក៏ប៉ុន្តែក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ធ្វើការជាមួយ បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ដែលមានជនជាតិដើមភាគតិចសរុបប្រហែល ២៤ជនជាតិ នោះ មិនមានជនជាតិកាកូទេ។ លោក ស្វាយ សុខជា អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ ដឹកនាំដោយសហគមន៍ នៃ អង្គការគាំទ្រសហគមន៍ ជនជាតិដើមភាគតិច មានប្រសាសន៍ថា ភាសាជនជាតិភាគតិច ដែលកំពុងប្រឈម បាត់បង់នៅប្រទេសកម្ពុជា មិនមែនមានតែជនជាតិ សំរ៉ែ តែមួយទេ គឺមាន ជនជាតិភាគតិចច្រើនទៀត ដែលប្រឈមនឹងការបាត់បង់។

លោក ស្វាយ សុខជា៖ «ការបារម្ភព្រួយនឹងការបាត់បង់អត្តសញ្ញាណវប្បធម៌ប្រពៃណីភាសារបស់គាត់ គឺមានតែជនជាតិមួយ គឺជនជាតិ ស្អូច។ ដោយសារជនជាតិ ស្អូច រស់នៅខេត្តព្រះសីហនុហ្នឹង មានតែ ២០គ្រួសារជាងទេ។ ជនជាតិ ខោញ ក៏តិចដែរ ជនជាតិ ក្រោល ក៏តិចដែរ។ ជនជាតិដែលអត់សូវមានសំឡេង និងមានជនជាតិ ខោញ ជនជាតិ ក្រោល ជនជាតិ មិល ជនជាតិ ស្អូច ជនជាតិ លន់… កំពុងប្រឈមបាត់បង់ពូជសាសន៍របស់គាត់ណាស់»

នៅក្នុងគម្រោងនោះបានបញ្ជាក់ដែរថា ក្នុងចំណោមភាសាជនជាតិទាំង ៦ គឺភាសាសំរ៉ែ និងភាសាជនជាតិកាកូ ដែលមានតែ មនុស្សចាស់ទុំតែពីរបីនាក់ចេះនិយាយភាសាជនជាតិខ្លួនតែប៉ុណ្ណោះ ដែលចាស់ទុំជនជាតិទាំងពីរនេះ រស់នៅខេត្តពោធិ៍សាត់ និងខេត្តរតនគិរី។ ដោយឡែកចំនួនជនជាតិដើមភាគតិច ដែលចេះនិយាយភាសាជនជាតិដើម របស់ខ្លួនទាំងពីរភាសានេះ នៅលើពិភពលោកវិញ ក៏មានចំនួនតិចណាស់ដែរ គឺគេហទំព័រ ហ្គូហ្គល សរសេរថា មានចំនួនប្រហែល ១០០ ទៅ ២០០នាក់ ប៉ុណ្ណោះ។ ក្រៅពីនេះមានភាសាជនជាតិដើមចំនួន ៤ទៀត នៅប្រទេសកម្ពុជា ដូចជានៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ ក៏កំពុងប្រឈមបាត់បង់ដូចគ្នា។ គេហទំព័រដដែលសរសេរថា ចំពោះភាសាជនជាតិភាគតិចទាំងបួននេះ ក៏ជិតផុតរលត់ដែរនៅប្រទេសនានាលើពិភពលោក គឺមានជនជាតិដើមដែលចេះភាសាជនជាតិដើមរបស់ខ្លួនមានចំនួនចាប់ពីជិត ២.០០០នាក់ ទៅជាង ៥២.០០០នាក់ នៅទូទាំងពិភពលោក។ ចំពោះគម្រោងអភិរក្សភាសាជនជាតិដើមភាគតិចរបស់គេហទំព័រ ហ្គូហ្គល គឺមានព័ត៌មានច្រើនទាក់ទងនឹង ភាសារបស់ ជនជាតិនីមួយៗ ដូចជាព័ត៌មានភាសាជនជាតិដើមភាគតិចនីមួយៗនៅលើពិភពលោក រួមទាំងរបៀបនិយាយភាសាជាដើម ដែលគេអាច អាប់ឡូដ (Upload) ឬបើកមើលនៅគេហទំព័រនោះបាន។ ក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើការជួយរក្សាវប្បធម៌ និងភាសាជនជាតិដើមភាគតិចនានា បានសាទរ ចំពោះគម្រោងនេះ។ លោក សេក សោភ័ណ មន្ត្រីអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជា ដែលធ្វើការលើកស្ទួយ វប្បធម៌ប្រពៃណី ជនជាតិដើមភាគតិច នៅកម្ពុជា បានចាត់ទុកគម្រោងរបស់នេះថាមានសារប្រយោជន៍បំផុតសម្រាប់អង្គការនានា ជាពិសេសសម្រាប់ ជនជាតិដើមភាគតិច តែម្ដងដែលចង់អភិរក្សភាសាជនជាតិដើមរបស់ខ្លួន។

លោក សេក សោភ័ណ៖ «សប្បាយចិត្តដែរ ព្រោះអត់មានអ្នកធ្វើ។ នៅក្នុងស្រុកខ្មែរអត់មានអ្នកណាធ្វើការងារហ្នឹងជាទូទៅ ទូលំទូលាយ ដើម្បីឲ្យសាធារណជនទាំងអស់គ្នានឹងដឹងរឿងភាសាជនជាតិ ហើយនិងរក្សាទុក ដែលហៅថា បណ្ណាល័យរស់ ក៏អត់ដែរ»

ចំណែកលោក ទេព បូរិន មន្ត្រីសាខានៃអង្គការគាំទ្រសមាគមជនជាតិដើមភាគតិច ដែលធ្វើការជាមួយ ជនជាតិដើមភាគតិច នៅភាគឦសាន យល់ថា គម្រោងនេះអាចជួយផ្ដល់ជាឯកសារយ៉ាងសំខាន់សម្រាប់ឲ្យជនជាតិភាគតិចបានអភិវឌ្ឍភាសា និងប្រពៃណីជនជាតិខ្លួនបានប្រសើរជាងបច្ចុប្បន្ន។

លោកស្រី វ៉ែន សាមីន ជនជាតិសួយមួយរូបរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏សាទរចំពោះ គេហទំព័រស្ដីអំពី ការថែរក្សា ភាសាជនជាតិដើមភាគតិចនេះដែរ។ តែលោកស្រីអស់សង្ឃឹមទៅវិញ ដោយសារលោកស្រី និង បងប្អូនជនជាតិសួយមិនអាច បើកមើលគេហទំព័រនោះបាន ដោយសារពួកគាត់មិនចេះអក្សរ ម្យ៉ាងទៀត ពួកគាត់រស់នៅតំបន់ដាច់ស្រយាល មិនមានបណ្ដាញអ៊ីនធឺណិត ដូចអ្នករស់នៅទីប្រជុំជន៖ «ខ្ញុំអត់មាន កុំព្យូទ័រ អត់មានអ៊ីនធឺណិតផង»

លោកស្រីបញ្ជាក់ថា ភាសាគឺជាអត្តសញ្ញាណជនជាតិនីមួយៗ ដោយលោកស្រីប្រើពាក្យថា បើភាសារលត់អត្តសញ្ញាណ ជនជាតិរលាយ៕ ប្រភពឯកសារ៖ ៖ 
  • (computerworld.com)
  • (androidauthority.com)
  • (ubergizmo.com)
  • (fiberevolution.com)
  • (varychin.com)

ជប៉ុន​ផ្តល់​ត្រី𓃲​ពី​តំបន់​វិទ្យុ​សកម្ម​ឲ្យ​កុមារ​កម្ពុជា


ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន និង កម្មវិធី ស្បៀងអាហារ ពិភពលោក() នៃ អង្គការ សហប្រជាជាតិ មានផែនការ ផ្គត់ផ្គង់ត្រី ដល🍬់សិស្សនៅកម្ពុជា ដែលយកពីតំបន់ ដែលទទួលរង ដោយ គ្រោះរញ្ជ🅰ួយដី និង រលកយក្ស ស៊ូណាមិកាលពីឆ្នាំមុន ដែលបណ្តាល ឲ្យមាន វិបតិ្តនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា។

មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក បានឲ្យ ដឹងថា ក្តីបារម្ភទាក់ទងនឹង ការបំពុល ដែលអាចកើតមាន ពី វិបត្តិនោះពុំ មានមូលដ្ឋាន ពេញលេញ ហើយថា ការធ្វើតេស្ត ឯករាជ្យ យ៉ាងតឹងរ៉ឹង បានបង្ហាញថា ត្រីពុំមានសារធាតុវិទ្យុសកម្មនោះទេ។ ជំនួយស្បៀង ដែលផ្គត់ផ្គង់ដោយកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ក្រសួងការ បរទេសជប៉ុន ផ្តល់ត្រី ពី តំបន់រងគ្រោះ រលកយក្សស៊ូណាមិ ដល់ សិស្សក្នុងប្រទេស ហ្គាណា កង់ហ្គោ សេនេហ្គាល់ និងស្រីលង្កា បានប្រកាស ហើយកាល ពីខែមីនា។ លោក Jean-Pierre de Margerie នាយកប្រចាំប្រទេសនៃ FAO បានថ្លែងថា ត្រី១២៤ តោនដែលមកដល់កម្ពុជា កាលពី ខែមីនា បានធ្វើតេស្ត ដោយ ជប៉ុន និង អ្នកត្រួតពិនិត្យឯករាជ្យ ពីរក្រុម មុននឹងអនុម័ត បន្ទាប់ពីមាន លទ្ធផល សារធាតុវិទ្យុសកម្ម អវិជ្ជមាន។ លោកបន្តថា៖ «បើមានគ្រោះថ្នាក់ទាក់ទងស្បៀងអាហារដែលជាជំនួយផ្តល់ឲ្យ កម្មវិធីស្បៀងអាហារពិភពលោកនោះ យើងមិនទទួលយកជំនួយនោះទេ ហើយយើងមិនចែកចាយឡើយ។ រាល់ពេលខ្ញុំចុះមូលដ្ឋាន ខ្ញុំហូបជាមួយគ្នានឹងអ្នកទទួល ហើយខ្ញុំហូបត្រីជប៉ុនដូចគ្នា វាមានរសជាតិឆ្ងាញ់ ដូច្នេះ គឺគ្មានបញ្ហាទេ»។ លោក De Mangerie បានបន្តថា ត្រីបានមកដល់ក្នុងខែមីនា នឹងចែកចាយនៅខែតុលា តាមរយៈកម្មវិធីជាងមួយទសវត្សរ៍ ជាការលើកទឹកចិត្តឪពុកម្តាយ ក្នុងតំបន់ក្រីក្រនៃប្រទេសកម្ពុជា ឲ្យបញ្ជូនកូនទៅសាលារៀន តាមរយៈ ការផ្តល់អាហារូបត្ថម្ភ ពេលព្រឹក ជាការលើកទឹកចិត្ត។ លោកបន្ថែមថា អាហារមានប្រភពពីតំបន់ ហុកកៃដូ និង អាអុម៉ុរី មានចម្ងាយរាប់រយគីឡូម៉ែត្រពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម ដៃជីអី ប៉ុន្តែលោកថា អាជ្ញាធរជប៉ុនមិនបានពន្យល់ពីមូលហេតុអ្វីត្រីនោះមកពីតំបន់រង គ្រោះរលកយក្ស ស៊ូណាមិទេ។

តាមរបាយការណ៍ព័ត៌មានជប៉ុនបានឲ្យដឹងថា ត្រី សម្រាប់កម្មវិធីនេះ មានប្រភព ពី តំបន់ដូចជា អ៊ីបារ៉ាគី ដែលនៅ ជិតព្រំប្រទល់បំ🐟ផុត គឺ ជាង៥០គីឡូម៉ែត្រ ពី រោងចក្រ បើទោះពុំមានព័ត៌មាន បង្ហាញថា ត្រីតំបន់នេះ គឺមានទិសដៅ បញ្ជូនមក កម្ពុជា ក៏ដោយ។

អ្នកស្រី Yukie Tokura មកពី Stop! ជា យុទ្ធនាការ បិទរោងចក្រ ក្នុង តំបន់រងគ្រោះរញ្ជួយដី ៨ រ៉ិចទ័រ ដែលអាចកើតមាន ៨៧ភាគរយ ក្នុង៣០ឆ្នាំទៀតនោះ បានតវ៉ានឹងកម្មវិធី ODA/WFP ហើយថា អ្នកស្រីខ្មាសអៀន នឹង ស្តង់ដារទ្វេដង គ្មានក្រមសីលធម៌ របស់ រដ្ឋាភិបាល ជប៉ុន។ តាមអ៊ីមែលអ្នកស្រីថា៖ «វាហាក់ដូចជា រដ្ឋាភិបាលជប៉ុន យកត្រីដែលប្រជាជន ជប៉ុន មិនចង់ទិញ បង្ខំឲ្យ ប្រទេស កំពុងអភិវឌ្ឍន៍ ទទួលក្រោមជំនួយ អន្តរជាតិ»។ ស្ថានទូតជប៉ុននៅភ្នំពេញមិនបានឆ្លើយតបនឹងភ្នំពេញ ប៉ុស្តិ៍ ទេ ហើយមន្រ្តីអប់រំ កម្ពុជា និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងថា មិនបានដឹង ពីកម្មវិធីនោះទេ។ មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើត្រីមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយសារ គោលការណ៍ផ្ ទៃក្នុង។ លោក James Sutherland អ្នកសម្របសម្រួល ទំនាក់ទំនងអន្តរជាតិ នៅ អង្គការ Friends International បានថ្លែងថា ប្រសិនបើ FAO ផ្តល់ការធានា ពីសុវត្ថិភាពនៃស្បៀងអាហារ លោកគិតថា ពួកគេប្រាកដប្រជា ប៉ុន្តែវានឹងជួយថែមទៀត បើលទ្ធផលតេស្ត ធានាដល់សាធារណជន ។ លោក Sutherland បានបន្តថា ប្រជាជននឹងសួរថា៖ «ហេតុអីមិនផ្តល់ឲ្យ ប្រទេសឯទៀត ហេតុអ្វីឲ្យតែ ប្រទេស កំពុងអភិវឌ្ឍន៍?» អ្នកផ្គត់ផ្គង់អាហារសមុទ្រជប៉ុន នៅ តំបន់ដែលរងគ្រោះរលកយក្ស បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំងពី មានគ្រោះថ្នាក់មក ដោយសារ ការខូចខាត លើ នាវា និង ការភ័យខ្លាច ពី អ្នកបរិភោគត្រី ដែលអាចរងការបំពុល។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំមុន គ្រោះរញ្ជួយដីកម្លាំង៩ រ៉ិចទ័រ កើតឡើងនៅឈូងសមុទ្រឦសាននៃប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនរ៉េអាក់ទ័រ ក្នុងរោងចក្រ ថាមពលនុយក្លេអ៊ែរ ហ៊្វូគូជីម៉ា ដៃអីជី ទាំង ៣ បិទដោយស្វ័យប្រវតិ្ត។ ប៉ុន្តែកម្លាំងរញ្ជួយដីបានបង្កើតរលកយក្ស កម្ពស់១៥ម៉ែត្រ ដែលបក់បោកលើរោងចក្រថាមពល និងប្រទេសជប៉ុន ធ្វើឲ្យប្រព័ន្ធធ្វើឲ្យត្រជាក់ ដ៏សំខាន់ ក្នុងរោងចក្រឈប់ ដំណើរការ បើទោះជាការបំបែកនុយក្លេអ៊ែរបិទក៏ដោយ។ ឧស្ម័នអ៊ី ដ្រូសែនបានផ្ទុះរបើកដំបូល និងជញ្ជាំងពីម៉ាស៊ីនរ៉េអាក់ទ័រ បញ្ចេញសារធាតុវិទ្យុសកម្មទៅក្នុងបរិយាកាស។ ចាប់ពីនោះមក ទឹកជាច្រើនត្រូវយកទៅចាក់លើម៉ាស៊ីនរ៉េអាក់ទ័រ ដើម្បីកុំឲ្យវាឡើងកម្តៅ រលាយ ជាហេតុធ្វើឲ្យទឹកមានសារធាតុបំពុលដែលខ្លះអាចស្ថិត ក្នុងមហាសមុទ្រ។ សារធាតុនុយក្លេអ៊ែរ ដែល បញ្ចេញ ដោយ វិបតិ្តគ្រោះធម្មជាតិនោះ ដែលជាក្តីបារម្ភខ្លាំង គឺ , និង Caesium-137។ ខណៈដែល e Iodine-131 មានអាយុប្រហែលតែ៨ថ្ងៃ ហើយផុយរលួយក្នុងបរិយាកាសធម្មជាតិ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ Caesium -134 មានអាយុដល់ទៅ ២ ឆ្នាំ ហើយ Caesium-137 មានអាយុដល់ទៅ៣០ ឆ្នាំ ហើយអាចបន្តមានជាច្រើន ទសវត្សរ៍។ កម្រិតគ្មានសុវតិ្ថភាព ក្នុង អាហារ សារធាតុទាំងនេះអាចបង្កគ្រោះ កើតជំងឺមហារីក ដែលប្រមូលផ្តុំ នៅ ក្រពេញទីរ៉ូអ៊ីដ បំពង់ក ដែលគ្រប់គ្រង អត្រា រីកលូតលាស់ តាមការបង្កើតអ័រម៉ូន ដ៏សំខាន់ សម្រាប់ការរីកលូតលាស់របស់កុមារ។ កម្រិតសារធាតុវិទ្យុសកម្ម ក្នុង អាហាររបស់ជប៉ុន មានកម្រិតតឹងរ៉ឹង ឬ តឹងរ៉ឹង ជាងកម្រិត របស់ សហគមន៍អឺរ៉ុប និង ប្រទេស ដទៃទៀត ដូចជា សហរដ្ឋអាមេរិក។ ការធ្វើតេស្ត របស់ ក្រសួងសុខាភិបាល ការងារ និង សុខុមាលភាពជប៉ុន ក៏ដូចជា របាយការណ៍ ពី ទីភ្នាក់ងារ ការពារបរិស្ថានអាមេរិក និង អ្នកឯកទេស សារធាតុវិទ្យុសកម្ម បង្ហាញថាកម្រិតបំពុលក្នុង ត្រីមានទាបជាងទូទៅ ឬ ក៏គ្មាន។ កាលពីថ្ងៃចន្ទ សប្តាហ៍មុន ជាលើកទី១ បន្ទាប់ពីគ្រោះរញ្ជួយដី ជប៉ុនអនុញ្ញាតឲ្យលក់ត្រី ដែលចាប់ពីឈូងសមុទ្រ ហ៊្វូគូសីម៉ាផ្ទាល់ បន្ទាប់ពីសហករណ៍ ត្រីក្នុងតំបន់ថា រកមិនឃើញ សារធាតុវិទ្យុសកម្ម។ នេះបើតាម BBC។ ប៉ុន្តែ គេនៅតែមានមន្ទិលចំពោះសុវត្ថិភាពម្ហូបអាហារ បន្ទាប់ពីមានការបញ្ចេញព័ត៌មានមិនច្បាស់លាស់ពីរដ្ឋាភិបាល ជប៉ុន និងក្រុមហ៊ុន អំពីកម្រិតធ្ងន់ធ្ងរនៃវិបតិ្ត។ ការសិក្សាដោយ Meteorological Research Institute នៅខែកុម្ភៈបានបង្ហាញសារធាតុ ទ្វេដងជាងការរំពឹងទុក ដែលហូរពីម៉ាស៊ីនរ៉េអាក់ទ័រលេខ១ ហ៊្វូគូស៊ីម៉ា ដៃអីជី បន្ទាប់ពីគ្រោះរញ្ជួយដី ហើយប្រមាណ ៧០ភាគរយ បានហូរទៅសមុទ្រ៕ TK រាយការណ៍បន្ថែមៈ ផាក់ ស៊ាងលី ប្រភពឯកសារ៖ ៖

bet 855:រូបិយប័ណ្ណរបស់កម្ពុជា


រៀល (និមិត្តសញ្ញា  ) ជារូបិយប័ណ្ណរបស់ប្រទេស។

ប្រាក់រៀលមានផ្សេងគ្នា ២៖
  • ១ ដែលត្រូវបានឱ្យប្រើ រវាងឆ្នាំ ១៩៥៣ និងឆ្នាំ ១៩៧៥ និង
  • ១ ទៀតដែលត្រូវបានឱ្យប្រើពីថ្ងៃទី១ មេសា ១៩៨០។
នៅក្នុងប្រទេសកម្ពុជាប្ រាក់អាមេរិក ក៏ត្រូវបានគេប្រើ យ៉ាងទូលំទូលាយ ជាមួយ ប្រាក់រៀលដែរ។ ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៨០ កម្ពុជា គ្មានប្រព័ន្ឋរូបិយវត្ថុទេ (គេមិនចាយលុយ)។

ប្រាក់រៀលដំបូង ១៩៥៣ ១៩៧៥

នៅឆ្នាំ១៩៥៣ សាខាស្ថាប័នបេសកកម្មប្រចាំ កម្ពុជា-ឡាវវៀត-ណាម (Institut d’Emission des Etats du Cambodge, du et du ) ប្រចាំនៅកម្ពុជា បានចេញផ្សាយនួវក្រដាសប្រាក់ព្យាស្ត្រ និង ក្រដាសប្រាក់រៀល។ ស្របពេលជាមួយគ្នាដែរ សាខារបស់ស្ថាប័ននេះ នៅ វៀតណាមខាងត្បូង និង ឡាវ ក៏បានធ្វើដូចគ្នាដែរ ដោយចេញផ្សាយរៀងគ្នានូវប្រាក់និងប្រាក់។

កាក់

កាក់១០ ២០ និង ៥០ សេន នៅឆ្នាំ ១៩៥៣ ផលិតឡើងពី។

ក្រដាសប្រាក់

ក្រដាស់ប្រាក់ដំបូងក្រដាសប្រាក់ព្យាស្ត្រនិងក្រដាស់ប្រាក់រៀលត្រូវបានប្រើព្រមគ្នា។ តែដល់ឆ្នាំ ១៩៥៥  បានប្រកាស ឱ្យ ប្រើប្រាស់ តែក្រដាសប្រាក់រៀល។ នៅពេលនោះមានក្រដាសប្រាក់ប្រភេទ ១ ៥ ១០ ២០ ៥០ ១០០ និង ៥០០ រៀល។ ក្រដាសប្រាក់ប្រភេទ ១០០០ និង ៥០០០ រៀលត្រូវបានបោះពុម្ព តែមិនត្រូវបានដាក់អោយប្រើប្រាស់ទេ។ ការរចនានៅលើប្រដាសប្រាក់គឺនិយាយអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ប្រវត្តិសាស្ត្រ និង រឿងទេវកថា។

សម័យខ្មែរក្រហម ១៩៧៥ ១៩៨០

ទោះបីជាខ្មែរក្រហមបានបោះពុម្ពក្រដាសប្រាក់ (មានប្រភេទ ០,១ ០,៥ ១ ៥ ១០ ៥០ និង ១០០ រៀល ដែលចុះកាលបរិច្ឆេទ១៩៧៥)ក៏ដោយ ក៏ក្រដាសប្រាក់នេះមិនត្រូវបានដាក់អោយប្រើប្រាស់ទេ ដោយសារគោលការណ៍បំបាត់ប្រាក់កាសនៅសម័យខ្មែរក្រហម។

ប្រាក់រៀលក្រោយឆ្នាំ១៩៨០

ប្រាក់រៀលត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី ១ មេសា ១៩៨០។ នៅពេលនោះ ៤៛=១$។ ១៛ ស្មើ ១០កាក់ និង ស្មើនឹង ១០០សេន។ ដោយគ្មានក្រដាស់ប្រាក់ដែលត្រូវជំនួស រដ្ឋាភិបាលបានចែកប្រាក់រៀលទាំងនោះដល់ប្រជាពលរដ្ឋ។ នៅតំបន់ជនបទ ប្រាក់រៀលត្រូវបានប្រើដើម្បីទិញនូវទំនេញសព្វសារពើ។ នៅទីក្រុងនិងតំបន់មានទេសចរណ៍ គេនិយមចាយប្រាក់។ នៅតំបន់ក្បែរព្រំដែន ដូចជា និង  គេក៏ឃើញមានចាយប្រាក់ថៃដែរ។

