bet 855

ប្រលោមលោក «ស្រ្តីនៃអង្គរ» ជួយផ្សព្វផ្សាយអង្គរ


អ្នកកាសែតចូលនិវត្តន៍អាមេរិកាំងម្នាក់ គឺ លោក ចន ប៊ជិស (John Burgess) ព្យាយាម អស់រយៈពេល ១០ឆ្នាំ បង្កើត ꦫតួអង្គស្រ្តីអង្គរម្នាក់ ដែលរស់នៅជាមួܫយនឹងព្រះរាជា និង ដឹងរឿងរ៉ាវទាំងឡាយក្នុង សម័យអង្គរ តាមរយៈ សៀវភៅ ប្រលោមលោកមួយក្បាល ដែលមានចំណងជើងថា «ស្រ្តីនៃអង្គរ» ឬ «Woman of Angkor»។

នេះគឺជាសៀវភៅប្រលោមលោកដ៏អស្ចារ្យខ្នាតវែង៥០០ទំព័រ ដែលជួយដល់ ការស្រមៃរបស់លោក អំពីរឿងរ៉ាវនៃសម័យអង្គរ។ ពិធីផ្សព្វផ្សាយសៀវភៅរឿង «ស្រី្តនៃអង្គរ» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅបណ្ណាគារ One More Page Book នាទីក្រុង រដ្ឋVirginia សហរដ្ឋអាមេរិក ។ អ្នកនិពន្ធ ចន ប៊ជិស ៖ «ខ្ញុំចង់ឲ្យអង្គរល្បីជាងនេះ នៅក្នុង ពិភពលោក។ នៅលោកខាងលិច យើងធំដឹងក្តីដឹងអំពី អេហ្ស៊ីបបុរាណ ក្រិចបុរាណ និង រ៉ូមបូរាណ។ យើងដឹងអំពីព្រះរាជា ដ៏មាន ឫទ្ធិអំណាចអស្ចារ្យ ព្រឹត្តិការណ៍ប្ រវត្តិសាស្រ្ត នៃ អារិយធម៌ទាំងនោះ ប៉ុន្តែអរិយធម៌អង្គរ ដែលមានភាពរុងរឿង ភាពអស្ចារ្យ សំណង់ និងសិល្បៈ ដូច អារិយធម៌ទាំងនោះដែរ មិនសូវមានអ្នកស្គាល់ នៅសហរដ្ឋអាមេរិកទេ។ ដូច្នេះខ្ញុំសង្ឃឹមថា តាមរយៈសៀវភៅនេះ នឹងមានមនុស្ស មួយចំនួនថែមទៀត ដឹងអំពីអរិយធម៌ដ៏អស្ចារ្យនេះ»។ សៀវភៅប្រលោមលោករឿង«ស្រី្តនៃអង្គរ»លក់អស់គ្មានសល់នៅបណ្ណាគារ One Page Book៕ News:  More Info:  Buy: