bet 855

ជំងឺមហារីកសួត


តើអ្វីទៅជា ជំងឺមហារីកសួត?

ជំងឺមហារីកសួត គឺជា ជំងឺមហារីកកាចមួយ ដែលគេឧស្សាហ៍ជួប, វាភាគច្រើន កើតចេញ ពី កោសិកាស្រទាប់ខាងលើបង្អស់ នៃ ទងសួតធំ, ដែលវាត្រូវបានគេហៅ ឈ្មោះម្យ៉ាងទៀតថា ជំងឺមហារីកសួត ដែលបណ្ដាលមកពី ទងសួតធំ (Bronchial Carcinoma) ។

តើមនុស្សគ្រប់គ្នាសុទ្ធតែអាចកើតជំងឺមហារីកសួតមែនទេ?

តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ៩០% នៃ ការកើតជំងឺមហារីកសួត សុទ្ធតែមានទំនាក់ទំនង យ៉ាងចិត្តស្និទ្ធ ជាមួយ ការជក់បារី។ ចុះចំនែកអ្នក ដែលមិនជក់បារីវិញ, តើមិនមានឱកាស កើតជំងឺមហារីកសួតទេ? ប្រសិនបើអ្នកគិតថា អ្នកទាំងនោះ មិនមានឱកាស កើតជំងឺមហារីកសួតទេ, នោះការគិតរបស់អ្នក ពិតជាពុំត្រឹមត្រូវទេ។ អ្នកឯកទេស នៃ មន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក បានធ្វើបទបង្ហាញថា, ថ្វីត្បិតតែ រហូតមកដល់ បច្ចុប្បន្ននេះ មូលហេតុ នៃ ការកើតជំងឺមហារីកសួត មិនទាន់ត្រូវបានគេ រកឃើញទាំងស្រុងមែន, ប៉ុន្ដែ អ្វីដែលយើងប្រាកដប្រជាថា វាជាកត្តារួមចំនែក ក្នុងការជំរុញ ការកើតជំងឺមហារីកសួត គឺ មិនត្រឹមតែកត្តាជក់បារីទេ,  កត្តាខាងក្រោមទាំងបីនេះ ក៏រូមចំនែកយ៉ាងសំខាន់ ក្នុង ការជំរុញ ការកើតជំងឺ មហារីកសួត, ដូច្នេះ យើងត្រូវតែមាន ការប្រុងប្រយត្ន័អំពីពួកវា។
  • ១.កត្តាបំពុលបរិយាកាស
  • ២.កត្តាសំពាធ
  • ៣.កត្តាជីវជាតិចិញ្ចឹម

ក្រៅពីកត្តាដូចដែលបានរៀបរាប់ខាងលើ, មានកត្តាជាច្រើនទៀត ដូចជា ៖ ការឆ្លងវីរុស, ការឆ្លងពពួកផ្សិត, ជំងឺរបេង, តួនាទី របស់ ប្រព័ន្ធការពារ រាង្គកាយ ចុះខ្សោយ, ប្រពន្ធ័អង់ដូគ្រីន មិនមានតុល្យភាព និង កត្តាតំណពូជ។ល។, ដែលកត្តាទាំងនេះ សុទ្ធតែអាចមានទំនាក់ទំនង ជាមួយ ជំងឺមហារីកសួត។

តើអត្រានៃការកើតជំងឺមហារីកសួតមានករិតខ្ពស់ប៉ុនណាដែរ?

ជំងឺមហារីកសួត ច្រើនតែកើតទៅលើក្រុមមនុស្ស ដែលមានវយ័ចាប់ពី ៤០ប្លាយឆ្នាំ ឡើងទៅ, វ័យដែលមាន ហានិភយ័ខ្ពស់ គឺនៅចន្លោះពី ៦០-៧៩ឆ្នាំ។សមាមាត្ររវាងបុរស និង ស្រ្ដី គឺ ២,៣៖១។

តើជំងឺមហារីកសួតមានអាការៈដូម្ដេចខ្លះ?

១.ក្អក ៖ គឺជាអាការៈមួយ ដ៏សំខាន់ របស់ ꧃ជំងឺមហារីកសួត, ដែលការក្អកនោះ មានលក្ខណៈ ជា ការក្អកស្ងួត។ មានអ្នកជំងឺមួយចំនួន ដែលការក្អក របស់ គាត់មានលាយឈាម នៅក្នុងស្លេស, ហើយ ឈាមនោះមានលក្ខណៈជា សរសៃអំបោះ ឬ ដុំតូចៗ។

២.កំដៅខ្លួនប្រាណចុះត្រជាក់ខុសប្រក្រតី(ទាបជាង ៣៧ អង្សារ)៖ មានអ្នកជំងឺមួយចំនួន ដោយសារតែ គាត់មានការរលាកសួត ដែលបណ្ដាល មក🐼ពី ការស្ទះនូវទងសួត, អញ្ចឹងហើយបានជា បណ្ដាលឱ្យគាត់ លេចចេញនូវអាការៈ កំដៅខ្លួនប្រាណ ចុះត្រជាក់ ខុសប្រក្រតី, ថប់ដើមទ្រូង,។ល។, ក្រោយការប្រើថ្នាំរួច អាការៈទាំងនេះអាចមាន ការធូរស្បើយមួយរយៈ។

៣.ការឈឺណែនក្នុងទ្រូង៖ នៅក្នុងដំណាក់កាលដំបូង នៃ ជំងឺមហារីកសួត, ការឈឺដើមទ្រូង របស់ អ្នកជំងឺ មិនស្ដែងចេញច្បាស់ទេ, អាការៈ ដ៏គួរអោយកត់សម្គាល់ មានដូℱចជា៖ថប់ទ្រូង, ការឈឺស្ទីងៗ ក្នុងដើមទ្រូង, ដែលការឈឺនោះ ពុំមានទីតាំង ច្បាស់លាស់នោះទេ, ហើយក៏ពុំមាន ទំនាក់ទំនងអ្វីធំដុំ ជាមួយ នឹងការដកដង្ហើមដែរ។ប្រសិនបើការឈឺណែន ក្នុងទ្រូង មិនលោះទាល់តែសោះ នោះបង្ហាញថា មហារីក អា꧟ចនឹងកំពុងរុករាន ទន្រ្ទានស្រោមសួត។

ម្យ៉ាងវិញទៀត, ស្លេសនៅក្នុងឈាម ក៏ជា រោគសញ្ញាមួយ ដែលលេចឡើងក្ រោយពេលកើត ជំងឺមហារីកសួត។ ដុំមហារីក អាចធ្វើឱ្យ សរសៃឈាមតូចៗ របស់អ្នកជំងឺ មានការដាច់ចេញឈាម, អញ្ចឹងហើយ ទើបបណ្ដាលឱ្យ ការក្អករបស់ អ្នកជំងឺ មានលាយឈាម ដែលមានបរិមាណតិច, រីឯការក្អកមានឈាម របស់ អ្នកជំងឺ គឺវាមិនមែនជាប់គ្នា ឥតលោះនោះទេ, គឹវាមានលក្ខណៈ ពេលខ្លះមាន ពេលខ្លះអត់, ជាទូទៅ វាតែងតែ នៅលាយឡំ ជាមួយ ស្លេស។ អ្នកជំងឺមហារីកសួត មួយចំនួនធំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាជាជំងឺមហារីកសួត ដោយសារតែពួកគាត់ លេចចេញ នូវ អាការៈក្អកឈាម។

ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសួត

ការធ្វើរោគវិនិច្ឆ័យរក ជំងឺមហារីកសួត គឺជាគន្លឹះក្នុងការស្វែងរក ជំងឺមហារីកសួត ដំណាក់កាលដំបូង និង ធ្វើការព្យាបាល វាអោយបានទាន់ពេលវេលា។អាការៈ នៃ ជំងឺមហារីកសួត ដំណាក់កាលដំបូង មានភាពស្រដៀង ទៅនឹង ជំងឺមួយចំនួន ដែលជាកត្តាមួយ បណ្ដាលអោយ អ្នកជំងឺមាន ភាពយឺតយ៉ាវ ក្នុង ការព្យាបាល ហើយភាគច្រើន នៃ អ្នកជំងឺមហារីកសួត នៅពេលដែលគាត់ ត្រូវបានគេធ្វើ រោគវិនិច្ឆ័យច្បាស់លាស់ ថា គាត់ពិតជាកើត ជំងឺមហារីកសួត មែននោះ ជំងឺនេះ គឺវាវិវត្តន៍ ដល់ ដំណាក់កាលចុងក្រោយហើយ ដែលវាមិនអំណោយផល ក្នុង ការធ្វើការព្យាបាលនោះទេ។ដូច្នេះ ការធ្វើរោគវិនិច្ឆ័យរក ជំងឺមហារីកសួត គឺ វាមានសារៈសំខាន់ខ្លាំងណាស់។

តើអ្នកជំងឺមហារីកសួតគួរតែត្រូវធ្វើតេស្ដពិនិត្យអ្វីខ្លះ?

១. ការថតស្គេន ៖ ការថតស្គេនអាចរកឃើញពីទីតាំងរបស់ជំងឺ និង តាមរយៈ លក្ខណៈពិសេសមួយចំនួន នៃ ជំងឺ អាចធ្វើការក្រើនរំលឹក ពី លទ្ធភា🌠ព នៃ ការកើតជំងឺមហារីកសួត ហើយការថតស្គេននេះ ផងដែរក៏ជាភស្ដុតាងមួយដ៏សំខាន់ ក្នុង ការធ្វើការបែងចែកដំណាក់កាលនៃជំងឺមហារីកសួត។

២.កាំរស្មីអ៊ិច(X) ៖ គឺជាវិធីមួយដ៏សំខាន់ ក្នុង ការ🦹ធ្វើរោគវិនិច្ឆ័យរក ជំងឺមហារីកសួត។ ជំងឺមហារីកសួត ដែលមានឈ្មោះថា (Central Type Of ) វាមិនបង្ហាញចេញនូវ អ្វីខុសប្រក្រតី នៅលើហ្វីល នៃ កាំរស្មីអ៊ិច ទេក្នុងដំណាក់កាលដំបូង។ នៅពេលដែល ដុំមហារីក ធ្វើការរុករាន ដល់ ទងសួត នឹងធ្វើអោយ ទងសួតស្ទះ ពេលនោះវានឹងលេចចេញ នូវ អាការៈរលាកសួត (Obstructive Pneumonia) ឬ សួត មិនអាចស្ពោតឡើងបាន ()។ ប្រសិនបើ កោសិកាមហារីក ធ្វើការលុកលុយ ទៅដល់ ជាលិកា ដែលស្ថិតនៅជុំវិញ សួត កូនកណ្តុរ នៅទីតាំង ដែលមានឈ្មោះ មីឌៀស្ទីនឹម (Mediastinum) នោះគេនឹងឃើញមាន ដុំសាច់ នៅទីតាំងសួត ដែលមានឈ្មោះ ♑ថាហ៊ីលឹម (Hilum) នៅក្នុងហ្វីល នៃ កាំរស្មីអ៊ិច ឬ ស្រមោល របស់ទីតាំង ដែលមានឈ្មោះ មីឌៀស្ទីនឹម (Mediastinum) នៅលើហ្វីល នៃ កាំរស្មីអ៊ិច មានការរីកធំ។

នៅលើហ្វីល នៃ កាំរស្មីអ៊ិច គេអាចមើលឃើញ នូវ ស្រមោលនៃដុំសាច់ ដុះចូល ទៅក្នុង បំពង់នៃទងសួត ជញ្ជាំង នៃ ទងសួតផត ចុះឡើងមិនស្មើ មាន កម្រាស់ក្រាស់ ឬ បំពង់ នៃ ទងសួត រួមតូចស្ទះ។ល។ ចំពោះជំងឺមហារីកសួត ប្រភេទ Peripheral Lung Cancer រូបរាង្គ របស់វា បង្ហាញនៅលើហ្វីល នៃ កាំរស្មីអ៊ិច គឺមានស្រមោលដុំសាច់តូចៗ ស្ថិតនៅពាសពេញ ផ្ទៃនៃសួត។ ចំពោះជំងឺមហារីកសួត ប្រភេទ Bronchioloalveolar Cell Carcinoma រូបរាង្គ របស់វា បង្ហាញនៅលើហ្វីល នៃ កាំរស្មីអ៊ិច គឺស្រដៀង ទៅនឹង ជំងឺរលាកសួត។

៣. ការស្គេនCT ៖ វាច្បាស់ជាង ការថតកាំរស្មីអ៊ិច វាអាចបង្ហាញ ពី រចនាសម្ព័ន្ធ នៃ ទីតាំងជំងឺ បានយ៉ាងច្បាស់ និង អាចបង្ហាញ ពីទីតាំង ដែលកាំរស្មីអ៊ិច មិនអាចថតឃើញបាន ♕(ដូចជា៖ 💃ផ្នែកកំពូលនៃសួត ផ្នែកខាងក្រោយ នៃ បេះដូង។ល។ )។

៤. ការថតMRI ៖ វិធីនេះងាយស្រួល ក្នុងការញែកឱ្យដាច់ពីគ្នា នូវ Mediastinum សរសៃឈាមសួត ពី ដុំមហារីក និង កូនកណ្ដុរ ម្យ៉ាងទៀត វាអាចកំនត់បានយ៉ាងច្បាស់ ពី 🐽បរិវេណ របស់ ដុំមហារីក និង សរសៃឈាម ដែលមានជាប់ពាក់ព័ន្ធ ជាមួយ ដុំនេះ។

៥. PETស្គេន ៖ វាមានលក្ខណៈពិសេស ត្រង់ថា វាអាចបង្ហាញ ពី បំរ៉ែបំរួល នូវ ការធ្វើមេតាបូលីស របស់ ដុំមហារីក។ប៉ុន្ដែ ការប្រើប្រាស់ PET សំរាប់ធ្វើ រោគវិនិច្ឆ័យជំងឺមហារីកសួត ចំពោඣះទីតាំង ដែលដុំមហារីកធ្វើ មេតាបូលីស មានកំរិតទាប ជាពិសេស វាជានិច្ចកាល តែងតែលេចចេញ នូវ លទ្ធផលអវិជ្ជមាន ចំពោះ ជំងឺមហារីក កោសិកាថង់សួត និង ជារឿយៗ តែងតែលេចចេញនូវ លទ្ធផលវិជ្ជមាន ចំពោះ ជំងឺរលាកសួត របេងសួត។ល។

៦. ការច្រឹបយកសាច់ទៅធ្វើកុសល្យវិច្ច័យ ៖ ការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកសួត ផ្ដោតសំខាន់ ទៅលើ💯 ការពិនិត្យជាលិកាកោសិកា នៃ ដុំមហារីក។មានវិធីសាស្រ្ដជាច្រើន ដែលគេប្រ𝔉ើប្រាស់ នៅក្នុងវិស័យសុខាភិបាល សម្រាប់ជំនួយ ក្នុងការច្រឹប យកសាច់ របស់ ដុំមហារីកសួត ទៅធ្វើកុសល្យវិច្ច័យ។កោសិកា សម្រាប់ ធ្វើកុសល្យវិច្ច័យទាំងនោះ យើងអាចបានវា តាមរយៈស្លេស ទឹកនៅក្នុងប្រអប់ទ្រូង ឧបករណ៍ហ្វាយប្រូស្កុប និង ការច្រឹប ឬ ការបូម តាមរយៈម្ជុល។

ការច្រឹបយកសាច់ទៅធ្វើកុសលវិច្ចយ័ គឺជា វិធីមួយ ដែលអាចធ្វើរោគវិនិច្ឆ័យ តាមរយៈជាលិកា បានយ៉ាងច្បាស់លាស់។ការច្រឹបយកសាច់ ទៅធ្វើ កុសលវិច្ច័យ អាចធ្វើទៅបាន តាមរយៈ ការវះកាត់បើក ប្រអប់ទ្រូង ពិនិត្យរួចច្រឹបយកសាច់ នៅទីតាំងណា ដែលមានការសង្សយ័ យកទៅ ធ្វើកុសលវិច្ចយ័, ឬ តាមរយៈការជំនួយពី CT ដើម្បីចូលទៅច្ រឹបយកសាច់, ដែលការច្រឹបយកសាច់ អាចធ្វើទៅលើដុំមហារីក, កោសិកាប្រព័ន្ធ ទឹករងៃ ដែល កោសិកាមហារីក បានធ្វើការរុករានទន្រ្ទាន,ស្រោមសួត។ល។

៧.ការសុងមើលទងសួត៖តាមរយៈការសុងមើលទងធ្វើអោយយើងអាចដឹងពីទីតាំង, ទំហំរបស់ដុំមហារីក, ច្រឹបយកសាច់ ទៅធ្វើកុសលវិច្ចយ័, ឬ ក៏យកកោសិកា 𒁏ដែលស្ថិតនៅក្នុង ទងសួត ទៅធ្វើការពិនិត្យ។

៨. ការពិនិត្យកោសិកានៅក្នុងស្លេស៖ ការពិនិត្យកោសិកា នៅក្នុងស្លេស គឺជា🎀 វិធីមួយ ដែលងាយ និង មានប្រសិទ្ធិភាព, ចំពោះអ្នកជំងឺ ដែលមិនមានអាការៈក្អក ឬ ក្អកមានស្លេស, អាចបាញ់នូវសារធាតុម្យ៉ាង ចូលក្នុងមាត់ដើម្បីយកស្លេស ទៅពិនិត្យធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកសួត ជាជំហានដំបូង។

ការព្យាបាលជម្ងឺមហារីកសួត

ជំងឺមហារីកសួត គឺជា ជំងឺមួយដែលបំផ្លាញសុខភាពមនុស្ស បណ្តាលឲ្យស្លាប់ ធំជាងគេបំផុត នៅលើ សកលលោកបច្ចុប្បន្ន ដូច្នេះ ជំងឺមហារីកសួត នៅអាចធ្វើ ការព្យាបាលបានដែរឬទេ? អ្នកជំនាញឯកទេស បានបង្ហាញថា ថ្វីត្បិតតែការព្យាករណ៍ខ្សោយ ប៉ុន្តែ នៅតាមមន្ទីរពិនិត្យ និង ព្យាបាល ជម្ងឺមហារីកសួត នៅតែមានចំនួនច្រើន។ ចំពោះ អ្នកជម្ងឺមហារីកសួត ដំណាក់កាលចុងក្រោយ ការព្យាករណ៍ នៃ ជម្ងឺមហារីកសួត ផ្អែកជាអាទិ៍ លើការព្យាបាល និង ស្របទៅតាមស្ថានភាព សុខភាព របស់ អ្នកជំងឺ ឬ អត់។វិធីព្យាបាលមហារីកសួត ដំណាក់កាលចុងក្រោយ សំខាន់ គឺ ត្រូវមាន ការប្រើគីមី និង វិទ្យុសកម្ម និង ការព្យាបាល ដោយ ថ្នាំចិនបុរាណ។ វិធីព្យាបាល ជម្ងឺមហារីកសួត មានច្រើនប្រភេទ គឺជា គន្លឹះមួយ ក្នុង ការជ្រើសរើស វិធីព្យាបាលមហារីកសួត យ៉ាងសក្តិសមដោយខ្លួនឯង។