កាក់

កាក់ដំបូងជាកាក់៥សេន ដែលត្រូវបានផលិតពីនៅឆ្នាំ ១៩៧៩។ កាក់មិនត្រូវបានគេបោះពុម្ពទៀតទេ។ រហូតដល់ឆ្នាំ ១៩៩៤ ទើបគេឃើញមានការបោះពុម្ពកាក់ឡើងវិញ ដែលមានប្រភេទ ៥០ ១០០ ២០០ និង ៥០០ រៀល។ ប៉ុន្តែ ដោយកាក់មិនមានការពេញនិយមក្នុងការចាយវាយ វាក៏បានបាត់ស្រមោលបន្តិចម្ដងៗពីលើទីផ្សារ។

ក្រដាសប្រាក់

ក្រដាស់ប្រាក់ផលិតនៅឆ្នាំ ១៩៨០ មានប្រភេទ ១ ២ និង ៥ កាក់ ១ ៥ ១០ ២០ និង ៥០ រៀល។ ដោយសារមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ១៩៩០ គេក៏បានបោះពុម្ពក្រដាសប្រាក់ប្រភេទថ្លៃជាង មាន ប្រភេទ ៥០ ១០០ ២០០ ៥០០ ១០០០ និង ២០០០ រៀល។ ក្រោយមក នៅឆ្នាំ ១៩៩៥ ក្រដាសប្រាក់ប្រភេទពី ១០០ ទៅ ១០០០០០ រៀលត្រូវបានចេញផ្សាយ។ ក្រដាសប្រាក់ប្រភេទលើ ១០០០០រៀល មិនសូវឃើញមានគេចាយទេ។ ក្រដាស់ប្រាក់ប្រភេទថ្មីៗត្រូវបានគេដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់តាំងពីឆ្នាំ ២០០១ ដល់ ២០០៧។ ក្រដាស់ប្រាក់រៀលដែលកំពុងចរាចរនៅក្នុងទីផ្សារកម្ពុជាមានដូចតទៅ(លេខនៅក្នុងវង់ក្រចក ជាឆ្នាំដែលគេដាក់អោយប្រើប្រាស់ក្រដាសប្រាក់)៖
  • ៥០៛(២០០២)
  • ១០០៛(២០០១)
  • ៥០០៛(២០០២ ២០០៤)
  • ១០០០៛(២០០៥ ២០០៧)
  • ២០០០៛(២០០៧)
  • ៥០០០៛(២០០១ ២០០៤)
  • ១០០០០៛(២០០១ ២០០៥)
  • ៥០០០០៛(២០០១)
ប្រភពឯកសារ៖ វីគីភីឌា

វិធីសង្រ្គោះចំពោះមនុស្សត្រូវភ្លើងឆក់


សូមមើលពីវិធីសាស្ត្រសង្គ្រោះដូចខាងក្រោម :

១. ជួយជនរងគ្រោះចេញផុតពីការឆក់

  • បិទបារ៉ែតភ្លើងនៅក្នុងផ្ទះ ឬនៅបង្គោលភ្លើង
  • យកឈើស្ងួតទាត់ខ្សែភ្លើងឲ្យឃ្លាតឆ្ងាយពីជនរងគ្រោះ
  • យកក្រមា ឬក្រណាត់ស្ងួត ទាក់កដៃ កជើង អូសជនរងគ្រោះឲ្យចេញផុតពីខ្សែភ្លើង
  • មិនត្រូវទៅក្បែរជនរងគ្រោះទេ ប្រសិនបើកន្លែងគ្រោះថ្នាក់មានទឹក ឬដីសើម
  • មិនត្រូវប្រើសំភារះសើម ឬដែកយកទៅប៉ះខ្សែភ្លើង ឬជនរងគ្រោះ ដែលកំពុងឆក់ឡើយ។