វិធីព្យាបាលអ្នកជម្ងឺមហារីកសួត

បច្ចុប្បន្នការព្យាបាល ជម្ងឺមហារីកសួត សំខាន់គឺធ្វើការវះកាត់  វិធានការព្យាបាលផ្សេងទៀត មានការព្យាបាល ប្រើវិទ្យុសកម្ម ការព្យាបាលប្រើគីមី ការព្យាបាលជម្ងឺ ដោយជួយរាងកាយ ការព្យាបាល ដោយ ប្រើប្រាស់ថ្នាំចិនបុរាណ។ល។

ការព្យាបាលដោយការវះកាត់

ក្រៅពីពួកយើងទាំងអស់គ្នា បានជ្រាបដឹងពី ការព្យាបាលជម្ងឺមហារីកសួត ដោយការវះកាត់ នៅមានការព្យាបាល ដោយធ្វើឲ្យ ត្រជាក់ ក្នុង ពេលវះកាត់ កំដៅខ្ពស់ កាំរស្មី Laser ការវះកាត់ ដោយ ប្រើគីមី ផ្លេកបន្ទោល និង ការវះកាត់ សាច់មហារីក។ រួមមាន ការវះកាត់ ដោយ ការកាត់ចេញទាំងឬស និង ការកាត់ចេញចាក់ថ្នាំបំបាត់ ការឈឺចាប់។  អាចធ្វើការវះកាត់ អ្នកជម្ងឺ ដំណាក់កាលដំបូង និង ដំណាក់កាលកណ្តាល ចំនួនអ្នកជម្ងឺមានក្រោម ៤០% ការវះកាត់ ក្នុង ដំណាក់កាលចុងក្រោយ ត្រូវបានធ្វើការវះកាត់ ដោយ ចាក់ថ្នាំបំបាត់ការឈឺចាប់។ ការវះកាត់ ដោយ ការវះកាត់ចេញ នៅតែជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាព នៃ ការព្យាបាលជម្ងឺមហារីកសួត ជម្រើស នៃ ការចង្អុលបង្ហាញ ការវះកាត់ និង ប្រភេទការវះកាត់ ជាច្រើនគឺយោងទៅតាម ទំហំ នៃ ការលុកលុយ របស់ ជម្ងឺមហារីក ទំហំ និង ស្ថានភាពទូទៅ របស់ អ្នកជំងឺ ជាពិសេស គឺ ការកំនត់ បម្រុងទុក មុខងារ របស់ បេះដូង។  គោលការណ៍ នៃ ការវះកាត់ គឺ បំពេញនូវ ការកាត់ចេញស្ថានភាពជំងឺ ថែមទាំង ថែរក្សា ជាអតិប្បរមា នៃ បញ្ហាសុខភាពសួត។

ការព្យាបាលដោយការប្រើវិទ្យសកម្ម

ការព្យាបាលដោយវិទ្យុសកម្ម រួមបញ្ចូលកន្លែងប្រហោង ការបញ្ចេញពន្លឺខាងក្រៅ ឧបករណ៍ ដែលប្រើប្រាស់ រួមមាន រ៉ាឌីយ៉ូម (Radium) ម៉ាស៊ីនកាំរស្មី X-ray កាំភ្លើងកូបាល់ (Cobalt) ឥលូវច្រើនប្រើល្បឿនធ្វើឲ្យលឿន ព្រមទាំងការរីកចំរើន នូវ ឧបករណ៍ទំនើបៗ កាំបិត (photons) កាំបិត” X” គ្រប់ប្រភេទ ជាច្រើននៅពេលថ្មីៗនេះ។ អាចប្រើប្រាស់ ជាការព្យាបាលជំនួយមុន ឬ ក្រោយ ពេលវះកាត់ ដើម្បីបង្កើននូវអត្រា នៃ ការកាត់ចេញ ដោយ ការវះកាត់ និង ក្រោយពេលពី ការវះកាត់ មានការរស់រានមានជីវិត រយះពេលយូរ យើងអាចជ្រើសរើស ការព្យាបាល ដោយចំហាយវិទ្យុសកម្ម សម្រាប់ករណីមិនអាច ធ្វើការវះកាត់ ឬ មានការរីករាលឡើងវិញ នៃ កោសិកាមហារីក។ ការព្យាបាល ដោយ ចំហាយវិទ្យុសកម្ម មានចំនុច សាមញ្ញវិទ្យុសកម្ម និង វិទ្យុសកម្ម។ ការព្យាបាល ដោយ វិទ្យុសកម្មសាមញ្ញ បែងចែកចំនុច នៃ រ៉ាឌីកាល់វិទ្យុសកម្ម និង វិទ្យុសកម្ម ដោយបំបាត់ការឈឺចាប់។ អាចអាស្រ័យទៅ តាមប្រភេទជំងឺ នៃ មហារីកសួត ជាលិកា (ដំបៅ) មានការរាលដាល ឬ អត់ ហើយយកមកធ្វើ ការសម្រេច នូវ ស្ថានភាពមុខងារសួត និង ស្ថានភាពក្នុងខ្លួន។ ការព្យាបាល ដោយ វិទ្យុសកម្មទូលំទូលាយ គឺ ការព្យាបាលបែប វិទ្យុសកម្ម រួមបញ្ចូល នឹង ការវះកាត់ ព្យាបាលបែបគីមី មកធ្វើការប្រតិបត្តិ ការព្យាបាល បើប្រៀប នឹង ភាពសាមញ្ញ នៃ ការព្យាបាលណាមួយ សុទ្ធតែ អាចបង្កើនអត្រារស់រាន មានជីវិតបានទាំងអស់។

ការព្យាបាលជម្ងឺមហារីកសួតដំណាក់កាលដំបូងនិងដំណាក់កាលចុងក្រោយ

ដំណាក់កាលដំបូង នៃ ជម្ងឺមហារីកសួត គួរតែប្រតិបត្តិការណ៍ នូវការវះកាត់ចេញ បំនែក នៃ សួត នៅពេលកាត់ចេញ សាច់មហារីក ដំបូងបានពេញលេញ និង សំអាតទឹករងៃ នៃ សួត ឲ្យបានស្អាតហើយនោះ ត្រូវព្យាយាម ថែរក្សាបញ្ហា សុខភាពសួត ដើម្បីឈានទៅដល់ គោលដៅ ក្នុង ការរស់រានមានជីវិត។ ចំពោះ អ្នកជំងឺមហារីកសួត ដែលជា ដំណាក់កាល ចុងក្រោយជាច្រើន ត្រូវព្យាយាមតស៊ូ ក្នុងការវះកាត់ចេញ នូវ សាច់មហារីកដំបូង អាចធ្វើបាន នូវ ការកាត់ចេញ នៃ ទឹករងៃ ដែលត្រូវបានរាលដាលនោះ ជាមួយគ្នានោះត្ រូវបន្ថែម ការព្យាបាល ដោយ វិទ្យុសកម្ម និង ការព្យាបាល បែបគីមី និង ការព្យាបាលជំងឺហារីកសួត ផ្សេងៗទៀត។ ប្រភពឯកសារ៖ 

bet 855:ជំងឺមហារីកថ្លើម


ការៈរបស់ជំងឺមហារីកថ្លើម

អាការៈមហារីកថ្លើមដំណាក់កាលដំបូង មិនសូវមានភាពច្បាស់លាស់ទេ ភាគច្រើនគឺបង្ហាញឲ្យឃើញនូវ អាការៈក្នុងដំណាក់កាលកណ្តាល និង ចុងក្រោយ។ ក្នុងជីវភាពប្រចំាថ្ងៃ ភាគច្រើនគឺខកពេល និង មានភាពព្រងើយកន្តើយនូវ អាការៈមហារីកថ្លើមដំណាក់កាលដំបូង ចំាដល់ពេលពិនិត្យរួច ក៏ជួបប្រទះកើតមាន ជំងឺមហារីកដំណាក់កាលចុងក្រោយបាត់ទៅហើយ។ ដូច្នេះរោគសញ្ញា និងអាការៈមហារីកថ្លើមមានការបង្ហាញឲ្យឃើញអ្វីខ្លះ?

ការបង្ហាញឲ្យឃើញនូវរោគសញ្ញានិងអាការៈមហារីកថ្លើម

១. ផ្នែកថ្លើមមានការឈឺចាប់៖ ការឈឺស្ទីងៗខាងលើផ្នែកខាងស្តាំ នៃពោះជាប់គ្នាមិនដាច់ គឺជាអាការៈមួយដ៏សំខាន់ នៃ ជំងឺមហារីកថ្លើម ហើយ វាក៏ជាអាការៈមួយ ដែលគេឧស្សាហ៍ជួបប្រទះ ច្រើនជាងគេផងដែរ។ ដោយសារការរីកលូតលាស់ យ៉ាងរហ័សនៃថ្លើមរីក ធ្វើឲ្យមាន ស្រោមរបស់ថ្លើម ឡើងតឹង ឬ ក៏ជាកោសិកាមហារីក បានរុករានស្រោមរបស់ថ្លើម គឺវាអាចបណ្តាលឲ្យទៅជា ឈឺស្ទីងៗជាប់គ្នាមិនដាច់នៅបរិវេណថ្លើម ឬក៏ ឈឺចុកណែនៗ។ មហារីកមានការបំពាន ដល់ សន្ទះសាច់ដុំខ័ណ្ឌចែកប្រអប់ទ្រូង និង ពោះ(diaphragm) នោះការឈឺចាប់នឹងរាលទៅដល់ស្មា ឬ ខ្នងខាងស្តាំ។ ប្រꩵសិនបើ ដុំមហារីករាតត្បាតរាលដាល ដល់ បរិវេណខាងស្តាំផ្នែកខាងក្រោយ អាចបណ្តាលឲ្យមានការឈឺចាប់ចង្កេះខាងស្តាំ។ នៅពេលដែលដុំមហារីក មានការបែកធ្លុះធ្លាយ ពេលនោះកោសិកាមហារីក និង ឈាមបានធ្លាក់ចូលទៅក្នុងពោះ បណ្តាលឲ្យមានការឈឺចាប់ពោះ កាន់តែខ្លាំងឡើងៗ និងលេចចេញនូវ រោគសញ្ញា និងអាការៈ(Peritonitis)ជាដើម។

២. រោគហើមថ្លើម៖គឺជាដើមហេតុនៃរោគសញ្ញាមហារីកថ្លើមដែលឧស្សាហ៍ជួបប្រទះច្រើនជាងគេ។ ថ្លើមចេះតែរីកធំវិវត្តន៍ ទៅមុខរហូត ស្ទាបពីក្រៅ មានសណ្ឋានរឹង ផ្ទៃរបស់វារដិបរដុប មានដុំពកតូចធំមិនស្មើឬក៏មានទួលឡើងនៅលើផ្ទៃꦇពោះ និងគែមៗរបស់វារដិបរដួល និងសង្កត់ទៅមានការឈឺ។

៣. ជំងឺខាន់លឿង៖ប្រហែលជា1/3នៃអ្នកជំងឺមហារីកមានរោគសញ្ញានេះ ជាទូទៅវាតែងតែកើតឡើងនៅក្នុងដំណាក់កាលចុងក្រោយ វាកើតឡើង ដោយសា෴រតែមានការបំផ្លាញ ពីកោសិកាថ្លើម និង ដុំមហារីកថ្លើមសង្កត់លើបំពង់បង្ហូរទឹកប្រមាត់ និង មូលហេតុផ្សេងៗទៀតៗ។ល។

៤. គ្រុនក្តៅ ៖ ជាទូទៅ សីតុណ្ហភាពក្តៅអ៊ុនៗ ជួនកាលឡើងកំដៅដល់39អង🌸្សារ ពេលខ្លះសីតុណ្ហភាពក្តៅអ៊ុនៗឥតឈប់ឈរ ឬ ពេលខ្លះ សីតុណ្ហភាពកំដៅ ឡើងខ្ពស់ឡើងចុះមិនទៀងទាត់ឡើយ។ នេះគឺដោយសារកោសិកាមហារីកស្លាប់ នឹងត្រូវបានសរីរាង្គកាយធ្វើមេតាបូលី សបញ្ចេញចោល ឬ ដុំមហារីកសង្កត់ ទៅលើ បំពង់បង្ហូរទឹកប្រមាត់ នោះវាបណ្តាលឲ្យ រលាកបំពង់បង្ហូរទឹកប្រមាត់ ឬ អាចមានការឆ្លងមេរោគជាដើម។

៥. ផ្លូវអាហារ និងអាការៈផ្សេងៗ ៖ អត់រសអាហារ ការរំលាយអាហារមិនល្អ ក្អួតចង្អោរ រាគរូស អស់កំលាំង ស្គមស្គាំង បាក់ទ្រុឌ🍷ទ្រោម។

៦. អាការៈនៃការរាលដាលទៅកន្លែងផ្សេង ៖ អាការៈរបស់វាមានភាពផ្សេងៗគ្នាទៅតាមសរីរាង្គដែលវារាលដាល់ទៅដល់។ល។ ប្រសិនបើវារាលដាល ទៅដល់ សួត វាបណ្តាលឲ្យក្អក ក្អួតឈាម ប្រសិនបើវារាលដាលទៅដល់ស្រោមសួត វាបណ្តាលឲ្យឈឺទ្រូង និងមានឈាមដក់ក្នុងថង់សួត ប្រសិនបើ វារាលដាលទៅដល់ឆ្អឹងវាបណ្តាលឲ្យឈឺឆ្អឹង បាក់ឆ្អឹង ប្រសិនបើវារាលដាលទៅដល់ឆ្អឹងកងខ្នង ឬក៏ វាសង្កត់ទៅលើ សរសៃពួរបញ្ជា នៅក្នុងឆ្អឹងកងខ្នង អាចបណ្𝓰តាលឲ្យ ឈឺឆ្អឹងកងខ្នង និង ស្ពឹកមួយកំណាត់ខ្លួន ប្រសិនបើវារាលដាលទៅដល់ខួរក្បាល វាបណ្តាលឲ្យឈឺក្បាល ក្អួត និង លេចចេញ នូវ អាការៈសរសៃប្រសាទមួយចំនួន។

៧. អាការៈដទៃទៀត ៖ 💜ដោយសារតែការធ្វើមេតាបូលីសរបស់កោសិកាមហារីកមានភាពមិនប្រក្រតី បណ្តាលឲ្យលេចចេញនូវអាការៈមួយចំនួន របស់ប្រព័ន្ធអង់ដូគ្រីន ដែលគេឲ្យឈ្មោះថា Paraneoplastಌic syndrome។ អាការៈទាំងនោះមានដូចជា៖

(៧.១) ខ្វះជាតិស្ករ៖អាការៈលេចចេញប្រហែលពី10%ទៅ30%នៃអ្នកជំងឺមហារីក ដោយសារតែកោសិការប✨ស់ថ្លើម បានផលិតនូវសារជាតិអាំងស៊ី෴លីន ឬក៏សារធាតុដូចទៅនឹងអាំងស៊ីលីន ឬក៏ កោសិកាថ្លើមបានប្រើប្រាស់ នូវ ជាតិស្ករយ៉ាងច្រើន។ ការខ្វះជាតិស្ករធ្ងន់ធ្ងរ អាចបណ្តាលឲ្យ បាត់បង់ស្មារតី ឬ រហូតដល់ស្លាប់ក៏មាន។

(៧.២) គោលិកាឈាមក្រហមច្រើនហួសកំ🌸នត់៖ លេចចេញប្រហែលពី ២% ទៅ១០% នៃអ្នកជំងឺមហារីក ប្𓆉រហែលជាមានទំនាក់ទំនង ជាមួយ សារធាតុជំរុញ ការផលិតគោលិកាឈាមក្រហមEPO។

(៧.៣) អាការៈផ្សេងៗទៀត៖មានដូចជាឡើងជាតិខ្លាញ់ និង ជាតិកាល់ស្យូមក្នុងឈាម ប្រជុំនៃរោគសញ្ញាដែលមានឈ្មោះថា Carcinoid syndrome ប្រជុំនៃរោគសញ្ញាដែលមានឈ្មោះថា Gonadotropin secretion និងពេញវ័យមុនអាយុកំនត់ ជំងឺស្បែកប្រភេទSkin porphyria និង ដំណើរឈាម កកខុសប្រក្រតីដែលមានឈ្មោះꦺថាAfibrinogenemia។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម

ជំងឺមហារីកថ្លើមគឺសំដៅទៅលើថ្លើមដែលជាជំងឺមហារីកប្រភេទកាច បើគិតតាមមធ្យមភាគទៅគឺអ្នកជំងឺ ដែលមានវ័យចាប់ពី44ឆ្នាំ។ ព្យាបាលមហារីកថ្លើម មិនទាន់ពេលវេលា ឬក៏ ជ្រើសរើសការព្យាបាល មិនត្រូវតាមគោលការណ៍ទេនោះ ជាមធ្យមពេលវេលា នៃការរក្សាអាយុរស់នៅ គឺបានតែកន្លះឆ្នាំប៉ុណ្ណោះ។ ពីព្រោះដំណាក់កាលដំបូង នៃជំងឺមហារីកនេះ វាមិនមានលក្ខណៈប្លែកបង្ហាញអោយឃើញនោះទេ នៅពេលដែលរកឃើញថា មានកើតជំងឺនេះភាគច្រើនជំងឺនេះ គឺ ស្ថិតក្នុងដំណាក់កណ្តាល ឬចុងក្រោយទៅហើយ ដូច្នេះការធ្វើរោគវិនិច្ឆ័យ នៃ ជំងឺមហារីកថ្លើម ឲ្យបានត្រឹមត្រូវទាន់ពេលវេលា ពិតជាមានប្រសិទ្ធភាពខ្លាំងណាស់។

តើចាំបាច់អ្វីត្រូវការត្រួតពិនិត្យជំងឺមហារីកថ្លើមដូចម្តេចទៅ?

១.ត្រួតពិនិត្យតាមរយៈ CT
ប៉ុន្មានឆ្នាំកន្លងមកនេះ ការត្រួតពិនិត្យតាម CT គឺជាមធ្យោបាយ ឬក៏ ជាឧបករណ៍មួយល្អបំផុត ក្នុងការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកថ្លើម ត្រួតពិនិត្យតាម CT នេះផងដែរ អាចរកឃើញយ៉ាងច្បាស់លាស់ នូវ រូបសណ្ឋានតូចឬធំ កត្តា រឺ បដិវេណ នៃ រាង្គកាយរបស់អ្នកជំងឺផងដែរ។ក្រៅពីនោះទៀត គឺព្ យាលបាលតាមម៉ាស៊ីនស្គេន ដើម្បីវែកញែករកនូវបំពង់ល្អិតៗ ដ▨ែលខូចខាតនៃបដិវេណថ្លើម យើងប្រើម៉ាស៊ីន CT ប្រភេទនេះ អាចរកឃើញ យ៉ាងច្បាស់លាស់ នូវ សរសៃឈាមគ្រប់ផ្នែក នៃ ថ្លើម និង ជាពិសេសអាចឆ្លុះឃើញ នូវ ដុំសាច់មហារីក ដែលនៅក្នុងនេះផងដែរ។

២. ម៉ាស៊ីន MRI
បើនិយាយចំពោះម៉ាស៊ីនប្រភេទនេះ វាងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ និង ត្រួតពិនិត្យបានយ៉ាងល្អិតល្អន់បំផុត ចំពោះ មហារីកថ្លើមប្រភេទស្រាល ។ បើនិយាយចំពោះ មហារីកជាដុំសាច់ស្លូត ម៉ាស៊ីនប្រភេទនេះ វាមានអត្ថប្រយោជន៏យ៉ាងច្រើន ក្នុងការត្រួតពិនិត្យ បន្ថែមពីនេះទៅទៀត អ្នកជំងឺ ដែលបានធ្វើការវិនិច្ឆ័យ ដោយម៉ាស៊ីន CT នោះរួចក៏មកធ្វើការព្យាលបាល ដោយម៉🧜ាស៊ីនប្រភេទនេះបន្ថែមទៀតដែរ។

៣. ប្រូតេអ៊ីន AFP
នៅវិស័យសុខាភិបាល ប្រូតេអ៊ីន AFP នាពេលបច្ចុប្បន្ននេះ វាគឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការវិនិច្ឆ័យ រោគជំងឺមហារីកថ្លើម នេះគឺជាវិធីពិតជាក់លាក់ និង ងាយស្រួលសម្រាប់ធ្វើយកមកប្រើប្រាស់ ។ អ្នកជំងឺដែលកើតមេរោគរលាកថ្លើម ងាយនឹងឈានទៅរកឬឆ្លង ជំងឺមហារីកថ្លើម ហើយ អ្នកមានជំងឺមហារីកថ្លើម ងាយនឹងមាន ប្រួតេអ៊ីន AFPកើនឡើង ប៉ុន្តែមិនមែនទាំងអស់ នៃអ្នកកើតជំងឺមហារ🦩ីថ្លើមនោះទេ ដែលមានប្រូតេអ៊ីននេះ ដូច្នេះហើយអ្នកជំងឺដែលកើតជំងឺរលាកថ្លើមរីងរៃមាន ប្រូតេអ៊ីនAFP ធម្មតានិងមិនលាតត្រដាងអ្វីឡើយ។

៤. ការត្រួតពិនិត្យដោយតាមរយៈអេកូ
ជាទួទៅលក្ខណៈដូចខាងក្រោម អេកូ⛎គឺគេប្រើក្រោយពីអ្នកជំងឺបានព្យាលបាលរួច បន្ទាប់មកគេនឹងចាប់ត្រួតពិនិត្យឡើងវិញ វិធីនេះ បើនិយាយចំពោះ ការធ្វើរោគវិនិច្ឆ័យ វាអាចបង្ហាញថាដុំសាច់មហារីក♚មានលក្ខណៈតូច ឬក៏ ធំ ធ្វើការវិនិច្ឆ័យ លក្ខណៈប្រភេទ ដុំមហារីកថ្លើមនេះ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់។

អ្នកជំនាញនៅមន្ទីពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ នៅពេលធ្វើការវិនិច្ឆ័យរោគមហារីកថ្លើម ត្រូវតែមក មន្ទីពេទ្យណា ដែលមានជំនាញ ក្នុងការព្យាលបាល ជំងឺមហារីក ទើបអាចធានាបានថាមានប្រសិទ្ធភាពខ្ពស់ ហើយជាពិសេសនោះ មានលក្ខណៈសុវត្ថិភាពផងដែរ។

ការព្យាបាលជំងឺមហារីកថ្លើម

មហារីកថ្លើមគឺជាជំងឺមហារីកមួយដែលអាចបណ្តាលឲ្យស្លាប់ វាមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាពរបស់មនុស្ស។ ម៉្យាងទៀត អត្រាស្លាប់ ដោយ ជំងឺមានអត្រាខ្ពស់។ ប្រសិនបើមហារីកថ្លើមដំណាក់កាលដំបូងមិនប្រញាប់ប្រញាល់ធ្វើការព្យាបាលទេនោះ អាចនឹងបណ្តាលឲ្យអ្នកជំងឺស្លាប់។ វិធីព្យាបាលរោគមហារីកថ្លើម មានច្រើនប្រភេទវិធីព្យាបាលខុសគ្នា វាមានប្រសិទ្ធិភាពខុសគ្នាផងដែរ ជ្រើសរើសវិធីព្យាបាល មហារីកថ្លើមណាមួយ ដែលទំនងថាមានសារះសំខាន់ឈានមុខគេ។

  • វិធីព្យាបាលមហារីកថ្លើមដែលតែងតែប្រើប្រាស់
តាមប្រសាសន៍របស់អ្នកជំងឺមហារីកថ្លើម វិធីព្យាបាលដែលតែងតែប្រើប្រាស់ជាងគេ គឺ វិធីព្យាបាលដោយចាក់បញ្ចូល និង វិធីព្យាបាលដោយវះកាត់។ ជាទូទៅ ដោយសារតែភាគច្រើន នៃ អ្នកជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ មានស្ថានភាពកោសិកាមហារីករីកធំ និង ផ្លាស់ទី ដូច្នេះ ស្ថានភាពសុខភាពទាំងមួល របស់អ្នកជំងឺមហារីកថ្លើមធ្ងន់ធ្ងរ សុខភាពកាយសម្បទាក៏មានការអន់ថយផងដែរ។ អ្នកជំងឺដំណាក់កាលចុងក្រោយ មានឱកាសប្រតិបត្តិការវះកាត់ចេញពិតប្រាកដក៏មាន ១៣% នៃអ្នកជំងឺផងដែរ។
  • វិធីព្យាបាលដ៏ល្អបំផុតសំរាប់មហារីកថ្លើមដំណាក់កាលចុងក្រោយ
ឥលូវនេះវិធីព្យាបាលដោយការចាក់បញ្ចូល គឺត្រូវបានគេប្រើប្រាស់ទូទៅនៅក្នុងការព្យាបាលរោគមហារីកថ្លើម ជាទូទៅព្យាបាលដោយការចាក់បញ្ចូល គឺស្ថិតនៅក្រោមកម្មរស្មី X 、CT、B  ម្ជុលពិសេស និង ទុយោ បូមចាក់ចូលទៅក្នុងសាច់មហារីកថ្លើមសំរាប់ជាវិធីសាស្ត្រមួយក្នុងការវិនិច្ឆ័យនិងព្យាបាល វាមានគន្លឹះច្រើនជាងក្នុងការព្យាបាលតាមវិទ្យុសកម្មសរសៃឈាមក្រហមនៃថ្លើម ការព្យាបាលមានប្រសិទិ្ធជាង ហើយការរីកចំរើនក៏រហ័ស វាជាវិធីសាស្រ្តព្យាបាលមហារីកថ្លើមដំណាក់កាលចុងក្រោយដែលល្អជាងគេ។
  • វិធីសាស្រ្តព្យាបាលផ្សេងៗទៀត
ក្រៅពីវិធីព្យាបាលដោយការចាក់បញ្ចូល និង វិធីព្យាបាលដោយការវះកាត់ នៅអាចជ្រើសយកវិធីព្យាបាល តាមថ្នាំចិនបានផងដែរ។ ចំពោះអ្ នកជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ នៅពេលព្យាបាល ប្រសិនបើជ្រើសយកវិធីមួយ គឺ តាមរយៈគីមី ឬតាមរយៈវិទ្យុសកម្ម ប្រសិទ្ធិភាព គឺមិនទាន់ដល់កំរិតនៅឡើយទេ ហើយប្រើគីមី និង វិទ្យុសកម្មមានផលប៉ះពាល់ច្រើននឹងអាចធ្វើឲ្យអ្នកជំងឺឈឺចាប់កាន់តែខ្លាំង ចំណែកថ្នាំចិន មិនត្រឹមតែអាចធ្វើឲ្យអ្នកជំងឺ ដែលមិនស្រួលមានប្រសិទិ្ធភាពនិងធូរស្បើយប៉ុណ្ណោះទេ វាថែមទាំងអាចកាត់បន្ថយ ការព្យាបាលដោយគីមី យ៉ាងមានប្រសិទិ្ធភាព។ នៅក្នុងមន្ទីរពិនិត្យនិងព្យាបាលអ្នកជំងឺ ការព្យាបាលដោយប្រើថ្នាំចិនច្រើន ភាគច្រើនសំរាប់ព្យាបាល មហារីកថ្លើមដំណាក់កាលចុងក្រោយ។ ដូចដែលបានរៀបរាប់ខាងលើ វិធីព្យាបាលមហារីកថ្លើមមានច្រើនប្រភេទណាស់ ជ្រើសរើសវិធីព្យាបាលមហារីកថ្លើម ដ៏សក្តិសមដោយខ្លួនឯង គឺជារឿងសំខាន់បំផុត។ អ្នកឯកទេសជំនាញមហារីកថ្លើម នៃ មន្ទីរក្វាងចូវទំនើបផ្នែកមហារីក បានរំលឹកថា:មិនខ្វល់ថាការព្យាបាល ដោយ ការចាក់បញ្ចូល  រឺ ក៏ ការព្យាបាលដោយការវះកាត់ អ្នកជំងឺ ចង់ទទួលបានការកំចាត់ចោលនូវថ្នាំពេទ្យទ្វេដង គឺអាចជ្រើសរើស តាម គោលការណ៍មន្ទីរពេទ្យ មកធ្វើការព្យាបាលជំងឺ។ ប្រភពឯកសារ៖ 

ជំងឺរលាក​សួត​កុមារ


កុមារដែលនៅមាន ប្រព័ន្ធការពារខ្លួនខ្សោយ ងាយប្រឈមមុខ នឹងជំងឺច្រើនប្រភេទ។ ជំងឺផ្លូវ ដង្ហើម ជា បញ្ហាមួយគំរាមកំហែងដល់កុមារកម្ពុជាជាច្រើន។ ជំងឺផ្លូវដង្ហើម រួមមានជំងឺ ជាច្រើន ដែលទាក់ទងនឹង ផ្លូវដង្ហើមលើ និង ផ្លូវដង្ហើមខាងក្រោមរបស់កុមារ ជាពិសេស ជំងឺរលាកសួត កុមារ។  ជំងឺរលាកសួតកុមារ ប្រសិនបើយើង មិនបានព្យាបាលវា ឱ្យបានទាន់ពេលវេលានោះទេ កុមារអាចស្លាប់បាន។

ជំងឺរលាកសួតកុមារ ជាអ្វី?

ជំងឺរលាកសួត គឺសំដៅ ដល់ រលាកទៅលើសាច់សួត ជាប្រភេទ ជំងឺមួꦺយដែល ងាយនឹង កើតចំពោះមនុស្សទូទៅ ជាពិសេស ចំពោះកុមារតូចៗក្រោមអាយុ ៥ឆ្នាំ។ ជំងឺនេះ អាចឆ្លង ពី កុមារ ម្នាក់ទៅកុមារម្នាក់ទៀត បានដោយសារ ការដកដង្ហើម ដែល មានទំនាក់ទំនងនឹង បរិយាកាសខាងក្រៅ។ សួតមាន ទំហំធំ ប្រសិនបើ លាតត្រដាង នៅខាងក្រៅប្រអប់ទ្រូង សួតមានទំហំ ប្រមាណជា ២០០ម៉ែត្រការ៉េ នៅលើមនុស្ស ពេញវ័យ។ ដូច្នេះសួតហាក់ដូចជា នៅកណ្ដាលវាល ដែលអាច រងនូវធូលីដី បាក់តេរី ឧស្ម័ន និង មេរោគដែលមាន នៅក្នុងបរិយាកាស។

រោគសញ្ញាជំងឺរលាកសួតកុមារ

កុមារច្រើនមានអាការក្ដៅខ្លួន ហៀរសម្បោរ ក្អក និង ពិបាក ដកដង្ហើម។ លើសពីនេះទៅទៀត អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ខ្លាំង មានទារ៉ាស៍ ដែលជាសញ្ញាផត ផ្នែកខាងក្រោម នៃ ឆ្អឹងប្រអប់ទ្រូង។ សញ្ញានេះ មើលឃើញច្បាស់ នៅពេល កុមារដក ដង្ហើមចូល កុមារអាចមាន ស្វាយបបូរមាត់ និងអណ្ដាត។

មូលហេតុបង្កជំងឺរលាកសួត

ជំងឺរលាកសួតបង្កឡើងពីមេរោគ ដូចជាវីរុស បាក់តេរី ប៉ារ៉ាស៊ីត ពពួកផ្សិតជាដើម។ ពពួកមេរោគទាំងនោះមានច្រើននៅ ក្នុងបរិស្ថានរស់នៅ ហើយវាឆ្លងទៅកុមារតាមរយៈដំំណកដង្ហើម។ នៅពេលដកដង្ហើមចេញចូល តែងតែមានប៉ះពាល់ មេរោគទាំងនោះ។ សម្ពាធបរិយាកាសខាងក្រៅជាកត្ដាមួយដ៏សំខាន់ក្នុងការបង្កជំងឺរលាកសួតដែរ។ រាល់ខ្យល់ដកដង្ហើម ដែលមានលាយឡំជា មួយពពួកមេរោគ បាក់តេរី វីរុស ធូលី និងប្រភេទសារធាតុគីមីផ្សេងៗ នោះអាចធ្វើឱ្យកើត ជំងឺរលាកសួតបាន។ គ្រប់ជំងឺរលាកសួត មិនមែនសុទ្ធតែអាច កើតឡើងដោយសារ មេរោគបង្កនោះទេ ធូលីដី ឬ សារធាតុគីមី ដែលដកដង្ហើមចេញចូល ក៏អាចជាដើមហេតុ ផងដែរ តាមរយៈប្រតិកម្មជាមួយនឹងសួត។

វិធីព្យាបាលជំងឺរលាកសួត

ដើម្បីធ្វើការព្យាបាលជំងឺនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនោះ លោកអ្នកគួរគប្បីនាំកូនតូចទៅធ្វើការ ពិនិត្យជាមួយ គ្រូពេទ្យជំនាញ ឱ្យបានត្រឹមត្រូវ ធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់ ថាតើជំងឺរលាកសួតនេះ បង្កមកពី មូលហេតុអ្វី ដើម្បីស្រួល ធ្វើការព្យាបាល។ ដោយសារជំងឺរលាកសួតបង្កហេតុពីវីរុស និងបាក់តេរី នោះការព្យាបាល ក៏ត្រូវអនុវត្ដ ទៅតាមមូលហេតុបង្កដែរ។ គ្រូពេទ្យនឹងធ្វើការសម្រេចដោយឱ្យកុមារនៅផ្ទះ ឬ ក៏សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ ការព្យាបាល ជាទូទៅរួមមាន ៖
  • ការផ្ដល់ចំណីអាហារ និងជាតិទឹកដល់កុមារឱ្យបានសមស្រប
  • ផ្ដល់ថ្នាំបញ្ចុះកម្ដៅបើកុមារក្ដៅខ្លួន
  • ផ្ដល់ថ្នាំអង់ទីប៊ឺយ៉ូទិកក្នុងករណីដែលកុមាររលាកសួតដោយសារមេរោគបាក់តេរី
  • ផ្ដល់ថ្នាំសម្រន់ក្អក ឬថ្នាំធ្វើឱ្យស្លេស្មរាវទៅតាមការវិនិច្ឆ័យរបស់គ្រូពេទ្យ
  • ការព្យាបាលដោយចលនា
  • ផ្ដល់អុកស៊ីសែនក្នុងករណីពិបាកដកដង្ហើម។

ផលវិបាករបស់ជំងឺរលាកសួត

ជំងឺរលាកសួតអាចឱ្យកុមារស្លាប់បាត់បង់ជីវិតភ្លាមៗបាន ប្រសិនបើឋិតក្នុងករណីធ្ងន់ធ្ងរ និងបើមិនមានការសង្គ្រោះកុមារ បន្ទាន់ទេ។ ផលវិបាកផ្សេងៗទៀត ជំងឺរលាកសួតអាចបង្កឱ្យមានជំងឺផ្លូវដង្ហើមផ្សេងៗទៀត ដូចជាជំងឺទឹកចូលក្នុងស្រោមសួត ឬអាចមានខ្ទុះក្នុងសួតជាដើម។