២. អនុវត្តចលនាដង្ហើមសិប្បនិម្មិត

ប្រសិនបើជនរងគ្រោះបាត់បង់ចលនាដង្ហើមត្រូវប្រញាប់ធ្វើចលនាដង្ហើមសិប្បនិម្មិតជាបន្ទាន់។
  • ដាក់ជនរងគ្រោះឲ្យដេកផ្ងារលើដីរាបស្មើ
  • បន្ធូរសំលៀកបំពាក់
  • ខ្វេះយកស្លេស ឬធ្មេញ ( ធ្មេញសិប្បនិម្មិត) ពីក្នុងមាត់ចេញ
  • ចាប់អនុវត្តចលនាដង្ហើម តាមរបៀបមាត់ និងមាត់ ច្រមុះដោយផ្លុំតាមចង្វាក់ពី ១៥ ទៅ ២០ ដង ក្នុង ១នាទី ក្នុងរយះពេលពី ១៥ទៅ ២០នាទី ឬ ជួនកាលត្រូវបន្តធ្វើរហូតដល់ ៤ម៉ោង រហូតដល់ជនរងគ្រោះអាចដកដង្ហើមដោយខ្លួនឯងបាន។
  • ប្រសិនបើជនរងគ្រោះបាត់ចលនាបេះដូង( ជីពចរលែងលោត) ត្រូវធ្វើចលនាបេះដូងរួមជាមួយគ្នាបន្ថែមទៀត

៣. ថែទាំមុខរបួសដោយខ្សែភ្លើងឆក់ដូចរបួសដទៃទៀតដែរ។

ចំណាំ: បន្ទាប់ពីជួយជនរងគ្រោះទៅកាន់មន្ទីពេទ្យ ដើម្បីទទួលការព្យាបាលបន្តឲ្យបានសមស្រប។ ប្រភពឯកសារ៖

យុទ្ធសាស្រ្តអភិវឌ្ឍ♍ន៏ វិស័យហិរញ្ញវត្ថុ ឆ្នាំ២០០៦-២០១៥


ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ មិនមែនជាគោលដៅចុងក្រោយដោយផ្ទាល់ទេ ប៉ុន្តែគឺជាទិដ្ឋភាពមួយ ដែលទ្រទ🐼្រង់ការអភិវឌ្ឍន៍ និង ការកាត់បន្ថយ ភាពក្រីក្រ នៅកម្ពុជា។ មានកាតព្វកិច្ចជាច្រើន ដែលត្រូវធ្វើ ដើម្បី សម្រេច គោលដៅ ដ៏លំបាកនេះ ប៉ុន្តែ មានការឯកភាពជាទូទៅថា ការបង្កើនល្បឿន និង បំបែកមុខព្រួញ កំណើនសេដ្ឋកិច្ច គឺជា កត្តាគន្លឹះ និង ថាការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ទ្រទ្រង់នូវគោលដៅនេះ។ ដើម្បីឲ្យមាន កំណើនសេដ្ឋកិច្ច ប្រកបដោយ សមធម៌ វិស័យហិរញ្ញវត្ថុ ត្រូវតែបានពង្រីក និង អាចប្រើប្រាស់បាន ចំពោះ សហគ្រាសធុនតូច និ ងមធ្យម និង មីក្រូសហគ្រាស ក៏ដូចជា ចំពោះ សហគ្រាសធំៗ និង សហគ្រាស បរទេសដែរ ។ កំណែទម្រង់ ❀និង ការកែប្រែ មានសារៈសំខាន់ណាស់ សម្រាប់ កំណើនសេដ្ឋកិច្ច ប្រកបដោយ សមធម៌។ ទន្ទឹមនោះដែរ ការពង្រីក វិស័យហិរញ្ញវត្ថុ នាំមកនូវហានិភ័យ ដូច្នេះ ត្រូវមានការពិចារណា យ៉ាងល្អិតល្អន់ ទៅលើ បរិដ្ឋាន នៃ ការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ដោយត្រូវផ្តោត ទៅលើ ការប្រុងប្រយ័ត្ន កាត់បន្ថយហានិភ័យ តម្លាភាព និង ការអនុវត្តន៏ ជាឯកសមោធាន នូវ ច្បាប់ និង បទញ្ញត្តិ។

ឯកសារ៖ bet 855:សូមទាញយកទីនេះ

ប្រភពឯការ៖ ៖