វិធានការការពារជំងឺរលាកសួត

ដើម្បីការពារជំងឺរលាកសួតត្រូវធ្វើយ៉ាងណាឱ្យបរិស្ថាននៅជុំវិញបានល្អស្អាត។ បរិស្ថានរស់នៅជុំវិញ ត្រូវតែស្អាត និង មានអនាម័យ ជានិច្ច។ នៅពេលទៅណាមកណា ត្រូវគ្របដណ្ដប់ថែរក្សាកម្ដៅកុមារឱ្យបានល្អ។ នៅពេលមាន នរណាម្នាក់ នៅក្នុងក្រុម គ្រួសារ មានជំងឺផ្ដាសាយ ឬក្អ្អក មិនត្រូវឱ្យកុមារ នៅក្បែរអ្នកជំងឺ ទាំងនោះទេ។ សូមឪពុកម្ដាយ យកបុត្រធីតា ដែលមានអាយុក្រោម ៥ឆ្នាំ ទៅចាក់ថ្នាំបង្ការ ឱ្យបានទៀងទាត់ទៅតាមកម្មវិធីជាតិ។ ការចាក់ថ្នាំបង្ការនេះ អាចជួយឱ្យកូន របស់ លោកអ្នក មានសុខភាពល្អ មាន ប្រព័ន្ធការពារខ្លួនខ្លាំង ទប់ទល់នឹង មេរោគផ្សេងៗ បានច្រើន ជាពិសេសកុមាអាចធន់នឹងជំងឺបាន។ មួយវិញទៀត ដោយសារតែជំងឺនេះមានការពាក់ព័ន្ធជាមួយនឹងបរិយាកាសយ៉ាងជិតស្និទ្ធនោះ ដូច្នេះអ្វីដែលលោកអ្នក អាចបង្ការកូនឱ្យចៀសផុតពីការកើត ឬការឆ្លងជំងឺនេះ គឺអាស្រ័យទៅលើការប្រុងប្រយ័ត្ននៅរាល់ពេលដកដង្ហើម។ ជាពិសេស គួរចៀសពីប្រភពមេរោគនានា ដូចជាអ្នកជំងឺរបេង អ្នកជំងឺផ្ដាសាយជាដើម។ ការចាក់វ៉ាក់សាំង ដើម្បីបង្ការ ជំងឺរលាកសួត និងជំងឺ ផ្សេងៗពីកូនរបស់លោកអ្នក។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើកុមារមានអាការក្អក ឬផ្ដាសាយ ហើយមានសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ ទារ៉ាស៍ ឬស្ដ្រាយដ័រ ដូចបានជម្រាបជូនពី ខាងលើនោះ សូមឪពុកម្ដាយបញ្ជូនកូនទៅកាន់មន្ទីរពេទ្យដែលមានសេវាព្យាបាលជំងឺកុមារ ឬ មណ្ឌលសុខភាព ដែលនៅ ជិតផ្ទះរបស់លោកអ្នក ដើម្បីឱ្យគ្រូពេទ្យពិនិត្យនូវអាការសង្ស័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

ក្រសួងសុខា​ភិបាល ​​ប​ង្កើត​បജ្រព័ន្ធ​តាម​ដា​ន​​ไជំងឺ ​​HFMD


សៅរ៍ 14 កក្តដា 2012 – 8:41 am | សិលាពល
រោគសញ្ញា នៃ ជម្ងឺ HFMD ដែល រហូត មកដល់ពេលនេះ បាន សម្លាប់កុមារ កម្ពុជា អស់ ៥៨ នាក់ ហើយរោគសញ្ញា នៃ ជម្ងឺ ដែល រហូត មកដល់ពេលនេះ បាន សម្លាប់កុមារ អស់ ៥៨ នាក់ ហើយ
ក្រសួងសុខាភិបាល របស់ ប្រទេសកម្ពុជា បានប្រកាស ឲ្យដឹងកាលពី ម្សិលមិញថា ខ្លួនបានបង្កើតប្រព័ន្ធតាមដាន រកវត្តមានជម្ងឺ HFMD រួចហើយនៅ តាមមន្ទីរពេទ្យមួយចំនួន ។ ដែលរហូតមកដល់ពេលនេះ HFMD ដែលពុំទាន់មានថ្នាំ ព្យាបាលបានសម្លាប់កុមារកម្ពុជាយ៉ាងហោចណាស់ ៥៨នាក់ ហើយ ។ លោក សុខ ទូច ប្រធាននាយកដ្ឋាន ប្រយុទ្ធប្រឆាំងជម្ងឺឆ្លង នៃ ក្រសួងសុខា ភិបាល បានលើកឡើងនៅក្នុងបទបង្ហាញមួយ ថា ជំងឺ HFMD បច្ចុប្បន្ន កំពុងកើតឡើង នៅកម្ពុជា ហើយបាន សម្លាប់កុមារអស់ ៥៨នាក់។ លោកបន្តថា ដើម្បីទប់ស្កាត់ ជំងឺរាតត្បាតថ្មីនេះ ក្រសួង បានដាក់ មន្ត្រីជំនាញ នៅតាម មន្ទីរពេទ្យមួយចំនួន ក្នុងបំណង ជួយសង្រ្គោះឱ្យទាន់ពេល វេលា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល កាលថ្ងៃទី៨ ខែកក្កដា បានឲ្យដឹងថា ដំបូងឡើយជំងឺប្រភេទ ថ្មីនេះ ត្រូវបានអ្នកជំនាញ ស្គាល់ថា ជាជំងឺ enterovirus71 តែបន្ទាប់ពីការតាមដានបន្ថែមទៀតនោះ ជំងឺថ្មីនេះ ត្រូវបានគេឲ្យ ឈ្មោះថ្មីថា HFMD ដែលជាជំងឺឆ្លង អាចឆ្លងពី មនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត យ៉ាងខ្លាំងក្នុងរយៈពេលមួយស ប្តាហ៍ ។ ជំងឺនេះច្រើនកើតនៅលើកុមារដែលមានអាយុចាប់ពី ៣ខែដល់១១ឆ្នាំ ហើយថារោគសញ្ញានៃជម្ងឺនេះរួមមាន ក្តៅខ្លួន ឈឺមាត់ ពងកន្តួលក្រហម និងពងបែកលើដៃជើងនិងគូទជាដើម។ ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃចេញពីពងបែក ឬលាមករបស់អ្នកជំងឺ ហើយឆ្លងខ្លាំងបំផុតក្នុងសប្តាហ៍ទី១ និង អាចបន្តទៅសប្តាហ៍ បន្ទាប់ៗទៀត៕

  • (crofsblogs.typepad.com)
  • (english.pravda.ru)
  • (gantdaily.com)
  • (crofsblogs.typepad.com)
  • (crofsblogs.typepad.com)
  • (ecology.com)
  • (medicalnewstoday.com)
  • (newsinfo.inquirer.net)
  • (todayonline.com)
  • (aljazeera.com)

bet 855:ការ​គ្រប់​គ្រង​សំណល់​រឹង


កាកសំណល់ គឺជា ប្រភព នៃ ការចម្លងមេរោគ និង បង្កឱ្យមាន ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើសុខុមាលភាព បរិស្ថាន រស់នៅ និងសង្គម។ សម្រាម និង កាកសំណល់ ត្រូវបានគេសន្និដ្ឋានថា គឺជាប្រភព នៃ មេរោគ ដែលអាចបណ្ដាលឱ្យ កើតមាននូវ ជម្ងឺផ្សេងៗជា ច្រើន ជាពិសេសជម្ងឺសើស្បែក។ ម្យ៉ាងវិញទៀតវាក៏ជាបុព្វហេតុដែលធ្វើឱ្យសោភ័ណភាពទីក្រុង ភាពស្រស់ស្អាត នៃ បរិស្ថានរស់នៅ ជុំវិញធ្លាក់ចុះផងដែរ។ សំណល់ ដែលសល់ពី ការប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួន អាចយក ទៅ កែច្នៃធ្វើសម្ភារៈប្រើប្រាស់ផ្សេងៗទៀតបានជាច្រើន ឬក៏ សារធាតុមានប្រយោជន៍ជាច្រើនទៀត។ ហេតុនេះ លោកអ្នកប្ រើប្រាស់ ត្រូវតែចេះបែងចែកប្រភេទសំណល់ ឬសម្រាមឱ្យបានច្បាស់ លាស់ ដើម្បីងាយស្រួលយកមកកែច្នៃបន្ដទៀត ដោយ លៃលក យ៉ាងណាប្រើឱ្យអស់ធនធានដែលមាន។

ចំណាត់ថ្នាក់សំណល់រឹង និងនិយមន័យសំណល់រឹង

ដោយសារការគ្រប់គ្រងសំណល់រឹង គឺជាដំណើរការមួយដែលទាមទារនូវថវិកាខ្ពស់ ជាពិសេសសំណល់រឹងដែលមានសារ ធាតុពុល និងសារធាតុប្រកបដោយគ្រោះថ្នាក់។ ការចែកចំណាត់ថ្នាក់សំណល់រឹង និងឱ្យនិយមន័យសំណល់រឹងគឺធ្វើឡើងទៅតាមការ កំណត់របស់ប្រទេសនីមួយៗ ដោយឡែកប្រទេសកម្ពុជាយើងបានចាត់ថ្នាក់វាជាពីរប្រភេទគឺ សំណល់ប្រកបដោយគ្រោះថ្នាក់ និង សំណល់រឹង(សម្រាម)។

សំណល់ប្រកបដោយគ្រោះថ្នាក់

សំណល់ប្រកបដោយគ្រោះថ្នាក់ គឺសំដៅលើសារធាតុវិទ្យុសកម្ម ផ្ទុះ ពុល ឆេះ បង្កឱ្យមានជម្ងឺមហារីកនិងជម្ងឺឆ្លង ធ្វើឱ្យ រលាក ធ្វើឱ្យច្រែះ ធ្វើអុកស៊ីតកម្ម ឬសារធាតុគីមីដទៃទៀតដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬមានការបំផ្លិចបំផ្លាញ ដល់រុក្ខជាតិ ទ្រព្យសម្បត្ដិសាធារណៈ និងបរិស្ថាន។ សំណល់ប្រកបដោយគ្រោះថ្នាក់ភាគច្រើនគឺមានប្រភពចេញពីរោងចក្រ ឧស្សាហ កម្ម សហគ្រាស ដែលប្រើប្រាស់សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និងសេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ (ការវះកាត់ និងថតដោយប្រើកាំរស្មី)។ល។ ចំណែកឯសំណល់នៅតាមលំនៅដ្ឋានក៏អាចមានសារធាតុប្រកបដោយគ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះវិស័យកសិកម្ម ដោយសារបច្ចេកវិទ្យារបស់យើងនៅមានកម្រិតទាប កសិករភាគច្រើនបានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំង និងប្រើប្រាស់ជាតិគីមីដើម្បីបង្កើនទិន្នផលដំណាំរបស់គាត់។ ដូច្នេះសារធាតុប្រកបដោយ គ្រោះថ្នាក់មួយចំនួនក៏បានបង្កើតឡើងដោយវិស័យនេះផងដែរ។

ប្រភេទសំណល់រឹង

សំណល់រឹង-សម្រាម គឺសំដៅទៅលើវត្ថុ ឬរបស់ដែលសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះមិនមានផ្ទុកជាតិពុល ឬមិនបង្កឱ្យមាន ជាគ្រោះថ្នាក់។ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសំណល់រឹង ការិយាល័យគ្រប់គ្រងសំណល់រឹង និងសារធាតុប្រកបដោយគ្រោះថ្នាក់បានធ្វើ ការបែងចែកប្រភេទសំណល់រឹងជាប្រាំប្រភេទដូចខាងក្រោម ៖

១ . សំណល់លំនៅដ្ឋាន ៖ ភាគច្រើនជាប្រភេទសំណ🍌ល់ចេញពីផ្ទះបាយ ដែលជាប្រភេទសរីរាង្គងាយពុករលួយ អាចយកទៅ ធ្វើជាជីកំប៉ុសបាន ដូចជាបន្លែ សំណល់ផ្លែឈើ សំណល់ម្ហូបអាហារ ប្លាស្ទិក ក្រដាស ដែក ក្រណាត់ និងសម្ភារៈវេចខ្ចប់។ល។ សំណល់ លំនៅដ្ឋានក៏មានប្រភេទប្រកបដោយគ្រោះថ្នាក់ផងដែរ ដូចជាសំណល់ថ្មពិល អាគុយ អំពូលភ្លើង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់។ល។ ដែលខូចលែងប្រើប្រាស់កើត។

២ . សំណល់ពាណិជ្ជកម្ម ៖ ជាប្រភេទសំណល់ចេញពីទីផ្សារ ហាងទំនិញ សណ្ឋាគារ រង្គសាល ភោជនីយដ្ឋាន។ល។ ភាគច្រើននៃ ប្រភេទសំណល់នេះជꦐាប្រភេទដែលពុំមានគ្រោះថ្នាក់ ដូចជាប្រភេទសំណល់លំនៅដ្ឋានដែរ។ ចំពោះប្រភេទដែលគ្រោះថ្នាក់មាន ដូចជាសម្ភារៈដែលសេសសល់ពីការវេចខ្ចប់ ថ្⛄នាំសម្លាប់សត្វល្អិត សំណល់សម្ភារៈជជុះ ដូចជាថ្មពិល ទូរទស្សន៍ ម៉ាញ៉េ វិទ្យុ និងគ្រឿង បន្លាស់អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ ទូទឹកកក និងសំណល់កង់ឡានចាស់ៗ។ល។

៣ . សំណល់មន្ទីរពេទ្យ ៖ 🅷ជាប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។ សំណល់មន្ទីរពេទ្យចែកចេញជាប្រភេទដូច✃ខាងក្រោម ៖

  • សំណល់ដែលបង្កឱ្យមានការឆ្លង ៖ ជាប្រភេទដែលមានភ្នាក់ងារចម្លងជម្ងឺ ដូចជាសំណល់សម្ភារៈចេញពីមន្ទីរពិសោធន៍ បណ្ដុះមេរោគ សំណល់ជាលិកាតាមផ្នែកផ្សេងៗ សម្ភារៈ ឬឧបករណ៍ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងសំណល់របស់អ្នកជម្ងឺមាន មេរោគឆ្លង។
  • សំណល់រោគសាស្ដ្រ ៖ ជាលិកាមនុស្ស ឬវត្ថុរាវ។ ឧទាហរណ៍ ៖ បំណែកសារពាង្គកាយ ឈាម និងទឹករំអិលផ្សេងៗទៀត (ទឹកភ្លោះ)។
  • សំណល់ដែលបង្កឱ្យមានការមុត(របួសស្នាម) ៖ ម្ជុល ប្រដាប់សម្រាប់ឆុងទឹក កាំបិតវះកាត់ ឡាម ផ្លែកាំបិត អំបែង ដប។
  • សំណល់ឱសថ ៖ សំណល់ដែលមានឱសថ។ ឧទាហរណ៍ ឱសថហួសកាលបរិច្ឆេទ ឬឈប់ប្រើប្រាស់ វត្ថុសម្រាប់ដាក់ឱសថ ដូចជាដប ប្រអប់របស់វាជាដើម។
  • សំណល់ពុលសែន ៖ សំណល់ដែលមានសារធាតុបំពុលសែន។ ឧទាហរណ៍ សំណល់ជាតិថ្នាំពុលកោសិកា(ដែលប្រើប្រាស់ ក្នុងការព្យាបាលជម្ងឺមហារីក) សារធាតុគីមីបំពុលសែន និងសារធាតុវិទ្យុសកម្ម។
  • សំណល់សារធាតុគីមី ៖ សំណល់ដែលមានសារធាតុគីមី។ ឧទាហរណ៍ ប្រតិករប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ សារធាតុគីមី លាងហ្វីល សារធាតុដែលប្រើសម្រាប់សម្លាប់មេរោគដែលហួសកាលបរិច្ឆេទ ឬឈប់ប្រើ និងសារធាតុរំលាយ។
  • សំណល់លោហៈ ៖ ថ្មពិល អាគុយ ឧបករណ៍វាស់កម្ដៅដែលបាក់បែក ឬប្រដាប់វាស់សម្ពាធឈាម។
  • សំណល់ធុងឧស្ម័ន ៖ ធុងឧស្ម័ន និងកំប៉ុងថ្នាំបាញ់អាអេរ៉ូសុល។
  • សំណល់វិទ្យុសកម្ម ៖ សំណល់ដែលមានសារធាតុវិទ្យុសកម្ម ដូចជាសារធាតុរាវចេញពីការព្យាបាលដោយប្រើកាំរស្មី ឬ ការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ ប្រដាប់ការពារកាំរស្មី ទឹកនោម ឬឈាមក្នុងជម្ងឺព្យាបាលដោយកាំរស្មី។

៤. សំណល់កសិកម្ម ៖ ដែលសេសសល់ពីការប្រើប្រាស់នៃថ្នាំសម្លាប༺់សត្វល្អិត និងសម្ភារៈវេចខ្ចប់ថ្នាំពុល។ 𒉰សំណល់ចេញពីផ្នែកនេះជា ប្រភេទសំណល់ដែលប្រកបដោយគ្រោះថ្នាក់បំផុត។

៥ . សំណល់ឧស្សាហកម្ម ៖ សំណល់ផꦚ្នែកនេះភាគច្រើនជាប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។

បញ្ហាដែលអាចបង្កឡើងដោយសំណល់រឹង(ការបំពុលបរិស្ថាន)

សំណល់រឹងត្រូវបានគេចាត់ទុកថាជាវត្ថុដែលគ្មានប្រយោជន៍ ហើយដែលម្នាក់ៗមិនចង់បានវាទេ ប៉ុន្ដែយើងមិនអាចគេចផុត ពីវាបានឡើយ ព្រោះយើងត្រូវការចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ យោងទៅតាមលក្ខណៈរូប និងលក្ខណៈគីមីនៃ សំណល់រឹង ប្រសិនបើយើងមិនបានធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ វាអាចនឹងជះឥទ្ធិពលមកលើ សុខភាពមនុស្ស សត្វ និងបរិស្ថាន។
  • ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ
  • ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង ព្រមទាំងសត្វល្អិតចង្រៃជាច្រើន
  • សំណល់រឹងមួយចំនួនដែលមិនបានទុកដាក់ត្រឹមត្រូវ បានបំបែកធាតុ(រលួយ) បង្កឱ្យមានក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅ ក្បែរ និងបរិស្ថានជុំវិញ។
  • សំណល់ប្រកបដោយគ្រោះថ្នាក់ដែលមានផ្ទុកទៅដោយសារធាតុពុល និងអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជន ដូចជាប៉ះពាល់ដល់ផ្លូវដង្ហើម កើតមានជម្ងឺសើស្បែក និងបណ្ដាលឱ្យកើតមានជម្ងឺរ៉ាំរ៉ៃផ្សេងៗ។
  • ម្យ៉ាងវិញទឹកសម្អុយដែលចេញពីសំណល់នោះ មួយផ្នែកអាចផ្ដល់ជាជម្រកដល់ភ្នាក់ងារចម្លងជម្ងឺមួយចំនួនធំ និងមួយផ្នែក ទៀតដែលផ្ទុកទៅដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី បានធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមាន ការបំពុលទឹក និងដី។ ចំណែកឯសារធាតុមួយចំនួនដែលមិនអាចបំបែកធាតុបាន ដូចជាកៅស៊ូ ប្លាស្ទិក កែវ។ល។ ត្រូវការនូវទីតាំង ដ៏ធំដើម្បីទុកដាក់វា។
  • ការបោះចោលសំណល់រាយប៉ាយ អាចបង្កស្ទះដល់ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយទឹកភ្លៀងខូចដល់ សោភ័ណ និងសណ្ដាប់ធ្នាប់សាធារណៈ។

១. ការប៉ះពាល់ចំពោះអ្នករើសអេតចាយ ៖ ដោយការគ្រប់គ្រងនៅទីលានមានភាពខ្វះខាត ន💞ិងពុំមានវិធានការគ្🔯រប់គ្រាន់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ក៏ដូចជាភាពប៉ះពាល់ដល់សុខភាពអ្នករើសអេតចាយ ឬអ្នកក្រីក្ររស់នៅជុំវិញទីលានចាក់សំណល់រឹង វាបាន បង្កគ្រោះថ្នាក់ផ្សេងៗ ដូចជា ៖

  • ជម្ងឺឆ្លងនានា(បាក់តេរី ឬវីរុសដែលបង្កឱ្យមានជម្ងឺជីវសាស្ដ្រ ដូចជាប៉ារ៉ាសិត និងបាក់តេរីទាក់ទងនឺងជម្ងឺពោះវៀន និង ក្រពះ)។
  • ជម្ងឺផ្លូវដង្ហើមបង្កដោយធូលី។
  • ការរងរបួសនៅទីលាន នៅពេលឡានចូលចាក់ម្ដងៗ ដោយការដណ្ដើមគ្នារើសសម្រាម និងគ្រោះថ្នាក់ តាមរយៈការមុត ឬប៉ះពាល់សំណល់ដោយផ្ទាល់ ដោយសំណល់ទាំងនោះមានសំណល់ប្រភេទប្រកបដោយគ្រោះថ្នាក់ពុំបានញែកចេញត្រឹមត្រូវលាយឡំ គ្នា។
  • ការយល់ដឹងសាធារណៈចំពោះអនាម័យ និងសុខភាពរបស់អ្នករើសអេតចាយ នៅមានកម្រិតនិងយល់ដឹងទាបដែលនាំឱ្យ ប៉ះពាល់ដល់សុខភាព ដោយអ្នកទាំងនោះមិនបានការពារខ្លួនពីភាពប៉ះពាល់ឡើយ។
  • ភាគច្រើននៃអ្នករើសសម្រាមត្រូវបានគេដឹង និងបានបញ្ជាក់ថា មានអាការរោគបណ្ដាលឱ្យឈឺ។ ជម្ងឺផ្ដាសាយ និងជម្ងឺក្អក ត្រូវបានគេដឹងថា ជាទូទៅក៏មានលក្ខណៈដូចជាជម្ងឺរបេង ហើយក៏មានបញ្ហាកើតមានចំពោះអ្នករើសអេតចាយផងដែរ សរុបប្រមាណ ជាជិត១០០០នាក់។

២ . គ្រោះថ្នាក់ចំពោះអ្នករស់នៅ ឬសត្វស្រុកដែលរស់នៅជុំវិញទីលានចាក់សំណល់ ៖ ដោយមានបញ្ហាផ្នែកថវិកា រួមបញ្ចូល មធ្យោបាយក្នុងការវិភាគ ក្រសួងបរិស្ថានក៏ដូចជាស្ថា🌠ប័នពាក់ព័ន្ធ ពុំបានធ្វើការសិក្សាស្រាវជ្រាវពីភាពប៉ះពាល់លើសុខភាពមនុស្ស និងសត្វឡើយ។ តាមការប៉ាន់ប្រមាណមនុស្ស ឬសត្វដែលរស់នៅជុំវិញទីលានចាក់សំណល់ដែលមិនបានរៀបចំបច្ចេកទេសត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា ៖

  • ពពួកភ្នាក់ងារចម្លងរោគ ដូចជារុយ សត្វល្អិត ឬកណ្ដុរ
  • សត្វពាហនៈមួយចំនួន ដូចជាឆ្កែ ឆ្មា ជ្រូក មាន់ ឬទា ដែលសត្វទាំងនេះអ្នករើសអេតចាយជាអ្នកចិញ្ចឹមនៅឯទីលានចាក់ សំណល់។
  • ការប្រើប្រាស់ទឹកក្រោមដី ដោយរួមបញ្ចូលអណ្ដូងចំហ អណ្ដូងស្នប់ ដែលបានធ្វើឱ្យកខ្វក់ ឬមានសារធាតុបំពុលធ្លាក់ចូល។
  • ក្លិនស្អុយ និងគួរឱ្យខ្ពើមរអើម
  • ការស្រូបខ្យល់ដកដង្ហើមដោយខ្យល់ពុលចេញពីការដុតសំណល់ដែលមាន SO2, CO2, NO2, COCaedIm និងអាចមាន លេចចេញដោយអុកស៊ីនឌីអុកស៊ីនផងដែរ។

ការគ្រប់គ្រងសំណល់រឹង

ការគ្រប់គ្រងសំណល់រឹង គឺសំដៅទៅលើសកម្មភាពផ្សេងៗ ដូចជាការញែកសំណល់ ការស្ដុកទុកបណ្ដោះអាសន្ន ការប្រមូល ការដឹកជញ្ជូន ការកែច្នៃឡើងវិញ និងការបោះបង់ចោល។ សកម្មភាពទាំងឡាយដែលទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងចាប់ពី ចំណុចបង្កើត រហូតដល់ចំណុចបោះចោលចុងក្រោយ ត្រូវបានគេចែកចេញជា៥ដំណាក់កាលសំខាន់ៗ ដូចជាការបង្កើតសំណល់ សកម្មភាពចល័ត សំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក និងការស្ដុកទុកដាក់ ការប្រមូល និងដឹកជញ្ជូន ដំណើរការ និងការកែច្នៃទាញ យកពីសំណល់ និងដំណាក់កាលចុងក្រោយ គឺការចាក់ចោល។

បណ្ដាំផ្ញើ

ទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងឱ្យមានប្រសិទ្ធភាពខ្ពស់នេះ គឺនៅមានចំណុច និងវិធីសាស្ដ្រជាច្រើនទៀតដែល ទស្សនាវដ្ដី សុខភាពយើង នឹងត្រូវលើកមកជម្រាបជូនប្រិយមិត្ដអ្នកអានជាបន្ដ ជាពិសេសវិធីកែច្នៃសំណល់រឹង និងវិធីបង្ការខ្លួនឱ្យ ឆ្ងាយពីជម្ងឺផ្សេងៗ ដែលអាចកើតមានដោយសារសំណល់ទាំងនេះ។ ជាការពិតណាស់ ជាទូទៅសំណល់រឹងត្រូវបានគេចាត់ទុកថា គឺសំណល់ចុងក្រោយដែលគ្មានតម្លៃពីការប្រើប្រាស់។ ប៉ុន្ដែ លោកអ្នកត្រូវយល់ថា នៅក្នុងនោះសំណល់អាចត្រូវបានកែច្នៃ និងមានប្រយោជន៍ជាលើកចុងក្រោយ ដោយយោងទៅលើប្រភព បង្កើតសំណល់ ការចេះទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ ជាពិសេសការចេះបែងចែកសំណល់។

ការបង្កើតសំណល់

ការបង្កើតសំណល់គឺជាសកម្មភាពនៃការសេសសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឬដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះគ្មានតម្លៃតទៅទៀតដែលត្រូវគេ បោះបង់ចោល។ ការបង្កើតសំណល់រឹងដោយមនុស្សម្នាក់មានប្រមាណពី០,៥ដល់១,៥គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ប្រជាជននៅ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ បរិមាណនេះខុសពីប្រទេសអភិវឌ្ឍន៍ ដែលបរិមាណសំណល់របស់គេអាចមកដល់ទៅ៤គីឡូក្រាមក្នុង មនុស្សម្នាក់ក្នុងមួយថ្ងៃ។

សកម្មភាពចល័តសំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក

ជាសកម្មភាពមួយដែលជួយដល់ការស្ដុក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ និងសមរម្យ ដែលចំណុចនេះអាចបង្កើត សំណល់រឹងទាំងអស់ ត្រូវតែយកចិត្ដទុកដាក់បំផុតដើម្បីចៀសវាងរាល់បញ្ហាដែលកើតមានឡើងដោយសំណល់រឹង យើងគួរធ្វើការ ពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖
  • តើសំណល់របស់យើងជាប្រភេទសំណល់អ្វី?
  • តើត្រូវធ្វើការវេចខ្ចប់តាមរបៀបណា?
  • តើប្រភេទសំណល់របស់យើងត្រូវយកទៅទុកដាក់ ឬស្ដុកទុកបណ្ដោះអាសន្នមុនធ្វើការប្រមូលនៅកន្លែងណា?

ការញែកសំណល់

ការញែកសំណល់នៅតាមលំនៅដ្ឋានគឺ ដើម្បីកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវយកទៅចាក់ចោលនៅទីតាំងចាក់សំណល់រឹង។ វិធីសាស្ដ្រមួយចំនួនដែលអាចយកទៅអនុវត្ដ ឬគួរគិតពិចារណាមានដូចតទៅ ៖

. ការញែកសំណល់ដែលប្រកបដោយគ្រោះថ្នាក់ចេញពីសំណល់ដែលមិនគ្រោះថ្នាក់ ៖ ទោះបីជានៅតាមលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ មិនមែនជាប្រភពចម្បងដែលបង្កើ✅តឡើងនូវសំណល់គ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្ដែវាក៏មានប្រភេទសំណល់មួយចំនួន ដូចជា ថ្មពិល អាគុយ សំណល់ថ្នាំពេទ្យដែលសេសសល់ពីការប្រើប្រាស់ ឬផុតកាលកំណត់នៃការប្រើប្រាស់ សំណល់ថ្នាំសម្លាប់សត្វ និងកំប៉ុង ដែលមានដាក់សារធាតុគីមីមួយចំនួនទៀតដែលមានផ្ទុកនូវសារធាតុពុល។ ដូច្នេះសំណល់វត្ថុទាំងនោះគួរតែញែកចេញឱ្យដាច់ពីគ្នារវាង សំណល់ធម្មតា។ លើសពីនេះទៅទៀតសំណល់ធម្មតាដែលអាចយកទៅប្រើក្នុងគោលបំណងផ្សេងទៀតបាន គួរតែញែកចេញពី សំណល់ដែលត្រូវបោះចោល។ ឧទាហរណ៍ ដូចជាថង់ប្លាស្ទិក និងកញ្ចប់មួយចំនួន យើងអាចយកទៅលាងសម្អាតដើម្បីទុកប្រើប្រាស់ ឡើងវិញ ចៀសវាងការទិញស្បោង ឬប្រអប់មកទុកប្រើប្រាស់។

២. ការញែកសំណល់សម្រាប់កែច្នៃ ៖ គឺជាការញែកសំណល់រឹង ដូចជាក្រដាស កំប៉ុងអាលុយមីញ៉ូម អំបែងដប ឬកែវ និង សារធាតុប្លាស្ទិកចេញពីគ្នា។ រីឯប្រភពបង្កើតសំណល់រឹងដើម្បីយកទៅកែច្នៃ គឺជាមធ្យោបាយល្អ ប្រសើរមួយដើម្បីសន្សំសំចៃវត្ថុធាតុ ដើម មានន័យថាយើងអាចកាត់បន្ថយការទាញយកធនធានធម្មជាតិយកមកប្រើប្រាស់។ ទន្ទឹមនឹងការញែកសំណល់ទាំងនេះ បញ្ហា ដែលយើងត្រូវគិតគូរគឺថា តើយើងត្រូវទុកដាក់វាបែបណា មុនពេលដែលសេវាកម្មនៃការប្រមូលសំណល់ ឬសម្រាមបានមកដល់។ នៅបណ្ដាប្រទេសមួយចំនួនដែលមានប្រព័ន្ធកែច្នៃល្អប្រសើរ រួមផ្សំនឹងមានគោលការណ៍ណែនាំ និងការអប𝓀់រំស្ដីពីការទុកដាក់ ឬបោះ ចោលសំណល់រឹង ប្រជាពលរដ្ឋបានយកសំណល់ដែល គេញែកទៅទុកដាក់តាមគោលការណ៍ដែលរដ្ឋាភិបាលបានណែនាំ។

៣ . ការញែកសំណល់ដែលនៅតាមទីសាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម ៖ ការញែកសំណល់រឹងនៅតាម សាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម មានភាពលំបាក និងស្មុគស្មាញជាងតាមលំនៅដ្ឋាន ដោយទីនោះជាកន្លែង ដែលមមាញឹក និងមានទំនាក់ទំនងទៅនឹងប្រជាជនទូទៅ។ ដូច្នេះការញែកសំណល់នេះវាទាក់ទងទៅនឹងឥរិយាបថ ការយល់ដឹងរបស់ ប្រជាពលរដ្ឋ និងស្មារតីចូលរួមក្នុងសកម្មភាពនៃការញែកសំណល់នេះ។ នៅបណ្ដាប្រទេសមួយចំនួ☂ន ដូចជាប្រទេសថៃ ប្រទេស ស៊ុតអែតជ🐟ាដើម រដ្ឋាភិបាលរបស់គេបានប្រើប្រាស់ធុងមួយណាសម្រាប់ដាក់សំណល់លោហៈធាតុ ធុងមួយណាសម្រាប់ដាក់ថង់ប្លាស្ទិក និងធុងមួយណាសម្រាប់ដាក់សំណល់អាហារ(ឬសំណល់ដែលអាចបំបែកបានដោយពពួកមីក្រូសារពាង្គកាយ)។

ការស្ដុក និងទុកដាក់បណ្ដោះសំណល់

ការស្ដុកទុកបណ្ដោះអាសន្ន គឺសំដៅទៅលើការស្ដុកទុកក្នុងរយៈពេលខ្លីមួយ ដើម្បីរង់ចាំសេវានៃការប្រមូលយកទៅចាក់ ចោលនៅទីតាំងចាក់សំណល់។ ចំណុចផ្សេងៗដែលយើងគួរតែយកមកគិតគូរពិចារណាក្នុងការស្ដុកទុកសំណល់រឹងមាន ៖
  • ទីតាំងដាក់ធុង(ដើម្បីសោភ័ណភាព និងសុខុមាលភាព)
  • ប្រភេទ និងចំណុះរបស់ធុងសម្រាប់រក្សាទុក។
ការស្ដុកទុកគួរតែរក្សាទុកក្នុងធុងដែលមានគម្របត្រឹមត្រូវ និងទំហំល្មម(ងាយស្រួលដល់ការលើកដាក់ចំពោះអ្នកប្រមូល សំណល់) និងអាចដាក់សំណល់គ្រប់គ្រាន់ទៅតាមរយៈពេលនៃការស្ដុកទុករង់ចាំសេវាកម្មប្រមូលមកដល់ ហើយរយៈពេលនៃការស្ដុក ទុកអាស្រ័យទៅលើប្រភេទសំណល់នោះ។ បើជាប្រភេទសំណល់ចំណីអាហារគឺគួរកុំស្ដុកទុកឱ្យលើសពី រយៈពេល៤ថ្ងៃ បើមិនដូច្នេះទេ សំណល់ទាំងនោះនឹងរលួយដែលបណ្ដាលឱ្យជះក្លិនស្អុយ និងបង្កឱ្យមានការរីករាលដាលនូវមេរោគឆ្លងផ្សេងៗ។ ចំណែកឯប្រភេទធុង គួរតែជ្រើសរើសធុងដែលមាំប្រើជាប់បានយូរតែមានទម្ងន់ស្រាល ដើម្បីងាយស្រួលដល់ការផ្ទេរសំណល់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬទៅធុងផ្សេងទៀត។ នៅទីតាំងផ្សេងដូចជាតាមផ្សារក៏ដូចជាតាមទីសាធារណៈដែរ ការរក្សាទុកគួរតែរៀបចំទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ ចៀសវាងការគរជាគំនរចោលនៅលើដី ពីព្រោះការគរចោលបែបនេះនឹងត្រូវធ្វើឱ្យរាយប៉ាយដោយសព្វពាហនៈ ដែលទៅកកូរកកាយ រកចំណី និងមនុស្សមួយចំនួនទៅកកាយ ដើម្បីរកវត្ថុដែលអាចយកទៅកែច្នៃបាន។ លើសពីនេះទៅទៀតសំណល់ដែលមិនបានទុកដាក់ ត្រឹមត្រូវអាចប៉ើងតាមខ្យល់ និងជះក្លិនមិនល្អដល់បរិស្ថាន។ ការដាក់ធុងនៅតាមដងផ្លូវសាធារណៈ ឬសួនច្បារត្រូវដាក់ឱ្យបានគ្រប់ គ្រាន់ ហើយដាក់នៅកន្លែងដែលសមរម្យមិនបង្កឱ្យប៉ះពាល់ដល់សុវត្ថិភាពសណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់ចរាចរ។

បណ្ដាំផ្ញើ

ដើម្បីធ្វើឱ្យបរិយាកាសរស់នៅជុំវិញប្រកបទៅដោយភាពបរិសុទ្ធ រក្សាសោភ័ណភាពទីក្រុង ជាពិសេសសុខភាព និងបង្កើន សុភមង្គលនៅក្នុងគ្រួសារ លោកអ្នកគួរតែត្រូវចេះបែងចែកនូវប្រភេទសំណល់មួយចំនួន និងការស្ដុកទុករង់ចាំភ្នាក់ងារប្រមូលឱ្យបានត្រឹមត្រូវ។

ការប្រមូល និងដឹកជញ្ជូន

ការប្រមូល និងការដឹកជញ្ជូនសំណល់រឹងមានភាពស្មុគស្មាញ និងសាំញ៉ាំដោយសារការបញ្ចេញសំណល់មាននៅគ្រប់ទីកន្លែង ទាំងអស់ រួមទាំងលំនៅដ្ឋាន ទីផ្សារ រោងចក្រ សហគ្រាស ផ្លូវថ្នល់ និងទីសាធារណៈផ្សេងៗទៀត។ ការប្រមូលសំណល់រឹងគឺផ្សាភ្ជាប់ ទៅនឹងការដឹកជញ្ជូនផងដែរ។ ចំណែកឯមធ្យោបាយ និងវិធីសាស្ដ្រក្នុងការប្រមូលគឺមានការប្រែប្រួលទៅតាមទីតាំង និងស្ថានភាពនៃ កន្លែងបង្កើតសំណល់នោះ។ បណ្ដាប្រទេសមួយចំនួននៅអាស៊ីបានអនុវត្ដវិធីសាស្ដ្រផ្សេងៗគ្នាក្នុងការប្រមូល ដូចជាការប្រមូលនៅតាម លំនៅដ្ឋាន ការប្រមូលតាមសហគមន៍ និងការប្រមូលតាមចិញ្ចើមថ្នល់។
  • ការប្រមូលតាមលំនៅដ្ឋាន ៖ សេវាកម្មនៃការប្រមូលសំណល់ គឺប្រមូលនៅតាមផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋ។
  • ការប្រមូលតាមសហគមន៍ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅតាមទីតាំងស្ដុករួមនៅតាមសហគមន៍។
  • ការប្រមូលតាមដងផ្លូវ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅទីតាំងស្ដុកផ្សេងៗនៅតាមដងផ្លូវ។
លើសពីនេះទៅទៀត ដើម្បីឱ្យការប្រមូល និងដឹកជញ្ជូនសំណល់រឹងឱ្យបានស្អាតតាមកន្លែងបង្កើតសំណល់រឹង គឺត្រូវអនុវត្ដតាម លក្ខណៈមួយចំនួនដូចខាងក្រោម ៖

១ . តាមលំនៅដ្ឋាន ៖

  • ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំណល់ ត្រូវធ្វើការប្រមូលឱ្យបានទៀងទាត់ពេលវេលា និងមានកម្មវិធីប្រមូលជាក់លាក់ ព្រមទាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប។
  • ចំនួនជើងដែលត្រូវធ្វើការប្រមូល ត្រូវអនុវត្ដឱ្យបានសមរម្យដែលធានាពុំឱ្យមានការកកស្ទះ ឬសេសសល់ឡើយ។
  • ក្រុមហ៊ុនប្រមូលត្រូវរៀបចំជាសេចក្ដីជូនដំណឹង ឬគោលការណ៍នានាទាក់ទងទៅនឹងការអនុវត្ដការប្រមូលរបស់ខ្លួនដោយ ផ្សព្វផ្សាយដល់ប្រជាជន និងអាជ្ញាធរនៅគ្រប់តំបន់ ដែលក្រុមហ៊ុនទទួលខុសត្រូវក្នុងការប្រមូល។

២ . តាមទីសាធារណៈ និងទីផ្សារ ៖

  • ត្រូវធ្វើការប្រមូល និងបោសសម្អាតជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងការកកស្ទះសំណល់តាមដងផ្លូវទីសាធារណៈ ឬតាមសួនច្បារ។ ក្នុងករណីទីលានចាក់សំណល់នៅឆ្ងាយក៏ត្រូវធ្វើការប្រមូលយកទៅចាក់នៅកន្លែងស្ដុកបណ្ដោះអាសន្ន ដែលមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថាន។
  • ក្នុងករណីសម្រាមពេញធុងដែលដាក់តាមដងផ្លូវ ត្រូវប្រមូលចេញដោយប្ដូរធុងថ្មី ឬបង្វិលធុងចាស់ដែលទទេមកដាក់នៅ កន្លែងដដែលវិញ។ ក្នុងនេះផងដែរ ក៏ត្រូវបំផុសប្រជាពលរដ្ឋឱ្យជួយថែរក្សាធុងសម្រាមសាធារណៈ។

៣ . មធ្យោបាយ និងដឹកជញ្ជូន

  • ប្រើប្រាស់រថយន្ដមានទ្រុងជិត ហើយពេលដឹកជញ្ជូនត្រូវគ្របពីលើការពារការធ្លាក់រាយប៉ាយតាមផ្លូវ។
  • ផ្ទុកចំណុះសមស្រប ដោយមិនឱ្យលើសចំណុះ ការពារមានបញ្ហាផ្សេងៗកើតមានក្នុងពេលធ្វើការដឹកជញ្ចូន។
  • មានមធ្យោបាយគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន ដោយគិតទៅដល់ពេលមានបញ្ហាខូចគ្រឿងចក្រ។
  • ត្រូវធ្វើការដឹកជាសំណល់ឱ្យអស់តាមកម្មវិធីដែលបានកំណត់ប្រចាំថ្ងៃ។
  • ក្នុងពេលដឹកជញ្ជូន ត្រូវរក្សាភាពស្ងប់ស្ងាត់តាមដែលអាចធ្វើទៅបាន។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជាដំណាក់កាលដូចតទៅ ៖

១ . ការកាត់បន្ថយបរិមាណសំណល់ ៖ ចំពោះការកាត់បន្ថយបរិមាណសំណល់ឱ្យនៅមានចំនួនតិច គឺយើងអាចធ្វើទៅបាន គ្រប់គ្នា ទាំងរដ្ឋាភិបាល ទាំងសហគ្រាសពាណិជ្ជកម្𝓀ម ទាំងប្រ⛎ជាពលរដ្ឋ។

ចំពោះពលរដ្ឋគ្រប់រូប ៖

  • យើងត្រូវយកថង់ ឬសម្ភារៈសម្រាប់ច្រកឥវ៉ាន់នៅពេលយើងទៅផ្សារទិញសម្ភារៈផ្សេងៗ
  • ចៀសវាងការជ្រើសរើសសម្ភារៈ ឬរបស់ដែលត្រូវបោះចោល
  • ជ្រើសរើសសម្ភារៈ ឬរបស់របរមិនមានការវេចខ្ចប់ច្រើន
  • ជ្រើសរើសសម្ភារៈ ឬរបស់ដែលអាចបញ្ជូនត្រឡប់ទៅឱ្យម្ចាស់ដើម ឬងាយស្រួលក្នុងការកែច្នៃឡើងវិញ
  • ជួសជុលសម្ភារៈបាក់បែក ឬខូចឡើងវិញក្នុងករណីអាចធ្វើទៅបាន
  • ចូលរួមក្នុងការអនុវត្ដន៍សកម្មភាពកែច្នៃសំណល់ជាមួយក្រុម ឬអាជ្ញាធរមូលដ្ឋានរបស់ខ្លួន
  • ចូលរួមចំណែកជាមួយការប្រមូលសំណល់អាចកែច្នៃបានដែលបានអនុវត្ដដោយរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

ចំពោះសកម្មភាពពាណិជ្ជកម្ម ៖

  • ប្រើប្រាស់សម្ភារៈងាយស្រួលក្នុងការកែច្នៃ ឬដំណើរការផលិត និងបោះបង់ចោល
  • កែសម្រួលចង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយផលិតផលដែលនឹងបង្កើតសំណល់
  • ប្រើផលិតផលមានសញ្ញាសម្គាល់ ដែលផ្ដល់នូវព័ត៌មានអំពីសម្ភារៈប្រើរួច អាចកែច្នៃបាន
  • ណែនាំឱ្យមានការវេចខ្ចប់ឱ្យសមស្រប និងការកែច្នៃសម្ភារៈវេចខ្ចប់ និងបង្កើតប្រអប់ ឬកន្លែងដែលមានសុវត្ថិភាពសម្រាប់ ធ្វើការញែកសម្ភារៈអាចកែច្នៃបានចេញពីសំណល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រមូលឱ្យមានប្រសិទ្ធភាពនៅប្រភពដែលបានបែងចែកសំណល់ហើយ។

ចំពោះរដ្ឋាភិបាល ៖

  • បង្កើនការផ្ដល់ព័ត៌មានជាសាធារណៈ និងកម្មវិធីនៃសកម្មភាពអប់រំប្រជាពលរដ្ឋ និងអ្នកជំនួញ
  • អនុវត្ដការប្រមូលសំណល់ដែលអាចកែច្នៃបាន ដូចជាក្រដាស ដប កំប៉ុងជាដើម
  • រដ្ឋាភិបាលត្រូវលើកស្ទួយដល់ការប្រើប្រាស់ផលិតផលកែច្នៃនៅក្នុងការិយាល័យរបស់ស្ថាប័នរដ្ឋ។

បណ្ដាំផ្ញើ

ទោះបីនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនទទួលបន្ទុកលើការដើរប្រមូល និងដឹកជញ្ជូនសម្រាមយ៉ាងណាក៏ដោយ។ នៅពេល ដែលមានការបង្កើតនូវសម្រាម ឬសំណល់ ត្រូវចេះរៀបចំទុកដាក់ និងបែងចែកនូវប្រភេទសំណល់ឱ្យបានត្រឹមត្រូវទើបជាការប្រសើរ ដើម្បីងាយស្រួលក្នុងការបំផ្លាញចោល និងកែច្នៃឱ្យមានប្រយោជន៍ឡើងវិញ។

ការកែច្នៃសំណល់

ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជា ៖
  • ការកាត់បន្ថយបរិមាណសំណល់ ៖ គឺសកម្មភាពដែលធ្វើឱ្យសំណល់មានតិច។
  • ការប្រើប្រាស់ឡើងវិញ ៖ គឺការយកសំណល់មកប្រើប្រាស់ឡើងវិញ ដោយរូបរាង និងសមាសភាគនៅដដែល គឺគ្រាន់តែ ធ្វើប្រព្រឹត្ដកម្មសម្អាត ឬលាងសម្អាត ដូចជាដប ក្រដាស ឬប្លាស្ទិក លាងសម្អាតរួចយកមកប្រើប្រាស់ឡើងវិញ។
  • ការកែច្នៃ ៖ គឺជាដំណើរការ៣យ៉ាង ការកែច្នៃ ដំណើរការផលិត និងការប្រើប្រាស់ឡើងវិញ។ ផលិតផល ឬសម្ភារៈ ដែលអាចកែច្នៃបាន គឺជាសម្ភារៈដែលគេប្រើវាជាវត្ថុធាតុដើម ដើម្បីបង្កើតនូវរបស់អ្វីមួយថ្មីបាន និងអាចត្រូវបានគេប្រើប្រាស់វា ឡើងវិញថែមទៀតផង។ ការកែច្នៃត្រូវបានគេកំណត់ជាការប្រមូល និងការញែកនូវសម្ភារៈពីសំណល់ និងបន្ទាប់មកធ្វើដំណើរការ ផលិតនូវរបស់អ្វីដែលអាចលក់នៅទីផ្សារបាន។
  • ការធ្វើកំប៉ុស្ដ ៖ សំណល់ចេញពីលំនៅដ្ឋានភាគច្រើនជាប្រភេទសរីរាង្គដែលអាចយកទៅធ្វើជាជីកំប៉ុស្ដ។ កំប៉ុស្ដគឺជា ផលិតផលនៃសមាសធាតុសរីរាង្គនៅក្នុងល័ក្ខខ័ណ្ឌលំនឹងដែលអាចជួយពង្រឹងសមត្ថភាពដី និងបន្ថែមជីដល់ដី បន្ទាប់ពីបានបញ្ចប់ការ បំបែកធាតុ ឬពុករលួយក្រោមអំពើនៃបាក់តេរី ខ្យល់ និងទឹក។ សមាសធាតុសរីរាង្គដែលអាចធ្វើជាកំប៉ុស្ដបាន មានដូចជាសំណល់ ផ្ទះបាយ លាមកសត្វ លាមកមនុស្ស បន្លែ ឬសំណល់ដំណាំ សំណល់ស្លឹកឈើ សំណល់សាច់ ឬផលិតផលនេសាទ។
វិធីសាស្ដ្រក្នុងការធ្វើកំប៉ុស្ដមានការធ្វើដោយប្រើខ្យល់ និងមិនប្រើខ្យល់ និងការប្រើប្រាស់គ្រឿងចក្រក្នុងការផលិតជាកំប៉ុស្ដ និងការទាញយកកំប៉ុស្ដពីទីលានចាក់សំណល់។ បច្ចុប្បន្ននៅបណ្ដាប្រទេសជឿនលឿន គេបានប្រើប្រាស់នូវម៉ាស៊ីនស្វ័យប្រវត្ដិសម្រាប់ ផលិតជីកំប៉ុស្ដ ក្នុងគោលបំណងកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវចាក់នៅទីលាន ដោយបញ្ហាពុំមានដីគ្រប់គ្រាន់សម្រាប់សង់ ទីលានចាក់សំណល់ ហើយក៏ដូចជាកាត់បន្ថយដល់ការប្រើប្រាស់ជីគីមីផងដែរ។

សារៈប្រយោជន៍នៃការកែច្នៃសំណល់

ការកែច្នៃសំណល់មានសារៈសំខាន់ជាច្រើនដូចខាងក្រោម ៖

  • ការជួយដល់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រើប្រាស់សំណល់ជាវត្ថុធាតុដើម ជំនួសវត្ថុធាតុដើមមួយចំនួន ដែលទាញចេញពីធនធានធម្មជាតិក្នុងការផលិតជាផលិតផលថ្មី
  • ការប្រើប្រាស់ឡើងវិញនូវសម្ភារៈមួយចំនួនដែលទាញចេញពីសំណល់ ដោយរក្សានូវទម្រង់ដើមរបស់សំណល់នៅដដែល ដោយគ្រាន់តែលាងសម្អាតនោះវាបានជួយសន្សំថាមពលក្នុងការផលិតនូវផលិតផលថ្មីឡើងវិញ។
  • ការកាត់បន្ថយគ្រោះថ្នាក់នៃការបំពុល ក៏ដូចជាការសន្សំនូវតម្លៃលើការចំណាយលើមធ្យោបាយត្រួតពិនិត្យ ការធ្វើ ប្រព្រឹត្ដកម្មសម្អាត និងការបោះចោល។
  • ការកែច្នៃសំណល់ធ្វើឱ្យកាត់បន្ថយនូវតម្រូវការចំពោះមធ្យោបាយក្នុងការចាក់ចោលសំណល់មួយផ្នែក ក៏ដូចជាបានកាត់ បន្ថយមាឌសំណល់ ដែលត្រូវចាក់នៅទីលានចាក់សំណល់ដែលជាកត្ដាសំខាន់ក្នុងការជួយដល់ដំណើរការប្រើប្រាស់ទីលានបានរយៈ ពេលយូរ ជាផ្នែកដ៏សំខាន់ចំពោះតំបន់ក្នុងក្រុង ឬទីប្រជុំជនមានដីចង្អៀត និងខ្វះដីសម្រាប់ធ្វើការអភិវឌ្ឍន៍ផ្សេងៗ។ល។
  • ការផលិតនូវផលិតផលដែលមានតម្លៃថោកអាចសមស្របទៅតាមកម្រិតជីវភាព។

ប្រភេទសំណល់ដែលអាចធ្វើការកែច្នៃ

ប្រភេទសំណល់ដែលអាចកែច្នៃបានមានដូចខាងក្រោម ៖

  • ក្រដាស កាសែត ទស្សនាវដ្ដី ក្រដាសកាតុង ក្រដាសវេចខ្ចប់
  • ដប អំបែងដប ឬកែវ
  • លោហៈ កំប៉ុងមានជាតិដែក ឬអាលុយមីញ៉ូម
  • ប្លាស្ទិក ដបប្លាស្ទិក ឬសម្ភារៈវេចខ្ចប់ជាប្រភេទប្លាស្ទិក ឬថង់ប្លាស្ទិករឹង ឬទន់
  • ប្រភេទក្រណាត់
  • ប្រភេទសរីរាង្គ និងសំណល់ដទៃទៀត។ល។

១. ការកែច្នៃសំណល់មានរូបភាព៣យ៉ាង

  • សំណល់ត្រូវបានញែកនៅឯប្រភព និងត្រូវបានប្រមូលតាមផ្ទះដោយអ្នកប្រមូលសំណល់របស់ក្រុមហ៊ុនម៉ៅការ និងបាន រើសយក ឬទិញរបស់ដែលមានតម្លៃមួយចំនួនដោយអ្នករើសអេតចាយ ឬអ្នកទិញអេតចាយ ដូចជាក្រដាសកាតុង ដបកំប៉ុងអាលុយ មីញ៉ូមដែកជាដើម។
  • អ្នកប្រមូលសំណល់បានចំណាយពេលញែកសម្ភារៈដែលអាចលក់បានពីសំណល់
  • ការរើសសំណល់ដោយសហគមន៍អ្នករើសសម្រាមដែលរស់នៅជុំវិញទីលានចាក់សំណល់រឹង។

២ . ការញែកសំណល់ដែលអាចកែច្នៃបាននៅឯប្រភពបង្កើត

  • មុនការបោះចោលសំណល់ត្រូវពិចារណាថា តើប្រភេទសំណល់របស់យើងអាចនៅមានតម្លៃប្រើប្រាស់ឡើងវិញ សម្រាប់ អ្នកផ្សេង ឬជាប្រភេទអាចយកទៅកែច្នៃបានដែរឬទេ
  • ត្រូវស្ដុក ឬទុកដាក់ដាច់ដោយឡែកពីសំណល់ដែលពុំអាចកែច្នៃបាន
  • ត្រូវស្ដុក ឬទុកដាក់សំណល់ទាំងនេះតាមប្រភេទនៅក្នុងស្បោងដែលងាយនឹងមើលឃើញ ឬមានសញ្ញាសម្គាល់ ដើម្បីងាយស្រួលដល់ការប្រមូលរើសយក ឬសម្រាប់លក់
  • ការប្រមូលសំណល់អាចកែច្នៃបានត្រូវធ្វើដោយឡែកពីសំណល់ដែលមិនអាចកែច្នៃបាន ប្រសិនបើអាចធ្វើទៅបាន។

បណ្ដាំផ្ញើ

នៅលេខក្រោយលោកអ្នកទាំងអស់នឹងបានជ្រាបជាបន្ដទៀតអំពីការបោះចោលកាកសំណល់ទាំងឡាយ ព្រមទាំងការ ជ្រើសរើសទីតាំងដើម្បីបោះកាកសំណល់ទាំងនោះចោល។ ព្រោះថ្វីត្បិតតែជាសំណល់យើងលែងត្រូវការពិតមែន តែបើការទុកដាក់មិនបានត្រឹមត្រូវនោះ កាកសំណល់ទាំងនោះនឹងផ្ដល់ទុក្ខទោសដល់លោកអ្នកមិនខានទេ។

គម្រោង​នាំ​ចេញ​អង្ករ​ ឲ្យ​បាន​ ១​លាន🔯​តោន​ របស់​ កម្ពុជា​ កំពុង​ជួប​បញ្ហា


កាលពីដើមខែមករា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងក សិកម្ម រុក្ខាប្រមាញ់ និង នេសាទ ធ្លាប់បានមានប្ រសាសន៍ថា កម្ពុជាត្រូវការយ៉ាងហោចណាស់ ១២០លានដុល្លារទៀត ដើម្បីវិនិយោគ ទៅលើ រោងម៉ាស៊ីន កិនស្រូវ ប្រសិនបើ ខ្លួនចង់ឱ្យបាន សម្រេចគោលដៅ ឆ្នាំ២០១៥ របស់ រដ្ឋាភិបាល ក្នុងការនាំចេញអង្ករចេញ ឱ្យបាន មួយលានតោននោះ។ តើកម្ពុជា អាចសម្រចតាមផែនការនាំ អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានដែរឬទេ? តើបច្ចប្បន្ននេះ ការនាំចេញអង្ករ របស់ កម្ពុជាកំពុងប្រឈមនឹង បញ្ហាអ្វីខ្លះ?

កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២🏅 ក្រុមការងារទី៩ របស់ រដ្ឋាភិបាល ដឹកនាំដោយ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ច័ន្ទ សារុន បានបើកកិច្ចប្រជុំ លើកដំបូង ជាបន្ទាន់មួយ ដើម្បីពិនិត្យមើល ស្ថានការណ៍ និង បញ្ហា ប្រឈមនានា របស់ ក្រុមហ៊ុនឯកជន ដែលនាំ អង្ករ ចេញទៅ ទីផ្សារអន្តរជាតិ។ កិច្ចប្រជុំនេះបានដំណើរការ ពេញមួយព្រឹក នៅឯ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមាន ការចូលរួមពី មន្ត្រីជាន់ខ្ពស់ មកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួង ឧស្សាហកម្មរ៉ែ និង ថាមពល ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឧត្ដមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និង ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។

នៅក្នុងឱកាសនេះ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើ សុំឲ្យ ក្រសួងពាក់ព័ន្ធនានា របស់រដ្ឋាភិបាល ពិនិត្យ និង ដោះស្រាយបញ្ហា ប្រឈមមុខនានា ដើម្បីជម្រុញឲ្យ ក្រុមហ៊ុននាំចេញអង្ករ នៅកម្ពុជា នាំចេញអង្ករ ទៅទីផ្សារ អន្តរជាតិ ឲ្យបាន ឆាប់រហ័ស មានប្រសិទ្ធភាព មិនស៊ីរយៈពេលយូរ នៃ ការរត់ការនាំចេញ។ ជាមួយគ្នានេះដែរ លោកក៏បានសុំឲ្យ មន្ត្រីជំនាញកសិកម្ម ជម្រុញឲ្យ កសិករ ផលិតស្រូវ មានគុណភាពខ្ពស់ បរិមាណច្រើន និងមិនប្រើជីគីមីច្រើនដូចប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងថៃជាដើម។ ការស្នើនេះ ធ្វើឡើងដើម្បីជម្រុញឲ្យ ផែនការ របស់ រដ្ឋាភិបាល ទទួលជោគជ័យ ក្នុងការនាំចេញអង្ករចំនួនជាង១លានតោននៅឆ្នាំ២០១៥ ទៅទីផ្សារ អន្តរជាតិ។ លោក ច័ន្ទ សារុន បានបន្តថា កម្ពុជា ត្រូវការ នាំចេញ អង្ករប្រណិត ឬអង្ករក្រអូបទៅទីផ្សារអន្តរជាតិ ដោយសារតែ អង្ករខ្មែរបរិសុទ្ធ មិនប្រើជីគីមីច្រើន។ ចំណុចនេះ គឺជាអាទិភាពរបស់អង្ករកម្ពុជា។ លោក ច័ន្ទ សារុន បានឲ្យដឹងបន្ថែមថា៖ «ដើម្បីប្រមូលទិញស្តុកស្រូវ នៅពេលប្ រមូលផល នៅខ្វះម៉ាស៊ីនសម្ងួត ខ្វះឃ្លាំងស្តុកស្រូវ សមត្ថភាព ម៉ាស៊ីនកិនស្រូវ នៅមានកម្រិតនៅឡើយសព្វថ្ងៃនេះ ដែលហេតុនាំឲ្យ ស្រូវ ត្រូវបាន លក់ចេញទៅក្រៅ អ៊ីចឹងទៅស្នើឲ្យរដ្ឋាភិបាល ចង់និយាយថា ជួយដល់ផ្នែកឯកជន វិស័យទុន»។ នេះបើយោងតាម ការចេញផ្សាយ របស់ គេហទំព័រសារ ព័ត៌មានអាស៊ីសេរី។ ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា លោក គឹម សាវុធ បានមានប្រសាសន៍ថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ នៅរយៈពេល ៦ខែនៃឆ្នាំ២០១២ បានធ្លាក់ចុះដោយសារតែមានបញ្ហាជាច្រើន ដូចជា បញ្ហារត់ការនាំចេញ រយៈពេលយូរ នៅច្រកចេញចូលតែមួយ។ លោក គឹម សាវុធ បានលើក ឡើងថា៖ «អ៊ីចឹងមកដល់ឆ្នាំនេះ ទី១ អឺរ៉ុបខ្លួនឯងគាត់ មានវិបត្តិ ទី២ ក្រុមហ៊ុន ដែលធ្លាប់លក់ទៅ អឺរ៉ុបឆ្នាំទៅ គាត់បាត់បង់ទីផ្សារ។ ក្រុមមួយចំនួន នៅ អឺរ៉ុប គាត់សល់អង្ករ អ៊ីចឹងឆ្នាំនេះ គាត់លក់ធូរថ្លៃ ដល់យើងនេះ វាទន្ទឹមកុងតឺន័រឡើងថ្លៃទៀតទៅ យើងទៅអត់រួច»។ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី (CDC) លោក សុខ ចិន្តា បានមានប្រសាសន៍ថា លោក គ្រោងកោះហៅ តំណាង ក្រុមហ៊ុន និង សមាគម នាំចេញអង្ករ នៅ សប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាពិស្ដារ លើ បញ្ហាប្រឈមមុខ នីមួយៗ និង ដោះស្រាយ។ លោក បានបន្តថា៖ «ដូច្នេះកិច្ចការនេះ មិនអាចដោះស្រាយ នៅទីនេះបានទេ ខ្ញុំ នឹងអញ្ជើញអស់ លោកទាំង ផ្នែកឯកជន ទាំងផ្នែក មន្ត្រីតំណាង ក្រសួង ទាំង៥ ទៅអង្គុយ ធ្វើការនៅ CDC ដើម្បីខ្ញុំស្ដាប់ឲ្យអស់ កត់ត្រាឲ្យអស់ និយាយតែពីរឿងហ្នឹង។ រឿងខ្ញុំ រឿងធ្វើយ៉ាងម៉េចឲ្យបែបបទ ក្នុងការនាំចេញហ្នឹង ឲ្យខ្លីជាងមុន ឲ្យស្រួលជាងមុន»។ យោងតាមឯកសារ របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា ការនាំចេញអង្ករ ទៅទីផ្សារ អន្តរជាតិ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១២ កន្លងទៅនេះ បានធ្លាក់ចុះមក ចំនួនជាង ៧ម៉ឺន៨ពាន់តោន បើធ្វើការប្រៀបធៀប ទៅនឹង រយៈពេល ៦ខែ ដូចគ្នា នៅឆ្នាំ២០១១ កន្លងទៅនេះ។ កាលពី ឆ្នាំ២០១១ កន្លងទៅ ការនាំចេញអង្ករ គឺ កើនដល់ចំនួន ជាង១សែន ៧ម៉ឺនតោន។

ប្រធានក្រុមហ៊ុន ឡូរ៉ង់ នាំចេញអង្ករ លោកឧកញ៉ា លឹម ប៊ុនហេង បានមានប្រសាសន៍ថា ការធ្លាក់ចុះនោះ បណ្ដាលមកពី មូលហេតុជាច្រើន ដូចជា ការរត់ការឯកសារនាំចេញ ជួបបញ្ហាយឺតយ៉ាវជាងឆ្នាំមុន។ តំលៃអង្ករនាំចេញ របស់ វៀតណាម និង ថៃ ថោកជាងកម្ពុជា នៅ ទីផ្សារអន្តរជាតិ។ សេវាដឹកជញ្ជូន ផលិតផលកសិកម្ម នៅកម្ពុជា មានតំលៃថ្លៃ និង តំលៃអគ្គិសនីនៅកម្ពុជា ថ្លៃជាងវៀតណាម និង ថៃ ដែលធ្វើឲ្យ ម៉ាស៊ីនសម្ងួតស្រូវ និង ម៉ាស៊ីនកែច្នៃអង្ករ ចំណាយថវិកាអស់ច្រើន។ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជា ប្រទេសដែលមានសក្តានុពលកសិកម្មមួយ នៅលើពិភពលោក ហើយស្ទើរតែ ៨០ភាគរយ នៃ ប្រជាជន ប្រកបរបរលើផ្នែកកសិកម្ម ជាពិសេសផលិតកម្មស្រូវនេះតែម្តង។ ការសម្រេចបាន ១លានតោន ការនាំចេញ នាឆ្នាំ២០១៥ ខាងមុខ មានន័យថា គឺជា ការផ្តល់នូវកំណើន ផលទុនសរុបជាតិ ឱ្យកាន់តែធំថែមទៀត និង រួមផ្តល់ចំណូល កាន់តែខ្ពស់ ដល់ ប្រជាជនខ្មែរ ព្រោះថា ស្រូវ ផលិតឡើង ដោយ កសិករ រោងម៉ាស៊ីនកិនស្រូវ និង អ្នកនាំចេញអង្ករ ជាអ្នកក្នុងស្រុក ត្រូវការទិញពីកសិករ។ បើយើងប្រៀបធៀប ទៅនឹង វិស័យដទៃ វិស័យកសិកម្ម ជាពិសេស គឺផ្ នែគផលិតកម្មស្រូវ និង អង្ករ គឺ ផ្តល់ផលប្រយោជន៍ ផ្ទាល់ជាងគេ ទៅដល់ ប្រជាជនខ្មែរ ព្រោះអ្នកដែលពាក់ព័ន្ធ នៅក្នុង ខ្សែសង្វាក់ វិស័យនេះ ធំជាងគេ គឺ កសិករខ្មែរ រោងម៉ាស៊ីនខ្មែរ ក្រុមហ៊ុននាំចេញក៏ខ្មែរ ហើយចំណូលដែលបានពីវិស័យនេះ គឺវិលត្រឡប់ចូល ប្រទេស ស្ទើរតែ ទាំងស្រុងតែម្តង។ តែផ្ទុយ ទៅវិញវិស័យមួយចំនួន ភោគផលនៃប្រាក់ចំណូលមួយភាគធំ គឺមិនដល់ដៃប្រជាជនខ្មែរទេ គឺបានទៅក្រុមហ៊ុនបរទេស និង ភោគផល វិលត្រឡប់ទៅក្រៅប្រទេសវិញតែប៉ុណ្ណោះ។

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២

ប្រភពឯកសារ៖ ៖

bet 855:ឧបករណ៍​ធ្វើ​តេស្ត​រ�𒁃�ក​មេ​រោគ​អេដស៍ដំបូង​បំផុត​


នេះ គឺជាឧបករណ៍សម្រាប់រកមេរោគអេដស៍ ()ដោយខ្លួនឯង ។ ចង់ដឹងអាចសាកល្បងបាន។  ឧបករណ៍នេះ ត្រូវបានគេ ដាក់លក់ជាផ្លូវការយូរហើយ ។ ឧបករណ៍នេះ មានឈ្មោះថា ORAQUICK ។ វាត្រូវបានផលិតឡើង សម្រាប់រកមេរោគអេដស៍តាមរយៈ ការពិតនិត្យទឹកមាត់ ។
 
 
  • (newsy.com)
  • (npr.org)
  • (fox6now.com)
  • (guardian.co.uk)
  • (fda.gov)
  • (shoppingblog.com)
  • (thechart.blogs.cnn.com)
  • (mercurynews.com)
  • (bbc.co.uk)
  • (thegrio.com)

បារី​ផ្តាច់​ជីវិត​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ និ⭕ង​ ៣០​នា💦ក់​ក្នុង​មួយ​ថ្ងៃ​


បើទោះបីជា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោក បានដឹងអំពី ផលប៉ះពាល់ នៃ ការជក់បារីក៏ដោយ ក៏អត្រា នៃ អ្នកស្លាប់ ដោយ សារថ្នាំជក់ ឬ ការជក់បារី នៅមានចំនួនច្រើន នៅឡើយ។ មិនត្រឹមតែ ធ្វើឲ្យប៉ះពាល់ ដល់ សុខភាព តែប៉ុណ្ណោះទេ តែក៏បណ្តាលឲ្យ  បាត់បង់ លំនឹងថវិការ ឬ ប្រាក់ចំណូលគ្រួសារ ដោយសារអ្នកជក់ផងដែរ។ យោងតាម ទិន្នន័យតួលេខ របស់ អង្គការ សុខភាពពិភពលោក (WHO) បានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ការជក់បារី បានឆក់យកជីវិត ប្រជាពលរដ្ឋកម្ពុជា ដល់ទៅ ចំនួនមួយម៉ឺននាក់ ក្នុងមួយឆ្នាំ។

ប្រជាពលរដ្ឋខ្មែរទូទៅ អ្នកដែលមិនចេះជក់បារី ភាគច្រើន គឺជាអ្នកនៅទីក្រុង និង នៅតាម ទីប្រជុំជននានា ចំណែកឯប្រជាពលរដ្ឋ ឬ ប្រជាកសិករ នៅតាម តំបន់ជនបទស្រុកស្រែចម្ការ ភាគច្រើន សុទ្ធតែជក់បារី ដែលវាបានក្លាយទៅជា ទម្លាប់ របស់ពួកគាត់ទៅហើយ ។ មានអ្នកខ្♓លះ នៅពេល ខ្លាំងពេក ពួកគាត់ សុខចិត្តអត់បាយ វាប្រសើរជាង មិនបានជក់បារី ។

ការជក់បារីស្ទើរ ទៅក្លាយទៅជាទម្លាប់របស់មនុស្ស ទៅហើយ នៅ លើពិភពលោក។ បើយើងសង្កេត មើលរបាយការណ៍ នៃ ការស្លាប់ដោយសារ នៅ ទូទាំងពិភពលោក នៅមិនទាន់មាន ការថយចុះច្រើន នៅឡើយ គឺកាន់តែមាន ការកើនឡើយ នៅតាមបណ្តា ប្រទេសមួយចំនួន ទៅវិញ មិនថាប្រទេសនោះ ជាប្រទេសអ្នកមាន ឬ ប្រទេសអ្នកក្រខ្សត់ក្តី នោះទេ។ ការជក់បារី បានបណ្តាលឲ្យ អ្នកជក់ មានបញ្ហាសុខភាព និងជម្ងឺដូចជា៖

១. ជ្រុះសក់ (Hair Lools)

២. ភ្នែកឡើងបាយ (Cataracts)

៣. ស្បែកជ្រួញ (Wrinkling)

៤. ការស្តាប់ថយចុះ (Hearing Lools)

៥ . មហារីកស្បែក (Skin Cancer)

៦. ពុកធ្មេញ (Tooth Decay)

៧. ហើមសួត (Emphysema)

៨. ពុកឆ្អឹង (Osteoporosis)

៩. កើតជម្ងឺបេះដូង (Heart Disease)

១០. ដំបៅក្រពះ (Stomatch Ulcer)

១១. ម្រាមដៃមានពណ៌មិនល្អ (Discoloured Fingers)

១២. មហារីកស្បូន និងរលូតកូន (Uterine Cancer aꦿnd Miscarriage)

១៣. ខូចទឹកកាម (Sperm Deformed)

១៤. កើតត្រជុះមាន់ ( Psoriasis)

១៥. ដំបៅរលួយ (Gargerene)

១៦. មហារីក (Cancer)

បើយោងតាមរបាយការណ៍ របស់ អង្គការសុខភាពពិភពលោក ដែលហៅកាត់ជា ភាសាអង់គ្លេសថា (WHO) ប្រចាំប្រទេ សកម្ពុជា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅលើពិភពលោក មានមនុស្សស្លាប់ ដោយការប្រើប្រាស់ ថ្នាំជក់ មានចំនួនប្រាំមួយលាននាក់ និង ប្រាំមួយសែននាក់ផ្សេងទៀត បានស្លាប់ ដោយសារ ការស្រូបផ្សែងបារីពីគេ ។ ដោយឡែកសម្រាប់ ប្រទេសកម្ពុជា មានមនុស្សស្លាប់ ចំនួនមួយម៉ឺននាក់ ហើយថាការ ជម្ងឺមហា រីកសួត ជម្ងឺលើសឈាម ជម្ងឺបេះដូង ហើមសួត រលាកទងសួត និង ជម្ងឺគ្រោះថ្នាក់ ដល់ សរសៃឈាមក្នុងខួរក្បាលជាដើម។ របាយការណ៍ដដែលនេះ បានបន្តថា ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ បានចំណាយប្រាក់ ចំនួនមួយម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីព្យាបាលជម្ងឺ ដែលបង្កឡើងពី ការប្រើប្រាស់ ថ្នាំជក់ ។ ហើយនាបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជា ចំនួនពីរលាននាក់ ជាអ្នកជក់បារី និង ប្រើប្រាស់ថ្នាំជក់ ក្នុងនោះមាន បុរស ចំនួន ៤២.៥ ភាគរយ ស្ត្រីជក់បារី ចំនួន៣.៥ ភាគរយ និង អ្នកចុកថ្នាំចំនួនប្រហែល ១៤ភាគរយ។ រីឯអ្នកប្រើប្រាស់ថ្នាំជក់ទាំងអស់នោះ មានអាយុចាប់ពី ដប់ប្រាំបីឆ្នាំ ឡើងទៅ។ បើទោះបីជាមាន អង្គការសុខភាពមួយចំនួន បានទៅផ្សព្វផ្សាយ នៅតាម តំបន់ជនបទស្រុក ស្រែចម្ការ ដើម្បីពន្យល់ ឬ ហាមប្រាម ប្រជាពលរដ្ឋ មិនឱ្យជក់បារី ដែលនាំឱ្យខូចសុខភាពយ៉ាងណាក្តី ប៉ុន្តែប្រជាពលរដ្ឋ នៅតា មជនបទភាគច្រើន  មិនបានចាប់អារម្មណ៍ ក្នុងការឈប់ជក់បារីឡើយ។ ពួកគាត់ បាននិយាយថា ចាស់ៗ នៅក្នុងស្រុកភូមិគាត់មួយចំនួន បានជក់បារីរហូតដល់ អាយុចិតសិប ទៅ ប៉ែតសិបឆ្នាំ ហើយនៅតែមិនឃើញ ពួកគាត់ មានជម្ងឺតម្កាត់អ្វី ផង ឃើញតែសុខភាព របស់ ពួកគាត់ នៅ រឹងមាំដដែល មិនដែលឃើញមាន ជម្ងឺអ្វីកើតឡើង ដល់ ពួកគាត់ផង។ ការយល់ឃើញ យ៉ាងដូច្នេះ បានបន្តក្តីបារម្ភ និង កត្តាគ្រោះថ្នាក់ជាច្រើន ដល់ បញ្ហាសុខភាព របស់ ប្រជាពលរដ្ឋកម្ពុជា ដែលមានទំនៀមទម្លាប់នេះ ជាប់រហូតមក ដល់ បច្ចុប្បន្ន និង នៅមិនទាន់សាបរលាបនៅឡើយ។

កាលពីឆ្នាំ២០១១ បើយោងតាម របាយការណ៍ របស់ អង្គការសុខភាពពិភពលោក បានរាយការណ៍ ឲ្យដឹងថា ចំនួនមនុស្ស ដែលស្លាប់ ដោយសារ មាន ដល់ទៅជាង ៥លាននាក់ ឯណោះ។  ជម្ងឺដែលបង្កឲ្យមាន មនុស្សស្លាប់យ៉ាងច្រើន ដោយសារ ការជក់បារី និង ការទទួលស្រូបយក ផ្សែងបារី ដោយពុំដឹងខ្លួនពីគេ មានដូចជាជម្ងឺបេះដូង ជម្ងឺដាច់សសៃឈាមខួꦆរក្បាល ជម្ងឺមហារីក ជម្ងឺថ្លើម និង ជម្ងឺផ្សេងៗទៀត។ ក្នុងនោះ ចំនួន១ភាគ៤ ឬ ស្មើនឹង ៦០ម៉ឺននាក់ ជាកុមារបានស្លាប់ ដោយសារ ការរងនូវផលប៉ះពាល់ ដោយ ការស្រូបផ្សែងបារី ពី អ្នកជក់បារី។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ នាយកគ្រប់គ្រង កម្មវិធីផ្តួចផ្តើមគ្មានថ្នាំជក់ និង ការលើក កម្ពស់ សុខភាព របស់ អង្គការសុខភាពពិភពលោក ធ្លាប់បាន លើកឡើងប្រាប់ ដល់ អ្នកសារព័ត៌មាន ក្នុង ស្រុកមួយយ៉ាង ដូច្នេះថា“ការប៉ះ ពាល់ដល់ សុខភាពយ៉ាងធ្ងន់ ដូចជាកើតជម្ងឺ មហារីកសួត ជម្ងឺហើមសួត ជម្ងឺរលាកទងសួត និង ធ្វើឱ្យប៉ះពាល់ ដល់ សរសៃឈាម ក្នុង ខួរក្បាល។ ក្នុងមួយថ្ងៃៗ យ៉ាងហោចណាស់ ក៏មាន ប្រជាពលរដ្ឋកម្ពុជា ចំនួន សាមសិបនាក់ បានស្លាប់ ដោយសារ ជម្ងឺមក ពី ការជក់បារី និង ការប្រើប្រាស់ថ្នាំជក់។ អ្នកដែលបានស្លាប់ ដោយសារតែ ជម្ងឺកើតមកពី ការជក់បារីនោះ គឺ មានអាយុចាប់ពី សាមសិបឆ្នាំ ឡើងទៅ”។ គឺជាបុព្វហេតុដ៏ចម្បងមួយ នៃ មរណភាព នៅលើ ពិភពលោក ពោល គឺក្នុងចំណោម មនុស្សពេញវ័យ១០នាក់ មានម្នាក់ស្លាប់ ព្រោះ ឥទ្ធិពលបារី។ ក្នុងមួយឆ្នាំៗ និង ផ្សែងបារី បានសម្លាប់មនុស្សជិត ៦លាននាក់ នៅលើ ពិភពលោក ក្នុងនោះ ជាងកន្លះលាននាក់ ជា មនុស្ស ស្រូបផ្សែងបារី ពី អ្នកជក់បារី។ ដោយឡែក ចំនួន នៃ ជនរងគ្រោះ អាចនឹងកើនឡើង ដល់ ៨លាននាក់ ពីពេលនេះដល់ ឆ្នាំ២០៣០។ ក្នុងនោះ ជនរងគ្រោះ ជាង៨០%  ជាប្រជាជន រស់នៅក្នុងប្រទេសក្រីក្រ ឬ ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលតិច និង មធ្យម។

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២

ប្រភពឯកសារ៖ ៖

វិធីសង្រ្គោះចំពោះមនុស្សត្រូវភ្លើងឆក់


សូមមើលពីវិធីសាស្ត្រសង្គ្រោះដូចខាងក្រោម :

១. ជួយជនរងគ្រោះចេញផុតពីការឆក់

  • បិទបារ៉ែតភ្លើងនៅក្នុងផ្ទះ ឬនៅបង្គោលភ្លើង
  • យកឈើស្ងួតទាត់ខ្សែភ្លើងឲ្យឃ្លាតឆ្ងាយពីជនរងគ្រោះ
  • យកក្រមា ឬក្រណាត់ស្ងួត ទាក់កដៃ កជើង អូសជនរងគ្រោះឲ្យចេញផុតពីខ្សែភ្លើង
  • មិនត្រូវទៅក្បែរជនរងគ្រោះទេ ប្រសិនបើកន្លែងគ្រោះថ្នាក់មានទឹក ឬដីសើម
  • មិនត្រូវប្រើសំភារះសើម ឬដែកយកទៅប៉ះខ្សែភ្លើង ឬជនរងគ្រោះ ដែលកំពុងឆក់ឡើយ។

២. អនុវត្តចលនាដង្ហើមសិប្បនិម្មិត

ប្រសិនបើជនរងគ្រោះបាត់បង់ចលនាដង្ហើមត្រូវប្រញាប់ធ្វើចលនាដង្ហើមសិប្បនិម្មិតជាបន្ទាន់។
  • ដាក់ជនរងគ្រោះឲ្យដេកផ្ងារលើដីរាបស្មើ
  • បន្ធូរសំលៀកបំពាក់
  • ខ្វេះយកស្លេស ឬធ្មេញ ( ធ្មេញសិប្បនិម្មិត) ពីក្នុងមាត់ចេញ
  • ចាប់អនុវត្តចលនាដង្ហើម តាមរបៀបមាត់ និងមាត់ ច្រមុះដោយផ្លុំតាមចង្វាក់ពី ១៥ ទៅ ២០ ដង ក្នុង ១នាទី ក្នុងរយះពេលពី ១៥ទៅ ២០នាទី ឬ ជួនកាលត្រូវបន្តធ្វើរហូតដល់ ៤ម៉ោង រហូតដល់ជនរងគ្រោះអាចដកដង្ហើមដោយខ្លួនឯងបាន។
  • ប្រសិនបើជនរងគ្រោះបាត់ចលនាបេះដូង( ជីពចរលែងលោត) ត្រូវធ្វើចលនាបេះដូងរួមជាមួយគ្នាបន្ថែមទៀត

៣. ថែទាំមុខរបួសដោយខ្សែភ្លើងឆក់ដូចរបួសដទៃទៀតដែរ។

ចំណាំ: បន្ទាប់ពីជួយជនរងគ្រោះទៅកាន់មន្ទីពេទ្យ ដើម្បីទទួលការព្យាបាលបន្តឲ្យបានសមស្រប។ ប្រភពឯកសារ៖

ជម្ងឺ​រលាក​សួត​កុមារ


កុមារដែលនៅមានប្រព័ន្ធការពារខ្លួនខ្សោយ ងាយប្រឈមមុខនឹងជម្ងឺច្រើនប្រភេទ។ ជម្ងឺផ្លូវដង្ហើីមជាបញ្ហាមួយគំរាម កំហែងដល់កុមារកម្ពុជាជាច្រើន។ ជម្ងឺផ្លូវដង្ហើមរួមមានជម្ងឺជាច្រើន ដែលទាក់ទងនឹងផ្លូវដង្ហើមលើ និង ផ្លូវដង្ហើម ខាងក្រោមរបស់ កុមារ ជាពិសេសជម្ងឺរលាកសួតកុមារ។ ជម្ងឺរលាកសួតកុមារ ប្រសិនបើយើង មិនបានព្យាបាលវា ឱ្យបានទាន់ពេលវេលានោះទេ កុមារ អាចស្លាប់បាន។

រលាកសួតរលាកសួត

ទស្សនាវដ្ដី សុខភាពយើង សូមលើកយកជម្ងឺរលាកសួតកុមារនេះ មកបកស្រាយជូនលោកអ្នកអាន ទុកជាការស្វែងយល់ និង ដើម្បីបង្ការបុត្រធីតាលោកអ្នកពីជម្ងឺនេះ តាមរយៈបទសម្ភាស៍ ជាមួយ លោកវេជ្ជបណ្ឌិត ជឹង ជា អ្នកឯកទេសជម្ងឺកុមារនៃមន្ទីរ ពេទ្យកុមារជាតិ។

ជម្ងឺរលាកសួតកុមារ ជាអ្វី?

ជម្ងឺរលាកសួត គឺសំដៅដល់រលាកទៅលើសាច់សួត ជាប្រភេទជម្ងឺមួយ ដែលងាយនឹងកើត ចំពោះមនុស្សទូទៅ ជាពិសេស ចំពោះកុមារតូចៗក្រោមអាយុ៥ឆ្នាំ។ ជម្ងឺនេះ អាចឆ្លងពីកុមារម្នាក់ ទៅ កុមារម្នាក់ទៀត បានដោយសារការដកដង្ហើម ដែលមានទំនាក់ ទំនងនឹងបរិយាកាសខាងក្រៅ។ សួតមានទំហំធំ ប្រសិនបើលាតត្រដាងនៅខាងក្រៅប្រអប់ទ្រូង សួត មានទំហំប្រមាណជា ២០០ម៉ែត្រ ការ៉េ នៅលើមនុស្សពេញវ័យ។ ដូច្នេះសួតហាក់ដូចជានៅកណ្ដាលវាល ដែលអាច រងនូវធូលីដី បាក់តេរី ឧស្ម័ន និងមេរោគដែលមាន នៅក្នុងបរិយាកាស។

រោគសញ្ញាជម្ងឺរលាកសួតកុមារ

កុមារច្រើន មានអាការក្ដៅខ្លួន ហៀរសម្បោរ ក្អក និងពិបាកដកដង្ហើម។ លើសពីនេះទៅទៀត អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ខ្លាំង មានទារ៉ាស៍ដែលជាសញ្ញា ផតផ្នែកខាងក្រោម នៃ ឆ្អឹងប្រអប់ទ្រូង។ សញ្ញានេះមើលឃើញច្បាស់ នៅពេលកុមារដក ដង្ហើមចូល កុមារអាចមាន ស្វាយបបូរមាត់ និង អណ្ដាត។

មូលហេតុបង្កជម្ងឺរលាកសួត

ជម្ងឺរលាកសួតបង្កឡើងពីមេរោគ ដូចជាវីរុស បាក់តេរី ប៉ារ៉ាស៊ីត ពពួកផ្សិតជាដើម។ ពពួកមេរោគទាំងនោះមានច្រើននៅ ក្នុងបរិស្ថានរស់នៅ ហើយវាឆ្លងទៅកុមារតាមរយៈដំំណកដង្ហើម។ នៅពេលដកដង្ហើមចេញចូលតែងតែមានប៉ះពាល់មេរោគទាំង នោះ។ សម្ពាធបរិយាកាសខាងក្រៅជាកត្ដាមួយដ៏សំខាន់ក្នុងការបង្កជម្ងឺរលាកសួតដែរ។ រាល់ខ្យល់ដកដង្ហើមដែលមានលាយឡំជា មួយពពួកមេរោគ បាក់តេរី វីរុស ធូលី និងប្រភេទសារធាតុគីមីផ្សេងៗ នោះអាចធ្វើឱ្យកើតជម្ងឺរលាកសួតបាន។ គ្រប់ជម្ងឺរលាកសួត មិនមែនសុទ្ធតែអាចកើតឡើងដោយសារមេរោគបង្កនោះទេ ធូលីដី ឬសារធាតុគីមីដែលដកដង្ហើមចេញចូលក៏អាចជាដើមហេតុផង ដែរ តាមរយៈប្រតិកម្មជាមួយនឹងសួត។

វិធីព្យាបាលជម្ងឺរលាកសួត

ដើម្បីធ្វើការព្យាបាលជម្ងឺនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនោះ លោកអ្នកគួរគប្បីនាំកូនតូចទៅធ្វើការ ពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់ ថាតើជម្ងឺរលាកសួតនេះបង្កមកពីមូលហេតុអ្វី ដើម្បី ស្រួលធ្វើការព្យាបាល។ ដោយសារជម្ងឺរលាកសួតបង្កហេតុពីវីរុស និងបាក់តេរី នោះការព្យាបាលក៏ត្រូវអនុវត្ដទៅតាមមូលហេតុបង្ក ដែរ។ គ្រូពេទ្យនឹងធ្វើការសម្រេចដោយឱ្យកុមារនៅផ្ទះ ឬក៏សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ការព្យាបាលជាទូទៅរួមមាន ៖
  • ការផ្ដល់ចំណីអាហារ និងជាតិទឹកដល់កុមារឱ្យបានសមស្រប
  • ផ្ដល់ថ្នាំបញ្ចុះកម្ដៅបើកុមារក្ដៅខ្លួន
  • ផ្ដល់ថ្នាំអង់ទីប៊ឺយ៉ូទិកក្នុងករណីដែលកុមាររលាកសួតដោយសារមេរោគបាក់តេរី
  • ផ្ដល់ថ្នាំសម្រន់ក្អក ឬថ្នាំធ្វើឱ្យស្លេស្មរាវទៅតាមការវិនិច្ឆ័យរបស់គ្រូពេទ្យ
  • ការព្យាបាលដោយចលនា
  • ផ្ដល់អុកស៊ីសែនក្នុងករណីពិបាកដកដង្ហើម។
  • ផលវិបាករបស់ជម្ងឺរលាកសួត
ជម្ងឺរលាកសួតអាចឱ្យកុមារស្លាប់បាត់បង់ជីវិតភ្លាមៗបាន ប្រសិនបើឋិតក្នុងករណីធ្ងន់ធ្ងរ និងបើមិនមានការសង្គ្រោះកុមារ បន្ទាន់ទេ។ ផលវិបាកផ្សេងៗទៀត ជម្ងឺរលាកសួតអាចបង្កឱ្យមានជម្ងឺផ្លូវដង្ហើមផ្សេងៗទៀត ដូចជាជម្ងឺទឹកចូលក្នុងស្រោមសួត ឬអាច មានខ្ទុះក្នុងសួតជាដើម។

វិធានការការពារជម្ងឺរលាកសួត

ដើម្បីការពារជម្ងឺរលាកសួតត្រូវធ្វើយ៉ាងណាឱ្យបរិស្ថាននៅជុំវិញបានល្អស្អាត។ បរិស្ថានរស់នៅជុំវិញត្រូវតែស្អាត និងមាន អនាម័យជានិច្ច។ នៅពេលទៅណាមកណាត្រូវគ្របដណ្ដប់ថែរក្សាកម្ដៅកុមារឱ្យបានល្អ។ នៅពេលមាននរណាម្នាក់នៅក្នុងក្រុម គ្រួសារមានជម្ងឺផ្ដាសាយ ឬក្អ្អក មិនត្រូវឱ្យកុមារនៅក្បែរអ្នកជម្ងឺទាំងនោះទេ។ សូមឪពុកម្ដាយយកបុត្រធីតាដែលមានអាយុក្រោម ៥ឆ្នាំទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់ទៅតាមកម្មវិធីជាតិ។ ការចាក់ថ្នាំបង្ការនេះអាចជួយឱ្យកូនរបស់លោកអ្នកមានសុខភាពល្អ មាន ប្រព័ន្ធការពារខ្លួនខ្លាំងទប់ទល់នឹងមេរោគផ្សេងៗបានច្រើន ជាពិសេសកុមាអាចធន់នឹងជម្ងឺបាន។ មួយវិញទៀត ដោយសារតែជម្ងឺនេះមានការពាក់ព័ន្ធជាមួយនឹងបរិយាកាសយ៉ាងជិតស្និទ្ធនោះ ដូច្នេះអ្វីដែលលោកអ្នក អាចបង្ការកូនឱ្យចៀសផុតពីការកើត ឬការឆ្លងជម្ងឺនេះ គឺអាស្រ័យទៅលើការប្រុងប្រយ័ត្ននៅរាល់ពេលដកដង្ហើម។ ជាពិសេស គួរចៀសពីប្រភពមេរោគនានា ដូចជាអ្នកជម្ងឺរបេង អ្នកជម្ងឺផ្ដាសាយជាដើម។ ការចាក់វ៉ាក់សាំងដើម្បីបង្ការជម្ងឺរលាកសួត និងជម្ងឺ ផ្សេងៗពីកូនរបស់លោកអ្នក។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើកុមារមានអាការក្អក ឬផ្ដាសាយ ហើយមានសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ ទារ៉ាស៍ ឬស្ដ្រាយដ័រ ដូចបានជម្រាបជូនពី ខាងលើនោះ សូមឪពុកម្ដាយបញ្ជូនកូនទៅកាន់មន្ទីរពេទ្យដែលមានសេវាព្យាបាលជម្ងឺកុមារ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ លោកអ្នក ដើម្បីឱ្យគ្រូពេទ្យពិនិត្យនូវអាការសង្ស័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

ប្រភពឯកសារ៖ ៖